Koh Santipheap Daily

Koh Santipheap Daily


ការ​តស៊ូ​​​ប្រឆាំង​​​អំពើ​ពុក​រលួយ​​​​ជា​អាទិភាព​​នយោ​បាយ​​របស់​ចិន​

Posted: 19 Nov 2012 11:36 PM PST

របាយ​ការណ៍​មួយ​​​របស់​អង្គការ​​វិន័យ​នៃ​បក្ស​កុំមុយនីស្ត​ចិន​គូស​បញ្ជាក់​ថា ​បក្ស​កុំ​មុយ​នីស្ក​​ចិន​ត្រូវ​​​​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​​​​ហើយ​ប្រែ​ក្លាយ​​​ការ​ប្រយុទ្ធ​​នេះ​ទៅ​ជា​អាទិ​ភាព​​​នយោ​បាយ​​មួយ​ ។ ​គណៈកម្មាធិការ​​​កណ្តាល​​ត្រួត​ពិនិត្យ​​វិន័យ​​របស់​បក្ស​​​​កុំមុយនីស្ក​​​ចិន​បាន​​​ចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃទី​១៩ វិច្ឆិកា ​នូវ​អត្ថ​បទ​ទាំង​ស្រុង​មួយ​​​នៃ​របាយ​ការណ៍​របស់​ខ្លួន​​​ដាក់​ជូន​​សមាជ​ជាតិ​​​​លើក​ទី​​​១៨​របស់​បក្ស​

បិទផ្លូវ​ជាច្រើន​កន្លែង​​ជា​បន្ត​ទៀត​​ ខណៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ចាប់​ផ្តើម​​នៅរសៀល​នេះ

Posted: 19 Nov 2012 11:34 PM PST

មហាវិថី​ព្រះមុនីវង្ស​​មានសភាព​ស្ងាត់ឈឹង
ខណៈ​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​​ចាប់​ផ្តើម​​​បន្ត​នៅ​រសៀល​ថ្ងៃទី​២០ វិច្ឆិកា ២០១២ ស្តីពី​អាស៊ីបូព៌ា ដែល​មានប្រធានាធិបតីអាមេរិក លោក​បារ៉ាក់​ អូបាម៉ា​ បាន​ចូលរួម​​​ជាមួយ​បណ្តា​​ប្រទេស​​នៅអាស៊ី និង​អង្គ​ការ​ពិភព​លោក​ជាច្រើនស្ថាប័ន​ទៀត​នោះ គេ​សង្កេត​ឃើញ​​នៅ​តាម​មហាវិថី ដង​វិថីមួយ​ចំនួន​ត្រូវបាន​បិទ​ចរាចរ​ចេញ​​-ចូល​ទៀត​ហើយ ដើម្បី​រក្សា​​​សណ្តាប់​ធ្នាប់​ និង​សុវត្ថិភាព ។

ជជែកគ្នា​រឿងជំនឿ​សាសនាកើត​ទំនាស់​ហិង្សា​​ម្នាក់ដេកពេទ្យ ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន

Posted: 19 Nov 2012 11:18 PM PST

ជនបង្ក​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​កំពត ៖ ​បុរសពីរនាក់​​​បានទៅចូលរួម​​បុណ្យ​សព​​លោកតាចាស់​ព្រឹទ្ធា​ចារ្យក្នុង​ភូមិម្នាក់ ​​ដែលបានស្លាប់​​​កាលពី​ថ្ងៃទី១៧ វិច្ឆិកា ​២០១២ ​​នៅភូមិ​​​អណ្តូង​ខ្មែរ សង្កាត់​​អណ្តូង​ខ្មែរ​ ក្រុងកំពត និង​បានបង្ក​​ជាជម្លោះ​វាយតប់​គ្នា​បណ្តាល​ឱ្យ​រងរបួស ​។ ក្នុង​ការ​ទៅចូលរួម​នោះ ក៏​មាន​ប្រជាពលរដ្ឋ​​​ក្មេង ចាស់ ​ប្រុស ស្រី​​ជាច្រើន​​នៅក្នុង​ភូមិ បាន​មកចូលរួមរំលែក​ទុក្ខ​​ផង​ដែរ ។ ​

កិច្ចប្រជុំ​​កំពូល​អាស៊ាន​​បូក​៣​ទទួល​បាន​លទ្ធ​ផល​​គួរ​ជា​ទី​មោទន​សម្រាប់​​កម្ពុជា ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​

Posted: 19 Nov 2012 11:16 PM PST

​ពិធី​​កិច្ច​ប្រជុំ​អាស៊ាន​​បូក​៣​
រាជធានីភ្នំពេញ ៖ លទ្ធ​ផល​​កិច្ច​​ប្រជុំ​​កំពូល​អាស៊ាន​លើក​ទី​២១ ថ្ងៃទី​១៩ វិច្ឆិកា ​រួម​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​បូក​៣ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឥណ្ឌា​​ត្រូវ​បាន​លោក​កៅ គឹម​ហ៊ួន រដ្ឋ​លេខា​ធិការ​​ក្រសួង​ការ​បរទេស​និង​សហ​​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​បាន​ថ្លែង​ប្រាប់​​អ្នក​កាសែត​ឱ្យ​​ដឹង​ថា ​ជប៉ុន​បន្ត​​ការ​គាំទ្រ​​ការ​កសាង​​សហ​គមន៍​​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ​និង​សមា​ហរណ​កម្ម​​អាស៊ាន​ ដើម្បី​​កាត់​​បន្ថយ​​គម្លាត​នៅ​ក្នុង​តំបន់ ។ ដោយ​ឡែក​ប្រមុខ​រដ្ឋា​ភិបាល​អាស៊ាន​​

សូយ គឹមហៀង បំបែក​ប្រវត្តិ​​សាស្ត្រ​​ឈ្នះគូ​​សង​សឹក

Posted: 19 Nov 2012 11:05 PM PST

ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​
រាជ​ធានីភ្នំពេញ ៖ កីឡាការិនីសូយ គឹមហៀង ជើងខ្លាំងមក​ពីក្លិបអូ​ដឹមកីឡា ​បាន​បំបែក​ប្រវត្តិសាស្រ្តដែល​ធ្លាប់តែចាញ់​កីឡាការិនី​អេ យ៉ានុត ជើងខ្លាំងមកពីក្លិប​អេភូថង​កីឡា​នោះ​ឲ្យផុត​រលត់​ហើយក្នុងជីវិត​ជាអ្នកប្រដាល់​របស់​នាង ។ ជ័យជម្នះលើគូសង​សឹកដែលគ្រប់​គ្នា​មិន​ធ្លាប់រំពឹងនេះ បានធ្វើឲ្យនាង​ក្លាយជា​កីឡា​ការិនី​តែ​ម្នាក់​គត់​ដែលជាប់​ឈ្មោះ​ធ្លាប់​ឈ្នះ​លើ​គ្រប់​កីឡាការិនីទាំងអស់​ដែលនាងធ្លាប់ប្រកួត ។

សិស្ស​ប្អូន​​ វី ស្រីខួច បំបាក់​​សិស្ស​ច្បង​​សុខ ស្រីខួច នៅ​លើ​សង្វៀនបាយ័ន​បឹង​ស្នោ

Posted: 19 Nov 2012 10:55 PM PST

សកម្ម​ភាព​ប្រដាល់​​នៅ​លើ​សង្វៀន​
រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​​រាត្រី​ថ្ងៃ​សៅរ៍​​ទី​១៧ វិច្ឆិកា កន្លង​​ទៅ នៅ​លើ​សង្វៀន​​ទូរ​ទស្សន៍​​បាយ័ន​បឹង​ស្នោ មហា​​ជន​​ដែល​និយម​​ទស្សនា​​ក្បាច់​ប្រដាល់​​​របស់​កីឡា​ការិនី​​មាន​ការ​ជក់​ចិត្ត​​​ជា​ពន់​ពេក​ពេល​ឃើញ​​កីឡា​ការិនី​​ម្នាក់​​ជា​សិស្ស​ច្បង​​ និង​ម្នាក់​ជាសិស្ស​​ប្អូន​ធ្វើ​​ការ​​​​វាយ​​​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​​សំចៃ​ដៃ​ឡើយ ។ ឆ្លង​កាត់​ការ​ប្រកួត​​​ដ៏​គួរ​​ឱ្យ​​ជក់​ចិត្ត​​​​កីឡា​ការិនី​​​មុខ​ស្រស់​​ពោរ​ពេញ​​ដោយ​​ល្បិច​ប្រយុទ្ធ​​នាង​វី ស្រី​ខួច មក​ពី​ក្លិប​​នាគ​​​មាន​ជ័យ​​ បាន​បំបាក់​​​សិស្ស​​

​កម្ម​ករ​សំណង់​​ខ្មែរ​ម្នាក់​​ធ្លាក់​ពី​លើ​អគារជាន់​ទី​៥ ​លើ​ទឹក​ដីថៃ​

Posted: 19 Nov 2012 10:47 PM PST

កម្ម​ករ​សំណង់​ដែលធ្លាក់​ពិ​លើ​អគារ​ស្លាប់​​លើ​ទឹក​ដី​ថៃ​
ក្រុង​ប៉ោយ​ប៉ែត ៖ សព​ពល​ករ​ខ្មែរ​​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​​មក​កម្ពុជា​​វិញ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ​កាលពី​វេលា​ម៉ោង​​១០​ព្រឹក​​ថ្ងៃទី​​២០ វិច្ឆិកា ២០១២ ​ក្រោយ​ពី​បាន​ស្លាប់​​លើ​ទឹក​ដីថៃ​ ដោយ​​ធ្លាក់​ពី​លើ​អគារជាន់ទី​៥​ក្នុង​ខេត្ត​ប្រាធុម​ថានី កាល​ពី​រសៀល​ថ្ងៃទី​​១៨ វិច្ឆិកា ​២០១២ ។ ជន​រងគ្រោះ​​ឈ្មោះ​ជាង ចិត្ត ​ភេទប្រុស អាយុ​​២៤​ឆ្នាំ ជា​កម្ម​ករ​សំណង់​មាន​​ទី​លំនៅ​ភូមិ​ស្វាយរៀង ឃុំ​រុង​រឿង ស្រុក​​ស្ទោង ខេត្ត​​កំពង់​ធំ ។ តាម​សាច់

សាខា​កាកបាទ​ក្រហម​កោះ​កុង​ទទួល​ថវិកា​២លាន​រៀល​ពីតំបន់​ប្រតិបត្តិ​ការ​សឹក​កោះកុង

Posted: 19 Nov 2012 10:44 PM PST

សាខា​កាកបាទ​ក្រហម​កោះ​កុង​ទទួល​ថវិកា​២លាន​រៀល​ពីតំបន់​ប្រតិបត្តិ​ការ​សឹក​កោះកុង
ខេត្តកោះកុង​ ៖ កាលពីថ្ងៃទី១៣​ វិច្ឆិកា ​២០១២ ​លោកឧត្តមសេនីយ៍​ត្រី​​យន្ត មីន មេ​បញ្ជា​ការ​តំបន់​ប្រតិបត្តិ​ការ​​សឹក​កោះកុង​​បាន​នាំ​យក​ថវិកា​​ចំនួន​២​លាន​រៀល​មក​ប្រគល់​​ជូនលោក អ៊ុន ​ឆាលី ​​អភិបាល​រង​ខេត្ត និងជាប្រធានគណៈ​កម្មាធិការ​សាខាកាកបាទ​ក្រហម​​​​ខេត្ត ដើម្បីសម្រាប់​បម្រើ​​សកម្ម​ភាព​មនុស្សធម៌​និង​សង្គម ។ ​លោក​ឧត្តម​សេនីយ៍​ត្រីយន្ត មីន​​​ បានបញ្ជាក់ថា ​​ប្រាក់នេះ​

អង្គ​ការ Intervita Onlus ជួយ​ដល់​គម្រោង​លើក​កម្ពស់​ជីវ​ភាព​គ្រួសារ

Posted: 19 Nov 2012 10:15 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ គម្រោង​លើក​កម្ពស់​ជីវ​ភាព​គ្រួសារ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១ ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រី​ក្រ​ដែល​រស់​នៅ​​ភាគ​ខាង​ត្បូង​ និង​ខាង​លិច​​រាជ​ធានី​ភ្នំពេញ ឱ​្យ​មាន​លទ្ធ​ភាព​បញ្ជូន​កូន​ៗ​ឱ្យ​ចូលរៀន​​ តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វគ្គ​ខ្លី​ចាប់​ពី​៤​ទៅ​៦​ខែ ការ​សម្រប​សម្រួល​រក​ការ​ងារ​ឱ្យ​ធ្វើ​បន្ទាប់ពី​បញ្ចប់​វគ្គ​ និង​ ការ​សម្រប​សម្រួល​​រក​ប្រាក់​កម្ចី​ដើម្បី​បង្កើត​ ឬ​ពង្រីក​អាជីវ​កម្ម​ខ្នាត​តូច ។

កម្ម​ករ​សំណង់​​នាំ​ក្មេង​​ស្រី​អាយុ​​៩​​ឆ្នាំ​​យក​ទៅ​រំលោភ​​បាន​សម្រេច​ត្រូវ​ចាប់​ខ្លួន​

Posted: 19 Nov 2012 10:05 PM PST

កម្ម​ករ​សំណង់​ដែល​​​សមត្ថ​កិច្ច​កំពុង​សួរ​នាំ​
រាជធានីភ្នំពេញ ៖ ​កម្ម​ករ​សំណង់​​ម្នាក់​ត្រូវ​ម្តាយ​ក្មេង​ស្រី​ប្តឹង​​ប៉ូលិសឱ្យ​ចាប់​ខ្លួន​ បន្ទាប់​​ពី​លួង​លោម​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ ​ថា ​ទៅ​ញ៉ាំ​​ប្រហិត ហើយ​នាំ​យក​ទៅ​រំលោភ​​សេព​សន្ថវៈ​​រហូតបាន​សម្រេច​កាល​ពីវេលា​ម៉ោង​​៤​​រសៀល​ថ្ងៃទី​​១៩ វិច្ឆិកា ​២០១២ នៅ​ខាងក្រោយ​សាលា​បឋម​សិក្សា​ល្វា ​ស្ថិត​ក្នុង​ភូមិ​ល្វា ​សង្កាត់​កោះ​ដាច់ ​ខណ្ឌ​ឫស្សីកែវ ។ ​ជន​ដែល​ល្មោភ​​កាម​ឈ្មោះ​ឆិល ចំណាប់​ ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ ជា​កម្ម​ករ​សំណង់​​ មានទី​លំនៅ​សង្កាត់​កោះ​ដាច់។

ក្រុម​ហ៊ុន Ford សម្ពោធ​អគារ​តាំង​បង្ហាញ​លក់​រថយន្ត​របស់​ខ្លួន​

Posted: 19 Nov 2012 10:00 PM PST

ក្រុម​ហ៊ុន Ford សម្ពោធ​អគារ​តាំង​បង្ហាញ​លក់​រថយន្ត​របស់​ខ្លួន​
រាជ​ធានី​ភ្នំ​ពេញ ៖​ ដើម្បី​​ពង្រីក​ការ​ផ្តល់​សេវា​កម្ម​ជូន​ដល់​អតិ​ថិ​ជន​ ក្រុម​ហ៊ុន​ Ford ​បាន​រៀប​ចំ​ពិធី​សម្ពោធ​អគារ​តាំង​បង្ហាញ​ និង​លក់​រថយន្ត​ Ford ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ចំពី​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូ​ប​នីយ​កម្ម​ និង​សំណង់ កាល​ពី​ថ្ងៃទី​១៦ វិច្ឆិកា​ ក្រោម​អធិប​តី​ភាព​លោក​ ម៉ៅ ថូរ៉ា​ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម ។

ក្មេង​ស្រី​ជំទង់​2​នាក់​ធ្វើ​ឃាតករ​សម្លាប់​ក្មេង​ស្រី​អាយុ​6​ឆ្នាំ​ប្លន់​យក​ក្រវិល​មាស​2​ហ៊ុន

Posted: 19 Nov 2012 09:55 PM PST

ក្មេង​​ស្រី​​ទាំង​២​នាក់​​ជា​​ឃាត​ករ​
ខេត្ត​កោះ​កុង ៖ ក្មេង​ស្រី​ជំទង់​២នាក់​​ ម្នាក់​​អាយុ១៥​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៤​ឆ្នាំ បាន​​រួម​គំ​និត​គ្នា​ធ្វើ​សកម្ម​ភាព​ច្របាច់​ក​ក្មេង​ស្រី​ម្នាក់​​ផ្សេង​ទៀត ដែល​មាន​អា​យុ​ទើប​តែ​​​៦​ឆ្នាំ ​​សម្លាប់​ប្លន់​យក​ក្រវិល​មាស​ទម្ងន់​២ហ៊ុន បន្ទាប់​​មក​ក៏​យក​​​សព​​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ទម្លាក់​ក្នុង​ទឹក​ត្រពាំង​​។ រឿង​ហេតុ​នេះ​​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​​១១​ថ្ងៃ​ត្រង់​​​​ថ្ងៃទី​​១៨​ វិច្ឆិ​កា ​នៅ​​​​ភូមិ​​៤ ​សង្កាត់​​​ដងទង់​ ក្រុង​ខេម​​​រភូមិន្ទ ​។

ភ្លើង​ស្នេហ៍​វ័យ​ចំណាស់​រួមរ​ស់​ជា​សហាយ​ស្មន់

Posted: 19 Nov 2012 09:50 PM PST

មន្ត្រីសាលាសង្កាត់សាកសួរស្ត្រី​ទាំង​២​នាក់​រឿង​សហាយ​ស្មន់​ជា​មួយ​តា
រាជ​ធានី​ភ្នំពេញ ៖ សេចក្តី​ស្នេហា​​រវាង​បុរស​និង​ស្ត្រី​មាន​​ឥទ្ធិ​ពល​ខ្លាំង​ក្លា​ណាស់​ និង​គ្មាន​​​ព្រំ​ដែន​​ទេ មិន​ថា​តែ​សេចក្តី​ស្នេហា​​ក្នុង​វ័យ​​កំលោះ​​ក្រមុំ ឬ​​ក្នុង​វ័យ​ចំណាស់​​​ក្តី បើ​ស្រឡាញ់​​ស្ម័គ្រ​ស្មោះ​ហើយ​​និង​​មាន​សេចក្តី​សុខ​​ខាង​ផ្លូវ​ភេទ​​ទៀត​នោះ​​ធ្វើ​​ឱ្យ​​តួអង្គ​ម្នាក់ៗ​​ហ៊ាន​​លះ​បង់​គ្រប់​បែប​យ៉ាង​​រហូត​​សុខ​ចិត្ត​បោះ​បង់​​ទាំង​ទ្រព្យ​សម្បត្តិ​​​ កិត្តិយស ឪពុក​ម្តាយ ប្រពន្ធ​កូន ជា​ទី​ស្រឡាញ់​ចុះ​​ចោល​ផ្ទះ​ទៅ​​រស់​នៅ​ជា​​មួយ​​អ្នក​ដែល​ខ្លួន​ស្រឡាញ់​​ហើយ​​អ្នក​ខ្លះ​​​បាន​​លះ

នាយក​រដ្ឋ​មន្ត្រី​​​​ញូវហ្សេលែន​​ធ្វើ​ទស្សនកិច្ច​​​សាលា​ក្តីខ្មែរ​ក្រហម​នៅថ្ងៃទី​២១ វិច្ឆិកា

Posted: 19 Nov 2012 09:41 PM PST

លោក​នាយករដ្ឋ​មន្ត្រី​​ញូវហ្សេលែន​នឹងធ្វើ​ដំណើរទស្សនកិច្ច​នៅ​​សាលាក្តី​ខ្មែរ​ក្រហម​​​នា​ថ្ងៃទី២១​ វិច្ឆិកា​​២០១២ ស្អែកនេះ ចាប់ពីវេលា​ម៉ោង​១០​​និង​៤៥​នាទី​ដល់ម៉ោង​១២​ថ្ងៃត្រង់ ដើម្បី​ស្វែងយល់​អំពី​ដំណើរ​​ការ​កាត់ក្តី​ទៅលើ​មេដឹកនាំ​ជាន់ខ្ពស់ខ្មែរក្រហម ។​ អំឡុង​ពេលដំណើរ​​ទស្ស​នកិច្ច​នេះ លោក​នឹងជួប​​ជាមួយ​​នាយក​ស្តីទី​ និង​នាយក​រង​ការិយាល័យ​រដ្ឋបាល និង​ចៅក្រម​​របស់សាលា​ក្តី​

ទប់​ស្កាត់​ពល​ករ​ចំណា​កស្រុក​មិន​ឱ្យ​ឆ្លង​ដែន​ទៅ​ស្រុ​កថៃ​តែ​ថៃ​ដឹក​ម​ក​ប្រគល់​ឱ្យ​រាល់​ថ្ងៃ

Posted: 19 Nov 2012 09:40 PM PST

រថយន្ត​ថៃ​ដឹក​ពល​ក​រខ្មែរ​មក​ស្រុក​វិញ
ក្រុង​ប៉ោយ​ប៉ែត ៖ ​​ជា​រៀង​​រាល់​ថ្ងៃ​​​​ ភាគី​ថៃ​​​នៅ​តែ​ចាប់បញ្ជូន​​​ពល​ករ​​​​ខ្មែរ​​​ដែល​លួច​​​ឆ្លង​​ដែន​​​ដោយ​ខុស​ច្បាប់​​​​មក​​ឱ្យ​សមត្ថ​កិច្ច​​​កម្ពុជា​​​​ តាម​ច្រក​​​​​ទ្វារ​​អន្ត​រ​ជាតិ​​​​​​ប៉ោយ​​ប៉ែត​​​​មិន​ចេះ​​​​​អស់​​​ បើ​ទោះ​​បី​​វិធាន​​ការ​ទប់​ស្កាត់​​​​ពល​ករ​​​ចំណាក​ស្រុក​​ ត្រូវ​បាន​​​​អាជ្ញាធរ​​​​​ និង​សមត្ថ​កិច្ច​​​​តាម​​​​បណ្តា​ខេត្ត​​​ ពិសេស​​​​តាម​ខ្សែ​​បន្ទាត់​​​ព្រំ​ដែន​​​​​កម្ពុជា​-​ថៃ​​​​​ ​​ធ្វើ​ការ​​​​រា​រាំង​​យ៉ាង​​តឹងរ៉ឹង​ក្តី ។

អ្នក​រក​ស៊ី​ដឹក​ឈើគ្រញូង​ត្រូវ​បង់​លុយ​40កន្លែង​គ្រប់​ស្ថាប័ន​កំពុង​សប្បាយ​នឹង​លាភ​សក្ការៈ​ដាក់​ហោ​ប៉ៅ

Posted: 19 Nov 2012 09:30 PM PST

រថយន្ត​ទាំង​នេះ​ដឹក​ឈើ​ប្រណី​ត​នៅ​ច្រក​ព្រំ​ដែន
ខេត្ត​រតនគិរី​ ៖ ​អ្នក​រកស៊ី​​ដឹក​ឈើ​ប្រណីត​​តាម​រថយន្ត​​​ទៅ​ប្រទេស​វៀត​ណាម​​តា​ម​ច្រក​​ទ្វារ​អន្តរជាតិ​​​អូរ​យ៉ា​ដាវបានត្អូញ​ត្អែរ​ថា ​ក្នុងមួយ​ជើង​​​ពួកគេ​​ត្រូវខាតបង់​​​ចំនួន​១.០០០​ដុល្លារ​​​ដោយ​សារ​ត្រូវ​បង់​​​ជូន​សមត្ថកិច្ច​​តាម​ផ្លូវ​​​ចំនួន​៤​កន្លែង​​​គិត​ចាប់​ពី​ទី​រួម​ខេត្ត​​ដល់​ទី​ផ្សារ​ប្រទេស​វៀត​ណាម​ ​។ ​ការ​ដឹក​​ឈើប្រណី​ត​​នេះមាន​រថ​យ​ន្ត​​​​ប្រភេទ​​​កាម​រី​​​ រថយន្ត​សាំយ៉ុង​ ​​និង​យីឌុប​ផង​ដែរ ​គឺ​ដឹក​ជាហូ​រហែ​ដូចហែ​​បុណ្យ​​កឋិន​​​ ។ ជាមួយ​នឹង​​ការ​សើម​មាត់​​នេះ​

ស្ថានីយ​ប្រេង​ឥន្ធនៈ​និង​ហ្គាស​នៅ​តាម​មហា​វិថី​ធំៗ​ទាំង​5​ត្រូវ​ឱ្យ​ផ្អាក​អាជីវ​កម្ម​2​ថ្ងៃ

Posted: 19 Nov 2012 09:20 PM PST

រាជធានីភ្នំពេញ​ ៖ ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​ និង​ហ្គាស​​គ្រប់​ប្រភេទ​​នៅ​តាម​មហា​វិថី​ធំៗ​​​ចំនួន​​៥​គឺ​​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​​ មហា​វិថី​ព្រះនរោត្តម​​​ ​មហា​វិថី​ព្រះ​មុនីវង្ស​ ​​មហា​វិថី​​សម្តេច​សុធារស​ និង​មហា​វិថី​ម៉ៅសេ​ទុង​​​ ត្រូវ​បាន​​​អាជ្ញាធរ​​​​​រាជ​ធានី​ភ្នំពេញ​​​តម្រូវ​ឱ្យ​​ផ្អាក​​អាជីវ​កម្ម​រយៈ​ពេល​​២​ថ្ងៃ​​គឺ​ថ្ងៃទី​​១៩ និង​២០​វិច្ឆិកា ​ដើម្បី​ចូល​​រួម​រក្សា​​​សន្តិសុខ​​​ និង​សុវត្ថិ​ភាព​​​នៃកិច្ច​ប្រជុំ​​​កំពូល​អាស៊ាន​ និងកិច្ចប្រជុំ​​ពាក់​ព័ន្ធ ។

ការ​រឹត​បន្តឹង​សន្តិ​សុខ​មុន​ការមក​ដល់​របស់​លោក អូបាម៉ា

Posted: 19 Nov 2012 09:10 PM PST

មហា​វិថី​ព្រះ​មុនី​វង្ស​មាន​សភាព​ស្ងាត់​ឈឹង
រាជ​ធានី​ភ្នំពេញ​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​​១៩ ​វិច្ឆិកា ​សមត្ថកិច្ច​ចម្រុះ​​បាន​ធ្វើការ​បិទ​​មហាវិថី​ព្រះមុនីវង្ស​​ ចាប់ពី​ភ្លើង​​ស្ដុប​​បេ​កាសេ​​កែងមហា​វិថី​សហព័ន្ធ​​រុស្ស៊ី​​ស្ថិត​ក្នុង​សង្កាត់ស្រះចក​ ខណ្ឌ​ដូន​ពេញ​ ​និង​ផ្លូវ​​ជុំ​វិញ​​​​ស្ថាន​​ទូត​​អាមេរិក​ផង​​ដែរ​ មុន​​ពេល​ប្រធា​នា​​ប​តី​​អាមេរិក​​​លោក​បារ៉ាក់ អូបាម៉ា​ អញ្ជើ​ញ​​មក​ដល់​ ។ ​មន្រ្តី​នគរបាលមួយ​រូប​​ដែលមាន​​ភារកិច្ច​​យាម​​​​តាមគោល​ដៅ​​នៅ​មុខ​សាលា​​រាជ​ធានី​ភ្នំពេ​ញ​​​​​ឱ្យ​ដឹង​ថា ​​នៅវេលាម៉ោង​​៤​រសៀល​​នាថ្ងៃ​ចន្ទ​ ​ទី​​១៩ វិច្ឆិកា ​​

អូ​បា​ម៉ា​​មក​​ដល់​​កម្ពុជា​វត្ដ​មាន​​ប្រធានា​ធិបតី​​សហ​រដ្ឋ​អាមេ​រិក​​បាន​​ក្លាយ​ជា​​ប្រវត្ដិ​សាស្ដ្រ​​ទី​១

Posted: 19 Nov 2012 09:00 PM PST

សម្តេចតេជោ ហ៊ុន សែន អំឡុងពេលសន្ទនា​ជា​មួយ​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា 
រាជ​ធានី​ភ្នំពេញ ៖លោកបារ៉ាក់​ អូបាម៉ា​ ប្រធានាធិបតីស​ហ​រដ្ឋ​អាមេរិក​ដែល​អម​ដំណើរ​ដោយ​លោកជំទាវ ​ហ៊ីល​ឡារីន​ គ្លីនតុន ​រដ្ឋមន្ត្រី​ការបរទេស ​បាន​អញ្ជើញ​​មក​ដល់​កម្ពុជា ​​​នៅ​វេលា​​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៩ វិច្ឆិកា ​តាម​យន្ត​ហោះ​ពិសេស​​ និង​តាម​ការគ្រោង​ទុក​។ ​ការ​អញ្ជើញ​​មក​ដល់​របស់​​លោក​បារ៉ាក់​ អូបាម៉ា ​ប្រធា​នាធិបតី​​សហ​រដ្ឋ​​អាមេ​​រិក​នេះ​​ គឺជា​ការ​អញ្ជើញ​មក​ចូលរួម​នៅក្នុង​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​-អាមេរិក ​និងកិច្ច​ប្រជុំ​អាស៊ីបូព៌ា​លើក​ ទី​៧ ។

វិធី​ការ​ពារ​​ និង​​ផល​ប៉ះ​ពាល់​​​​ជំងឺ​គ្រុន​ពោះ​វៀន​

Posted: 19 Nov 2012 07:45 PM PST

ជំងឺ​​គ្រុន​ពោះ​វៀន​​ជា​ជំងឺ​​ដែល​​កាច​សា​ហាវ​​ បើ​យើង​​យឺត​យ៉ាវ​​ក្នុង​​ការ​ព្យា​បាល​​វា​អាច​​បណ្តាល​​ឱ្យ​​​​​ស្លាប់​​បាត់​បង់​ជីវិត​ ។ ជំងឺ​​នេះ​ឆ្លង​​តាម​រយៈ​​ការ​អនា​ម័យ​​មិន​​ស្អាត​​ ហើយ​​វា​​មិន​មែន​​កើត​​ទៅ​លើ​​​មនុស្ស​​​ចាស់​ដូច​​មុន​ទេ ​សូម្បី​តែ​​ក្មេងៗ​​ដែល​មាន​អាយុ​​៧​ទៅ​​៨​ឆ្នាំ​​ ក៏​កើត​​​ជំងឺ​នេះ​ដែរ ។

ប្រ​ជា​ពលរដ្ឋ​​ឃុំ​ធ្លក រីក​រាយ​ស្រូវ​ឆ្នាំ​២០១២ នេះ មាន​ទិន្ន​ផល​​ខ្ពស់​ តែព្រួយ​បា​រម្ភ​តម្លៃ​ស្រូវ​ឈ្មួញ​ឱ្យ​ថោក

Posted: 19 Nov 2012 07:36 PM PST

ស្រូវ​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​
ខេត្ត​ស្វាយ​រៀង​​ ៖ ឆ្នាំ​នេះ​ប្រ​ជា​ពល​រដ្ឋ​​ឃុំ​ធ្លក​ ស្រុក​ស្វាយ​ជ្រំ​ក៏​ដូច​ប្រ​ជា​កសិករ​​ទូ​ទាំង​​ខេត្ត​ស្វាយ​រៀង​ បាន​រីក​រាយ​យ៉ាង​ខ្លាំង​ ដោយ​ទិន្ន​ផល​ស្រូវ​ឆ្នាំ​២០១២ នេះ មាន​ទិន្ន​ផល​ខ្ពស់ ដោយ​ពុំ​មាន​ប្រើ​ជី​ឡើយ តែ​អ្វី​ខក​ចិត្ត​នោះ​គឺ​តម្លៃ​ស្រូវ​ថោក ហើយ​​ព្រួយ​បា​រម្ភ​​ថា​ពេល​ច្រូត​កាត់​រួច​ឈ្មួញ​ប្រ​មូល​ទិញ​​ស្រូវ​​យក​ទៅ​លក់​នៅ​ប្រ​ទេស​ជិត​ខាង​អស់​ រី​ឯ​រោង​ម៉ា​ស៊ីន​កិន​ស្រូវ​ពុំ​ទាន់​ឃើញ​មក​ប្រ​មូល​ទិញ​ស្រូវ​​ទុក​ទេ ដូច្នេះ​​រា​ជ​រដ្ឋា​ភិបាល​ប្រ​កាស​ថា​ព្រះ​រា​ជា​ណា​ចក្រ​

បើក​ម៉ូតូ​​បុក​គូទ​រថយន្ត​ឡិច​ស៊ីស GX470 មនុស្ស​ហោះ​បុក​កញ្ចក់​បែក​ខ្ចាយ​

Posted: 19 Nov 2012 07:31 PM PST

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​រង​របួស​បែក​មុខ​បែក​​មាត់​ហូរ​ឈាម​​​ពេញ​ខ្លួន​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​ដោយ​ទំនង​ជា​ស្រ​វឹង​ស្រា បាន​​បើក​ម៉ូតូ​​គុប​ជ្រុង ពណ៌​ស្លែ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន ហើយ​ព្យា​យាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពី​មុខ​ ក៏​ជ្រុល​​ទៅ​បុក​គូទ​រថយន្ត​ឡិច​ស៊ីស GX470 ​​ពណ៌​ស្ករមួយ​គ្រឿង​​​ទៀត​កំពុង​បន្ថយ​ល្បឿន​ប​ត់​ឆ្លង​ថ្នល់​ចំពី​ក្រោយ​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​​អ្នក​បើក​ម៉ូតូ​​គុប​ជ្រុង​នោះ​ហោះ​ទៅ​បុកកញ្ចក់​ខាង​ក្រោយ​បែក​ខ្ចាយ។

រោគ​សញ្ញា​​នៃ​ការ​​កើត​​ជំងឺ​​គ្រុន​​ពោះ​វៀន​

Posted: 19 Nov 2012 07:30 PM PST

​ជំងឺ​​​គ្រុន​ពោះ​វៀន​​ជា​ជំងឺ​​ដែល​បង្ក​​ឡើង​​ដោយ​មេរោគ​​ម៉្យាង​​ឈ្មោះ​​​សែល​​ម៉ូ​​ណែ​​ឡា​​ទី​ហ្វី​ វា​ចូល​ក្នុង​​ឈាម​​ចាប់​​​​សាយ​​មេ​រោគ​​ពី​ប្រព័ន្ធ​​កោសិ​កា​​​​ទៅ​​ក្នុង​ពោះ​វៀន​ ហើយ​​ការ​ចម្លង​​​​​រោគ​​អាច​ជា​ការ​​​ចម្លង​​ផ្ទាល់​​(​ដៃ​​កខ្វក់​​)​ ​ឬ​ចម្លង​​ដោយ​​ប្រយោល​​(អាហារ​​មិន​ស្អាត​)​ ។​ ​​រហូត​​មក​ដល់​​ពេល​នេះ​​​បញ្ហា​​សុខភាព​​របស់​ប្រជា​ជន​​កម្ពុជា​​នៅ​តែ​ចោទ​​ជា​បញ្ហា​​នៅ​​ឡើយ​ ​។ ​ដោយ​សារ​តែ​​ការយល់​ដឹង​​​​​ពី​សុខ​ភាព​​

រថយន្ត​នី​ស្សាន់​ដឹក​លើស​ចំណុះ​​ផ្ទុះ​កង់​នៅ​វិមាន​ឯក​រាជ្យ​​ខេត្ត​កំពង់​ឆ្នាំង

Posted: 19 Nov 2012 07:28 PM PST

រថយន្ត​ដែល​ផ្ទុះ​​កង់​នៅ​វិមាន​ឯក​រាជ្យ​
ខេត្ត​​កំពង់​ឆ្នាំង​ ៖ សំឡេង​ផ្ទុះ​​មួយ​បាន​លាន់​​កក្រើក​កណ្តាល​ក្រុង​​កំពង់​ឆ្នាំង កាលពីព្រឹក​ថ្ងៃ​​ទី​១៧ ​វិច្ឆិ​កា ធ្វើ​ឱ្យ​ប្រ​ជា​ពលរដ្ឋ​​ ​ពិសេស​មន្ត្រី​​ប៉ូលិស​មាន​ការ​ងឿង​ឆ្ងល់ ហើយ​ក៏​បាន​ឮ​សំឡេង​​វិទ្យុ​ទាក់​ទង​របស់​ប៉ូលិស​​ស្រែក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «​សំឡេង​អ្វី​? ប្រ​ញាប់​ទៅ​មើល​​ម្តុំ​វិមាន​ឯក​រាជ្យ» ក្រោយ​​មក​ក៏​បាន​ឮ​ថា «រថយន្ត​នី​ស្សាន់​ដឹក​ធ្ងន់​ផ្ទុះ​កង់» ។ ​

ក្លិប West Ham កំពុង​​តាម​ប្រមាញ់​យក​កីឡា​ករ​នីកូឡាស អាណែលកា

Posted: 19 Nov 2012 07:27 PM PST

កីឡា​ករ​នីកូឡាស អាណែលកា
យោង​ទៅ​តាម​​ប្រភព​ព័ត៌​មាន​​ពី​គេ​ហ​ទំព័រ​​ Goal.com ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​អង្គារ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា ក្លិប​​ West Ham ដែល​ស្ថិត​នៅ​​លំដាប់​ទី​៧​​ក្នុង​​តារាងបាល់​ទាត់​​​អង់​គ្លេស​​ប្រឺមីញេលីក​​ កំពុង​តាម​ប្រមាញ់​​​យក​អតីត​​កីឡា​ករ​​ខ្សែ​​ប្រយុទ្ធ​​សញ្ជាតិ​បារាំង នីកូឡាស អាណែលកា ដែល​កំពុង​លេងឱ្យ​​ក្លិប​សៀង​​ហៃ ​ក្រប​ខណ្ឌ​​ Chinese Super League សម្រាប់​​ឆ្នាំ​២០១៣ ខាង​មុខនេះ ។

កីឡា​ករ​ខ្សែ​បម្រើ​កាហ្គា​វ៉ានឹង​អវត្ត​មាន​​ពី​ក្លិប Man Utd រយៈ​​ពេល​4សប្តាហ៍

Posted: 19 Nov 2012 07:27 PM PST

កីឡា​ករ​ខ្សែ​បម្រើ​កាហ្គា​វ៉ា
យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​​ប៊ី​ប៊ីស៊ី ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​អង្គារ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា កីឡាករ​ខ្សែ​​បម្រើ​​សញ្ជាតិ​​ជប៉ុន​កាហ្គាវ៉ា នឹង​​អវត្ត​មាន​​ពី​ក្លិប​ Man Utd រយៈ​​ពេល​៤​​សប្តាហ៍​​​បន្ទាប់​ពី​រង​របួស​ក្បាល​ជង្គង់​​ក្នុង​អំឡុង​​ពេល​​ប្រកួត​​យូហ្វា​ឆេម​ពាន​លីក​​ឈ្នះ Braga 3-2 កាល​ពី​​​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១២ ​​កន្លង​មក​នេះ ។​

ពួក​ឧទ្ទាមFARC​កូឡុំ​ប៊ី​ប្រ​កា​​ស​បទ​ឈប់​បាញ់​គ្នា​ជា​ឯក​តោ​ភាគី​​

Posted: 19 Nov 2012 07:27 PM PST

ប្រមុខ​អ្នកចរចា​របស់ពួក​FARCពេល​ទៅ​ដល់ក្រុង​ឡា​ហា​វ៉ាន​
ក្នុង​ឱកា​ស​បើក​ការចរចា​សន្តិ​ភាព​ដែល​ត្រូវ​ធ្វើ​នៅ​គុយ​បា​ដើម្បីបញ្ចប់​​ ​ជម្លោះដ៏​យូរ​បំផុត​មាន​រយៈ​ពេល​កន្លះ​សតវត្ស​មក​​ហើយ ​ពួក​ឧទ្ទាម​នៃកង​កម្លាំង​បដិ​វត្តន៍​កូឡុំប៊ី​FARC​បាន​ប្រកាស​កាលពីថ្ងៃទី​១៩ វិច្ឆិកា ​ពីបទ​ឈប់បាញ់​គ្នាជា​ឯក​តោ​ភាគី​រយៈ​ពេល​២ខែ​មួយ ​។ក្នុងអំឡូង​ពេល​នៃបទ​ឈប់​បាញ់​គ្នា​នោះ​ដែល​នឹង​ចាប់​ផ្តើម​ពីពាក់​កណ្តាល​​យប់​ថ្ងៃទី​១៩ វិច្ឆិកា ​ទៅ​ហើយ​ផុតនា​ថ្ងៃ​ទី​២០ ​មករា ​ឆ្នាំ​

បើក​ការ​ប្រកួត​​កីឡា​វាយ​កូន​បាល់ ITF Men’s Future Event Cambodia 2012

Posted: 19 Nov 2012 07:15 PM PST

រាជ​ធានី​ភ្នំពេញ ៖ ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​​វាយ​កូន​បាល់​​​ដែល​មាន​ឈ្មោះ​ថា ITF Men's Future Event Cambodia 2012 ​បាន​ចាប់​ផ្តើម​​​ហើយនៅ​ថ្ងៃ​ទី​​១៩ វិច្ឆិកា នៅ CCC (Cambodia Country Club) ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​​សែន​សុខ​​ ​រាជ​ធានី​ភ្នំពេញ ។​

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ព្រឹកនេះ ស្តីពី​កិច្ច​​សន្ទនា​អាស៊ាន​សាកល​មាន​ការ​ចូល​រួម​ពី​បារ៉ាក់ អូបាម៉ា​

Posted: 19 Nov 2012 07:08 PM PST

រាជធានីភ្នំពេញ​ ៖ កិច្ចប្រជុំកំពូល​ស្តីពីកិច្ចសន្ទនាអាស៊ានជាសាកល​ ដែលចូលរួមដោយប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រទេសដៃគូសរុប ១៨​​ប្រទេស​ និងមានវត្តមានលោកប្រធានាធិបតីអាមេរិក​បារ៉ាក់​ អូបាម៉ា​ ព្រមទំាងប្រធានអង្គការមូលនិធិធំៗ​នៅលើ​ពិភពលោក​ បានចូល​រួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនាអាស៊ានជាសាកល​នៅវិមានសន្តិភាព​នាម៉ោងជាង៩ព្រឹកថ្ងៃទី២០

ក្មេង​ស្ទាវ​បើក​ម៉ូតូ​លឿន​ដូច​ហោះ​​​​ទៅ​បុក​កុមារ​​​​អាយុ​4​ឆ្នាំ​​​ស្លាប់​

Posted: 19 Nov 2012 07:00 PM PST

ក្មេង​ស្ទាវ​បើក​ម៉ូតូ​លឿន​ដូច​ហោះ​​​​ទៅ​បុក​កុមារ​​​​អាយុ​4​ឆ្នាំ​​​ស្លាប់​
ខេត្ត​កំពង់​ឆ្នាំង​ ​៖ កុមារា​អាយុ​​​​៤​ឆ្នាំ​​​ម្នាក់​​បាន​ស្លាប់​​​យ៉ាង​​អាណោច​អាធ័ម​​​ដោយ​សារ​ម៉ូតូ​​​​មួយ​គ្រឿង​បើក​បរ​ដោយ​យុវជន​បាន​បុក​​អូស​ចម្ងាយ​​​ជាង​​២០​ម៉ែត្រ​​​​ តាម​បណ្តោយ​ផ្លូវ​លំ​ក្រាល​​ក្រួស​ក្រហម​​​​​ស្ថិត​ក្នុង​​​ភូមិ​អូរ​កណ្តោល​​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​រលា​ប្អៀរ ខណៈ​​ដែល​កុមារ​រង​គ្រោះ​​កំពុង​ដើរ​​​​តាម​បណ្តោយ​ផ្លូវ​ខាង​ស្តាំ​​ដៃ​​ កាល​ពី​វេលាម៉ោង​​១១និង​៤០​នាទី​​​ថ្ងៃ​ត្រង់​​​ថ្ងៃទី​​១៨ វិច្ឆិកា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!