Koh Santipheap Daily

Koh Santipheap Daily


IOCសុំ​ឱ្យ​​កីឡាករ​អាម​ស្ត្រង​សង​មេដាយ​អូ​ឡាំ​ពិក​ឆ្នាំ២០០០មក​ខ្លួន​វិញ

Posted: 17 Jan 2013 11:34 PM PST

​គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​អន្តរជាតិ​(IOC)​កាល​ពី​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍​នេះ​បាន​សុំឱ្យ​កីឡាករ​ប្រ​ណាំង​កង់​អា​មេរិក​ឡេន អាម​ស្ត្រង​សង​មក​ខ្លួន​វិញ​នូវ​មេដាយ​សំ​រឹទ្ធ​ិអូ​ឡាំ​ពិក​ក្រុង​ស៊ីដ​នី​ឆ្នាំ ២០០០ ។ កាល​ពី​ខែ​តុ​លា​ឆ្នាំ​កន្លង​ទៅ អាម​ស្ត្រង​ត្រូវ​បាន​ដក​ហូត​យក​ពាន​ Tour de Franceទាំង​៧​ព្រម​ទាំង​ទទួល​បម្រាម​ប្រ​ណាំង​មួយ​ជី​វិត​ក្រោយ​ពី​ភ្នាក់​ងារ​ប្រ​ឆាំង​សារ​ធាតុ​ហាម​ឃាត់​សហ​រដ្ឋ​អា

នាង​អា​ហ្សា​រេន​កានិង​នាង​ស៊េរី​ណា​ឈាន​ចូល​ជុំ​ទី​3ប្រ​កួត​វាយ​កូន​បាល់​ក្រប​ខ័ណ្ឌធំ Australian Openនៅ​អូ​ស្ត្រា​លី​

Posted: 17 Jan 2013 11:33 PM PST

កីឡាការិនី​ការ​ពារ​ជើង​ឯក​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​ និង​នាង​ស៊េរី​ណា វីលៀម ​បាន​ឆ្លង​ចូល​ដល់​ជុំ​ទី​៣​នៃ​ព្រឹត្តិ​ការ​ណ៍​ធំ​ផ្តើម​រដូវ​កាល Australian Open​ បន្ទាប់​ពី​យក​ឈ្នះ​គូ​ប្រ​កួត​រៀង​ៗ​ខ្លួន​ក្នុង​ជុំ​ទី​២កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​ទី​១៧​ ខែ​មក​រា ​កន្លង​មក ​។ នៅ​លើ​ទី​លាន​ប្រ​កួត​ក្រុង​ Melbourneប្រ​ទេស​អូ​ស្ត្រា​លី ​នាង​អា​ហ្សារេន​កា ​ក្នុង​នាម​ជា​កីឡា​ការិនី​លំ​ដាប់​ទី​១​ពិភព​លោក​​ បាន​ប្រើ​បច្ចេក​​

​R​omaឈ្នះ​ដំ​ណាក់​ទី​12ខណៈ Peterhansel បន្ត​នាំ​មុខ​លើ​តារាង​ថិរវេលា​សរុប ប្រ​ណាំង​រថយន្ត​ Dakar Rally

Posted: 17 Jan 2013 11:32 PM PST

កីឡាករ​អេស្ប៉ាញ Nani Romaបាន​ក្លាយ​ជា​អ្នក​បើក​បរ​លឿន​ជាង​គេ​បំ​ផុត​ក្នុង​ដំ​ណាក់​​​ទី​១២ ដែល​មាន​ចម្ងាយ​ផ្លូវ​៣១៩​គីឡូ​ម៉ែត្រ​ចេញ​ពី​ទី​ក្រុង Fiambaláឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Copiapó​ប្រ​ទេស​អា​ហ្សង់​ទីន​​ បន្ទាប់​ពី​ប្រើ​អស់​ថិរវេលា​តិច​ជា​ង​គេ​បំ​ផុតគឺ ៣​ម៉ោង​៣៦​នា​ទី​និង​៣៤​វិ​នា​ទី​ ។

​ឱក សុគន្ធ​កញ្ញា ​ចុះ​​កិច្ច​សន្យា​​​​ទទួល​តំណែង​​តារា​ផ្សព្វ​ផ្សាយ​ទូរស័ព្ទ​របស់​Samsung

Posted: 17 Jan 2013 11:30 PM PST

​ឱក សុគន្ធ​កញ្ញា ​ចុះ​​កិច្ច​សន្យា​​​​ទទួល​តំណែង​​តារា​ផ្សព្វ​ផ្សាយ​ទូរស័ព្ទ​របស់​Samsung
រាជ​ធានី​ភ្នំពេញ​៖ ​បន្ទាប់​ពី​Samsung ចាប់​ដៃ​​សហការ​​ដោយ​ជោគ​ជ័យ​ និង​ចុះ​​​​​កិច្ច​សន្យា​​​ ​ជាមួយ​កំពូល​​តា​រាចម្រៀង​​ស្រី​​ល្បីឈ្មោះ​​សុគន្ធ នីសា ​​​ឱ្យ​​​ធ្វើជា​តា​​រា​ផ្សព្វ​ផ្សាយ​​ផលិត​ផល​​(Brand Ambassador)​​ របស់ខ្លួន​​តាំង​ពី​ឆ្នាំ​​២០១១កន្លង​មក​​ ស្រាប់​តែ​ថ្មី​ៗនេះ​​ក្រុម​ហ៊ុន​បច្ចេក​​វិទ្យា​​របស់​កូ​រ៉េ​កំពុ​ង​រីក​ដុះ​ដាល​​​ប្រជាប្រិយ​មួយ​នេះ​ចុះ​​​​កិច្ច​សន្យា​​ជាមួយ​កញ្ញា​ឱក សុគន្ធ​កញ្ញា​​ បន្ថែម​ទៀត ។​

ជាប់​ចោទ​​ចាប់​រំលោភ​ប្អូន​ថ្លៃ​ថា​ព្រម​ព្រៀង ​​ប៉ូលិស​​ថា​ខុស​​នឹង​​ច្បាប់​ឯក​ព័ន្ធ​​ភាព​

Posted: 17 Jan 2013 11:15 PM PST

ជាប់​ចោទ​​ចាប់​រំលោភ​ប្អូន​ថ្លៃ
ក្រុង​ប៉ោយ​ប៉ែត ៖ ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត​​​បាន​​​ឃាត់​ខ្លួន​​បុរស​ម្នាក់​​ដែល​​​ជាប់​ចោទ​​​ចាប់​រំលោភ​​ប្អូន​ថ្លៃ​​ កាល​ពី​វេលា​ម៉ោងជាង​​​​៤​រសៀល​​ថ្ងៃទី​​១៦ មករា បន្ទាប់​​​ពី​ទទួល​ពាក្យ​​បណ្តឹង​​ពី​នារី​រង​គ្រោះ​​ថា​​​​ បានចាប់​​​រំលោភ​​នាង​​នៅ​​ព្រឹក​ថ្ងៃទី​១២ មករា​ ខណៈ​បង​ស្រី​បង្កើត​​​រវល់​ទៅ​ធ្វើ​ការ​នៅ​កាស៊ីណូ ។

ផ្ទុះកង់​​ត្រាក់ទ័រ​លាន់ដូចផ្ទុះ​គ្រាប់បែកណ្តាល​រាជធានីភ្នំពេញ​បង្កការ​ភ្ញាក់ផ្អើល​

Posted: 17 Jan 2013 11:06 PM PST

ផ្ទុះកង់​​ត្រាក់ទ័រ​លាន់ដូចផ្ទុះ​គ្រាប់បែកណ្តាល​រាជធានីភ្នំពេញ​បង្កការ​ភ្ញាក់ផ្អើល​
រាជធានីភ្នំពេញ ៖ ស្នូរ​ផ្ទុះលាន់​​ឮ​កក្រើក​ដូចផ្ទុះគ្រាប់បែក​​នៅកណ្តាល​​រាជធានីភ្នំពេញ ដែលម្នាក់ៗ​បានចោលភ្នែក​ទៅរក​សំឡេង​ផ្ទុះ និងបង្កឱ្យ​មានការ​​ភ្ញាក់ផ្អើល​​ តាមពិត​នេះជាការផ្ទុះ​កង់ត្រាក់ទ័រ​ដែលគេ​សប់ខ្យល់លើ​ស​គីឡូ ។ ហេតុការណ៍នេះ បានកើតឡើង​​កាលពីវេលាម៉ោង​៥ និង​១០នាទី​ល្ងាច​​ថ្ងៃទី១៧ ​មករា ២០១៣ ​នៅ​​​ផ្ទះលក់​សំបកកង់រថយន្ត​​គ្រប់ប្រភេទ​​យីហោ​ជ័យ ខ្លឹង ​ដែល​

មន្ត្រី​មន្ទីរ​សាធារណការ​បើក​រថយន្ត​វីហ្គោ​បុក​បង្កាន់ដៃ​ស្ពាន​

Posted: 17 Jan 2013 11:03 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ក្រចេះ ៖ មនុស្ស​​២​នាក់​បានរងរបួស​​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​ ដោយ​​បើក​រថយន្ត​វីហ្គោ​​ទៅ​បុក​​បង្កាន់​ដៃ​ស្ពាន​ថ្ម​កាល​ពី​យប់​ថ្ងៃទី ១៧ មករា ២០១៣ នៅលើ​កំណាត់ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ភូមិ​សំរ៉ង ឃុំ​ឃ្សឹម ស្រុក​ស្នួល ។ នគរបាល​ចរា​ចរ​ស្រុក​ស្នួល​បាន​ឱ្យ​ដឹងថា រថយន្តបង្ក​​ហេតុ​​ម៉ាក​វី​ហ្គោ​២​បាំង​កន្លះ​ ពណ៌ស ​ក្នុង​ដំណើរពី​​ជើង​ទៅ​ត្បូង​ពី​ក្រចេះ-ស្នួល។ ​រថយន្ត​មួយ​

គ្រូ​ហ្វឹក​ហ្វឺន​ដោះ​មីន​​​អាមេរិក​​​​2​នាក់​ដែល​​របួស​ធ្ងន់​​​បញ្ជូន​ទៅ​ប្រទេស​ថៃ

Posted: 17 Jan 2013 11:00 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ​គ្រូហ្វឹក​ហ្វឺន​​​ដោះ​មីន​ និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​​​ផ្ទុះ​ជា​ជន​ជាតិ​​អាមេរិក​២​នាក់​​​ ដែល​រង​របួស​ធ្ងន់​​​ក្នុង​​ហេតុ​ការណ៍​​ផ្ទុះ​គ្រាប់​​​​ទំហំ​២៣​មីល្លី​ម៉ែត្រ​​​​ កាល​ពី​ថ្ងៃ​អង្គារ​​ទី​​១៥ មករា​កន្លង​មក​​​នៅ​មជ្ឈមណ្ឌល​​បណ្តុះ​បណ្តាល​​ស៊ីម៉ាក​់​ដែល​មាន​​​​ទីតាំង​​​នៅ​ភូមិ​​ម៉ុង​បារាំង​ ឃុំ​ប្អេរ​ ក្រុង​កំពង់​ឆ្នាំង ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន​បញ្ជូន​តាម​ឧទ្ធម្ភាគ​ចក្រ​​មក​កាន់​មន្ទីរពេទ្យ​​កាល​​់​ម៉ែត​ដើម្បី​សង្គ្រោះ​បន្ទាន់​​​​​​ ។

​​បិទ​វគ្គ​​បណ្ដុះ​បណ្ដាល​​ក្រម​សីលធម៌​ និង​នីតិវិធី​​ប្រតិបត្តិ​របស់​ដូន​ជីខ្មែរ​

Posted: 17 Jan 2013 10:45 PM PST

​​បិទ​វគ្គ​​បណ្ដុះ​បណ្ដាល​​ក្រម​សីលធម៌​ និង​នីតិវិធី​​ប្រតិបត្តិ​របស់​ដូន​ជីខ្មែរ​
ខេត្តកណ្ដាល​ ៖​​ ការ​បណ្តុះ​បណ្តាល​ស្តី​ពី​ក្រម​សីលធម៌​ និង​វិធី​ប្រតិ​បត្តិ​របស់​ដូន​ជី​ខ្មែរ​ដែល​​មាន​រយៈ​ពេល​បី​ថ្ងៃ​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​​​ក្នុង​ស្មារតី​ចូល​រួម​លើក​ស្ទួយ​​និង​អភិរក្ស​វប្ប​ធម៌​​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​ ​។ ​ពិធី​បិទ​វគ្គ​នេះ​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​ លោក​​មិន​ ឃិន ​​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​ និង​សាស​នា​​ កាល​ពីរ​សៀល​ថ្ងៃទី១៦​ មករា​​ ដោយ​មាន​សិក្ខាកាម​ចំនួន​២៦៩​នាក់​ ។

បង្ក្រាប​បទ​ល្មើស​​នេសាទ​​តាមដង​ទន្លេ​តូច​ចាប់​បាន​​ជនជាតិ​វៀតណាម​​ម្នាក់​

Posted: 17 Jan 2013 10:35 PM PST

បុរស​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​
ខេត្ត​​ព្រៃវែង ៖ អនុ​វត្តន៍​តាម​អនុ​សាសន៍​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ​យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​​កសិ​កម្ម និង​​ជន​បទ​​ស្តីពី ការ​អនុ​វត្តន៍​គោល​​នយោ​បាយ​​កែ​ទម្រង់​​ និង​ស៊ី​ជម្រៅទៅ​លើ​វិស័យ​​ជល​ផល កាល​ពី​ថ្ងៃទី​១៧ មករា​ ២០១៣ ​មន្ត្រីជល​ផល​ដឹកនាំ​ដោយ​លោក​សេង សំអឿន ​នាយ​រង​ខណ្ឌរដ្ឋ​បាល​ជល​ផល​ខេត្ត​ លោក​សឿ វិចិត្រ ​នាយ​រង​ផ្នែក​ជល​ផល​ខេត្ត លោក​ហ៊ុន ​សាវី នាយ​សង្កាត់​រដ្ឋ​បាល​ជល​ផល​ស្ទឹង​ស្លូត លោក​មុំ

រថយន្ត​​​តបណ្តាញ​ភ្លើង​កំចាយ​​រេ​ចង្កូត​ក្រឡាប់​របួស​កម្ម​ករ​៨​នាក់ ស្លាប់​ម្នាក់​

Posted: 17 Jan 2013 10:23 PM PST

ខេត្ត​កំពត​ ៖ ​រថយន្ត​​កូរ៉េ​ចំណុះ​​១​តោន​កន្លះ​​របស់​ក្រុម​ហ៊ុន​​តបណ្តាញ​​ភ្លើង​កំចាយ​​១​គ្រឿងបាន​​បើក​គេច​​ជន​បរទេស​​១​ក្រុម​កំពុង​​ជិះកង់​ បណ្តាល​ឱ្យ​​រេចង្កូត​បុក​ដើម​អង្កាញ់​ក្រឡាប់​បង្ក​ឱ្យ​របួស​កម្ម​ករ​៨​នាក់ ស្លាប់​ម្នាក់​ ។ ​ហេតុការណ៍​ដ៏​រន្ធត់​​នេះ​កើតឡើង​វេលា​ម៉ោង​​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៨ មករា ២០១៣ ​តាម​បណ្តោយ​​ផ្លូវ​ចូល​ទឹក​ឈូ​ ខាងជើង​វិទ្យា​ល័យ​​ព្រះ​រាជ​

ធ្លាក់​យន្ត​ហោះ​ធុន​តូច​ក្នុង​ចម្ការ​ដំឡូង​ អាកាស​យា​និក​ម្នាក់​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​

Posted: 17 Jan 2013 10:20 PM PST


​​​​ប្រភព​ពី​កាសែត​ថៃ​កាល​ពី​ថ្ងៃ​ទី​១៣ មករា បាន​ផ្សាយ​ថា លោក​ កាំ​ភុល លីឡា​ប្រា​ថា​ផន ​ជា​អាជ្ញាធរ​នៅ​​ស្រុក​បាង​ឡាមុង ខេត្ត​ឈុន​បុរី បាន​ទទួល​ដំណឹង​ថា​ មាន​ឧប្បត្តិ​ហេតុ​យន្ត​ហោះ​ធុន​តូច​ធ្លាក់​ ​នៅ​ក្នុង​ចម្ការ​ដំឡូង​បារាំង ក្នុង​ឃុំ​ហួយ​យ៉ៃ ស្រុក​បាង​ឡាមុង ខេត្ត​ឈុន​បុរី បណ្តាល​ឱ្យ​អាកាស​យានិក​ម្នាក់​របួស​ធ្ងន់ ។

ចិន​ ៖ ​ពួក​រកស៊ី​គំរាម​​​​យក​ប្រាក់​​​តាម​អីុនធើរ​ណេត​​ឆ្លង​ជាតិ​​​​505​នាក់​​​​ត្រូវ​ចាប់​ខ្លួន​

Posted: 17 Jan 2013 10:17 PM PST

​ពួក​​ឧក្រិដ្ឋ​​ជន​​នាំ​ពី​​ភ្នំពេញ​ដល់​ប៉េ​កាំង​
ជន​ជាតិ​​ចិន​​២៣​នាក់​​ដែល​ចូល​រួម​ក្នុង​ការ​រក​ស៊ី​​គំរាម​​យក​ប្រាក់​តាម​អីុន​ធើ​រ​ណេត​ ឬ​ទូរស័ព្ទ​​​​ត្រូវ​បាន​​បញ្ជូន​​មក​ដល់​ទីក្រុង​​ប៉េកាំង​​​កាល​ពី​ថ្ងៃទី​​១៧ មករា ​មក​ពី​ប្រទេស​​កម្ពុជា​​​ដែល​កំណត​់​ពី​ការ​​​កម្ទេច​​​ទាំង​ស្រុង​​នូវ​បណ្តាញ​​គំរាម​​យក​ប្រាក់​​ឆ្លង​ជាតិ​​នេះ ។ ​យោង​តាម​​សេចក្តី​​ប្រកាស​មួយ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃទី​១៧ មករា​​ដោយ​ក្រសួង​​សន្តិ​សុខ​​​សាធារណ​ៈ​ចិន​ថា ​ប៉ូលិស​ចិន​​​ ឥណ្ឌូ​

បើក​រថយន្ត​​បុក​អ្នក​​ជិះ​ម៉ូតូ​ឆ្លង​​ផ្លូវ​​បាក់​ជើង​រួច​បោលចូលទឹក​​ប្រឡាយ​

Posted: 17 Jan 2013 10:15 PM PST

បើក​រថយន្ត​​បុក​អ្នក​​ជិះ​ម៉ូតូ​ឆ្លង​​ផ្លូវ​​បាក់​ជើង​រួច​បោលចូលទឹក​​ប្រឡាយ​
រាជធានីភ្នំពេញ ៖ រថយន្ត​​​ឈ្នួល​ប្រភេទ​ទេសចរណ៍​​​​១២កៅអី មួយ​គ្រឿង​ បាន​បើក​​បោះ​ពួយ​​​ក្នុង​ល្បឿន​លឿន​​​ជ្រុលទៅ​បុក​បុរស​ម្នាក់​​​ដែល​កំពុង​ជិះម៉ូតូ​​ឆ្លង​ផ្លូវ​​​ពេញ​ទំហឹង​​​បណ្តាល​​ឱ្យ​​​​បាក់​ជើង​ឆ្វេង​​ម្ខាង​ និង​ត្រូវ​​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​​​នៅ​ឯ​មន្ទីរពេទ្យ​​ព្រះ​កុសុមៈ ចំណែក​​រថយន្ត​​​​បានជ្រុល​ទៅ​មុខ​​​ធ្លាក់​​​ចូល​ទៅ​ក្នុង​​ប្រឡាយទឹក​​​ តែ​​អ្នក​ជិះ​​​​នៅ​ក្នុង​រថយន្ត​​​​​​​​មិន​មាន​របួសទេ​​​ ។ ឧប្បតិ្ត​ហេតុ​​​គ្រោះ​ថ្នាក់

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៨ មករា ២០១៣

Posted: 17 Jan 2013 10:13 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៨ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

​​កាម៉ា​ស់សណ្តោង​រុឺម៉ក​របូត​​​កន្ទុយ​ក្រឡាប់​ចូល​ប្រឡាយ​​ចាក់​សាច់​ជូរ​រាប់​តោន​​ចូល​ទឹក​ស្អុយ

Posted: 17 Jan 2013 10:00 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​កា​ម៉ាស​ មួយ​គ្រឿង សណ្ដោង​កន្ទុយ​រ៉ឺម៉ក​ដឹក​សាច់​ជូរ​មាន​ទម្ងន់រាប់តោន​បើក​បរ​ក្នុង​ល្បឿន​​លឿន​ហើយ​ដោយ​សារផ្លូវមានជង្ហុក​ច្រើន​ស្អេក​ស្កះគួប​ផ្សំនឹង​ការ​ធ្វេស​ប្រហែស​ដាក់​ទម្ពក់​មិន​ជាប់​ផង​នោះ ទើប​បណ្ដាល​ឲ្យ​របូត​កន្ទុយរ៉ឺម៉ក​​ចេញពី​រថយន្ត​​​រេពេញ​ផ្លូវ​រួច​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ចាក់​សាច់​​ជូរ​ចោល​ទៅ​ក្នុង​​ទឹកស្អុយ ​តែសំណាង​ល្អ​​ពុំមាន​អ្នក​រង​របួស​

គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខែ​មករា​មាន​19​លើក​កើន​ឡើង​4​​លើក​ ​​ស្លាប់​14នាក់

Posted: 17 Jan 2013 09:45 PM PST

ទិដ្ឋភាពក្រោយពេលកើតហេតុ
ខេត្ត​ក្រចេះ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​ក្នុង​ខែ​មករា ​ឆ្នាំ​​២០១៣ ​គិត​ចាប់​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ​២០១២ ​កើត​ឡើង​​ចំនួន​១៩​លើក ​បើ​ប្រៀប​ធៀប​​នឹង​ខែ​កន្លង​ទៅ ​មាន​ការ​កើន​ឡើង​​ច​ំនួ​ន​​៤​លើក ​ស្មើ​នឹង​​ជាង​២៦% ។ ​យោង​តាម​​របាយ​ការណ៍​របស់​ការិយាល័យ​​ចរាចរណ៍​​ផ្លូវ​គោក​ខេត្ត​បាន​​ឱ្យ​ដឹ​ង​ថា ​​អត្រា​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ខែ​មក​រា​​ ឆ្នាំ​២០១៣ ​​នេះ​​មាន​​ចំនួ​ន​១៩​លើក ​​ក្នុង​នោះ​​កើត​ឡើង​​នៅ​​​

រថយន្ត​​ធុន​យក្ស​ដឹក​ដំឡូង​​មីបង្ក​​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​​

Posted: 17 Jan 2013 09:30 PM PST

រថយន្ត​​ធុន​យក្ស​ដឹក​ដំឡូង​​មីបង្ក​​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​​
ខេត្ត​មណ្ឌល​គិរី​ ៖ រថយន្ត​​ធុន​យក្ស​​របស់​ឈ្មួញ​វៀតណាម​​​​ជា​ច្រើន​គ្រឿង​បាន​ចូល​មក​ដឹក​ដំឡូង​មី​​លើ​ទឹក​ដី​​កម្ពុជា​​​​​​ដោយ​ដឹក​លើ​ស​ចំណុះ​រាប់​តោន​​​​ធ្វើ​ឱ្យ​​ផ្លូវ​ជាតិ​លេខ​​​៧៦​ដែល​ទើប​​បើក​សម្ពោធ​​​ឱ្យ​ប្រើ​ប្រាស់​​​ជា​ផ្លូវ​ការ នា​ចុង​ខែ​មករា ​​២០១២ ​រង​ការ​​ខូច​ខាត​​ជា​បន្ត​បន្ទាប់​ ​ជា​ពិសេស​​​តែង​បង្កគ្រោះ​ថ្នាក់​​ចរាចរណ៍​​​ញឹក​ញាប់​​បណ្តាល​ឱ្យ​​មនុស្ស​​​​ស្លាប់​​និង​​រង​របួស​ជា​ច្រើន​​​​​នាក់​ ។ លើស​ពី​នេះ​​គេ​ឃើញ​​

បើក​រថយន្ត​​ស្ទើរ​​ភ្លើង​ជាន់​ហ្គារ​ស្មាន​ថា​ជា​ហ្វ្រាំង​​​បោល​ចូល​ហាង​គុយ​ទាវ​បុករះផ្អើលភ្ញៀវរត់ចែក​ផ្លូវ​គ្នា​ អ្នក​របួស​ចូល​​មន្ទីរ​ពេទ្យ​

Posted: 17 Jan 2013 09:15 PM PST

បើក​រថយន្ត​​ស្ទើរ​​ភ្លើង​ជាន់​ហ្គារ​ស្មាន​ថា​ជា​ហ្វ្រាំង​​​បោល​ចូល​ហាង​គុយ​ទាវ​បុករះផ្អើលភ្ញៀវរត់ចែក​ផ្លូវ​គ្នា​ អ្នក​របួស​ចូល​​មន្ទីរ​ពេទ្យ​
រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ម៉ាក​ហាយ​ប្រ៊ីត​​ ពណ៌​ទឹក​ប្រាក់​​​​​​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់​​បាន​បោល​​បុក​ចូល​ហាង​​គុយ​ទាវ​​​​យីហោ​​អូរឫស្សី​ទាំង​ព្រឹក​ តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧មករា ​​ខណៈ​​បើក​បរ​​ស្ទើ​​ភ្លើង​​ជាន់​ហ្គារ​​ស្មាន​​ថា​ហ្វ្រាំង​បណ្តាល​ឱ្យ​​​ស្ត្រី​​អ្នក​រត់​តុ​​២​នាក់​​រង​របួស​ធ្ងន់​​ត្រូវ​បាន​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ ចំណែក​ភ្ញៀវ​​ដទៃ​ដែល​​កំពុង​​អង្គុយ​​ហូប​​គុយ​ទាវ​​យ៉ាង​ឆ្ងាញ់

តូយ៉ូតា​ Prius ​បុក​ហាំមើ​​រចត​ស្ងៀម​បោក​ក្បាល​នឹង​ចង្កូត​រថយន្ត​រង​របួស​

Posted: 17 Jan 2013 09:00 PM PST

តូយ៉ូតា​ Prius ​បុក​ហាំមើ​​រចត​ស្ងៀម​បោក​ក្បាល​នឹង​ចង្កូត​រថយន្ត​រង​របួស​
រាជធានីភ្នំពេញ ៖ ​រថយន្តតូយ៉ូតា Prius​ពណ៌​ខ្មៅ​ បាន​បើក​បុក​រថយន្ត​ហាំមើ​រចត​ស្ងៀម​នៅ​មុខ​​ខារ៉ាអូខេសូនី​ ​បណ្តាល​ឲ្យអ្នក​បើក​រថយន្ត​​Prius​បោក​ក្បាល​នឹង​ចង្កូត​រថយន្តរបួស​ហ​ូរ​ឈាម​ប្រឡាក់​ពេញអាវ​ ។​ ​គ្រោះថ្នាក់​នេះ​កើត​ឡើង​​​កាលពី​​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៧​ មករា​ នៅមុខហាង​ខារ៉ា​អូខេ​សូនី​ មាន​ទីតាំង​នៅ​តាម​ផ្លូវ​លេខ​២១៤​កែងផ្លូវ​លេខ​១១១​ ក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ​៧មករា ។

ថៃនិងជប៉ុន​សន្យា​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​

Posted: 17 Jan 2013 08:04 PM PST

នាយក​រដ្ឋ​មន្ត្រី​ថៃនិងសម​ភាគី​​ជប៉ុន
ប្រទេស​ថៃ​និង​ជប៉ុន​កាលពី​ថ្ងៃ​ទី​១៧ មករា ​បាន​ព្រម​ព្រៀង​គ្នាពង្រឹង​ថែម​ទៀត​នូវទំនាក់​ទំនង​សេដ្ឋ​កិច្ច​​និង​ពាណិជ្ជ​កម្ម​​ហើយ​ភាគី​ទាំង​២​បាន​សម្តែង​ពី​បំណង​រួម​សហការ​គ្នា​​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គន្លឹះ​ធំៗ​របស់​​ថៃ​ផងដែរ ។ក្នុងសន្និសីទ​សារព័ត៌​មាន​​មួយ​ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​ជា​មួយ​នាយ​ក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អាបេ នាយក​រដ្ឋ​មន្ត្រី​ដៃ​លោកស្រី​យីង​ឡាក់​ស៊ីណា​វ៉ាត​ត្រា

រថយន្ត​បុក​ម៉ូតូ​រង​របួស​ហើយ​រត់​គេច​មាន​៣​ករណី​

Posted: 17 Jan 2013 07:37 PM PST

មនុស្សជាច្រើន​​មក​ចោម​រោម​មើល​នៅ​កន្លែងកើតហេតុ​
រាជធានី​ភ្នំពេញ ៖ ​ករណី​ទី​១ រថយន្ត​កាមរី​​បាឡែន​ ពណ៌ស ​បើក​បុក​​ម៉ូតូ​ស្មាស​រ៉េវូ ពណ៌ខ្មៅ ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ បន្ទាប់​ពី​កើត​ហេតុ​រថយន្ត​បង្ក​បើក​រត់​គេច​បាត់ ។ ​គ្រោះ​ថ្នាក់​​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​១០​​យប់​ថ្ងៃទី​​១៧ មករា ២០១៣ នៅ​ចំណុច​​ផ្លូវ​លេខ​២៥៩​កែង​ផ្លូវ​លេខ​​១៣៨ ក្រុម​ទី​២៨ ភូមិ​១០ សង្កាត់​ទឹក​ល្អក់​ទី២ ខណ្ឌ​ទួល​គោក ។

អាល់​ហ្សេរី​ ៖ ចំណាប់​ខ្មាំង​​​​​លោក​ខាង​លិច​​​34​នាក់​​ស្លាប់​

Posted: 17 Jan 2013 07:36 PM PST

ទីតាំង​​ឧស្ម័ន​​​ដែល​មាន​ការ​ចាប់​​ចំណាប់​ខ្មាំង​
យោង​តាម​​​អ្នក​នាំ​ពាក្យ​​ម្នាក់​របស់​​​ក្រុម​ប្រដាប់​អាវុធ​​​អ៊ិ​ស្លាម​​និយម​​ដែល​ចាប់​ចំណាប់​ខ្មាំង​​ជន​​បរទេស​​​​៤១​នាក​់​​នៅ​ឯ​ទីតាំង​​ឧស្ម័ន​​មួយ​ក្នុង​ប្រទេស​​​អាល់​ហ្សេរី​​​នោះ​និយាយ​ថា​ ​ចំណាប់​ខ្មាំង​​​​លោក​ខាង​លិច​​៣៤​នាក់​ និង​​​ពួក​ភេរវ​ករ​​១៥​នាក់​​​បាន​ត្រូវ​ស្លាប់​​​ កាល​ពី​ថ្ងៃទី​១៧ មករា ​ក្រោយ​ការ​វាយ​ប្រហារ​​លើ​ប្លុក​​ទីតាំង​​ឧស្ម័ន​​​នោះ​ដោយ​បណ្តា​​​ឧទ្ធម្ភាគចក្រ​​​របស​់​កងទ័ព​អាល់​ហ្សេរី​ ។​

កម្ម​ករ​រោង​ចក្រ​​កាត់ដេរ គ្លូប៊ល ស្ពតឃីង ​ជាង​២០​នាក់​បាន​ដួល​សន្លប់​​​ទៀត​ហើយ​

Posted: 17 Jan 2013 07:09 PM PST

ខេត្ត​កណ្តាល ៖ ​កម្ម​ករ​រោង​ចក្រកាត់ដេរ គ្លូប៊ល ​ស្ពត​ឃីង ជាង​២០​​នាក់​បាន​ដួល​សន្លប់​ទៀត​ហើយ​ ​​កាល​ពីវេលា​ម៉ោង​ជាង​៨​ព្រឹក​ថ្ងៃទី​១៨ មករា ២០១៣ នេះ ដោយពុំ​ទាន់​ដឹង​ពី​មូល​ហេតុ ខណ​ៈ​​កម្ម​ករ​កំពុងធ្វើ​ការ ។ សូម​បញ្ជាក់ថា កម្ម​ករ​រោង​ចក្រ​គ្លូប៊ល​ស្ពត​ឃីង ប្រមាណ​​៤០​នាក់ បាន​ដួល​សន្លប់​​ជា​បន្ត

កម្ម​ករ​​រោង​​ចក្រ​​កាត់​ដេរ​​​គ្លែត ​ភី​ ហ្គា​មែន​​ជាង​១០០០​នាក់​​ធ្វើ​​កូដ​​​កម្ម​​​​​ហែ​ក្បួន​​ទៅ​មុខ​​រដ្ឋ​សភា

Posted: 17 Jan 2013 07:03 PM PST

រាជធានីភ្នំពេញ ៖ កម្មករ​រោងចក្រ​កាត់ដេរ​​គ្លែត​ ភី ហ្គាមែន ហ្វាក់តូរី ជាង​១០០០នាក់ ក្នុងចំនោម​៦០០០នាក់ ​បាន​នាំគ្នា​ដង្ហែ​ក្បួនឆ្ពោះ​ទៅ​​​​មុខ​​រដ្ឋ​សភា​ កាលពី​ព្រឹកថ្ងៃទី​១៨ មករា ២០១៣ នេះ តែ​ត្រូវ​​បាន​សមត្ថកិច្ច​រារាំង​​សម្រប​សម្រួល​នៅខាង​មុខ​សាលា​​សង្កាត់​ចោមចៅ បន្ទាប់ពី​ធ្វើ​កូដកម្ម​ប៉ុន្មាន​ថ្ងៃ​មកហើយ​ពុំ​មានដំណោះស្រាយ ដែល​រោង​​ចក្រ​​ខាងលើ មាន​ទីតាំង​​ភូមិព្រៃព្រីង

ឡិចស៊ីស RX300 បុក​បាក់​ក្បាល​ព្រួញ​ចែក​​ផ្លូវ​២​កង់ និង​ម៉ូតូ​ស្រវឹង​បុក​រនាំង​ដែក​ចែក​ផ្លូវ​របួស​ធ្ងន់​

Posted: 17 Jan 2013 06:59 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​ករណីទី​១ រថយន្តឡិចស៊ីស​ RX300 ​ពណ៌ខ្មៅ ​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​រេ​ចង្កូត​​ទៅ​បុក​ក្បាល​ព្រួញ​​​​ចែក​ផ្លូវ​បាក់​អស់​២​កង់ ​កាល​ពី​វេលា​ម៉ោង​​៩​និង​១០​នាទី​យប់​ថ្ងៃទី​១៧ មករា ២០១៣ តាមបណ្តោយ​​វិថី​ហ្សាដឺហ្គោល មុខ​សំអាង​ការ​ទាន់​សម័យ ​ក្នុង​​សង្កាត់​​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧មករា ។ ករណីទី​២ បុរស​​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ស្មាស​ស៊េរី​​២០០៤ ពណ៌ខ្មៅ តាម​បណ្តោយ​មហា​វិថី​ព្រះ​សីហនុ មកដល់​មុខហាង​លក់​កុំព្យូទ័រ Deam ក្នុង​សង្កាត់​

រថយន្ត​២​គ្រឿង​ស្រវឹង​បើក​​​កៀរ​គ្នា​នៅ​ក្រោម​ស្ពាន​អាកាស​៧​មករា​

Posted: 17 Jan 2013 06:55 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​រថយន្តកាមរី​​ស៊េរី​២០០៨ ពណ៌ទឹកប្រាក់ ​និង​រថយន្ត​កូរ៉ូឡា​ ពណ៌ស្ករ ​ស្រវឹង​ដូច​​គ្នា ​បាន​បើក​កៀរ​គ្នា​នៅ​ក្រោម​ស្ពាន​​អាកាស​៧​មករា បណ្តាល​ឱ្យ​​​រថយន្ត​ខូច​ខាត​តិច​តួច​ទាំង​២​គ្រឿង ។ ក្រោយ​ពេល​កើត​ហេតុ​ភាគីទាំង​២​​​ចរចា​គ្នា​រាប់​ម៉ោង​មិនត្រូវ​ទាល់តែ​​មាន​អន្តរាគមន៍​​ពី​សមត្ថ​កិច្ច​​ទើប​​ព្រម​ជួស​ជុល​រៀង​ខ្លួន ។

​ស្រវឹង​ធ្លាក់ភ្នែក​បើក​រថយន្តបុក​បង្គោល​ភ្លើង​មហាវិថី​​ព្រះ​នរោត្តម

Posted: 17 Jan 2013 06:34 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​ជនជាតិ​អាេមរិកម្នាក់​​ស្រវឹង​ធ្លាក់​ភ្នែក​​បានបើក​រថយន្ត​ម៉ាកឡិចស៊ីស​​​​ RX300 ពណ៌​ស ​ទៅបុក​បង្គោល​ភ្លើងបំភ្លឺ​​ផ្លូវ​នៅ​មុខ​ធនាគារ​​ប៊ូយ៉ុងខ្មែរ មហាវិថីព្រះ​នរោត្តម ​ស្ថិតក្នុងសង្កាត់​ចតុមុខ​​ ខណ្ឌដូនពេញ ​កាលពីវេលាម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៨ ​មករា ២០១៣​។

ចិន​​ប្រកាស​អាសន្ន​ចំពោះ​ភាព​តាន​តឹង​​ជា​មួយ​ជប៉ុន​ជុំវិញ​ប្រជុំ​កោះ​មាន​ជម្លោះ

Posted: 17 Jan 2013 06:31 PM PST

​​អ្នក​នាំពាក្យ​ម្នាក់​របស់​ក្រសួង​ការ​បរទេស​ចិន​អះ​អាង​កាលពី​ថ្ងៃ​ទី​១៦ មករា ​​ថា ​ប្រទេស​ចិន​ស្ថិត​ក្នុងការ​ប្រកាស​អាសន្ន​ខ្ពស់​ប្រឈមមុខ​​នឹងការ​ការ​កើន​​ឡើង​នៃភាព​តាន​តឹង​​​ដែល​ចិន​​ថា ​បណ្តាល​មកពីជប៉ុន​​ទាក់​ទិន​ដល់​ប្រជុំ​កោះ​មាន​ជម្លោះ​សេន​កាកូ​ ចិន​ហៅ​ឌី​អាវ​យូ ។

Samsung បង្ហាញ​បច្ចេក​វិទ្យា​អ្វី​ខ្លះ​នៅ CES នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ​នេះ?

Posted: 17 Jan 2013 06:29 PM PST

Samsung បង្ហាញ​បច្ចេក​វិទ្យា​អ្វី​ខ្លះ​នៅ CES នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ​នេះ?
រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​​ការ​រីក​ចម្រើន​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់ Samsung ​ក្នុង​ពិព័រណ៍​បច្ចេក​វិទ្យា​អន្តរ​ជាតិ​ហៅ​កាត់ថា CES រយៈ​ពេល​​៤​ថ្ងៃ​គឺចាប់​ពីថ្ងៃទី​​៨ ដល់​ថ្ងៃទី១១ មករា ២០១៣ ​នេះ ក្រុម​ហ៊ុន​កូរ៉េ​​ខាង​ត្បូង​លំដាប់​កំពូល​​មួយ​នេះ​បាន​នាំ​យក​​បច្ចេក​វិទ្យា​ថ្មីៗ​​ជាច្រើន​​ដែល​ខ្លួន​សម្រេច​​បាន​ទៅ​តាំង​បង្ហាញ ។ តើ​បច្ចេក​វិទ្យា​ទាំង​នោះ​មាន​អ្វីខ្លះ?

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!