Koh Santipheap Daily

Koh Santipheap Daily


សមាគម​បញ្ញ​វន្ត និង​យុវ​ជន​ស្ម័គ្រ​ចិត្ត​​ផ្តល់​អំណោយ​​ដល់​អនុ​សាខា​​កាក​បាទ​ក្រហម​​​ខណ្ឌ​ឫស្សីកែវ​

Posted: 13 Jan 2013 11:31 PM PST

ការ​ផ្តល់​អំណោយ​ដល់​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ឫស្សីកែវ
រាជធានី​ភ្នំពេញ ៖ ​អំណោយ​ជា​អង្ករ​ និង​មីឡូ​​ត្រូវ​បាន​សមា​គម​បញ្ញ​វន្ត​ និង​យុវ​ជន​ស្ម័គ្រ​ចិត្ត​ធ្វើ​ពិធី​ប្រគល់​ជូន​ដល់​អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ខណ្ឌ​​ឫស្សី​កែវ ​កាល​ពី​រសៀល​ថ្ងៃទី​​១២ មករា ២០១៣ ​ដោយ​មាន​ការ​អញ្ជើញ​​ចូលរួម​ប្រគល់​ពី​លោក​ទ្រី ត្រាយ ​ប្រធាន​​សមា​គម និង​ចូលរួម​ទទួល​អំណោយ​​ពី​សំណាក់​លោក​ជា ពិសី ​ប្រធាន​គណៈ​កម្មាធិការ​អនុ​សាខា​កាក​បាទក្រហម​កម្ពុជា ខណ្ឌ​ឫស្សីកែវ ​និង​សមា​ជិក សមា​ជិកា​​ដើម្បី​យក​

អាមេរិក​ឡាទីន​ក្លាយ​ជា​​តំបន់​ប្រជា​ជន​មាន​ជីវ​ភាព​​មធ្យម​ច្រើន​

Posted: 13 Jan 2013 11:21 PM PST

អាមេរិក​ឡាទីន​ក្លាយ​ជា​​តំបន់​ប្រជា​ជន​មាន​ជីវ​ភាព​​មធ្យម​ច្រើន​
យោង​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​(WB) និង​គណៈ​កម្មា​ធិការ​សេដ្ឋ​កិច្ច​អាមេ​រិក​ឡាទីន​ និង​ការីប៊ីន​(ECLAC) បាន​ឱ្យ​ដឹង​ថា អាមេរិក​ឡាទីន​ និងការីប៊ីន​កំពុង​ក្លាយ​ជា​តំបន់​​ប្រជា​​ជន​​មាន​​ជី​វ​ភាព​មធ្យម​​នៅ​អាមេរិក​ឡាទីន​កើន​៥០​%​អំឡុង​ឆ្នាំ​២០០០​ដល់​២០១០ ។ នេះ​បើ​តាម​ការ​សិក្សា​របស់​​WB​នៅ​ក្នុង​វេទិកា​​មួយ​​ ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​សាន់​ទី​យ៉ា​ហ្គោ ។

តម្លៃ​ដី​តំបន់​ឧស្សាហកម្ម​នៅ​មីយ៉ាន់​ម៉ា​ស្ថិត​នៅ​ក្នុង​ចំណោម​តំបន់​ដែល​មាន​តម្លៃ​ខ្ពស់​លើ​ពិភព​លោក​

Posted: 13 Jan 2013 11:21 PM PST

​
យោង​តាម​​បណ្តាញ​ព័ត៌​មាន​ Asia News Network បាន​ឱ្យ​ដឹង​ថា រដ្ឋា​ភិបាល​មីយ៉ាន់​ម៉ា​នឹង​មិន​គ្រប់​គ្រង​តម្លៃ​ដី​តំបន់​ឧស្សា​ហកម្ម​ទេ ទោះ​បី​វា​ឡើង​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក​ក៏​ដោយ ។ នេះ​ជា​ការ​ស្រង់​សម្តី​របស់​អនុ​រដ្ឋ​មន្ត្រី​ផែនការ​ និង​អភិ​វឌ្ឍន៍​​សេដ្ឋ​កិច្ច​ជាតិ​ លោក​ហ្សេត​ អ៊ួង​ ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​វេទិកា​មួយ​នៅ​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​ធីឡាវ៉ា ។

ប្រេង​ឆៅ​ឡើង​​ថ្លៃ​នៅ​អាស៊ី​ក្រោយពី​អាមរិក​បញ្ចប់​គម្រោង​ពង្រីក​បំពង់​បង្ហូរ​ប្រេង​

Posted: 13 Jan 2013 11:21 PM PST

​
ប្រេង​ឆៅ​នៅអាស៊ី​ឡើង​ថ្លៃ​នៅ​ថ្ងៃ​ចន្ទ​នៅគ្រា​ដែល​អាមេរិក​បាន​បញ្ចប់​គម្រោង​ពង្រីក​បំពង់​បង្ហូរ​ប្រេង​ដោយ​បាន​បន្ធូរ​បន្ថយ​ស្តុក​ប្រេង​ដែល​ផ្គត់​ផ្គង់​លើ​ស​កម្រិត​របស់អា​មេរិក​ ហើយ​វា​បាន​ផ្តល់​ឱ្យ​តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត​នូវ​ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​ភាព​វិជ្ជ​មាន។តម្លៃ​ប្រេង​ឆៅ​នៅ​ទីក្រុង​ញូវ​យ៉ក​កើន​៦០​សេន​ដល់​៩៤,១៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ​អង់គ្លេស​ Brent

សេដ្ឋ​កិច្ច​​​ចិន​នឹង​​រើប​​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៣

Posted: 13 Jan 2013 10:56 PM PST

ទីបំផុត​​ទៅ​សេដ្ឋ​​​​កិច្ច​ចិន​​បាន​​ងាក​​​ទៅ​រក​ការ​បញ្ចប់​​​និន្នា​ការ​​​ដើរ​ថយ​ក្រោយ​​​នៅ​ក្នុង​ឆ្នាំ​២០១៣​​​ នេះ​បើ​​តាម​​ការ​អង្កេត​​​ដោយ​ទី​ភ្នាក់​ងារ​​​ព័ត៌​​មាន​ AFP ។ មេដឹក​នាំ​ថ្មី​ចិន​បាន​សន្យា​ថា​​ នឹង​រៀប​ចំ​វិធី​សាស្ត្រ​​អភិវឌ្ឍន៍​ដែល​​​ដឹក​នាំ​ដោយ​​ការ​​វិនិយោគ​​​នៅ​ក្នុង​​ប្រទេស​​ជា​ថ្មី ​និង​លើក​​​កម្ពស់​​ជីវ​ភាព​​​រស់​នៅ​​ឱ្យ​ល្អ​ប្រសើរ​​​សម្រាប់​ពល​រដ្ឋ​​​ទាំង​អស់​គ្នា ។

រថយន្ត​​​ដឹក​កម្ម​ករ​បុកកិន​ម៉ូតូ​ ស្លាប់​២​​នាក់​​របួសធ្ងន់​៤​នាក់ នៅ​ក្រុង​បាវិត​

Posted: 13 Jan 2013 10:52 PM PST

ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្តស្វាយរៀង ៖ មនុស្ស​២​នាក់​ បាន​ស្លាប់​​នៅ​នឹង​កន្លែង ​ដោយ​ត្រូវ​រថយន្ត​កិន​ខ្ទេច​​ និង​៤​នាក់​ទៀត​រង​របួសធ្ងន់ ​ក្នុង​ហេតុការណ៍​​រថយន្ត​​​ដឹក​កម្ម​ករ​​បុក​កិន​​ម៉ូតូ​កាល​ពី​វេលា​ម៉ោង​​៦​និង​៤០​​នាទី​​ព្រឹក​ថ្ងៃទី​​១៤ មករា ២០១៣ ​នេះនៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ចំណុច​ភូមិ​ព្រៃទប់​ សង្កាត់​​ព្រៃ​អង្គុញ ក្រុង​បាវិត។

បើកម៉ូតូ​លឿន​​ជ្រុល​​បុកទ្វារ​រថយន្ត​​ឡិចស៊ីស​​បណ្តាលឱ្យ​ម្ចាស់​​ម៉ូតូ​ហោះ​ផ្លោង​បោកផ្ទប់​​

Posted: 13 Jan 2013 10:25 PM PST

បើកម៉ូតូ​លឿន​​ជ្រុល​​បុកទ្វារ​រថយន្ត​​ឡិចស៊ីស​​បណ្តាលឱ្យ​ម្ចាស់​​ម៉ូតូ​ហោះ​ផ្លោង​បោកផ្ទប់​​
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួស​​ធ្ងន់ ត្រូវ​បានគេបញ្ជូន​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​​កាល់ម៉ែត ក្នុងខណៈ​ដែលរូបគេ​​ជិះម៉ូតូ​​មួយគ្រឿង​​ម៉ាក Fiore ​ក្នុងល្បឿន​លឿន​បានជ្រុល​​ទៅបុកចំទ្វារ​រថយន្ត​​ឡិចស៊ីស​​មួយគ្រឿង ដែល​កំពុង​បើកកាត់ពីមុខ​ពេញទំហឹង ​កាលពីវេលាម៉ោង​២ និង​៣០នាទី​​​រំលងអធ្រាត្រឈាន​ចូល​ថ្ងៃទី​១៤ មករា ២០១៣ នៅចំណុចផ្លូវ​កែង​ខាងកើតណាហ្គា ​ក្នុងសង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន ។

ទាហាន​​ប៉ាគី​ស្ថាន​​​​14​​នាក់​ស្លាប់​​នៅ​វ៉ា​ហ្ស៊ីរី​ស្ថាន​ខាង​ជើង​

Posted: 13 Jan 2013 10:24 PM PST

ភ្នាក់​ងារ​​ស៊ើប​ការណ៍​​​ប៉ាគី​ស្ថាន​​​រាយការណ៍​ថា​​ ការ​វាយ​ប្រហារ​​​ភេរវកម្ម​​​មួយ​​​បណ្តាល​ឱ្យ​​ទាហាន​​បា៉គីស្ថាន​​​ស្លាប់​១៤​នាក់​​​ និង​របួស​​​២១​នាក់​​​នៅ​វ៉ាហ្ស៊ីរី​ស្ថាន​​ខាង​ជើង​ជា​តំបន់​​​កុល​សម្ព័ន្ធ​​​មួយ​នៅ​ភាគ​​ពាយ័ព្យ​ប្រទេស​ ។​មុន​នេះ​មេ​ខ្លោង​​​របស់​ពួក​តាលី​បង់​​​​បា៉​គី​ស្ថាន​​​​បាន​​បាច​ខិត្ត​ប័ណ្ណ​​​អំពាវ​នាវ​​​ឱ្យបញ្ឈប់​​​ការ​វាយ​ប្រហារ​​ភេរវកម្ម​​ប្រឆាំង​​កងទ័ព​​រដ្ឋា​ភិបាល​​​ក្នុង​តំបន់​​​នោះ ។

មាន​រឿង​​ចាប់រំលោភ​ក្នុងរថយន្ត​បឺស​ថ្មី​​1​ទៀត​​នៅ​ឥណ្ឌា

Posted: 13 Jan 2013 10:24 PM PST

បិទមុខ​ពួក​បុរស​ចាប់រំលោភ​ដែល​ប៉ូលិស​ចាប់​ខ្លួន​
ប៉ូលិស​ឥណ្ឌា​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​១៣ មករា ​ពីការ​ចាប់​ខ្លួន​បុរស​៦នាក់​ នៅ​ភាគ​ខាង​ជើង​ឥណ្ឌា​ដែល​ពួកគេ​ជាប់​សង្ស័យ​ថា ​ចូល​រួម​ក្នុង​ការ​ចាប់​រំលោភ​បូក​​​លើ​នារី​ម្នាក់​ដែល​ឡើង​​ជិត​រថយន្តបឺស​១​គ្រឿង​ដែល​រឿង​នេះ​កើត​មាន​​មិនដល់​១​ខែ​ផង​ក្រោយ​រឿង​ចាប់​រំលោភ​ដូច​គ្នានោះ​​លើ​និស្សិត​ស្ត្រី​ឥណ្ឌា​​ម្នាក់​​ដែលញុំាង​ឱ្យ​មាន​ការ​ផ្ទុះ​កំហឹង​និង​បាតុ​កម្ម​ដោយ​ក្តៅ​ក្រហាយ​នានា​នៅ​ឥណ្ឌា ​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៤ មករា ២០១៣

Posted: 13 Jan 2013 10:04 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៤ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

អ្នកកាសែត​ វិទ្យុ និង​ទូរទស្សន៍​២៤​រូប ទទួល​ការ​បណ្តុះ​បណ្តាល​ពី​​ការ​បោះ​ឆ្នោត

Posted: 13 Jan 2013 10:01 PM PST

ពិធីបណ្តុះ​បណ្តាល​ពី​ការ​បោះ​ឆ្នោត​
ខេត្តកំពង់ចាម ៖ វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​​ការ​រាយ​ការណ៍​​ព័ត៌​មាន​​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ស្តីពី​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​​អង្គ​ការ​ឆេម សហ​ការ​ជា​មួយ​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​ អ្នក​សារ​ព័ត៌​មាន​កម្ពុជា​នៅ​មន្ទីរ​ព័ត៌​មាន​​ខេត្ត ។ ​ដោយ​បាន​ប្រ​ព្រឹត្តិ​ទៅ​​កាលពី​ថ្ងៃ​ទី​១២ មករា ២០១៣ ក្រោម​អធិបតី​​ភាព​​​លោក​ខៀវ ​កាញារីទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន និង​លោក​ជំទាវ ។

គូ​សង្សារ​ខក​ខ្លួន​ក្នុង​ផ្ទះ​សំណាក់​ខ្លាច​ឪពុក​ម្តាយ​រក​រឿង​ប្រើ​ល្បិច​ត្រូវ​ថ្នាំ​សណ្តំ ផ្អើល​ដល់​ប៉ូលិស

Posted: 13 Jan 2013 09:55 PM PST

​ការ​ភ្ញាក់​ផ្អើល​នៅ​មុខ​ផ្ទះ​សំណាក់​
រាជ​ធានី​ភ្នំពេញ​៖ ​នារី​ម្នាក់​និង​យុវ​ជន​ដែល​ជា​សង្សារ​ ​​បន្ទាប់​ពី​មានការ​ជ្រុល​ជ្រោះ​នាំ​គ្នា​ឡើង​ផ្ទះ​សំណាក់​យីហោ​ABC​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​​ដំណាក់​​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​​បាត់​ខ្លួន​​មួយ​យប់​មួយ​​ថ្ងៃ​​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​និង​ក្រុមគ្រួសារ​​តាម​រក​ខ្វែងដៃ​ខ្វែង​ជើង​និង​យល់​ថា​ពួកគេ​ខក​ខ្លួន​ដោយ​​គ្មាន​ដំណឹង​ក៏​​ធ្វើ​ល្បិច​ថា​​ត្រូវ​ថ្នាំ​សណ្តំ​ ​ក៏​កាន់​តែ​​​បង្ក​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ មករា ​​។

បង្ក្រាប​ជន​កាច់​សោ​ម៉ូតូ​ចាប់​បាន​2​នាក់ ម្នាក់​ជា​មេ​ខ្លោង​រឹប​អូស​បាន​ម៉ូតូ​ចំនួន​7​គ្រឿង

Posted: 13 Jan 2013 09:50 PM PST

សមត្ថកិច្ច​បង្ហាញ​​ខ្លួនជន​សង្ស័យ​២​នាក់​​ដែល​ចាប់​ខ្លួន​
ខេត្ត​កំពង់​ចាម​​ ៖ ប្រតិបត្តិ​ការ​​មួយ​ឈុត​​ត្រូវ​បាន​​ធ្វើ​ឡើង​ កាល​ពី​​ថ្ងៃ​ទី​​១០​​​និង​​១១​ មករា ​​​សមត្ថ​កិច្ច​​ប៉ូលិស​បាន​​​ដក​ហូត​​ម៉ូតូ​​​ធុន​​ឌ្រីមសេ​​​​ ​១២៥ ​ស៊េរី​​​​ឆ្នាំ​​២០០៧​​​​ដល់​​២០១៣​​ ចំនួន​៧​គ្រឿង​​​ទៅ​ស្រុក​​​តំបែរ​​ បន្ទាប់​ពី​​មាន​​ការ​​ទិញ​​-​លក់​​​​ក្នុង​សភាព​​មិន​ប្រក្រ​តី​ ​ហើយ​ក៏​បាន​​​ឈាន​ទៅ​​​​​ចាប់​ខ្លួន​​ជន​សង្ស័យដែល​ជា​ចោរ​​លួច​​​កាច់​​សោ​.ក​​ម៉ូតូ​​បាន​​២​នាក់​​​​ផង​ដែរ ។​

អគ្គិភ័យ​ឆាប​ឆេះ​លំនៅ​ឋាន​23​ខ្នង​កណ្តាល​រាត្រី

Posted: 13 Jan 2013 09:40 PM PST

ភ្លើងឆេះសន្ធោសន្ធៅក្រហមរន្ទាលកណ្តាលរាត្រី 
រាជធានីភ្នំពេញ ៖ ​លំនៅឋាន​ប្រជាពល​រដ្ឋ​ចំនួន​២៣​ខ្នង​នៅខាងត្បូងផ្សារឆេ​កូ​ ខាង​លិច​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអីន ស្ថិត​នៅ​ភូមិ​ក្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សីកែវ ត្រូវ​អគ្គិភ័យ​ឆាបឆេះ កាលពីវេលា​ម៉ោង​១១​និង​៤០​នាទីយប់ថ្ងៃទី១២ មករា នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋកំពុងដេកលង់​លក់​ក្នុង​​ដំណេក​ ។ ការ​​ឆាប​ឆេះ​​នេះអស់រយៈ​ពេល​ប្រមាណ​ជិត​២​ម៉ោង​ និង​ធ្វើ​ឱ្យ​មានការភ្ញាក់ផ្អើលកណ្តាល​យប់​ ហើយប្រជាពលរដ្ឋ​បាន​ក្រោក​ពី​ដំណេក​

ចោ​រអប្រិយ​មួល​ក​ក្មេង​3​នាក់​បង​ប្អូន ស្លាប់​ម្នាក់​ប្លន់​យ​ក​ម៉ូតូ​ឪពុក

Posted: 13 Jan 2013 09:30 PM PST

ក្មេងស្រីអាយុ៩ឆ្នាំត្រូវបាននាំមកសង្គ្រោះ
ខេត្ត​ពោធិ៍សាត់​ ៖ ​​ខណៈ​ពេល​ដែល​ឪពុក​ម្ដាយ​រវល់​​​ទៅ​ធ្វើ​ការ​ងារ​ក្នុងក្រុម​ហ៊ុន​ចិន​​​​ដោយ​ទុក​​​​ឱ្យ​កូន​តូចៗ​​៣នាក់​​​នៅ​ចាំផ្ទះ​​​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើ​ដំបង​វាយ​​​​ និង​មួលក​​បំបាក់​​​​ប្លន់​យក​ម៉ូតូ​​​អស់​មួយ​គ្រឿង​​ ប៉ុន្តែ​​ស្លាប់​តែម្នាក់​​ទេ ​ឯ​ពី​រនាក់​ទៀត​​​នៅ​មាន​ដង្ហើ​ម​​នៅ​​ឡើយ​​​​កំពុង​​​ទទួល​ការ​សង្គ្រោះ​​​នៅ​មន្ទីរ​ពេ​ទ្យ​​ ។ ​ហេតុការ​​ណ៍​នេះ​បាន​កើត​ឡើង​​​កាលពីព្រឹក​ថ្ងៃទី​​​១៣ មករា ​​នៅ​ចំណុច​​ភ្នំ​កាច់កង់ ស្ថិត​ក្នុង​ភូមិ​​​ក្បាល​ដំរី​​​ ឃុំ​អន្សារចំបក់ ​ស្រុក​ក្រគរ ​​​ជាប់​​ព្រំប្រទល់​

រថយន្ត​ដឹកដី​បោះ​ពួយ​បុក​គ្នា​ឆេះ​ស្លាប់​ម្នាក់ របួស​ម្នាក់

Posted: 13 Jan 2013 09:20 PM PST

រថយន្តដឹកដីធុនយក្សម៉ាក ហ៊ីយ៉ាន់ដាយ ដែលជល់់គ្នាដូចដំរីផ្ទុះឆេះ 
រាជធានី​ភ្នំពេញ​​ ៖ រថយន្ត​​ដឹក​ដី​​​ធុន​​យក្ស​​​២​គ្រឿង​​​ បាន​​ពន្លះ​​គ្នា​យ៉ាង​​​ពេញ​ទំហឹងនៅ​​​​លើ​ដង​ផ្លូវ​​​បណ្តាល​​ឱ្យ​ផ្ទុះ​ឆេះ​​​​ទាំង​២​​គ្រឿង​​សល់​តែ​​គ្រោង​​ឆ្អឹង​​​​ផ្នែក​ខាង​​មុខ រី​ឯ​​អ្នក​​បើក​បរ​​​ម្នាក់​បាន​​ស្លាប់​​នៅ​ក្នុង​កាប៊ីន​​រថយន្ត​ភ្លាមៗ​​ និងអ្នក​​បើក​​បរ​​​ម្នាក់​​ទៀត​​រង​របួស​ធ្ងន់​ ដោយ​​សារ​ភ្លើង​​​ឆេះ​រោល​​​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​​​ និង​ព្យា​បាល​​នៅ​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត ។ ហេតុ​​ការ​​ណ៍​​​​រថយន្ត​​​ធុន​​យក្សដឹក​ដី​​​​​ទាំង​២​​គ្រឿង​បុក​គ្នា​​​លាន់​ដូច​​រន្ទះ​នេះ​​​បាន​កើត​ឡើង​​កាល​ពី​​

ថៃ​​ព្រម​​រើ​​បន្លា​​លួស មន្ដ្រី​​យោធា​​ប្រទេស​​ទាំង​​២​​ជួប​​ពិ​ភា​ក្សា​​​គ្នា​​ពង្រឹង​​ស្ថាន​​ភាព​​ច្រក​​អាន​​សេះ

Posted: 13 Jan 2013 09:10 PM PST

លោក​ឧត្ដមសេនីយ៍ឯក សៀ​ក សុ​ជាតិ និង​សម​ភាគី​ថៃ
​ខេត្ត​ព្រះវិហារ​ ៖ កាល​ពី​ព្រឹក​​ថ្ងៃទី​១១ មករា​២០១៣​កន្លង​មក​នេះ​ លោក​ឧត្តម​សេនីយ៍​​ឯក​សៀក សុជាតិ នាយក​ទីចាត់​ការ​​ការ​ងារ​​​ព្រំ​ដែន​​​​នៃ​អគ្គ​បញ្ជាការ​​​ បានដឹក​នាំ​​ប្រតិភូ​​​ទី​ចាត់​ការ​​​ ការ​ងារ​ព្រំដែន​ ចុះ​ត្រួត​ពិនិត្យ​​ភូមិ​សាស្ត្រ​​​​នៅច្រក​អាន​សេះ​​​​​ក្នុង​ស្រុក​ជាំក្សាន្ត​ និង​ជួប​​សមភាគី​ថៃ​ផង​ដែរ ។ រួម​ដំណើរ​​​​ក្នុង​ខណៈ​​​នោះ​មាន​លោក​​ឧត្តម​សេនីយ៍​​ឯក​ស្រី ឌឹក ​​​មេបញ្ជាការ​​​កង​ពល​ធំ​​អន្ត​រាគមន៍​​​​លេខ​៣ និង​ជា​មេបញ្ជាការ​ទិស​​ទី​១​ប្រាសាទ​ព្រះវិហារ​​​​​

ស្ថាន​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​មិន​ឈប់​ឈរ​ពី​ជ​ន​ខិល​ខូច​របាយ​ការណ៍​ព័ត៌​មាន​ខេត្ត​កំពង់​ស្ពឺ-កំពង់​ធំ-រតន​គិរី-ស្ទឹង​ត្រែង

Posted: 13 Jan 2013 09:00 PM PST

រថយន្តទំនើបដឹកឈើគ្រញូងបើកមកលាក់ទុក
ស្រប​ពេល​ដែល​វិធាន​ការ​​នានា​ក្នុង​ការ​ទប់​ស្កាត់​ និង​បង្ក្រាប​ឈើប្រណីត​នៅ​តែ​ជា​បញ្ហា​ខណៈ​ពេល​ដែល​ការ​កាប់​ព្រៃ​ឈើ​នៅ​តែ​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ក្លា​នោះ ​កំពុង​​តែ​ធ្វើ​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ធន​ធាន​ព្រៃ​ឈើ​នា​ពេល​ខាង​មុខ​ ព្រោះ​តែ​កា​រ​បង្ក្រាប​នៅ​មាន​កម្រិត​​ ទោះបី​មាន​ការ​បង្ក្រាប​បាន​​ជា​តួ​លេខ​គួរ​ឱ្យ​កត់​សម្គាល់​ក្តី ។ ខាង​ក្រោម​នេះ​គឺ​ជា​សេច​ក្តី​រាយ​ការណ៍​ព័ត៌​មាន​ជុំ​វិញ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​កំពង់​ស្ពឺ ខេត្ត​​កំពង់​ធំ ​ខេត្ត​​សៀម​

យន្ត​ហោះ​ចម្បាំង​​ទំនើប​បារាំង​​​​​RAFALEចូល​រួម​​វាយ​ប្រហារ​​​នៅ​ម៉ាលី​

Posted: 13 Jan 2013 08:10 PM PST

យន្តហោះ​​ប្រយុទ្ធ​​​ធុន​RAFALE
លោក​JEAN-YVES LE BRIAN ​រដ្ឋ​មន្ត្រី​​​ការ​ពារ​​​ប្រទេស​​បារាំង​​​អះអាង​​​កាល​ពី​​​​ថ្ងៃទី​១៣ មករា ​តាមរយៈ​​សេចក្តី​​ប្រកាស​មួយ​ថា ​​យន្ត​ហោះ​​ប្រដេញ​ទំនើប​​​របស់​បារាំង​​​ធុន​RAFALE​៤​គ្រឿង​​​​​បាន​ធ្វើការ​​វាយ​ប្រហារ​​​​នៅ​ជិត​ទីក្រុង​​ហ្គាវ ភាគ​ខាង​ជើង​ម៉ាលី​ហើយ​បាន​កម្ទេច​ជំរំ​ហ្វឹក​ហ្វឺន​​ និង​ឃ្លាំង​ស្តុក​​ភស្តុ​ភារ​​ទាំង​ឡាយ​របស់​បណ្តា​ក្រុម​ប្រដាប់​អាវុធ​​អ៊ិ​ស្លាម​​និយម​ ។

បាញ់​តគ្នា​​ថ្មី​ទៀត​​​រវាង​ឥណ្ឌា​​​​និង​ប៉ាគី​ស្ថាន​​​នៅ​កាស្មៀរ

Posted: 13 Jan 2013 08:10 PM PST

ប្រភព​ព័ត៌​មាន​​​ផ្លូវ​ការ​ឥណ្ឌា​​រាយ​ការណ៍​ថា ការ​បាញ់​តគ្នា​​​ថ្មីៗ​​​កើត​មាន​កាល​ពី​ថ្ងៃទី​១៣ មករា ​រវាង​កង​ទ័ព​ឥណ្ឌា​​ និង​កង​ទ័ព​ប៉ាគី​ស្ថាន​​​​នៅ​តាម​ខ្សែ​បន្ទាត់​ត្រួត​ពិនិត្យ​​តំបន់​កាស្មៀរ ។​ការ​រំលោ​ភ​បំពាន​​​​បទ​ឈប់បាញ់​​​​គ្នា​នោះ​កើត​មាន​កាល​ពី​យប់​​ថ្ងៃទី​១៣ មករា ​នៅ​តំបន់​​គ្រី​ស្នា​ហ្គាទី ស្រុក​POONCH ​ចម្ងាយ​​១៨០​គីឡូម៉ែត្រ​​ភាគ​និរតី​ក្រុង​ស្រី​​ុណាហ្គា​ ទី​ប្រជុំ​​ជន​តំបន់​​​កាស្ញៀរ​ស្ថិត​ក្រោម​​​ការ​ត្រួត​ត្រា​​របស់​ឥណ្ឌា ។

​រាជ​រដ្ឋាភិបាល​​រៀបចំ​ដង្ហែ​សាកល្បង​ព្រះបរមសព​សម្តេចឪនៅថ្ងៃទី​១៩ និង​២៦ មករា

Posted: 13 Jan 2013 08:08 PM PST

រាជ​ធានីភ្នំពេញ ៖ នៅថ្ងៃទី​១៩ មករា និងថ្ងៃទី២៦ មករា ២០១៣ រាជរដ្ឋាភិ​បាលកម្ពុជានឹងរៀបចំពិធីសាក​ល្បងដង្ហែព្រះ​បរមសព​សម្តេចឪ​​​នរោត្តម សីហនុ ( ពុំមានព្រះ​បរមសព) នៅតាមគោលដៅដែល​បានកំណត់ ។ នេះបើយោងតាមការ​បញ្ចេញឲ្យ​ដឹង នៅ ក្នុងកិច្ច​ប្រជុំពិសេសមួយ​នៅសាលសន្និសីទចតុមុខ ដោយមាន​ការអញ្ជើញចូលរួមពី​​លោកឧបនាយក​​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី

រថយន្ត​​បុក​រ៉ឺម៉ក​ដឹក​កម្ម​ករ​ ស្លាប់​២​​នាក់​នៅ​ក្រុង​បាវិត​

Posted: 13 Jan 2013 08:01 PM PST

ខេត្តស្វាយរៀង ៖ ប្រភព​ព័ត៌​​មានជំហាន​ដំបូង​ឱ្យ​ដឹងថា មនុស្ស​២​នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​ត្រូវ​រថយន្ត​កិន​ខ្ទេច​កាល​ពីវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៤ មករា ២០១៣ នៅ​ក្រុងបាវិត​ ក្នុង​ហេតុការណ៍​​រថយន្ត​​បុក​រ៉ឺម៉ក​ដឹក​កម្ម​ករ​។ ទោះ​បី​បែប​ណាគេ​នៅ​មិនទាន់ដឹង​ថា មាន​មនុស្ស​រង​របួសប៉ុន្មាន​នាក់​នោះ​ទេ៕​

ឈ្នះ​រង្វាន់​​អាយ​ផេត​៤ (iPad4) ៥​រង្វាន់​ពី​ធនា​​គារ​ SBC

Posted: 13 Jan 2013 07:43 PM PST

ការ​ទទួល​រង្វាន់​ពី​ធនា​​គារ​ SBC
រាជធានី​ភ្នំពេញ ៖ ដើម​ឆ្នាំ​​២០១៣ ​ធនា​គារ SBC ​បាន​ប្រគល់​​រង្វាន់​ដ៏​​អស្ចារ្យ​ជូន​អតិថិ​ជន​របស់​ខ្លួន​៥​នាក់​ដែល​មាន​សំណាង​​ឈ្នះ​រង្វាន់​ iPad4 ​ក្នុង​ម្នាក់​​មួយ​គ្រឿង​​ដោយ​គ្រាន់តែ​​ពួក​គាត់​បើក​គណនេយ្យ​​ថ្មី ឬ​ក៏​ស្នើ​​​សុំ​ប្រើ​ប្រាស់​កាត Visa/Master Card របស់ធនា​គារ​ SBC ​ដើម្បី​ទិញ​​ទំនិញ​​តាម​បណ្តា​ហាង​នានា​ទាំងក្នុង​ស្រុក និង​ក្រៅ​ស្រុក​​ ម្យ៉ាង​វិញទៀត​ពួក​គាត់​ក៏​អាច​មាន​ឱកាស​ឈ្នះ​​រាល់​ពេល​ដែល​គាត់​ធ្វើ​ប្រតិ​បត្តិ​ការ​​ផ្ទេរ​ប្រាក់​ទូទាត់​​វិក្កយ​បត្រ​​ ឬ​ក៏​

អនុរដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​​រដ្ឋ​ចិន​កំពុង​​ទស្សនកិច្ច​នៅកម្ពុជា​

Posted: 13 Jan 2013 07:35 PM PST

រាជ​ធានីភ្នំពេញ ៖ ថ្ងៃនេះ គឺជាថ្ងៃទីពីរ​ហើយនៃដំណើរបំពេញ​ទស្សនកិច្ចផ្លូវការរបស់អនុរដ្ឋមន្ត្រី​ក្រសួងសន្តិសុខ​រដ្ឋនៃសាធារណៈ​រដ្ឋប្រជា​មានិត​ចិន លោក​ដុង ហៃស៊ូង នៅ​លើទឹកដីនៃព្រះរាជាណាចក្រ​កម្ពុជា ។ ​យោងតាមគេហទំព័រ​កងរាជអាវុធ​ហត្ថលើផ្ទៃ​ប្រទេស​​បាន​ឲ្យដឹងថា នៅក្នុងដំណើរ​ទស្សនកិច្ចពីថ្ងៃទី១៣ ដល់​ថ្ងៃទី១៧ មករា ២០១៣ លោកអនុរដ្ឋមន្ត្រីក្រសួង​សន្តិសុខរដ្ឋចិន

រថយន្ត​ដឹក​ទឹក​កក​​អត់​មាន​ភ្លើង​​​បំភ្លឺ​ផ្លូវ​អ្នក​បើក​បរ​ងោក​មួយ​ភាំង​ក្រឡាប់​នៅ​កណ្តាល​ផ្លូវ​

Posted: 13 Jan 2013 07:22 PM PST

ទិដ្ឋភាពនៅកន្លែង​កើតហេតុ​
រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹក​កក​អនាម័យ​​របស់​ក្រុម​ហ៊ុន​​មួយ​ដែល​មាន​ទីតាំង​​នៅ​​ផ្លូវ​​ជាតិ​លេខ​៥ ក្នុង​សង្កាត់​​គីឡូ​ម៉ែត្រ​​លេខ​៦ ខណ្ឌ​ឫស្សី​​កែវ បាន​ក្រឡាប់​​បាក់​ឃ្លុប​ចេញ​បាវ​ទឹក​កក​អនាម័យ​នៅ​កណ្តាល​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​មុខ​ផ្ទះ​លក់​​កាហ្វេ​​ស្រី​ពៅ​៦៦៦ ក្នុង​​​ភូមិ​បឹង​សាឡាង សង្កាត់​​ឫស្សី​កែវ ​ខណ្ឌ​​ឫស្សីកែវ ​កាល​ពីវេលា​ម៉ោង​​៣​និង​៥០​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី​១២ មករា ២០១៣។

មាន​រឿង​​ចាប់រំលោភ​ក្នុងរថយន្ត​បឺស​ថ្មី​​1​ទៀត​​នៅ​ឥណ្ឌា

Posted: 13 Jan 2013 07:22 PM PST

ិទមុខ​ពួក​បុរស​ចាប់រំលោភ​ដែល​ប៉ូលិស​ចាប់​ខ្លួន​
ប៉ូលិស​ឥណ្ឌា​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​១៣ មករា ​ពីការ​ចាប់​ខ្លួន​បុរស​៦នាក់​ នៅ​ភាគ​ខាង​ជើង​ឥណ្ឌា​ដែល​ពួកគេ​ជាប់​សង្ស័យ​ថា ​ចូល​រួម​ក្នុង​ការ​ចាប់​រំលោភ​បូក​​​លើ​នារី​ម្នាក់​ដែល​ឡើង​​ជិត​រថយន្តបឺស​១​គ្រឿង​ដែល​រឿង​នេះ​កើត​មាន​​មិនដល់​១​ខែ​ផង​ក្រោយ​រឿង​ចាប់​រំលោភ​ដូច​គ្នានោះ​​លើ​និស្សិត​ស្ត្រី​ឥណ្ឌា​​ម្នាក់​​ដែលញុំាង​ឱ្យ​មាន​ការ​ផ្ទុះ​កំហឹង​និង​បាតុ​កម្ម​ដោយ​ក្តៅ​ក្រហាយ​នានា​នៅ​ឥណ្ឌា ​។

រថយន្ត​ TOYOTA ពាក់ស្លាកលេខរាជការ​បុកមនុស្ស​ស្លាប់២នាក់​​ក្អួត​ចេញ​ឈើគ្រញូង​​ជាច្រើនដុំ

Posted: 13 Jan 2013 07:20 PM PST

រថយន្ត​ TOYOTA ពាក់ស្លាកលេខរាជការ​បុកមនុស្ស​ស្លាប់២នាក់​​ក្អួត​ចេញ​ឈើគ្រញូង​​ជាច្រើនដុំ
រាជធានីភ្នំពេញ ៖ យុវជន២នាក់​បានស្លាប់​បាត់បង់ជីវិត​​នៅ​នឹង​កន្លែង​យ៉ាងអាណោចអាធ័ម ​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​​កាលពីវេលាម៉ោង៣ និង​៤០​នាទី​រសៀល ថ្ងៃទី១៣ ​មករា ​២០១៣ នៅតាមបណ្តោយ​​ផ្លូវជាតិលេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥២ និង​៥៣ ចំណុច​ជិត​ហាង​គោដុត​អូរញឹង ស្ថិត​ក្នុង​សាលា​​លេខ៥ ​ឃុំអូរប្ញស្សី ស្រុកកំពង់ត្រឡាច ​ខណៈ​

កម្មករ​រោង​ចក្រ​កាត់ដេរគ្លេត​ ភី និង​រោង​ចក្រ​ក្នុងសួន​ឧស្សាហកម្មកាណាឌីយ៉ាប្រមូល​ផ្តុំគ្នា​តវ៉ា​

Posted: 13 Jan 2013 07:19 PM PST

រាជ​ធានីភ្នំពេញ ៖ កម្មករ​​​បម្រើការងារ​នៅក្នុងរោងចក្រ​​កាត់ដេរ២កន្លែង បានប្រមូលផ្តុំគ្នានៅ​មុខរោងចក្រ ប្រយោជន៍​​​ដើម្បីតវ៉ា​ទាម​ទារ​លក្ខខណ្ឌការ​ងារមួយ​ចំនួន ។ ទី១-រោង​ចក្រ គ្លេត​ ភី ហ្គាមែន ហ្វេកតូរី ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីងខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​​ពោធិ៍​សែន​ជ័យ ចំនួន​ជាង​​៣.០០០នាក់ ក្នុងចំណោម​​​៦.០០០នាក់ ធ្វើការ​តវ៉ា​យ៉ាង​ផុស​ផុល ។ ទី២-​រោងចក្រ​៥​អគារ ស្ថិត​ក្នុង​សួន​​ឧស្សា​

ផឹកស៊ី​បោះ​ផាវ​ចូល​ចាន​សាច់​ក្លែម​​ផ្ទុះជម្លោះ​វាយ​គ្នា​​កក្រើក​បុរី​

Posted: 13 Jan 2013 07:13 PM PST

សមត្ថកិច្ច​កំពុង​ធ្វើអន្តរាគមន៍​
ក្រុងប៉ោយប៉ែត ៖ ជម្លោះ​​រវាង​កម្ម​ករ​សំណង់​​ខ្មែរ​ និង​វៀត​ណាម​២​ក្រុម​បាន​ផ្ទុះឡើង​យ៉ាង​កក្រើក​​បុរី​មួយ​កន្លែង​​កាល​ពីវេលា​ម៉ោង​​​ជិត​៣​រសៀល​​ថ្ងៃទី​១៣ មករា ២០១៣ នៅភូមិ​គីឡូ​ម៉ែត្រ​​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ​ដោយ​សារ​ការ​ផឹក​ស៊ី​ភាគី​ម្ខាង​បាន​​បោះ​​ផាវ​ចូល​​ចាន​គ្រឿង​ក្លែម​​របស់​ភាគី​ម្ខាង​ទៀតទើបបណ្តាលឱ្យ​​មាន​ការ​​វាយតប់​​គ្នា​​របួសបែប​នេះ ។

ក្រុម​ចោរ​ប្លន់​​ថ្លើម​ធំ​បាញ់​ប្លន់​ម៉ូតូទាំងកណ្តាល​ថ្ងៃ នៅ​ស្រុក​ស្វាយ​ជ្រំ​

Posted: 13 Jan 2013 07:09 PM PST

ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​
ខេត្ត​ស្វាយរៀង​ ៖ បុរស​ម្នាក់​​បានត្រូវ​ក្រុម​ចោរ​បាញ់​ប្រហារ​ប្លន់​យក​ម៉ូតូ​​ទាំង​កណ្តាល​ថ្ងៃ​ចែស​គ្មាន​ខ្លាច​រអា​សមត្ថ​កិច្ច​ឡើយ ហើយ​បាន​​យក​ម៉ូតូ​ជន​រង​គ្រោះ​​ជិះ​យ៉ាង​សង្ហា​កាត់​មុខ​ប៉ុស្តិ៍​ប៉ូលិស​​ឡើង​លើ​ថ្នល់​ជាតិ​ដោយ​សុវត្ថិ​ភាព ។ ករណី​ក្រុម​ចោរ​ប្លន់​ទាំង​កណ្តាល​ថ្ងៃ​នេះ​បាន​កើតឡើង​​កាលពីថ្ងៃទី​១៣ មករា ២០១៣ ​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​នៅចំណុច​​ផ្លូវ​លំវាល​ត្រកួន​ទែក ស្ថិត​នៅ​ភូមិ​ប្រាសាទ ឃុំ​ពោធិ​រាជ្យ ស្រុក​ស្វាយ​ជ្រំ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!