Koh Santipheap Daily

Koh Santipheap Daily


ក្បាច់គុនយុទ្ធ​​គុន-ខម​​ កំពុងពុះ​ពារ​​​ក្នុង​គម្រោង​​​​ផ្តាច់​ខ្លួន​ជា​សហ​​ព័ន្ធ​​

Posted: 09 Oct 2012 01:25 AM PDT

ក្បាច់គុនយុទ្ធ​​គុន-ខម​​ កំពុងពុះ​ពារ​​​ក្នុង​គម្រោង​​​​ផ្តាច់​ខ្លួន​ជា​សហ​​ព័ន្ធ​​
រាជ​ធានីភ្នំពេញ​ ៖ ក្រោយបើក​ការ​ប្រកួត​​​ជា​លើក​ដំបូងកាលពីយប់ថ្ងៃសុក្រទី២១ កញ្ញា នៅ​សាល​កីឡា Beeline Arena ជ្រោយចង្វា​បានធ្វើឲ្យ​ក្បាច់គុន​យុទ្ធគុន​-ខម ​ទទួល​ការ​ចាប់​អារម្មណ៍ពីសំណាក់​ក្រុមមហាជន​ជាភ្ញៀវ​ជាតិ ​និងអន្តរ​ជាតិកាន់​តែខ្លាំង។ មន្ត្រី​ទទួល​បន្ទុក​ខាង​​កីឡាដ៏ចំណាស់ តែទើ​ប​នឹង​គាស់​ឲ្យគេ​បាន​ស្គាល់​នេះ បានអះអាងថា ក្នុងពេលនេះខាង​សមា​គម​

នូវ ស្រី​ពៅ​​ ឡើង​រេញជា​​​​លើក​ទី​​1​ទទួល ​​បាន​ការ​ចាប់​អារម្មណ៍​​​ខ្លាំង​ពី​អ្នក​​​​​ទស្សនា​

Posted: 09 Oct 2012 01:20 AM PDT

ការប្រកួតរវាង ស្រីពេជ្រ ជាមួយ ស្រីលក្ខណ៍
រា​ជ​ធានីភ្នំពេញ​​ ៖​ ​ការ​ប្រកួត​​​​ប្រដាល់​​​​កាល​ពី​​​រាត្រី​ថ្ងៃ​​​សៅរ៍​ ទី​​៦ តុលា​ ​នៅ​សង្វៀន​​​បាយ័ន​​​បឹង​​ស្នោ​​​កន្លង​ទៅ​​​បាន​ធ្វើ​​ឱ្យ​អ្នក​ទស្ស​នា​​​​ជក​់​ចិត្ត​​​​​ស្រែក​​​​​ហ៊ោ​ទះ​ដៃ​​​​គ្រប់​គ្នា​​​ ពេល​​ឃើញ​​​​កីឡា​ការិនី​​​​ជើង​ថ្មី​​​​ នូវ ស្រី​ពៅ​ មក​ពី​ក្លិប​​​​តាឡី​ដំរី​​​មាន​ប្ញទ្ធិ​​ និង​កីឡា​ការិនី​​​ វី ស្រី​​​លក្ខណ៍​​ មក​ពី​ក្លិប​​​​ខ្លា​រខិន​​​​មាន​ប្ញទ្ធិ​ ប៉ះ​គ្នា​​​ជា​លើក​ទី​​១​​​​​​ បញ្ចេញ​ស្នៀត​​ប្រដាល់​​​​​វាយ​សម្រុក​​​​គ្នា​ទៅ​​វិញ​ទៅ​មក​​​​​មិន​ដក​ថយ​​​​ ​។

ការ​ទស្សន៍​ទាយ​បាល់​ទាត់​ចម្រុះ​នៅតំបន់​អឺរ៉ុប​សម្រាប់​ថ្ងៃ​ពុធ​មាន​10​ប្រកួត

Posted: 09 Oct 2012 01:12 AM PDT

ការជួបគ្នាមុននេះរវាងកីឡាករក្រុម  Palmeirasនិងកីឡាករក្រុម Sao Paulo
ការ​​ប្រកួត​​​បាល់​​ទាត់​​​ចម្រុះ​​​តំបន់​​អឺរ៉ុប​សម្រាប់​​រាត្រី​ថ្ងៃ​​ពុធ​​​នេះ​​មាន 10​ ប្រកួត ។ ក្រុម​ខ្លាំង​​​ប៉ះ​​ខ្លាំង​ Vasco ទទួល​​ភ្ញៀវ​​ Sao Paulo ខណៈក្រុម​ Corinthians, Cruzeiro, Internacional ជា​ក្រុម​​រឹង​មាំ​ក្នុង​​​ផ្ទះ ។

សម្តេច​តេជោ​ ហ៊ុន សែន ៖ ឥទ្ធិពល​ព្យុះហ្គាអេមី​នៅ​តែ​តម្រូវ​ឱ្យ​យើង​ប្រុងប្រយ័ត្ន​ ព្រោះ​មានជំនន់​ទឹក​ភ្លៀង​នៅ​តាមបណ្តា​ខេត្ត​ខ្លះ

Posted: 09 Oct 2012 12:49 AM PDT

រាជ​ធានី​​ភ្នំពេញ ៖ សម្តេចនាយក​​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ក៏​ដូចជាអាជ្ញាធរ​​ពាក់​ព័ន្ឋ​ទំាងអស់ ត្រូវបន្ត​ការប្រុង​​​ប្រយ័ត្នបន្ថែ​មទៀត ចំពោះធាតុអាកាស និងជំនន់ទឹកភ្លៀង ។ ថ្លែង​នៅក្នុងពិធីសម្ពោធ​បើកការដ្ឋាន​​ពង្រីកផ្លូវជាតិលេខ៥ ប្រវែងជាង៣០​គីឡូម៉ែត្រ ចាប់ពីគល់​ស្ពាន​ជ្រោយ​ចង្វា រាជធានីភ្នំពេញ

តែង​​តាំង​​​លោក​​ Sam Schweingruber ជា​គ្រូ​បង្ហាត់​​​​ក្លិប​​​​​បាល់​ទាត់​​​ភ្នំពេញ​​​​​​ក្រោន​​

Posted: 09 Oct 2012 12:44 AM PDT

លោក​​ Sam Schweingruber
រាជ​ធានីភ្នំ​ពេញ​ ៖​ ​​បន្ទាប់​​ពី​លោក​​​ Divid Booth ​គ្រូ​​បង្វឹក​​​ជន​ជាតិ​​​​​អង់​គ្លេស​​​​ដឹក​នាំ​​ក្លិប​បាល់​ទាត់​​​​ភ្នំពេញ​​​​​ក្រោន​​​ ទទួល​បាន​​​​ជោគ​ជ័យ​​​​ធំៗ​​​​​​​​​​​២​​ឆ្នាំ​​ជាប់​គ្នា​​​​​(​២០១១​ និង​​២០១២)​ ​មក​ពេល​នេះ​​​​​លោក​បាន​​ផុត​​​អាណត្តិ​​​​ទៅ​​ហើយ​​​​ ដូច្នេះ​​​ក្លិប​​​​បាល់​ទាត់​​​ភ្នំពេញ​​​​ក្រោន​​​​ បាន​​សម្រេច​​​​​​​​​ជ្រើស​​​​រើស​​​​​​​​​​​យក​រូប​លោក​​​​​ Sam Schweingruber ​ជន​ជាតិ​​​​​ស្វ៊ីស​​​ ធ្វើ​ជា​​​​គ្រូ​​បង្ហាត់​ជំនួស​​​សម្រាប់​ឆ្នាំ​​២០១៣ វិញ​ម្តង​ ។​​

បន្ទាប់​ពី​​ប្រកា​ស​សាល​ដីកា​​តុលា​ការ​កំពូល​ផ្តន្ទា​ទោស​​លោក​ស្រី សេង ច័ន្ទដា ២០​ឆ្នាំ ​លោក​ឧកញ៉ា ​​ខូវ ជឺលី ​គាំង​បេះដូង​នៅ​មន្ទីរ​ពេទ្យ​

Posted: 09 Oct 2012 12:41 AM PDT

រាជធានីភ្នំពេញ ៖ ​បន្ទាប់​ពី​សាល​ដីកា​​តុលា​ការ​កំពូល​បាន​​ប្រកាស​​តម្កល់​​សាល​​ក្រម​​ និង​សាល​ដីកា​​របស់​តុលា​ការ​ថ្នាក់​ក្រោម​​ដែល​ផ្តន្ទា​ទោស​​លោក​ស្រី សេង ច័ន្ទដា ​ជា​ភរិយា​ដាក់​ពន្ធនា​គារ​រយៈ​​ពេល​២០​ឆ្នាំ ​កាល​ពី​ថ្ងៃទី​​៥ តុលា នោះ​មក ​លោក​ឧកញ៉ា ខូវ ជឺលី​ ដែល​គេ​ស្គាល់​ថា ​ជា​ឧកញ៉ា​​ច្រើន​ជំនាន់​បាន​គាំង​​បេះដូង​មាន​ជំងឺ​​​ធ្ងន់​ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​គ្លី​និក​ឯកជន ។

គ.ជ.ប គ្រោង​ប្រកាស​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ឆ្នាំ​២០១២​នៅ​ថ្ងៃ​ទី​១២ តុលា

Posted: 09 Oct 2012 12:39 AM PDT

រាជ​ធានីភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​គណៈ​កម្មាធិការ​ជាតិរៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​ទី​៨ តុលា ២០១២ ឱ្យដឹងថា នៅ​ថ្ងៃ​ទី​១២ តុលា ២០១២ ខាង​មុខ​នេះ (គ.ជ.ប) នឹង​បិទ​ផ្សាយ​នូវ​បញ្ជី​ចុះឈ្មោះបោះ​ឆ្នោត​ដំបូង និង​ការ​ប្តឹង​ត​វ៉ា​ជំទាស់​លើ​បញ្ជី​ដំបូង ។

ប្រធានាធិបតី​​​អេហ្ស៊ីប​​លើក​លែង​ទោស​ដល់​អ្នក​ទោស​នយោ​បាយ

Posted: 09 Oct 2012 12:37 AM PDT

 ប្រធានាធិបតី​​អេហ្ស៊ីប​
ប្រធានា​ធិបតី​​អេហ្ស៊ីប​​លោក​ម៉ូហាម៉េដ​ ម័រ​ស៊ី កាល​ពី​ថ្ងៃទី​៨ តុលា​ បានប្រកាស​​លើក​លែង​ទោស​​​​ដល់​អ្នក​ទោស​​​នយោ​បាយ​​​​ទាំង​អស់​​ដែល​ជាប់​​ឃុំ​​ឃាំង​​​​ តាំង​ពី​​ចាប់​ផ្តើម​​​បដិ​វត្តន៍​​ដែល​​បណ្តេញ​​​ប្រធានាធិបតី​​លោក​ហូស្នី​មូបារ៉ាក់​​ចេញ​ពី​​​​អំណាច​កាល​ពី​ដើម​ឆ្នាំ​២០១១ លើក​លែង​​​​តែ​​ពួក​​អ្នក​ទោស​​ដែល​ទទួល​​ការ​កាត់​ទោស​​​ពី​បទ​​សម្លាប់​មនុស្ស​ ។

ប្រមុខ​​ក្រុម​រត់​ពន្ធ​គ្រឿងញៀនZETAS​ត្រូវ​ប៉ូលិស​ម៉ិច​ស៊ិក​បាញ់​ស្លាប់​​

Posted: 09 Oct 2012 12:37 AM PDT

ប្រមុខ​ក្រុម​រត់ពន្ធ​គ្រឿង​ញៀន​​ZETAS
យោងតាម​របាយការណ៍​ដំបូង​​របស់​​ក្រុម​គ្រូ​ពេទ្យ​ធ្វើកោសល្យ​វិច័យ​ថា​​ប្រមុខ​សំខាន់​​​នៃ​​ក្រុម​រត់ពន្ធគ្រឿង​ញៀន​ZETAS ដ៏​ល្បីល្បាញ​និង​សាហាវ​បំផុត​នៅ​ម៉ិចស៊ិក​ឈ្មោះ​ហ៊ី​ីរី​ប័រ​តូឡា​ស្កា​ណូ ឡា​ស្កា​ណូ ​បានត្រូវ​កង​កម្លាំង​ប៉ូលិស​បាញ់​ស្លាប់​​​ហើយ​កាលពីថ្ងៃ​ទី​៧ តុលា ​កន្លងមក​​នេះ ។ ​ការប៉ះ​ទង្គិចគ្នា​ឈាន​ទៅ​សម្លាប់​កំពូល​មេរត់​ពន្ធ​គ្រឿងញៀន​រូប​នេះ​កើត​មាន​នៅរដ្ឋ​COAHUILA​ ក្បែរ​

កូរ៉ូ​ឡា​ចេញ​ពី​ហាង​ផឹក​ស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ទៅ​បុក​ក្បាល​របាំង​ចែក​ផ្លូវ​

Posted: 09 Oct 2012 12:34 AM PDT

ទិដ្ឋ្​ភាព​នៅ​កន្លែងកើតហេតុ​
រាជ​ធានីភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា ពណ៌​ស្លែ មួយគ្រឿង ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់ ស្រី​ម្នាក់ ចេញ​ពី​ហាង​ផឹក​ស៊ី​ក្នុង​គោល​បំណង​ទៅ​ដើរ​លេង​បន្ត​ទៀត​ ជួប​គ្រោះ​ថ្នាក់​បើក​ទៅ​បុក​ក្បាលរបាំងថ្ម​ចែក​ផ្លូវបាក់​រលំ​អស់​១​កង់ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ម្នាក់ ស្រាល​២​នាក់ ។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៨ តុលា ២០១២ តាមបណ្តោយ​មហា​វិថី​កម្ពុជា​ក្រោម​ ចំណុច​ភូមិទី​១០ សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា។

រថយន្ត​ហ៊ី​យ៉ាន់​ដាយ​បុក​អ្នក​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​បណ្តាល​ឱ្យ​​ស្លាប់​ម្នាក់ ​អូស​ម៉ូតូ​ទៅ​មុខ​ចម្ងាយ​ជាង​​៥០​ម៉ែត្រ​

Posted: 09 Oct 2012 12:29 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែងកើតហេតុ​
រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​ហ៊ី​យ៉ាន់​ដាយ ចំណុះ​៥​តោន​១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​​លឿន​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង ដែល​កំពុង​ឆ្លង​ផ្លូវ​ពេញ​ទំ​ហឹង រួច​កិន​អ្នក​ជិះ​ម៉ូតូ​​នោះ​ចំពាក់​កណ្តាល​ខ្លួន​ទាំង​កម្រោល​បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​​ភ្លាមៗ​នៅ​នឹ​ងកន្លែង ។ បន្ទាប់​មក​រថយន្ត​នោះ​មិន​បាន​ឈប់​ស្ងៀម​នៅ​នឹង​កន្លែង​នោះ​ទេ ​គឺ​បាន​បន្ថែម​ល្បឿន​កាន់​តែ​លឿន​ទៅ​មុខ​ក្នុង​បំណង​ព្យាយាម​រត់​គេច ទាំងម៉ូតូ​ជាប់​នៅ​ពី​ក្រោមអូស​ទៅ​ជា​មួយ​​បែក​ផ្កា​ភ្លើង

កម្ពុជា-ជប៉ុន​ពិភាក្សា​កិច្ច​ការ​ពារ​ដែន​សមុទ្រ​​ប្រឆាំង​នឹង​ចោរ​សមុទ្រ

Posted: 09 Oct 2012 12:17 AM PDT

ពិធីជួប​ពិភាក្សា​កិច្ច​ការ​​ពារ​ដែន​សមុទ្រ​
រាជ​ធានីភ្នំពេញ​ ៖ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​កម្ពុជា និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​៨ តុលា​២០១២ បាន​ជួប​ពិភាក្សា​កិច្ច​ការ​ពារ​ដែន​សមុទ្រ​​ប្រឆាំង​នឹង​ចោរ​សមុទ្រ​ ។ កិច្ច​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​មួយ​ ក្រោម​​ការ​អញ្ជើញ​​ចូលរួម​ពី​លោក​ឧត្តម​សេនីយ៍​ឯក ទៀ វិញ ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​នៅ​​ទី​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជ​ធានីភ្នំពេញ​។

បង្ក្រាប​​​ជន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ផ្អើល​​ក្រុង​បាត់​ដំបង​

Posted: 09 Oct 2012 12:11 AM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍
ខេត្តបាត់ដំបង ៖ ​ព័ត៌​មាន​ទាន់​​ហេតុការណ៍​​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ​ប៉េអឹម​ចេញ​បង្ក្រាប​​ករណី​គ្រឿង​ញៀន​​ដោយ​បាញ់​តប​ត​គ្នា​​​យ៉ាងរន្ថាន់​ជា​មួយ​​ជន​សង្ស័យ​នៅតាម​ដងផ្លូវ​កណ្តាល​ក្រុង​បាត់​ដំបង ហើយ​​ចល័ត​​ពីកន្លែង​មួយ​ទៅ​កន្លែង​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ភ័យ​រន្ធត់​​ដល់​ប្រជា​ពល​រដ្ឋ​ដែល​បាន​ឃើញ​ហេតុ​ការណ៍ និងអ្នក​ខ្លះ​​លាន់​មាត់​ថា ​បាញ់​គ្នា​​ល្អមើល​​ សាហាវរន្ធត់​​ដូច​វីដេអូ​​រឿង​ហុង​កុង​អីុចឹង ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ អនុញ្ញាត​ឯក​អគ្គ​រាជទូត​ថៃ ចប់​អាណត្តិ​សម្តែង​ការ​​គួរ​សម​និង​ជម្រាប​លា

Posted: 09 Oct 2012 12:07 AM PDT

រាជ​ធានីភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​ សំរិន ប្រធាន​រដ្ឋ​សភា​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក សំពង់ សាងួន​ប៊ុន​ ​ឯក​អគ្គ​រាជ​ទូត​នៃ​ព្រះ​រា​ជា​ណា​ចក្រ​​ថៃ​ប្រចាំ​​ប្រទេស​កម្ពុជា ជួបសម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​ចប់​អាណត្តិ​ជា​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ ប្រចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នៅថ្ងៃ​ទី​៨ តុលា ២០១២ នៅ​វិមាន​រដ្ឋ​សភា ។

ឧកញ៉ា​ ​អូ​ស្មាន​ ហា​ស្សាន់ ​​នាំ​អំណោយ​​​មនុស្ស​​ធម៌​​ឧបត្ថម្ភ​​ដល់​គណៈ​​ដឹក​នាំ​​ជាន់​ខ្ពស់​​ ​នៃ​សាសនា​​អ៊ិ​ស្លាម​​​​​​កម្ពុជា​ ដើម្បី​ចែក​​ជូន​លោក​គ្រូ​ និង​សិស្សា​នុ​សិស្ស​​

Posted: 09 Oct 2012 12:00 AM PDT

ឧកញ៉ា​ ​អូ​ស្មាន​ ហា​ស្សាន់ ​​នាំ​អំណោយ​​​មនុស្ស​​ធម៌​​ឧបត្ថម្ភ​​ដល់​គណៈ​​ដឹក​នាំ​​ជាន់​ខ្ពស់​​
រាជ​ធានី​​ភ្នំ​ពេញ​​​​​ ៖ ​​កាល​ពីរសៀល​ថ្ងៃទី​៥​ខែ​​តុលា​ ឆ្នាំ២០១២​ លោកឧក​ញ៉ា​អូស្មាន ​ហាស្សាន់​ រដ្ឋលេខា​ធិការ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និងជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា ​បាននាំ​អំណោយ​សប្បុរស​ធម៌ផ្តល់​ជូនដល់​គណៈដឹក​នាំជាន់​ខ្ពស់នៃ​សាសនា​អ៊ិស្លាម​កម្ពុជា​ ដើម្បីយក​ទៅចែក​ជូន​ដល់​សិស្សា​នុសិស្ស​ដែលកំពុង​សិក្សារៀន​សូត្រ​ ​​និង​លោក​គ្រូ​ អ្នកគ្រូ ​

លោក​រ៉ូប៊ើតូ ឌីម៉ា​តេ​​អូ​ កំពុង​ដឹក​នាំ​​ក្លិប​តោ​ខៀវ​ Chelsea ដើរ​​លើកំណាត់​ផ្លូវ​ជោគ​ជ័យ

Posted: 08 Oct 2012 11:57 PM PDT

លោក​រ៉ូប៊ើតូ ឌីម៉ា​តេ​​អូ​ កំពុង​ដឹក​នាំ​​ក្លិប​តោ​ខៀវ​ Chelsea
បន្ទាប់​ពី​​ឈាន​ជើង​ចូល​​មក​កាន់​តំណែង​​គ្រូ​បង្វឹក​​​ក្លិប Chelsea កាល​ពី​​ខែ​មីនា ឆ្នាំ​២០១២ ជំនួស​​តំណែង​​លោក​វីឡា​ប៊ូស ដែល​ត្រូវបាន​​​បណ្តាញ​​ចេញ ​​លោក​​រ៉ូប៊ើតូ ឌីម៉ាតេ​អូកំពុង​ដឹក​នាំ​ក្លិប Chelsea ដើរ​​លើ​កំណាត់​​ផ្លូវ​មួយ​​ដ៏​ជោគ​ជ័យ​ ។ ការ​ចូល​កាន់​តំណែង​​បាន​រយៈ​ពេល​ត្រឹម​​តែ​១​ខែ​​ប៉ុណ្ណោះ​ អតី​ត​កីឡា​ករ​​ខ្សែ​បម្រើ​​ក្រុម​ជម្រើស​ជាតិ​​អីុតាលី​​​រូប​​នេះ​​បាន​នាំ​យក​​ពាន​រង្វាន់​​ចំនួន​ពីរ​​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៩ តុលា ២០១២

Posted: 08 Oct 2012 11:55 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៩ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​កៀរ​ម៉ូតូ​2​គ្រឿង​ហើយ​បើក​រត់​ហោះ​ចូល​រង្វង់​មូល​សន្លប់ខ្លួនឯង

Posted: 08 Oct 2012 11:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​បាត់​ដំបង ៖ ​បុរសអ្នក​​​​បើក​រថយន្ត​កាម​រី​ឆ្លាម​ម្នាក់បាន​​​​រង​បួសធ្ងន់​​សន្លប់​​ស្ដូ​ក​ក្រោយ​ពី​ស្រវឹង​ធ្លាក់​ភ្នែកបើករថយន្តកៀរអ្នក​ជិះ​ម៉ូតូ២​គ្រឿង​​រួច​​បើក​​រត់​ជ្រុល​ហោះ​ចូល​ក្នុង​រង្វង់​មូល​កំពុងសាង​សង់​មួយ​កន្លែង​លើកំណាត់​ផ្លូវ​ជាតិ​លេខ៥​ ​កាល​ពី​វេលា​​ម៉ោង​១១​និង​១៥​នាទីយប់​ថ្ងៃទី៧ តុលា​ ​នៅ​ខាង​មុខបុស្ដិ៍​វិទ្យុ​ជាតិ​ចំការ​ចេក​ ​ក្នុង​ភូមិ​អណ្ដូង​​ចេញ​ សង្កាត់អូរចា​ ក្រុង​បាត់ដំបង ។

លោ​ក​គ្រី ទូ​ច​ ដឹក​នាំ​​​​ក្រុម​ការ​ងារ​​​យក​​​​ទេយ្យ​វត្ថុ​​​​ និង​បច្ច័យ​​​ទៅ​ប្រគេន​​​ព្រះ​សង្ឃ​​​​​​5វត្ត​​ ​ដើម្បី​ចូលរួ​ម​​​​ក្នុង​ពិធី​​​​កាន់បិណ្ឌ​​​​វេន​ទី​​7​​ក្នុង​ឃុំ​​​​​សំបួរ​មាស​

Posted: 08 Oct 2012 11:44 PM PDT

លោ​ក​គ្រី ទូ​ច​ ដឹក​នាំ​​​​ក្រុម​ការ​ងារ​​​យក​​​​ទេយ្យ​វត្ថុ​​​​ និង​បច្ច័យ​​​ទៅ​ប្រគេន​​​ព្រះ​សង្ឃ​​​​​​5វត្ត​​
ខេត្ត​កណ្តាល​ ៖ ​ព្រឹក​​​ថ្ងៃ​ទី​​៧ តុលា​ ​​ឆ្នាំ​​២០១២​ ​ក្នុង​ពិធី​​បុណ្យ​កាន់​បិណ្ឌ​​​​​វេន​ទី​​៧ នៅ​ក្នុង​វត្ត​​​​សំវរៈ​​សីគូ​​រ​​ ហៅ​វត្ត​​​ជ្រៃ​មួយ​រយ​​ ​ដែល​​ស្ថិត​ក្នុង​​​​ឃុំ​​​សំបួរ​​មាស​​ ​ស្រុក​មុខ​កំពូល​​ ខេត្ត​កណ្តាល​​ ​មាន​​​ការ​អញ្ជើញ​​​ចូល​រួម​​​​​ពី​សំណាក់​​លោក​ គ្រី​ ទូច​ ជា​​ប្រធាន​​គណៈ​ពង្រឹង​​​​​​មូ​ល​ដ្ឋាន​​​ឃុំ លោក​ឧក​ញ៉ា ថុង​ អ៊ុយ​ប៉ាង​​ លោក​ឧកញ៉ា​​​ ​ផែ ហុក​ឈួន​ ​លោក​​ជា​ សារិទ្ធ​ លោក​សៀន សុខា​​ លោក​នូវ សុខ​​សម្បត្តិ​ ​ជា​​

ចិន ៖ យន្តហោះ​​​​បង្ខំ​​ចុះចត​​ក្រោយ​ការ​​គម្រាម​​កំហែង​​​ភេរវកម្ម

Posted: 08 Oct 2012 11:44 PM PDT

យន្តហោះ​​ដែល​ចុះចត​​ដោយ​បង្ខំ
អាជ្ញាធរ​​​​សន្តិសុខ​​មូល​ដ្ឋាន​​​ និង​ក្រុម​ហ៊ុន​​​អាកាស​ចរណ៍​​​អះអាង​ថា ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​​​មួយ​គ្រឿង​​​ កាល​ពី​​រសៀល​​ថ្ងៃទី​៨ តុលា ​បាន​ចុះចត​ដោយ​បង្ខំ​ក្នុង​ខេត្ត​​​ហ្គានស៊ូ ភាគ​ពាយ័ព្យ​ចិន ក្រោយ​ពី​ទទួល​​ការ​គម្រាម​​កំហែង​​​ភេរវកម្ម​​ដោយ​អាថ៌​កំបាំង​​មួយ​មក។

បង្ក្រាប​​​ជន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ផ្អើល​​ក្រុង​បាត់​ដំបង​

Posted: 08 Oct 2012 11:18 PM PDT

ខេត្តបាត់ដំបង ៖ ​ព័ត៌​មាន​ទាន់​​ហេតុការណ៍​​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ​ប៉េអឹម​ចេញ​បង្ក្រាប​​ករណី​គ្រឿង​ញៀន​​ដោយ​បាញ់​តប​ត​គ្នា​​​យ៉ាងរន្ថាន់​ជា​មួយ​​ជន​សង្ស័យ​នៅតាម​ដងផ្លូវ​កណ្តាល​ក្រុង​បាត់​ដំបង ហើយ​​ចល័ត​​ពីកន្លែង​មួយ​ទៅ​កន្លែង​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ភ័យ​រន្ធត់​​ដល់​ប្រជា​ពល​រដ្ឋ​ដែល​បាន​ឃើញ​ហេតុ​ការណ៍ និងអ្នក​ខ្លះ​​លាន់​មាត់​ថា ​បាញ់​គ្នា​​ល្អមើល​​ សាហាវរន្ធត់​​ដូច​វីដេអូ​​រឿង​ហុង​កុង​អីុចឹង ។

ក្មេង​​​ប្រុស​​អាយុ​​​​14​ឆ្នាំ​​​រំ​លោភ​​​ក្មេង​​​ស្រី​​​អាយុ13​ឆ្នាំ​​​​ប៉ូលិស​​​ឃាត់​​​ខ្លួន​

Posted: 08 Oct 2012 11:15 PM PDT

ក្មេង​​​ប្រុស​​អាយុ​​​​14​ឆ្នាំ​​​រំ​លោភ​​​ក្មេង​​​ស្រី​​​អាយុ13​ឆ្នាំ​​​​ប៉ូលិស​​​ឃាត់​​​ខ្លួន​
ខេត្ត​ពោធិ៍សាត់​​ ៖ ​​ក្មេង​​ប្រុស​​​ជំទង់​​​ម្នាក់​​​​​បាន​ត្រូវ​ប៉ូលិស​​​​​ឃាត់​ខ្លួន​ពី​​​ប​ទ​ចាប់​រំលោភ​​​​កុមារី​​​​​អាយុ​១៣​ឆ្នាំ​​​​​បាន​សម្រេច​​​​ចំនួន​​២​លើក​​​​ ។ ករណី​​​​នេះ​​បាន​កើត​ឡើង​​​​កាល​ពី​​​​ថ្ងៃ​ទី​​​​៦​ តុលា​ ​វេ​លា​ម៉ោង​​​​​៤​​ទៀប​ភ្លឺ​​​​ នៅ​​ឃុំ​​អន្សារ​​ចំបក់​​ ស្រុក​​ក្រគរ ។​​នាយ​​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​អន្សារ​​ចំបក់​​​ឱ្យ​ដឹង​ថា ​​ក្មេង​ប្រុស​​​ដែល​​ជាប់​​​ចោទ​​ពី​បទ​​​​ចាប់​​​​រំលោភ​​​​នេះ​​​​​មាន​អា​យុ​​១៤​ឆ្នាំ​ ហើយ​​​ទាំង​​ក្មេង​ប្រុស​​ និង​​ក្មេ​ង​​ស្រី​​​​​រង​គ្រោះ​​​​ជា​កម្ម​ករ​​​​ត្រី​

​ជំនន់​ទឹក​ភ្លៀង​កំពុង​ជន់​លិច​ខេត្ត​ពោធិ៍​សាត់ នៅយប់​ថ្ងៃទី​​៨ និង​ថ្ងៃទី​៩ នេះ​

Posted: 08 Oct 2012 11:09 PM PDT

ទិដ្ឋ​ជំនន់​ដែល​ជន់​លិច​​ខេត្ត​​ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ​ដោយ​សារ​ទទួល​​រង​ឥទ្ធិ​ពល​​ខ្យល់​ព្យុះ​​ឈ្មោះ​ហ្កា​អេមី ពី​ប្រទេស​វៀតណាម ឆ្ពោះ​ទៅ​ថៃ ​ទើប​នៅ​ខេត្ត​ពោធិ៍​សាត់ ​មាន​​ភ្លៀង​​ធ្លាក់​ជាប់​​រហូត​តាំងពី​​យប់​ថ្ងៃទី​​៦ តុលា រហូត​ពេញ​​មួយថ្ងៃ​ទី​៧ តុលា ទៀត ដែល​បង្ក​ការ​លំបាក​​ដល់​ការ​ធ្វើ​ដំណើរ​​ទៅ​កាន់​បិណ្ឌ​​របស់​​ពុទ្ធ​​សាសនិក​ខ្មែរ​ ​ពិសេស​នៅ​តាម​​ជន​បទ ។

ឪពុក​តិរច្ឆានប៉ង​​រំលោភ​កូនស្រី​បង្កើត ​ប្រពន្ធ​ប្តឹង​ប៉ូលិសឱ្យ​ឃាត់​ខ្លួន

Posted: 08 Oct 2012 11:00 PM PDT

ឪពុក​តិរច្ឆានប៉ង​​រំលោភ​កូនស្រី​បង្កើត ​ប្រពន្ធ​ប្តឹង​ប៉ូលិសឱ្យ​ឃាត់​ខ្លួន
ខេត្ត​ពោធិ៍សាត់ ៖ កូនស្រី​អាយុ​១៧​ឆ្នាំ ​​ម្នាក់ បាន​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ឃាត់​ខ្លួន​បុរស​ជា​ឪពុក​បង្កើត ​ដោយ​សារ​ការ​ប៉ុន​ប៉ង​​ច​ាប់​នាង​រំលោភ​ ។ ករណី​នេះ​​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​២ តុលា ​វេលាម៉ោង​​៩​ព្រឹក​ ​នៅ​​ឃុំ​ប្រមោយ ​ស្រុក​វាល​វែង ប៉ុន្តែ​ទើប​​តែ​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តនៅ​ថ្ងៃទី​៦ តុលា ។​

រថយន្ត​ហ៊ីយ៉ាន់​ដាយ​​​បើក​វ៉ា​​មិនផុត​បុក​​​ជាមួយ​​​ហ៊្វុយ​ហ្ស៊ូ​​​ស្រុញ​​ក្បាល​​កៀប​​ស្លាប់​ម្នាក់​

Posted: 08 Oct 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពង់​ធំ ៖ គ្រោះ​ថ្នាក់​​​​​ចរាចរណ៍​មួយ​​​កើត​ឡើង​​​​ដោយ​រថយន្ត​ធុន​យក្ស​២​គ្រឿង​​​​បុក​គ្នា​ធ្វើឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​អ្នក​ភូមិ​ដែល​រស់​នៅ​ជិត​​កន្លែង​​កើត​ហេតុ​​ស្មាន​​ថា ផ្ទុះ​គ្រាប់​បែក​ តាម​ពិត​គឺ​រថយន្ត​បុកគ្នា​សោះ​ ។ ករណីគ្រោះ​ថ្នាក់​​​ចរា​ចរណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​​​​៦​និង​​៣២​នាទី​​​ព្រលប់​ ថ្ងៃទី​​៧ តុលា ​​​​ឆ្នាំ​២០១២​ លើ​ផ្លូវ​​ជាតិ​លេខ​​៦ ស្ថិត​ក្នុង​ភូមិ​ឈូក​​​ ឃុំ​​ប្រឡាយ​​ ស្រុក​ស្ទោង​​​ ខេត្ត

កម្ពុជា​​មាន​​សង្ឃឹម​​ក្នុង​​ការ​​​បោះ​​ឆ្នោត​​ជ្រើស​រើស​​​ជា​​សមា​​ជិក​​មិន​​អចិ​ន្ត្រៃយ៍​​នៃ​​ក្រុម​​ប្រឹក្សា​​សន្តិ​​សុខ អ.ស.ប

Posted: 08 Oct 2012 10:55 PM PDT

សេចក្តី​ថ្លែងការណ៍
រាជធានីភ្នំពេញ ៖ សេចក្តី​ថ្លែង​ការណ៍ និង​កែ​សម្រួល​របស់​​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​​ការ​អន្តរ​ជាតិ​ ដែល​កោះសន្តិ​ភាព​សូម​​​ថត​​ចម្លង​ទាំង​ស្រុង​ មាន​ដូច​ខាងក្រោម ៖

គោ​យន្ត​ដឹក​ពោត​កិន​មីន​តោន​ផ្ទុះ​កក្រើក​នៅ​ស្រុក​សំឡូត​ស្លាប់​ចំនួន​​3នាក់ របួស​3​នាក់

Posted: 08 Oct 2012 10:50 PM PDT

ខេត្ត​បាត់​ដំបង​​ ៖​ ​​គ្រាប់​​​មីន​​​​តោន​​ដែល​​គេ​​ដាក់​ប្រឆាំង​​​​​រថ​​ក្រោះ​​ក្នុង​សម័យ​​​​សង្គ្រាម​​​​​កន្លង​មក​​​​ត្រូវ​​​គេ​មើល​​​​ឃើញ​​​ថា កំពុង​​​ក្លាយ​ជា​​មច្ចុ​រាជ​​​​​ដ៏​ឃោរ​ឃៅ​​​តាម​ផ្តាច់​​​​​​​ជីវិត​​​​ប្រជា​កសិករ​​ក្នុង​ខេត្ត​បាត់​ដំបង​​​​​មិន​ប្រណី​ឡើយ​​​ ​តាំង​ពី​អតី​ត​​​កាល​រហូត​​​​ដល់​ពេល​នេះ​ ។​ សោក​នាដ​កម្ម​នេះ​​​​បាន​សម្លាប់​​​​​​​មនុស្ស​ជិត​​​​១០​នាក់​​​​ កាល​ពី​ចុង​​​ខែ​កញ្ញា​ ​កន្លង​មក​​ ដែល​ប្រជា​​ពល​រដ្ឋ​​​ក្នុង​ខេត្ត​នេះ​​​​មិន​ទាន់​​​បាត់​​ធុំ​ក្លិន​​​​​​​ផ្សែង​​រំសេវ​​​​ស្រួល​បួល​​ផង​​​​​ ស្រាប់​តែ​​​​​​​​គ្រាប់​មីន​​មច្ចុ​រា​ជ​​​​​ប្រភេទ​​ដដែល​​​នេះ​​

ឪពុក-កូន​ប្រយុទ្ធ​ស្លាប់​រស់ កូន​ចូល​ទ្រុង ឪពុក​ចូល​ពេទ្យ

Posted: 08 Oct 2012 10:45 PM PDT

កូន​ប្រុស​ដែល​ជាប់​ទ្រុង​
ខេត្ត​​​បាត់​ដំបង​ ៖ ​យុវជនម្នាក់​​បាន​ត្រូវ​សមត្ថ​​កិច្ច​ឃាត់​ខ្លួនក្រោយពីប្រយុទ្ធគ្នាយក​ស្លាប់រស់​ជា​មួយ​ឪពុក​ដែល​ស្រវឹងជោក​ជាំ ក្នុង​អំពើ​ហិង្សា​ដ៏​កំរោល​មួយ​ ធ្វើឲ្យបុរស​ជាឪពុក​ពោះ​ម៉ាយរបួស​បែកក្បាលដោយ​ត្រូវនឹង​អង្រែ​បុក​​គ្រឿង។ អំពើហិង្សា​ដ៏អាក្រក់នេះ​ បាន​កើត​ឡើង​កាល​ពីវេ​លាម៉ោង៨​យប់​ថ្ងៃទី​៦ តុលា នៅ​ភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ។

ឡង់​គ្រី​ស្ស័រ​ចុះ​ពី​ប្រាសាទ​ព្រះ​វិហារ​ធ្លាក់​ចូល​មាត់​ជ្រោះ​

Posted: 08 Oct 2012 10:40 PM PDT

រថយន្ត​ឡង់​គ្រី​ស្ស័រ​ដែល​រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់ 
ខេត្ត​ព្រះ​វិហារ​ ៖ នា​​វេលា​ម៉ោង​​​៧និង​​៣​០​នាទី​​​​ព្រឹក​​​​ថ្ងៃ​ទី​​៧ ​តុលា ​នៅ​ចំណុច​​​​ចំរាក់​ផ្លូវ​ឡើង​​វត្ត​កែ​វ​​សិក្ខា​​គិរី​​ស្វា​​រៈ​ ​​រថយន្ត​មួយ​​​គ្រឿង​ម៉ាក​​ឡង់​គ្រី​ស្ស័រ​​ ពណ៌​​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​​២F-២៦៦២​ ​បើក​បរ​ដោយ​​លោក​អនុ​​សេនីយ៍​​​ឯ​ក ​ហាប់ ​សឿន ​មេ​បញ្ជា​ការ​​កង​​​អនុ​សេនា​ធំ​​​ទី​​១ ​វរ​​សេនា​តូច​លេខ​​៣៧៥ ​កង​ពល​តូច​​អន្តរា​គមន៍​​លេខ​​៧ ក្នុង​ទិស​ដៅ​​ពីលើ​ចុះ​ក្រោម​​បាន​ចម្ងាយ​​ពី​មុខ​វត្ត​​ប្រហែល​​ពី​​​៧០​ទៅ​​​៨០​ម៉ែត្រ​​​​ ក៏​​​​រអិល​ចង្កូត​​​ធ្លាក់​ពី​​​​លើ​​​ផ្លូវ​ក្រឡាប់​​ចុះ​​តាម​​

ប្តី​កំណាច​ប្រចណ្ឌ​ប្រពន្ធ​មាន​ផ្ទៃ​ពោះ8​ខែ​ក្លាយ​ជា​ហិង្សា​ចាក់​ប្រពន្ធ ស្លាប់​កូន​ក្នុង​ផ្ទៃ​

Posted: 08 Oct 2012 10:30 PM PDT

ស្ត្រីជា​ប្រពន្ធ​ដែល​រង​គ្រោះ​ដោយ​ប្តី​ចិត្ត​ទុរយស
ខេត្តកំពង់​ស្ពឺ ៖​ ស្ត្រី​​មាន​ផ្ទៃ​ពោះ​​៨​ខែ​ម្នាក់​បាន​ត្រូវ​​​​​ប្តី​ចិត្ត​ភ្លើង​​​យក​កាំ​បិត​​ចិត​ត្នោត​​ចាក់​ចំ​ពោះ​​១កាំបិត​​​ និង​​​ដៃ​​១​កាំ​បិតរង​របួស​​ធ្ងន់ ហើយ​​​ត្រូវ​បាន​​ដឹក​​យក​ទៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​ ឯរាជ​ធានី​ភ្នំ​ពេញភ្លាម​​ៗ​ដើម្បី​​​សង្គ្រោះ​​ ។ មន្ត្រី​ប៉ូលិស​​មូល​ដ្ឋាន​បាន​រៀប​រាប់​ពី​ហេតុ​ការណ៍​នេះ​​ថា អំពើ​​ហិង្សា​​នេះ​បាន​​​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​​៣​រសៀល​ថ្ងៃ​ទី​​៧ តុលា នៅ​ក្នុង​ភូមិ​ក្រាំង​ច្រេស

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!