Koh Santipheap Daily

Koh Santipheap Daily


ដឹង​ឳពុក​ម្តាយ​កំពុង​ផឹក​ស្រា​ឆក់​ឱកាស​ចាប់​រំលោភ​កូន​ស្រី​អាយុ11ឆ្នាំ

Posted: 05 Feb 2013 11:30 PM PST

ដឹង​ឳពុក​ម្តាយ​កំពុង​ផឹក​ស្រា​ឆក់​ឱកាស​ចាប់​រំលោភ​កូន​ស្រី​អាយុ11ឆ្នាំ
ខេត្ត​ពោធិ៍សាត់​ ៖​ បុរស​ល្មោភ​កាម​ម្នាក់​ឱ្យ​ដឹង​ថា ​ឳពុក​ម្តាយ​ផឹក​ស្រា​ជា​មួយ​ ក៏​ធ្វើ​ជា​ស្រវឹង​សុំ​លា​ទៅ​មុន​ តាម​ការ​ពិត​ទៅ​ចាប់​រំលោភ​កូន​​ស្រី​អាយុ​១១​ឆ្នាំ​​ ដែល​កំពុង​ដេក​លក់​នៅ​ឯ​ផ្ទះ​រហូត​បាន​សម្រេច​ ប៉ុន្តែ​ត្រូវ​ជាប់​ខ្នោះ​ ប៉ូលិស​បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ឳពុក​ម្តាយ​របស់​នាង​ពេល​ត្រឡប់​មក​វិញ​ ។ ករណី​រំលោភ​សេព​សន្ធវៈ​នេះ​បាន​កើត​ឡើង​នៅ​លើ​ផ្ទះ​ទូក​បណ្តែត​ទឹក​ ស្ថិត​ក្នុង​

បេកខាំ រួច​ផុត​​ពីការបង់ពន្ធ​លើ​​ប្រាក់​ចំណូល​​ប្រហែល​​75% កីឡាករ​ដេវីដ បេកខាំ ខ្សែ​បម្រើ​​ថ្មី​​​របស់

Posted: 05 Feb 2013 11:16 PM PST

​
ក្លិ​ប​​ Paris SG​ ​ជាក្លិប​​ល្បី​ក្នុង​​ក្រប​​ខ័ណ្ឌ​បាល់​ទាត់​​​បារាំង​នឹង​មិន​ទទួលការ​​បង់ពន្ធ​ក្នុ​ង​លក្ខណៈ​​​ជាអ្នក​មាន​ចំណូល​ដ៏សន្ធឹកសន្ធាប់​ដល់​​ទៅ​​​៧៥ភាគ​រយ ​តាម​ច្បាប់​ថ្មី​របស់បារាំង​​ ទោះ​បីជា​​រូប​គេ​​ទទួលបាន​​ប្រាក់​ឈ្នួល​​ជាង​​៧សែន​ផោន​​​ក្នុង​មួយខែក៏​ដោយ ។​ ​មូលហេតុដែលនាំឱ្យ​រួច​ផុត​​ពីការ​បង់​ពន្ធ​​នេះ​ក៏​ព្រោះ​តែ​កីឡាករ​​​ដេវីដ​ បេកខាំ​ បាន​សម្រេច​​ចិត្តបរិច្ចាគ​ប្រាក់​​​ចំណូល​ទៅ​ឱ្យ​​ផ្នែក​

សមិទ្ធ​ផល​ធំ​ៗ​នៃព្រះ​មហា​វី​រ​ក្សត្រ​សម្តេច​ព្រះ​នរោត្តម​សីហនុ​

Posted: 05 Feb 2013 11:15 PM PST

ប្រជាជន​កម្ពុជា​​គ្រប់​ស្រទាប់​វណ្ណៈ បាន​សម្តែង​មរណ​ៈ​ទុក្ខ​ក្រៀម​ក្រំ​ជាទី​បំផុត ​យ៉ាង​ស្ងៀម​ស្ងាត់​នៅ​ពេលដែល​បាន​ទទួល​ដំណឹង​​នៃ​ការ​យាងចូល​ទិវ​ង្គត​របស់​«សម្តេច​ឪ»​ដែល​ជា​ទី​ស្រឡាញ់​របស់ខ្លួន​តា​ម​រយៈ​ប្រព័ន្ធ​​ព័ត៌​មាន​ជាតិ ​តាម​សេចក្តី​ប្រកាស​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា ​។ ព្រះ​អង្គ​បាន​ចូល​ទិវង្គត​ដោយ​ព្រះ​ជរាពាធ​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង នៃសាធារណ​​រដ្ឋ​ប្រជា​មានិត​ចិន ​នៅ​​វេលា​

សេដ្ឋ​កិច្ច​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កើន​បាន​៦,២៣​%​នៅ​ក្នុង​ឆ្នាំ​២០១២

Posted: 05 Feb 2013 11:03 PM PST

​
ប្រទេស​ឥណ្ឌូណេ​ស៊ី​ដែល​ជា​ប្រ​ទេស​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​និយាយថា សេដ្ឋ​កិច្ច​របស់​ខ្លួន​កើន​បាន​៦,២៣​%​​កាល​ពី​ឆ្នាំ​២០១២​​ដោយ​សារ​ការ​​ប្រើ​​ប្រាស់​ទុន​ឯក​ជន​ខ្ពស់​ និង​ការវិនិយោគ​កើន​ឡើង​ច្រើន ។ភ្នាក់​ងារ​ស្ថិតិ​កណ្តាល​និយាយ​បន្ថែម​ថា នៅ​ក្នុង​រយៈ​ពេល​​៣​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១២ កំណើន​សេដ្ឋ​កិច្ច​ប្រទេស​នេះ​សម្រេច​បាន​៦,១១%​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​បណ្តា​ឆ្នាំ​

​កុង​តឺន័រ​​​បត់​ទទឹង​​ថ្នល់​​​រថយន្ត​​កូរ៉េ​​ភ័យ​បោល​​ចូល​ផ្ទះ​​​​អ្នក​ស្រុក​​របួស​​2​នាក់​

Posted: 05 Feb 2013 11:00 PM PST

ខេត្តស្វាយ​រៀង​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​ដ៏​អាក្រក់​​​​មួយ​​ធ្វើ​ឱ្យ​​២នាក់​​គូដណ្តឹង​​​រង​របួស​ធ្ងន់​ធ្ងរ ខណៈ​កំពុង​​​អង្គុយ​មើល​ទូរទស្សន៍​ស្រាប់​តែ​រថយន្ត​​មួយ​គ្រឿង​​បើក​បុក​​​ចូល​ក្នុង​ផ្ទះ​​បណ្តាល​ឱ្យ​ធ្លាយ​​ជញ្ជាំង​​​​ដួល​ទូ​កញ្ចក់​​សម្រាប់​តាំង​គ្រឿង​​សំអាង​​ការ និង​ភេសជ្ជៈខ្ចាយ​ពេញ​​ផ្ទះ​​ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​​កាល​ពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​​៤ កុម្ភៈ ​​​​​នៅលើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ​ស្ថិត​

ទស្សន​កិច្ច​ដំបូង​បង្អស់​របស់​ប្រធា​នា​ធិប​តី​អីុ​រ៉ង់​​នៅ​អេ​ហ្ស៊ីប​

Posted: 05 Feb 2013 10:52 PM PST

្រធានា​ធិបតី​អីុ​រ៉ង​់​និង​សម​ភាគី​អេ​ហ្ស៊ីប 
​​ប្រធានា​ធិបតី​អីុ​រ៉ង់​ លោក​ម៉ា​មូដ អាម៉ាឌី​ណឺ​ហ្សាដ បាន​ទៅ​​ដល់​ទីក្រុង​គែរ រដ្ឋ​ធានី​អេ​ហ្ស៊ីប កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អ៊ិស្លាម​លើក​ទី​១២ ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​៦​ដល់​​ទី​៧​កុម្ភៈ ។នោះ​គឺ​ជា​ទស្សន​កិច្ច​លើក​ដំបូង​ងបង្អស់​របស់​​​ប្រធា​នា​ធិប​តី​អីុ​រ៉ង់​នៅ​អេហ្ស៊ីប​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ ។ ទំនាក់​ទំនង​រវាង​អេហ្ស៊ីប​​និង​អីុ​រ៉ង់​ត្រូវ​កាត់​ផ្តាច់​រយៈ​ពេល​ជាង​៣​ទសវត្ស​ក្រោយ​អេ​

វាយ​សម្លាប់​​ដោយ​សារ​គំនុំ​​អូស​ជន​រងគ្រោះ​​ដាក់​ផ្លូវ​បំបែក​បំភ័ន្ត​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​

Posted: 05 Feb 2013 10:52 PM PST

សពជនរងគ្រោះ
ខេត្ត​ក្រចេះ ៖ ​បុរស​ម្នាក់​ត្រូវ​​បាន​ជន​មិន​ស្គាល់​​មុខ​វាយ​សម្លាប់​​នៅ​លើ​ផ្លូវ​លំ​​មួយ​កន្លែង​ក្នុង​ព្រៃ​​នៅខាងក្រោយ​​ឃុំ​ឫស្សីកែវ ​ស្រុក​ព្រែក​​ប្រសព្វ ដោយ​សមត្ថ​កិច្ច​​សន្និ​ដ្ឋាន​​ថា បណ្តាល​​មកពី​រឿង​គំនុំ ។ សព​បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​ព្រឹក​ថ្ងៃទី​​៥ កុម្ភៈ ២០១៣ ​នៅ​​​លើ​ផ្លូវ​លំ​ក្នុង​ព្រៃ​​ចម្ការ​​នៅ​ខាងក្រោយ​ឃុំ​ឫស្សីកែវ ​ស្រុក​

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​​អណ្តែត​ទឹក​នៅ​សង្កាត់​ជ្រោយ​ចង្វា​

Posted: 05 Feb 2013 10:48 PM PST

សពបុរសដែល​អណ្តែត​ទឹក​
រាជធានីភ្នំពេញ ៖ ​សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​​អណ្តែត​ទឹក​ទន្លេ​​​​នៅ​​ក្បាល​ជ្រោយ​ចង្វា ស្ថិត​នៅ​ភូមិ​ទី​១ សង្កាត់​​ជ្រោយ​ចង្វា ​ខណ្ឌ​ឫស្សីកែវ បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង៦​និង​៣០​នាទីព្រឹក​​ថ្ងៃទី​៦ កុម្ភៈ ​២០១៣ ។ ​សព​បុរស​​នោះ​​ពុំ​ត្រូវ​បាន​​គេ​ស្គាល់​អត្ត​សញ្ញាណ​​​ទេ ​មាន​អាយុ​ប្រមាណ​៣០​ឆ្នាំ ស្លៀក​ខោ​ភូលូ​ជើង​ខ្លី​ពណ៌​ខ្មៅ និង​ពាក់​អាវ​យឺត​គគីរ ។ ​បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​​

បោះ​ពួយ​​​ម៉ូតូ​​ដូច​ហោះ​ទៅ​បុក​​​ជាមួយ​​រថយន្ត​​សន្លប់​​ឈឹង​​

Posted: 05 Feb 2013 10:45 PM PST

បោះ​ពួយ​​​ម៉ូតូ​​ដូច​ហោះ​ទៅ​បុក​​​ជាមួយ​​រថយន្ត​​សន្លប់​​ឈឹង​​
ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​បាន​​រង​របួស​ធ្ងន់​សន្លប់​ធំ​ដោយសារ​​បើក​ម៉ូតូ​បោះ​ពួយ​លឿន​​ដូច​ហោះ​វ៉ា​រថយន្ត​​​​មួយ​គ្រឿង​ហើយ​បាន​​​ជ្រុល​ទៅ​បុក​​ជាមួយ​រថយន្ត​​មួយ​គ្រឿង​​​ទៀត​ដែល​បើក​បញ្ច្រាស​​ទិស​​គ្នា កាល​ពី​​វេលា​ម៉ោង​​៧​ព្រឹក​​ថ្ងៃទី​៥ កុម្ភៈ​ នៅចំណុច​​គល់​ស្ពាន​​​លេខ​​២ លើ​​ផ្លូវ​ជាតិ​លេខ​​២១​B ​​ស្ថិត​ក្នុង​​​ភូមិ​ទួល​​ក្រសាំង​ ឃុំ​​រកា​ខ្ពស់​ ស្រុក​ស្អាង ។ ក្រោយ​ពេល​កើត​ហេតុ​​​ប៉ូលិស​ចរាចរ​​​​ស្រុក​ស្អាង​​​

ក្លិប​ Mallorcaបណ្តេញ​គ្រូបង្វឹក​ចេញ​ពី​តំណែង​

Posted: 05 Feb 2013 10:41 PM PST

យោង​តាម​ប្រភព​ព័ត៌​មាន​​ស៊ីន​ហួ​​ ចេញ​ផ្សាយ​​កាលពី​ថ្ងៃពុធ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៣ ​បា​ន​ឱ្យ​ដឹង​ថា​ ក្លិប​លេខ​២​បាត​តារាង​Mallorca បាន​សម្រេច​បណ្តេញ​លោក​​​ Joaquin Caparros ចេញ​ពី​តំណែង​កៅ​អី​គ្រូបង្វឹក​​បន្ទាប់​ពី​ទទួល​បាន​លទ្ធ​ផល​​ប្រកួត​​មិន​ល្អ ​។ ការបរាជ័យ​៣-០​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ ​Sociedad កាលពី​ថ្ងៃអាទិត្យ​​មាន​ន័យ​ថា ​ក្រុម​Mallorca ឈ្នះ តែ​ម្តង​​គត់​​​​ក្នុង​ចំណោម​17

សិស្ស​រមិល​គុណ​ រូ​ណាល់​ដូ​ព្រមាន​លោក​​​អាឡិច​ហ្វើ​គូ​ស៊ុន ​ក្នុង​ជំនួប​​គ្នា​នៅ​ឆេម​ពាន​លីក​

Posted: 05 Feb 2013 10:38 PM PST

​
ទោះ​បី​អតីត​​កាល​​​កីឡា​ករ​រូណាល់​ដូ​ធ្លាប់​ទទួល​បាន​ដំបូ​ន្មាន​ ការ​សរសើរ ​និង​បច្ចេក​ទេស​ប្រកួត​ល្អ​ពី​គ្រូបង្វឹក​អាឡិច​ ហ្វើ​គូស៊ុន បែប​ណាក្តី​ក៏​សិស្ស​រមិល​គុណ​រូប​នេះ​បាន​ធ្វើ​ការ​ព្រមាន​​រួច​ហើយ​មុន​​ជំនួប​គ្នា​នៅ​ឆេម​ពាន​លីក​​ថា ​នឹង​បំបាក់​ក្រុម​​បិសាច​ក្រហម​ Man Utd ​​ឱ្យ​ជ្រុះ​ចេញ​ព​ី​កម្ម​​​វិធី​​ប្រកួត​យូ​ហ្វា​ឆេម​ពាន​លីក ក្នុងវគ្គ16 ក្រុម​ ​ដែល​នឹង​ធ្វើ​ការ​ប្រកួត​ជើងទី​1 ​នៅ​ថ្ងៃទី​14 កុម្ភៈ ​និង​

កីឡា​ករ​ខ្សែ​ប្រយុទ្ធ​​​ ក្លូ​សេ​នឹង​អវត្ត​មាន​រយៈ​កាល​2ខែ​ពីក្លិប​ Lazio

Posted: 05 Feb 2013 10:35 PM PST

​
តាម​ប្រភព​ព័ត៌​មាន​ស៊ីន​ហួ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី​៦ កុម្ភ​ៈ ​ឆ្នាំ​២០១៣ បាន​ឱ្យ​ដឹង​ថា ​កីឡា​ករ​​​ខ្សែ​ប្រយុទ្ធ​ក្លូ​សេ​ដែល​កំពុង​លេង​ឱ្យ​ក្លិប​ ​Lazio នឹ​ង​ត្រូវ​ឈប់​​​សម្រាប់​រយៈ​ពេល​២​​ខែ​​ដោយសារ​តែ​របួស​ក្បាល​ជង្គង់ ។កីឡាករ​វ័យ​៣៤​ឆ្នាំ ​បាន​រង​​របួស​ក្បាល​ជង្គង់​ក្នុងអំឡុង​ពេល​ប្រកួត​ចាញ់​​ក្រុម​ Genoa 3-2 កាលពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​៣​ កុម្ភ​ៈ ​ឆ្នាំ​២០១៣ ។ អវត្តមាន​របស់​កីឡាក​រ​ខ្សែ​

រថយន្ត​ក្រុង​ដឹក​​ពលរដ្ឋ​ត្រឡប់​ពី​​ចូល​រួម​ព្រះ​​រាជ​ពិធី​ថ្វាយ​​ព្រះ​ភ្លើង​ ព្រះ​បរម​សព​​សម្តេច​ឪ​ ដាច់​កាប៉ែន​ស្ទះ​ចរាចរណ៍

Posted: 05 Feb 2013 10:30 PM PST

រថយន្ត​ក្រុង​ដឹក​​ពលរដ្ឋ​ត្រឡប់​ពី​​ចូល​រួម​ព្រះ​​រាជ​ពិធី​ថ្វាយ​​ព្រះ​ភ្លើង​ ព្រះ​បរម​សព​​សម្តេច​ឪ​ ដាច់​កាប៉ែន​ស្ទះ​ចរាចរណ៍
រាជធានីភ្នំពេញ ៖ រថយន្ត​ក្រុង​មួយ​គ្រឿង​​​ដឹក​ប្រជា​ពល​រដ្ឋ​​​​ស្រី​-ប្រុស​ពីបណ្តា​ខេត្ត​នានា មកចូល​រួម​ព្រះរាជ​​ពិធី​​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​សម្តេច​ឪ ​ពេលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ​មក​ដល់​មុខ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​​ក្នុង​សង្កាត់​មនោរម្យ​ ខណ្ឌ​៧​មករា​ ​ស្រាប់​តែ​​រថយន្ត​ដាច់​កាប៉ែន​បើក​ទៅ​មុខ​លែង​រួច​នៅ​កណ្តាល​ផ្លូវ​បង្ក​ឲ្យស្ទះ​ចរា​ចរណ៍​​រាប់​ម៉ោង​ កាលពី​វេលា

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៦ កុម្ភៈ ២០១៣

Posted: 05 Feb 2013 10:21 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី៦ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​មិន​ស្គាល់​ម៉ាកបុក​រះម៉ូតូ​2គ្រឿងស្លាប់​ម្នាក់​របួស​ធ្ងន់​2នាក់​​បើក​រត់​បាត់

Posted: 05 Feb 2013 10:15 PM PST

រថយន្ត​មិន​ស្គាល់​ម៉ាកបុក​រះម៉ូតូ​2គ្រឿងស្លាប់​ម្នាក់​របួស​ធ្ងន់​2នាក់​​បើក​រត់​បាត់
ខេត្ត​ព្រះ​សីហនុ ៖ យុវជនម្នាក់​​​​​ត្រូវ​ស្លាប់​ខណៈ​ពេល​បញ្ជូន​មក​ជិត​ដល់គ្លីនិក​ឯក​ជន​មួយ ​ឯជន​​បរទេស​២​នាក់​​ទៀត​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរដោយ​បាក់​ជើង​ស្តាំ​ទាំង​២​នាក់​​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ដោយ​រថយន្ត​​មិន​ស្គាល់​ម៉ាក​បើក​បុក​រះ​​ម៉ូតូ​​២គ្រឿង​ហើយ​រថយន្ត​​បង្ក​បាន​បើក​​រត់​ដោយ​សុវត្ថិ​ភាព កាល​ពីវេលាម៉ោង២និង​២០​នាទីរសៀល​​ថ្ងៃទី​៤​ ​កុម្ភៈ​​​នៅចំណុច​ចុង​ឆ្នេរ​

គោ​ញី​ឈ្មោល​ជិះ​រ៉ឺ​ម៉ក​ដូរ​ដី​ទៅ​រស់​នៅ​ប្រ​ទេស​វៀត​ណាម​

Posted: 05 Feb 2013 09:45 PM PST

គោ​ញី​ឈ្មោល​ជិះ​រ៉ឺ​ម៉ក​ដូរ​ដី​ទៅ​រស់​នៅ​ប្រ​ទេស​វៀត​ណាម​
ខេត្ត​កំ​ពត​ ៖ គោ​ញី​ឈ្មោល​តូច​ធំ​ជា​ច្រើន​ក្បាល​ត្រូវ​បាន​គេ​ដឹក​​តាម​រ៉ឺ​ម៉ក​និង​តាម​រថយន្ត​ចេញ​តាម​ច្រក​របៀង​មួយ​ក្នុង​​ភូមិ​សាស្រ្ត​ខេត្ត​កំពត​ ឆ្លង​កាត់​ទៅ​ប្រ​ទេស​វៀត​ណាម​ ។​ តាម​ការ​ឱ្យ​ដឹង​ពី​ដង្ខៅ​គោ​ដែល​ប្រ​មូលទិញ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ព្រៃ​ថ្នង​ ស្រុក​ទឹក​ឈូ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ គោញី​ឈ្មោល​ដែល​ដឹក​តាម​រ៉ឺ​ម៉ក​ចុះ​ទៅ​វៀត​ណាម​នេះ​គឺ​ គាត់​ប្រ​មូល​ទិញ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ល្អាង​ ស្រុក​ដង​

គោ​យន្តដឹក​ឈើ​ពេញ​ដាច់​​កា​ឡេ​ធ្លាក់​ផ្លូវ​ជាតិ​ក្រ​ឡាប់​ស្លាប់​ម្នាក់​ ការ​បើក​បរ​ត្រូវ ​មាន​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ពិ​សេស​ឧ​ស្សាហ៍​ពិ​និត្យ​គ្រឿង​សុវត្ថិ​ភាព​យាន​យន្ត​

Posted: 05 Feb 2013 09:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តឧត្តរមាន​ជ័យ​ ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ P.R១​៧៤​ ក្នុង​ភូមិ​អូរ​អង្រេ​ ឃុំ​ត្រ​ពាំង​តាវ​ ស្រុក​អន្លង់​វែង​ ដោយ​គោយន្ដ​កន្ត្រៃ​មួយ​គ្រឿង​ដឹក​ឈើ​ធ្នង់​ ឈើ​បេង​ ពេញ​បាន​ដាច់​កា​ឡេ​រេ​ចង្កូត​ធ្លាក់​​ផ្លូវ​ជាតិ​ទៅ​ខាង​ស្ដាំ​ដៃ​ក្រ​ឡាប់​ជា​ច្រើន​ត្រ​ឡប់​បណ្ដាល​ឱ្យ​សង្កត់​មនុស្ស​ម្នាក់​ស្្លាប់​បាត់​បង់​ជី​វិត​ កាល​ពី​វេលា​ម៉ោង​១​និង​៤៥​នា​ទី​

ក្មេង​ប្រុស​ម្នាក់​លង់​ទឹក​ស្រះ​ស្លាប់​បាត់​បង់​ជី​វិត​

Posted: 05 Feb 2013 09:15 PM PST

ក្មេង​ប្រុស​ម្នាក់​លង់​ទឹក​ស្រះ​ស្លាប់​បាត់​បង់​ជី​វិត​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ ក្មេង​ប្រុស​ម្នាក់​បាន​លង់​ទឹក​ស្រះ​ស្លាប់​បាត់​បង់​ជី​វិត​ខណៈ​រូប​គេ​​ដើរ​លេង​ជា​មួយ​នឹង​ក្មេង​ៗ​នៅ​ក្នុង​ភូមិ​ពីរ​ទៅ​បី​នាក់​ទៀត​ ហើយ​ចុះ​ងូត​ទឹក​លេង​តែ​ម្នាក់​ឯង​ក៏​លង់​តែ​​ម្ដង​ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣​​ កុម្ភៈ​ នៅ​ក្នុង​ទឹក​ស្រះ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រ​ពាំង​ថ្លឹង​ សង្កាត់​ចោម​​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

ម៉ូតូ​​វ៉េវ​បុក​សេ​125នៅស្តុប​ផ្សារ​ដេប៉ូ​​របួស​ធ្ងន់​​​-ស្រាល​6​នាក់​

Posted: 05 Feb 2013 09:00 PM PST

ជនរងគ្រោះកំពុងត្រូវបានសង្គ្រោះ
រាជ​ធានី​ភ្នំពេញ​ ៖ ​មនុស្ស​​៣នាក​់​​បាន​រង​របួស​​ធ្ងន់​​​ និង​៣នាក់​​ទៀត​​របួស​ស្រាល​​ ខណៈ​​ពួក​គេ​​​ជិះ​ម៉ូតូ​២​គ្រឿង​​បុក​គ្នា​​​នៅ​​ចំណុច​​​ស្តុប​ផ្សារ​ដេប៉ូ តាមវិថី​ទេព​ផន​​​​កែង​វិថី​នេហ៍រុ ​ក្នុង​សង្កាត់​​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួល​គោក កាល​ពី​វេលា​ម៉ោង​​១០​និង​១៥​នាទី​​យប់ថ្ងៃទី​​៤ កុម្ភៈ ។

ស្តូប​គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​អ្នក​កាសែត​៣៧​រូប នឹង​​សម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​នៅ​រសៀល​នេះ​

Posted: 05 Feb 2013 08:12 PM PST

រាជធានីភ្នំពេញ ៖ ស្តូបគោរព​វិញ្ញាណ​ក្ខន្ធ អតីត​អ្នក​កាសែត​រួម​អាជីព​៣៧​រូប ក្នុងនោះ​មាន​អ្នក​កាសែត​ខ្មែរ​៤រូប ដែល​បាន​បាត់​ខ្លួន និង​ស្លាប់​​ក្នុង​​អំឡុង​​សង្គ្រាម​​សម័យ​​សាធា​រ​ណរដ្ឋ​​ខ្មែរ​​ពី​ឆ្នាំ១៩៧០-១៩៧៥ និង​ត្រូវ​​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​នៅម៉ោង​៤រសៀល​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៣​នេះ។

ថ្ងៃ​ទី​៦ ​ព្រះ​រាជ​ពិធី​កាន់​មរណទុក្ខ​​ព្រះបរម​​រតនកោដ្ឋ​​អនុញ្ញាតឱ្យ​​ប្រជា​ពលរដ្ឋ​​អុជ​ធូប​​មុខ​ព្រះ​​បរម​រាជវាំង​

Posted: 05 Feb 2013 08:04 PM PST

​ថ្ងៃ​ទី​៦ ​ព្រះ​រាជ​ពិធី​កាន់​មរណទុក្ខ​​ព្រះបរម​​រតនកោដ្ឋ​​អនុញ្ញាតឱ្យ​​ប្រជា​ពលរដ្ឋ​​អុជ​ធូប​​មុខ​ព្រះ​​បរម​រាជវាំង​
រាជធានីភ្នំពេញ ៖ អស់​រយៈ​ពេល៥​ថ្ងៃ​​កន្លងមកហើយ ​ដែល​សមត្ថ​កិច្ច​ចម្រុះ​​​រាជ​ធានីភ្នំពេញ បាន​រឹតបន្តឹង​​ដាក់បារាស់ជាច្រើន​ជាន់​នៅ​ជុំវិញ​ព្រះ​បរម​រាជវាំង​ និងព្រះ​​មេរុមិនអនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​​ចូលប្រមូលផ្តុំ​​​មុខព្រះ​បរម​​រាជវាំង និងព្រះមេរុ​​ ក៏ប៉ុន្តែ​ដោយឡែក​នៅ​ថ្ងៃ​ពុធ​ ១១​រោច ខែបុស្សព.ស​២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​៦ កុម្ភៈ ២០១៣ សមត្ថកិច្ច​​បាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​​អាច​ដើរ​​ទៅមុខ​

សាលាឧទ្ធរណ៍​​​ប្រកាស​​សាល​ដីកា​តម្កល់​​ទោស​អតីត​​មេអង្គ​រក្ស​សម្តេច​ ជា ស៊ីម ដាក់​គុក​៣៦​ឆ្នាំ

Posted: 05 Feb 2013 07:51 PM PST

រាជធានីភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃទី​៥ កុម្ភៈ ​២០១៣ ​ចៅក្រម​សភា​ព្រហ្ម​ទណ្ឌ​នៃ​សាលា​ឧទ្ធរណ៍​​បាន​ប្រកាស​សាល​ដីកា​លើ​​សំណុំ​រឿង​អតីត​មេអង្គ​រក្ស​​សម្តេច ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា​ និងជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា គឺ​លោក​ឈឿន ​ចាន់ថន ហៅ​ម៉ៅ ​អាយុ​៤៤​ឆ្នាំ ដោយ​បាន​សម្រេច​តម្កល់​​សេចក្តី​សម្រេចរបស់​សាលា​​​ដំបូង​រាជធានីភ្នំពេញ និងតុលា​ការ​យោធា​ទុក​ជា​បាន​ការ ​ដែល​បាន​ផ្តន្ទាទោស​​

កង​ទ័ព​​បារាំង​​នឹង​ចាក​ចេញ​​ពី​ម៉ាលី​ចាប់​ពី​​ខែ​មីនា​ទៅ​

Posted: 05 Feb 2013 07:46 PM PST

 កង​ទាហាន​​បារាំង​នៅ​ម៉ាលី
ក្នុង​បទ​​សម្ភាសន៍​ជាមួយ​កាសែត​​METRO ​ចេញ​​ផ្សាយ​នា​ថ្ងៃទី​៦ កុម្ភៈ ​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​​បារាំង​លោក​​LAURENT FABIUS ​ថ្លែង​ថា ខ្ញុំ​គិត​ថា​ចាប់​ពីខែ​មីនា​ទៅ​ប្រសិន​បើ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​​ដូច​ការ​គ្រោង​ទុក​​នោះ​ចំនួន​កង​ទ័ព​​បារាំង​​នៅ​ម៉ាលី​​នឹង​ត្រូវ​​​កាត់​បន្ថយ​ ។ បារាំង​​គ្មាន​ចេតនា​​ស្ថិត​នៅប្រទេស​​ម៉ាលីយូរ​ឡើយ​ ។ គឺ​កង​ទ័ព​​​អាហ្វ្រិក​​​ និង​កងទ័ព​​ម៉ាលី​ខ្លួន​​ឯង​ដែល​ត្រូវ​​ធានា​សន្តិ​សុខ​ បូរណ​ភាព​ទឹកដី​​ និង​អធិប​តេយ្យ​ភាព​​​របស់​ម៉ាលី​ ។ លោក​លើកឡើង​​ពីការ​​ប្តូរ​វេន​​ឱ្យ​ដល់​​បេសកកម្ម​​​MISMA ​គឺកង​​កម្លាំង​​​អាហ្វ្រិក​​​ខាងលិច​​សម្រាប់​ម៉ាលី ។ កង​កម្លាំង​​នេះ​នឹង​មាន​ទាហាន​​សរុប​​ប្រមាណ​ជា​៦.០០០​នាក់​​ក្នុង​​នោះ​២.០០០​នាក់​​ប៉ុណ្ណោះ​​មាន​​វត្តមាន​រួច​ហើយ​នៅ​ម៉ាលី ។ កង​ទាហាន​​​ឆាដ​ចំនួន​​២.០០០​នាក់​​ដែល​ចូលរួម​ក្នុង​​បេសកកម្ម​​​នេះ​បាន​​ដាក់​ពង្រាយ​​ស្ទើរ​គ្រប់​​ចំនួន​រួច​ហើយ​ ។ ជាង​៣សប្តាហ៍​​ក្រោយ​ការ​ចាប់​ផ្តើម​​​​អន្តរាគមន៍​​យោធា​​​​បារាំង​​ទាហាន​បារាំង​ប្រមាណ​ជា​​៤.០០០​នាក់​​ពេល​នេះ​កំពុង​ស្ថិត​​ក្នុង​ប្រទេស​ម៉ាលី ។ ​ជា​លើកដំបូង​​​អាជ្ញាធរ​​​​បារាំង​បាន​បង្ហាញ​​កាល​ពីយប់​​ថ្ងៃទី​៥ កុម្ភៈ ​​ពី​តុល្យការ​នៃការ​វាយ​​ប្រហារ​​តាម​អាកាស​​ និង​ការ​​វាយ​ប្រហារ​​​តាម​ជើង​​​គោក​​​របស់​កង​ទ័ព​បារាំង​​រួម​ជាមួយ​​កង​ទ័ព​​ម៉ាលី​ជាមួយ​ពួក​អ៊ិស្លាម​និយម​​​ដោយ​អះអាង​ថា ​ពួក​យុទ្ធ​ជន​​អ៊ិ​ស្លាម​​និយម​ជា​ច្រើន​រយ​នាក់​​ត្រូវ​ស្លាប់​​រយៈ​ពេល​​​ជាង​៣សប្តាហ៍​​​នៃ​អន្តរាគមន៍​​យោធា ។

ស្រវឹង​ធ្លាក់​ភ្នែក​​បោះ​ពួយ​ម៉ូតូ​​ទៅ​បុក​​រង្វង់​មូល​បែក​ក្បាល​ដេរ​១៦​ថ្នេរ​

Posted: 05 Feb 2013 07:42 PM PST

បុរសរងគ្រោះ
ខេត្ត​ប៉ៃលិន ៖ ​បុរស​មិន​ស្គាល់​​អត្ត​សញ្ញាណ​​ម្នាក់​បាន​​ផឹក​ស្រា​ស្រវឹង​ធ្លាក់​ភ្នែក​​​ជិះ​ម៉ូតូ​​យ៉ាង​លឿន​បោះ​ពួយ​ទៅ​បុក​រង្វង់​មូល​​​​ពេញទំហឹង​ បណ្តាល​ឱ្យ​​ដួល​ផ្លោង​​ទាំង​ម៉ូតូ និង​ម្ចាស់​ទៅ​ធ្លាក់​​នៅ​ជ្រុង​ម្ខាង​នៃ​រង្វង់​​មូល​អូស​ចម្ងាយ​​ប្រហែល​២០​ម៉ែត្រ​ ​រង​របួស​រយះ​ប្រអប់​ជើង​ខាង​ឆ្វេង និង​បែក​ក្បាល​សន្លប់​​​នៅ​នឹង​កន្លែង​ត្រូវ​បាន​អ្នក​ជិត​ខាង​ឃើញ​ក៏ដឹក​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត ​​ដេរ​អស់​១៦​ថ្នេរ ។ ​តែ​

ប្រកាស​សាល​ក្រម​អតីត​ក្រឡា​បញ្ជី​​សាលា​ដំបូង​រាជធានីភ្នំពេញ ស៊ីដាច់​ប្រាក់​តម្កល់​​ចំនួន​២៥​ម៉ឺន​ដុល្លារ​

Posted: 05 Feb 2013 07:40 PM PST

រាជធានីភ្នំពេញ ៖ សំណុំ​រឿង​អតីត​​ក្រឡា​បញ្ជី​​សាលា​ដំបូង​រាជធានីភ្នំពេញ ​ស៊ីដាច់​ប្រាក់​​តម្កល់​​​ចំនួន​២៥​ម៉ឺន​ដុល្លារ​​ បាន​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​លើក​យក​មក​ប្រកាស​សាល​ក្រម​កាលពីព្រឹកថ្ងៃទី​​៦ កុម្ភៈ ២០១៣ ​បន្ទាប់​ពី​សួរ​ដេញ​ដោល​រួចហើយ​កាល​ពី​ថ្ងៃទី​១៦ មករា ២០១៣ ​កន្លង​ទៅ។

ស៊ីអវី​បើក​ដោយ​​ជនជាតិ​ចិន​បុក​ម៉ូតូ​​ស្មាស​​របួស​ធ្ងន់​ម្នាក់​

Posted: 05 Feb 2013 07:04 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ស៊ីអវី​​ពណ៌​ទឹក​ប្រាក់ ​បើក​បរ​ដោយ​ជនជាតិ​​ចិន​២​នាក់​ប្តី​ប្រពន្ធ​​បាន​បុក​ម៉ូតូស្មាស ពណ៌ខៀវ ​បណ្តាល​ឱ្យ​អ្នក​បើក​បរ​​ម្នាក់​រង​របួស​ធ្ងន់​ ។ ​គ្រោះ​ថ្នាក់​នេះ​កើតឡើង​​នៅ​ចំណុច​ស្តុប​​ណតប្រ៊ីត ផ្លូវ​លេខ​២០០៤ ​កែង​ផ្លូវ​ណតប្រ៊ីត ​ស្ថិត​ក្នុង​ភូមិ​ស្លែង​​រលើង សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ​កាលពី​វេលា​ម៉ោង​​៩និង​៣០​នាទី​យប់​ថ្ងៃទី​៥ កុម្ភៈ ២០១៣ ។

លោក​​អូបាម៉ា​​នឹង​ទៅ​កាន់​​អីុ​ស្រា​អែល​​ព្រម​ទាំង​​ស៊ីល​ហ្ស៊កដា​​​នី​លើក​ដំបូង​

Posted: 05 Feb 2013 07:04 PM PST

លោក​អូបាម៉ា
ជា​លើក​ដំបូង​​​តាំង​ពី​លោក​​ចូល​កាន់​កាប់​​សេត​វិមាន​​មក​ប្រធានាធិបតី​​​អាមេរិក​​​លោក​បារ៉ាក់​អូបាម៉ា​​នឹង​ទៅកាន់​​អីុ​ស្រា​អែល​​នារដូវ​​ផ្កា​រីក​​​ខាង​មុខ​នេះ​ដើម្បី​​​ពិភាក្សា​​​ពិសេស​ពី​បញ្ហា​​នុយ​ក្លេអ៊ែរ​​​​អីុរ៉ង់ និង​កែ​លម្អ​​ទំនាក់​ទំនង​​ជាមួយ​នាយក​រដ្ឋមន្ត្រី​​អីុ​ស្រាអែល​​​លោក​បេន​ចាមីន​ នេ​តាន់​​យ៉ាហ៊ូ ។

កូរ៉ូ​ឡា​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ដោយ​សារ​អ្នក​បើក​បរ​រវល់​ប្រលែង​គ្នា​

Posted: 05 Feb 2013 07:01 PM PST

​រថយន្ត​ត្រូវបាន​ខូច​ខាត​ទាំងស្រុង
រាជ​ធានី​ភ្នំពេញ​​ ៖ រថ​យន្ត​កូរ៉ូ​ឡា​មួយ​គ្រឿង​បាន​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​​ដោយ​សារ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ ក្រោយ​ពី​បោះ​ពួយ​​បុក​ការ​ដ្ឋាន​​ផ្ទុក​គ្រឿង​ចក្រ​មួយ​កន្លែង​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​សង្កាត់​សំរោង​ ខណ្ឌ​សែន​សុខ​ វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ​ ២០១៣ និង​បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថ​យន្ត​ចំនួន​៤​នាក់​រង​របួស​ត្រូវ​បាន​រថ​យន្ត​សាមុយ​គ្លីនិក​ឯក​ជន​ដឹក​ទៅ​

ស្រវឹងធ្លាក់​​ភ្នែក​ឃើញ​​ស្រី​ស្អាតៗ​​ចេញពី​ធ្វើ​​ការ​កាស៊ីណូ​​ផ្សារ​ព្រំ​បើក​​រថយន្ត​កាមរី​​ឆ្លាម​កៀរ និង​កិន​​បាក់​ជើង​នារី​ម្នាក់​

Posted: 05 Feb 2013 07:00 PM PST

នារីរងគ្រោះ
​ខេត្តប៉ៃលិន ៖ បុរស​ម្នាក់​​ត្រូវបាន​​គេ​ស្គាល់​ថា ជា​បុគ្គ​លិក​ធ្វើការ​សម្រប​សម្រួលឱ្យ​​ក្រុម​ហ៊ុន​ឌ្រីម​វើល​ដ៍​ (ផ្សារ​ព្រំ) ​ពេល​ស្រវឹង​ធ្លាក់​​ភ្នែក​ឃើញ​នារី​ស្អាត​ៗ​ចេញពី​ធ្វើ​​ការ​កាស៊ីណូ​ដើរ​​លើ​ចិញ្ចើម​ផ្លូវ​សំដៅ​​ទៅផ្ទះ​របស់​ខ្លួន​បាន​បើក​​រថយន្ត​ទៅ​កៀរ​និង​កិន​ជើង​ឆ្វេងនារី​ម្នាក់ ​បណ្តាល​ឱ្យ​បាក់សន្លប់​នៅ​នឹង​កន្លែង​ត្រូវ​បាន​គេ​​ដឹកតាម​​រថយន្ត​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​​ឯក​ជន​មួយ​​ឈ្មោះ​​ខេមរៈ ស្ថិត​ក្នុង​ភូមិ​វត្ត​

នារី​ម្នាក់​​បាន​ចង.ក​​ធ្វើ​អត្ត​ឃាត​ដោយ​មាន​វិបត្តិ​ស្នេហ៍​

Posted: 05 Feb 2013 06:39 PM PST

មនុស្សឆោឡោនៅកន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​បាន​ចង.ក​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯ​ង​ដោយសារ​មាន​វិបត្តិ​ស្នេហ៍នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​​ទំពុន ​ខណ្ឌ​មាន​ជ័យ ​កាល​ពីវេលា​ម៉ោង​៦​និង​​៣០​​នាទី​យប់​​ថ្ងៃទី​​៥ កុម្ភៈ ​២០១៣ ​។ ​នារី​ដែល​គិត​ខ្លី​ដាច់​ចិត្ត​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ខាងលើ​នេះឈ្មោះ​យ៉ាន់ សេងហួរ អាយុ​២០​ឆ្នាំ ​ជា​កម្ម​ការិនី​រោងចក្រ​​កាត់​ដេរ​ មាន​ទី​លំនៅ​ផ្ទះ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!