Koh Santipheap Daily

Koh Santipheap Daily


ពួក​ឧទ្ទាម​កុងស្ថិត​​រុល​ជិត​ដល់​ក្រុង​ហ្គោ​ម៉ា​បណ្តា​ប្រមុខ​យោធា​និងជន​សីុវិល​រត់​ភៀស​ខ្លួន​

Posted: 18 Nov 2012 11:32 PM PST

ពួក​យុទ្ធ​ជន​ឧទ្ទាម​ក្រុម​M-23
ពួក​ឧទ្ទាម​​កុងហ្គោ​នៃ​ចលនា​M-23​កាលពី​ចុងសប្តាហ៍​កន្លង​មក​នេះ​បាន​ធ្វើ​ការ​វាយ​លុក​ដ៏​ចម្បង​មួយ​រួច​ពេល​នេះ​​រុល​មក​ដល់​មាត់​ទ្វារ​​ក្រុង​ហ្គោម៉ាទី​ប្រជុំ​ជន​នៃខេត្ត​គី​វូ​ខាង​ជើង​ស្ថិត​​​នៅ​ភាគ​ខាងកើត​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​​​កុង​ហ្គោ​​​ហើយ​​​​បណ្តាល​ឱ្យ​មាន​ការ​រត់​ភៀស​ខ្លួន​របស់​បណ្តា​ប្រមុខ​យោធា​និងជន​ស៊ីវិលកុង​ហ្គោ​កាលពី​ថ្ងៃទី​១៨ វិច្ឆិកា ​ព្រម​ទាំងការ​រត់​ភៀស​ខ្លួន​របស់​បណ្តា​ជ​ន​ភៀស​

លោក​បារ៉ាក់ ​អូបាម៉ា នឹង​មកដល់​កម្ពុជា​ម៉ោង​៥ល្ងាច, បិទ​មហាវិថី-ដងវិថីសំខាន់ៗ និងស្ថានីយ​ប្រេង​ឥន្ធនៈ​មួយរយៈ​

Posted: 18 Nov 2012 11:24 PM PST

រាជ​ធានីភ្នំពេញ​ ៖ អ្នកនាំពាក្យរដ្ឋា​ភិបាល​កម្ពុជា និង​ជារដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​លោក​​ខៀវ កាញារីទ្ធ បានឲ្យដឹងថា ប្រធា​​នាធិប​តី​អាមេរិក លោក​​បារ៉ាក់​ អូបាម៉ា​ នឹងមកដល់​កម្ពុជា​ នៅវេលាម៉ោង​៥ល្ងាច​ថ្ងៃទី១៩ វិច្ឆិកា ២០១២នេះ ហើយថា​លោក​អូបាម៉ា​មក​កម្ពុជា ពេលនេះ​ក្នុងនាមជាមិត្ត មិនមែន​ជាគ្រូប្រដៅរបស់កម្ពុជាទេ ។

ធនាគារ​អេស៊ីលីដា ភីអិលស៊ី​ ពង្រីក​បណ្តាញ​ប្រតិ​បត្តិ​ការ​ទៅ​​កាន់​សហ​ភាព​មីយ៉ាន់​ម៉ា​

Posted: 18 Nov 2012 11:00 PM PST

ភ្នំពេញ ​ថ្ងៃ​ទី​១៨​ វិច្ឆិកា ឆ្នាំ​២០១២ ៖ ធនាគារ​ អេស៊ីលីដា ភីអិល​ស៊ី ជា​ធនាគារ​ដែល​​លោក​អ្នក​ជឿ​ទុក​ចិត្ត​ ធ្វើ​ការ​ប្រកាស​នា​ថ្ងៃ​នេះថា​ ធនាគារ​បាន​ពង្រីក​បណ្តាញ​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​ទៅ​កាន់​សហ​ភាព​មីយ៉ាន់​ម៉ា​​ ដោយ​ធ្វើ​ការ​ចុះ​បញ្ជី និង​បង្កើត​ជា​ក្រុម​ហ៊​ុន​បុត្រ​សម្ព័ន្ធពេញ​លេញ​របស់​ខ្លួន​មួយ គឺ​ស្ថា​ប័ន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ ACLEDA MFI Myanmar Co.,Ltd. ។ ពេល​នេះ​​​​ស្ថាប័ន​មីក្រូហិរញ្ញ​

កែវ រំជោត និង​​ យឹម ឌៀប ឈ្នះ​គូ​ប្រកួត​​​ដូច​គ្នា​នៅ​​លើ​សង្វៀន​​បាយ័ន​កោះ​ពេជ្រ

Posted: 18 Nov 2012 10:58 PM PST

រាជ​ធានី​ភ្នំពេញ ៖ នៅ​លើសង្វៀន​​ទូរ​ទស្សន៍​​បាយ័ន​​ព័ត៌​មាន​កោះ​​ពេជ្រ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៨ វិច្ឆិកា កន្លង​ទៅ​​ មាន​​អ្នក​ប្រដាល់​​ជា​ច្រើន​​គូ​​ឡើង​​បញ្ចេញ​ថ្វី​ដៃ​​​ជូន​ទស្សនិក​ជន​​​បាន​ទស្សនា​ដូច​សព្វ​​ដង ដោយ​គ្រប់​គូ​​ប្រកួត​​នារាត្រី​នោះ​​បង្ក​ឱ្យ​មាន​សម្រែក​ហោ៊​​កញ្ជ្រៀវ​​​យ៉ាង​ខ្លាំង​តាំង​ពី​គូ​​បើក​ឆាក​​មក​ម៉្លេះ ព្រោះ​តែ​​មាន​ការ​វាយ​បក​​គ្នា​​ទៅ​វិញ​​ទៅ​មក​មិន​សំចៃ​​កម្លាំង​​ឡើយ ។ បើ​ទោះ​ជា​​​មាន​ការ​​ផ្លាស់​ប្តូរ​​​សមា​ស​ភាព​​គូ​​ពិសេស​​មែន​ តែ​​មហា​ជន​​​មិន​ខក​ចិត្ត​

បើក​កិច្ច​ប្រជុំ​ស្តី​​ពីវិបត្តិ​ស៊ីរី​​នៅក្រុង​តេហេរ៉ង់​

Posted: 18 Nov 2012 10:51 PM PST

ផ្សែង​ហុយ​ដោយ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ទី​ក្រុង​មួយ​
កិច្ច​ប្រជុំ​មួយ​ដែល​មានទិស​ដៅ​ដោះ​ស្រាយ​​​ដោយ​​សន្តិ​វិធី​នូវ​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី​ បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃទី​១៨ វិច្ឆិកា ​នៅ​ក្រុងតេហេ​​រ៉ង់ ​រដ្ឋ​​ធានី​អីុរ​៉ង់ ។​យោង​តាម​ម៉ាស៊ីន​ឃោសនា​​អីុរ៉ង់​​ថា​អ្នក​តំណាង​នយោ​បាយ​ស៊ីរី​មកពី​ក្រុម​ជនជាតិ​ភាគ​តិច​នានា​ និង​ពីពួក​​ប្រឆាំង​ចំនួន​ប្រមាណ​ជា​២០០​នាក់ ​ព្រម​ទាំង​បណ្តា​តំណាង​របស់​រដ្ឋ​ាភិបាល​​ និង​សភា​ស៊ីរី​បានជួប​ប្រជុំ​គ្នា​​នៅ​ក្រុង​

ជន​ជាប់​​ចោទ​ពី​បទ​ប្លន់​​គេច​ខ្លួន​​​10​ឆ្នាំ​ចូល​ស្រុកវិញ​​សមត្ថកិច្ច​​ចាប់​ខ្លួន​

Posted: 18 Nov 2012 10:45 PM PST

ជន​ជាប់​​ចោទ​ពី​បទ​ប្លន់​​គេច​ខ្លួន​​​10​ឆ្នាំ​ចូល​ស្រុកវិញ​​សមត្ថកិច្ច​​ចាប់​ខ្លួន​
ខេត្ត​ស្វាយ​រៀង ៖ ​បុរស​ម្នាក់​​​បាន​​​ត្រូ​វ​សមត្ថ​កិច្ចចាប់​ខ្លួន​​​ និងបញ្ជូន​​ទៅ​​ឃុំ​ខ្លួន​​នៅពន្ធនា​គារ​​​ ដោយ​ជាប​់​សង្ស័យ​ពីបទ​​ប្លន់​ទ្រព្យ​សម្បត្តិ​​​ប្រជាពល​រដ្ឋ​ កាល​ពី​​ថ្ងៃទី​២៣ សីហា​ ឆ្នាំ​២០០២​ ​នៅភូមិ​​​​ខ្នាយ​គ្រាង​ ឃុំ​ធ្លក​​ ស្រុក​​​ស្វាយ​ជ្រំ រួច​រត់​​គេច​ខ្លួន​​​បាត់ស្រមោ​ល​​​ ប៉ុន្តែ​​​១០​ឆ្នាំ​ក្រោយ​​​មក​ត្រឡប់​​មក​​ផ្ទះ​​វិញ​ក៏​ត្រូវ​​ចាប់​ខ្លួន​ ។

ស្ត្រី​មេ​ម៉ាយ​ក្រី​ក្រ​ញៀន​ស្រា​ម្នាក់ ផឹក​ទាល់​តែ​ក្អួត​ធ្លាក់​ឈាម​ ត្រូវ​គេ​ដឹក​​ចូល​ពេទ្យ​

Posted: 18 Nov 2012 10:37 PM PST

ស្ត្រី​មេម៉ាយ​ដែល​​ក្រីក្រ​ញៀន​ស្រា
ខេត្ត​ប៉ៃ​លិន​​ ៖ ស្ត្រី​មេ​ម៉ាយ​ក្រី​ក្រ​​ញៀន​ស្រា​ម្នាក់ បាន​ផឹក​ស្រា​ស្រ​វឹង​ជោក​ជាំ​រាល់​តែថ្ងៃ​មិនដែល​លោះ​​ជា​ច្រើន​ឆ្នាំ​កន្លង​មក ​រហូត​ដល់​វង្វេង​​វង្វាន់​លែង​ដឹង​ខ្លួន​ដើរ​ដេក​លូន​វារ​នៅ​តាម​ផ្លូវ​ថ្នល់​ក្នុង​ភូមិ បណ្តាល​ឱ្យរលាក​ក្រ​ពះ ពោះ​វៀន ក្អួត​ចង្អោរ​ធ្លាក់​ឈាម​នៅ​នឹង​កន្លែង ​ត្រូវ​បានអ្នក​​ជិត​ខាង​ឃើញ​នាំ​គ្នា​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត ​កាល​ពី​វេ​លា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១២ ស្ថិត​ក្នុង​ភូមិ​សួន​អំពៅ​លិច​ សង្កាត់​ប៉ៃ​លិន​

ដឹក​កូន​ទៅ​កំដរ​ការ​គេ​រថយន្ត​បុក​ស្លាប់​​ឪពុក ​កូន​របួស​ធ្ងន់

Posted: 18 Nov 2012 10:31 PM PST

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
​​ខេត្ត​ព្រះ​សី​ហនុ​ ៖ ​បុរស​ជន​ជាតិ​​បរ​ទេស​ម្នាក់​ទំនង​ស្រវឹង​ផង​នោះ​បាន​បើក​រថយន្ត​បោះ​ពួយ​​ទៅ​បុក​ម៉ូតូ​​ម៉ាក​ស្មាស់​ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់​ឪពុក​​ និង​កូន​ បណ្តាល​ឱ្យ​ឪពុក​​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ឯកូន​ស្រី​​រង​របួស​ធ្ងន់ បាក់​ជើង​​ស្តាំ​ ខណៈ​ជិះ​ម៉ូតូ​ដឹក​កូន​ស្រី​ទៅ​កំដរ​ការ​គេ​ ។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេ​លា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​​ថ្ងៃ​ទី​១៨ វិច្ឆិ​កា ​២០១២ នៅ​ចំណុច​ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះ​សី​ហនុ បង្កឱ្យ​​

ធនា​គារ​​អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​​ ទទួល​​បាន​ពាន​​រង្វាន់​​ជា​សហ​គ្រាស​​ឆ្នើម​​អាស៊ាន​​​​ ឆ្នាំ​​​​​2012

Posted: 18 Nov 2012 10:30 PM PST

ភ្នំ​ពេញ​​​​, ថ្ងៃ​ទី​​១៧ ​វិច្ឆិកា ​​​ឆ្នាំ​​២០១២​​ ៖ ​​​ធនា​គារ​អេ​ស៊ី​លី​ដា ​ភី​អិល​ស៊ី ​ជា​ធនា​​គារ​​ដែល​លោក​អ្នក​​ជឿ​ទុក​ចិត្ត ​​ធ្វើ​ការ​​ប្រកាស​​នា​ថ្ងៃ​នេះ​​ថា ធនា​​គារ​​​​​​ ​អេ​ស៊ី​លី​ដា ​ភី​អិល​ស៊ី​ បាន​ទទួល​​ពាន​រង្វាន់​​ជា​សហ​គ្រាស​​​ឆ្នើម​​អាស៊ាន​​ឆ្នាំ​​​២០១២​ លើ​ផ្នែក​ធុរ​​​កិច្ច​​ដែល​មាន​​ភាព​លូត​លាស់​​ខ្លាំង​ជាង​​គេ​ និង​លើ​​ផ្នែក​​​បង្កើត​​ការ​ងារ​ថ្មី​​បាន​ច្រើន​​ជាង​គេ ។​

គោ​យន្ត​ច្នៃ​ដឹក​កម្ម​ករ​ចុះ​ចំណោត​​រអិល​​​ក្រឡាប់​ស្លាប់​​មនុស្ស​ម្នាក់​របួស​កម្ម​ករ​៧​នាក់​

Posted: 18 Nov 2012 10:26 PM PST

គោយន្ត​ច្នៃ​ដែល​ដឹក​កម្ម​ករ​
ខេត្ត​ក្រចេះ ៖ ​គោ​យន្ត​ច្នៃ​ដឹក​កម្ម​ករ​ចេញពី​ចម្ការចុះ​ចំណោត​​រអិល​​ក្រឡាប់​​ បណ្តាលឱ្យ​​បុរស​ជា​ម្ចាស់​រថយន្ត​​​ស្លាប់​​នៅ​នឹង​កន្លែង​ និង​កម្ម​ករ​ប្រុស​ស្រី​៧​នាក់​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល​ កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច​ថ្ងៃទី​១៧ ​វិច្ឆិកា ​២០១២ ​នៅ​ក្នុង​ព្រៃ​ចម្ការ​​ចំណុច​​​ចំណោត​​ភ្នំ​រំភោគ ​ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ។

រថយន្ត​​ដឹក​រោង​ការ​ អ្នក​បើក​បរ​ដេក​លក់​បើក​ឡើង​ខឿន​ចិញ្ចើម​ផ្លូវ​បុក​បង្គោល​ភ្លើង​បាក់​ត្រឹម​គល់

Posted: 18 Nov 2012 10:18 PM PST

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍
រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ខៀវ​ដឹក​រោង​ការ​មួយ​គ្រឿង​​ដែល​អ្នក​បើក​បរ​ដេក​លង់​លក់ បាន​បើក​ឡើងលើ​ខឿន​ចិញ្ចើម​ផ្លូវ ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាលឱ្យបាក់​ត្រឹម​គល់ ដោយ​សារ​រថយន្ត​បុក​ជាប់​​ និង​មាន​ខ្សែ​ភ្លើង​បង្គោល​ភ្លើង​​​ពុំ​ដួល​រលំ​ដល់​ដី​ឡើយ ។ គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​​១​និង​៤៥​នាទី​រំលង​អធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៩ វិច្ឆិកា ​២០១២ ​​នៅ​មុខ​សាលា​បឋម​សិក្សា​​មិត្ត​ភាព​ តាម​

អនុ​ប្រធាន​​វរ​សេនា​តូច​លេខ​១០៥ ត្រូវ​​គេ​ព្រួត​គ្នា​​ចាក់​សម្លាប់​

Posted: 18 Nov 2012 10:16 PM PST

ខេត្ត​​ព្រះវិហារ​ ៖ ​មន្ត្រី​​ប៉ូលិស​ព្រំ​ដែន​គោក​លេខ​​១០៥ ​ឈរ​ជើង​តំបន់​មុំ​បី​ម្នាក់​​ឈ្មោះ​តាន់​ ប៊ុន​ថា ហៅ​គូ​លេន​ ភេទ​ប្រុស អាយុ​​៤៤​ឆ្នាំ ​ឋានៈ​​ជា​អនុ​ប្រធាន​​វរ​សេនា​តូច​លេខ​១០៥ ​ត្រូវបាន​ជន​ល្មើស​មាន​គ្នា​​៣​នាក់​ធ្វើ​ការ​ចាក់​សម្លាប់​​ដោយ​​កាំបិត​​​ចុង​ស្រួច បណ្តាល​ឱ្យ​ស្លាប់​​បាត់​បង់​ជីវិត​​ កាល​ពី​វេលា​​ម៉ោង​ប្រហែល​​៧​និង​៣០​នាទី​យប់​​ថ្ងៃទី​​១៧ ​វិច្ឆិកា ២០១២ ​នៅ​ត្រង់​ចំណុច​ការ​ដ្ឋានស្តុក​ថ្ម​ក្រុម​ហ៊ុន​​ខេង សាម៉េធ ស្ថិត​ក្នុង​ភូមិ​សែន​តេជៈ ​ឃុំ​មរកត

ប្រាក់​អំណោយ​200ដុល្លារ​ជូន​តា​​យាយ​និងចៅ​3​នាក់​​រងគ្រោះ​ដោយ​ចរាចរណ៍

Posted: 18 Nov 2012 10:15 PM PST

ប្រាក់​អំណោយ​200ដុល្លារ​ជូន​តា​​យាយ​និងចៅ​3​នាក់​​រងគ្រោះ​ដោយ​ចរាចរណ៍
​ខេត្តកំពង់​ចាម​ ៖ គ្រួសារក្រីក្រ​មួយ​ដែល​​​ជួប​នឹង​ឧប្ប​ត្តិ​ហេតុ​ គ្រោះ​ថ្នាក់​ចរាចរ​ណ៍​​នៅ​​ក្នុង​​ខេត្តព្រៃ​វែង​​​កន្លង​ទៅ​​បណ្តាល​ឱ្យ​រង​​របួស​រហូត​​ដល់​៥​នាក់ ​គឺ​​ជីតា​ ជីដូន​ និងចៅចំនួន​៣នាក់ ​ផង​នោះ ​បាន​ទទួលប្រាក់​អំណោយ​សង្គ្រោះ​​​ចំនួន​២០០​ដុល្លារ​​ពី​សប្បុ​រស​​ជន​​។ ​ម្ចាស់​អំណោយ​គឺ​ឯក​ឧត្តម​​​បណ្ឌិត​​អ៊ុត រា៉​ប៊ុន ​និង​​លោកជំទាវ​ ​គឹម​ ​រា៉​វី ​ជាភរិយា​ និងលោក​ឧក​ញ៉ា​ស្រី ​ងួន ​ព្រម​ទាំង​លោក​ជំទាវ​ឧកញ៉ា​ស្រី ​វុទ្ធី ។

រថយន្តដឹក​ឥដ្ឋ​​​​បើក​ជែង​បុក​ជាមួយ​រថយន្ត​​​ក្រុង​​ធ្លាក់​ចូល​​ប្រឡាយ​​​ក្រឡាប់​​ត្រាំទឹក

Posted: 18 Nov 2012 10:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង​ ​៖ រថយន្ត​ដឹក​ឥដ្ឋ​​​មួយ​គ្រឿង​​​បានហក់​ចូល​​ប្រឡាយ​​បណ្តាល​ឱ្យ​ក្រឡាប់​​​ត្រាំក្នុង​ទឹក​ខណៈ​​​ដែល​កំពុង​​​បើក​លឿន​​ហើយ​បានទៅបុក​​​ជាមួយ​រថយន្ត​ក្រុង​​ពី​ក្រោយ​​​​ក្នុង​ដំណើរ​ស្រប​​ទិស​គ្នា​ ។ ​គ្រោះ​​ថ្នាក់​ចរាចរណ៍​នេះកើតឡើង​​កាល​ពី​វេលា​ម៉ោង​​​១២​និង​៣០​នាទី​​​​រសៀល​​ថ្ងៃទី​​១៧ វិច្ឆិកា ​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​មុខ​​ខ្លោង​ទ្វារ​​ចូល​វត្ត​​ថ្ម​កែវ ស្ថិត​ក្នុង​ភូមិថ្មកែវ​ ឃុំ​

បុរស​ដែល​មិន​ទុក​ចិត្ត​ប្រពន្ធ​ព្រោះ​ប្រចណ្ឌ​យ៉ាង​ងប់​ងុល​ទី​បំផុត​បាន​សម្រេច​ចិត្តច​ង.ក​ក្រោយ​ពេល​ស្រវឹង​ស្រា

Posted: 18 Nov 2012 09:50 PM PST

មនុស្ស​ឆោឡោ​នៅខាងមុខផ្ទះ​កើតហេតុ​
រាជធានី​ភ្នំពេញ​ ៖​បុរស​ម្នាក់​ស្រឡាញ់ប្រពន្ធ​​យ៉ាង​ងប់​ងុល​​ រហូត​​លែ​ង​​ទុក​​ចិត្ត​ប្រពន្ធ​​ និងបាន​ផ្ទុះ​​ភ្លើង​ប្រចណ្ឌ​​​ជាច្រើន​​លើក​ច្រើន​សា​​​​ និង​ចុង​ក្រោយ​​​​ក៏បាន​​ផឹកស្រាស្រវឹង​​ជោកជាំ​​​ ​​លុះ​ចូល​​ដល់​​ផ្ទះ​​វិញ​​​រក​រឿង​វាយ​​នាង​បី​បួន​ដៃ​​ធ្វើ​ឱ្យ​នាង​​ភ័យ​ខ្លាច​​រត់​​ទៅ​ដេក​​នៅ​ផ្ទះ​ម្ដាយ​​ក្មេក​ដោយ​​ទុក​ឱ្យ​​រូប​គេ​​នៅ​តែ​ម្នាក់​ឯង​​ ។ ​​​ដោយ​សារ​​តែ​ការ​ប្រ​ច​ណ្ឌ​​​ ​​ហើយ​ប្រ​ពន្ធ​គេ​ច​បាត់​ពី​ផ្ទះ​ទៀត​​​ក៏​បាន​សម្រេច​ចិត្ត​​​ចងក​សម្លាប់​ខ្លួន​​​​នៅក្នុង​បន្ទប់​ទឹក​ក្នុង​ផ្ទះ​ជួល​​​​​របស់​ខ្លួន ។ ​

ជ័​រ​ឈើ​ធ្នង់​គំរាម​សត្វ​ផ្សោត​ក្នុង​អន្លង់​អភិ​រក្ស​អូរ​ឈើ​ទាល

Posted: 18 Nov 2012 09:40 PM PST

កំណាត់ឈើធ្នង់​ដែល​ត្រាំ​ទឹក​នៅ​អន្លង់​ផ្សោត​ចេញ​ជ័រ​ខៀវ​បំពុល​ទឹក
ខេត្ត​ស្ទឹង​ត្រែង ៖ ត្រី​ផ្សោត​អន្លង់​​អភិ​រក្ស​​អូរ​ឈើ​ទាល​​ ស្ថិត​ក្នុង​ឃុំ​ព្រះ​រំកិល​​ ស្រុក​ថា​​ឡា​ប​រិវ៉ាត់ ​អាច​រង​គ្រោះ​​ដល់​ស្លាប់​​ទាំង​អស់​​ដោយ​សារ​ជាតិ​​ជ័រ​ពុល​​​ចេញ​​ពី​ឈើ​ធ្នង់​​ដែល​​ឈ្មួញ​​ដឹក​​ទៅ​ដាក់​ក្នុង​ទឹកនៅ​​អន្លង់​ផ្សោត​ ។​ ​ធ្នង់​​ជា​ប្រភេទ​​ឈើ​ចេញ​ជ័រ​​មាន​​ជាតិ​ពុល​​​ ។ ជ័រ​​របស់​​វា​​បញ្ចេញ​ជាតិ​​ពុល​នៅ​​ពេល​​ដាក់​ត្រាំ​ក្នុង​ទឹក ហើយ​បាន​បំពុល​​ឱ្យ​ពពួក​ត្រី​គ្រប់​ប្រភេទ​​​​​ស្លាប់​​​យ៉ាង​​​

កម្ម​ករ​សំណង់​មួយ​ក្រុម​ស្រវឹង​ពី​ក្រៅ​ចូល​ក្លិប​រាំស្រែក​ឡូឡា ត្រូវ​វាយ​សន្លប់​2នាក់ សន្តិ​សុខ​3នាក់​ប៉ូលិស​ចាប់

Posted: 18 Nov 2012 09:30 PM PST

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានី​ភ្នំពេញ​ ៖ បុរស​២នាក់​ជា​​កម្មករ​សំណង់​​​​ បាន​សន្លប់​​​ស្តូក​ស្តឹង​​​នៅក្បែរ​ចំណត​ម៉ូតូ​ហើយ​ម្នាក់​ៗ​​​ជោក​ជាំ​​​ដោយ​ឈាម​​ហូរ​កក្លាក់​​​​មើល​ទៅ​​គួរ​ឱ្យ​ស្រៀវ​សាច់​ក្រោយ​​​ពី​​ត្រូវ​ក្រុម​​សន្តិ​សុខ​​​​​​ព្រួត​គ្នា​​​វាយ​​​​នៅ​ក្នុង​ក្លិប ដោយ​ខ្លះ​​​ប្រើ​ថូ​ស្រា​បៀរ​ ខ្លះ​ប្រើ​ដំបង​​ និង​ខ្លះ​ទៀត​​​ប្រើ​កណ្តាប់​ដៃ​ និង​ជើង​​​​​រហូត​​ដល់​​​​​យុវ​ជន​ទាំង​​២​​សន្លប់​បាត់​ស្មារតី​​​ទើប​ពួក​គេ​អូស​ចេញ​មក​​​​​មុខ​ក្លិប​ ។ ចំពោះ​រឿង​រ៉ាវ​​នបែ​បណា​នោះ​​ត្រូវ​បាន​គេ​និយាយ​ថា គឺ​គ្រាន់​​រឿង​បុរស​ទាំង​​២​នាក់​រាំ​

កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​​លើក​​ទី21 បាន​​ចាប់​​ផ្តើម​ជា​​ផ្លូវ​ការ

Posted: 18 Nov 2012 09:20 PM PST

ប្រមុខរដ្ឋ-ប្រមុខ​រដ្ឋា​ភិបាល​នៃ​ប្រទេស​អាស៊ាន​ទាំង​១០
រាជ​ធានីភ្នំពេញ ៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន​​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាច​ក្រក​ម្ពុជា​​​ នា​ព្រឹក​​ថ្ងៃទី​​១៨ ​វិច្ឆិកា ​ឆ្នាំ​​២០១២​ បាន​ថ្លែង​បើក​កិច្ច​​​ប្រជុំ​កំពូល​​អាស៊ាន​​លើក​ទី​​២១​ នៅ​​​​វិមាន​​សន្តិ​ភាព​​​​​​ដោយ​​គូស​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​​​កំពូល​អាស៊ាន​​​​​លើក​ទី​​២១​​នា​ពេល​នេះ​​ មិន​ត្រឹម​​តែ​​​ផ្តល់​ឱ​កាស​​​ឱ្យ​យើង​​​ទាំង​អស់​​គ្នា​​អាច​​បូក​សរុប​​​​​ការ​អនុ​វត្ត​ការ​ងា​រ​​នា​ពេល​កន្លង​មក​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​​ថែម​ទាំង​ផ្តល់​​​​ឱ​កាស​​​ឱ្យ​យើង​​​​អាច​រិះ​រក​​​​ដំណោះ​ស្រាយ​​​​​សម​ស្រប​​​

មន្ត្រី​ជំនាញ​ជល​ផល​​និង​ប៉ូលិស​សេដ្ឋ​កិច្ច​សហ​​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ស្រុក​ព្រែក​ប្រសព្វ

Posted: 18 Nov 2012 09:10 PM PST

ក្រុមមន្ត្រីជំនាញកំពុង​ធ្វើ​សកម្ម​ភាពរឹ​ប​អូស​ឧបករណ៍​ល្មើស​ច្បាប់
ខេត្ត​ក្រចេះ ៖ មន្ត្រី​​​​​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​ក្រចេះ​ ដឹក​នាំ​ដោយ​លោក​ម៉ុក ពន្លក នាយ​រង ​ខណ្ឌ សហ​ការ​ជាមួយ​ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា បាន​ចុះ​បង្រ្កាប​បទ​ល្មើស​នេសាទ​នៅ​ចំណុច​បឹង​​​វែង ក្នុង​​ឃុំ​ឫស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ។ មន្រ្តី​ខណ្ឌ​រដ្ឋ​បាល​ជលផល​ក្រចេះ​​ឲ្យ​ដឹង​ថា ​សកម្ម​ភាព​ចុះ​បង្រ្កាប​បទ​ល្មើស​​នេសាទ​នេះ​​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​​ ដោយ​កម្លាំង​សមត្ថ​កិច្ច​​ចាប់​រឹប​អូស​បាន

អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​ទាត់​​ចោល​​ព័​ត៌​​មាន​​ដែល​​ថា​ ​អូបាម៉ា ​នឹង​និ​យាយ​​ពី​​ការ​​រំលោភ​សិទ្ធិ​​មនុ​ស្ស​​និ​ង​បោះ​ឆ្នោត

Posted: 18 Nov 2012 09:00 PM PST

សេចក្តីថ្លែងការណ៍
រាជធានីភ្នំពេញ ៖ ​​​​ មុនការ​​មក​ដល់​របស់​លោក​បារ៉ាក់​ អូបាម៉ា ប្រធានា​ធិបតី​សហរ​ដ្ឋ​អាមេរិក​ នៅ​​ថ្ងៃ​នេះ​ ក្នុង​ការ​ចូល​រួម​របស់​លោក​ក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ជា​ស​មាជិក​អាស៊ាន​ អ្នក​វិភាគ​នានា​បាន​មើល​ឃើញ​ថា ចល​នា​មួយចំនួន​​​ដែល​តែង​តែ​ប្រឆាំង​ទៅនឹង​រដ្ឋា​ភិបាល​កម្ពុជានោះ​បាន​ធ្វើ​សកម្ម​ភាព​មួយ​ចំនួន​ក្នុង​ចេតនា​ហែក​ទ្រូង​ឱ្យ​ក្អែក​ចឹក​ រហូត​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​កំពុង​ទទួល​បាន​សព្វ​ថ្ងៃ​នេះ​មិន​ស្មើ​នឹង​

ពលរដ្ឋ​​អង់គ្លេស​ភាគ​ច្រើន​ចង់​ឱ្យ​ចាក​ចេញ​ពីសហភាពអឺរ៉ុប​

Posted: 18 Nov 2012 08:45 PM PST

ពលរដ្ឋ​អង់គ្លេស​កំពុង​ដើរ​កម្សាន្ត​
ការស្ទាប​ស្ទង់​មតិ​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៨ វិច្ឆិកា ​ប៉ុន្មាន​ថ្ងៃ​មុនកិច្ច​ប្រជុំ​កំពូល​មួយ​ស្តី​ពី​​ថវិកា​អឺរ៉ុប​​បង្ហាញ​ថា ​ពល​រដ្ឋ​អង់​គ្លេស​ភាគ​​ច្រើន​ដល់​ទៅ​​​៥៦%​ចង់​ឱ្យ​​អង់​គ្លេស ​ដក​ខ្លួន​ចេញ ពី​សហភាព​អឺរ៉ុប ។ការស្ទាប​ស្ទង់​មតិ​នោះ​ធ្វើ​ឡើង​ដោយ​វិទ្យា​ស្ថាន​OPTIMUM​​ចេញ​ផ្សាយ​ក្នុង​កាសែត ​THE OBSERVER​ផ្តោត​លើ​​ចេតនា​បោះ​ឆ្នោត​របស់​ពលរដ្ឋ​អង់គ្លេស​ប្រសិន​បើ​​មាន​ការ​បោះ​

ក្រុម​​ប្រឹក្សា​ធម្ម​នុញ្ញ​​បើក​សវនា​ការ​លើ​សំណុំ​រឿង​​លុប​ឈ្មោះ​​លោក​សម​រង្ស៊ី​​ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​

Posted: 18 Nov 2012 08:35 PM PST

រាជធានីភ្នំពេញ​ ៖ សំណុំរឿង​ប្រឆំាង​នឹង​ការ​សម្រេច​របស់​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​ការ​លុ​បឈ្មោះ​លោក​​សម​​រង្ស៊ី ប្រធាន​​គណ​​បក្ស​សង្គ្រោះ​ជាតិ​ចេញ​ពីបញ្ជី​អ្នក​បោះ​ឆ្នោត​នោះ​ត្រូវ​បាន​​ក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ​​នៅ​ព្រឹក​ថ្ងៃទី​១៩ វិច្ឆិកា ២០១២​នេះ បាន​​លើក​​យក​​បើក​​សវនា​​ការ​​កំបាំង​មុខ​លោក សម រង្ស៊ី ។

ចិន​ផ្តល់​ជំនួយ​​ដល់​កម្ពុជា​​ជាង​៥០​លាន​ដុល្លារ ​និងជំរុញ​ទំហំ​​ពាណិជ្ជ​​កម្ម​ឱ្យ​ដល់​៥​ពាន់​​លាន​ដុល្លារ​​

Posted: 18 Nov 2012 08:18 PM PST

រាជធានីភ្នំពេញ​ ៖ រដ្ឋាភិបាលចិនបានប្រកាសផ្តល់ជំនួយដល់កម្ពុជាជាង៥០លានដុល្លារ​ សម្រាប់យកមក​អភិវឌ្ឍន៏លើ​វិស័យ​ធនធានទឹក ។ ជាមួយគ្នានេះដែរកម្ពុជា-ចិន ក៏បានយល់ព្រមជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទំាងពីរឲ្យឈានដល់​៥ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំ២០១៧ខាង មុខ ។ នេះបើយោងតាមលោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន

ហាយឡែន​​ឌ័រ​បុកបង្គោល​ដងគោមបំភ្លឺ​ផ្លូវ​បាក់​ រួចជ្រុល​ទៅបុកសម្ភារ​គ្រឿងជ័រ​ខូចខាត​អស់​មួយចំនួនធំ

Posted: 18 Nov 2012 08:14 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្ត​ហាយឡែនឌ័រ​​ ពណ៌ស ​បួងចង្កូត​មិនទាន់​ឡើង​លើ​ខឿន​​ចិញ្ចើម​ផ្លូវ​បុកតូប​លក់​​​គ្រឿងទេស​ដាក់​លក់​​នៅចិញ្ចើម​​ផ្លូវ​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត រួចថយក្រោយ​បុកបង្គោល​ដងគោមបំភ្លឺ​ផ្លូវបាក់រលើង​ដល់គល់ ចំណែក​រថយន្ត​​បង្កបើក​​រត់គេច​​បាត់ស្រមោល ។ ​​ហេតុការណ៍នេះ ​​កើតឡើង​ កាលពីវេលាម៉ោង​១២ និង​៤០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៩ វិច្ឆិកា ​នៅចំណុច​ផ្លូវ​លេខ​៨៤កែង មហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់​​ស្រះចក ​ខណ្ឌ​ដូនពេញ ។ ​​

យន្តហោះ​ប៊ូ​អីុញ​777​ចុះចត​បង្ខំ​នៅ​ការ៉ា​ជី​ក្រោយ​​ឆេះ​​ម៉ា​​ស៊ីន​

Posted: 18 Nov 2012 08:04 PM PST

យន្តហោះ​១គ្រឿង​របស់​ប៉ាគីស្ថាន​
ទូរទស្សន៍​ជាតិ​ប៉ាគីស្ថាន ​GEO រាយការណ៍​ថា​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​១​គ្រឿង​មាន​មនុស្ស​ជិះ​ប្រមាណជា​១៨០​នាក់​បាន​ធ្វើ​ការចុះ​ចត​ដោយ​បង្ខំ​កាលពី​ថ្ងៃទី​១៨ វិច្ឆិកា ​ក្រោយ​ម៉ាស៊ីន​របស់​​​វា​បាន​ឆេះ​បន្ទាប់​ពី​ហោះ​ចេញពី​​​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ក្រុង​ការ៉ា​ជី ​នា​ភាគ​ខាងត្បូង​ប៉ាគីស្ថាន​ ។

បង្ក្រាប​ភាព​អ​នា​ធិបតេយ្យ​នៅ​ក្នុង​ឧទ្យាន​ជាតិ​បឹង​ពែរ

Posted: 18 Nov 2012 08:01 PM PST

ការ​បង្ក្រាប​ភាព​អ​នា​ធិបតេយ្យ​នៅ​​ឧទ្យាន​ជាតិ​បឹង​ពែរ
ខេត្ត​ព្រះ​វិហារ​​ ៖ ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិ​កា ២០១២ កន្លង​មក សមត្ថកិច្ច​​មន្ត្រី​បរិ​ស្ថាន​ខេត្ត​ព្រះ​វិ​ហារ​​ដឹក​នាំ​ដោយ​លោក ខូយ ឃុន​ច័ន្ទ​រ័ត្ន ​ប្រ​ធាន​មន្ទីរ​​បរិស្ថាន​​ខេត្ត បាន​ចុះ​ធ្វើ​ការ​បង្ក្រាប​លើ​ដី​អ​នា​ធិបតេយ្យ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​៦២ ស្ថិត​នៅ​ក្នុង​ភូមិ​ជី​ឱក ព្រំ​ប្រ​ទល់​ខេត្ត​កំពង់​ធំ ​មក​កាន់​ភូមិ​រំ​ចេក ​ឃុំ​រមណី​យ​ ស្រុក​រវៀង ។

រថយន្ត​ការ​ពារ​ប្រតិភូ​បុក​រថយន្ត​ដឹក​ដំឡូង​មី​ស្លាប់​ម្នាក់ ​របួស​ធ្ងន់​-ស្រាល​6នាក់

Posted: 18 Nov 2012 07:45 PM PST

ខេត្ត​កំពង់​ចាម ៖ ​រថយន្ត​តូយ៉ូ​តា​ប្រភេទ​ទេសចរណ៍​​មួយគ្រឿង​​ ​ដឹក​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​៧នាក់​ ​​​​វិល​ត្រឡប់​មក​ពី​ការ​ពារ​ប្រតិ​ភូ​អាស៊ាន​​នៅ​ខេត្ត​សៀម​រាប ​​បាន​ជួប​នឹង​ហេតុ​ការណ៍​គ្រោះថ្នាក់​​ច​រាចរណ៍​ដ៏រន្ធត់​មួយ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៦ កាល​ពី​វេលាម៉ោង​១២​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៧ ​ វិចិ្ឆកា​​ ​ស្ថិត​នៅ​​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ​ ​ដែល​​បុក​​ជា​មួយរថយន្ត​

ស្រវឹង​ស្រា​បើក​ម៉ូតូ​បុក​រថយន្ត​ឡិចស៊ីស Rx 300 ​របស់​ជន​កូរ៉េ​សន្លប់​១០នាទី

Posted: 18 Nov 2012 07:36 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ បុរសម្នាក់​​ហូរឈាម​ពេញមុខ និងសន្លប់​ប្រហែល​១០នាទី​ទើ​ប​ដឹង​ខ្លួន ដោយ​សារ​ស្រវឹង​ស្រា​ជោក​ជាំ​ ហើយ​បាន​បើក​ម៉ូតូ​សង់​ Plus ពណ៌ក្រហមមួយគ្រឿង​ក្នុង​ល្បឿន​លឿន ​​និង​រេចង្កូត​​ពេញ​ផ្លូវទៅបុកចំ​ហៀងគូទខាងស្តាំ​រថយន្ត​ឡិចស៊ី Rx300 ​ពណ៌ប្រផេះ មួយគ្រឿង ​ទៀត​ជិះ​ដោយ​បុរស​ជនជាតិកូរ៉េ​២នាក់ បណ្តាល​ឱ្យ​បុរស​​ស្រវឹងស្រានោះ ហោះ​ខ្ទាត​ទៅបុក​នឹង​កញ្ចក់​ទ្វារ​ក្រោយ​ខាងស្តាំ​​បែកខ្ចាយ កាលពីវេលា​​ម៉ោង​១១ និង៣៥​នាទីយប់​ថ្ងៃទី១៨ វិច្ឆិកា ២០១២ នៅ​ទល់មុខ​សាន់ថោនទឹក​

សិស្ស​ឆ្នើម​របស់​សាលា​អន្តរ​ជាតិ​ហ្សា​ម៉ាន់​បាន​ទទួលមេដាយ​ប្រាក់​ពី​​ការ​ប្រកួត​​កម្ម​វិធី​ INTERNATIONAL COMPUTER PROJECT OLYMPIAD (ICPO) នៅ​ប្រទេស​​តួក​ម៉េ​នីស្ថាន​

Posted: 18 Nov 2012 07:30 PM PST

រាជធានីភ្នំពេញ ៖ ​​​​សិស្ស​ឆ្នើម​កម្ពុជា​ដែល​រៀន​នៅ​សាលា​អន្តរ​ជាតិ​ហ្សាម៉ាន់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ បាន​ទទួល​មេដាយ​ប្រាក់​បន្ទាប់​ពី​សាលា​បាន​បញ្ជូន​​​ពួក​គេ​​ទៅ​ប្រកួត​ប្រជែង​ក្នុង​កម្ម​វិធី​ INTERNATIONAL COMPUTER PROJECT OLYMPIAD​(ICPO) ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា នៅ​ប្រទេស​​តួក​ម៉េនី​ស្ថាន ។

រថយន្ត​​កុងតឺន័រ​​បើ​ក​បុក​របាំង​ថ្ម​​ពុះ​ចែក​​ផ្លូវ​វេង​ស្រេង​​ទៀត​ហើយ

Posted: 18 Nov 2012 07:16 PM PST

រថយន្ត​កុង​តឺន័រ​ដែល​ជិះ​ទៅ​បុក​​ក្បាល​របាំង​​ពុះ​ចែក​ទ្រូង​ផ្លូវ​
រាជធានីភ្នំពេញ ៖ រថយន្ត​​កុងតឺន័រ​​របស់​កង​ដឹក​ជញ្ជូន​​បាន​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​ចំ​ពាក់​​កណ្តាល​រថយន្ត​​គង​ជាប់​​ពីលើ​របាំង​ថ្ម​​​ពុះ​ចែក​ផ្លូវ​ធ្វើ​ឱ្យ​​ក្បាល​រថយន្ត​បះ​ឡើង​លើ​ផ្អៀង​មួយ​​ចំហៀង​​ខាងឆ្វេង ។ ​ហេតុ​ការណ៍​​នេះបាន​កើតឡើង​​នៅ​មុខ​រោង​​ចក្រ​អីុ​ខាង​ តាមបណ្តោយ​​ផ្លូវ​​វេង​ស្រេង ស្ថិត​ក្នុង​​​ភូមិ​ដំណាក់​​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​កាល​ពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩ វិច្ឆិកា ២០១២ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!