Koh Santipheap Daily

Koh Santipheap Daily


ឪពុក​អន់ចរិត​​ប្រើកាំបិត​​សំឡុត​​រំលោភ​កូនស្រី​បង្កើត​ និងកូនស្រី​អ្នកជិត​ខាង

Posted: 18 Nov 2012 12:02 AM PST

ជន​ល្មើស​ត្រូវ​បានចាប់ខ្លួន
ខេត្តមណ្ឌលគិរី ៖ បុរស​អគតិ​​ម្នាក់​ដែល​មាន​​បំណង​​រំលោ​ភ​កូន​ស្រី​របស់​ខ្លួន និង​កូន​ស្រី​អ្នក​ជិត​ខាង​​ ​បានត្រូវ​​​កម្លាំង​​​កង​​រាជ​​អាវុធ​​ហត្ថ​ស្រុក​កែវ​សីមា ឃាត់​ខ្លួន បន្ទាប់​ពី​ប្រពន្ធ​​​​មក​ប្តឹង​​សមត្ថ​កិច្ច​​​​កាល​ពី​​វេលា​ម៉ោង​​៨ និង​៤០​​នាទី​​ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​ភូមិ​ឆ្នែង ឃុំ​​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ។

ឌុប​ប្រ​ពន្ធ​ និង​កូន​ទៅ​ចូល​រួម​មង្គល​ការ​ រថយន្ត​សាំ​ងយ៉ុង​ពន្លះ​ពី​ក្រោយ​របួស​ធ្ងន់ និង​ស្រាល​ទាំង​៣​នាក់​

Posted: 17 Nov 2012 11:56 PM PST

ក្រុម​គ្រូ​ពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ប្តី​-​ប្រពន្ធ​ និង​កូន​ប្រុស​ម្នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​ និង​កូន​ទៅ​ចូលរួមក្នុង​ពិធី​មង្គល​ការ​​ត្រូវ​រថយន្ត​ម៉ាក​សាំង​យ៉ុង​​បុក​ពី​ក្រោយ​​ពេញទំហឹង ​កាល​ពី​វេ​លា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ វិច្ឆិ​កា ២០១២ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ខាង​លិច​ស្ពាន​ថ្ម ចម្ងាយ​​២០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀត ក្រុង​សិរី​សោ​ភ័ណ ។

ម៉ូតូ​បើក​គេចជង្ហុក​បុក​រថយន្ត​​របួស​ធ្ងន់​​២​នាក់

Posted: 17 Nov 2012 11:51 PM PST

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ឆ្នាំង ៖ បុរ​ស​២​នាក់​បាន​រ​ងរបួស​ធ្ងន់​​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​ជិះ​ម៉ូតូ​គេច ពី​​ជង្ហុក​​ទៅ​បុក​ជា​មួយ​រថយន្ត​​​ម៉ាក​កូរ៉េ​មួយ​គ្រឿង ក្នុង​ដំណើរ​​បញ្ច្រាស​ទិស​គ្នា ។ ហេតុការណ៍​​នេះ​​បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិ​កា ២០១២ ​នៅ​តាម​បណ្តោយ​ផ្លូវ​លំ​​ក្នុង​ខេត្ត​ ក្រោយ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​ប្អេរ ស្ថិត​ក្នុង​ភូមិ​ម៉ុង​បា​រាំង សង្កាត់​ប្អេរ ក្រុង​កំពង់​ឆ្នាំង ​។

បុរសប្រចណ្ឌ​ប្រពន្ធ​ងប់​ងុលផឹក​ស្រា​ស្រវឹង​​វាយនាង​បីបួនដៃ​​ រួចចង.ក​​សម្លាប់ខ្លួន

Posted: 17 Nov 2012 11:50 PM PST

ទិដ្ឋ​ភាពនៅផ្ទះកើតហេតុ
រាជធានីភ្នំពេញ​ ៖ ​បុរស​ម្នាក់​​ហេតុតែ​ស្រឡាញ់​​ប្រពន្ធងប់​ងុលពេករ​ហូត​​ផ្ទុះ​ភ្លើង​ប្រចណ្ឌ​ជាច្រើន​លើក​ច្រើនសា​ ហើយ​នៅលើកចុង​ក្រោយគេ​បាន​ផឹកស្រវឹង​​​ជោកជាំពេលចូលដល់ក្នុងផ្ទះវិញ បាន​រក​រឿង​វាយ​នាង​បី​ទៅបួនដៃ ធ្វើ​ឱ្យ​នាង​​មានការ​ភ័យខ្លាច​រត់ទៅ​ដេក​នៅផ្ទះ​​ម្តាយ​ក្មេក​​ ដោយ​ទុក​​ឱ្យ​រូបគេ​​នៅតែម្នាក់​ឯង ហើយ​គេ​ក៏​បាន​សម្រេច​​​ចិត្ត​ចងក​​សម្លាប់ខ្លួន​ឯង ​បណ្តាល​ឱ្យ​ស្លាប់​​​​នៅក្នុង​បន្ទប់​

ស្លាប់នារី​មាន​​ផ្ទៃ​ពោះ​​ម្នាក់​​នៅអៀរឡង់​ផ្ទុះ​បាតុកម្ម​​​ធំមួយ​

Posted: 17 Nov 2012 11:40 PM PST

បាតុ​​កម្ម​នៅអៀរ​ឡង់
មនុស្ស​ជា​ច្រើន​​​ពាន់នាក់​​បាន​​នាំ​គ្នា​​​ធ្វើ​បាតុកម្ម​​​កាល​ពី​​ថ្ងៃទី​១៧ វិច្ឆិកា ​ដើម្បី​តវ៉ា​ប្រឆាំង​​នឹង​ការ​ស្លាប់​​​នារី​ជន​ជាតិ​​​ឥណ្ឌា​​ម្នាក់នៅ​មន្ទីរ​ពេទ្យ​អៀរ​ឡង់​​មួយ​ជា​កន្លែង​​ដែល​ក្រុម​គ្រូពេទ្យ​បដិសេធ​​ពុំ​ព្រម​​យក​កូន​នាង​ចេញ​ដោយ​សំអាង​ថា ការ​រំលូត​​កូន​ត្រូវ​ច្បាប់​ហាម​ឃាត់។​យោង​តាម​​​ប៉ូលិស​ថា មនុស្ស​​ជាង​១០.០០០​នាក់​បាន​នាំ​គ្នា​ហែក្បួន​​បាតុកម្ម​នេះ​នៅ​​ទី​ក្រុង​​ឌុយ​ប្លាំង ។ ពួក​បាតុករ​​​​បាន​នាំ​គ្នា​​

សិល្បករកូសូ​វ៉ូ​សាង​សង់​​ស្ពាន​​​​ពី​ដើម​​ព្រលិត​​បែង​ចែក​ទីក្រុង​ជាពីរ​​​

Posted: 17 Nov 2012 11:40 PM PST


​​​សិល្បករ​​​កូសូវ៉ូ​​​ជ​ាច្រើន​​នាក់​​នាំគ្ន​ាសាង​សង់​​​ស្ពាន​ធ្វើ​ពី​​ព្រលិត​​​ជំនួស​​​ស្ពាន​ពិត​ប្រាកដ​​​ឆ្លង​កាត់​​​ទន្លេ​​នៅ​ទីក្រុង​​​មីត្រូវីកា​ដែលជា​ទីក្រុង​​មាន​​​ផ្ទុះ​​អំ​ពើហិង្សា​បែង​ចែក​​ជា​តិសាសន៍​ ។ សិល្បករ​​វ័យ​​២៤​ឆ្នាំម៉ាល់ស៊័រ​​​បេតាន​​​បាន​ប្រាប់​​​ទី​​ភ្នាក់​ងារ​​សារព័ត៌មាន​​បារាំង​AFP​​ ថា​តថ​ភាពគឺ​​ពិត​ជាជូ​រចត់​​ខ្លាំងណាស់​​ ហើយ​យើង​​ខ្វះ​​ខាត​សម្ភារ​​​ផ្លាស់ប្ដូរ​​ឱ្យ​បាន​ល្អ​​​ប្រសើរ​ ​។ ​រឿង​មួយ​ដែល​យើង​អាច​ទទួលបាន​​​គឺ​

មួក​​ និង​ឈើ​ច្រត់​​របស់​ឆាលី​ ឆាព្លីន​​​​ដាក់​ដេញ​ថ្លៃ​​​លក់​នៅ​​ឡូស​​អេន​​ចឺ​​ឡេស​

Posted: 17 Nov 2012 11:40 PM PST


​​​មួក និង​ឈើច្រត់​​របស់​ស្ដេចកំប្លែង​​​កាយ​វិការ​ឆា​​លី ​ឆាព្លីន​​ឬ​ហៅ​​ថាសាក់ឡូ​​​​ត្រូវ​​​គេ​ដាក់​ដេញថ្លៃ​​​លក់​​នៅ​ទីក្រុង​​​ឡូ​អេន​​​​​ចឺ​ឡេស​​ ។ ​នៅ​ក្នុង​ការ​លក់​ដេញ​ថ្លៃ​​​នោះ​ក៏​មាន​​​រូប​គំនូ​​​រ​ស្រាត​​​​របស់​តារាចម្រៀង​​​ចម​ឡេណុន និង​នាង​​យូ​ក​ូ​​អូណូ​ផង​​ដែរ ។ ​​មួក​និង​ឈើច្រត់​​​ដែល​ជានិមិត្តរូប​​នៃ​កាយ​វិការ​​​របស់​ស្ដេច​​​កំប្លែង​ឆាព្លីន​​​​ត្រូវ​គេ​​លក់​ដេញ​ថ្លៃ​​​​ចន្លោះ​ពី​​៤០.០០០​​​ដុល្លា​រទៅ​​៦.០០០​​​ដុល្លារ​​​​នៅ​អគារ​​​​លក់​

បិទ​ការ​ប្រកួត​​កីឡា​ហែល​ទឹក​​ពាន​រង្វាន់​​ ខេស៊ីមេន ​​ឆ្នាំ​2012

Posted: 17 Nov 2012 11:36 PM PST

ការបិទ​ការ​ប្រកួត​​កីឡា​ហែល​ទឹក​​ពាន​រង្វាន់
រាជ​ធានី​ភ្នំពេញ ​៖ ព្រឹត្តិ​ការណ៍​​ប្រកួត​កីឡា​​ហែល​ទឹក​យុវ​ជន​​ពាន​រង្វាន់​​​ ខេស៊ីមេន ដែល​ចាប់​ផ្តើម​​តាំង​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា នោះ​​​​មក​​ដល់​​ល្ងាច​ថ្ងៃ​​ទី​១៧ វិច្ឆិកា ​ឆ្នាំ​២០១២ បាន​បញ្ចប់​​ជា​ស្ថា​ពរ​​ហើយ​​ ហើយ​​ពិធី​​បិទ​ការ​ប្រកួត​ត្រូវ​​បាន​រៀប​ចំ​ឡើង​​នៅ​ពហុ​កីឡដ្ឋាន​​ជាតិ​អូឡា​ពិក​​ រាជ​ធានី​ភ្នំ​ពេញ ដោយ​មាន​ការ​​អញ្ជើញ​​ចូល​រួម​​ពី​​លោក​​ទេស​​រដ្ឋ​​មន្ត្រី ស៊ុន ចាន់​ថុល ប្រធាន​សហ​ព័ន្ធ​កីឡា​​ហែល​ទឹក​ស្ម័គ្រ​ចិត្ត​​កម្ពុជា​ និង​តំណាង​ក្រុម​​ហ៊ុន​​​ខេស៊ីមេន ដែល​ជា​អ្នក​​

រួម​រ័ក២​ដង​អត់​សម្រេច​ លើក​ទី​៣​បាន​សម្រេច​ជាប់​ចោទ​រំលោភ

Posted: 17 Nov 2012 11:22 PM PST

ជនជាប់ចោទ
ខេត្ត​ពោធិ៍​សាត់​ ៖ នគរ​បាល​ស្រុក​បា​កាន បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ស្ទាវ​ឡើង​.ក​ម្នាក់​បញ្ជូន​ទៅកាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​រហូត​បាន​សម្រេច ។ ​ករណី​រំលោភ​សេព​សន្ថវៈ​នេះ បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​៨​និង​​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១២ ​នៅ​ឃុំ​រំលេច ស្រុក​បា​កាន ។

រថយន្ត​ដឹកឥដ្ឋ​បើក​ក្នុង​ល្បឿន​​លឿន​ទៅ​បុកគូទ​រថយន្ត​​ក្រុង​ពីក្រោយ​ក្រឡាប់ដេក​ត្រាំទឹក

Posted: 17 Nov 2012 11:16 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​​ដឹកឥដ្ឋ១គ្រឿង​បានហក់ធ្លាក់​ចូលទៅក្នុងប្រឡាយ​បណ្តាល​ឱ្យ​ក្រឡាប់​ដេកត្រាំ​ក្នុង​ទឹក ​ខណៈ​​​កំពុង​បើក​ក្នុង​ល្បឿន​លឿន​​​​​​ទៅបុកគូទរថយន្ត​​ក្រុងពីក្រោយ​​​ ក្នុងដំណើរ​ស្រប​ទិសគ្នា​​ ។ ហេតុ​ការណ៍​​គ្រោះថ្នាក់​​​​ចរាចរណ៍​នេះបានកើតឡើង​​កាលពីវេលាម៉ោង​​១២ និង​៣០នាទី​​​ថ្ងៃ​ត្រង់ ថ្ងៃទី១៧ វិច្ឆិកា ​នៅតាមបណ្តោយ​ផ្លូវជាតិលេខ៥​​​ត្រង់ចំណុច​​មុខខ្លោង​ទ្វារ​​ចូលវត្ត​ថ្ម​កែវ ​

រឿង សោភ័ណ្ឌ និង​ ហេង វិច្ឆ័យ សម្រេច​​គោល​ដៅ​​ដូច​គ្នា​​នៅ​​សង្វៀន​​បាយ័ន​​បឹង​ស្នោ

Posted: 17 Nov 2012 11:12 PM PST

រឿង សោភ័ណ្ឌ (ឆ្វេង) និង​ ហេង វិច្ឆ័យ
រាជ​ធានី​ភ្នំពេញ​​ ៖ កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៦ វិច្ឆិកា កន្លង​ទៅ​​​នេះ កីឡា​ករ​​ជើង​ខ្លាំង​​រឿង សោភ័ណ្ឌ មក​ពី​​ក្លិប​​មកុដ​​រាជ្យ ដែល​ប្រកាស​​ថា​​នឹង​ផ្តួល​​កីឡា​ករ​ឃឹម ពេជ្រចិន្តា មក​ពី​ក្លិប​​បុរី​នាគ​រាជ​ជា​លើក​​ដំបូង​នោះ​ពិត​ជា​ធ្វើ​​បាន​សម្រេច​​មែន ចំណែក​​កីឡា​ករ​​​ហេង វិច្ឆ័យ មក​ពី​ក្លិប​​កង​​ពល​តូច​​​លេខ​៧០ ក៏​ធ្វើ​​បាន​សម្រេច​​គោល​​ដៅ​ ​ដូ​ច​គ្នា​​​ផង​ដែរ បន្ទាប់​ពី​​អាច​យក​ឈ្នះ​សិស្ស​​ប្អូន​ពុទ្ធ ហ៊ុច មក​ពី​​ក្លិប​​ពុទ្ធ​សេរី​វង្ស​​កីឡា ជា​លើក​ទី​២​​ ​ ។

កាតា​​គ្រោង​នឹង​ចូល​​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍​អូ​​ឡាំ​​ពិក​រដូវ​ក្តៅ​​ឆ្នាំ 2024​​

Posted: 17 Nov 2012 11:09 PM PST

​ទី​ក្រុង​​ដូ​ហា​​របស់​ប្រ​ទេស​​កា​តា ​នឹង​ចូល​​រួម​ដេញ​ថ្លៃ​​​ជា​​ថ្មី​ម្តងទៀត​​ដើម្បី​នាំ​យក​ព្រឹត្តិ​ការ​ណ៍​ អូ​ឡាំ​ពិក​រដូវ​ក្តៅ​មក​កាន់​មជ្ឈិម​បូព៌​ាជា​លើក​ដំ​បូង​ក្នុង​ឆ្នាំ ២០២៤​ បន្ទាប់​ពី​បាន​បរា​ជ័យ​ដេញ​ថ្លៃ​អូ​ឡាំ​ពិក​ឆ្នាំ​ ២០២០ ។ ប្រ​ទេស​សំ​បូរ​ឧស្ម័ន​មួយ​នេះ ​ដែល​ទទួល​បាន​​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រ​កួត​បាល់​ទាត់ World Cupសម្រាប់​ឆ្នាំ ២០២២​បាន​ធ្លាក់​ក្នុង​ដ​ំណាក់​កាល Shortlistកាល​ពី​​​ដេញ​ថ្លៃ​អូ​ឡាំ​ពិក​ឆ្នាំ

លទ្ធផល​​​​ប្រកួ​ត​ប្រដាល់​វិល​ជុំ​​​​​​សន្សំ​ពិន្ទុ​​​ពូល​A ជុំ​ទី​​2 ឆ្ពោះ​ទៅ​​​​ដណ្តើម​ខ្សែ​ក្រវាត់​​អាជ្ញាធរ​ជាតិ​​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​​ឆ្នាំ​2013

Posted: 17 Nov 2012 10:50 PM PST

រាជធានីភ្នំពេញ ៖ ​​ការ​ប្រកួត​​​ប្រដាល់​​​​វិល​ជុំ​​​សន្សំ​​​ពិន្ទុ​​​ពូល​ A ជុំ​ទី​​២​ ឆ្ពោះ​​​ទៅ​​​ដណ្តើម​​​​ខ្សែ​​​​​​​ក្រវាត់​​​អាជ្ញា​ធរ​​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​​​ឆ្នាំ​​២០១៣​ កាល​ពី​​​​រាត្រី​​​ថ្ងៃ​សៅរ៍​​ ទី​​១៧ វិច្ឆិកា ​នៅ​លើ​​សង្វៀន​​​​បាយ័ន​​​​បឹង​​​ស្នោ​​ កាន់​តែ​ធ្វើ​ឱ្យ​​​​​កក្រើក​​​​​​​​ដូច​ការ​រំពឹង​​ទុក​​​មែន​​ ដោយ​សារ​​តែ​ការ​តាំង​​​ចិត្ត​របស់​​កីឡា​ករ​​​​​ថា​នឹង​​​​​ផ្តួល​​​ដៃ​គូ​​មិន​ឱ្យ​មហា​ជន​​​​ខក​​បំណង​​​​​ទេ ​ជា​ក់​ស្តែង​​​​លទ្ធ​ផល​​​​​បាន​​​ប្រែ​ប្រួល​​​​​ស្ទើរ​​​តែ​មិន​គួរ​​ឱ្យ​ជឿ​​​ ។​​

វ៉ន​ វី​វ៉ា​​​ ផ្តួល​ សូយ​​ វិរៈ​ ឱ្យ​សន្លប់​​​​មុន​ស្នូរ​ជួង​​​បញ្ចប់​​ទឹក​ទី​​5​ក្នុងការ​ប្រកួត​​​​កម្តៅ​សាច់​​ដុំ​

Posted: 17 Nov 2012 10:41 PM PST

ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​
រាជ​ធានីភ្នំ​ពេញ​ ៖ ​ការ​មិន​​ប្រើ​​​ស្នៀត​​​​ពិសេស​​​ប្រកួត​​​ចាប់​ពី​​​ទឹក​ទី​​១​​​ រហូត​ដល់​ទឹក​ទី​​​៥​ រវាង​កីឡា​ករ​​​​ វ៉ន វី​វ៉ា​​ ​មក​ពី​​​​​​ក្លិប​ព្រះ​​​​​ខ័ន​​រាជ​​ និង​​កីឡា​ករ​​​​សូយ វិរៈ​​​ មក​ពី​ក្លិប​​​​អូ​​ដឹម​​កីឡា នៅ​លើ​សង្វៀន​​​​ទូរ​ទស្សន៍​​​ CTN ​កាល​ពី​​​រសៀល​ថ្ងៃ​​សៅរ៍​​ ទី​​១៧ វិច្ឆិកា ​​កន្លង​​មក​នេះ​​ បាន​​​ធ្វើ​ឱ្យ​​​​អ្ន​ក​មើល​​​​​​សើច​​​ចំអក​​​គ្រប់​គ្នា​​ ប៉ុន្តែ​​​គណៈ​កម្ម​ការ​​​​រៀប​ចំ​ការ​ប្រកួត​​​​បាន​ប្រកាស​​​​ប្រាប់​​​​​មុន​ហើយ​ថា រវាង​​គូ​នេះ​​​ គឺ​ប្រកួត​​​​​​កម្តៅ​សាច់​ដុំ​​​ប៉ុណ្ណោះ​​ ដោយ​សារ​​តែ​កីឡា​ករ​​​ វ៉ន វី​វ៉ា​​​ ត្រៀម​ប្រកួត​​​​​​ជា​

ក្រុម​សន្តិ​សុខ​​ក្លិប​​រាំ​ឌីស្កូ​​កន្ទ្រាក់​​កន្ទ្រើក​​អេឡិច​ត្រូ​ ព្រួត​គ្នា​វាយ​យុវ​ជន​២​នាក់​សន្លប់​​រួច​អូស​មក​បោះ​ចោល​​ខាងក្រៅ​

Posted: 17 Nov 2012 10:25 PM PST

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍​​​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ យុវជន​​២​នាក់​ជា​កម្ម​ករ​សំណង់​​បាន​​ដេក​សន្លប់​​ស្តូក​ស្តឹង​​នៅក្បែរ​​ចំណត​ម៉ូតូ ហើយ​ម្នាក់ៗ​ជោក​ជាំ​​ដោយ​ឈាម​ហូរ​កក្លាក់​​​​ក្រោយ​ពីត្រូវ​ក្រុម​សន្តិ​សុខ​ជា​ច្រើ​ន​នាក់​បាន​នាំគ្នា​​ព្រួត​វាយ​គ្មាន​ត្រា​ប្រណី​នៅ​ក្នុង​ក្លិប​ ដោយ​ខ្លះ​ប្រើ​ថូ​ស្រា​បៀរ​ ខ្លះ​ប្រើ​​ដំបង និង​ខ្លះ​​ទៀត​ប្រើ​កណ្តាប់​ដៃ​​ ជើង រហូត​ដល់​ជន​រងគ្រោះ​​ទាំង​២​នាក់​សន្លប់​បាត់​ស្មារតី​​ទើប​ពួក​គេ​អូស​ចេញ​មក​គ្រវាត់​ចោល​នៅ​មុខក្លិប ​​គ្រាន់​តែរឿង​​ជន​រងគ្រោះ​រាំ​ស្រែក​ឡូឡា​រួច​ទៅ​ប៉ះ​ថូ​​ស្រា​

គ្រាប់​រ៉ុក្កែត​​ជា​ច្រើន​​​បាញ់​​ដាក់​​​ក្រុង​តែល​អាវីវ​ស្ទាក់​កម្ទេច​​​ដោយ​​​​​ប្រព័ន្ធ​​ប្រឆាំង​មីស៊ីល

Posted: 17 Nov 2012 10:20 PM PST

ប្រព័ន្ធ​​ការ​​ពារ​​ប្រឆាំង​​មីស៊ីល​​IRON DOME
គ្រាប់​រ៉ុក្កែត​​​ជា​ច្រើន​​គ្រាប់​​បាញ់​ចេញ​កាល​ពី​​ថ្ងៃទី​​​១៧ ​​វិច្ឆិកា ​ពី​ជ្រោយ​ហ្គាហ្សា​​ដាក់​ក្រុង​​តែល​អាវីវ​ រដ្ឋធានី​​អីុស្រា​អែល​​​ ត្រូវ​ស្ទាក់​កម្ទេច​​ដោយ​ប្រព័ន្ធ​​​ប្រឆាំង​​មីស៊ីល​​​IRON DOME ។ស៊ីរ៉ែន​​​ប្រកាស​​​អាសន្ន​​​ត្រូវ​បាន​​បន្លឺ​កាល​ពី​​ថ្ងៃ​​ទី​​១៧ វិច្ឆិកា ​នា​វេលា​រសៀល​​​នៅ​ក្រុង​តែល​​អាវីវ​​​ និងនៅ​តំបន់​​​ជុំវិញ​​ជា​លើក​ទី​​៣ រយៈ​ពេល​​៣៦​ម៉ោង​​​ចុង​​ក្រោយ​នេះ ។ ការ​វាយ​ប្រហារ​​​ដោយ​គ្រាប់​រ៉ុក្កែត​​​ដាក់​ក្រុង​​

ខាល​ ហ្វ្រច់រក្សា​​បាន​​ខ្សែ​​ក្រវាត់​​ IBF ក្នុង​ប្រ​ភេ​ទ​ទម្ងន់ 76,2គីឡូ​ក្រាម​​​បន្ទាប់ពី​ផ្តួល​​កីឡាករ​អា​​មេរិក​ យូ​សាហ្វ ម៉ាក​ក្នុង​ទឹក​​ទី​3​

Posted: 17 Nov 2012 10:20 PM PST

ខាល ហ្វ្រច់​-ស្តាំ និង​យូ​សាហ្វ ម៉ាក -ឆ្វេង​
កីឡាក​រ​ប្រ​ដាល់​អង់​​គ្លេស​​ខាល ហ្វ្រច់ នៅ​តែ​​ជា​​ម្ចាស់​​ខ្សែ​ក្រវាត់​​ពិ​ភព​លោក​​ស្ថា​ប័ន IBF ក្នុង​ប្រ​ភេទទម្ងន់ Super Middleweight (៧៦,​​២​​គី​ឡូ​ក្រាម​)ដដែល ​ក្រោយ​ពី​បាន​ផ្តួល​​កីឡាករ​អា​មេរិក​ស្បែក​ខ្មៅ​ យូ​សាហ្វ ម៉ាក​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ​នៅ​ក្នុង​ការ​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៧​វិច្ឆិកា​កន្លង​មក​នេះ​ ។ ការ​ប្រ​កួត​ត្រូវ​បាន​​រៀប​ចំធ្វើ​​នៅ​សង្វៀន Capital FM Arena ក្រុង Nottingham ​ប្រ​ទេស​អង់​គ្លេស​ ។

ទស្សនិក​ជន​ជាង​៥.០០០នាក់​ ចូល​ទស្សនា​​មហោ​ស្រព​សិល្បៈ​យុវជន​ឆ្នាំ​២០១២

Posted: 17 Nov 2012 09:59 PM PST

មហោ​ស្រព​សិល្បៈ​យុវជន​
រាជ​ធានីភ្នំពេញ​ ៖ មហោ​ស្រព​សិល្បៈ​យុវ​ជន​ខ្មែរ​ បាន​ប្រា​រព្ធ​​ពិធី​បិទ​​កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ​២០១២ ក្រោយ​ពី​ការ​សម្តែង​រយៈ​ពេល​៦​ថ្ងៃ​​ នៅ​រា​ជ​ធានី​ភ្នំពេញ ក្នុង​នោះ​បាន​ទាក់​ទាញ​ទស្ស​និក​ជន​ជាតិ និង​អន្ត​រ​ជាតិ​ចូលទស្ស​នា​​ប្រ​មាណ​ជាង​៥.០០០​នាក់ ។ នេះ​បង្ហាញ​​ពី​ភាព​ជោគ​ជ័យ​​មួយ​ជំហាន​បន្ថែម​​ទៀត​របស់​ក្រុម​​សិល្បៈ​កម្ពុជា​ជំនាន់​​ក្រោយ ។

​ទុយ​នីស៊ី៖ ​ជន​អ៊ិស្លាម​​និយម​ទី​2​ស្លាប់​​ក្នុង​កូដ​កម្ម​​អត់អាហារ​

Posted: 17 Nov 2012 09:55 PM PST

លោក​បាក់​ទី​ពេល​នៅរស់​
ជន​អ៊ិស្លាម​និយម​ទុយនីស៊ី​ល្បីឈ្មោះ​ម្នាក់​លោក​ម៉ូ​ហា​ម៉េដ ​បាក់​ទី ​បាន​ទទួល​មរណ​ភាព​ ​ហើយ​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា ​ក្រោយ​ធ្វើ​កូដ​កម្ម​​អត់​អាហារ​២​ខែ​ដើម្បី​តវ៉ា​ប្រឆាំង​នឹងការ​ឃុំ​ឃាំង​ខ្លួន​លោក​ ដែល​លោក​ជា​សកម្ម​ជន​អ៊ិស្លាម​និយម​ទី​២​ដែល​ស្លាប់​ដោយសារ​ការធ្វើ​កូដ​កម្ម​អត់​អាហារ​ខណៈ​មនុស្ស​៣​នាក់​ទៀត​ស្ថិត​ក្នុង​ស្ថាន​ភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ ។

សម្តេច​តេជោ​ ហ៊ុន សែន ៖ ​អាស៊ាន​​​មាន​មោទន​ភាព​​ចំពោះ​​សមិទ្ធ​ផល​​ធំៗ​ជា​ច្រើន​​ ប៉ុន្តែ​ត្រូវ​ខិតខំ​ទ្វេ​ដង​ ដើម្បី​កំណើន​​អភិ​វឌ្ឍន៍​

Posted: 17 Nov 2012 08:45 PM PST

រាជធានីភ្នំពេញ ៖ ​ក្នុងឱកាស​បើកកិច្ច​ប្រជុំកំពូល​អាស៊ា​នលើកទី២១ ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋ​មន្រ្តី នាព្រឹកថ្ងៃទី​១៨ វិច្ឆិកា ២០១២​នេះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ចាត់ទុក​វត្តមាន​របស់​បណ្តា​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ចូល​រួមក្នុង​កិច្ចប្រជុំ​កំពូល​នាពេល​នេះ បង្ហាញ​នូវការ​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មំា​ក្នុងការ​បន្តកិច្ច​សន្ទនាសហ​ប្រតិបត្តិការ​ជាធ្លុងមួយ និងស្អិត​រមួតជាមួយ​គ្នាក្នុង​ស្មារតី​ឯក​ភាព

កម្ម​វិធី​ថ្នាក់​ដឹក​នាំ​បណ្តា​ប្រទេស​​ជា​មិត្ត​​អញ្ជើញ​ចូល​​គោរព​​ព្រះវិញ្ញាណ​​ក្ខន្ធ​​​​ព្រះ​មហា​វីរក្សត្រ​

Posted: 17 Nov 2012 08:11 PM PST

រាជធានីភ្នំពេញ​ ៖ ក្នុងឱកាស​អញ្ជើញមក​ចូលរួម​កិច្ចប្រជុំកំ​ពូល​អាស៊ាន​លើក​ទី២១​ និង​កិច្ចប្រជុំ​អាស៊ាន​ពាក់ព័ន្ធ​ជាច្រើន​ ចាប់​ពីថ្ងៃ​ទី១៥ ដល់​ថ្ងៃទី២០​​វិច្ឆិកា ឆ្នាំ២០១២ ​ប្រមុខ​រដ្ឋ ប្រមុខរដ្ឋា​ភិបាល តំណា​ង​រដ្ឋា​ភិបាល ប្រធាន​​និង​តំណាង​ស្ថាប័នមួយ​ចំនួន នឹង​​យាង​និង​អញ្ជើញ​ទៅ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​របស់​ព្រះ​ករុណា ព្រះបាទ​សម្តេច​ព្រះ​​នរោត្តម​ សីហនុ​ ព្រះម​ហាវី​រក្សត្រ​ ព្រះវររាជ​បិតា​ឯក​រាជ្យ​ជាតិ​ បូរណ​​ភាព​ទឹក​ដី និង​ឯកភាព​ជាតិខ្មែរ​នៅ​ព្រះបរម​

ប្រគល់​ម៉ាស៊ីន​កាត់​ដេរ​២៦​គ្រឿង​​ដល់​បង​ប្អូន​​ខ្មែរអ៊ិស្លាម​នៅ​ស្រុក​កង​មាស​

Posted: 17 Nov 2012 07:59 PM PST

ការ​ប្រគល់​​ម៉ាស៊ីន​កាត់​ដេរ​ដល់​បង​ប្អូន​ខ្មែរ​អ៊ិស្លាម​
ខេត្ត​កំពង់ចាម ៖ លោក​មិន​ ឃិន ​ប្រធាន​គណៈ​ពង្រឹង​ចុះ​ជួយ​ស្រុក​កង​មាស បាន​នាំ​យក​ម៉ាស៊ីន​​កាត់​ដេរ​ចំនួន​២៦​​គ្រឿង​ទៅប្រគល់ជូន​ដល់​បង​ប្អូន​ខ្មែរ​អ៊ិស្លាម​​ចំនួន​​៣​ឃុំ​ក្នុង​ស្រុក​កង​មាស ​ដែល​ពិធី​នេះ​ធ្វើឡើង​​នៅ​ក្នុងបរិវេណ​វិហារ​ភូមិ​អន្ទង់​​សរ ស្ថិត​នៅ​​ឃុំ​ពាម​ជី​កង ស្រុក​កង​មាស កាល​ពី​ថ្ងៃទី​១៧ វិច្ឆិកា ​២០១២ ។

លោកហ៊ូ​ជីនតាវ​​ និង​លោក​​ស៊ីជីនពិញ​​ស្នើ​កង​ទ័ព​​បំពេញ​​បេសកកម្ម​​​ប្រវត្តិសាស្ត្រ​​ក្រោម​ថ្នាក់​ដឹកនាំ​​ថ្មី

Posted: 17 Nov 2012 07:54 PM PST

លោក​ស៊ីជីនពិញ​​ និងលោក​ហ៊ូជីន​តាវ​
ប្រធានាធិបតី​​ចិនលោក​ហ៊ូ ជីន​តាវ និង​​​អគ្គ​លេខា​​បក្ស​​​កុំមុយ​នីស្ក​ចិន​ និង​ជា​ប្រធាន​​គណៈ​កម្មាធិការ​​យោធា​​​កណ្តាល​​លោក​ស៊ីជីន​ពិញ​​​បាន​​ស្នើ​ដល់​កង​ទ័ព​​ចិន​ក្រោម​​បញ្ជា​ការ​​របស់​បក្ស​កុំ​មុយ​នីស្ក​​ចិន​ឱ្យ​នៅតែ​​ស្មោះ​ត្រង់​​ជានិច្ច​​ហើយ​បំពេញ​​​​បណ្តា​​បេសកកម្ម​​​​ប្រវត្តិ​សាស្ត្រ ។

កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អ៊ាន​បាន​បញ្ចប់ហើយ ស្តីពី​តំបន់​ និង​តាមដាន​ការងារ​បន្ត​

Posted: 17 Nov 2012 07:46 PM PST

រាជធានីភ្នំពេញ​ ៖ ​បន្ទាប់ពីបានប្រើពេលស្ទើរពេញមួយថ្ងៃនោះរួចមក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបាន​​ប្រារព្ធ​នៅវិមាន​សន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៧ វិច្ឆិកា ២០១២ បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃដដែលនោះ ។ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកកៅ គឹមហួន បានប្រាប់់អ្នករាយការណ៍ព័ត៌មានឲ្យដឹងថា​

សម្តេច​តេជោ​ ហ៊ុន សែន ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​​ស្តីពីការ​វិនិយោគ​ផ្តល់​អត្ថប្រយោជន៍​​ដល់​វិស័យ​ឯកជន

Posted: 17 Nov 2012 07:28 PM PST

រាជធានីភ្នំពេញ​ ៖ នៅសណ្ឋាគារសូហ្វីតែល​ភ្នំពេញ​ នាព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០១២នេះ​សម្តេចនាយករដ្ឋមន្រ្តីហ៊ុន​សែន​បាន​អញ្ជើញ​ជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន​ស្តីពី​ការវិនិយោគ​ និងធុរកិច្ចអាស៊ាន​ ឆ្នាំ២០១២។​ អញ្ជើញចូលរួមក្នុង​កិច្ច​ប្រជុំ​កំពូល​​​នេះដែរ មានលោក លោកស្រីជាឧបនាយករដ្ឋមន្រ្តី សមាជិកសមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា បណ្តាអស់លោក​ លោកស្រី

រថភ្លើង​និងរថយន្ត​ដឹក​សិស្ស​បុកគ្នា​នៅ​អេហ្ស៊ីប​ស្លាប់​49​នាក់​

Posted: 17 Nov 2012 07:28 PM PST

ិដ្ឋភាព​នៅ​​កន្លែង​រថ​ភ្លើង​និង​រថយន្ត​ដឹក​សិស្ស​បុកគ្នា​
រថភ្លើង​មួយខ្សែ​បានបុក​​កាលពីថ្ងៃទី​១៧ វិច្ឆិកា ​ជា​មួយ​រថយន្ត​ដឹក​សិស្ស​សាលា​មួយ​ ដោយ​សម្លាប់​កុមារ​ជិត​៥០​នាក់ ​នៅ​ប្រទេស​អេ​ហ្ស៊ីប ។​យោង​តាម​តុល្យការ​បណ្តោះ​អាសន្ន​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខា​ភិបាល​អេ​ហ្ស៊ីបថា ​ការ​បុកគ្នា​នេះបណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​៤៩​នាក់ ​ហើយ​មនុស្ស​ជាង​១០​នាក់​ទៀត​ត្រូវ​របួស ​។​ពួក​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ម​ន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​

កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​ថ្ងៃទី​១៨ វិច្ឆិកា នេះ ធ្វើនៅ​​វិមានសន្តិភាព​ មានការ​អនុម័ត​ និងចុះហត្ថលេខា​ច្រើន

Posted: 17 Nov 2012 07:18 PM PST

រាជ​ធានីភ្នំពេញ​ ៖ កិច្ចប្រជុំកំពូល​អាស៊ានលើកទី២១​នឹងផ្តើម​​ប្រារព្ធ​​ធ្វើជាផ្លូវការ នៅវិមានសន្តិភាពទីស្តីការនា​យករដ្ឋមន្រ្តី​នាថ្ងៃ​ទី​១៨​ វិច្ឆិកា ២០១២នេះ ។ បើតាមលោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង រដ្ឋមន្ត្រីក្រសួងការបរ​ទេស និងសហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ បានថ្លែងនៅ​ក្នុងសន្និសីទ សារព័ត៌មានកាលពី​ព្រឹកថ្ងៃទី១៥ ​វិច្ឆិកា ឆ្នាំ២០១២ថា សម្រាប់​កិច្ច​ប្រជុំកំពូល​អា​ស៊ាន​លើក​ទី២១

រថយន្ត​សណ្តោង​​របស់ថៃ ក្រឡាប់​​ចាក់​ជី​គីមី​​ពេញ​​ស្នាម​ភ្លោះ​

Posted: 17 Nov 2012 07:09 PM PST

រថយន្ត​ដែល​ក្រឡាប់​
ក្រុងប៉ោយប៉ែត ៖ ​រថយន្ត​សណ្តោង​​ដឹក​ជី​របស់​ថៃ​មួយ​​គ្រឿង​ ដោយ​សារ​មិន​ស្គាល់​​ទីតាំង​​សំ​ចត​​បើក​​ហួស​​ ហើយ​ប្រុង​ថយ​ត្រឡប់​បាន​ក្រឡាប់​រ៉ឺម៉ក​​សណ្តោង​ខាងក្រោយ​​ចាក់​ជី​​ពេញ​ស្នាម​ភ្លោះ​​នៅ​ចិញ្ចើម​ដង​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​​ភូមិ​ផ្សា​រកណ្តាល​​ សង្កាត់​ផ្សារ​កណ្តាល ក្រុង​​ប៉ោយ​ប៉ែត ​កាល​ពី​វេលា​ម៉ោង​​ប្រហែល​១០​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា ​២០១២ ។

លោក​តា​សប្បុរ​​​ស​​អាយុ​78​ឆ្នាំ​​ជាអ្នក​រើស​អេត​ចាយរើស​ក្មេង​6នាក់​ដែល​ឪពុក​ម្តាយ​បោះ​បង់​ចោល​យក​ទៅ​ចិញ្ចឹម​

Posted: 17 Nov 2012 07:05 PM PST

លោកតា​សប្បុរស​កំពុង​បណ្ដើរ​កង់ និង​រើស​អេ​ត​ចាយ
ខេត្តកំពង់​ស្ពឺ ៖ គ្រួសារ​មួយ​នៅ​ខេត្ត​កំពង់​ស្ពឺ​​ដែល​មេគ្រួសារ​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ​​ទ្រាំ​ទ្រ​ចិញ្ចឹម​កុមារ​កំព្រា​៦​នាក់​ ​​ទាំង​លំបាក​លំបិន ​។ ​​កុមារ​ទាំង​នោះ​ខ្លះ​ត្រូវ​ឪពុក​ម្តាយ​ស្លាប់​ចោល​ ខ្លះទៀត​ត្រូវ​ឪពុក​ម្តាយ​យក​ទៅ​បោះ​បង់​ចោល​តាមគំនរ​សំរាម ​បណ្តាល​មក​ពី​ជីវភាព​ក្រី​ក្រ​ អវិជ្ជា​ និង​ខ្លះ​ខ្វះ​​ព្រហ្ម​វិហារ​ធម៌។ ដូច្នេះ​​ហើយ​​​ក្មេង​ទាំង​នោះ​​ត្រូវ​លោក​តា​ឈឿយ ឆុំ ​​រើស​យក​​ទៅ​

ប្រាក់​​អំណោយ​២០០​ដុល្លារ ​ដល់​លោក​តា​លោក​យាយ និង​ចៅ​៣​នាក់ រង​គ្រោះ​​ថ្នាក់​ចរាចរណ៍​

Posted: 17 Nov 2012 07:05 PM PST

អំណោយ​ដែល​យក​​មក​ផ្តល់​ជូន​ដល់​លោក​តា​លោក​យាយ
ខេត្ត​កំពង់​ចាម ៖ គ្រួសារ​​ក្រីក្រ​មួយ​​ដែល​​បាន​ជួប​នឹង​ឧប្បត្តិ​​ហេតុ​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​នៅ​ខេត្ត​ព្រៃវែង ​កន្លង​ទៅ​រង​របួស​៥​នាក់ ​ក្នុង​នោះ​​មាន​ទាំង​ជីតា​ជីដូន និងចៅ​ចំនួន​៣​នាក់​រស់​នៅ​ភូមិ​​ត្រពាំង​ចារ ឃុំ​ក្រឡា ​ស្រុក​កំពង់​សៀម ​​កាល​ពី​ព្រឹក​ថ្ងៃទី​​១៦ វិច្ឆិកា ២០១២ ​បាន​ទទួល​​អំណោយ​ប្រាក់​​ចំនួន​២០​០​ដុល្លារ ​ជា​របស់​សប្បុរស​​ជន​ ទាំង​របួស​មិន​ទាន់​ជា ​និងជីដូន​​​នៅ​បន្តោង​​សេរ៉ូម​នៅឡើយ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!