Koh Santipheap Daily

Koh Santipheap Daily


ទំនាស់​ក្នុង​ក្លិប​ទៅ​ផ្ទះ​វិញ​ គេ​ដេញ​វាយ​បើក​ម៉ូតូ​រត់​ទៅ​បុក​ចិញ្ចើម​ផ្លូវ​ស្លាប់​ម្នាក់ របួស​២​នាក់​

Posted: 16 May 2013 01:08 AM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​៣​នាក់​ត្រូវជន​មិន​ស្គាល់​មុខ​ចំនួន​៦​នាក់​ ជិះ​ម៉ូតូ​​​២​គ្រឿងបើក​ដេញ​វាយ​ប្រសាច​នៅតាម​ដង​ផ្លូវ ហើយ​ព្យា​​យាម​បើក​ម៉ូតូ​​គេច​ខ្លួន​ទៅ​បុក​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​​ដួល​​បោក​​ក្បាល​ស្លាប់​ម្នាក់​នៅ​​នឹង​កន្លែង និង​២​នាក់​ទៀត​រង​របួស​ត្រូវបាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ។ គ្រោះ​ថ្នាក់​​​នេះ​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈានចូល​​​ថ្ងៃទី១៦ ឧសភា ២០១៣ ​នៅ​ចំណុច​​មុខផ្ទះលេខ​៥៦ ផ្លូវលេខ​៣១៥ សង្កាត់​បឹងកក់​

ព្យុះភ្លៀង​១​មេ​ធំ​បោក​បក់​រយៈ​ពេល​១​ម៉ោង​ ស្លាប់​ម្នាក់ របួស​៣​នាក់ រលំ​បាក់ និង​ប៉ើង​​ដំបូល​​ផ្ទះ​១៥២​ខ្នង​

Posted: 16 May 2013 01:03 AM PDT

ផ្ទះ​ប្រជា​ពលរដ្ឋ​រលំ​ដោយ​សារ​ព្យុះ​ភ្លៀង​
ខេត្ត​ព្រៃវែង ៖ ​ភ្លៀង​១​មេ​ដ៏​ធំ​ដែល​បោក​បក់​មក​លាយ​ឡំ​ជា​មួយ​ខ្យល់​​បក់​កន្ត្រាក់​​ដ៏​​ខ្លាំង​ផង​នោះ បាន​បោក​បក់​ទៅលើ​ស្រុក​ចំនួន​៤​នៃ​ខេត្ត​ព្រៃ​វែង ​ហើយ​បាន​បណ្តាល​ឱ្យ​កុមារី​ម្នាក់​បាន​ស្លាប់​ មនុស្ស​៣​នាក់​ផ្សេង​ទៀត​រង​របួស មេ​គោ​១​ក្បាល​បាន​ងាប់ ​និង​ផ្ទះ​១៥​២​ខ្នង បាន​ដួល​រលំ និង​ប៉ើង​​ដំបូល។ ​ព្យុះ​ភ្លៀង​​ដ៏ធំ​នេះ​បាន​ចាប់​​បង្អុល​ធ្លាក់​​កាលពី​វេលា​ម៉ោង​៤​ល្ងាចថ្ងៃទី​​១៥ ឧសភា ​២០១៣ ហើយ​បាន​បន្ត​បោក​បក់​អស់​រយៈ​ពេល​២​ម៉ោង ទើប​ស្ងប់​ស្ងាត់​​

​បាក់​អគារ​រោង​ចក្រ​​វីង​ស្តារ​ស៊ូ​សង្កត់​កម្ម​ករ អ្នក​ស្លាប់​ឡើង​៣​នាក់​​ហើយ ខណៈ​២​​នាក់​​របួស​

Posted: 16 May 2013 01:00 AM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​ស្វែង​រក​​ជន​រងគ្រោះ​កប់​ក្នុង​គំនរ​អគារ​
​ខេត្ត​​កំពង់​ស្ពឺ ៖ ​កម្ម​ករ​រោង​ចក្រ​វីងស្តារស៊ូ ២​នាក់​បាន​ស្លាប់ និង​របួស៣​នាក់​​ក្នុង​ហេតុ​ការណ៍​បាក់​​ផ្នែក​ខ្លះ​នៃ​អគារ​រោង​ចក្រ​ផលិត​ស្បែក​ជើងវីង​ស្តារស៊ូ​​​ កាល​ពីវេលា​ព្រឹក​ថ្ងៃទី​១៦ ឧសភា ២០១៣ ​នៅ​​ខាងលិច​ផ្សារ​ស័ង្កសី តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ឃុំ​មហា​​ឫស្សី ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ប៉ុន្តែ​ក្នុង​នោះ​អ្នក​របួស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​​ទៅ​ដល់​មន្ទីរ​ពេទ្យ ។

ខ្យល់​ព្យុះ​បំ​ផ្លាញ​ផ្ទះ​ប្រជាពល​រដ្ឋ​អស់២៤​ខ្នង​ នៅ​ស្រុក​លើក​ដែក​

Posted: 16 May 2013 12:48 AM PDT

ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​រលំ​ដោយ​សារ​ខ្យល់​ព្យុះ​
ខេត្ត​កណ្តាល​៖ ខ្យល់​ព្យុះ​កំ​ណាច​មួយ​បាន​បំផ្លាញ​ផ្ទះប្រជាពល​រដ្ឋ​អស់​២៤​ខ្នង​ កាលពីវេលា​ល្ងាច​ថ្ងៃ​ទី​១៥ ឧសភា​ ស្ថិត​ក្នុង​ភូមិ​ព្រែក​បាក់​ ឃុំ​ព្រែក​​​ទន្លាប់ ​ស្រុក​លើ​ដែក​ ។ នៅ​ក្នុង​​ឧប្បត្តិ​ហេតុគ្រោះ​ធម្ម​ជាតិ​នេះមិនបណ្តាលឲ្យ​ប្រជាពលរដ្ឋ​ណាម្នាក់​រង​គ្រោះ​ថ្នាក់​ឫ បាត់​បង់​ជីវិតនោះ​ទេ ។ លោក រស់​ ចាន់​ថា​ អធិការ​នគរបាល​ស្រុក​លើ​កដែក​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​ ខ្យល់ព្យុះ​បក់​បោក​បំ​ផ្លាញ​ផ្ទះ​ប្រជាពល​រដ្ឋ​បាក់​រាប​ដល់​ដី​អស់​ចំនួន​១៦​ខ្នង​ និង​​៨ខ្នង​ទៀត​រង​ការ​ខូច​ខាត​របើក​ដំបូលប៉ើង​តាម​ខ្យល់​ព្យុះ ។

ក្រសួង​​ទេស​ចរណ៍​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​​ព្រមព្រៀង​​កិច្ច​សហការ​អភិរក្ស​ស៊ីក្លូ

Posted: 16 May 2013 12:37 AM PDT

រាជធានីភ្នំពេញ៖ ក្រសួង​ទេសចរណ៍​បានចុះ​ហត្ថ​លេខាលើ​កិច្ច​ព្រមព្រៀង​​កិច្ច​​សហ​ការ​អភិរក្ស​​ស៊ីក្លូ​រវាង​សមាគម​ស៊ីក្លូ​ និង​​សហគមន៍​​ឧស្សា​ហកម្ម​​​ទេស​ចរណ៍​​ កាលពីវេលាម៉ោង​២ និង​៣០នាទីរសៀល​ថ្ងៃទី​១៦ ឧសភា ២០១៣ នៅក្រសួង​ទេសចរណ៍ ។

កាមរីឆ្លាម​ដឹកឈើ​រត់​គេច​ពីការតាម​​ប្រ​មាញ់​របស់​អ្នក​កាសែត​ ក្រឡាប់​ធ្លាយ​ចេញ​សុទ្ធ​តែ​ឈើធ្នង់

Posted: 16 May 2013 12:32 AM PDT

រថយន្ត​​​ដែល​ក្រឡាប់​​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​
ខេត្ត​ក្រចេះ​៖​រថយន្ត​កាម​រី​ដឹក​ឈើ​ប្រណីត​ធ្នង់​តម្រង់​ឆ្ពោះ​ទៅ​​ព្រំដែន​ បាន​ជួបឧប្បតិ្ត​​ហេតុ​ក្រឡាប់​បណ្ដាល​ឱ្យ​បុរស២នាក់​រងបួស​ធ្ងន់​និង​ស្រាល​ ក្រោយ​ពី​រថយន្ត​ព្យាយាម​បើក​រត់​គេច​ពី​កា​រ​តាម​ប្រមាញ់​របស់​អ្នក​កាសែត​។ឧប្បត្តិ​ហេតុ​នេះបាន​កើតឡើង​កាល​ពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃទី​១៥ ឧសភា ២០១៣ នៅ​លើផ្លូវ​កៅ​ស៊ូស្ថិតក្នុងឃុំពីរធ្នូរ ស្រុក​ស្នួល​ ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀត​ណាមច្រក​ត្រពាំង​ស្រែ។​ក្នុង​នោះបង្កឱ្យមនុស្ស​ពីរនាក់​រង​របួស​ធ្ងន់​

សំណើច៖ របៀបដែលតួរកំសត់បង្ហូរទឹកភ្នែកពេលសំដែង

Posted: 16 May 2013 12:30 AM PDT

អស់លោក-លោក​ស្រីទាំងឡាយ​ជាទីគោរព! បន្ទាប់ពី​លោកអ្នក​ហត់នឿយ​ខ្លាំងក្នុង​ការងារ រឿងមួយ​ចំនួន​ដែលអាច​ពញ៉ាក់ឲ្យ​លោកអ្នក​ផ្ទុះ​សំណើច ពិត​ជាអ្វី​ដែលលោក​អ្នកប្រាថ្នា​ចង់មើល​កម្សាន្តម្តង​ម្កាល។ ពេលនេះសូម​នាំអារម្មណ៍​លោកអ្នក​ទស្សនា​វីដេអូមួយ​នេះ ធានាថា​លោកអ្នក​ពិតជាទប់​សំណើច​មិន​បាន ដើម្បីកំដរ​ភាព​អផ្សុក សូម​អញ្ជើញ​ទស្សនា...

ស្ត្រីម្នាក់​ដេក​ស្លាប់​រហូត​ធុំ​ក្លិនស្អុយ​ទើបអ្នក​​ជិត​ខាង​ដឹង​បង្ក​ការ​ភ្ញាក់​ផ្អើល

Posted: 16 May 2013 12:21 AM PDT

សពជនរងគ្រោះដែល​ហើម​ស្អុយ​
រាជធានី​ភ្នំ​ពេញ៖ ស្រ្តី​ម្នាក់​ត្រូវបាន​អ្នក​ជិត​ខាង​ប្រទះ​ឃើញ​ដេកស្លាប់​ក្នុង​ផ្ទះ​របស់​ខ្លួន​រហូត​ធុំ​ក្លិន​ស្អុយ​ទើបបង្ក​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ព្រឹក​ថ្ងៃទី​១៦ ឧសភា ស្ថិត​ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមាន​ជ័យ​ ។

ក្រុម​អ្នក​កាសែត​ថៃ​ជួប​​ផ្លាស់​​ប្តូរ​បទ​ពិសោធន៍​ជា​មួយ​អ្នក​កាសែត​​កោះ​សន្តិ​ភាព​ (មានវីដេអូឃ្លីប)

Posted: 16 May 2013 12:20 AM PDT

ក្រុម​អ្នក​កាសែត​ថៃ​រូប​អនុស្សាវរីយ៍​ជាមួយ​អ្នក​កាសែត​កម្ពុជា
​រាជធានីភ្នំពេញ ៖ សមា​គម​អ្នក​កាសែត​ថៃ ដែល​ចូលរួម​ដោយ​បណ្តា​ស្ថាប័ន​​កាសែត​​ជាច្រើន​​ប្រចាំ​​នៅ​ក្រុង​បាង​កក​​ ប្រទេស​ថៃ ដឹក​នាំ​ដោយ​​លោក​ប្រាឌីត រួង​ឌីត (Pradit Ruangdit) រួម​ជា​មួយ​លោក​លៀង ដឺលុច មក​ពី​ក្លិប​អ្នក​កាសែត​កម្ពុជា​ ​បាន​អញ្ជើញ​ចូល​ជួប​សំណេះ​សំណាល​​ជា​មួយ​​អ្នក​​សារ​ព័ត៌​​មាន​កោះ​សន្តិ​ភាព​ កាល​ពី​​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ​២០១៣ ដោយ​មាន​លោក​ជា ហ្គារូដា ​នាយក​ប្រតិបត្តិ​ និង​លោក​យិន

ក្រុង​​ព្យុង​យ៉ាង​ ៖ សភាព​ការណ៍​​បន្ត​​តាន​តឹង​​នៅ​ឧបទ្វីប​​កូរ៉េ​

Posted: 16 May 2013 12:18 AM PDT

ាវា​ផ្ទុល​​យន្ត​ហោះ​​អាមេរិក​ចូល​រួម​ក្នុង​​សម​យុទ្ធ​ កែ
​ប្រទេស​កូរ៉េ​ខាង​​ជើង​​និយាយ​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា​ថា សភាព​ការណ៍​នៅ​តែ​បន្ត​​​​​តាន​តឹង​​ខ្លាំង​​នៅ​ឧបទ្វីប​កូរ៉េ​​​ក្នុង​ខែ​​ឧសភា ដោយ​សារ​​សម​យុទ្ធ​កង​នាវា​ចម្បាំង​រួម​រវាង​សហ​រដ្ឋ​អាមេ​រិក​ និង​កូរ៉េ​ខាង​ត្បូង​នា​ខែ​​​នេះ ។បទ​អត្ថា​​ធិប្បាយ​ចេញ​ផ្សាយ​​​នា​ថ្ងៃ​ទី​១៦ ឧសភា ក្នុង​កាសែត​​ RODOND SINMUN ​របស់​​បក្ស​ពល​ករ​​កូរ៉េ​និយាយ​ថា ប្រការ​ដែល​សហ​រដ្ឋ​អាមេរិក​​ និង​កូរ៉េ​ខាង​ត្បូង​ ប្រមូល​​ក្នុង​ដែន

​GDPត្រី​មាស​ទី​១​របស់​ជប៉ុន​កើន​០,៩%

Posted: 16 May 2013 12:16 AM PDT


ប្រទេស​ជប៉ុន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ឧសភា​ថា​ សេដ្ឋកិច្ច​របស់​ខ្លួន​បាន​កើន​ឡើង​ម្ដង​ទៀត​នៅ​ក្នុង​ត្រី​មាស​ទី១​ ។​ នេះ​ជា​ការ​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​ងើប​ឡើង​វិញ​ក្នុង​គ្រា​ដែល​ទីក្រុង​តូក្យូ​ និង​ធនាគារ​កណ្ដាល​ចាប់​ផ្ដើម​ជំរុញ​កំណើន​នៅ​ក្នុង​ប្រទេស​ ដែល​មាន​​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​លើ​ពិភព​លោក​មួយ​នេះ​ ។​

ការ​រលាយ​ទឹក​កក​អាច​បង្ក​ឱ្យ​នីវ៉ូ​ទឹក​សមុទ្រ​កើន​ខ្ពស់

Posted: 16 May 2013 12:14 AM PDT


ពិភព​លោក​អាច​ប្រឈម​មុខ​នឹង​គ្រោះ​មហន្ដ​រាយ​ដ៏​ធំ​ ក្រោយ​ពី​កម្រិត​នីវ៉ូ​ទឹក​សមុទ្រ​កើន​ខ្ពស់​ដល់​ទៅ​៦៨,៥៨​សង្ទី​​ម៉ែត្រ​នៅ​ក្នុង​ឆ្នាំ​២១០០​ ដោយ​សារ​តែ​ការ​រលាយ​ទឹក​កក​នៅ​ទ្វីប​អង់​តាក់​ទិក​ កោះ​ហ្គ្រីន​លែន​ កំពូល​ភ្នំ​អេនឌីស​ រួម​ទាំង​ភ្នំ​ហិមាល័យ​ ។​

ណាដាល់​ឈាន​ចូល​ជុំ​ទី​ 3 Rome Masters

Posted: 16 May 2013 12:12 AM PDT


កីឡា​ករ​លំដាប់​ទី​៥​ពិភពលោក​សញ្ជាតិ ​អេស្បា៉ញ​ រ៉ា​ហ្វា​អែល ណា​ដាល់ ​កាលពី​ថ្ងៃពុធ​ទី​​​១៥ ឧសភា ​បាន​យក​ឈ្នះ​កីឡាករ​​អីុតាលី​ Fabio Fognini ក្នុង​លទ្ធផល​២សិត​ទល់​នឹង​សូន្យ​គឺ​៦-១ និង​៦-៣ ឆ្លង​ផុត​ជុំទី​២ វាយកូន​បាល់​កម្មវិធី Rome Masters ដោយ​ក្តីរីក​រាយ​ ។​​ការ​ប្រកួតក្នុងជុំ​នេះ​ ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទី​ក្រុង​រ៉ូម ​ប្រទេស​អីុតាលី ។

Navardauskas ឈ្នះ​ដំណាក់​ទី​11 Tour of Italy

Posted: 16 May 2013 12:10 AM PDT


កីឡាករ​លី​ទុយ​អានី Ramunas Navardauskas បានសម្តែង​នូវក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់ពី​រូបគេ​យក​ឈ្នះ​ដំណាក់​ទី​​​១១​ប្រណាំង​កង់​កម្ម​វិធី​ Tour of Italy ​កាលពី​ថ្ងៃ​​ពុធ​ទី​១៥ ឧសភា ​កន្លង​មក​នេះ ។ ​ការ​ប្រណាំង​ក្នុង​​ដំណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទីប្រជុំ​ជន​ Vajont ប្រទេស​អីុតាលី ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៦ ឧសភា ២០១៣

Posted: 15 May 2013 11:59 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៦ ឧសភា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

សាល​ក្រម​ប្រកាស​​មិន​អនុញ្ញាត​​ឱ្យ​ដេវីត ឆាណាយវ៉ា​ នៅ​ក្រៅឃុំ​

Posted: 15 May 2013 11:55 PM PDT

​លោក​ដេវីត ឆា​ណាយវ៉ា ពេល​នាំទៅសវនាការ
រាជធានីភ្នំពេញ ៖ ​នៅព្រឹក​ថ្ងៃទី​១៦ ឧសភា នេះ ​សាលា​ដំបូង​​រាជ​ធានីភ្នំពេញ ​បានបើកសវនាការ​​​ជំនុំ​ជម្រះ​​លើ​ពាក្យ​បណ្តឹង​របស់​ជន​ត្រូវ​​ចោទ គឺ​លោក​ដេវីត ឆា​ណាយវ៉ា ដែលប្តឹង​សុំ​នៅ​ក្រៅឃុំ មុនសវនាការ​លើ​អង្គ​សេចក្តី ។

វីហ្គោ​លោក​មេ​បញ្ជា​ការ​រង​ស្រុក​កែវសីមា ​រង​ការ​បាញ់​ប្រហារ​ពី​ក្រុម​អភិ​រក្ស​ជីវ​ចម្រុះ​​សីមា​

Posted: 15 May 2013 11:54 PM PDT

រថយន្តដែល​រងការ​បាញ់​ប្រហារ​
ខេត្ត​មណ្ឌល​គិរី​ ៖ ហេតុការណ៍​ដ៏​តក់​ស្លុត​មួយ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ស្រុក​កែវសីមា ខណៈ​ពេល​មាន​សំឡេង​​គ្រាប់​កាំភ្លើង​ផ្ទុះឡើង​​ជា​ច្រើន​គ្រាប់​នា​ពេល​រាត្រី​ដែល​ធ្វើ​ឱ្យ​មនុស្ស​ម្នា​គ្រប់​គ្នា​នឹក​ស្មាន​ថា ជា​ករណី​ប្លន់​​តែ​​បែរ​ជា​សំឡេង​គ្រាប់​កាំភ្លើង ​បាញ់​​រះ​​របស់​កម្លាំង​​កង​រាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​​ដែល​​បម្រើ​ការ​នៅ​ស្នាក់​ការ​អភិ​រក្ស​ជីវ​ចម្រុះ​​សីមា​ទៅលើ​រថយន្ត​មេបញ្ជា​ការ​​រង​​កង​រាជ​អាវុធហត្ថ​ស្រុក​កែវ​សីមា សំណាង​ល្អ​

ក្លិប​តោ​ខៀវ Chelsea ​បំបាក់​ Benfica 2​ ​ទល់ 1លើក​ពាន​រង្វាន់​យូហ្វា​ខាប់​លើក​ទី1 ក្នុង​ប្រវត្តិ​សាស្ត្រ

Posted: 15 May 2013 11:45 PM PDT

​
ទី​បំផុត​ក្លិប​តោខៀវ​ Chelsea ​នៅ​តែរក្សា​ប្រវត្តិ​មិន​ចាញ់​ក្លិប​ Benfica​បាន​ជា​បន្ត​ទៀត​សម្រាប់​ជំនួប​គ្នា​លើក​ទី​បី ​ពោល​គឺ​គេ​បាន​យក​ឈ្នះ​ក្លិប​ Benfica​ ដោយ​លទ្ធ​ផល​ 2​ ទល់​នឹង​1​ក្នុង​​ពហុ​កី​ឡ​ដ្ឋាន ​Amsterdam ប្រទស​ហូ​ឡង់​ កាល​ពី​រា​ត្រីថ្ងៃ​ពុធ​ ​ទ​ី​ 15​​ ឧសភា ឆ្នាំ 2013 ។

ប៉ាក់គី​អាវ​រង​ការ​​ចោទ​ទិញ​សន្លឹក​ឆ្នោត​និង​ប្រើ​អំពើ​ហិង្សា​

Posted: 15 May 2013 11:35 PM PDT

ប៉ាក់គី​អាវ​រង​ការ​​ចោទ​ទិញ​សន្លឹក​ឆ្នោត​និង​ប្រើ​អំពើ​ហិង្សា​
ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​៨​ប្រភេទ​ទម្ងន់​មានី ​ប៉ាក់​គីអាវ ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ទិញ​សន្លឹក​ឆ្នោត​និង​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​សាធារណ​ៈ​របស់​ហ្វ៊ីលីពីន​កាលពី​រាត្រី​ថ្ងៃសៅរ៍ ​សប្តាហ៍​​កន្លងមក​នៅក្រុង General Santos City ប្រទេស​របស់ខ្លួន ​។ យោង​តាម​ដើម​ចោទ​គឺលោក Alfredo Belgica ដែលជា​អភិបាល​ខណ្ឌ​San Jose ​បាន​ឱ្យ​ដឹងថា ​ប៉ាក់​គី​អាវ ​និង​បក្ខ​​ពួក​​របស់ខ្លួន

សាលា​រាជធានីភ្នំពេញ​នឹង​បើក​កិច្ច​ប្រជុំ​គណៈ​បញ្ជា​ការ​ឯក​ភាព​រាជធានី​ ដើម្បី​ពង្រឹង​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​ទីក្រុង​

Posted: 15 May 2013 09:53 PM PDT

រាជធានីភ្នំពេញ​ ៖ សាលា​រាជធានីភ្នំពេញ នឹង​បើក​កិច្ច​ប្រជុំ​គណៈ​បញ្ជា​ការ​ឯក​ភាពរាជ​ធានីភ្នំពេញ នៅ​វេលា​ម៉ោង​៣​​​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ២០១៣ ​នេះ​ ក្រោម​អធិបតីភាព​លោក​ប៉ា សុជាតិវង្ស ​អភិ​បាល​នៃ​គណៈអភិ​បាល​រាជធានី​ភ្នំពេញ និង​មន្ត្រីពាក់​ព័ន្ធ​ក្រោម​​ឱវាទ​សាលា​ក្រុង​ភ្នំពេញទាំង​អស់ ។

អនុ​ស្សរណៈ​យោគ​​យល់​គ្នា​រវាង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា​ និង​ក្រុម​ហ៊ុន​ស្រា​បៀរ​កម្ពុជា​

Posted: 15 May 2013 09:26 PM PDT

រាជធានីភ្នំពេញ ៖ ពិធី​ចុះ​អនុ​ស្សរណ​នៃ​ការ​យោគ​យល់​គ្នា​រវាង​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ជា​មួយ​ក្រុម​ហ៊ុន​ស្រា​បៀរ​កម្ពុជា​ខេម​ប្រ៉ូវ ក្រោម​អធិបតី​ភាព​លោក​ថោង​ ខុន រដ្ឋ​​មន្ត្រី​ក្រសួង​ទេស​ចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក​វេជ្ជ​បណ្ឌិត​ សាយ សាណា​ភូមាស៊ី អគ្គ​នាយក​ក្រុម​ហ៊ុន ។

ផ្ទះ​ប្រជា​ពលរដ្ឋ​១៥​ខ្នង​បាន​រលំ ក្នុង​នោះ​៤​ខ្នង​រលំ​បាក់​ទាំង​ស្រុង​ដោយ​សារភ្លៀង​​ខ្យល់​

Posted: 15 May 2013 09:02 PM PDT

ខេត្ត​កំពង់​ធំ ៖ ផ្ទះ​ប្រជា​ពលរដ្ឋ​នៅភូមិ​នីពេជ្រ​ខ ឃុំ​នីពេជ្រ ស្រុក​កំពង់​ស្វាយ ចំនួន​១៣​ខ្នង បាន​រលំ ក្នុង​នោះ​២​ខ្នង​បាន​រលំ​បាក់​អស់​ទាំង​ស្រុង និង​ផ្ទះ​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ព្រៃ​ម្រៃ ឃុំ​ផាន់​ញើម ស្រុក​ប្រាសាទ​​បល្ល័ង្ក ចំនួន​២​ខ្នង​ ត្រូវ​រលំ​បាក់​ទាំង​ស្រុង​​ ដោយ​សារ​ភ្លៀង​លាយឡំ​ជា​មួយ​ខ្យល់​បក់​បោក​យ៉ាង​

បុរស​ម្នាក់​​ត្រូវគេ​ចាក់​មួយសម​ចាក់​អន្ទង់​​ចំ​ដើម​ទ្រូង​ ស្លាប់​ភ្លាមៗ​​ក្នុង​ថ្លុក​ឈាម​នៅ​ស្វាយ​ជ្រំ​

Posted: 15 May 2013 09:00 PM PDT

ខេត្ត​ស្វាយរៀង ៖ ​បុរស​វ័យ​៤៦​ឆ្នាំ ​ត្រូវគេ​ចាក់​នឹង​សម​ចាក់​អន្ទង់​ចំ​ដើម​ទ្រូង​ខាង​ឆ្វេង​លិច​​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ថ្លុក​ឈាម​គួរ​ឱ្យ​សង្វេគ ។ ករណី​នេះ​កើតឡើង​​កាល​ពី​ថ្ងៃទី​១៥ ឧសភា ២០១៣ វេលា​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក​នៅ​​ភូមិ​ទួលខ្ពស់ ឃុំ​ចំបក់ ​ស្រុក​ស្វាយ​ជ្រំ ។ បើ​​តាម​សមត្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ឈ្មោះ​សុខ ណក់ ​ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​-ឃុំ​​កើត​ហេតុ​ខាងលើ​ ហើយ​ជន​សង្ស័យ

សម្តេច ហ៊ុន សែន ៖ ព្រះអង្គម្ចាស់ធម្មិកោ ជាអតីតទាហាន លន់ នល់

Posted: 15 May 2013 08:46 PM PDT

សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បានមានប្រសាសន៏​ធ្ងន់ៗថា​ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​ មិនមានសិទ្ឋិ​ប្រើពាក្យថា​ជាអ្នកការពាររាជា​និយម​ ជាអ្នកការពារ​ព្រះមហាក្សត្រ និងជាអ្នក​ការពារសង្គមរាស្រ្ត​និយមបានទេ ​ពីព្រោះព្រះអង្គម្ចាស់​ធម្មិកោ ជាទាហាន​លន់ នល់​ ដែលបានចូលរួម​ចំណែកធ្វើរដ្ឋប្រហារ​​ទម្លាក់សម្តេច​ព្រះនរោត្តម​សីហនុ​​កាលពី​ឆ្នាំ១៩៧០ ។

អាមេរិក​គ្រោង​រឹត​បន្តឹង​លើ​អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​

Posted: 15 May 2013 08:43 PM PDT

​
បច្ចុប្បន្ន​ការ​បើក​បរ​​នៅ​សហ​រដ្ឋ​អាមេរិក​ កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​ ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ការ​សេព​គ្រឿង​ស្រវឹង។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ រដ្ឋា​ភិបាល​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​បង្កើន​បទ​ដ្ឋាន​ រឹត​បន្តឹង​លើ​អ្នក​បើក​បរ​ដែល​ស្រវឹង​ ដើម្បី​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។

អ្នក​ទទួល​ខុស​ត្រូវ​​កូរ៉េ​ខាង​ជើង​​ម្នាក់​ទទួល​ទីប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​​

Posted: 15 May 2013 08:36 PM PDT

ទីប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​
​លោក​គីម យ៉ុង​អីុល អ្នក​ទទួល​ខុស​ត្រូវ​​ជាន់​ខ្ពស់​របស់​​កូរ៉េ​ខាង​ជើង​​១​រូប​​បាន​ជួប​កាល​ពី​ថ្ងៃ​ទី​១៥ ឧសភា ជាមួយ​​ទីប្រឹក្សា​​ម្នាក់​​របស់​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​​​លោក​ស៊ីន ហ្សូ​​អាបេ ​ដើម្បី​​ពិភាក្សា​​​​​​​ពី​​ទំនាក់​ទំនង​​រវាង​​ប្រទេស​ទាំង​២ ។ទីភ្នាក់​ងារ​​ព័ត៌​មាន​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​ KCNA គូស​បញ្ជាក់​ថា លោក​គីម លេខា​ធិការ​គណៈ​កម្មាធិការ​កណ្តាល​បក្ស​ពល​ករ​កូរ៉េ​​​ បាន​ជួប​​ពិភាក្សា​​ជាមួយ​លោក​ អីុ​សា​អូ​

ក្រុម​ហ៊ុន អូ អឹម ស៊ី បង្ហាញ​ម៉ូតូ nex FI និង Let's ឆ្នាំ​២០១៤

Posted: 15 May 2013 08:35 PM PDT

ពិធីតាំងបង្ហាញ​ម៉ូតូ​ស៊េរីថ្មី nex FI និង Let's ឆ្នាំ​២០១៤
រាជធានីភ្នំពេញ ៖ ​ក្រុម​ហ៊ុន អូ អឹម ស៊ី នា​រសៀល​​ថ្ងៃទី​១៥ ឧសភា ២០១៣ ​បាន​រៀបចំ​ពិធី​បង្ហាញ​ម៉ូតូ nex FI និង Let's ​ស៊េរី​ឆ្នាំ​២០១៤ ​ក្រោម​អធិបតី​ភាព​លោក​ឧកញ៉ា ​ស៊ីវ ថៃ ទី​ប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន និង​ជា​នាយក​ក្រុម​ហ៊ុន​ អូ អឹម ស៊ី និង​លោក Kazuhiro Shiratori នាយក​រោង​ចក្រ Cambodia Suzuki Motor ។

អាមេរិក​ពិន័យ​ក្រុម​ហ៊ុន​ឱសថ​ធំ​បំផុតរបស់​ឥណ្ឌា​500​លាន​ដុល្លារ​ពី​បទ​លក់​ឱសថ​ក្លែង​ក្លាយ​

Posted: 15 May 2013 08:34 PM PDT

​
​អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ពិន័យ​ក្រុម​ហ៊ុន​ផលិត​ឱសថ​ឥណ្ឌា​ Ranbaxy កាល​ពី​ថ្ងៃ​ទី​១៣​ ឧសភា​ នូវទឹក​ប្រាក់​៥០០​លាន​ដុល្លារ​​អាមេរិក​បន្ទាប់​ពី​រក​ឃើញ​ថា​ ក្រុម​ហ៊ុន​មាន​កំហុស​ក្នុង​ការ​លក់​ឱសថ​ក្លែង​ក្លាយ​នៅ​អាមេរិក។​ក្រុម​ហ៊ុន​ Ranbaxy US ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ Ranboxy Laboratories Limited មាន​មូល​ដ្ឋាន​នៅ​ជិត​ទីក្រុង​ញូវ​ដេលី​ជាប់​ចោទ​ពី​បទ​ចែក​ចាយ​

គណបក្សសង្គ្រោះជាតិ ត្រូវ គជប ទទួលស្គាល់និងចុះបញ្ជីផ្លូវការហើយ

Posted: 15 May 2013 08:27 PM PDT

ប្រភពពីមន្រ្តី​ព័ត៌មាននៃ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​(គជប) បានឲ្យដឹង​នៅមុននេះបន្តិច​ថា គណបក្សសង្រ្គោះជាតិ​​ដែលកើតចេញ​ពីការរួមបញ្ចូល​​រវាងគណបក្ស​​សមរង្ស៊ី ​និង គណបក្សសិទ្ឋិ​មនុស្សនោះ​ ត្រូវបាន គជប​ ទទួលស្គាល់និងចុះបញ្ជី​ផ្លូវការហើយ​ នៅព្រឹកថ្ងៃទី១៦​ ឧសភា ២០១៣នេះ​ ។ មកទល់នឹង​ម៉ោង១០និង៣៥

ប្រកាស​តែង​តាំង​លោកស្រី​​ បេន​ ជា​អភិ​បាល​ខេត្ត​តាកែវនិង​អ​ភិ​បាល​ក្រុង ស្រុក​១០រូប​ទៀត

Posted: 15 May 2013 08:21 PM PDT

ពិធីប្រកាស​តែង​តាំង​
ខេត្តតាកែវ ៖ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី ​និង​ជា​ប្រធាន​​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​រដ្ឋ​បាល​ បាន​អញ្ជើញ​​​ជាអធិបតី​ក្នុង​ពិធីតែង​តាំង​អភិ​បាល​ខេត្ត​ថ្មី​ គឺ​លោក​ស្រី បេន ដែល​ជា​អភិ​បាល​ខេត្ត​ចាស់​ត្រូវ​ប្រកាស​តែង​តាំង​ចូល​កាន់​តំណែង​​ជាអភិ​បាល​ខេត្ត​ថ្មី ។ក្នុង​នោះ​លោក​ កាន់​ វុទ្ធី​ អតីតអភិបាលរងខេត្ត​ត្រូវ​ផ្លាស់​ប្ដូរ​ទៅជា​អភិបាល​រង​ខេត្ត​ព្រះ​វិហារវិញ​ ហើយ​ជំនួសដោយ​លោក​ ណុប ក្រិល​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!