Koh Santipheap Daily

Koh Santipheap Daily


ម្នាក់ស្លាប់ និង​ម្នាក់​ទៀត​​របួស​ធ្ងន់​​ក្នុងហេតុការណ៍​រថយន្ត​ដឹក​ដីបុកគ្នា​

Posted: 12 Jan 2013 11:51 PM PST

រថយន្ត​ដឹក​ដី​ដែល​បុក​គ្នា​​បណ្តាល​ឱ្យ​ផ្ទុះ​
រាជធានី​ភ្នំពេញ ៖ យ៉ាងហោច​ណាស់មនុស្ស​ម្នាក់បាន​ស្លាប់ភ្លាមៗ​នៅក្នុង​កាប៊ីន និងម្នាក់ទៀ​ត​រងរបួសធ្ងន់​នៅក្នុងគ្រោះ​ថ្នាក់រថយន្តដឹកដី​បុកគ្នា បណ្តាលឲ្យផ្ទុះឆេះទំាង២​គ្រឿង កាលពីម៉ោង១និង៣៥​នាទីរសៀល​ថ្ងៃទី១៣ មករា ២០១៣នេះ នៅតាម​បណ្តោយផ្លូវ​ភ្នំពេញ-ហាណូយ ស្ថិតក្នុង​សង្កាត់​

ទើបចេញពីគុក​​បាន​៦​ខែ​ប្រពន្ធប្តឹង​ឱ្យ​​ជាប់​គុក​ម្តង​ទៀត​

Posted: 12 Jan 2013 11:33 PM PST

ជនជាប់ចោទ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ធ្លាប់​​ជាប់​គុក​ពី​បទ​ពាក់​ព័ន្ធ​នឹង​​ករណី​ចែកចាយ​​គ្រឿងញៀន​ ទើប​ចេញពី​គុក​បាន​៦​ខែ ពេល​នេះ​បានត្រូវ​ប្រពន្ធ​ប្តឹង​ឱ្យ​ចូល​ដេក​គុក​ម្តង​ទៀត​ពី​បទ​​ប្រើ​អំពើ​ហិង្សា​លើ​គ្រួសារ ។ សមត្ថ​​កិច្ច​កង​រាជអាវុធហត្ថ​​ស្រុក​​ព្រះនេត្រ​ព្រះ​​​ឱ្យ​​ដឹងថា ​ការ​​ចាប់​ខ្លួន​បុរស​ខាងលើ គឺធ្វើ​​ឡើងកាល​ពីវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៩ មករា

យុវជន​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​គីហ្សុ​ណា​សពបានផុស​អណ្តែត​ហើយ​

Posted: 12 Jan 2013 11:31 PM PST

ខេត្ត​កំពង់ចាម ៖ ​​យុវជន​ម្នាក់​ដែល​លោត​ទឹក​សម្លាប់​​ខ្លួន​ពីលើ​ស្ពាន​គីហ្សុណា សព​បាន​ផុស​អណ្តែត​​ហើយ​កាល​ពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​១៣ មករា ២០១៣នេះ នៅ​ចំណុច​​ជ្រោយ​ខ្សាច់​កំពង់​ចម្លង​កំពង់ស្តី ស្ថិតក្នុង​​ឃុំ​កំពង់​រាប ​ស្រុក​កោះ​សូទិន ចម្ងាយ​​ប្រមាណ​១៧​ទៅ​១៨​គីឡូ​ម៉ែត្រ​​ពី​ស្ពាន​គីហ្សុណា ។

សេចក្តីរាយការណ៍​ចុង​ក្រោយ​ ៖ ផ្ទះ​ចំនួន​២៣​ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ហ្មត់​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​កណ្តាល​យប់​

Posted: 12 Jan 2013 11:27 PM PST

ភ្លើ​ង​ឆាបឆេះ​លំនៅឋាន​ប្រជា​ពលរដ្ឋ​
រាជធានី​ភ្នំពេញ ៖ លំនៅឋាន​ចំនួន២៣​ខ្នង នៅខាងត្បូង​ផ្សារឆេរកូ​ខាង​លិច​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន ស្ថិតនៅ​​ភូមិក្រោល​​គោ សង្កាត់គីឡូ​ម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សី​កែវ ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​ កាល​ពីវេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី១២ មករា ២០១៣ ដែល​ការឆា​ប​ឆេះជិត​២​ម៉ោង​ធ្វើ​ឱ្យមាន​ការភ្ញាក់ផ្អើល​កណ្តាល​យប់ ហើយ​ប្រជា​ពលរដ្ឋបាន​ក្រោក​ពី​ដំណេក​នាំគ្នា​ជញ្ជូនអីវ៉ាន់​ទាំង​ព្រលឹង​ចុងសក់ តែពុំ​មាន​មនុស្ស​រង​របួស​ទេ ។

រថយន្ត​ដឹក​ដី​បុកគ្នា​បណ្តាល​ឱ្យ​ផ្ទុះឆេះ​ អាច​មាន​អ្នក​របួស​

Posted: 12 Jan 2013 10:46 PM PST

រថយន្ត​ដឹក​ដី​បុកគ្នា​បណ្តាល​ឱ្យ​ផ្ទុះឆេះ
រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ដឹក​ដី​២​គ្រឿងបុក​គ្នា​​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ​ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ ។ បើតាម​អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌​មាន​កោះ​សន្តិ​ភាព​​បាន​​ឱ្យ​ដឹង​ជា​ជំហាន​ដំបូង​ថា ហេតុការណ៍​នេះ​​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​ថ្ងៃទី​១៣

ចិន​បញ្ជូន​យន្តហោះ​ប្រដេញ​ទៅ​ទប់​ទល់​យន្តហោះ​ប្រដេញ​ជប៉ុន​

Posted: 12 Jan 2013 08:12 PM PST

យន្ត​ហោះ​ប្រដេញ​​J-10របស់​ចិន​
ក្រសួង​ការពារ​ប្រទេស​ចិន​ដែល​កាលពី​ថ្ងៃទី​១១ មករា ​កន្លងមក​នេះ​​បរិហា​​ការហោះ​ហើរ​របស់​បណ្តាយន្តហោះ​ប្រដេញ​​ជប៉ុន​ដែល​ក្រសួង​នោះ​ថា​ធ្វើ​ឱ្យ​ស្ទះ​ដល់​ការ​ហោះ​​ល្បាត​ជា​ទម្លាប់​របស់​បណ្តា​យន្ត​ហោះ​ចិន​​នោះ​​អះ​អាង​ថា ​ចិន​បាន​បញ្ជូន​យន្ត​ហោះ​ប្រយុទ្ធ​ធុន​J-10ចំនួន​​២​គ្រឿង​​ទៅ​កាន់​សមុទ្រ​​ចិន​ខាង​កើត​ក្រោយ​ពី​យន្ត​ហោះ​ល្បាត​របស់​ខ្លួន​ធុន​Y-8​មួយ​គ្រឿង​ត្រូវ​បាន​តាម​រំខាន​កាលពី​ថ្ងៃទី​១០ មករា ​ដោយ​យន្ត​ហោះ​ប្រដេញ​ជប៉ុន​​ធុន​F-15 ចំនួន

​គ្រោះថ្នាក់​ចរាចរណ៍​​ផ្លូវគោកនៅខេត្តព្រះវិហារ​​ថយ​ចុះ​​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១១

Posted: 12 Jan 2013 08:09 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍​
ខេត្តព្រះវិហារ ៖ ​​យោង​តាមរបាយ​ការណ៍​​ប៉ូលិស​​ចរាចរ​ផ្លូវគោក​​ក្នុង​ឆ្នាំ​២០១២ ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តព្រះវិហារ ​កើតឡើង​៨៣​ករណី​ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១ ​ថយចុះ​ចំនួន​៦​ករណី ​ស្មើ​នឹង​៧% ​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​ចំនួន​៤៣​​នាក់​ ថយ​ចុះ​២​នាក់ ស្មើ​៤% ​របួស​សរុប​ចំនួន​១៩៤​នាក់ ​ថយ​ចុះ​៦​នាក់ ស្មើ​៣% ​របួស​ធ្ងន់​៩៤​នាក់​លើ​១០៤​នាក់ ថយ​ចុះ​៧​នាក់ ស្មើ​៧% ​របួស​ស្រាល​​៩៧​នាក់​លើ​៩៦​នាក់ ថយ​ចុះ​​ម្នាក់ ស្មើ​១% ។ គ្រោះថ្នាក់​​​នេះ​

កង​ទ័ព​បារាំង​​លើក​ទ័ព​​ជួយ​ធ្វើ​អន្តរាគមន៍​​នៅ​ម៉ាលី​

Posted: 12 Jan 2013 08:06 PM PST

កង​ទាហាន​​​បារាំង​បញ្ជូន​ទៅ​ម៉ាលី​
ប្រធានាធិបតី​​បារាំង​​​លោក​​ហ្វ្រង់​​ស្វ័រ​ ហូឡង់​​ថ្លែង​កាល​ពី​ថ្ងៃទី​​១២ មករា​ថា លោក​មាន​ទំនុក​ចិត្ត​​​​លើ​ជោគ​ជ័យ​​​នៃ​ប្រតិបត្តិ​​ការ​​យោធា​​​​នៅ​ប្រទេស​​ម៉ាលី​ជាមួយ​ជំនួយ​​​របស់​កង​ទ័ព​​បារាំង​​​​ ប្រឆាំង​ពួក​អ៊ិ​ស្លាម​​​និយម​​ដែល​លោក​ថា ​ប្រតិបត្តិ​ការ​នោះ​អាច​បញ្ឈប់​​ការ​រុល​ទៅ​​មុខ​របស់​ពួក​ឧទ្ទាម​​នៃ​ក្រុម​​ជីហាដ ។ ​ក្នុង​សេចក្តី​​ថ្លែង​ការណ៍​​មួយ​​ឯ​វិមាន​​អេលីហ្សេ​​​ក្រោយ​កិច្ច​ប្រជុំ​​របស់​ក្រុម​​​ប្រឹក្សា​​ការ​ពារ​ជាតិ​​ប្រធានាធិបតី​​បារាំង​​បាន​សម្តែង​​​​ការ​គោរព​​​វិញ្ញាណ​ក្ខ័ន្ធ​​​​របស់​

បាក់ដី​នៅ​ខេត្ត​​យុន​ណាន់​ចិន​ស្លាប់​46​នាក់​

Posted: 12 Jan 2013 08:04 PM PST

ពួក​​អ្នក​ជួយ​សង្គ្រោះ​​កំពុង​​កាយ​រក​អ្នក​កប់​ដី​
ពួក​អ្នក​ជួយ​​​សង្គ្រោះ​​​​រាយ​ការណ៍​ថា​ តុល្យ​ការចុង​​​ក្រោយ​​​នៃ​ការ​បាក់​​ដី កាល​ពី​​ថ្ងៃទី​១១ មករា​កន្លងមក​នេះ​​នៅ​តំបន់​​​ភ្នំ​មួយ​នា​ខេត្ត​​យុន​​ណាន់​ភាគ​​និរតី​​ចិន​អ្នក​ស្លាប់​​​ឡើង​ដល់​​​៤៦​នាក់​​​ក្រោយ​ការ​រក​ឃើញ​​សាក​សព​មនុស្ស​​​​២នាក់​ទៀត​​​​កាល​ពី​​​ព្រឹក​ថ្ងៃទី​១២ មករា ។ ​ការ​បាក់ដី​នោះ​កើត​មាន​​​កាល​ពី​ថ្ងៃទី​​១១​ មករា​​ វេលា​ម៉ោង​​​​​​៨​និង​២០​នាទី​​នៅ​តំបន់​​​​ZHAO​JIAGOU ភូមិ​ហ្គាវ​ប៉ូ ​​ស្រុក​​ZHEN​XIONG ស្ថិត​​នៅ​ចម្ងាយ​​​​​​​

នារី​បុគ្គ​លិក​ភោជនីយដ្ឋាន​​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​បុក​របួស​ធ្ងន់​

Posted: 12 Jan 2013 08:02 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​នារី​ម្នាក់​​ស្លៀក​សំពត់​ខ្លី​ ពាក់​អាវ​.​ស​ដៃខ្លី​ ដើរ​ឆ្លង​​ផ្លូវ​ស្រាប់តែ​ម៉ូតូវីវ៉ា ​ស៊េរី​២០១០ ​ពណ៌ខ្មៅ ​ជិះ​ទៅ​បុក​បណ្តាល​ឱ្យ​​ដួល​រង​របួស​​ធ្ងន់ ​ចំណែក​​អ្នក​​បុក​​ដាក់​មេ​ប្រូច​បាត់​ដោយ​បន្សល់​ទុក​​​ម៉ូតូ​នៅ​​កន្លែងកើតហេតុ ។ ​គ្រោះថ្នាក់​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី ១៣ មករា ២០១៣ នៅ​តាម​​មហាវិថី​ព្រះ​មុនីវង្ស មុខភោជនីយ​ដ្ឋាន​ស៊ាវស៊ាវ ​ក្នុងសង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ពិធីក្រុងពាលី​ សាងសង់​​អគារ​មជ្ឈ​មណ្ឌល​​ជាតិ​​ហ្វឹក​ហ្វឺន​កីឡា​​នៅ​ពហុ​កីឡ​ដ្ឋាន​​ជាតិ​អូឡាំពិក​

Posted: 12 Jan 2013 08:01 PM PST

រាជធានី​ភ្នំពេញ ៖ នៅពហុកីឡ​ដ្ឋានជាតិ​អូឡាំពិក នាព្រឹក​ថ្ងៃទី១៣ មករា ២០១៣​នេះ ក្រសួង​អប់រំ យុវជន និងកីឡា បានប្រារព្ធពិធីក្រុង​ពាលី​សាង​សង់អគារ​មជ្ឈមណ្ឌល​ជាតិហ្វឹក​ហ្វឺនកីឡា​ដែល​មាន​កម្ពស់​៩​ជាន់ ក្រោម​អធិ​បតីភាព​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា លោក​ប៊ុន សុខ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​អប់រំ និងអ្នក​មុខអ្នក​ការ​ខាង​កីឡា​ជា​ច្រើន​រូប ។

ស្ត្រី​វិកល​ចរិត​​សម្រាល​កូន​ដោយ​ខ្លួន​ឯង​

Posted: 12 Jan 2013 07:52 PM PST

ស្ត្រី​វិកល​ចរិត​​សម្រាល​កូន​ដោយ​ខ្លួន​ឯង​
ខេត្ត​ព្រះ​សីហនុ​ ៖ ស្ត្រី​វិកល​ចរិត​ម្នាក់​បាន​សម្រាល​កូន​ដោយ​ខ្លួន​ឯង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មករា ២០១៣ ក្បែរ​ហាង​​លក់​វាំង​នន​យី​ហោ​លី​ខេង​ ដែល​មាន​ទី​តាំងស្ថិត​នៅ​សង្កាត់​៤ ក្រុង​ព្រះ​សីហនុ​ បង្ក​ឱ្យ​មាន​កា​រភ្ញាក់​ផ្អើល​​ក្នុង​ក្រុង​ព្រះ​សីហនុ ។ សាក្សី​​ឱ្យ​ដឹង​ថា ស្ត្រី​វ័យ​ប្រមាណ​២៦​ឆ្នាំ​ បាន​សម្រាល​កូន​នៅ​សំយាប​ផ្ទះ​ល្វែង​មួយ​យី​ហោ​លី​ខេង​ លក់​វាំង​នន​ដោយ​មាន​ស្នាម​ឈាម​ជា​ច្រើន​​ពេញ

​​ស្រវឹង​ធ្លាក់​ភ្នែក​​បើក​រថយន្ត​ទៅ​បុក​បង្គោល​ភ្លើង​

Posted: 12 Jan 2013 07:40 PM PST

មនុស្សជាច្រើ​ន​មក​ចោមរោម​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ម៉ាកកូរ៉ូឡា​ ពណ៌​ក្រហម​​មួ​យ​គ្រឿង​ បោះ​ពួយ​​ទៅ​បុក​​នឹង​បង្គោល​ភ្លើង​​បណ្តាល​ឱ្យ​ខូច​ខាត​យ៉ាង​ដំណំ​ ចំណែក​​អ្នក​បើក​​បរ​រង​របួស​ជា​បង្គួរ​​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​១១ មករា ​២០១៣ ​​ស្ថិត​ក្នុង​ភូមិ​ម៉ុង​បារាំង ​សង្កាត់​ប្អេរ​ ខណៈ​​ដែល​អ្នក​បើក​បរ​ស្រវឹងធ្លាក់​​ភ្នែក ។

ពិធី​កាត់​ខ្សែ​​បូ​សម្ពោធ​​ឆ្លង​​ស្រះ​ទឹក និង​សមិទ្ធ​​ផល​នានា​នៅ​វ​ត្ត​ពោធិ៍​បន្ទាយ​ ស្រុក​ស្វាយទៀប

Posted: 12 Jan 2013 07:36 PM PST

ពិធី​កាត់​ខ្សែ​​បូ​សម្ពោធ​​ឆ្លង​​ស្រះ​ទឹក និង​សមិទ្ធ​​ផល​នានា​នៅ​វ​ត្ត​ពោធិ៍​បន្ទាយ​
ខេត្ត​ស្វាយរៀង​ ៖ ​ថ្ងៃទី​១២ មករា ២០១៣ ​វេលា​ម៉ោង​​៨​ព្រឹក​​នៅ​វត្ត​ពោធិ៍​បន្ទាយ​ ​ភូមិ​បន្ទាយ ​ឃុំ​កណ្តៀង​​រាយ ស្រុក​ស្វាយទៀប ​​បាន​រៀប​ចំពិធី​បុណ្យ​​សម្ពោ​ធ​​ឆ្លង​ស្រះ​ទឹក និង​សមិទ្ធ​ផល​នានា​​នៅក្នុង​វត្ត​ ក្រោម​​អធិបតី​​ភាព​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និងមាន​ការ​អញ្ជើញ​ចូលរួម​ពី​​លោក​នាយ​ឧត្តម​សេនីយ៍​​ ​លោក​ឧត្តម​សេនីយ៍ លោក​ឧកញ៉ា លោក​ជំទាវ ​​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ​ព្រមទាំង​​​ព្រះ​សង្ឃ ​

លោក​ជីវ កេង ៖ ​អង្គ​ភាព​អធិការ​កិច្ច​នៃ​ឧត្តម​​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​​មាន​​តួនាទី​សំខាន់​បំផុតចុះ​ពង្រឹង​ព្រះ​រាជអាជ្ញា ចៅ​ក្រម តាម​ខេត្ត ក្រុង​ រាជធានី

Posted: 12 Jan 2013 07:28 PM PST

ពិធី​ជំនួប​សវនា​ការ
ខេត្តកណ្តាល ៖ ​ថ្លែង​ក្នុង​ជំនួប​សវនា​ការ​រវាង​អង្គ​ភាព​អធិការ​កិច្ច​នៃ​ឧត្តម​​ក្រុម​ប្រឹក្សា​នៃ​​អង្គចៅ​ក្រម និង​ប្រធានតុលា​ការ ​ព្រះ​រាជអាជ្ញា​​​ ចៅ​ក្រម​ ក្រឡា​បញ្ជី​ខេត្ត កាល​ពីព្រឹកថ្ងៃទី​​១១ មករា ២០១៣ ​​លោក​ជីវ កេង ​បាន​មាន​ប្រសាសន៍​​ថា អង្គ​ភាព​អធិការ​កិច្ច​មានតួនាទី​​សំខាន់​ណាស់​​ត្រូវ​ចុះ​ពង្រឹង​​ផ្នែក​​ប្រព័ន្ធ​ច្បាប់​ចំពោះ​ចៅក្រម​ ព្រះ​រាជអាជ្ញា​ ក្រឡា​បញ្ជី កែ​លំអ​ការ​ងារ​បច្ចេកទេស ដើម្បី​កុំ​ឱ្យ​គ្រោះថ្នាក់​​ក្នុ​ង​ប្រកា​រ​ណា​មួយ​ដែល​ជា​មន្ត្រី​អនុ​វត្ត​ច្បាប់។

ស្រវឹង​វាយ​ប្រពន្ធ​ប៉ោង​ភ្នែក​​កាប់​ម៉ែ​ក្មេក​​២​ខ្វែវ​របួស​ធ្ងន់ ព្រោះ​​ខឹង​ប្រពន្ធ​​បណ្តេញចេញពី​ផ្ទះ​

Posted: 12 Jan 2013 07:25 PM PST

ជនជាប់ចោទ
ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​​ត្រូវ​សមត្ថ​កិច្ចចាប់​ខ្លួន​​ បន្ទាប់​ពី​​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​ ហើយ​កាប់​ម៉ែ​ក្មេក​​ឱ្យ​រង​របួសធ្ងន់ ​កាលពី​ល្ងាចថ្ងៃ​ទី​​១១ មករា ២០១៣ ​នៅឯ​ខ្ទម​ចំការ ក្នុង​ភូមិ​ទឹក​សាប ឃុំ​ផ្លូវមាស ​ស្រុក​រតន​មណ្ឌល ​ដោយ​សារ​ខឹង​ប្រពន្ធ​បណ្តេញ​ចេញពីផ្ទះ ។ លោក​រស់​ លឹម​សឺន ​អធិការ​រង​ស្រុក​រតន​មណ្ឌល​ បាន​ឱ្យ​ដឹងថា ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​​ឈ្មោះ​​អុន សាមឿន ​ហៅ​ម៉ាត ​អាយុ​២៨​ឆ្នាំ ​មាន​

នាវា​​ទេស​ចរណ៍​​ចូល​ចត​​កំពង់​​ផែអន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុ​

Posted: 12 Jan 2013 07:04 PM PST

នាវា​​ទេស​ចរណ៍​​ដែលចូល​ចត​​កំពង់​​ផែអន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុ​
ខេត្ត​ព្រះ​សីហនុ​ ៖ ភ្ញៀវ​ទេស​ចរ​ចម្រុះជាតិ​សាសន៍​​ប្រមាណ​១.៤៥២​នាក់​បាន​ចូល​មក​​ទស្សនា​​​ក្រុងព្រះ​សីហនុ​ តាម​រយៈ​​​​នាវា​ទេស​ចរណ៍​បរទេស​មួយ​គ្រឿងមាន​ឈ្មោះ​ VOLENDAM ​បាន​មក​ដល់​កំពង់​​ផែអន្តរ​ជាតិ​​​ក្រុង​ព្រះ​សីហនុ ​កាល​ពីព្រឹកថ្ងៃទី​​១២ មករា ​២០១៣ ​នេះ ដើម្បី​ធ្វើ​ទស្សន​កិច្ច​​នៅ​ខេត្តព្រះ​សីហនុ​ រយៈ​ពេល​​១​ថ្ងៃ ។

ក្រុម​ហ៊ុន Mfone ធ្វើការផ្លាស់​ប្តូរ​អតិថិជន​ពី​បណ្តាញ​របស់​ខ្លួន​ទៅ​បណ្តាញ​ទូរស័ព្ទ​​របស់​ក្រុម​​ហ៊ុន Mobitel

Posted: 12 Jan 2013 06:53 PM PST

រាជធានី​ភ្នំពេញ ៖ ​ថ្ងៃនេះ​ក្រុម​ហ៊ុន Mfone បាន​ប្រកាស​ថា ខ្លួន​កំពុងធ្វើ​​​ការ​ផ្លាស់​ប្តូរ​​អតិថិ​ជន​​ដែល​​មាន​ទាំង​អស់​នៅ​​ក្នុង​បណ្តាញ​របស់​ខ្លួន​ទៅ​ក្នុង​បណ្តាញ​ទូរស័ព្ទ​​របស់​ក្រុម​ហ៊ុន​ Mobitel ជា​ហេតុ​បច្ច័យ​នៃ​វិបត្តិ​​ហិរញ្ញវត្ថុ​​ដែល​កំពុង​កើត​មាន​របស់​ក្រុម​ហ៊ុន​​ Mfone នៅ​ក្នុង​ប្រទេស​​កម្ពុជា ។ ​ក្រុម​ហ៊ុន Mfone ​បាន​ថ្លែងថា ​ក្រោយ​ពី​បាន​ពិចារណា​យ៉ាង​​ប្រុង​ប្រយ័ត្ន​​រួច​មក និង​សំខាន់​ដើម្បី​​រក្សា​អត្ថ​ប្រយោជន៍​របស់​​អតិថិ​ជន​​ខ្លួន ​ក្រុម​ហ៊ុន​

ឆ្នាំ​២០១២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​ជាង​៣​លាន​៥​សែន​នាក់​

Posted: 12 Jan 2013 06:34 PM PST

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ទទួលបានភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៣លាន​៥សែននាក់ នៅក្នុងឆ្នាំ២០១២ ។ នេះបើយោង​តាម​ប្រសាសន៍​របស់​លោក​រដ្ឋ​មន្រ្តីក្រសួងទេសចរណ៍ ថោង ខុន កាលពីថ្ងៃទី១០ មករា ២០១៣ ក្នុងឱកាសដែល​លោករដ្ឋមន្រ្តី​បានអញ្ជើញ​ជា​អធិ​បតី​ក្នុងពិធីប្រគល់​មេដាយ​ឆ្នើមដល់សិស្សជ័យលាភីនៃសាលា PSE ក្នុងការប្រកួត​ជំនាញអាស៊ាន​ឆ្នាំ២០១២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

ខ្ចី​ម៉ូតូ​​មិត្ត​រួម​​​ការ​ងារ​ជិះ​ទៅ​យក​ឯក​សារ​ឱ្យ​ប្រធាន​​ បែរ​ជា​​យក​​ទៅ​បញ្ចាំ​

Posted: 12 Jan 2013 06:17 PM PST

ជនសង្ស័យ
ខេត្តបន្ទាយ​មាន​ជ័យ ៖ ​យុវជន​ម្នាក់ត្រូវ​បាន​កម្លាំង​នគរបាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ចាប់​ឃាត់​ខ្លួន​បញ្ជូ​ន​មក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ដោយ​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ករណី​រំលោភ​​លើ​សេចក្តី​ទុក​ចិត្ត​ ។ ការ​ចាប់​ឃាត់​ខ្លួន​​នេះ​សមត្ថ​កិច្ច​​បាន​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១១ មករា ២០១៣ ​នៅ​ចំណុច​​ក្រុម​ហ៊ុន​​មិត្ត​ហ្វូន ស្ថិត​ក្នុង​ភូមិ​គោរ​ដ្ឋាន​ សង្កាត់​អូរ​អំបិល ​ក្រុង​សិរី​សោភ័ណ ។

អគ្គិភ័យ​​ឆាបឆេះ​លំនៅឋាន​អស់​ចំនួន​១៥​ខ្នង​​កណ្តាល​​យប់​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​​លេខ៦​

Posted: 12 Jan 2013 05:37 PM PST

អណ្តាត​ភ្លើង​កំពុងលេប​ត្របាក់​ផ្ទះ​ប្រជា​ពលរដ្ឋ​គ្មាន​សល់​
រាជធានី​ភ្នំពេញ ៖ លំនៅឋាន​ចំនួន១៥​ខ្នង នៅខាងត្បូង​ផ្សារឆេរកូ ស្ថិតនៅ​​ភូមិក្រោល​​គោ សង្កាត់គីឡូ​ម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សី​កែវ ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះអស់គ្មាន​សល់​ កាល​ពីវេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី១២ មករា ២០១៣ ដែល​ការឆា​ប​ឆេះជិត​២​ម៉ោង​ធ្វើ​ឱ្យមាន​ការភ្ញាក់ផ្អើល​កណ្តាល​យប់ ហើយ​ប្រជា​ពលរដ្ឋបាន​ក្រោក​ពី​ដំណេក​នាំគ្នា​ជញ្ជូនអីវ៉ាន់​ទាំង​ព្រលឹង​ចុងសក់។

អគ្គិសនី​ខេត្តបាត់ដំបង​ ដាច់​រយៈ​ពេល​៣​ថ្ងៃ​

Posted: 12 Jan 2013 05:26 PM PST

ខេត្តបាត់ដំបង ៖ អគ្គិសនីខេត្តបាត់ដំបងដាច់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ មករា ២០១៣។ បើតាមអ្នកឆ្លើយឆ្លងព័ត៌​មាន​កោះ​សន្តិ​ភាពបានឲ្យដឹងថា ការដាច់ភ្លើង៣ថ្ងៃនេះដោយសារអគ្គិសនីខេត្តរៀបចំតបណ្តាញ​ចេញពីខ្សែបណ្តាញចេញពីវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅឃុំអូរ​សោម

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!