Koh Santipheap Daily

Koh Santipheap Daily


រោង​ម៉ាស៊ីន​​កិន​ស្រូវ​​របស់​លោក​ចាំង​ ឡេង ត្រូវភ្លើង​ឆេះ​អស់​ជាង​ពាក់កណ្តាល​​ហើយ

Posted: 17 May 2013 01:27 AM PDT

ខេត្តពោធិ៍សាត់ ៖ ​អណ្តាត​ភ្លើង​បាន​​ទំពា​លេប​រោងម៉ាស៊ីន​កិន​ស្រូវ​​នៅ​ក្រុងពោធិ៍​សាត់​អស់​ជាង​ពាក់កណ្តាល​ហើយ បើទោះ​ជា​សមត្ថ​កិច្ច​​​បាន​សហការ​គ្នា​ញាប់ដៃ​ញាប់ជើងប្រើ​​រថយន្ត​ពន្លត់​​​ចូលទៅ​​បាញ់ទឹក​យ៉ាង​សកម្ម​ក៏ដោយ ហើយ​សល់​ជិត​ពាក់​កណ្តាល​​ទៀត​នៃ​រោងម៉ាស៊ីន​កំពុង​ត្រូវ​បាន​​​សមត្ថ​កិច្ច​​បាញ់​ទឹក​​​ឱ្យ​សើម​​ជោក​ជាំ​​ទប់ស្កាត់​ កុំ​ឱ្យ​ភ្លើង​ឆេះ​រាលដាល ។ 

មេ​ធ្មប់​នៅ​ស្វា​ស៊ីឡង់​ជិះ​អំបោស​ហោះ​ដូច​ក្នុង​រឿងព្រេង​

Posted: 17 May 2013 01:19 AM PDT

​
ស្វាស៊ីឡង់​ជា​ដែន​ដី​មួយ​នៅ​ភាគខាង​ត្បូង​ទ្វីប​អាហ្វ្រិក​បាន​ប្រកាស​ឱ្យប្រើ​ច្បាប់​ថ្មី​ ដើម្បី​ដាក់​ទោស​លើ​ក្រុម​មេ​ធ្មប់​ដែល​ជិះ​អំបោស​ហោះ​នៅ​លើ​ដែនអាកាស​ក្នុង​កម្ពស់​ខ្ពស់​ជាង​១៥០​ម៉ែត្រ ។​តាម​របាយការណ៍​ពី​ទីក្រុង​អឹម​បាបាន​ រាជ​ធានី​នៃ​ចក្រ​ភព​ស្វា​ស៊ីឡង់​នៅទ្វីប​អាហ្វ្រិក​បញ្ជាក់​ថា​ អាជ្ញាធរ​បាន​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ផ្នែក​ហោះ​ហើរ​ថ្មី​ដោយ​កំណត់​​ថា​ ពួក​ «មេ​ធ្មប់»​ នៅ​ក្នុង​ប្រទេស​នឹងត្រូវ​

ផ្លាស់​ប្តូរ​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំ​ក្រវាញ​និង​ស្រុក​វាល​វែង​

Posted: 17 May 2013 01:06 AM PDT

ទិដ្ឋភាពក្នុង​ពិធី
ខេត្ត​ពោធិ៍សាត់​៖ ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា​ នៅសាលា​ខេត្ត​ មាន​ធ្វើ​ពិធី​ផ្លាស់​ប្តូរ​នាយ​ផ្នែក​រដ្ឋបាលព្រៃឈើ​ស្រុក​វាលវែង​និង​ស្រុក​ភ្នំ​ក្រវាញ​ ក្រោម​អធិបតី​ភាព​លោក​ចាន់ ​វុទ្ធី​ អនុ​រដ្ឋ​​​​​​លេខា​ធិការ​ក្រសួង​​​​កសិកម្ម​​ រុក្ខា​ប្រ​មាញ់​និង​នេសាទ ។

បាក់​ច្រាំង​រអិល​ផ្ទះ​៥​ខ្នង​ចូល​ក្នុង​ទន្លេ​

Posted: 17 May 2013 01:02 AM PDT

ច្រាំង​ទន្លេ​ដែល​បាក់
ខេត្ត​កណ្តាល​ ៖ ផ្ទះ​ប្រជា​ពល​រដ្ឋ​៥​ខ្នង​បាន​បាក់​ពាក់​កណ្តាល​ចូល​ទៅ​ក្នុង​ទន្លេ​បាសាក់​ ដោយ​សារ​បាក់​ច្រាំង​ទន្លេ​ កាល​ពី​វេលា​​ម៉ោង​១ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៦ ឧសភា នៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល​ ស្រុក​ស្អាង​ ដែល​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​ឡើយ​ ហើយ​ក៏​មិន​បណ្តាល​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សំខាន់ៗដែរ​ ព្រោះតែម្ចាស់​ផ្ទះ​ទាំង​នោះ​បាន​ដឹង​ជា​មុន​ ហើយ​ជញ្ជូន​អីវ៉ាន់​ចេញ​ទាន់​ពេល​។

ចុះ​ទៅ​​បេះ​ដៃកំប្លោក​​ប្រទះ​ឃើញ​​កាំភ្លើង​មួយ​​ដើម​​ម៉ាក M16

Posted: 17 May 2013 12:56 AM PDT

សមត្ថ​កិច្ច​កំពុង​ត្រួតពិនិត្យ​មើល​កាំភ្លើង
រាជធានីភ្នំពេញ ៖ ​ក្មេងប្រុស​ម្នាក់​ដើរ​​ចុះទៅ​បេះ​ដៃ​កំប្លោក​​នៅក្នុងស្រះ​​យកទៅ​លក់​ ស្រាប់តែ​ប្រទះ​ឃើញ​កាំភ្លើង​​​១ដើម​​​ម៉ាក M16 ​ដែល​គេកប់​ទុក​នៅ​ក្រោមកំប្លោក​​ រួច​បានរត់​​ទៅប្រាប់​ចាស់ៗរាយការណ៍​​ដល់សមត្ថកិច្ច​​​ចុះ​ទៅ​យកកាំភ្លើង​​នោះ​ទៅ​ប៉ុស្តិ៍​​ចោមចៅ ​ដើម្បី​​​ធ្វើ​ការ​ស្រាវជ្រាវ ។ ហេតុ​ការណ៍​នេះ​កើតឡើង​​កាលពី​វេលាម៉ោង​១​សៀល​ថ្ងៃទី១៧ ឧសភា ២០១៣ ស្ថិតក្នុងភូមិជ្រៃ​​កោង សង្កាត់​

កីឡាករ​ដេវីដ​ បេកខាំ ប្រកាស​ចូល​និវត្តន៍​នៅ​ដំណាច់រដូវ​កាល​នេះ

Posted: 17 May 2013 12:54 AM PDT

កីឡាករ​ដេវីដ​ បេកខាំ ប្រកាស​ចូល​និវត្តន៍​នៅ​ដំណាច់រដូវ​កាល​នេះ
បន្ទាប់​ពី​ចំណាយ​ពេល​​​២ទសវត្សរ៍​លើ​ទី​​លាន​ប្រកួត​ ​កំពូល​កីឡាករ​​​របស់ប្រទេស​អង់​គ្លេស​​ដេវីដ​ បេកខាំ​ បាន​​​​ប្រកាស​​​ចូលនិវត្តន៍​​ពី​ពិ​ភព​​​បាល់​​ទាត់​​នៅ​ដំណាច់​រដូវកាល​​នេះ ។​អតីត​កីឡាករ​​​ប្រធានក្រុមជម្រើស​ជាតិ​​​អង់​គ្លេស​រូប​នេះ​គឺ​ជាកីឡាករ​​​អង់​គ្លេស​​តែមួយ​គត់​​ដែល​ឈ្នះ​ជើង​ឯក​​៤ប្រទេស​​​ផ្សេង​ៗ​គ្នា ។

​​អគ្គិភ័យ​​កំពុង​ឆាបឆេះ​​​រោងម៉ាស៊ីន​​កិន​ស្រូវ​​ផ្អើល​ក្រុងពោធិ៍សាត់​

Posted: 17 May 2013 12:49 AM PDT

​ខេត្តពោធិ៍សាត់ ៖ ​​ព័ត៌​មាន​​ជំហាន​ដំបូង​បាន​ឱ្យ​ដឹងថា ​រោង​ម៉ាស៊ីន​កិន​ស្រូវធំ​​គួរ​សម​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​​ឆាបឆេះ​​សន្ធោ​សន្ធៅ​​​​ខ្ជាក់​ផ្សែង​​ខ្មៅ​អាប់​ហុយ​ឡើង​ទៅ​លើអាកាស​​វេហាស៍​បង្ក​ឱ្យ​​មាន​ភាព​រន្ធត់ និង​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​២ និង​៣៨​នាទី​ថ្ងៃទី​១៧ ឧសភា ២០១៣ នៅក្រុង​ពោធិ៍​សាត់ ខេត្តពោធិ៍សាត់ ។

សាលារដ្ឋជាច្រើននៅ​ក្រុងវៀងចន្ទ​ន៍​បិទ​ទ្វារ​​ព្រោះ​សិស្ស​ងាក​ទៅ​​​រៀន​សាលា​ឯក​ជន​​​

Posted: 17 May 2013 12:45 AM PDT

សាលារដ្ឋជាច្រើន​នៅ​​ក្រុង​វៀង​ចន្ទន៍​​ប្រទេស​​ឡាវ​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ ដោយ​សារ​ឪពុក​ម្តាយ​ជាច្រើន​​​ងាក​ទៅ​ចុះ​ឈ្មោះ​ឲ្យ​កូន​​ចូល​រៀន​នៅ​សាលា​​​ឯក​ជន​វិញ​​។ នេះបើយោង​តាម​​អ្នក​ជំនាញ​ផ្នែក​អប់រំ​ថ្លែង​ប្រាប់​សារ​ព័ត៌​មាន​អាស៊ី​​(ANN)។​ ឪពុកមា្តយ​​ជឿជាក់ថា​ ស្ថាប័ន​ឯក​ជន​អាច​ផ្តល់​​​​គុណ​ភាព​អប់រំ​ល្អ​ជាង​ស្ថាប័ន​រដ្ឋ បើ​ទោះ​បី​ជា​តម្លៃ​​សិក្សា​ថ្លៃ​បន្តិច​ក៏​ដោយ​ ។​

គ្រូ​គង្វាល​នៃសា​សនា​គ្រិស្តម្នាក់​ត្រូវ​ជាប់​ចោទ​ពី​បទ​រួមភេទ​ជាមួយអ​នី​តិ​ជន​ និង​ទិញ​ពេស្យាចាកុមារ​

Posted: 17 May 2013 12:30 AM PDT

ខេត្ត​ព្រះ​សីហនុ​៖ ជនបរទេស​ម្នាក់​ និងយុវជន​ជន​ជាតិ​ខ្មែរ​ម្នាក់ទៀត​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​ កាលពី​វេលា​ម៉ោង​៥ល្ងាច​ថ្ងៃ​ទិ​១៦ ឧសភា​ នៅ​ចំ​នុច​ភូមិ​១ សង្កាត់ លេខ៣​​ ក្រុងព្រះសីហនុ បន្ទាប់​ពី​សមត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​អនី​តិជន​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ធ្វើការ​ស៊ើប​អង្កេត​និង​ឆែក​ឆេរ​លំនៅ​ឋាន​របស់​ជន​សង្ស័យ​រួច​មក ។

​វិបត្តិ​​សេដ្ឋ​កិច្ច​លើ​ពិភព​លោក​​ប៉ះ​ពាល់​ដល់​គម្លាត​នៃ​ប្រាក់​ចំណូល​​រវាង​​អ្នក​​មាន​ និង​អ្នក​ក្រី​ក្រ​

Posted: 17 May 2013 12:28 AM PDT

​
វិបត្តិ​​សេដ្ឋ​កិច្ច​​ពិភព​លោក​​ប៉ះ​ពាល់​ដល់​ការ​​មិន​ស្មើ​ភាព​លើ​ប្រាក់​ចំណូល​នៅ​ក្នុង​តំប​ន់​ដែល​មាន​សេដ្ឋ​កិច្ច​​​រីក​ចម្រើន​នៅលើ​ពិភព​លោក​​ មាន​ន័យ​ថា ​សេដ្ឋ​កិច្ច​​នេះ​​នឹង​ធ្វើ​ឱ្យ​មាន​គម្លាត​នៃ​ចំណូល​មិន​ស្មើ​គ្នា​ ឃ្លាត​កាន់​តែ​​ឆ្ងាយ​ រួម​ទាំង​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​ដល់​អ្នក​​មាន​ចំណូល​ទាប ។

រវល់​ជូ​ន​ចៅ​ទៅ​វះ​កាត់​នៅ​​មន្ទី​រ​ពេទ្យ​រាជធានី​ភ្នំពេញ​ភ្លើង​ឆេះ​ផ្ទះ​អស់​នៅ​ឯ​ស្រុក​

Posted: 17 May 2013 12:06 AM PDT

ផ្ទះ​ប្រជា​ពលរដ្ឋ​​ដែល​ឆេះ​គ្មាន​សល់​
ខេត្តកំពត​៖​ផ្ទះ​ជាប់​គ្នាប្រក​ដំ​បូល​និង​ជញ្ជាំង​ស័ង្កសី​ ស្ថិត​ក្នុង​ភូមិ​កំ​ពូល​មាស​ ឃុំ​ឬស្សី​ស្រុក​ខាង​លិច​ ស្រុក​កំ​ពង់​ត្រាច​ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្របាក់​ហ្មត់​គ្មាន​សល់​កាល​ពី​វេ​លា​ម៉ោង​១១ យប់​ថ្ងៃ​ទី​១៦​ ឧសភា​ ២០១៣។

ជនជាតិ​ចិន​3​នាក់​​ស្លាប់​នៅ​តំបន់​ស៊ី​បេ​រី​រុស្ស៊ី​​

Posted: 17 May 2013 12:01 AM PDT

​ម៉ាស៊ីន​ឃោសនា​​ក្នុង​ស្រុក​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា​ថា ជន​ជាតិ​ចិន​៣​នាក់​​ដែល​បាត់​ខ្លួន​​ ត្រូវ​បាន​​រកឃើញ​ស្លាប់ក្នុង​សាធារណរដ្ឋ​​ខា​កា​ស៊ី ភាគ​ខាង​​​ត្បូង​​តំបន់​ស៊ី​បេ​រី​របស់​រុស្ស៊ី ។ប៉ូលិស​បាន​រក​ឃើញ​​សាក​សព​​មនុស្ស​​៣​នាក់​ដែល​ត្រូវ​ភ្លើង​​ឆេះ​រោល​នៅ​ជិត​ភូមិ​មួយ​នៃ​សាធា​រណ​រដ្ឋ​នោះ ​កាល​ពី​​ថ្ងៃ​ទី​១៥ ឧសភា ក្រោយ​ពី​​នារី​ចិន​ម្នាក់​​រាយ​ការណ៍​ពី​ការ​បាត់​ខ្លួន​នារី​ចិន​៣​នាក់​មក ។

រយៈពេល១ខែខេត្ត​ព្រៃ​វែង​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​៣៨​ករណី​ ស្លាប់​១២​នាក់ របួស​ធ្ងន់​ ស្រាល​៥៦នាក់

Posted: 16 May 2013 11:50 PM PDT

​​គ្រោះ​ថ្នាក់​ចរា​ចរណ៍ដែល​កើត​មាន​នា​ពេល​កន្លង​មក​
ព្រៃ​វែង ៖ យោង​តាម​របាយ​ការណ៍​របស់​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​ខេត្ត​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​១​ខែ​ គិត​ចាប់​ពី​ថ្ងៃ​ទី​១១ មេសា រហូត​ដល់​ថ្ងៃ​ទី​១០ ឧសភា ២០១៣​នេះ នៅ​ក្នុង​ទឹក​ដី​ខេត្ត​ព្រៃ​វែង​បាន​កើត​មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួន​៣៨​ករណី​​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​១២​នាក់​ ក្នុង​នោះ​ស្រី​៤​នាក់​ និង​រង​របួស​ធ្ងន់-​ស្រាល​​ចំនួន​៥៦​នាក់​ ក្នុង​នោះ​ស្រី​១០​នាក់​ ។

ជិះ​​ហាយឡែន​ឌ័រ​​ដឹកស្រីស្នេហ៍​ឡើង​ផ្ទះសំណាក់​ ប្រពន្ធ​តាម​ទាន់ប្តឹង​សមត្ថកិច្ច

Posted: 16 May 2013 11:45 PM PDT

បុរសជាប្តី និង​រថយន្ត​ដែលឌុបស្រីស្នេហ៍
រាជធានីភ្នំពេញ ៖ បុរសម្នាក់​បានចេញ​ពី​ផ្ទះ​​ជាញឹកញាប់​​រហូត​ប្រពន្ធ​​ទ្រាំមិន​បាន​ ក៏ចំណាយ​​ពេល​វេលា​​តាមឃ្លាំមើល​ប្តី​តាំងពី​ព្រលប់​​ដល់​យប់​រំលង​អធ្រាត្រ ទើប​​​ប្រទះឃើញ​​​លោកប្តី​​​យក​រថយន្ត​​ហាយឡែនឌ័រ​​ឌុបស្រី​ស្នេហ៍​ឡើង​ឋានសួគ៌​នៅ​ផ្ទះ​សំណាក់​ស្រែ​យើង​ ស្ថិត​ក្នុង​សង្កាត់​​បឹង​កក់ទី២ ខណ្ឌទួលគោក ក៏កើត​មាន​ការ​ប្រទូស្តរ៉ាយ​គ្នា​តាំងពី​ផ្ទះ​សំណាក់​រហូតដល់​ភ្លើងស្តុប​​ជលផល

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៧ ឧសភា ២០១៣

Posted: 16 May 2013 11:29 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៧ ឧសភា​ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

លោកអភិ​បាល​រង​​ខេត្ត​ក្រចេះ​ជួប​សំណេះ​សំណាល​ជាមួយ​អ្នកសារព័ត៌មាន

Posted: 16 May 2013 10:52 PM PDT

លោកអភិបាលរងខេត្ត​​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​កាសែត
ខេត្ត​ក្រចេះ​ ៖ អភិ​បាល​រង​ខេត្ត​ក្រចេះ​ លោក​ហឿ ស៊ី​យ៉ែម បាន​ធ្វើ​ពិធី​​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​កាសែត​ក្នុង​ស្រុក​ដែល​កំពុង​បំពេញ​បេសកកម្ម​​ការ​ងារ​នៅ​ក្នុង​ខេត្ត​ក្រចេះ​មាន​ចំនួន​ជិត​៣០​អង្គ​ភាព​ស្ថាប័ន​ឱ្យ​បំពេញ​ការ​ងារ​ទៅ​តាម​វិជ្ជា​ជីវៈ​របស់​ខ្លួន​ ។ មន្ត្រី​មន្ទីរ​ព័ត៌​មាន​ខេត្ត​ក្រចេះ​បាន​ឱ្យ​ដឹង​ថា អ្នក​កាសែត​ក្នុង​ស្រុក​ចំនួន​៣០​រូប​មក​ពី​ស្ថាប័ន​​អង្គ​ភាព​ផ្សេង​គ្នា​ដែល​កំពុង​បំពេញ​បេសកកម្ម​​ការ​ងារ​នៅ​ក្នុង​

សំរាម​​គរ​ដូច​ភ្នំ​ក្បែរ​ប៉ុស្តិ៍​រដ្ឋបាល​​សង្កាត់​ប៉ៃលិន

Posted: 16 May 2013 10:37 PM PDT

សំរាម​​គរ​ដូច​ភ្នំ​ក្បែរ​ប៉ុស្តិ៍​រដ្ឋបាល​​សង្កាត់​ប៉ៃលិន
​ខេត្តប៉ៃលិន ៖ ​គេ​សង្កេត​ឃើញ​​មាន​​សំរាម​គរ​យ៉ាងច្រើន​នៅ​ក្បែរ​ប៉ុស្តិ៍​រដ្ឋបាល​​សង្កាត់​ប៉ៃលិន​ជា​ច្រើន​ថ្ងៃ​ខែមកហើយ ដោយ​សំរាម​ទាំង​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​​​ ក៏ដូច​ជា​មហា​ជន​មួយ​ចំនួន​បានរិះគន់​ថា អាច​នឹង​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​ដល់​សុខភាព​អ្នក​ដែល​នៅ​ក្បែរ​នោះ​ និង​ប៉ះ​ពាល់​ដល់​សុខភាព​​សិស្សា​នុសិស្ស​ជា​ច្រើន​នាក់ ដែល​រៀន​នៅ​សាលា​រៀន​វត្ត​ប៉ាហ៊ី​ក្បែរ​​សំរាម​នេះ​ផងដែរ ។

​​ សមត្ថ​កិច្ច​​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ​ក្រុម​ចោរប្លន់​៥នាក់​

Posted: 16 May 2013 10:05 PM PDT

លោក​វរសេនីយ៍​ឯក ជួន ណារិន្ទ ធ្វើ​សនិសីទ និងបង្ហាញ​មុខ​ក្រុម​ចោរប្លន់​៥នាក់
រាជធានីភ្នំពេញ ៖ លោក​វរសេនីយ៍​ឯក ជួន ណារិន្ទ ស្នង​ការ​រង​ និង​ជាប្រធាន​ការិយាល័យកណ្តាលនគរ​បាលព្រហ្ម​ទណ្ឌរាជធានី​ កាល​​ពី​វេលា​ម៉ោង​១០​ និង​៣០នាទីព្រឹកថ្ងៃទី១៧ ឧសភា បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខក្រុម​​ចោរ​ប្លន់​ដ៏​សកម្ម​៥នាក់ ដែល​ធ្វើ​សកម្ម​ភាព​ភាគ​ច្រើន​នៅ​​រាជធានីភ្នំពេញ​​ ​ខេត្ត​តាកែវ និង​ខេត្តកណ្តាល ។ ក្រោយ​ពី​ឃាត់​ខ្លួន​ជនសង្ស័យខាងលើ​នេះ សមត្ថកិច្ច​ដកហូតបាន​អាវុធ​ខ្លី​៣ដើម និង​វត្ថុតាង​មួយ​ចំនួនទៀត ៕

កម្មកររោង​ចក្រដេ​រ​ស្បែក​ជើង​ MINGDA ធ្វើ​កូដ​​កម្ម​បោះ​តង់​កណ្ដាល​​ផ្លូវវ៉េងស្រេងបង្កការកកស្ទះចរាចរណ៍(មាន​វីដេអូឃ្លឹប)

Posted: 16 May 2013 09:52 PM PDT

កម្មកររោង​ចក្រដេ​រ​ស្បែក​ជើង​ MINGDA ធ្វើ​កូដ​​កម្ម​បោះ​តង់​កណ្ដាល​​ផ្លូវវ៉េងស្រេងបង្កការកកស្ទះចរាចរណ៍
រាជធានីភ្នំពេញ៖ កម្មកររោង​ចក្រ​ដេរ​ស្បែក​ជើង​ MINGDA ប្រមាណ​ជា២០០នាក់​បានធ្វើកូដ​កម្ម​បិទ​ផ្លូវ ដោយ​បោះ​តង់​ចំពាក់​កណ្ដាលផ្លូវបង្កឱ្យមានការកកស្ទះ​ចរាចរណ៍យ៉ាងខ្លាំង នាវេលា​ម៉ោង​១១ ព្រឹក​ថ្ងៃទី​១៧ ឧសភា​២០១៣ នៅ​តាមបណ្ដោយផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ភូមិ​ចោម​ចៅ​ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រុមហ៊ុន​សាន់ដេ​បញ្ជូន​​​ជនស​ង្ស័យ​៣នាក់​បន្ថែមទៀត​ទៅកាន់​ការិយាល័យនគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច

Posted: 16 May 2013 09:49 PM PDT

វត្ថុតាង​ត្រូវបាន​រឹបអូស
រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​៣នាក់ ដែលគេ​មិន​ទាន់​ត្រូវ​បានស្គាល់​អត្តសញ្ញាណ​​​នៅឡើយ ត្រូវបាន​ក្រុម​ហ៊ុន​សាន់ដេ ចាប់បញ្ជូន​​ទៅ​ការិយាល័យ​នគរ​បាលប្រឆាំង​បទល្មើស​​​សេដ្ឋ​កិច្ច ​នៅព្រឹក​ថ្ងៃទី​១៧ ​ឧសភា ២០១៣ នេះ វេលាម៉ោង​​១១ និង​៣០នាទី​ ពីបទ​ជាប់​ពាក់ព័ន្ធ​អំពើ​លួច​ថត​ចម្លង​​វីស៊ីឌី​រឿង​ព្រាយ​ដែកគោល ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​ពីក្រុមហ៊ុន ។

យន្ត​ហោះ​ធ្លាក់​​លើ​កំពូល​ភ្នំប្រទេស​នេប៉ាល់​របួស​អ្នក​ដំណើរ​21​នាក់​

Posted: 16 May 2013 09:29 PM PDT

យន្ត​ហោះ​ធ្លាក់​​លើ​កំពូល​ភ្នំប្រទេស​នេប៉ាល់​របួស​អ្នក​ដំណើរ​21​នាក់​
ភ្ញៀវ​ទេស​ចរ​សរុប​២១​នាក់​រង​របួស​ធ្ងន់​ស្រាល ​ក្នុង​ឧប​ទ្ទ​វ​ហេតុ​ធ្លាក់​យន្ត​ហោះ​​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នេ​បា៉ល់​ ខណ​ៈ​ព្យា​យាម​ចុះ​ចត​ នៅ​​អាកាស​យាន​ដ្ឋាន​លើ​កំពូល​ភ្នំ​ម៉ាវ​ អាន​ណា​ពូ​ណា​ ជា​ចំណុច​ទេស​ចរណ៍​ដ៏​សំខាន់​សម្រាប់​ជន​បរ​ទេ​ស​ក្នុង​ប្រទេស​នេបា៉ល់​ ។

ប៉ូលិស​រៀប​គម្រោង​លួច​រ​ថ​យន្ត​ដើម្បី​ឱ្យ​ម្ចាស់​​ចេះ​ប្រុង​ប្រយ័ត្ន​

Posted: 16 May 2013 09:25 PM PDT

​
ទី​ភ្នាក់​ងារ​ព័ត៌​មាន​អារ៉ាប់​ ប៊ី​ស៊ី​នី​ស​ញូវ​ កាល​ពី​ថ្ងៃ​ទី​១៥​ ឧសភា​ ​ផ្សាយ​ថា​ ប៉ូលិស​នៅ​ទី​ក្រុង​សា​ចា​ អេ​មី​រា៉ត​ អារា៉ប់​រួម​ នឹង​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​«លួច​រថ​យន្ត​»​ ដើម្បី​ឱ្យ​មនុស្ស​​ប្រុង​ប្រយ័ត្ន​លើ​ឧប្បត្តិ​ហេតុ​ បាត់​រថ​យន្ត​​ជំនួស​ឱ្យ​ការ​ពឹង​ផ្អែក​តែ​លើ​ប៉ូលិស​ ។ ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា​ ប៉ូលិស​ឬ​ក្រុម​ Watcher Team នឹង​បញ្ជូន​ភ្នាក់​ងារ​ទៅ​តាម​ទីតាំង​ផ្សេង​ៗ​ដូច​ជា​ នៅ​បរិ​វេណ​ខាង​ក្រៅ​

វាយ​កម្ទេច​រថ​យន្ត​ទំនើប​ព្រោះ​ខូច​ញឹក​ញាប់​ដើម្បី​បញ្ឈឺ​ចិត្ត​ក្រុម​ហ៊ុន​

Posted: 16 May 2013 09:23 PM PDT

​
ពិធី​តាំង​ពិព័រ​ណ៌​រថ​យន្ត​អន្តរ​ជាតិ​មួយ​ ក្នុង​ទី​ក្រុង​ជីង​តៅ​លើក​ទី​១២​ កាល​ពី​ថ្ងៃ​ទី​១៤​ ឧសភា​ កន្លង​មក​ កើត​មាន​ហេតុ​ការណ៍​ដ៏​ភ្ញាក់​ផ្អើល​មួយ​ដោយ​ម្ចាស់​រថ​យន្ត​មា៉ក​ Maserati បាន​យក​រថ​យន្ត​របស់​ខ្លួន​ ទៅ​វាយ​បំផ្លាញ​នៅ​កន្លែង​តាំង​ពិព័រ​ណ៌​ បញ្ឈឺ​​ឱ្យ​ក្រុម​ហ៊ុន​ដែល​ផលិត​រថ​យន្ត​ ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ជួស​ជុល​ ។

ព្យុះ​​កំបុត​ត្បូង​នៅ​រដ្ឋ​តិច​សាស់​ស្លាប់​ច្រើន​នាក់​​

Posted: 16 May 2013 09:22 PM PDT

ខ្យល់​ព្យុះ​កំបុត​ត្បូង​​នៅ​រដ្ឋ​តិច​សាស់​​
​បណ្តា​​អ្នក​​​​​ទទួល​ខុស​ត្រូវ​ថ្លែង​ថា មនុស្ស​ជា​ច្រើន​នាក់​រាយ​​ការណ៍​ថា​ស្លាប់​​​​​ ហើយ​​មនុស្ស​ប្រមាណ​ជា​១០០​នាក់​ទៀត​​ត្រូវ​របួស​​ ក្រោយ​ការ​វាយ​ប្រហារ​​នៃ​ព្យុះ​កំបុត​ត្បូង​​ដែល​វាយ​ប្រហារ​​កាល​ពី​​យប់​ថ្ងៃ​ទី​១៥ ឧសភា ​លើ​រដ្ឋ​តិច​សាស់​​របស់​សហ​រដ្ឋ​អាមេរិក​ ។ យោង​តាម​របាយ​ការណ៍​​របស់​​ទូរ​ទស្សន៍​ CNN ថា ​ខ្យល់​​​​​​ព្យុះ​កំបុត​ត្បូង​​វាយ​ប្រហារ​លើ​តំបន់ TARRANT HOOD ដាល់​ឡាស់​ និង

នារី​បម្រើ​កាមារម្មណ៍​របស់​កង​ទ័ព​ជប៉ុន​ ៖ អភិបាល​ក្រុង​អូសា​កា​ត្រៀម​​​សុំ​ទោស​

Posted: 16 May 2013 09:20 PM PDT

អភិបាល​ក្រុង​អូសាកា​
​ចំពោះ​បញ្ហា​នារី​បម្រើ​កាមារម្មណ៍​ដែល​ចាប់​បង្ខំ​ឱ្យ​មក​បម្រើ​កាមារម្មណ៍​របស់​កង​ទ័ព​​​ជប៉ុន​​កាល​ពី​សម័យ​សង្គ្រាម​​​លោក​លើក​ទី​២​ អភិបាល​ក្រុង​អូសាកា​និយាយ​​កាល​ពី​ថ្ងៃ​ទី​​​១៦​ ឧសភា​ថា លោក​ត្រៀម​សុំ​​ទោស ​​​។អភិបាល​ក្រុង​រូប​នេះ លោក​តូរូ ហាស៊ី​ម៉ូតូ​ ថ្លែង​ទៅ​កាន់​ទូរទស្សន៍​ថា ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​ជួប​ជាមួយ​​បណ្តា​​អតីត​នារី​​បម្រើ​កាមារម្មណ៍​ទាំង​នេះ​ ហើយ​ខ្ញុំ​សុំ​ទោស​​ចំពោះ​​អ្វី​ដែល​ជប៉ុន​

ពួក​រ៉ូ​ហ៊ីញ​យ៉ា​​ភូមា​សុខ​ចិត្ត​ប្រឈម​​​មុខ​នឹង​​ព្យុះ​​មិន​ទុក​ចិត្ត​អាជ្ញាធរ​

Posted: 16 May 2013 09:18 PM PDT

​ជំរំ​ជន​ភៀស​សម្រាប់​​ពួក​រ៉ូ​ហ៊ីញ​យ៉ា​
​​​ការ​បដិ​សេធ​របស់​ពួក​​រ៉ូ​ហ៊ីញ​យ៉ា​​ភូមា​ដែល​ពុំ​ព្រម​​ជម្លៀស​ចេញ​ពី​ជំរំ​ទាំង​ឡាយ​នៅ​ភាគ​​​ខាង​កើត​ភូមា​ ពេល​​ព្យុះ​​មហា​សេន​ MAHASEN ជិត​មក​ដល់​​បង្ហាញ​ពី​​ការ​មិន​ជឿ​ទុុក​ចិត្ត​​របស់​ពួក​​ជន​ជាតិ​​​ភាគ​តិច​កាន់​សាសនា​​អ៊ិស្លាម​​នៅ​រដ្ឋ​​រ៉ា​ឃីន​​​​នោះ​ចំពោះ​រដ្ឋា​ភិបាល​ភូមា​ ទោះ​បី​មាន​ការ​សន្យា​​រប​ស់ប្រធានា​ធិបតី​​លោក​ថេន​សេនថា នឹង​​ជួយ​​ប្រជា​ជន​ទាំង​អស់​ដោយ​​ពុំ​​រើស​អើង​​ក៏​

បួន​ចំណុច​ដែល​​អ្នក​គួរយល់​ដឹង​អំពី​ Oral Sex ​Oral Sex ​អាចជា​ផ្នែក​មួយ​ដ៏​រីក​រាយ​ និង​

Posted: 16 May 2013 09:14 PM PDT

ប្រ​កប​ដោយ​សុខ​ភាព​នៃ​ទំ​នាក់​ទំ​នង​មនុស្ស​ពេញ​វ័យ ។ ប៉ុន្តែ​មាន​បញ្ហា​អា​ក្រក់​-ល្អ​មួយ​ចំ​នួន​ដែល​មនុស្ស​ជាច្រើន​មិន​បាន​ដឹង​អំពី Oral Sex ។ ខាង​ក្រោមនេះ​ជា​រឿង​ពិត​៤​ចំណុច​ដែល​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់​ផ្អើល ៖

រ៉ឺម៉កកង់​មាន​លក្ខណៈ​ជា​ផ្ទះ​តូច​បំផុត​លើ​លោក​អាច​ដើរ​កម្សាន្ដ​ជា​គ្រួសារ​

Posted: 16 May 2013 09:12 PM PDT

​
យាន​ជំនិះ​ជា​ផ្ទះ​ដ៏​តូច​បំផុត​នៅ​លើ​ពិភព​លោក​អាច​ផ្លាស់​ទី​បាន​ដោយ​កម្លាំង​មនុស្ស​​ ជា​ប្រភេទ​រ៉ឺម៉ក​កង់​​ ដោយ​នៅ​ផ្នែក​ខាង​ក្នុង​មាន​កៅ​អី​សម្រាប់​អង្គុយ​៤​កន្លែង​ មាន​ចង្ក្រាន​ចម្អិន​អាហារ​ កន្លែង​លាង​ចាន​​ និង​គ្រែ​ដេក​ ។​ លោក​ អេនឌី​ សុនឌ័រ​ជាង​ជួស​ជុល​រថយន្ដ​ក្នុង​ទីក្រុង​ភូល​ ចក្រ​ភព​អង់​គ្លេស​បាន​បង្កើត​យាន​ជំនិះ​ខាង​លើ​ ដោយ​យក​លំ​នាំ​តាម​រថយន្ដ​ប៊េតហ្វត​ បាមម៊ី​ដោយ​កាត់​បរិវេណ​មុខ

សមត្ថកិច្ច​ឃាត់​ខ្លួន​នាយក​ក្រុមហ៊ុន​ រ៉ុក​ស្ទៀល​ ស៊ុនឡេង​ពាក់​ព័ន្ឋឆបោក​ប្រាក់​

Posted: 16 May 2013 09:10 PM PDT

នាយក​ក្រុម​ហ៊ុន​រ៉ុក​ស្ទៀល​ ស៊ុន​ឡេង ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន
រាជធានី​ភ្នំ​ពេញ៖ នាយក​ក្រុម​ហ៊ុន​ រ៉ុក​ស្ទៀល​ ស៊ុនឡេង​ ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើការ​ឃាត់​ខ្លួន តាម​ដីកា​ឲ្យ​ចូល​ខ្លួន​របស់​លោក​មាស​ ចន្ទ័​ពិសិដ្ឋ​ ព្រះ​រាជអាជ្ញារង​អម​សា​លា​ដំបូង​រាជធានី​ភ្នំ​ពេញ ដោយ​ពាក់​ពន្ឋ័ឆបោក​និង​ចេញ​មូល​ទាន​ប័ត្រអត់​សាច់ប្រាក់ ។ ការចាប់​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩និង​៤០នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ ឧសភា នៅ​ចំណុច​ផ្សារ​សុ​វណ្ណា ។ នាយក​ក្រុមហ៊ុន​ដែលសមត្ថកិច្ច​ឃាត់​ខ្លួ​ន​ឈ្មោះ​ យូ​ ស៊ុន​ឡេង​ ភេទប្រុស​ ស្នាក់​

សាកល​វិទ្យា​ល័យ​​ភ្នំពេញអន្តរ​ជាតិ​ធ្វើ​សិក្ខា​សាលា​ស្តីពី​ការ​ចម្លង​មេរោគអេដស៍​

Posted: 16 May 2013 08:50 PM PDT

សាកល​វិទ្យា​ល័យ​​ភ្នំពេញអន្តរ​ជាតិ​ធ្វើ​សិក្ខា​សាលា​ស្តីពី​ការ​ចម្លង​មេរោគអេដស៍​
រាជធានីភ្នំពេញ ៖ ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ​សហ​ការ​ជា​មួយ​សមា​គម​អភិ​វឌ្ឍន៍​​សុខ​ភាព​ប្រជាជន​ និង​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍​​បាន​រៀបចំ​ធ្វើ​សិក្ខា​សាលា​ស្តីពី​ «ការ​ចម្លង​​មេរោគ​អេដស៍» ​កាលពីវេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​​ថ្ងៃទី​១៧ ឧសភា ២០១៣ នៅសាលវិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!