Koh Santipheap Daily

Koh Santipheap Daily


តំបន់​ដែលភ្លើង​កំពុង​ឆាបឆេះ​ធ្ងន់ធ្ងរ​នេះ គឺឆេះជាលើកទ២ហើយ

Posted: 18 Jan 2013 11:12 PM PST

រថយន្ត​ពន្លត់អគ្គិភ័យ​ប្រហែល​១០គ្រឿង​កំពុងប្រយុទ្ធប្រឆាំង​នឹងអណ្ដាត​ភ្លើងក្រោម​កំដៅថ្ងៃ​ហួតហែង​​​ និងសន្ធឹកវាយោថ្ងួចថ្ងូរនារដូវរំហើយ កងពន្លត់​អគ្គិភ័យ​ប្រើទុយោទាញ​បាញ់ទឹក​​ពីមុខពីក្រោយ​ ឯអណ្ដាតភ្លើង​នៅតែព្រហើន​ឆេះរាលដាលហាក់មិនចុះញមនឹង​ទឹករបស់​សមត្ថកិច្ចឡើយ។​

ព្រះអគ្គី​វាយប្រហារ​លំនៅឋាន​នៅទួល​ទំពូង២​មិនទាន់​រលត់ទេ​ ខណៈ​រថយន្ដទឹក​ច្រើនគ្រឿង​កំពុង​ប្រយុទ្ធ

Posted: 18 Jan 2013 11:06 PM PST

រថយន្ត​ពន្លត់អគ្គិភ័យ​ប្រហែល​១០គ្រឿង​កំពុងប្រយុទ្ធប្រឆាំង​នឹងអណ្ដាត​ភ្លើងក្រោម​កំដៅថ្ងៃ​ហួតហែង​​​ និងសន្ធឹកវាយោថ្ងួចថ្ងូរនារដូវរំហើយ កងពន្លត់​អគ្គិភ័យ​ប្រើទុយោទាញ​បាញ់ទឹក​​ពីមុខពីក្រោយ​ ឯអណ្ដាតភ្លើង​នៅតែព្រហើន​ឆេះរាលដាលហាក់មិនចុះញមនឹង​ទឹករបស់​សមត្ថកិច្ចឡើយ។​

រថយន្ត​ដឹក​កម្មករ​បណ្តាញ​​អគ្គិសនី​បើក​គេច​ម៉ូតូ​ក្រឡាប់​ផ្ងារ​ជើង​របួស​6​នាក់​ស្លាប់​2​នាក់​​ការបើក​បរលឿន​ហួស​ហេតុ​ពេល​មាន​ឧបសគ្គ​ខាងមុខ​ជាន់​ហ្វ្រាំង​បង្ខំ​តែង​ជួប​គ្រោះ​បែប​នេះ​

Posted: 18 Jan 2013 10:45 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តកំពត ៖ ឧប្ប​ទ្ទ​​វ​ហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​​​​​​រន្ធត់​មួយ​បង្ក​ឡើងដោយ​រថយន្ត​កូរ៉េ​ចំណុះ​មួយ​តោន ​ពណ៌​ខៀវ​គ្មា​ន​ស្លាក​លេខ​​​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​ឯក​ជន​ម៉ៅការ​ត​បណ្តាញ​​​​​​​អគ្គិសនី​កំពត បាន​​ក្រឡាប់​ចាក់​កម្មករ​ដែល​ជិះ​ក្នុង​រថយន្ត​​​​បោក​នឹង​ក្រចាប់​​​បង្គោល​ភ្លើង​​បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​-​ស្រាល​៦​នាក់ និងស្លាប់​២នាក់​​​ ។​​​ ហេតុការណ៍​ដ៏​​​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​

លំនៅឋាន​ជាច្រើនខ្នង​​កំពុងត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​​នៅ​សង្កាត់​ទួល​ទំពូង២

Posted: 18 Jan 2013 10:40 PM PST

លំនៅឋាន​ជាច្រើនខ្នង​​កំពុងត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ បង្កឱ្យមាន​ការភ្ញាក់​​ផ្អើល​ និងតក់ស្លុត​ កាលពីវេលា​ម៉ោង១និង៥នាទី​ នៅចំណុច​ផ្លូវលេខ៤៣២ ស្ថិតក្នុង​សង្កាត់ទួល​ទំពូង២​ ខណ្ឌចំកាមន ហើយពេល​នេះប៉ូលិស​កំពុង​តែធ្វើអន្តរាគមន៍​បាញ់ទឹកពន្លត់​យ៉ាងសកម្ម​ ខណៈភាពរញ៉េរញ៉ៃកើត​ ឡើងផងដែរ។​

ប្រាប់​សមត្ថ​កិច្ច​ថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ស្លាប់​និង​របួស​ជិត​10​នាក់​​តាម​ពិត​ពក​ក្បាល​ម្នាក់​

Posted: 18 Jan 2013 10:30 PM PST

ប្រាប់​សមត្ថ​កិច្ច​ថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ស្លាប់​និង​របួស​ជិត​10​នាក់​​តាម​ពិត​ពក​ក្បាល​ម្នាក់​
​ខេត្ត​មណ្ឌល​​គិរី ៖ ឧប្បត្តិ​ហេតុ​ដ៏ហួស​ចិត្ត​មួយ​ ខណៈ​សមត្ថកិច្ចនគរបាល​កំពុង​បំពេញ​ការងារយ៉ាងមមាញឹក ស្រាប់តែមាន​ជន​ម្នាក់​​បាន​ទូរស័ព្ទ​មក​រាយការណ៍​​ដោយ​បំប៉ោង​សភាព​ការណ៍​ពី​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​បណ្តាល​ឲ្យ​​​មនុស្ស​របួស និង​ស្លាប់​ជា​ច្រើននាក់ ​នៅភូមិ​មេបៃ ឃុំប៊ូស្រា ស្រុក​ពេ​ជ្រាដា ដែលមាន​ចម្ងាយ​ជិត​៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កាល​ពីវេលា​ម៉ោង​ប្រហែល​​១០​និង​៣០​នាទី​

ចាប់យុវជនប៉ងរំលោភក្មេងស្រីអាយុ6ឆ្នាំមិនបានសម្រេច

Posted: 18 Jan 2013 10:15 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​មន្ត្រីប៉ូ​លីស​ចាប់​ឃាត់​ខ្លួន​បញ្ជូន​មកកាន់​អ​ធិការ​ស្រុក​បរិបូរណ៌បន្ទាប់​ពីចាប់​កុ​មារី​អា​យុ​៦ឆ្នាំ​ប៉ង​រំលោភតែមិនបាន​សម្រេច​កាល​ពី​វេលា​ម៉ោង​៧​និង​១០នាទី​យប់​ថ្ងៃទី​១៧​ មករា​​ នៅភូមិ​ព្រែក​ស្ពាន​ឃុំកំពង់ព្រះគគីខណៈ​ដែលកុមារីរង​គ្រោះ​ប្រឡែង​លេង​ជាមួយ​ជនសង្ស័យ​រូបនោះ​ ។

ប៉េអឹម​ក្រុង​​​បំប៉ន​​​ជំនាញ​​​​សន្តិ​សុខ​​​​សណ្តាប់​ធ្នាប់​​​​ចរាចរណ៍​​​​ និង​អន្ត​​រា​គមន៍​​សង្គ្រោះ​

Posted: 18 Jan 2013 10:00 PM PST

ប៉េអឹម​ក្រុង​​​បំប៉ន​​​ជំនាញ​​​​សន្តិ​សុខ​​​​សណ្តាប់​ធ្នាប់​​​​ចរាចរណ៍​​​​ និង​អន្ត​​រា​គមន៍​​សង្គ្រោះ​
រាជ​ធានីភ្នំពេញ​ ៖ ​​លោក​​ឧត្តម​សេនីយ៍​​​ទោ​យ៉ា គឹម​អីុ​​ មេ​បញ្ជា​ការ​​​​​​រង​​​​​កង​​រាជ​​អាវុ​ធ​ហត្ថ​​​លើ​ផ្ទៃ​ប្រទេស​​​ និង​ជា​​​មេ​បញ្ជា​ការ​​​​កង​​រាជ​​អាវុធ​ហត្ថ​​​​​រាជ​ធានីភ្នំពេញ​​​ ​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​​១៨ មក​រា ​បាន​ចូល​រួម​​​​​​​​ក្នុង​ពិធី​បិទ​វគ្គ​​បំ​ប៉ន​​​​ជំនាញ​​​​​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​​​ចរាចរណ៍​​ និង​អន្តរា​គមន៍​​​សង្គ្រោះ​​​​​បឋម​សម្រាប់​​​​​​​​​ឆមាស​ទី​​១​​ ដែល​បាន​​​ប្រព្រឹត្ត​ទៅ​​​​អស់​​រយ​ៈ​ពេល​​​៤​ថ្ងៃ​​​​កន្លង​មក​​ ។ ពិធី​​​បិទ​វគ្គ​​​នេះ​ ក៏​មាន​​​ការ​អនុវ​ត្ត

មន្ត្រី​មន្ទីរ​​សាធារ​ណ​ការ​បើក​រថយន្ត​វី​ហ្គោ​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​​រង​របួស​ធ្ងន់​

Posted: 18 Jan 2013 09:45 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ក្រចេះ ៖ ​​មនុស្សពីរនាក់​បាន​រង​របួស​​​​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​​ឡើង​ដោយ​ខ្លួន​ឯង ខណៈ​បើក​រថយន្ត​វី​ហ្គោ​​ទៅ​បុក​បង្កាន់​ដៃស្ពានថ្ម កាលពីយប់​ថ្ងៃទី​១៧ មករា លើ​កំណាត់​ផ្លូវជាតិលេខ៧ ក្នុង​ភូមិ​សំរ៉ង ឃុំ​ឃ្សឹម ស្រុកស្នួល ចំណែក​រថ​យន្ត​រង​ការ​ខូច​ខាត​យ៉ាង​​ដំណំ ។

ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុលទៅ​​បុក​ជាមួយ​រថយន្ត​សន្លប់​ឈឹង​2​នាក់​​

Posted: 18 Jan 2013 09:30 PM PST

ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុលទៅ​​បុក​ជាមួយ​រថយន្ត​សន្លប់​ឈឹង​2​នាក់​​
ខេត្ត​មណ្ឌល​​គិរី ៖ ​យុវជនពីរនាក់​សន្លប់​​ឈឹង​​​ក្រោយពេល​ជិះ​ម៉ូតូ​បោះ​ពួយ​ទៅ​បុក​ជា​មួយ​​រថ​យន្ត​​មួយ​គ្រឿង ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​ត្រង់​ចំណុច​ច្រក​ចូល​ផ្សារ​ក្រុង​សែន​មនោ​រម្យ​​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រពីរង្វង់​មូល​គោ​ព្រៃតាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​​៧៦ ស្ថិត​ក្នុង​ភូមិ​កណ្ដាល​ សង្កាត់ស្ពាន​មាន​ជ័យ ក្រុងសែន​មនោ​​រម្យ កាលពីវេលា​ម៉ោង​២១​និង​១៧​នាទីថ្ងៃ​ទី​១៧ មករា ​។

​រថយន្ត​ស្តារិច​កិន​ម៉ូតូ​ស្មាស​​ជាប់​​ខាង​មុខ​ ម្ចាស់​​​​ខ្ទាត​​ចេញ​រង​របួស​

Posted: 18 Jan 2013 09:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​រាជធានី​ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​​​៣​និង​១០​នាទី​​​​រសៀល​ថ្ងៃទី​១៧ មករា នៅ​ចំណុច​​ផ្លូវ​លេខ​​៤៣២​កែង​ផ្លូវ​លេខ​​១០៥ ក្នុង​សង្កាត់​​បឹង​ត្របែក​ ខណ្ឌ​ចំការមន រថយន្ត​ស្តារិច​ ពណ៌​ប្រផេះ​​​​​ឆ្នូត​ស​មួយ​គ្រឿង​បាន​​​កិន​ម៉ូតូ​ស្មាស​រីវ៉ូ​ពណ៌​ទឹក​​ក្រូច​​លាយ​ខ្មៅ ជាប់​ពី​មុខ​​រថយន្ត​ហើយ​អ្នក​បើក​​​​ម៉ូតូ​ផ្លោង​​ទៅ​ខាង​មុខ​​​រលាត់​ដៃ​​ជើង​តិច​តួច ។

បុរស​ជន​ជាតិ​​អាមេរិក​ស្រវឹង​ធ្លាក់​ភ្នែក​បើក​ឡិចស៊ីស​បុក​​​បង្គោល​ភ្លើង​​

Posted: 18 Jan 2013 09:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
​រាជធានីភ្នំពេញ ៖ បុរសជន​ជាត​ិអាមេរិក​ម្នាក់ស្រវឹងធ្លាក់​ភ្នែក​បាន​បើក​រថយន្ត​ម៉ាក​ឡិច​ស៊ិស​RX​ ៣០០ ពណ៌​​ស ពាក់​ស្លាកលេខ​ភ្នំពេញ​២R-២៣៧២ បានជ្រុល​ទៅ​​បុក​បង្គោល​​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​មុខ​ធនាគារ​ប៊ូ​​យ៉ុង​ខ្មែរ​​តាម​​មហា​វិថី​​ព្រះ​នរោ​ត្តម​ ស្ថិតក្នុងសង្កាត់​ចតុមុខ ខណ្ឌ​ដូន​​ពេញ ​កាលពី​​វេលា​ម៉ោង​៣​និង​៣០​នាទីរំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​១៨ មករា ​ តែ​​អ្នក​បើក​​មិន​មានរងរបួស​​ទេ

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ១ខ្នង​ទំហំ​៥គុណ៧​​ស្ទើរទាំង​ស្រុងនៅ​ឃុំវាលរេញ​

Posted: 18 Jan 2013 07:34 PM PST

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ១ខ្នង​ទំហំ៥គុណ៧​ស្ទើរទាំងស្រុង​ខណៈម្ចាស់​ដាក់ដាំទឹកចោល​បង្ក​ឱ្យ​មានការភ្ញាក់ផ្អើលកាល​ពីវេលា​ម៉ោងប្រហែល​៨​ព្រឹក​ ថ្ងៃទី១៩​មករា​​២០១៣​ នៅភូមិវាលមាស​ ឃុំវាលរេញ​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ។

សព​បុរស​លោត​ទឹក​បាន​អណ្តែត​ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ខំ​រៀន​ច្រើន​ពេក​​សរសៃ​ប្រសាទ

Posted: 18 Jan 2013 05:00 PM PST

សពបុរសរងគ្រោះ​​ដែល​បាន​អណ្តែត​ទឹក​
រាជធានី​ភ្នំពេញ​​ ៖​​បុរសម្នាក់​​ដែល​គេ​អះអាង​ថា ​បានជិះកង់​​មក​ធ្វើអត្ដឃាត​​ដោយ​លោត​ទឹក​​ពី​លើស្ពាន​ជ្រោយ​ចង្វា​ ហើយ​​លិច​បាត់​ឈឹង​​ ​កាលពី​​យប់​ថ្ងៃ​ពុធ​ ទី​១៦ ​មករា កន្លង​​​មក​នេះ ​ត្រូវបាន​​គេ​ប្រទះ​ឃើញ​សព​​អណ្ដែត​​ទើរ​​នឹង​ច្រាំង​ទន្លេ​​ក្រោយ​សណ្ឋា​គារ​ហ៊ី​​ម៉ាវ៉ារី ស្ថិត​​ក្នុង​សង្កាត់​​ចតុមុ​ខ​​ ខណ្ឌ​ដូន​ពេញ ​​កាលពី​វេលា​ម៉ោង១រសៀល​​ថ្ងៃទី​​១៨ ​មករា​ ។

កម្មករ​​ហែក្បួន​លើ​ផ្លូវ​ជាតិ​លេខ​4​និង​តវ៉ា​មុខ​ស្ថាន​ទូត​អាមេ​រិក

Posted: 18 Jan 2013 04:20 PM PST

កម្ម​ករ​ដែល​នាំគ្នា​ធ្វើ​កូដក​ម្ម​
រាជ​ធានីភ្នំពេញ​ ៖ ​​​កម្ម​ករ​​-​កម្ម​កា​រិនី​​​​​​រោង​ចក្រ​​​​​​កាត់​ដេរ​​​​គ្លេត​​ភី​ហ្គា​​​មែន​ហ្វាក់​​តូរី​​ ខេម​បូ​ឌា​​ ​អិល​ធី​ឌី បាន​បន្ត​​​​​ធ្វើ​​​​បាតុ​កម្ម​​​​​​​​ដោយ​​ហែ​​​ក្បួន​​​ចេញ​ពីមុខ​រោង​ចក្រ​​​​​​​ បន្ទាប់ពី​​​​​​​​​​​​ទាម​ទារ​​​​​ឱ្យ​ថៅ​កែ​​ដោះ​ស្រាយ​នូវ​​​​លក្ខខណ្ឌ​​​​ការ​ងារ​​​​​​​មួយ​ចំនួន​​​អស់​​រយៈ​ពេល​​​​​៥​​ថ្ងៃ​​​កន្លង​មក​​ហើយ​​​ ​តែ​ពុំ​មាន​ដំណោះ​ស្រាយ​​​​នោះ​ ។​ ​ក្រុម​កម្ម​ករ​​-​កម្ម​កា​រិនី​​​​​ប្រមាណ​​​៣​ពាន់​នាក់​​​​ក្នុង​ចំណោម​​​ជាង​​​៦​ពាន់​នាក់​​ បាន​ប្រមូល​​ផ្តុំ​​​គ្នា​ធ្វើ​​​ការ​​ត​វ៉ា​​​​កាន់​តែ​​​ខ្លាំង​ថែម​ទៀត​​ ។ មិន​តែ​ប៉ុណ្ណោះ​​ ពួក​គេ​​​​បាននាំ​គ្នា​​​​ហែ​

ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​២,៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជូនអ.វ.ត.ក

Posted: 18 Jan 2013 02:40 AM PST

​រាជ​​ធានី​ភ្នំពេញ ៖ ប្រទេស​​​ជប៉ុន​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​​បាន​ប្រកាស​​​ផ្តល់​ថវិកា​​​ចំនួន២,៥​លាន​​ដុល្លារ​សហ​រដ្ឋ​អាមេរិក ទៅឱ្យ​​ភាគី​​អន្តរ​ជាតិ​នៃ​អង្គ​​​​ជំនុំ​ជម្រះ​​វិសា​មញ្ញ​ក្នុង​​តុលា​​ការ​​​កម្ពុជា (អ.វ.ត.ក) ។​ នេះ​​បើ​​យោង​តាម​​​សេចក្តីប្រកាស​​​ព័ត៌​មាន​របស់​អង្គ​​​ជំនុំ​ជម្រះ​​វិសា​មញ្ញ​​ក្នុង​តុលា​​ការ​​​កម្ពុជា ។ គួររំលឹក​​​ថា ​តាំងពីតុលាការ​​​នេះ​​ចាប់​ផ្តើម​ដំណើរ​​​ការ​ក្នុង​ឆ្នាំ​២០០៦មក ប្រទេស​​​ជប៉ុន​​បាន​ផ្តល់​​ថ​វិកា​​ជាទឹកប្រាក់​

​ឈិន ក្វាន់​​ង៉ុយ និង​ភិរម្យ​​ ភក្តី​ ​ប្តេជ្ញា​​ផ្តួល​គូ​​ប្រកួត​​​ឱ្យ​បាន​

Posted: 18 Jan 2013 02:15 AM PST

កីឡាករ ​ឈិន ក្វាន់​​ង៉ុយ (ឆ្វេង) និង​កីឡាករ ភិរម្យ​​ ភក្តី​ ​
រាជ​ធានីភ្នំពេញ​ ៖ ​នា​រាត្រី​​​ថ្ងៃ​អាទិត្យ​​ ទី​​២០ មករា​ ​នៅ​លើ​សង្វៀន​​​បាយ័ន​​​​កោះ​ពេជ្រ​​​​​​ប្រមូល​ផ្តុំ​​​​​ដោយ​កីឡា​ករ​​​​ជើង​ខ្លាំង​​ជា​ច្រើ​ន​គូ​​​ឡើង​បញ្ចេញ​​ស្នៀត​គុន​​​​ជូន​ទស្សនិក​ជន​បាន​​​ទស្សនា​​​​មិន​ឱ្យ​ខក​​បំណង​​​ឡើយ​ ។​ អ្វី​ដែល​​​ទស្សនិក​ជន​​​​រង់​ចាំ​​​មើល​​នោះ គឺ​​​កីឡា​ករ​​​​ឈិន ក្វាន់​​​​ង៉ុយ​ ​​មក​ពី​ក្លិប​មកុដ​​​រាជ​សីហ៍​​​ និង​​កីឡា​ករ​​​​ភិរម្យ​​​ ភក្តី​​​ មក​ពី​ក្លិប​​​​រការ​​ខ្នុរ​​​​​​​​គុន​ខ្មែរ​​ ដែល​ប្តេជ្ញា​​​​នឹង​ផ្តួល​​​​ដៃ​គូ​​​​រៀង​​​​​ខ្លួន​​ឱ្យ​​​​ទាល់​តែ​បាន​​​សម្រាប់​​​ការ​ឡើង​សង្វៀន​​​​លើក​នេះ​ ។​​ ដូច្នេះ​​​​​សូម​រង់​ចាំ​​​មើល​​​

​​រាជ​រដ្ឋាភិ​បាល​សម្រេច​​ដំឡើង​ប្រាក់​ខែ​ មន្ត្រី​រាជការ​ក្នុង​ក្របខណ្ឌ (ឃ)

Posted: 18 Jan 2013 02:13 AM PST

រាជ​ធានីភ្នំពេញ ៖ ចាប់​ពីខែកុម្ភៈ​ ឆ្នាំ២០១៣​នេះទៅ មន្រ្តីរាជការដែល​ស្ថិតនៅក្នុង​ក្រប​ខណ្ឌ (ឃ) នឹងទទួល​បាន​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍ ដែល​​មានចំនួនតិច​ជាងមន្រ្តីរាជ​ការក្នុងក្រប​ខណ្ឌ (ក) ត្រឹម៧​ដង​ប៉ុណ្ណោះ ។​ នេះបើយោង​តាមប្រសាសន៍​​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ក្នុង​​សម័យប្រជុំពេញ​អង្គគណៈ​រដ្ឋមន្រ្តី កាលពី​ព្រឹកថ្ងៃទី​១៨ មករា ២០១៣នេះ ។

ការប្រកួត​​​​បាល់​ទាត់​​​ពាន​រង្វាន់​​​​សម្តេច​​​​តេ​ជោ​​​ ហ៊ុន សែន​​​​ ឆ្នាំ​​2013 រកឃើញ​​ក្រុម​ឡើង​​ទៅ​វគ្គ​1/4​​ផ្តាច់​ព្រ័ត្រ​​​ហើយ​

Posted: 18 Jan 2013 02:12 AM PST

ការប្រកួត​បាល់​ទាត់​ពាន​រង្វាន់​​​សម្តេច​តេជោ ហ៊ុន សែន
រាជ​ធានីភ្នំពេញ​ ៖ ​ការ​ប្រកួត​​វគ្គ​ជម្រុះ​​​វិល​ជុំ​ពូល A ​ពាន​រង្វាន់​​​សម្តេច​តេ​ជោ​​​ ហ៊ុន សែន​​ ឆ្នាំ​​២០១៣​ នៅ​លើ​ទី​លាន​​​​ព​ហុកីឡ​ដ្ឋាន​​​ជាតិ​​​​អូឡាំ​​ពិក​​បាន​បញ្ចប់​​ហើយ​​​ កាល​ពី​​​​រសៀល​​​​ថ្ងៃ​ព្រហស្បតិ៍​​​ ទី​​១៧ ​មក​រា ​កន្លង​មក​​​​​នេះ​​ ។ ជា​​លទ្ធ​ផល​​​ ក្រុម​​​​ណា​ហ្គា​ខប​ និង​ក្រុម​​ក្រសួង​​​​ការ​ពារ​​ជាតិ​​បាន​​​ឡើង​ទៅ​លេង​នៅ​វគ្គ​​​​១/៤​​​ផ្តាច់​​​ព្រ័ត្រ​​​​ជា​បន្ត​​​​ទៀត​​ បន្ទាប់​ពី​​ក្រុម​​ណា​ហ្គា​ខប​​​ យក​ឈ្នះ​​​ក្រុម​ក្រសួង​​​ការ​ពារ​ជាតិ​ក្នុង​​​លទ្ធ​ផល​​​ ៤-២​ ។​

អាមេរិក​នឹងជួយ​ទ្រទ្រង់​ខាងអាកាស​ដល់​បារាំង​នៅ​​ម៉ាលី​

Posted: 18 Jan 2013 02:07 AM PST

កងទាហាន​សូម៉ាលី​
អ្នកទទួល​ខុសត្រូវ​​អាមេរិក​ម្នាក់​គូស​បញ្ជាក់​ថា ​សហរដ្ឋអាមេរិក​បាន​សម្រេច​​ចិត្ត​ជួយ​​ផ្តល់​មធ្យោបាយ​​ខាងអាកាស​សម្រាប់​ការ​ដឹក​ជញ្ជូន​កង​ទ័ព​និង​សម្ភារ​ដែល​នេះ​ជាការ​ជួយ​ទ្រទ្រង់​មាន​កម្រិត​មួយ​ដល់​ប្រតិ​បត្តិ​​ការ​​ឈ្មោះ​SERVAL​​ ​របស់​​បារាំង​នៅ​ម៉ាលី​។ ការសម្រេច​នេះ​របស់​អាមេរិក​ដែល​​គេ​រង់​ចាំ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​លោក​​អូបាម៉ា​ពិនិត្យ​ពីការ​ផ្តល់​ដោយស្របច្បាប់​នូវជំនួយ​បែប​នោះ​ដល់​បារាំង ។

ចៅ​ ផល​ឌឿ ​អាច​សង​សឹក​​ ហ៊ឹម សារ៉ាន់​ បាន​ឬ​​មិន​បាន​?​

Posted: 18 Jan 2013 02:06 AM PST

កីឡា​ករ ចៅ​ ផល​ឌឿ (ឆ្វេង) និង​កីឡា​ករ ហ៊ឹម សារ៉ាន់​
រាជ​ធានីភ្នំ​ពេញ​​ ៖ នៅថ្ងៃអាទិត្យ​ទី​​២០ មករា ​កីឡាករជើងខ្លាំង២រូប គឺ​​ចៅ ផលឌឿ មកពីក្លិប​តេជៈ​រាជ​សីហ៍​បង្ក្រាប​គ្រឿងញៀន​ខេត្តក្រចេះ នឹងជួប​ប្រកួត​ជាមួយ​កីឡាករហ៊ឹម សារ៉ាន់ ជើងខ្លាំ​ង​មក​ពីក្លិប​កង​ពល​តូច​លេខ៣១​ ជាលើកទី២ ។ ការប្រកួត​សង​សឹក​នេះ​ ចៅ ផល​ឌឿ រំពឹងអាចឈ្នះ​​ហ៊ឹម សារ៉ាន់ ដើម្បីស្ដារមុខ​មាត់​ដែលធ្លាប់​បរាជ័យ​កាល​ពី​គ្រា​មុន​​ឲ្យអ្នក​គាំទ្រមានជំនឿចិត្តជាថ្មី ប៉ុន្តែ​គេ​មិន​ទាន់​ដឹងថា តើ​គេ​អាច​សម្រេច​ឆន្ទៈ​ដ៏​ធំ​មួយ​

ទៅរាយ​មង​ងងឹត​មុខលង់​ទឹកទន្លេ​មេគង្គ​ស្លាប់​

Posted: 18 Jan 2013 02:04 AM PST

ខេត្ត​កំពង់ចាម ៖ បុរសខ្មែរ​អ៊ិស្លាម​​ម្នាក់​​ឈ្មោះ​ម៉ាន អ៊ែល ​អាយុ​៦២​ឆ្នាំ រស់​នៅភូមិ​សោយ២ ឃុំ​ប៉ើស​១ ស្រុក​ក្រូច​ឆ្មារ បាន​លង់​ទឹកទន្លេ​មេគង្គ​​ស្លាប់​ ខណៈ​​ពេល​ចុះ​រាយ​មង​តែម្នាក់​ឯង​​ដោយ​ពុំ​មាន​នរណា​ដឹង​ ។ ហេតុការណ៍​​នេះបាន​កើតឡើង​កាលពីវេលា​​ម៉ោង​ជាង​៦​ល្ងាច​​ថ្ងៃទី​១៧ មករា ២០១៣ ​រហូត​មកដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ មករា ​ទើប​សព​ផុស​អណ្តែត​នៅខាងលិចប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​ប៉ើស១ ​ចម្ងាយ​៦០​ម៉ែត្រ​ប៉ុណ្ណោះ ។

បង​ប្អូន​​ចាក់​សម្លាប់​គ្នា​ពេល​កំពុង​រាំ​ធុង​បាស់​មង្គល​ការ​ប្អូន​ស្រី​បង្កើត​

Posted: 18 Jan 2013 02:02 AM PST

ជនជាប់ចោទ
ខេត្ត​តាកែវ ៖ ​វាស្ទើរតែ​​នឹក​ស្មាន​មិន​ដល់​ទាល់តែ​សោះ​ពិធី​មង្គល​ការ​​របស់​ប្អូន​ស្រីមិនទាន់​ទាំង​ចប់​ផង ​ស្រាប់តែ​បង​ប្រុស​២​នាក់​​បាន​ឈ្លោះ​​ប្រកែក​គ្នា​​រហូត​ឈាន​ទៅចាក់​សម្លាប់​គ្នា​​ទាំង​ធុង​បាស់​កំពុង​តែ​លេង​រាំ​កម្សាន្ត​ទ្រហឹង​​អឺង​កង​នោះ ខណៈ​​ពេល​​នោះ​ជន​រងគ្រោះ​ជា​ប្អូន​បាន​​ឈ្លោះ​ប្រកែក​គ្នា​​ជា​មួយ​បង​ប្រុស​របស់​ខ្លួន​ស្រែកឡូឡា​រួច​ឡើង​ទៅ​ផ្ទះទាត់​បំផ្លាញ​​អាសនៈ​របស់​បង​ដែល​បាន​រៀបចំ​សម្រាប់​គោរព​បូជា​ខ្ទេច​អស់ បើ​​ទោះ​បី​ជា​សាច់​ញាតិ​

ឈាម​ស្រែក​​ស្បែក​ហៅ​ឃាតក​រ​វាយ​សម្លាប់​គេ​ពេល​កំពុង​ស៊ី​ផឹក​​នោះ​ត្រូវ​​ប៉ូលិស​ចាប់​បាន​ហើយ​

Posted: 18 Jan 2013 02:00 AM PST

ជនសង្ស័យ
ខេត្តតាកែវ ៖ ​ជនដៃ​ដល់​២​នាក់​ត្រូវ​​ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​សហ​ការ​ជា​មួយ​ប៉ូលិស​ជំនាញ​​របស់​ស្រុក​​​​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​​​​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បីចាត់​ការ​​បន្ត​​ ខណៈ​ពេល​ដែល​ពួក​ជន​ល្មើស​បាន​ព្រួតគ្នា​វាយ​​សម្លាប់​ទៅ​លើ​ជន​រងគ្រោះ​ឱ្យ​​ស្លាប់​យ៉ាង​​អាណោចអាធ័ម​​​នៅ​កណ្តាល​វាល​ស្រែ​ គ្រាន់តែ​​​មាន​ទំនាស់​បន្តិច​បន្តួច​នៅពេល​ស៊ី​ផឹក​​ជា​មួយ​គ្នា​នោះ​ តែ​ឈាម​​ស្រែក​ស្បែក​ហៅ​ជន​ល្មើស​មិន​​

សួស វីហ្សា មិនភ្លេចគុណ​ផលិត​កម្ម​រ៉ុក​

Posted: 18 Jan 2013 01:55 AM PST

សួស វីហ្សា
រាជធានី​ភ្នំពេញ ៖ អស់​រយៈ​ពេល​ជាង​៣​ខែ​មក​ហើយ ដែល​តារា​ចម្រៀង​​ប្រចាំ​ផលិត​កម្ម​រ៉ុក សួស វីហ្សា ​បាន​ហក់​ចូល​ផលិត​កម្ម​រស្មី​ហង្ស​មាស ដែល​​ពេល​នេះ​បទ​ចម្រៀង​របស់​នាង​កំពុងតែ​ត្រៀម​ដំណើរការ​ដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​​​នេះ​ផង​ដែរ ។ ​ជួប​ជាមួយ​ស្រីស្រស់ សួស វីហ្សា ​នាងបាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹងថា ពេល​នេះ​បទ​ចម្រៀង​របស់​នាង​​ដែល​បាន​ច្រៀង​​នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​

បាល់​ទាត់​​អ៊ីតាលី​ស៊េរី A ជុំទី២១ សម្រាប់​ចុងសបា្តហ៍​មាន​៩​ប្រកួត ក្រុម Juventus, Milan សង្ឃឹម​រកបាន​៣ពិន្ទុ ចំណែក​ឯក្រុម Inter មានប្រវត្តិ​មិនល្អ​នៅផ្ទះ Roma

Posted: 18 Jan 2013 01:42 AM PST

ទិដ្ឋភាពនៃការប្រកួតបាល់ទាត់
ការ​​ប្រកួត​​បាល់​​ទាត់​​​អីុតាលី​​​ស៊េរី A ជុំ​​ទី​ 21 សម្រាប់​​ចុង​សប្តាហ៍​​​នេះ​​មាន 10 ប្រកួត ។ ក្រុម Juventus និង Milan សង្ឃឹម​​រក​បាន​បី​ពិន្ទុ​​ក្នុង​ទឹក​ដី ខណៈ​​ក្រុម Inter មាន​ប្រវត្តិ​​មិន​សូវ​ល្អ​​​នៅ​ផ្ទះ Roma ។

បាល់​ទាត់​បារាំង​ឡឺសំផ្ចូណា​ជុំទី​២១ សម្រាប់​ចុងសបា្តហ៍​មាន៩​ប្រកួត ក្រុម​ជាជម្រើសល្អ Marseille, Paris SG, Toulouse, Lorient ជា​ជម្រើសល្អ

Posted: 18 Jan 2013 01:40 AM PST

ទិដ្ឋភាពនៃប្រកួត​បាល់​ទាត់
ការ​ប្រកួត​​បាល់​​ទាត់​បារាំង​​ឡឺ​សំផ្ចូ​​ណា​​​ជុំ​ទី​ 21 នៅចុង​សប្តាហ៍​​នេះមាន​ 9 ប្រកួត ។ ​Marseille , Paris SG , Toulouse , Lorient ជា​ជម្រើស​ល្អ ។

បាល់​ទាត់​អេស្ប៉ាញ​ព្រីមេរ៉ាលីហ្គា​ជុំ​ទី​២០ សម្រាប់​ចុង​​សបា្តហ៍​មាន៩ប្រកួត​ ក្រុម Malaga និង Atletico ប៉ះ​ភ្ញៀវ​​ខ្សោយ​ ខណៈ Barcelona, Real M មានប្រៀប​ជាង​ម្ចាស់ផ្ទះ

Posted: 18 Jan 2013 01:35 AM PST

ទិដ្ឋភាពនៃការប្រកួតបាល់ទាត់
ការ​ប្រកួត​​​បាល់​​ទាត់​​​អេស្ប៉ាញ​​​ព្រីមេរ៉ា​លី​ហ្គា​​ជុំ​​ទី​ 20 សម្រាប់​រាត្រី​ចុង​សប្តាហ៍​​នេះ​មាន 8 ប្រកួត ។ ក្រុម Malaga និង Atletico ប៉ះ​ភ្ញៀវ​​ខ្សោយ​​​ ខណៈ Barcelona និង Real M មាន​​​ប្រៀប​ជាង​ម្ចាស់​ផ្ទះ ។

រថយន្ត​កូរ៉េ​​២​គ្រឿង​សណ្តោង​​គ្នា​ដាច់​ខ្សែ​រថយន្ត​ដែល​ខូច​បុក​កម្ម​ការិនី​ម្នាក់​​កំពុង​ដើរ​តាម​ផ្លូវ​

Posted: 18 Jan 2013 01:31 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​រថយន្ត​កូរ៉េ​១​គ្រឿង​ខូច និង​១​គ្រឿង​ទៀត​អត់​ខូច​បាន​សណ្តោងគ្នា​​ ប៉ុន្តែ​ដោយ​សារ​ខ្ជី​ខ្ជា​ពី​សំណាក់​​ក្រុម​អ្នក​​បើក​បរ​យក​ខ្សែ​គោ​ទៅ​ចង​សណ្តោង ​​ពេល​បើក​បាន​ឆ្ងាយ​បន្តិច​ស្រាប់តែ​​​ដាច់​ខ្សែ​ធ្វើឱ្យ​​រថយន្ត​ដែល​ខូច​នោះ​រេ​ជ្រុល​ទៅ​បុក​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​ដែល​កំពុង​ដើរ​តាម​ផ្លូវ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ និង​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ភ្លាមៗ​ដែរ ។

លើកស្ទួយ​​​សមិទ្ធផល​ភាពយន្ត​ខ្មែរ​តាមរយៈ​បើកការបញ្ចាំង​​ភាពយន្ត​ចាស់ថ្មី​

Posted: 18 Jan 2013 01:28 AM PST

លោកខៀវ កាញារីទ្ធ ក្នុងពិធី
រាជធានីភ្នំពេញ ៖ ដោយមើល​ឃើញថា ខ្សែភាពយន្តខ្មែរ​ដែលប្រកប​ដោយ​គុណភាព​​ និងធ្លាប់​ប្រកួតប្រជែង​​ជាលក្ខណៈ​​អន្តរជាតិ ​កាលពី​សម័យមុន​បាន​បាត់បង់​រូប​រាង​ពីវិស័យ​សិល្បៈ​បន្តិច​ម្តងនោះ ​ក្រសួង​វប្បធម៌​​ និង​វិចិត្រ​សិល្បៈ​​សហការជាមួយ​មជ្ឈមណ្ឌល​​បុប្ផា​​ណា​ បាន​រៀបចំ​​​កម្ម​វិធីបញ្ចាំង​ភាពយន្ត​ទាំង​ចាស់​ ទាំងថ្មី ប្រមាណ​៨​រឿង ​​នៅរោងភាពយន្ត​​ផ្លាទីណា នៀម​ ស៊ីណេ​​ផ្លិច ក្នុង​ផ្សារទំនើប​សូរិយា និងក្នុង​មជ្ឈ​មណ្ឌល​​បុប្ផាណា។

បាល់​ទាត់​អង់គ្លេស​ប្រឺមីញេលីក​ជុំទី២៣ សម្រាប់​ចុង​សបា្តហ៍​មាន៩ប្រកួត ក្រុមខ្លាំង​ប៉ះខ្លាំង Tottenham ទទួល​​ភ្ញៀវ​ Man Utd ខណៈ Man City, Liverpool មិន​ពិបាក​ឈ្នះគូប្រកួត

Posted: 18 Jan 2013 01:25 AM PST

ទិដ្ឋភាពនៃប្រកួតបាល់ទាត់
ការ​​ប្រកួត​​​បាល់​ទាត់​​​អង់​គ្លេស​ប្រឺ​មីញេលីក​​ជុំ​​ទី 23 សម្រាប់​រាត្រី​ចុង​សប្តាហ៍​​នេះ​​មាន 9 ប្រកួត ។ ក្រុមខ្លាំង​​ប៉ះ​ខ្លាំង​ Tottenham ទទួល​ភ្ញៀវ​​​ Man Utd ខណៈ Man City និង Liverpool មិន​លំ​បាក​​ឈ្នះ​គូ​ប្រកួត​​​ថ្ងៃ​នេះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!