Koh Santipheap Daily

Koh Santipheap Daily


ជនសង្ស័យ​មួល.ក​សម្លាប់​ក្មេង​៣នាក់បងប្អូន​នៅ​ស្រុកក្រគរ សមត្ថកិច្ច​ចាប់ខ្លួនបានហើយ​

Posted: 14 Jan 2013 11:30 PM PST

រាជ​​ធានី​ភ្នំពេញ ៖ ជន​​សង្ស័យ​​ម្នាក់ ដែលជាប់​ចោទ​​ពីបទប្លន់​សម្លាប់​ក្មេង​៣​នាក់ នៅខេត្តពោធិសាត់​កាល​ពីថ្ងៃទី​១៣ មករា ២០១៣​កន្លង​មក​នេះ​​ត្រូវបានសមត្ថកិច្ច​ក្រសួងមហាផ្ទៃសហការ​ជាមួយអាជ្ញាធរមូល​ដ្ឋានឃាត់ចាប់ខ្លួន​បានកាលពីម៉ោង​​ជិត​២​រសៀល​ថ្ងៃទី​១៥ មករា ២០១៣នេះ នៅ​ក្នុង​​ភូមិចំការ​​​ឪឡឹក សង្កាត់​កា​កាប ខណ្ឌពោធិ៍​សែន​ជ័យ រាជ​​ធានី​​​ភ្នំពេញ ។

ការវិលត្រឡប់​​ទៅកាន់​ខេត្ត​គោលដៅ​​ជំហានទី២​របស់​យុវជនស្ម័គ្រ​ចិត្ត​​វាស់វែង​​ដីធ្លី​​សម្តេច​តេជោ​

Posted: 14 Jan 2013 11:17 PM PST

ការវិលត្រឡប់​​ទៅកាន់​ខេត្ត​គោលដៅ​​ជំហានទី២​របស់​យុវជនស្ម័គ្រ​ចិត្ត​​វាស់វែង​​ដីធ្លី​​សម្តេច​តេជោ​
រាជធានីភ្នំពេញ ៖ យុវជនស្ម័គ្រ​ចិត្ត​​វាស់វែង​ដីធ្លី​សម្តេចតេជោ​​ប្រមាណជា​២០១៦នាក់ បានវិល​ទៅកាន់​ខេត្ត​គោល​ដៅចំនួន​១៩​​​ខេត្ត​ជំហាន​ទី២ ​​កាលពីថ្ងៃទី​១៥ មករា ២០១៣ ​បន្ទាប់ពីពួកគេ​បានឈប់សម្រាកប្រចាំខែរួចមក ។​ពិធីជូន​ដំណើរ​បាន​ប្រារព្ធ​​ធ្វើនៅ​មជ្ឈ​មណ្ឌលកោះពេជ្រ ​ក្រោមវត្ត​​មាន​របស់លោក​ទេស​រដ្ឋ​មន្ត្រី​អឹុម ឈុនលឹម ​រដ្ឋ​មន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម ​និងសំណង់ ​

ចាប់​ផ្តើម​​យុទ្ធនាការ​​ដាំដើម​ឈើក្រោម​ពាក្យស្លោក «ដាំ​ដើម​ឈើផ្តើម​ចេញពីអ្នក»​

Posted: 14 Jan 2013 11:10 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ ៖ សិក្ខាសាលា​​ពិគ្រោះ​យោបល់​លើការ​កំណត់យន្ត​ការ​ទ្រទ្រង់​ដាំដើម​ឈើ​ផ្តើម​ចេញពី​​អ្នកឬ «ទេសចរ​ម្នាក់​ដើម​​ឈើ​មួយដើម» ​ត្រូវ​បានក្រសួង​ទេសចរណ៍​​រៀបចំធ្វើឡើង​​នាថ្ងៃទី​១៥ ​មករា ​២០១៣ ​​នៅសណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតី​ភាព​លោកថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​​ទេស​ចរណ៍​​​ និងមន្ត្រីជំនាញពាក់ព័ន្ធ ។

ប៉ូលិស​សេដ្ឋ​កិច្ច​​ និង​ប៉េអឹម​​ស្រុក​ថ្ម​គោល​ ចាប់​មនុស្ស​​៣​នាក់​ពាក់​ព័ន្ធ​​រត់​ពន្ធ​សត្វ​​ប្រវឹក​​ជិត​៥០០​ក្បាល​

Posted: 14 Jan 2013 11:09 PM PST

ជនសង្ស័យ​៣​នាក់​​ដែល​រត់​ពន្ធ​សត្វ​ប្រវឹក​
ខេត្ត​បាត់​ដំបង​ ៖ បុរស​៣​នាក់​ត្រូវ​បានសមត្ថ​កិច្ច​​ចាប់ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​​៩​យប់​ថ្ងៃទី​​១៤ មករា ២០១៣ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៥ ត្រង់​​ចំណុច​​ភូមិ​កសិ​កម្ម ឃុំ​តា​ពូង ស្រុក​ថ្ម​គោល ក្នុង​គ្រា​ដែល​ពួក​គេ​ប៉ុន​ប៉ង​​ដឹក​សត្វ​​ស្លាប «សត្វ​ប្រវឹក» ​ដែល​ច្បាប់​ហាម​ឃាត់​ជិត​៥០០​ក្បាល តាម​រថយន្ត​ប្រភេទ​​មីនី​កូរ៉េ មួយ​គ្រឿង​ឆ្ពោះ​​ទៅ​កាន់​រាជធានី​ភ្នំពេញ ។

តុលាការ​​បើក​សវនា​ការ​​​​ជា​ថ្មី​​កាត់​ទោស​​​លោក​ប័រ​លូស្កូ​​នី​រឿង​រួម​ភេទ​ជាមួយ​​នារី​មិនទាន់​ពេញ​វ័យ​

Posted: 14 Jan 2013 11:08 PM PST

លោក​ប័រ​លូ​ស្កូនី​ និង​ស្ត្រី​ស្នេហ៍​​អាយុ​២៧​ឆ្នាំ​
សវនាការ​​​កាត​់​ទោស​​​អតីត​នាយក​រដ្ឋមន្ត្រី​​អីុ​តាលី​​​លោក​ស៊ីល​​វីយ៉ូ ប័រ​លូ​ស្កូនី ​ពី​បទ​រួម​​ភេទ​​ជាមួយ​នារី​​​រក​ស៊ី​ផ្លូវ​ភេទ​មិនទាន់​ពេញ​វ័យ​ម្នាក់​​​​បាន​បើក​ធ្វើ​ជា​ថ្មី​​កាល​ពី​ថ្ងៃទី​១៤ មករា ក្រោយ​ពី​​ចៅ​ក្រម​ទាំង​ឡាយ​បដិសេធ​​សំណើ​​របស់​បណ្តា​​​មេធាវី​​​លោក​ប័រ​លូ​ស្កូនី​​ឱ្យ​ផ្អាក​​សវនាការ​​នោះ​សិន​​ក្នុង​ពេល​ធ្វើ​យុទ្ធ​នាការ​​ឃោស​នា​បោះ​ឆ្នោត ។

ឆ្នាំ​​2012​ទាហាន​អាមេរិក​ធ្វើ​អត្ត​ឃាត​មាន​ច្រើន​បំផុត​

Posted: 14 Jan 2013 11:06 PM PST

ទាហាន​អាមេរិក​ដែល​ស្ថិត​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ 
មន្ទីរ​ប៉ង់​តាហ្គោន​ រាយ​​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៤ មករា ថា ចំនួន​ទាហាន​អាមេរិក​ដែល​កំពុង​បម្រើ​ការ​ងារ​ ដែល​​បាន​ធ្វើ​អត្ត​ឃាត​ក្នុង​ឆ្នាំ​២០១២​មាន​ដល់​៣៤៩​នាក់ ដែល​នោះ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មួយ ដែល​​មាន​ការ​កើនឡើង​ដល់​១៥​%​លើស​​កាល​ពី​​​ឆ្នាំ​២០១១ ។

ឃាត់​ខ្លួន​​ចាង​ហ្វាង​កាសែត​​​មួយ​ថយ​រថយន្ត​មិន​​ប្រយ័ត្ន​កិន​កូន​ប្រុស​របស់​មន្ត្រី​សាលា​ដំបូង​ស្លាប់​

Posted: 14 Jan 2013 11:06 PM PST

រថយន្តបង្ក​ហេតុ​
ខេត្ត​​ក្រចេះ ៖ ​ប៉ូលិស​ចរា​ចរ​ខេត្ត​បាន​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​​បុរស​ជាអ្នក​កាសែត​​ម្នាក់​ក្រោយ​ពី​បុរស​រូប​​នេះ​ថយ​រថយន្ត​មិន​ប្រយ័ត្ន​ ​បណ្តាល​ឱ្យ​កិន​​ក្មេង​អាយុ​២​ឆ្នាំ ​ម្នាក់​ជា​កូន​របស់​មន្ត្រី​​សាលា​ដំបូង​ខេត្ត​ បណ្តាល​ឱ្យ​ស្លាប់​​កាល​ពីថ្ងៃទី​​១៤ មករា ២០១៣ ​​នៅ​ក្នុង​បរិវេណ​​សាលា​ដំបូង ។ ​មន្ត្រី​​ចរា​ចរ​ផ្លូវគោក​​ខេត្ត​​បាន​ឱ្យ​ដឹង​ថាក្រោយ​ពី​កើត​ហេតុ​​បុរស​ជាអ្នក​​បើក​បរ​​រថយន្ត​ត្រូវ​បាន​កម្លាំង​​នគរបាល​ចរា​ចរ​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​ និង​បាន​នាំ​

ឆេះ​រថយន្ត​​ឡិចស៊ីស​ផ្អើល​ពេញ​ក្រុង​សែន​មនោរម្យ​

Posted: 14 Jan 2013 10:28 PM PST

រថយន្ត​ដែល​ឆេះ​
ខេត្ត​មណ្ឌលគិរី​ ៖ រថយន្ត​ឡិចស៊ីស LS-400 មួយ​គ្រឿង​​បាន​ឆាប​ឆេះ​​ខូច​ខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង​ ខណៈ​ជាង​កំពុង​ជួស​ជុល បណ្តាល​ឱ្យ​ផ្អើល​មនុស្ស​​ម្នា​​​នៅ​ក្នុង​ក្រុង​សែន​មនោរម្យ កាល​ពីវេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃទី​​១៤ ​មករា ​២០១៣ ​ក្នុង​យាន​ដ្ឋាន​ហេង រិទ្ធី ។ ម្ចាស់​រថយន្ត​​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​គាត់​បាន​យក​រថយន្ត​​ឡិចស៊ីស​ LS-400 ទៅ​ជួស​ជុល​នៅ​យាន​​ដ្ឋាន​​ហេង​រិទ្ធី ស្ថិតក្នុង​ភូមិ​ដើម​

ហ៊ុន​​អចល​នទ្រព្យ​​ទីក្រុង​​សិង្ហបុរី​​ធ្លាក់​​ចុះ​ក្រោយ​​ពី​មាន​​វិធាន​ការ​ពី​រដ្ឋាភិបាល​

Posted: 14 Jan 2013 10:17 PM PST

​
​​ភាគ​ហ៊ុន​​នៅ​ក្នុង​ក្រុម​ហ៊ុន​​​អភិវឌ្ឍន៍​​អចលន​ទ្រព្យ​​​ទីក្រុង​សិង្ហ​​បុរី​​​​បាន​ធ្លាក់​ចុះ ​​​បន្ទាប់ពី​​រដ្ឋ​ា​ភិបាល​​បាន​ចាប់​​​ផ្ដើម​​​វិធាន​ការ​​​​បោស​​សម្អាត​​​​​​ដើម្បី​​បន្ធូរ​បន្ថយ​​ទី​ផ្សារ​​អចលន​ទ្រព្យ ​​​​​ជាទី​​ដែល​តម្រូវ​​​ការ​ខ្ពស់បាន​បន្ត​​កើត​មាន​​បើ​​ទោះ​​បីជា​សេដ្ឋ​​កិច្ច​​​ទន់ខ្សោយ​​ និងកិច្ច​​ប្រឹង​​ប្រែង​​កាល​ពី​មុន​​ដើម្បី​បន្ថយ​​តម្លៃ​​ដែល​​ឡើង​ថ្លៃ​​ក៏​ដោយ​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៥ មករា ២០១៣

Posted: 14 Jan 2013 10:14 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៥ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ចោរ​បាញ់​ប្លន់​ដូច​បាញ់​ចាប​ទាំង​កណ្តាល​ថ្ងៃ​នៅ​ស្រុក​ស្វាយ​ជ្រំ​យក​ម៉ូតូ​C125​ស៊េរី​2013

Posted: 14 Jan 2013 09:55 PM PST

បុរស​ម្ចាស់ម៉ូតូរបួសដោយសារចោរបាញ់ប្លន់យកម៉ូតូ 
ខេត្ត​ស្វាយ​រៀង ៖ បុរស​ម្នាក់​បាន​​ត្រូវ​ក្រុម​​ចោរ​បាញ់​​​ប្លន់​​​យក​ម៉ូតូ​​ទាំង​កណ្តាល​​ថ្ងៃ​​ ដោយ​​គ្មាន​ខ្លាច​រអែង​​​​សមត្ថកិច្ច​​ឡើយ ​និង​យក​​ម៉ូតូ​​ជន​រង​គ្រោះ​ជិះ​​រត់​គេច​​​កាត់មុខ​​​ប៉ុស្តិ៍​​ប៉ូលិស​​ឡើង​ទៅ​ផ្លូវ​ជាតិ​​​លេខ​១​​ដោយ​សុវត្ថិ​ភាព ។​​ អំពើ​​​ប្លន់​​នេះ​បាន​កើត​ឡើង​​កាលពី​វេលាម៉ោង​​​​៤​​និង​៤០នាទី​ ​​រសៀល​ថ្ងៃទី​១៣ មករា ​​​​​​​នៅ​​ផ្លូវ​​លំ​វាល​ស្រែ​​​​ត្រកួន​​​កន្ទែក​ ស្ថិត​​ក្នុង​​ភូមិ​​ប្រាសាទ​​ ឃុំ​ពោធិ៍​រាជ្យ ​ស្រុក​​ស្វាយជ្រំ ។ ​

Romaឈ្នះ​ដំ​ណាក់​ទី​9​ប្រ​ណាំង​រថយន្ត​ Dakar Rally នៅ​អា​ហ្សង់​ទីន​

Posted: 14 Jan 2013 09:50 PM PST

កីឡាករ​​អេស្ប៉ាញ​ Nani Roma ដណ្តើម​បាន​ជ័យ​ជម្នះ​​​ជា​លើក​ទី​២​ក្រោយ​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៩ប្រ​ណាំង​រថយន្ត​ឆ្លង​កាត់​ផ្លូវ​ឧបសគ្គ​ Dakar Rally​​ឆ្នាំ​២០១៣ ​​​នៅ​ប្រ​ទេស​អា​ហ្សង់​ទីន​ កាល​ពី​ថ្ងៃ​​ចន្ទ​ទី១៤​​​ខែ​មក​រា​ ។ Romaដែលបើក​បរ​ឱ្យ​ក្រុម​ X-raid Mini​បាន​បញ្ចប់​ដំ​ណាក់​មាន​ចម្ងាយ​ផ្លូវ៥៩៣​​គី​ឡូ​ម៉ែត្រ​ ចេញដំណើរ​​ពីទី​ក្រុង San Miguel de Tucumánឆ្ពោះ​ទៅ​កាន់​ទី​ក្រុង

យ៉ូ​កូ​វិច​និង​នាង​សារ៉ា​ប៉ូ​វ៉ា​ឈាន​ចូល​ជុំ​2​ប្រ​កួត​វាយ​កូន​បាល់​ក្រប​ខ័ណ្ឌធំ Australian Open

Posted: 14 Jan 2013 09:50 PM PST

កីឡាករ​លំ​ដាប់​ទី​១​ពិភព​លោក​ ណូ​វ៉ាក់​ យ៉ូ​កូ​វិច ​និង​កីឡាការិនី​លំ​ដាប់​ទី​២​ពិភព​លោក ​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ ទាំង​២​នាក់​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២​ប្រ​កួត​វាយ​កូន​បាល់​ក្រប​ខ័ណ្ឌធំ Australian Open​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រ​កួត​រៀង​ៗ​ខ្លួន​ក្នុង​ជុំ​ទី​១​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៤​ខែ​មក​រា ។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង Melbourne ​ប្រ​ទេស​អូ​ស្ត្រា​លី ។

ដេវីដ ហេ បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ជួប​ជា​មួយ​វី​តា​លី​ ឃ្លីតស្កូ​

Posted: 14 Jan 2013 09:50 PM PST

អតី​ត​ជើង​ឯក​​ប្រដាល់​ពិភព​លោក​២​ស្ថា​ប័ន ដេវីដ ហេ​ រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​ចង់​បាន​ឱកាស​ឡើង​សង្វៀន​ប្រ​កួត​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់ទម្ងន់​ធ្ងន់​ពិ​ភព​លោក​ស្ថា​ប័ន WBC វី​តា​លី ឃ្លីតស្កូ ។ ហេ​បាន​ទទួល​ស្គាល់​ថា ខ្លួន​កំពុង​គិត​ពី​ការ​ប្រ​កួត​ជា​មួយ​វីតា​លី​ក្នុង​ឆ្នាំ​២០១៣​នេះ ។ អ្វីសំ​ខាន់​បំ​ផុត​ដែល​កីឡាករ​អង់​គ្លេស​រូបនេះ​ចង់​បាន​គឺ​ការ​ស្តា​រ​មុខ​មាត់​ខ្លួន​ឡើង​វិញ​ក្រោយ​ពី​ចាញ់​វ្ល៉ាឌី​មៀ

5ថ្ងៃ​រក​ឃើញ​គំនរ​ឈើ​ប្រណីត​តាម​មាត់​ទន្លេ​ឈើ​ធ្នង់​ជាង​500​កំណាត់​រឹប​អូស​នៅ​ស្រុក​សេសាន

Posted: 14 Jan 2013 09:50 PM PST

គំនរឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដែល​មន្ត្រី​ចម្រុះ​ធ្វើ​ការ​ប្រមូល​តាម​មាត់​ទន្លេ 
ខេត្ត​ស្ទឹងត្រែង ៖ ឈើប្រណីត​ប្រភេទ​ធ្នង់​ចំនួន​ជាង៥០០កំណាត់​ត្រូវ​បាន​កម្លាំង​អធិការ​ដ្ឋាន​រដ្ឋ​បាល​ព្រៃឈើមេគង្គ ​រួម​ជា​មួយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទឹង​ត្រែង​ សហការជា​​មួយ​កង​រាជអាវុធ​ ហត្ថខេត្ត ​និង​កម្លាំង​យោធា​បាន​រឹបអូស​ពី​ភូមិ​សាស្រ្តស្រុកសេសាន ។ ប្រភព​បាន​ឱ្យដឹង​ទៀត​ថា​ ​ឈើ​ប្រណីត​ដែល​​សមត្ថ​កិច្ច​ចម្រុះ​រកឃើញ​​នៅចំណុច​៣​ទីតាំង​​ គឺ​ទី១-នៅ​​ភូមិស្រែគរ​ ឃុំស្រែគរ ​២-នៅ​ភូមិស្រែ​សាមី​ ឃុំ​

កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​2​ធ្វើ​កូដ​កម្ម​តវ៉ា​ដល់​ថៅកែ​ទារ​ឡើង​ប្រាក់​ខែ​និង​ដេញ​ជន​ម្នាក់

Posted: 14 Jan 2013 09:45 PM PST

ក្រុមកម្មករ​-កម្មការិនីធ្វើកូដកម្មមិនចូលធ្វើការ 
រាជ​ធានីភ្នំពេញ​ ៖ ​​កម្ម​ករ​​-​កម្ម​ការិនី​​​រោ​ង​ចក្រ​កាត់​ដេរ​​​​ចំនួន​ពីរ​​​​នៅ​ក្នុង​ភូមិ​​សាស្ត្រ​​​សង្កាត់​​​​ចោម​ចៅ​​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ ​បាន​ប្រមូ​ល​​ផ្តុំ​គ្នា​​​ធ្វើ​កូដ​កម្ម​​ត​វ៉ា​​​​​​​ទាម​ទារ​​​​​លក្ខខណ្ឌ​ការ​ងារ​​​​​ផ្សេង​ៗ​គ្នា​ពី​និយោ​ជក​​ ។​ ​ក្នុង​នោះ​​​រោ​ចក្រ​​​​​មួយ​បាន​​​ទាម​ទារ​​ឱ្យ​​​ថៅ​កែ​ដំឡើង​​ប្រាក់​​​ខែ​គោល​​ពី​​៦១​​ដុល្លារ​​​​​​ដល់​​៩​៣​ដុល្លារ​​​​ និង​លក្ខខណ្ឌ​​​​ការ​ងារ​បន្ទាប់​បន្សំ​​​ផ្សេងៗ​ទៀត​​ ចំណែក​​​រោង​ចក្រ​​​​កាត់​ដេរ​​​ផ្សេង​​​មួយ​ទៀត​​ទាម​ទារ​​​ឱ្យ​ថៅ​កែ​​​ដក​ប្រធាន​​គ្រប់​​គ្រង​​​ជន​ជាតិ​​​​កូរ៉េ​​ចេញ​ពី​ការ​ងារ​​​

អូន​បង​ណាត់​គ្នា​រួម​មេត្រី​ស្គាល់​ឋាន​សួគ៌​ខ្ពស់​ផុត​និស្ស័យ​អូន​មិន​ប្រណី​ចោទ​បង​ថា​រំលោភ

Posted: 14 Jan 2013 09:40 PM PST

អ្នក​ទោស​ស្នេហា 
រាជ​ធានី​ភ្នំពេញ​ ៖ បុរសម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ចោម​ចៅ​​ឃាត់​ខ្លួន​ដើម្បី​សាក​សួរ និងកសាង​សំណុំ​រឿង​ បន្ទាប់​ពី​ស្រ្តីម្នាក់​មាន​អាយុតំណាល​គ្នាដាក់​ពាក្យប្ដឹង​ និង​ចោទ​ថារូប​គេ​បានធ្វើសកម្ម​ភាពចាប់​នាងរំលោភ​សេព​សន្ថវៈ​រហូតបាន​សម្រេច​ទាំង​ព្រឹក​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួលមួយ​ក្នុងខណៈ​ពេល​ដែល​នាង​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​តែ​ម្នាក់​ឯង ។

ពាក់ស្លាក​លេខ​រាជ​ការ​ដឹក​គ្រញូង​បុក​ម៉ូតូ​ស្លាប់​2នាក់

Posted: 14 Jan 2013 09:30 PM PST

រថយន្តពាក់ស្លាកលេខរាជការត្របាក់ម៉ូតូ 
ខេត្តកំពង់ឆ្នាំង ៖ ​យុវជន​២នាក់បាន​ស្លាប់​ យ៉ាង​អាណោចអាធ័ម​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍មួយ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី១៣ មករា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​​៥២​-​​៥៣ ​ជិតហាងគោដុត​អូរញឹង​ស្ថិត​ក្នុង​​ភូមិ​សា​លា​លេខ​៥ ឃុំអូរឫស្សី ស្រុកកំពង់​ត្រឡាច ខណៈ​ដែលជនរង​គ្រោះ​ទាំង២​នាក់​ជិះ​ម៉ូតូ​ជែង​​រថ​យន្ត​មួយ​គ្រឿង​ហើយ​ជ្រុល​ទៅបុក​ជាមួយ​រថយន្តពាក់​ស្លាក​លេខ​

បូម​សាំង​ចេញ​ពី​ស៊ីទែន​ឆ្លង​ចរន្ត​ឆាប​ឆេះ​ស្ថានីយ​ប្រេង​នៅ​ឧដុង្គ

Posted: 14 Jan 2013 09:20 PM PST

ទិដ្ឋភាពរថយន្តបាញ់ទឹកពន្លត់ភ្លើងឆេះស្ថានីយប្រេង
ខេត្ត​កំពង់​ស្ពឺ ៖ ផ្ទះ​​ឈើ​ប្រក់​​​​ស័ង្កសី​​​​ធ្វើ​ជា​ស្ថានីយ​លក់​ប្រេង​​ឥន្ធនៈ​​​ និង​ភេសជ្ជៈ​មួយ​កន្លែង​​​នៅ​តាម​​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុង​​ភូមិ​ស្រះ​កែវ​​​​ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ​ ​​បាន​​ត្រូវ​ព្រះ​អគ្គី​ឆាប​ឆេះ​​​​​សន្ធោ​សន្ធៅ​កាល​ពី​ម៉ោង​​​ប្រមាណ​៣​និង​២០​នាទី​រសៀល​​ថ្ងៃទី​​១៣ មករា​​​ ។ ម្ចាស់​​ផ្ទះរ​ង​គ្រោះ​​ឈ្មោះ​ហង្ស​ ចាន់ធូ ភេ​ទ​ប្រុស អាយុ​៤០ឆ្នាំ។

ក្រម​សីល​ធម៌​​អ្នក​នយោ​បាយ សម្ដេច​​តេ​ជោ​​គាំទ្រ​​និង​​ជំរុញ​​ឱ្យ​​មាន​ការ​​អនុ​​ម័​ត​​ជា​​ច្បាប់​ថែម​​ទៀត

Posted: 14 Jan 2013 09:10 PM PST

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ថ្លែង​ក្នុង​ពិធី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា
រាជធានីភ្នំពេញ ៖ ​សមេ្តច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​​​កម្ពុជា ​មាន​ប្រសាសន៍​ថា កាសែត​​ភ្នំ​ពេញ​ប៉ុស្តិ៍​សរសេរ​ថា «​គួរ​តែ​មាន​ក្រម​សីលធម៌​ចំពោះ​អ្នក​នយោបាយ​និ​យាយ​...​» ។ ​បើ​បាន​​ដូច្នេះមែន​គឺ​ល្អ​តែ​ម្តង ខ្ញុំ​ចូលចិត្ត​ណាស់​ពាក្យ​ហ្នឹង ...​ ។ បើ​មាន​ក្រម​សីលធម៌​គឺ​ជាការ​ល្អ​ហើយ​ចង​​ឱ្យ​ជាប់​ ឥឡូវ​ដាក់​មក​ដើម្បី​អនុម័ត​ជា​ច្បាប់​តែ​ម្តង បើ​អ្នក​ឯង​ហ៊ាន​ប្រើ​ភាសា​គ្មាន​សីលធម៌​គឺ​ត្រូវ​ជាប់​ទោស​ប៉ុន្មាន​...? តើ​

ពួក​ជ្រុល​និយម​សៀម​មួយ​ដំបស្វា​ព្យាយាម​បង្ក​អរិភាព​អ្នក​ភូមិ​ថៃ​200​នាក់​ប្រមូល​កម្លាំង​បណ្តេញ​រត់​រប៉ាត់​រប៉ាយ

Posted: 14 Jan 2013 09:00 PM PST

ក្រុមអ្នកភូមិថៃដុតទីងមោងតំណាងពួកជ្រុលនិយម 
រឿង​ក្តី​​ប្រាសាទ​ព្រះ​វិហា​រ​​​ដែល​​ប្រទេស​កម្ពុជា​​​​បាន​ដាក់​​​​ស្នើ​ឱ្យ​​​តុលាការ​​​​​ក្រុង​ឡា​អេ​​​ ​បក​ស្រាយ​​​​សាល​ដីកា​​ឆ្នាំ​​១៩៦២​​ ឡើង​វិញ​នោះ​ នៅ​ពាក់​​កណ្តាល​​ខែ​មេ​សា​​​ខាង​មុខ​​​​​ តុលាការ​នឹង​​​​បើក​សវនាការ​​សាកសួរ​​​មុន​នឹង​​​ឈាន​ទៅ​ដល់​​​ការ​បក​ស្រាយ​​សាល​ដីកា​ជា​ផ្លូវ​ការ​​​​នៅ​​ខែ​ធ្នូ​​​​ចុង​ឆ្នាំ​​​នេះ​ ។ សម្រាប់​​​​​ស្ថាន​ភាព​ក្នុង​ប្រទេស​​​​កម្ពុជា​​​​មាន​ការ​ស្ងប់​​​ស្ងាត់​​​​​ ព្រោះ​មាន​​​​ជំនឿ​​ទៅ​លើ​តុលាការ​​អន្ត​រ​ជាតិ​​​​ក្រុង​ឡា​អេ​​​​ ។ ផ្ទុយ​​​​ទៅ​​វិញ​​​នៅ​ប្រទេស​ថៃ​​​បែរ​ជា​​​មាន​ការ​​រំជើប​រំជួល​​​​​ និ​ង​

កង​ឆ្មាំ​​ឆ្នេរ​សមុទ្រ​​​កូរ៉េ​ខាង​ត្បូង​​សង្គ្រោះ​​នាវិក​​ចិន​14​នាក់

Posted: 14 Jan 2013 08:03 PM PST

ម៉ាស៊ីន​​ឃោស​នា​ក្នុង​ស្រុក​រាយ​ការណ៍​ថា កង​ឆ្មាំ​​ឆ្នេរ​សមុទ្រ​​កូរ៉េ​ខាង​ត្បូង​បា​ន​​ជួយ​សង្គ្រោះ​​នាវិក​ចិន​​១៤​នាក់​​នៃ​នាវា​នេសាទ​​​មួយ​គ្រឿង​​​​ដែល​លិច​​ក្នុង​ដែន​ទឹក​​កូរ៉េ​ខាង​ត្បូង​​​កាល​ពី​ព្រឹក​ថ្ងៃទី​១៤ មករា ។​​ទី​ភ្នាក់ងារ​​ព័ត៌​មាន​​​កូរ៉េ​ខាង​ត្បូង​​​​YONHAP ​រាយ​ការណ៍​ថា ​កង​ឆ្មាំ​​ឆ្នេរ​សមុទ្រ​​បាន​បញ្ជូ​ន​នាវា​ល្បាត​​​២​គ្រឿង​​​​ក្រោយ​ទទួល​​សំណើ​​សង្គ្រោះ​​នា​វេលាម៉ោង​​​២​រំលង​អធ្រាត្រ​​​ម៉ោង​ក្នុងស្រុក​​​ពី​នាវា​នេសាទ​​ចំណុះ​

អាជ្ញាធរ​ និងសមត្ថកិច្ច​​ក្រុងប៉ោយប៉ែត​​ចុះរៀបចំសណ្តាប់ធ្នាប់​ម្តុំ​រង្វង់​មូលដើម្បី​កែលំអ​សោភ័ណ​ភាពក្រុង​

Posted: 14 Jan 2013 08:02 PM PST

អាជ្ញាធរ​ និងសមត្ថកិច្ច​​ក្រុងប៉ោយប៉ែត​​ចុះរៀបចំសណ្តាប់ធ្នាប់​ម្តុំ​រង្វង់​មូលដើម្បី​កែលំអ​សោភ័ណ​ភាពក្រុង​
ក្រុងប៉ោយប៉ែត ៖ ព្រឹក​ថ្ងៃទី១៥ មករា ២០១៣ ​អាជ្ញាធរ​ និងសមត្ថកិច្ច​ក្រុងប៉ោយប៉ែត ​បានចុះ​​រៀបចំ​សណ្តាប់ធ្នាប់​​តាមដងផ្លូវ​ ពិសេស​​ម្តុំ​ជុំវិញ​រង្វង់​មូល​ច្រកទ្វារ​​អន្តរជាតិ​​ប៉ោយប៉ែត ​ស្ថិតក្នុងភូមិ​​ប៉ោយប៉ែត និងក្បាល​ស្ពាន១ សង្កាត់​ប៉ោយប៉ែត ដើម្បីកែលំអ​សោភ័ណ​ភាពក្រុង ​ក៏ដូចជា​ច្រក​ទ្វារ​ទេស​ចរណ៍​ដ៏សំខាន់​ ​គឺច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។

គណបក្ស​ប្រជាជនខណ្ឌ​​ប្ញស្សីកែវ​នាំអំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយអគ្គិភ័យ​​នៅសង្កាត់​គីឡូម៉ែត្រ​លេខ៦​

Posted: 14 Jan 2013 07:10 PM PST

គណបក្ស​ប្រជាជនខណ្ឌ​​ប្ញស្សីកែវ​នាំអំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយអគ្គិភ័យ​​នៅសង្កាត់​គីឡូម៉ែត្រ​លេខ៦​
រាជធានីភ្នំពេញ ៖ រសៀល​ថ្ងៃទី១៤ មករា ២០១៣ ​គណៈ​កម្មាធិការ​បក្ស​ប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវ បាននាំអំណោយ​សង្គ្រោះបន្ទាន់​ទៅ​ចែក​ជូន​ដល់ប្រជាពលរដ្ឋ​​រងគ្រោះដោយ​សារអគ្គិភ័យ​ចំនួន​៣៩​គ្រួសារ​ និង​​១០នាក់​ជា​កម្មករ ដែល​រងគ្រោះ​ដោយអគ្គិភ័យ​​ឆាបឆេះ​លំនៅឋាន​កាលពី​វេលាម៉ោង១១ និង​៤០នាទីយប់ថ្ងៃទី​១២ មករា នៅក្នុង​ភូមិក្រោល​គោ ​សង្កាត់គីឡូម៉ែត្រ​លេខ៦ ខណ្ឌប្ញស្សីកែវ ។

ចេញពីរាំ​ក្នុងក្លិប​​កាន់​ដាវ​សាម៉ូរ៉ៃ ចាំ​គូ​ប្រកួតនៅ​មុខក្លិប​​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​

Posted: 14 Jan 2013 07:03 PM PST

សមត្ថកិច្ច​កំពុង​ធ្វើអន្តរាគមន៍​
រាជធានី​ភ្នំពេញ ៖ យុវជន​​មួយ​ក្រុម​មាន​​គ្នា​៥​នាក់​ប្រដាប់​ដោយ​ដាវ​សាម៉ូរ៉ៃ​កាន់​នឹង​ដៃ​នៅ​អង្គុយ​​ចាំ​មុខក្លិប​​វើល​ដាន់ ត្រូវ​សន្តិ​សុខ​ឃើញ​រាយ​ការណ៍​​ទៅ​នគរបាល​​ប៉ុស្តិ៍​​ទឹក​ល្អក់​ទី​៣ ចុះ​ឃាត់​ខ្លួន​យក​ទៅ​សាក​សួរ​ទាំង​យប់ ។ ​ហេតុការណ៍​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​១៥ មករា ២០១៣ នៅ​ចំណុច​​មុខក្លិប​​វើល​ដាន់ ​តាមបណ្តោយ​​ផ្លូវ​លេខ​២៧១ ​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌទួលគោក ។

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ជួប​សំណេះសំណាល​​ជា​មួយ​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ជា​លើក​ទី​២​

Posted: 14 Jan 2013 07:00 PM PST

ពិធី​ជួប​សំណេះសំណាល​​ជា​មួយ​យុវជន​ស្ម័គ្រ​ចិត្ត​
រាជធានី​ភ្នំពេញ ៖ អាជ្ញា​ធរ​ខណ្ឌ​ដូនពេញ​ ដឹក​នាំ​ដោយ​លោក​សុខ សម្បត្តិ ​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ​ហ៊ុន សែន ​​និងជាអភិ​បាល​​​ខណ្ឌ​ដូនពេញ​បាន​ជួប​សំណេះសំណាល​ជា​មួយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន សែន ​នៅសាល​ប្រជុំ​សាលា​ខណ្ឌ​ដូន ពេញ កាល​ពី​រសៀល​ថ្ងៃទី​១៤ មករា ២០១៣ ​ដោយមាន​ការ​អញ្ជើញ​​ចូលរួ​មពី​អភិ​បាល​រង ​កង​រាជអាវុធហត្ថ​​ នគរបាល​ខណ្ឌ និង​ចៅ​សង្កាត់​ទាំង​១១

មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​​សីហនុ បើក​វគ្គ​ពង្រឹង​​​សមត្ថ​​ភាព​ដល់​តំណាង​អាជីវ​ករ

Posted: 14 Jan 2013 07:00 PM PST

មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​​សីហនុ បើក​វគ្គ​ពង្រឹង​​​សមត្ថ​​ភាព​ដល់​តំណាង​អាជីវ​ករ
ខេត្ត​ព្រះ​សីហនុ ៖ ដើម្បី​ពង្រឹង​​​ និង​ពង្រីក​ធន​ធាន​មនុស្ស​លើ​វិស័យ​​​ទេសចរណ៍​​ មន្ទីរ​​​េទស​ចរណ៍​ខេត្ត ​​បាន​បើក​​វគ្គ​​បណ្តុះ​បណ្តាល​​​ជំនាញ​​​ផ្នែក​​​​បដិ​​​សណ្ឋារ​កិច្ច​​ដល់​តំណាង​​​អាជីវករ​​​ចំនួន​​​៧០​នាក់ ​មក​ពី​តាម​​​បណ្តា​​អាហារ​ដ្ឋាន ​សណ្ឋាគារ​​​​ផ្ទះ​សំណាក់​នានា​ ក្នុង​​​ក្រុង​ព្រះ​សីហនុ ។​​

មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​​រៀបចំ​សន្និ​សីទ​​កាសែត​​ស្តីពី​ការ​សម្ពោធ​យុទ្ធនា​ការ​ប្រតិទិន​​យុត្តិ​ធម៌ លោក​ម៉ម សូណង់​ដូ​

Posted: 14 Jan 2013 06:56 PM PST

រាជធានី​ភ្នំពេញ ៖ ​នៅវេលា​ម៉ោង​​១០​ព្រឹកថ្ងៃទី​១៥ មករា ២០១៣ ​នេះ​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​​មាន​រៀបចំ​​សន្និ​សីទ​កាសែត​​ស្តីពី​ការ​សម្ពោធ​​យុទ្ធនា​ការ «ប្រតិទិន​យុត្តិ​ធម៌​​លោក​ម៉ម សូណង់ដូ ​និង​​ការ​ប្រកួត​រចនា​កាត​ប៉ូស្តាល់» ​ដើម្បីជា​កិច្ច​គម្រប់​​រយៈ​ពេល​៦​ខែ ឬ​១៨៦​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ដែល​លោក​ម៉ម

ប៉ូលិស​ខណ្ឌ​ចំការ​មន​ឃាត់​ខ្លួន​​ជន​សង្ស័យ​លួច​កាច់​សោ​​​ម៉ូតូ​2នាក់​​​នៅ​កោះ​ពេជ្រ

Posted: 14 Jan 2013 06:45 PM PST

ជនល្មើសត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​លួច​​កាច់​​​សោ.ក​​ម៉ូតូ​​​២នាក់ ​បាន​​ត្រូវ​នគរ​បាល​ប៉ុស្តិ៍​​ទន្លេ​បាសាក់​​ ខណ្ឌ​ចំការ​មន ​​​ឃាត់​ខ្លួន​​ភ្លាម​ៗ​ ខណៈ​​​​ពួក​​​​គេ​ធ្វើ​សកម្ម​ភាព​​​លួច​កាច់​សោ​.ក​ម៉ូតូ​​​មា៉ាក​​សេ​១២៥ ​​​ពណ៌​ខ្មៅ ​មួយ​គ្រឿង ​ស៊េរី​​២០១៣ ​ពាក់​ស្លាក​លេខ​​ភ្នំពេញ​1AC-1887 ​​នៅ​សួន​ច្បារ​​កោះ​ពេជ្រ ​​កាលពី​វេលាម៉ោង​​​​៨​និង​៣០នាទី​យប់ ​ថ្ងៃទី​១៣ មក​រា ។​​

​​ឃាត់​ខ្លួន​​​ជន​ជាតិវៀត​ណាម​​4​នាក់​​​លួច​ឆក់​ត្រី​នៅ​តំបន់​អភិរក្ស​ ​​ផ្សោត​ និង​ត្រីពូជ​

Posted: 14 Jan 2013 06:30 PM PST

ជនល្មើសត្រូវបានចាប់ខ្លួន
ខេត្ត​ក្រចេះ​ ៖ ​​កម្លាំង​សមត្ថកិច្ច​​ខណ្ឌ​រដ្ឋ​បាល​ជលផល​​សហការ​​ជាមួយ​​កម្លាំង​​ឆ្មាំ​ទន្លេ​មេគង្គ​​​​ ​​បាន​​ចាប់​​​ឃាត់​ខ្លួន​​​ជន​ជាតិ​វៀត​ណាម​ចំនួន​​៤នាក់​ ​កាលពី​វេលា​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​​១៤ មករា នៅ​ដង​ទន្លេ​​មេគង្គ​​ ខណៈ​​ពេល​​​​​ជន​ទាំង​​បួន​នាក់​​កំពុង​​​​​ធ្វើ​​​សកម្ម​ភាព​​​ឆក់​ត្រី​​​នៅ​ក្នុង​តំបន់​​អភិរក្ស​​សត្វ​ផ្សោត​ និង​តំបន់​​អន្លង់​ត្រីមេ​ពូជ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!