Koh Santipheap Daily

Koh Santipheap Daily


ក្រសួង​ធម្មការ​​រៀបចំ​វេទិកា​ព្រះ​សង្ឃ​ស្តីពីការ​ស្រូប​ផ្សែងបារី​

Posted: 16 Jan 2013 11:39 PM PST

រាជធានីភ្នំពេញ ៖ ថ្ងៃទី១៧ មករា ២០១៣ ​វេលាម៉ោង​​២រសៀលនេះ ​នៅក្រសួង​ធម្មការ និង​សាសនា ​មានរៀបចំ​​​វេទិកា​​​ព្រះ​សង្ឃ​​​ស្តីពីការ​​ស្រូប​​ផ្សែងបារី ក្រោម​អធិបតី​ភាពលោកមិន ឃិន រដ្ឋ​មន្ត្រី​​ក្រសួង​ធម្មការ និងសាសនា លោក​ជំទាវហូ ណូន ​ប្រធាន​​គណៈ​កម្ម​ការ​​សុខាភិបាល​​ សង្គម​កិច្ច​ អតីតយុទ្ធ​ជន នីតិ​សម្បទា ការងារបណ្តុះបណ្តាល​​វិជ្ជាជីវៈ​ និងកិច្ច​​ការនារី ​និង​​មាន​សិក្ខា​​កាម​ដែល​

កម្ម​ករ​រោង​ចក្រ​​កាត់ដេរ គ្លូប៊ល ស្ពតឃីង ​ប្រមាណ​៤០​នាក់​បាន​ដួល​សន្លប់​​ជា​បន្ត​បន្ទាប់​

Posted: 16 Jan 2013 11:38 PM PST

ខេត្ត​កណ្តាល ៖ ​កម្ម​ករ​រោង​ចក្រ​គ្លូប៊ល​ស្ពត​ឃីង ប្រមាណ​​៤០​នាក់ បាន​ដួល​សន្លប់​​ជា​បន្ត​បន្ទាប់ ដោយពុំ​ទាន់​ដឹង​ពី​មូល​ហេតុ តែ​ខ្លះ​ថា ​ខ្មោច​ចូល​​ ខ្លះ​ទៀត​ថា មក​ពី​បរិ​ស្ថាន​​ក្នុង​រោង​ចក្រ​ ។ ការ​ដួល​​សន្លប់​នេះ​​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៧ មករា ២០១៣ ​​ដែល​រោង​ចក្រ​ខាងលើ​មាន​ទីតាំង​​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥១ ស្ថិត​ក្នុង​ភូមិ​ដំណាក់​អម្ពិល ឃុំ​ដំណាក​់​អម្ពិល ស្រុក​អង្គ​ស្នួល។

អាជ្ញាធរ​អាមេរិកស្នើ​ផ្អាក​ការ​ហោះ​ហើរ​របស់​យន្ត​ហោះ​ប៊ូអីុញ​787

Posted: 16 Jan 2013 11:35 PM PST

បណ្តា​យន្តហោះ​​ប៊ូអីុញ​​៧៨៧​របស់​ក្រុម​​ហ៊ុន​អាកាស​ចរណ៍​ជប៉ុន​មួយ​ចត​ទុក​សិន
អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល​អាមេរិក​បាន​ស្នើ​កាលពី​ថ្ងៃទី​១៧ មករា ​ដល់​គ្រប់​ក្រុម​ហ៊ុន​អាកាស​​ចរណ៍​ទាំងអស់​ដែល​មាន​ប្រើ​យន្ត​ហោះ​​​​ធុន​ប៊ូអីុញ​៧៨៧ DREAMLINER ​ឱ្យ​បញ្ឈប់​បណ្តោះ​អាសន្ន​​នូវការ​ហោះ​ហើរ​របស់​យន្តហោះ​ធុន​​នេះដែល​ជួបប្រទេស​​នឹងឧប្ប​ត្តិ​ហេតុ​ផ្ទួនៗ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។

ម៉ូតូគេច​ពន្ធនាំ​ចូល​ពី​ប្រទេស​វៀតណាម​ ​ពេញ​និយម​​នៅ​ស្រុក​កែវ​សីមា​

Posted: 16 Jan 2013 11:24 PM PST

ម៉ូតូគេចពន្ធ
ខេត្ត​មណ្ឌលគិរី​ ៖ ម៉ូតូគេច​ពន្ធ​​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ សព្វ​ថ្ងៃ​កំពុង​មាន​​ភាព​ពេញ​និយ​ម​យ៉ាង​​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​រស់​នៅ​ស្រុក​កែវសីមា ។ ដោយ​សារ​​ពុំ​មាន​ការទប់​ស្កាត់​ពី​អាជ្ញា​ធរ​ ក៏​ដូច​ជា​មន្ត្រី​ជំនាញ​​នានា​​ដែល​ពាក់​​ព័ន្ធ​ហេតុ​នេះហើយ​ទើប​បាន​​ជាក្រុម​ឈ្មួញ​ទីផ្សារ​ងងឹត​​កំពុង​កាក់​ក​បយ៉ាង​សម្បើម​​ពី​មុខ​របរ​មួយ​នេះ ​តែវា​បាន​ធ្វើឱ្យ​ខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ថវិកា​ជាតិ​លើ​ការ​បង់​ពន្ធ​ជូន​រដ្ឋ ។ ការ​នាំយក​ម៉ូតូ​ដែល​ពុំ​មាន​ពន្ធ​ត្រឹម​

រថភ្លើង​បុក​​រថយន្ត​នៅ​ឈៀង​ម៉ៃ​អ្នក​ជិះ​ក្នុង​រថយន្ត​របួស​ធ្ងន់​3នាក់

Posted: 16 Jan 2013 11:20 PM PST

រថភ្លើង​បុក​​រថយន្ត​នៅ​ឈៀង​ម៉ៃ​អ្នក​ជិះ​ក្នុង​រថយន្ត​របួស​ធ្ងន់​3នាក់
រថយន្ត​ភ្លើង​មួ​យ​ខ្សែ​​ពី​ឈៀង​ម៉ៃ-​បាង​កក បាន​បុក​ជា​មួយ​រថយន​្ត​ធុន​តូច​មួយគ្រឿង​​​បណ្តាល​​ឱ្យ​​ខូច​ខាត​​យ៉ា​ង​​ដំណំ ​បង្ក​ឱ្យ​​មនុស្ស​​​​ចំនួន​​៣នាក់​​រង​របួស​ធ្ងន់​​​​​ ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​​នៅ​តាម​បណ្តោយផ្លូវ​​​រថ​ភ្លើង​​​​នៅ​ក្នុង​ស្រុក​​​សារា៉​ពីខេត្ត​ឈៀង​មៃ៉​​​​​ ​កាលពី​ល្ងាច​ថ្ងៃទី​១៥ មករា ​កន្ល​ង​មក ។​​

សាលាដំបូង​​រាជធានីភ្នំពេញ​ប្រកាស​សាលក្រម​​សំណុំរឿង​​កាប់បំផ្លាញ​ព្រៃលិចទឹកស្រុក​ស្ទោង​​ ខេត្តកំពង់ធំ​

Posted: 16 Jan 2013 11:09 PM PST

សាលាដំបូង​​រាជធានីភ្នំពេញ​ប្រកាស​សាលក្រម​​សំណុំរឿង​​កាប់បំផ្លាញ​ព្រៃលិចទឹកស្រុក​ស្ទោង​​ ខេត្តកំពង់ធំ​
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ ​កាលពីព្រឹក​ថ្ងៃទី​១៧ ​មករា ២០១៣ នេះ បានប្រកាស​​​សាលក្រម​លើសំណុំរឿង​​ព្រហ្ម​ទណ្ឌ​​មួយ​ទាក់ទង​​ជន​ដែល​ត្រូវ​ចោទ​ចំនួន២៨​នាក់ បាន​ជាប់ពាក់ព័ន្ធ​​បទល្មើស​កាប់បំផ្លាញ តំបន់ព្រៃលិច​ទឹក នៅស្រុក​ស្ទោង ខេត្តកំពង់​ធំ ។

ជាប់ចោទ​ចាប់​រំលោភ បុរស​ម្នាក់​ត្រូវ​ប្អូន​ថ្លៃ និង​ប្រពន្ធ​ប្តឹង​ប៉ូលិស​ចាប់​ខ្លួន​

Posted: 16 Jan 2013 10:50 PM PST

បុរសជាប់ចោទ
ក្រុងប៉ោយប៉ែត ៖ ​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​បាន​ធ្វើ​ការ​ឃាត់​​ខ្លួន​បុរស​ម្នាក់​ដែល​ជាប់ចោទ​រំលោភ​ប្អូនថ្លៃ​កាល​ពីវេលា​ម៉ោង​​ជាង​៤​រសៀល​ថ្ងៃទី​១៦ មករា ​២០១៣ ​បន្ទាប់​​ពី​ទទួល​ពាក្យ​បណ្តឹង​​របស់​នារី​រងគ្រោះ​ថា រំលោភ​នាង​បាន​សម្រេច​កាល​ពី​ព្រឹក​ថ្ងៃទី​​១២ មករា ​២០១៣ ​ខណៈ​​បង​ស្រី​បង្កើត​រវល់​​ទៅធ្វើ​ការ​​នៅ​កាស៊ីណូ ។

ឱក សុគន្ធ​កញ្ញា ចុះ​កុង​ត្រា​ទទួល​តំណែង​​តារា​ផ្សព្វផ្សាយ​ទូរស័ព្ទ​របស់ Samsung

Posted: 16 Jan 2013 10:46 PM PST

ឱក សុគន្ធ​កញ្ញា ចុះ​កុង​ត្រា​ទទួល​តំណែង​​តារា​ផ្សព្វផ្សាយ​ទូរស័ព្ទ​របស់ Samsung
រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី Samsung ចាប់ដៃ​សហ​ការ​ដោយ​ជោគជ័យ​​ និង​ចុះ​កុង​ត្រា​ជា​មួយ​កំពូល​​​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​សុគន្ធ និសា ​ឱ្យ​​ធ្វើ​ជា​តារាផ្សព្វផ្សាយ​​ផលិតផល (Brand Ambassador) របស់​ខ្លួន​តាំង​ពី​ឆ្នាំ ២០១១ កន្លង​មក ស្រាប់តែ​ថ្មីៗ​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​របស់​កូរ៉េ​​កំពុង​រីក​ដុះដាល​ប្រជាប្រិយ​​មួយ​នេះ ចុះ​កុង​ត្រា​ជា​មួយ​កញ្ញា ឱក សុគន្ធ​កញ្ញា បន្ថែម​ទៀត ។

ធ្លាយ​រឿង​​​អាស្រូវ​​លោក​​ស័ក្ដិ​​4យោធា​រំ​លោភ​​ក្មេង​ស្រី​​អាយុ​12ឆ្នាំ​​ក្នុ​ងបន្ទាយ​

Posted: 16 Jan 2013 10:45 PM PST

​​ខេត្ត​បាត់​ដំបង​ ៖ សំណុំ​រឿង​ដ៏​អាស្រូវ​របស់​មន្រ្តី​យោ​ធា​ពាក់​ស័ក្ដិ​៤​ម្នាក់​ ដែល​រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំនៅ​ក្នុង​បន្ទាយ​កាល​ពី​ចុង​សប្ដាហ៍​​មុន​​នៅ​ស្រុកសំឡូត​ ហើយត្រូវគេ​ព្យា​យាម​បិទបាំង​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​​​បាន​បែក​ធ្លាយ ​និង​​ជះ​ក្លិន​ស្អុយ​ដូច​គំរង់​​​​នៅ​ព្រឹក​ថ្ងៃទី​១៦​ មករា​ ​ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​បដិ​សេធ​ថា ​មិន​បាន​​​ដឹង​រឿង​នេះ​ទាល់​តែ​សោះ​ ។

រថយន្ត​កាម៉ាស្ស​​សណ្តោង​រ៉ឺម៉ក​​របូត​កន្ទុយ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ចាក់​​សាច់​ជូរ​ទម្ងន់​​រាប់​តោន​ចោល​ក្នុង​ទឹក​ស្អុយ​

Posted: 16 Jan 2013 10:40 PM PST

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ​
រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ទ្រុង​ម៉ាក​កាម៉ាស្ស​មួយ​គ្រឿង​សណ្តោង​​កន្ទុយ​រ៉ឺម៉ក​​ដឹក​សាច់​ជូរ​​ទម្ងន់​រាប់​តោន​បើក​ក្នុង​ល្បឿន​​លឿន​​ ហើយ​ដោយ​សារ​​ផ្លូវ​មាន​​ជ្ហុក​ច្រើន​ស្អេក​ស្កះ ​គួប​ផ្សំ​នឹង​ការ​ធ្វេស​ប្រហែស​​ដាក់​ទម្ពក់​មិន​ជាប់​ល្អផង​នោះ ទើប​បណ្តាល​ឱ្យ​របូត​កន្ទុយ​រ៉ឺម៉ក​​នោះ​ចេញ​​ពី​រថយន្ត​ ហើយ​​រេ​ពេញ​ផ្លូវ​រួច​ក៏​ក្រឡាប់​ធ្លាក់​​ចូល​ទៅក្នុង​ប្រឡាយ​ចាក់​សាច់​ជូរ​ចោល​ទៅក្នុងទឹក​ស្អុយ ​សំណាង​ល្អ​ពុំ​មាន​អ្នក​រង​របួស​ ឬ​ក៏ស្លាប់​នោះ​ឡើយ ប៉ុន្តែ​​ក​ន្ទុយ​រ៉ឺម៉ក​នោះ​បាន​

ចេញ​ពីមន្ទីរ​ពេទ្យ​​ត្រឡប់​ទៅ​ផ្ទះ​​​​ជំងឺ​រើ​គាំង​បេះ​ដូង​​​ស្លាប់​នៅ​​ចំណត​រថយន្ត​​

Posted: 16 Jan 2013 10:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ បុរសម្នាក់មាន​ជំងឺ​ទើប​តែចេញពីមន្ទីរពេទ្យ បានគាំងបេះដូងស្លាប់នៅចំណតរថយន្តដឹក​អ្នកដំណើរ​​របស់​ក្រុម​ហ៊ុន​ផា​រ៉ា​ម៉ោន​អង្គរ​ ​ស្ថិតនៅតាម​មហា​​វិថីម៉ៅសេទុង សង្កាត់​បឹងសាឡាង​ ខណ្ឌទួលគោក​ ពេល​ធ្វើ​ដំណើរ​ចេញពីមន្ទីរពេទ្យត្រឡប់​ទៅផ្ទះ​វិញ​នៅ​ខេត្តកំពត ហើយបានធ្វើឱ្យ​មានការភ្ញាក់​ផ្អើល​កាល​ពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ មករា ។ បុរស​ដែលស្លាប់​​នេះ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៧ មករា ២០១៣

Posted: 16 Jan 2013 10:18 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៧ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ដំណឹង​ជ្រើសរើសបុគ្គ​លិក​បក​ប្រែ​​អត្ថ​បទ​​ភាសា​អង់​គ្លេស​

Posted: 16 Jan 2013 10:15 PM PST

សា​រ​ព័ត៌​​កោះ​សន្តិ​ភាព​ត្រូវការ​ជ្រើសរើស​​​បុគ្គ​លិក​​បក​ប្រែ​អត្ត​បទ​ឯក​សារ​​ផ្សេងៗ​ជា​ភាសា​​អង់​គ្លេស​​ចំនួន​​១នាក់ លក្ខខណ្ឌ​ជ្រើស​រើស ៖ ១-ត្រូវ​​​​ចេះ​ស្រាវជ្រាវ ស្វែង​រក​ព័ត៌​​មាន​​ប្លែកៗ​​គួរ​ចាប់អារម្មណ៍​នៅ​តាម​គេហទំព័រ​​អន្តរ​ជាតិ​ផ្សេងៗ ។

​រូប​រាង​ថ្មី​នៃ​ស្រា​Hennessy V.S.O.P ​ត្រូវ​បាន​ដាក់​បង្ហាញ​

Posted: 16 Jan 2013 10:15 PM PST

​រូប​រាង​ថ្មី​នៃ​ស្រា​Hennessy V.S.O.P ​ត្រូវ​បាន​ដាក់​បង្ហាញ​
ការិយាល័យ​តំណាង​​កម្ពុជា​នៃ​ក្រុម​ហ៊ុន​ Moet Hennessy Asia Pacific Pte .Ltd. បាន​ប្រកាស​បង្ហាញ​រូប​រាង​ថ្មី​នៃ​ស្រា ​Hennessy V.S.O.P ​និង​របៀប​កសាង​អនាគត​តាមរយៈ​ម៉ាក​សញ្ញា​ដែល​បាន​រចនា​ថ្មី​ ហើយ​​ពិធី​នោះ​បាន​ធ្វើ​​ឡើង​នៅ​ក្លិប​ DOORS កាល​ពី​ថ្ងៃ​ទី​១៥ មករា កន្លង​មក​នេះ ។

ជនជាតិ​ចិន​២៣នាក់ ត្រូវបញ្ជូន​​ទៅប្រទេស​​ចិនវិញ​​ ហើយ​នៅព្រឹកនេះ​

Posted: 16 Jan 2013 10:09 PM PST

រាជ​ធានីភ្នំពេញ ៖ ជនជាតិ​ចិនដីគោក​២៣នាក់ បានត្រូវបញ្ជូន​ទៅប្រទេសចិនវិញ​តាមជើងយន្តហោះ​ពិសេសនៅព្រឹក​ថ្ងៃ​ទី១៧ មករា ២០១៣​នេះ ។ យោងតាមគេហទំព័រ​ប៉ូលិសជាតិបានឲ្យដឹង​​ថា ការចាត់បញ្ជូនជន​ជាតិទំាង២៣នាក់ដែល​ពាក់ព័ន្ធ​នឹង​បទ ល្មើសចាប់​​ជំរិត​តាម​​អីុន​ធើរ​ណេត​ខាងលើ​នេះ ធ្វើឡើងបន្ទាប់ពីកាលពី​រសៀលថ្ងៃ​ទី១៦ មករា ២០១៣ នៅនាយកដ្ឋាន​អន្តោ

​​អ្នក​ឈ្នះ​រង្វាន់​​​10.000ដុល្លារ​សម្រាប់​​សប្ដាហ៍​ទី​​2​​ពី​ក្រុម​ហ៊ុន​​Cellcard

Posted: 16 Jan 2013 10:00 PM PST

​​អ្នក​ឈ្នះ​រង្វាន់​​​10.000ដុល្លារ​សម្រាប់​​សប្ដាហ៍​ទី​​2​​ពី​ក្រុម​ហ៊ុន​​Cellcard
រាជ​ធានី​ភ្នំពេញ​ ៖ កម្ម​វិធី​ឈ្នះ​ប្រាក់​សុទ្ធ ១០.០០០​ដុល្លារ​សម្រាប់​សប្តាហ៍ទី២!​កាល​ពី​សប្តាហ៍​មុន​ក្រុម​ហ៊ុន​​Cellcard​បានបង្ហាញ​និង ប្រគល់រង្វាន់ជាទឹកប្រាក់សុទ្ធជូនអ្នកឈ្នះ នៅក្នុង​កម្ម​វិធី​ឈ្នះរ​ង្វាន់​ប្រាក់​សុទ្ធ​​១០.០០០​ ដុល្លារ​​ដែល​រៀប​ចំ​កម្ម​វិធី​ដោយ​ក្រុម​ហ៊ុន ​Cellcard​​ដែល​ជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ​ចល័ត​លំដាប់ថ្នាក់លេខ​១​​នៅ​កម្ពុជា​រួច​ម្តង​មក​​ហើយ ។ កម្ម​វិធី​នេះ​មាន​រយៈ​ពេល​៣០​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១​ មករា​ដល់​៣០​ មករា​ ​ ២០១៣ ។

អគ្គិភ័យ​វាយ​ប្រហារ​ទៅលើ​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​​សាជា​ថ្មី​បំផ្លាញ​ផ្ទះ​៣​ខ្នង​ នៅ​ក្រុង​សៀមរាប

Posted: 16 Jan 2013 09:54 PM PST

អគ្គិភ័យ​កំពុង​​លេប​ត្របាក់​លំនៅឋាន​ប្រជា​ពលរដ្ឋ​
ខេត្ត​សៀមរាប​ ៖ អគ្គិ​ភ័យ​បាន​​ឆាបឆេះ​មក​​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ទៀត​ហើយ​ កាលពី​យ​ប់​ម៉ិ​ញ​ដោយ​​​ធ្វើ​ឱ្យ​អន្ដរាយ​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ចំនួន​៣​ខ្នង សង់​ជាប់​ៗ​គ្នា​ និងទ្រព្យ​​សម្បត្ដិ​នៅ​ក្នុង​នោះ​ស្ទើរ​ទាំងស្រុង ខណៈ​ម្ចាស់ផ្ទះ​កំពុង​លង់លក់​នៅ​ក្នុង​ដំណេ​ក ហើយ​ចរន្ដ​អគ្គិ​ស​នី​បាន​ទុស្សេ​ឡើង ។ គ្រោះ​​អគ្គិភ័យ​ដ៏​កាច​សាហាវ​នេះ​បាន​កើតឡើង​កាល​ពី​​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ មក​រា ២០១៣ នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី

ក្រសួង​​វប្បធម៌​​​កំពុង​​រិះ​រក​វិធាន​ការ​​​ស្រោច​ស្រង់​ភាព​យន្ត​ ខណៈ​​កំពុង​​ប្រឹង​​​ក្រោក​​ឡើង​​យ៉ាង​លំបាក​​ ព្រោះ​គុណ​ភាព​​​នៅ​ទាប​

Posted: 16 Jan 2013 09:45 PM PST

ក្រសួង​​វប្បធម៌​​​កំពុង​​រិះ​រក​វិធាន​ការ​​​ស្រោច​ស្រង់​ភាព​យន្ត​ ខណៈ​​កំពុង​​ប្រឹង​​​ក្រោក​​ឡើង​​យ៉ាង​លំបាក​​ ព្រោះ​គុណ​ភាព​​​នៅ​ទាប​
រាជធានី​ភ្នំពេញ​ ៖ ខណៈ​​ភាព​យន្ត​​ខ្មែរ​​កំពុង​​ប្រឹង​​ប្រែង​​ក្រោក​ឈរ​​យ៉ាង​​លំបាក ព្រោះ​​​តែ​គុណ​ភាព​​​នៅ​ទាប​​នេះ ក្រសួង​វប្ប​ធម៌​កំពុង​​​រិះ​រក​​វិធាន​ការ​​​ ឬ​លើក​​ផែន​​ការ​​​ដើម្បិ​​​ស្រោច​​ស្រង់​​ឱ្យ​​អាច​ឈរ​​បាន​នៅ​លើ​ទី​ផ្សារ ។ប្រធាននា​យក​ដ្ឋាន​ភាព​យន្តនៃ​​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​បាន​​​ឲ្យដឹង​ថា ​​ភាព​យន្ត និង​វីដេអូ​ខ​ ​ដែល​ផលិត​ក្នុង​ឆ្នាំ២០១២​ ​មាន​ចំនួន​២៤​រឿង ​ខណៈ​ដែល​កាល​ពី​ឆ្នាំ១៩៩០​

គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ព្រឹក​​ដោយ​​ម៉ូតូ​​បុក​ម៉ូតូ​របួស​4នាក់

Posted: 16 Jan 2013 09:30 PM PST

ជនរងគ្រោះកំពុងត្រូវបាន​សង្គ្រោះ
ខេត្ត​ស្វាយ​រៀង ៖ មន្ត្រី​យោធា​ម្នាក់​​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​ព្រឹក​បណ្តាល​ឱ្យ​សន្លប់​ ឯ​ស្ត្រី​ជា​ប្រពន្ធ​ និង​ភាគី​ម៉ូតូ​ម្ខាង​ទៀត​រង​របួស​​ស្រាល ​​កាលពី​វេលាម៉ោង​​៧ព្រឹក​ថ្ងៃទី​១៦ មក​រា​ ​នៅ​​លើ​កំណាត់​ផ្លូវ​​លំ​ក្នុង​ភូមិ​ស្វាយ​តាយាន ​ឃុំ​ស្វាយ​តា​យាន​​​ ស្រុក​កំពង់​​រោទ៍ ។

​សាលា​ឧទ្ធរណ៍​ពន្យារពេលប្រកាស​សាល​​​​​ដីកា​លើ​សំណុំ​រឿង​​អតីត​មេ​អង្គរក្ស

Posted: 16 Jan 2013 09:15 PM PST

[Enter Caption]​សាលា​ឧទ្ធរណ៍​ពន្យារពេលប្រកាស​សាល​​​​​ដីកា​លើ​សំណុំ​រឿង​​អតីត​មេ​អង្គរក្ស
រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​សេង ​ស៊ីវុត្ថា​ ​ចៅ​ក្រម​​​សាលា​ឧទ្ធរណ៍​ កាលពីព្រឹក​ថ្ងៃទី​​​១៦ មករា ​​បាន​​សម្រេច​​លើក​ពេល​ប្រកាស​សាល​ដីកាដែល​គ្រោង​ប្រកាស​នៅ​ថ្ងៃ​នេះ ​​​​លើ​​ករណី​លោក​​ឈឿ​ន ​​ចាន់​ថន ហៅម៉ៅ ​អាយុ​​៤៤ឆ្នាំ ​​អតីត​ឧត្តមសេនី​យ៍​​ ឯក​ ​និង​ជា​អតីត​មេបញ្ជាការ​កង​អង្គ​​​រក្ស​សម្ដេច​ ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា និង​ជាប្រធាន​គណ​បក្ស​​​ប្រជា​ជន​កម្ពុជា ទៅ​ថ្ងៃក្រោយ​​ដោយ​គ្មាន​​​កំណត់​​ ដោយ​​គ្រាន់​តែ​​​បញ្ជាក់​​ថា «​រឿង​នេះ​​ស្មុគ​ស្មាញ​​​ពេក» ។​

ស្រវឹង​​​ស្រា​ជិះ​ម៉ូតូ​បាញ់​បោះ​សេរី​​​1​គ្រាប់​​​រួច​គេច​​ខ្លួន​​​​ទៅ​បាត់​

Posted: 16 Jan 2013 09:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​ ៖ ​​ជន​​មួយ​​ក្រុម​​​​មាន​គ្នា​​​​​៦​នាក់​​​ ជិះ​មូ៉​តូ​​​​៣​គ្រឿង​​​ ស្ថិត​ក្នុង​​​​ស្ថាន​ភាព​​​ស្រវឹង​​​ ខណៈ​​​​​មក​ដល់​ខាង​​​​ត្បូង​​​​ភោជ​នីយ​ដ្ឋាន​ផ្ទះ​ក្រហម​​ តាម​​​​ផ្លូវ​​​​​លេខ​​​​១០៧​​​ ក្នុង​​​សង្កាត់​​​​​បឹង​​ព្រលិត​ ខណ្ឌ​​៧​មក​រា​ ​បាន​​​​ដក​កាំ​ភ្លើង​​​​​បាញ់​ឡើង​​លើ​មួយ​​គ្រាប់​​ធ្វើ​ឱ្យ​​​​ប្រជា​ពល​រដ្ឋ​​​ផ្អើល​​ឆោ​ឡោ​​ រួច​នាំ​​គ្នា​ជិះ​ម៉ូតូ​គេច​ចេញ​​ទៅ​បាត់​​​​កាល​ពី​វេលា​ម៉ោង​​​​១២​និង​​​៥៥​រំលង​​អធ្រាត្រ​​​​ឈាន​ចូល​​​​ថ្ងៃ​ទី​១៦ មក​រា ។​​

បិទវគ្គ​បណ្តុះបណ្តាល​ក្រមសីលធម៌​ និង​​វិធី​ប្រតិបត្តិ​របស់ដូនជី​ខ្មែរ​

Posted: 16 Jan 2013 08:14 PM PST

បិទវគ្គ​បណ្តុះបណ្តាល​ក្រមសីលធម៌​ និង​​វិធី​ប្រតិបត្តិ​របស់ដូនជី​ខ្មែរ​
ខេត្តកណ្តាល ៖ ការបណ្តុះ​បណ្តាល​ស្តីពី​ក្រម​សីលធម៌​​ និងវិធី​ប្រតិបត្តិ​​របស់​ដូនជី​ខ្មែរ​ ដែល​មានរយៈ​ពេល​៣​ថ្ងៃបានបញ្ចប់​​ដោយ​ជោគជ័យ​​​ក្នុង ស្មារតី​​​ចូលរួម​លើកស្ទួយ​​ និងអភិ​រក្សវប្បធម៌ ​ប្រពៃណី​​ និងទំនៀ​មទម្លាប់ ។ ពិធីបិទវគ្គ​នេះធ្វើឡើង​ក្រោម​អធិបតី​ភាពលោកមិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ​កាលពីរសៀលថ្ងៃទី១៦ មករា ២០១៣ ​ដោយ​មាន​សិក្ខាកាម​​​ចំនួន​២៦៣​នាក់ ។

ស្ត្រី​ម្នាក់​​លេប​ថ្នាំ​ពុក​ឆ្អឹង​​២០​គ្រាប់​ប៉ង​សម្លាប់​ខ្លួន​ក្នុង​​ជម្លោះ​គ្រួសារ​

Posted: 16 Jan 2013 08:11 PM PST

នារីរងគ្រោះ​
ខេត្ត​រតនគិរី​ ៖ ​ស្ត្រី​ម្នាក់​ឈ្មោះ​​ រេម អាយុ​១៨​ឆ្នាំ ​បាន​លេបថ្នាំ​ពុក​ឆ្អឹង​ពី​១៥​ទៅ​២០​គ្រាប់ ​ប៉ង​សម្លាប់​​ខ្លួន បន្ទាប់​​ពី​មាន​​ទំនាស់​ពាក្យ​សម្តី​​តិច​តួច​ជា​មួយ​ប្តី​​​ក្នុង​គ្រួសារ​មួយ​​នៅ​ភូមិ​ថ្មី សង្កាត់​ឡាបាន​សៀក ក្រុង​បានលុង នៅ​ថ្ងៃទី​១៧ មករា ២០១៣ ​វេលា​ម៉ោង​​៩​និង​១០​ព្រឹក ។ ​ប្រភព​ព័ត៌​មាន​​បន្ថែម​ថា ស្ត្រី​រងគ្រោះ​គិត​ខ្លី​បន្ទាប់​ពី​​ប្តី​របស់​នាង​​ឈ្មោះ​រតនា អាយុ​២០​ឆ្នាំ ស្តីបន្ទោស​​ពីរឿង​ឱ្យ​​​​លុយ​បងថ្លៃ​ប្រុស​​ខ្ចី​​លុយ​២៥.០០០​រៀល កាល​ពី​ព្រឹក​ថ្ងៃទី​​១៦ មករា

មនុស្សស្លាប់៧នាក់ និង​រងរបួស​ធ្ងន់-ស្រាល​១៣នាក់ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​១២លើកនៅទូទាំងប្រទេស​

Posted: 16 Jan 2013 08:09 PM PST

រាជ​ធានីភ្នំពេញ ៖ យោងតាម​គេហទំព័រប៉ូលិសជាតិ​បានឲ្យដឹងថា នៅថ្ងៃទី​១៦ មករា ២០១៣ មានមនុស្សស្លាប់​៧នាក់ និង​រង​របួស​ធ្ងន់-ស្រាល ១៣នាក់ ក្នុងករណី​គ្រោះថ្នាក់ចរាចរណ៍១២​លើក កើតឡើងនៅទូទាំងប្រទេសក​ម្ពុជា។ ប្រភពដដែលបញ្ជាក់ថា​ ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍ខាងលើ បង្កឲ្យខូចខាតយា​នយន្តសរុប២​០គ្រឿង ក្នុងនោះម៉ូតូ១៣​គ្រឿង រថយន្តធុនតូច៦​គ្រឿង និង​យាន​ផ្សេងៗ​១គ្រឿង ។

សន្និ​បាត​​បូក​សរុប​លទ្ធ​ផល​ការងារ​ឆ្នាំ​២០១២ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៣

Posted: 16 Jan 2013 08:04 PM PST

ពិធីសន្និ​បាត​​បូក​សរុប​លទ្ធ​ផល​ការងារ​ឆ្នាំ​២០១២
ខេត្ត​​ស្វាយរៀង​ ៖ ​ថ្ងៃទី​១៦ ម​ករា ២០១៣ ​នៅសាល​ប្រជុំ​ឆ្នេរ​ទន្លេ​​ក្រុង​ស្វាយ​រៀង បាន​រៀប​ចំ​សន្និ​បាត​​បូក​សរុប​លទ្ធ​ផល​​ការ​ងារ​ឆ្នាំ​២០១៣ ​របស់​រដ្ឋ​បាល​សាលា​ខេត្ត​ ក្រោម​​អធិបតី​ភាព​​ លោក​ជៀង ​អំ អភិ​បាល​​ខេត្ត និង​​លោក​គឹម ធា ប្រធាន​​ក្រុម​ប្រឹក្សា​​ខេត្ត ព្រមទាំង​​សមា​ជិក​ក្រុម​ប្រឹក្សា​​ខេត្ត អភិ​បាល​​រង​ខេត្ត​ ក្រុម​ប្រឹក្សា​​ ស្រុក-ក្រុង​​ អភិ​បាល​ស្រុក​-ក្រុង​​​​ប្រធាន​ អនុ​ប្រធាន​​មន្ទីរ​ជុំវិញ​ខេត្ត​ ក្រុម​ប្រឹក្សា​-ឃុំ​សង្កាត់​​កង​កម្លាំង​​ប្រដាប់​​អាវុធ​សរុប​ជាង​

ជន​ជាតិ​ចិន​ថយ​រថយន្ត​ប៉ះ​ម៉ូតូ​​ហើយ​រត់​ដេញវាយ​​ម្ចាស់​ម៉ូតូ​ត្រូវ​គេ​វាយ​បែក​ក្បាល​

Posted: 16 Jan 2013 08:01 PM PST

មនុស្សឆោឡោ​​នៅ​កន្លែងកើតហេតុ​
រាជធានី​ភ្នំពេញ ៖ ជន​ជាតិ​ចិន​៤​នាក់ បើក​រថយន្ត​ចូល​ហាង​ឡាក់​គី​​ម៉ាស្សា បុគ្គ​លិក​ក្នុង​ហាង​ប្រាប់ថា ដល់​ម៉ោង​​សម្រាក​ហើយ ក៏​បើក​រថយន្ត​​ថយ​ចេញ​វិញ មិន​បាន​មើល​ក្រោយ​​​ទៅ​ប៉ះ​ម៉ូតូ​ឌ្រីមសេ​១២៥ ស៊េរី​២០១២ ពណ៌ខ្មៅ មួយ​គ្រឿង ដែល​ម្ចាស់​ម៉ូតូ​​នៅ​​អង្គុយ​​លើ​ម៉ូតូ​​ក៏​​បាន​គោះ​ទ្វារ​រថយន្ត​ឱ្យ​​ឈប់​សិន ស្រាប់តែ​​ជន​ជាតិ​​ចិន​ទាំង​អស់​នោះ​បើក​ទ្វារ​រថយន្ត​ចេញ​មក​រត់​ដេញ​វាយ​​ម្ចាស់​ម៉ូតូ​​ ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ឃើញ​បែប​នេះ​ក៏នាំគ្នា​រត់​ដេញ​ព្រួត​វាយ​វិញ​

កម្ពុជា​ទទួល​បាន​ជំនួយ​២៣០​​លាន​ដុល្លារ​អាមេរិក​ពីធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​

Posted: 16 Jan 2013 07:58 PM PST

រាជ​ធានី​ភ្នំពេញ ៖ នៅទីស្តីការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹក​ថ្ងៃទី១៧ មករា ២០១៣​នេះ មានរៀបចំពិធីចុះ​ហត្ថ​លេខា​ទទួល​ជំនួយ​ពីធនាគារ​អភិវឌ្ឍន៍អា​ស៊ី ADB លើកគម្រោង​ចំនួន៦មានទឹកប្រាក់២៣០​លានដុល្លារ​អាមេរិក ។ ពិធីនេះ​បាន​ប្រារព្ធ​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយតំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ីប្រចំា​កម្ពុជា ។ គម្រោងចំនួន៦​នោះ​រួម​មាន ៖

បង្ក្រាប​​ជន​សង្ស័យ​ម្នាក់​ជំនាញ​លួច​កាច់សោ.ក​ម៉ូតូ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​

Posted: 16 Jan 2013 07:50 PM PST

ជន​សង្ស័យ​ដែល​លួច​​កាច់​សោ.ក​ម៉ូតូ​
ខេត្ត​កំពង់ស្ពឺ ៖ ​ជនសង្ស័យ​ម្នាក់​​ត្រូវ​កម្លាំង​​របស់​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​សហ​ការ​ជា​មួយ​កម្លាំង​​អធិការ​ដ្ឋាន​ក្រុង​ច្បារ​​មន បង្ក្រាប​​បាន​ភ្លាមៗ​​នៅ​ពេល​​ដែល​មុខ​សញ្ញា​រូប​នេះ​ធ្វើ​​សកម្ម​ភាព​​កាច់​សោ.ក​ម៉ូតូ​បាន​សម្រេច​ ។ ការ​បង្ក្រាប​នេះ​ប្រព្រឹត្ត​​ទៅ​កាល​ពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃទី​​១៦ មករា ​២០១៣ ​នៅ​ចំណុច​​ភូមិ​ទី​៣ ​សង្កាត់​​ច្បារ​មន ក្រុង​ច្បារ​មន ។

ស៊ីរី ៖ វាយ​ប្រហារ​​អត្តឃាត​2នៅ​ក្រុង​អីុដ​លីប

Posted: 16 Jan 2013 07:50 PM PST

រថយន្ត​កំពុងឆេះ​​​ដោយសារ​ការ​វាយ​ប្រហារ​អត្ត​ឃាត
ការវាយ​ប្រហារ​អត្តឃាត​​ប្រើ​រថយន្ត​បង្កប​់​គ្រឿង​ផ្ទុះ​២​កាលពីថ្ងៃ​ទី​១៦ មករា ​នៅ​ក្រុង​អីុដ​លីប ជាទី​ក្រុង​សំខាន់​មួយ​នៅ​ភាគ​​ពាយ័ព្យ​ស៊ីរី​ ក្រោម​​ការ​ត្រួត​ត្រា​របស់​កង​ទ័ព​បណ្តា​ល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​២២​នាក់ ។ ចំណែក​សាកល​វិទ្យា​ល័យ​ទាំងឡាយ​របស់​​ស៊ីរី​បាន​បិទ​ទ្វារ​ ជា​​​សញ្ញា​​នៃ​ការ​​ចូលរួម​រមណ​​ទុក្ខ​ចំពោះ​មនុស្ស​៨៧​នាក់ ដែល​ស្លាប់​​នៅ​ឯសាកល​វិទ្យា​ល័យ​ក្រុង​អាឡែប​ដែល​រងការ​វាយប្រហារ​ដោយ​​​គ្រឿង​ផ្ទុះ ។

គ្រូហ្វឹក​ហ្វឺន​ដោះ​មីន​ជនជាតិ​​អាមេរិក​​២​នាក់​ដែល​រង​របួស​នៅ​ខេត្ត​កំពង់ឆ្នាំង​​ត្រូវបា​ន​បញ្ជូន​​ទៅ​ក្រៅ​ប្រទេស​

Posted: 16 Jan 2013 07:45 PM PST

រាជធានី​ភ្នំពេញ ៖ ​គ្រូហ្វឹក​ហ្វឺន​ដោះ​មីន និង​យុទ្ធភ័ណ្ឌ​​​មិន​ទាន់​ផ្ទុះ​ជនជាតិ​អាមេរិក​​២​នាក់​ដែល​បាន​រង​របួស​ធ្ងន់​កាល​ពីថ្ងៃទី​​១៥ មករា ២០១៣ ​កន្លង​មក បន្ទាប់​ពី​​ផ្ទុះ​គ្រាប់​​ប្រភេទ​កាំភ្លើង​យន្ត​២៣​​មីល្លី​ម៉ែត្រ​​​នៅ​ក្នុង​មជ្ឈ​មណ្ឌល​​បណ្តុះ​បណ្តាល​ស៊ី​ម៉ាក់​ដែល​មាន​ទីតាំង​​នៅភូមិ​​ម៉ុង​បារាំង ឃុំ​ប្អេរ ​​ក្រុង​​កំពង់​ឆ្នាំង ​ខេត្ត​កំពង់ឆ្នាំង ​ហើយ​ត្រូវបាន​បញ្ជូន​តាម​ឧទ្ធម្ភាគ​ចក្រ​មក​កាន់​មន្ទីរ​ពេទ្យ​​​កាល់​ម៉ែត ដើម្បី​សង្គ្រោះ​​ជីវិត ។ ​ប៉ុន្តែ​​នៅវេលា​ម៉ោង​​១០​និង​៤៥​នាទី​យប់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!