Koh Santipheap Daily

Koh Santipheap Daily


វិបត្តិ​ស៊ីរី​​លោក​អូ​បា​ម៉ា​ និង​លោក​កាមី​រ៉ូន​អំពាវ​នាវ​ឱ្យរុស្ស៊ី​​ពិចារណា​​​​ជា​ថ្មី​លើ​ជំហរ​របស់​ខ្លួន​

Posted: 14 May 2013 12:46 AM PDT

លោក​អូ​បាម៉ា​ និង​លោក​​កាមី​រ៉ូន​​ ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​​រួម​ កែ
ខណៈ​ដែល​​ការខិត​ខំ​ប្រឹង​ប្រែង​ខាង​ការ​ទូត​ទាំង​ឡាយ​ហាក់​ពុំ​​មាន​ការ​ជឿន​លឿន​ទៅ​មុខ​ ហើយ​​សភាព​​​ការណ៍​​មនុស្ស​ធម៌​នៅ​ស៊ីរី​​កាន់​តែ​ដុន​ដាប​ខ្លាំង​ មេ​ដឹក​នាំ​​អង់​គ្លេស​​ និង​អាមេរិក​​​សង្ឃឹម​ថា ​​​​រុស្ស៊ី​​បន្ទាន់​ជំហរ​​​របស់​ខ្លួន​​បន្តិច​ម្តង​ៗ ។ប្រធានា​ធិបតី​អាមេរិក​លោក​​បារា៉ក់​អូ​​បា​ម៉ា​ និង​នាយក​រដ្ឋ​មន្ត្រី​​​អង់​គ្លេស​​ លោក​ដាវីដ​កាមី​រ៉ូន​កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា អះ​អាង​ពី​ការ​សម្រេច​ចិត្ត​​បង្កើន​​ការ​គាប​

លោក​ស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​សុំ​ទោស​រឿង​អាស្រូវ​​ចាប់​រំលោភ​​​​របស់​អតីត​​អ្នក​នាំពាក្យ​

Posted: 14 May 2013 12:45 AM PDT

​ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុក​រាយ​ការណ៍​ថា ប្រធា​នាធិបតី​​កូរ៉េ​ខាង​ត្បូង​​ លោក​ស្រី​ PARK ​​​GEUN-HYE កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា ​បាន​ធ្វើ​ការ​​សុំ​ទោស​ចំពោះ​​រឿង​​អាស្រូវ​​ចាប់​រំលោភ​​រួម​ភេទ​​​របស់​អតីត​អ្នក​នាំ​ពាក្យ​​លោក​ស្រី​ ​លោក​​​ ​YOON CHANG JUNG ។ ក្នុង​ឱកាស​​​នៃ​កិច្ច​ប្រជុំ​មួយ​ជាមួយ​មនុស្ស​សំខាន់​ៗ​របស់​​​លោក​ស្រី​ ប្រធានាធិបតី​​រូប​នេះ​​ថ្លែង​ថា ខ្ញុំ​មាន​​ការ​ស្រងាក​ចិត្ត​ខ្លាំង​ដែល​

ប្រទះឃើញ​​បុរស​ម្នាក់​ស្លាប់​ជាប់​ចំរឹង​ដែក​ក្នុង​របងផ្ទះ​អ្នក​ជិត​ខាង សមត្ថ​កិច្ច​អះអាងថា ​ជា​មនុស្ស​សរសៃ​ប្រសាទ​

Posted: 14 May 2013 12:37 AM PDT

ជនរងគ្រោះ​ដែល​ស្លាប់​ជាប់​ចំរឹង​ដែក​ក្នុង​របងផ្ទះ
ខេត្ត​បាត់​ដំបង ៖ បុរស​ម្នាក់​ដែល​គេអះអាង​ថា មានជំងឺ​សរសៃប្រសាទ​ផង ត្រូវបាន​គេប្រទះ​ឃើញស្លាប់​នៅម៉ោង​៥និង៣០នាទី​ព្រឹកថ្ងៃទី១៤ ឧសភា ២០១៣ ដោយ​ដៃម្ខាងមុត​ជាប់នឹង​ចំរឹងដែក​របងផ្ទះអ្នក​ភូមិម្នាក់ ក្នុងភូមិ​កំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ។ គណៈកម្មការ​ចម្រុះមួយ​ដែល​បង្កើត ដើម្បី​​ចុះ​​ពិនិត្យ​សពនេះ​បានអះអាង​ថា ជនរងគ្រោះជា​មនុស្ស​សរសៃប្រសាទ។

អាជីវករ​ផ្សារ​ព្រែកលៀបចាប់​ខ្លួនមេ​តុង​ទីន​បោក​ប្រាក់ជាង​៣០​ម៉ឺន​ដុល្លារប្រគល់​ឲ្យ​សមត្ថកិច្ច

Posted: 14 May 2013 12:35 AM PDT

រាជធានីភ្នំ​ពេញ​៖ ស្ត្រី​មេ​តុង​ទីនម្នាក់ត្រូវ​បានអាជីវករផ្សារ​ព្រែកលៀប​ប្រមាណ១០០នាក់​ចាប់​ខ្លួន​ប្រគល់​ឲ្យ​ប៉ូ​លិស​ស្នាក់ការ​ប៉ុស្តិ៍​ព្រែក​លៀប​ ខណៈ​ស្ត្រី​រូបនេះ​បាន​បោក​ប្រាក់​តុង​ទីនប្រមាណជាង​​៣០ម៉ឺន​ដុល្លារ​ ដែលហេតុការណ៍​នេះ​បង្ក​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​២និង​២០នាទី​រសៀល​ថ្ងៃទី១៤​ ឧ​សភា​ ២០១៣ ។ ស្ត្រី​មេ​តុង​ទីន​ត្រូវបាន​គេស្គាល់​​ឈ្មោះទឹម សុភក្តិ​​ អាយុ​ ៣១ឆ្នាំ មាន​ទី​លំនៅ​ភូមិព្រែក​លៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ប្ញស្សីកែវ ។

ទូរស័ព្ទ Sony ZR អាច​ថត​រូប​ភាព​វីដេអូ​ Full HD ក្នុង​ទឹក​បាន​

Posted: 14 May 2013 12:24 AM PDT

នេះ​ពិត​ជា​បច្ចេក​វិទ្យាម​ួយ​ថ្មី​ទៀត​ហើយ​របស់ Sony ដែល​មិនធ្លាប់​មាន​ស្មាត​ហ្វូន​ណា​មាន​ពី​មុន​ ។ ឥឡូវ​នេះ​ទូរ​ស័ព្ទ​ស្មាត​ហ្វូន Sony Experia ZR អាច​ថត​វីដេអូ​នៅ​ក្នុងទឹក​ជម្រៅ​៥​ហ្វ៊ីត​បាន ។​កម្រិត​នៃ​ការ​មិន​ជ្រាប​ទឹក​របស់​ស្មាត​ហ្វូន​នេះ​គឺ​ IP55 និង​ IP58 ពោល​គឺ​​វា​ល្អ​ជាង Sony XperiaZ បន្តិច​ដែល​មាន​កម្រិត​មិន​ជ្រាប​ទឹក​ IP55 និង IP57 មាន​ន័យ​ថា​ វា​អាច​នៅ​ក្នុងទឹក​ជម្រៅ​៣,៣

អាឈ្លី ខូល​ ទាក់​ទង​ស្ត្រី​បារាំង​តាម​អុីន​ធើរ​ណេត​មក​រួម​ដំណេក​នៅ​អង់​គ្លេស​

Posted: 14 May 2013 12:16 AM PDT

​
កីឡាករ​អាឈ្លី ខូល​ ខ្សែ​ការពារ​ក្លិប Chelsea ទទួល​រង​ការ​រិះ​គន់​ថា​ លួច​ទាក់​ទង​ជា​មួយ​ស្ត្រី​បារាំង​ម្នាក់​តាម​ប្រព័ន្ធ​អុីន​ធើរណេត​ ដោយ​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​យន្ត​ហោះ​ឱ្យ​នាង​ធ្វើ​ដំណើរ​មក​រួម​ដំណេក​ជាមួយ​ខ្លួន​រយៈ​ពេល​២ថ្ងៃ​២​យប់​ ។ នេះ​បើ​តាម​ការគូសបញ្ជាក់​ពី​សារ​ព័ត៌​មាន​ដឹសាន់​របស់​អង់​គ្លេស ។​

អគ្គិភ័យ​កំពុងឆាបឆេះ​​ព្រៃ​​​មួយកន្លែង​​សន្ធោសន្ធៅ​​នៅ​សង្កាត់​និរោធ

Posted: 14 May 2013 12:13 AM PDT

រាជធានីភ្នំពេញ ៖ ភ្លើង​បាន​និង​កំពុង​ឆាបឆេះ​​ព្រៃ​មួយ​កន្លែង​​យ៉ាង​សន្ធោសន្ធៅ​ ស្ថិតក្នុងភូមិ​បឹងស្នោ សង្កាត់​និរោធ ខណ្ឌមានជ័យ វេលា​ម៉ោង២​និង​១០​នាទី​រសៀល​​ថ្ងៃទី​១៤ ឧសភា ២០១៣ ។ ហេតុ​ការណ៍​​ភ្លើងឆេះ​នេះត្រូវបាន​ប្រជាពលរដ្ឋ​​​ក្បែរ​នោះ​សស្រាក់​សស្រាំ​នាំគ្នា​ដង​ទឹក​ជួយ​ពន្លត់​ ដោយ​​ខ្លាច​

Commonwealth Games 2014 ប្រកាស​​តម្លៃសំបុត្រ​ជា​ផ្លូវ​ការ​​

Posted: 14 May 2013 12:03 AM PDT

គណៈ​កម្មាធិការ​រៀបចំ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​​ Commonwealth Games ឆ្នាំ​​២០១៤ ​​នៅ​ក្រុង​ Glasgow ប្រទេស​ស្កុត​ឡែន ​បាន​​ប្រកាស​ឱ្យដឹង​ជា​ផ្លូវ​ការ​​នូវ​តម្លៃ​សំបុត្រ​របស់​ខ្លួន​ ​​កាល​ពី​ថ្ងៃ​​ចន្ទ​សប្តាហ៍​នេះ ដោយ​ក្នុងនោះ​២/៣​នៃសំបុត្រ​ទាំងអស់​នឹងលក់​ក្នុងតម្លៃ​៣៨,២៩​ដុល្លារ​អាមេរិក​ ឬ​ក្រោម​នេះ​បន្តិច ។

នារីវ័យ​​​ជាង​២០​ឆ្នាំ​ម្នាក់​ប្រើ​រូប​ថៃ​ នារី​សុជាតា ​បង្កើត​គណ​នេយ្យ​​ហ្វេស​ប៊ុក​​បោក​ប្រាស់​ទ្រព្យ​សម្បត្តិ​​គេ​

Posted: 14 May 2013 12:01 AM PDT

​នាង​ ថៃ នារី​សុជាតា​
រាជធានីភ្នំពេញ ៖ នារី​​ម្នាក់​ដែល​មាន​វ័យ​ប្រហែល​​ជាង​២០​ឆ្នាំ ​កំពុង​តែ​ស្ថិត​នៅ​ក្នុងការ​សង្ស័យ​ពីបទ​បោក​បញ្ឆោត​​ ក្លែង​បន្លំ​​ និងបរិហារ​កេរ្តិ៍​​ បន្ទាប់​ពី​​នារី​រូប​នោះ​​បាន​យក​រូប​ថត​​របស់​អតីត Freshei Girl ឆ្នាំ​២០១០ ​នាង​ថៃ នារីសុជាតា ​យក​មក​ប្រើ​ប្រាស់​បង្កើត​​ជា​គណ​នេយ្យ​​ហ្វេសប៊ុក​​ ដើម្បី​បោក​ប្រាស់​ទ្រព្យ​សម្បត្តិ​​គេ ។

​រឿង​អាស្រូវ​​​ RUBYGATE​ ស្នើ​ដាក់​គុក​លោក​ប័រ​​លូ​ស្កូនី​​6​ឆ្នាំ​

Posted: 14 May 2013 12:00 AM PDT

លោក​ប័រ​លូ​ស្កូ​នី​
កាល​ពី​ថ្ងៃ​ទី​១៣​ឧសភា ​​​ក្រសួង​សាធារណៈ​​អីុ​តាលី​បាន​​ស្នើ​​ឱ្យ​​ដាក់​គុក​​អតីត​​ប្រមុខ​រដ្ឋា​ភិបាល​​​អីុ​តា​លី​​ លោក​ស៊ីល​​វី​យ៉ូ ប័រ​លូ​ស្កូនី ​រយៈ​ពេល​​៦​ឆ្នាំ​​ ពី​បទ​​​រួម​ភេទ​ជាមួយ​​នារី​រក​ស៊ី​ផ្លូវ​ភេទ​​​មិន​ទាន់​​ពេញ​វ័យ​ម្នាក់​ ក្នុង​រឿង​អាស្រូវ​ RUBYGATE​។ អតីត​​ប្រមុខ​រដ្ឋា​ភិបាល​អាយុ​៧៦​ឆ្នាំ​រូប​​នេះ​ទទួល​ការ​ចោទ​ប្រកាន់​ថា រួម​ភេទ​ដោយ​ឱ្យ​ប្រាក់​ច្រើន​​ជាមួយ​នារី​​របាំ​ម្នាក់​​នាង KARIMA EL

ពិធីសែន​ព្រេន​កូន​ប្រុស​ស្រី​ភ្ញៀវ​ចូល​រួម​ពុល​ម្ហូប​៧២​នាក់​កំពុង​សង្គ្រោះ​

Posted: 13 May 2013 11:57 PM PDT

ជនរងគ្រោះ​ដែល​ពុល​ម្ហូប​អាហារ​ការ​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ
ខេត្ត​ឧត្តរមានជ័យ ៖ ក្នុងពិធី​រៀប​ចំសែន​ព្រេន​កូន​ប្រុស​ស្រី​​ជា​គូ​ស្វាមី​​និង​​ភរិយា​​​១​គូ ដោយ​មាន​ភ្ញៀវ​ពី​ទី​ជិត​​ទី​ឆ្ងាយ​បាន​​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ពិសា​​​ភោជនា​ហារ​ ស្រាប់​តែ​ពុល​​ម្ហូប​អាហារ​ចំនួន​​៧២​នាក់​កំពុង​ធ្វើ​ការ​សង្គ្រោះ​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​​ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​បុស្បូវ សង្កាត់​​​បុស្បូវ ក្រុង​សំរោង កាល​ពី​វេលា​ម៉ោង​​១១​ព្រឹក​ថ្ងៃទី ១៣ ឧសភា ២០១៣ ។

លោក​ប៉ា សុជាតិ​វង្ស ចាត់​មន្ត្រី​ឱ្យ​សិក្សា​ពង្រីក​ផ្លូវ​អូដឹម​-កប់​​ស្រូវ ដើម្បីរំដោះ​​ចរាចរណ៍​ និង​បង្កើន​​ភាព​រឹង​មាំ​​ដល់​ទំនប់​

Posted: 13 May 2013 11:25 PM PDT

លោក​ប៉ា សុជាតិ​វង្ស ពិនិត្យ​មើល​ទំនប់​កប់ស្រូវ
​រាជធានីភ្នំពេញ ៖ ខណៈ​ពេល​ចុះ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​​លូ និង​ប្រឡាយ​បង្ហូរ​ទឹក​នៅ​ភាគខាង​ជើង​ រាជ​ធានីភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៤ ឧសភា ២០១៣ ​ដើម្បី​ស្តារ​ឡើងវិញ​បើក​ផ្លូវ​ទឹក​នោះ លោក​ប៉ា សុជាតិ​វង្ស ​អភិ​បាល​រាជ​ធានីភ្នំពេញ ​បាន​ចាត់​ឱ្យ​ក្រុម​មន្ត្រី​ជំនាញ​​ធ្វើការ​សិក្សា​ពង្រីក​កំណាត់​ផ្លូវ​​អូដឹម​-កប់​​ស្រូវ​ឱ្យ​ធំជាង​មុន​រហូត​ដល់​​ទទឹង​៦០​ម៉ែត្រ ​ប្រយោជន៍​កុំ​ឱ្យ​ស្ទះ​ចរា​ចរណ៍​នៅ​លើកំណាត់ផ្លូវនេះផង ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ផង​ និង​ក្នុង​រាជ​ធានី​

ដឹង​អត្តសញ្ញាណ​អ្នក​ស្លាប់​ដោយ​ដែក​សង្កត់​លើ​​ហើយ​

Posted: 13 May 2013 10:26 PM PDT

រាជធានីភ្នំពេញ ៖ រថយន្ត​សន្ទូច​កំពុងតែ​ស្ទូច​ដែក​ទម្ងន់​ជាង​២​តោន​បាន​បាក់​ដង​សន្ទូច​​ ធ្លាក់​ដែក​សង្កត់​កម្ម​ករ​ស្លាប់​១នាក់ និង​អ្នក​បើក​បរ​​របួសធ្ងន់​ ដែល​​ហេតុ​ការណ៍​នេះបានកើតឡើង​កាលពីវេលា​ម៉ោង​១១​និង​១០​នាទី​​ព្រឹក​ថ្ងៃទី ​១៤ ឧសភា ២០១៣ នៅ​សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ។

រថយន្ត​សន្ទូច​ស្ទូច​ដែក​បាក់​ធ្លាក់​សង្កត់​​ស្លាប់​១ និង​របួស​ធ្ងន់​១

Posted: 13 May 2013 10:14 PM PDT

រាជធានីភ្នំពេញ ៖ រថយន្ត​សន្ទូច​កំពុងតែ​ស្ទូច​ដែក​ទម្ងន់​ជាង​២​តោន​បាន​បាក់​ដង​សន្ទូច​​ធ្លាក់​ដែក​សង្កត់​កម្ម​ករ​ស្លាប់​១នាក់ និង​អ្នក​បើក​បរ​​របួសធ្ងន់​ ដែល​​ហេតុ​ការណ៍​នេះបានកើតឡើង​កាលពីវេលា​ម៉ោង​១១​និង​១០​នាទី​​ព្រឹក​ថ្ងៃទី​១៤ ឧសភា ២០១៣ នៅ​សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ៕

បុរស​ម្នាក់​យក​កាំបិត​ចុង​ស្រួច​ចាក់​ខ្លួន​ឯងធ្លាយពោះវៀនស្លាប់

Posted: 13 May 2013 09:20 PM PDT

ខេត្តកណ្តាល៖​ បុរស​ម្នាក់​បាន​ធ្វើ​អត្ត​ឃាត​ដោយ​យក​កាំ​បិត​ត្នោត​ចុង​ស្រួច​ចាក់​ខ្លួន​ឯងចំពោះ​ក្រោម​ដោះ​ខាង​ឆ្វេង​​ធ្លាយ​ពោះ​វៀន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ បង្កឱ្យ​មានការ​រន្ធត់​ និងភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​​​១១ និង​១៣​នាទី​យប់ ថ្ងៃ​ទី​១៣ ឧសភា ២០១៣ នៅ​ផ្ទះ​​របស់​ជន​រង​គ្រោះ​​ ដែល​ស្ថិត​នៅ​ភូមិ​រោង​គោ ឃុំ​ទ្រា ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ ។

អភិ​បាល​រាជ​ធានី​ភ្នំពេញ​​​ចាត់​ឱ្យ​មន្ត្រីជំនាញ​ស្តារប្រឡាយទឹក​

Posted: 13 May 2013 09:17 PM PDT

លោកប៉ា សុជាតិវង្ស ដឹកនាំ​មន្ត្រីក្រោមឱវាទ​​ចុះ​ពិនិត្យ​​ប្រព័ន្ធលូ
រាជធានីភ្នំពេញ ៖ ​​អភិបាល​រាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បាន​​ចាត់​វិធាន​ការ​ដល់​​មន្ត្រី​​ជំនាញ​​ចុះត្រួត​ពិនិត្យ​ និង​សិក្សា​ឡើងវិញ​ប្រព័ន្ធ​លូ​ប្រឡាយ​នៅ​ក្នុងរាជធានីភ្នំពេញ ​ដាក់​បំរាម​លើ​ការ​រំលោភ​លើ​ដី​ប្រឡាយ​​​ និង​ស្តា​រប្រឡាយទឹក​​។ លោកអភិ​​បាល​រាជធានីភ្នំពេញ​​លើក​ឡើង​បែប​នេះ​ក្នុង​ឱកាស​ដឹក​នាំ​​​​ក្រុម​មន្ត្រីចុះ​ពិនិត្យ​​ស្ថានភាព​​ប្រឡាយ ​លូ និង​អាង​ស្តុក​ទឹក​នៅ​ខាង​​ជើ​ង​រាជធានីភ្នំពេញ នា​ព្រឹកថ្ងៃទី​១៤ ឧសភា ដើម្បី​បញ្ចៀស​ការ​

ចាប់​ឈើ​នៅកែវសីមា​ទៀត​ហើយ​​ចាប់​មិន​ចេះ​អស់​

Posted: 13 May 2013 09:06 PM PDT

ឈើ​ប្រណីត​ដែល​រក​ឃើញ​
​ខេត្ត​មណ្ឌលគិរី ៖ កំណាត់​​ឈើ​ប្រណីត​​ប្រភេទ​​ធ្នង់​ចំនួន​១០​កំណាត់​​ដែល​មាន​មុខ​កាត់​ធំៗ​ត្រូវ​​បាន​​មន្ត្រី​ជំនាញ​​ខណ្ឌ​រដ្ឋ​បាល​​ព្រៃឈើ​​ចាប់​បង្ក្រាប​​​បាន​ក្បែរ​ចំណុច​​ច្រក​របៀង​​ង៉ាំដី ខណៈ​ដែល​ក្រុម​ឈ្មួញ​កំពុង​ព្យា​យាម​ដឹកជំលៀស​យក​ទៅ​លក់​​ឱ្យ​​ថៅកែ​​វៀតណាមតាម​​ព្រំ​ដែន ។ ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​​​ការ​លួច​នាំ​ឈើ​ទៅ​លក់​តាម​ច្រក​របៀង​​ប្រព្រឹត្ត​​ទៅ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទីព្រឹក​​ថ្ងៃទី​១៣ ឧសភា ២០១៣ ​ស្ថិត​​ក្នុង​​ភូមិ​ឆ្នែង ឃុំ​ស្រែក្ទម្ព ​ស្រុក​កែវ​

នាង​ Robson បំបាក់​នាង​វេនីស​ វីលៀម​ ជុំ​បើក​ឆាក​ Rome Masters

Posted: 13 May 2013 09:00 PM PDT

កីឡាការិនី​វ័យ​ក្មេង​អង់​គ្លេស​ Laura Robson បាន​កំពុង​តែ​រៀបចំ​ខ្លួន​យ៉ាង​ល្អ​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​យក​ជ័យ​ជម្នះ​ក្នុង​ក្រប​ខ័ណ្ឌ​ធំ French Open ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ខណៈ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៣​ ឧសភា​ នាង​បាន​ឆ្លង​ផុត​ជុំ​បើក​ឆាក​កម្ម​វិធី​ប្រកួត​កម្តៅ​សាច់​ដុំ​ Rome Masters នា​ទីក្រុង​រ៉ូម​ប្រទេស​អុីតាលី ។​

បាញ់​ចូល​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ត្រូវ​នគរបាល​ឃាត់​ខ្លួន​​បញ្ជូន​ទៅ​តុលា​ការ​

Posted: 13 May 2013 09:00 PM PDT

ជនសង្ស័យដែលឃាត់ខ្លួនបាន
រាជធានីភ្នំពេញ ៖ ​យុវជន​ស្ទាវ​​ម្នាក​់ត្រូវបាន​ក​ម្លាំង​នគរ​បាល​ផ្នែក​​ព្រហ្ម​ទណ្ឌ​​នៃអធិការ​ដ្ឋាន​នគរបាល​​ខណ្ឌ​ដូន​ពេញ កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​​នា​​​ពី​ព្រឹក​​ថ្ងៃទី​១៤ ឧសភា ២០១៣ ​ដោយ​ចោទ​​ប្រកាន់​​ពីបទ «ប៉ុន​ប៉ង​មនុស្ស​ឃាត និង​ប្រើ​ប្រាស់​​អាវុធ​ខុស​ច្បាប់​​» ក្រោយ​ពី​​យុវ​ជន​រូប​នេះ​បាន​យក​កាំភ្លើង​​ខ្លី​បាញ់​​ចូល​ក្នុង​ផ្ទះ​ប្រជា​ពលរដ្ឋ​ភូមិ​ទី​២២ សង្កាត់​ស្រះចក ហើយ​ព្យា​យាម​​គេចខ្លួន​​មក​រមណីយ​ដ្ឋាន​​វត្ត​ភ្នំ ។

សហព័ន្ធ​​បាល់​ទាត់​អីុ​តាលី​ពិន័យ​ក្លិប​ Roma ជាង​ 6 ម៉ឺន​ដុល្លារ

Posted: 13 May 2013 08:58 PM PDT


យោង​​​តាម​ប្រភព​ព័ត៌​មាន​ប៊ី ប៊ី ស៊ី ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​អង្គារ ទី​​១៤ ឧសភា ​ឆ្នាំ​​២០១៣ បាន​ឱ្យ​ដឹង​ថា ​​ក្លិប​បាល់​ទាត់​ Roma ត្រូវ​បាន​សហ​ព័ន្ធ​បាល់​ទាត់​​អីុ​តាលី​​​ពិន័យ​​ជា​ប្រាក់​ចំនួន​​៤ម៉ឺន​២ពាន់​ផោន ស្មើង​នឹង​​ជាង​៦ម៉ឺន​ដុល្លារ សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​អ្នក​គាំទ្រ​របស់ក្លិប​នេះ​ស្រែក​បន្ទរ​ពាក្យ​ប្រមាថ​​រើស​អើង​ពូជ​សសាសន៍​ដល់​កីឡាករស្បែក​ខ្មៅ​​​ក្លិប Milan ។

​​យន្ត​ហោះ​​ប្រដេញ​​ធុន F-16 មួយ​គ្រឿង​របស់​​តួក​គី​​ធ្លាក់​ស្លាប់​អ្នក​បើក​​

Posted: 13 May 2013 08:56 PM PDT

​កង​ទ័ព​​តួក​គី​និយាយ​ថា យន្ត​ហោះ​​ប្រដេញ​ធុន F-16 ​មួយ​គ្រឿង បាន​​ធ្លាក់​​កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា នៅ​លើ​ភ្នំ​ AMANOS ខេត្ត​ OSMANIYE ជិត​ព្រំដែន​​ជាមួយ​​ស៊ីរី​​ ហើយ​​អ្នក​បើក​​យន្ត​ហោះ​នេះ​​ត្រូវ​ស្លាប់ ។លោក CELALETTIN CERRAH អភិ​បាល​​ខេត្ត​ OSMANIYE ដែល​ដឹក​នាំ​​ប្រតិ​បត្តិ​ការ​​ជួយ​សង្គ្រោះ​​អះ​អាង​ថា អ្នក​បើក​​យន្ត​ហោះ​​ត្រូវ​ស្លាប់ ។ បំណែក​មួយ​ចំនួន​នៃ​​យន្ត​ហោះ​​នោះ​ត្រូវ​

វាយ​ប្រហារ​​ភេរវ​​កម្ម​​ប្រើ​រថ​យន្ត​​បង្កប់​គ្រឿង​ផ្ទុះ​​នៅ​ក្រុង​បេន​ហ្គា​ហ្ស៊ី​​​ប្រទេស​​លី​ប៊ី​ស្លាប់​​​ច្រើន​នាក់​

Posted: 13 May 2013 08:53 PM PDT

​ខ្មោច​រថ​យន្ត​​នៅ​កន្លែង​​វាយ​ប្រហារ​
ការ​វាយ​ប្រហារ​​ភេរវ​កម្ម​​យ៉ាង​បង្ហូរ​ឈាម​​មួយ​​កើត​មាន​​កាល​ពី​ថ្ងៃ​ទី​១៣ ​​​ឧសភា ​នៅ​ក្រុង​បេន​ហ្គា​ហ្ស៊ី​ ជាកន្លែង​​ចាប់​ផ្តើម​​បដិ​វត្តន៍​ដែល​​​អាច​ឈាន​ទៅ​ដល់​​ការ​ផ្តួល​រំលំ​របប​លោក​​​មូ​​អាម៉ា​​ កា​ដា​ហ្វី ខណៈ​​លី​ប៊ី​ពេល​នេះ​កំពុង​កើត​មាន​​អសន្តិ​សុខ​​ និង​វិបត្តិ​​នយោ​បាយ​ ។

​លោកប៉ា សុជាតិវង្ស ដឹកនាំ​មន្ត្រីក្រោមឱវាទ​​ចុះ​ពិនិត្យ​​ប្រព័ន្ធលូ​​នៅ​ខាង​ជើង​​រាជ​ធានីភ្នំពេញ

Posted: 13 May 2013 08:45 PM PDT

លោកប៉ា សុជាតិវង្ស ដឹកនាំ​មន្ត្រីក្រោមឱវាទ​​ចុះ​ពិនិត្យ​​ប្រព័ន្ធលូ
​រាជធានីភ្នំពេញ ៖ ​​អភិបាល​រាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បាន​​ដឹក​នាំ​ក្រុម​មន្ត្រីចុះ​ពិនិត្យ​​ស្ថានភាព​​ប្រឡាយ ​លូ និង​អាង​ស្តុក​ទឹក​នៅ​ខាង​​ជើ​ង​រាជធានីភ្នំពេញ នា​ព្រឹកថ្ងៃទី​១៤ ឧសភា ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ និង​លិច​លង់ ដែលសកម្ម​ភាព​ការងារ​នេះ មាន​ការ​ចូលរួម​មន្ត្រី​ជំនាញ​ជាច្រើន​នាក់ ។

​​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​​អភិ​វឌ្ឍ​ន៍​មាតុភូមិ​នឹង​ប្រារព្ធ​​មហា​សន្និបាត​បូក​សរុប​ការងារ​​

Posted: 13 May 2013 08:28 PM PDT

រាជធានីភ្នំពេញ ៖ ​នៅថ្ងៃទី​១៨ ឧសភា ២០១៣ ខាង​មុខនេះ ​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​នឹង​រៀបចំ​ប្រារព្ធ​ពិធី​សន្និបាត​បូកសរុប​ការងារ​​លើកទី​៦ និង​ទិសដៅបន្ត​របស់ខ្លួន ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅសាល​សន្និសីទ​ចតុមុខ ក្រោម​អធិបតី​ភាព​សម្តេច​​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​​ជាតិ​រណសិរ្ស​សាមគ្គី​ អភិវឌ្ឃន៍​កម្ពុជា ។ ពិធី​នេះ

ក្មេង​ស្រី​២នាក់​បាត់​ខ្លួន​ក្នុង​ថ្ងៃ​តែមួយ​រកឃើញម្នាក់​នៅ​ភ្នំពេញ​

Posted: 13 May 2013 08:26 PM PDT

រូប​ក្មេង​ស្រីដែល​បាត់​ខ្លួន​
ខេត្តប៉ៃ​លិន៖ក្មេង​ស្រីដ៏ស្រស់​ស្អាតម្នាក់​ក្នុង​ចំណោម​២នាក់​ដែលបានបាត់​ខ្លួន​ពី​ផ្ទះ​ក្នុងថ្ងៃតែមួយ​ត្រូវ​​បានយាយតា ឪពុកម្ដាយ បងប្អូនរក​ឃើញវិញ​ហើយ ដោយ​នាង​បាន​ទូរស័ព្ទ​​​ប្រាប់​ថានៅ​ទី​ក្រុង​ភ្នំពេញ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រ​ឆាំងការ​ជួញ​ដូរ​មនុស្ស​និង​អនីតិជន​នៃ​ស្នងការ​នគរ​បាលខេត្ត​នាំ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​សារ​នាងរត់​​ពី​ផ្ទះ​ទៅ​ទីក្រុង​ភ្នំពេញ។ ដោយ​ឡែក​ក្មេង​ស្រី​ម្នាក់​ទៀតដែលបានបាត់​ខ្លួន​ក្នុង​ថ្ងៃដំណាល​គ្នាដោយ​មិនដឹង​ពីមូល​ហេតុ​នោះ​ពេល​នេះក៏មិន​ទាន់​ដឹងដំណឹង​នៅ​

បើក​រថយន្ត​បុក​រោង​ការ​ប្រកែក​គ្នា​បែក​ផ្សែង​នៅ​សង្កាត់​​បឹងកេង​កង​១

Posted: 13 May 2013 08:22 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​​​គ្រឿង​​បាន​បើក​ទៅ​បុក​បង្គោល​រោង​ការ​បណ្តាល​ឱ្យ​បាក់​ទ្រេត និងធ្វើ​ឱ្យ​អ្នក​អង្គុយ​ក្នុង​នោះ​ភ័យ​ព្រលឹង​ចុង​សក់ បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលាម៉ោង​១០​និង​១៩​នាទី​​​ព្រឹក​ថ្ងៃទី​១៤ ឧសភា ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​​លេខ​៣១០ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន ។

កីឡា​ករ​​ប្រដាល់​​ល្បីៗ​ប៉ះ​គ្នា​នៅ​លើ​​សង្វៀន CTN

Posted: 13 May 2013 08:14 PM PDT

​ខាង​ក្រោម​នេះ​ជា​ការ​ផ្គូ​ផ្គង​​កីឡា​ករ​ប្រដាល់​​សេរី​​ក្បាច់​​បុរាណ​ខ្មែរ​ដែល​មាន​គូ​ល្បីៗ​ជួប​គ្នា​ជា​ច្រើន​​គូ​ចាប់​ពីថ្ងៃទី​១៥ ​ឧសភា ២០១៣ ​រហូត​ដល់​ថ្ងៃ​ទី​១៩ ឧសភា ២០១៣... ព្រឹត្តិ​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​​កក្រើក​សង្វៀន​​ CTN ​មិន​​ខាន​ឡើយ ៕

រថយន្ត​ដឹក​ខ្សាច់​បុក​រថយន្ត​ដឹកសាប៊ូ​ខ្ជាក់​ខ្សាច់​រាយពេញ​ថ្នល់

Posted: 13 May 2013 08:07 PM PDT

ខេត្តកំពង់ចាម ៖ ​រថយន្ត​​ដឹក​​​សាប៊ូ​ធុនតូច​មួយគ្រឿង​ ត្រូវ​បាន​រថយន្ត​​ដឹក​ខ្សាច់​ធុនធំបើក​កៀរ​ជ្រុល​ទៅ​មុខ​ប្រហែល​៥០​ម៉ែត្រ ​ក៏​ខ្ជាក់​ខ្សាច់​រាយពេញថ្នល់​ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​នៅវេលាម៉ោង​៩ព្រឹក​ថ្ងៃទី​១៤ ឧសភា ២០១៣ ស្ថិត​នៅលើ​ផ្លូវកោង​ភូមិ​ស្តេច​នន ឃុំ​ក្រឡា ស្រុក​កំពង់​សៀម ។

ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​19​នាក់​​នៅ​ភាគ​ខាង​ត្បូង​​ចិន

Posted: 13 May 2013 07:55 PM PDT

ទិដ្ឋ​ភាព​​ទឹក​ជំនន់​​លិ​ចផ្លូវ​នៅ​ខេត្ត​ JIANGXI
​​​​យោង​តាម​តុល្យ​ការ​ដំបូង​​របស់​ផ្នែក​​កិច្ច​ការ​ស៊ី​វិល​​មូល​ដ្ឋាន​ថា ​ភ្លៀង​ធ្លាក់​​ខ្លាំង​នៅ​ភាគ​ខាង​ត្បូង​​ចិន​ ចាប់​តាំង​ពី​​ថ្ងៃ​ទី​៦ ឧសភា​មក​​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៩​នាក់​ ហើយ​មនុស្ស​​ម្នាក់​ទៀត​បាត់​ខ្លួន​ ។យោង​តាម​សេច​ក្តី​ប្រកាស​មួយ​​ចេញ​ផ្សាយ​កាល​ពី​រសៀល​​ថ្ងៃ​ទី​១៣ ឧសភា​ ដោយ​ក្រសួង​​កិច្ច​ការ​​ស៊ីវិល​​ចិន​ និង​​គណៈ​កម្មា​ធិការ​​ជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​​ថា នា​ថ្ងៃ​ទី​១៣ ឧសភា

សម្តេច​តេជោ​ ហ៊ុន សែន នឹង​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​សម្ពោធ​រោង​ចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​នៅ​ខេត្ត​ស្ទឹង​ត្រែង

Posted: 13 May 2013 07:45 PM PDT

សម្តេច​តេជោ ហ៊ុន សែន
ខេត្ត​ស្ទឹង​ត្រែង​ ៖ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា នឹង​អញ្ជើញ​​ជាអធិបតី​ក្នុងពិធី​សម្ពោធ​​ដាក់​​ឱ្យ​​ដំណើរ​ការជាផ្លូវ​ការ​​នូវ​រោង​ចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​វាល​រំពេ ក្នុង​ភូមិ​កាតូត ឃុំ​ភ្លុក ស្រុក​​សេសាន ខេត្ត​ស្ទឹង​ត្រែង ចម្ងាយ​​ប្រមាណ​ជាង​៣០​ គីឡូ​ម៉ែត្រ​​ពី​ក្រុង​ស្ទឹង​ត្រែង ។ ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!