Koh Santipheap Daily

Koh Santipheap Daily


លោក​គីម​ជុង​អ៊ុន​​​សាក​ល្បង​​​លើ​ភាព​ស្មោះ​ត្រង់​​​នៃ​បណ្តា​​មនុស្ស​​ជុំ​វិញ​​លោក​

Posted: 20 Nov 2012 11:58 PM PST

លោក​គីម​ជុង​អ៊ុន​ក្នុង​ចំណោម​​​មនុស្ស​​​សំខាន់​​ៗ​របស់​​​កូរ៉េ​ខាង​ជើង​
មន្ត្រី​​​ម្នាក់​នៃ​ក្រសួង​​​បង្រួប​បង្រួម​​​កូរ៉េ​​ខាង​​ត្បូង​​​ដែល​ស្នើ​​​មិន​​បញ្ចេញ​ឈ្មោះ​​​គូស​បញ្ជាក់​កាល​ពី​ថ្ងៃទី​​២០ វិច្ឆិកាថា ​​ជន​លេខ​១​កូរ៉េ​​​​ខាង​ជើង​លោក​គីម​ជុង​អ៊ុ​ន​ ខិ​ត​ខំ​​​ស្វែង​យល់​​​លើ​បណ្តា​សមាជិក​​​បក្ស​ពលករ​​ របស់​រដ្ឋ​ាភិបាល​​​ ន​ិង​របស់​កង​ទ័ព​​​​ថា​តើ​មាន​ភាព​ស្មោះ​ត្រង់​​​​​ពិត​ប្រាកដ​​លើ​រូប​​លោក​​ឬ​យ៉ាង​ណា រួច​លោក​បាន​ធ្វើ​ការ​​កត់​​សម្គាល់​​នានា​ដើម្បី​ពង្រឹង​​​អំណាច​​​របស់​លោក​ ។

លោក​​ម៉ាក់​ សុខ​​ន​​ គ្មាន​​បំណង​ប្តូរ​អាជីព​​​ជា​គ្រូបង្វឹក​ព្រោះ​ចង់​​លើក​​ស្ទួយ​វិស័យ​​ប្រដាល់

Posted: 20 Nov 2012 11:54 PM PST

លោក​​ម៉ាក់​ សុខ​​ន​​
រាជ​ធានី​ភ្នំពេញ ៖ ​កន្លង​មក​​​​មហា​ជន​​​ដែល​និយម​តាម​​ដាន​កីឡា​ប្រដាល់​​ច្បាស់​​ជា​ស្គាល់​​​លោក​​ម៉ាក់​ សុខន​ ជា​គ្រូ​បង្វឹក​ និង​ជា​អាជ្ញា​កណ្តាល​​​ ដែល​​តែង​​តែ​​រំលេច​​វត្ត​មាន​នៅ​លើ​សង្វៀន​​​​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​​​ជា​ញឹក​ញាប់​​ ។ ជា​មួយ​នឹង​​ភាពប៉ិន​ប្រសប់​​​ កាយ​វិការ​​ម៉ឺង​ម៉ាត់​​​​សម​ជា​អាជ្ញា​កណ្តាល​​​​ ទើប​មាន​​​​ទស្សនិក​​ជន​ចាប់​អារម្មណ៍​​​លើ​រូប​លោក​​រហូត​ចង់​ដឹង​ពី​ប្ញ​ស​គល់​​ខ្សែ​ជីវិត​ពិត​​​របស់​លោក​​ តើ​មាន​​

ជ័យ​ កុសល និង​អ៊ុង វិរៈ ត្រៀម​​ធ្វើ​​​ឱ្យ​កក្រើក​​​​សង្វៀនបឹងស្នោ​​​រួម​គ្នា​​​​​​នៅ​ថ្ងៃ​សុក្រ​​ស្អែក​នេះ​

Posted: 20 Nov 2012 11:45 PM PST

កីឡា​ករ​ ជ័យ​ កុសល ​(ឆ្វេង) និង​កីឡាករ​ ​អ៊ុង វិរៈ
រា​ជ​ធានីភ្នំពេញ​ ៖ នៅថ្ងៃសុក្រ ទី២៣ វិច្ឆិកា ស្អែកនេះ កីឡាករជើងខ្លាំងជ័យ កុសល មក​ពីក្លិបសិង្ហ​កីឡា និងកីឡាករ​អ៊ុង វិរៈ មក​ពី​ក្លិប​ទ័ព​ឆត្រយោង៩១១ នឹងឡើង​សង្វៀន​តែ​មួយ​រួមគ្នា ។ ទោះជាអ្នក​ទាំង​ពីរ​មិន​ទាន់​ប្រកួត​គ្នា ដើម្បីដឹង​ឈ្នះ​ចាញ់​ ក៏វេទិកាឡើង​រេញ​ក្នុង​ថ្ងៃ​តែមួយនាពេលនោះ គឺពិតជាធ្វើឲ្យកក្រើក ​សង្វៀន​បឹងស្នោជាក់ជាមិនខាន ។

ឃាត់​ខ្លួន​៣នាក់​​ក្នុង​ករណី​​វាយសម្លាប់​មនុស្ស​​បោះ​ចូល​ទន្លេ

Posted: 20 Nov 2012 11:41 PM PST

ជន​ល្មើស​ត្រូវបានចាប់ខ្លួន
ខេត្តក្រចេះ ៖ ប៉ូលិស​​បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​​ចំនួន​​បីនាក់​ ដែល​បានមក​សម្ងំ​​​បួស​ជា​​សង្ឃ​ក្រោយ​ពី​​ព្រួត​គ្នា​​វាយ​សម្លាប់​មនុស្ស​បណ្តែត​ទឹក​ទន្លេ​កាលពី​ដើម​ឆ្នាំ​២០១១ ដោយ​សារ​តែ​រឿង​គំនុំ​ ។ ​ជនសង្ស័យ​​ទាំង​បីនាក់​នេះ ​ត្រូវ​បាន​កម្លាំង​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ដឹកនាំ​ផ្ទាល់​​ ដោយ​​​​លោក​ឧត្តម​សេនីយ៍​ត្រី​ជួង ​សា៊ាង​ហាក់ ​ស្នងការ​​ខេត្ត ​និង​លោក​​វរសេនីយ៍​ឯក​អ៊ុំ​ ​ភី ស្នង​ការ​​​រង​​​​​​​​​​​​​​​​ចុះ​អនុវត្ត​ដីកា

រថយន្ត​កូរ៉េ​ដឹកទឹកបរិសុទ្ធ​បុកស្ត្រី​ចំណាស់​ដើរ​ឆ្លង​ផ្លូវ​របួស​ធ្ងន់​នៅមុខមន្ទីរពេទ្យ​ព្រះកុសុមៈ

Posted: 20 Nov 2012 11:38 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ ស្ត្រី​ចំណាស់​​ម្នាក់​បាន​សន្លប់​បាត់​ស្មារតី​​ ខណៈ​​​​​ពេល​កំពុង​​ដើរ​​ឆ្លង​ផ្លូវ​ចូល​ទៅ​​​មន្ទីរពេទ្យ​​​ព្រះកុសុមៈ​​​​ត្រូវ​បាន​​រថយន្ត​កូរ៉េ​​​ចំណុះ​១តោន​កន្លះ​​​មួយ​​គ្រឿង​ដឹក​ទឹក​​​សុទ្ធ​​​បុក​ចំ​ពី​​​មុខ​ពេញ​ទំហឹង​​​ កាល​ពី​វេលាម៉ោង​​​​៥​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២១ ​វិច្ឆិកា ​​​នៅ​មុខ​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​​​​តាម​បណ្តោយ​​ផ្លូវ​​២៧១​ ​ភូមិ​ត្រពាំង​​ឈូក សង្កាត់​​ទឹក​ថ្លា ​​ខណ្ឌ​សែន​សុខ ។ រថយន្ត​បង្ក​បាន​បើក​គេច​

ពេជ្រ សី​ហា​ ស្វាគមន៍​ជើង​ខ្លាំង​ប្រេស៊ីល​ ចំណែក​​ឡៅ ស៊ីណាត​ ណាត់​ជួប​ជើង​ខ្លាំង​​​ថៃ​ នៅ​លើ​សង្វៀន​ TV3 ថ្ងៃ​សៅរ៍​​សប្តាហ៍​នេះ​

Posted: 20 Nov 2012 11:30 PM PST

​កីឡា​ករពេជ្រ សីហា​​ (ឆ្វេង) និង​​កីឡា​ករ​ប្រេស៊ីល​​ Gustavo​
រាជ​ធានីភ្នំពេញ​ ៖ ​កំពូល​​​អ្នក​ប្រើ​ស្នៀ​​ត​​​កណ្តាប់​ដៃ​​ពេជ្រ សីហា​​ មក​ពី​សមា​គម​​​កីឡា​ប្រដាល់​​​​ក្រសួង​ការ​ពារ​ជាតិ​​​​ ត្រូវ​បាន​ផ្គូ​ផ្តង​​​​ឱ្យ​ជួប​ប្រកួត​ជា​មួយ​​កីឡា​ករ​​ Gustavo មក​ពី​ប្រទេស​ប្រេស៊ីល​​​​​នៅ​លើ​សង្វៀន​​​​ទូរ​​ទស្សន៍​​​​រាជ​​ធានី​ភ្នំ​ពេញ​​ប៉ុស្តិ៍​លេខ​​៣​​ នា​​ថ្ងៃ​សៅរ៍​​​​ ទី​​២៤ វិច្ឆិកា​​​​ សប្តាហ៍​​នេះ​​ ចំណែក​​​​ឡៅ​ ស៊ីណាត​​ មក​ពី​​​ក្លិប​​កង​​ទ័ពឆត្រ​យោង​​​៩១១​ ត្រូវ​​ជួប​ប្រកួត​ជាមួយ​​​កីឡា​ករ​​ថៃ​​ San Chainoi ។

ជំទាស់​មិន​ឱ្យ​លោក​ស្រី​ ស៊ូ សានរ៉ៃ ធ្វើ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេ​រិក​ថ្មី​

Posted: 20 Nov 2012 11:26 PM PST

លោក​ស្រី​ស៊ូសាន​ រ៉ៃ​
សមា​ជិក​សភា​​នៃ​គណ​បក្ស​សាធា​រណ​រដ្ឋ​ប្រមាណ​ជា​១០០​រូប​បាន​​ស្នើ​ដល់​លោក​ប្រធានា​ធិបតី​ប៉ារ៉ាក់ អូបាម៉ា កុំ​តែង​តាំងឯក​អគ្គ​រដ្ឋ​ទូត​អាមេ​រិក​ប្រចាំ​អ.ស.ប លោក​ស្រី​ ស៊ូ​សានរ៉ៃ​ ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​​អាមេ​រិក​ថ្មី​​បន្ត​ពី​លោក​ស្រី​ហីុល​ឡារី​គ្លីន​តុន ។លោក​បារ៉ាក់ អូបាម៉ា នៅ​ពុំ​ទាន់​ធ្វើ​ការ​ជ្រើស​រើស​ជា​ផ្លូវ​ការ​នូវ​អ្នក​ត្រូវ​ឡើង​បន្ត​វេន​ពី​លោក​ស្រី​គ្លីន​តុន​នៅ​ឡើយ ទោះ​បី​ជា​លោក​ស្រី​រ៉ៃ ជា​មិត្ត​ភក្តិ​

បុគ្គលិក​​អង្គការ​​ម្នាក់​​​ជិះម៉ូតូ​បុក​ស្លាក​សញ្ញា​រួច​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​​ស្លាប់​

Posted: 20 Nov 2012 11:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពត​ ៖ បុរស​​ម្នាក់​ដែល​​គេ​ស្គាល់​ថា ជា​បុគ្គលិក​អង្គការ​​មួយ​មាន​​​​​សាខា​​​នៅ​ស្រុក​​ដង​ទង់​​​បាន​ជិះម៉ូតូ​​ទៅបុក​ផ្លាក​​​សញ្ញា​សម្រាប់​បង្ហាញ​ផ្លូវ​​​​បំបែក​​បាក់​រាប​ដល់​ដី​ហើយ​​​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​​​មួយ​​​ដើម​ទៀត​​ស្លាប់​​ ឯ​ម៉ូតូ​​ស្ទើរ​​ខូច​​​ខ្ទេច​​ទាំង​ស្រុង​កាល​ពី​វេលាម៉ោង​​១១និង​៣០​នាទី​​​យប់​​​ថ្ងៃទី​១៨ វិច្ឆិកា​​ នៅ​តាម​​បណ្តោយ​​ផ្លូវ​ជាតិ​​លេខ​៣១ ត្រង់​ចំណុច​​ផ្លូវ​កោង​ស្ថិត​ក្នុង​​ភូមិ​ទូក​មាស ឃុំ​​ទូកមាស​ ស្រុក​​​​បន្ទាយ​មាស ។

ប្រភព​ខ្លះអះ​អាង​ថា ​រោង​ភាព​យន្ត​៧មករា ខេត្តកំពត​ ត្រូវ​បាន​មន្ទីរ​វប្បធម៌​ វិចិត្រ​សិល្បៈខេត្ត​ត្រៀមលក់​ឱ្យ​ឈ្មួញ

Posted: 20 Nov 2012 11:00 PM PST

រោង​ភាព​យន្ត​៧មករា ខេត្តកំពត​
ខេត្តកំពត ៖ ​មានប្រភព​ព័ត៌មាន​​មួយ​បាន​បង្ហើប​ឱ្យ​ដឹងថា ​រោងភាព​យន្ត​៧មករា ​ដែល​ធ្លាប់​មាន​ឈ្មោះបោះ​សំឡេង​​តាំងពីសម័យ​មុន​មក ​​និង​ជាមរតក​​បន្សល់​ទុក​​​តាំងពី​សម័យ​​សង្គម​រាស្ត្រ​និយម​​មកនោះ មាន​ប្រភព​ឱ្យ​ដឹង​ថា នៅ​ពេលថ្មីៗ​នេះ​រោង​​ភាពយន្តនោះ​​ត្រូវ​បាន​មន្ទីរ​​​វប្បធម៌ ​​វិចិត្រ​សិល្បៈ​ខេត្ត ត្រៀម​​លក់ទៅ​ឱ្យ​​ឯកជនទៀត​ហើយ ​ក្រោម​ស្លាក​ការ​ដោះ​ដូរ​​ ឬ​អគារ​ទ្រុឌទ្រោម

អភិ​បាល​ខេត្ត​​ជួប​សំណេះ​សំណាល​​ជា​មួយ​​ប្រជា​ពល​​រដ្ឋ​នៅឃុំ​ព្រៃ​កណ្តៀង​

Posted: 20 Nov 2012 10:45 PM PST

អភិ​បាល​ខេត្ត​​ជួប​សំណេះ​សំណាល​​ជា​មួយ​​ប្រជា​ពល​​រដ្ឋ​នៅឃុំ​ព្រៃ​កណ្តៀង​
ខេត្ត​ព្រៃ​វែង​ ៖ ​​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​​១៩ វិច្ឆិ​កា​ លោក​​ហាស់ សារ៉េត​ អភិ​បាល​ខេត្ត​ អម​ដំណើរ​​​ដោយ​​លោក​ទេព សាម៉ន ​​សមា​ជិក​​​អចិន្ត្រៃយ៍​​គណបក្ស​ខេត្ត​​​​ ​លោក​សុខ គ្រីន​​ មេ​បញ្ជ​ាការ​​​កង​រាជ​អាវុធ​ហត្ថ​​​​ខេត្ត​​ ​​ប្រធាន​មន្ទីរ​​កសិកម្ម​​ ប្រធាន​មន្ទីរ​​​ធន​ធាន​​ទឹក​ ។ បាន​ចុះ​សួរ​សុខ​ទុក្ខ​​​ និង​សំណេះ​សំណាល​​​​ជា​មួយ​ប្រជា​ពល​រដ្ឋ​​​ មន្ត្រី​រាជ​ការ​​ ​អាជ្ញា​ធរ​​​មូល​ដ្ឋាន ​​​​នៅ​ឃុំ​​ព្រៃ​កណ្តៀង​​​ ស្រុក​ពា​ម​រក៍​ ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២១ វិច្ឆិកា ២០១២

Posted: 20 Nov 2012 10:40 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​រាប់​រយ​គ្រឿង​​កក​ស្ទះ​​នៅ​ចំណុច​ស្ពាន​ឈើ​ទី​៣ ខេត្ត​ព្រៃវែង

Posted: 20 Nov 2012 10:35 PM PST

ស្ទះ​ចរាចរណ៍​នៅ​ស្ពាន​​ឈើ​ទី​៣ ខេត្ត​ព្រៃ​វែង​
ខេត្ត​ព្រៃវែង ៖ រថយន្តគ្រប់​ប្រភេទ​រាប់​រយ​គ្រឿង​​បាន​កក​ស្ទះ​​នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​១១ ​ត្រង់​ចំណុច​ស្ពាន​ឈើ​ទី​៣ ​ចេញពី​ទីរួម​ខេត្ត​ព្រៃ​វែង​​ មក​ស្ថិត​ក្នុង​​សង្កាត់​បារាយ ក្រុង​ព្រៃវែង ។ ប្រភព​​ព័ត៌​មាន​​ពី​អ្នក​ធ្វើដំណើរ​​ក៏​ដូចជា​អ្នក​បើក​បរ​រថយន្ត​​​ឱ្យ​​ដឹង​ថា ការ​កក​ស្ទះ​ចរាចរណ៍​នេះ​​ចាប់​ផ្តើម​​ពី​​វេលា​​ម៉ោង​​៣​និង​១៥នាទី​​រហូត​ដល់​វេលា​ម៉ោង​​៥​ល្ងាច ថ្ងៃទី​២០ វិច្ឆិកា ​២០១២ ។

ជន​​ជាតិ​អីុស្រា​អែល​​ម្នាក់​ធ្លាក់ពីជាន់ទី៥​ក្នុង​ផ្សារ​ទំនើបសូរិយា​សង្ស័យ​រឿង​ឃាតកម្ម

Posted: 20 Nov 2012 10:34 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ ជន​​ជាតិអុីស្រា​អែល​​​ម្នាក់​ស្លៀក​ខោ​ខ្លី​ពណ៌​ទាហាន​​ត្រឹមជង្គង់​​ ពាក់​​អាវ​យឺត​​វៀល​ក្លៀក​ពណ៌ក្រហម​​ និង​ពាក់​ម៉ាស់​បាន​ធ្លាក់ពីជាន់​​ទី៥​ក្នុងផ្សារ​ទំនើប​សុរិយា ស្ថិត​ក្នុង​សង្កាត់​ផ្សារថ្មី​ទី១ ខណ្ឌដូនពេញ កាលពី​វេលាម៉ោង៦ និង​៣០នាទី​​​ល្ងាចថ្ងៃទី២០ ​វិច្ឆិកា ​២០១២ ​បណ្តាល​​​ឱ្យ​ស្លាប់​​ភ្លាមៗនៅនឹងកន្លែង​​​​ និងបង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង ហើយត្រូវ​​បានមហាជន

ក្រុម​ហ៊ុន​ DKSH នាំ​ចូល​ផលិត​ផល​​GATSBY​ចុះ​សួរ​​សុខ​ទុក្ខ​អ្នក​លក់​ក្នុង​ផ្សារ​អូឡាំ​ពិក​

Posted: 20 Nov 2012 10:30 PM PST

ក្រុម​ហ៊ុន​ DKSH នាំ​ចូល​ផលិត​ផល​​GATSBY​ចុះ​សួរ​​សុខ​ទុក្ខ​អ្នក​លក់​ក្នុង​ផ្សារ​អូឡាំ​ពិក​
រាជធានីភ្នំពេញ ៖​ GATSBY គឺជា​ម៉ាក​ផលិតផល​​​ច្នៃ​ម៉ូដ​សក់​​នាំ​មុខ​គេ និង​ជា​ផលិត​ផល​​​មួយ​របស់​ Mandom Corporation នៃ​ប្រទេស​ថៃ ដោយ​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ក្នុង​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ កាល​ពី​ចុង​ខែ​កញ្ញា ​២០១២​ កន្លង​ទៅ​នេះ​ ហើយ​ត្រូវ​បាន​ចែក​ចាយ​ស្រប​ច្បាប់​​តាម​រយៈ​ក្រុមហ៊ុន DKSH​(Cambodia Ltd.) ។​ កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា កន្លង​ទៅ​នេះ​ ក្រុម​ហ៊ុន​ក៏​មាន​កម្ម​វិធី​

រថយន្ត​ហុីយ៉ាន់​ដាយ​ដឹក​ទំនិញ​ដាច់​កាឡេ​បញ្ជា​លែង​កើត​ចុះ​ដេក​ត្រាំ​ក្នុង​ប្រឡាយ​ទឹក បើក​បរ​ដោយ​​ធ្វេស​ប្រហែស​ពុំ​បាន​ពិនិត្យ​គ្រឿង​សុវត្ថិ​ភាព​រថយន្ត​ជាហេតុ​បង្ក​ការ​គ្រោះ​ថ្នាក់​

Posted: 20 Nov 2012 10:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ដាច់​​កាឡេ​​រេ​ចង្កូត​​ទៅ​បុក​ដើម​សង្កែ​​រលើង​ឫស​បាក់​រាប​ដល់​ដី​រួច​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​ផ្ងារ​ជើង​ដេកត្រាំ​ក្នុងទឹក​ កាល​ពី​វេលា​ម៉ោង​​៩​និង​​៣០​នាទីព្រឹក​ថ្ងៃទី២០ ​វិច្ឆិកា ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៥​ត្រង់​ចំណុច​ភូមិ​ត្រពាំង​អញ្ចាញ​​ ឃុំស្វាយ​ជ្រុំ​ ស្រុករលាប្អៀរ​ ។ ទោះ​យ៉ាង​ណា​ ហេតុការណ៍​នេះ​​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​

អំណោយ​សប្បុរស​ជន​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ​​ចាស់​ជរា​គ្មាន​ទី​ពឹង

Posted: 20 Nov 2012 10:00 PM PST

អំណោយ​សប្បុរស​ជន​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ​​ចាស់​ជរា​គ្មាន​ទី​ពឹង
ខេត្ត​តា​កែវ ៖ អំណោយ​ជា​ថវិកា​​សប្បុរស​ធម៌​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ពី​​សប្បុរស​ជន​ត្រូវ​​បាន​នាំ​យក​​​ទៅ​​ប្រគល់​​​ជូន​លោក​យាយ​​ នួន ហ៊ិន អាយុ​៦៦​ឆ្នាំ ​កាលពី​រសៀល​ថ្ងៃទី​១៩ វិច្ឆិកា​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​អ្នក​ភូមិ​ជិត​ខាង ​និង​លោក​ សុខ ហ៊ង ​​មេភូមិ​ត្រ​ពាំង​រកា ឃុំ​អង្កាញ់ ស្រុកព្រៃ​កប្បាស​ផង​ដែរ ។ ​

មាន​ជំនឿ​សាសនា​ផ្ទុយ​គ្នា​ប្រទូស្ត​រ៉ាយ​ផ្អើល​រោ​ងបុណ្យ​«រឿង​សព​បូជា​ឡើង​ឋា​នសួគ៌ និ​ងបង្អាប់​ដល់​សព​ដែល​​កប់»

Posted: 20 Nov 2012 09:55 PM PST

បុរសបង្ករបួស
ខេត្តកំពត​ ៖ ​បុរស​វ័យ​ចំណាស់​​ពីរ​នាក់​​ដែល​​បាន​ចូល​រួមបុណ្យ​​សព​​លោក​តា​​​ក្នុង​ភូមិ​ម្នាក់​​​​ដែល​ស្លាប់​​កាល​ពី​ថ្ងៃទី​​​១៧ វិច្ឆិកា ​នៅ​ភូមិ​អណ្ដូង​​ខ្មែរ​​ សង្កាត់​អណ្ដូងខ្មែរ​ ក្រុង​កំពត​ ​បាន​ឈ្លោះ​ប្រកែក​​គ្នារ​​ហូត​​ផ្អើល​​​រោង​បុណ្យ​​ដោយ​ម្នាក់​របួស​​បែក​ក្បាល និង​ម្នាក់​​ទៀត​ត្រូវប៉ូលិស​​ចាប់​ខ្លួន​ ។

យុវ​ជន​2​នាក់​បង់​សំណាញ់​ជួប​គ្រោះ​អកុសល​លង់​ទឹក​ទន្លេ ម្នាក់​ស្លាប់ ម្នាក់​ជួយ​ទាន់

Posted: 20 Nov 2012 09:50 PM PST

ក្រុម​គ្រួសារ​បី​សព​យុវ​ជន​លង់​ទឹក
រាជ​ធានី​​ភ្នំ​ពេញ ៖ យុវជន​​២នាក់​​​នាំ​គ្នា​​ទៅ​បង់​សំណាញ់​​នៅ​​​ដៃ​ទន្លេ​​មេ​គង្គ​​ក្បែ​រ​ស្ពាន​​នាគ​កោះ​ពេជ្រ​ ស្ថិត​ក្នុង​​សង្កាត់​ចតុ​មុខ ​ខណ្ឌ​ដូន​ពេញ ​បាន​លង់​ទឹក​ស្លាប់​​ម្នាក់​​​ និង​​​ជួយ​ស្រង់​​បាន​ម្នាក់​ កាល​​ពី​វេលា​​ម៉ោង​​១១​និង​​​៣០​នាទី​​ថ្ងៃ​ទី​​២០ ​វិច្ឆិកា ។​ ​​យុវជន​​ដែល​ស្លាប់​​បាត់​បង់​ជីវិត​​ក្នុង​ហេតុ​​ការណ៍​​​ខាង​លើ​​នេះ​​ឈ្មោះ​ម៉ាត់​ ​ហ្វា​​​​អីុ​​លីន ​អាយុ​​២០​ឆ្នាំ​ ​​ជា​សិស្ស​​ មា​ន​ទី​លំនៅ​​​​ក្នុង​សង្កាត់​​បឹង

ប្តី​ក្បត់​ចិត្ត​ទៅ​មាន​ស្រី​ថ្មី​នាង​បី​កូន​តូច​ដើរ​សុំ​ទាន​គេ​រក​សោហ៊ុយ​ទៅ​ស្រុក​វិញ

Posted: 20 Nov 2012 09:40 PM PST

ស្ត្រី​បី​កូន​​ថា​​ប្តី​​អស់​​និស្ស័យ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១២ មាន​​ស្ត្រី​​​ក្មេង​ម្នាក់​​​បាន​បី​ទារក​​អាយុ​ទើប​តែ​​​១៥​ថ្ងៃ​​ដើរ​សុំ​ទាន​​នៅ​ផ្សារ​សិរី​​សោភ័ណ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។ ស្ត្រី​រូប​នេះ​​​​​បាន​និយាយ​ប្រាប់​​អ្នក​យក​ព័ត៌​មាន​​ថា នាង​ឈ្មោះ​​អាង អេង អាយុ​​២៦​ឆ្នាំ មាន​ស្រុក​កំណើត​​​នៅ​ភូមិ​​រំចេក ឃុំ​​ត្រពាំង​ស្រែ ស្រុក​​

និស្សិត​ព័ត៌​មាន​វិទ្យា​ក្លាយ​ជា​អ្នក​ចេះ​សៀក​អង្គុយ​លើ​ខ្យល់

Posted: 20 Nov 2012 09:30 PM PST

ការបង្ហាញ​ពី​ទេព​កោសល្យ​មិន​គួរ​ឱ្យ​ជឿ
ខេត្ត​បាត់​ដំបង​ ៖ យុវ​និស្សិត​ម្នាក់​បាន​បង្ហាញពី​ទេព​កោសល្យ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដោយ​គ្រាន់​តែ​ប្រើ​ដៃ​ម្ខាង​កាន់​បំពង់​ទុយោ​ជ័រ​ប្រវែង​១​ម៉ែត្រ ធ្វើ​ឱ្យ​រូប​គេ​មើល​ទៅ​ហាក់​ដូច​ជា​អង្គុយ​លើ​ខ្យល់​ផុត​ពី​ដី ។ និស្សិត​ផ្នែក​«IT» រូប​នេះ​បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន កាលពី​យប់​ថ្ងៃទី​១៨ វិច្ឆិកា នៅ​លើ​សួន​ច្បារ​ខាង​មុខ​វត្ត​កណ្តាល ក្នុង​ក្រុង​បាត់​ដំបង ដែល​មាន​មនុស្ស​រាប់​សិប​នាក់​ផ្អើល​មក​ចោម​រោម​មើល ។

បាញ់​បោះ​ផ្អើល​ក្រុង​បាត់​ដំបង​ប៉ូលិស​ចាប់​ខ្លួន​ឱ្យ​ប៉េអឹម​ក្រុង​បាន​ត្រឹម​ដោះ​លែង​ទៅ​វិញ

Posted: 20 Nov 2012 09:20 PM PST

សំបកគ្រាប់ដែល​គេ​បាញ់​បោះ​អនា​ធិប​តេយ្យ
ខេត្ត​បាត់​ដំបង​ ៖ ស្រប​ពេល​​​ដែល​​កម្ពុជា​​​ធ្វើ​ជា​ម្ចាស់​​ផ្ទះនៃកិច្ច​ប្រជុំ​​​កំពូល​អាស៊ាន​​​​ ហើយ​​សន្តិសុខ​ត្រូវ​បាន​​រឹត​បន្តឹង​​យ៉ាង​ខ្លាំង​​​មិនថា​តែ​នៅ​​រាជ​ធានី​​​នោះ​ទេ​​​ សូម្បី​តាម​​ខេត្ត​​​ក៏​ត្រូវ​​ហាម​​មិន​ឱ្យ​មាន​ការ​​ផ្ទុះ​អាវុធ​​ និង​ត្រូវ​​ពង្រឹង​​សន្តិ​សុខ​​ដែរ​​ ស្រាប់​តែ​​​ខ្មាន់​កាំ​ភ្លើង​​​ម្នាក់​ក្នុង​ចំណោម​​​៣​នាក់​ដែល​​​​​​សមត្ថកិច្ច​​​​អះអាង​ថា ជា​មន្ត្រី​​​ប៉េ​អឹម​​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​​​​ ជិះ​រថយន្ត​​ទំនើប​មួយ​គ្រឿ​ង​បាញ់​​​កាំ​ភ្លើង​ខ្លី​ផ្អើល​​ក្រុ​ង​បាត់​ដំបង​​​ ។

ឧត្តម​ភាព​យន្ត​ហោះ​និង​រថយន្ត​ប្រធានា​ធិបតី​អាមេ​រិក

Posted: 20 Nov 2012 09:10 PM PST

យន្តហោះពិសេស​របស់​ប្រធានាធិបតីអាមេរិកដែល​បាន​ចុះ​ចត​នៅ​កម្ពុជា​មុន​នេះ
មិន​ថា ប្រ​ធានា​ធិបតី​សហ​រដ្ឋ​​អា​មេរិក​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​ណា​ក្នុង​ពិភព​លោក​​ទេ​ ប្រ​សិន​​​ធ្វើ​ដំណើ​រ​តាម​យន្ត​ហោះទ័ព​អា​កាស​ នឹង​ផ្តល់​​ឱ្យ​​​យន្ត​ហោះពិសេស​ Air Force One ។​ Air Force One គឺ​ជា​ឈ្មោះ​សម្រាប់​ហៅ​យន្ត​ហោះ​ណា​​​មួយ​​របស់​ទ័ព​អា​កាស​​​ដែល​ដឹក​ប្រ​ធា​នា​ធិបតី ។ យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង​ Air Force One ​ត្រូវ​បាន​ប្រើ​សំ​ដៅ​ទៅ​លើ​យន្ត​ហោះ​ធុន Boeing

បិទ​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​ប្រទេស​​ប្រ៊ុ​យ​​ណេ​​បន្ដ​​ធ្វើ​​ជា​​ប្រធាន​​អាស៊ាន​​ឆ្នាំ​​២០១៣​​បន្ទាប់​ពី​​កម្ពុជា

Posted: 20 Nov 2012 09:00 PM PST

សម្តេចតេជោ ហ៊ុន សែន ប្រគល់ញញួរដល់ព្រះចៅ ស៊ុលតង់ បន្ត​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៣
រាជ​ធានីភ្នំពេញ​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១​ និងកិច្ច​ប្រជុំ​កំពូល​​​ពាក់​ព័ន្ធ​​ដទៃ​ទៀត​​បាន​បញ្ចប់​​ហើយ​កាល​ពី​​​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា ​បន្ទាប់ពី​ពិធី​​ប្រគល់​​ញញួរ​ជាប្រធានអាស៊ាន​ដោយសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​​​ថ្វាយ​ដល់​ព្រះចៅ​ស៊ុល​តង់ ​នៃប្រទេស​ប្រ៊ុយ​ណេ​ ជា​និមិត្ត​រូបនៃការ​ប្តូរ​វេន​​ជាប្រធាន​អាស៊ាន​ជាផ្លូវការ ។​

ជម្លោះ​​ពាក្យ​សម្តី​ធ្វើ​ឱ្យ​​ស្ត្រីម្នាក់​បានស្ទុះ​​ទៅវាយ​​ដំលើ​ស្ត្រីម្នាក់

Posted: 20 Nov 2012 08:00 PM PST

ខេត្តប៉ៃលិន​ ៖ ស្ត្រី​ម្នាក់​បាន​ស្ទុះ​ទាំង​កំរោល​​ទៅវាយដំ ​ដោយ​ប្រើកែង ​ជង្គង់ និងបោច​​សក់​របស់​​ស្ត្រី​ម្នាក់​ទៀត​ បណ្តាល​ឱ្យ​រងរបួស​​ជាំពេញ​ខ្លួន និង​​មុខ​​ ​​ដោយ​សារ​​តែការចោទប្រកាន់ថា ​​ជនរងគ្រោះ​បាន​លួច​ពោត​នៅ​ក្នុងចម្ការ​​របស់ម្ចាស់​ចម្ការ​ម្នាក់ ។ ហេតុការណ៍​វាយដំ និង​​ប្រើ​អំពើ​ហិង្សា​នេះបាន​ផ្ទុះ​ឡើង​ កាលពីវេលាម៉ោង​១២ថ្ងៃត្រង់ ថ្ងៃទី១៨ វិច្ឆិកា ២០១២ តាមផ្លូវ​​សាធារណៈ​មួយកន្លែង​​ 

ម៉ូតូឃ្លីក​ជិះ​បុក​ចូ​​លក្រោម​​រថយន្ត​ស្ទូច​ស្លាប់​ម្នាក់​ ​របួស​ធ្ងន់​ម្នាក់​

Posted: 20 Nov 2012 07:59 PM PST

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បោក​ក្បាល​ នឹង​រថយន្ត​​ដេក​ផ្ងារ​ក្រោយ​​នៅ​លើ​ម៉ូតូ​​ស្លាប់​បាត់​បង់​ជីវិត និង​ម្នាក់​ទៀត​ខ្ទាត​ធ្លាក់​​ពី​លើ​ម៉ូតូ​រង​របួសធ្ងន់ ខណៈ​ពេល​​ជិះ​​ម៉ូតូ​រេ​ចង្កូត​​ទៅ​បុក​​ចំពី​មុខ​ស្លា​ក​លេខ​រថយន្ត​ស្ទូច ក្នុង​ដំណើរ​​បញ្ច្រាស​ទិស​គ្នា​ជា​ហេតុ​ធ្វើ​ឱ្យ​ម៉ូតូ​រុល​ចូល​ក្រោម​រថយន្ត​មួយ​កំណាត់​​នៅ​ជាប់​ឈរ​ឆ្កឹង កាល​ពី​វេលា​ម៉ោង​​៣​និង​​៤០​នាទី​ទៀប​ភ្លឺ ​ថ្ងៃទី​២១ វិច្ឆិកា លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​​

អាណិក​ជន​ខ្មែរ​​រស់​នៅ​កាណា​ដា​នាំ​ស្រី​ស្នេហ៍​​​ទៅ​ដេក​សណ្ឋា​គារ​សម្បត្តិ​​ផល​រំភើប​ពេក​សង្ស័យ​គាំង​បេះដូង​

Posted: 20 Nov 2012 07:55 PM PST

ទិដ្ឋភាព​នៅខាង​មុខ​​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​អាណិក​ជន​ខ្មែរ​រស់នៅកាណា​ដា​ម្នាក់​បាន​ត្រដ​រខ្យល់ ​បន្ទាប់​ពី​នាំ​ស្រី​ស្នេហ៍​ជា​ជនជាតិ​វៀតណាម​​ទៅដេក​​ហើយ​​ស្លាប់​បាត់​បង់​ជីវិត​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ-សូវៀត ។ ​ទោះ​បី​ជា​យ៉ាង​ណា​​គេ​សង្ស័យថា ​អាណិក​ជន​រូប​នោះ​គាំង​បេះដូង​​ស្លាប់​នៅ​លើ​បង្គង​តាំងពី​នៅ​ក្នុង​បន្ទប់​​សណ្ឋា​គារ​តែត្រូវ​ក្រុម​សន្តិ​សុខ​នាំ​គ្នាដឹក​ចេញ ។

មហា​ជន​ទទួល​ស្គាល់​​បន្លែ​បង្កា​រ​របស់​ជន​ជាតិ​ព្នង​ពុំ​មាន​សារ​ធាតុ​គីមី និង​ជា​ប្រភព​ថាម​ពល​សម្រាប់​សរី​រាង្គ​

Posted: 20 Nov 2012 07:47 PM PST

​​បន្លែ​បង្កា​រ​របស់​ជន​ជាតិ​ព្នង​ពុំ​មាន​សារ​ធាតុ​គីមី
ខេត្ត​មណ្ឌល​គីរី​ ៖ ជា​រៀង​រាល់​ព្រឹក​ព្រលឹម​​ស្រាងៗ​​គេ​តែង​ឃើញ​​បង​ប្អូន​ជន​ជាតិ​ព្នង ទាំង​ក្មេង​ចាស់​​ប្រុស​​ស្រី​​ធ្វើ​ដំណើរ​​ថ្មើរ​ជើង​មក​ពី​គ្រប់​ច្រក​​ល្ហក​តាម​ភូមិ​ដែល​​ពួក​គាត់​រស់​នៅ​សំដៅ​មក​កាន់​ទីផ្សារ​ ហើយ​នៅ​ខាងក្រោយ​ខ្នង​មាន​ស្ពាយ​​បន្លែ​ជា​ច្រើន​មុខផ្សំ​​គ្នា​យក​​មក​លក់​​នៅ​ទី​ប្រជុំ​ជន​ ដើម្បី​​រក​ថវិកា​មក​ទប់​​ទល់​ស្ថាន​ភាព​សេដ្ឋ​កិច្ច​គ្រួសារ​​ក្រីក្រ​​តស៊ូ​​ប្រឆាំង​​ភាព​អត់​ឃ្លាន​ ដែល​បច្ចុ​ប្បន្ន​​ពិបាក​ក្នុង​ការ​រក​ការ​

ភេសជ្ជៈ​ M-150 ផ្តល់​រង្វាន់​ម៉ូតូ​ និង​ទូរ​ស័ព្ទ​ជូន​ដល់​អតិ​ថិ​ជន​

Posted: 20 Nov 2012 07:45 PM PST

ភេសជ្ជៈ​ M-150 ផ្តល់​រង្វាន់​ម៉ូតូ​ និង​ទូរ​ស័ព្ទ​ជូន​ដល់​អតិ​ថិ​ជន​
រាជធានីភ្នំពេញ ៖ ​​​​​ក្រុម​​ហ៊ុន​​ភេសជ្ជៈ​​​ប៉ូវ​កម្លាំ​ង​ M-150 កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៧ វិច្ឆិកា ឆ្នាំ​២០១២​ បាន​រៀប​ចំ​ផ្តល់​​រង្វាន់​​ម៉ូតូ​មួយ​គ្រឿង និង​ទូរស័ព្ទ​​មួយ​គ្រឿង​ដល់​អតិ​ថិ​ជន​២​រូប​នៅ​ផ្សារ​ធំ​ថ្មី រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​រង្វាន់​​លើ​សំបក​ដប​ M-150 ​ខណៈ​ដែល​ទិញ​​ភេសជ្ជៈ​នេះ​ពិសា​កាល​ពី​សប្តាហ៍​មុន ។

ថ្នាក់​​ដឹក​នាំ​ និង​បុគ្គលិក​​​អិ​ន​ធី​ស៊ី​គ្រុប​​​ចូល​​គោរព​​​​ព្រះ​វិញ្ញាណ​ក្ខន្ធ​​​​ព្រះ​បរម​សព​​

Posted: 20 Nov 2012 07:42 PM PST

លោក ជា ធីឡាយ និងភរិយា ពេលចូលគោរពព្រះបរមសព
រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​​ថ្នាក់​ដឹក​នាំ​​ និង​បុគ្គ​លិក​​អិន​ធីស៊ី​ ​​​គ្រុប​​​ ​​ដឹក​នាំ​​ដោយ​លោក​​ជា​ ធី​ឡាយ ​អគ្គ​នាយក​​អិ​ន​ធីស៊ី​​គ្រុប និង​​ភរិយា​ ​និង​លោក​​​​​ឃឹម​ ​​​​ផុន នាយក​​​​ប្រតិ​​បត្តិ​​នៃ​អិន​ធី​ស៊ី​​គ្រុប​​​​​​ កាល​​ពី​ថ្ងៃ​​ទី​​១៤ ​​វិច្ឆិកា ​បាន​​អញ្ជើញ​​​ចូល​រួម​​គោរព​​ព្រះ​វិញ្ញាណ​​ក្ខន្ធ​​ព្រះ​​ករុណា​​ព្រះ​បាទ ​សម្តេច​​ព្រះ​នរោ​ត្តម​ សីហនុ ​ព្រះ​មហា​​វីរ​ក្សត្រ​​​ ​ព្រះ​​​វរ​រាជ​​​​បិតា​​​​ឯក​រាជ្យ​​ ​​បូរណ​ភាព​​ទឹក​ដី ​និង​​ឯក​ភាព​​ជាតិ​ខ្មែរ ​នៅ​ក្នុង​​ព្រះ​បរម​រាជ​វាំង ។​​

លោក​ស្រី​​​ហ៊ីលឡារី​គ្លីន​តុន​​​​​ទៅ​កាន់​​មជ្ឈិម​បូព៌ា

Posted: 20 Nov 2012 07:37 PM PST

រដ្ឋមន្ត្រី​​ការ​បរទេស​​អាមេរិក​​​លោក​ស្រី​ហ៊ីល​ឡារី​គ្លីន​តុន​​ ពេល​ចាក​ចេញ​​ពី​កម្ពុជា​​​​បាន​ធ្វើ​ដំណើរ​​កាល​ពី​ថ្ងៃទី​២០ វិច្ឆិកា ទៅកាន់​មជ្ឈិម​បូព៌ា ដើម្បី​ពិភាក្សា​​​​ជាមួយ​បណ្តា​មេដឹកនាំ​​​​តំបន់​​​សំដៅ​​​ស្វែង​រក​មធ្យោ​បាយ​​មួយ​រំងាប់​​អំពើ​ហិង្សា​​នៅហ្គា​ហ្សា​ ។​ក្នុង​សេចក្តី​​​ប្រកាស​មួយ​ក្រសួង​​​ការ​បរទេស​​​អាមេរិក​​និយាយ​ថា លោកស្រី​​​គ្លីន​តុន​ ក្រោយ​ចេញ​ពីកិច្ច​ប្រជុំ​​​កំពូល​អាស៊ី​​ខាង​កើត​​​នៅ​ក្រុង​ភ្នំពេញ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!