Koh Santipheap Daily

Koh Santipheap Daily


ចេញពី​ក្លឹប​រាំកម្សាន្ត​ចោរ​តាម​ប្លន់​យក​ម៉ូតូ​​​និង​ទ្រព្យ​សម្បត្តិ​អស់​ជាង​២.០០០ដុល្លារ

Posted: 31 May 2013 12:54 AM PDT

នារីរងគ្រោះនៅកន្លែងសមត្ថកិច្ច
រាជធានី​ភ្នំពេញ​៖​នារី​៣នាក់​ត្រូវ​បាន​ក្រុម​ចោរ​​វាយ​ប្លន់យក​ម៉ូ​តូម៉ាក​ស្គូពី​​ស៊េរី២០១៣​ និង​ទ្រព្យ​សម្បត្តិ​សរុ​ប​២.០០០​ដុល្លារ​ ដែល​មាន​លុយ និង​គ្រឿង​អលង្ការមួយ​ចំនួន​ ខណៈ​ពួក​នាងប្រឡប់​មក​ពី​ក្លឹប​រាំកម្សាន្តមក​ដល់​ផ្ទះ​ប្រុង​ចាក់​សោ​ចូល ​ស្រាប់​តែ​មាន​​ក្រុមជន​សង្ស័យ​ប្រហែល​៨នាក់ជិះ​ម៉ូតូ​៤គ្រឿង​ វាយ​ប្លន់​យក​និង​គេចខ្លួន​

សហ​គ្រាស​វិនិយោគ​បរទេស​នៅវៀត​​ណាម​​នឹងត្រូវ​ហាមប្រាម​មិនឲ្យទិញ​​ផលិត​ផល​កសិកម្ម​​ផ្ទាល់ពី​​កសិ​ករ​

Posted: 31 May 2013 12:52 AM PDT

​
សហគ្រាសវិនិយោគបរ​ទេស​នៅ​វៀត​ណាម​នឹង​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ទិញ​ផលិត​ផល​កសិ​កម្ម​ដោយ​ផ្ទាល់​ពីកសិករ​ ហើយ​បង្កើត​ប្រព័ន្ធ​ទិញ​ដូរ​​មួយ​នៅ​ពេល​ដែល​​សារាចរ​ណែ​នាំថ​្ម​ី​របស់​ក្រសួង​ឧស្សា​ហកម្ម​និង​ពាណិជ្ជ​កម្ម​​ចូល​ជា​ធរ​មាន​នៅ​ខែ​មិថុនា ​។ ​នេះ​បើ​យោង​តាម​សារ​ព័ត៌​មាន ANN ។

ហ្វេស​ប៊ុក​ចេញ​គោល​ការណ៍​កម្ចាត់​ពាក្យ​សម្តី​អសុរោះ​និងស្អប់​ខ្ពើម​ស្ត្រី​

Posted: 31 May 2013 12:51 AM PDT

​
​ស្ថិត​ក្រោម​សម្ពាធ​ដែល​ចេះ​តែ​កើន​ឡើង​ពី សកម្ម​ជន​ និង​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ Facebook បាន​និង​កំពុង​បង្កើន​កិច្ចប្រឹង​ប្រែង​​ដើម្បី​កម្ចាត់​ចោល​ពាក្យ​សម្តី​ស្អប់​ខ្ពើម​ជាច្រើន​ ជា​ពិសេស​ការ​បរិយាយ​ពី​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី ។​វិធានការ​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា​ ២០១៣ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​យុទ្ធនាការ​រយៈ​ពេលវែង​ដោយ​សម្ព័ន្ធ​ភាព​ស្ត្រី​ ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​

រថភ្លើង​បុក​ដំរី​ងាប់​2​ក្បាលនិង​របួស​2​ក្បាល​​នៅ​ប្រទេស​ឥណ្ឌា​

Posted: 31 May 2013 12:28 AM PDT

​
ឧប​ទ្ទ​វ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​ដោយ​រថ​ភ្លើង​មួយ​ខ្សែ​បើក​បរ​ក្នុង​ល្បឿន​លឿន​ ជ្រុល​ទៅ​បុក​ដំរី​៤​ក្បាល​ក្នុង​ចំណោម​ដំរី​ប្រហែល​ជា​៤០​ក្បាល​​ ដែល​កំពុង​ដើរ​ចេញ​ពី​ព្រៃ​ម្ខាង​ឆ្លង​ផ្លូវ​រថ​ភ្លើង​ បណ្តាល​ឱ្យ​ដំរី​២​ក្បាល​ងាប់​ និង​២​ក្បាល​ទៀត​ របួស​នៅ​ក្នុង​រដ្ឋ​ប៊េង​ហ្គល​ ខាង​លិច​ប្រទេស​ឥណ្ឌា​ ។

ឃឹម​ បូរ៉ា​ ជួប​​ ចេង​​ រិទ្ធី​​ ក្នុង​​ព្រឹត្តិ​​ការណ៍​​ប្រដាល់​​ដណ្តើម​​ ខ្សែ​​ក្រវាត់​​ K-cement ​ក្នុង​ប្រភេទ​​ទម្ងន់​​54​​គីឡូ​​ក្រាម​​នៅ​​ CTN

Posted: 31 May 2013 12:28 AM PDT

រាជ​ធានី​ភ្នំពេញ ៖ ថ្ងៃ​អាទិត្យ​ ទី​២​ មីនា​ស្អែក​នេះ​នៅ​លើ​សង្វៀន​ CTN មាន​ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ K-cement ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​ក្រាម​ជុំ​ទី​១​ រវាង​កីឡាករ​ឃឹម​ បូរ៉ា​ មកពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​កីឡាករ​ចេង​ រិទ្ធី​ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា ។​ រវាង​គូ​នេះ​ទាំង​សង​ខាង​សុទ្ធតែ​មិន​ហ៊ាន​អួត​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់​ឈ្នះ​ឡើយ​ បើ​ទោះ​ជា​ពួក​គេ​មាន​មហិច្ឆតា​ចង់​បាន​៣​ពិន្ទុ​មុន​ក៏​ដោយ​ ។

ក្រុម​ប្រណាំង​F1 Williams នឹង​ងាក​មក​ប្រើ​ម៉ាស៊ីន​Mercedes ជំនួស​​Renault ចាប់ពី​ឆ្នាំ 2014

Posted: 31 May 2013 12:27 AM PDT

ក្រុម​F1 Williams បាន​អះ​អាង​ថា ចាប់ពី​រដូវ​កាល​​ឆ្នាំ​២០១៤ ត​ទៅ​មុខ ​ខ្លួន​នឹង​ចាប់ដៃ​គូ​យូរ​អង្វែង​ដោយ​ការប្តូរ​មក​ប្រើ​ប្រាស់​ម៉ាស៊ីន​ Mercedes ជំនួស​ឱ្យ​ម៉ាស៊ីន​ Renault ។អ្នក​ចាត់​ការ​ក្រុម​លោក​ Frank Williams ​បាន​ថ្លែង​​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា៖

យ៉ូ​កូ​វិច​ឈាន​ចូល​ជុំ​ទី​3 French Open

Posted: 31 May 2013 12:25 AM PDT

កីឡាករ​ស៊ែរ​ប៊ីណូវ៉ាក់ ​យ៉ូ​កូវិច បាន​ឈាន​ចូល​ដល់​ជុំ​ទី​៣French Open ហើយ​បន្ទាប់​ពីបាន​បំបាក់​កីឡា​ករ​អាហ្សង់​ទីន Guido Pella ក្នុងជុំ​ទី​២កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​​៣០ ឧសភា ​កន្លងមក​នេះ ​។ ​ការ​​ប្រកួត​ French Open ឆ្នាំ​នេះ​ត្រូវ​បាន​រៀបចំធ្វើ​នៅ​ទី​លាន​ដីក្រហម​ Roland Garros ស្ថិត​ក្នុងទី​ក្រុង​ប៉ារីស​ ​ប្រទេស​បារាំង ។

កម្មករ​វាយ​ថ្មភ្នំ​​ត្រូវ​ថ្ម​បាក់សង្កត់​របួស​ធ្ងន់​២នាក់​

Posted: 31 May 2013 12:25 AM PDT

ខេត្តកំពង់​ស្ពឺ​៖​កម្មករ​វាយ​ថ្ម​ភ្នំ​២នាក់​បាន​រង​របួស​ធ្ងន់​ ខណៈកំពុង​ធ្វើ​ការវាយ​ថ្ម​ស្រាប់តែ​ថ្មដែលនៅ​ខាង​លើ​បានបាក់​រលំ​សង្កត់​ ដែលហេតុ​ការណ៍នេះ​បានកើតឡើង​នៅវេលម៉ោង​១២ថ្ងៃត្រង់​ថ្ងៃទី​៣១ ឧសភា​ ២០១៣ នៅ​ក្នុង​ការដ្ឋាន​​​វាយ​ថ្មមួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​មាត់ក្សាយ​ ឃុំ​តាំងស្យា ស្រុក​ភ្នំ​ស្រួច។

មន្ត្រី​ជំនាញ​ក្រើន​​រំលឹក​ឲ្យ​​ប្រជាពល​រដ្ឋ​​បន្ត​​ប្រុង​​ប្រយ័ត្ន​​ជំ​ងឺ​គ្រុន​ចាញ់

Posted: 31 May 2013 12:23 AM PDT

អ្នក​ជំងឺគ្រុនចាញ់
រាជធានីភ្នំ​ពេញ​៖ បើ​ទោះបី​​ជា​ស្ថានភាពនៃជំ​ងឺ​គ្រុនចាញ់​មានការថយចុះ​​ច្រើនគួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ​ ប៉ុន្តែ​​​​មន្ត្រីជំនាញ​នៅ​តែអំ​ពាវនាវ​ឲ្យប្រជាពល​រដ្ឋបន្ត​ការ​​​ប្រុង​ប្រយ័ត្នចំពោះ​ជំ​ងឺ​ដ៏កាច​សាហាវ​នេះ ព្រោះ​ថា​បើ​មេរោគ​គ្រុន​ចាញ់​នៅ​តែបន្ត​បណ្តែត​ខ្លួន​ក្នុង​ឈាម​មនុស្ស​​គឺមូស​ដែក​គោ​លញី​នៅ​តែ​មាន​ឪកាស​​ខាំចម្លង​មេរោគ​នេះ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​ដដែល ។

មេវេដឌ័រ​ ជួប​​ អាល់​វ៉ា​រេស​ ថ្ងៃទី​14 កញ្ញា ​នៅ​ឡាស​វេហ្គាស

Posted: 31 May 2013 12:23 AM PDT

ហ្ល្វយ​ មេ​វេដឌ័រ ​ដែលមាន​ឯត​ទ​គ្គ​កម្ម​ប្រកួត​៤៤​លើក​មិន​ធ្លាប់​ចាញ់​នឹង​​បង្ហាញ​ខ្លួន​​​នៅ​សង្វៀន​ MGM Grand ក្រុង​ឡាស​វេ​ហ្គាស ​សហ​រដ្ឋ​អាមេរិក​នា​ថ្ងៃ​ទី​១៤ កញ្ញា​ ខាងមុខ​នេះ​ដោយ​ជួប​ជាមួយ​កីឡាករ​វ័យ​២២​ឆ្នាំ​ របស់​ម៉ិក​ស៊ិក​សូល ​អាល់​វា៉​រេស ។ ថ្លែង​នៅ​ក្នុង​គេហ​ទំព័រ​ Twitter កាលពី​រាត្រី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ​មេវេដ​ឌ័រ ​បាន​បញ្ជាក់ថា ៖

កីឡា​ករ​​កម្ពុជា​​ផ្តួល​​បរ​ទេស​​សន្លប់​​2​ ឈ្នះ​​ពិន្ទុ​​1​ ចាញ់​​1​​

Posted: 31 May 2013 12:20 AM PDT

ទិដ្ឋ​ភាព​នៅ​លើ​សង្វៀន​ប្រដាល់​
រាជ​ធានី​ភ្នំពេញ ៖ ការប្រកួត​ប្រដាល់​អន្តរ​ជាតិ​កាល​ពីថ្ងៃ​ទី​៣០​ ឧសភា​ម្សិល​ម្ងៃ៉​នៅ​ប៉ុស្តិ៍​លេខ​៥​ បាន​ធ្វើ​ឱ្យ​រញ្ជួយ​សង្វៀន​ Beeline Arena ជ្រោយ​ចង្វា​ជាង​បណ្តា​ខែ​មុនៗ​ ដោយ​អ្នក​ទស្សនា​ប្រមាណ​ជាង​២.០០០​នាក់​នាំ​គ្នា​ផ្តល់​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ស្ទើរ​រង្គើ​សាល​ប្រដាល់ ។​ លទ្ធផល​ប្រកួត​សម្រាប់​ខែ​នេះ​កីឡាករ​កម្ពុជា​ចំនួន​២រូប​បាន​ផ្តួល​កីឡាករ​បរទេស​ឱ្យ​សន្លប់​មុន​ចប់​ទឹក​ទី​៥

អំពើ​ហិង្សា​នៅ​អ៊ីរ៉ាក់​​ថ្ងៃ​ទី​30​ឧសភា​ ស្លាប់​​32​នាក់​​

Posted: 31 May 2013 12:18 AM PDT

រថ​យន្ត​​​ឆេះ​ខ្ទេច​ដោយ​សារ​ការ​វាយ​ប្រហារ​មួយ​
មនុស្ស​យ៉ាង​តិច​​៣២​នាក់​​​បាន​ត្រូវ​​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​​មួយ​ចំនួន​​កាលពី​ថ្ងៃ​ទី​៣០​ ឧសភា នៅ​អីុរ៉ាក់​​ ដែល​​នៅ​ទីនោះ​​​​​មាន​​កើន​ឡើង​​​នៃ​អំពើ​ហិង្សា​​​​ បណ្តាល​ឱ្យ​​​មនុស្ស​ស្លាប់​ដល់​​ទៅ​ជាង​​៦០០​​នាក់​ តាំង​ពី​​ដើម​ខែ​ឧសភា​មក ។ខណៈ​ដែល​​រយៈ​ពេល​​ប៉ុន្មាន​​ខែ​ចុង​ក្រោយ​នេះ​ អំ​ពើ​ហិង្សា​​មាន​ការ​កើន​ឡើង​​ខ្ពស់​​នៅ​អីុ​រ៉ាក់​​ដែល​កំពុង​ជួប​វិបត្តិ​​នយោ​បាយ​​ធ្ងន់​ធ្ងរ​​ អ.​ស.ប ​បាន​អំពាវ​នាវ​​

អាជ្ញា​ធរ​ថៃ​ប្រើ​​គ្រឿង​ចក្រ​​កាយ​យក​អាចម៍​ដី​នៅ​តាម​អូរព្រំ​ដែន​ក្រុង​ប៉ោយប៉ែត

Posted: 31 May 2013 12:10 AM PDT

អាជ្ញា​ធរ​ថៃ​ប្រើ​​គ្រឿង​ចក្រ​​កាយ​យក​អាចម៍​ដី​នៅ​តាម​អូរព្រំ​ដែន​ក្រុង​ប៉ោយប៉ែត
ក្រុង​ប៉ោយប៉ែត ៖ អាជ្ញាធរ​​ភាគី​ថៃ​​គ្រប់​គ្រង​ដោយ​​ពួក​ទាហាន​ឈុត​ខ្មៅ​​ច្រក​ខ្លង​លឹក ស្រុក​អារញ្ញ បានបញ្ជា​ឱ្យយក​គ្រឿង​​ចក្រ​​ចំនួន​៣​គ្រឿង​ ក្នុង​នោះ​​មាន​រថយន្ត​កង់១០ ចំនួន​២គ្រឿង និង​ម៉ៃ​ខូ​កាយដី១​គ្រឿង​បាន​មក​កាយយក​អាចម៍​ដី នៅព្រឹក​ថ្ងៃទី​៣១ ឧសភា ២០១៣ ។

ឈប់​ម៉ូតូ​និយាយ​ទូរ​ស័ព្ទ​ពេល​មេឃ​ភ្លៀង​ត្រូវ​រថ​យន្ត​បុក​ស្លាប់​

Posted: 30 May 2013 11:55 PM PDT

បុរស​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​
ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​​នឹង​កន្លែង និង​ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​​​ដោយសារ​​រថ​យន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​បើក​បុក​ពី​ក្រោយ​​ ខណៈ​​​​​​ពួក​គេ​​ឈប់​ម៉ូតូ​​​និយាយ​ទូរ​ស័ព្ទ​នៅ​ចិញ្ចើម​ផ្លូវពេល​មេឃ​កំពុង​ភ្លៀង ​​កាល​ពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​៣០ ឧសភា នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៧​ក្នុង​ភូមិ​សាស្ត្រ​​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល​ ។

​DJ​ ក្តិប​ បដិ​សេធ​​វីដេអូឃ្លីបចម្រៀង​​​ដែល​​បង្ហោះ​​ក្នុង​​ហ្វេក​ប៊ុក​

Posted: 30 May 2013 11:45 PM PDT

DJ ក្តិប
រាជធានីភ្នំពេញ ៖ នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ​វីដេអូឃ្លីបចម្រៀង​មួយ​ដែល​ត្រូវបានគេ​អះ​អាង​ថា ជា​ការនិពន្ធ​ និង​ច្រៀង​ដោយ DJ ក្តិប ដែល​មានចំណង​ជើង​ថា «ស្រុក​ខ្មែរ​អភិវឌ្ឍន៍​អស់​ទាស់» ​ដែល​ស្តាប់​ទៅ​វា​ពាក់ព័ន្ធ​ទៅ​នឹងនយោបាយ ត្រូវ​បាន​​​អ្នក​និយម​​​លេង​ហ្វេស​ប៊ុក​​ជាច្រើន​បាន​នាំគ្នា​បង្ហោះ​ និងចែក​ចាយ​គ្នា​ជាបន្ត​បន្ទាប់​​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល ។

អាមេរិក​​លុប​ចោល​​ទណ្ឌ​កម្ម​​ខាង​ទូរ​គមនាគមន៍​ប្រឆាំង​អីុ​រ៉ង់​​ដើម្បី​សម្រួល​ដល់​ការ​ប្រើ​អ៊ីនធើរ​ណេត​​

Posted: 30 May 2013 11:26 PM PDT

​អ្នក​ប្រើ​អីុន​ធើរ​ណេត​​អីុ​រ៉ង់​ម្នាក់​
សហ​រដ្ឋ​អាមេរិក​​កាលពី​ថ្ងៃទី​៣០ ឧសភា ​បាន​សម្រាល​​ទណ្ឌ​កម្ម​​ប្រឆាំង​អីុ​រ៉ង់​​ ដោយ​​អនុ​ញ្ញាត​​ឱ្យ​មាន​​ការ​នាំ​​ចេញ​​ទៅ​​កាន់​ប្រទេស​​នោះ នូវ​បណ្តា​ឧប​ករណ៍​​ទូរ​ស័ព្ទ​​ និង​​ឡូ​ហ្ស៊ី​ស៊ី​យែល​(LOGICIELS)​ ដែល​ជួយ​សម្រួល​ដល់​ការ​​ប្រើ​ប្រាស់​​អីុន​ធើរ​ណេត​ សំដៅ​ប្រឆាំង​នឹង​​ការ​ត្រួត​ពិនិត្យ​​ក្នុង​ប្រទេស​​​​ ខណៈ​សល់​ពេល​២​សប្តាហ៍​​ទៀត​ដល់​​ការ​​បោះ​ឆ្នោត​​ប្រធានាធិបតី​​អីុ​រ៉ង់​​ថ្ងៃ​ទី​​១៤ មិថុនា ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៣១ ឧសភា ២០១៣

Posted: 30 May 2013 11:06 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី៣១ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍ឆមាសទី​មួយ ២០១៣

Posted: 30 May 2013 10:37 PM PDT

ខេត្តតាកែវ៖តាមរបាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍ផ្លូវគោកបានឱ្យ​ដឹង​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​តាកែវ​ពី​ថ្ងៃទី១០ វិច្ឆិកា​​២០១២​ដល់​ថ្ងៃទី​១០ ឧសភា ២០១៣មាន​១៤៥លើកលើ​១៣៥លើក​ ប្រៀបធៀប​ឆមាស​ទី១ ២០១៣កើនឡើង​៩លើក​ បណ្ដាល​ឱ្យ​គ្រោះថ្នាក់​មនុស្ស​៣៣២លើ៣០១នាក់​។

ភ្លៀងមួយ​មេ​មេឃខ្មួលខ្មៅ​រន្ទះ​មិន​ប្រណី​បាញ់ផូង​ស្លាប់​១ របួស​៨នាក់ នៅ​​រតន​គិរី​

Posted: 30 May 2013 10:31 PM PDT

ខេត្ត​រតនគិរី ៖ ភ្លៀងមួយ​មេបានបង្អុរ​ចុះយ៉ាងខ្លាំងកាល​ពី​​​​​ថ្ងៃទី​៣០ ឧសភា ២០១៣ ​ម៉ោង​៩យប់មិញ នៅ​រតនគិរី បាន​បង្ក​ជា​បាតុ​ភូតធម្ម​​ជាតិ​​រន្ទះ​បាញ់​កម្ម​ករ​ចំនួន​៩​នាក់ដែលកំពុងសម្រាក​ក្រោយ​ពិសាអាហារ​ក្នុងរោងចាំ​ចម្ការ​មួយ​កន្លែងរបស់​ថៅកែ​ធី ស្ថិត​នៅ​​ភូមិស្មាច់ ឃុំស៊ើង ស្រុកបរកែវ ។

ប្រកាច់ស្លាប់ភ្លាមៗ​ពេលកំពុងព្យួរសេរ៉ូម

Posted: 30 May 2013 10:10 PM PDT

រូបថតជនរងគ្រោះ
ខេត្តកំពង់ស្ពឺ ​៖ បុរសរងគ្រោះម្នាក់ឈ្មោះ​ណឹប ចាន់​ណន អាយុ​៥២ឆ្នាំ រស់នៅភូមិ​ដក់ពរ សង្កាត់​ស្វាយក្រវ៉ាន់ ក្រុងច្បារ​មន បានស្លាប់​ភ្លាមៗនៅនឹងកន្លែង​កំពុងព្យួរ​សេរ៉ូម​​នៅ​ផ្ទះរបស់គាត់ ។ ហេតុការណ៍​​នេះកើតឡើង​នៅ​ម៉ោង៥និង២០នាទីល្ងាច​​ថ្ងៃទី៣០ ឧសភា ២០១៣ ក្រោយពេល​គាត់​មកពីលាង​ឡានវិញ មានអាការ​

ក្របីវ័ធធ្លាយ​ឆ្អឹង​ជំនីរសងខាងឈាមហូរ​ដាប​ធរណី​ប្រកាច់​ស្លាប់​ក្នុងថ្លុកឈាម​គួរ​សង្វេគ​

Posted: 30 May 2013 10:00 PM PDT

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ឈ្មោះ​សែ រីម អាយុ៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ​ត្រូវបាន​ក្របីខ្លួន​ឯង​ដែល​កំពុងឡើង.កពេញកម្លាំង​វ័ធ​ធ្លាយ​ឆ្អឹងជំនីរ​ហូរ​ឈាម​ដាបប្រកាច់ស្លាប់ក្នុង​ថ្លុក​ឈាម​ភ្លាមៗទៅ​លើ​ធរណី​ចោលប្រពន្ធ​ និង​កូន២​នាក់ ។ ហេតុការណ៍​នេះកើតឡើង​នៅ​ម៉ោង​៦​និង​៣០នាទី​ល្ងាច ថ្ងៃទី៣០ ឧសភា ២០១៣ នៅភូមិ​សូរិយា ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ជាភូមិ​

ប៉ូលិសក្រសួងមហាផ្ទៃ​ និងចៅក្រម ​ឆែកឆេរ​ភូមិ​គ្រឹះ​ថៅកែ​ហាង​កាហ្វេ​​ជាប់បទ​ល្មើស នៅក្រុង​បាត់​ដំបង

Posted: 30 May 2013 09:50 PM PDT

សមត្ថកិច្ចកំពុង​ត្រួត​ពិនិត្យ​ភូមិគ្រឹះ​ថៅកែហាង​កាហ្វេ​
ខេត្ត​បាត់​ដំបង ៖ មក​ដល់វេលា​ម៉ោង​១១​និង៣០​នាទីថ្ងៃ​ត្រង់ថ្ងៃ​ដដែលប៉ូលិស​ក្រសួង​​មហាផ្ទៃ​ និង​ចៅក្រម​សាលាដំបូងខេត្ត​បាត់​ដំបង ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​បាន​ធ្វើការ​ឆែកឆេរ​ភូមិ​គ្រឹះ​របស់ថៅកែ​ហាងកាហ្វេ​ស៊ីធី​កាហ្វេ​នៅក្រុងបាត់​ដំបង ដែល​ជាប់​ពាក់ព័ន្ធ​​បទ​ល្មើស​ជាច្រើន... ប៉ុន្តែ​​លទ្ធផល​យ៉ាង​ណានោះ​នៅមិន​ទាន់​ដឹងទេ ត្រូវរង់ចាំ​បន្តិចទៀត ។

ប៉ូលិសក្រសួងមហាផ្ទៃ​ និងចៅក្រម ​ចុះ​ចាប់​ខ្លួន​ថៅកែហាងកាហ្វេ​​ជាប់បទ​ល្មើស នៅក្រុង​បាត់​ដំបង

Posted: 30 May 2013 09:09 PM PDT

បុរសពាក់ខ្មៅ​ដែល​ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​
ខេត្ត​បាត់​ដំបង ៖ បុរសម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុងហាងកាហ្វេ​យីហោស៊ីធីកាហ្វេ មានទីតាំង​​​ភូមិរតនៈ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង នាព្រឹក​ម៉ោង៩​និង​២០នាទី​ថ្ងៃទី​​៣១ ឧសភា ២០១៣ ។ ប្រភពព័ត៌មាន​ឱ្យដឹងថា បុរសត្រូវសមត្ថ​កិច្ចចាប់​ខ្លួនឈ្មោះ​ហ៊ុយ ហេង ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជាថៅកែ​ហាងកាហ្វេ​យីហោ​

ចាប់​បាន​សំបុត្រ​​សង្ស័យ​មួយ​​ផ្ញើ​​ទៅ​កាន់​សេត​វិមាន​​

Posted: 30 May 2013 08:37 PM PDT

សេត​វិមាន​
សារ​​ព័ត៌​មាន​​អាមេរិក​​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​​៣០ ឧសភា​ថា សំបុត្រ​​សង្ស័យ​​មាន​សារ​ធាតុ​​ពុល​មួយ​​ដូច​គ្នា​នឹង​សំបុត្រ​មួយ​ដែល​បញ្ជូន​នា​ពេល​ថ្មី​ៗ​នេះ​​​​ឱ្យ​​អភិបាល​ក្រុង​​ញូវ​យ៉ក​​ លោក​​ MI​-CHAEL BLOOMBERG ត្រូវ​បាន​​​ភ្នាក់​ងារ​​រត់​សំបុត្រ​​សេត​វិមាន​​ចាប់​បាន។

ទាហាន​ចិន​110​នាក់​​នឹង​ចូល​រួម​ក្នុង​សម​យុទ្ធ​​មនុស្ស​ធម៌​​អាស៊ាន​+8​​

Posted: 30 May 2013 08:36 PM PDT

ប្រទេស​ចិន​​នឹង​បញ្ជូន​ពល​ទាហាន​ និង​នាយ​ទាហាន​​ច​ំនួន​១១០​នាក់​មក​ចូល​រួម​​សម​យុទ្ធ​​មនុស្សធម៌​​មួយ​ ដែល​សម្រេច​រៀប​ចំ​ធ្វើ​តាម​រយៈ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​​ការ​ពារ​ប្រទេស​​អាស៊ាន​​ និង​​បណ្តា​​ប្រទេស​​ជា​ដៃ​គូ​​ ដែល​សម​យុទ្ធ​​នោះ​គ្រោង​​ធ្វើ​នា​ខែ​ខាង​មុខ​នេះ​នៅ​ប្រទេស​ព្រុយ​ណេ ។

ទូរទស្សន៍​សម្រាប់​ឆ្កែ​ខណៈ​មាន​អ្នក​ចិញ្ចឹម​ច្រើន​នៅ​អាមេរិក​

Posted: 30 May 2013 08:32 PM PDT

​
៥២​ពាន់​លាន​ដុល្លារ​ គឺ​ជា​ចំនួន​ទឹក​ប្រាក់​ដែល​ពលរដ្ឋ​អាមេរិក​ចំណាយ​ក្នុង​ឆ្នាំ​២០១២​សម្រាប់​ការ​ចិញ្ចឹម​បីបាច់​សត្វ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ ។​ ចំនួន​នេះ​ច្រើន​ជាង​ទឹក​ប្រាក់​ដែល​ពលរដ្ឋ​អាមេរិក​ចំណាយ​ក្នុង​មួយ​ឆ្នាំ​ដូច​គ្នា​ទៅ​លើ​ការ​ទិញ​កាហ្វេ​ និង​ទឹក​ផឹក​ច្រក​ដប​សម្រាប់​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ ។​

យុវជ​​ន​ម្នាក់​ប៉ុន​ប៉ង​លេប​ថ្នាំសម្លាប់​ខ្លួន​​មិនដឹ​ង​មូលហេតុ

Posted: 30 May 2013 08:23 PM PDT

គ្រូពេទ្យ​កំពុង​ជួយ​សង្ក្រោះ
រាជធានី​ភ្នំ​ពេញ​៖យុវជនម្នាក់​បានប៉ុន​ប៉ង​លេប​ថ្នាំ​សម្លាប់​​ខ្លួន​ ដោយ​មិន​ដឹង​ពី​មូលហេតុ​តែជាសំណាងល្អបាន​បង​ប្អូន​ ឪពុកម្ដាយ​ដឹង​ទាន់ក៏ដឹកបញ្ជូនទៅសង្រ្គោះ​​នៅមន្ទីរពេទ្យ​ព្រះ​កុសមៈ។​ ហេតុ​ការណ៍​នេះកើត​ឡើង​នៅ​វេលា​ម៉ោង​​៦និង​៣០នាទី​ព្រឹក​ថ្ងៃទី​៣១ ឧសភា ២០១៣​ នៅផ្ទះ​ជន​រងគ្រោះ​ ស្ថិត​ក្នុង​ភូមិ​តាងួន​ សង្កាត់​កាកាប

លោក​បណ្ឌិត​ ឌុល គឿន អញ្ជើញ​ជា​អធិបតី​សម្ពោធ​ផ្លូវ​លំ១ខ្សែ​​ និង​ប្រឡាយ​ទឹក​១​ខ្សែ​​នៅ​ស្រុក​កៀន​ស្វាយ

Posted: 30 May 2013 08:22 PM PDT

ខេត្ត​កណ្តាល ៖ លោក​បណ្ឌិត ឌុល គឿន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​​សេនាបតី​តេជោ ហ៊ុន សែន អនុ​ប្រធាន​ទី​១ គណៈ​អចិន្ត្រៃយ៍​​គណៈ​ពង្រឹង​មូល​ដ្ឋាន​ខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​កៀន​ស្វាយ អម​ដំណើរ​ដោយ​ប្រធាន​ អនុ​ប្រធាន​ ក្រុម​ការ​ងារ​គណៈ​ពង្រឹង​ថ្នាក់​ខេត្ត ស្រុក ឃុំ បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​សម្ពោធ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១៣.០០០​ម៉ែត្រ

ប្រទេសជប៉ុន​​ជា​ប្រទេស ​​ម្ចាស់​បំណុល​​ធំ​នៅ​លើ​ ពិភព​លោក​ប្រចាំ​​​​ឆ្នាំ​2012​

Posted: 30 May 2013 08:16 PM PDT

​
AFP ផ្សាយ​ថា ជប៉ុន​​គឺ​ជា​​ប្រទេស​​ម្ចាស់​បំណុល​​ធំ​បំផុត​នៅ​លើ​ពិភព​លោក​​ក្នុង​ឆ្នាំ​២០១២ និង​បាន​កាន់​តំណែង​​អស់​រយៈ​ពេល​២២​ឆ្នាំ​ជាប់​គ្នា​ ដោយ​សារ​ការ​រឹង​ថ្លៃ​​នៃ​ប្រាក់​​​ដុល្លារ​ ធ្វើ​ឱ្យ​​​ទ្រព្យ​សម្បត្តិ​​ដែល​ជប៉ុន​​គ្រប់​គ្រង​​នៅ​បរ​ទេស​មាន​តម្លៃ​ខ្ពស់ ។សម្រាប់​ប្រទេស​​​ចិន​ និង​អាល្លឺ​ម៉ង់​ ស្ថិត​នៅ​ក្នុង​លំដាប់​​បន្ត​បន្ទាប់​​នៅ​ក្នុង​ការ​រៀប​ចំ​ចំណាត់​ថ្នាក់​​ប្រទេស​ម្ចាស់​បំណុល​ ។

​ដួង​ ម៉ាណាវិល​មក​តំណែង​ពិធី​ការិនី​វិញ​ ប្រាថ្នា​គេច​ពីពាក្យ​ចចាម​អារ៉ាម​​រឿង​ស្នេហា

Posted: 30 May 2013 08:11 PM PDT

​ដួង​ ម៉ាណាវិល​មក​តំណែង​ពិធី​ការិនី​វិញ​ ប្រាថ្នា​គេច​ពីពាក្យ​ចចាម​អារ៉ាម​​រឿង​ស្នេហា
រាជធានីភ្នំពេញ ៖ ​ក្នុងតួនាទី​ជា​ពិធី​ការិនី​ថ្មី​ក្នុង​កម្មវិធី​ «​ប្រស្នា​តារា​»​ នាង​ដួង​ ម៉ាណា​ ដែល​បាន​បាត់​មុខ​ពី​សិល្បៈព្រោះ​តែ​ចាប់​មុខ​ជំនួញ​នោះ​ បាន​បំពេញ​ការងារ​យ៉ាង​ស៊ី​ចង្វាក់​គ្នា​ជា​មួយ​ដៃ​គូ​ លោក​អ៊ុន​ សុធា​ ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន​ ។​ ដូច្នេះ​ហើយ​ ទើប​ស្ថានីយទូរទស្សន៍​លេចធ្លោ​មួយ​ចំនួន​ក្នុង​ស្រុក​ ទាក់​ទង​ស្រី​ស្អាត​សាច់​ស​រូប​នេះ​ទៅ​កាន់​កម្មវិធី​ល្អ​ៗ​ ប៉ុន្ដែ​នាង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!