Koh Santipheap Daily

Koh Santipheap Daily


វិស័យ​ទេស​ចរណ៍​មី​យ៉ាន់​ម៉ា​នឹង​ក្លាយ​ជា​ទីផ្សារ​លេច​ធ្លោជាងគេ

Posted: 28 May 2013 12:54 AM PDT

​
បណ្តា​ក្រុម​ហ៊ុន​​នៅក្នុង​ឧស្សាហកម្ម​ទេស​ចរណ៍​ជឿ​ជាក់​ថា ​មី​យ៉ាន់​ម៉ា​គួរ​តែ​ផ្តោ​ត​​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​​ផ្សារ​លក់​ទំនិញ​ថ្លៃ​ៗ​សម្រាប់​វិស័យ​ទេស​ចរណ៍ ។ ​ក្រុម​ហ៊ុន​ទាំង​នោះ​និយាយ​ថា ​ប្រទេស​នេះ​នឹង​អាច​បោះ​ទុន​​ទៅ​ក្នុង​វិស័យ​នេះដោយ​សារ​ខ្លួន​បាន​បើក​ចំហទ្វារ​ជា​បណ្តើរ​ៗ​ទៅកាន់​សហ​គមន៍​អន្ត​រ​ជាតិ ។

ធនាគារ​អង់​គ្លេស​កាត់​បន្ថយ​បុគ្គលិក​​​១៨៩.០០០នាក់​ដោយ​សារ​ការ​ងារ​ធ្លាក់​ចុះ​ដល់​ទៅ​​៩​ឆ្នាំ

Posted: 28 May 2013 12:48 AM PDT

​
​ធនាគារ​​ធំៗ​​ចំនួន​៤​របស់​អង់​គ្លេស​​នឹង​កាត់​​​បន្ថយ​​​បុគ្គលិក​​ចំនួន​​១៨៩.០០០នាក់​ ​នៅដំណាច់​​​ឆ្នាំ​​នេះ​ដោយ​​​សារ​​ចំនួន​​បុគ្គលិក​​កើន​​ឡើង​​ ឯ​ការ​ងារ​​ធ្លាក់​ចុះ​​ដល់​ទៅ​៩​ឆ្នាំ​ ​ចំពេល​ដែល​​​ប្រាក់​ចំណូល​​មាន​​មិន​គ្រប់​គ្រាន់ ។​​យោង​​​តាម​ទិន្ន​ន័យ​​​ដែល​ប្រមូល​បាន​​​​​ដោយ​ Bloomberg ​​ឱ្យ​ដឹ​ង​ថា ធនាគារ​​ Royal Bank of​ Scotland Group Plc, ​ធនាគារ​ HSBC Holding Plc, ​

គូ​​ប្រដាល់​​ដណ្តើម​​ខ្សែ​​ក្រវាត់​​ស្រា​​បៀរ​​ GANGZBERG ​នៅ​​សង្វៀន​ ​CTN ​ខេត្ត​​សៀម​​រាប​​ ថ្ងៃ​ពុធ​​នេះ​ ​រិន ​មុន្នី​​ ជួប ​ពេជ្រ​ ប៊ុន​សេន​ ចំណែក​ឡៅ ផានាថ​ ជួប​នេន​ វណ្ណា​ 

Posted: 28 May 2013 12:45 AM PDT

ខេត្ត​សៀម​រាប ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ GANGZBERG ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូ​ក្រាម​ជុំ​ទី១​ នៅ​លើ​សង្វៀន​ CTN ខេត្ត​សៀម​រាប​នា​ល្ងាច​ថ្ងៃ​ពុធ​ ទី​២៩​ ឧសភា​នេះ​មាន​ចំនួន​២​គូ​គឺ​ កីឡាករ​រិន មុន្នី​ ​មកពី​ក្លិប​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ប្រកួត​ជា​មួយ​កីឡាករ​ពេជ្រ​ ប៊ុនសេន​ មក​ពី​ក្លិប​ខេមរិន្ទ​មាន​ឫទ្ធិ​ និង​កីឡាករ​ឡៅ ផានាថ​ មក​ពី​ក្លិប​រស្មី​កុមារកំព្រា​ ប្រកួត​ជាមួយ​កីឡាករ​នេន​ វណ្ណា​ 

គោ​សំណាង​អាក្រក់​គេចពី​ទីសត្ត​ឃាត​​​ទៅ​ងាប់​ដោយ​សារ​​​ប៉ូលិស​នៅ​ចិន​

Posted: 28 May 2013 12:40 AM PDT

​
នៅ​តាម​ដង​ផ្លូវ​​ហ៊ើង​អាន ឧទ្យាន​​សាធារណៈ​​ណាន​ហ៊ូ អ៊ូសាង ​ក្រុង​​អ៊ូ​ហាន ប្រទេស​ចិន មាន​គោ​មួ​យ​ក្បាល​​ត្រូវ​ប៉ូលិស​​ប្រើ​កាំ​ភ្លើង​​​បាញ់​២​គ្រាប់​ឱ្យ​ងាប់​​នៅ​លើ​ដង​​ផ្លូវ​ ។ អាជ្ញា​ធរ​​ក្នុង​តំបន់​​បំភ្លឺ​ថា គោ​នោះ​​បាន​រត់​​គេច​ពី​​ទី​សត្ត​ឃាត​​មួយ​នៅ​ម្តុំ​ស្ពាន​ឆាង​ហុង ហើយ​ដើរ​នៅ​លើ​ដង​ផ្លូវ​​​បង្ក​ការ​ភ័យ​ខ្លាច​ និង​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ចំនួន​៣​នាក់ ។ប៉ូលិស​​​ប្រើ​កាំ​ភ្លើង​បាញ់​​គោ​នោះ​ ខណៈ​វា​ប្រុង​​គេច​ខ្លួន​​​

បើ​ក​​ការ​​ប្រកួត​​កីឡា​​វ៉ូវី​ណាម​​រើស​​ជើង​​ឯក​​អាស៊ី​​អាគ្នេយ៍​​លើក​​ទី​2​

Posted: 28 May 2013 12:36 AM PDT

ការ​ប្រកួត​កីឡា​វ៉ូ​វី​ណាម​
ខេត្ត​សៀម​រាប​ ៖ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​វ៉ូវីណាម​ (SEA VOVINAM) ជ្រើស​រើស​ជើង​ឯក​​អាស៊ី​អាគ្នេយ៍​លើក​ទី​២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​២៩​ ឧសភា​នេះ​នៅ​សណ្ឋាគារ​សុខា​ល័យ​ ខេត្ត​សៀម​រាប​ ដែល​ការប្រកួត​នេះ​មាន​រយៈ​ពេល​២​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩​ ដល់​ថ្ងៃ​ទី​៣០​ ឧសភា​ ​ដោយ​មាន​៥​ប្រទេស​ចូល​រួម​ប្រកួត ។​

ជើង​ខ្លាំង​​8​រូប​​ប្រជែង​​គ្នា​​យក​​លេខ​1​នៅ​​លើ​សង្វៀន​​បាកាស​​សម្រាប់​​ការ​​ប្រកួត​ក្នុង​​ខែ​​ទី2

Posted: 28 May 2013 12:33 AM PDT

រាជធានីភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃពុធ ទី​២៩ ​ឧសភា​ ​​នេះ កីឡាករ​៨​រូប​នឹង​ឡើង​រេញ​បាកាស​ជា​ថ្មី​ម្ត​ង​ទៀត​​ហើយ​ ដើម្បី​ធ្វើ​​​ការ​ប្រកួត​គ្នា​ដណ្តើម​យក​តំណែង​ជើង​ខ្លាំង​តែ​ម្នាក់​​​​គត់​​នៅ​វគ្គ​​ចុង​ក្រោយ សម្រាប់​ការ​ប្រកួត​ក្នុង​ខែ​ទី​២​នេះ ដែល​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​    លេខ​៥ ។ ក្នុង​​ចំ​ណោម​កីឡាករ​ទាំង​៨​រូប​យ៉ាង​​ហោច​មាន​​​កីឡាករ​ពីរ-​បី​រូប ត្រូវ​គេ​ផ្តល់​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ថា អាច​​ឈ្នះ​​នៅ​ទឹក​ចុង​ក្រោយ

លោក​នុត​ ពុធ​ដារ៉ា​ជួប​សំណេះសំណាល​ជាមួយ​សមា​ជិក​បក្ស​ សង្កាត់រលួស​

Posted: 28 May 2013 12:26 AM PDT

លោក​នុត ពុធ​ដារ៉ា ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​សមា​ជិក​បក្ស​
រាជធានី​ភ្នំ​ពេញ៖​លោក​នុត​ ពុធដារ៉ា ប្រធាន​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ខណ្ឌ​ដង្កោ​ និង​​លោក​ស្រី​គឹម​ សេដ្ឋានី​ ប្រធាន​ក្រុម​ការងា​រ​ចុះ​ជួ​យ​សង្កាត់​រលួស​ ដែល​ត្រូវ​ជា​ភរិយា​បាន​ចុះជួប​សំណេះ​សំ​ណាល​ជាមួយ​សមាជិក​បក្ស​នៅក្នុង​ភូមិ​ក្រពើ​ទ្រោម​ សង្កាត់​រលួស​ ខណ្ឌដង្កោចំនួន​៥៣៤នាក់​ កាល​ពី​​ព្រឹក​ថ្ងៃទី​២៨ ឧសភា ២០១៣។​​ពិធី​នេះ​​​​មានការចូលរួម​

អាជ្ញា​ធរ​ខេត្ត​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​២៧៥​គ្រួសារ​នៅ​ស្រុក​ព្រះស្តេច​

Posted: 28 May 2013 12:05 AM PDT

ខេត្ត​ព្រៃ​វែង​ ៖ ប្រជា​ពល​រដ្ឋ​ចំនួន​២៧៥​គ្រួសារ​ នៅ​ឃុំ​ល្វា ស្រុក​ព្រះ​ស្តេច​ កាល​ពី​ព្រឹក​ថ្ងៃទី​២៨ ឧសភា ២០១៣ នេះ​ត្រូ​វ​បាន​អាជ្ញា​ធរ​ខេត្ត​ធ្វើ​ពិធី​ចែក​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ដើម្បី​ទទួល​បាន​សិទ្ធិ​គ្រប់​គ្រង​លើ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់​ ។ ពិធី​នេះ​បា​ន​ប្រារព្ធ​ធ្វើ​ឡើង​​ក្រោម​អធិបតី​ភាព​លោក​ ហាស់ សារ៉េត អភិ​បាល​ខេត្ត​​ព្រៃវែង​​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពីអស់​លោក លោក​ស្រី​ជា​ប្រធាន​មន្ទីរ​អង្គ​ភាព​នានា​ជុំវិញ​ខេត្ត

​សំណុំរឿង​សិស្ស​ស្រី​៤នាក់​ប្តឹង​​គ្រូម្នាក់​ពីបទ​ប្រទូស្ត​កេរ្តិ៍​ខ្មាសមិន​ទាន់​​ដោះ​ស្រាយ​​ លើកគ្នា​មក​តវ៉ា​ដល់​មន្ទីរអប់រំ​ខេត្ត

Posted: 28 May 2013 12:00 AM PDT

សំណុំសំណុំរឿង​សិស្ស​ស្រី​៤នាក់​ប្តឹង​​គ្រូម្នាក់​ពីបទ​ប្រទូស្ត​កេរ្តិ៍​ខ្មាសមិន​ទាន់​​ដោះ​ស្រាយ​​  លើកគ្នា​មក​តវ៉ា​ដល់​មន្ទីរអប់រំ​ខេត្ត
ខេត្ត​កំពង់ឆ្នាំង ៖ សិស្ស​ថ្នាក់ទី៦ (ក)នៃ​សាលា​​បឋម​សិក្សា​ថ្មីកែវ ស្ថិត​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលា​ប្អៀរជាច្រើន​នាក់ រួម​ទាំង​​ឪពុក​ម្តាយ និងអាណាព្យា​បាល​សិស្ស​ផង​​​ កាលពី​រសៀល​ថ្ងៃទី​២៧ ឧសភា បាននាំគ្នា​មក​ការិយាល័យ​សិទ្ធិ​មនុស្ស​អាដ​ហុក និង​បន្ត​​ទៅ​មន្ទីរ​អប់រំ​​យុវជន និងកីឡា​ខេត្តកំពង់ឆ្នាំងទៀត ដោយ​សុំ​ឱ្យ​​ដក​លោកគ្រូ​​បង្រៀន​ម្នាក់​ឈ្មោះ​កែម ​ចាន់ឆេន ឱ្យ​ឈប់

នារី​ជាប់​សង្ស័យ​ពី​បទ​អំពើ​លួច​លោត​ពី​លើ​អាគារ​តុលាការ​ជាន់​ទី​១​ ប្រុង​គេច​ខ្លួន​

Posted: 27 May 2013 11:58 PM PDT

នារី​ជាប់​សង្ស័យ​ពី​បទ​អំពើ​លួច​លោត​ពី​លើ​អាគារ​តុលាការ​ជាន់​ទី​១​ ប្រុង​គេច​ខ្លួន​
ខេត្ត​ព្រះ​សីហនុ​ ៖​ នារី​វ័យ​ក្មេង​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ និង​មន្រ្តី​តុលាការ​ខេត្ត​ដឹក​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ​ បន្ទាប់​ពីនារី​នោះ​ បាន​ហក់​ពីលើ​អាគារ​តុលាការ​ជាន់​ទី១​ ក្នុង​បំណង​រត់​គេច​ខ្លួន​ កាលពី​វេលា​ម៉ោង​ ១០​ព្រឹក​ ថ្ងៃទី​២៨​ ឧសភា​ ២០១៣​ នេះ ប៉ុន្តែ​សំណាង​ល្អ​ពុំ​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ​ ។

ខឹង​បង​ប្អូន​គំរាម​យក​ឆ្កែ​​ដូរ​​ប៊ី​ចេង​ចង.ក​សម្លាប់​ខ្លួន​ពី​លើ​ចុង​ដូង​

Posted: 27 May 2013 11:39 PM PDT

នេះ​ជា​ដើម​ដូង​ដែល​ជន​រង​គ្រោះ​ចង.ក​សម្លាប់​ខ្លួន​
ខេត្ត​បាត់​ដំបង​ ៖ បុរស​ម្នាក់​ខ្វះ​ការ​ពិចារណា​បាន​ចង​.ក​​សម្លាប់​ខ្លួន​ពីលើ​ចុង​ដូង​កម្ពស់​ជិត​១០​ម៉ែត្រ​​ស្លាប់​ចោល​ភរិយា​​កំពុង​មាន​ផ្ទៃ​ពោះ​ កាល​ពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​២៧ ឧសភា ២០១៣ នៅ​ក្បែរ​ផ្ទះ​ដែល​ស្ថិត​នៅ​ភូមិ​សំរោង​កោង​ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ។ ​បុរស​នេះ​ឈ្មោះ​តឿ សំណាង ហៅ​ពួយ អាយុ​២៤​ឆ្នាំ មាន​ភរិយា​ឈ្មោះ​គង់​ សុគន្ធ​ អាយុ​២៥​ឆ្នាំ ស្នាក់​​នៅក្នុង​ភូមិ​ខាង​លើ​​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៨ ឧសភា ២០១៣

Posted: 27 May 2013 11:15 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៨ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

បាក់​ស្រុត​ផ្លូវ​ក្លាយ​ជា​រណ្តៅ​ជម្រៅ​10​ម៉ែត្រ​​ស្លាប់​មនុស្ស​5​នាក់​

Posted: 27 May 2013 11:09 PM PDT

​
ហេតុ​ការណ៍​បាក់​ស្រុត​ផ្លូវ​គួរ​ឱ្យ​រន្ធត់​មួយ​ នៅ​កណ្តាល​ទី​ក្រុង​សឺន​ចើន​ ប្រទេស​ចិន​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ ។ ប្រភព​ព័ត៌​មាន​ពី​រ៉យ​ទ័រ​ ដែល​ចុះ​ផ្សាយ​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា​ ការ​បាក់​ស្រុត​ផ្លូវ​ក្លាយ​ជា​រណ្តៅ​ប្រហែល​១០​ម៉ែត្រ​ នៅ​លើ​ក្បែរ​ច្រក​ចូល​មជ្ឈ​មណ្ឌល​ឧស្សាហ​កម្ម​ ក្រុង​សឺន​ចើន​ ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​កោះ​ហុង​កុង​ កាល​ពី​ថ្ងៃ​ទី​២១​ ឧសភា​

Farah បន្ត​ជ័យ​ជម្នះ​ព្រឹត្តិ​ការណ៍​រត់​ម៉ារ៉ា​តុង​នៅ​ទី​ក្រុង​ឡុងដ៍

Posted: 27 May 2013 11:08 PM PDT

ជើងឯក​អូឡាំ​ពិក​២​ជំនាន់​ Mo Farah ទទួល​​បាន​ក្តីអប​អរ​ពីបណ្តា​អ្នក​គាំ​ទ្រ​ជា​ច្រើន​បន្ទាប់​ពី​យក​ឈ្នះ​ជើង​ឯក​រត់​ម៉ារ៉ា​តុង​ចម្ងាយ​១០​គីឡូ​ម៉ែត្រ​​នៅទី​ក្រុង​ឡុង​ដ៍​ជា​លើក​ទី​៥​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧ ឧសភា ​។ ​អត្ត​ពលិក​ជន​ជាតិ​​អង់​គ្លេស​រូប​នេះ​បាន​ប្រើ​អស់​ថិរ​វេលា​២៩​នាទី​​និង​១៣​វិនាទី​រក្សា​បាន​នូវ​ភាព​​មិន​ចាញ់​របស់​ខ្លួន​គិត​ចាប់​​តាំង​ពីព្រឹត្តិ​ការណ៍​ជ្រើស​រើស​ជើង​ឯក​ពិ​ភព​លោក​ World

ណា​ដាល់​ឈ្នះ​ជុំ​បើក​ឆាក​ French Open

Posted: 27 May 2013 11:07 PM PDT

យុទ្ធ​នាការ​ការ​ពារ​ជើង​ឯក​ក្រប​ខ័ណ្ឌ​ធំ​ French Open ​ប្រចាំឆ្នា​ំ២០១៣ របស់​កីឡាករ​អេស្បា៉ញ​រ៉ាហ្វា​អែល​ ណា​ដាល់​ បាន​ចេញ​ដំណើរ​មួយ​ជំហាន​ហើយ​ខណៈ​កាលពី​ថ្ងៃ​ចន្ទ​​ទី​២៧ ឧសភា ​រូបគេ​បាន​យក​ឈ្នះ​កីឡា​ករ​អាល្លឺម៉ង់ Daniel Brands​នៅ​ជុំ​​បើក​ឆាក​ក្នុង​លទ្ធផល​៤-៦,៧-៦,៦-៤, និង​៦-៣ ។ ការ​ប្រកួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​បា៉រីស​ ប្រទេស​បារាំង ។

ខាល់​​​ហ្វ្រច់​​ដំឡើង​​សំឡេង​​ដាក់​អ៊ែន​ឌ័រ វ៉ដ ​ក្រោយ​ឈ្នះ​មីក​​គែល កេស​​ស្ល៊័រ

Posted: 27 May 2013 11:05 PM PDT

បន្ទាប់​ពី​ឈ្នះ​កីឡា​ករ​ដាណឺម៉ាក ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ប្រកួត​ឯក​ភាព​ខ្សែ​ក្រវាត់​កាលពី​សប្តាហ៍​​កន្លង​ទៅ ​ខាល​​ហ្វ្រច់​បាន​ណាត់​ប្រកួត​ជា​មួយ​កីឡាករ​អាមេរិក​អ៊ែន​ឌ័រ ​វ៉ដ ​។ ​គេ​បាន​និយាយ​ថា ​អ៊ែន​ឌ័រ វ៉ដ ​ត្រូវ​តែ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​​អង់​គ្លេស​ប្រសិនគេ​ចង់​ដណ្តើម​យក​ខ្សែ​ក្រវាត់​ស្ថាប័ន​ IBF ។

នីហ្សេរីយ៉ា ៖ ចំណាប់​ខ្មាំង​​បរ​ទេស​4​នាក់​​ត្រូវ​បាន​រំដោះ​​

Posted: 27 May 2013 11:03 PM PDT

អ្នក​នាំ​ពាក្យ​​ម្នាក់​របស់​ប៉ូលិស​នីហ្សេរី​យ៉ា​​​ថ្លែង​​កាលពី​ថ្ងៃ​ទី​២៧ ឧសភា​ថា ជន​បរទេស​​ដែល​ត្រូវ​​​ចាប់​ពង្រត់​​​កាលពី​ខែ​មេសា ក្នុង​តំបន់​​ប្រេង​​កាត​​​​ដី​សណ្ត​​នីហ្សេ​ ភាគ​ខាង​ត្បូង​នីហ្សេ​រី​យ៉ា ត្រូវ​បាន​​​រំដោះ​​​ដោយ​សុខ​សប្បាយ​​ទាំង​អស់​គ្នា ។នាវិក​បរទេស​​ទាំង​៤​​នាក់​​នោះ​ដែល​មាន​ជន​ជាតិ​​អ៊ុយ​​ក្រែន​២​នាក់​ រុស្ស៊ី​ម្នាក់ ​និង​គីរី​បាទី​ម្នាក់​ ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី​២២ មេសា ពី​នាវា​​កាហ្គោ​ដឹក​កុង​តឺ​ន័រ​​

រថយន្ត​ធុនធ្ងន់​ម្ចាស់​ងោក​មួយ​ភាំង​បុក​រះ​ដើម​អា​កាស្យា​អស់​៧​ដើម​រួច​ក្រឡាប់​ចូល​ប្រឡាយ​

Posted: 27 May 2013 09:27 PM PDT

រថ​យន្ត​បុក​រះ​ដើម​អាកាស្យា​ក្រឡាប់​
ខេត្ត​កំពង់​ឆ្នាំង​៖​រថយន្ត​ធុន​ធ្ងន់​មួយ​​គ្រឿង​ដោយ​សារតែ​​ម្ចាស់​ងងុយ​ដេក​ងោក​មួយ​ភាំ​ង​ ក៏​បានរេចង្កូត​ខុស​ផ្លូវ​បុករះ​ដើម​អា​កាស្យា​អស់​ជាច្រើន​ដើម​ ហើយ​ក្រឡាប់​ចូលប្រឡាយ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់ចំណុច​គី​ឡូ​ម៉ែត្រ​លេខ ៩០ និង​៩១ ស្ថិត​ក្នុង​ភូមិ​ស្ពក​រាជ​ ឃុំ​អណ្ទូង​ស្នាយ​ ស្រុក​រលាប្អៀរ កាលពី​វេ​លា​ម៉ោង​៣និង​១៥នាទី​រសៀល​​​ថ្ងៃទី​២៧ ឧសភា​ ២០១៣។

រថយន្តយីឌុប​ជិះ​ផុង​លូ​ធ្លាក់​ឈើ​រាយពេញ​ចិញ្ចើម​ផ្លូវ

Posted: 27 May 2013 09:01 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​យីឌុប​ពាក់ស្លាក​លេខ​តាកែវ ផ្ទុក​ឈើធ្វើ​ផ្ទះ​ពេញ​រថយន្ត​បម្រុង​បត់​ទៅ​ដីឡូត៍មួយ​កន្លែង​ បាន​ផុងលូ​​បណ្តាល​ឱ្យ​ឈើ​ធ្លាក់រាយ​ពេញ​ចិញ្ចើម​ផ្លូវ​ បង្ក​ឱ្យ​មានការភ្ញាក់​នៅវេលាម៉ោង​១០ និង​៤៥នាទីព្រឹក​ថ្ងៃទី​២៨ ឧសភា នេះ តាម​បណ្តោយ​ផ្លូវ​៩២ (ផ្លូវ​សម្តេច ជា ស៊ីម) ស្ថិតក្នុង​ភូមិច្រេះ សង្កាត់ភ្នំពេញ​ថ្មី ។ ក្នុង​ឧប្បត្តិ​ហេតុនេះ មិន​បណ្តាល​ឱ្យ​នរណាម្នាក់​រងរបួស​នោះទេ សមត្ថ​

សាខា​កាកបាទ​ក្រហម​កម្ពុជារាជធានី​ភ្នំ​ពេញ​ ចុះ​ហត្ថលេខា​លើ​​អនុ​ស្ស​រណៈជា​មួយ​អង្គកា​រ Happy Tree

Posted: 27 May 2013 08:57 PM PDT

សាខា​កាកបាទ​ក្រហម​កម្ពុជារាជធានី​ភ្នំ​ពេញ​ ចុះ​ហត្ថលេខា​លើ​​អនុ​ស្ស​រណៈជា​មួយ​អង្គកា​រ Happy Tree
រាជធានី​ភ្នំ​ពេញ​៖ កាក​បាទ​ក្រហម​កម្ពុជារាជធានី​ភ្នំ​ពេញ​នៅ​វេលាម៉ោ​ង​១១ព្រឹក​ថ្ងៃទី​២៨ ឧសភា នេះ មាន​រៀបចំ​​ពិធី​ចុះ​ហត្ថលេខា​លើ​​អនុ​ស្ស​រណៈ រវាង​សាខា​កាកបាទ​ក្រហម​កម្ពុជារាជធានី​ភ្នំ​ពេញ​ជា​មួយ​អង្គកា​រ ​Happy Tree ។​ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ាល់​ ក្រោមការ​អ​ញ្ជើញ​ចូល​រួមពីលោក​ប៉ា​សុជាតិ​វង្ស ប្រធានគណៈកម្មាធិកា​រសាខាកាកបាទ​ក្រហម​កម្ពុជារាជធានី​ភ្នំ​ពេញ និង​ជា​អភិបាល​រាជធានី​ភ្នំ​ពេញ ។

សន្តិ​សុខ​​រោង​ចក្រ​កាត់​ដេរ FUMA ម្នាក់​ត្រូវ​ជន​មួយ​ក្រុម​ដាក់​ថ្នាំ​សណ្តំ​ចូល​លួច​សម្លៀក​បំពាក់​

Posted: 27 May 2013 08:55 PM PDT

រាជ​ធានី​ភ្នំពេញ​៖ សន្តិ​សុខ​យាម​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ FUMA ម្នាក់​ត្រូវ​ជន​មួយ​ក្រុម​ជិះ​រថ​យន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ចូល​ទៅ​ដាក់​ថ្នាំ​សណ្តំ​ រួច​បើក​​ឃ្លាំង​​លួច​យក​សម្លៀក​បំពាក់​អស់​រាប់​រយ​កំផ្លេ ដែលហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​កាល​ពី​វេលា​យប់​ថ្ងៃ​ទី​២៧ ឧសភា ២០១៣ ​​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ

បញ្ជូន​ខ្លួន​ក្រុម​ឆក់​ទូរស័ព្ទ​តាម​ផ្លូវ​សាធារណៈ​ ៥នាក់​ ទៅ​សាលា​​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​

Posted: 27 May 2013 08:50 PM PDT

បញ្ជូន​ក្រុម​ឆក់​ទូរស័ព្ទ​តាម​ផ្លូវ​សាធារណៈទៅ​សាលា​រាជ​ធានី​ភ្នំពេញ​
រាជ​ធានី​ភ្នំ​ពេញ​ ៖ ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​កង​រាជ​អារុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ៣០​នាទី​ ព្រឹក​ថ្ងៃទី​២៨​ ឧសភា​ ២០១៣​ នេះ បាន​ចាប់​បញ្ជូន​ក្រុម​ឆក់​ទូរស័ព្ទ​តាម​ផ្លូវ​សាធារណៈ​ ចំនួន​ ៥​នាក់​ ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ។

ព្រឹកស្អែកម៉ោង៩ ​គណបក្សសង្រ្គោះជាតិ​ នឹងធ្វើសន្និសីទកាសែត​ស្តីពីប្រសាសន៏​លោក កឹម សុខា ​ដែលថាគុកទួលស្លែង​ជាកន្លែងសិប្បនិម្មិត

Posted: 27 May 2013 08:50 PM PDT

ប្រភពពីមន្រ្តី​គណបក្សសង្គ្រោះជាតិ​បានបង្ហើបឲ្យដឹងថា ​នៅម៉ោង៩ព្រឹកថ្ងៃទី ២៩ ឧសភា ​២០១៣ ​គណបក្សសង្គ្រោះជាតិ​នឹងធ្វើសន្និសីទកាសែត​ស្តីពីប្រសាសន៏លោក កឹម សុខា ​ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ​ ដែលថាគុកទួលស្លែងគ្រាន់តែ​ជាកន្លែងសិប្បនិម្មិតប៉ុណ្ណោះ ។ សន្និសីទកាសែតនេះ​ នឹងធ្វើនៅទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​​ ស្ថិតក្នុងខណ្ឌទួលគោក​ រាជធានីភ្នំពេញ ​ដោយមានការចូលរួមប​កស្រាយផ្ទាល់​ពីលោក កឹម សុខា ​និង

ឪពុក​ថយ​គោ​យន្តចូល​ផ្ទះ​​មិនប្រយ័ត្ន​​បុក​ក្បាល​កូន​នឹង​រនូត​ផ្ទះ​បែក​ឈាម​ស្លាប់​

Posted: 27 May 2013 08:42 PM PDT

ខេត្ត​ប៉ៃលិន​៖​កុមារា​ម្នាក់​បានស្លាប់បាត់​បង់​ជី​វិត​​ ខណៈកំពុង​អង្គុយ​ក្នុង​ទ្រុង​គោយន្ត​ហើយ​​ឪពុក​បើក​ថយ​ក្រោយ​ចូល​ក្នុង​​ផ្ទះ​ដោយ​ផ្ទះ​ទាប​ពេក​ក៏​បណ្ដាល​ឱ្យ​បុក​ក្បាល​កូន​ជា​មួយ​នឹង​រនូត​បែក​ឈាម​ស្លាប់​តែ​ម្ដង​។ហេតុ​​​ការណ៍​នេះ​កើត​ឡើង​នៅវេ​លា​ម៉ោង​​៧ និង៣០នា​ទី​ព្រឹកថ្ងៃទី​២៨ ឧសភា​ ២០១៣​ នៅផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​ភូមិ​ផ្ទះ​ស្បូវ ឃុំ​ស្ទឹង​ត្រង់

លី ម៉ារីណា ​​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​កាលពីយប់មិញ

Posted: 27 May 2013 08:41 PM PDT

អ្នក​នាង​លី ម៉ារីណា​ និងស្វាមី ក្នុងពិធី​កាត់​ចំណងដៃ
រាជធានីភ្នំពេញ ៖ អ្នក​មេម៉ាយ​​ចាយរាង សាច់ស​ម៉ដ្ឋរលោង ​​គឺ​អ្នក​នាង​លី ម៉ារីណា បាន​រៀប​ចំ​ពិធី​កាត់​ចំណង​ដៃ​កាលពី​យប់​ថ្ងៃទី​២៧ ឧសភា ២០១៣ នៅ​គេហដ្ឋាន​របស់នាង ហើយ​ពិសាភោជនាហារ​នៅភោជនីយដ្ឋាន​សឺវេនប្រាយ ជិត​រមណីយដ្ឋានវត្ត​ភ្នំ​រាជ​ធានី​ភ្នំពេញ ជាមួយ​ស្វាមី​​ដែលជា​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ក្រោយ​ពី​លេច​រឿង​ស្នេហា​ត្រី​កោណ​​ជាមួយ​មន្ត្រី​ធំម្នាក់

រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​កូរ៉េ​ខាង​ត្បូង​​ថា​ពុំ​មាន​​​ការ​ចរចា​ដើម្បី​ចរចា​

Posted: 27 May 2013 08:35 PM PDT

​
​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​​កូរ៉េ​ខាង​ត្បូង​ លោក​ YUN BYUNG-SE កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា បាន​អះ​អាង​ពី​ជំហរ​​​ម៉ឺង​ម៉ាត់​​ប្រឆាំង​​​«ការ​ចរចា​ដើម្បី​ចរចា​» ​ក្រោយ​ពេល​លោក​​ CHOE RYONG-HAE បេសក​ជន​ពិសេស​របស់​​មេ​ដឹក​នាំ​​កូរ៉េ​​ខាងជើង​​លោក​គីម​ជុង​អ៊ុន​​ បាន​និយាយ​ពី​ការ​ចរចា​ ហើយ​រហូត​ដល់​លើក​ពី​​បំណង​ធ្វើ​ការ​ចរចា​​៦​ភាគី​​ឡើង​វិញ​ ស្តី​ពី​​ការ​រំសាយ​​នុយ​ក្លេ​អ៊ែរ​​នៅ​ឧបទ្វីប​​កូរ៉េ​​ ពេល​

អាល្លឺ​ម៉ង់​​ជា​ប្រទេស​​មាន​ប្រជា​ប្រិយ​​ភាព​បំផុត​នៅ​លើ​​ពិភព​លោក​

Posted: 27 May 2013 08:32 PM PDT

​
អាល្លឺម៉ង់ជា​ប្រទេស​ដែលមាន​ប្រជា​ប្រិយ​​​បំផុត​នៅ​លើ​ពិភព​លោក​ បើទោះ​បី​ជា​មាន​​ការ​តវ៉ា​ប្រឆាំង​របស់ខ្លួន​ចំពោះ​វិធាន​ការ​ក្បិត​ក្បៀត​​​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​​ក៏ដោយ​ ។ នេះ​បើ​យោង​តា​ម​​ការ​អង្កេត​ប្រចាំឆ្នាំដោយសារព័ត៌មាន​​BBC​ចេញ​​ផ្សាយ​​​កាល​ពី​​ថ្ងៃ​ទី​២៣​ឧសភា ឆ្នាំ​២០១៣​​។​

សម្តេចតេជោ​ សែន អំពាវនាវ​ឲ្យអាចារ្យ ​អាចារិនី និងតាជី ​យាយជីទំាងអស់​ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

Posted: 27 May 2013 08:27 PM PDT

សម្តេចអគ្គមហា​សេនាបតីតេជោ ​ហ៊ុន សែន ​បានអំពាវនាវឲ្យអាចារ្យ ​អាចារិនី តាជី​និងយាយជី​ទំាងអស់នៅទូទំាង​ប្រទេស​អញ្ជើញទៅបោះឆ្នោត​ជ្រើសតំាង​​តំណាងរាស្រ្ត​នីតិកាលទី៥​ ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៨ កក្កដា ២០១៣ខាងមុខ ​។ ការអំពាវនាវយ៉ាង​ដូច្នេះរបស់សម្តេចនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨​ ឧសភា២០១៣នេះ ​ក្នុងឱកាសដែលសម្តេច​បាន​អញ្ជើញជាអធិបតី​ក្នុងពិ

លោក​ទ្រី​ ណារិន អញ្ជើញ​​បើក​ការ​ដ្ឋាន​ផ្លូវ​បេតុង​ប្រវែង​ជាង២០០​ម៉ែត្រ​នៅ​សង្កាត់​ប៉ោយ​ប៉ែត​

Posted: 27 May 2013 08:25 PM PDT

ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​បេតុង​
ក្រុ​ង​ប៉ោយ​ប៉ែត​ ៖ ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​ជាង២០០​ម៉ែត្រ​​ត្រូវ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​នា​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៨ ឧសភា ២០១៣​នេះ​ ក្រោម​អធីបតី​ភាព​លោក​​ទ្រី​ ណារិន អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​មាន​ការអញ្ជើញ​​ចូល​រួម​ពី​​លោក​ង៉ោ ម៉េង​ជ្រួន អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ រួម​ទាំង​ក្រុម​ការ​ងារ​ និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​ ។​

ស៊ីលី​ និង ​​អាហ្សង់​ទីន​​ ជម្លៀស​​មនុស្ស​​ចេញ​​​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​​ផ្ទុះ​ភ្នំ​ភ្លើង​មួយ​

Posted: 27 May 2013 08:14 PM PDT

ភ្នំ​ភ្លើង​​ COPAHUE
​អាជ្ញា​ធរ​​ស៊ីលី​​​កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា បាន​​ចេញ​​​​ការ​ប្រកាស​​អាសន្ន​ក្រហម​​​​រួច​ជា​ការ​​​បង្ការ​​​ បាន​ជម្លៀស​​មនុស្ស​​ចេញ​ជាង​២.០០០​​នាក់ ព្រោះ​​ស្ថិត​ក្រោម​​ការ​គំរាម​កំហែង​​នៃ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ COPAHUE ស្ថិត​នៅ​ព្រំ​ដែន​​ជាមួយ​​អាហ្សង​់​ទីន។ នៅ​អាហ្សង់​ទីន​​​មនុស្ស​​ប្រមាណ​ជា​៨០០​នាក់​ក៏​ត្រៀម​​ចាក​ចេញ​ពី​លំនៅ​ឋាន​​ដែរ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!