Koh Santipheap Daily

Koh Santipheap Daily


ស្រីស្អាត​២​នាក់​ទៅ​សួរ​សុខទុក្ខ​​សង្សារ​នៅ​គុក​ព្រៃ​.ស លាក់​កាំភ្លើង​​ខ្លី និង​គ្រឿង​ញៀន​

Posted: 22 Nov 2012 11:23 PM PST

រាជធានីភ្នំពេញ ៖ ​ស្ត្រី​​វ័យ​ក្មេង​​២​នាក់​​​ត្រូវ​បាន​​កម្លាំង​​ប៉ូលិស​ខណ្ឌ​ដង្កោ ធ្វើការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន​់​​ការិយា​ល័យ​​ប្រឆាំង​​បទល្មើស​​គ្រឿង​​ញៀន​រាជ​ធានីភ្នំពេញ ​បន្ទាប់​ពី​ឆែកឆេរ​​រក​ឃើញ​សារ​ធាតុ​​ញៀន ​​សម្ភារ​វេច​ខ្ចប់​​គ្រឿងញៀន និង​អាវុធ​ខ្លី​​១​ដើម​​នៅ​ជាប់​នឹង​​ខ្លួន​ពួក​គេ ។ ការ​ឃាត់​ខ្លួន​នោះ​បាន​ធ្វើ​ឡើង​​កាល​ពីវេលា​ល្ងាច​ថ្ងៃទី​២១ វិច្ឆិកា ២០១២ ​នៅ​ជិត​​ពន្ធ​នាគារ​ព្រៃ.ស ស្ថិត​ក្នុងភូមិ​កំរៀង សង្កាត់​ព្រៃវែង ​ខណ្ឌ​ដង្កោ ​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៣ វិច្ឆិកា ២០១២

Posted: 22 Nov 2012 11:14 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

កម្មករ​​រោង​​ចក្រ​កាត់​ដេរ​​​ YW ​​ជាច្រើន​​នាក់​ដួល​សន្លប់​ជាបន្តបន្ទាប់

Posted: 22 Nov 2012 11:09 PM PST

រាជធានីភ្នំពេញ​ ៖ កម្មករ​រោង​ចក្រ​​កាត់​ដេរ YW ​​ជា​ច្រើន​នាក់បានដួលសន្លប់​ជា​បន្តបន្ទាប់ ខណៈ​ពួកគេ​កំពុង​ធ្វើការ ​​ដែល​រោង​ចក្រ​​ខាង​លើ ​​មានទីតាំង​​នៅភូមិ​ព្រែកជ្រៃ ​​សង្កាត់​ស្ពានថ្មី ខណ្ឌ​ដង្កោ ​​​វេលាម៉ោង​១ និង​៣០នាទីរសៀល​​ថ្ងៃទី​២៣ ​តុលា​២០១២ ។ មក​ដល់​ពេលនេះ​នៅមិនទាន់​ដឹង​ពី​មូល​ហេតុ​​នៃការ​ដួល​សន្លប់នោះ​ទេ ​ហើយជន​រងគ្រោះ​ត្រូវ​បាន​​​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​​ជា​

ចៅ ផល​ឌឿ និង​​ នូវ ស្រីពៅ សង្ឃឹម​​ឈ្នះ​ដូច​​​គ្នា​​សម្រាប់​​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ

Posted: 22 Nov 2012 11:07 PM PST

កីឡា​ករ ចៅ ផល​ឌឿ
រាជ​ធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​អាទិត្យ​​ទី​២៥ វិច្ឆិកា ស្អែក​នេះ​​នៅ​លើ​សង្វៀន​​បាយ័ន​​ព័ត៌​មាន​កោះ​ពេជ្រ ប្រជុំ​​ទៅ​ដោយ​កីឡា​ករ​​-កីឡា​ការិនី​​ជើង​ខ្លាំង​ដែល​នឹង​​ឡើង​មក​​សម្តែង​​ឫទ្ធិ​​ដាក់​គ្នា​ជូន​ទស្សនិក​​ជន​​បាន​ទស្សនា​​ដូច​​​សព្វ​ដង​ ។ កីឡា​​ករ​​​-កីឡា​ការិនី​​ដែល​គេ​គិត​​​ថា​បង្ក​​ការ​​ទាក់​ទាញ​​ខ្លាំង​ជាង​​គេ​​ និង​​សង្ឃឹម​​ថា​​ឈ្នះ​​គូ​ប្រកួត​​​នា​ឱ​កាស​​នោះ​គឺ កីឡា​ករ​​ចៅ ផល​ឌឿ មក​ពី​ក្លិប​​កីឡា​ខេត្ត​ក្រចេះ ដែល​ប៉ះ​ជា​មួយ​​កីឡា​ករ​សុខ សុវណ្ណ មក​ពី​ក្លិប​​កង​ពល​តូច​លេខ​​៣១

វ៉ាន់ ចាន់​វៃ, នន់ ជំនិត និង​​ស៊ីវ ឌីណា ស្រេក​​ឃ្លាន​​បី​ពិន្ទុ​​សម្រាប់​ការ​ប្រកួត​​នៅ​ថ្ងៃ​អាទិត្យ​​ស្អែក

Posted: 22 Nov 2012 10:58 PM PST

កីឡាករ​នន់ ជំនិត
រាជ​ធានី​ភ្នំពេញ​ ៖ នៅថ្ងៃអាទិត្យទី​​២៥ វិច្ឆិកា ស្អែកនេះ​​​កីឡាករ​ជើងខ្លាំង៦រូប​ដែល​ចាញ់​ការប្រកួតក្នុងឱកាសបើកឆាក​ប្រកួតវិលជុំ​កាល​ពីថ្ងៃទី១១​ ខែ​វិច្ឆិកា​ កំពុង​សម្ដែង​ការ​ស្រេក​ឃ្លាន​៣ពិន្ទុ​សម្រាប់ជំនួប​សន្សំពិន្ទុក្នុង​ជុំទី២ ។ កីឡាករ​ដែលត្រូវការ​ឈ្នះសម្រាប់ថ្ងៃស្អែកនោះ រួមមានកីឡាករវ៉ាន់​ ចាន់វៃ​ មកពីក្លិបសិង្ហកីឡា កីឡាករនន់​ ជំនិត ​មកពីក្លិបស៊ីម៉ាក​ និង​កីឡាករ​ស៊ីវ​ ឌីណា​ មកពីក្លិបកងទ័ពឆត្រយោង៩១១ ។ ទោះយ៉ាងណា​គេ​ទាន់​មិនដឹងថា​

កង​ទ័ព​អីុ​ស្រា​អែល​​ដកចេញ​​​​​​ពី​ព្រំដែន​​​ជាមួយ​ហ្គា​ហ្សា​

Posted: 22 Nov 2012 10:50 PM PST

កងរថក្រោះ​​​អីុស្រាអែល​​​ត្រៀម​​​ដក​ចេញ​
ប្រទេស​អីុ​ស្រា​អែល​​​កាល​ពី​ថ្ងៃទី​​​២២ វិច្ឆិកា ​បាន​ចាប់​ផ្តើម​​ដក​កង​ទ័ព​​របស់​ខ្លួន​ដែល​ប្រមូល​ផ្តុំ​​​នៅ​ជិត​ព្រំដែន​​​ជាមួយ​​ជ្រោយ​ហ្គាហ្សា​​ត្រៀម​​សម្រាប់​ការ​វាយ​​លុក​តាម​ជើង​គោក​ជាយថា​ហេតុ​មួយ​​ចូល​​​ក្នុង​ដែន​ដី​​ប៉ាឡេ​ស្ទីន​នោះ ។ការ​ដក​ថយ​នោះ​កើត​មាន​​​បន្ទាប់​ពី​បទ​ឈប់​​បាញ់​​​គ្នា​ដែល​ចុះ​ហត្ថ​លេខា​​​រវាង​អីុ​ស្រា​អែល​​​ និង​ចលនា​អ៊ិ​ស្លាម​​​និយម​​​ហាម៉ាស់​​​​ដែល​ត្រួត​​​ត្រា​ជ្រោយ​ហ្គាហ្សា​​​ក្រោយ​អំពើ​

ឌីជី​បាន​ប្រគល់​រង្វាន់​​ដល់​អតិថិ​ជន​ចំនួន​៥២​រូប​ដែល​បាន​ឈ្នះ​ក្នុង​កម្ម​វិធី «បង់​វិក្កយបត្រ​​​ក៏​អាច​ឈ្នះ​រង្វាន់»

Posted: 22 Nov 2012 10:41 PM PST

ឌីជី​បាន​ប្រគល់​រង្វាន់​​ដល់​អតិថិ​ជន​
រាជធានីភ្នំពេញ ថ្ងៃ​​ទី​១៩ វិច្ឆិកា ២០១២ ៖ មាន​អតិថិ​ជន​​ចំនួន​​៥២​រូប​ត្រូវ​បាន​ជ្រើស​រើស​ពី​ការ​​ចាប់​រង្វាន់​ផ្សង​សំណង​មួយ​​​ដែល​មាន​ឈ្មោះ​ថា «បង់​វិក្កយបត្រ​​ក៏​អាចឈ្នះ​រង្វាន់» ។ ការ​ចាប់​រង្វាន់​នេះ​​បាន​ប្រព្រឹត្ត​​ទៅ​នា​ថ្ងៃទី​១៥ តុលា កន្លង​ទៅ​ វេលា​ម៉ោង​៤​រសៀល ​​តាម​រយៈ​គេហ​ទំព័រ www.digi.com.kh/payments/luckydraw ។ រង្វាន់​​សម្រាប់​កម្ម​វិធី​​​នេះ​រួម​មាន​ដូចជា​​អាយ​ផត​សាហ្វល ដែល​ជា​ស៊េរី​​២០១២ ​ចុង​ក្រោយ​បំផុត

កម្មការិនី​ជិត​60​នាក់​សន្លប់​ថៅកែ​ហាម​ឡា​នពេទ្យ​ចូល​ដឹក​ខ្លាច​ផ្អើល​ជួល​រ៉ឺម៉ក​ម៉ូតូ​ជំនួស

Posted: 22 Nov 2012 09:55 PM PST

ដោយ​សារ​តែ​ឡាន​ពេទ្យ​​មាន​ស៊ីរ៉ែន​ខ្លាច​ផ្អើល​ដល់​កម្​មករ​សន្លប់​ទៀត ថៅកែ​​រោង​ចក្រ​​សុខ​ចិត្ត​ជួល​រ៉ឺម៉ក​ម៉ូតូ​ដឹក​​ពួក​នាង​ទៅ​ពេទ្យ​
រាជ​ធានីភ្នំពេញ ៖ កម្មការិនី​រោង​ចក្រ​ចំនួន​ពីរ​នៅ​ក្នុង​ទី​តាំង​របស់​​ក្រុមហ៊ុន​​កាត់​ដេរ​សម្លៀក​បំពាក់​សកល​​ហៅ​រោង​ចក្រ​​៦ជាន់ ក្នុង​នោះ​មាន​រោង​ចក្រ​កាត់​ដេរ​មួកយី​ហោ​​ សៅ​លែន ​និង​រោង​ចក្រ​​ផលិត​ស្បែក​ជើង​យី​ហោ​ ហ៊ុយ ចៀន ​សរុប​ចំនួន​ជិត​​​៦០នាក់ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​​ដោយ​​ពុំ​ដឹង​ពី​មូល​ហេតុ ​។ ប៉ុន្តែ​តាម​ការ​អះ​អាង​​ក្រុម​កម្ម​ការិនី​ទាំង​នោះ​​និយាយ​​ថា ពួក​​​គេ​ពុល​ផ្សែង​​​ដែល​ហុយ​ចេញពី​រោង​ចក្រ​​ក្បែរ​នោះ ​គួប​ផ្សំ​នឹង​ធ្វើ​ការ​​ក្នុង​ទីតាំង​

សំណុំ​រឿង​បោក​គ្រាប់​​បែក​​ចូល​​ផ្ទះ​​ប្រធាន​មន្ទីរ​​សង្គម​​កិច្ច​​ឆ្នាំ​​មុន​​អនុ​​ប្រធាន​​និង​មន្ត្រី​3​នាក់ស្ថិត​ក្រោមការ​ត្រួត​ពិ​និត្យតាមផ្លូវតុលាការ

Posted: 22 Nov 2012 09:40 PM PST

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ឆ្នាំង ៖ សាលា​ដំបូង​​ខេត្ត​ ​បាន​សម្រេច​ឱ្យ​អនុប្រធាន​មន្ទីរ​សង្គម​កិច្ច​ខេត្ត​​ ម្នាក់ និង​មន្រ្តី​​​​ចំនួន៣នាក់​ ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​​បន្ទាប់​​ពី​​បាន​សាក​សួរ​អស់រយៈ​ពេល២ថ្ងៃ​គឺថ្ងៃទី​២១ និង​ថ្ងៃ​​ទី២២​ ខែវិច្ឆិកា​ ក្នុង​ករណីពាក់​ព័ន្ធ​​​នឹង​ការ​គប់​គ្រាប់បែកចូល​ក្នុង​ផ្ទះ​​លោក​ប្រធាន​មន្ទីរ​សង្គម​កិច្ច​​ខេត្ត កាល​ពីចុង​ខែកញ្ញា ឆ្នាំ២០១១ កន្លង​ទៅ ដែល​​បណា្តល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៥​នាក់​​ផ្សេង​ទៀត​រងរបួស ហើយ​ក្នុង​​ចំណោម​​នោះ​​​មាន​​អ្នក​​ខ្លះ​បានធ្លាក់​ខ្លួន​

បុរស​កូរ៉េ​ឆាឆៅ​ស្រីស្នេហ៍​មិត្ត​ភក្តិ​​ដល់​​ក្នុង​​បន្ទប់​​សណ្ឋា​​គារ​

Posted: 22 Nov 2012 09:30 PM PST

បុរស​កូរ៉េ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​បង្ក​របួស​ស្នាម 
រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​វេលាម៉ោង​​១០ និង​​៣០​​នាទី​​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា បុរស​​កូរ៉េ​​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​​ចាក់​​នារី​​បម្រើ​ខារ៉ា​អូខេ​​ម្នាក់​​​ និង​អ្នក​រត់​​ម៉ូតូ​ឌុប​ម្នាក់​​​ ដែល​​ត្រូវ​​​ជា​បង​ប្អូន​​បង្កើត​​របស់​នាង​​ បណ្តាល​​ឱ្យ​​របួស​​នៅ​ក្នុង​​បន្ទប់​លេខ​៦២៦ នៃ​សណ្ឋា​គារ​​​មួយ​លើ​​ដំបូល​​ផ្សារ​អូ​រ​ឫស្សី ។ ក្រោយ​​កើត​ហេតុ​ បុរស​​កូរ៉េ​ម្នាក់​​នោះ​ត្រូវ​បាន​សន្តិ​សុខ​​​ និង​នគរ​បាល​​ប្រចាំ​នៅ​​​​ផ្សារ​​​អូរ​ឫស្សី​​ចាប់​បញ្ជូន​​​ទៅ​កាន់​​ការិយាល័យ​​​អន្តោ​​ប្រវេសន៍​​​​នៃ​ស្នង​ការ​​​ដ្ឋាន​​នគរ​បាល​​រាជ

ចោរ​បាញ់​ប្លន់​ម៉ូតូ​កម្រើ​ក​ឡើង​វិញ​ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

Posted: 22 Nov 2012 09:20 PM PST

ក្រុម​គ្រួពេទ្យ​កំពុង​ជួយ​សង្គ្រោះ​​ជន​រងគ្រោះ​
រាជ​ធានី​ភ្នំ​​ពេញ ៖ ​​​​អំពើ​​ប្លន់​​ប្រដាប់​​អាវុធ​​​កើត​មាន​​ជា​បន្ត​បន្ទាប់​​​៣ករណី​​​​នៅ​ក្នុង​រាជ​​ធានី​ភ្នំ​ពេញ​​បាន​ធ្វើ​​​ឱ្យ​​មា​ការ​​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​​ ព្រោះ​តែ​​អំពើ​​បាញ់​​ប្លន់​​យក​​​ម៉ូតូ​នេះ​​ហាក់​បាន​​​ស្ងាត់​​អស់​មួយ​រយៈ​​ពេល​​កន្លង​មក​​​​ហើយ​ ​​​​ដែល​​ជំនួស​​​មក​​វិញ​​នោះ​​ច្រើន​តែ​​កើត​មាន​​ករណី​​លួច​​​​ ឬ​​​ឆក់​ប៉ុណ្ណោះ​ ។​ គ្រាន់​​តែ​យប់​​ថ្ងៃ​ទី​​២១ វិច្ឆិកា ​និង​​ឆ្លង​ចូល​​​ថ្ងៃ​ទី​២២ ​វិច្ឆិកា ​អំពើ​ប្លន់​​​ដោយ​ក្រុម​​ចោរ​​ប្រដាប់​អាវុធ​​នេះ ​គឺ​ជា​​​​សារ​មួយ​​សម្រាប់​​​​មន្ត្រី​​សមត្ថ​​​កិ​ច្ច​​​​ដែ​ល​​មាន​តួ​នាទី​​

បុកបន្តកន្ទុយ​គ្នា​យ៉ាង​ធំ​នៅ​តិច​សាស់​ស្លាប់​2​នាក់​របួស​80នាក់​

Posted: 22 Nov 2012 09:12 PM PST

ទិដ្ឋភាព​រថយន្ត​បុកបន្ត​កន្ទុយ​គ្នា​យ៉ាង​ច្រើន 
ប៉ូលិស​រាយការណ៍​ថា ​មាន​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍​​ដ៏​អាក្រក់​​មួយ គឺការបុក​បន្ត​កន្ទុយ​គ្នា​យ៉ាធំ​ប្រហែល​​មក​ពី​​អ័ព្ទ​ក្រាស់​​មើល​ផ្លូវ​មិន​ច្បាស់​ ​កើត​មាន​កាល​ពីថ្ងៃទី​២២ វិច្ឆិកា ​តាម​​ផ្លូវ​ថ្នល់​មួយ​​នៃ​រដ្ឋ​តិចសាស់​អាមេរិក​ បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​យ៉ាង​តិច​២នាក់ ​ហើយ​មនុស្ស​៨០​នាក់ ​ទៀត​ត្រូវ​​របួស។ ក្នុងចំណោម​អ្នក​របួស​ទាំង​នោះ​​ប្រមាណ​ជា​១០​នាក់​​របួស​ធ្ងន់​ ។

​ឡង់គ្រី​ស្ស័រ​ដឹក​ឈើ​ប្រណីត​ក្រឡាប់​ស្លាប់​មនុស្ស​ម្នាក់​បើក​គេច​ពី​ការ​តាម​ប្រមាញ់​កណ្តាល​យប់​នៅ​ខេត្ត​មណ្ឌល​គិរី

Posted: 22 Nov 2012 09:10 PM PST

គេ​នាំ​គ្នា​មក​ចោម​រោម​មើល​រថយន្ត​ក្រឡាប់ 
ខេត្ត​មណ្ឌល​គិរី​ ៖រថយន្ត​​​ឡង់​គ្រីស័្ស​រ ពណ៌​ស្លែ​​មួយ​គ្រឿង​​ដែល​​គេ​កែ​ច្នៃសម្រាប់​ដឹក​ឈើ​ប្រណី​ត​បាន​រអិល​ធ្លាក់​​​ចេញពី​​ផ្លូវ​ចូល​ប្រឡា​យ​ទឹក​​​​នៅ​​ចំណុច​​គល់​​ស្ពាន​ក្នុង​ភូមិ​​មេប៉ៃ​ ឃុំ​ពូ​ជ្រៃ​ ស្រុក​​​​ពេជ្រាដា ​​​បណ្តាល​ឲ្យ​​​អ្នក​បើក​បរ​រថយន្ត​ឈ្លក់​​​ទឹក​​​ស្លាប់​​នៅ​ក្នុង​រថយន្ត​​​ ។ ឧបទ្ទវ​ហេតុ​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១​ និង​២០​នាទី​​​រំលង​​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២២ ​វិច្ឆិកា​ ខណៈ​​ពេល​ដែល​​ព្យា​​យាម​​បើក​រត់​ពីការ​តាម​ប្រមាញ់ ។

ពន្លត់​សង្គ្រាម​​នៅ​​ហ្គា​ហ្សា​តាម​​សំណើ​​ប្រធាន​​អាស៊ាន​ ​លោក​​អូបាម៉ា ​ធ្វើ​​អន្ដរា​គមន៍​​ក្នុង​​ជ​ម្លោះ​​រវាង​​ហាម៉ាស់-​អ៊ី​ស្រា​អែ​ល

Posted: 22 Nov 2012 09:00 PM PST

ខេត្ត​ព្រៃ​វែង​ ៖ សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១២ ​​ក្នុង​​ឱកាស​​អញ្ជើញ​​ជា​អធិបតី​​ភាព​ដ៏​ខ្ពង់​ខ្ពស់​​ក្នុង​ពិធី​​សម្ពោធ​ដាក់​​ឱ្យ​​ប្រើ​ប្រាស់​​ផ្លូវ​ជាតិ​លេខ​​៨​​ ពី​ស្ពាន​​ព្រែក​តាមាក់​​ដល់​អន្លង់​​ជ្រៃ​​ព្រំ​ប្រទល់​កម្ពុជា​​-វៀត​ណាម ដែល​មាន​ប្រវែង​១០៩​គីឡូ​ម៉ែត្រ បាន​​មាន​ប្រសាសន៍​ខ្លះ​ៗ​​ពាក់​ព័ន្ធ​នឹង​​អន្តរ​ជាតិ​​ដែល​ព្រះរាជាណា​ចក្រ​

ទន្សាយ​​​ដ៏​សែន​ឆ្លាត​លោត​លេង​​ប្រឈម​ឧបសគ្គ​

Posted: 22 Nov 2012 08:06 PM PST

ទន្សាយ​​​ដ៏​សែន​ឆ្លាត​លោត​លេង​​ប្រឈម​ឧបសគ្គ​
​​ទន្សាយ​ពូជ​ហូឡង់​ឡុប​បង្ហាញ​ពី​ជំនាញ​នៃ​ការ​លោត​ឆ្លង​កាត់​ឧប​សគ្គ​នៅ​ក្នុង​ពិធី​ ផេត​ហ្វែរ៍ នៅ​ទី​ក្រុង​ស្ទុត​ហ្គាត ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺ​ម៉ង់។ នៅ​តំបន់​អឺរ៉ុប​ផ្តោ​ត​សំខាន់​ទៅ​លើ​​សត្វ​ចិញ្ចឹម​របស់​​ពួក​គេ ភាគ​ច្រើន​បាន​បង្ហាត់​ និង​ហ្វឹក​ហ្វឺន​សត្វ​របស់​ខ្លួន​ឱ្យ​ចេះ​ធ្វើ​តាម​បញ្ជា រួម​ទាំង​​ប្រកួត​ប្រជែង​សមត្ថ​ភាព​ និង​សម្រស់​ដ៏​ស្រស់​ស្អាត​ ៕

រាំ​កាច់​ចង្កេះ​​ប្រកួត​ជ្រើ​ស​យក​ម្ចាស់​ក្សត្រី​សំបា

Posted: 22 Nov 2012 08:06 PM PST

រាំ​កាច់​ចង្កេះ​​ប្រកួត​ជ្រើ​ស​យក​ម្ចាស់​ក្សត្រី​សំបា
​​​នាង​អេហ្វ​លីន ដា ស៊ីល​វ៉ា ​ជន​​ជាតិ​​ប្រេស៊ីល​​រាំ​កាច់​ចង្កេះ​បង្ហាញ​ទស្ស​និក​ជន​ពី​ការ​រាំ​​សំបា​ ក្នុង​​​ការ​​ប្រកួត​ជ្រើស​រើស​ម្ចាស់​ក្សត្រី​ កានី​វ៉ាល់​២០១៣ ​ក្នុង​ជុំ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ នៅ​ទី​ក្រុង​រីយ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេស៊ីល ។ជ័យ​ជម្នះ​បាន​ទៅ​លើ​នាង​ អេហ្វ​លីន ដា ស៊ីល​វ៉ា ​​ហើយ​នាង​នឹង​ក្លាយ​ជា​ម្ចាស់​ក្សត្រី​សំបា​ប្រចាំ​ឆ្នាំ​២០១៣ ៕

ឆ្នាំ​2012​ជា​ឆ្នាំ​​សោកនាដ​កម្ម​​​បំផុត​សម្រាប់​ពួក​អ្នក​កាសែត​

Posted: 22 Nov 2012 08:06 PM PST

អ្នក​កាសែត​​បារាំង​​ដែល​ស្លាប់​នៅ​ក្រុម​ហូម​​ប្រទេស​ស៊ីរី​ពេលនៅរស់
យោង​តាម​​​តួលេខ​មួយ​ចេញ​ផ្សាយ​​កាល​ពី​យប់​​​​ថ្ងៃទី​​២១ វិច្ឆិកា ដោយ​វិទ្យាស្ថាន​​​សារ​ព័ត៌​មាន​​​អន្តរ​ជាតិ​​IPI ថា​អ្នក​កាសែត​​​ដល់​ទៅ​​១១៩​នាក់​​​បាន​ត្រូវ​ស្លាប់​​​ពេល​បំពេញ​ការ​ងារ​​​​ចាប់​តាំង​ពី​​​ដើម​ឆ្នាំ​២០១២​នេះ​មក​ ។ នេះ​​ជា​តួ​លេខ​​​យ៉ាង​ខ្ពស់​​​បំផុត​​​ដែល​ស្រង់​​ដោយ​វិទ្យាស្ថាន​​​​នោះ​តាំង​ពី​​ចាប់​ធ្វើ​ជំរឿន​​​​ពី​ឆ្នាំ​១៩៩៧​មក​ ។ តួលេខ​នេះ​ខ្ពស់​​ជាង​តួ​លេខ​កាល​ពី​​ឆ្នាំ​២០០៩​ ​ជាមួយ​អ្នក​កាសែត​​​ស្លាប់​១១០​នាក់​ ។

គ្រោះ​ថ្នាក់​​មេ​ត្រូ​​នៅ​​កូរ៉េ​​ខាង​ត្បូង​​​របួស​​ប្រមាណ​100នាក់​

Posted: 22 Nov 2012 08:06 PM PST

ក្នុង​រូង​មេ​ត្រូ​​មួយ​​របស់​កូរ៉េ​​ខាង​ត្បូង​​
ទូរទស្សន៍​​ក្នុង​ស្រុក​​រាយ​ការណ៍​​ថា មនុស្ស​​​ប្រមាណ​​ជា​​១០០​នាក់​​បាន​ត្រូវ​​របួស​ក្នុង​​​ការ​បុក​គ្នា​​​​រវាង​មេ​ត្រូ​​​​២ កាល​ពី​​​ថ្ងៃ​ទី​​២២ វិច្ឆិកា ​នៅ​ទី​ក្រុង​​​ប៊ូ​សាន ​ភាគ​​ខាង​ត្បូង​​​ប្រទេស​កូរ៉េ​​​​ខាង​ត្បូង​ ។​​​មេត្រូ​​​មួយ​ខ្សែ​​បាន​ឈប់​នៅ​​​​ក្នុង​​​ផ្លូវ​​ក្រោម​ដី​​នា​​វេលា​​ម៉ោង​​ប្រមាណ​​ជា​​៨​ព្រឹក​​មក​ពី​​​បញ្ហា​​គ្រឿង​ម៉ា​ស៊ីន​ ។ ​មេ​​​ត្រូ​​មួយ​ទៀត​​មក​​​​ជួយ​​មេ​ត្រូ​​ទី​​មួយ​​បាន​​បុក​​មេ​ត្រូ​​​​ខូច​នោះ​ មក​ពី​​បើក​លឿន​​ពេក ។ ​​អ្នក​ដំណើរ​​​ប្រមាណ​​ជា​​​

ស្រវឹង​បើក​ម៉ូតូ​គុប​បុក​គូទ​សង់​​កូ​រ៉េ​ របួស​បែក​ក្បាល​

Posted: 22 Nov 2012 07:54 PM PST

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍
រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ស្រ​វឹង​ជោក​ជាំ ជិះ​ម៉ូតូ​គុប​ជ្រុង​ ពណ៌​ទឹក​ប្រាក់ មួយ​គ្រឿង​​យ៉ាង​លឿន​ចុះ​ពី​លើស្ពាន​អា​កាស​​៧​មករា ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូ​រ៉េ ​ពណ៌​ក្រ​ហម ​ដែល​កំពុង​ធ្វើ​​ចរាចរណ៍​ពី​មុខ​​ស្រ​ប​ទិស​គ្នា បណ្តាល​ឱ្យ​​ដួល​រង​របួស​​បែក​ក្បាល កាលពី​វេ​លា​ម៉ោង​​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​​២២​ វិច្ឆិ​កា ២០១២ នៅ​មុខ​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​ភ្នំពេញ តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ក្នុង​សង្កាត់​​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។

ឆ្មា​អង្គុយ​កណ្តោច​កណ្តែង​កណ្តាល​ទី​ស្ងាត់​ជ្រងំ

Posted: 22 Nov 2012 07:52 PM PST

ឆ្មា​អង្គុយ​កណ្តោច​កណ្តែង​កណ្តាល​ទី​ស្ងាត់​ជ្រងំ
​​ប្រទេស​ដែល​មានសង្គ្រាម​ និង​ទទួល​​រង​ការ​ខ្ទេច​ខ្ទាំ​ពី​ការ​បាញ់​ប្រហារ​គ្នា​នៅ​កណ្តាល​ទី​​ក្រុង​ នឹង​បង្ក​អសន្តិ​សុខ​ដល់​ប្រជា​ជន​ ដោយ​ពួក​គេ​តែង​តែ​គេច​ខ្លួន​ទៅ​រក​កន្លែង​មាន​សុវត្ថ​ិ​ភាព​ បោះ​បង់​ចោល​លំនៅ​ឋាន​​ធ្វើ​ឱ្យ​ទី​ក្រុង​មាន​សភាព​ស្ងាត់​ជ្រងំ ។ទិដ្ឋ​ភាព​ដែល​បង្ហាញ​នេះ គឺ​មិន​ខុស​ពី​ពាក្យ​ថា «​មាន​ផ្ទះ​អត់​មនុស្ស​នៅ មាន​ផ្លូវ​អត់​មនុស្ស​ដើរ »​ ដូច​ដែល​កម្ពុជា​ធ្លាប់​ឆ្លង​កាត់​របប​ប៉ុល​ពត ។ ជាក់​ស្តែង​ដូច​ជា​ឆ្មា​មួ​យ​ក្បាល​នេះ​ អង្គុយ​នៅ​កណ្តាល​​គំនរ​​បាក់​បែក ដែល​កើត​ពី​អំពើ​ហិង្សា​នៅ​​ស៊ីរី បង្ក​ឱ្យ​មាន​ភាព​ស្ងាត់​ជ្រងំ​ក្នុង​ទី​ក្រុង ៕

ជន​ជាតិ​អីុ​រ៉ាក់​និយម​ហាង​កាហ្វេ​មាន​អីុន​ធើ​រ​ណែត

Posted: 22 Nov 2012 07:52 PM PST

ជន​ជាតិ​អីុ​រ៉ាក់​និយម​ហាង​កាហ្វេ​មាន​អីុន​ធើ​រ​ណែត
ជន​ជាតិ​អីុ​រ៉ាក់​ ​ពេញ​និយម​លើ​ប្រព័ន្ធ​អីុន​ធើ​រ​ណែត ប្រមូល​ផ្តុំ​គ្នា​នៅ​ហាង​អីុន​ធើរ​​ណែត​​-​កាហ្វេ កណ្តាល​ក្រុង​បាដាដ ខណៈ​ពេល​​មាន​​ការ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​បើក​ប្រើ​ប្រាស់​​ប្រព័ន្ធ​​3​G ។ជន​មូស្លុីម​ភាគ​ច្រើន​ទទួល​រង​ការ​បិទ​សិទ្ធិ​​ក្នុង​ការ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ទំនើប​ និង​ប្រព័ន្ធ​អីុន​ធើរ​ណែត​ រួម​ទាំង​មាន​បម្រាម​មិន​ឱ្យ​​ជួប​ជុំ​គ្នា​នៅ​ក្នុង​ហាង​កាហ្វេ​ែដល​មាន​ប្រព័ន្ធ​អីុន​ធើ​រ​ណែត​ផងដែរ ៕

ស្លាក​សញ្ញា​ហាម​ឆ្កែ​ជុះ​លាមក​នៅ​អង់​គ្លេស​

Posted: 22 Nov 2012 07:52 PM PST

ស្លាក​សញ្ញា​ហាម​ឆ្កែ​ជុះ​លាមក​នៅ​អង់​គ្លេស​
​​​នៅ​ទី​ក្រុង​កេន ប្រទេស​អង់​គ្លេស មាន​បញ្ហា​ក្នុង​ភូមិ​ចំនួន​២ ែដល​ចោទ​ប្រកាន់​ថា ឆ្កែ​របស់​ភូមិ​មួយ​ទៀត​ ចូល​ទៅ​​ជុះ​លាមក​​ក្នុង​ភូមិ​របស់​ពួក​គេ ដោយ​បញ្ហា​នេះ​ក្លាយ​ជា​ការ​ចោទ​ប្រកាន់​​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ បង្ក​ឱ្យ​មាន​បាតុ​ភាព ។ ក្រោយ​ពី​ពិភាក្សា​គ្នា​យ៉ាង​​ល្អិត​ល្អន់​ ក៏​មាន​គោល​គំនិត​ថា ត្រូវ​យក​លាមក​ឆ្កែ​ទៅ​ត្រួត​​ពិនិត្យ​ DNA ដើម្បី​រក​កំហុស​ថា តើ​ជា​ឆ្កែ​របស់​ម្ចាស់​ណា​មួយ​ត្រូវ​ទទួល​ការ​

ឆ្មា​ធាត់​​​បង្អត់​ចំណី​ស្រក​ទម្ងន់​បាន​5​គីឡូក្រាម​

Posted: 22 Nov 2012 07:52 PM PST

ឆ្មា​ធាត់​​​បង្អត់​ចំណី​ស្រក​ទម្ងន់​បាន​5​គីឡូក្រាម​
​ឆ្មា​ ខេ​ស្ប័រ ដែល​ចូល​ចិត្ត​ស៊ី​សាច់​មាន់​ និង​ដំឡូង​ដុត​ រួម​ទាំង​លួច​ចំណី​ឆ្កែ​ស៊ី​ជា​ប្រចាំ បាន​​ឡើង​ទម្ងន់​ដល់​ទៅ​១០,២​គីឡូក្រាម​ ។ លោក​ខូលលីន ជ​ន​ជាតិ​អង់​គ្លេស​ជា​ម្ចាស់​មាន​ក្តី​បារម្ភ​ ព្រោះ​វា​ធាត់​​ពិបាក​​ដើរ ​ក៏​សម្រេច​ចិត្ត​​សម្រក​ទម្ងន់​​វា​រយៈ​ពេល​៦​ខែ ហើយ​ស្រក​អស់​៥​គីឡូ​ក្រាម​ ។លោក​ខូល​លីន ថ្លែង​ថា «​វា​អាច​​លោត​​បាន​ មាន​េសច​ក្តី​​សុខ​ ប៉ុន្តែ​ត្រូវ​ឃ្លាំ​មើល​​មិន​​ឱ្យ​ចូល​ទៅ​ក្បែរ​ចំណី​អាហារ​»​

ភ្លើង​ឆេះ​អគារ​ខ្ពស់​នៅ​កណ្តាល​ក្រុង​ឌូបៃ​

Posted: 22 Nov 2012 07:52 PM PST

ភ្លើង​ឆេះ​អគារ​ខ្ពស់​នៅ​កណ្តាល​ក្រុង​ឌូបៃ​
កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា សារ​ព័ត៌​មាន​​ប្រទេស​ ​អារ៉ាប់​រួម ផ្សាយ​ថា សមត្ថ​កិច្ច​ជួយ​សង្គ្រោះ​ក្រុង​ឌូបៃ បាន​ជម្លៀស​ប្រជា​ជន​ពី​អគារ​នៅ​ជាន់​ទី​៣៤​ ខណៈ​មាន​ភ្លើង​ឆេះ​នៅ​ផ្នែក​មួយ​នៃ​អគារ ប៉ុន្តែ​គ្មាន​របាយ​ការណ៍​បញ្ជាក់​ពី​ការ​ស្លាប់​ និង​របួស​ទេ ។ភ្លើង​ឆេះ​​នេះ​នៅ​បរិវេណ​ខាង​ក្រៅ​អគារ​ ជូ​ម៉េរ៉ា ឡេក ថាវវើ​ នៃ​ជាន់​ទី​៣៤​ បណ្តាល​ឱ្យ​​មាន​ផ្សែង​ខ្មួល​ខ្មៅ​ ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ក្រុង​ឌូ​បៃ ​។ មិន​ទាន់​មាន​

សំដែង​សមត្ថ​ភាព​ទប់​លំនឹង​លើ​យន្ត​ហោះ​​

Posted: 22 Nov 2012 07:52 PM PST

សំដែង​សមត្ថ​ភាព​ទប់​លំនឹង​លើ​យន្ត​ហោះ​​
ស្រ្តី​ជន​ជាតិ​ចិន​២​នាក់​​ ជា​តារា​សំដែង​បង្ហាញ​ឈុត​ឆាក​​ដ៏​រន្ធត់​នៅ​លើ​យន្ត​ហោះ​ ក្នុង​អំឡុង​ពេល​ហាត់​សម ឬ​ហ្វឹក​ហាត់​មុនពេល​សំដែង​ជា​ផ្លូវ​ការ​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ពិធី​អីុន​ធើរ​ណេ​ស្យូណល​ អេ​វីអេ​ស្សិន​ នៅ​ទី​ក្រុង​ជូ​ហាយ តំបន់​ក្វាង​ទុង ភាគ​ខាង​ត្បូង​ប្រទេស​​ចិន​ ។ឈុត​ឆាក​​នោះ​ ជា​លក្ខ​ណៈ​មួយ​នៃ​សៀក​រហស្ស​សកម្ម​ ផ្នែក​របាំ​ និង​ការ​ទប់​លំនឹង​ដង​ខ្លួន​នៅ​លើ​យន្ត​ហោះ​ កណ្តាល​វេហាស៍

គោ​ភ្នែក​3​គ្មាន​ច្រមុះ​និង​ដក​ដង្ហើម​តាម​មាត់

Posted: 22 Nov 2012 07:52 PM PST

គោ​ភ្នែក​3​គ្មាន​ច្រមុះ​និង​ដក​ដង្ហើម​តាម​មាត់
​​លោក​វ៉ាត់​ថាណា​ សូវ៉ាន់​ស្រីុ អាយុ​៤៥​ឆ្នាំ​ ​រស់​នៅ​ខេត្ត​មុក​ដាណា ប្រទេស​ថៃ​ ឱ្យ​ដឹង​ថា លោក​ និង​ក្រុម​គ្រួសារ​ចិញ្ចឹម​គោ​ញី ពូជ​ប្រា​ម៉ាន អាយុ​៤​ឆ្នាំ ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥​ វិច្ឆិកា វា​កើត​បាន​កូន​​ញី​ ពណ៌​ក្រហម ​មាន​ភ្នែក​៣​ ដោយ​ភ្នែក​ទី​៣ នៅ​ត្រង់​កន្លែង​ច្រមុះ​​ ​ដូច្នេះ​វា​គ្មាន​ច្រមុះ​​ទេ ត្រូវ​ដក​ដង្ហើម​តាម​មាត់​ ។​ លោកវ៉ាត់​ថាណា និង​ប្រពន្ធ​​​ប្តេជ្ញា​​ចិញ្ចឹម​​គោ​នោះ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​ទិញ​ទឹក​ដោះ​ប្រអប់​ឱ្យ​​វា​ផឹក​​​ ​៕

ឆ្កែ​ចង់​ស្វាគមន៍​អណ្តើក​ធ្វើ​ជា​មិត្ត​ភក្តិ​

Posted: 22 Nov 2012 07:52 PM PST

ឆ្កែ​ចង់​ស្វាគមន៍​អណ្តើក​ធ្វើ​ជា​មិត្ត​ភក្តិ​
​ឆ្កែ​មួយ​ក្បាល​នេះ​ឈ្ងោក​មុខ​ហិត​ក្លិន​ និង​ស្វាគមន៍​អណ្តើក​ ជា​មិត្ត​ដែល​​រស់​នៅ​​អគារ​មួយ​​ ក្នុង​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង ។ជា​​ធម្ម​តា​ រវាង​ឆ្កែ​ និង​អណ្តើក​នៅ​ក្បែរ​គ្នា​ ខណៈ​ឆ្កែ​យក​មាត់​ទៅ​ហិត​ក្លិន​ ។ បើ​ក្រឡេក​មួយ​ភ្លែត​ យើង​ប្រហែល​ជា​យល់​ថា ឆ្កែ​ហាក់​ដូច​ជា​ចង់​ខាំ​អណ្តើក​ ប៉ុន្តែ​បើ​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់​ឃើញ​ថា វា​ហាក់​ដូច​​ជា​ចង់​ស្វាគមន៍​​ និង​ចង​សម្ព័ន្ធ​មិត្ត​ ៕

បុគ្គលិក​រត់​តុ​នៅ​ភោជនីយដ្ឋាន​ហេង​ហេង២ ត្រូវ​ថៅ​កែ​វាយ​រហូត​សន្លប់

Posted: 22 Nov 2012 07:42 PM PST

ជនរង​គ្រោះ​សម្រាក​​ព្យា​បាល​នៅ​មន្ទីរពេទ្យ​
រាជ​ធានីភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​ជា​បុគ្គលិករត់​តុ​នៅ​ភោជនីយដ្ឋាន​ហេង​ហេង​២ ​ដែល​មាន​ទី​តាំង​នៅ​តាម​ផ្លូវ​លេខ​៥៩០កែង​ផ្លូវ​លេខ​៣០៧ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក បានត្រូវ​ថៅ​កែ​ហាង​វាយ​រហូត​សន្លប់ និង​ត្រូវបាន​គេ​​ដឹក​យក​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។ ហេតុ​ការណ៍​នេះ កើត​ឡើង​​​កាល​ពី​​វេ​លា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិ​កា​២០១២ ។

ធ្លាក់​ពី​លើ​អគារ​កម្ពស់​៦​ជាន់ ស្លាប់​នៅ​ក្នុង​ទឹក​ដី​ថៃ​បញ្ជូន​សព​មក​វិញ​តា​ម​ច្រក​ប៉ោយ​ប៉ែត​

Posted: 22 Nov 2012 07:39 PM PST

សព​ជនរងគ្រោះ​ដែល​ត្រូវ​ដឹក​​​មក​កម្ពុជា​វិញ​
ក្រុង​ប៉ោយ​ប៉ែត​ ៖ សព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បានភាគី​ថៃ​បញ្ជូន​មក​វិញ​តាម​ច្រក​ទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត​ កាល​ពី​វេលា​ម៉ោង​៥​និង​​៣០​នាទីល្ងាច​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១២ ។ តាម​ការ​បំភ្លឺ​​ពី​សាច់​ញាតិ​បាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ដែល​ស្លាប់​នេះ​ឈ្មោះ បូ សីលា ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​

Batistar ក្នុងរឿង The Man With The Iron Fists

Posted: 22 Nov 2012 07:19 PM PST

ខ្សែភាព​យន្ត​រឿង The Man With The Iron Fists
ថ្មីៗ​នេះ​​តើ​លោក​អ្នក​ដឹង​ទេ​ថា Batistar ដែលជា​កីឡា​កាស​ដ៏​​ល្បី​ម្នាក់​​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខ្សែភាព​យន្ត​មួយ​ដែល​មាន​ចំណង​ជើង​ថា "The Man With The Iron Fists" ដែល​ត្រូវ​​បាន​នាំ​ចូល​​មក​ប្រទេស​កម្ពុជា​យើង​ ដោយ​ក្រុម​ហ៊ុន Westec Media Limited ។ ខ្សែភាព​យន្ត​នេះ​បង្ហាញ​ពី​ជម្លោះ​ និង​ការ​កាប់​​សម្លាប់​​គ្នា​បន្ទាប់​ពី​មាន​ការ​លេច​ឮ​នូវ​ដំណឹង​ដឹកជញ្ជូន​​​មាសរបស់​រាជ​ការ ។ ​ក្រុម​អ្នក​ប្រយុទ្ធ​​ឃាតករ​​ដែល​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!