Koh Santipheap Daily

Koh Santipheap Daily


តុលាការ​​ខេត្ត​​សៀមរាប​​សម្រេច​ឃុំ​ខ្លួន​អ្នក​ភូមិ​ម្នាក់​ទន្ទ្រាន​កាន់​កាប់​ដី​​ព្រៃ​ចំការ​​ពូជ​ធ្នង់

Posted: 04 Feb 2013 11:48 PM PST

ជនសង្ស័យ
ខេត្ត​សៀមរាប​ ៖ ​តុលាការ​ខេត្ត​​បាន​​សម្រេច​​ឃុំ​ខ្លួន​អ្នក​ភូមិ​ម្នាក់​ដាក់​ពន្ធនា​​គារ​ជា​បណ្តោះ​អាសន្ន​​ក្រោម​​បទ​ចោទ​ប្រកាន់​ «កាប់​រាន​ព្រៃ​ហ៊ុម​ព័ទ្ធ​ធ្វើ​កម្ម​សិទ្ធិ» ក្នុង​ចំការ​​ពូជ​ឈើ​ធ្នង់​​នៅ​ស្រុក​​ស្វាយ​លើ ។ ការ​ឃុំ​ខ្លួន​អ្នក​ភូមិ​ម្នាក់​នេះ​​ធ្វើឡើង​​កាល​ពីល្ងាច​​ថ្ងៃទី​៤ កុម្ភៈ ​២០១៣ កន្លងទៅ ​បន្ទាប់​ពី​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​​ចាប់​ដាក់​ខ្នោះ​​គាត់​បញ្ជូន​មក​កាន់​តុលា​ការ ។

កាម​រី​​ដឹក​ប្រហុក​​បើក​ដូចហោះ​​​ផ្ទុះកង់​​ក្រឡាប់​​បោកលើ​បង្កាន់​ដៃ​ស្ពាន​​​អូស​​ជាង​20​ម៉ែត្រ​​​​ចាត់ទុក​​ជា​សំណាង​​​មួយ​​ក្នុង​1ពាន់​គ្រោះថ្នាក់​​ដែល​អ្នក​បើកបរ​​គ្រាន់​តែ​របួស​តិច​តួច​

Posted: 04 Feb 2013 11:45 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​​​​ខេត្តបន្ទាយមានជ័យ ៖ ​រថយន្ត​កាមរី​ដឹក​ប្រហុក​​មួយ​គ្រឿងបាន​​​ផ្ទុះ​កង់​ក្រោយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​គង​​លើបង្កាន់​​​ដៃ​ស្ពាន​បណ្តាល​ឲ្យ​បាក់​ និង​រថយន្ត​ខូច​ខ្ទេច​​ខ្ទី​​ស្ទើរ​​ទាំង​ស្រុង​​តែ​សំណាង​ល្អ​អ្នក​បើក​បរ​គ្មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ គ្រាន់​តែ​រង​របួស​បន្តិច​បន្តួច​​ដែលចាត់​ទុក​​ជា​សំណាង​​មួយ​ក្នុង​មួយ​ពាន់​​គ្រោះ​ថ្នាក់​ ។​ ហេតុ​ការណ៍​​ដ៏រន្ធត់​​នេះ​​បា​ន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​​៤

បើក​ម៉ូតូ​​លឿន​​ដូច​ហោះ​បោះ​ពួយ​​ទៅ​បុក​រថយន្ត​បើក​​បញ្ច្រាស​ទិស​គ្នា​សន្លប់​​ឈឹង​

Posted: 04 Feb 2013 11:18 PM PST

ម៉ូតូដែលបើកទៅបុករថយន្ត
ខេត្ត​កណ្តាល ៖ ​បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ដំណំ​​សន្លប់​​ធំ ដោយ​សារ​បើក​​ម៉ូតូ​បោះ​ពួយ​លឿន​ដូច​ហោះ​វ៉ា​រថយន្ត​មួយ​គ្រឿង ហើយ​​​ជ្រុល​ទៅ​បុក​ជា​មួយ​រថយន្ត​មួយ​គ្រឿងទៀត​​​ដែល​​បើក​បញ្ច្រាស​ទិស​​គ្នា កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​​៥ កុ​ម្ភៈ ​២០១៣ នៅ​ចំណុច​គល់​ស្ពាន​លេខ​២ លើ​ផ្លូវ​​ជាតិ​លេខ​២១B ស្ថិត​ក្នុង​ភូមិ​ទួល​ក្រសាំង ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។

ភ្លើង​ឆេះ​​ទី​ស្នាក់ការ​​​សមាគម​ទឹកចិត្ត​មាតា​​ខ្មែរ​-​ជប៉ុន​​​ផ្អើល​​មួយ​ឈុល​

Posted: 04 Feb 2013 11:15 PM PST

ភ្លើង​ឆេះ​​ទី​ស្នាក់ការ​​​សមាគម​ទឹកចិត្ត​មាតា​​ខ្មែរ​-​ជប៉ុន​​​ផ្អើល​​មួយ​ឈុល​
រាជ​ធានី​ភ្នំពេញ​ ៖ ទី​ស្នាក់ការ​​​សមាគម​​ទឹក​ចិត្ត​មាតាខ្មែរ​-​ជប៉ុន​​ ស្ថិត​នៅ​ភូមិ​​មាន​ជ័យ​ សង្កាត់​​​​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ បាន​​ត្រូវ​អគ្គិ​ភ័យ​​ឆាប​ឆេះ​​​មួយ​ឈុល​កាល​ពី​វេលា​ម៉ោង​​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៤ កុម្ភៈ​​ ២០១៣ ។​ទោះ​ជា​​យ៉ាង​ណា​ ​គ្រោះ​អគ្គិ​ភ័យ​​​ខាងលើ​នេះ​បាន​រលត់​ទៅ​វិញ​បន្ទាប់​ពី​អាជ្ញាធរ​​មូល​ដ្ឋាន​​​ដឹក​នាំ​ដោយ​លោក​សេង​ សាញ់​ ចៅ​សង្កាត់​​​ស្ទឹង​មាន​ជ័យ​​​ចុះ​​​ជួយ​ពន្លត់​អណ្តាត​ភ្លើង

នាង Balikoeva ទទួល​បាន​កុងត្រា​ថ្មី​ជា​មួយ​ក្លិប​វាយ​កូន​គោល​ Wilson Golf

Posted: 04 Feb 2013 11:09 PM PST

មួយ​សប្តាហ៍​ក្រោយ​ពី​បញ្ចប់​កុងត្រា​ជា​មួយ​អតីត​ជើង​ឯក British Women's Open នាង Karen Stupples ក្លិប​វាយ​កូន​គោល Wilson Golfបាន​ប្រ​កាស​ពី​កុង​ត្រា​ថ្មី​ជា​មួយ​កំពូល​កីឡាការិនី​របស់​រុស្ស៊ី Maria Balikoeva ។ នាង ​Balikoeva បាន​ជាប់​​ជា​សមាជិក​ Ladies European Tour លើក​ដំ​បូង​ក្នុង​ឆ្នាំ​២០០៧​និង​បាន​ក្លាយ​ជា​កីឡាការិនី​រុស្ស៊ី​ដំ​បូង​គេ​ផង​ដែរ​ដែល​ទទួល​បាន​សិទ្ធិ​

វ៉េវ​​អេស​បុក​ឌ្រីម​សេ​១២៥ នៅស្តុប​ផ្សារ​ដេប៉ូ​របួស​ធ្ងន់​​ និងស្រាល​៦​នាក់

Posted: 04 Feb 2013 11:09 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​មនុស្ស​៣​នាក់​​​បាន​រង​របួស​ធ្ងន់​ និង​៣​នាក់​ទៀត​​របួស​ស្រាល ​​ក្នុងហេតុការណ៍​​ម៉ូតូ​២​គ្រឿង​​បុក​គ្នា​​នៅចំណុច​​ស្តុប​ផ្សារ​ដេប៉ូ​តាម​វិថី​​ទេព​ផន​កែង​វិថី​នេហ៍រុ ក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​​ទួលគោក ​កាល​ពី​វេលា​ម៉ោង​​១០​និង​១៥​នាទី​​យប់​ថ្ងៃទី​៤ កុម្ភៈ ២០១៣។

អត្ត​ពលិក​រុស្ស៊ី​ជាប់​បម្រាម​2​ឆ្នាំ​ពីបទ​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់

Posted: 04 Feb 2013 11:08 PM PST

សហ​ព័ន្ធ​កីឡាអត្ត​ពលកម្ម​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា នាង Olesya Syreva ដែល​ជា​ម្ចាស់​មេដាយ​ប្រាក់​វិញ្ញាសា​រត់​ប្រ​ណាំង​ប្រ​ចាំ​ទ្វីប​អឺរ៉ុប​ត្រូវ​ជាប់​បម្រាម​ប្រ​កួត​២ឆ្នាំ​ពី​បទ​ប្រើ​ប្រាស់សារ​ធាតុ​ហាម​ឃាត់ ។​ នៅ​ក្នុង​ការ​ធ្វើ​តេស្ត អត្ត​ពលិក​វ័យ​៣០​ឆ្នាំ​រូបនេះ​ត្រូវ​គេ​រក​ឃើញ​មាន​ភាព​ខុស​ប្រ​ក្រតី​ក្នុង​សារ​ធាតុ​អេម៉ូ​ក្លូ​ប៊ីន (haemoglobin) ។​ តាម​លទ្ធផល​នេះ​ Syreva នឹង​ត្រូវ​បាត់​បង់​មេដាយ​ប្រាក់​រត់​ចម្ងាយ​

របួស​សាច់​ដុំ​ដើម​ដៃ​បង្ខំ​ឱ្យ​​​អាឡិច​សាន់​ឌ័រ​ផ្អាក​​ការ​ប្រកួត​ជា​មួយ​កីឡា​ករ​គែល ប្រ៊ូក

Posted: 04 Feb 2013 11:07 PM PST

កីឡាករ​ប្រ​ដាល់​អា​មេរិក​ឌី​វ៉ុន អា​ឡិច​សាន់​ឌ័រ​បាន​បង្ខំ​ចិត្ត​ផ្អាក​ការ​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF​របស់​ខ្លួន​ជា​មួយ​កីឡាករ​អង់​គ្លេស​គែល ប្រ៊ូក​បន្ទាប់​ពី​មាន​របួស​សាច់​ដុំដើម​ដៃ ។​យោង​តាម​នា​យក​ប្រ​តិ​បត្ត​ិ Golden Boy​លោក​រី​ឆាដ ស្គេហ្វ៊័រ​បាន​ឱ្យ​ដឹង​ថា ការ​ប្រ​កួត​នេះ​ដើម​ឡើយ​គ្រោង​ធ្វើ​នៅ​សង្វៀន ​Nokia​ Theatre ក្រុង​ Los​ Angeles រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ សហ​រដ្ឋ​អា​មេរិក​នា​ថ្ងៃ​ទី​២៣ខែ​

ការ​ស្តាយ​​​ស្រណោះ​​សម្តេច​ឪ​​​មាន​នៅ​គ្រប់​ទិស​ទី​​​នៃ​មាតុ​ភូមិ​​​កម្ពុជា​

Posted: 04 Feb 2013 11:00 PM PST

ការ​ស្តាយ​​​ស្រណោះ​​សម្តេច​ឪ​​​មាន​នៅ​គ្រប់​ទិស​ទី​​​នៃ​មាតុ​ភូមិ​​​កម្ពុជា​
ខេត្ត​​ព្រះសីហនុ​ ៖ កាល​ពី​វេលា​ម៉ោង​​៧​ព្រឹក​​​ថ្ងៃទី​៤ កុម្ភៈ​ ​​មន្ត្រី​រាជ​ការ​​​​ កង​កម្លាំង​​ប្រដាប់​អាវុធ​​​​គ្រប់​ប្រភេទ​​​ជុំវិញ​​​ស្រុក​ព្រៃនប់​​​ ​រួម​ទាំង​​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ និង​អាជីវ​​ករ​ក្នុង​ផ្សារ​​វាល​​រេញ​ទាំង​មូល​​​ បាន​ជួប​ជុំ​គ្នា​នៅ​មុខ​​ផ្សារ​វាល​រេញ​​ប្រារព្ធ​ធ្វើ​ពិធី​​​បួង​សួង​​​ស្មឹង​ស្មាធិ៍​ចំនួន​១​នាទី​ ដើម្បី​​គោរព​​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធ​​ព្រះករុណា​ព្រះ​បាទ​​​សម្តេច​ព្រះ​​នរោត្តម​ សីហនុ​ ព្រះ​មហា​​វីរ​ក្សត្រ​​​ ព្រះវរ​​រាជ​បិតា​ឯក​រាជ្យ​​បូរ​

នាវាដឹក​ប្រេង​​បារាំង​មួយ​ត្រូវ​ពួក​ចោរ​សមុទ្រ​ចាប់​

Posted: 04 Feb 2013 10:56 PM PST

នាវា​ដឹក​ប្រេង​​ដែល​ត្រូវ​ចោរ​សមុទ្រ​ចាប់​
នាវាដឹក​ប្រេង​​បារាំង​មួយ​ត្រូវ​ពួក​ចោរ​សមុទ្រ​ចាប់​នាវា​ដឹក​ប្រេងបារាំង​​មួយ​គ្រឿង​​ដែល​មាន​សមាជិក​​​ក្រុម​នាវិក​​ក្នុង​នោះ​១៧​នាក់​​​​​ជា​ជន​ជាតិ​​​អាហ្វ្រិក​​​ និង​អាស៊ី​​​ត្រូវ​​ពួក​ចោរ​​សមុទ្រ​ចាប់​​នា​ចុង​សប្តាហ៍​​កន្លង​មក​​នេះ​ក្នុង​ដែន​ទឹក​នៃ​ឆ្នេរ​​សមុទ្រ​​កូត​ឌីវ័រ​​​ជា​ប្រទេស​មួយ​កម្រ​​កើត​មាន​រឿង​បែប​នេះ​ណាស់ ។

មូ​រ៉េ​អំ​ពាវ​នាវ​ឱ្យ​​កែ​លំ​អបន្ថែម​​ច្បាប់​គ្រប់​គ្រង​សារ​ធាតុ​ហាម​ឃាត់​ក្នុង​វិ​ស័យ​កីឡា​វាយ​កូន​បាល់​​

Posted: 04 Feb 2013 10:53 PM PST

កីឡាករ​វាយ​កូន​បាល់​លំ​ដាប់​ទី​១របស់​អង់​គ្លេស​​អ៊ែន​ឌី មូ​រ៉េ​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​​​អំ​ពាវនាវ​ឱ្យ​ធ្វើ​ការ​កែ​លំ​អ​បន្ថែម​ទៀត​លើ​បែបបទ​ធ្វើ​តេស្ត​រក​សារ​ធាតុ​ហាម​ឃាត់​ក្នុង​វិ​ស័យ​កីឡា​ដ៏​មាន​ប្រ​ជា​ប្រិយ​​ភាព​មួយ​នេះ​ ។ ​មូ​រ៉េ​ចង់​ឱ្យ​វិ​ស័យ​កី​​ឡាវាយ​កូន​បាល់ពិភព​លោក​រៀន​សូត្រ​ពី​វិស័យ​កីឡា​ប្រណាំង​កង់​ដែល​ត្រូវ​បាន​ញាំ​ញី​ដោយ​រឿង​អាស្រូវ​សារ​ធាតុ​ហាម​ឃាត់​ជា​ច្រើន​ករណី ជា​ពិសេស​គឺ​ករណី​កីឡាករ​

ជន​ដៃ​ដល់​សម្លាប់​មនុស្ស​ក្នុង​ចំ​ណោម​7​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​រត់​គេច​មួយ​រយៈ

Posted: 04 Feb 2013 10:45 PM PST

ជន​ដៃ​ដល់​សម្លាប់​មនុស្ស​ក្នុង​ចំ​ណោម​7​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​រត់​គេច​មួយ​រយៈ
​​ខេត្ត​រតន​គី​រី​ ៖ ​ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​មនុស្ស​កាល​ពី​៦​ទៅ​៧​ខែ​មុន​ត្រូវ​បាន​សមត្ថកិច្ច​​​ក្រុង​បាន​លុង​ ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​ម្នាក់​ទៀត​ក្នុង​ចំ​ណោម​បក្ស​ពួក​៧​នាក់​ ។​ទាក់​ទិន​នឹង​ករណី​ខាង​លើ​ តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ដែល​ចាប់​ខ្លួន​ពេល​នេះ​ គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ឃាតកម្ម​ ។​ ជន​សង្ស័យ​ដែល​ចាប់​ខ្លួន​នេះ​ឈ្មោះ​ ផុន​ ទីន​ ភេទ​ប្រុស​ អា​យុ​២១ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​មាន

បាត់​ខ្លួន3ថ្ងៃ​ស្រាប់​តែប្រទះ​ឃើញ​សព​ចង.ក​នៅខាង​កើត​ភូមិ

Posted: 04 Feb 2013 10:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់​ស្ពឺ​​ ៖​ ​បុរស​ម្នាក់​ត្រូវ​បាន​​អ្នក​ភូមិ​តាំង​ក្រសាំង​ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​ ​ប្រទះ​ឃើញ​ចង​.ក​ស្លាប់​ហើម​ស្អុយ​ទៅ​ហើយ​ កាល​ពី​វេលា​ម៉ោង​១និ​ង​២០​នាទី​រសៀល​ ថ្ងៃ​ទី​៣​ កុម្ភៈ​ នៅ​លើ​មែក​ក្រសាំង​ខាង​កើត​ភូមិ​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​ ក្រោយ​ពី​បុរស​រូប​នេះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំង​ពី​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១​ កុម្ភៈ​ មក ។

ប្រជាពលរដ្ឋ​ត្អូញ​ត្អែរ​ពីការរក​កម្លាំង​ពល​កម្ម​ដក​​ដំឡូង​មី​មិន​បាន​

Posted: 04 Feb 2013 10:15 PM PST

ប្រជាពលរដ្ឋ​ត្អូញ​ត្អែរ​ពីការរក​កម្លាំង​ពល​កម្ម​ដក​​ដំឡូង​មី​មិន​បាន​
ខេត្តឧត្តរ​មាន​ជ័យ​​ ៖​ ប្រជាពល​រដ្ឋ​ជា​ច្រើន​គ្រួសារដែល​ប្រកប​​របរ​ដាំ​ដំឡូង​មី​បាន​​​ត្អូញ​ត្អែរ​ថា​ សព្វ​ថ្ងៃ​នេះ​ពួក​គាត់​ជួប​ការ​លំ​បាក​ក្នុង​ការ​ដើរ​ប្រមូល​កម្លាំង​កម្ម​ករ​មក​ដក​ដំឡូង​មី​ និង​កាប់​ចិញ្ច្រាំ​​មើម​ដំ​ឡូង​មី​យក​មក​ហាល​ឱ្យ​ស្ងួត​ដើម្បី​លក់​បន្ត​ឱ្យ​ឈ្មួញ​ ពី​ព្រោះ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​ភាគ​ច្រើន​​ចេញ​ទៅ​ធ្វើ​ជា​កម្ម​ករ​ចំណាក​ស្រុក​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ស្ងាត់​ភូមិ​ទៅ​ហើយ​ ។

ចាញ់​បោក​មេ​ខ្យល់ ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដើរ​សុំទាន​ធ្វើ​សោ​ហ៊ុយ​ទៅ​ស្រុក​

Posted: 04 Feb 2013 10:00 PM PST

ចាញ់​បោក​មេ​ខ្យល់ ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដើរ​សុំទាន​ធ្វើ​សោ​ហ៊ុយ​ទៅ​ស្រុក​
ក្រុង​ប៉ោយ​ប៉ែត​ ៖​ ពលករ​ចំណាក​ស្រុក​ពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​ដើរ​សុំ​ទាន​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ​​កាល​ពី​រសៀល​ថ្ងៃ​ទី​០៣​​ កុម្ភៈ ដើម្បី​យក​ធ្វើ​សោហ៊ុយ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ។ តាម​​អ្នក​ចំណាក​ស្រុក​ពីរ​នាក់​ប្តី​ប្រពន្ធ​​ឱ្យ​ដឹង​ថា​ ស្រ្តី​ជា​ប្រពន្ធឈ្មោះ​ចន ម៉ាប់​ អាយុ​២១​ឆ្នាំ​ ប្តី​​ឈ្មោះ​ក្រាញ់ ហួរ​ អាយុ​២៥​ឆ្នាំ​ មាន​ស្រុក​កំណើត​​នៅ​ភូមិ​អំ​ពិល​ទឹក​ ឃុំ​កំ​ពង់​ភ្នំ​ ស្រុក​លើក​

ម្តាយ​បោះបង់កូនស្រីអាយុ12ឆ្នាំទៅធ្វើការនៅប្រទេសថៃ

Posted: 04 Feb 2013 09:45 PM PST

ម្តាយ​បោះបង់កូនស្រីអាយុ12ឆ្នាំទៅធ្វើការនៅប្រទេសថៃ
ខេត្តកំពង់ចាម ៖ ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ជា​ ស្រី​លីន​ អាយុ​១២​ឆ្នាំ​ រៀន​ថ្នាក់​ទី​៤​«គ»​ នៃ​សាលា​បឋម​សិ​ក្សា​មួយ​​ ក្នុង​សង្កាត់​វាល​វង់​ ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ផ្ទះ​ជួល​ ក្នុង​ភូមិទី​៦​ សង្កាត់​វាល​វង់​ ក្រុង​កំពង់​ចាម​ បាន​វេចបង្វេចខោ​អាវ​និង​សម្ភារ​សិក្សា​ទៅ​អង្គុយ​យំ​​នៅ​ត្រង់​ផ្លូវ​បំ​បែក​ជា​បួន​ខាង​ក្រោយ​សា​លា​ខេត្ត​ នា​ព្រឹក​ថ្ងៃ​ទី​៣​ កុម្ភៈ​ ២០១៣​ ទាំង​ពុំ​​មាន​គោល​ដៅ​​ច្បាស់​លាស់​ថា​ត្រូវ​ទៅ​ទី​ណា​នោះ​ទេ​ ប្រៀប​ដូច​ជា​ចក​កំ​ពុង​រសាត់​ក្នុង​មហា​សា​គរ​ ។

មន្រ្តីពេទ្យសត្វចុះបាញ់ថ្នាំការពារផ្តាសាយបក្សីតាមកសិដ្ឋាននិងកន្លែងធ្លាប់ផ្ទុះ

Posted: 04 Feb 2013 09:30 PM PST

មន្រ្តីពេទ្យសត្វចុះបាញ់ថ្នាំការពារផ្តាសាយបក្សីតាមកសិដ្ឋាននិងកន្លែងធ្លាប់ផ្ទុះ
​​ខេត្ត​កំពង់ឆ្នាំង ៖ ដោយ​យោង​តាម​ប្រកាស​របស់​ក្រ​សួង​កសិ​កម្ម​ និង​សារា​ចរ​ណ៍​ណែ​នាំ​របស់​នា​យក​ដ្ឋាន​ស្តី​ពី​ការ​ចាត់​វិ​ធាន​ការ​បន្ទាន់​ ដើម្បី​ទប់​ស្កាត់​ការ​រី​ក​រាល​ដា​លជម្ងឺ​ឆ្លង​សត្វ​ និង​ពិ​សេស​ជម្ងឺ​ផ្តាសាយ​បក្សី​ក៏​ដូច​ជា​ការ​ចង្អុល​បង្ហាញ​ពី​លោក​ប្រ​ធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​​ ។​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៣​ កុម្ភៈ​ មន្រ្តី​បសុ​ព្យាបាល​ខេត្ត​ដែល​ដឹក​នាំ​ដោយ​លោក​ក្រឹង​ សំ​អាត​ ប្រធាន​កា​រិយា​ល័យ​និង​លោក​

រថយន្ត​កញ្ចាស់​ដឹក​ទំនិញ​សំពីង​សំពោង​​ត្រូវ​​សមត្ថកិច្ច​​​​ក្របួច

Posted: 04 Feb 2013 09:15 PM PST

រថយន្ត​កញ្ចាស់​ដឹក​ទំនិញ​សំពីង​សំពោង​​ត្រូវ​​សមត្ថកិច្ច​​​​ក្របួច
ខេត្ត​ស្វាយ​រៀង ៖ ​​រថយន្ត​​ទួរីស​ដ៏​កញ្ចាស់​១គ្រឿង​នេះ ត្រូវ​ម្ចាស់​​​ញាត់​​ទំនិញ​យ៉ាង​ធ្ងន់​ធ្ងរ​​​​ដឹក​ចេញពី​រាជធានីភ្នំពេញ​ តាម​ផ្លូវ​ជាតិ​លេខ​១​កាត់​តាម​​ខេត្ត​កណ្តាល​ ព្រៃ​វែង តែ​ត្រូវ​​សមត្ថកិច្ច​​​​ស្ទាក់​ចាប់​ផាក​ពិន័យ​​​​នៅ​ខេត្ត​ស្វាយ​រៀង ។ រថយន្ត​​នេះ​ពាក់​ស្លា​ក​លេខ ​ត-​០៧៩៦ ​ភព​២ ។​

បុរស​បរទេស​បើក​ម៉ូតូ​ធំ​បុក​រ៉ឺម៉ក​ម៉ូតូ​របួស​ធ្ងន់​2​នាក់​

Posted: 04 Feb 2013 09:00 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រង​របួស​ធ្ងន់​ ក្នុង​នោះ​ម្នាក់​ជា​ជន​ជាតិ​បរទេស​ ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​ ​រវាង​ម៉ូតូ​ធុន​ធំ​ម៉ាក​ BAJA ពណ៌​ខ្មៅ​​មួយ​គ្រឿង​ បើកបរ​​ដោយ​បុរស​ជនជាតិ​បរទេសម្នាក់​​ បានជិះ​​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ ពណ៌​ក្រហម​មួយ​គ្រឿង​​ចំ​ពី​មុខ​ពេញ​ទំហឹង​ កាល​ពី​វេលា​ម៉ោង​៩និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៣​ មករា​ តាម​បណ្តោយ​ផ្លូវ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជ​ធានី​

បុរស​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទាក់​​ឈ្មាន់​​ម៉ូតូ​​​ នឹង​រនាំង​ដែក​​ចែក​ផ្លូវ​ដួល​ដាច់​អណ្តាត​ និង​រយះ​​ក្បាល​

Posted: 04 Feb 2013 07:53 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ទ្រេត​ទ្រោត​​ទៅ​ទាក់​​ឈ្នាន់​​ម៉ូតូ នឹង​​រនាំង​ដែក​​ចែក​ផ្លូវ​ បណ្តាល​ឱ្យ​​ដួល​ច្រងាប់​ច្រងិល​​រយះ​ក្បាល​ពី​ក្រោយ និង​ដាច់​អណ្តាត ។ ​ហេតុ​ការណ៍​​នេះកើតឡើង​​​កាល​ពី​វេលា​ម៉ោង​​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៤ កុម្ភៈ ​២០១៣ តាម​​បណ្តោយ​មហាវិថី​​សហ​ព័ន្ធ​រុស្ស៊ី ​ក្នុង​ភូមិ​ផ្សារ​ទឹក​ថ្លា ​សង្កាត់​​​ទឹកថ្លា ​ខណ្ឌ​សែនសុខ ។

ពិធី​ដង្ហែ​ព្រះ​អង្គារ​អដ្ឋិសម្តេច​ព្រះ​នរោត្តម​ សីហនុ បានចាប់​ផ្តើម​ទៅ​កាន់​ទន្លេ​ចតុមុខ​

Posted: 04 Feb 2013 07:40 PM PST

ពិធី​ដង្ហែ​ព្រះ​អង្គារ​អដ្ឋិសម្តេច​ព្រះ​នរោត្តម​ សីហនុ
រាជធានីភ្នំពេញ ៖ ​វេលា​ម៉ោង​៩​និង​៤៥​នាទី​​​ព្រឹក​​ ​ថ្ងៃទី​​៥ កុម្ភៈ ​២០១៣ ​​​ព្រះ​អង្គារអដ្ឋិ (ព្រះ​អដ្ឋិ​ធាតុក្សត្រ)​ សម្តេច​ឪ ​សម្តេច​តា សម្តេច​តា​ទួត ព្រះ​នរោត្តម សីហនុ ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​ព្រះ​ទីនាំង​ នាវា​សំចត ​នៅ​ទន្លេ​ចតុមុខ ដោយ​មាន​សម្តេច​ព្រះ​រាម នរោត្តម ​បុប្ផាទេវី និង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ នរោត្តម ​អរុណ​រស្មី ជា​តំណាង​រាជ​វង្សានុ​វង្ស ​បន្ទាប់​ពី​​ប្រមូល​ព្រះ​​​អដ្ឋិ​​ពី​​មញ្ជូសា​​ក្នុង​វេលា​ថ្វាយ​ព្រះភ្លើង​​រួចរាល់ ។

ប៉ូលិស​​រំដោះ​កុមារ​​ចំណាប់​ខ្មាំង​​​នៅរដ្ឋ​អាឡាបាម៉ា

Posted: 04 Feb 2013 07:35 PM PST

រថយន្ត​បឺស​សាលា
ប៉ូលិស​រាយ​ការណ៍​ថា បានរំដោះ​កាល​ពី​រសៀល​​​ថ្ងៃទី​៤ កុម្ភៈ ​នូវ​កុមារ​​​អាយុ​៥​ឆ្នាំ​ម្នាក់​​ដែល​ជាប់​​ជា​ចំណាប់​ខ្មាំង​​ចាប់​តាំង​ពី​​ជិត​១​សប្តាហ៍​​មកហើយ​នៅរដ្ឋ​​អាឡាបាម៉ា​​ភាគ​ខាង​ត្បូង​​សហរដ្ឋ​​អាមេរិក​​​ដោយ​បញ្ជាក់​​​ថា អ្នក​ចាប់​​ចំណាប់​ខ្មាំង​​នោះ​ត្រូវ​ស្លាប់​ ។​លោក​​STEVE RICHARDSON ​តំណាង​ម្នាក់​​របស់​FBI ​​ក្នុង​សន្និសីទ​​សារ​ព័ត៌​មាន​​​មួយ​​គូស​បញ្ជាក់​ថា ​បណ្តា​​ភ្នាក់ងារ​​​FBI ​​បាន​រំដោះ​​កុមារ​

អ្នក​សម្លាប់​​ខ្មាន់​កាំ​ភ្លើង​​ដៃ​ត្រង់​​អាមេរិក​​ជា​ទាហាន​ធ្លាប់​ទៅ​ច្បាំង​​នៅអីុរ៉ាក់​

Posted: 04 Feb 2013 07:28 PM PST

លោក​CHRIS KYLE ពេល​ទៅ​ច្បាំង​​​នៅ​អីុរ៉ាក់​
អាជ្ញាធរ​អាមេរិក​​អះអាង​​កាល​ពី​ថ្ងៃទី​​៣ កុម្ភៈ​ថា បុរស​​អាយុ​២៥​ឆ្នាំ​​ម្នាក់​ដែល​​ទទួ​ល​ការ​ចោទ​ប្រកាន់​​​ថា ជា​ឃាតករ​​សម្លាប់​​អ្នក​សរសេរ​​​សៀវ​ភៅ​​«ខ្មាន់​កាំ​ភ្លើង​អាមេរិក​​»​​ព្រម​ទាំង​​​បុរស​ម្នាក់​ទៀត​នៅរដ្ឋ​តិច​សាស់​ កាល​ពី​ថ្ងៃទី​២ កុម្ភៈ​ កន្លងមក​​នេះ​ជា​អតីត​​យុទ្ធ​ជន​​​សង្គ្រាម​​អីុ​រ៉ាក់​ ។

គោ​យន្ត​កន្ត្រៃ​ដឹក​ឈើ​ពេញ​ធ្លាក់​​ផ្លូវ​ជាតិ​ក្រឡាប់​​ស្លាប់​ម្នាក់​

Posted: 04 Feb 2013 07:27 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
ខេត្ត​​ឧត្តរ​មាន​ជ័យ ៖ មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើត​​ឡើង​នៅ​តាម​​បណ្តោយ​ផ្លូវ​​ជាតិ​លេខ P.R174 ក្នុង​​ភូមិ​អូរ​អង្រេ ​ឃុំ​ត្រពាំង​​តាវ ស្រុក​​អន្លង់​វែង ​ដែល​បង្ក​ឡើង​​ដោយ​គោ​យន្ត​កន្ត្រៃ​​មួយ​គ្រឿង​​ដឹក​ឈើ​ធ្នង់ ឈើ​បេង​ពេញ​បាន​រេ​ចង្កូត​​ធ្លាក់​​ពី​លើ​ផ្លូវ​ជាតិ​ទៅខាង​ស្តាំ​ដៃ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​​ស្លាប់​ ​កាល​ពីវេលា​ម៉ោង​​១​និង​៤៥​នាទី​រសៀល​ថ្ងៃទី​​៤ កុម្ភៈ ២០១៣ ។

ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អ.ស​.ប​សន្យា​ធ្វើ​សកម្ម​​ភាព​ខ្លាំង​ប្រឆាំង​កូរ៉េ​ខាង​ជើង​

Posted: 04 Feb 2013 07:26 PM PST

ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស​.ប​
ប្រឈម​មុខ​នឹង​ការ​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​លើក​ទី​៣​របស់​កូរេ៉​ខាង​ជើង​ ដែល​គ្រោង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះ ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស​.ប ឯក​អគ្គ​រដ្ឋ​ទូត​កូរេ៉​ខាង​ត្បូង​ប្រចាំ​អ​.ស​.ប​លោក​គីម សុក​ បាន​សន្យា​ធ្វើ​សកម្ម​ភាព​ម៉ឺង​ម៉ាត់​ និង​ខ្លាំង​ប្រឆាំង​សកម្ម​​ភាព​នុយ​ក្លេ​អ៊ែរ​ថ្មី​របស់​កូរ៉េ​ខាង​ជើង ។

ព្រឹត្តិ​ការណ៍​​ណាត់​ជួប​នៅ​សិង្ហ​បុរី​បំបែក​ឯត​ទគ្គ​កម្ម​ពិភព​លោក​

Posted: 04 Feb 2013 07:21 PM PST

ព្រឹត្តិ​ការណ៍​​ណាត់​ជួប​នៅ​សិង្ហ​បុរី​បំបែក​ឯត​ទគ្គ​កម្ម​ពិភព​លោក​
អ្នកនៅលីវចំនួន​៤៨៥​នាក់បានចូលរួម​នៅ​ក្នុង​សកម្ម​ភាពណាត់ជួប​ដ៏ធំ​មួយ​នៅ​​តំបន់រមណីយ​ដ្ឋាន​ឆ្នេរ​ខ្សាច់​​ Marina Bay Sands ដែលនៅ​ទីនោះ​គេ​ឃើញពិធីណាត់​ជួប​រយៈ​ពេល​៥សប្តាហ៍​​បាន​ឈាន​ចូល​ដល់​វគ្គចុងក្រោយ​ក្រោម​ការរៀបចំ​ដោយ​​បណ្តាញ​អភិវឌ្ឍ​សង្គម​(SDN) ។

នៅព្រឹក​នេះ​ពិធី​ដង្ហែ​ព្រះ​អង្គា​រអដ្ឋិសម្តេច​ព្រះ​នរោត្តម​ សីហនុ នឹងចាប់​ផ្តើម​ទៅ​កាន់​ទន្លេ​ចតុមុខ​

Posted: 04 Feb 2013 07:17 PM PST

ទិដ្ឋភាព​ក្នុង​ពិធី​ព្រះមេរុ
រាជធានីភ្នំពេញ ៖ ​វេលា​ព្រឹក​​នេះ ​ថ្ងៃទី​​៥ កុម្ភៈ ​២០១៣ ​តាម​គម្រោង​​ព្រះ​មហា​ក្សត្រ​​​ ព្រះ​បរម​នាថ នរោត្តម​ សីហមុនី ​សម្តេច​ព្រះ​មហា​ក្សត្រី ​មុនិនាថ សីហនុ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ គង់ ​សំអុល រាជ​វង្សានុ​ង្ស ​អម​ដោយ​នា​ម៉ឺន​​សព្វ​មុខ​មន្ត្រី នឹង​យាង​-អញ្ជើញ​​ដង្ហែ​​ព្រះ​អង្គារអដ្ឋិ (ព្រះ​អដ្ឋិ​ធាតុក្សត្រ)​ សម្តេច​ឪ ​សម្តេច​តា សម្តេច​តា​ទួត ​បន្ទាប់​ពី​​ប្រមូល​ព្រះ​​​អដ្ឋិ​​ពី​​មញ្ជូសា​​ក្នុង​វេលា​ថ្វាយ​ព្រះភ្លើង​​រួចរាល់ ។

​យុវជ​ន​​ម្នាក់​ស្លាប់ និង​ជន​បរទេស​​២​នាក់​របួសធ្ងន់ ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

Posted: 04 Feb 2013 07:07 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​ព្រះ​សីហនុ ៖ ​យុវជន​ម្នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត​ ខណៈ​ពេល​បញ្ជូន​​មក​ជិត​ដល់​គ្លី​និក​ឯក​ជន​មួយ​ ឯ​ជន​បរទេស​ចំនួន​​២​នាក់​ផ្សេង​ទៀត​​បាន​រង​របួស​យ៉ាងធ្ងន់​ធ្ងរ (បាក់​ជើង​​ស្តាំ​ទាំង​២​នាក់) នៅក្នុង​​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​មួយ​កាល​ពី​​វេលា​ម៉ោង​​២​និង​២០​នាទី​រសៀល​ថ្ងៃទី​៤ កុម្ភៈ ២០១៣ ចំណុច​ចុង​ឆ្នេរ​អូរ​ឈើ​ទាល (អារី​ស្តុន) ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​​លេខ​​៤ ​ក្រុងព្រះ​សីហនុ ។

ហ្វូង​ស្វា​​វាយ​ប្រ​ហារ​អ្នក​ភូមិ​នៅ​ឥណ្ឌូណេស៊ី​របួស​7​នាក់​

Posted: 04 Feb 2013 06:16 PM PST

ហ្វូង​ស្វា​​វាយ​ប្រ​ហារ​អ្នក​ភូមិ​នៅ​ឥណ្ឌូណេស៊ី​របួស​7​នាក់​
ហ្វូង​ស្វា​​ព្រៃ​​បាន​លុក​លុយ​នៅ​​ភូមិ​មួយ​នៅ​ភាគ​ខាង​កើត​ប្រ​ទេស​ឥណ្ឌូ​នេ​ស៊ី​ បណ្ដាល​ឱ្យ​​របួស​ ៧នាក់​ ក្នុង​នោះ​ធ្ងន់​​ ១នាក់​ ។​ សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ ហ្វូង​ស្វា​ព្រៃ​បាន​វាយ​លុក​នៅ​ក្នុង​ភូមិ​ថុត​ដាង​ពូ​លូ​ ខេត្ត​ស៊ូ​ឡា​វ៉េ​សី​ខាង​ត្បូង​ នៅ​លើ​កោះ​ស៊ូ​ឡា​វ៉សី​ ប្រ​ទេស​ឥណ្ឌូ​នេ​ស៊ី​ ​បង្ក​ឱ្យ​អ្នក​ភូមិ​របួស​ ៧​នាក់​ ក្នុង​នោះ​ក្មេង​ប្រុស​​ អា​យុ​ ១៦​ឆ្នាំ​ ម្នាក់​ត្រូវ​​ស្វា​ខាំ​​សុស​ខ្លួន​ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យា​

ពពែអូស្រ្តាលី​រួចផុត​ពីរឿងក្តីលួចស៊ីផ្កា​

Posted: 04 Feb 2013 06:14 PM PST

ពពែអូស្រ្តាលី​រួចផុត​ពីរឿងក្តីលួចស៊ីផ្កា​
BBCបានចុះ​ផ្សាយ​ព័ត៌មាន​ស្តី​ពី​លោក​ដេម​ ឌី​សាណុល​ ឬ​ជីមបូ​ បា​ស៊ូប៊ី​ តារា​កំប្លែង​​ដ៏ល្បី​ឈ្មោះ​របស់​ប្រទេស​អូ​ស្រ្តា​លី​​​ ​​ត្រូវ​​​ចា​ប់​ខ្លួន​ពីបទ​​ បង្កឱ្យ​ខូចខាត​សម្បត្តិ​សាធារណៈ​​ដោយ​​លែង​ «ហ្គែ​រី​»​ ពពែ​ចិញ្ចឹម​ឱ្យ​ស៊ីផ្កា​នៅបរិវេណ​ខាង​មុខ​សារ​មន្ទីរ​សិល្បៈ​សហ​​សម័យ​ដោយ​ពិន័យជា​ប្រាក់​​៥០០ដុល្លារ​ និង​បញ្ចូន​សំណុំរឿង​ទៅ​តុលា​ការ​ដើម្បី​ដាក់កំហុសទាំង​លោក​ឌី​ សាណុល​ និងពពែ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!