Koh Santipheap Daily

Koh Santipheap Daily


កម្ម​ករ​រោង​ចក្រ​ HYENG ធ្វើ​កូដ​កម្ម​បិទផ្លូវ​វ៉េង​ស្រេង​រសៀល​នេះ

Posted: 18 May 2013 01:04 AM PDT

រាជធានី​​ភ្នំ​ពេញ​៖ កម្ម​ករ​រោង​ចក្រកាត់​ដេរ​យី​ហោ​​ HYENG ប្រមាណ​ជិត​៣០០នាក់​បាន​នាំគ្នា​ធ្វើ​កូដ​កម្ម​បិទផ្លូវ​វ៉េង​ស្រេង​នៅ​រសៀលថ្ងៃ​ទី​១៨ ឧសភា ២០១៣ នេះ ដោយ​ទាម​ទារ​ឲ្យ​ថៅ​កែ​រោង​ចក្រ​បើក​ប្រាក់​ខែ​ ៣ខែ​ដែល​ថៅ​កែ​មិនទាន់​បាន​បើ​ក​ឲ្យ​នោះ ។ ការ​ធ្វើ​កូដ​កម្ម​នេះ​ បង្ក​ឲ្យមាន​ការ​កកស្ទះ​ចរាចរណ៍​​ផង​ដែរនៅ​តាម​កំ​ណាត់​ផ្លូវ​វ៉េងស្រេង​ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ ។

គ.ជ.ប ទទួលស្គាល់​និង​ចុះ​បញ្ជី​ជាផ្លូវ​ការ​ គណ​បក្ស​ខ្មែរ​ឈប់​ក្រ

Posted: 17 May 2013 11:38 PM PDT

រាជ​ធានី​ភ្នំ​ពេញ​៖ គណបក្ស​ខ្មែរ​ឈប់​ក្រ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតទទួល​ស្គាល់​ និង​ចុះបញ្ជី​ជាផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៨​ ឧសភា ២០១៣​។គួរ​បញ្ជាក់​ថា​​ មក​ដល់​ពេលនេះ​មាន​គណបក្ស​នយោបាយចំ​​នួន​៧ហើយ​ត្រូវបាន​គ.ជ.ប​ទទួល​ស្គាល់​ជាផ្លូលការ​ ក្នុងនោះមានគណបក្ស​ប្រជាជន​កម្ពុជា​ គណ​បក្ស​ហ៊្វុន ស៊ិន​ប៉ិច គណបក្ស​សម្ព័នដើម្បី​ប្រជា​ធិបតេយ្យ គណ​បក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ គណបក្ស​សង្រ្គោះ​ជាតិ​ និង​គណ​បក្ស​ខ្មែរ​ឈប់ក្រ ។

សពកម្មករសំណង់​ម្នាក់ត្រូវបានគេប្រទះឃើញ​ដេកស្លាប់បង្កការ​ភ្ញាក់​ផ្អើល

Posted: 17 May 2013 11:23 PM PDT

សព​បុរស​ជាកម្មករ​ដែលគេ​ប្រទះ​ឃើញ
រាជធានីភ្នំពេញ ៖ សពបុរសកម្មករ​ម្នាក់ ត្រូវបាន​គេប្រទះឃើញដេក​​ស្លាប់ បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល​នៅវេលាម៉ោង​៧​ព្រឹកថ្ងៃទី​១៨ ឧសភា ២០១៣ នេះ ស្ថិតនៅភូមិ​ពោង​ពាយ សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ។ សពត្រូវបានគេស្គាល់​ឈ្មោះ​​ដួង សារិន អាយុ​​៤១​ឆ្នាំ ជាកម្មករ​នៅ​បុរី​មួយកន្លែង មានស្រុកកំណើត​នៅ​ស្រុកសំរោង ខេត្តតាកែវ ​។ សមត្ថកិច្ចមូល​ដ្ឋាន​​បាន​ធ្វើកោ​សល្យ​​​វិច័យថា ជនរង​

ប្រជាពល​រដ្ឋ​ជាង​៣០០នាក់នាំគ្នា​បិទ​ផ្លូ​វ​ជាតិ​លេខ​៥តវ៉ា​តម្លៃ​អគ្គិសនី​ឡើង​ខ្ពស់​កប់ពពក​

Posted: 17 May 2013 09:16 PM PDT

ទិដ្ឋភាព​ផ្លូវ​ជាតិ​លេខ​៥ដែលកកស្ទះ
ខេត្ត​បន្ទាយ​មាន​​ជ័យ​៖ ប្រជាពល​រដ្ឋ​ជាង​៣០០នាក់តំណាង​ឲ្យ​៣០០​គ្រួសារមក​ពី​៦ភូមិ​ស្ថិត​ក្នុ​ង​ឃុំ​បន្ទាយ​នាង​​ ស្រុក​មង្គល​បុរី​ ​​បាន​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូ​វ​ជាតិ​លេខ​៥តវ៉ា​តម្លៃ​អគ្គិសនី​ឡើង​ខ្ពស់​កប់ពពក​ បង្ក​ឲ្យមាន​ការ​កក​ស្ទះ​ចរាចរណ៍​រថយន្ត​និង​អ្នក​ដំណើរ​ជាច្រើនណែនណាន់​តាន់​តាប់ កាលពី​វេលា​ម៉ោង​​១០​និង​៤០នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ឧសភា​ ២០១៣​ ។

លោកបណ្ឌិត​​ហ៊ុន ម៉ាណែត ​ដឹកនាំ​ក្រុមគ្រូពេទ្យ​យុវជនស្ម័គ្រ​ចិត្ត​​សម្តេច​តេជោ​ចុះព្យាបាលជំងឺជូន​ប្រជាពល​រដ្ឋ​នៅ​ស្រុក​ត្បូងឃ្មុំ (មានវីដេអូឃ្លីប)

Posted: 17 May 2013 08:49 PM PDT

លោកបណ្ឌិត​​ហ៊ុន ម៉ាណែត ​ដឹកនាំ​ក្រុមគ្រូពេទ្យ​យុវជនស្ម័គ្រ​ចិត្ត​​សម្តេច​តេជោ​ចុះព្យាបាលជំងឺជូន​ប្រជាពល​រដ្ឋ​នៅ​ស្រុក​ត្បូងឃ្មុំ ​
ខេត្ត​កំពង់ចាម ៖ ​ លោក​បណ្ឌិត​ហ៊ុន ម៉ាណែត នាយ​រង​​សេនាធិ​ការចម្រុះ ជា​​មេ​បញ្ជា​ការ​រង​កងទ័ព​ជើងគោកនិង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេ​ជោ​​​​ហ៊ុន​​ សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​​​​​យុវជន​ស្ម័គ្រចិត្តសម្តេច​តេជោ​ចុះពិនិត្យ​សុខភាព និងព្យា​បាលជំងឺជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ។​

កម្ម​ករ​រោ​ង​ចក្រ​ស្បែកជើង MING DA បន្តធ្វើ​កូដ​កម្ម​​​បិទ​ផ្លូវ​វ៉េង​ស្រេងព្រឹកនេះ​​​ ខណៈមិនទាន់​មាន​ដំ​ណោះ​ស្រាយ​

Posted: 17 May 2013 08:10 PM PDT

កម្ម​ករ​​បោះ​តង់បិទផ្លូវ​ចោម​ចៅ
រាជ​ធានី​ភ្នំ​ពេញ៖ កម្មករ​រោង​ចក្រស្បែក​ជើង​​ MING DA ប្រមាណ៥០០នាក់​ ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា​ នៅ​តែ​បន្ត​ធ្វើ​កូ​ដកម្ម​បិទ​ផ្លូវ​ចោម​ចៅ​ ដោយ​នាំគ្នា​បោះតង់​នៅ​កណ្តាល​ផ្លូ​វ​ បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​​ចរាចរណ៍ណែន​ណាន់​តាន់​តាប់ ​រថយន្ត​និង​អ្នក​ដំ​ណើរ​ជាច្រើន​ដែល​ត្រូវ​ឆ្លង​កាត់​កំណាត់​ផ្លូវ​វ៉េង​​ស្រេង​ ។ កម្មករ​ធ្វើ​កូដនេះ​មាន​រយៈពេលជាច្រើន​ថ្ងៃ​មក​ហើយ​ ខណៈពុំមាន​ដំ​ណោះ​ស្រាយ៕ មូលហេតុ​ដែល​ពួកគេ​នាំគ្នា​ធ្វើ​កូដ​កម្ម​ដោយសារ​ថៅ​កែ​រត់​ចោល​ ហើយ​មិន​ព្រម​បើក​ប្រាក់ខែឲ្យ ។

ភ្លៀង​មួយ​មេ​ធំ​​រលំដើម​ឈើ​​សង្កត់​ស្លាប់ម្នាក់ និងរន្ទះ​បាញ់​ប្រហារ​របួស​៥នាក់​

Posted: 17 May 2013 08:07 PM PDT

ខេត្ត​រតន​គិរី​​៖ ស្ត្រី​ម្នាក់​ស្លាប់ដោយ​ត្រូវ​ដើម​ឈើ​ដួល​រលំ​សង្កត់​លើ​ និង​៥នាក់​ទៀត​រង​របួស​ធ្ងន់​-ស្រាល​ដោយ​សារ​រន្ទះ​​​បាញ់ប្រហារ​ ខណៈ​កំពុង​ដេក​ចាំចម្ការ​ក្នុង​ខ្ទម បន្ទាប់​ពី​មាន​ភ្លៀង​​មួយ​មេ​ធំ​លាយ​ឡំ​​នឹង​ខ្យល់​រន្ទះ​កើត​ឡើង​កាលពី​វេលាម៉ោង​​​៩​យប់​ថ្ងៃ​ទី​១៧ ឧសភា​ ស្ថិត​ក្នុងឃុំ​ញ៉ាង​ ស្រុក​អណ្តូង​ខ្មែរ​ ។ ក្រោយពី​មាន​​​ហេតុ​​ការណ៍​​បណ្តាល​​​​​​ឲ្យ​មនុស្សស្លាប់​និង​របួសនោះ​​ ក្រុម​យុវជន​ស្មគ្រ័ចិត្ត​សម្តេច​តេជោ​ក្រុម​ទី​៣៨C បាន​នាំយក​អំ​ណោយ​ មី​ ត្រី​ខ​ ទឹកបរិសុទ្ធ និង​ថវិកាមួយចំនួន​ទៅ​ចែក​ជូន​ផង​ដែរ ។

ប៉ូលិស​សេដ្ឋកិច្ចខេត្ត​​ចុះ​​ស្ទាក់​ចាប់​រថយន្ត​ដឹក​ឈើ​គ្រញូង​មួយគ្រឿងនៅ​ក្រុង​ច្បារ​មន​

Posted: 17 May 2013 07:43 PM PDT

រថយន្តដឹកឈើគ្រញូងដែលសមត្ថកិច្ចចាប់បាន
ខេត្ត​កំពង់​ស្ពឺ៖ ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ចុះ​ស្ទាក់​ចាប់​រថ​យន្ត​ទួរីស​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿ​ង​ កាល​ពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា​ ស្ថិត​ក្នុ​ង​ភូមិ​សូ​ព័រ​ទេព​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន ។ បន្ទាប់​ពី​ស្ទាក់​ចាប់​​បាន​ហើយ អ្នក​បើក​បរ​រថយន្ត​ដាក់​មេ​ប្រូច​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​និង​ឈើ​ប្រណីត​នៅ​កន្លែង​កើត​ហេតុ ។ យ៉ាង​ណាក៏ដោយ​គេនៅ​មិនទាន់​ដឹង​ពី​ចំ​នួន​ឈើប៉ុន្មាន​នោះឡើយ ដោយ​រង់​ចាំ​មន្ត្រី​ជំនាញចុះ​មក​ត្រួត​ពិនិត្យ​និង​វាស់វែង ។

សាលារាជធានី​ភ្នំ​ពេញគ្រោង​កាត់​បន្ថយ​ផ្ទាំង​ប៉ា​ណូ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្មនៅ​តាម​ដង​ផ្លូវ​និង​ទី​សាធារណៈ

Posted: 17 May 2013 07:20 PM PDT

លោក​ប៉ា សុជាតិវង្ស ចុះ​ត្រួត​ពិនិត្យ​ការ​ដក​ផ្ទាំ​ងប៉ាណូ​ទាំងយប់
រាជ​ធានី​ភ្នំ​ពេញ៖ ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ដោយ​យថាហេតុ មន្ត្រី​ជំនាញ​ត្រូវ​ពិ​និត្យ​ឡើង​វិញរាល់​ផ្ទាំង​ប៉ា​ណូ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្មនៅ​តាម​ដង​ផ្លូវ​និង​ទី​សាធារណៈ នេះ​ជា​ប្រសាសន៍លើក​ឡើង​របស់អភិបាល​រាជធានី​ភ្នំ​​​ពេញ​លោ​ក​ប៉ា​ សុជាតិ​វង្ស​ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ រុះ​រើ​ផ្ទាំង​ប៉ាណូរបស់ក្រុម​ហ៊ុន​អៅ​ឌ័រដែលដាក់​ខុស​បច្ចេក​ទេស​​នៅ​ចំណុចស្តុបចំការមន កាលពី​យប់​ថ្ងៃទី​១៧ ឧសភា។ ការ​សម្រេចចុះរុះរើស្លាក​ប៉ាណូ​ដាក់ខុស​បច្ចេក​ទេសនេះ​ គឺជា​ការឆ្លើយ​តបទៅ​នឹង​ប្រជាពល​រដ្ឋដែល​

យុវជន​៣​នាក់​ជិះ​ម៉ូតូ​បុក​អ្នកដំណើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​របួសធ្ងន់​៤​នាក់

Posted: 17 May 2013 07:15 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ យុវជន​៣​នាក់​បាន​រងរបួស​ធ្ងន់ ក្នុងខណៈ​ពេលដែល​ពួកគេ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្កូ​ប​ពី ពណ៌​ខ្មៅ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង កែង​ផ្លូវ​១៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ៣​នឹង​៥០​នាទី​ទាបភ្លឺ ថ្ងៃទី​១៨ ឧសភា ២០១៣ ក៏​ជ្រុល​ទៅបុក​យុវជន​ម្នាក់​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​របួសធ្ងន់​ដូចគ្នា

នារី​ម្នាក់​ជិះ​ម៉ូតូ​ស្តេ​ប​បុក​សង់​កូរ៉េ បណ្តាល​ឲ្យ​រងរបួស​ខ្លួនឯង​បែក​មុខ​បែក​មាត់

Posted: 17 May 2013 07:12 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ នារី​ម្នាក់​បាន​រងរបួស​បែក​មុខ​បែក​មាត់ ក្នុងខណៈពេល​រូបគេ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្តេ​ប តាម​បណ្តោយ​ផ្លូវ ៥៩៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៣​នឹង​០០​នាទី​ទាបភ្លឺ ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​សង់​កូ​រេ បណ្តាល​ឲ្យ​ដួល​រងរបួស​ខ្លួនឯង​តែម្តង​៕ ​

ស្រវឹងស្រា​ជិះ​ម៉ូតូ​កូន​ទា ជ្រុល​ទៅបុក​ខឿន​ផ្លូវ រងរបួស​ធ្ងន់

Posted: 17 May 2013 07:11 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខណៈដែល​រូបគេ​ស្រវឹងស្រា​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក កូន​ទា តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ១១​នឹង​៤០​នាទី​យប់ ថ្ងៃទី​១៧ ឧសភា ២០១៣ បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​ខឿន​ផ្លូវ ដួល​បោក​ខ្លួន​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់​តែម្តង​៕ ​

ប៉ូលិស​ខណ្ឌទួលគោក​ចាប់​ឃាត់​គូរ​សង្សារ​១​គូរ​និង​ម៉ូតូ​ម៉ាក​ស្កូ​ប​ពីមួយ​គ្រឿង​ដែល អត់​មាន​ស្លាក​លេខ កញ្ចក់ និង​អត់​ពាក់​មួយ​សុវត្ថិភាព​

Posted: 17 May 2013 07:08 PM PDT

ម៉ូតូស្កូបពីអត់ស្លាកលេខ កញ្ចក់ និងមួក ត្រូវប៉ូលិសចាប់
រាជធានី​ភ្នំពេញ​៖ គូរ​សង្សារ​១​គូរ ត្រូវ​ប៉ូលិស​ខណ្ឌទួលគោក ចាប់​ឃាត់ខ្លួន​និង​ដកហូត​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ស្កូ​ប​ពី សេ​រ៊ី​២០១៣ ដោយសារ​រូបគេ​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៦៥៦ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង ១១​នឹង​១០​នាទី​យប់ ថ្ងៃទី​១៧ ឧសភា ២០១៣ អត់​មាន​ស្លាក​លេខ អត់​មាន​កញ្ចក់ និង​អត់​មាន​ពាក់​មួយ​សុវត្ថិភាព

លោក ប៉ា​សុជាតិ វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះមក​ពិនិត្យ​ផ្ទាល់ ចំពោះ​ការបញ្ជារ​ឲ្យ​ដក​ប៉ាណូ របស់​ក្រុមហ៊ុន អៅ​ឌ័​រ​

Posted: 17 May 2013 07:05 PM PDT

លោក ប៉ា​សុជាតិ វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះមក​ពិនិត្យ​ផ្ទាល់ ចំពោះ​ការបញ្ជារ​ឲ្យ​ដក​ប៉ាណូ របស់​ក្រុមហ៊ុន អៅ​ឌ័​រ​
រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះមក​បំពេញភារកិច្ច​តាម​ការបញ្ជារ​ផ្ទាល់ ពី​លោក ប៉ា សុជាតិ​វង្ស ឲ្យ​ដក​ប៉ាណូ​របស់​ក្រុមហ៊ុន អៅ​ឌ័​រ​ចេញពី​លើផ្លូវ លេខ​១៦៣ កែង​ផ្លូវ​ម៉ៅ​សេទុង ក្បែរ​ស្តុ​ប​ចំការមន នឹងមាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន រួម​មក នៅវេលា​ម៉ោង​៩​នឹង​២០​នាទី គេ​ឃើញ​មាន​វត្តមាន​របស់លោក​ចុះ​មកដល់​កន្លែងកើតហេតុ​តែម្តង

សេ​១២៥ ជិះ​គេច​ជង្ហុក ជ្រុល​ទៅបុក​ម៉ូតូ​វីវ៉ា​របួស​បែក​មុខ​បែក​មាត់​៣​នាក់

Posted: 17 May 2013 07:01 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ បុរស​៣​នាក់​បាន​រងរបួស​បែ​កមុខ​បែក​មាត់ ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយសារ​ម៉ូតូ​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក វីវ៉ា និង​មួយគ្រឿង​ទៀត​ម៉ាក សេ​១២៥ បាន​បើក​បុក​គ្នា​នៅ​ចំណុច ផ្លូវ​បេតុង​២៨​គ្រួសារ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ៨​នឹង​១០​នាទី​យប់ ថ្ងៃទី​១៧ ឧសភា ២០១៣

ក្រុមកម្មករ ដេរ​ស្បែកជើង មីង​ដា នៅតែ​បន្តធ្វើ​កូដកម្ម​ដដែល​រហូតដល់​វេលាយប់​នេះ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​

Posted: 17 May 2013 07:00 PM PDT

រាជធានី​ភ្នំពេញ​៖ កម្មករ​រោងចក្រ​កាត់ដេរ មីង​ដា នាំគ្នា​បន្តធ្វើ​កូដកម​ឥត​ឈប់​រហូតមកដល់​វេលា​ម៉ោង ៨​នឹង​០០​នាទី​យប់ ថ្ងៃទី​១៧ ឧសភា ២០១៣​នេះ បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​រថយន្ត​និង​អ្នកដំណើរ​ជាច្រើន ដែល​ត្រូវការ​ឆ្លងកាត់​កំណាត់​ផ្លូវ​វេ​ង​ស្រេង​៕ ​

ហ្វ្រេស៊ីហ្គើល​បដិសេធ​ព័ត៌មាន​​ដែល​បាន​ផ្សព្វ​ផ្សាយ

Posted: 17 May 2013 06:46 PM PDT

កញ្ញា​ស៊ីន ស៊ូបីន
រាជធានីភ្នំពេញ ៖ អត្ថបទ​ចេញ​ផ្សាយ​​ថ្ងៃទី​១៦ ឧសភា​ កន្ល​ងមក​​នេះ ​ទាក់​ទិននឹង​​ព័ត៌​មាន​​​ដែល​ទាក់​​ទង​នឹង​​កញ្ញា​​ហ្វ្រេស៊ីហ្គើល​​លេខ​១ ឆ្នាំ​២០១២ ​​ថា មាន​ការ​គប់​ដប​​ស្រា​បៀរ​​​​ដាក់​រថយន្ត​​មួយគ្រឿង​​​ ក្រោយ​​​​ពេល​កើ​ត​មាន​​​ការ​កៀរគ្នា​​​​​រវាង​​រថយន្ត​​​កាមរី​​​​ហាយ​ប្រ៊ីដ​ និង​រថយន្ត​​​២​បាំង​​ពាក់​ស្លាក​លេខ​​​រដ្ឋ ។ ​​​ព័ត៌​មាន​​នេះ​បាន​ផ្សាយ​ថា ដោយ​សារ​​​​ការ​ទារ​សំណង​​ការ​ខូច​ខាត​​​​រថយន្ត​​មិន​បាន​ដូច​​

សមត្ថកិច្ច​ចុះ​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​ប្រណីត​ខុស​ច្បាប់

Posted: 17 May 2013 06:45 PM PDT

ខេត្ត​មណ្ឌលគិរី៖ នៅ​ល្ងាច​ថ្ងៃទី​១៧ ឧសភា ២០១៣​នេះ លោក សោ វុទ្ធី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដឹកនាំ​កម្លាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ឆែកឆេរ​ទីតាំង​មូលដ្ឋាន​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​សែន​មនោ​រម្យ ដោយ​សង្ស័យ​ទីតាំង​នោះ​មាន​លួចលាក់​ស្ដុក​ឈើ​ប្រណីត​ខុសច្បាប់​។

លទ្ធផល​ប្រជុំ GBC ​ភាគី​ទាំង​២​​លើក​កម្ពស់​ជំនឿ​ទុក​ចិត្ត​ និង​គោរព​​គ្នា​ទៅវិញ​ទៅមក

Posted: 17 May 2013 06:44 PM PDT

រាជ​ធានីភ្នំពេញ ​៖ យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​នៃ​កិច្ច​ប្រជុំ​លើក​ទី​៩​នៃគណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​រវាង​​រាជាណាចក្រ​ថៃ​​ ​និងព្រះរាជាណាចក្រ​កម្ពុជា​នៅ​​ Wangjuntr Golf Park ស្រុក Wangjuntr ខេត្ត​ Rayong ​​ប្រទេស​ថៃ ថ្ងៃ​ទី​១៧ ឧសភា ​បាន​ឱ្យដឹងថា កិច្ច​ប្រជុំ​លើក​ទី​៩ នៃគណៈ​កម្មាធិការ​ព្រំដែន​ទូ​ទៅ​រវាង​រាជា​ណា​ចក្រ​​ថៃ ​និង​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​​ប្រព្រឹត្ត​ទៅនាថ្ងៃ

ផ្អើល​​ខ្លាច​សត្វ​តោ​កំណាច​អ្នកស្រុក​មិន​ហ៊ានចូល​ក្នុងព្រៃ​ក្នុងស្រុក​បរិបូណ៍​ខេត្ត​កំពង់ឆ្នាំង

Posted: 17 May 2013 06:40 PM PDT

ខេត្ត​កំពង់​ឆ្នាំង​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​ និង​ភ័យ​ខ្លាច​មួយ​បាន​កើត​ឡើង​នៅ​ភូមិ​ជ្រាប់​ ឃុំ​ពេជ​ចង្វា​ ស្រុកបរិបូណ៌ ដោយ​សារតែ​កាល​ពី​ថ្ងៃ​ទី​១៣​ និង​១៤​ ឧសភា​កន្លង​ទៅ​នេះ​ អ្នក​ស្រុក​មួយ​ចំនួន​ដែល​ឃ្វាល​គោ​បាន​ប្រទះ​ឃើញ​សត្វ​តោ​មួយ​ក្បាល​ដើេរ​ចេញ​ពី​ព្រៃ​ចូល​ទៅ​កណ្តាល​ហ្វូង​​គោ​របស់​ពួក​គាត់​ ធ្វើ​ឱ្យ​ផ្អើល​សត្វ​គោ​រត់​ប្រសាច​ចេញ​ពី​ព្រៃ​នៅ​ក្បែរ​នោះ ។​ ដោយ​សារតែ​មាន​ព័ត៌​មាន​បែប​នេះ​

សាលាឧទ្ធរណ៍​ដោះ​លែង​កូន​លោកឧកញ៉ា​ឌួង ងៀប​ ម្នាក់

Posted: 17 May 2013 06:37 PM PDT

ឈ្មោះឌួង គឹមឡុង ជាប្អូន
រាជធានី​ភ្នំពេញ ៖ សំណុំ​រឿង​កូន​ប្រុស​ទាំង​២​នាក់​របស់​លោក​ឧកញ៉ា​ ឌួង ងៀប​ អនុ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ រួម​ជាមួយ​អង្គរក្ស​ម្នាក់​ដែល​បាន​យក​កាំភ្លើង​វាយ​អ្នក​ដទៃ​បណ្តាល​ឱ្យ​រង​របួស​នោះ​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កំណត់​យក​សំណុំ​រឿង​នេះ​មក​បើក​សវនាការ​នៅ​ថ្ងៃទី​២០​ ខែ​ឧសភា​ខាង​មុខ​ បន្ទាប់​ពី​ពួកគេ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​អស់​រយៈ​ពេល​មួយ​ខែ​មក​ហើយ។​

ប្រពន្ធ​តាម​ដាន​លោកប្តី​​ដឹកស្រី​ស្នេហ៍​​ចូល​ផ្ទះ​សំណាក់​​ប្តឹង​ប៉ូលិស​ចាប់​រថយន្តទុក

Posted: 17 May 2013 06:34 PM PDT

បុរស​​ប្តី​ដែល​ជា​ម្ចាស់​រថយន្ត​ហាយឡែនឌ័រ
រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ដោយ​បាត់​ខ្លួន​ពី​ផ្ទះ​ញឹក​ញាប់​ពេក​ប្រពន្ធ​ទ្រាំ​មិន​បាន​ ក៏​តាម​ឃ្លាំ​មើល​តាំង​ពី​ព្រលប់​រហូត​ដល់​រំលង​អធ្រាត្រ​ ស្រាប់​តែ​ប្រទះឃើញ​លោក​ប្តី​បើក​រថយន្ត​ហាយ​ឡែន​ឌ័រ​ដឹក​ស្រី​ស្នេហ៍​ទៅ​ឡើង​ឋាន​សួគ៌​នៅ​ផ្ទះ​សំណាក់​ស្រែ​យើង​ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ដោយសារ​ការតាម​ទាន់​បែប​នេះ​ ក៏​កើត​ការ​ប្រទូស្តរ៉ាយ​គ្នា​យ៉ាង​ខ្លាំង​តាំងពី​ផ្ទះ​សំណាក់​រហូត

ឆេះ​លំនៅ​ឋាន​ប្រធាន​គណៈ​កម្មការ​បោះឆ្នោត​ខេត្ត

Posted: 17 May 2013 06:30 PM PDT

លំនៅ​ឋាន​​ដែលភ្លើង​ឆាបឆេះ​ពីយប់
ខេត្តកំពង់ស្ពឺ ៖ អគ្គិ​​ភ័យ​​មួយ​បាន​កើត​ឡើង​​កាល​​ពី​​​វេលា​រំលង​អធ្រាត្រ​ និង​បាន​លេប​ត្របាក់​ផ្ទះ​​​អស់​ចំនួន​២ខ្នង និង​​រថយន្ត​ទួរីស​​មួយគ្រឿង​​ព្រម​ទាំង​​​ទ្រព្យ​សម្បត្តិនៅ​ក្នុង​ផ្ទះ​ទាំង​អស់​​​​គ្មាន​សល់​​​ ។ ក្នុងឧប្ប​ត្តិហេតុ​​​នេះ​ដែរ ​​ក៏​​បណ្ដាល​ឱ្យ​​ម្ចាស់​ផ្ទះ​ម្នាក់​​​​រង​របួស​រលាក​ភ្លើង​​ ខណៈ​ពេល​​​​គាត់ព​្យា​យាម​​រំដោះ​​រថយន្ត​មួយ​គ្រឿង​​ផ្សេ​ង​​​ទៀត​​ចេញ​ពី​ក្នុងផ្ទះ​ ។ ​​

សង្ស័យ​ផ្សារ​ដែក​ធ្លាក់​កម្ទេច​ភ្លើង​ឆេះ​រោង​ម៉ាស៊ីន​កិន​ស្រូវ​កណ្តាលថ្ងៃ

Posted: 17 May 2013 06:26 PM PDT

ទិដ្ឋភាព​​រោង​ម៉ាស៊ីន​ដែល​ក្លាយ​ជា​ចំណី​ភ្លើង
ខេត្តពោធិ៍សាត់​៖ រោងម៉ាស៊ីន​កិនស្រូវ​ដ៏​ធំ​មួ​យកន្លែងបាន​ក្លាយ​ជាចំណី​ព្រះអគ្គី​យ៉ាង​សន្ធោរ​សន្ធៅ​ស្ទើរ​តែ​ឆ្លង​ដល់​ផ្ទះ​ម្ចាស់​រោង​ម៉ាស៊ីន​ និង​រោងស្នាក់​នៅ​របស់​កម្មករ​ ប៉ុន្តែ​បាន​​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ជួយ​អន្តរាគម​ន៍​ទប់ស្កាត់​​ទាន់​ពេល​វេលា ។ គ្រោះអគ្គិ​ភ័យ​​ឆេះ​រោងម៉ាស៊ីន​កិន​ស្រូវ​នេះ​​កើតឡើងជាប់​ផ្លូវ​ជាតិ​លេខ​៥​ ខាងកើត​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ ស្ថិតក្នុង​​ភូមិ​អូរ​ស្តៅ ​សង្កាត់​​ផ្ទះព្រៃ​​

សម្តេច​ហេង​ សំ​រិន​ អញ្ជើញ​ជា​អធិប​តី​បើ​ក​សន្និបាត​រណ​សិរ្ស​សាមគ្គី​ អភិវឌ្ឍន៍ មាតុ​ភូមិកម្ពុ​ជាលើក​ទី​៦

Posted: 17 May 2013 06:22 PM PDT

ពិធីសន្និបាត
រាជធានី​ភ្នំ​ពេញ៖ សម្តេច​អគ្គ​មហា​ពញាចក្រី​ហេង​ សំ​រិ​ន ប្រធាន​រដ្ឋសភា​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុ​ង​ពិធី​បើក​សន្និ​បាត​រណសិរ្ស​សាមគ្គី អភិ​វឌ្ឃន៍​ មា​តុ​ភូមិ​កម្ពុជា​លើក​ទី​៦ និង​លើក​ទៅ​ដៅ​ឆ្នាំ​បន្ត​ ។​ ពិធី​នេះ​ធ្វើ​ឡើង​វេលាម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨​ ឧ​សភា​ នៅ​សាល​​សន្និសីទ​ចតុ​មុខ ដោយ​មានការ​ចូលរួម​ពី​សមាជិក​ សមាជិកា​ រណសិរ្សសាមគ្គី អភិ​វឌ្ឃន៍​ មា​តុ​ភូមិ​កម្ពុជា មក​ពីតាម​បណ្តា​ខេត្ត​-រាជធានី​ទូ​ទាំង​ប្រទេស​ជាង​១០០០នាក់ ។​

អណ្តូង​​ទឹក​២​​នៅ​ច្រក​​អាន​សេះ​​ត្រូវភាគី​​សៀមព័ទ្ធ​មិន​ឱ្យ​​ខ្មែរ​ដង​ទឹក​ប្រើប្រាស់​ដោយ​ចោទ​​ថា​រំលោភ​ MOU

Posted: 17 May 2013 06:18 PM PDT

មន្ត្រី​យោធា​កម្ពុជា​ជួប​ដោះ​ស្រាយ​ជាមួយ​មេទ័ព​​អាវ​ខ្មៅសៀម
ខេត្តព្រះវិហារ ​៖ មន្ត្រីយោធា​កម្ពុជា​ កំពុង​ស្វែង​រក​ការដោះ​ស្រាយ​​ដោយ​សន្តិ​វិធី​​ជា​មួយ​​ភាគី​ថៃ​ ក្រោយ​ពេល​​​កង​ទ័ព​ឈុត​ខ្មៅ ​បាន​ពង្រាយ​កម្លាំង​ពួកគេ​ជាច្រើន​​នាក់​បិទ​ផ្លូវ​​ព័ទ្ធ​យក​អណ្តូង​ទឹកចំនួន​ពីរ​ ដែល​ភាគី​ខ្មែរ​ធ្លាប់តែ​​​​ប្រើ​ប្រាស់​​​តាំងពី​យូរ​​ណាស់​មក​ហើយ​​ ។ ហេតុ​ការណ៍​ខាង​លើ​នេះ​ បើ​តាម​មន្ត្រី​យោធា​ខ្មែរ​ដែល​ប្រចាំការ​នៅ​ច្រក​អាន​សេះ​​​​ឱ្យ​ដឹង​ថា ​ការរារាំង​នេះ​បាន​កើត​ឡើង​ចាប់​តាំង​ពី

កីឡា​ករ​​ប្រដាល់​​ល្បីៗ​ប៉ះ​គ្នា​នៅ​លើ​​សង្វៀន CTN

Posted: 17 May 2013 06:02 PM PDT

​ខាង​ក្រោម​នេះ​ជា​ការ​ផ្គូ​ផ្គង​​កីឡា​ករ​ប្រដាល់​​សេរី​​ក្បាច់​​បុរាណ​ខ្មែរ​ដែល​មាន​គូ​ល្បីៗ​ជួប​គ្នា​ជា​ច្រើន​​គូ​ចាប់​ពីថ្ងៃទី​១៥ ​ឧសភា ២០១៣ ​រហូត​ដល់​ថ្ងៃ​ទី​១៩ ឧសភា ២០១៣... ព្រឹត្តិ​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​​កក្រើក​សង្វៀន​​ CTN ​មិន​​ខាន​ឡើយ ៕

កម្មវិធី​​ប្រកួត​កីឡា​​ប្រដាល់​​ដណ្តើម​ជើង​ឯក​ខ្សែ​ក្រវាត់​​​ស្រា​ផែន​ដី​រសៀល​ថ្ងៃ​សៅរ៍ 

Posted: 17 May 2013 06:02 PM PDT

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​​ប្រដាល់​កម្ពុជា​សហ​ការ​ជា​មួយស្ថានីយ​ទូរទស្សន៍​ CTN កាលពី​ព្រឹក​ថ្ងៃទី​១៣ ឧសភា ​​២០១៣ នេះ បាន​រៀបចំ​​ធ្វើ​សន្និ​សីទ​កាសែត​ស្តីពី​ការ​ប្រកួត​កីឡា​ប្រដាល់​ដណ្តើម​ជើង​ឯក​ខ្សែ​ក្រវាត់​១០​លាន​រៀល​របស់​ក្រុម​ហ៊ុន​​ស្រា​ផែន​ដី​​ក្នុង​ទម្ងន់​៧១គីឡូ​ក្រាម ។ កីឡា​ករ​ដែល​ចូលរួម​ប្រកួត​មាន​៨​រូប ១-ឈ្មោះ​មាស ភារម្យ មកពី​ក្លិប​កង​ទ័ព​ជើងទឹក ២-ឈ្មោះ​​វី សាយ័ន មកពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ៣-ឈ្មោះ​ខុន

ប៉េអឹម​ស្នាក់​ការ​ក្រុម​អភិ​រក្ស​ជាប់​ចោទ​បាញ់​លើ​រ​​ថ​យន្ត​មេ​ប៉េអឹម​រង​ស្រុក​កែវ​សីម៉ា​

Posted: 17 May 2013 05:00 PM PDT

រថ​យន្ត​ដែល​ត្រូវ​គេ​បាញ់
ខេត្ត​មណ្ឌលគិរី ៖​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​បម្រើ​ការ​នៅ​ស្នាក់​ការ​អភិរក្ស​ជីវៈ​ចម្រុះ​សីមា​ បាន​បាញ់​រះ​ទៅ​លើ​រថយន្ត​មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កែវ​សីមា​ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥ ឧសភា​ តាម​បណ្តោយ​ផ្លូវ​លេខ​៧៦​ ស្ថិត​ក្នុង​ភូមិ​អូរណា​ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​ ។ ប៉ុន្តែ​សំណាង​ល្អ​មិន​បង្ក​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​នោះ​ទេ​ឡើយ​ ។ ក្នុង​ហេតុ​ការណ៍​បាញ់​ប្រហារ​ដ៏​សាហាវ​នេះ​ គេ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​រឿង​គំនុំ ។

រថយន្ត​រ៉េ​ហ្វ័​របុក​កាមរី​ឆ្លាម ជជែក​គ្នា​ទម្រាំ​សម្របសម្រួល​បាន

Posted: 17 May 2013 12:40 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង​មួយគ្រឿង​ម៉ាក រ៉េ​ហ្វ័​រ ពណ៌​ខ្មៅ និង​មួយគ្រឿង​ទៀត​ម៉ាក កាមរី​ឆ្លាម ពណ៌​ខ្មៅ បាន​បើក​បុក​គ្នា​នៅ​ចំណុច ផ្លូវ​៣៦ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង ២​នឹង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​១៨ ឧសភា ២០១៣ ហើយ​ម្ចាស់​រថយន្ត​ទាំងពីរ​គ្រឿង​ជជែក​គ្នា​ទម្រាំ​សម្របសម្រួល​បាន​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!