Koh Santipheap Daily

Koh Santipheap Daily


ជ័យ​​ជម្នះ​​ 2-1​​របស់​​ Bayern​ ធ្វើ​ឱ្យ​​ប្អូន​​បង្កើត​ ​Dortmund ​យំ​ពេញ​​តា​រាង​​

Posted: 26 May 2013 12:21 AM PDT

ក្រុម​កីឡា​កររីករាយពេល​​ទទួល​ពាន​រង្វាន់
បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់​ក្រប​ខណ្ឌ​អាល្លឺ​ប៊ុន​ដេ​ស្លី​ហ្គា​​កាល​ពី​សប្តាហ៍​មុន​ មិន​ទាន់​ទាំង​អស់​សប្បាយចិត្ត​​ផង​ ក្លិប​បាល់​ទាត់​លំដាប់​ពិ​ភព​លោក​ Bayern បាន​​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​​ទៀត​គឺ​ដណ្តើម​បាន​ពាន​រង្វាន់​បាល់​ទាត់​យូ​ហ្វា​ឆេម​ពាន​លីក​ មួយ​បន្ថែម​ទៀត​បន្ទាប់​ពី​យក​ឈ្នះ​ប្អូន​បង្កើត​ Dortmund ដោយ​លទ្ធ​ផល​ 2-1 កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៥​ ឧសភា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ Wembley ទី​ក្រុង​ឡុង​ ។

ស្រ្តី​វ័យ​ក្មេងម្នាក់​ចាញ់​ល្បិច​គេ​រឿង​កក់ថ្លៃ​ដី​អស់​ ២.៥០០​ដុល្លារ​ រត់​ឱ្យ​លោក​អភិ​បាល​ខេត្ត​ជួយ​អន្តរាគមន៍​

Posted: 26 May 2013 12:15 AM PDT

ស្រ្តីវ័យក្មេងចាញ់ល្បិចរឿងកក់ថ្លៃដី
ខេត្ត​ប៉ៃលិន​ ៖ ស្រ្តី​វ័យ​ក្មេង​ម្នាក់ដោយ​សារ​ចាញ់​បោក​ឈ្មួញ​កណ្តាល​ និង​ម្ចាស់​ដី​ពីរឿង​ទិញ​លក់​ដី​មួយ​កន្លែង​ កាល​ពី​ជាង​ ៤​ខែ​ កន្លង​ទៅ​នេះ​ តែ​ដោយ​មិន​អាច​ទៅ​ពឹង​អ្នក​ណា​ឱ្យ​ជួយ​បាន​ ក៏​ដាច់​ចិត្ត​រត់​ទៅ​ឱ្យ​លោកអភិ​បាល​ខេត្ត​ជួយ​អន្តរាគមន៍​ កាល​ពី​វេលា​ម៉ោង​ ១១​ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៥​ ឧសភា​ ២០១៣

ទឹក​សម្អុយ​ហូរ​ចេញ​ពី​លូ​ខួប​ប្រាំង​ខួប​វស្សារាប់ឆ្នាំ​ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិនខ្ចី​អើពើ​

Posted: 26 May 2013 12:11 AM PDT

ទឹក​សម្អុយ​ហូរ​ចេញ​ពី​លូ​
រាជធានី​ភ្នំពេញ​៖​ទឹក​សម្អុយ​​មួយ​កន្លែ​ង​ហូរ​ចេញ​ពី​លូរ​ខួប​ប្រាំង​ខួប​វស្សា​នៅ​លើដង​ផ្លូវ​បេតុង​ស្ថិតក្នុង​ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមាន​ជ័យ​។​ទឹក​សម្អុយ​នេះ​​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​រស់​នៅ​របស់​អ្នកជិត​ខាង​​និង​ប្រជាពល​រដ្ឋ​ធ្វើដំណើរ​ឆ្លង​កាត់​ ហើយ​ពួក​គេ​បាន​រអ៊ូរទាំ​ថា​អាជ្ញា​ធរ​មូល​ដ្ឋាន​មិន​ព្រម​អើ​ពើ​ជួស​ជុល​​និ​ង​ស្ដារ​ប្រ​ព័ន្ធលូ​មួយ​ខ្សែ​ខាង​លើ​នេះ​ឱ្យ​បាន​ល្អ។

កឹម សុខុន ប្អូន​ប្រុសកឹម សុខា ហែកហួរគណ​បក្ស​សមរង្ស៊ី និង​គណបក្សសិទ្ធិ​មនុស្ស និង​ការ​​កាប់​សម្លាប់​របស់​ខ្មែរ​ក្រហម​

Posted: 25 May 2013 11:38 PM PDT

លោកកឹម សុខុន ជាប្អូន​ប្រុសរបស់​លោកកឹម សុខា ដែលធ្លាប់​បម្រើ​ការ​ឱ្យ​គណបក្ស​សមរង្ស៊ី និងគណ​បក្ស​សិទ្ធិ​​មនុស្ស​ ហើយ​ឥឡូវ​បាន​វិល​ចូល​បម្រើ​ការ​ជា​​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា... ​​ពេល​នេះលោកកឹម សុខុន និយាយ​អំពីបញ្ហា​គណ​បក្ស​ប្រឆាំង​ទាំង២​ដែល​មាន​ល្បិច​កិច្ចកល អសកម្ម​ បានតែ​ថា ធ្វើ​មិន​កើត... និង​និយាយ​អំពីការ​កាប់​សម្លាប់​របស់ខ្មែរ​ក្រហម ៕

លោកអីុ ឈាន ខេត្ត​ប៉ៃលិនរៀបរាប់​ពីការ​អភិ​វឌ្ឍ ​និង​បញ្ហា​លោកកឹម សុខា

Posted: 25 May 2013 11:27 PM PDT

ខាងក្រោមនេះ គឹជាខ្សែអាត់សំឡេងរបស់លោកអីុ ឈាន អភិ​បាលខេត្ត​ប៉ៃ​លិន ឆ្លើយបំភ្លឺជុំវិញ​បទ​សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌​មាន​ផ្សេងៗដែល​បានសាកសួរ​អំពី​ការអភិវឌ្ឍ និង​បញ្ហានេះនយោបាយ​របស់​លោកកឹម សុខា ដែល​ហ៊ាននិយាយថា ខ្មែរក្រហម​​មិនសម្លាប់មនុស្ស ។

តូយូតា​មួយ​បាំង​កន្លះ​បុក​រះ​ម៉ូតូ​៣គ្រឿង​របួស​ស្រាល​ម្នាក់​ផ្អើល​ឈុល​មុខ​ផ្សារ​ស្ទឹង​ត្រែង​

Posted: 25 May 2013 11:22 PM PDT

ទិដ្ឋ​ភាព​នៅកន្លែង​កើត​ហេតុ
ខេត្ត​ស្ទឹង​ត្រែង​៖​មនុស្ស​ម្នា​ជា​ច្រើន​នាក់​បាន​ស្រែក​​យ៉ាង​តឹង​សរសៃរកព្រម​ទាំង​រត់​ប្រសេច​​ប្រ​សាច​ដើម្បី​រំដោះ​ខ្លួន​ ខណៈរថយន្ត​តូយូ​តា​មួយ​គ្រឿង​បាន​បោះ​ពួរ​មួយ​ទំហឹង​បុក​រះ​លើ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​តូប​លក់​បាយ​ គុយ​ទាវ​ព្រឹក​ស្ថិត​នៅ​ផ្សារ​ស្ទឹង​ត្រែង​ កាល​ពី​វេលា​ម៉ោង​៩និង​៣៥នាទី​ ព្រឹក​ថ្ងៃទី​២៦ ឧសភា ២០១៣។

ការ​​ដឹកឈើប្រណីត​​កំពុង​មាន​សកម្ម​ភាព​គគ្រឹក​គគ្រេង​នៅបានលុង​

Posted: 25 May 2013 10:22 PM PDT

ខេត្តរតនគិរី​ ៖ សកម្ម​ភាពដឹកឈើប្រណីត​កំពុង​កើត​មានយ៉ាងគគ្រឹកគគ្រេង​ចេញ​ពី​ក្រុងបានលុង​កាត់​តាមច្រក​អន្តរជាតិអូរយ៉ាដា ឆ្ពោះ​ទៅ​ប្រទេសវៀវណាម ។ ប្រភពព័ត៌មានឱ្យដឹងថា នៅ​តាមច្រក​នានា​ដូចជា​ច្រក​​របៀងក្រោយកាស៊ីណូ​ទ្រីភាពមានមន្ត្រី​គយ​ ប៉ូលិសច្រកទ្វារ​​ កាំកុងត្រូល

កង​រាជអា​វុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ​ សហការ​ជាមួយ​កង​រាជ​អាវុ​ធ​ហត្ថ​ខេត្ត​សៀម​រាប​ឃាត់​ខ្លួ​ន​ស្ត្រី​ម្នាក់​តាម​ដីកា​​តុលា​ការ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​

Posted: 25 May 2013 10:21 PM PDT

ស្ត្រី​ពាក់​ព័ន្ធ​គ្រឿង​ញៀន
រាជធានី​ភ្នំ​ពេញ​៖​សមត្ថកិច្ចកង​​រាជ​អា​វុធ​ហត្ថ​រាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី​២៤ឧសភា ២០១៣ បាន​សហការ​ជាមួយ​កង​​រាជអាវុធ​ហត្ថ​ខេត្ត​សៀម​រាប​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​តាម​ដីកា​​​បង្គាប់ឱ្យ​នាំ​ខ្លួន​របស់​សាលា​ដំបូង​ខេត្ត​ ដែលស្ត្រីរូប​នោះ​បានជាប់​ពាក់​ព័ន្ធ​​រក្សា​ទុក​ ដឹក​ជញ្ជូន​ ជួញ​​ដូរ​ដោ​យ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។

សហភាពការងារ​កម្ពុជា​បើកមហា​សន្និបាត​លើកទី៣

Posted: 25 May 2013 10:11 PM PDT

សហភាព​ការងារ​កម្ពុជា ​ដឹកនំាដោយលោក​ អាត់ ធន់ ​នាព្រឹកថ្ងៃទី ២៦​ ឧសភា ២០១៣នេះ​ បានបើកមហា​សន្និបាតលើកទី៣ ​ នៅមជ្ឈមណ្ឌលឧត្តម​​ ដោយមាន​សមាជិក​សមាជិកា​ចូលរួមជាង​២០០នាក់ ។

មន្ត្រី​មន្ទីរ​វប្ប​ធម៌ខេត្តរតន​គីរីដេកស្លាប់ក្នុងអង្រឹងកណ្តាល​ព្រៃ

Posted: 25 May 2013 10:09 PM PDT

ខេត្តរតនគិរី ៖ មានការ​ភ្ញាក់​ផ្អើល​មួយ ​បន្ទាប់​ពីពលរដ្ឋ​​បានប្រទះ​ឃើញ​បុរសម្នាក់ដេក​ស្លាប់​ក្នុងអង្រឹង​កណ្តាលព្រៃក្បែរ​បឹង​យក្ស​ឡាយ ស្ថិតនៅភូមិសមុទ្រលើ ឃុំ​សេដា ស្រុកលំផាត់ ។ តាម​ប្រភពព័ត៌​​មាន​ឱ្យ​ដឹងថា បុរសដេក​​ស្លាប់​នោះឈ្មោះ​ព្រំ យេន ជាមន្ត្រី​មន្ទីរវប្បធម៌ខេត្ត ​ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​

ក្រុម​ការងារ​គណបក្ស​ក្រុង​ប៉ោយ​ប៉ែត​ចុះ​ចែក​សារុង​ជូន​សមា​​ជិក​​បក្ស​​ចំនួន​​២៩៧​នាក់​​នៅ​​ភូមិ​​សុខ​សា​ន្ត​

Posted: 25 May 2013 09:20 PM PDT

ខេត្តបន្ទាយមានជ័យ​៖​​លោក​សុខ​ ខឿន​ អនុប្រ​ធាន​អចិ​ន្ត្រៃយ៍​គណបក្ស​ក្រុម​ប្រឹក្សា​ក្រុង​ប៉ោយ​ប៉ែត​ និង​លោក​ហាំ​ វណ្ណៈ ប្រធាន​គណៈកម្មាធិការ​បក្ស​ ស៨៨ អង្គ​ភាព​៨៩១ រួ​ម​ទាំង​ក្រុម​ការងារ​សមា​ជិក​បក្ស​មួយ​ចំនួន​បាន​ចុះ​ចែក​អំណោយ​​ជាសារុង​ដល់​សមាជិក​ចំនួន​២៩៧​ នាក់​នាព្រឹ​ក​ថ្ងៃទី​២៦ ឧសភា ២០១៣ ស្ថិត​នៅក្នុង​ភូមិ​សុខ​សាន្ត​ សង្កាត់​និមិត្ត​ ក្រុង​​ប៉ោយ​ប៉ែត​។

នាង​ក្អយ​កំពុង​ចរចា​ដោះ​ស្រាយ​បំណុល​បន្ទាប់​ពី​អះ​អាង​ថា​ ជិត​វិល​ចូល​សង្វៀន​សិល្បៈ​វិញ​ ដើម្បី​ស្តារ​ប្រ​ជា​​ប្រិយ​ភាព​

Posted: 25 May 2013 09:14 PM PDT

នាងក្អយក្នុងពិធីជួបជុំអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ
រាជ​ធានី​ភ្នំ​ពេញ​ ៖ តារា​កំប្លែង​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ប្រាក់​គេ​អស់​ច្រើន​ពាន់​ដុល្លារ​ នាង​ ជួន​ ចាន់​រតនា​ ហៅ​ក្អយ​ បាន​បាត់​ស្រមោល​សូន្យ​ឈឹង​តែ​ម្តង​បន្ទាប់​ពី​ម្ចាស់​បំណុល​ជា​ច្រើន​បាន​ចោទ​ពី​ករណី​ជំពាក់​បំណុល​គេ​រុំ​កោះ​រើ​ខ្លួន​លែង​រួច​ ។

ក្រុមនិស្សិត​នៃសាកលវិទ្យា​ល័យអន្តរជាតិ​ IU ផ្ទុះបាតុកម្ម​កាន់តែធំ​

Posted: 25 May 2013 08:54 PM PDT

ក្រុម​និស្សិត​នៃ​សាកល​វិទ្យា​ល័យ​អន្តរ​ជាតិ​កំពុង​ធ្វើ​បាតុ​កម្ម​
ក្រុមនិស្សិតនៃ​សាកលវិទ្យាល័យ​អន្តរជាតិជាច្រើនរយ​នាក់ នៅពេលនេះ​កំពុងធ្វើបាតុកម្មកាន់តែ​មានទ្រុងទ្រាយធំ​ឡើងៗ ដោយពួកគេ​បានលើកបដា​ជាច្រើន​​ដោយសុំឲ្យ​សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន និង ជាជំទាវសម្តេច​ ជួយអន្តរាគមន៏រក​ដំណោះស្រាយឲ្យ​ពួកគេនោះថែមទៀត ​។ បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​មកទល់នឹងម៉ោង១០និង៥៥នាទី​ព្រឹកថ្ងៃទី២៦ ឧសភា ២០១៣

លោក​ប៉ា សុជាតិ​វង្ស នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពលី​មហា​កុដិនៅរសៀល​នេះ​

Posted: 25 May 2013 08:40 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ លោក​ប៉ា​ សុជាតិ​វង្ស ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន និង​លោក​​ជំទាវ​ជា​ភរិយា​​ នឹង​អញ្ជើញ​ជា​អធីបតី​ក្នុង​ពិធី​ក្រុង​ពលី​មហា​កុដិ​ដែល​ទើប​សាង​សង់​រួច​​​ដើម្បី​សុំ​សេចក្តី​សុខ សេចក្តី​ចំរើន​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​មុន​នឹង​ឈាន​ទៅ​សម្ពោធនៅថ្ងៃស្អែក​នេះ​​ ។ ពិធី​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៦ ឧសភា ២០១៣​នេះ ​​នៅ​វត្ត​​លង្កា ក្នុងសង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការ​មន ​។

ពិធី​ជួប​ជុំ​អតីត​សិស្ស​វិ​ទ្យាល័យ​ព្រះ​ស៊ី​សុវត្តិ​(អតី​ត​វិទ្យាល័យ​ភ្នំ​ដូន​ពេញ​)​ទទួលបាន​ការគាំ​ទ្រ​ខ្ពស់​ពី​សំណាក់​មហាជន​

Posted: 25 May 2013 08:34 PM PDT

ពិធី​ជួប​ជុំ​អតីត​សិស្ស​វិទ្យា​ល័យ​ព្រះស៊ី​សុវត្ថិ​
រាជធានី​ភ្នំ​ពេញ​៖​នៅ​ក្នុង​បរិ​វេណ​វិទ្យល័យ​ព្រះ​ស៊ី​សុ​វត្តិ​ អតី​ត​វិទ្យាល័យ​ភ្នំ​ដូន​ពេញ​​កាលពី​រាត្រី​ថ្ងៃទី​២៥ ឧសភា ២០១៣មាន​ប្រារព្ធ​កម្មវិធី​ជួប​ជុំ​អតី​ត​សិស្សដែល​ធ្លាប់​សិក្សា​នៅ​វិទ្យាល័យ​នេះ​​គ្រប់​ជំនាន់​។ពិធី​ដ៏អធិ​ក​អធមនេះ​គឺ​ជា​ការផ្ដួច​ផ្ដើម​រៀប​ចំ​ដោយ​​ផ្ទាល់​ពី​សំណាក់​លោក​បណ្ឌិត​ហ៊ុន​ ម៉ាណែត​ នាយ​រង​សេនាធិការចម្រុះនិង​ជា​មេ​បញ្ជាការរង​កង​ទ័ព​ជើង​គោក​ដែលមា​នវត្ត​មាន​នាគ្រា​​នោះ

និស្សិតពេទ្យ​នៅសាកលវិទ្យា​ល័យ IU ​ធ្វើបាតុកម្មជា​លើកទី២​

Posted: 25 May 2013 08:29 PM PDT

និស្សិតពេទ្យ​ប្រមាណ១០០នាក់​ នៃសាកលវិទ្យាល័យ ​IU ស្ថិតក្នុងសង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ​នៅព្រឹកថ្ងៃទី២៦ ឧសភា ២០១៣ បានធ្វើ​បាតុកម្ម​ជា​លើក​ទី២ បន្ទាប់ពី​មិនទាន់មាន​ដំណោះស្រាយ​ទាក់ទងទៅនឹង​កាល

បុរស​ម្នាក់​ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយ​ចង្វា មិន​បាន​សម្រេច​ត្រូវ​សមត្ថ​កិច្ច​ជួយ​ទាន់​

Posted: 25 May 2013 08:18 PM PDT

បុរសដែលប៉ងលោតទឹកសម្លាប់ខ្លួន
រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ពុំ​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​​​ធ្វើ​ដំណើរមក​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ នៅ​វេលា​ម៉ោង​ ៩​ និង​ ៥០​នាទី ព្រឹក​ថ្ងៃទី២៦​ ឧសភា​ ២០១៣​ ត្រូវ​បាន​ប៉ូលិស​យាម​គោល​ដៅ​ទី​៣​ ការពារ​ស្ពាន​ជ្រោយ​ចង្វា​ ចេញ​ទូក​ទៅជួយ​សង្រ្គោះ​ទាន់​ពេល​វេលា និង​នាំ​ទៅ​ស្នាក់​ការ​អង្គ​ភាព​ ។

រថយន្តដឹក​ដំឡូង បង្កប់គ្រញូង​ប្រមាណ១០តោន​ ត្រូវសមត្ថកិច្ច​ឃាត់ចាប់បាន​

Posted: 25 May 2013 08:10 PM PDT

ឈើគ្រញូងដែល​រក​ឃើញក្នុង​រថយន្ត​
ប្រភពពីសមត្ថកិច្ច​បានឲ្យដឹងថា​ ឈើប្រណីតប្រភេទ​គ្រញូងប្រមាណ១០តោន​ ត្រូវបានសមត្ថកិច្ច​ចម្រុះឃាត់ចាប់​បានកាលពីម៉ោង​ប្រមាណ១២យប់​ថ្ងៃទី២៥ ​ឧសភា ២០១៣​ នៅចំណុច​ឃុំសំឡូត ​ស្រុកសំឡូត ខេត្តបាត់ដំបង ​។ ប្រភពបានបញ្ជាក់​ទៀតថា រថយន្តដែល​ដឹកដំឡូងតែបង្កប់​គ្រញូងនេះ ​ត្រូវបានឈ្មួញត្រៀមនំា​ចេញទៅកាន់​ប្រទេស​វៀតណាម​ ។ រថយន្តនេះម៉ាក ​Fuso ពាក់

កិច្ចប្រជុំអន្តរក្រសួង​គណៈកម្មការចម្រុះ​អភិវឌ្ឍន័ព្រំដែន​កម្ពុជា-ថៃ ​នឹងផ្តើមបា្ររព្ឋ​ធ្វើនៅព្រឹកស្អែក

Posted: 25 May 2013 07:54 PM PDT

កិច្ចប្រជុំអន្តរក្រសួង​គណៈកម្មការ​ចម្រុះអភិវឌ្ឍន៏​ព្រំដែនកម្ពុជា​-ថៃ នឹង​បើកបា្ររព្ឋធ្វើជាផ្លូវការ​នៅទីស្តីការ​ក្រសួងការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ ​នាម៉ោង៩ព្រឹកថ្ងៃទី ២៧ ឧ​​​​សភា ២០១៣ ​ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុង ​រដ្ឋម

ជ័យ​​ជម្នះ​​ 2-1​​របស់​​ Bayern​ ធ្វើ​​ឱ្យ​​ប្អូន​​បង្កើត​​ Dortmund​ យំ​ពេញ​​តារាង​​

Posted: 25 May 2013 07:40 PM PDT

ក្រុមកីឡា​ករ​ដែល​ទទួល​ជ័យ​ជម្នះ
បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់​ក្រប​ខណ្ឌ​អាល្លឺ​ប៊ុន​ដេ​ស្លី​ហ្គា​​កាល​ពី​សប្តាហ៍​មុន​មិន​ទាន់​អស់​សប្បាយ​ផង​ ក្លិប​បាល់​ទាត់​លំដាប់​ពិ​ភព​លោក​ Bayern បាន​ក្តាប់​ឱកាស​ថ្មី​មួយ​​ទៀត​គឺ​ដណ្តើម​បាន​ពាន​រង្វាន់​បាល់​ទាត់​យូ​ហ្វា​ឆេម​ពាន​លីក​ មួយ​បន្ថែម​ទៀត​បន្ទាប់​ពី​យក​ឈ្នះ​ប្អូន​បង្កើត​ Dortmund ដោយ​លទ្ធ​ផល​ 2-1 កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ​ទី​២៥​ ឧសភា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ពហុ​កីឡា​ដ្ឋាន​ Wembley ទី​ក្រុង​ឡុង​ ។

រថយន្ត​ឡិចស៊ីស៤៧០របស់មន្ត្រី​​ព្រឹទ្ធាសភា​ជ្រុល​បុក​រថយន្ត និងម៉ូតូ​ជាច្រើន​គ្រឿង​បណ្តាល​ឱ្យស្លាប់​​មនុស្សម្នាក់-របួសធ្ងន់ស្រាល​ច្រើន​នាក់​ (មានវីដេអូឃ្លីប)

Posted: 25 May 2013 07:38 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជ​ធានី​ភ្នំ​ពេញ​ ៖​ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ដោយ​សារ​រថ​យន្ត​ម៉ាក​ឡិចស៊ីស​៤៧០ ពណ៌ស្ករ មួយគ្រឿង​បាន​បើក​ទៅ​បុករ៉ឺម៉ក​ម៉ូតូមួយគ្រឿង​បះជើង ​បន្ទាប់មក​អ្នក​​បើក​បរ​ស្លន់​ក៏​បើក​ទៅបុករ៉ឺម៉កម៉ូតូដឹក​បន្លែមួយ​គ្រឿង​​ទៀត ​ហើយជ្រុល​ទៅ​បុករថយន្ត​ CRV ពណ៌​ទឹកប្រាក់ ដែល​គេចត​នៅមុខផ្ទះ និង​រថយន្ត​ម៉ាកហាយឡែន​ឌ័រ រួចបន្ត​​ទៅ​បុកម៉ូតូសង់កូរ៉េមួយគ្រឿង បណ្តាល​ឱ្យ​ស្លាប់​

ប្រទះ​ឃើញ​សព​ជន​ជាតិ​ចិន​ ២នាក់​ ត្រូវ​គេ​សម្លាប់​រួច​យក​ទៅ​ប្លុង​ចោល​នៅ​ខណ្ឌ​ឬស្សី​កែវ​ (មានវីដេអូឃ្លីប)

Posted: 25 May 2013 07:27 PM PDT

សព​ជ​ន​ជាតិ​ចិន​២​នាក់​ដែល​គេ​ប្រទះ​ឃើញ​
រាជ​ធានី​ភ្នំ​ពេញ​ ៖ សព​បុរស​ ២នាក់​ ទំនង​ជា​ជន​ជាតិ​ចិន​ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ កាលពី​វេលា​ម៉ោង​ ៨ និង​ ៣០​នាទី​ ​ព្រឹក​ថ្ងៃ​ទី​២៦​ ឧសភា​ ២០១៣​ នេះ ដែល​ត្រូវ​បា​ន​គេ​សម្លាប់​រូច​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ច្រាំង​ទន្លេ​ ក្នុង​ភូមិ​ដើម​គ​ សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ឬស្សី​កែវ ។

បក្ស​ CPP ស្រុក​បវេល​ប្រកាសបញ្ចូលទទួល​ស្គាល់​សមាជិក​ថ្មី​​ជាង​៣២០​រូប​នៅ​ព្រឹក​នេះ​

Posted: 25 May 2013 07:10 PM PDT

ពិធី​ប្រកាស​បញ្ចូល​ទទួល​ស្គាល់​​សមា​ជិក​បក្ស​ថ្មី​
ខេត្ត​បាត់​ដំបង​ ៖ សមា​ជិក​ថ្មី​ចំនួន​៣២៤​រូប​​ត្រូវ​បាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រកាស​ទទួល​ស្គាល់​​ជា​​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ឧសភា ២០១៣​នេះ ដែល​រៀប​ចំ​​ធ្វើ​ឡើង​នៅស្នាក់​ការ​បក្ស​ស្រុក​បវេល​ ក្រោម​អធិបតី​ភាព​លោក​សក់​ សេដ្ឋា ប្រធាន​ក្រុម​ការ​ងារ​ និង​លោក​លី វណ្ណ​ហុង អនុ​ប្រធាន​​ក្រុម​ការ​ងារ​ចុះ​ជួយ​បក្ស​ប្រជា​ជន​ស្រុក​បវេល រួម​ជាមួយ​ប្រធាន​បក្ស​ស្រុក ឃុំ និង​សមា​ជិក​បក្ស​ប្រមាណ​ជីត​៤០០​រូប​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​​ ។

សព​ដែល​គេ​ប្លុង​ចោល​នៅ​ខេត្ត​កំពង់ឆ្នាំង​ កាល​ពី​ថ្ងៃ​មុន​ គឺ​ជាមន្រ្តី​​ហិ​រញ្ញ​វត្ថុ​យោ​ធា​ស្រុក​មេ​មត់​ សង្ស័យ​សម្លាប់​ប្លន់​យក​លុយ​ជាង ១​ម៉ឺន​ដុ​ល្លារ​ (មាន​វីដេអូឃ្លីប)​

Posted: 25 May 2013 07:05 PM PDT

សពបុរសដែលក្រុមគ្រួសារបូជា
ខេត្ត​កំពង់​ឆ្នាំង​ ៖ សាក​សព​បុរស​ម្នាក់​ដែល​ត្រូវ​ជន​ពុំស្គាល់​មុខ​សម្លាប់​ ហើយ​យក​ទៅ​ផ្លុង​ចោល​នោះ​ ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​អះ​អាង​ថា​ ពិត​ជា​សមាជិក​គ្រួសារ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​កន្លះ​ខែ​មុន​ ។

ស្ត្រីមាន​ផ្ទៃ​ពោះ​​​ម្នាក់ឈឺ​ពោះ​ឆ្លង​ទន្លេ​នៅមុខ​សំយ៉ាប​ផ្ទះ​គេបង្ក​ការ​ភ្ញាក់​ផ្អើល

Posted: 25 May 2013 06:39 PM PDT

ស្ត្រី​មាន​ផ្ទៃ​ពោះ​នៅ​ក្នុង​រថ​យន្ត​សង្គ្រោះ
រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​​មាន​ផ្ទៃ​ពោះ​ម្នាក់​​​បាន​ឈឺពោះ​ឆ្លង​ទន្លេ​​នៅ​មុខ​សំយ៉ាប​ផ្ទះគេប​ង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដល់​ប្រជា​ពល​រដ្ឋ​ដែល​នៅ​ជិត​​នោះ​ជួយ​អន្តរា​គមន៍​ហៅ​រថ​យន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ភ្លាមៗ​ ​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦ ឧសភា ២០១៣ នេះ នៅ​ប្លុក​ក្រសាំង​ផ្អែម ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​សន្សំ​កុសល​​ ស្រុក​​​ពាមរក៍បើ​ក​បវេ​សន​កាល​២០១៣ ២០១៤​

Posted: 25 May 2013 06:32 PM PDT

ពិធីសំណេះសំណាល
ខេត្ត​ព្រៃ​វែង​៖​នៅ​ក្នុង​បរិ​វេណ​វត្ត​សន្សំ​កុសល​​ ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ(ខ) ស្រុក​ពាម​រក៏ មាន​បើក​បវេ​សន​កាល​សាលា​ពុទ្ធិកៈបឋម​សិក្សា​​ សម្រាប់​ឆ្នាំ​២០១៣ ២០១៤ ដែល​ប្រ​ព្រឹត្ត​ទៅនាវេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​២៦ ឧសភា ២០១៣​។

លោក​​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញ​ចុះជួបសំណេះសំណាល​​ជា​មួយ​លោកគ្រូ អ្នក​គ្រូ​​ទូទាំង​ស្រុកបាធាយ

Posted: 25 May 2013 06:19 PM PDT

ខេត្ត​កំពង់ចាម ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ និង​ជា​តំណាង​​រាស្ត្រ​​មណ្ឌល​កំពង់ចាម សមាជិកគណៈអចិន្ត្រៃយ៍​គណៈ​កម្ម​ការ​កណ្តាល និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះជួយស្រុក​បាធាយ បាន​អញ្ជើញ​ចុះជួបសំណេះសំណាលជា​មួយ​​លោកគ្រូ អ្នក​គ្រូទូទាំង​​ស្រុក​បាធាយ ចំនួន​៨៩១​នាក់ កាល​ពី​វេលា​ម៉ោង​៨​ព្រឹកថ្ងៃទី​២៦

សហភាពការងារកម្ពុជាបើកមហាសន្និបាតលើកទី៤

Posted: 25 May 2013 06:10 PM PDT

សហភាព​ការងារកម្ពុជា ​ដឹកនំាដោយលោក​ អាត់ ធន់ ​នាព្រឹកថ្ងៃទី ២៦​ ឧសភា ២០១៣នេះ​ បានបើកមហា​សន្និបាតលើកទី៤ ​ នៅមជ្ឈមណ្ឌលឧត្តម​​ ដោយមាន​សមាជិក​សមាជិកា​ចូលរួមជាង​២០០នាក់ ។ គោលបំណង​សំខាន់នៃមហាសន្និបាត​នេះ ដើម្បីជ្រើស​តំាងប្រ

រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បុក​រថយន្ត RENROVER បណ្តាល​ឲ្យ​ខ្ទាត​ទៅបុក​រថយន្ត​ដែល​ចត​ស្ងៀម​នៅ​កា​រ៉ា​ស់​ឡាន​បន្តកន្ទុយ​គ្នា​ជិត​១០​គ្រឿង​ទៀត​

Posted: 25 May 2013 12:43 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង​មួយគ្រឿង​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច និង​មួយគ្រឿង​ទៀត​ម៉ាក RENROVER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-0555 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​បើក​បុក​គ្នា​ពេញទំហឹង នៅ​ចំណុច​ផ្លូវ​១៨២ កែង​ផ្លូវ​២២៣ ស្ថិតក្នុង​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​២​នឹង​០០​នាទី​ទាបភ្លឺ

រថយន្ត​កូរ៉េ បើក​បុក​រថយន្ត​កូរ៉ូឡា​ខ្ទេច​មួយ​ចំហៀង​រួច​បើក​រត់​គេចខ្លួនបាត់​

Posted: 25 May 2013 12:30 PM PDT


រាជធានី​ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង​បើក​បុក​គ្នា មួយគ្រឿង​ម៉ាក​កូរ៉េ​១​តោន​កន្លះ ពណ៌​ស បើកបរ​តាម​បណ្តោយ​ផ្លូវ​១៥៥ ក្នុង​ទៅ​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​ផ្លូវកែង​លេខ​៤៤៦ ក៏បាន​ជ្រុល​បុក​រថយន្ត​កូរ៉ូឡា ពណ៌​ស​មួយគ្រឿង ដែល​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​កូរ៉ូឡា​រង​ការខូចខាត​មួយ​ចំហៀង ចំណែក​រថយន្ត​កូរ៉េ​រត់​គេចខ្លួនបាត់​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!