Koh Santipheap Daily

Koh Santipheap Daily


វាយ​​ប៉េ​អឹម​ម្នាក់​ច្រ​ឡំ​ស្មាន​ថា​គូ​ទំនាស់​ត្រូវ​តុ​លា​ការ​ដាក់​ឱ្យ​ដេក​គុក​៤​នាក់​

Posted: 21 Nov 2012 11:24 PM PST

ជនសង្ស័យ​៤​ដែល​ត្រូវ​ឃាត់​ខ្លួន​
ខេត្ត​កំពង់​ឆ្នាំង​​ ៖ ក្មេង​ទំនើង​៤​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​ សម្រេច​ធ្វើ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នា​គារ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ ​វិច្ឆិ​កា ២០១២ ​ដោយ​ចោទ​ប្រកាន់​ពីបទ​បង្ក​​របួស​ស្នាម​ដល់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សាម​គ្គី​មាន​ជ័យម្នាក់​បណ្តាល​ឱ្យ​រង​របួស​ ដែល​បាន​ប្រ​ព្រឹត្ត​​ឡើង​កាល​ពី​វេ​លា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​​១៩ កញ្ញា ២០១២ ​នៅ​មុខ​ផ្សារ​សា​លា​លេខ​៥ ស្ថិត​ក្នុង​ភូមិ​សា​លា​លេខ​៥ ឃុំ​អណ្តូង​ឫស្សី ស្រុក​

កីឡា​ករ​កម្ពុជា3រូប​ស្វាគមន៍​​ជើង​ខ្លាំង​​ឆ្លង​ដែន​ថៃ​នៅ​ថ្ងៃសៅរ៍​​សប្តាហ៍​នេះ

Posted: 21 Nov 2012 11:14 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ នា​ថ្ងៃ​សៅរ៍​ទី​២៤ វិច្ឆិកា សប្តាហ៍​នេះ ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​​ ក្រោម​ការ​​ឧបត្ថម្ភ​​ពី​ណា​ហ្គា​វើល នឹង​រៀប​ចំ​​ការ​ប្រកួត​​ប្រដាល់​​ជា​លក្ខណៈ​មិត្ត​ភាព​​អន្តរ​ជាតិ​ចំនួន​​៣​គូ​ ។ កីឡាករ​កម្ពុជា​​ចំនួន​៣​​រូប​​កំពុង​រង់​ចាំ​​ស្វាគមន៍​​កីឡាករ​ថៃ​​ដែល​​ល្បី​​ថា​ជា​ជើង​ខ្លាំង​​ធ្លាប់​ផ្តួល​គូ​ប្រកួត​​អស់​ជា​ច្រើន​នាក់​​នា​ពេល​​កន្លង​មក ។

លោក​​បារ៉ាក់​​អូបាម៉ា​ ដោះ​លែង​​​​មាន់​ទោ​​ពេល​បុណ្យ​អរគុណ​THANKSGIVING

Posted: 21 Nov 2012 11:10 PM PST

លោក​អូបាម៉ា​​​និង​កូន​ស្រី​​​​​​ក្នុង​ពិធី​​​​​ដោយ​លែង​មាន់​ទោ​
ប្រធានាធិបតី​​​អាមេរិក​​​លោក​បារ៉ាក់​អូបាម៉ា​​​នៅ​តែ​​គោរព​ដល់​​ប្រពៃណី​​​នៃ​បុណ្យ​អរគុណ​THANKSGIVING ដោយ​កាល​ពី​​​ថ្ងៃទី​​២១ វិច្ឆិកា ​ផ្តល់​ការ​ដោះ​លែង​​​មិន​សម្លាប់​​ធ្វើ​ម្ហូប​​​ជា​​និមិត្ត​រូប​​​នូវ​មាន់​​​ទោ​២ក្បាល​​ដែល​សន្មត់​ថា​​ត្រូវ​​​គេ​​យក​ទៅ​​​ខ្វៃ​​​សម្រាប់​ធ្វើ​ម្ហូប​​​ថ្ងៃបុណ្យ​​អរគុណ​នេះ។

របរ​លក់​ឆៃប៉ូវ ​កំពុង​ពេញ​និយម​សម្រាប់​អ្នក​ភូមិ​ព្រែក​គយ​ស្រុក​ស្អាង​

Posted: 21 Nov 2012 11:06 PM PST

ឆៃប៉ូវដែល​ពេញ​និយម​សម្រាប់​អ្នក​ភូមិ​ព្រែក​គយ​ស្រុក​ស្អាង​
ខេត្ត​កណ្តាល ៖ ប្រជា​ពលរដ្ឋ​ជាង​៥០​គ្រួសារ​​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១B ក្នុង​ភូមិ​ព្រែក​​គយ ឃុំ​ទឹក​វិល ​ស្រុក​ស្អាង ​បាន​នាំគ្នា​​ចាប់​យក​មុខរបរ​លក់​ឆៃប៉ូវ ​ធ្វើជា​មុខរបរ​ប្រចាំ​​ថ្ងៃ ​ដោយ​សារ​តែ​មុខ​របរ​នេះ​​អាច​រក​ចំណូល​បាន​ច្រើន ហើយ​មិន​ចាំ​បាច់​ធ្វើ​ចំណាក​ស្រុក​ឆ្ងាយ​ពី​ផ្ទះ​សម្បែង ។

សម្តេច​តេជោ​ ហ៊ុន សែន ៖ ​ចាប់​​ពីឆ្នាំ២០១៣ ផ្លូវក្រាល​កៅស៊ូ​នៅតាម​មូលដ្ឋាន​​មិន​តិច​ជាង​៤០០គីឡូម៉ែត្រ​នឹ​ងចាប់​ផ្តើម

Posted: 21 Nov 2012 11:02 PM PST

រាជធានីភ្នំពេញ​ ៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធផ្លូវ​​ជាតិ​លេខ៨បង្ហើបឲ្យដឹង​ថា​ ចាប់ពីឆ្នាំ​២០១៣​ទៅ ចំពោះប្រាក់ជំនួយនិងកម្ចីឥណទាន​ពីប្រទេសចិននឹងយកមួយផ្នែកទៅកសាងផ្លូវលំក្រាលកៅស៊ូមិនតិចជាង៤០០​គីឡូម៉ែត្រ​​ក្នុងមួយឆ្នាំ​ ។ សម្ដេចបានបន្ថែមថា ក្នុងកិច្ចប្រជុំ​ កាលពីម្សិលមិញ​ជាមួយធនាគារអភិវឌ្ឍអាស៊ី​ គឺរាជរដ្ឋាភិ​បាលបាន​

លទ្ធ​ផលនៃ​​សោក​នាដ​កម្ម​​លើស្ពាន​​ពេជ្រ អត់និយាយ​​ពីកំហុស ការ​ខ្វះ​សមត្ថ​ភាព​​ និងការ​​ធ្វេស​ប្រហែស​​របស់​សមត្ថ​កិច្ច​ឡើយ

Posted: 21 Nov 2012 10:59 PM PST

សោកនាដ​កម្ម​នៅលើ​ស្ពាន​​កោះ​ពេជ្រ​
រាជធានីភ្នំពេញ ៖ នៅទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ កាលពី​រសៀលថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១០ មានរៀបចំ​ពិធី​បង្ហាញ​​លទ្ធ​ផល​នៃ​ការ​ស៊ើប​​អង្កេត​​ឧបទ្ទវហេតុ​សោកនាដ​កម្ម​លើស្ពាន​ពេជ្រ ដែល​​បានសំលាប់​​មនុស្សយ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​​កន្លងមក ហើយ​លទ្ធ​ផល​នោះមិន​បាន​និយាយ​​អំពី​​ការធ្វេស​ប្រហែស​ ឬ​ខ្វះ​មធ្យោ​បាយ ឬខ្វះសមត្ថ​ភាព​របស់សមត្ថ​កិច្ច​ឡើយ ។

វី អិុច សង​សឹក​ ឬ​ឱ្យ​សូយ សុធា បំបាក់​​លើក​ទី2?

Posted: 21 Nov 2012 10:46 PM PST

ការប្រកួត​ប្រដាល​នៅ​លើសង្វៀន​
រាជ​ធានី​ភ្នំពេញ ​៖ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​២៣ វិច្ឆិកា នេះ​​​គូ​​ប្រកួត​ស៊ី​សាច់​​ហុត​ឈាម​គ្នា​​ពី​ររូប​​ គឺ​កីឡា​ការិនី​​វី អិុច ជើង​ខ្លាំង​មក​ពី​ក្លិប​​អេ​ភូថង​កីឡា និងកីឡា​ការិនី​​សូយ សុធា ជើង​ខ្លាំង​​មក​ពី​ក្លិប​អូឌឹម​កីឡា នឹង​ឡើង​រេញ​ប្រកួត​គ្នា​ជា​​ការ​សង​សឹក​ ។ ទោះ​ជា​យ៉ាង​ណា គេ​មិន​ដឹង​ថា​ កីឡា​​ការិនី​​មាឌ​ឌាំង​ វី អិុច នឹង​អាច​​សង​សឹក​បាន​​សម្រេច ឬ​ត្រូវ​ចាញ់​​ក្រោម​ដៃ​កីឡា​ការិនី​​សូយ សុធា ជា​លើក​ទី​២ទៀត​​​​ដែល​

ចោរ​បាញ់​នា​រី​ម្នាក់​ឥត​ញញើត​​​​ប្លន់​យក​ម៉ូតូ​ម៉ាក​ឃ្លីក​មិន​បាន​សម្រេច​

Posted: 21 Nov 2012 10:32 PM PST

ជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យ​
រាជ​ធានីភ្នំពេញ​ ៖ នារី​ម្នាក់​បាន​រង​របួស​​ធ្ងន់​ធ្ងរ ដោយ​​សារ​ត្រូវ​​ចោរ​បាញ់​ប្រ​ហា​រ​ប្លន់​យក​ម៉ូតូ​ម៉ាក​ឃ្លីក មិន​បាន​សម្រេច ​កាល​ពី​វេ​លា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២១ វិច្ឆិ​កា ២០១២ ​នៅ​ចំណុច​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។ នារីរង​គ្រោះ​ខាង​លើ​នេះ​ឈ្មោះ​ឌុល សា​រវ័ន្ត​ ​អាយុ​២៦​ឆ្នាំ ជា​​កម្ម​ការិនី​។ មុន​ពេល​កើត​ហេតុ​នា​រី​រ​ង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក​​មួយ​គ្រឿង​​

នាវា​កង​ទ័ព​ជើង​ទឹក​ម៉ា​ឡេ​ស៊ី​ចូល​ចត​នៅ​កំពង់​ផែ​អន្តរ​ជាតិ​ ខេត្ត​ព្រះ​សី​ហនុ​

Posted: 21 Nov 2012 10:30 PM PST

នាវា​កង​ទ័ព​ជើង​ទឹក​ម៉ា​ឡេ​ស៊ី​ចូល​ចត​នៅ​កំពង់​ផែ​អន្តរ​ជាតិ​ ខេត្ត​ព្រះ​សី​ហនុ​
ខេត្ត​ព្រះ​សី​ហនុ​ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា នា​វា​កង​ទ័ព​ជើង​ទឹក​ម៉ា​ឡេ​ស៊ី​មួយ​គ្រឿង​ បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរ​ជាតិ ខេត្ត​ព្រះ​សី​ហនុ ដើម្បី​ធ្វើ​ទស្ស​ន​កិច្ច​រយៈ​ពេល​៤​ថ្ងៃ ចាប់​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ វិច្ឆិកា ។ ​ដំណើរ​ទស្ស​ន​កិច្ច​នេះ គឺ​ក្នុង​គោល​បំណង​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ម៉ា​ឡេ​ស៊ី​​ ។

សម្តេច​តេជោ ហ៊ុន សែន ​ថ្លែងពីកិត្តិយស​ចំពោះ​លោក​អូបាម៉ា ​និង​សម្តេច​​ ដែលសម្រប​សម្រួល​​ឱ្យ​​មានបទឈប់បាញ់​

Posted: 21 Nov 2012 10:20 PM PST

រាជធានីភ្នំពេញ​ ៖ សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានមានប្រសាសន៍ថា​ កម្ពុជា​ក្នុងនាម​ជាប្រធាន​អាស៊ាន​បានសម្តែង​ការ​អបអរ​​សាទរ​ចំពោះ​ការ​ទទួល​យក​បទ​ឈប់​​បាញ់​រវាង​កង​​ទ័ព​​អ៊ីស្រាអែល និង​​កង​ជីវ​​ពល​ហាម៉ាស់​របស់​ប៉ាឡេស្ទីន ក្រោម​ការជួយ​សម្របសម្រួលរបស់អាមេរិក ។

ចោរ​បាញ់​​ប្លន់​យក​ម៉ូតូ​ម៉ាក​ឌ្រីម ស៊េរី​២០១២ ពី​យុវជន​ម្នាក់​​ស្រស់​ៗ​តែ​ម្តង​

Posted: 21 Nov 2012 10:15 PM PST

រាជ​ធានីភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​អំពើ​បាញ់​​ប្រ​ហារ​​ប្លន់​យក​ម៉ូតូ​​ម៉ាក​ឌ្រីម សេ​១២៥ សេ៊រី​២០១២ កាល​ពី​វេ​លា​ម៉ោង​១០​និង​១០​នាទី​​យប់​ថ្ងៃ​ទី​២១ វិច្ឆិ​កា ២០១២ ​នៅ​ចំណុច​​ក្រោយ​វិទ្យា​ល័យ​ផ្សារ​ដើម​ថ្កូវ តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥កែង​ផ្លូវ​លេខ​៤៨៦ ទល់​មុខ​ហាង​ជួប​មិត្ត​ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

បុរស​អីុស្រាអែល​ម្នាក់​ធ្លាក់​ពី​ជាន់​ទី​5​ក្នុង​ផ្សារ​ទំនើ​បសុរិយាស្លាប់​ភ្លាម​

Posted: 21 Nov 2012 10:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរស​​ជន​ជាតិ​​​អីុ​​​ស្រា​អែល​​​ម្នាក់​ស្លៀក​​ខោ​ពណ៌​​តេអីុ​​ត្រឹម​ជង្គង់​ ពាក់​អាវ​យឺត​​វៀល​ក្លៀក​​ពណ៌​ក្រហម ​និង​ពាក់​ម៉ាស់​​​ផង​​បាន​ធ្លាក់​ពី​ជាន​់​ទី​៥​ក្នុងផ្សារទំនើប​សុរិយា​ ស្ថិតក្នុងសង្កាត់​ផ្សារថ្មី​ទី​១ ខណ្ឌដូន​ពេញ​ កាលពី​វេលា​ម៉ោង​៦​​និង​៣០​នាទី​ល្ងាច​​​ថ្ងៃទី​២០ វិច្ឆិកា ​​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​​​​​​និង​បង្ក​ឱ្យ​មាន​​​ការ​​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​ហើយ​ត្រូវ​បាន​មហាជន​សន្និដ្ឋាន​

ខួប​២​ឆ្នាំ នៃ​មហា​សោក​នាដ​កម្ម​​លើ​ស្ពាន​កោះ​ពេជ្រ​នា​រាត្រី​កាល​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ថ្ងៃ​ចុង​ក្រោយ​

Posted: 21 Nov 2012 09:58 PM PST

សព​ជន​រងគ្រោះ​ដែល​ស្លាប់​ដោយ​សារ​ត់​ជាន់​គ្នា​
រាជធានីភ្នំពេញ ៖ ចូល​មក​ដល់​​ថ្ងៃទី​២២ វិច្ឆិកា ​២០១២ នេះ គឺជា​ខួប​គម្រប់​​២​ឆ្នាំ​នៃ​មហា​សោក​នាដ​កម្ម​លើ​ស្ពាន​កោះ​ពេជ្រ​​ក្នុង​មណ្ឌល​​កម្សាន្ត​​ទី​ក្រុង​កោះ​ពេជ្រ​ ខណៈ​​ដែល​ប្រជា​ពល​រដ្ឋ​​រាប់​លាន​នាក់​កម្សាន្ត​សប្បាយ​​ក្នុង​រាត្រី​កាល​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ថ្ងៃ​ចុង​ក្រោយ​ ហើយ​ស្រាប់តែ​​កើត​មាន​ការ​ផ្អើល​​រត់​ជាន់​គ្នា​នឹក​ស្មាន​មិន​ដល់មួយ បណ្តាល​ឱ្យ​មនុស្ស​ជាង​៧០០​នាក់​ស្លាប់ និង​រង​របួស​គួរ​ឱ្យ​សោក​

បាត់​ពីផ្ទះ​អស់​រយៈ​ពេល​3ថ្ងៃ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​ស្ទឹង​សង្ស័យ​ឆក់​ត្រី ឆក់​ស្លាប់​ខ្លួន​ឯង

Posted: 21 Nov 2012 09:55 PM PST

ឧបករណ៍​ឆក់​ត្រី​ដែល​​បន្សល់​​ទុក​​នៅ​​កន្លែង​​កើត​​ហេតុ 
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​​ដែល​​បាត់​ខ្លួន​ពី​ផ្ទះ​៣​ថ្ងៃ​មិន​ដឹង​មូល​ហេតុ​​ ត្រូវ​បាន​ក្រុម​គ្រួសារ​​​ប្រទះ​ឃើញ​​សព​អណ្តែត​​ក្នុងទឹក​ស្ទឹង​​កណ្តោល​​ ដោយ​​មាន​សភាព​​ហើម​រលួយ​​នៅ​​ចម្ងាយ​​ពី​ភូមិ​​ទឹក​ថ្លាប្រមាណ​​៨គីឡូ​ម៉ែត្រ កាល​ពី​វេលា​ម៉ោង​​៧ និង​៣០​​នាទី​ព្រឹកថ្ងៃ​ទី​២០ វិច្ឆិកា ក្នុង​សង្កាត់​ទឹក​ថ្លា ក្រុង​​សិរី​សោភ័ណ ។

ឆ្នាំ2012​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​215​លើ​កស្លាប់​82​នាក់ របួស​ធ្ងន់​242​នាក់ របួស​ស្រាល​14​9​នាក់

Posted: 21 Nov 2012 09:50 PM PST

យាន​យន្ត​គ្រប់​ប្រភេទ​ដែល​ខូច​ខាត​​ដោយ​​ការ​​បុក​​គ្នា​​កន្លង​​មក
ខេត្ត​បន្ទាយ​មានជ័យ ៖ ក្នុង​ឆ្នាំ​២០១២​នេះ​​សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ខេត្ត​ កើតមាន​ចំនួន​២១៥​ករណី​ក្នុងនោះ​ ​ស្រុក​ម៉ាឡៃ​​១១​លើក,​ ស្រុក​អូរជ្រៅ៩លើក,​​ស្រុក​មង្គលបុរី​៣៥​លើក, ស្រុក​​​ព្រះនេត្រ​ព្រះ​​១៨​លើក, ស្រុក​​ភ្នំ​ស្រុក​១៥​លើក, ស្រុក​ថ្ម​ពួក​៥លើក, ស្រុក​ស្វាយ​ចេកចំនួន​៥លើក, ក្រុង​ប៉ោយ​ប៉ែត៤០​លើក និងទីរួមខេត្ត​៧៨​លើក ។

វែក​មុខ​អតីត​ចៅ​អធិ​ការ​វត្ត​វាយ​ប្រដៅ​នេន​ជ្រុល​ដៃ​ស្លាប់​ប្រើ​ល្បិច​កល​បិទ​បាំង​ការ​ពិត

Posted: 21 Nov 2012 09:45 PM PST

ខេត្ត​កំពង់​ចាម​ ៖ ​ចៅ​អធិកា​រ​​វត្ត​​​ប៉ើស​​ឈ្មោះ​​ស្រូយ គឹម​​ហ៊ង អាយុ​​​​៤៨​​ឆ្នាំ​​ ​​នៅ​ភូមិ​​ប៉ើស​​២ ​ឃុំ​ប៉ើស​ ស្រុក​​ក្រូច​ឆ្មារ បាន​​ត្រូវ​​កម្លាំង​​​សមត្ថ​កិច្ច​​រួម​នឹង​​ព្រះ​​អនុ​គណ​​ស្រុក​ក្រូច​ឆ្មារ​ ​ធ្វើ​ការ​​​នាំ​ខ្លួន​​​នា​ព្រឹក​​ថ្ងៃ​ទី​​២១ វិច្ឆិកា ​​ដោយ​​ជាប់សង្ស័យ​​​​ថា​ បាន​វាយ​​នេន​​​១​អង្គ​​គង់​នៅ​វត្ត​​​ជាមួយ​​​ជ្រុល​ដៃ​​​ ​​បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​​ កាល​ពី​​​ក្នុង​អំឡុង​​​​​​​​៨​ខែ​​មុន​នេះ​ ហើយ​​ក្រោយ​មក​​​ក៏​​បាន​​អនិច្ច​ធម្ម​ ។

អាណិក​ជន​កាណាដា​ភ្លើង​ស្នេហ៍​រំជួល​ចិត្ត​គាំ​ង​បេះដូង

Posted: 21 Nov 2012 09:40 PM PST

ស្ត្រីវៀតណាមជា​គូ​ស្នេហ៍​រៀប​រាប់​ប្រាប់​ប៉ូលិស
រាជ​ធានី​ភ្នំពេញ ៖ អាណិកជន​​ខ្មែរ​នៅ​​កាណា​ដា​​ម្នាក់​​​បាន​ត្រដរ​ខ្យល់​​​ បន្ទាប់​ពី​​រួម​រ័ក​​ស្នេហា​ជា​មួយ​ស្រី​​ស្នេហ៍​​ជន​ជាតិ​​វៀត​ណាម​ហើយ​ក៏​ស្លាប់​បាត់​​បង់​ជីវិត​​នៅ​ពេល​បញ្ជូន​​​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ-​សូវៀត ។ ទោះ​បី​ជា​​យ៉ាង​ណា គេ​សង្ស័យ​ថា អាណិក​ជន​រូប​នោះ​​​គាំង​​បេះ​ដូង​​ស្លាប់​នៅ​លើ​​បង្គង​​តាំង​ពី​​នៅ​ក្នុង​បន្ទប់​​សណ្ឋា​គារ​ តែ​ត្រូវ​​ក្រុម​សន្តិ​សុខ​​នាំ​ចេញ​​ផុត​មុន​​ពេល​សាក្សី​​ផ្សេង​ៗ​ទៀត​​​ទៅ​ដល់ ។

មហា​រន្ធត់​ឪពុក​កាប់​កូន​ស្រី​2​នាក់​ដាច់​ក អ្នក​ភូមិ​ម្នាក់​ស្លាប់ ម្នាក់​របួស

Posted: 21 Nov 2012 09:35 PM PST

ុរសកំណាចកាប់ប្រហារ​កូន​ស្រី​ទាំង​២​នាក់​របស់​ខ្លួន
ខេត្ត​កំពង់​ចាម​ ៖ ហេតុ​ការណ៍​ឃាត​កម្ម​ដ៏​កម្រ​​មួយ​បាន​កើត​ឡើង​​​បណ្តាល​ឱ្យ​មនុស្ស​​៣នាក់​ស្លាប់​ក្នុង​នោះ​មាន​កូន​បង្កើត​២នាក់ ត្រូវ​កាប់​ដាច់​ក​ និង​ម្នាក់​របួស​ធ្ងន់​ ដោយ​សារ​ត្រូវ​បុរស​សរសៃ​ប្រសាទ​​ឆ្កួត​នឹង​ស្រា​ម្នាក់​កាប់​ប្រហារ​មិន​ប្រណី​ដៃ​ ។ បុរស​ដៃ​ដល់​ឈ្មោះ​ជ្រិន ជ្រាន អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិជយោ ឃុំ​ជយោ ស្រុក​ចំការ​លើ​ ត្រូវ​បាន​គេ​ដឹង​ថាមាន​ជំងឺ​សរ​សៃ​ប្រសាទ​ ពេល​

វាយ​សម្លាប់​កាល​ពី8​ខែ​មុន​រុំ​អង្រឹង​សណ្តូន​ថ្ម​បោះ​ចូល​ទន្លេ​រួច​បួស​ជា​សង្ឃ​នៅ​តែ​មាន​បាប

Posted: 21 Nov 2012 09:30 PM PST

ជនជាប់ចោទ​ជា​ឃាតករ​ត្រូវ​បាន​ចាប់​ខ្លួន 
ខេត្ត​ក្រចេះ ៖ ប៉ូលិស​​បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​​ចំនួន​​បីនាក់​ ដែល​បានមក​សម្ងំ​​​បួស​ជា​​សង្ឃ​ក្រោយ​ពី​​ព្រួត​គ្នា​​វាយ​សម្លាប់​មនុស្ស​បណ្តែត​ទឹក​ទន្លេ​កាលពី​ដើម​ឆ្នាំ​២០១១ ដោយ​សារ​តែ​រឿង​គំនុំ​ ។ ​ជនសង្ស័យ​​ទាំង​បីនាក់​នេះ ​ត្រូវ​បាន​កម្លាំង​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ដឹកនាំ​ផ្ទាល់​​ ដោយ​​​​លោក​ឧត្តម​សេនីយ៍​ត្រី​ជួង ​ស៊ាង​ហាក់ ​ស្នងការ​​ខេត្ត ​និង​លោក​​វរសេនីយ៍​ឯក​អ៊ុំ​ ​ភី ស្នង​ការ​​​រង​​​​​​​​​​​​​​​​ចុះ​អនុវត្ត​ដីកា​ចាប់ឃាត់​ខ្លួន​

រោង​ភាព​យន្ត​នៅ​កំពត​ចំនួន​43​ក្លាយ​ជា​កម្ម​សិទ្ធិ​ឯក​ជន​ហើយ​មួយ​ទៀត​ឮ​ថា​ដោះដូ​រ​ដែរ

Posted: 21 Nov 2012 09:20 PM PST

រោងភាពយន្ត៧មករា​ដែល​គេ​កំពុង​ដឹក​កៅអី​ចេញ
ខេត្តកំពត ៖ ​ប្រភព​ព័ត៌​​មាន​​មួយ​បាន​បង្ហើប​​ឱ្យ​ដឹង​ក្រៅ​ផ្លូវការ​​​នៅឡើយ​ថា ​​រោង​ភាព​យន្ត​៧​មករា ​ដែល​ធា្លប់មាន​ឈ្មោះ​បោះ​សំឡេង​​តាំងពី​សម័យ​មុនមក ​នឹងជា​មរតកបន្សល់​ទុក​​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​​មក​នោះ ​នៅ​ពេល​​ថ្មី​ៗ​នេះ​​​ត្រូវ​​បាន​មន្ទីរ​វប្បធម៌​ និង​​វិចិត្រ​សិល្បៈ​ខេត្ត​ត្រៀម​លក់​ទៅ​ឱ្យ​ឯក​ជន​​ក្រោ​ម​ស្លាក​ដោះដូរ​ ឬ​អគារ​​ចាស់​ទ្រុឌ​ទ្រោម ​។ ​

សំណុំ​​រឿ​ង​​បោក​​គ្រាប់​បែក តុលា​ការ​​កំពុង​ធ្វើការ​​សាក​សួរ​​អនុ​ប្រធាន​​មន្ទីរ​​ស​ង្គម​​កិច្ច​​និង​​មន្ដ្រី​​៣​នាក់​ទៀត

Posted: 21 Nov 2012 09:10 PM PST

ការ​ដឹក​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរ​ពេទ្យ​
ខេត្ត​កំពង់​ឆ្នាំង​ ​៖ មន្ត្រី​​​នៃ​មន្ទីរ​​សង្គម​កិច្ច​​​ អតីត​យុទ្ធជន​​​​ និង​​យុវ​នីតិ​​សម្បទា​ខេត្ត​ចំនួន​​​​៤នាក់​​​ ក្នុងនោះ​​មាន​លោក​អនុប្រធាន​​​មន្ទីរ​ម្នាក់​ផង​​ កាល​ពី​​ព្រឹក​​​ថ្ងៃទី​២១ ​វិច្ឆិកា ​​​ត្រូវ​បាន​​តុលា​ការ​​កោះ​ហៅ​​​ឱ្យ​ចូល​ខ្លួន​​​​​​​បំភ្លឺ​​​​ក្នុង​សំណុំ​រឿង​​​​បោក​​គ្រាប់​បែក​​​ចូល​ផ្ទះ​​លោក​ប្រធាន​មន្ទីរ​​នៃអង្គ​ភាព​​ខាង​លើ​​ កាល​ពីចុង​ខែ​កញ្ញា ឆ្នាំ​២០១១​​​កន្លង​ទៅ​ ដែល​បាន​​​បង្ក​​ឱ្យ​​​មាន​សោក​នាដកម្ម​​​​មួយ​ដោយ​មនុស្ស​​​ម្នាក់​ស្លាប់​​​ និង​​៥នាក់​​ផ្សេង​ទៀត

ថ្ងៃ26​វិច្ឆិកា​ខាង​មុខ​នេះ​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បន្ទាប់​ពី​អាក់​ខាន​កន្លង​មក

Posted: 21 Nov 2012 09:00 PM PST

ប្លង់ស្ពានអាកាសស្ទឹង​មាន​ជ័យ​ដែល​ត្រូវ​សាង​សង់ 
រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រីសាលារាជ​ធានី​ភ្នំ​ពេញ​ បានឲ្យ​​​ដឹង​នៅព្រឹក​ថ្ងៃទី​២១​ វិច្ឆិកា​ ២០១២​​ ថា​ ​សាលា​រាជ​ធា​នី​ភ្នំ​ពេញ​ បាន​និង​កំពុង​​រៀប​ចំចាត់​ចែង​ដើម្បី​ត្រៀម​ធ្វើ​ពិធី​បើក​ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​​ដែល​នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦​ វិច្ឆិកា​ ២០១២​ ឆាប់ៗ​នេះ​ ។​ បើតាម​គម្រោង​ដែល​គ្រោងទុក​ ពិធីបើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​​​ នឹង​​​​ធ្វើ​ឡើង​​ក្រោម​​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​

កម្មការិនី​រោងចក្រ​​​ដេរ​មួកយីហោ​ តៅ លែន ជាង​៣០នាក់ បានដួលសន្លប់​បន្តបន្ទាប់

Posted: 21 Nov 2012 08:08 PM PST

រាជធានីភ្នំពេញ​ ៖ កម្មការិនីរោង​ចក្រ​​​ដេរ​មួក​យីហោ តៅ សែន ជាង​៣០នាក់ បាន​ដួលស​ន្លប់​ជាបន្តបន្ទាប់​គ្នា ខណៈ​កំពុង​ធ្វើការ​​នៅ​ក្នុង​រោង​ចក្រ​​​​ដោយ​ពុំ​ទាន់​ដឹង​ពីមូល​ហេតុ ។ ​​​ហេតុការណ៍​ដួលសន្លប់​នេះ បានកើតឡើង​​កាលពីវេលាម៉ោង​​១០ និង​២៥​នាទីព្រឹក ថ្ងៃទី​២២ វិច្ឆិកា ​២០១២ ​នៅប្លុក​​ក្រុម​ហ៊ុន​កាត់ដេរ​​សម្លៀក​បំពាក់​សាកល ​តាមបណ្តោយ​ផ្លូវ​វេងស្រេង​​ ស្ថិត​ក្នុងភូមិត្រពាំង​​ថ្លឹង សង្កាត់​​ចោមចៅ ​ខណ្ឌពោធិ៍​សែនជ័យ ។

ចោរ​ប្លន់​ម៉ូតូ​បាន​សម្រេច​​ដោយសុវត្ថិភាព​នៅក្រុង​ស្វាយរៀង

Posted: 21 Nov 2012 08:02 PM PST

ជនរងគ្រោះ​ជាម្ចាស់ម៉ូតូ
ខេត្តស្វាយរៀង ៖ ស្ត្រី​​​ពីរនាក់​ម្តាយ​​កូនជា​អ្នក​លក់បង្អែម​ ត្រូវចោរ​​ប្លន់​យកម៉ូតូ​បានដោយសុវត្ថិភាព​​​ទាំង​កណ្តាល​អធ្រាត្រ​​នៅ​ក្រុង​ស្វាយ​រៀង ។ ​​​ហេតុការណ៍​នេះ បានកើតឡើង​​​កាលពី​​វេលាម៉ោង​១ និង​៣០​​នាទីរំលងអធ្រាត្រ​​​ឈាន​ចូលថ្ងៃទី​២១ វិច្ឆិកា ២០១២ នៅភូមិ​វាលយន្ត សង្កាត់ស្វាយរៀង ​​ក្រុង​ស្វាយរៀង ​ ​។

សមត្ថ​កិច្ច​ចុះឡោមព័ទ្ធ​​ផ្ទះ​សំណាក់លី ពៅ ​​ឃាត់​ខ្លួនមនុស្ស​៩​នាក់​ពាក់ព័ន្ធ​ករណីប្លន់

Posted: 21 Nov 2012 07:55 PM PST

រាជធានីភ្នំពេញ​ ៖ មនុស្ស​៩នាក់ ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់ រាជធានីភ្នំពេញ ​ចុះឡោមព័ទ្ធ​​ចាប់​ខ្លួននៅ​ផ្ទះ​​សំណាក់​លី ពៅ ​ចំណុច​ភូមិទ្រា ​​សង្កាត់ស្ទឹង​មានជ័យ​​ ខណ្ឌ​មានជ័យ​​​ វេលាម៉ោង​៩ព្រឹកថ្ងៃទី​២២ វិច្ឆិកា ២០១២ ​ដោយ​សង្ស័យជាប់ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន ​​លួចឆក់​ ប្លន់ ​បន្ទាប់ពី​ចាប់ខ្លួន​បក្សពួក​២នាក់ ពីបទ​បាញ់​​នារីម្នាក់ប្លន់យក​ម៉ូតូ​​​កាលពីម្សិល​មិញ ។

លោក​វេន​​ជា​បាវ​​​​ និង​លោក​ស្រី​​​យីង​ឡាក់​​ពិភាក្សា​​គ្នា​ពី​មិត្ត​ភាព​​ចិន​-​ថៃ

Posted: 21 Nov 2012 07:54 PM PST

លោក​វេន​ជាបាវ​​​ និងលោក​ស្រី​យីង​ឡាក់​
នាយក​រដ្ឋមន្ត្រី​​ចិន​លោក​វេន​ជា​បាវ​​​​​​បាន​ជួប​ពិភាក្សា​​​កាល​ពី​ថ្ងៃទី​​២១ វិច្ឆិកា នៅ​ក្រុ​ង​បាង​កក​​​ជាមួយ​​នាយក​រដ្ឋមន្ត្រី​​​​ថៃ​លោក​ស្រី​​យីង​ឡាក់​​ស៊ីណា​វ៉ា​ត្រា​​ពីទំនាក់​ទំនង​​​​មិត្ត​ភាព​​ទ្វេ​ភាគី ។​លោក​វេន​ជា​បាវ​​​​គូស​បញ្ជាក់​ថា ​​ក្នុង​ឋាន​ៈ​​​ជា​មិត្តភក្តិ​​​​ជិត​ខាង​​ចាប់​តាំង​ពី​​យូរ​មក​ហើយ​​​ប្រទេស​​ចិន​និង​ថៃ​​បាន​​រក្សា​​ការ​ទាក់​ទង​គ្នា​​យ៉ាង​ជិត​ស្និទ្ធ​​​ហើយ​បី​បាច់​ថែ​រក្សា​​​មិត្ត​ភាព​​ម៉ឹង​ម៉ាត់​​​មួយ​ដែល​ធ្វើ​ឱ្យ​ចិន​​​និង​ថៃ​​ប្រៀប

ស្ពាន​អាកាស​​ស្ទឹង​មានជ័យ​នឹងបើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី២៦ វិច្ឆិកា នេះ

Posted: 21 Nov 2012 07:45 PM PST

គំរូស្ពាន​អាកាស​​ស្ទឹង​មានជ័យ
រាជធានីភ្នំពេញ​ ៖ ​មន្ត្រី​​​សាលា​​​រាជធានីភ្នំពេញ ​បានឱ្យកោះ​សន្តិភាព​​ដឹង​នៅព្រឹកថ្ងៃទី​២១ វិច្ឆិកា ​​២០១២ នេះថា ​ពេលនេះ​សាលា​រាជ​ធានីភ្នំពេញ ​​​​បាន​និង​កំពុង​រៀបចំ​​ចាត់ចែង​​ ដើម្បី​​​ត្រៀម​​ធ្វើ​ពិធី​បើកការដ្ឋាន​​ស្ថាប​នា​​ស្ពានអាកាស​​​ស្ទឹង​មានជ័យ​​ដែលនឹងធ្វើឡើង​​នៅព្រឹក​ថ្ងៃទី២៦ វិច្ឆិកា ២០១២ ​​​នេះ ។ ​បើ​តាម​​គម្រោង​ដែល​​គ្រោងទុក​​ពិធីបើកការដ្ឋាន​​សាងសង់​ស្ពានអាកាសស្ទឹង​មានជ័យ​នោះ 

សម្តេច​តេជោ ហ៊ុន សែន ៖ ការ​កសាង​សមិទ្ធ​ផល​​ធំៗ​កន្លង​មក​ពិត​ជា​មិន​អាច​កាត់​ផ្តាច់​ពីការ​ចូលរួម​របស់ ADB ឡើយ

Posted: 21 Nov 2012 07:35 PM PST

សម្តេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​​​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​មាន​ប្រសាសន៍​ថា ក្នុង​នាម​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​ខ្ញុំ​ពិត​ជា​ទទួល​​ស្គាល់​ថា ​សមិទ្ធ​ផល​​ដ៏​ធំធេង​​ទាំង​អស់​​ដែល​កម្ពុជា ​សម្រេច​បាន​កន្លង​មក​នេះ គឺមិន​អាច​​កាត់​ផ្តាច់​​ពីការ​ចូលរួម និងគាំទ្រ​​យ៉ាង​សកម្ម​ពី​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី (ADB) និង​បណ្តា​ដៃ​គូ​អភិ​វឌ្ឍន៍​ផ្សេង​ទៀត​នោះ​ទេ ។

ឡិច​ស៊ីស​​​​​​វ៉ា​មិន​ផុត​បុក​​​រថយន្ត​ដឹក​ដី​រុញ​​ចូល​រោង​ការ​​​​ភ្ញៀវ​​​​​​22​នាក់​​របួស​ កូន​កំលោះ​កូន​ក្រមុំ​​ភ័យ​រហូត​សន្លប់​

Posted: 21 Nov 2012 07:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ដី​​​​ចំណុះ​៥​តោន​មួយ​គ្រឿង​ បាន​រុល​​ចូល​ក្នុង​រោង​ការ​​បណ្តាល​ឱ្យ​​បុក​ភ្ញៀវ​​ដែល​កំពុង​​​​សប្បាយ​​ក្នុង​ពិធី​​ជប់​លៀង​​មង្គល​ការ​រង​របួស​ធ្ងន់​​​ និង​ស្រាល​​​​​​ចំនួន​២២នាក់​ រី​ឯកូន​កំលោះ កូន​ក្រមុំ​និង​​ឪពុក​ម្តាយ​​​​ទាំង​សង​ខាង​ភ័យ​​ពេក​រហូត​​​ដល់​​សន្លប់​​បាត់​ស្មារតី​ ។ គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​​​៦​ល្ងាច​ថ្ងៃទី​២០ វិច្ឆិកា ​នៅ​តាម​​ផ្លូវ​​​ជាតិ​លេខ​​១ ភូមិ​វាល​ស្បូវ​

រថយន្ត​​កាមរី​បោះ​ពួយ​បុកអ្នក​ថ្មើរ​ជើង​រត់​​ឆ្លង​ផ្លូវ​ស្លាប់​ម្នាក់​ទាំង​ព្រឹកព្រលឹម

Posted: 21 Nov 2012 07:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មានជ័យ​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រលឹម​មួយ​បាន​កើត​ឡើង​​​ដោយ​​សាររថយន្ត​​កាមារី​ដឹក​អីវ៉ាន់​​មួយ​គ្រឿង​បាន​បោះពួយ​យ៉ាង​លឿន​​​ទៅ​បុក​អ្នក​ថ្មើរ​ជើង​ម្នាក់​ដែល​កំពុង​​រត់​​ឆ្លង​​ផ្លូវ​​បណ្តាល​​ឲ្យ​ប៉ើង​ខ្ទាតទៅ​បោក​​នឹង​កញ្ចក់​រថយន្ត​ស្លាប់​ភ្លាម​មួយ​រំពេច​ កាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១​ ​វិច្ឆិកា​ នៅ​លើផ្លូវ​ជាតិ​លេខ​៥​ ​ត្រង់​ចំណុច​ខាង​លិច​ព្រំ​​ប្រទល់​ ​ក្រុង​សិរី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!