Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​ដឹក​ជី​បុក​ម៉ូតូ​ពី​ក្រោយ​កិន​បាក់ក​​ជើង​ម្ខាង

Posted: 08 Feb 2013 12:00 AM PST

រថយន្ត​ដឹក​ជី​បុក​ម៉ូតូ​ពី​ក្រោយ​កិន​បាក់ក​​ជើង​ម្ខាងរថយន្ត​ដឹក​ជី​បុក​ម៉ូតូ​ពី​ក្រោយ​កិន​បាក់ក​​ជើង​ម្ខាង
​ខេត្ត​កណ្តាល​ ៖ ​បុរស​ជន​ជាតិ​វៀតណាម​ម្នាក់​បាន​រង​របួសបាក់​ឆ្អឹង​ក​ជើង​នៅ​ជាប់​តែ​ស្បែក​តឹក​ឡឹករង​​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយសារ​​​រថយន្ត​ដឹក​ជី​បើក​បុក​ម៉ូតូ​ពី​ក្រោយ​ កិនចំ​ក​ជើង​កាល​ពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧​ កុម្ភៈ​ នៅ​ចំណុច​ផ្លូវ​ច្រមុះ​ជ្រូក​ខាង​មុខ​មជ្ឈ​មណ្ឌល​ក្រុង​តា​ខ្មៅ​ ក្នុង​ភូមិតា​ខ្មៅ​ ក្រោយពេល​កើត​ហេតុ​ អ្នក​បើក​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ ។​ ជន​រង​គ្រោះ​ឈ្មោះ​ ភុប​ អាយុ​

ចាប់​ពី​ដើម​ខែ​មករា ២០១៣ មនុស្ស​៦​នាក់ស្លាប់​ដោយ​សារជំងឺ​​​ផ្តាសាយ​បក្សី​

Posted: 07 Feb 2013 11:57 PM PST

រាជធានីភ្នំពេញ ៖​ កុមារី​អាយុ៥ឆ្នាំម្នាក់​ទៀតហើយ បានស្លាប់ដោយ​សារជំងឺផ្តាសាយ​បក្សី។ នេះបើយោង​តាមសេចក្តី​ប្រកាស​រួម​គ្នា​រវាង​​​ក្រសួងសុខា​ភិបាល និងអង្គការ​សុខភាពពិភព​លោក នៅថ្ងៃទី​៨ កុម្ភៈ ២០១៣នេះ ។ សេចក្តី​ប្រកាស​​ដដែល​បាន​​បញ្ជាក់​ទៀត​ថា កុមារី​ដែល​ស្លាប់​ករណីទី៦នេះ កើតឡើង​កាលពីថ្ងៃទី​៧ កុម្ភៈ ២០១៣ នៅក្នុងភូមិអាង​ក្រសាំង ឃុំព្រៃលា្វ ស្រុក​ព្រៃកប្បាស

ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​ការ​ក្មួយ​បុក​រថយន្ត​ឆ្លង​ផ្លូវ​ស្លាប់​ប្រពន្ធ​ ឯប្តី​និង​កូន​របួស​ធ្ងន់​

Posted: 07 Feb 2013 11:45 PM PST

ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​ការ​ក្មួយ​បុក​រថយន្ត​ឆ្លង​ផ្លូវ​ស្លាប់​ប្រពន្ធ​ ឯប្តី​និង​កូន​របួស​ធ្ងន់​
ខេត្ត​បន្ទាយ​មានជ័យ ៖ ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ប្តី​និង​កូន​តូច​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​ក្នុងករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​ជិះ​ម៉ូតូ​បុក​រថយន្ត​ដឹក​ទំនិញ​ដែល​កំពុង​​ឆ្លង​​ផ្លូវ​ជាតិ​ ។​ ហេតុ​ការណ៍​​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​នៅ​វេលាម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៥​ កុម្ភៈ​ ​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​ភ្នំ​ធំ​ត្បូង​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូរី​ ។​

អាមេរិក​​ ៖ ​តាម​ប្រមាញ់​​អតីត​ប៉ូលិស​​ម្នាក់​សង្ស័យ​​​សម្លាប់​មនុស្ស​

Posted: 07 Feb 2013 11:32 PM PST

អតីត​នាយ​ប៉ូលិស​ដែល​គេ​តាម​​រក​ចាប់​ខ្លួន​
ប៉ូលិស​ក្រុង​ឡូស​អេន​ចឺឡេស​​របស់​សហរដ្ឋ​អាមេរិក​​​កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ​ ​បាន​ធ្វើ​ប្រតិបត្តិការ​​​តាម​ប្រមាញ់​ធំ​មួយ​ដើម្បី​​​​តាម​រក​​អតីត​​​នាយ​ប៉ូលិស​​​ម្នាក់​ដែលសង្ស័យ​​ថា​សម្លាប់​មនុស្ស​​៣​នាក់​ចាប់​​​ពី​ថ្ងៃ​ទី​៣ កុម្ភៈ​មក​នៅ​រដ្ឋ​កាល​ី​ហ្វ័រ​នីញា៉​​ក្នុង​នោះ​មាន​​ប៉ូលិស​ម្នាក​់​​ដែល​កំពុង​​បម្រើការ​ ។

អាជ្ញាធរ​ និង​អនុ​សាខា​កាកបាទ​ក្រហម​ផ្តល់​អំណោយ​ដល់​នាង​ខារ៉ា​អូខេ​របួស​ដោយ​ភ្លើង​ឆេះ​ស្លាប់

Posted: 07 Feb 2013 11:30 PM PST

អាជ្ញាធរ​ និង​អនុ​សាខា​កាកបាទ​ក្រហម​ផ្តល់​អំណោយ​ដល់​នាង​ខារ៉ា​អូខេ​របួស​ដោយ​ភ្លើង​ឆេះ​ស្លាប់
រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បម្រើ​ការងារ​នៅ​ក្នុង​ហាង​ខារ៉ា​អូខេ​ឡុង​ហួរ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ បណ្តាល​ឱ្យ​រង​របួស​កាល​ពី​៤​ឆ្នាំ​មុន​កន្លង​មក​ ពេល​នេះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ចោល​ម្តាយ​ជាស្ត្រី​មេម៉ាយ​ និង​បង​ប្អូន​ពីរ​នាក់​ទៀត​រស់​នៅ​ក្នុងស្ថានភាព​ជីវភាព​ទីទ័ល​ក្រ​តោក​យ៉ាក​បំផុត ។​

បុរស​២​នាក់ស្លាប់​ ខណៈ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១

Posted: 07 Feb 2013 11:28 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​បុរស​២​នាក់​​បានស្លាប់​​ភ្លាមៗ​​នៅ​នឹង​​កន្លែង​​ ខណៈ​​​ពួក​គេ​​ជិះ​ម៉ូតូ​​វ៉េវ​ឌុប​គ្នា​​ត្រូវ​រថយន្ត​​សាំងយ៉ុង​១២​កៅអី​បើក​​​បុក​ពេញទំហឹង​​កាល​ពីវេលា​ម៉ោង​​៨​និង​៣០​នាទីយប់ថ្ងៃទី​៦ កុម្ភៈ ២០១៣ ​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ឃុំ​គគីរ ​ស្រុក​កៀន​ស្វាយ ។

កង​ម៉ារីន​កូរ៉េ​ខាង​ត្បូង​នឹង​បំពាក់​មីសីុល​អាច​វាយ​ប្រហារ​ដែនដី​កូរ៉េ​ខាង​​ជើង​

Posted: 07 Feb 2013 11:22 PM PST

 ​​មេ​បញ្ជា​ការ​កង​ម៉ារីន​កូរ៉េ​ខាង​ត្បូង
ឧត្តម​នាវី ឆយ យុនហីុ​ មេ​បញ្ជា​​ការ​កង​ម៉ា​រីន​កូរ៉េ​ខាង​ត្បូង​ឱ្យដឹង​​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ​​ថា​ កង​ម៉ារីន​ជាតិ​នឹង​បំពាក់​មីសីុល​វាយ​ប្រហារ​ដែន​ដី​លើ​បណ្តា​នាវា​ចម្បាំង​ដើម្បី​អាច​វាយ​ប្រហារ​ប្រទេស​កូរ៉េ​ខាង​ជើង​​គ្រប់​កន្លែង​បាន​ក្នុង​​ករណី​មាន​ការ​បង្ក​ហេតុ ។​ ឧត្តម​នាវី​រូប​នោះ​អះ​អាង​បែប​នេះ​ក្នុង​ពេល​មាន​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ពី​សំណាក់​កូរ៉េ​ខាង​ជើង​ ដោយ​​មីស៊ីល និង​​អាវុធ​នុយ​ក្លេ​អ៊ែរ ។

រថយន្ត​ហ៊ីយ៉ាន់​ដាយ​ដឹក​សម្ភារ​សំណង់​​ដាច់​កាឡេ​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​

Posted: 07 Feb 2013 11:15 PM PST

រថយន្ត​ហ៊ីយ៉ាន់​ដាយ​ដឹក​សម្ភារ​សំណង់​​ដាច់​កាឡេ​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​
ខេត្ត​កំពត ៖ រថយន្ត​​ហ៊ីយ៉ាន់​ដាយ​ ចំណុះ​២​តោន​កន្លះ​​មួយ​គ្រឿង​ ដឹក​សម្ភារ​សំណង់​​ចេញ​ពី​ក្រុង​ភ្នំពេញ​ទៅ​​កាន់​ខេត្ត​កំពត​ បាន​ជួប​ឧប្បត្តិ​ហេតុ​ដោយ​នឹក​ស្មាន​មិន​ដល់​ គឺ​រថយន្ត​ដាច់​កាឡេ​បញ្ជា​លែង​កើត​ រេ​ធ្លាក់​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៣១​ ក្រឡាប់​ផ្ងារ​ជើង​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៥​ កុម្ភៈ​ ត្រង់​ចំណុច​ភូមិ​ត្រពាំង​មន្ត្រី​ ឃុំ​សំរោង​ក្រោម​ ស្រុក​បន្ទាយ​មាស។​

សម្តេច​ ហ៊ុន សែន នឹង​អនុញ្ញាតឱ្យ​​ក្រុម​អ្នក​វិនិយោគ​ជប៉ុន​ចូល​ជួប​សម្តែង​​ការ​គួរសម​ និងពិភាក្សា​ការងារ​

Posted: 07 Feb 2013 11:14 PM PST

​រាជធានីភ្នំពេញ ៖ តាម​គម្រោងនៅរសៀល​ថ្ងៃទី៨ កុម្ភៈ ២០១៣នេះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអនុញ្ញាតឲ្យក្រុមអ្នក​វិនិយោគ​​ជប៉ុនជាង​១០០នាក់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្រ្តី ។​គួរ​បញ្ជាក់​ថា នា​ព្រឹកថ្ងៃទី៨ កុម្ភៈនេះដែរ នៅ​សណ្ឋាគារទំនើបមួយក្នុង​រាជធានីភ្នំពេញ ក្រុមអ្នកវិនិ​យោគជប៉ុនទំាងនោះ ក៏បាន​បើក​កិច្ច​ប្រជុំ

ស្លាប់​​53​នាក់​ របួស​22​នាក់​ក្នុង​ឧបទ្ទវ​ហេតុ​រថយន្ត​ដឹក​អ្នក​ដំណើរ​​បុក​ជា​មួយ​​រថយន្ត​ផ្ទុក​ទំនិញ​

Posted: 07 Feb 2013 11:08 PM PST

​
យ៉ាង​ហោចណាស់​​ក៏​មាន​អ្នក​ស្លាប់​៥៣​នាក់​ និង​របួស​២២​នាក់​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​រថយន្ត​ដឹក​អ្នក​ដំណើរ​បុក​ជាមួយ​រថយន្ត​ផ្ទុក​ទំនិញ​ នៅ​ក្នុង​ប្រទេស​សំប៊ី​ តែ​ប៉ូលិស​រំពឹង​ថា​ អាច​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​នេះ​ ខណៈ​ពេល​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ស្វែង​រក​សាក​សព​ដែល​ជាប់​នៅ​ក្នុង​បំណែក​រថយន្តបន្ត​ទៀត​ ។​

នគរបាល​ខណ្ឌ​ដូនពេញ បង្ក្រាប​​ហ្គេម​​ក្នុង​ហាង​កាហ្វេ​ត្រជាក់​​ចិត្ត​

Posted: 07 Feb 2013 11:05 PM PST

សមត្ថកិច្ចចុះបង្ក្រាបហ្គេម
រាជធានីភ្នំពេញ ៖ ហ្គេម​​ប្រភេទល្បែង​​ស៊ី​សង​ជ្រក​ក្រោម​ស្លាក​​ហាង​កាហ្វេ​ត្រជាក់​ចិត្ត​ដែល​មានទីតាំង​​​ផ្ទះ​លេខ​៦៨អឺ០ ​ផ្លូវ​លេខ​១៥៤ ភូមិ​ទី​១ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​​ដូន​ពេញ កាល​ពីវេលា​ម៉ោង​​១០​ព្រឹក​​ថ្ងៃទី​​៨ ​កុម្ភៈ ២០១៣ ​ត្រូវបាន​កម្លាំង​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​​​ដូន​ពេញ ចុះ​បង្ក្រាប​ និង​ឃាត់​ខ្លួន​មនុស្ស​៣​នាក់ ។

ឆ្នាំ២០១២ ​រាជធានីភ្នំពេញ ​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​​ជាង៩​​សែន​នាក់​

Posted: 07 Feb 2013 11:02 PM PST

រាជធានីភ្នំពេញ ៖ យោងតាម​របាយ​ការណ៍​​ទេស​ចរណ៍​មន្ទីរ​រាជធានីភ្នំពេញ បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​​២០១២ កន្លង​ទៅ​នេះ​រាជធានីភ្នំពេញ ​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​ប្រមាណ​​៩០២.៦៧៦​នាក់ ​ហើយ​ចំនួន​នេះ​​មាន​ការ​កើន​ឡើង​ប្រមាណ​១២,១២% ​បើ​ប្រៀប​ធៀប​ឆ្នាំ​២០១១ ។

​ម៉ូតូ​ស្គូពី​​បត់​ឆ្វេង​​មិន​ប្រយ័ត្ន​​​ម៉ូតូស្មាស់​បុក​ពី​ក្រោយ​​របួស​សង​ខាង​

Posted: 07 Feb 2013 11:00 PM PST

ខេត្តកំពង់​ឆ្នាំង​ ៖ មនុស្ស​២នាក់​​​បាន​រង​របួស​​​ក្នុងហេតុការណ៍​​​ម៉ូតូពីរ​គ្រឿង​​​បុក​គ្នា​​​ កាល​​ពី​វេលាម៉ោង​​​​២ និង​​​៣០នាទីរសៀល​ថ្ងៃទី​​៦ ​កុម្ភៈ​ ​​នៅ​តាម​បណ្ដោយ​​​ផ្លូវ​​ជាតិលេខ​៥​​​ត្រង់ចំណុច​​ភូមិ​​ទួល​​ក្រឡាញ់​ សង្កាត់​​កំពង់ឆ្នាំង ​​ក្រុងកំពុង​ឆ្នាំង​ ខណៈដែល​​​ម៉ូតូ​​មួយ​គ្រឿង​​​បត់ឆ្វេង​​មិន​ប្រយ័ត្ន​​​​ក៏​ត្រូវ​ម៉ូតូ​​​មួយ​គ្រឿង​​​ទៀតបុក​​ពី​ក្រោយ​​​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៨ កុម្ភៈ ២០១៣

Posted: 07 Feb 2013 10:45 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៨ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

បុណ្យ​​ចូល​ឆ្នាំ​ចិន​​​​​ខិត​ជិត​មក​​ដល់​ទំនិញ​​គ្រប់មុខ​​ឡើងថ្លៃ​​រាល់​ថ្ងៃ​​​

Posted: 07 Feb 2013 10:45 PM PST

​
រាជធានីភ្នំពេញ ៖ នៅ​តាម​ទី​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ផ្សារ​​តាម​បណ្តា​ខេត​្តទំនិញ​គ្រប់​ប្រភេទ​មាន​តាំង​ពី​បន្លែ ផ្លែឈើ សាច់​ជ្រូក គ្រឿង​ទេស និង​ក្រដាស​សែន​សុទ្ធ​តែ​​ពាក់​ព័ន្ធ​​នឹង​ប្រជា​ពល​រដ្ឋ​​ទិញ​យក​ទៅ​សែន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ នា​ពេល​​ខាង​មុខ​នេះ មាន​តម្លៃ​​កើន​ឡើង​​ជា​រៀង​​រាល​់ថ្ងៃ ។ ​​ទំនិញ​ឡើង​ថ្លៃ​​​បែប​នេះ​​ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​​​​រអ៊ូរទាំ​​ដោយ​សារ​​តែ​​ការ​ប្រឹង​ប្រែង​​រក​​

ប្រជាពល​រដ្ឋ​រិះគន់​​អ្នក​ប្រមូល​សំរាម​ដែល​ទុក​រហូត​ស្អុយ​រលួយ​

Posted: 07 Feb 2013 10:30 PM PST

ប្រជាពល​រដ្ឋ​រិះគន់​​អ្នក​ប្រមូល​សំរាម​ដែល​ទុក​រហូត​ស្អុយ​រលួយ​
ខេត្ត​ក្រចេះ​ ៖​ កោះ​សន្តិ​ភាព​ធ្លាប់​បាន​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ​ អំពី​ការ​ដែល​ប្រជាពល​រដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ដូន​កែវ​ សំណូម​ពរ​អោយ​អាជ្ញាធរ​ខេត្ត​ ជួយ​រក​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដើម្បី​ប្រមូល​យក​សំរាម​​នៅ​តាម​ផ្ទះ​ តាម​ហាង​ ឬ​នៅ​តាម​ផ្សារ​អោយ​បាន​ទាន់​ពេល​វេលា​ ព្រោះ​តែ​​​បច្ចុ​ប្បន្ន​នេះ​អត់​មាន​ក្រុម​ហ៊ុន​ មាន​តែ​ខាង​មេ​ភា​សុី​ផ្សារ​តា​កែវ​ជា​អ្នក​ដើរ​ប្រមូល​ ៥ទៅ​៧​ថ្ងៃ​ទើប​គេ​យក​រថយន្ត​កញ្ចាស់​១​

រថយន្ត​ធុនយក្ស​ដឹក​អេត​ចាយ​បើក​ប្រណាំងគ្នាបុក​បង្កាន់​ដៃស្ពាន​បាក់​ខ្ទេច​ជាង10ម៉ែត្រ

Posted: 07 Feb 2013 10:15 PM PST

រថយន្ត​ធុនយក្ស​ដឹក​អេត​ចាយ​បើក​ប្រណាំងគ្នាបុក​បង្កាន់​ដៃស្ពាន​បាក់​ខ្ទេច​ជាង10ម៉ែត្រ
ខេត្ត​ស្វាយរៀង ៖​ អ្នក​បើក​បរ​ទំនើង​បោះ​ពួយ​រថយន្ត​ធុន​យក្ស​២​គ្រឿង​ផ្ទុក​ដែក​អេត​ចាយ​ពេញ​​បើក​ប្រណាំង​គ្នា​ជ្រុល​​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​ដែក​​បាក់​ធ្លាក់​អស់​ប្រវែង​ជាង​១០​ម៉ែត្រ​ ​សំណាង​ល្អ​រថយន្ត​មិន​ក្រឡាប់​ធ្លាក់​​ប្រឡាយ​ តែ​ខូច​ផ្នែក​ខាង​មុខ​រថយន្ត​យ៉ាង​ដំណំ​។ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ​ វេលា​ម៉ោង​១១​ និង​២០​នាទី​ព្រឹក​ នៅ​ចំណុច​ស្ពាន​ដែក​ ក្នុង​ភូមិ​សាម៉​ ឃុំ​បុស្ប​​មន

ជិះម៉ូតូ​មិនប្រយ័ត្ន​​បុក​ជា​មួយ​រ៉ឺម៉ក​​​ចត​ស្ងៀម​សន្លប់​ឈឹង

Posted: 07 Feb 2013 10:00 PM PST

ជិះម៉ូតូ​មិនប្រយ័ត្ន​​បុក​ជា​មួយ​រ៉ឺម៉ក​​​ចត​ស្ងៀម​សន្លប់​ឈឹង
ក្រុង​ប៉ោយ​ប៉ែត ៖ គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​លើ​​ផ្លូវ​ជាតិ​លេខ៥​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​​សន្លប់​ស្ដូក​ បន្ទាប់​ពីជិះ​ម៉ូតូបុក​រ៉ឺម៉កម៉ូតូ​​មួយ​គ្រឿង​ដែលចត​ចោល​គ្មាន​ភ្លើង​បំភ្លឺ​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី៦ កម្ភៈ​​ នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែត ។ ជន​រង​គ្រោះ​ឈ្មោះ​ ហុន​ ​បាន ​​អាយុ​២១​ឆ្នាំ​​មាន​ទី​លំ​នៅ​ភូមិ​កណ្ដាល ឃុំ​សឹង្ហ ស្រុក​អូរ​ជ្រៅ ​។ ​

បុ​រស​ចំ​ណាស់​ជិះ​ម៉ូ​តូ​ឆ្លង​ថ្នល់​រថយន្ដ​ក្រុង​បុក​កិន​ខ្ទេច​ក្បាល​

Posted: 07 Feb 2013 09:45 PM PST

ខេត្ត​ស្វាយ​រៀង​ ៖ បុ​រស​ចំ​ណាស់​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ថ្នល់​ត្រូវ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំ​ណើរ​របស់​ក្រុម​ហ៊ុន​មួយ​បុក​ពេញ​ទំ​ហឹង​លាន់​ដូច​រន្ទះ​​ រួច​កិន​ក្បាល​ធ្លាយ​ខួរ​ ដាច់​ជើង​ស្លាប់​ភ្លាម​ៗ​គួរ​ឱ្យ​រន្ធត់​ ណាស់​ ។​ ករណី​ដ៏​អា​ក្រក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នា​ទី​ព្រឹក​ថ្ងៃ​ទី​ ៦​ កុម្ភៈ​ លើ​កំ​ណាត់​ផ្លូវ​ជាតិ​លេខ​១​ ស្ថិត​នៅ​ភូមិ​ព្រៃ​ទប់​ សង្កាត់​ព្រៃ​អង្គញ់​ ក្រុង​បា​វិត​ ។​

ស្រវឹង​បើក​ម៉ូតូ​ចុះ​ស្ពាន​​ទាក់​ដៃ​ចង្កូត​​នឹង​រនាំង​ដែក​​​របួស​ធ្ងន់​

Posted: 07 Feb 2013 09:30 PM PST

ស្រវឹង​បើក​ម៉ូតូ​ចុះ​ស្ពាន​​ទាក់​ដៃ​ចង្កូត​​នឹង​រនាំង​ដែក​​​របួស​ធ្ងន់​
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹង​​ជិះ​ម៉ូតូ​អាយ​ខន​ចុះ​ពី​លើ​ស្ពាន​​អាកាស​៧​មករា​​​ ក្នុង​​ល្បឿន​លឿន​ពេក​​បាន​ជ្រុល​ទៅ​ទាក់​ដៃ​ចង្កូត​​នឹង​រនាំង​ដែក​ពុះ​ចែក​ផ្លូវ បណ្តាល​ឲ្យ​ដួល​​ម៉ូតូ​អូស​ជាង២០ម៉ែត្រ ​ហើយ​អ្នក​បើក​​ម៉ូតូ​ខ្ចាត​​បោក​​​នឹង​គល់​ស្ពាន​ខាង​កើត​រងរបួសធ្ងន់ ​កាល​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទីយប់ថ្ងៃទី៦ កុម្ភៈ តាម​មហា​​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌ​ទួល​គោក ។

បោះ​ពួយ​រថយន្ត​បុក​ម៉ូតូ​ធ្លាក់​កាង​ជាប់​ស្លាក​លេខ​នៅ​នឹង​កន្លែង​

Posted: 07 Feb 2013 09:15 PM PST

ជនរងគ្រោះ​កំពុងត្រូវបានសង្គ្រោះ
រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​មិន​ស្គាល់​ម៉ាក​ ពណ៌​ត្រី​ឆ្លូញ​មួយ​គ្រឿង​ បើក​បុក​ម៉ូតូ​ឃ្លីក​ ពណ៌​ស​លាយ​ទឹក​ប្រាក់​ បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​២​នាក់​ ឯ​រថយន្ត​បង្ក​បាន​បើក​រត់​​ទាំង​អត់​ដឹង​ជ្រុះ​កាង​ជាប់​ស្លាក​លេខជាប់​នឹង​ម៉ូតូនៅ​កន្លែង​កើត​ហេតុ​។​ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៦​ កុម្ភៈ​ នៅ​ចំណុច​ស្តុប​ផ្សារ​មាន់​អាំង​ ត្រង់​ផ្លូវ​លេខ​៥៩២​ កែង​​ផ្លូវ​លេខ​៣១៥​ សង្កាត់​បឹង​

ស្រវឹង​បើក​ម៉ូតូ​ចុះ​ស្ពាន​​ទាក់​ដៃ​ចង្កូត​​នឹង​រនាំង​ដែក​​​របួស​ធ្ងន់​

Posted: 07 Feb 2013 09:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
​​​រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹង​​ជិះ​ម៉ូតូ​អាយ​ខន​ចុះ​ពី​លើ​ស្ពាន​​អាកាស​៧​មករា​​​ ក្នុង​​ល្បឿន​លឿន​ពេក​​បាន​ជ្រុល​ទៅ​ទាក់​ដៃ​ចង្កូត​​នឹង​រនាំង​ដែក​ពុះ​ចែក​ផ្លូវ បណ្តាល​ឲ្យ​ដួល​​ម៉ូតូ​អូស​ជាង២០ម៉ែត្រ ​ហើយ​អ្នក​បើក​​ម៉ូតូ​ខ្ចាត​​បោក​​​នឹង​គល់​ស្ពាន​ខាង​កើត​រងរបួសធ្ងន់ ​កាល​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទីយប់ថ្ងៃទី៦ កុម្ភៈ តាម​មហា​​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌ​ទួល​គោក ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន អនុ​ញ្ញាត​ជួប​ពិភាក្សា​​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ និង​​​ឯកអគ្គ​រាជទូត​ថៃ​​​

Posted: 07 Feb 2013 08:54 PM PST

រាជធានីភ្នំពេញ ៖ ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​អនុ​ញ្ញាត​ឱ្យ​ឯក​អគ្គ​រដ្ឋ​​ទូត​អាមេរិក​​ចូល​ជួប​​សម្តែង​ការ​គួរ​ស​ម​ និង​ពិភាក្សា​ការ​ងារ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ ២០១៣ នៅ​វិមាន​មិត្តភាព ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ។

រុស្ស៊ី​​បដិសេធ​​ថា​ពុំ​បាន​​រំលោភ​​ដែនអាកាស​​ជប៉ុន​

Posted: 07 Feb 2013 07:50 PM PST

យន្តហោះ​​ប្រយុទ្ធ​​ធុន​SU-27
អ្នក​នាំ​ពាក្យ​​ម្នាក់​របស់​កង​ទ័ព​​រុស្ស៊ី​ថ្លែងកាល​ពី​​ថ្ងៃទី​៧ កុម្ភៈ​ថា យន្តហោះ​ប្រយុទ្ធ​២​គ្រឿង​​របស់​រុស្ស៊ី​​​បាន​ធ្វើ​សកម្ម​ភាព​​ក្នុង​ក្រប​ខណ្ឌ​​​នៃ​ច្បាប់​​​អន្តរជាតិ​​​ហើយ​ពុំ​បាន​​រំលោភ​​បំពាន​ដែន​អាកាស​​ជប៉ុន​​ដូច​ការ​អះអាង​​​របស់​ក្រុង​​តូក្យូ​ឡើយ ។​លោក​អាឡិច​សាន់​ឌ័រ​ ហ្គ័រ​ដឺអេវ អ្នក​នាំ​ពាក្យ​​នៃ​យោធ​ភូមិ​ភាគ​​​ខាង​កើត​​ដក​ស្រង់​​​សំដី​​​ដោយ​ទី​ភ្នាក់ងារ​​​​ព័ត៌​មាន​រុស្ស៊ី​INTERFAX ​អះ​អាង​ថា ​រាល់ការ​​ហោះ​

ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង​​​ ឃាត់​ខ្លួន​ស្ត្រីម្នាក់ និងថ្នាំញៀន​​ចំនួន​​៣០៣គ្រាប់​ នៅ​​​ប៉ៃលិន​

Posted: 07 Feb 2013 07:41 PM PST

ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង​​​ ឃាត់​ខ្លួន​ស្ត្រីម្នាក់ និងថ្នាំញៀន​​ចំនួន​​៣០៣គ្រាប់​ នៅ​​​ប៉ៃលិន​
ខេត្ត​ប៉ៃលិន ៖ ក្រោយ​​ទទួល​បញ្ជា​​ពី​លោក​ជុំ សែន​សទ្ធា​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​និង​ក្រោម​ការ​ដឹកនាំ​ផ្ទាល់ពីលោក​វរ​សេនីយ៍ត្រីជា ចាន់ឌិន ស្នង​ការ​រង​នគរបាល​​ខេត្តទទួល​ផែន​កណ្តាល​យុត្តិធម៌ ក្រុម​មន្ត្រី​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀននៃ​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត​​បានឆ្មក់​ចូល​​ឆែកឆេរ​លំនៅឋាន​មួយ​កន្លែង ​ឃាត់​ខ្លួន​បានស្ត្រីម្នាក់ ដែល​

ប្រពន្ធ​រត់​ចោល​កុហក និង​​​ប្តឹង​ឱ្យ​​គេ​ជួយ​ ចោទ​ថា​ជន​ជាតិ​ថៃ​មួយ​ក្រុម​រំលោភ​ហើយ​សម្លាប់​

Posted: 07 Feb 2013 07:30 PM PST

សមត្ថកិច្ច​កំពុង​សួរ​នាំ​
ក្រុង​ប៉ោយ​ប៉ែត ៖ ​បុរស​ម្នាក់​​ដែល​ដើរ​ស្វះ​ស្វែង​​រក​គេ​ឯង និង​ដាក់​ពាក្យ​បណ្តឹង​ឱ្យ​ជួយ​រក​យុត្តិ​ធម៌​កាល​ពី​រសៀល​ថ្ងៃទី​៥ កុម្ភៈ ​២០១៣ ​នៅ​ក្រុង​ប៉ោយប៉ែត ចោទ​​ជន​ជាតិ​ថៃ​មួយ​ក្រុម​ថា បាន​រំលោភ​ហើយ​សម្លាប់​ប្រពន្ធ​​​នៅ​ខេត្ត​សាមុទ្រ​សាខន ប្រទេសថៃ កាល​ពី​ចុង​ខែ​មករា ២០១៣ ​នោះ ​ជា​រឿង​មិន​ពិតទេ ​​ក្រោយ​ពី​មន្ត្រី និង​​សមត្ថ​កិច្ច​កម្ពុជា​​ចូល​ទៅ​ដី​ថៃ​ សហ​ការ​ជា​មួយ​អគ្គ​​កុង​ស៊ុលធ្វើ​ការ​ស្រាវជ្រា​វ​រក​

ឌុប​សង្សារ​ចេញពីធ្វើការ​ត្រូវ​ជន​សង្ស័យ​​ឆក់​កាបូប​​យក​ទៅ​បាត់ ​អស់​​ទូរស័ព្ទ​៤​គ្រឿង លុយ​​២៧០​ដុល្លារ

Posted: 07 Feb 2013 07:26 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ទៅ​ឌុប​សង្សារ​ចេញ​ពី​ធ្វើការ​ត្រូវ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​២០១៣ ​មក​ដល់​ធ្វើ​សកម្ម​ភាព​ឆក់​​យក​កាបូប​ទៅ​បាត់ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​នៅ​មុខផ្ទះ​អាយ​ប៊្រែន ផ្ទះ​លេខ​៥២A ផ្លូវ​លេខ​១១៣ ​សង្កាត់​វាល​វង់ ខណ្ឌ​​៧​មករា ​នៅ​វេលា​ម៉ោង​​១១​និង​៥០​នាទី​យប់​ថ្ងៃទី​៧ កុម្ភៈ ២០១៣។

ប៉ាពូអាស៊ី​នូវែល​ហ្គីណេ ៖ ដុ​តនារី​ម្នាក់ទាំង​រស់​ចោទ​ចេះ​អាប​ធ្មប់​

Posted: 07 Feb 2013 07:23 PM PST

នារី​ត្រូវ​​​​ពួក​អ្នក​ភូមិដុត​​ទាំង​រស
កាសែត​​ក្នុង​ស្រុក​​​POST COURIER រាយ​ការណ៍​​ថា ប៉ូលិស​​​ និង​ពួក​​អ្នក​​ជួយ​សង្គ្រោះ​​កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ ​បាន​ចុះ​ទៅ​មិន​ទាន់​ពេល ខណៈ​នារី​ម្នាក់​ត្រូវ​ពួក​អ្នក​ភូមិ​​ចាប់​ដុត​សម្លាប់​​ទាំង​រស់​នៅ​ខេត្ត​WESTERN HIGHLANDE ​ប្រទេស​​ប៉ា​ពូ អាស៊ី​នូវែល​ហ្គីណេ ។ ​នាង​​កឺប៉ារី​ឡឺនីយ៉ាតាអាយុ​២០​ឆ្នាំ ត្រូវ​​បាន​ពួក​​​​អ្ន​ក​ភូមិ​​​ចោទ​ថា ​​ប្រើ​អំណាច​​​អាប​ធ្មប់​​របស់​ខ្លួន​សម្លាប់​​​កុមារ​អាយុ​​៦​ឆ្នាំ​ម្នាក់​​ស្លាប់​នៅ​

អ្នក​លក់​ជ្រូក​ខ្វៃ​នៅផ្សារ​អូរប្ញស្សី​រអ៊ូរទាំ​ដោយសារ​លក់​អត់ដាច់​

Posted: 07 Feb 2013 07:17 PM PST

អ្នក​លក់​ជ្រូក​ខ្វៃ​នៅផ្សារ​អូរប្ញស្សី​រអ៊ូរទាំ​ដោយសារ​លក់​អត់ដាច់​
រាជធានីភ្នំពេញ ៖ មកទល់​នឹងម៉ោង៩ និង៣០​នាទីព្រឹកថ្ងៃទី​៨ កុម្ភៈ ២០១៣នេះ ជ្រូក​ខ្វៃនៅផ្សារអូរ​ប្ញស្សី លក់មិន​ដាច់ ធ្វើឲ្យ​អ្នក​​លក់​ជ្រូក​ខ្វៃ​មានការ​រអ៊ូរទំា និងងឿង​ឆ្ងល់ក្នុងឱកាស​ខិតកាន់តែកៀកថ្ងៃ​សែនចូលឆ្នាំចិន​-វៀតណាម ។​បើតាម​អ្នកឆ្លើយ​ឆ្លងព័ត៌​មាន​កោះ​សន្តិ​ភាព​បានឲ្យដឹងនៅព្រឹកថ្ងៃ​សុក្រនេះថា ជ្រូកខ្វៃនៅផ្សារ​អូរប្ញស្សីត្រូវបានគេព្យួរ​ដាក់លក់ពាសពេញតូប​ហើយថា​ចាប់​តំាង​ពីថ្ងៃ​ទី៧

ស្រវឹង​ធ្លាក់​ភ្នែក​បើក​​ម៉ូតូវីវ៉ា​បុក​រថយន្ត​​កូរ៉េ​​របួស​ធ្ងន់​​៣​នាក់​

Posted: 07 Feb 2013 07:00 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​៣​នាក់​​បាន​រង​របួស​ធ្ងន់​ដេក​សន្លប់​ស្តូក​ស្តឹង​​ពេញ​ផ្លូវ ខណៈ​ពេល​ស្រវឹង​​ស្រា​ជោក​ជាំ​​បើក​ម៉ូតូ​​វីវ៉ា​ ពណ៌ខ្មៅ ​មួយ​គ្រឿង​​ទៅ​បុក​រថយន្ត​កូរ៉េ​​ ពណ៌ស ​ចំណុះ​​២​តោន​កន្លះ​ចំពី​មុខ​ពេញ​​ទំហឹង កាល​ពី​វេលា​ម៉ោង​​១​និង​២៥​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៨ កុម្ភៈ ​២០១៣ ​តាម​បណ្តោយ​មហា​វិថី​​សហ​ព័ន្ធ​​រុស្ស៊ី ទល់​មុខ​ក្រុម​ហ៊ុន​​​សាន់​ថោន​ទឹកថ្លា​ផ្លាហ្សា ក្នុង​សង្កាត់​​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!