Koh Santipheap Daily

Koh Santipheap Daily


ខឹងម្តាយ​ដក​តូប​មិន​ឱ្យ​​លក់​ដូរ​ជិះ​ម៉ូតូ​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​ទាំង​យប់​​លិច​បាត់​​ព្រឹក​ឡើង​រាវ​ឃើញ​

Posted: 12 May 2013 12:52 AM PDT

សពជនរងគ្រោះដែលរកឃើញ
​រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​កាលពីវេលា​ម៉ោង​​៩​និង​៥​នាទី​យប់​ថ្ងៃទី​១០ ឧសភា ២០១៣ ​​​ស្លាប់​ដូច​បំណង​​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​​​ជួល​ជនជាតិ​អ៊ិស្លាម​​រាវ​រក​សព​ឃើញ​កាល​ពីព្រឹកថ្ងៃទី​១១ ឧសភា ​នាំយក​​ទៅធ្វើ​បុណ្យ​តាម​​ប្រពៃណី។ ទាក់ទិន​នឹងការ​ធ្វើ​អត្ត​ឃាត​នេះ​​​ក្រុម​គ្រួសារ​​ជន​រងគ្រោះ​បាន​ឱ្យ​ដឹងថា ដោយ​សារ​​តែ​មាន​វិបត្តិ​ក្នុង​​គ្រួសារ​​ខឹង​ម្តាយ​ដក​តូប​លក់​​ដូរ​នៅ​ផ្សារ​អូរឫស្សី​ទៅ​

ដើម​អាកាស្យា​ជើង​កប​នៅ​ព្រៃនប់ ​ស្រូប​យក​ជីវិត​អ្នក​ដំណើរ​​២​ខែ​ជាប់ៗគ្នា​

Posted: 12 May 2013 12:42 AM PDT

ខេត្ត​ព្រះសីហនុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​កើត​​ឡើង​រវាង​រថយន្តឡង់​គ្រីស្ស័រ​​ និង​ម៉ូតូ​ស្គូពី​ បណ្តាល​ឱ្យ​ម្ចាស់​​ម៉ូតូ​រង​របួស​ធ្ងន់ ឯ​ឡាន​រេ​ចង្កូត​ទៅ​បុក​ដើម​អាកាស្យា​ក្បែរ​នោះ ​បណ្តាល​ឱ្យ​​ខូច​ខាត​​យ៉ាង​ដំណំ​ ហើយ​អ្នក​​ដំណើរ​៥​នាក់​ក្នុង​រថយន្ត​នោះព្រលឹង​ចុងសក់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្សារ​ស្មាច់​ដែង ​ភូមិ​ស្មាច់​ដែង ឃុំរាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ ​វេលា​ម៉ោង​១​និង​៤០​នារី​រសៀល​ថ្ងៃទី​១២

លោក​ជា ចាន់តូ​ ចែក​​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​​ជូន​ប្រជា​ពលរដ្ឋ​៤៣៩​គ្រួសារ នៅ​ស្រុក​ស្ទោង

Posted: 12 May 2013 12:31 AM PDT

ខេត្តកំពង់ធំ ៖ នៅ​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នឹង​រៀបចំពិធីចែក​​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​​​​ចំនួន​៤៣៩​គ្រួសារ​ក្រោម​អធិបតី​ភាព​លោក​ជា ចាន់​តូ ទេសា​ភិបាល​​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ជា​​តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋម​ន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ព្រមទាំងមាន​ការ​ចូលរួម​ពី​លោក​អភិ​បាល​ អភិ​បាល​រង​ខេត្ត អភិ​បាល​ អភិ​បាលរង​ស្រុក អធិការ​ស្រុក​ មន្ត្រី​មន្ទីរ​ជុំវិញ​ខេត្ត និង​មន្ត្រី​ថ្នាក់​ដឹកនាំ​

​អតីត​អ្នក​នាំ​ពាក្យ​​វិមាន​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​បដិ​សេធ​​ការ​ចោទ​​​ប្រកាន់​​ចាប់​រំលោភ​​​​​តែ​សុំ​ទោស​

Posted: 12 May 2013 12:15 AM PDT

លោក YOON CHANG JUNG ក្នុង​សន្និ​សីទ​កា​សែត
​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ​វេលា​ម៉ោង​១០ ក្នុង​ភោជនីយ​ដ្ឋាន​​មួយ​​ ស្ថិត​នៅ​​កណ្តាល​ក្រុង​​សេ​អ៊ូល​ អតីត​អ្នក​នាំ​ពាក្យ​​វិមាន​ប្រធានា​ធិបតី​​កូរ៉េ​ខាង​ត្បូង​​ គឺ​វិមាន​ខៀវ លោក YOON CHANG-JUNG បាន​ធ្វើ​ការ​ពន្យល់​​ក្រោយ​មាន​ការ​ចោទ​ប្រកាន់​​លោក​ថា ​ចាប់​រំលោភ​​រួម​ភេទ​​​​លើ​នារី​​​​​ហាត់​ការ​ម្នាក់​​នៅ​ក្រុង​​​​​​​​វ៉ាស៊ីន​​តោន​​​ ដោយ​​​លោក​​បដិ​សេធ​​ការ​ចោទ​ប្រកាន់​នេះ​ តែ​លោក​សុំ​ទោស​ចំពោះ​​ប្រជា​ជន​ និង​ចំពោះ​លោក​ស្រី​ប្រធា

ស្រវឹង​បើក​ម៉ូតូ​ទៅ​ចង​កំហឹង​ជា​មួយ​បង្គោល​ចិញ្ចើម​ផ្លូវ​​រង​របួស​ម្នាក់​

Posted: 12 May 2013 12:12 AM PDT

ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​
​រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​​រង​របួស​បែក​មុខ​បែក​មាត់​ដួល​ដេក​សន្លប់​នៅ​លើ​ចិញ្ចើម​ផ្លូវ ខណៈ​​​ជិះ​ម៉ូតូទាំង​សភាព​ស្រវឹង​​ទៅ​បុក​បង្គោល​​មុខ​ក្រសួង​សាធារណ​ការ​ដាំ​តាម​ចិញ្ចើម​​ថ្នល់​ជា​សញ្ញា ។ ហេតុ​ការណ៍​​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​១១ ឧសភា ​២០១៣ ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ទល់​មុខ​រោង​ចក្រ​សួន​វឌ្ឍនៈ ​ស្ថិតក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ ។

គិត​មក​ត្រឹម​​ដើម​ខែឧសភា ​ខេត្ត​មណ្ឌល​គិរី ​សម្រេច​ការ​វាស់​វែង​ដី​បាន​ចំនួន​១៩.៦៥៣​ក្បាល​ដី​

Posted: 12 May 2013 12:09 AM PDT

ការ​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​​ប្រជា​ពលរដ្ឋ​
រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធីចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​​ប្រជា​ពលរដ្ឋ​ចំនួន​៥៣៧​គ្រួសារ នៅ​ភូមិ​អូរ​ណា និង​ភូមិ​ឆ្នែង ​ឃុំ​ស្រែ​ខ្ទុម ​ស្រុក​កែវ​សីមា ​ខេត្ត​មណ្ឌលគិរី ​កាលពីថ្ងៃទី​១១ ឧសភា ​២០១៣ នេះ លោក​ទេស​រដ្ឋ​មន្ត្រី អឹុម ​ឈុន​លឹម ​រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី​នគរូប​នីយ​កម្ម​ និង​សំណង់​បាន​មាន​ប្រសាសន៍​​ថា គិត​មក​ដល់​ត្រឹម​ថ្ងៃទី​៨ ឧសភា ​២០១៣ ​ខេត្ត​មណ្ឌល​គិរី​ សម្រេច​ការ​វាស់វែង​បាន​​១៩.៦៥៣​​ក្បាល​ដី​ ស្មើ​នឹង​ប្រមាណ​​២៧.៨៧១​

បោះ​ឆ្នោត​សភា​នៅ​ប៉ាគី​ស្ថាន​គណប​ក្ស​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក​សារី​​​ហ្វ​​ជា​អ្នក​ឈ្នះ​

Posted: 12 May 2013 12:08 AM PDT

លោក​ណា​វ៉ាស់​​​ សារីហ្វ​ ប្រកាស​​ពី​ជ័យ​ជម្នះ​
អតីត​​នាយក​រដ្ឋ​មន្ត្រី​​​ប៉ាគី​ស្ថាន​​ លោក​ណា​វ៉ាស់​ សារីហ្វ​ ប្រកាស​​ពី​ជោគ​ជ័យ​​នៃ​គណ​បក្ស​​លោក​ ក្រោយ​​ការ​​បោះ​ឆ្នោត​​សភា​កាល​ពី​ថ្ងៃ​​ទី​១១ ឧសភា នៅ​ប៉ាគី​ស្ថាន​ ដោយ​លោក​​ប្រកាស​​ចាប់​ដៃ​​ជាមួយ​​គូ​ប្រជែង​ទាំង​ឡាយ ។​ ​ក្នុង​ការ​បោះ​ឆ្នោត​​នេះ​​ អត្រា​​​​​​អ្នក​​​ចូល​រួម​​​​មាន​ត្រឹម​តែ​ជិត​៦០%​ ​​រួច​ពេល​​ឃោសនា​​បោះ​ឆ្នោត​មាន​ការ​វាយ​ប្រហារ​​​នានា​របស់​ពួក​​​បះ​បោរ​​ បណ្តាល​ឱ្យ​មនុស្ស​​​​ស្លាប់​យ៉ាង​តិច​២៦​នាក់​ ។

វាយ​ប្រហារ​​ដោយ​រថយន្ត​​បង្កប់​គ្រឿង​​ផ្ទុះ​2​នៅ​តួក​គី​ក្បែរ​ព្រំ​ដែន​​​ស៊ីរី​​ស្លាប់​​​43នាក់​

Posted: 12 May 2013 12:06 AM PDT

 ទិដ្ឋ​ភាព​​ខូច​ខាត​នៅ​កន្លែង​​វាយ​ប្រហារ
​រថ​យន្ត​​បង្កប់​គ្រឿង​ផ្ទុះ​២​​បាន​ផ្ទុះ​កាល​​​​​ពី​ថ្ងៃ​ទី​១១ ឧសភា នៅ REYHANLI ភាគ​ខាង​ត្បូង​​តួក​គី​ ជិត​ព្រំដែន​​ជាមួយ​ស៊ីរី​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​យ៉ាង​តិច​៤៣​នាក់​ និង​របួស​​ប្រមាណ​ជា​១០០​នាក់​ ដោយ​អាជ្ញា​ធរ​តួក​គី​​បរិហារ​ថា ការ​វាយ​ប្រហារ​​ទាំង​នេះ​​មាន​ការ​ទាក់​ទិន​​​រវាង​ពួក​អ្នក​​​វាយ​ប្រហារ​ និង​របប​ក្រុង​​ដាម៉ាស់ ។

កម្មការិនី​កាត់​ដេរ​​បង់​ក្លា​ដែស​​ម្នាក់​ក្រោយ​បាក់​អគារ​17​ថ្ងៃ​រក​ឃើញ​នៅ​រស់​​​ដ៏​អស្ចារ្យ​

Posted: 12 May 2013 12:02 AM PDT

​នាង​រីស្មា​ អីុ​ស្លាម​ ដែល​រក​ឃើញ​នៅ​រស់​​ក្រោយ​១៧​ថ្ងៃ​​ជាប់​ក្រោម​​គំនរ​បាក់​បែក​
ក្រុម​គ្រូ​ពេទ្យ​​បង់​ក្លា​ដែស​​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១១ ឧសភាថា ​នាង​រី​ស្មា​ RESHMA ជា​នារី​អស្ចារ្យ​ដែល​អាច​នៅ​រស់​​រាន​​មាន​ជីវិត​ ក្រោយ​ជាប់​ក្រោម​គំនរ​បាក់​បែក​​នៃ​​អគារ​​រោង​ចក្រ​​កាត់​ដេរ​​មួយ​រយៈ​ពេល​​ដល់​ទៅ​១៧​ថ្ងៃ​​នោះ​មាន​សុខ​​​ភាព​ល្អ ហើយ​​នា​ង​មាន​កម្លាំង​ពលំ​​ឡើង​វិញ​បន្តិច​​ម្តង​ៗ​ហើយ ។ លោក​វេជ្ជ​បណ្ឌិត​​ FAKRUL ISLAM ក្រោយ​ពី​​ការ​និយាយ​​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ឧសភា ​​ជាមួយ​យុវ​នារី​អាយុ​​១៨​ឆ្នាំ​រូប​នេះ​អះ​អាង​ថា នាង​​ពុំ​បាត់​បង់​​ក្តី​

ប្រដាល់​​ក្បាច់​គុន​បុរាណ​ខ្មែរ​ដណ្តើម​ខ្សែ​ក្រវាត់​ ខេស៊ីមែន ទម្ងន់​៦៥​គីឡូ​ក្រាម ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅលើ​កីឡា​ករ លួន សុខខេង

Posted: 11 May 2013 11:53 PM PDT

រាជធានីភ្នំពេញ ៖ ការប្រកួត​កីឡា​​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់ ខេស៊ីមែន ទម្ងន់​៦៥​គីឡូក្រាម ​រវាង​កីឡា​ករ លួន សុខខេង មក​ពី​ក្លិប​សិង្ហ​​កីឡា និង​កីឡា​ករ ពុទ្ធ​ ឆាយរិទ្ធី មក​ពី​​ក្លិប​ពុទ្ធ​សិរីវង្ស​ព្រែកតាទែន ជា​លទ្ធ​ផល​ចំណាត់​ថ្នាក់​​លេខ​៣ បាន​ទៅលើ​កីឡា​ករ លួន សុខខេង ។ បន្ទាប់​ពី​ក្លិប​សិង្ហ​កីឡា​មួយ​នេះ​បាន​យក​ឈ្នះ​​លើ​កីឡាករ​ ពុទ្ធ​ ឆាយរិទ្ធី ដោយ​ពិន្ទុ ប្រកួត​លើ​សង្វៀន​ CTN វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១២ ឧសភា ២០១៣ នេះ

លោក​នុត ពុធដារ៉ា នាំ​អំណោយ​សម្តេច​តេជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​១០​គ្រួសារ​​នៅសង្កាត់​ដង្កោ

Posted: 11 May 2013 11:50 PM PDT

ការ​យក​អំណោយ​ចែក​ជូនដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​
​រាជធានីភ្នំពេញ ៖ ​លោក​នុត ពុធដារ៉ា ជំនួស​ការ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​ជា​អភិ​បាល​​ខណ្ឌដង្កោ ​បាន​នាំ​យក​អំណោយ​របស់​​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទៅចែក​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ក្រីក្រ​ចំនួន​១០​គ្រួសារ​ដែល​កំពុង​ជួប​ការ​ខ្វះខាត ។ ពិធី​នេះ​បាន​ប្រព្រឹត្ត​​ទៅកាល​ពី​ព្រឹកថ្ងៃទី១១ ឧសភា ២០១៣ ​នៅសង្កាត់​ដង្កោ ខណ្ឌ​​​ដង្កោ ​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​​លោក លោក​ស្រី​

បុរសម្នាក់ជិះឡានLuxus ពីក្រុងសួងមកលោតទឹកសម្លាប់ខ្លួននៅស្ពានគីហ្សូណា (មានវីដេអូឃ្លីប)

Posted: 11 May 2013 11:14 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​កំពង់ចាម ៖ បុរសម្នាក់​បានស្លាប់​ហើយ បន្ទាប់ពីជិះ​រថយន្តLuxus RX 300 ព៌ណខ្មៅ ជាមួយបងប្រុស មកដល់ស្ពាន​គីហ្សូណាក៏បើកទ្វាររថយន្ត​​រត់ឡើងលើបង្កាន់​ដៃស្ពាន​ហើយ​លោត​ទម្លាក់​ខ្លួនចូល​ក្នុងទន្លេ​មេគង្គ ។ ហេតុការណ៏នេះ​បានកើតឡើងកាលពី​ម៉ោង១២និង២០នាទី​ថ្ងៃត្រង់ ថ្ងៃទី​១២ ឧសភា​ ២០១៣ ។ បុរសដែលស្លាប់​នេះឈ្មោះ​ លី តោគង់ អាយុ ៣០ឆ្នាំ រស់នៅ​ក្នុងភូមិ-សង្កាត់ និងក្រុងសួង ខេត្តកំពង់ចាម ។

ក្មេង​​ស្រី​អាយុ​៧​ឆ្នាំ ​ត្រូវបាន​គេ​ចាប់​យក​ទៅ​រំលោភ​​

Posted: 11 May 2013 10:38 PM PDT

ខេត្ត​កំពង់ធំ ៖ ក្មេង​​ស្រីអាយុ​៧​ឆ្នាំ ត្រូវបាន​គេ​ចាប់​នាំ​យក​ទៅ​រំលោភ​កាលពីវេលាម៉ោង​៨​និង​៥​នាទី​​យប់​ថ្ងៃទី​១១ ឧសភា ២០១៣ សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹង​សែន ។

បាត់​ទូរស័ព្ទ​ចោទ​អ្នក​យក​មក​ធ្វើ​លួច​ ប្រវាយ​ប្រតប់​គ្នា​ សមត្ថ​កិច្ច​ឃាត់​ខ្លួន​

Posted: 11 May 2013 10:10 PM PDT

រាជធានីភ្នំពេញ ៖ នៅ​ហាង​លក់ និង​ជួស​ជុល​ទូរស័ព្ទ​មួយកន្លែង​ស្ថិត​នៅមុខផ្សារ​បឹង​ត្របែក​ប្លាសា ​មាន​ជម្លោះ​​វាយ​តប់​កើតឡើង​រហូត​​ឈានដល់​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ធ្វើការអប់រំ ។ ហេតុការណ៍​​នេះ​​កើតឡើង​​កាលពីវេលា​ម៉ោង​១១​និង​៥០​នាទី​​​ថ្ងៃទី​១២ ឧសភា ២០១៣ ​ស្ថិតនៅ​​ទល់​មុខ​ផ្សារ​បឹង​ត្របែក សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

ជនជាតិ​បារាំង​ម្នាក់​ដេក​ស្លាប់​ក្នុង​ផ្ទះ​ជួល​មិន​ដឹង​មូល​ហេតុ​

Posted: 11 May 2013 10:05 PM PDT

រាជធានីភ្នំពេញ ៖ មាន​ការភ្ញាក់​​ផ្អើល​មួយ​កើតឡើង​ដោយ​សារ​ព័ត៌​មាន​ថា ​មាន​ជនជាតិ​បារាំង​ម្នាក់​ ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​លេខ​៥៥ ជាន់​ទី​៤ ផ្លូវលេខ​៥១ សង្កាត់​ផ្សារ​ថ្មី ខណ្ឌ​ដូនពេញ វេលា​ម៉ោង​១២​និង​១​នាទី​រសៀល​ថ្ងៃទី​១២ ឧសភា ២០១៣ នេះ។

ទួរីស​បត់​មិន​ស៊ី​ញ៉ូ សេ​១២៥ បុក​ពេញ​ទំហឹង​របួសធ្ងន់​​៣​​នាក់​

Posted: 11 May 2013 09:35 PM PDT

ខេត្តកណ្តាល ៖ គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​មួយ​បាន​កើតឡើង​​លើ​ផ្លូវជាតិ​លេខ​១ ដោយ​សារ​អ្នក​បើក​បរ​រថយន្ត​ទួរីស​​មិន​គោរព​ច្បាប់​ចរា​ចរណ៍​ធ្វើការ​បត់​មិន​ស៊ីញ៉ូ​ធ្វើ​ឱ្យ​ម៉ូតូ C125 ស៊េរី​២០១០ ជ្រុល​ទៅ​បុក​ចំ​ពាក់​កណ្តាល​រថយន្ត​ បណ្តាល​ឱ្យ​អ្នក​ជិះ​លើ​ម៉ូតូ​៣​នាក់​ដួល​រង​របួស​ធ្ងន់ ​ហើយ​ស្រែក​ថ្ងូរ​ពេញលើ​ផ្លូវ។​ ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​​នៅវេលា​ម៉ោង​១០​និង​១០​នាទីព្រឹកថ្ងៃទី​១២ ឧសភា ២០១៣ នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​កំពង់​

​ខូច​​ចិត្ត​ប៉ូលិស​​ចាប់​ផាក​ពិន័យ​​ និង​ធ្វើ​ទារុណ​កម្ម​យ៉ាង​ធ្ងន់ធ្ងរ ​រួច​យក​ប្តី​​ដាក់​​គុក​រត់​ចូល​ក្នុង​វេទិកា​សម្ពោធ​​សមិទ្ធ​ផល​ (មានវីដេអូឃ្លីប)

Posted: 11 May 2013 09:21 PM PDT

ខេត្ត​ព្រះវិហារ ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​វេទិកា​សម្ពោធ​សមិទ្ធ​ផល​ក្នុង​វត្ត​ប្រាសាទ​​គោក​បេង ដោយ​សារ​ស្ត្រី​ក្រីក្រ​ម្នាក់​​រស់​នៅភូមិ​​​ដំណាក់​ សង្កាត់​កំពង់​ប្រណាក ក្រុងព្រះវិហារ ​​មាន​កូន​៦​នាក់​ក្នុង​បន្ទុក​ខូច​​​ចិត្ត​​ និង​ប៉ូលិស​​ក្រុង​​ចាប់​ផាក​ពិន័យ​២៥​ម៉ឺន​រៀល និងធ្វើ​ទារុណ​កម្ម​យ៉ាងធ្ងន់​ធ្ងរ ​រួច​យក​ប្តី​​របស់​គាត់​​ឈ្មោះ​ខឹម សុផល ​អាយុ​៥០​ឆ្នាំ ទៅដាក់​គុក​​ដោយ​ចោទ​ថា ​ទទួល​ផល​ចោរ​កម្ម ​​តែ​ចោរ​បែរ​ជា​​​រួច​ខ្លួនទៅវិញ​ បាន​រត់​ចូល​ក្នុង​​វេទិកា​ដើម្បី​សុំ​

ស្រ្តីម្នាក់ផឹកស្រាបៀរ តាមត្រចៀក

Posted: 11 May 2013 09:14 PM PDT

ស្រ្តីម្នាក់ផឹកស្រាបៀរ តាមត្រចៀក
គេគ្រប់គ្នាធ្លាប់តែផឹកស្រាបៀរតាមមាត់ ចំឡែកស្រ្តីម្នាក់នេះ ផឹកតាមត្រចៀក។ចង់ដឹងថា តើនាងផឹកយ៉ាងណា សូមតាមដានទស្សនា វីដេអូឃ្លីប​ខាង​ក្រោម។

ជនជាតិ​ចិន​ចាប់រំលោភ​បុគ្គ​លិក​ខ្លួន​ឯង​ត្រូវ​ប៉ូលិស​ចាប់​​វាយ​ខ្នោះ​ (មានវីដេអូឃ្លីប)

Posted: 11 May 2013 09:07 PM PDT

ជនជាតិជាប់ចោទ
រាជធា​នីភ្នំពេញ ៖ មាន​ហេតុ​ការណ៍​ចាប់រំលោភ​ដោយ​ជនជាតិ​ចិន​រស់​នៅ​កម្ពុជា​​ម្នាក់​ មក​លើ​ស្ត្រី​ជនជាតិ​ខ្មែរ​ជា​បុគ្គ​លិក​​របស់​ខ្លួន​ រហូតបាន​សម្រេច កាលពីវេលា​​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ឧសភា ២០១៣ នេះ ត្រង់​​បន្ទប់​ផ្ទះ​ជួល​លេខ​៥ ផ្លូវលេខ​៤៦៦ ភូមិ​៦ សង្កាត់​បឹង​ត្របែក ។ ​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹងថា ជន​បង្ក​ហេតុ​ឈ្មោះ​ជីង ជាងលីន ភេទប្រុស អាយុ​៣៦​ឆ្នាំ មាន​មុខរបរ​ជា​នាយក​ហិរញ្ញវត្ថុ​ក្រុម​ហ៊ុន​ផ្លូវ​ស្ពាន​ជីង​ជាង​

គ.ជ.ប ​ទទួល​ស្គាល់​ជា​ផ្លូវការ​គណ​បក្ស​នយោ​បាយ​​ចំនួន​៥​សម្រាប់​ការ​បោះ​ឆ្នោត​នីតិ​កាល​ទី​៥

Posted: 11 May 2013 08:53 PM PDT

​រាជធានីភ្នំពេញ ៖ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​​​ការ​បោះឆ្នោត (គ.ជ.ប) ​បាន​ប្រកាស​ទទួល​ស្គាល់​​ជា​ផ្លូវ​ការ​ចំពោះ​​គណ​បក្ស​នយោ​បាយ​​ដែល​បាន​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណ​បក្ស​​នយោ​បាយ​​ឈរ​ឈ្មោះ និង​បញ្ជី​ឈ្មោះ​បេក្ខ​ជន​ឈរ​ឈ្មោះ​​ចូលរួម​ប្រកួត​ប្រជែង​​ក្នុងការ​បោះ​ឆ្នោត​​ជ្រើស​រើស​​តំណាង​រាស្ត្រ​នីតិកាល​​ទី​៥ ។

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាល​ពុទ្ធិ​កៈ និង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​​ប្រាសាទ​គោក​បេង​

Posted: 11 May 2013 08:35 PM PDT

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាល​ពុទ្ធិ​កៈ
ខេត្ត​ព្រះ​វិហារ​ ៖ ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ២០១៣​ នេះ​ លោក​នាយ​ឧត្តម​សេនីយ៍​មាស សុភា​ អគ្គ​មេ​បញ្ចា​ការ​កង​ទ័ព​ជើង​គោក​ លោក​អ៊ុំ ម៉ារ៉ា​ អភិ​បាល​ខេត្ត​​បាន​អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាល​ពុទ្ធិ​កៈ និង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​ប្រាសាទ​គោក​បេង​ដែល​ជា​វត្ត​ព្រះ​មេ​គណ​ខេត្ត​​ស្ថិត​ក្នុង​ភូមិ​គោក​បេង​ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​ ។ ពិធី​នេះ​មាន​ការ​និមន្ត​ចូលរួម​ពី​សំណាក់​ព្រះ​មេគណ​ខេត្ត​​ ជា​ចៅ​អធិការ​វត្ត​ប្រាសាទ​គោក​បេង​ ព្រះ​

ដីព្រៃ​​លិច​ទឹក​សង្គម​កិច្ច​របស់​រដ្ឋ​រាប់​ពាន់​ហិក​​តា​ក្នុង​ខេត្ត​កណ្តាល អាចធ្លាក់​លើ​ដៃ​ឈ្មួញ​ និង​អ្នក​មាន​អំណាច​

Posted: 11 May 2013 08:19 PM PDT

វាលស្រែ
ខេត្តកណ្តាល ៖ ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​​ត្រីពង​កូន​រាប់​ពាន់​ហិកតា​​​ក្នុង​ស្រុក​​ចំនួន​២ គឺ​ស្រុក​កៀន​ស្វាយ និង​ស្រុក​ស្អាង រង​ការ​រំលោភ​បំពាន​យក​​ពី​សំណាក់​​ក្រុម​ឈ្មួញ​កណ្តាល និង​អ្នក​មាន​អំណាច​មួយ​ក្តាប់​​តូច​នាំ​គ្នា​លើក​ទំនប់​បោះ​បង្គោល​​ទន្ទ្រាន​​ទិវា​​​យកដីរដ្ឋ​​គ្រប់​គ្នា​មក​គ្រប់​គ្រង​បុគ្គ​ល​ឯក​ជន។ ​ការ​រំលោភ​​បំពាន​​យក​ដី​សង្គម​កិច្ច​របស់​រដ្ឋ​ពី​សំណាក់​​ជន​ខិល​ខូច​កន្លង​ទៅ​នេះ ​ប្រសិន​បើ​អាជ្ញាធរ​​ស្រុក​ខេត្ត​​​ពុំ​មាន​​វិធាន​ការ​ទប់​ស្កាត់​ ឬ​ចាប់​អារម្មណ៍​លើ​

ល្ងាចស្អែក គ.ជ.ប ធ្វើសន្និសីទកាសែតស្តីពីការចុះឈ្មោះគណបក្សបយោបាយ

Posted: 11 May 2013 08:10 PM PDT

គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​(គ.ជ.ប ) នឹងធ្វើសន្និសីទ​កាសែត​ស្តីពីការចុះ​បញ្ជីឈ្មោះ​គណបក្ស​នយោបាយ និង​ បេក្ខជន​ឈ្មោះបោះ​ឆ្នោត ។ សន្និសីទ​កាសែត​នេះ នឹង​បា្ររព្ឋ​ធ្វើនៅម៉ោង​៥និង៣០នាទីល្ងាច​ថ្ងៃទី១៣ ឧសភា​ ២០១៣ នៅទីស្នាក់ការ​កណ្តាល​ គ.ជ.ប​ ស្ថិតក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ ។

ប្រជាការពារ​ភូមិឃ្មុំទិច គ្មាន​លុយ​មក​ពេទ្យ​​ទុក​មើល​គ្រូ​ខ្មែរ​ មួយ​​សប្តាហ៍​​ស្លាប់​ពេល​ដឹក​ដល់​ពេទ្យ​

Posted: 11 May 2013 08:04 PM PDT

សពជនរងគ្រោះ
ខេត្ត​កំពង់ឆ្នាំង ៖ ​ប្រជាការពារ​ភូមិ​ម្នាក់​បាន​ស្លាប់​​បាន​​បាត់​បង់​ជីវិត​ កាលពី​ល្ងាចថ្ងៃទី​១០ ឧសភា ​នៅក្នុង​មន្ទីរ​ពេទ្យ​ខេត្ត បន្ទាប់​ពី​ដឹក​មក​សង្គ្រោះ​​បាន​ប្រហែល​មួយ​ម៉ោង ដោយ​សារ​ត្រូវ​សត្វ​ឃ្មុំ​​ទិច​មាន​រយៈ​ពេល​​មួយ​សប្តាហ៍​​មក​ហើយ ទើប​យក​មក​ព្យា​យាម​ក្រោយ​ពី​ជន​រងគ្រោះ​​មាន​អាការ​កាន់​​តែ​ធ្ងន់​ធ្ងរ។

កម្មករ​រោងចក្រ​កាត់ដេរ​ ផាញហ្គ្រេត​នាំ​គ្នា​បន្ត​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​៣៧១​ អស់​រយះពេល​៣​ថ្ងៃ​ជាប់​គ្នា​ ដោយសារ​គ្មាន​ដំណោះស្រាយ (មានវីដេអូឃ្លីប)

Posted: 11 May 2013 08:00 PM PDT

កម្ម​ករ កម្ម​ការិនី​ដែល​នាំគ្នាធ្វើ​បាតុ​កម្ម​
រាជធានី​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ​ឧសភា ​២០១៣​ កម្មករ​កាត់ដេរ​របស់​រោងចក្រ​ផាញ​ហ្គ្រេត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​៣៧១​ ​ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​ ប្រមាណ​ជា​១០០០​នាក់​ កំពុង​នាំ​គ្នា​បន្ត​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​៣៧១ ​រយះ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​បន្ទាប់​ពី​គ្មាន​ដំណោះស្រាយ​ជូន​ពួក​គាត់។

ថ្ងៃទី១១ ឧសភា ស្លាប់០១ របួស៦ ដោយគ្រោះថ្នាក់ចរាចរណ៏

Posted: 11 May 2013 07:58 PM PDT

មនុស្ស​ម្នាក់បាន​ស្លាប់ និង របួស៦នាក់ ក្នុងនោះ០៥នាក់​របួសធ្ងន់ ដោយគ្រោះថ្នាក់​ចរាចរណ៏ ០៥លើក កើតឡើង​នៅទូទំាង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី ១១ ឧសភា​ ២០១៣ ។ យោងតាម​គេហទំព័រ​ប៉ូលិសជាតិ​បានឲ្យដឹងទៀត​ថា ក្នុងគ្រោះថ្នាក់ចរាចរណ៏​ទំាង០៥លើក​ខាងលើ បានបង្កឲ្យខូចខាត​យានយន្ត ០៧ គ្រឿង​ ក្នុងនោះ​ម៉ូតូ ៣គ្រឿង រថយន្ត​ធុន​ស្រាល ៣គ្រឿង​ និង កង់​ ១គ្រឿង ។

លោក​​តា​អាយុ​៧៧​ឆ្នាំ ពិការ​ជើង​ម្ខាង​ចង.ក​ធ្វើ​អត្ត​ឃាត​

Posted: 11 May 2013 07:28 PM PDT

ជនរងគ្រោះសម្រាកព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​
​ខេត្ត​កំពង់ចាម ៖ ​ទំនង​ជា​តូច​ចិត្ត​នឹង​ជីវភាព​ក្រីក្រ​លោក​តា​​យឹម ​ផែន អាយុ​៧៧​ឆ្នាំ ​រស់​នៅភូមិ​អន្លង់​​ស្នូក ឃុំ​អូរ​ស្វាយ ស្រុក​កំពង់​​សៀម បាន​ចង.ក​​​ធ្វើ​អត្ត​​ឃាត​​ទៅ​នឹង​ដើម​ត្របែក​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​​១៥​ម៉ែត្រ​​កាលពីព្រឹក​ថ្ងៃទី​១១ ឧសភា ​២០១៣ ​សំណាង​ល្អ​មិន​ស្លាប់​គ្រាន់តែ​សន្លប់​ប៉ុណ្ណោះ​ ​ហើយ​ត្រូវ​បាន​ប្រពន្ធ​កូន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។

លោក​ម៉ក់ ​ពេជ្ជ​រិទ្ធ​ ជួប​សំណេះ​សំណាល​ជា​មួយ​ប្រធាន​ អនុ​ប្រធាន​​ក្រុម​ការ​ងារ​បក្ស​ឃុំ​ភូមិ​ធំ

Posted: 11 May 2013 07:23 PM PDT

លោក​ម៉ក់ ​ពេជ្ជ​រិទ្ធ​ ជួប​សំណេះ​សំណាល​ជា​មួយ​ប្រធាន​ អនុ​ប្រធាន​​ក្រុម​ការ​ងារ​បក្ស​ឃុំ​ភូមិ​ធំ
ខេត្ត​កណ្តាល ៖ ​​លោក​​ម៉ក់ ពេជ្ជ​រិទ្ធ ​ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​​អគ្គ​មហា​សេនាបតីតេជោ​​ ហ៊ុន សែន​​ នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​មូល​ដ្ឋាន​​ឃុំភូមិ​ធំ ស្រុក​កៀន​ស្វាយ ​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រធាន​ អនុ​ប្រធាន​ ក្រុម​បក្ស​នៅ​ក្នុង​ឃុំ​ភូមិ​ធំ​ជាង​១.០០០​នាក់ កាល​ពី​រសៀល​ថ្ងៃទី​១០ ឧសភា ២០១៣ ​ស្ថិតក​្នុង​បរិវេណ​​វត្ត​កៀន​ស្វាយ​ក្រៅ ។ ​ក្នុងពិធី​សំណេះ​សំណាល​​នេះ​មាន​ការ​​ចូលរួម​ពី​ក្រុម​ការ​ងារ​ជា​

ប្រជាពលរដ្ឋ​​​៤៣​គ្រួសារ​​​តវ៉ា​សុំ​ឱ្យ​អាជ្ញាធរ​ពង្រីក​ផ្លូវ​ (មានវីដេអូឃ្លីប)

Posted: 11 May 2013 07:09 PM PDT

ប្រជាពល​រដ្ឋ​ដែល​នាំ​​តវ៉ា​ឱ្យ​អាជ្ញាធរ​ពង្រីក​ផ្លូវ​
រាជធានីភ្នំពេញ ៖ ប្រជា​ពលរដ្ឋ​ប្រមាណ​៤៣​​គ្រួសារ​​បាន​ធ្វើ​ការ​តវ៉ា​សុំ​ឱ្យ​អាជ្ញា​ធរ​ធ្វើការ​ពង្រីក​ផ្លូវ​ទៅ​តាម​កិច្ច​សន្យា​ដែល​ម្ចាស់​ផ្ទះ​ឈ្មោះ​ប៉ាន់ គីម ភេទ​ស្រី អាយុ​៦០​ឆ្នាំ ​បាន​សាងសង់​លំនៅឋាន​រំលោភ​ទៅលើ​ចិញ្ចើម​ផ្លូវ​ធ្វើ​​ឱ្យ​​​​តូចចង្អៀត​ពិបាក​ធ្វើ​ដំណើរ ។ ហេតុ​ការណ៍​​តវ៉ា​នេះ​កើតឡើង​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១២ ឧសភា ២០១៣ ​នៅ​ទល់​មុខ​វត្ត​ទួល​សង្កែ​ ភូមិ​ទួល​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​​ឫស្សី​កែវ ។

តុលាការ​សម្រេច​ឃុំ​ខ្លួន (តាបស) វ័យ​ក្មេង​​​រំលោភ​​អនីតិ​ជន​​ដាក់​ពន្ធនា​គារ​​ព្រៃ.ស​​ជា​បណ្តោះ​អាសន្ន​

Posted: 11 May 2013 06:51 PM PDT

ជនសង្ស័យដែល​​ត្រូវ​ឃុំ​ខ្លួន​
រាជធានីភ្នំពេញ ៖ សាលា​ដំបូង​រាជធានីភ្នំពេញ ​កាល​ពី​ល្ងាច​ថ្ងៃទី​១០ ឧសភា ​២០១៣ បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​គ្រូ​​ទាយ​​ និង​ផ្សំ​ថ្នាំ​បុរាណ​​ខ្មែរ​ម្នាក់​ដែល​ហៅ​ថា (តាបស) ដាក់​ពន្ធនា​គារ​ព្រៃ.​ជា​បណ្តោះ​អាសន្ន​​ពាក់​ព័ន្ធ​ពី​បទ​រំលោភ​សេព​សន្ថវៈ​​លើ​ក្មេង​អនីតិ​ជន​អាយុ​ក្រោម​​១៥​ឆ្នាំ ។ តាបស​​វ័យ​ក្មេង​​ដែល​សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​ឈ្មោះ​ជិន រ៉ាម៉ូ ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ ​មាន​ទី​លំនៅភូមិ​រង្សី ឃុំ​ស្រែ​សង្គម ​ស្រុក​កោះ​ញែក ​ខេត្ត​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!