Koh Santipheap Daily

Koh Santipheap Daily


បង្ហាញ​គម្រោង​ច្បាប់​បោះ​ប្រជា​មតិ​របស់​អង់​​គ្លេស​​ស្ថិត​ក្នុង​​សហ​ភាព​​​អឺ​រ៉ុប​​ទៀត​ឬ​អត់​

Posted: 15 May 2013 01:06 AM PDT

នាយក​រដ្ឋ​មន្ត្រី​​អង់គ្លេស​
គណ​បក្ស​​អភិរក្ស​​និយម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​​​ដាវីដ​ កា​មីរ៉ូន បាន​បង្ហាញ​កាល​​ពី​​​​​​ថ្ងៃ​ទី​១៤ ឧសភា នូវ​គម្រោង​​ច្បាប់​មួយ​ស្តី​ពី​​ការ​បោះ​​ប្រជា​​មតិ​​ទាក់​ទិន​នឹង​​ការ​ស្ថិត​នៅ​ក្នុង​សហ​ភាព​​អឺរ៉ុប​របស់​អង់​គ្លេស​​ទៀត​ ឬ​​អត់​ ​ ដោយ​កាល​បរិ​ច្ឆេទ​​សម្រាប់​​រៀប​ចំ​ការ​បោះ​​ប្រជា​ មតិ​​នោះ​​កម្រិត​ត្រឹម​ឆ្នាំ​២០១៧ ។

​ក្រុម​ហ្វា​តាហ៍​​និង​ក្រុម​ហា​ម៉ាស់​​ព្រម​ព្រៀង​​គ្នា​បង្កើត​​រដ្ឋា​ភិបាល​ររួប​​​រួម​​ជាតិ​មួយ​

Posted: 15 May 2013 01:04 AM PDT

ទីភ្នាក់​ងារ​ព័ត៌​មាន​​ផ្លូវ​ការ​​អេ​ហ្ស៊ីប​​ MENA រាយ​ការណ៍​ថា ​ក្រុម​ប៉ាឡេ​ស្ទីន​​សំខាន់​២​ដែល​ប្រជែង​គ្នា​​ គឺក្រុម​​ហ្វាតាហ៍ និង​ក្រុម​​ហា​ម៉ាស់​ កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា បាន​ព្រម​ព្រៀង​គ្នា​​នៅ​ទីក្រុង​​គែរ​បង្កើត​រដ្ឋា​ភិបាល​​រួប​រួម​ជាតិ​មួយ​​រយៈ​ពេល​​​​​៣​ខែទៀត ។ ដក​ស្រង់​​សំដី​ដោយ MENA លោក​អាស​ហ្សាម​អែល អាមេ៉ដ ប្រមុខ​គណៈ​ប្រតិភូ​​របស់​ក្រុម​​ហ្វាតាហ៍​​ចូល​រួម​ក្នុង​ការ​​​ចរចា​និយាយ​ថា ​មេ​ដឹក​

លោក​ថោង ខុន ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយលោក​​គ្រូ​ អ្នក​គ្រូ​​វិទ្យា​ល័យ​ អនុ​វិទ្យា​ល័យ​​ទូទាំង​ស្រុក​បារាយណ៍

Posted: 15 May 2013 12:56 AM PDT

ខេត្តកំពង់ធំ ៖ លោកថោង ខុន រដ្ឋ​មន្ត្រី​ក្រសួងទេស​ចរណ៍​​បាន​អញ្ជើញ​ជួប​សំណេះសំណាល​​ជា​មួយ​លោក​គ្រូ អ្នក​គ្រូ​វិទ្យាល័យ អនុ​វិទ្យា​ល័យ​​ទូទាំង​ស្រុក​បារាយណ៍ កាលពីវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​​ថ្ងៃទី​១៥ ឧសភា ២០១៣ ​នេះ​ នៅភូមិ​ជីអោក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ដោយ​មាន​ការ​ចូលរួម​ពី​ប្រធាន អនុ​ប្រធាន​គណ​បក្ស​ប្រជាជន​​ស្រុក​បារាយណ៍ និង​រដ្ឋលេខាធិការ​ក្រសួង​ទេស​ចរណ៍​ផង​ដែរ ៕

នីកូ​ បដិសេធ​លូក​ប្រដាប់​ភេទ​ក្មេង​ប្រុស​ពេល​ថត​ឈុត​ខារ៉ា​អូខេ

Posted: 15 May 2013 12:54 AM PDT

រូប​ដែល​គេ​បង្ហោះ​តាមប្រព័ន្ធអីុនធើរណេត
​រាជធានីភ្នំពេញ​ ៖ ​តារា​ចម្រៀង​វ័យ​ក្មេង​សំឡេង​ធំ​ នីកូ​ បាន​ចេញ​មុខ​បដិសេធ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា​ រូប​លោក​បាន​លូក​ដៃ​ចាប់​ប្រដាប់​ភេទ​ក្មេង​ប្រុស​ម្នាក់​ ក្នុង​ពេល​ដែល​លោក​កំពុង​ថត​ឈុត​ចម្រៀង​ខារ៉ា​អូខេ​ ។​ ការ​បដិសេធ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​M​រូប​នេះ​​ ក្រោយ​ពេល​រូប​ភាព​មួយ​សន្លឹក​ត្រូវ​គេ​បញ្ចេញ​ជាសាធារណៈ​ ដែល​មើល​ទៅ​ដៃ​របស់​តារា​ចម្រៀង​រូប​នេះ​បាន​លូក​ចូល​ក្នុង

ផលិត​កម្មសាន់ដេប្តឹង​អ្នក​ដែលថត​ចម្លង​ឌី​សរឿង​ «ព្រាយ​ដែកគោល​»

Posted: 15 May 2013 12:40 AM PDT

រាជធានីភ្នំពេញ ៖ ដោយ​​យោង​លើ​បណ្តឹង​របស់ក្រុមហ៊ុន​ផលិតកម្ម​​សាន់ដេបាន​ដាក់​​ពាក្យប្តឹងទៅ​លើ​​អ្នកដែល​​លួចថត​ចម្លង​ឌីស​រឿង«​ព្រាយ​​ដែក​​​​គោល» សមត្ថ​កិច្ច​​​​​​​​បាន​ចុះ​​ប្រតិបត្តិការចាប់​ពួក​អាជីវករ​​ដែល​លួច​ថត​ចម្លង​​​ឌីសធ្វើ​អាជីវកម្ម ​​​នៅ​រសៀល​ថ្ងៃ​ទី​១៥ ឧសភា​ ២០១៣ នេះ ដែល​​មានទីតាំង​៤​សាខា ទី១-សាខាខណ្ឌ​ចំការមន ទី២-​សាខា​ស្ទឹង​មានជ័យ ទី៣-សាខា​ជិត​​ផ្សារ​​ឃ្លាំង​​រំសេវ និងទី​៤-នៅ​ផ្សារ​​ឯក​រាជ្យ (ស្ទឹង​មានជ័យ) ។

ព្រឹកស្អែក គណៈកម្មាធិការអចិន្រ្តៃយ៏ព្រឹទ្ឋសភាបើកកិច្ចប្រជុំ

Posted: 15 May 2013 12:31 AM PDT

នៅសាលប្រជុំ​ព្រឹទ្ឋសភា​ នាម៉ោង៨ព្រឹកថ្ងៃទី​ ១៦ ឧសភា​ ២០១៣​ គណៈកម្មាធិការ​អចិន្រ្តៃយ៏​ព្រឹទ្ឋសភា​ នឹងបើកកិច្ចប្រជុំ​ ក្រោមអធិបតីភាព​ លោក សាយ ឈុំ​ អនុប្រធានទី​១ ព្រឹទ្សភា​ ដើម្បីពិភាក្សា​និងឆ្លង​របៀបវារៈដូចខាងក្រោម ៖ ០១- ពិនិត្យ​និងសម្រេច​លើសំណើ​របស់គណៈកម្មការ​ទី៤ ដើម្បីសុំដាក់​សេចក្តីព្រាងច្បាប់​ស្តីពីការបង្ការ​និងពន្លត់​អគ្គិភ័យ​ទៅ​ក្នុងរបៀបវារៈ​ប្រជុំវិសាមញ្ញ​​ព្រឹទ្ឋសភា​នីតិកាល​ទី៣ ​។

វាយ​ប្លន់​យក​ម៉ូតូ​គុប​ជ្រុង​ទៅបាត់​ ប៉ូលិស​សង្ស័យ​រឿង​គំនុំ

Posted: 15 May 2013 12:20 AM PDT

ជនរងគ្រោះ​ដែល​ត្រូវគេ​វាយ​ប្លន់​យក​ម៉ូតូ​
ខេត្ត​​កំ​ពង់​ឆ្នាំង​៖ យុវជន​២នាក់​បាន​រង​របួស​ធ្ងន់និង​ស្រាល​ ក្នុង​អំពើ​ប្លន់​ម៉ូតូមួយគ្រឿង​ កាលពី​វេលា​ម៉ោង​១០និង​២០នាទី​យប់​ថ្ងៃទី១៤ ឧសភា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥៣ ស្ថិត​ក្នុងភូមិ​ព្រៃ​រងៀង​ ឃុំជ្រៃ​បាក់​ ស្រុករលាប្អៀរ​ ខណៈដែលជនរងគ្រោះ​ទាំងពី​របានជិះ​ម៉ូតូ​ ត្រ​ឡប់​ពី​​ចូល​រួម​មង្គលការ​បង​ប្អូនវិញ ។

ដេវីដ ​ហេ ​ប្រកាស​ដក​ខ្លួន​​ពី​​ការ​ប្រកួត​​​ជា​មួយ​ម៉ានូ​អែល​​ ឆា​ ដោយ​មូល​ហេតុ​របួស​ដៃ​

Posted: 15 May 2013 12:14 AM PDT

​
ការ​​​រង​របួស​ដៃ​ឆ្វេង​អំឡុង​ពេល​ហ្វឹក​ហ្វាត់​បាន​បង្ខំ​ឱ្យ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​​ធ្ងន់​ពិភព​លោក​​ស្ថាប័ន​ WBA ដេវីដ ​ហេ ប្រកាស​ដក​ខ្លួន​ពី​ការ​ប្រកួត​ជាមួយ​កីឡា​ករ​ម៉ានូ​អែល ​ឆា​ ដែល​គ្រោង​​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែ​ក្រោយ​នេះ ។នៅ​ពេល​មុន​នេះ ​ហេ សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​ខ្លួ​ន​នឹង​ប្រើប្រាស់​ការ​ប្រកួត​ជាមួយ​ម៉ានូ​​អែល ​ឆា ​ជា​ឈ្នាន់​សម្រាប់​​ការឈាន​ទៅ​ជួប​​ជាមួយ​ម្នាក់​ក្នុងចំណោម​បង​ប្អូន​

ជាងភ្លើង​ម្នាក់​ត្រូវ​ចរន្ត​អគ្គិសនី​​ឆក់​ធ្លាក់​បោក​នឹង​ជ្រុង​តុ​បែក​លលាដ៍​ក្បាល​ស្លាប់​

Posted: 15 May 2013 12:13 AM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​រាជធានីភ្នំពេញ ៖ ​បុរស​ជា​ជាង​ភ្លើង​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្រោយ​ពេល​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរ​ពេទ្យ​ ប​ន្ទាប់​ពី​រូបគេ​ត្រូវ​បាន​ថៅកែ​ប្រើ​ឱ្យ​​ឡើង​តប្រព័ន្ធ​ខ្សែភ្លើង​តាម​ជញ្ជាំង​​រោង​ចក្រ​កាត់​ដេរ​យីហោ ​មហា​១ ហើយ​ភ្លាត់​ស្នៀត​​ប៉ះ​ចំ​មុខ​តំណ​​ត្រូវ​ចរន្ត​​ភ្លើង​ឆក់ បណ្តាល​​ឱ្យ​ធ្លាក់​​បោក​ទៅ​នឹង​ជ្រុង​តុ​នៅ​ខាង​ក្រោម​ពេញទំហឹង​បែក​​លលាដ៍​ក្បាល ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​នៅ​វេលា​ម៉ោង​​៩​​ព្រឹក​ថ្ងៃទី ១៥ ឧសភា ២០១៣ ​ស្ថិត​ក្នុង​សួន​

បារាំងគ្រោង​យកពន្ធ​លើទូរស័ព្ទ​ស្មាត​ហ្វូន​ដើម្បី​ការពារវប្បធម៌​ក្នុងយុគសម័យ​​ឌីជី​ថល​

Posted: 15 May 2013 12:08 AM PDT

​
ប្រទេសបារាំងកំពុងត្រៀម​​យកពន្ធ​លើ​​ទូរ​ស័ព្ទ​​ស្មាត​ហ្វូន​ ថេបប្លិត និងរាល់​ឧបករណ៍​ទាក់​ទង​នឹង​អីុន​ធើរ​ណេត​ផ្សេង​ទៀត​​ ដើម្បី​ជួយ​ផ្តល់​មូល​និធិ​ដល់​ការផលិត​សិល្បៈ ភាពយន្ត និង​តន្ត្រី​​របស់​បារាំង ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​​សារ​ព័ត៌មាន​ CNN ។​

លើក​ដំបូង​​ដែល​យន្ត​ហោះ​​គ្មាន​មនុស្ស​​បើក​​ X-47B ​1​គ្រឿង​ហោះ​ចេញ​ពី​​​​នាវា​ផ្ទុក​យន្ត​ហោះ​មួយ​

Posted: 15 May 2013 12:04 AM PDT

យន្ត​ហោះ​​គ្មាន​មនុស្ស​បើក​ធុន​​ X-47B
កង​ម៉ារីន​​​អាមេរិក​​រាយ​​ការ​ណ៍​ថា យន្តហោះ​​គ្មាន​មនុស្ស​បើក​​ដ៏​ទំនើប​​របស់​អាមេរិក​​​​​​​​​​អាច​​បំបាំង​កាយ​ធុន​ X-47B ដែល​អាច​​​ហោះ​ហើរ​​បាន​ចម្ងាយ​​ផ្លូវ​ជិត​​៤.០០០​គីឡូ​ម៉ែត្រ​​កាល​ពី​ថ្ងៃ​ទី​​១៤ ឧសភា បាន​ហោះ​ចេញ​​​ប្រកប​ដោយ​ជោគ​ជ័យ​​ពី​​នាវា​​ផ្ទុក​យន្ត​ហោះ​​មួយ​គ្រឿង។នេះ​​ជា​លើក​ដំបូង​​លើ​ពិភព​លោក​​ដែល​គេ​អាច​​ធ្វើ​បែប​​នោះ​បញ្ជាក់​ពី​ការ​រីក​ចម្រើន​​ខាង​ផ្នែក​អាកាស​ចរណ៍​ ។

ប៉ូលិស​ព្រហ្ម​ទណ្ឌ​ដេញ​ចាប់​ប្រជា​ការពារ​រឿង​​វាយ​តប់​គ្នា​ និង​ភ្ជង់​ប្រជា​ពល​រដ្ឋ​បង្ក​ការ​ភ្ញាក់​ផ្អើល​

Posted: 15 May 2013 12:01 AM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​រាជធានីភ្នំពេញ ៖ ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​​មាន​គ្នា​ប្រមាណ​​១០​នាក់​ដែល​គេ​អះអាង​ថា ​ជា​នគរ​បាល​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​​រាជធានីភ្នំពេញ បាន​នាំ​​គ្នា​ដេញ​ចាប់​ប្រជា​ការពារ​ភូមិ​កៀន​ឃ្លាំង ស​ង្កាត់​ជ្រោយ​ចង្វា ដោយ​ពុំ​មាន​ដីកា​ចាប់​ខ្លួន និងភ្ជង់​ប្រជា​ពល​រដ្ឋ​ផ្អើល​ពេញ​ភូមិ បន្ទាប់​ពី​មាន​ទំនាស់​​វាយ​តប់​គ្នា​រឿង​ឆ្កែ​ខាំ ។ ​ទោះ​បីជា​យ៉ាង​ណា​ចាប់​ខ្លួន​ពុំ​បាន​ឡើយ ហើយ​​ត្រូវ​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​ទៅ​​ស្នងការ​ដ្ឋាន​នគរ​

អតិផរណាប្រទេសឥណ្ឌាធ្លាក់ចុះដល់​៤១​ខែគិតត្រឹមខែមេសា

Posted: 14 May 2013 11:46 PM PDT

អតិផរណាប្រទេសឥណ្ឌាធ្លាក់ចុះដល់​៤១​ខែគិតត្រឹមខែមេសា
អតិផរណាប្រទេស​​ឥណ្ឌា​បានធ្លាក់ចុះដល់​ទៅ​​៤១​ខែគិតត្រឹមខែ​មេសា​​ ជា​ហេតុ​ញាំុង​ឲ្យ​ធនា​គារ​​កណ្តាលប្រទេស​នេះ​បង្កើន​ការ​បន្ធូរ​បន្ថយ​រូបិយ​​វត្ថុ និង​គាំទ្រ​កំណើន​នៅ​ក្នុង​ប្រទេស​ដែល​មាន​​សេដ្ឋកិច្ចធំបំផុតទី​៣​នៅអាស៊ី ។​ សន្ទស្សន៍​​តម្លៃលក់ដំុកើន​៤,៨៩%​ធៀប​នឹង​ឆ្នាំ​មុន​បន្ទាប់​ពី​កើន​៥,៩៦​%កាលពី​ខែមីនា​ ។ នេះ​បើ​យោង​តាមក្រសួង​ពាណិជ្ជកម្ម​ថ្លែង​នៅ​ក្នុង​របាយ​ការណ៍​នៅ

ជប៉ុន​ទទួល​បាន​សិទ្ធិរៀបចំ​ព្រឹត្តិការណ៍​ Figure Skating Championship ឆ្នាំ​2014

Posted: 14 May 2013 11:38 PM PDT

ប្រទេសជប៉ុន​ត្រូវ​បាន​គេ​ផ្តល់​​ឱ្យ​នូវ​សិទ្ធិ​រៀបចំ​ការ​ប្រកួត​កីឡា​ស្គី​សម្តែង​លើ​ទឹកកក​កម្រិត​ពិភព​លោក​ឆ្នាំ​២០១៤ (World Figure Skating Championships) ដែល​នេះគឺជាការ​លើក​មុខ​មាត់​មួយ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​បោះ​បង់​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា​កាលពី​​ឆ្នាំ​២០១១ បន្ទាប់ពី​រងគ្រោះ​រញ្ជួយ​ដី​ និង​រលក​យក្ស​ស៊ូណាមិ ។ កាល​ពីថ្ងៃ​អង្គារ ​សហ​ព័ន្ធ​កីឡា​ស្គី​ពិភព​

Tour of Italy : Nibali បន្តនាំមុខ​លើ​តារាង​ជើង​ឯក​ខណៈ​Uran ឈ្នះ​ដំណាក់​ទី​10

Posted: 14 May 2013 11:37 PM PDT

គិត​មកដល់​ថ្ងៃ​អង្គារ​ទី​១៤ ឧសភា ​នេះ​ព្រឹត្តិការណ៍​ប្រណាំងកង់​ Tour of Italy ​បាន​ដំណើរ​ការ​ទៅ​អស់​១០ដំណាក់​មក​​ហើយ ។ ដោយឡែក​នៅ​លើ​តារាង​ជើង​ឯក​កីឡា​ករ​ម្ចាស់​ផ្ទះ Vincenzo Nibali នៅតែបន្ត​ការ​នាំមុខ​គេ​និង​គ្រង​​អាវ​កាក់​ពណ៌​លឿង​ជា​ដដែល ។ ​នេះ​ក៏​​ព្រោះ​សមត្ថភាព​នៃការ​​សន្សំ​ពេល​វេលា​របស់​គេ ។

បង​ប្រុស​បង្កើត​យក​កាំបិត​ចុងស្រួច​ចាក់​ប្អូន​ស្រី​ជា​ច្រើន​កាំបិត​ស្លាប់​បង្ក​ការ​ភ្ញាក់​ផ្អើល​

Posted: 14 May 2013 11:26 PM PDT

ខេត្ត​បន្ទាយ​មានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ ខណៈ​ត្រូវបង​ប្រុស​បង្កើត​យក​កាំបិត​ចុង​ស្រួច​ចាក់​ជា​ច្រើន​កាំបិត​ដែល​ហេតុ​ការណ៍​​ដ៏រន្ធត់​​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពីវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៥ ឧសភា ២០១៣ ស្ថិត​ក្នុងភូមិ​ពីរ សង្កាត់​កំពង់​ស្វាយ ក្រុងសិរី​សោភ័ណ។

​​តុលាការ​ខេត្ត​​ព្រះវិហារសម្រេច​ដោះលែង​បុរសជាប្តី​របស់​ស្ត្រី​ដែល​ព​កូន​បុក​ចូល​រោង​ពិធី​សម្ពោធ

Posted: 14 May 2013 11:06 PM PDT

​ខេត្តព្រះវិហារ ៖ បុរស​ឈ្មោះ​ឃឹម សុផល ដែល​រងការ​ចោទប្រកាន់​​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ ​ហើយ​បាន​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន២​ខែ​មក​ហើយ​ ​ពីបទ​ទទួល​​ផល​ចោរកម្ម​​​ ឥឡូវនេះ​​​​ប្រភព​ព័ត៌មាន​ឱ្យ​ដឹងថា ​តុលា​ការ​​ខេត្តព្រះវិហារ​​​នឹង​សម្រេច​ដោះ​លែង​​​ឱ្យ​​មាន​សេរីភាព​​វិញ នៅ​វេលាម៉ោង​​២រសៀល​ថ្ងៃទី​១៥ ឧសភា ​២០១៣នេះ ​ដោយ​តម្រូវ​​ឱ្យ​ភរិយា​​របស់គាត់​ឈ្មោះ​វិត ​ណាត ​ធ្វើ​លិខិត​​​ធានា​ចំពោះ​មុខ​​តុលាការ ។

សមត្ថកិច្ច​រដ្ឋបាល​ព្រៃ​ឈើ​កំពង់​ស្វាយចាប់​ឃាត់រថយន្ត​​ដឹក​ឈើ​​ខុស​​ច្បាប់

Posted: 14 May 2013 10:29 PM PDT

ខេត្ត​កំពង់​ធំ៖សមត្ថកិច្ច​រដ្ឋបាល​ព្រៃ​ឈើស្រុក​កំពង់​ស្វាយ​ បាន​ចាប់ឃាត់​រថយន្ត​ដឹក​ឈើខុស​ច្បាប់ ដែល​ជាឈើប្រភេទ​លេខ​២ គឺ​ឈើ​ទាល​មាន​ចំនួន​៩០​សន្លឹក​ ស្មើនឹង​៤,៦១​ម៉ែត្រ​គូប​ ។ហេតុការណ៍​សម​ត្ថកិច្ច​ចាប់ឃាត់រថយន្ត​ដឹក​ឈើនេះ​បាន​ធ្វើឡើង នៅវេលា​ម៉ោង១០ និង​៣០នាទី​ថ្ងៃទី​១៥ ឧសភា ២០១៣ នៅលើ​ផ្លូវលេខ​៦៤​ពីព្រះ​វិហារ​ ទៅ​កំពង់​ធំ​​ ស្ថិត​ក្នុង​ភូមិ​វល្លិ៍យាវ ឃុំត្រ​ពាំងឬស្សី​

ក្រុមវេជ្ជ​បណ្ឌិត​ស្ម័គ្រ​ចិត្ត​អាមេរិក​នាំ​​បរិក្ខា​រពេទ្យ​​ និង​ថ្នាំ​សង្កូវ​​ជូន​​មន្ទីរ​ពេទ្យ​បង្អែក​អូររាំង​ឪ

Posted: 14 May 2013 09:59 PM PDT

ក្រុមវេជ្ជ​បណ្ឌិត​ស្ម័គ្រ​ចិត្ត​អាមេរិក​ចុះ​ផ្តល់​អំណោយ​ជា​សម្ភារ​បរិក្ខា​រពេទ្យ​ និង​ថ្នាំ​សង្កូវ ជូន​ប្រជា​ពលរដ្ឋ​
ខេត្ត​កំពង់ចាម ៖ ក្រុម​គ្រូពេទ្យ​ និងវេជ្ជ​បណ្ឌិត​ស្ម័គ្រ​ចិត្ត​ជនជាតិ​អាមេរិក​ជាង​២០​រូប ដឹក​នាំ​ដោយ​លោក​ជំទាវ ​សាន អារុណ រដ្ឋ​លេខា​ធិការ​​ក្រសួង​កិច្ច​ការ​នារី និង​ជា​អនុ​ប្រធាន​​ក្រុម​ការងារ​​បក្ស​ចុះ​ជួយ​ស្រុក​អូររាំងឪ ​ព្រមទាំង​លោក​ជំទាវ យិន ផាន្នី អនុ​ប្រធាន​ក្រុម​ការ​ងារ​បក្ស​ចុះ​ជួយ​ឃុំ​គងជ័យ បាន​នាំ​យក​អំណោយ​ដែលជា​សម្ភារ​បរិក្ខា​រពេទ្យ​ និង​ថ្នាំ​សង្កូវ ព្រមទាំង​​បង្ហាត់​បង្ហាញ​បច្ចេក​ទេស​មីក្រូទស្សន៍​​ដល់​មន្ទីរ​ពេទ្យ​បង្អែក​អូររាំងឪ នៅព្រឹក​ថ្ងៃទី​១៥

ចាប់​បានជនដៃដល់​អារ.ក​សន្តិ​សុខ​ព្រោះ​រឿង​ស្រី​ស្នេហ៍​

Posted: 14 May 2013 09:22 PM PDT

ជនសង្ស័យដែល​ត្រុវឃាត់​ខ្លួន​
ខេត្ត​ព្រះ​សីនុ ៖ ​គិតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ឧសភា នេះ សំណុំរឿង​មួយ​ដែល​គេ​បាន​អះអាងថា ​មាន​គ្រូទំនើង​​ម្នាក់​នៃ​អនុ​វិទ្យា​ល័យ​ ហ៊ុន​ សែន ​មិត្ត​ភាព បាន​ធ្វើ​សកម្ម​ភាព​ព្រួត​គ្នា​អារ.ក​សន្តិ​សុខ​ឯក​ជន​នោះ​នៅ​ពុំ​ទាន់​បាន​ដោះ​ស្រាយ​រួច​រាល់​ ឬ​បញ្ជូន​ទៅ​កាន់​ស្នងការ​ដ្ឋានគរបាល​ខេត្ត​​​នៅ​ឡើយ​ទេ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ប៉ូលិស​នៃ​អធិការ​ដ្ឋាន​ក្រុង​ព្រះ​សីហនុ​ម្នាក់ ។ សូម​រំលឹក​ផង​ដែរ​ថា ភ្នាក់​ងារ​សន្តិ​សុខឯក​ចន​របស់​ក្រុម​ហ៊ុន PSA ​ម្នាក់​ហៀប​នឹង​

យ៉ូកូវិច​ ឈ្នះ​ជុំទី​2​ Rome Masters

Posted: 14 May 2013 08:51 PM PDT

កីឡាករ​លំដាប់​ទី​១​ពិភព​លោក​ ណូវ៉ាក់​ យ៉ូកូវិច​ បាន​ចាប់​ផ្តើម​យុទ្ធ​នាការ​ដណ្តើម​យក​ពាន​ Rome Masters របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៤​ ឧសភា​ នៅ​ក្រុង​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ​ ។​ នៅ​ក្នុងការ​ប្រកួតដែល​បាន​ប្រើ​ពេល​អស់​៧០​នាទី​ ម្ចាស់​ជើង​ឯក​ពីរ​ជំនាន់​រូប​នេះ​បាន​បំបាក់​កីឡាករ​ Albert Montanes ក្នុង​លទ្ធ​ផល​២​សិត​ទល់​នឹង​០​ គឺ​៦-២​ និង​៦-៣ ។​

ចោរ​២នាក់​លួច​កាច់.ក​ម៉ូតូ ម្ចាស់គេទាន់​ព្រួតវាយ​ទ្រមខ្លួន (មានវីដេអូឃ្លីប)

Posted: 14 May 2013 08:43 PM PDT

ជនសង្ស័យដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ​៖ ជនសង្ស័យ​ចោរលួច​២នាក់ត្រូវបាន​ប្រជាពលរដ្ឋនាំគ្នា​វាយ​ទាត់​ធាក់​ ខណៈ​ពួកគេ​ធ្វើសកម្ម​ភាព​កាច់.កម៉ូតូ ហើយ​ត្រូវ​ម្ចាស់​គេ​ទាន់ ដែលហេតុ​ការណ៍នេះ​បង្កឲ្យមាន​ការភ្ញាក់​ផ្អើល​វេលាម៉ោង​១០និង​៣០នាទី​ព្រឹក​ថ្ងៃទី១៥ ឧសភា នៅ​ចំណុច​ភូមិ​ដំណាក់ សង្កាត់​ភ្នំ​ពេញថ្មី ខណ្ឌ​សែន​សុខ​​ ។ ក្រោយ​ពីកើត​ហេតុ​​ជន​សង្ស័យ​ទាំង២នាក់​ត្រូវបាន​សមត្ថ​កិច្ច​បញ្ជូន​ទៅប៉ុស្តិ៍​ភ្នំ​ពេញថ្មី ។ ​

អង្គ​ការ​​​ FAO​ បញ្ជាក់​ថា ​សត្វ​ល្អិត​​អាច​ក្លាយ​ជា​អាហារ​ក្នុង​​ពេល​​អនាគត​

Posted: 14 May 2013 08:42 PM PDT

​
AFP កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​​២០១៣​ផ្សាយ​ថា អង្គ​ការ​​ស្បៀង​អាហារ​​ និង​កសិកម្ម​​នៃ​អង្គ​ការ​សហ​​ប្រជា​ជាតិ​​(FAO) បាន​បញ្ជាក់​ថា សត្វ​ល្អិត​​កណ្តូប​​ ដង្កូវ​នាង និង​អង្ក្រង អាច​ក្លាយ​ជា​​អាហារ​​ចិញ្ចឹម​ជីវិត​​មនុស្ស​​នៅ​លើ​ពិភព​លោក​ និង​អាច​​ធ្វើ​​ជា​ចំណី​សម្រាប់​ចិញ្ចឹម​​សត្វ​ផង​ដែរ ។

ក្រុង​សេអ៊ូល​​ស្នើ​ក្រុង​ព្យុង​យ៉ាង​​ចរចា​រឿង​តំបន់​ឧស្សាហ​កម្ម​​កា​អឺ​សុង​​

Posted: 14 May 2013 08:41 PM PDT

ប្រទេស​កូរ៉េ​ខាង​ត្បូង​​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា បាន​ស្នើ​ដល់​កូរ៉េ​ខាង​​ជើង​​ឱ្យ​ចរចា​រឿង​ប្លុក​ឧស្សា​ហកម្ម​​កា​អឺ​សុង​​​​​ ពិសេស​រឿង​​ប្រគល់​​ឱ្យ​វិញ​នូវ​បណ្តា​​សម្ភារ​​ផលិត​កម្ម​ និង​បណ្តា​ផលិត​ផល​​​ដែល​ស្ថិត​នៅ​ក្នុង​ប្លុក​ឧស្សាហ​កម្ម​នោះ ។ក្រសួង​បង្រួប​បង្រួម​​កូរ៉េ​ខាង​ត្បូង​​គូស​បញ្ជាក់​​​​ក្នុង​សេច​ក្តី​ប្រកាស​មួយ​​ថា ការ​ចរចា​គឺ​ចាំ​បាច់​​សម្រាប់​សម្រាល​​​អម្រែក​ដ៏​ធ្ងន់​របស់​​បណ្តា​​សហ​គ្រាស​ដែល​ត្រូវ​ចាក​ចេញ

កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ S-L ម្នាក់​​ចាញ់​បោក​ក្រុម​ចោរ​ទម្លាក់​​យោង​អស់​គ្រឿង​អលង្ការ​

Posted: 14 May 2013 08:23 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​រាជធានីភ្នំពេញ ៖ ​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​យីហោ​​អេស​អិល (SL) ​ម្នាក់​បាន​ចាញ់​កល​ល្បិច​​បោក​ប្រាស់​របស់​ក្រុម​​ចោរ​ទម្លាក់​​យោង​២​នាក់​យក​គ្រឿង​អលង្ការ​​​​ដូរ​យក​​គ្រាប់​កង់​មួយ​កញ្ចប់​អស់​ខ្សែ.ក​ប្លាទីន​​១​ខ្សែ និងចិញ្ចៀន​​ប្លាទីន​​២​វង់​មាន​តម្លៃ​​ជាង​៤០០​ដុល្លារ ​ហើយ​ក្រោយ​ពេល​ក្រុម​​ចោរ​ទាំង​នោះ​​គេច​ខ្លួន​បាត់​អស់​ ទើប​ដឹង​ថា ចាញ់​បោក​​ហើយ​បាន​ត្រឹមតែ​អស់​សង្ឃឹម​ និង​សម្រក់​ទឹក​ភ្នែក និងមាន​ការភ្ញាក់​ផ្អើល​ប៉ុណ្ណោះ ។

ខ្ទើយ​ភេទទី៣​រកប្រុស​ស្នេហ៍​ត្រូវគេ​យក​ដំបង​ប្ញស្សី​វាយផ្អើល​ឆោឡោ​ សមត្ថកិច្ច​ឃាត់​បាន​មុខ​សញ្ញាចាប់ខ្លួន​តាមដីកាម្នាក់

Posted: 14 May 2013 08:21 PM PDT

សមត្ថ​កិច្ច​កំពុង​ចុះ​អន្តរាគមន៍​នៅកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ផ្អើល​ឆោឡោ​ករណី​វាយ​ខ្ទើយ​​ប្លន់​យក​ម៉ូតូ​​ធ្វើ​ឱ្យ​​សមត្ថ​កិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ បែរ​ជា​ឃាត់ខ្លួន​បាន​មុខ​សញ្ញា​​ប្លន់​ និង​បង្ក​របួស​ស្នាម​ម្នាក់ ដែល​មាន​ដីកា​កំពុង​​តាម​រក​​ចាប់ខ្លួន​​នោះ​ទៅ​ឡើយ ។ ​ហេតុ​​ការណ៍​នេះ​កើតឡើង​​នៅ​វេលាម៉ោង​១០យប់​ថ្ងៃទី​២៥ ឧសភា ​តាម​មហា​វិថី​សហព័​ន្ធ​រុស្ស៊ី​​​ មុខ​វត្ត​​វង្កត​បុរី​ សង្កាត់​ទឹក​ថ្លា ​ខណ្ឌសែន​សុខ ។

សម្តេច ហ៊ុន សែន អំពាវនាវឲ្យក្រុមហ៊ុននានាគិតពីការដំឡើងបា្រក់ខែកម្មករ ប្រសិនបើត្រូវការកម្លំាងពលកម្ម

Posted: 14 May 2013 08:20 PM PDT

ជាថ្មីម្តងទៀត​សម្តេចនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែ​ន​ បានអំពាវនាវ​ដល់បណ្តាក្រុមហ៊ុន​នានាផ្តោតជាសំខាន់​ទៅលើការដំឡើង​បា្រក់ខែកម្មក​រ និងសុខមាលភាព​របស់កម្មករ​ ប្រសិន​បើត្រូវការ​កម្មករចូល​បម្រើការងារ​នោះ។ ការអំពាវនាវរបស់​​សម្តេ​ចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ យ៉ាងដូច្នេះ​បានធ្វើឡើង​នៅព្រឹកថ្ងៃទី១៥​ ឧសភា​ ២០១៣នេះ

សមត្ថកិច្ច​ចាប់ឃាត់​ខ្លួន​ម្ចាស់​ដេប៉ូ​សិទ្ធី​ផ្គត់​ផ្គង់​​សម្ភារ​សំណង់​​សង្កត់​​កម្ម​ករ​​ស្លាប់​​ទៅ​ដោះ​ស្រាយ

Posted: 14 May 2013 08:17 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​រាជធានីភ្នំពេញ ៖ ​ក្រោយ​​ពេល​កើត​ហេតុ​រថយន្ត​​សន្ទូច​​បាក់​ដង​ស្ទូច​ដែក​សង្កត់​​កម្ម​ករ​ស្លាប់​​ម្នាក់ និង​របួស​ធ្ងន់​​ម្នាក់​​ កាល​ពី​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃទី​១៤ ឧសភា ២០១៣ នៅ​ដេប៉ូ​​ផ្គត់​ផ្គង់​គ្រឿង​សម្ភារ​សំណង់ ស្ថិត​ក្នុង​សង្កាត់​ចោមចៅ នៅ​ព្រឹក​ថ្ងៃទី​១៥ ឧសភា ២០១៣ ​​នេះ សមត្ថ​កិច្ច​បាន​ចាប់​ឃាត់​ខ្លួន​ម្ចាស់​ដេប៉ូ​សិទ្ធី​ដើម្បីធ្វើការ​ដោះ​ស្រាយ ដោយ​សារ​ម្ចាស់​ដេប៉ូ​នេះ​មិន​ព្រម​ចូល​ខ្លួន​ទៅ​ដោះស្រាយ ៕

ម៉ោង១០ព្រឹកនេះ គណបក្សសង្គ្រោះជាតិ បានយកឯកសារទៅចុះបញ្ជីនៅគជបហើយ

Posted: 14 May 2013 08:08 PM PDT

គណបក្សសង្រ្គោះជាតិ ដឹកនំាដោយលោក ហូ វ៉ាន់ និងមន្រ្តីថ្នាក់ដឹកនំាគណបក្សសង្រ្គោះជាតិ នៅម៉ោង១០ព្រឹកនេះ បានយកឯកសារនិងបញ្ជីបេក្ខជនឈរ​ឈ្មោះបោះឆ្នោត​បញ្ជូនត្រឡប់ទៅគជបវិញហើយ ដើម្បីចុះបញ្ជី

ភ្ញៀវ​ទេស​ចរ​ស៊ុយ​អែត​ស្លាប់​នៅ​ប្រទេស​ថៃ​កើន​ខ្ពស់​ជា​ប្រវត្តិ​សាស្ត្រ​

Posted: 14 May 2013 08:05 PM PDT

​
ស្ថាន​ទូត​ស៊ុយ​អែត​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ចំនួន​ពល​រដ្ឋ​របស់​ខ្លួន​ដែល​ស្លាប់​នៅ​ក្នុង​ប្រទេស​ថៃ​ មាន​ការ​កើន​ខ្ពស់​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​ ដល់​ចំនួន​១០៥​នាក់​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍ និង​គ្រោះ​ថ្នាក់​មួយ​ចំនួន​ទៀត ។ យោង​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​ស៊ុយ​អែត​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​២០១២​ មាន​ពល​រដ្ឋ​ស៊ុយ​អែត​ ស្លាប់​នៅ​ក្នុង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!