Koh Santipheap Daily

Koh Santipheap Daily


ជន​សង្ស័យ​ចែក​ចាយ​គ្រឿង​ញៀន​៤​នាក់​ត្រូវ​នគរ​បាលខណ្ឌ​ដូន​ពេញ​ឃាត់​ខ្លួន​ក្នុង​ថ្ងៃ​តែមួយ

Posted: 13 May 2013 12:55 AM PDT

រាជធានីភ្នំពេញ៖ជន​សង្ស័យ​ចែក​ចាយ​គ្រឿង​ញៀន​ចំនួន​៤នាក់​ត្រូវ​បានកម្លាំង​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌនៃ​អធិការ​ដ្ឋាន​នគរ​បាលខណ្ឌដូន​ពេញ​តាម​ប្រមាញ់​និង​ចាប់​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​កន្លែង​ផ្សេងគ្នា​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​កាល​ពី​ថ្ងៃទី​១១ ឧសភា ២០១៣។

សមត្ថកិច្ច​ខណ្ឌ​ដង្កោ បញ្ជូន​ជនសង្ស័យ​ប្លន់​លុយ និង​គ្រឿងអលង្កា​រ​ម្នាក់​​ទៅតុលា​ការ​

Posted: 13 May 2013 12:53 AM PDT

រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ នៅ​រសៀល​ថ្ងៃទី​១៣ ឧសភា ​បាន​បញ្ជូន​ជនសង្ស័យ​​ម្នាក់​ទៀត​ទៅ​តុលា​ការ​ដោយ​ជាប់​ពាក់​ព័ន្ធ​ប្លន់​លុយ និង​គ្រឿង​​អលង្ការ ។ ជន​នេះ​ឈ្មោះ​នួន សេរី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះលេខ​E17 ផ្លូវលេខ​២១៥ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ។ 

ទុស្សេ​ខ្សែភ្លើង​ឆេះ​លើ​ការ​ដ្ឋាន​សង់​ស្ពាន​ព្រែក​​សំរោ​ងកណ្តាល​ទន្លេ​

Posted: 13 May 2013 12:51 AM PDT

ការ​ដ្ឋាន​សង់​​ស្ពាន​ព្រែក​សំរោង​ដែល​កំពុង​ឆាបឆេះ​
​ខេត្ត​កណ្តាល ៖ ​អណ្តាត​ភ្លើង​បាន​ឆាប​ឆេះ​សន្ធោ​សន្ធៅ​​ និង​ផ្សែង​ខ្មៅ​យ៉ាង​ខ្មួល​ខ្មាញ់​​នៅលើ​ការ​ដ្ឋាន​សំណង់​ស្ពាន​ព្រែក​សំរោង ក្រុង​តា​​ខ្មៅ ​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១៣ ឧសភា ​នៅ​កណ្តាល​ទន្លេ​បាសាក់ ដោយ​សារ​​​ទុស្សេ​​ចរន្ត​អគ្គិ​សនី​ បណ្តាល​ឱ្យ​ឆេះ​ខ្សែ​ភ្លើង និង​គ្រឿង​សំណង់​​ជ័រ​មួយ​ចំនួន​ទៀត ។ ​ក្នុង​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​ឱ្យ​​​មាន​មនុស្ស​​ស្លាប់ ឬ​រង​របួស​ឡើយ តែ​បាន​ធ្វើ​ឱ្យ​

បូក​សរុប​សកម្ម​ភាព​ការងារ​គណ​បក្ស​ប្រចាំ​​ត្រី​មាស​សំដៅ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​តំណាង​រាស្ត្រ​នីតិ​កាល​ទី ៥

Posted: 13 May 2013 12:37 AM PDT

ពិធីបូកសរុបការងារ
​ខេត្ត​កំពង់ចាម ៖ មន្ត្រីគណ​បក្សប្រជាជន​កម្ពុជាស្រុកកង​មាស​កាល​ពីថ្ងៃទី១២ ឧសភា ២០១៣ បានរៀប​ចំបូកសរុប​​សកម្មភាព​​ការ​ងារ​បក្ស​ប្រចាំ​​ត្រីមាសរបស់​ខ្លួនសំដៅឆ្ពោះ​ទៅកាន់ការ​បោះឆ្នោតជ្រើស​រើស​តំណាង​រាស្ត្រនីតិ​កាលទី៥។ កិច្ចប្រជុំ​បានប្រព្រឹត្ត​ទៅនៅទីស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជាស្រុកកង​មាស ក្រោមអធិបតី​ភាព​លោក​​មិន ឃិន សមាជិក​ក្រុមការ​ងារ​

ល្បីពេជ្រ សូលីកា​ មកជ្រក​​នៅ​​ក្នុង​​ផលិត​​កម្ម​​ថោន

Posted: 13 May 2013 12:28 AM PDT

រាជនី​ភ្នំពេញ៖បន្ទាប់​ពី​ការ​ប្រ​កាស​ក្ដែង​ៗពី​ការ​ដក​ខ្លួន​ចេញ​ពី​សង្វៀន​សិល្បៈ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​តា​រា​ចម្រៀង​វ័យ​ក្មេង​​រូប​​ស្រស់​ស្អាត​នាង ពេជ្រ សូលីកា​ ត្រូវ​បាន​​ប្រ​ភព​​ក្រៅ​​ផ្លូវ​ការ​មួយ​​បាន​​អះ​អាង​ថា​តា​រា​​ច​ម្រៀង​​ដែល​បាន​​សាង​​កេរ្ដិ៍​ឈ្មោះ​ក្នុង​ផលិត​កម្ម​M រូម​​នេះ​​បាន​​មក​​ជ្រក​ក្រោម​​ផ​លិត​កម្ម​​ថោន​​ហើយ។

ណាត់​​ជួប​គ្នា​ឡើង​​ឋាន​សួគ៌​នៅ​ផ្ទះ​សំណាក់​បាត់​​ដំបង​ត្រូវឃាត់​ខ្លួន​ពីបទ​រួម​ភេទ​ជា​មួយ​អនីតិ​ជន​

Posted: 13 May 2013 12:28 AM PDT

ជនសង្ស័យដែល​ត្រូវសមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​បាត់​ដំបង ៖ យុវជនម្នាក់​នៅខេត្ត​កំពង់ឆ្នាំង ត្រូវបាន​​សមត្ថកិច្ចខេត្ត​បាត់ដំបង ឃាត់ខ្លួន កាលពីល្ងាច​ថ្ងៃទី១២ ឧសភា ២០១៣ ក្រោយ​ពី​ណាត់​ក្មេងស្រី​អាយុ១៤ឆ្នាំម្នាក់​នៅក្រុង​ប៉ោយប៉ែត ដែលមាន​ប្រវត្តិស្នេហា​ជាមួយគ្នា​ជិត១ឆ្នាំ​កន្លងទៅ​មកជួបគ្នា​រួមមេត្រី​នៅក្នុង​ផ្ទះ​សំណាក់មួយ​​នៅ​សង្កាត់​ស្វាយប៉ោ ក្រុងបាត់​ដំបង ហើយត្រូវ​អាណាព្យាបាល​ក្មេងស្រីតាម​ទាន់​ប្ដឹង​សមត្ថកិច្ច។

ឆាកប្រយុទ្ធលើដងផ្លូវរវាងជនជាតិចិន២ក្រុម (មានវីដេអូឃ្លីប)

Posted: 13 May 2013 12:25 AM PDT

មានការ​ឈ្លោះវាយ​តប់គ្នា​យ៉ាងខ្លាំង​មួយ​បានផ្ទុះ​ឡើង​នៅលើផ្លូវ​ដុងហ្ស៊ីមិន ក្នុងទីក្រុង​ប៉េកាំង ប្រទេសចិន​ដោយជន​ជាតិចិន២​ក្រុម។ តាម​ការ​ទស្សនា​វីដេអូឃ្លីប​នេះ គេឃើញ​ក្រុមជន​ជាតិចិន​២ក្រុម បានប្រវាយ​ប្រតប់គ្នា​យ៉ាងខ្លាំង​មិនដឹង​ជាមានរឿង​អ្វីកើត​ឡើង​ទេ។

លោក​ជំទាវ​ឧកញ៉ា​យិន ផា្ននី ផ្តល់​ថវិកា​២០ម៉ឺនរៀល​ដល់​លោក​យាយ​ប៉ិច​ ផា​ អ្នក​​សិល្បៈជើង​ចាស់​ដែលធ្លាក់​ខ្លួនឈឺ

Posted: 13 May 2013 12:12 AM PDT

លោក​យាយ​រងគ្រោះ​ដែល​ទទួល​អំណោយ​
រាជធានីភ្នំពេញ​៖ ដោយក្តី​អាណិត​អាសូរ​ចំពោះ​អ្នក​សិល្បៈជើង​ចាស់​ និង​ជាការ​អាណិត​អាសូរ​ដល់ជនចាស់​ជរាដែល​កំពុង​ជួបការ​ខ្វះខាត​ថវិកា​ព្យាបាល​ជំងឺ លោក​ជំទាវ​ឧកញ៉ា​យិន​ ផាន្នី​​ ស្ថាបនិក​កោះសន្តិភាព​ ​បាន​ឧបត្ថម្ភថវិកា​ផ្ទាល់​ខ្លួនចំនួន​២០ម៉ឺន​រៀល​ជូ​ន​ដល់​លោក​យាយ​​ប៉ិច ផា​ អ្នក​សិល្បៈជើង​ចាស់​ដែល​ធ្លាក់​ខ្លួន​ឈឺ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទី​រពេទ្យ​ព្រះកុសុមៈ កាលពីព្រឹក​ថ្ងៃទី​១៣ ឧសភា​ ។

ត្រឡប់​ពីហូបការ​បើក​ម៉ូ​តូ​បុកគ្នា​ស្លាប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់

Posted: 12 May 2013 11:45 PM PDT

ខេត្ត​កំ​ពង់​ឆ្នាំង​៖​ បុរស​ម្នាក់​បាន​ស្លាប់​​ ខណៈដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ និង​ស្រី្តម្នាក់​ទៀត​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​ជិះ​ម៉ូតូ​បើក​បុកគ្នា​កាល​ពី​វេលា​ម៉ោង​៦និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី១២ ឧសភា​ ២០១៣​​ នៅលើ​កំណាត់​ផ្លូវ​លំ​ ស្ថិត​ក្នុង​ភូមិ​មានក​ ឃុំ​ត្បែង​ខ្ពស់ ស្រុកសាមគ្គី​មានជ័យ​ ។​ មន្ត្រីប៉ូលិស​ស្រុក​សាមគ្គីមាន​ជ័យបាន​ប្រាប់​ឲ្យដឹង​ថា​​ បុរស​​ដែលស្លាប់​ឈ្មោះជួន​ ម៉ាប់ អាយុ ៣៨ឆ្នាំ ចំណែក​ស្ត្រីរងរបួស​ធ្ងន់​ឈ្មោះ​​ថៃ​ ប៊ុនថន​ អាយុ ​​៣៧​ឆ្នាំ​​ ទាំង២នាក់​មានទីលំនៅ​ភូមិ​កើតហេតុ​ជាមួយគ្នា ។

បញ្ជូន​សព​​កម្ម​ករ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ក្នុង​ទឹក​ដី​ថៃ​មក​តាម​ច្រក​ប៉ោយ​ប៉ែត

Posted: 12 May 2013 11:17 PM PDT

សព​ពល​ករ​ខ្មែរ​ដែល​បញ្ជូន​​មក​កម្ពុជា​វិញ​
ក្រុង​ប៉ោយប៉ែត ៖ ​សព​កម្ម​ករ​​​ខ្មែរ​​ត្រូវ​បាន​ខាង​ក្រុម​​ការ​ងារ​មន្ត្រី​យោធា​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា-ថៃ​​ប្រចាំ​​ក្រុង​ប៉ោយ​ប៉ែត ​សហ​ការ​ជា​មួយ​​អាជ្ញាធរ​​ភាគី​ថៃ​បញ្ជូន​​យក​មក​វិញ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​ម្នាក់​ទៀត​ហើយ​​នៅ​វេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​១៣ ឧសភា ​២០១៣ ​នេះ ដើម្បី​​ប្រគល់ឱ្យ​ក្រុម​​គ្រួសារ​សាច់​ញាតិ​​យក​ទៅ​ស្រុក​កំណើត​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​ ។​

ឈីវ ខាមបូឌាហូលឌីងគ្រុប ចាត់​ទុក​វិស័យ​កសិ​កម្ម​ជា​វិស័យ​សក្តានុ​ពល​សម្រាប់​​វិនិ​យោគ​នៅ​កម្ពុជា

Posted: 12 May 2013 11:05 PM PDT

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​ឈីវ​ខាម​បូឌា ហូល​ឌីង បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​អាជីវ​កម្ម កាល​ពី​វេលា​ម៉ោង​​១២​ថ្ងៃត្រង់​​ថ្ងៃទី​១៣ ឧសភា ​២០១៣ នៅ​អគារ​កាណាឌី​យ៉ា​ជាន់​ទី​២០ ។

សមត្ថកិច្ចប្រឆាំង​គ្រឿងញៀន​ក្រសួង​​មហា​ផ្ទៃចុះ​បង្ក្រាបទីតាំង​ចែកចាយ​គ្រឿងញៀន​មុខ​វិទ្យា​ល័យជា ស៊ីម សាមគ្គី​ ឃាត់ខ្លួន​បាន​៤នាក់

Posted: 12 May 2013 11:00 PM PDT

ជន​សង្ស័យ​​​ចែកចាយគ្រឿង​ញៀនត្រូវបាន​ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ​មន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួង​មហា​ផ្ទៃ​​​សហការ​ជាមួយស​មត្ថកិច្ច​​ខណ្ឌទួលគោក បានចុះបង្ក្រាប​​ទីតាំង​ចែក​ចាយ​​​គ្រឿង​ញៀន​​មួយ​កន្លែង នៅ​បន្ទប់ជួល​​តាមបណ្តោយ​ផ្លូវ​២៧១ មុខវិទ្យា​ល័យ​ជា ស៊ីម សាមគ្គី​ ស្ថិតក្នុង​សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក ​កាលពីវេលាម៉ោង​១២ និង​២០នាទីថ្ងៃត្រង់​ ថ្ងៃទី​១៣ ឧសភា​ ដោយ​ឃាត់ខ្លួន​បានជនសង្ស័យ​៤នាក់ និង​វត្ថុ​តាង​ ​

រថយន្ត​បើក​បុក​គ្នាជាមួយ​ម៉ូតូ​ឌ្រីម C125 ស្លាប់​បុរស​​ម្នាក់​នៅសង្កាត់​កាកាប (មាន​វីដេអូឃ្លីប)

Posted: 12 May 2013 09:02 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹងក​ន្លែង​ក្នុង​ហេតុ​ការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​រវាង​រថយន្ត​កាមរី​ឆ្លាម ពណ៌ឆ្លូញ បើក​បុក​គ្នា​ជា​មួយ​ម៉ូតូ​ឌ្រីម C125 នៅ​​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី មុខ​ធនាគារ​កាណាឌីយ៉ា​សាខា​ពោធិ៍​ចិន​តុង ស្ថិត​ក្នុងភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កាកាប ខណ្ឌពោធិ៍​សែនជ័យ វេលា​ម៉ោង​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី១៣ ឧសភា ២០១៣ ។ បុរស​ដែល​

កាមរី​ឆ្លាម​បើក​បុក​គ្នាជាមួយ​ម៉ូតូ​ឌ្រីម C125 ស្លាប់​ម្នាក់​នៅសង្កាត់​កាកាប

Posted: 12 May 2013 08:44 PM PDT

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹងក​ន្លែង​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​រវាង​រថយន្ត​កាមរី​ឆ្លាម ពណ៌ឆ្លូញ បើក​បុក​គ្នា​ជា​មួយ​ម៉ូតូ​ឌ្រីម C125 នៅ​មុខ​ធនាគារ​កាណាឌីយ៉ា សាខា​ពោធិ៍​ចិន​តុង ស្ថិត​ក្នុងសង្កាត់​កាកាប ខណ្ឌពោធិ៍​សែនជ័យ វេលា​

គ.ជ.ប ទទួលស្គាល់និងចុះបញ្ជីគណបក្សខ្មែរឈប់ក្រ

Posted: 12 May 2013 08:40 PM PDT

មកទល់​នឹងម៉ោង​ ១០និង៤៥​នាទី ព្រឹកថ្ងៃទី​ ១៣​ ឧសភា​ ២០១៣​នេះ គណបក្ស​ខ្មែរឈប់ក្រ​ គឺជាគណបក្ស​នយោបាយទី៦​ហើយ ដែលគណៈកម្មាធិការ​ជាតិរៀបចំការ​បោះ​ឆ្នោត​ (គជប)​ ទទួលស្គាល់​ចុះបញ្ជីផ្លូវ​ការ ក្នុងចំណោមគណបក្ស​នយោបាយចំនួន​០៧ ដែលមកសុំចុះបញ្ជី​នៅគណៈកម្មាធិការជាតិរៀបចំ​ការ​បោះឆ្នោត​គិតចាប់​តំាងពីថ្ងៃទី២៩ មេសា​ ២០១៣​មក ។ នេះបើយោង​តាមអគ្គលេខា​ធិការ គជប​ លោក ទេព នីថា ដែលថ្លែង​តាមទូរស័ព្ទបា្រប់កោះ​សន្តិភាពនៅ​ប៉ុន្មាននាទីមុន​នេះ ។

២ថ្ងៃបង្ក្រាប​ក្រុម​ចែកចាយ​​ និង​ប្រើប្រាស់គ្រឿង​ញៀន​​ជាង២០​នាក់​នៅសង្កាត់​ផ្សារ​កណ្តាល

Posted: 12 May 2013 08:40 PM PDT

ការ​បង្ក្រាប​​ព័ទ្ធ​ចាប់​​ជន​ជួញ​ដូរ​គ្រឿងញៀន
ក្រុងប៉ោយប៉ែត ៖ មនុស្ស​ជាង​២០នាក់ ក្នុងនោះ​ស្រី២នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់ កាល​ពី​ល្ងាច​ថ្ងៃទី​១២ និង​ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា ស្ថិតក្នុង​ភូមិគីឡូម៉ែត្រ​លេខ៤ សង្កាត់​ផ្សារ​កណ្តាល​ ក្រុងប៉ោយប៉ែត ​ដោយ​ជាប់ចោទ​ពី​បទ​ប្រើប្រាស់​ និងជួញដូរ​គ្រឿង​ញៀន ​ ។

​កូរ៉េ​ខាង​ជើង​​ផ្លាស់​ប្តូរ​​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​​ លោក KIM KYOK-SIK ​ត្រូវ​ដក​តំណែង​

Posted: 12 May 2013 08:33 PM PDT

លោក​ JANG JONG NAM ​នៅ​មុខ​​វិមាន​​ព្រះអាទិត្យ​​ ក្រុង​​ព្យុង​យ៉ាង​ កាល​ពី​​​ខែ​ធ្នូ ​ឆ្នាំ​២០១២ 
ការ​ផ្លាស់​ប្តូរ​​ប្រមុខ​​ការ​ពារ​​ប្រទេស​កូរ៉េ​​ខាង​ ជើង​​ត្រូវ​បាន​រាយ​ការណ៍​​កាល​ពី​ថ្ងៃ​​ទី​១៣ ឧសភា ដោយ​ទីភ្នាក់​ងារ​​ព័ត៌​មាន​ផ្លូវ​ការ​កូរ៉េ​ខាង​​ជើង​ KCNA ។ ឧត្តម​សេនីយ៍​ឯក​ JANG JONG-NAM ត្រូវ​​ជំនួស​លោក KIM KYOK-SIK កាន់​​តំណែង​​រដ្ឋ​មន្ត្រី​ការ​ពារ​​ប្រទេស ។

សម្តេច​ព្រះ​វន​រ័ត ណយ ច្រឹក សំណេះសំណាល​ជា​មួយ​ពុទ្ធ​​បរិស័ទ​ក្នុង​វត្ត​ខែល​ជ័យ​

Posted: 12 May 2013 08:26 PM PDT

ពិធីសំណេះសំណាល​ជា​មួយ​ពុទ្ធ​​បរិស័ទ​ក្នុង​វត្ត​ខែល​ជ័យ​
​ខេត្ត​កំពង់​ចាម ៖ សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះ​សង្ឃ​នាយក​រង​ទី​៣ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា រួម​ដង្ហែ​ដោយ​លោក​បណ្ឌិត ជា រតនា ទី​ប្រឹក្សា​​រាជ​រដ្ឋា​ភិបាល និង​លោក​ជំទាវ កាល​ពី​ថ្ងៃទី​១១ ឧសភា ២០១៣ បាន​យាង​​និង​អញ្ជើញ​ចូលរួម​ជា​ព្រះ​អធិបតី​, អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ព្រះ​​សង្ឃ ពុទ្ធ​បរិស័ទ​នៅ​វត្ត​ខែល​​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់​​សៀម​។

ញឹក ប៊ុនឆៃ៖ ហ៊្វុនស៊ិនប៉ិច នឹងទទួលបានអាសនៈ ១២

Posted: 12 May 2013 08:26 PM PDT

លោក​ឧបនាយក​រដ្ឋមន្រ្តី​ ញឹក ប៊ុនឆៃ និង​ ជាអគ្គលេខាធិការ​គណបក្សហ៊្វុន​ស៊ិនប៉ិច បានមាន​ប្រសាសន័​ថា នៅក្នុងការ​បោះឆ្នោត​ជ្រើសតំាង​តំណាងរាស្រ្ត​នីតិកាលទី៥ ដែលតាម​គម្រោងនឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃទី២៨ កក្កដា ២០១៣​ខាងមុខ គណបក្សហ៊្វុន​ស៊ិនប៉ិច នឹងអាចទទួល​បានអាសនៈនៅ​ក្នុងខេត្ត-រាជធានី​ចំនួន ១២ ។

បង្ក្រាប​ក្រុម​ចែកចាយ​​ និង​ប្រើប្រាស់គ្រឿង​ញៀន​​បាន​៥នាក់​នៅសង្កាត់​ផ្សារ​កណ្តាល

Posted: 12 May 2013 08:24 PM PDT

ក្រុងប៉ោយប៉ែត ៖ មនុស្ស​៥នាក់ ក្នុងនោះ​ស្រីម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់​ខ្លួន​​ដោយ​ជាប់ចោទ​ពី​បទ​ប្រើប្រាស់​ និងជួញដូរ​គ្រឿង​ញៀន ​ ។ ប្រតិបត្តិ​ការ​ចុះបង្ក្រាប​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១២ ឧសភា ២០១៣ ស្ថិតក្នុង​ភូមិគីឡូម៉ែត្រ​លេខ៤ សង្កាត់​ផ្សារ​កណ្តាល​ ក្រុងប៉ោយប៉ែត ដោយ​ដកហូត​​បាន​វត្ថុតាង​ថ្នាំញៀន​មេតំ​ហ្វេតាមីន ពណ៌ស ៣កញ្ចប់​។ ក្រោយ​ពីឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ

អង់​គ្លេស​បង្កើន​ប្រាក់​ពិន័យ​លើ​អ្នក​និយាយ​ទូរ​ស័ព្ទ​ពេល​​បើក​បរ​យាន​យន្ត​លើ​ដង​ផ្លូវ​

Posted: 12 May 2013 08:06 PM PDT

​
រដ្ឋ​មន្ត្រី​ក្រសួង​គម​នា​គមន៍​របស់​ចក្រ​ភព​អង់​គ្លេស​ថ្លែង​ថា​ ការ​ផ្ញើ​សារ​ឬ​និយាយ​ទូរ​ស័ព្ទ​ ខណៈ​ពេល​កំពុង​បើក​បរ​រថ​យន្ត​ នឹង​ត្រូវ​ទទួល​កា​រ​ផាក​ពិន័យ​ខ្ពស់​ ។ លោក​ ផេ​ទ្រិក​ ម៉េក​ឡាវ​លីន​ រដ្ឋ​មន្ត្រី​ក្រសួង​គម​នា​គមន៍​អង់​គ្លេស​​បញ្ជាក់​ថា​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​ការ​បើក​បរ​ធ្វេស​ប្រហែស​ អាជ្ញា​ធរ​នឹង​បង្កើន​ថ្លៃ​ពិន័យ​ពី​៥០​ទៅ​៦០​ភាគ​រយ​ ដោយ​គិត​ជា​ទឹក​ប្រាក់​ប្រហែល​ពី​៦០​ទៅ​៩០​

​​ជម្លោះ​​នៅ​ស៊ីរី​​អ្នក​ស្លាប់​ឡើង​ដល់​82.000​នាក់​ហើយ​​

Posted: 12 May 2013 08:03 PM PDT

សាក​សព​កុមារ​ត្រូវ​​សម្លាប់​​នៅ​ស៊ីរី​
អង្គ​ការ​​សិទ្ធិ​ម​នុស្ស​​ស៊ីរី​ OSDH ស្និទ្ធ​ពួក​ប្រឆាំង​​​​នឹង​ប្រធានា​ធិបតី​​ លោក​បាចា​អាល់​​អា​សាដ​អះ​អាង​ថា ​ជម្លោះ​​​ដែល​កើត​ឡើង​រយៈ​​​ពេល​២៦​ខែ​​មក​ហើយ​​​​នៅ​ស៊ីរី បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​​យ៉ាង​តិច​​៨២.០០០​នាក់​​ ហើយ​មនុស្ស​​១២.៥០០​នាក់​​ទៀត​បាត់​ខ្លួន ។ អង្គ​​ការ​​ក្រៅ​រដ្ឋា​ភិបាល​​នោះ​មាន​មូល​ដ្ឋាន​​នៅ​ប្រទេស​អង់​គ្លេស​​ឱ្យ​ដឹង​ទៀត​ថា​ អ្នក​ស្លាប់​​ភាគ​ច្រើន​​ដោយ​សារ​ស្នាដៃ​​កង​ទ័ព​រដ្ឋា​ភិ​បាល​​

​លោក​យាយ​ម្នាក់​​​​មាន​សក់​កណ្តាញ់​​ច​ម្លែក​ដូច​ស្លាប​មេ​អំបៅ​​

Posted: 12 May 2013 08:00 PM PDT

​លោក​យាយ​ម្នាក់​​​​មាន​សក់​កណ្តាញ់​​ច​ម្លែក​ដូច​ស្លាប​មេ​អំបៅ​​
ខេត្ត​កំពត ៖ ​​​លោក​យាយ​ម្នាក់​​មាន​សក់​កណ្តាញ់​​ប្លែក​ពី​គេ គឺ​សក់​​កណ្តាញ់​​របស់​​គាត់​​ធំ​លាត​ត្រដាង​​មក​សង​ខាង​​មើល​​ទៅ​ដូច​​ជា​ស្លាប​មេ​​អំបៅ​​ ។ សក់​កណ្តាញ់​នេះ​លោក​យាយ​អះ​អាង​ថា មាន​​បារមី​កាន់​​ទៀត​ផង ។លោក​យាយ​​​រូប​នោះ​ឈ្មោះ​​នូ ហេង អាយុ​៧០​ឆ្នាំ​​ ស្នាក់​នៅ​ជាមួយ​គេ​ នៅ​ក្នុង​ភូមិ​កំពង់​​​ត្រាច ឃុំ​កំពង់​ត្រាច ស្រុក​​កំពង់​ត្រាច តែ​មាន​​ស្រុក​កំណើត​​នៅ​ខេត្ត​​កណ្តាល ។

សារ៉ាប៉ូវ៉ា​ សារ​ភាព​កំពុង​ល្អូក​ល្អិន​ជាមួយ​គូ​ស្នេហ៍​ថ្មី​ជនជាតិ​ប៊ុល​ហ្គារី

Posted: 12 May 2013 07:52 PM PDT

សារ៉ាប៉ូវ៉ា​ សារ​ភាព​កំពុង​ល្អូក​ល្អិន​ជាមួយ​គូ​ស្នេហ៍​ថ្មី​ជនជាតិ​ប៊ុល​ហ្គារី
នាង​ម៉ារីយ៉ា​ សារ៉ាបូ៉វ៉ា​ ​កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី២​ នៅ​លើ​ពិភពលោក​ ជន​ជាតិ​រុស្ស៊ី​បាន​សារ​ភាព​ថា​ កំពុង​សេព​គប់​ជា​មួយ​លោក​គ្រីហ្គ័រ​ ឌីមី​ត្រូវ​ កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​២៨​ នៅ​លើ​ពិភព​លោក​ ជន​ជាតិ​ប៊ុល​ហ្គារី​ ក្រោយ​ពី​មាន​រូប​ថត​ឱប​ថើប​គ្នា​នៅ​លើ​ដង​ផ្លូវ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ខណៈ​ពេល​រូប​នាង​ចូល​រួម​ប្រកួត​វាយ​កូនបាល់​ម៉ាឌ្រីត​ អូផេន​ ក្នុង​ប្រទេស​អេស្ប៉ាញ ។

បាល់​​ទាត់​ចម្រុះ​តំបន់​​អឺរុបសម្រាប់​​រាត្រីថ្ងៃ​ចន្ទ​​មាន 14 ​ប្រកួត ក្រុម Brighton​​, Sociedad​​, Teplice​,Varese​​, Trabzonspor,Bursaspor ជា​​ជម្រើស​​ល្អ

Posted: 12 May 2013 07:45 PM PDT

កា​រ​​ប្រកួត​​បាល់​ទាត់​ចម្រុះ​​តំបន់​អឺរ៉ុប​​សម្រាប់​​រាត្រី​​ថ្ងៃ​​​ចន្ទ​នេះ​មាន 14 ប្រកួត ​។ ​ក្រុម​ Brighton , Sociedad , Teplice , Bursaspor Varese , និង Trabzonspor ជា​ជម្រើស​​ល្អ​ក្នុង​ទឹក​ដី ។

បាល់​ទាត់​ស៊ុយ​អែត​អាល់​ស្វេន​កាន់និង​ស៊ុបពើ​អេតាន​សម្រាប់រាត្រី​ថ្ងៃចន្ទ​មាន 6 ប្រកួត ក្រុម​Helsingborg​, Orebro,Landskrona សង្ឃឹម​ឈ្នះ​ក្នុង​ទឹក​ដី

Posted: 12 May 2013 07:42 PM PDT

​
ការ​​ប្រកួត​​​បាល់​​ទាត់​​ស៊ុយ​​អែត​អាល់​​​ស្វេន​​កាន់​ និង​ស៊ុប​ពើរ​​អេតាន​សម្រាប់​រាត្រី​ថ្ងៃ​ចន្ទ​នេះ​មាន ​6 ប្រកួត ​។ ក្រុម Helsingborg, Orebro , និង​ Landskrona សង្ឃឹម​​ឈ្នះ​ក្នុងទឹកដី ​។

នៅ​ស្ថានីយ​​ទូរទស្សន៍​ CTN រៀបចំ​ធ្វើ​សន្និ​សីទ​​កាសែត​ស្តីពី​ការ​ប្រកួត​កីឡា​​ប្រដាល់​​ដណ្តើម​ជើង​ឯក​ខ្សែ​ក្រវាត់​

Posted: 12 May 2013 07:41 PM PDT

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​​ប្រដាល់​កម្ពុជា​សហ​ការ​ជា​មួយស្ថានីយ​ទូរទស្សន៍​ CTN នៅព្រឹក​ថ្ងៃទី​១៣ ឧសភា ​​២០១៣ នេះ បាន​រៀបចំ​​ធ្វើ​សន្និ​សីទ​កាសែត​ស្តីពី​ការ​ប្រកួត​កីឡា​ប្រដាល់​ដណ្តើម​ជើង​ឯក​ខ្សែ​ក្រវាត់​១០​លាន​រៀល​របស់​ក្រុម​ហ៊ុន​​ស្រា​ផែន​ដី​​ក្នុង​ទម្ងន់​៧១គីឡូ​ក្រាម ។

មនុស្ស​ជាង​​7​ម៉ឺន​នាក់​កំពុង​​ដាក់​ពាក្យ​​សុំ​ទៅ​រស់​នៅ​ភព​ព្រះ​អង្គារ​

Posted: 12 May 2013 07:35 PM PDT

ដោយ​សារ​តែ​មនុស្ស​ធុញ​ទ្រាន់​នឹង​ការ​រស់​នៅ​លើ​ភព​ផែន​ដី​ និង​ចង់​ផ្លាស់​ប្តូរ​បរិយា​កាស​រស់​នៅ​​ ទើប​ធ្វើ​ឱ្យ​ពួក​គេ​មាន​បំណង​ចង់​បន្លាស់​ទី​ទៅ​រស់​នៅ​លើ​ភព​ព្រះ​អង្គារ​វិញ​ម្តង​ ។បើ​យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​របស់​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ​ Mars One ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​ហូ​ឡង់​បាន​ឱ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​មាន​ប្រជា​ពល​រដ្ឋ​ច្រើន​ជាង​៧៨.០០០​នាក់​ មក​ពី​

រីកគី បឺន ការ​ពារ​បាន​ខ្សែក្រវាត់​ WBO​ទម្ងន់ស្រាល​របស់​ខ្លួន​

Posted: 12 May 2013 07:33 PM PDT

កីឡាករ​​ប្រដាល់ស្កុត​ឡែន​​រីកគី បឺន​ ទទួល​បាន​​​ជោគ​ជ័យ​​​ទាំង​ស្រុង​​​ក្នុងការប្រកួត​​ការ​ពារ​ខ្សែ​ក្រវាត់​​​ស្ថាប័ន​​ ​WBO​ របស់​​ខ្លួន​ជា​លើក​ទី​​៣ បន្ទាប់​​ពីកីឡាករ​ដែល​មក​ដណ្ដើម​​គឺ​ចូ​សេ ហ្គុនហ្សា​ឡេ ចុះចាញ់​​ក្នុង​ទឹក​​​៩ ។ ព្រឹត្តិ​ការណ៍​​ប្រកួត​​នេះ​ត្រូវ​​បាន​រៀប​ចំ​​​ធ្វើ​នៅ​សង្វៀន​​​ក្រុង​​​Glasgow ប្រទេស​ស្កុតឡែន​​ ។

​ក្រុម ​​Wigan យក​ឈ្នះ​​ Man City 1-0 លើក​ពាន​​ FA Cup លើក​​ទី​​ 1

Posted: 12 May 2013 07:30 PM PDT

​
គ្រាប់បាល់​​​១​គ្រាប់​រ​បស់​​កីឡាករ​​ខ្សែបម្រើ​​ Ben Watson ​ក្នុង​ម៉ោង​​បន្ថែម​​​​៩០​បូក​១​​បាន​ជួយ​​ឱ្យ​ក្រុម​កូន​ចាប​​ ​Wigan ​យក​ឈ្នះ​ក្រុ​ម​យក្ស​​​ Man City 1-0 ​លើ​ក​ពាន​រង្វាន់​​​អង់​គ្លេស​ FA Cup ​ក្នុង​ពហុ​កីឡដ​្ឋាន​Wembley កាល​ពី​រា​ត្រី​ថ្ងៃ​​សៅរ៍​ ទី​១១ ឧសភា ​ឆ្នាំ​​២០១៣ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!