Koh Santipheap Daily

Koh Santipheap Daily


បេក្ខ​ជន​​​ប្រធានាធិបតី​​បារ៉ា​ហ្គាយ​​ទទួល​មរណភាព​​ដោយ​ធ្លាក់​​ឧទ្ធម្ភាគចក្រ​

Posted: 03 Feb 2013 11:51 PM PST

បេក្ខ​ជន​ប្រធានាធិបតី​ដែល​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​ស្លាប់​
លោក​លីណូ សេសា អូវីយេដូ ជា​វរសេនីយ៍​ឯក​ដែល​ធ្លាប់​​​សម្រេច​បាន​​​ការ​​ចុះ​ចូល​​របស់​ជន​ផ្តាច់​ការ​​​អាល់​ហ្វ្រេ​ដូ​​ស្ត្រូ​អេស្ន័រ កាលពី​ឆ្នាំ​១៩៨៩​ ហើយ​ជា​បេក្ខ​ជន​សម្រាប់​​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​​​​​បារ៉ា​ហ្គាយ​នា​ពេល​ខាង​មុខ​នេះ​​បាន​ទទួល​​មរណ​ភាព​ហើយ​ក្នុង​គ្រោះ​ថ្នាក់​​ធ្លាក់​​ឧទ្ធម្ភា​គចក្រ​​ពេល​លោកវិល​​ត្រឡប់​​ពី​ចូល​រួម​​​ក្នុង​អង្គ​មីទ្ទីង​​​នយោ​បាយ​មួយ​ ។

ឆេះទីស្នាក់​ការ​សមា​គម ទឹក​ចិត្ត​មាតា​ខ្មែរ-ជប៉ុន ​ផ្អើល​មួយ​ឆុរ​

Posted: 03 Feb 2013 11:46 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​ទីស្នាក់​ការ​សមា​គម​ទឹក​ចិត្ត​មាតា​ខ្មែរ-ជប៉ុន ស្ថិត​នៅ​​ភូមិ​មាន​ជ័យ ​សង្កាត់​ស្ទឹង​​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​ត្រូវ​​បាន​អគ្គិភ័យ​​ឆាបឆេះ​មួយ​​ឆុរ​កាល​ពី​​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​​៤ កុម្ភៈ ​២០១៣ ។ អគ្គិភ័យ​ខាងលើ​នេះ​បាន​រលត់​ទៅវិញ បន្ទាប់​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ដឹក​នាំ​​ដោយ​លោក​សេង សាញ់ ចៅសង្កាត់​​ស្ទឹង​មានជ័យ ​បាន​ចុះ​ជួយ​

គៀត​ សុវណ្ណា​ឡាង ទ្រហ៊ោយំ​នៅពីមុខ​ក្បួន​ដង្ហែ​​ព្រះបរម​សព​ព្រះ​បរមរតនកោដ្ឋ​

Posted: 03 Feb 2013 11:46 PM PST

គៀត​ សុវណ្ណា​ឡាង ទ្រហ៊ោយំ​នៅពីមុខ​ក្បួន​ដង្ហែ​​ព្រះបរម​សព​ព្រះ​បរមរតនកោដ្ឋ​
រាជធានីភ្នំពេញ ៖ តារាចម្រៀង​​ និងសម្តែង​រាង​តូចច្រឡឹង​​សាច់សខ្ចី គៀត សុវណ្ណាឡាង បានស្រែក​ទ្រហ៊ោយំ​​បង្ហូរទឹកភ្នែក​ធ្លាក់​ចេញពីផែន​ថ្ពាល់​ទាំង​​គូ​របស់នាង នៅក្នុង​ពេលដែល​ក្បួន​ដង្ហែ​ព្រះបរម​សព​​ ព្រះបរមរតនកោដ្ឋ​កាលពី​ថ្ងៃទី១ កុម្ភៈ ២០១៣ ។ ​​ក្នុង​ពិធីដង្ហែ​ព្រះបរម​សពព្រះ​បរមរតនកោដ្ឋនាពេលនោះ ក្រុមតារាចម្រៀង​ប្រចាំផលិតកម្មហង្ស​មាសប្រមាណ​​ជាង​១០​រូប

ឆាក​ប្រយុទ្ធ​​រវាង​អ្នក​​បើក​បរ​​តាក់​ស៊ី​ និង​អ្នក​លក់​​សាច់​កាប់​​ផ្អើល​​ដល់​ប៉ូលិស​​នាំ​ខ្លួន​ទាំង​២​

Posted: 03 Feb 2013 11:34 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
រាជធានីភ្នំពេញ ៖ ឆាក​ប្រយុទ្ធ​​រវាង​អ្នក​បើក​​បរ​តាក់​ស៊ី និង​អ្នក​​លក់​​សាច់​កាប់​ដោយសារការ​​ប៉ះ​ទង្គិច​គ្នា​បន្តិច​​បន្តួច​​ក្នុង​ពេល​ធ្វើ​ដំណើរ​​លើ​ដង​ផ្លូវ​បាន​​បណ្តាលឱ្យ​​មាន​ការ​បង្ហូរ​ឈាម​​គ្នា កាល​ពីវេលា​ម៉ោង​​៨​និង​៥០​នាទី​​យប់​ថ្ងៃទី​​៣ កុម្ភៈ ​២០១៣ ​នៅតាម​បណ្តោយ​ផ្លូវ​​​២០០២ ​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ​​និងបាន​ផ្អើល​ដល់​សមត្ថ​កិច្ច​​ទាំង​យប់​ក៏​នាំ​ខ្លួន​អ្នក​ទាំង​​២​មក​ដេក​ក្នុង​ទ្រុង​​នៅអធិការ​

មហា​សោក​សង្វេគ​ទឹក​ភ្នែក​​​​​កូន​ខ្មែរ​លើ​កេរ​ដំណែល​ទឹក​ដី​អង្គរ​

Posted: 03 Feb 2013 11:30 PM PST

ពិធីដង្ហែព្រះ​​បរម​​សព​
រាជធានីភ្នំពេញ ៖ ​​​បើតាម​ប្រធានកិត្តិយសគណ​បក្សហ៊្វុនស៊ិនប៉ិច លោក​កែវ ពុទ្ធរស្មី ដែលត្រូវជា​​​បុត្រ​​សុណិសា​អតីត​​ព្រះមហា​ក្សត្រ​​ព្រះ​បរម​សព​សម្តេចឪ ព្រះនរោ​ត្តម សីហនុ បានឲ្យ​ដឹងនៅរសៀល​ថ្ងៃទី៣ កុម្ភៈ ២០១៣​នេះថា តាមកម្មវិធី​ដែលបាន​​គ្រោង​ទុក ព្រះរាជ​ពិធី​ថ្វាយ​​​ព្រះភ្លើង​​ដល់​ព្រះ​​បរមរតនកោដ្ឋ នឹងត្រូវ​ធ្វើឡើងនៅវេលា​ម៉ោងជាង៦ល្ងាច​​ថ្ងៃទី៤ កុម្ភៈ នេះ ។

ពិធី​សំណេះសំណាល​ជា​មួយ​អាជ្ញាធរ​ដែនដី​ និង​ប្រជា​ពល​រដ្ឋ​ឃុំ​ត្រពាំង​សាប ​និងឃុំ​ចំបក់​

Posted: 03 Feb 2013 11:30 PM PST

លោក​បណ្ឌិត​សូរ ឃុន ក្នុងពិធី​សំណេះ​សំណាល
ខេត្ត​តាកែវ ៖ ​នៅព្រឹក​ថ្ងៃទី​២ កុម្ភ​ៈ ​លោក​បណ្ឌិត​សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូ​រ​​គមនាគមន៍​ លោក​ប្រាក់​ ធុច​​ ​​តំណាង​រាស្ត្រ​មណ្ឌល​តា​កែវ ​រួម​ដំណើរ​​ដោយ​អស់​លោក​ លោក​ស្រី ​ជា​មន្ត្រី​​អ្នក​មុខ​អ្នកការ​ក្រោម​ឱវាទ​ក្រសួង ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធីសំណេះ​សំណាល​ជា​មួយ​អាជ្ញាធរ​ដែន​ដី​ និង​ប្រជា​ពល​រដ្ឋ​​ឃុំ​ត្រពាំង​សាប ​ស្រុក​បាទី ​​។

ពន្ធនាគារ​​ខេត្ត​បន្ទាយ​មាន​ជ័យដោះ​លែង​អ្នក​ទោស​ចំនួន​៧០នាក់​​បញ្ជូន​មកស្នាក់នៅ​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​​ចូល​រួមក្នុងថ្ងៃថ្វាយ​ព្រះភ្លើង

Posted: 03 Feb 2013 11:17 PM PST

ពន្ធនាគារ​​ខេត្ត​បន្ទាយ​មាន​ជ័យដោះ​លែង​អ្នក​ទោស​ចំនួន​៧០នាក់​​បញ្ជូន​មកស្នាក់នៅ​ពន្ធនាគារ​ព្រៃ​ស
​ខេត្តបន្ទាយមានជ័យ ៖ អ្នកទោស​ចំនួន៧០នាក់ ​ដែលជាប់នៅក្នុង​ពន្ធ​នាគារ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បានបញ្ជូន​ខ្លួន​មក​តាមរថយន្ត​​​ឈ្នួល​ពីរ គ្រឿង​​ចេញពីខេត្ត​​មកស្នាក់នៅពន្ធនាគារ​​ព្រៃ​​ស​ជាបណ្តោះអាសន្ន​​​ ដើម្បី​​ត្រៀមបំរុង​​​ធ្វើ​ការ​ដោះលែង​​តាមព្រះ​រាជក្រិត្យ​​ក្នុង​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៣ ថ្ងៃ​​ថ្វាយ​ព្រះភ្លើង​ព្រះបរម​​រតនកោដ្ឋ ។

​ភ្លេចពន្លត់ភ្លើងចង្រ្កានព្រោះរវល់ទៅដេកផ្ទះអ្នកជិតខាង ត្រូវអគ្គិភ័យឆេះហ្មត់

Posted: 03 Feb 2013 11:15 PM PST

ទិដ្ឋភាព​នៅផ្ទះ​កើតហេតុ
​​ខេត្តបន្ទាយមានជ័យ​ ៖ អគ្គិ​ភ័យ​មួយ​បាន​លេប​ត្រ​បាក់​ផ្ទះ​១​ខ្នង​ឆេះ​អស់​ទាំង​ស្រុង​រួម​ទាំង​ទ្រព្យ​សម្បត្តិ​សំ​លៀក​បំ​ពាក់​ ចាន​ ឆ្នាំង​ នៅ​ក្នុង​ផ្ទះ​ បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​អា​ធ្រាត​នៅ​តំ​បន់​ជាយ​ដែន​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នា​ទី​យប់​ថ្ងៃ​ទី​០១​​ កុម្ភៈ​ ២០១៣​ នៅ​ភូមិ​ដំណាក់​ ឃុំ​ស្វាយ​ចេក​ ស្រុក​ស្វាយ​ចេក​ ។

ប្រជា​កសិករ​ញញឹម​ទាំង​ក្រៀម​ក្រំ​ ក្នុង​ខណៈ​ពេល​ដែល​តម្លៃ​ផលិត​ផល​ស្រូវ​កាន់​តែ​ចុះ​ថោក​

Posted: 03 Feb 2013 11:00 PM PST

ប្រជា​កសិករ​ញញឹម​ទាំង​ក្រៀម​ក្រំ​ ក្នុង​ខណៈ​ពេល​ដែល​តម្លៃ​ផលិត​ផល​ស្រូវ​កាន់​តែ​ចុះ​ថោក​
ខេត្ត​តាកែវ ៖ ប្រជា​កសិករ​តាម​​ឃុំ​​នានា​ក្នុង​ស្រុក​អង្គរ​បុរី​ មាន​ក្តី​អស់​សង្ឃឹម​បន្តិច​ម្តងៗ​ ដោយសារ​តែ​ជីវភាព​របស់​ពួក​គាត់​ដែល​ពឹង​ផ្អែក​ទៅ​លើ​ផល​ស្រូវ​ ដែល​ខិតខំ​ធ្វើ​ក្នុង​រដូវ​ប្រាំង​រយៈ​ពេល​៣​ខែ​ ​មិន​ត្រឹម​តែ​ទទួល​បាន​ផល​តិច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​តម្លៃ​នៅ​លើ​ទីផ្សារ​ចុះ​ទាប​ផង​ដែរ ។​

លោក​អាសាដ​​ចោទ​អីុ​ស្រា​អែល​​​​ថាចង់​​បង្ក​អស្ថេរភាព​ប្រទេស​លោក

Posted: 03 Feb 2013 10:51 PM PST

ប្រធានាធិបតី​​​ស៊ីរី​
​​ប្រធានាធិបតី​​ស៊ីរី​​លោក​បា​ចា​​អាល់​​អាសាដ​​បាន​ចោទ​ប្រកាន់​​អីុស្រា​អែល​​ថា ចង់​​បង្ក​អស្ថេរ​ភាព​​ប្រទេស​លោក​ដែល​កំពុង​​​ជួប​ប្រទះ​​​​ស្រាប់​​នូវ​ជម្លោះ​​យ៉ាង​​បង្ហូរ​ឈាម​​​​​រវាង​​កង​ទ័ព​​ និង​​ពួក​ឧទ្ទាម​​ដែល​ការ​ចោទ​ប្រកាន់​​នោះ​​ធ្វើឡើង​​​​​​​ក្រោយ​​ការ​វាយ​​​ប្រហារ​​​​តាម​អាកាស​​មួយ​ដែល​អីុ​ស្រា​អែល​ព្រម​​ទទួល​ស្គាល់​​​កាល​ពី​ថ្ងៃទី​៣ កុម្ភៈ​ ។

អេស្ប៉ាញ​ ៖ រឿង​អាស្រូវ​ពុក​រលួយ​បង្កើន​វិបត្តិ​នយោបាយ

Posted: 03 Feb 2013 10:47 PM PST

នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ​
រឿង​អាស្រូវ​ពុក​រលួយ​ដែលធ្វើ​ឱ្យ​តំណែង​ប្រមុខ​​រដ្ឋាភិបាល​ស្តាំ​និយម​អេស្ប៉ាញ​លោក​ម៉ារី​យ៉ាណូ រ៉ា​ច​យផុយស្រួយ​នោះកាលពី​ថ្ងៃទី​៣ កុម្ភៈ បាន​បង្កើន​វិបត្តិ​នយោបាយ​ដោយ​ពួក​ប្រឆាំង​សង្គម​និយម ទាម​ទារ​ឱ្យ​លោក​ចាក​ចេញ​ដើម្បី​ដោះ​ស្រាយ​សភាព​​ការណ៍​ធ្ងន់​​ធ្ងរ​បំផុត​ដែល​អេស្បា៉ញ​កំពុង​ជួបប្រទះ ។

មន្ទីរសាធារណការរាជធានី​សម្រុកស្ថាបនាប្រព័ន្ធលូ​មេនៅកំណាត់ផ្លូវជាតិលេខ6​

Posted: 03 Feb 2013 10:45 PM PST

មន្ទីរសាធារណការរាជធានី​សម្រុកស្ថាបនាប្រព័ន្ធលូ​មេនៅកំណាត់ផ្លូវជាតិលេខ6​
​​រាជធានីភ្នំពេញ​ ៖ ​ប្រព័ន្ធ​លូ​មេ​ទំហំ​មុខ​កាត់​១​ម៉ែត្រ ត្រូវ​បាន​អង្គ​ភាព​ជំនាញ​របស់​មន្ទីរ​សាធា​រណ​ការ​និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុង​ស្ថាបនា​យ៉ាងមមាញឹក ដែល​មក​ដល់​ពេល​នេះ​​សម្រេច​បាន​៧០%​ហើយ​លើ​ប្រវែង​សរុប​៨.០០០​ម៉ែត្រ ។មន្ត្រីមន្ទីរសាធារណ​ការ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​​ឱ្យ​ដឹងថា គ​ម្រោង​ដាក់​ប្រព័ន្ធ​លូ​ផ្លូវ​ជាតិ​លេខ​៦​នេះ​នឹង​ត្រូវ​សម្រេចឱ្យ​​រួច​រាល់​នៅ​ក្នុង​ខែ​ឧសភា

លំ​ហាត់​ប្រាណ​5ប្រ​ភេទ​​ជួយ​ជំ​រុញ​​ការរំ​លាយ​អា​ហារ​​

Posted: 03 Feb 2013 10:43 PM PST

​
ក្រុម​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​ហាត់​ប្រាណ​​មិន​ត្រឹម​តែ​​ជួយ​ជំ​រុញ​កម្រិត​អ៊័រ​ម៉ូន​សុខ​ភាព​​​បុរស​​ឱ្យ​ល្អ​ប្រ​សើរ មាន​​បរិ​ស្ថានល្អ​​នៅ​ខាង​ក្នុង​ពង​ស្វាសប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ជំ​រុញ​ដល់​ការរំ​លាយ​អា​ហារ​ទៀត​ផង ។ ​លំ​ហាត់​ប្រាណ​៥​ប្រ​ភេទ​ដែល​អាច​ផ្តល់​អត្ថ​ប្រយោជន៍​បែបនេះ​មាន​ដូចជា ៖

​បុរស​​​​ម៉ាឡេ​ស៊ី​បើក​រថយន្ត​​​បែក​កង់​​​បុក​របង​ផ្ទះ​​​របួស​ធ្ងន់​

Posted: 03 Feb 2013 10:30 PM PST

​បុរស​​​​ម៉ាឡេ​ស៊ី​បើក​រថយន្ត​​​បែក​កង់​​​បុក​របង​ផ្ទះ​​​របួស​ធ្ងន់​
ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​បុរស​ចំណាស់​​ជន​ជាតិ​ម៉ាឡេស៊ី​​​​ម្នាក់​​​បាន​រង​របួស​​​​ធ្ងន់​​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​​មួយ​​ដោយ​​សារ​​រថយន្ត​បែក​កង់​​​រេ​ចង្កូត​​​ទៅ​បុក​​​រប​ង​ផ្ទះ​​​គេ​​​​កាល​ពី​​​វេលា​ម៉ោង​​​៤​​​​និង​៣៥នាទី​​រសៀល​​​​​​ថ្ងៃទី​១​កុម្ភៈ ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ៥​៦A ចំណុច​​​ផ្លូវ​​​បំបែក​​ទៅ​ភូមិ​​ប្រីយ៍​ ​ខាង​​ជើង​ប៉ុស្តិ៍​​​​រដ្ឋ​បាល​​រលួស​​​​ចម្ងាយ​​​​​៣០០​​មែ៉ត្រ ​​ស្ថិត​​ក្នុង​​​ភូមិ​រលួស​​​ ឃុំ​​រលួស​ ​​ស្រុក​​​ស្វាយ​ចេក ​។ ​

ដង​ផ្លូវ​ជាតិ​លេខ​57​ នៅ​ខាង​លិច​ផ្សារ​ភ្ញៀវ​ ក្លាយ​ជា​ទី​កន្លែង​ចាក់​សំរាម

Posted: 03 Feb 2013 10:15 PM PST

ដង​ផ្លូវ​ជាតិ​លេខ​57​ នៅ​ខាង​លិច​ផ្សារ​ភ្ញៀវ​ ក្លាយ​ជា​ទី​កន្លែង​ចាក់​សំរាម
ខេត្តបាត់​ដំបង ៖ តាម​ដង​ផ្លូវ​ជាតិ​លេខ​៥៧​ នៅ​ខាង​លិច​ផ្សារ​ភ្ញៀវ​ប្រមាណ​៤០០​ម៉ែត្រ ស្ថិត​ក្នុង​​ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ​​នា​ពេល​បច្ចុប្បន្ន​​ ត្រូវ​​​គេ​សង្កេត​ឃើញ​ថា​បាន​ក្លាយ​ជា​កន្លែង​ចាក់​​សំរាម​យ៉ាង​អនាធិបតេយ្យ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​សុខ​ភាព​ប្រជាពលរដ្ឋ​នៅ ​ក្បែរ​ៗ​នោះ​​ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​មក​ផង​ដែរ​ ពិសេស​ធ្វើ​ឱ្យ​បាត់​បង់​សោភ័ណ​ភាព​ផ្លូវ​ថ្នល់​តែ​ម្តង​​ ។

​រថ​យន្ត​មិន​ស្គាល់​ម៉ាក​បុ​ក​ម៉ូតូ​​របួស​ធ្ងន់​ម្នាក់​ហើយ​បើក​​គេច​​បាត់​

Posted: 03 Feb 2013 10:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តបាត់ដំបង ​៖ បុរសម្នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​ ដោយសារថយន្ត​​ដឹកទំនិញ​មួយ​គ្រឿង​បុក​​ជាមួយ​ម៉ូតូ​​​ក្នុង​​​ដំណើរ​បញ្ច្រាស​ទិសគ្នា តាម​​​បណ្ដោយ​​ផ្លូវ​លេខ​៣ ​ខាង​មុខ​វិទ្យាល័យ​ព្រះ​មុនី​វង្ស ក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់ស្វាយប៉ោ ក្រុង​បាត់​​ដំបង​កាលពីវេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​ទី​១ កុម្ភៈ ​ប៉ុន្តែ​រថយន្តបានបើករត់បាត់ស្រមោល​ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​រួច ។​

ក្រឡាប់​​រថយន្តសាំយ៉ុង​ដឹក​​ជន្លង់​ម្រេច​​​ប្រពន្ធ​​​​ស្លាប់​​ប្តី​របួស​​ធ្ងន់​

Posted: 03 Feb 2013 09:45 PM PST

ទិដ្ឋភាព​នៅកន្លែងកើតហេតុ
ខេត្ត​​ក្រចេះ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ឯ​បុរស​​ជា​ប្តី​​បានរង​របួស​​ធ្ងន់​​ក្នុង​​ហេតុ​​ការណ៍​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ក្រឡាប់​​រថយន្ត​សាំយ៉ុង​​ដឹក​​ឈើ​ជន្លង់​​ម្រេច​នៅលើ​​ផ្លូវ​ជាតិ​លេខ​៧ ​ក្នុង​ភូមិ​មាន​ជ័យ​ ឃុំ​ស្រែ​ចារ ជាប់​ព្រំ​ប្រទល់​ស្រុក​មេមត់ ខេត្ត​កំពង់​ចាម​ ខណៈ​ពេល​រថយន្ត​​​កំពុង​បើក​លឿន​​​ និង​បែកកង់​​​ក្រោយ​បណ្តាល​​ឱ្យ​ក្រឡាប់​​ កាល​ពី​វេលា​ម៉ោង​​៧​ព្រឹក​​ថ្ងៃ​ទី​​២ កុម្ភៈ។

កោះ​ប្រជុំ​ពេទ្យ​សត្វ​ជា​បន្ទាន់​ដើម្បី​រួម​គ្នា​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី

Posted: 03 Feb 2013 09:30 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
ខេត្ត​កំពង់​ឆ្នាំង ៖ ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​ហាក់​​កម្រើក​ឡើង​វិញ​ បណ្តាល​ឱ្យ​ខេត្ត​មួយ​ចំនួន​មាន​ប្រជា​ពលរដ្ឋ​​ស្លាប់​ដោយ​សារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ទើប​កាល​ព្រឹក​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ នៅ​ការិយាល័យ​ផលិត​កម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ មាន​បើក​កិច្ច​ប្រជុំ​មន្ត្រី​ពេទ្យ​សត្វ​ខេត្ត​ ស្រុក​ និង​ភ្នាក់​ងារ​សុខភាព​ពេទ្យ​សត្វ​ភូមិ​ ដើម្បី​មាន​វិធាន​ការ​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​វេលា​នូវ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។​

​ក្មេង​ទំនើង​មួយក្រុម​ធ្វើ​​សកម្ម​ភាព​​ស្ទាក់​វាយ​​ក្រុមបដិបក្ស​​យក​ម៉ូតូ​ដុត​ចោល

Posted: 03 Feb 2013 09:15 PM PST

ទិដ្ឋភាពនៅកន្ឡែងកើតហេតុ
ខេត្ត​​បន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំ​នើង​មួយ​ក្រុម​​​ មាន​គ្នា​ប្រមាណ​​​ជា១០​នាក់​​​ បាន​ធ្វើ​សកម្មភាព​​ស្ទាក់វា​យ​ក្រុម​​ក្មេង​មួយ​​ក្រុម​ទៀត​​ដែល​មាន​​គ្នា​ចំនួន​​៣នាក់​ ជិះ​ម៉ូតូ​​២គ្រឿង​​មក​ពី​ផឹក​​ស៊ី​ នៅ​ភូមិ​​​ថ្មី​ឃុំ​​គោក​រមៀត ​ស្រុកថ្ម​ពួក​​ ។ ​​អំពើ​​ហិង្សា​​ដោយ​ចេតនា​​នេះបាន​កើត​ឡើង​​​នៅ​វេលាម៉ោង​​​៩ និង​​​​៣០នាទី​​​យប់ថ្ងៃទី​​​១ កុម្ភៈ​​​​ នៅ​ចំណុច​បក​់​​រូយ ក្នុងភូមិសាស្ត្រ​​ភូមិ​ព្រៃវែង ​ឃុំគំរូ ស្រុកថ្មពួក ​​។

រថយន្ត​សាំ​យ៉ុង​​​ដឹក​បន្លែ​​​បើក​លឿន​​​បុក​ម៉ូតូ​​សង់​កូរ៉េ​​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​

Posted: 03 Feb 2013 09:00 PM PST

ទិដ្ឋភាពកន្លែង​កើតហេតុ
​រាជ​ធានី​ភ្នំពេញ​ ៖ ​បុរស​​ម្នាក់​ដែល​​គេ​ស្គាល់​ថា​ជា​អ្នក​រត់​​តុ​បាន​ស្លាប់​​ភ្លាម​ៗ​​នៅ​នឹង​កន្លែង​​​ ឯ​ម្នាក់​ទៀត​​​រ​ង​របួស​ធ្ងន់​ធ្ងរ​​ដោយសារ​រថយន្ត​ម៉ាក​សាំ​យ៉ុង​​​មួយ​គ្រឿង​​​ដឹក​បន្លែ​​បើក​បរ​ក្នុង​ល្បឿន​​​លឿន​​​​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង​​​ខណៈ​​ពួក​គេ​កំពុង​​​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​​​​ឌុប​គ្នា​​​​តាម​ផ្លូវ​​ពេល​យប់​ ។

សមត្ថ​កិច្ច​​ក្រុងបាន​លុង​ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​សង្ស័យ​​អំពើ​ឃាត​កម្ម​

Posted: 03 Feb 2013 08:20 PM PST

ខេត្ត​រតនគិរី ៖ សមត្ថ​កិច្ច​ក្រុង​​បាន​លុង បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​នៅ​ម៉ោង​​៩​ព្រឹក​ថ្ងៃទី៤ កុម្ភៈ​​ ២០១៣ ​នៅផ្ទះ​របស់​ជន​សង្ស័យដែល​ស្ថិត​នៅ​ក្នុង​ភូមិ​​ជ័យ​ជំនះ ​សង្កាត់​ឡា​បាន​សៀក ​ក្រុងបាន​លុង ​ដោយ​​ជាប់​សង្ស័យ​ពី​បទ​​អំពើ​អត្ត​ឃាត​លើ​បុរស​ម្នាក់​​កាល​ពី​ថ្ងៃទី​១០ មិថុនា ​២០១២ ។

មាន​ភាព​មិន​​ប្រក្រតី​ច្រើន​ នៅស្នង​ការ​ដ្ឋាន​​​​ខេត្ត​​កោះ​កុង​ ស្នងកា​រ​​រង​ខ្លះ​បាន​​សុំ​ផ្លាស់​ចេញ​

Posted: 03 Feb 2013 08:04 PM PST

ខេត្ត​កោះ​កុង​ ៖ មាន​រឿង​​មិន​សូវ​​ពិរោះ​ស្តាប់​​​ជា​ច្រើន​ករណី​​បាន​កើតមាន​នៅស្នងការ​​​​ដ្ឋាន​នគរ​បាល​​​ខេត្ត​កោះ​កុង​​ដែល​មាន​ឧត្តម​សេនីយ៍​ត្រី​​មួយរូប​គឺ​​លោក​សំ ឃីត​វៀន​ ជា​ស្នង​ការ​​តាំង​ពី​ឆ្នាំ​​២០០៦ ដូច​ជា​​មិន​ឃើញ​​មាន​ដំណោះ​ស្រាយ​​​ឱ្យ​ស្នង​ការ​​​ដ្ឋាន​ខេត្ត​នេះ​ដំណើរ​​ការ​បាន​​ប្រក្រតី​​មកវិញ​ឡើយ​ ។

ចាញ់​បោក​​មេ​ខ្យល់​​នាំទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទឹកដី​ថៃ​​​ត្រូវ​តម្រួត​ថៃ​ចាប់​បញ្ជូន​មកវិញ ដើរ​សុំ​ទាន​​​យក​លុយ​​ធ្វើ​សោហ៊ុយ​

Posted: 03 Feb 2013 08:00 PM PST

ពីរនាក់ប្តីប្រពន្ធដែលចាញ់បោកមេខ្យល់
ក្រុងប៉ោយប៉ែត ៖ ​ពល​ករ​ចំណាក​ស្រុក​​២​នាក់​ប្តី​ប្រពន្ធ​​បាន​ដើរ​សុំ​ទាន​លុយ​​គេ​នៅ​ប្លុក​មាត់​ច្រក​ទ្វារអន្តរជាតិ​​​ប៉ោយប៉ែត​ ដើម្បី​យក​ធ្វើ​សោហ៊ុយ​​វិលត្រឡប់​​ទៅ​ស្រុក​កំណើត​វិញ​កាល​ពី​រសៀល​ថ្ងៃទី​​៣ កុម្ភៈ​ ២០១៣ ​។ តាម​ការ​រៀបរាប់​​ពី​ពល​ករ​​ចំណាក​ស្រុក​​២​នាក់​ប្តី​ប្រពន្ធ​នោះ​បាន​ឱ្យ​ដឹងថា ​ស្ត្រី​​ជា​ប្រពន្ធ​​​ឈ្មោះ​ចន ម៉ាប់ អាយុ​២១​ឆ្នាំ ​និង​ប្តីឈ្មោះ​ក្រាញ់

បាត់​ខ្លួន​​៣​ថ្ងៃ​ប្រទះឃើញ​​សព​ចង.ក​ហើម​ស្អុយ​

Posted: 03 Feb 2013 07:54 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់ស្ពឺ ៖ សព​បុរស​ម្នាក់​ត្រូវបាន​បង​ប្អូន​អ្នក​ភូមិ​តាំង​ក្រសាំង ​ក្នុង​ឃុំ​ព្នាយ ស្រុក​សំរោង​ទង ប្រទះឃើញ​​ចង.ក​​ហើម​ស្អុយ​ទៅ​ហើយ កាល​ពីវេលា​ម៉ោង​១​និង​២០​នាទី​​រសៀល​ថ្ងៃទី​៣ កុម្ភៈ ២០១៣ ​នៅ​លើ​មែក​ក្រសាំង​​ខាងកើត​​ភូមិ​ចម្ងាយ​ប្រមាណ​​១៥០​ម៉ែត្រ ខណៈ​​ជន​រងគ្រោះ​​រូប​នោះ​បាន​បាត់​​ខ្លួន​ពី​ផ្ទះ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​​១ ​កុម្ភៈ ​២០១៣ ​មក​​នោះ ។

កាម​រី​​បោះពួយ​បុក​រថយន្ត​​កូរ៉េ​​ដាច់​កង់​​ក្រោយ​​ក្រឡាប់​​ផ្ងារជើង​

Posted: 03 Feb 2013 07:44 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្តឧត្តរ​មានជ័យ ៖ ហេតុការណ៍​គ្រោះ​ថ្នាក់​់ចរាចរណ៍​គួរ​​ឱ្យ​ញាក់​​សាច់​​មួយ​បាន​កើត​ឡើង​​លើ​កំណាត់​​​ផ្លូវ​ជាតិ​លេ​ខ​​៦៧B​នៅ​ចំណុច​ផ្លូវ​បំបែក​ជាបួន​​​​ក្នុង​ភូមិ​ស្លែង​ព័រ​ ឃុំ​ត្រពាំង​តាវ​ ស្រុក​​​​អន្លង​់វែង​ ដែល​​បង្ក​ឡើង​ដោយ​​​រថយន្ត​​កាមរី​​មួយ​គ្រឿង​បើក​បោះពួយ​​បុកជាមួយ​រ​ថយន្ត​​​​កូរ៉េ​ចំណុះ​២តោន​កន្លះ​ចំ​ពាក់់​កណ្តាល​ខ្លួន​ពេញទំហឹង​​បណ្តាល​ឲ្យ​រថយន្ត​កូរ៉េដាច់់​កង់់​ក្រោយ​​​ក្រឡាប់់​​ផ្ងារ​ជើង​ ​

​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​មួយ​ចំនួន​នៅ​អីុ​រ៉ាក់​ស្លាប់​33​នាក់​

Posted: 03 Feb 2013 07:42 PM PST

អគារ​ក្នុងស្នង​ការ​ដ្ឋាន​ប៉ូលិស​​រង​ការ​វាយ​ប្រហារ
ប្រភព​ប៉ូលិស​មូលដ្ឋាន​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​៣៣​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​ប្រមាណ​ជា​៧០​នាក់​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​មួយ​ចំនួន​​ប្រឆាំង​នឹ​ង​ស្នង​ការ​ដ្ឋាន​ប៉ូលិស​ក្រុង​ គៀរ​​គុក ​ភាគ​ខាង​ជើង​អីុ​រ៉ាក់​ ។ពួក​អ្នក​វាយ​​ប្រហារ​ប៉ុន​ប៉ង​ដណ្តើម​ត្រួត​ត្រា​ស្នង​ការ​ដ្ឋាន​ប៉ូលិស​នេះ ។ ពួក​គេ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​ ហើយ​បញ្ជូន​ជន​អត្ត​ឃាត​ម្នាក់​ដែល​

បារាំង​​អះអាង​ពីការ​វាយ​​ប្រហារ​​​​តាម​អាកាស​ថ្មី​​ៗ​នៅម៉ាលី​

Posted: 03 Feb 2013 07:40 PM PST

យន្តហោះ​​ចម្បាំង​​បារាំង​ចេញ​ទៅ​ទម្លាក់​​គ្រាប់​បែក​
អ្នក​នាំ​ពាក្យ​​យោធា​​​បារាំង​​ម្នាក់​អះអាង​ថា ​កង​ទ័ព​​បារាំង​​កាល​ពី​ថ្ងៃទី​៣ កុម្ភៈ ​​បាន​ធ្វើការ​​​វាយ​ប្រហារ​​តាមអាកាស​ថ្មី​ៗ​ប្រឆាំង​​​ពួក​អ៊ិ​ស្លាម​​​និយម​ជ្រុល​​នៅ​ភាគ​​ឦសាន​ម៉ាលី​ ។​កង​យន្តហោះ​​ចម្បាំង​​បារាំង​​​បាន​ទម្លាក់​​គ្រាប់​​បែក​យ៉ាង​ខ្លាំង​លើ​តំបន់​​​ គីដាល់​​​ជា​ទី​តាំង​​ចុង​ក្រោយ​​​របស់​បណ្តា​ក្រុម​អ៊ិស្លាម​និយម​​​​ប្រដាប់​អាវុធ​​នៅភាគ​ខាង​ជើង​​​ម៉ាលី​​ជិត​ព្រំ​ដែន​​អាល់​ហ្សេរី​​ក្រោយ​ពី​ទស្សនកិច្ច​របស់​ប្រធានា

កីឡាករ​ក្លិប​ហង្ស​ក្រហម​បដិសេធ​ឡើង​តុលាការ​ស្តាប់​ការ​ចោទ​ពី​បទ​វាយ​ស្រ្តី

Posted: 03 Feb 2013 07:35 PM PST

កីឡាករ​ក្លិប​ហង្ស​ក្រហម​បដិសេធ​ឡើង​តុលាការ​ស្តាប់​ការ​ចោទ​ពី​បទ​វាយ​ស្រ្តី
កីឡាករ​បាល់​ទាត់​រ៉ាហ៊ីម​ ស្ទ័រ​លីង ​របស់​ក្លិប​ហង្ស​ក្រហម​ Liverpool ជួប​រឿង​អាស្រូវ​ ក្រោយ​ពី​តុលាការ​យុវជន​ក្នុង​ក្រុង​លីវើរ​ភូល ចោទ​ប្រកាន់​លើ​រឿង​ក្តី​វាយ​តប់​​ស្ត្រី​ម្នាក់​កាល​​ពី​ចុង​ឆ្នាំ​២០១២​ ហើយ​​សាមី​ខ្លួន​បដិសេធមិន​​ទៅ​ស្តាប់​ការ​ចោទ​ប្រកាន់​ក្នុង​តុលាការ​យុវជន​ ព្រោះ​សំអាង​មាន​អាយុ​១៨​ឆ្នាំ ។​

កាមរី​ដឹក​​​ប្រហុក​​ផ្ទុះ​កង់​​ក្រោយ​ក្រឡាប់​ទំ​លើ​បង្កាន់​​ដៃ​ស្ពាន​ទាំង​ព្រឹក​

Posted: 03 Feb 2013 07:21 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​រថយន្តកាមរី​​ដឹក​ប្រ​ហុក​​មួយ​គ្រឿង​​ផ្ទុះកង់​ក្រោយ​​ក្រឡាប់​ជា​ច្រើន​ត្រឡប់​​ទំ​លើ​បង្កាន់​​ដៃ​ស្ពាន​​ បណ្តាលឱ្យ​​​បង្កាន់​​ដៃ​ស្ពាន និង​រថយន្ត​​ខូចខ្ទេច​​ទាំង​ស្រុង ​សំណាងល្អ​​អ្នក​បើ​ក​បរ​​គ្មាន​​គ្រោះ​ថ្នាក់​ដល់​​អាយុ​​ជីវិត គ្រាន់តែ​រង​របួស​បន្តិច​បន្តួច​ដែល​នេះ​គឺជា​សំណាង​មួយ​ក្នុង​​មួយ​ពាន់​​គ្រោះ​​ថ្នាក់ ។ ហេតុ​ការណ៍​​ដែល​បង្ក​​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ទាំង​ព្រឹក​ព្រលឹម​នេះ បាន​កើតឡើង​​នៅវេលា​ម៉ោង​​៦​

ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ចិនអញ្ជើញ​ចូល​ក្រាប​បង្គំគាល់​ព្រះ​មហា​ក្សត្រ​កម្ពុជា​

Posted: 03 Feb 2013 07:15 PM PST

រាជធានីភ្នំពេញ ៖ លោកជា ឈីងលីន ប្រធាន​សភាប្រឹក្សានយោបាយប្រជាជន​ចិន និងជាសមាជិក​គណៈកម្មាធិការ​​អចិន្ត្រៃយ៍នៃ​ការិយា​​​ល័យនយោបាយនៃគណៈ​កម្មាធិការមជ្ឈឹមបក្សកុម្មុយ​នីស្តចិន ដែលបានមកដល់ប្រទេស​កម្ពុជា កាលពីថ្ងៃទី​៣ កុម្ភៈ ដើម្បី​ចូល​រួមព្រះ​រាជពិធីថ្វាយ​​ព្រះភ្លើងសម្តេច​ឪនោះនៅម៉ោង១០​ព្រឹក​ ថ្ងៃទី៤ កុម្ភៈ ២០១៣នេះ បាន​អញ្ជើញចូលក្រាប​បង្គំ​គាល់​ព្រះ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!