Koh Santipheap Daily

Koh Santipheap Daily


កូរ៉ូឡា​​បើក​កៀរ​ម៉ូតូ បណ្តាល​​ឱ្យ​របួស​មនុស្ស​៣​នាក់​​រួចគេច​ខ្លួន​បាត់

Posted: 02 Feb 2013 11:48 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​កំពង់ឆ្នាំង ៖ ​មនុស្ស​៣​​នាក់ ក្នុង​នោះ​កុមារ​អាយុ​៨​ខែ​ម្នាក់​ផង​បាន​រង​របួស​ក្នុង​ហេតុ​ការណ៍​​រថយន្ត​មួយ​គ្រឿង​​​​បើក​កៀរ បណ្តាល​ឱ្យ​ដួល ខណៈ​ពួក​គាត់​ជិះ​ម៉ូតូ​​មាន​គ្នា​៣​នាក់ ​ទៅ​ផ្សារ​ក្រោម ។ ​ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​​៦​​​ល្ងាច​ថ្ងៃទី​​២ កុម្ភៈ ២០១៣ ​នៅ​ចំណុច​មុខ​ហាងលក់​ម៉ូតូ ស្ថិត​ក្នុង​ភូមិ​ផ្សារ​លើ សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ។ ​ក្រោយ​ពេល​កើតហេតុ​រថយន្ត​​បង្ក​​បាន

ក្មេងប្រុស​ម្នាក់​ចុះ​ងូត​ទឹក​ស្រះ​លង់​ស្លាប់​

Posted: 02 Feb 2013 11:35 PM PST

ក្មេងប្រុសរងគ្រោះ
រាជធានីភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​​ បន្ទាប់​ពី​រូបគេ​ដើរ​លេង​ជា​មួយ​នឹងក្មេងៗ​​នៅក្នុង​ភូមិ​២​ទៅ​៣​នាក់​ទៀត​ហើយ​គេបាន​ចុះងូត​ទឹក​​លេង​​តែម្នាក់​​ឯង​​ក៏​លង់ទឹក​​ស្លាប់​​តែ​ម្តង ។ ​ហេតុការណ៍​​នេះ​​កើតឡើង​​កាលពីវេលា​ម៉ោង​១១​និង​៣០​នាទីថ្ងៃត្រង់​ថ្ងៃទី​៣ កុម្ភៈ ២០១៣ ​នៅក្នុង​ទឹក​ស្រះ​មួយ​កន្លែង​ ស្ថិត​​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ឈិន​ឡុង​ក្លាយ​ជា​សមា​ជិក​គណៈ​កម្មា​ធិ​ការ​សន្និ​សិទ​ប្រឹ​ក្សា​នយោ​បាយ​

Posted: 02 Feb 2013 11:31 PM PST

ឈិន​ឡុង​ក្លាយ​ជា​សមា​ជិក​គណៈ​កម្មា​ធិ​ការ​សន្និ​សិទ​ប្រឹ​ក្សា​នយោ​បាយ​
តា​រា​សម្ដែង​ក្បាច់​គុន​វាយ​តប់​ចិន​លោក​ ជែក​ គី​ចាន់​ ហៅ​ ឈិន​ ឡុង​ បាន​ក្លាយ​ជា​សមា​ជិក​គណៈ​កម្មា​ធិ​ការ​ជាតិ​នៃ​សន្និ​សីទ​​ប្រឹក្សា​ន​យោ​បាយ​របស់​ប្រ​ជា​ជន​ចិន​(CPPC)​ ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គេ​ហ​ទំ​ព័រ​ Phoenix New Media​​។តា​រា​សម្ដែង​ដែល​មាន​វ័យ​ ៥​៨​ឆ្នាំ​ រូប​នេះ​នឹង​ចូល​រួម​ក្នុង​សន្និ​សីទ​​ន​យោ​បាយ​របស់​ប្រ​ជា​ជន​ចិន​ ដែល​មាន​តួ​នា​ទី​ជា​គណៈ​ផ្ដល់​ប្រឹក្សា​ជាន់​ខ្ពស់​ចំ​ពោះ​រដ្ឋា​ភិ​បាល​ ។

ដេញកាប់​មនុស្ស​មួយ​គ្រួសារ ​​​ស្លាប់​តា ​យាយនិង​ចៅរត់​រួច ​​ដោយ​សារ​ខឹង​បាចត្រី​ក្នុងអូរ​

Posted: 02 Feb 2013 11:26 PM PST

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ចំណាស់​​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អាធ័មបំផុត ​បន្ទាប់ពី​ត្រូវ​​បុរស​​ម្នាក់​ទៀត​​​កាប់ប្រហារ​មិន​ញញើត​​ដៃ​ដោយ​គ្រាន់តែ​​ខឹង​នឹង​បុរស​​រងគ្រោះ​​មានគ្នា៣​នាក់ បានមកលួច​បាចត្រីក្នុង​​អូរក្បែរ​ផ្ទះរបស់ខ្លួន ។ ​ហេតុការណ៍នោះ បានកើតឡើង​កាលពីវេលាម៉ោង​​​៤ និង​៤០នាទី​រសៀលថ្ងៃទី២ កុម្ភៈ នៅចំណុច​អូរត្រពាំង​​​ខ្ទុម ​ស្ថិតក្នុង​​ភូមិកាកាប ​ឃុំខ្លុង​ពពក

អុជ​ធូប​រួច​ទៅ​វត្ត​ភ្លើង​​ឆេះ​ផ្ទះ​ហ្មត់​​​នៅ​ស្រុក​ភ្នំ​ស្រុក​

Posted: 02 Feb 2013 11:20 PM PST

ផ្ទះ​ដែលត្រូវភ្លើង​ឆេះ​ខ្ទេច​
ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​អគ្គិភ័យ​​បាន​លេប​ត្របាក់​​ផ្ទះ​១​ខ្នង​ស្ទើរ​ទាំង​ស្រុង ខណៈ​ម្ចាស់​ផ្ទះ​​​អុជ​ធូប​​រួច​ទៅ​សុំ​សីល​នៅ​វត្ត​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​កាល​ពី​ព្រឹក​ម៉ោង​​៧​និង​៣០​នាទីថ្ងៃទី​​៣ មករា ​២០១៣ ​នៅភូមិ​កំពីង​ពួយ ឃុំ​ភ្នំដី ស្រុក​ភ្នំ​ស្រុក ​។ ​លោក​វរសេនីយ៍​ត្រី ស៊ី ​ឌី អធិការ​នគរបាល​​ស្រុក​ភ្នំ​ស្រុក ​ឱ្យ​ដឹងថា ផ្ទះ​១​ខ្នង​ដែល​ក្លាយ​ជា​ចំណី​អគ្គិ​ភ័យ​ស្ទើរ​ទាំង​ស្រុង​​មាន​ទំហំ​១០​ម៉ែត្រ​

តុល្យការ​​​គ្រោះ​ថ្នាក់​​រថយន្ត​មួយ​នៅ​ចិន​​ស្លាប់​18​នាក់​

Posted: 02 Feb 2013 11:17 PM PST

រថយន្ត​បឺសក្រឡាប់​​ធ្លាក់​ជ្រោះ​​ហើយ​ឆេះ​
អាជ្ញាធរ​​ខេត្ត​​រាយ​ការណ៍​​​កាល​ពី​​​ថ្ងៃទី​​២ កុម្ភៈ​​​ថា តុល្យការ​​​​នៃ​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​មួយ​ដែល​កើត​​មាន​នៅខេត្ត​​​ហ្គាន​​ស៊ូ ភាគ​ពាយ័ព្យ​​ចិន​​អ្នក​ស្លាប់​​ឡើងដល់​​១៨​នាក់ ហើយ​មនុស្ស​​៣៤​នាក់​​ត្រូវ​របួស​​​ក្រោយ​ការ​រក​ឃើញ​​សាក​សព​មនុស្ស​​បន្ថែម​ទៀត​​​ក្នុង​បំណែក​រថយន្ត​មក ។

មន្ត្រីរដ្ឋបាល​ព្រៃឈើ​កែវសីមា​ ស្ទាក់​ចាប់​បាន​រថយន្ត​​កាមរី​​ដឹក​ឈើ​ប្រណីត​១៧​ដុំ

Posted: 02 Feb 2013 11:14 PM PST

រថយន្តដឹកឈើ​ដែល​ត្រូវឃាត់​​បាន​
ខេត្ត​​មណ្ឌលគិរី ៖ ​ឈើ​ប្រណីត​​នាង​នួន​ចំនួន​១៧​ដុំ ​និង​រថយន្ត​​កាមរី​គូទ​​ហើម​មួយ​គ្រឿង​​ត្រូវ​បាន​​កម្លាំង​ជំនាញ​ផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​​កែវសីមា ​សហ​ការ​ជា​មួយ​កម្លាំង​​អាវុធហត្ថ​​ស្នាក់​ការ​៧៦១ ​ធ្វើការ​ដេញ​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ព្រំ​​ប្រទល់​​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ​កាល​ពីវេលា​ម៉ោង​១០​​យប់​ថ្ងៃទី​​២ កុម្ភៈ ​២០១៣ ​ក្នុងភូមិ​ឆ្នែង ​ឃុំ​ស្រែ​ខ្ទុម ​ស្រុក​កែវ​សីមា ។​

វាយ​ប្រហារ​បន្ទាយ​យោធា​មួយ​នៅ​ប៉ាគី​ស្ថាន​ស្លាប់​​22​នាក់​

Posted: 02 Feb 2013 11:01 PM PST

កង​កម្លាំង​សន្តិ​សុខ​​នៅ​មុខ​បន្ទាយ​ក្រោយ​ការ​វាយ​ប្រហារ​
​​​ម៉ាស៊ីនឃោសនា​ប៉ា​គី​ស្ថាន​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​២២​នាក់​​បាន​​ត្រូវ​ស្លាប់​​ ហើយ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​​របួស​ កាលពី​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ក្នុង​ការ​វាយ​ប្រហារ​មួយ​​​របស់​​ពួក​សកម្ម​ប្រយុទ្ធ​មិន​ស្គាល់​មុខ​ប្រឆាំង​បន្ទាយ​យោធា​មួយ​ស្ថិត​នៅ​ស្រុក​ឡាក់​​គី ម៉ា​វ៉ាត ភាគ​​ពាយ័ព្យ​ប៉ា​គី​ស្ថាន ។

ក្រុម​ជ្រុល​និយម​មួយ​​ជា​អ្នក​វាយ​ប្រហារ​ស្ថាន​ទូត​​អាមេរិក​​ប្រចាំ​តួក​គី​

Posted: 02 Feb 2013 10:58 PM PST

ទិដ្ឋ​ភាព​​នៅ​ស្ថាន​ទូត​អាមេរិក​​ក្រោយ​ការ​វាយ​ប្រហារ​
​ម៉ាស៊ីន​ឃោស​នា​តួក​គី​រាយ​ការណ៍​ថា ក្រុម​ឆ្វេង​និយម​ជ្រុល​តួក​គី​ DHKP-C កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​​​​អត្ថ​ឃាត​មួយ​នា​ពេល​មុន​នេះ​ប្រឆាំង​​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​អង់​ការ៉ា ។ក្នុង​សេច​ក្តី​ប្រ​កាស​មួយ​ផ្សាយ​តាម​អីុ​ន​ធើរ​ណេត​ គណបក្ស​រណ​សិរ្ស​ បដិវត្តន៍​រំដោះ​ប្រជា​ជន​ DHKP-C អះ​អាង​ថា ការ​វាយ​ប្រហារ​នោះ​ជា​ការ​ឆ្លើយ​តប​មួយ​

ប្រទះឃើញ​​បុរស​ម្នាក់​ដេក​ស្លាប់​​ក្បែរ​​ផ្លូវ​នៅខាងជើង​អាង​កំពីង​ពួយ​សមត្ថ​កិច្ច​មិន​ទាន់​ហ៊ាន​​សន្និ​ដ្ឋាន​

Posted: 02 Feb 2013 10:53 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​បាត់ដំបង ៖ ​បុរស​ម្នាក់​​ដែល​ដិត​ដាម​ដោយ​ឈាម​ជោក​ជាំ​​ត្រូវ​បាន​គេ​ប្រទះឃើញ​​ដេក​​ស្លាប់​​​ផ្កាប់​​មុខ​ក្នុ​ង​ទឹក​​ក្បែរ​ផ្លូវ​​កាល​​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​​២ កុម្ភៈ ២០១៣ ​នៅភាគ​ខាង​ជើង​​តំបន់​ទេស​ចរណ៍​អាង​កំពីង​ពួយ ស្ថិត​ក្នុង​ភូមិ​ដង្គត់​ធ្នង់ ​ឃុំ​តាគ្រាម ​ស្រុក​បាណន់ ​ប៉ុន្តែ​​សមត្ថ​កិច្ច​មិន​ទាន់​​ហ៊ាន​​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ជា​ករណី​​​បែប​ណា​នោះ​ទេ ។

ភ្លើងឆាបឆេះ​ផ្ទះ​លក់​ប្រេងសាំង​​ខ្ទេច​​ទាំងព្រឹកនៅ​ស្រុក​ជាំក្សាន្ត

Posted: 02 Feb 2013 08:21 PM PST

ខេត្តព្រះវិហារ ៖ ភ្លើង​​បាន​ឆាប​ឆេះ​​ផ្ទះ​លក់​​ប្រេងសាំង​មួយ​កន្លែង​​ហ្មត់​គ្មាន​សល់​​នៅ​ចំណុចភូមិ​​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ​វេលា​ម៉ោង​​៩​និង​៥​នាទី​ព្រឹក​ថ្ងៃទី ៣ កុម្ភៈ ​២០១៣ នេះ ​ដោយ​សារ​ផ្ទុះខ្សែភ្លើង​​ម៉ូទ័រ​បូម​ប្រេង ។ ​ក្នុងហេតុការណ៍​នេះពុំ​​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះទេ ​គ្រាន់តែ​ផ្ទះ​ត្រូវបាន​ភ្លើង​​ឆាបឆេះ​ខ្ទេច​រួមទាំង​ទ្រព្យ​សម្បត្តិ​​ក្នុងផ្ទះ​ ។

ជន​ជាតិម៉ាឡេស៊ី​ម្នាក់​បើក​រថយន្ត​បែកកង់​​បុករបងផ្ទះ​របួសធ្ងន់​

Posted: 02 Feb 2013 07:52 PM PST

ទិដ្ឋភាពនៅកន្លែង​កើតហេតុ
ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ជន​ជាតិម៉ាឡេស៊ី​​ម្នាក់មាន​វ័យ​៦២​ឆ្នាំ ​បាន​រងរបួស​​ធ្ងន់ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ដោយ​រថយន្ត​​បែក​កង់​ជ្រុល​​​ទៅ​បុករបង​ផ្ទះអ្នកស្រុក ​កាលពី​វេលាម៉ោង​​​៤ និង​៣៥​នាទី​​ល្ងាច​ថ្ងៃទី១ ​កុម្ភៈ​ ២០១៣ ​នៅលើកំណាត់​​​ផ្លូវ​ជាតិលេខ​៥៦A ចំណុច​​​ផ្លូវបំបែក​​ទៅភូមិ​ប្រីយ៍ខាង​ជើងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​​​ចម្ងាយ​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​រលួស ឃុំ​រលួស

ភ្លេច​​ពន្លត់​​ភ្លើង​ចង្ក្រាន​​ដើរ​ទៅ​ដេក​ផ្ទះ​​អ្នក​ជិត​ខាង​ អគ្គិ​ភ័យ​​ឆាបឆេះ​ផ្ទះ​ហ្មត់​គ្មាន​សល់​ទាំង​កណ្តាលយប់​

Posted: 02 Feb 2013 07:42 PM PST

ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​ឆេះ​ខ្ទេច​គ្មាន​សល់​
ខេត្ត​​​បន្ទាយ​មានជ័យ​ ៖ ​​អគ្គិភ័យ​​បាន​លេបត្របាក់​​ផ្ទះ​១​ខ្នង​ឆេះ​អស់​​ទាំងស្រុង បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​​១១​និង​​៣០​​នាទី​យប់​ថ្ងៃទី​១ កុម្ភៈ ​២០១៣ ​នៅភូមិ​ដំណាក់ ឃុំ​ស្វាយ​ចេក ​ស្រុក​ស្វាយ​​ចេក ។ ​ប្រភពព័ត៌​មាន​​ពី​នគរបាល​​ស្រុក​ស្វាយ​ចេក ​បាន​​ឱ្យ​ដឹងថា ផ្ទះដែល​ក្លាយ​ជា​ចំណី​អគ្គិភ័យ​​ទាំង​កណ្តាល​យប់​នោះ​ ធ្វើ​​អំពី​ឈើ​​ប្រក់​ស្បូវ​

​រថយន្ត​យីឌុប​ក្រឡាប់​​ធ្លាយ​ចេញ​ឈើប្រណីត​​រាប់រយ​កំណាត់​​សមត្ថកិច្ច​​ដេកលក់

Posted: 02 Feb 2013 07:40 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តក្រចេះ ៖ ​រថយន្ត​​យីឌុប​មួយគ្រឿង​បាន​ក្រឡាប់​ប្រះខ្លួន​ដេកនៅលើ​ផ្លូវ​ជាតិលេខ​៧ ​ត្រង់​​ចំណុច​ឃុំ​​អូរគ្រៀង ​ស្រុកសំបូរ ធ្លាយ​​ចេញសុទ្ធ​តែ​​ឈើប្រណីត​ប្រភេទ​ធ្នង់មានចំនួន​រាប់រយកំណាត់​​រាយពេញ​ចិញ្ចើមផ្លូវ តែមិន​មានមន្ត្រី​​សមត្ថកិច្ច​ណាមួយ​ចេញមុខ​​ទៅពិនិត្យ​​មើលនោះទេ ​ក្រោយពី​​ដឹង​ថា ​ឈើទាំងនេះ ជារបស់អ្នកមានឥទ្ធិពល​នៅខេត្តកំពង់ចាម និងអះអាងថា ការ​ដឹក​ជញ្ជូន​ គឺមាន​ច្បាប់​អនុញ្ញាត ។

លោក​ស្រី​​ហ៊ីល​ឡារី​គ្លីន​តុន​ចាក​ចេញ​​ពី​តំណែង​​រដ្ឋ​មន្ត្រី​​ការ​បរទេស​ហើយ​

Posted: 02 Feb 2013 07:19 PM PST

លោក​ស្រី​​ហ៊ីល​ឡារី​​ក្នុង​ពិធី​ចាក​ចេញ​ពី​តំណែង​
លោក​ស្រី​​ហ៊ីល​ឡារី​គ្លីន​តុន​​​ជា​រដ្ឋ​មន្ត្រី​​ការ​បរទេស​​​ទី​៦៧​របស់​សហរដ្ឋ​អាមេរិក​​កាល​ពី​ថ្ងៃទី​១ កុម្ភៈ​ ​​បានចាក​ចេញ​ជា​ផ្លូវ​ការ​​ហើយ​ក្រោយ​កាន់​​តំណែង​​នេះ​រយៈ​ពេល​៤​ឆ្នាំ​មក​ ។​ចាប់​តាំង​ពី​​​ចូល​​កាន់​តំណែង​​​​ពី​ខែ​មករា​ ឆ្នាំ​២០០៩​មក​​លោក​ស្រី​​គ្លីន​តុន​​​​បាន​ទៅ​កាន់​​​ប្រទេស​​​ចំនួន​១១២​​ និង​ធ្វើ​ដំណើរ​​ក្នុង​​ចម្ងាយ​​ផ្លូវ​​សរុប​​ជាង​​១.៥០០.០០០​​គីឡូ​​ម៉ែត្រ​​ដែល​លោក​ស្រី​​​ជា​រដ្ឋ​មន្ត្រី​​ការ​បរទេស​​​អាមេរិក​ធ្វើ

ស្ត្រី​ក្រីក្រ​​ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​ទទួល​អំណោយ​​ពីភរិយា​​អភិ​បាល​ខណ្ឌ​សែនសុខ

Posted: 02 Feb 2013 07:19 PM PST

រាជធានីភ្នំពេញ ៖ ​លោក​ស្រី មួង សុខ​សត្យា ​ប្រធាន​អនុ​សាខា​ សមា​គម​នារី ខណ្ឌ​សែនសុខ ​និង​ជា​ភរិយា​​លោក​លី សាវេត អភិ​បាល​​ខណ្ឌ​សែនសុខ ​អម​ដំណើរ​​ជា​មួយថ្នាក់​​ដឹកនាំ​សមា​គម​នារី​ខណ្ឌ និង​​រួម​ទាំង​សមា​ជិក​សមា​គ​ម ​​ដោយមាន​ការ​ចូលរួម​ពី​លោក​ចៅ​សង្កាត់​ចំនួន​៣​រូប​ផង​​ដែរ​នោះ នា​ព្រឹក​ថ្ងៃទី​​២ កុម្ភៈ ២០១៣ ​បាន​ចុះ​សួរ​សុខទុក្ខ និង​នាំយក​អំណោយ​​ជ​ាគ្រឿង​ឧបភោគ​បរិភោគ​​ និង​ថវិកា​​

ផឹកស៊ី​​ក្លែម​ក្បាល​នឹង​ប៉័ងតោ​​ ម្នាក់​ចូលពេទ្យ​​​ ម្នាក់​ដេក​គុក​នៅក្រុងបាវិត​

Posted: 02 Feb 2013 07:17 PM PST

ជនរងគ្រោះ​កំពុងត្រូវបាន​សង្គ្រោះ
ខេត្តស្វាយរៀង ៖ បុរសម្នាក់​​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ ក្រោយ​ពីយកកាំបិត​​​​ប៉័ង​តោ​កាប់​​ទៅលើយុវជន​ម្នាក់ ចំនួន២​កាំបិត​​​បណ្តាល​ឱ្យ​​រង​របួស​​ធ្ងន់​ ​​ដោយ​សារ​​​ជម្លោះ​ពាក្យ​​សម្តី​​ពេល​ផឹក​ស៊ី​​ក្នុងក្លឹប​រាត្រី​ ហើយ​តាមវាយ​​ និង​កាប់គ្នា​នៅក្នុង​ហាង​បាយទៀត ​។ ទាក់​ទិន​​ករណី​ខាងលើនេះ លោក​វរសេនីយ៍ត្រី ​​កែវ សុថា ​នាយរង​​ការិយាល័យ​​​ព្រហ្មទណ្ឌ​​​​កម្រិត​ស្រាលនៃ​ស្នង​ការដ្ឋាននគរ​បាលខេត្ត​បាន​

ក្រឡាប់​រថយន្ត​​សាំងយ៉ុង​​ដឹក​ជន្លង់​​​ម្រេច​នៅ​ស្រុក​​ស្នួល ស្លាប់​ប្រពន្ធ ប្តីរបួស​ធ្ងន់

Posted: 02 Feb 2013 07:14 PM PST

រថយន្ត​ដែល​ក្រឡាប់​
ខេត្ត​ក្រចេះ ៖ ​ស្ត្រី​ម្នាក់​​បានស្លាប់​​​ភ្លាមៗ​នៅ​នឹង​​កន្លែង​ និង​​បុរស​ជាប្តី​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​ក្រឡាប់​​រថយន្ត​សាំងយ៉ុង​​ដឹក​ជន្លង់​​​ម្រេច​នៅ​​លើ​ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ភូមិ​មានជ័យ ​ឃុំ​ស្រែចារ ជាប់​ព្រំប្រទល់​ស្រុក​មេម៉ត់ ​​ខេត្ត​កំពង់​ចាម ខណៈ​​​​រថយន្ត​​កំពុង​បើក​​លឿន និង​បែក​កង់​ក្រោយ​បណ្តាល​ឱ្យ​ក្រឡាប់ ។

ចាក់សម្លាប់​​ប្លន់​យក​ទូរស័ព្ទ​​ដៃនៅក្នុង​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​កាល​ពីជាង​៤​ខែ​មុន ចាប់​ខ្លួន​បាន​ម្នាក់​ប​ញ្ជូន​ទៅ​ពន្ធនា​គារ​​ព្រៃ.ស

Posted: 02 Feb 2013 06:56 PM PST

រាជធានីភ្នំពេញ ៖ យុវជន​​​ម្នាក់​​ក្នុង​ចំណោម​បក្ស​ពួក​៤​នាក់ ​ដែល​បាន​ព្រួត​គ្នាធ្វើ​សកម្ម​ភាពចាក់​​សម្លាប់​​ជនរងគ្រោះ​ប្លន់​យក​ទូរស័ព្ទ​​ដៃ​១​គ្រឿង​​នៅ​ក្នុង​ពហុកីឡ​ដ្ឋាន​​ជាតិ​អូឡាំពិក​ កាល​ពី​ជាង​៤​ខែមុន​ត្រូវ​​សមត្ថ​កិច្ច​នគរបាល​​ខណ្ឌ​៧​មករា ​ចាប់​ខ្លួន​បាន​ម្នាក់​ និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅពន្ធនា​គារ​ព្រៃ.ស​ជា​បណ្តោះ​អាសន្ន​រួច​ហើយ ។ ​យុវជន​ដែល​ត្រូវ​​សមត្ថ​កិច្ច​ចាប់ខ្លួន​នោះ​​​ឈ្មោះ​ញ៉ែត ​សុផល ហៅ​តាក់ ​

រញ្ជួយ​ដី​​ខ្លាំង​មួយ​នៅភាគ​ខាង​ជើង​ជប៉ុន​

Posted: 02 Feb 2013 06:53 PM PST

រលក​សញ្ញា​​នៃការ​រញ្ជួយ​ដី​
ការ​រញ្ជួយដី​​ខ្លាំង​មួយ​​កើត​មាន​​កាល​ពី​​យប់​ថ្ងៃទី​​២ កុម្ភៈ​​នៅ​កោះ​ហុក​កៃ​ដូ​ភាគ​ខាង​ជើង​​​​ជប៉ុន​​ដែល​ការ​រញ្ជួយដី​​​នេះ​មាន​រយៈ​ពេល​​យូរ​ញ័រ​កក្រើក​​​ទីតាំង​​នុយ​ក្លេអ៊ែរ​ជា​ច្រើន​​កន្លែង​​​នៅភាគ​ខាង​​​ជើង​ប្រទេស​ក៏​ប៉ុន្តែ​​ពុំ​បណ្តាល​ឱ្យ​មានការ​ខូច​ខាត​​​អ្វី​ឡើយ ។ ​យោង​តាម​​​វិទ្យា​ស្ថាន​​​ភូមិ​រូប​វិទ្យា​​អាមេរិក​​​ISGS ​ថា ការ​​​រញ្ជួយដី​​នោះ​មាន​​កម្លាំង​​៦,៩​រីស្ទ័រ​​​កើត​មាន​​នា​វេលា​ម៉ោង​​២៣​​និង​១៧​នាទី​​​ម៉ោង​ក្នុង​ស្រុក​​​

បុរសជន​ជាតិ​ចិន​​ស្រវឹង​ស្រា​បើក​រថយន្ត​​​​​ទៅ​មុខ​លែង​រួច​ឈប់​ដេក​លក់​​កណ្តាល​ស្តុប​ពេទ្យ​ចិន​

Posted: 02 Feb 2013 06:47 PM PST

រថយន្ត​ដែល​បើក​ឈប់​កណ្តាល​ស្តុប​ពេទ្យ​ចិន
រាជធានីភ្នំពេញ ៖ ​​រថយន្តឡិចស៊ីស​ RX300 ​ពណ៌ស ​បើ​ក​​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ស្រា​រហូត​ដល់​ថ្នាក់​បើក​រថយន្ត​​ទៅ​មុខលែង​រួច​ឈប់​ដេក​លក់​​នៅ​កណ្តាល​​ស្តុប​ពេទ្យ​ចិន ។ ហេតុ​ការណ៍​​នេះធ្វើ​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល ​​កាលពី​វេលា​ម៉ោង​​៩​និង​៤០​នាទី​​យប់​ថ្ងៃទី​២ កុម្ភៈ ​នៅ​ចំណុច​ស្តុប​ពេទ្យ​​ចិន ក្នុងសង្កាត់​​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន ។

សាំងយ៉ុង​ដឹកបន្លែ​​បើក​លឿន​​ពេក​បុក​ម៉ូតូ​​សេ​១០០ កូរ៉េ​​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ម្នាក់​

Posted: 02 Feb 2013 06:41 PM PST

មនុស្សឆោឡោ​នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​​អ្នក​រត់​​តុ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅនឹងកន្លែង​​ និងម្នាក់​ទៀត​រង​របួស​ធ្ងន់​​ដោយ​សារ​រថយន្ត​ម៉ាក​សាំង​យ៉ុង​មួយ​គ្រឿង​​ដឹក​បន្លែ​បើក​បរ​ក្នុង​ល្បឿន​លឿន​​បុក​ពេញទំហឹង​ ក្នុង​ខណៈ​​​ដែល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿងឌុប​គ្នា​​​តាម​ផ្លូវពេល​យប់។ ​ឧបទ្ទវ​ហេតុ​គ្រោះថ្នាក់​​ចរា​ចរណ៍​នេះ​បាន​កើតឡើងកាល​ពីវេលា​ម៉ោង​៧​និង​១០​នាទី​យប់​​ថ្ងៃទី​២ កុម្ភៈ ​២០១៣ ​នៅ​លើ​កំណាត់​ផ្លូវ​​លេខ​២១៧ ​

​បិទ​ទ្វារ​ផ្ទះ​ទុក​ចោល​ចេញ​ទៅ​លក់​​ដូរ​អគ្គិ​ភ័យ​​ឆាបឆេះ​​គ្រឿង​ក្នុង​ហ្មត់​

Posted: 02 Feb 2013 06:37 PM PST

ការ​​បាញ់​​ទឹក​​ពន្លត់​ភ្លើង​
ខេត្ត​បាត់​ដំបង ​៖ ​អគ្គិភ័យ​ដែល​ខ្លះ​អះអាង​ថា ​បណ្តាល​មក​ពីភ្លើង​​ធូប និង​ខ្លះ​ទៀត​ថា ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិសនី​បាន​ឆាប​​ឆេះ​អស់​នូវ​សម្ភារ​​ខាង​ក្នុង​ផ្ទះ​មួយ​កន្លែង កាល​ពី​​​រសៀល​ថ្ងៃទី​​១ កុម្ភៈ ​២០១៣ ​នៅ​ក្នុងភូមិ​​អង់ ស​ង្កាត់​​អូរ​ចារ ក្រុង​បាត់​ដំបង ខណៈ​​ម្ចាស់​បិទ​ទ្វារ​គ្មាន​​អ្នក​នៅ​ចាំ​ រួច​ចេញ​ទៅ​​លក់​ដូរ​អស់​នៅ​ឯ​ផ្សារ​​ តែ​សំណាង​​ល្អ​ដែល​រថយន្ត​​ពន្លត់​អគ្គិភ័យ​​ចេញ​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេលា ។

ប្រជាពលរដ្ឋ​​​ជាង​១ម៉ឺន​នាក់​នាំគ្នា​​សម្រុក​ទៅ​អុជធូប​ថ្វាយបង្គំ​ព្រះ​បរម​រតនកោដ្ឋ​នៅព្រឹកនេះ​

Posted: 02 Feb 2013 06:29 PM PST

ប្រជាពលរដ្ឋ​​​ជាង​១ម៉ឺន​នាក់​នាំគ្នា​​សម្រុក​ទៅ​អុជធូប​ថ្វាយបង្គំ​ព្រះ​បរម​រតនកោដ្ឋ​នៅព្រឹកនេះ​
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ​កុម្ភៈ​នេះ ប្រជាពលរដ្ឋ​​ប្រមាណ​ជាង​១ម៉ឺននាក់​មកពីគ្រប់ទិស​ទី ក្នុងសម្លៀកបំពាក់​សំពត់ខ្មៅ អាវស ខោ​ខ្មៅ​អាវស ​បាននាំគ្នា​សម្រុក​ចូល​ទៅកាន់​វាល​ព្រះបរម​មេរុ​​ ដើម្បី​អុជធូប​​ថ្វាយបង្គំ​​ព្រះ​បរម​សព​ ព្រះ​បរម​រតនកោដ្ឋ​​ សូម​ឱ្យ​ព្រះ​អង្គ​បាន​យាងទៅ​កាន់សុគតិ​ភព ​ ៕

ចចក​ឌីង​ហ្គោ​នៅ​​ប្រទេស​អូស្ត្រាលី​​មាន​​ប្រវត្តិ​ពី​ឥណ្ឌា​​

Posted: 02 Feb 2013 06:23 PM PST

ចចក​ឌីង​ហ្គោ​នៅ​​ប្រទេស​អូស្ត្រាលី​​មាន​​ប្រវត្តិ​ពី​ឥណ្ឌា​​
​ចចក​ឌីង​ហ្គោ ​នៅ​ក្នុងមជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ចចក​ឌីង​ហ្គោ ក្នុង​ទីក្រុង​​ធូ​លើន រដ្ឋ​វិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តូ​រីយ៉ា ប្រទេស​អូស្ត្រាលី ។ បើ​តាម​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បង្ហាញ​ថា ជន​ជាតិ​ឥណ្ឌា​បាន​ភៀស​ខ្លួន​ឆ្លង​កាត់​ដែន​សមុទ្រ​ឆ្ពោះ​ទៅ​អូស្ត្រាលី កាល​ពី​ជាង​៤.០០០​ឆ្នាំ​មុន និង​ជា​អ្នក​នាំ​យក​ចចក​ឌីង​ហ្គោ ឆ្ពោះ​ទៅ​ដែន​ដី​អូស្ត្រាលី​ ​៕

បើក​មន្ទីរ​ពេទ្យ​ព្យាបាល​អេដស៍​ដោយ​ឱសថ​ឆ្នាំង​ដី​នៅ​អាហ្វ្រិក​

Posted: 02 Feb 2013 06:21 PM PST

​បើក​មន្ទីរ​ពេទ្យ​ព្យាបាល​អេដស៍​ដោយ​ឱសថ​ឆ្នាំង​ដី​នៅ​អាហ្វ្រិក​
​​ប្រធានា​ធិបតី​ ហ្គំ​ប៊ី នៃ​ទ្វីប​អាហ្វ្រិក​ ប្រកាស​បង្កើត​មន្ទីរ​ពេទ្យ​ដ៏​ធំ​មួយ​​សម្រាប់​​ព្យាបាល​អ្នក​កើត​ជំងឺ​អេដស៍​ ដោយ​ប្រើ​ឱសថ​បុរាណ​ តែ​បង្កើត​ក្តី​បារម្ភ​នៅ​ក្នុង​មជ្ឈ​ដ្ឋាន​​សុខា​ភិបាល​​​​​​​​​​​​​​​​​​​​​​​​​​ថា​ វា​បង្ក​គ្រោះ​ថ្នាក់​បាន ។លោក​ប្រធានា​ធិបតី​ យ៉ា​យ៉ា ជេម​មេ ធ្លាប់​បាន​ប្រកាស​កាលពី​​ឆ្នាំ​២០០៧ ថា រូប​គាត់​រក​ឃើញ​ពី​វិធី​ព្យាបាល​ជំងឺ​អេដស៍​ដោយ​ឱសថ​បុរាណ​ឆ្នាំង​ដី និង​ធ្វើ​ឱ្យ​គ្រូ​ពេទ្យ​ជំនាញ​មាន​ក្តី​បារម្ភ​

រូប​សំណាក​ទេវ​តា​យាម​​អណ្តូង​រ៉ែ​នៅ​​ប្រទេស​​បូលីវី​

Posted: 02 Feb 2013 06:20 PM PST

រូប​សំណាក​ទេវ​តា​យាម​​អណ្តូង​រ៉ែ​នៅ​​ប្រទេស​​បូលីវី​
កម្ម​​ករ​ជា​ច្រើន​នាក់​សាង​សង់​រូប​សំណាក​ទេវ​តា​ថែ​រក្សា​អណ្តូង​រ៉ែ នៅ​ជ្រលង​ភ្នំ សាន​តា បាបា​រ៉ា ភាគ​ខាង​ត្បូង​ទីក្រុង​ ឡា​បា៉ស់ ប្រទេស​បូលីវី​​​មាន​កម្ពស់​ប្រហែល​៤៥​ម៉ែត្រ នឹង​​សា​ង​សង់​រួច​រាល់​នៅ​ថ្ងៃ​ទី​២ កុម្ភៈ​​ ​​​​​​​​។ រូប​សំណាក​នោះ​មាន​លក្ខណៈ​ដូច​រូប​សំណាក​ទេវ​តា​សេរី​ភាព​នៅ​​សហ​រដ្ឋ​អាមេរិក​ ​​៕

ជិះ​ស្គី​​លើ​ទឹ​ក​កក​ស្លៀក​ឈុត​រាជ​ការ​បុរាណ​នៅ​កូរ៉េ​

Posted: 02 Feb 2013 06:19 PM PST

ជិះ​ស្គី​​លើ​ទឹ​ក​កក​ស្លៀក​ឈុត​រាជ​ការ​បុរាណ​នៅ​កូរ៉េ​
លោក​តា​ជន​ជាតិ​កូរ៉េ​​​​​ស្លៀក​ពាក់​ឯក​សណ្ឋាន​រាជ​ការ​បុរាណ​របស់​កូរ៉េ​​​​​​​​​​​​​​​​​​​​​​​​​​​ជិះ​ស្គី​លើ​ទឹក​កក​ នៅ​ទី​លាន​មួយ​ ក្នុង​ទីក្រុង​សេអ៊ូល ជា​ការ​​​​​​​​​​​​​​​​​​​​​​​​​​កម្សាន្ត​សប្បាយ​ក្រោម​អាកាស​ធាតុ​ត្រ​ជាក់​​ ។ ឈុត​រាជ​ការ​តាំង​ពី​យុគ​សម័យ​បុរាណ​​របស់​កូេរ៉​ ក្លាយ​ជា​ឈុត​មួយ​ពេញ​និយម​​នា​ពេល​បច្ចុប្បន្ន​ ៕

ដី​​នៅ​លើ​ភព​ព្រះ​អង្គារ​មាន​ទឹក​ហូរ​ឆ្លង​​កាត់​

Posted: 02 Feb 2013 06:18 PM PST

ដី​​នៅ​លើ​ភព​ព្រះ​អង្គារ​មាន​ទឹក​ហូរ​ឆ្លង​​កាត់​
ដី​ប្រេះ​ក្រហែង​នេះ ​​​​​​​​​​​​​​​​​​​​ជា​ដី​នៅ​លើ​ភព​ព្រះ​អង្គារ​ ស្ថិត​ក្នុង​បរិវេណ​ដែល​ហៅ​ថា «​Yellow Knife Bay » ជា​កន្លែង​ធ្លាប់​មាន​ទឹក​ហូរ​​​ឆ្លង​កាត់​​ ដោយ​ថត​បាន​​តាម​រយៈ​ម៉ាស៊ីន​ថត​​គុណ​ភាព​ខ្ពស់​ភ្ជាប់​នៅ​លើ​មនុស្ស​យន្ត​ស្រាវ​ជ្រាវ​ភព​ព្រះ​អង្គារ​ ឃ្យូ​រី​ស៊ី​ទី ៕

ហាត់​ប្រាណ​ដោយ​រាំ​របាំ​​ហៃ​ហ្គេក​នៅ​​ប្រទេស​ចិន​

Posted: 02 Feb 2013 06:17 PM PST

ហាត់​ប្រាណ​ដោយ​រាំ​របាំ​​ហៃ​ហ្គេក​នៅ​​ប្រទេស​ចិន​
មនុស្ស​ចាស់​ក្នុង​​ទីក្រុង​ ហ្វូ​យ៉ាង​ តំបន់​អាន​ហ៊ុយ រាំ​របាំ​ ហៃ​ហ្គេក នៅ​ពេល​ព្រឹក​ ក្រោម​សម្ពាធ​អ័ព្ទ​​ផ្សែង​​ពុល​ ដែល​គ្រប​ដណ្តប់​​នៅ​បរិវេណ​ជុំ​វិញ​ និង​មាន​អ្នក​ខ្លះ​ពាក់​ម៉ាស់​សម្រាប់​ការ​ពារ​ជាតិ​ពុល​ ។កាល​ពី​ពេលថ្មីៗ​កន្លង​មក ប្រទេស​ចិន​ប្រឈម​មុខ​នឹង​អាកាស​ធាតុ​អាប់​អួ​​ពី​ផ្សែង​ពុល​ និង​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​មិន​ឱ្យ​អ្នក​ស្រុក​ចេញ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​ ព្រោះ​តែ​អាកាស​ធាតុ​គ្មាន​អំណោយ​ផល​ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!