Koh Santipheap Daily

Koh Santipheap Daily


ប្រ​ធាន​សមា​គម​ ATPចុះចេញ​ពី​តំណែង​ដោយ​មូល​ហេតុ​សុខ​ភាព​​​​

Posted: 16 Jan 2013 12:02 AM PST

លោក Brad Drewettដែល​ជា​ប្រ​ធាន​សមាគម​កីឡា​វាយ​កូន​បាល់​អា​ជីព​បុរស​(ATP)​និយាយ​ថា ខ្លួន​បាន​សម្រេចចិត្ត​ចុះ​ចេញ​ពី​តំណែង​​បន្ទាប់​ពី​មាន​ជំ​ងឺ​ខ្សោយ​សាច់​ដុំ (motor neurone disease) ។ ទោះ​ជា​យ៉ាង​នេះ​ក្តី បុរស​ជាតិ​​អូ​ស្ត្រា​លី​​វ័យ​៥៤​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់​ថា គាត់​នឹង​បន្ត​កាន់​តំណែង​នេះ​ជា​បណ្តោះ​​អាសន្ន​រហូត​​រក​បាន​អ្នក​ជំ​នួស ។

បិទលំហាត់​ហ្វឹក​ហ្វឺន​ស្តី​ពី​ការ​សម្រប​សម្រួល​ និងផែន​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​​មហន្ត​រាយ​ និង​ចំនួយ​មនុស្ស​ធម៌

Posted: 15 Jan 2013 11:50 PM PST

រាជធានី​ភ្នំពេញ ៖ ​យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌​​មាន​របស់​ស្ថាន​ទូត​អាមេរិក​​ដែល​ចេញ​ផ្សាយ​នាថ្ងៃទី​១៦ មករា ​២០១៣ ​ឱ្យ​ដឹងថា នៅថ្ងៃទី​១៧ មករា ២០១៣ ​វេលា​ម៉ោង​​៣​រសៀល​​នៅ​សណ្ឋា​គារ​សាន់​វ៉េ ក្នុង​ក្រុង​​ភ្នំពេញ និង​មាន​រៀបចំពិធី​បិទ​លំហាត់​ហ្វឹក​ហ្វឺន​លើ​ការ​សម្រប​សម្រួល និង​គ្រោង​​ផែន​ការ​ផ្តល់ជំនួយ​សង្គ្រោះ​​មហន្តរាយ​ និងជំនួយ​មនុស្សធម៌ ។

ជន​ហិណ្ឌូ​​ច្រើន​លាន​នាក់​ប្រារព្ធ​ពិធី​ងូត​ទឹក​លាង​បាប​នៅ​ទន្លេ​​​គង្គា

Posted: 15 Jan 2013 11:50 PM PST

​
ជន​​ជាតិ​ហិណ្ឌូ​ជា​ច្រើន​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​ទន្លេ​​គង្គា​ ដើម្បី​ចូលរួម​ក្នុង​ពិធី​ងូត​ទឹក​​«​មហា​កុម្ភៈ​មេឡា​» ជា​ពិធី​ដ៏​​ធំ​នៅ​ក្នុង​ទីក្រុង​​អាល់​ឡា​ហា​បាត រដ្ឋ​ឧត្តរ​​ប្រទេស​​នៃ​ប្រទេស​​ឥណ្ឌា ។​​រយៈ​ពេល​តែ​៥៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ជន​ជាតិ​ហិណ្ឌូ​​ជា​ច្រើន​លាន​នាក់​​នឹង​ធ្វើ​ដំណើរ​​ទៅ​ចូល​រួម​​ពិធី​​មហា​កុម្ភៈ​ មេឡា ដែល​ជា​ពិធី​មួយ​សម្រាប់​លាង​បាប​ និង​បង្កើន​សិរី​មង្គល​ដល់​ជីវិត ។

បើក​ការ​ដ្ឋាន​​ស្ថាបនា​ផ្លូវ​បេតុង​​ និង​ប្រព័ន្ធ​​លូ​​ ក្នុងឃុំ​​ព្រែក​ខ្សាយ «ខ»

Posted: 15 Jan 2013 11:37 PM PST

ការបើក​ការ​ដ្ឋាន​​ស្ថាបនា​ផ្លូវ​បេតុង​​ និង​ប្រព័ន្ធ​​លូ​​
ខេត្ត​ព្រៃវែង ៖ ​ថ្ងៃទី ១៤ មករា ២០១៣ ​នៅឃុំ​ព្រែក​ខ្សាយ «ខ» ស្រុក​ពាមរក៍ ​មាន​រៀបចំ​ពិធី​សំណេះ​សំណាល​​ជា​មួយ​ក្រុម​បក្ស និង​បើក​ការ​ដ្ឋាន​ស្ថាបនា​​ផ្លូវបេតុង​​ និង​ប្រព័ន្ធ​លូ​អម​ផ្លូវ​នៅ​ក្នុងឃុំ​ព្រែក​ខ្សាយ «ខ» ​ស្រុក​ពាមរក៍ ៥​ខ្សែ​​ប្រវែង​​១.៣០០​ម៉ែត្រ ​ក្រោម​អធិបតី​ភាព​​​លោក​ហាស់ សារ៉េត ​អភិ​បាល​ខេត្ត​ព្រៃវែង និង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​លោក​សេង ​ឈួន ប្រតិភូ​​

កាស្មៀរ ៖ ​កង​ទ័ព​​ឥណ្ឌា​​បាញ់​ស្លាប់​ទាហាន​​ប៉ាគី​ស្ថាន​ម្នាក់​

Posted: 15 Jan 2013 11:32 PM PST

ទាហាន​​ប៉ាគី​ស្ថាន​​​ម្នាក់​កំពុង​​ល្បាត​​នៅ​ព្រំដែន​កា​ស្មៀរ​
កងទ័ព​​ប៉ាគី​ស្ថាន​​រាយ​ការណ៍​ថា ​ទាហាន​​របស់​ខ្លួន​ម្នាក់​​បាន​ត្រូវ​ស្លាប់​កាល​ពី​​ថ្ងៃទី​១៥ មករា ​ដោយសារ​ការ​បាញ់​​​​របស់​កង​ទ័ព​​ឥណ្ឌា​​​​នៅ​តាម​ខ្សែ​បន្ទាត់​​បែង​ចែក​ព្រំដែន​កា​ស្មៀរ ។​នេះ​ជា​​ឧប្បត្តិ​ហេតុ​បាញ់​ប្រហារ​គ្នា​លើក​ទី​៤ តាំង​ពី​ដើម​​ឆ្នាំ​២០១៣​​​​មក​​នៅ​តំបន់​​​​​រសើប​នេះ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​កងទ័ព​ប៉ាគី​ស្ថាន​អះអាង​ថា ទាហាន​​ប៉ាគី​ស្ថាន​​​​ម្នាក់​បាន​ស្លាប់​​ដោយ​សារ​ការ​បាញ់​ប្រហារ​​របស់​

កងរាជ​អាវុធហត្ថ​​រាជធានី​បើក​វគ្គ​​បំប៉ន​​ដល់​នាយ និង​ពល​អាវុធ​​ហត្ថ​

Posted: 15 Jan 2013 11:32 PM PST

ពិធី​បើក​វគ្គ​​បំប៉ន​​ដល់​នាយ និង​ពល​អាវុធ​​ហត្ថ​
រាជធានី​ភ្នំពេញ ៖ ​ថ្ងៃទី​១៥ មករា ២០១៣ ​នៅ​ទី​បញ្ជា​ការ​កង​រាជអាវុធហត្ថ​រាជ​ធានីភ្នំពេញ ​មាន​រៀបចំ​បើក​វគ្គ​បំពាក់​​បំប៉ន​ដល់​នាយ និង​ពល​​​អាវុធហត្ថ​​សម្រាប់​ឆមាស​ទី​១ នៅ​​ឆ្នាំ​២០១៣ ​ដែល​មាន​ផែន​ការ​​ធំៗ​៣​ចំណុច​សំខាន់ ។ ពិធី​នេះ​ធ្វើ​ឡើង​​ក្រោម​អធិបតី​​ភាព​លោក​វរ​សេនីយ៍​​ឯក ពង្ស សាវរិទ្ធ ​មេបញ្ជា​ការ​រង​តំណាង​ឱ្យ​​លោក​ឧត្តម​​សេនីយ៍​​ទោ យ៉ា គឹម​អីុ ​មេ​បញ្ជា​ការ​រង​កង​រាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​

កេសស្ល័រ​​ព្រម​ឡើង​ប្រ​កួត​ការ​ពារ​ខ្សែក្រវាត់​ជា​មួយ​ខាល ហ្វ្រច់​

Posted: 15 Jan 2013 11:25 PM PST

មីកគែល កេសស្ល័រនឹង​ឡើង​សង្វៀន​ប្រ​កួត​ជា​មួយ​ខាល ហ្វ្រច់​ជា​ថ្មី​ម្តង​ទៀត​ដោយ​ទី​កន្លែង​គឺ​នៅ​ប្រ​ទេស​អង់​គ្លេស ។ ឯសង្វៀន​និង​កាល​បរិច្ឆេទ​ប្រ​កួត​នៅ​មិន​ទាន់​បាន​កំណត់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ។ កេសស្ល័រ​និង​ខាល ហ្វ្រច់​ធ្លាប់​ជួប​​គ្នា​១​លើក​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១០​នៅ​ប្រ​ទេស​ដា​ណឺ​ម៉ាក​ហើយ​ដែល​លទ្ធផល​នា​ពេល​នោះ កេសស្ល័រ​ឈ្នះ​ដោយ​ពិន្ទុ​យ៉ាង​ប្រ​ផិត​ប្រ​ផើយ ។

Terranovaឈ្នះ​ដំ​ណាក់​ទី​10ប្រ​ណាំង​រថយន្ត​ Dakar Rallyនៅ​អា​ហ្សង់​ទីន​

Posted: 15 Jan 2013 11:23 PM PST

កីឡាករ​អា​ហ្សង់​ទីន Orlando Terranova​បញ្ជារថយន្ត BMW​របស់​ខ្លួន
កីឡាករ​អា​ហ្សង់​​ទីន​ Orlando Terranova​​ដណ្តើម​​បាន​ជ័យ​ជម្នះ​​​ជា​​លើក​ទី​១​​ក្រោយ​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​១០​ប្រ​ណាំង​រថយន្ត​ឆ្លង​កាត់​ផ្លូវ​ឧបសគ្គ​ Dakar Rally​​ឆ្នាំ​២០១៣​​​នៅ​ប្រទេស​​របស់​ខ្លួន​​កាល​ពី​ថ្ងៃ​​អង្គារ​ទី១៥​​​​​ខែ​មក​រា​​។ Terranova​ដែលបើក​បរ​ឱ្យ​ក្រុម​ X-raid BMWបាន​បញ្ចប់​ដំ​ណាក់​មាន​ចម្ងាយ​ផ្លូវ៣៥៣​គី​ឡូ​ម៉ែត្រ​ចេញដំណើរ​​ពីទី​ក្រុង Córdobaឆ្ពោះ​ទៅ​កាន់​ទី​ក្រុង La Rioja​

ចោរ​ជិះ​ម៉ូតូ​​ស្គូពី​ដើរ​លក់​ឃើញ​សមត្ថ​កិច្ច​​ភ័យ​រត់​ឡើង​ដំបូល​ផ្ទះ​ផ្អើល​ក្រុង​កំពង់ចាម​

Posted: 15 Jan 2013 11:16 PM PST

ជនសង្ស័យ
ខេត្ត​កំពង់ចាម​ ៖ ​លោក​ឧត្តម​សេនីយ៍​​ត្រី ឆាយ ​គឹម​សុន ស្នងការ​នគរបាល​​ខេត្ត​​បាន​ឱ្យ​​កង​​កម្លាំង​​ក្រុម​អន្តរាគមន៍​​ជិះ​រ​ថយន្ត​ល្បាត​​តាម​ផ្លូវ​នានា​​ក្នុង​ក្រុង​កំពង់​ចាម ដើម្បី​ពង្រឹង​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​​សង្គម ស្រាប់តែ​​ប្រទះឃើញ​ជនសង្ស័យ​​២​នាក់​កំពុង​ដើរ​​ពពាយ​នាយ​លក់​​ម៉ូតូ​​ម៉ាក SCOOPY ពណ៌ស មួយ​គ្រឿង ក្នុង​តម្លៃ​​១.៥០០​ដុល្លារ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៥ មករា ​២០១៣ ​ត្រង់​ចំណុច​កន្លែង​គួក​ជេរ​ម៉ូតូ​ ស្ថិត​ក្នុង​​​ភូមិ​ទី​១០ សង្កាត់​

រុស្ស៊ីបាញ់​បង្ហោះ​ផ្កាយ​រណប​យោធា​3គ្រឿង

Posted: 15 Jan 2013 11:14 PM PST

បាញ់​បង្ហោះ​កាំជ្រួច​បញ្ជូន​ផ្កាយ​រណប
កង​កម្លាំង​ការពារ​អាកាស​រុស្ស៊ី​ថ្លែង​ថា ​កាំជ្រួច​ធុន​ROKOT មួយ​ដែល​ផ្ទុក​ផ្កាយ​រណប​យោធា​៣​គ្រឿង​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៥ មករា ​ចេញពី​ទីតាំង​បាញ​់បង្ហោះ​PLESETSK នា​ភាគ​ខាង​ជើងរុស្ស៊ី ។ លោក​អាឡិច​សី ហ្សូ​ឡូទូឃីន​អ្នក​នាំពាក្យ​របស់​កង​កម្លាំង​​ការ​ពារ​​អាកាស​រុស្ស៊ី​អះអាង​​​ប្រាប់​ម៉ាស៊ីន​ឃោស​នា​​​ក្នុង​ស្រុក​ថា កាំ​ជ្រួច​

ជិះ​ម៉ូតូ​​​គេច​ប៉ូលិស​​​ដាក់ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​​បត់​ត្រឡប់​ក្រោយ​បុករថយន្ត​ឡង់គ្រី​ស្ស័រ​

Posted: 15 Jan 2013 11:10 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូស្មាស់វី ពណ៌ខ្មៅ ​ជិះគ្នា​២នាក់ ​អត់​ដាក់កញ្ចក់ អត់ពាក់មួកសុវត្ថិភាព ខណៈ​ពេលក្រឡេកឃើញសមត្ថកិច្ច​​ដាក់ប៉ុស្តិ៍​​ត្រួត ពិនិត្យ​​​អាវុធ​ជាតិផ្ទុះ​​​ ក៏បត់​​ត្រឡប់ក្រោយវិញ ​បណ្តាល​ឱ្យ​រថយន្ត​ឡង់គ្រីស្ស័រ​​​បុកចំពីមុខ​​ពេញទំហឹង រងរបួស​​ធ្ងន់ទាំង២នាក់ ។ គ្រោះថ្នាក់​នេះ​ កើតឡើង​​កាលពីវេលាម៉ោង​៩ ​និង​៥០នាទីយប់​ថ្ងៃទី១៥ មករា ២០១៣ ​មុខ​ក្រុមហ៊ុន​អ៊ុងហ៊ីង ​តាមវិថី​នេហរុ សង្កាត់វាលវង់ ​ខណ្ឌ​៧មករា​។

ដំណឹង​ជ្រើសរើសបុគ្គ​លិក​បក​ប្រែ​​អត្ថ​បទ​​ភាសា​អង់​គ្លេស​

Posted: 15 Jan 2013 11:03 PM PST

សា​រ​ព័ត៌​​កោះ​សន្តិ​ភាព​ត្រូវការ​ជ្រើសរើស​​​បុគ្គ​លិក​​បក​ប្រែ​អត្ត​បទ​ឯក​សារ​​ផ្សេងៗ​ជា​ភាសា​​អង់​គ្លេស​​ចំនួន​​១នាក់ លក្ខខណ្ឌ​ជ្រើស​រើស ៖

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៦ មករា ២០១៣

Posted: 15 Jan 2013 10:40 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៦ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ក្របី​រួច​ពី​កុង​ស៊ី​​ដើរ​វ័ធ​​ពល​រដ្ឋ​របួស​៣-៤​នាក់​ផ្អើល​នៅ​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វា

Posted: 15 Jan 2013 10:39 PM PST

ប្រជាពលរដ្ឋ​ជា​ច្រើន​នាំ​ចាំ​ក្របី​ដែល​វង្វេង​ចូល​ស្ពាន​ជ្រោយ​ចង្វា
​រាជធានី​ភ្នំពេញ ៖ ក្របី​មួយ​ក្បាល​រួចពី​កន្លែង​កុង​ស៊ី​​កាប់​សាច់​នៅ​ច្រាំង​ទន្លេ​​ជ្រោយ​ចង្វា​ខាង​​កើត​ដើរ​​វង្វេង​តាម​ស្ពាន​ជ្រោយ​ចង្វា​មក​ច្រាំង​តន្លេ​ខាង​លិច លុះ​ពេល​​មក​ដល់​រង្វ​ង់​​មូល​និម្មិត​​សញ្ញា​កាំភ្លើង​​កួច​​កាណុង ស្រាប់តែ​​ដើរ​វ័ធ​​ប្រជា​ពល​រដ្ឋ​របួស​៣-៤​នាក់ ​ត្រូវ​បាន​បញ្ជូន​​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​យ៉ាង​ប្រញាប់​ប្រញាល់ ។

អន្តរ​ក្រសួង​បើកកិច្ច​ពិភាក្សា​​សម្រួល​ការ​ធ្វើ​ដំណើរ​ និងដឹកជញ្ជូន​ភ្ញៀវទេសចរ​

Posted: 15 Jan 2013 10:31 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ ៖ នៅទីស្តីការ​ក្រសួង​ទេសចរណ៍​​កាលពីថ្ងៃទី​១៤ មករា ២០១៣ ​មន្ត្រី​អន្តរក្រសួង​​ និងផ្នែក​ពាក់ព័ន្ធ​បានចូលរួមក្នុង​ការ​ពិភាក្សា​​ស្តីពី​ការ​​សម្រួល​ការ​ធ្វើដំណើរ​ និងដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​​ បន្ទាប់ពីវិស័យ​​ឯកជនបានត្អូញត្អែរ​​អំពីសមត្ថកិច្ច​នៅ​តាម​ច្រក​​​​ព្រំ​ដែនមួយចំនួន​នៅ​បន្ត​ការ​រាំង​​ស្ទះ​​ដល់ដំណើរ​កម្សាន្ត​​របស់​ភ្ញៀវ​​ទេសចរ​​​ធ្វើដំណើរ​មកកាន់​​ប្រទេសកម្ពុជា ។ កិច្ច​ប្រជុំនោះ ក៏មានការអញ្ជើញ​​ចូលរួមពីលោក​រដ្ឋ​មន្ត្រីថោង ខុន ផងដែរ ។

រីកគី បឺន​រក​បាន​គូ​ប្រ​កួត​ថ្មី​នឹង​កំណត់​ឡើង​សង្វៀន​នៅ​ថ្ងៃ​ទី​16​​ខែ​មី​នាខាង​មុខ

Posted: 15 Jan 2013 10:22 PM PST

កីឡាករ​ស្កុតឡែនរីកគី បឺន
ជើង​ឯកស្ថា​ប័ន WBOទម្ងន់​ស្រាល​រីកគី បឺន​នឹង​ឡើង​សង្វៀន​ប្រ​កួត​ការ​ពារ​និង​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBFពី​កីឡាករ​មី​ហ្គែល វ៉ាស​ហ្គេស​នៅ​ថ្ងៃ​ទី​១៦​ខែ​មីនា​ខាង​មុខដោយ​ការ​ប្រកួត​​គ្រោង​​ធ្វើ​នៅ​សង្វៀន Wembley Arena​​ស្ថិត​ក្នុង​ទី​ក្រុង​ឡុងដ៍ ប្រ​ទេស​អង់​គ្លេស ។​

នាង​វ៉ូ​នី​អាកគី​ឈាន​ចូល​ជុំ​ទី​2​ប្រ​កួត​វាយ​កូន​បាល់​ក្រប​ខ័ណ្ឌធំ​ Australian Openនៅ​អូ​ស្ត្រា​លី​

Posted: 15 Jan 2013 10:20 PM PST

ីឡាការិនី​ដា​ណឺ​ម៉ាកកា​រ៉ូ​លីន វ៉ូ​នី​អាក់គ
អតី​ត​កីឡាការិនី​លំ​ដាប់​ទី​១​ពិភព​លោក​កា​រ៉ូ​លីន វ៉ូ​នី​អាកគី​ មាន​ឱកាស​បន្តជី​វិត​​ក្តី​សង្ឃឹម​របស់​ខ្លួន​ក្នុង​ក្រប​ខ័ណ្ឌធំ Australian Open បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​គូ​ប្រ​កួត​ទាំង​លំ​បាក​ក្នុង​ជុំ​ទី​១​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៥​មក​រា ។ ការ​ប្រកួត​ព្រឹត្តិ​ការ​ណ៍​ធំ​បើក​រដូវ​កាល​ថ្មី​នេះ​ត្រូវបាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង Melbourne ​ប្រ​ទេស​​អូស្ត្រា​លី ។

ទាហានបារាំង​1.700នាក់​ចូលរួម​ក្នុង​ប្រតិ​បត្តិការSERVALនៅ​ម៉ាលី​​

Posted: 15 Jan 2013 10:17 PM PST

កង​ទ័ព​​បារាំង​ចេញ​ទៅ​រួម​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​ម៉ាលី
រដ្ឋមន្ត្រី​ការពារ​ប្រទេស​បារាំង​លោក​JEAN YVES LE DRIAN អះអាង​កាលពី​ថ្ងៃ​ទី​១៥ មករា ​នៅ​ទី​ក្រុង​ប៉ារីសថា ​​ទាហាន​បារាំង​ចំនួន​១.៧០០នាក់​ហើយ​កាលពី​ថ្ងៃទី​១៥ មករា ​នោះ​ចូលរួម​ក្នុងប្រតិ​បត្តិការ​ឈ្មោះ​SERVAL​ដើម្បី​វាយ​​រុញ​ច្រាន​ពួក​អ៊ិស្លាម​និយម​នៅ​ម៉ាលី​​ដោយ​ក្នុង​ចំនួន​នេះ​ទាហាន​បារាំង​៨០០​នាក់​ស្ថិតក្នុង​ដែន​ដី​ម៉ាលី ។

អាង​យប់​ស្ងាត់​កាមរី​ឆ្លាម​បត់​ឆ្វេង​ជិះ​លើ​ផ្លូវ​បញ្ច្រាស​បុក​ម៉ូតូ​ឌ្រីមសេ​១២៥​

Posted: 15 Jan 2013 10:12 PM PST

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​
រាជធានី​ភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម ពណ៌ស្ករ ​​បើ​ក​ដោយ​បុរស​ម្នាក់​អាង​តែ​យប់​ស្ងាត់​បត់​ឆ្វេង​ជិះ​​លើ​ផ្លូវ​បញ្ច្រាស​ទៅ​បុក​ម៉ូតូ​ឌ្រី​សេ​១២៥ ​ស៊េរី​២០១១ ​ពណ៌ខ្មៅ ​ចំពី​មុខ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​​រង​របួស​ធ្ងន់​ ចំណែកអ្នក​បើក​​រថយន្តគេច​ខ្លួន​បាត់ ។ គ្រោះថ្នាក់​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​​១​និង​២០​នាទីរំលងអធ្រាត្រ​​ឈានចូលថ្ងៃទី​​១៦ មករា ២០១៣ នៅចំណុច​​វិថី​សុធារស​កែង​មហាវិថីព្រះ​សីហនុ ក្នុងសង្កាត់​​ទន្លេបាសាក់ ​ខណ្ឌចំការមន។

តូយ៉ូតា Prius បុក​អូស​ជាប់​ម៉ូតូឌ្រីម​សេ​១២៥ នៅកណ្តាល​ស្តុប​ផ្សារ​អូរ​ឫស្សី របួស​ស្រាល​២​នាក់​

Posted: 15 Jan 2013 10:10 PM PST

មនុស្សជាច្រើនចោមរោមមើល​នៅ​កន្លែងកើតហេតុ​
រាជធានី​ភ្នំពេញ ៖ រថយន្ត​តូយ៉ូតា​​ Prius ​ពណ៌ស្ករ ​បើក​​ដោយ​​នារីវ័យ​ក្មេង​ស្រស់​ស្អាត​២​នាក់​បុក​ម៉ូតូ​ឌ្រីម​សេ១២៥ ​ពណ៌ខ្មៅ ​ជិះគ្នា​​២​នាក់ អូស​ជាប់​ពី​មុខ​រថយន្ត​ប្រមាណ​​១០​ម៉ែត្រ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូរង​របួស​ស្រាល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​​១០​និង​៣០​នាទី​​​យប់​ថ្ងៃទី​​១៥ ​មករា ២០១៣ នៅ​ចំណុច​ស្តុប​ផ្សារ​ឫស្សី តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស កែង​ផ្លូវ​លេខ​​១៨២ ​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

រថយន្តបែន​ដឹក​ខ្សាច់​បើក​លឿន​​ជ្រុល​ទៅ​បុក​រថយន្តតាកូម៉ា​

Posted: 15 Jan 2013 10:07 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកណ្តាល ៖ រថយន្ត​បែនដឹក​ខ្សាច់​ម៉ាក​នីស្សាន់​ មួយ​គ្រឿង​បាន​បើក​​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​​ជ្រែ​គេ​ឯង​គ្រប់​គ្នា​ហើយ​បាន​វាក់​ជា​មួយ​រថយន្ត​ម៉ាក​តា​កូម៉ា មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើក​បរ​បញ្ច្រាស​ទិ​សគ្នា រួច​ក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឱ្យ​រង​នូវការ​ខូច​ខាត​រៀងៗ​ខ្លួន​ ប៉ុន្តែ​​មិន​ធ្វើ​ឱ្យ​អ្នក​​បើក​បរ​រថយន្ត​ទាំង​២​រង​របួស​នោះ​ឡើយ ។

អេ អឹម ខេ ផ្តល់​​អត្រា​​ការ​ប្រាក់​​សន្សំ​ខ្ពស់​រហូត​ដល់​១២​%

Posted: 15 Jan 2013 10:04 PM PST

​ក្រុម​អេ អឹម ខេ ផ្តល់​អត្រា​ការ​ប្រាក់​សន្សំខ្ពស់​រហូត​ដល់​​១២%
រាជធានី​ភ្នំពេញ ៖ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ ​កំពុង​តែ​ផ្តល់​​​សេវា​ប្រាក់​​សន្សំ​ដែល​មាន​អត្រា​ការ​ប្រាក់​រហូត​ដល់​១២% ​ដែល​ជា​អត្រា​​ការ​ប្រាក់​សន្សំខ្ពស់​មិន​ធ្លាប់​មាន​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ​ទូទាំង​ប្រទេស ។ ​អេ អឹម ខេ ​ផ្តល់​សេវា​ប្រាក់​សន្សំ​នេះ​ក្នុងគោល​​បំណង​ចូល​រួម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​ជាតិ​តាម​រយៈ​​ការ​ផ្សព្វផ្សាយ​​ពី​របៀប​សន្សំ​​ប្រាក់​ដែល​ជា​មធ្យោ​បាយ​​មួយ​

តុលាការ​​​កំពូល​ប៉ាគី​ស្ថាន​​​ចេញបញ្ជា​​ចាប់​ខ្លួន​​នាយក​រដ្ឋមន្ត្រី​​

Posted: 15 Jan 2013 08:55 PM PST

នាយក​រដ្ឋមន្ត្រី​​​ប៉ាគីស្ថាន​
សារព័ត៌​មាន​​​ក្នុង​ស្រុក​​រាយការណ៍​ថា តុលា​ការ​កំពូល​​ប៉ាគីស្ថាន​​​កាល​ពី​រសៀល​​ថ្ងៃទី​​១៥ មករា ​បាន​ចេញ​បញ្ជា​ដល់​​អាជ្ញាធរ​​ដែល​ទាក់​ទិន​ឱ្យ​ចាប់​ខ្លួន​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​​​លោក​​រ៉ាចា​​ព័រ​​វេស អាស្ត្រាហ្វដោយ​សារ​លោក​ជាប់​ទាក់​ទិន​នឹង​រឿង​អាស្រូវ​​ខាង​ថាម​ពល​មួយ​ ។

ប៉ូលិស​ចុះបង្រ្កាប​ការលក់ស៊ីឌី​​ និង ​វីស៊ីឌី ខុសច្បាប់​នៅក្នុង​ផ្សារទួល​ទំពូង

Posted: 15 Jan 2013 08:47 PM PST

ប៉ូលិស​ចុះបង្រ្កាប​កន្លែងលក់ស៊ីឌី​​ និង ​វីស៊ីឌី ខុសច្បាប់​ដែលដាក់លក់នៅកែងផ្សារទួល​ទំពូង​ ស្ថិក្នុង​សង្កាត់ទួល​ទំពូង១ ខណ្ឌចំការមន​ កាលពី​វេលាម៉ោង​១១ព្រឹក​ ថ្ងៃទី១៦​ មករា ២០១៣​​ ប្រមូលបាន​ស៊ីឌី និង​ វីស៊ីឌី ក្លែងក្លាយ (ចតចម្លង) ជាច្រើនសន្ធឹកសន្ធាប់។​

ជនជាតិ​ចិន​រវល់​ចុច​ទូរស័ព្ទ​​បើក​រថយន្ត​ទៅ​បុក​ស្ត្រី​វ័យ​ចំណាស់​​ដើរ​ឆ្លង​ផ្លូវ​

Posted: 15 Jan 2013 07:54 PM PST

សមត្ថកិច្ច​កំពុងធ្វើ​​អន្តរាគមន៍​
រាជធានី​ភ្នំពេញ ៖ រថយន្ត​​វីហ្គោ ពណ៌ទឹកប្រាក់ បើក​ដោយ​ជនជាតិ​ចិន រវល់​​តែ​ចុច​ទូរស័ព្ទបាន​បើក​​​ទៅ​បុក​ស្ត្រីវ័យ​​ចំណាស់​ម្នាក់​ដើរ​​ឆ្លង​ផ្លូវ​បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់ ។ គ្រោះថ្នាក់​​នេះបាន​កើតឡើង​​កាលពីវេលា​ម៉ោង​​៩​និង​១៥​នាទី​យប់​ថ្ងៃទី​​១៥ មករា ​២០១៣ នៅ​ខាងត្បូង​សាលា​ពេទ្យ​​តាម​បណ្តោយ​​មហា​វិថី​​ព្រះ​មុនីវង្ស ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ។

​​​សំ ប៉ូលីដា ​​ព្រួយ​រឿង​មិន​ទាន់​មាន​​កូន​ ហើយ​​រឹត​តែ​បាត់​ឱកាស​ព្រោះ​​ស្វាមីរវល់​ទៅតាមខេត្ត​​

Posted: 15 Jan 2013 07:44 PM PST

អ្នកនាងសំ ប៉ូលីដា និងស្វាមី
រាជធានី​ភ្នំពេញ​ ៖ ​​នាង​សំ ប៉ូលីដា ​​​តាំង​ពី​រៀប​ការ​​​រួចមក​​​​ហាក់​បី​ដូច​​​​​ជាមាន​​​​យីអ៊ុន​​​ល្អ​ជាង​​មុន​ ​​ដោយ​ពេល​ខ្លះ​រវល់​​ស្ទើរ​​​រក​​​ពេល​សម្រាក​​គ្មាន​ ទាំង​ការ​ច្រៀង​​​កាត់​សក់​ និង​​ច្រៀង​​នៅ​ក្រៅ​ប្រទេស​​​​ ។ ​ទោះជា​​យ៉ាង​ណាក្ដី​​នាង​កំពុង​​​ព្រួយ​​បារម្ភ​​​​រឿង​មិន​ទាន់​​មានកូន​ក្រោយ​​ពី​រៀប​ការ​​រួច​​​ច្រើន​​​​ខែ​មក​នេះ ។

លោក​ហម ឈរ៉ា អំពាវនាវសិល្បករ-​ សិល្បការិនី​​ជៀសឱ្យឆ្ងាយពីរឿងអាស្រូវ

Posted: 15 Jan 2013 07:40 PM PST

លោក​ហម ឈរ៉ា
រាជ​ធានី​ភ្នំពេញ​ ៖ តារាសម្តែងជើង​ចាស់​ និង​មិន​ធ្លាប់​មានរឿងអាស្រូវពីមុន​មក​ គឺ​លោក​ហម ឈរ៉ា បាន​អំពាវនាវ​ដល់​សិល្ប​ករ​-​សិល្ប​ការិនី​ខ្មែរ ត្រូវ​​ជៀស​ឲ្យ​ឆ្ងាយ​ពី​រឿង​អាស្រូវ​ផ្ទាល់​ខ្លួន​​​ដែល​ជា​មូល​ហេតុ​សំខាន់នាំ​ឲ្យ​បាត់​បង់​តម្លៃ​សិល្បៈ និង​សីល​ធម៌​ប្រពៃណីខ្មែរ ។ ​​

ឆ្កែ​កំពុង​ស្វែង​រក​ម្ចាស់​​ថ្មី​ទៅ​ចិញ្ចឹម​នៅ​កោះ​តៃ​វ៉ាន់

Posted: 15 Jan 2013 07:38 PM PST

ឆ្កែ​កំពុង​ស្វែង​រក​ម្ចាស់​​ថ្មី​ទៅ​ចិញ្ចឹម​នៅ​កោះ​តៃ​វ៉ាន់
ក្រុម​អភិរក្ស​សត្វ​នៅ​តៃ​បិុ កោះ​តៃ​វ៉ាន់​ រៀប​ចំ​ពិធី​ជួប​ជុំ​គ្នា​រវាង​មនុស្ស​ល្បីៗ​នៅ​ក្នុង​តំបន់​ ដើម្បី​រក​មនុស្ស​មក​​ទទួល​យក​ឆ្កែ​គ្មាន​ទី​ជម្រក​ទៅ​ចិញ្ចឹម​​ដោយ​ឥត​គិត​ថ្លៃ ។ ប្រជា​ជន​មួយ​ចំនួន​នៅ​អឺរ៉ុប និង​អាស៊ី​មាន​ការ​ពេញ​និយម​​ចិញ្ចឹម​សត្វ​ ព្រោះ​ពួក​​គេ​យល់ថា សត្វ​ទាំង​ឡាយ​នឹង​ក្លាយ​ជា​បន្ទុក​មួយ​ជួយ​សម្រាល​​ក្តី​កង្វល់​របស់​ពួក​គេ​បាន​មួយ​កម្រិត ៕

​ត្រីធូណាយក្ស​​បំបែក​ឯ​តទគ្គកម្ម​​ដេញ​ថ្លៃ​​បាន​1,7លាន$

Posted: 15 Jan 2013 07:36 PM PST

​ត្រីធូណាយក្ស​​បំបែក​ឯ​តទគ្គកម្ម​​ដេញ​ថ្លៃ​​បាន​1,7លាន$
កាល​​ពីថ្ងៃទី​​៥ មករា ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​​បរ​ទេស​​​ផ្សាយថា ​ត្រី​ធូណាយក្ស​​មាន​ព្រុយ​​ពណ៌​ខៀវ​​​មួួ​យ​ក្បាល​អាច​ដេញ​ថ្លៃ​​បាន​​ប្រហែល​​១,៧​​​លាន​ដុល្លារ​​ ខ្ពស់ជាង​​​ឯតទគ្គកម្ម​​ឆ្នាំ​មុន​​ជិត​​៣​ដង​​​​​នៅ​ក្នុង​កា​រ​ដាក់​​ដេញ​ថ្លៃ​​លើ​ទី​ផ្សារ​​ត្រី​ និង​​​អាហារ​សមុទ្រ​​ដ៏ធំ​នៅ​​លើ​ពិភព​លោក​​​​ក្នុង​ទី​ក្រុង​​តូក្យូ​​ ​ប្រទេស​​ជប៉ុន​​ ​។​​លោក​​​រៀវ​ជី​​យ៉ាគី​អាជ្ញាធរ​​ក្នុ​​ង​ទី​ផ្សារ​​ត្រី​ស៊ីគី​ជី ​នៅ​ទីក្រុង​​តូក្យូ​ ប្រទេសជប៉ុន​​​បាន​ថ្លែង​

ប្រកួត​ចាប់​ពស់​ថ្លាន់​ដែល​រាត​ត្បាត​នៅ​​​​អាមេរិក​

Posted: 15 Jan 2013 07:35 PM PST

​ប្រកួត​ចាប់​ពស់​ថ្លាន់​ដែល​រាត​ត្បាត​នៅ​​​​អាមេរិក​
សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា មាន​អ្នក​ចូល​រួម​ចុះ​ឈ្មោះ​ប្រកួត​ជិត​៨០០​នាក់​ ក្នុង​ការ​ចាប់​ពស់​ថ្លាន់ នៅ​បឹង​អេវើ​ក្លេត ដោយ​មាន​គណៈ​កម្ម​ការ​អភិរក្ស​សត្វ​ព្រៃ​ និង​សត្វ​ទឹក​ ក្នុង​រដ្ឋ​ផ្ល​រីដា ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​នោះ ក្នុង​រយៈ​ពេល​១​ខែ ចាប់​ពី​ថ្ងៃ​ទី​១២ មករា​ រហូត​ដល់​ថ្ងៃ​ទី​១០ កុម្ភៈ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!