Koh Santipheap Daily

Koh Santipheap Daily


ពិធីរាប់​បាត្រ​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​​ឧទ្ទិស​កុសល​​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធ​ និង​ព្រះ​​​បរម​រតន​កោដ្ឋ​សម្តេច​​ព្រះ​​នរោត្តម​ សីហនុ ​នៅ​ក្រុង​ប៉ោយ​ប៉ែត

Posted: 06 Feb 2013 11:46 PM PST

ពិធីរាប់បាត្រ
ក្រុងប៉ោយប៉ែត ៖ ​គម្រប់​ខួប​៧​ថ្ងៃ​នៃ​ការ​កាន់​ព្រះ​រាជ​មរណ​ទុ​ក្ខ​​ព្រះ​បរម​សព​ព្រះ​បរម​រតន​​កោដ្ឋ​​ព្រះ​​ករុណា​​ព្រះ​បាទ​​សម្តេច​​ព្រះ​​នរោត្តម​ សីហនុ ​​នៅ​ក្រុង​ប៉ោយ​ប៉ែត នាព្រឹក​ថ្ងៃទី​៧ កុម្ភៈ ​២០១៣ នេះ ​គេ​សង្កេត​ឃើញ​​អាជ្ញាធរ ​​​សមត្ថ​កិច្ច​ ប្រជា​ពល​រដ្ឋ​បាន​ប្រារព្ធ​ធ្វើពិធី​​រាប់​បាត្រ​ព្រះ​សង្ឃ​​១៩០​អង្គ ដើម្បី​​ឧទ្ទិស​​​កុសល​​ជូន​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធ​ និង​ព្រះ​បរម​រតន​​កោដ្ឋ​ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​​សង្ឃ​ស្រុក​

រដ្ឋាភិបាល​បារាំងប្រកាសផ្តល់ជំនួយប្រមាណ50ម៉ឺនអឺរ៉ូដល់សាលាក្តីខ្មែរក្រហម

Posted: 06 Feb 2013 11:45 PM PST

រដ្ឋាភិបាល​បារាំងប្រកាសផ្តល់ជំនួយប្រមាណ50ម៉ឺនអឺរ៉ូដល់សាលាក្តីខ្មែរក្រហម
រាជ​ធានីភ្នំពេញ ៖ រដ្ឋា​ភិ​បាល​ប្រ​ទេស​បារាំង​​​​ បាន​ប្រ​កាស​សម្រេច​បង្កើន​ប្រាក់​ជំ​នួយ​ដល់​សា​លា​ក្តី​ខ្មែរ​ក្រ​ហម​ចាប់​ពី​៣០​ម៉ឺន​អឺ​រ៉ូ​ កាល​ពី​ឆ្នាំ​កន្លង​មក​ ទៅ​ដល់​៥០​ម៉ឺន​អឺ​រ៉ូ​ នៅ​ឆ្នាំ​​​២០១៣។ នេះ​បើ​តាម​លោក​ស៊ែក្ស​ ម៉ូ​ស្ទុយ​រ៉ា​ (Serge Mostura) ឯក​អ​គ្គ​រដ្ឋ​ទូត​បា​រាំង​ ប្រ​ចាំ​នៅ​កម្ពុជា​ថ្លែង​ប្រាប់​ក្រុម​អ្នក​កា​សែត​ ។ ការ​ថ្លែង​របស់​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​បា​រាំង​រូប​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និ​សីទ

ដុត​សំរាម​​មុខផ្ទះ​ផ្ទុះ​​កំប៉ុង​ហ្គាស​រង​របួស​

Posted: 06 Feb 2013 11:44 PM PST

បុរសរងគ្រោះ
ខេត្ត​កំពង់ឆ្នាំង ៖ បុរស​​ម្នាក់​បាន​​រង​របួស​រលា​កភ្លើង​ពេញ​មុខ​​ និង​ខ្លួន​ផ្នែក​ខាង​មុខ​ បន្ទាប់​ពី​​ផ្ទុះ​កំប៉ុង​ហ្គាស​ ខណៈ​​​រូបគាត់​បាន​ដុត​សំរាម​​នៅ​ខាង​មុខ​​ផ្ទះ កាល​ពី​វេលា​ម៉ោង​៥​និង៣០​នាទី​​ល្ងាច​ថ្ងៃទី​៦ កុម្ភៈ ២០១៣ នៅភូមិ​ម៉ុង​បារាំង ​សង្កាត់​ប្អេរ ។ បុរស​រងគ្រោះ​​ឈ្មោះ​​គង់ ​សឿង អាយុ​​៥៤​ឆ្នាំ មាន​​ប្រន្ធ​ឈ្មោះ​ផិន សំអុន ​អាយុ​៥៣​ឆ្នាំ ​​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា រូបគាត់មាន​កូន​៥​នាក់​​នៅ​

KTH Premium Powermall ផ្សារ​ទំនើប​ដែល​ប្រមូល​ផ្តុំ​នូវ​ផលិត​ផល​អេឡិច​ត្រូនិក​ម៉ាក​ល្បីៗ​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ឥឡូវ​នេះ​មាន​នៅ​ក្នុង​ទី​ក្រុង​ហើយ!

Posted: 06 Feb 2013 11:40 PM PST

​
រាជ​ធានី​ភ្នំពេញ​ ៖ ឥឡូវ​នេះ​​ផ្សារ​ទំនើប KTH Premium Powermall បាន​ចាប់​បើក​ដំណើរ​ការ​ និង​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២២ ​​កុម្ភៈ​ ខាង​មុខ​នេះ​ ដែល​ដឹក​នាំ​ដោយ​លោក​ស្រី Siriporn Nimtiparat នាយិកា​ប្រតិ​បត្តិ​ KTH ព្រម​ទាំង​វត្ត​មាន​របស់​លោក​ Jerry Manus នាយក​ក្រុម​ហ៊ុន​ Nokia លោក​ Nguyen Anh Thi នាយក​ក្រុម​ហ៊ុន​ Electrolux, លោក​ Gwihan Lee នាយក

ចោរ​ស្រី​សកម្ម​ខាង​លួច​កង់​​អស់​លក្ខណ៍​​ ម្ចាស់​កង់​​ក្របួច​ឱ្យ​សមត្ថ​កិច្ច​​

Posted: 06 Feb 2013 11:40 PM PST

ចោរស្រីដែលលួចកង់
ខេត្ត​កណ្តាល ៖ នារី​ម្នាក់​ដែល​ប៉ូលិសអះអាង​ថា សកម្ម​បំផុត​ខាង​លួច​កង់​តាម​រោង​ចក្រ​កាត់​ដេរ ពេល​នេះ​​​អស់​លក្ខណ៍​​បន្ទាប់​ពី​លួចកង់​កម្ម​ករ​រោង​ចក្រកាត់​ដេរ​ ហើយ​យក​ទៅ​​លាក់​ទុក​នៅ​ក្បែរ​ផ្ទះ​ម្ចាស់​កង់​ ពេល​ទៅ​​យក​កង់​ក៏ត្រូវ​ម្ចាស់​​គេ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​ចាត់​ការ​តាម​ផ្លូវ​​ច្បាប់​ កាល​ពីវេលា​​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៦ កុម្ភៈ នៅ​ចំណុច​រោង​ចក្រ​រីវើ​រិច ស្ថិត​ក្នុង​ភូមិ​ព្រែកតា​ព្រីង ​ឃុំ​សិត្យូ ស្រុក​

ប៉ូលិស​​9​នាក់​​​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​​​មួយ​នៅម៉ិច​ស៊ិក​

Posted: 06 Feb 2013 11:33 PM PST

៉ូលិស​​កំពុង​ត្រួត​ពិនិត្យ​​រថយន្ត​មួយ
ប៉ូលិស​​ម៉ិច​ស៊ិក​​៩​នាក់​​​បាន​ត្រូវ​ស្លាប់​​កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ​​ ក្នុង​ការ​ពួន​ស្ទាក់​​វាយ​ប្រហារ​មួយ​​របស់​ជនប្រដាប់​អាវុធ​មួយ​ក្រុម​​នៅ​​APAXILA DE CASTREJON ​ភាគ​ខាង​ត្បូង​​​ម៉ិច​ស៊ិក​ ។ប៉ូលិស​​បាន​ទៅ​​កាន់​តំបន់​ដាច់​ស្រយាល​នោះ​ដើម្បី​​​ធ្វើការ​​​ស៊ើបអង្កេត​​​មួយ​​ដែលតំបន់​​នោះ​ជា​តំបន់​​​ផលិត​កម្ម​ និង​ឆ្លងកាត់​​គ្រឿង​ញៀន​​​ ។

ការ​ចំ​ណាយ​លើស​គម្រោង​ទាក់​ទាញ​​ដំ​ណើ​រ​អធិ​ការ​​កិច្ច​លោក​ពូ​ទីន​នៅ​ក្រុង​សូ​ជី​

Posted: 06 Feb 2013 11:32 PM PST

ប្រ​ធានា​ធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌីមៀរ ពូ​ទីន​កាល​ពី​ថ្ងៃ​ពុធ ទី៦ កុម្ភៈ ​ក្នុង​ដំណើរ​អធិការ​កិច្ច​ពិនិត្យ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​អូ​ឡាំ​ពិក​ក្រុង​សូ​ជី​ឆ្នាំ​២០១៤ បាន​ណែនាំ​ដល់​មន្ត្រី​រៀប​ចំ​​របស់​​លោក​ឱ្យ​មាន​ការ​ប្រ​យ័ត្ន​ប្រ​យែង​លើ​ការ​ចំណាយ​លើស​គម្រោង​ ។​ មាន​ការ​ប៉ាន់​ប្រ​មាណ​ថា រុស្ស៊ី​គ្រោង​នឹង​​ចំណាយ​អស់​ប្រាក់​ប្រ​ហែល​​៥១​ពាន់​លាន​ដុល្លារ​អា​មេរិក​ក្នុង​ការ​ធ្វើ​​ជាម្ចាស់​ផ្ទះ​កីឡាអូ​ឡាំពិក​

ប៉េដ្រូ​ហ្សា​បន្ត​នាំ​មុខ​ប្រ​ណាំង​សាក​ល្បងMotoGPថ្ងៃទី​2

Posted: 06 Feb 2013 11:31 PM PST

ដា​នី ប៉េដ្រូ​ហ្សា ​នៅ​តែ​រក្សា​បាន​តំណែង​​ជា​អ្នក​បើក​បរ​លឿន​ជាង​គេ​ក្នុង​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​​សាកល្បង​ Moto Grand Prix​បើក​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៣​នៅ​​ប្រ​​ទេស​ម៉ា​ឡេស៊ី ខណៈ​​កាល​ពី​ថ្ងៃ​ពុធ​ទី៦​​ កុម្ភៈ ​គេ​បាន​បន្ត​យក​ឈ្នះនៅ​ថ្ងៃ​ទី​២ទៀត​​ ។ ដោយ​​បើក​បរ​ឱ្យ​ក្រុម​ហុង​ដា​ កីឡាករ​អេស្ប៉ាញ​រូបនេះ​បាន​បញ្ចប់​ការ​ប្រ​ណាំង​មួយ​ជុំ​ទី​លាន​ដោយ​ប្រើ​ថិរវេលា​២​នា​ទី​និង​០.៥៤៩​​វិ​នា​ទី នាំ​មុខ​

​Tour de Franceទាម​ទារ​​ប្រាក់​រង្វាន់​ដែល​អាមស្ត្រង​ឈ្នះ​ទាំង​អស់​មក​វិញ​​

Posted: 06 Feb 2013 11:30 PM PST

លោក Christian​ Prudhomme​​ នា​យក​គ្រប​់​គ្រងព្រឹត្តិ​ការណ៍​ប្រ​ណាំង​កង់​ដ៏​ធំ​ក្នុង​លោក Tour​ de​ France ​ថ្លែងថា កីឡាករ​អា​មេរិក​ឡេន​ អាម​ស្ត្រង ​គួរតែ​ត្រូវ​សង​មក​វិញ​ទាំង​អស់​នូវ​ទឹក​ប្រាក់​រង្វាន់​ដែល​បាន​ឈ្នះ​​ក្នុងព្រឹត្តិ​ការ​ណ៍​នេះ ។ ​​អាម​ស្រ្តង ​ត្រូវ​បាន​សហ​ព័ន្ធ​ប្រ​ណាំង​កង់​អន្តរជាតិ​ UCI​​ ដក​ហូត​រួច​ហើយ​នូវ​ពាន​ទាំង​អស់​ដែល​​គេ​ឈ្នះ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​ខែ​សី​ហា ឆ្នាំ​១៩៩៨​មក ។​ មាន​ការ​

ស​មា​គ​ម​អ​តី​ត​យុទ្ធ​ជន​កម្ពុជា​ប្រ​គល់​ថ​វិ​កា​ម​រ​ណ​សង្គ្រោះ​បាន​93នាក់​ហើយ​

Posted: 06 Feb 2013 11:30 PM PST

ស​មា​គ​ម​អ​តី​ត​យុទ្ធ​ជន​កម្ពុជា​ប្រ​គល់​ថ​វិ​កា​ម​រ​ណ​សង្គ្រោះ​បាន​93នាក់​ហើយ​
ខេត្ត​ពោ​ធិ៍​សាត់​ ៖ ស​មា​គ​ម​អ​តី​ត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ពោ​ធិ៍​សាត់​ បាន​ខិត​ខំ​ជំ​រុញ​លើ​ការ​ផ្ដល់​ថវិកា​​​ម​រ​ណ​សង្គ្រោះ​ជា​បន្ត​បន្ទាប់​ដល់​គ្រួ​សារ​ជា​សមា​ជិក​ដែល​ទ​ទួល​មរណ​ភាព​ គិត​មក​ដល់​ពេល​នេះ​មាន​ចំ​នួន​៨៩​នាក់​ហើយ​ ។​ ដោយ​ឡែក​នៅ​ថ្ងៃ​ទី​៥​ កុម្ភៈ​ បាន​ធ្វើ​ពិ​ធី​ប្រ​គល់​ជូន​៤​គ្រួ​សារ​ទៀត​ ក្រោម​អ​ធិ​ប​​តី​ភាព​លោក​គឹម​ ហុង​ អគ្គ​នាយក​បច្ចេក​ទេស​​និង​ជា​សមា​ជិក​គណៈ​កម្មាធិ​ការ​កណ្ដាល​

ណា​ដាល់​ឈ្នះ​ការ​ប្រ​កួត​ឯកត្តជន​នៅ​ស៊ី​លី​

Posted: 06 Feb 2013 11:29 PM PST

ក្រោយ​ពី​បាន​​វិល​ត្រឡប់​ពី​ការ​ឈប់​សម្រាក​ព្យា​បាល​របួស​អស់​រយៈ​ពេល​៧ខែរួច​មក​ កីឡាករ​​អេស្ប៉ាញ ​រ៉ា​ហ្វា​អែល ណា​ដាល់ ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​​ការ​យក​ឈ្នះ​កីឡាករ​អា​ហ្សង់​ទីន​ Federico Delbonis ក្នុង​​កម្ម​វិធី Chile Open នៅ​ប្រ​ទេស​ស៊ី​លី​កាល​ពី​ថ្ងៃ​ពុធ​ទី​៦​​កុម្ភៈជា​មួយ​លទ្ធផល​៦-៣​និង​៦-២​ ។​ សម្រាប់​ម្ចាស់​ពាន​ក្រប​ខ័ណ្ឌធំ​១១ជំនាន់​រូបនេះ គឺ​ជាជ័យ​ជម្នះ​

Hamiltonជួប​សំ​ណាង​អា​ក្រក់​

Posted: 06 Feb 2013 11:28 PM PST

កីឡាករ​​ប្រ​ណាំង F1សញ្ជាតិ​អង់​គ្លេស Lewis Hamiltonមិន​ទទួល​បាន​ជោគជ័យ​ឡើយ​នៅ​ក្នុង​ការ​ប្រ​ណាំង​សាក​ល្បង​ថ្ងៃ​ទី​១​ជា​មួយ​ក្រុមថ្មី​ Mercedes ​នា​​ប្រ​ទេស​អេស្ប៉ាញ​ខណៈ​រថយន្ត​របស់គេ​បាន​ក្រឡាប់​ឆេះ​ក្រោយ​ពី​ការ​សាក​ល្បង​អស់​១៥​ជុំ​ទី​លាន​ Jerez Circuit។​ យ៉ាង​ណា​ក៏​ដោយ កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​មិន​បាន​រង​បួស​ទេ​ ។ តាម​ការ​អះ​អាង​របស់​ក្រុម មូល​ហេតុ​គ្រោះ​ថ្នាក់​គឺ​

រដ្ឋា​ភិបាល​ទុយ​នី​ស៊ី​លា​លែង​ក្រោយ​ការ​​សម្លាប់​មេ​ដឹក​នាំ​ប្រ​ឆាំង​ម្នាក់​

Posted: 06 Feb 2013 11:23 PM PST

បាតុ​កម្ម​ក្រោយ​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​ប្រឆាំង​ម្នាក់​
ប្រមុខ​គណបក្ស​ប្រឆាំង​ទុយ​នី​ស៊ី​ លោក CHOKRI BELAID បាន​ត្រូវ​គេ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ​ នៅ​ទីក្រុង​ទុយ​នីស ដែល​នោះ​ជា​ឃាត​កម្ម​មួយ​ញ៉ាំង​ឱ្យ​ផ្ទុះ​បាតុ​កម្ម​នានា​ប្រឆាំង​រដ្ឋ​អំណាច​អ៊ិស្លាម និងមាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា​ជាមួយ​ប៉ូលិស​ ធ្វើ​ឱ្យ​ប៉ូលិស​ម្នាក់​ស្លាប់ ។

កង​ទ័ព​ស៊ីរី​ធ្វើ​ការ​វាយ​លុក​​ទូ​ទៅជិត​​ក្រុង​ដាម៉ាស់​

Posted: 06 Feb 2013 11:21 PM PST

ការ​ខ្ទេច​ខ្ទាំ​ដោយ​សារ​សង្គ្រាម​
តំបន់​ជាយ​ក្រុង​ដាម៉ាស់​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ​ រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​បំផុត​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​ច្រើន​ខែ​មក​ហើយ​ ដោយ​កង​ទ័ព​ធ្វើ​ការ​វាយ​លុក​ជា​ទូ​ទៅ​មួយ​​ប្រឆាំង​ពួក​ឧទ្ទាម​ខណៈ​​​ពេល​ពួក​ប្រឆាំង​កំពុង​មាន​ការ​ខ្វែងគំនិត​គ្នា​លើ​សម្បទាន​នៃ​ការ​ចរចា​ជាមួយ​ក្រុង​ដាម៉ាស់​របស់​ប្រមុខ​ក្រុម​ប្រឆាំង ។

បុគ្គ​លិក​កប៉ាល់ LOGOS HOPE ប្រគល់​អំណោយ​​សៀវភៅ​​ភាសា​អង់​គ្លេស​​ដល់​​សាកល​វិទ្យា​ល័យ​ឡាយ​ហ្វ

Posted: 06 Feb 2013 11:19 PM PST

ទិដ្ឋ​ភាព​ការ​ប្រគល់​អំណោយ​
ខេត្ត​ព្រះសីហនុ ៖ បន្ទាប់​ពី​​មាន​ការ​ចូល​ចត​ នាវា LOGOS HOPE ដែល​ជា​នាវា​ហាង​លក់​សៀវភៅ​​បណ្តែត​​ទឹក​ដ៏ធំ​ជាង​គេ​នៅលើ​ពិភព​​លោក​ នា​ព្រឹក​ថ្ងៃទី​៧ កុម្ភៈ ២០១៣ ​ក្រុម​បុគ្គ​លិក​នាវា​ខាងលើ​នេះ​តំណាង​ឱ្យ​​លោក James Dyer ​មេ​បញ្ជា​ការ​​នាវា​​បាន​នាំ​​យក​សៀវភៅ​​ភាសា​អង់​គ្លេស​​ប្រមាណ​ជាង​​១០​០​ក្បាល​​មក​ផ្តល់​​ជូនដល់​សាកល​វិទ្យា​ល័យ​​ឡាយហ្វ ។ ​ពិធី​នេះ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​

ស្រវឹង​ធ្លាក់​​ភ្នែក​ឃើញ​ស្រី​ស្អាត​​​ចេញ​ពី​​កាស៊ីណូ​បើក​រថយន្ត​កៀរ​​និង​កិន​​បាក់​ជើង​​ម្នាក់​

Posted: 06 Feb 2013 11:15 PM PST

ស្រវឹង​ធ្លាក់​​ភ្នែក​ឃើញ​ស្រី​ស្អាត​​​ចេញ​ពី​​កាស៊ីណូ​បើក​រថយន្ត​កៀរ​​និង​កិន​​បាក់​ជើង​​ម្នាក់​
ខេត្ត​ប៉ៃលិន​ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​​ពេល​ឃើញ​នារី​ស្អាត​​ៗ​ចេញ​ពី​ធ្វើការ​នៅ​​​កាស៊ីណូ ដើរ​​​លើចិញ្ចើម​ផ្លូវ​​បានបើក​​រថយន្ត​​ទៅ​កៀរ​​​និង​កិន​​​​​ចំជើង​​​​​​ឆ្វេង​នារី​ម្នាក់​​​​បណ្តាល​ឱ្យ​​សន្លប់​​នៅ​នឹង​​កន្លែង​​ត្រូវ​បាន​​​​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ​។ ហេតុ​ការណ៍​​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​​៨​យប់​​ថ្ងៃទី​​៤ ​កុម្ភៈ ​​ត្រង់​ចំណុច​​ទល់មុខ​ផ្សារ​​ព្រំ​លើ​ដង​ផ្លូវ​​ជាតិ​លេខ​៥៧​​ក្នុង​ភូមិ​​ផ្សារ​ព្រំ

សុគន្ធ និសា បន្ត​កើ​ប​ប្រាក់​បន្ថែម​​ក្នុង​ប្រទេសបារាំង

Posted: 06 Feb 2013 11:12 PM PST

នាង​​សុគន្ធ និសា
រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​​ស្រគត់​ស្រគំ​ប្រចាំ​ផលិត​​កម្ម​ថោន នាង​​សុគន្ធ និសា ​កំពុង​តែ​កាក់​កប​​នៅ​ក្នុងការកើប​​លុយ​ទាំង​ដុំ​​ក្នុងការ​ច្រៀង​​នៅ​​បរទេស​​ដោយ​​មិន​គិតពី​​ការ​បាត់​ប្រជា​ប្រិយ​ភាព​នៅក្នុង​ស្រុក​ឡើយ ខណៈ​​ពេល​ដែល​នាង​ក៏​បាន​ត្រៀម​ខ្លួន​​ឆ្លង​ពី​អាមេរិក​ទៅ​កាន់​ប្រទេស​បារាំង​​ដើម្បី កើប​ប្រាក់​នៅទី​នោះ​បន្ត​ទៀត​។​ ​ខុសពីតារា​ឯទៀត​ដែល​បាន​បោះ​បង់​ចោល​ការ​សម្តែង​​នៅ​ឯ​ក្រៅ​ប្រទេស​​

ស្រាបៀរ​​សឹង្ហា​​​​រៀបចំ​ព្រឹត្តិការណ៍​​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​ពី​អង់គ្លេស​

Posted: 06 Feb 2013 11:00 PM PST

ស្រាបៀរ​​សឹង្ហា​​​​រៀបចំ​ព្រឹត្តិការណ៍​​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​ពី​អង់គ្លេស​
រាជ​ធានី​ភ្នំពេញ ៖ ​ក្រុម​ហ៊ុន​ប៊ុន រ៉តត្រេ​ឌីង អ្នក​ផលិត​ស្រាបៀរ​សឹង្ហា​សហ​ការ​ជាមួយ​ក្រុម​​ហ៊ុន​CPTA ជា​ក្រុម​ហ៊ុន​ចែក​ចាយ​ផ្តាច់​មុខ​ស្រា​បៀរ​សឹង្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជាបាន​រៀប​ចំ​ព្រឹត្តិ​ការណ៍​ផ្សាយ​បន្ត​ផ្ទាល់​នូវការ​ប្រកួត​បាល់​ទាត់​PremierLeague ពី​ចក្រ​ភព​​អង់​​គ្លេស​ នៅ​កោះ​ពេជ្រ​ កាលពី​ពាក់​កណ្តាល​ខែ​មករា​កន្លង​មក​នេះ។

NOCCចុះ​អនុ​ស្សរ​ណៈ​យោគ​យល់​ជា​មួយ​​ទី​លាន​ Beeline Arena រៀប​ចំ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​

Posted: 06 Feb 2013 10:45 PM PST

រាជធានីភ្នំពេញ​​៖ នាថ្ងៃទី​៨ កុម្ភ​ៈ ឆ្នាំ​២០១៣ ស្អែក​នេះ​ ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​(NOCC) ​នឹង​ចុះ​អនុស្សរណ​ៈ​យោគ​យល់​គ្នា​ជា​មួយ​ទីលាន​Beeline Arena ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ស្ពាន​ជ្រោយ​ចង្វា​ ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡានានា​ ។ ​នេះ​បើ​យោង​តាមការប្រកាស​​ឱ្យដឹង​ពី​លោក​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​​គណ​ៈ​កម្មា​ធិការ​​ជាតិ​អូ​​ឡាំ​ពិក​កម្ពុជា ​។

រថយន្ត​មិន​ស្គាល់​ម៉ាក​​បុក​ម៉ូតូ​រង​របួស​ធ្ងន់​​២​នាក់​

Posted: 06 Feb 2013 10:30 PM PST

មនុស្សឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​មិន​ស្គាល់​ម៉ាក​ពណ៌​ត្រី​ឆ្លូញ ​មួយ​គ្រឿង​​បើ​កបុក​ម៉ូតូឃ្លីក ពណ៌ស​​លាយ​ទឹក​ប្រាក់ បណ្តាល​ឱ្យអ្នក​​បើកបរ​​ម៉ូតូ​រង​របួសធ្ងន់​​២​នាក់ រថយន្ត​បង្ក​​បើក​រត់​គេច​ទាំង​​អត់​ដឹង​ជ្រុះ​​កាង​ជាប់​ស្លាក​​លេខ​នៅជាប់​នឹង​ម៉ូតូ ។ ​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​​១០​និង​២០​នាទី​យប់​ថ្ងៃទី​​៦ កុម្ភៈ ​២០១៣ នៅ​ចំណុច​ស្តុប​ផ្សារ​​មាន់​អាំង ​ត្រង់​​​​ផ្លូវ​លេខ​​៥៩២​កែង​នឹង​ផ្លូវ​លេខ​​៣១៥ ​សង្កាត់​​បឹង​កក់​ទី

នារី​ស្រឡាញ់​​ភេទ​ដូច​គ្នា​បាន​ចង​.ក​ធ្វើ​អត្ត​ឃាត​ដោយ​សារ​វិបតិ្តស្នេហ៍

Posted: 06 Feb 2013 10:30 PM PST

នារី​ស្រឡាញ់​​ភេទ​ដូច​គ្នា​បាន​ចង​.ក​ធ្វើ​អត្ត​ឃាត​ដោយ​សារ​វិបតិ្តស្នេហ៍
រាជធានីភ្នំពេញ ៖ ​​វិបត្តិ​ស្នេហា​សម្រាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​​មាន​ឥទ្ធិ​​ពល​ខ្លាំង​​​ក្លាណាស់មិន​ចាញ់​​​ចំណង​ស្នេហារវាង​បុរសនិង​នារី​ផ្ទុយ​ភេទ​​គ្នាទេ ​​​ដែល​នេះគឺ​​ជា​​លក្ខណៈ​ធម្ម​ជាតិ​មួយ​​ដែល​បាន​បង្កើត​ពួក​គេមក​​បែប​នេះ​​ គឺ​​មនោសញ្ចេតនា​​​​បាន​ចាក់​ស្រេះ​ប្រៀប​​ដូច​​ជាចាក់​ទឹក​​មិន​​លិច ។​​​

បុរស​អាណិក​​ជន​​អាមេរិក​​ចង.ក​សម្លាប់​ខ្លួន​ដោយ​មិន​ដឹង​មូល​ហេតុ

Posted: 06 Feb 2013 10:19 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
​រាជធានីភ្នំពេញ ៖ មាន​ហេតុការណ៍​​​ភ្ញាក់​ផ្អើល​មួយបាន​កើតឡើង​​ដោយ​សារ​បុរស​អាណិក​​ជន​អាមេរិក​ម្នាក់​បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​នឹង​ផ្ទះ​ជួល​ពីវេលា​​ម៉ោង​១១​និង​​៣០​​នាទី​ព្រឹក​ថ្ងៃទី​​៧ កុម្ភៈ ២០១៣ ​នេះ​នៅ​ផ្ទះ លេខ​១៤៥z ផ្លូវ​ឌឿន​ហែម ​លេខ​១៣៨(z) សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក ។

រវល់​ប្រឡែង​គ្នា​ទាញ​ចង្កូត​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​

Posted: 06 Feb 2013 10:15 PM PST

​រថយន្តត្រូវបានខូចខាត
រាជ​ធានី​ភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ ដោយសារ​តែ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ បន្ទាប់​​ពី​បោះ​ពួយ​បុក​របង​ការ​ដ្ឋាន​​មួយ​កន្លែង​ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​សែន​សុខ​ កាល​ពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥​ ​កុម្ភៈ​ ​បណ្តាល​ឱ្យ​​អ្នក​ជិះ​ក្នុង​រថយន្ត​ចំនួន​៤​នាក់​រង​របួស​ធ្ងន់​-​ស្រាល​ ត្រូវ​បាន​រថយន្ត​សាមុយ​​ដឹក​យក​ទៅ​សង្គ្រោះ​

សិស្សសាលា3នាក់ជិះម៉ូតូលឿនជ្រុលបុកគូទរថយន្តដឹកសំរាមរងរបួស

Posted: 06 Feb 2013 10:00 PM PST

សិស្សសាលា3នាក់ជិះម៉ូតូលឿនជ្រុលបុកគូទរថយន្តដឹកសំរាមរងរបួស
​​រាជ​ធានីភ្នំពេញ ៖ សិស្ស​វិ​ទ្យា​ល័យ​ទួល​អំពិល​៣​នាក់​​​​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ ជ្រុល​ទៅ​បុក​រថ​យន្ត​ដឹក​សំ​រាម​មួយ​គ្រឿង​ដែល​កំពុង​ឈប់​រង់​ចាំ​ឱ្យ​ហ្វូង​គោ​ដើរ​ឆ្លង​ផ្លូវ​ពេញ​ទំ​ហឹង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​២​នាក់​ ឯ​ម្នាក់​ទៀត​រង​របួស​ស្រាល​បញ្ជូន​ទៅ​សង្រោ្គះ​នៅ​មន្ទីរ​ពេទ្យ​ ។

ជម្លោះពាក្យសម្តីយកកាំបិតដេញកាប់អ្នកកាសែតម្នាក់ត្រូវប៉េអឹមឃាត់ខ្លួន

Posted: 06 Feb 2013 09:45 PM PST

ជម្លោះពាក្យសម្តីយកកាំបិតដេញកាប់អ្នកកាសែតម្នាក់ត្រូវប៉េអឹមឃាត់ខ្លួន
ក្រុង​ប៉ោយប៉ែត ៖ ប៉េ​អឹម​​បាន​​ឃាត់​ខ្លួន​បុរស​ម្នាក់​កាល​ពី​វេ​លា​ម៉ោង​១​និង​៣០​នា​ទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ កុម្ភៈ នៅ​ក្នុង​បរិ​វេណ​កា​ស៊ី​ណូ​ហ្គោល​ដិន​ក្រោន​ ក្នុង​ភូមិ​ក្បាល​ស្ពាន​០១​ សង្កាត់​ប៉ោយ​ប៉ែត​ ពី​បទ​ប៉ុន​ប៉ង​ប្រ​ព្រឹត្ត​អំពើ​មនុស្ស​ឃាត​កម្ម​ទៅ​លើ​អ្នក​កា​សែត​ក្នុង​ស្រុក​មួយ​រូប​ បន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​សម្តី​រវាង​គ្នា​នឹង​គ្នា​ ។

ស្រវឹង​ធ្លាក់​ភ្នែក​បោះ​ពួយ​ម៉ូតូ​បុក​រង្វង់​មូល​បែក​ក្បាល​ដេរ​16​​ថ្នេរ​

Posted: 06 Feb 2013 09:30 PM PST

ស្រវឹង​ធ្លាក់​ភ្នែក​បោះ​ពួយ​ម៉ូតូ​បុក​រង្វង់​មូល​បែក​ក្បាល​ដេរ​16​​ថ្នេរ​
​ខេត្ត​​​ប៉ៃ​លិន​ ៖ ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​ជិះ​ម៉ូតូ​​បោះ​ពួយ​​ទៅ​បុក​រង្វង់​មូល​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ដួល​​ផ្លោង​ទាំង​ម៉ូ​តូ​និង​មនុស្ស​ទៅ​ធ្លាក់​នៅ​ជ្រុង​ម្ខាង​នៃរង្វង់​មូល​អូស​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ ​របួស​រយះ​ប្រអប់​ជើង​ខាង​ឆ្វេង និង​បែក​ក្បាល​ ត្រូវ​​​អ្នក​ជិត​ខាង​ឃើញ​​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដេរ​​១៦​ថ្នេរ ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត​​​យ៉ាង​ដំណំ។ ​

រថយន្ត​ហ៊ីយ៉ាន់ដាយ​​ដឹក​ទឹកកក​បុក​ម៉ូតូ​របួស​ធ្ងន់​​3​នាក់​

Posted: 06 Feb 2013 09:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ​មនុស្ស​៣នាក់​​បាន​របួស​​ធ្ងន់​ធ្ងរ​ ខណៈ​ពេល​​កំពុង​ជិះ​ម៉ូតូ​​ត្រូវ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​ ពណ៌​ស ដឹក​ទឹកកក​​អនាម័យ​​ បើក​បុក​ម៉ូតូ​​ចំពីមុខ​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​​​អ្នក​ជិះម៉ូតូ​​ទាំង​​៣នាក់​​រង​របួស​ធ្ងន់​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​​​កាល​ពី​​វេលា​ម៉ោង​​១១​និង​៤០​នាទី​​​យប់​ថ្ងៃ​ទី​៥ កុម្ភៈ​ នៅចំណុច​​​ច្រមុះ​​ជ្រូក​ស្ទឹង​មាន​ជ័យ​​តាម​មហា​វិថី​សម្តេច​មុនីរ៉េត​ ស្ថិតក្នុង​ភូមិ​​​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​

បុរស​ចិន​​បើក​​ស៊ីអវី​​បុកម៉ូតូ​​ស្មាស​​របួស​ធ្ងន់​ម្នាក់​

Posted: 06 Feb 2013 09:00 PM PST

ជនរងគ្រោះកំពុង​ត្រូវបានសង្គ្រោះ
រាជ​ធានី​ភ្នំពេញ​ ៖ ​រថយន្ត​​ម៉ាក​ស៊ីអវី​ ពណ៌​ទឹក​ប្រាក់​ បើក​បរ​ដោយ​​ជន​ជាតិ​ចិន​​​​​​ជិះ​២នាក់​ប្តី​ប្រពន្ធ​​​​បាន​ជ្រុល​ទៅ​បុក​​​ម៉ូតូ​ស្មាស​​រីវ៉ូ ពណ៌​ខៀវ​ ​​មួយ​គ្រឿង​បណ្តាល​ឱ្យ​អ្នក​បើក​​​ម៉ូតូ​រង​របួស​ធ្ងន់​​។ គ្រោះ​ថ្នាក់​នេះ​​កើតឡើង​​នៅ​ចំណុច​​​ស្តុប​​ណត​ប្រ៊ីត ​ផ្លូវ​លេខ​​​២០០៤ កែង​​​ផ្លូវ​​ណតប្រ៊ីត ស្ថិតក្នុង​ភូមិ​ស្លែង​​​រលើង សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ​ កាល​ពី​វេលា​ម៉ោង​​​៩​និង​៣០​នាទី​​​យប់​ថ្ងៃទី​​៥ កុម្ភៈ ។

គូសង្សារ​ត្រឡប់​​មកពី​ដើរ​លេង​​ចោរ​បាញ់​ប្លន់​​យក​ម៉ូតូ​នៅ​សង្កាត់​ទឹកថ្លា

Posted: 06 Feb 2013 08:01 PM PST

សមត្ថកិច្ចកំពុងធ្វើ​កំណត់​ហេតុ​
រាជធានីភ្នំពេញ ៖ ​ចោរ​១​ក្រុម​បាន​បាញ់​ប្រហារ​ចំនួន​១​គ្រាប់​ទៅ​លើ​គូ​ស្នេហ៍​មួយ​គូ​ប្លន់​យក​ម៉ូតូ​​ស៊េរី​​​ទំនើប​១​គ្រឿង​​ទៅ​បាត់​កាល​ពី​វេលា​ម៉ោង​១០​និង​២៥​នាទី​​យប់​ថ្ងៃទី​៦ កុម្ភៈ ​២០១៣ ​នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​ភូមិ​ត្រពាំង​​ឈូក សង្កាត់​​ទឹកថ្លា ខណ្ឌ​សែនសុខ ខណៈ​គូ​ស្នេហ៍​​ទាំង​២​ត្រឡប់​មក​ពី​ដើរ​កម្សាន្ត​នៅ​សួន​ច្បារ​ ហើយ​ត្រឡប់​មក​ផ្ទះវិញ ។ ទោះ​បី​​បែប​ណា​ជន​រងគ្រោះ​​ទាំង​២​នាក់​​មិន​​មាន​រង​របួស​នោះ​

បើក​កិច្ច​ប្រជុំ​​​កំពូល​​លើក​ទី​12​របស់​​អង្គការ​​OCI

Posted: 06 Feb 2013 07:51 PM PST

្រមុខ​រដ្ឋ​​អ៊ិស្លាម​​ថត​រូប​​​អនុស្សាវរីយ៍
កិច្ច​ប្រជុំ​​កំពូល​លើក​ទី​១២​​របស់​អង្គការ​​​​កិច្ច​សហប្រតិបត្តិ​ការ​​អ៊ិ​ស្លាម​​OCI​បាន​បើក​​​ធ្វើកាល​ពី​​ថ្ងៃទី​៦ កុម្ភៈ​ នៅទីក្រុង​គែរ​​ប្រទេស​​អេហ្ស៊ីប ។​ប្រមុខ​​រដ្ឋ​អ៊ិស្លាម​​​ចំនួន​​២៧​រូប​​ និង​តំណាង​​២៩​រូប​​​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​​កំពូល​នោះ ។ ​ប្រធានាធិបតី​​អេហ្ស៊ីប​​​លោក​ម៉ូហាម៉េដ​​ម័រ​ស៊ី​​ដែល​ជា​ប្រធាន​​ប្តូរ​វេន​​របស់​​អង្គការ​​​នោះ​​បាន​ថ្លែង​សុន្ទរកថាមួយ ។ ក្រុម​ប្រឹក្សា​​​រដ្ឋ​មន្ត្រី​ដែល​រួម​មាន​​រដ្ឋ​មន្ត្រី​​ការ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!