Koh Santipheap Daily

Koh Santipheap Daily


​សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​​ពល​រដ្ឋ​​ទាំងអស់​​ប្រុង​ប្រយ័ត្ន​​គ្រោះថ្នាក់​​ក្នុងរដូវ​បុណ្យ​ភ្ជុំ​​បិណ្ឌ​

Posted: 11 Oct 2012 01:18 AM PDT

រាជធានីភ្នំពេញ ៖ ​សម្តេច​អគ្គ​មហា​​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​មាន​ប្រសាសន៍​​អំពាវនាវ​​ចំពោះ​​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ទូទាំង​ប្រទេស​នៅ​ក្នុង​ឱកាសបុណ្យ​​​ភ្ជុំ​​បិណ្ឌ​ខាង​​នេះ សូម​ប្រជា​ពល​រដ្ឋ​ទាំងអស់​​ខិត​ខំ​បញ្ចៀស​នូវ​គ្រោះថ្នាក់​​ជាយថា​ហេតុ​ដែល​​អាច​កើត​ឡើង​​​ ។ តាម​​ធម្មតា​ជារៀងរាល់​ឆ្នាំ​នៅ​ពេល​បុណ្យ​ភ្ជុំ​​​បិណ្ឌ​តែង​តែ​មាន​គ្រោះថ្នាក់​តាម​ផ្លូវ​គោក​ផង និង​តាម​ផ្លូវទឹក​ទៀត ។

​សមត្ថ​កិច្ចចម្រុះ​​អនុ​វត្ត​សាល​ដីកា​​តឹង​រ៉ឹង​រុះ​រើ​​​ផ្សារ​ងិន​អាន ប្រវាយ​ប្រតប់​​ជាមួយ​អាជីវករ​របួស​ទាំង​សង​ខាង​

Posted: 11 Oct 2012 01:16 AM PDT

ក្រុម​អាជីវករ​​ផ្សារ​ងិន​អាន​ជា​ច្រើន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​តវ៉ា​
រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​​ចម្រុះ​មាន​ប៉ូលិស​​ប៉េអឹម​ និង​មន្ត្រី​​​អាជ្ញា​ធរ​​បាន​កើត​​ការ​ប្រទូស្ត​រ៉ាយ​ប្រវាយ​ប្រតប់​គ្នា​យ៉ាង​​ឪឡារិក​​មួយ​នៅចំណុច​​ផ្សារ​ងិន​អាន ហៅ​ផ្សារ​ទំនប់​ ក្បែរ​អគារ​​ទីក្រុង​រណប​ខេម​កូស៊ីធី ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ​កាល​ពីវេលា​មោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​​១១ តុលា ​២០១២ ខណៈ​​ចុះអនុ​វត្ត​​​សាល​ដី​កា​​សាលា​ឧទ្ធរណ៍​​ជា​​លើក​ទី​៣ ដឹក​នាំ​​ដោយ​លោក​ហៀង ​សុភ័ក្ត្រ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានីភ្នំពេញ ​ដើម្បីរុះ​​​រើ​ផ្សារ​ដែល​មាន​​សំណង់​​រខេក​រខាក និង​ធ្វើ​ការ

សាំ​យ៉ុង​ងោក​មួយ​ភាំង​បុក​រះ​កន្លែង​លក់​ដូរ​​តាម​ចិញ្ចើម​ផ្លូវ​ប៉ើង​​រាយ​ប៉ាយ

Posted: 11 Oct 2012 01:00 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ រថយន្តសាំយ៉ុង​ ពណ៌​ស ​ដែល​អ្នក​បើក​បរ​​អះ​អាងថា ​ងោក​មួយ​ភាំង​​បាន​ជ្រុល​ចង្កូត​ទៅ​បុករះ​​តូប​​លក់​ផ្លែ​ឈើ​ បង្អែម​ និងបបរ​ គុយទាវ​ ​នៅ​មុខ​សា​លា​បឋម​សិក្សា​ភូមិ​ឫស្សី​ ​បណ្តាល​ឲ្យ​ខូច​ខាត​របស់​របរ​មួយ​ចំនួន ​និង​បាក់​បែក​រទេះ​រុញ​លក់​បបរ​២​គ្រឿង​ផង​ដែរ​ ​​​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក​ ថ្ងៃទី១០ ​តុលា​ តាម​បណ្តោយ​មហា​វិថីព្រះមុនីរ៉េត​​ ​ស្ថិត​នៅ​ភូមិ​ឫស្សី​

យុវ​ជន​ទំនើង​បើក​រថយន្ត​ស៊ីលី​​កា​«ឡាគួ»មុខ​វិទ្យាល័យ​នេត​យ៉ង់បុក​ស្ត្រី​ម្នាក់​​បាក់​ជើង​

Posted: 11 Oct 2012 12:45 AM PDT

ខេត្ត​បាត់​ដំបង​ ៖ យុវ​​​ជន​ម្នាក់​មាន​ចរិត​បែប​ក្មេង​ទំនើង​ បាន​បើក​រថ​យន្ត​លឿន​ដូច​ហោះ​ រួច​បួង​ចង្កូត​បម្រុង​បត់​ត្រឡប់​ក្រោយ​ឲ្យ​វិល​ខ្លួន​ដូច​ក្នុង​ខ្សែ​ភាព​យន្ត​ ដើម្បី​បង្អួត​យុវ​សិស្ស​វិទ្យា​ល័យ​នេត​​យ៉ង់​ ស្រាប់​តែ​ជ្រុល​ទៅ​បុក​ស្រ្តី​ម្នាក់​ដែល​ជិះ​ម៉ូតូ​ដឹក​កូន​តូច​មក​ពី​មុខ​ បណ្ដាល​ឲ្យ​ដួល​បាក់​ជើង​ម្ខាង​ រី​ឯ​កូន​តូច​ក៏​រង​របួស​ដែរ​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​

នាយក​ធនាគារ​​អភិវឌ្ឍ​ន៍​អាស៊ី​ថ្មីប្រចាំ​ប្រទេស​កម្ពុជា​នឹង​ផ្តោ​ត​ការយក​ចិត្ត ​ទុក​ដាក់​សំខាន់​លើ​កំណើន​សម្រាប់​ទាំងអស់​គ្នា​ និងការ​លើក​កម្ពស់​​ភាព​ជាដៃ​គូ​

Posted: 11 Oct 2012 12:30 AM PDT

រាជ​ធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​(១០ តុលា ​២០១២) ៖ ការលើក​កម្ពស់​កំណើន​សម្រាប់​ទាំងអស់គ្នា​​ និង​កំណើន​ដែល​ធានា​និរន្ត​រ​ភាព​​បរិស្ថាន​ ​ដែលនឹងជួយ​បង្កើន​គុណ​ភាព​នៃ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ​ជាពិសេស​អ្នក​ដែល​ងាយ​រងគ្រោះ​ជាងគេ ​គឺជា​ការ​ងារគន្លឹះ​សំខាន់ៗ ​ដែល​នា​យក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) ​នឹង​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ ។

Samsung ​គឺជា​​ម៉ាក​សញ្ញា​ល្អ​បំផុត​លំដាប់​ទី​៩ ក្នុងពិភព​លោក​

Posted: 11 Oct 2012 12:10 AM PDT

[Enter Caption]
រាជធានីភ្នំពេញ ៖ យោង​តាម​ភ្នាក់​ងារ​ប្រឹក្សា​ម៉ាកសញ្ញាដ៏​ធំ​​នៅ​លើ​ពិភព​លោក Interbrand បាន​ឱ្យ​ដឹងថា Samsung បាន​សម្រេច​គោល​ដៅ​ដ៏ធំ​​មួយ​គួរ​ឱ្យ​កត់​សម្គាល់​ជា​មួយ​​ការ​​កើន​ឡើង​៤០% លើ​តម្លៃ​​ម៉ាក​សញ្ញា​របស់​ខ្លួន ។ ផ្អែក​លើ​​របាយ​ការណ៍​​ម៉ាក​សញ្ញា​ពិភព​លោក​​ដ៏ល្អ​បំផុត​​ប្រចាំ​ឆ្នាំ​​​របស់​Interbrand បា​ន​វាយ​តម្លៃ​ម៉ាក​សញ្ញា​ Samsung ដល់​៣២.៩​រយ​កោដិដុល្លារ​ កើន​ឡើង​៤០% ធៀប​នឹង​​របាយ​ការណ៍​ឆ្នាំ​២០១១ ​ដែល​ខ្ពស់​ជាង​មធ្យម​​ភាគក្នុង​ឧស្សាហ​កម្ម​​នេះ​១៦% ។ ​ជា​លទ្ធ​

សាស្ត្រាចារ្យសាកល​វិទ្យា​ល័យ​អាមេរិក​2រូប​ទទួល​ពាន​រង្វាន់​ណូបែល​គីមី​2012

Posted: 11 Oct 2012 12:08 AM PDT

័យ​លាភី​ពាន​រង្វាន់​ណូបែល​គីមី​២០១២
លោក​ STAFFAN NORMARK លេខា​ធិការ​អចិន្ទ្រៃយ៍​នៃ​បណ្ឌិត​សភា​វិទ្យា​សាស្ត្រ​ស៊ុយ​អែត​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ តុលា ​ថា ពាន​រង្វាន់​ណូ​បែល​ខាងគីមី​ឆ្នាំ​​២០១២ ​ត្រូវ​បាន​​ផ្តល់​ជូន​ដល់​សាស្ត្រាចារ្យ​សាកល​វិទ្យា​ល័យ​អាមេរិក​២​រូប​គឺលោក​ROBERT LETKOWITS និង​​លោក​ BRIAN KOBILKA ។

រយៈ​ពេល​9​ខែ​​ក្នុង​ឆ្នាំ​2012 ជន​ជាតិ​វៀត​ណាម​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ចំនួន​7.000នាក់

Posted: 11 Oct 2012 12:08 AM PDT

រយៈ​ពេល​9​ខែ​​ក្នុង​ឆ្នាំ​2012 ជន​ជាតិ​វៀត​ណាម​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ចំនួន​7.000នាក់
ទីភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​បាន​ផ្សាយ​​ថា គិត​មក​ត្រឹម​​ដំណាច់​ខែ​កញ្ញា កន្លង​មក ​នៅ​ប្រទេស​​វៀតណាម ​មាន​អ្នក​ស្លាប់​ទាក់​ទង​​ន​ឹង​ការ​ប្រើ​ប្រាស់​យាន​យន្ត​នៅលើ​​​ដង​ផ្លូវ​មាន​ចំនួន​​៧.០០០​នាក់ ​​ក្នុង​​ឧប្បត្ត​ិ​ហេតុ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​​​ជាង​​​១​មុឺន​​លើក ​។ ទោះ​ប​ីជា​តួ​លេខនេះ​បាន​ធ្លាក់​ចុះ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​​​កាលពី​​​ឆ្នាំ​មុន​ក៏​ដោយ​ ប៉ុន្តែ​​វា​​នៅ​តែជា​​ចំនួន​​គួរ​ឱ្យ​​អារម្ភ​​នៅ​ឡើយ ​​រហូត​អាជ្ញា​ធរ​

​ខឹង​​​វត្ត​​​​​អត់​​ចាក់​ធុង​បាស់​​​រាំ​​វាយ​បំបាក់​​​​​ក​​ព្រះ​​​ពុទ្ធ​រូប​

Posted: 11 Oct 2012 12:00 AM PDT

ជនល្មើស​ត្រូវបានចាប់ខ្លួន
ខេត្ត​ពោ​ធិ៍​សាត់​ ៖​ ​​​ជន​​​​ឥ​ត​សាសនា​​​​​ដ៏​​គំរក់​ម្នាក់​​​​​ខណៈ​ពេល​​​​​ស្រវឹង​​​​ស្រា​ដើ​​រ​ចូល​​វត្ត​​​ក្នុង​គោល​បំណង​​​​​ទៅ​រាំ​​ធុង​បាស់​​ និង​មើល​​​​កុន​​​តែ​​ពេល​​​ទៅ​ដល់​​​​អត់​ឃើញ​​​មាន​អី​ក៏​​​​ក្តៅ​​​​ចិត្ត​​​ទាញ​​ដំបង​​​​វាយ​បំបាក់​​​​​​ព្រះ​​​សូរង​​(ក)​​ព្រះ​​ពុទ្ធ​រូប​​ និង​ផ្កា​ឈូក​​​​​សីុ​ម៉ង់ត៍​តាម​​របង​​ ។​ ​ដោយ​សារ​​ភាព​​​អគតិ​​​របស់​ជន​នោះ​ ស្អែក​​ឡើង​​​​ព្រះ​ចៅ​​​​អធិការ​​​វត្ត​​​ប្តឹង​​​​ប៉ូលិស​​​​​ឱ្យ​ឃាត់​ខ្លួន​​​​តែ​ម្តង​​ ។ ករណី​នេះ​​​​​កើត​ឡើង​​​​កាល​ពី​​​​ថ្ងៃទី​​​៧ តុលា

ដើម​ក្ងោក​​​ពុក​ឫស​ខ្យល់​បោក​បក់​ដួល​រលំ​​កាត់​ទទឹង​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី

Posted: 10 Oct 2012 11:55 PM PDT

ដើម​ក្ងោក​ដែល​បាក់​​រលំ​កាត់​ទទឹង​មហា​វិថី​សហ​ព័ន្ថ​រុស្ស៊ី​
រាជធានីភ្នំពេញ ៖ ​ដើម​ក្ងោក​​មួយ​ដើមធំនៅ​មុខ​មជ្ឈ​មណ្ឌល​​សហ​ប្រតិ​​បត្តិ​​ការ​​កម្ពុជា-ជប៉ុន ​ស្ថិត​នៅតាម​មហាវិថី​​សហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ​បាន​ដួល​រលំ​ស្ទាក់​ផ្លូវ​កាល​ពីវេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀបភ្លឺ​​ថ្ងៃទី​១១ តុលា ២០១២ ​នៅ​ពេល​ដែល​មាន​ភ្លៀង​​ធ្លាក់ និង​ខ្យល់​​បោក​បក់​យ៉ាង​ខ្លាំង ។ ​ទោះ​បី​ជា​យ៉ាងណា​នេះ​ចាត់ទុក​​ជា​សំណាង​​ពុំ​មាន​​មនុស្ស​រង​របួស​ ដោយ​សារ​ការ​ដួល​រលំ​​នៅ​ពេល​យប់​មិនមាន​អ្នក​ដំណើរ​​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ ។

ជនសង្ស័យ​​២​នាក់​ជិះ​ម៉ូតូ​​តាម​ឆក់​កាបូប​​នារី​ម្នាក់​ភ្លាត់​ស្នៀត​ដួល​ដោះ​អាវ​​គ្រវែង​​ចោល​រត់​គេច​ខ្លួន​

Posted: 10 Oct 2012 11:54 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍​
រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្ម​ភាព​​ជិះ​​ម៉ូតូ​តាម​ឆក់​​កាបូប​ពី​នារី​ជា​និស្សិត​​ម្នាក់ កំពុង​ជិះ​ម៉ូតូ​​តាម​ផ្លូវ​​ទៅ​ផ្ទះ ហើយ​​ជ្រុល​ទៅ​បុក​​ពី​ក្រោយ​​ បណ្តាល​ឱ្យ​​ដួល​រង​របួស​​ស្រាលទាំងអស់គ្នា ភ្លាម​​​នោះ​ជន​សង្ស័យ​បាន​ស្ទុះ​ងើប​ដោះ​អាវ​​គ្រវែង​​ចោល​នៅ​កន្លែង​កើតហេតុ​រត់​​គេច​ខ្លួន​ចូល​តាម​ផ្លូវឌឿង​ហែម​បាត់​ស្រមោល​ទាំង​២​នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​​កាលពីវេលា​ម៉ោង​​៩​និង​៤០​នាទី​យប់ថ្ងៃទី​​១០ តុលា ២០១២ តាម​បណ្តោយ​​​មហា​វិថី​ព្រះ​នរោត្តម ​ទល់​មុខ​ព្រឹទ្ធ​​សភា ក្នុងសង្កាត់​​ទន្លេ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១១ តុលា ២០១២

Posted: 10 Oct 2012 11:53 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១១ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

គ្រោះ​ថ្នាក់​ចរាចរណ៍​​​នៅ​ខេត្ត​កំពង់​ស្ពឺ​​ក្នុង​ខែតុលា​​​កើត​ឡើង​​​10លើក​

Posted: 10 Oct 2012 11:45 PM PDT

គ្រោះ​ថ្នាក់​ចរាចរណ៍​​​នៅ​ខេត្ត​កំពង់​ស្ពឺ​​ក្នុង​ខែតុលា​​​កើត​ឡើង​​​10លើក​
ខេត្ត​កំពង់​ស្ពឺ​ ៖ របាយ​ការណ៍​​​បូក​សរុប​​​​គ្រោះថ្នាក់​ចរាចរ​ណ៍​ផ្លូវ​គោក​របស់​​ការិយាល័យ​​ចរាចរ​ណ៍​ខេត្ត​​​​ក្នុង​ខែ​​តុលា ​ឆ្នាំ​២០១២​ ដោយ​គិត​​ពី​ថ្ងៃ​​​​ទី​១០ ​កញ្ញា ​ដល់​ថ្ងៃទី​​​១០ តុលា ​​​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​​​មាន​ចំនួន​១០​លើក​​​​​លើ​​៧លើក​​កើន​ឡើង​​​​៣លើក​​​ស្មើ​៤៣​%​​​បើ​ធៀប​​​រយៈ​​ពេល​ដូច​គ្នា​​ កាល​ពី​​ខែកញ្ញា​ កន្លង​ទៅ​ ។ ​

រថយន្ត​ក្រុង​បុក​​​បុរស​​ម្នាក់​ជិះ​​​​កង់​​ឆ្លង​ផ្លូវ​​អូស​​20ម៉ែត្រ​​​របួស​ធ្ងន់​

Posted: 10 Oct 2012 11:30 PM PDT

ជនរងគ្រោះ​កំពុងត្រូវបាន​ជួយសង្គ្រោះ
ខេត្ត​​កំពង់​ធំ ៖ គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​ដ៏​ភ្ញាក់​ផ្អើល​​​មួយ​ដោយ​​រថយន្ត​ក្រុង​ដឹក​​​ភ្ញៀវ​ទេស​ចរ​បាន​បើក​​បោះ​ពួយ​​​យ៉ាង​លឿន​តាម​ផ្លូវ​ជាតិ​​លេខ​​៦ ក្នុង​ទិស​ដៅ​​​​ពី​ភ្នំពេញ​​​ឆ្ពោះ​​ទៅ​ខេត្ត​សៀម​រាប​​​​​ ។ ពេល​​​ធ្វើ​ដំណើរ​​​ចូល​មក​ដល់​​​ទឹក​ដី​​​ខេត្ត​កំពង់​ធំ​​​​ចំណុច​ភូមិ​ថ្មី ឃុំ​ប្រឡាយ​​​​ ស្រុក​​ស្ទោង​​ បាន​វាក់​​ជា​មួយ​​​បុរ​សម្នាក់​​​​​​ដែល​កំពុង​​​ជិះ​កង់​​ឆ្លង​ផ្លូវ​​​ ដោយ​​​សារ​រថយន្ត​មាន​ល្បឿន​​លឿន​​​​​​​​​​​អ្នក​​បើក​បរ​​​មិន​អាច​​​ជាន់​ហ្វ្រាំង​​​

ឌ្រីម​សេ​125​​ជ្រែ​គេ​ឯង​ជ្រុល​ទៅ​បុកគូទ​​ម៉ូតូ​ស្មាស​ដួល​របួស​ធ្ងន់​ស្រាល​3នាក់​

Posted: 10 Oct 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ យុវជន​២​​នាក់​​បាន​​ជិះ ម៉ូតូ​ជ្រែតាមដងផ្លូវ​ ខណៈ​មក​ដល់​ចំណុច​​ផ្លូវ​កំពុង​ស្ទះ​ចរាចរណ៍​​ជាន់​ហ្វ្រាំ​ងមិន​ទាន់​​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​​ ដែល​កំពុង​ធ្វើចរា​ចរណ៍​ពីមុខ​​ស្រប​ទិស​គ្នា​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​២​នាក់​ស្រាល​ម្នាក់ កាលពី​វេលា​​ម៉ោង​​៩​និង​១០​នាទី​យប់​ថ្ងៃទី៩​ តុលា​ ​នៅ​ខាង​​លិច​​វត្ត​ទឹក​ថ្លា​ ប្រមាណ​​១០០​ម៉ែត្រ​ តាម​​​មហា​វិថី​​សហព័ន្ធរុស្ស៊ី​ ​ក្នុង​​សង្កាត់​​ទឹក​ថ្លា​

ភាព​តាន​តឹង​រវាងតួកគី​និងស៊ីរី​កាន់តែ​ធ្ងន់​ធ្ងរ​

Posted: 10 Oct 2012 11:08 PM PDT

នាយសេនា​ធិការ​កង​ទ័ព​តួកគី​ពេល​មក​ត្រួតពិនិត្យ​​ទ័ព​នៅ​ព្រំដែន
ទំនាក់​ទំនង​រវាង​តួកគី​និងស៊ីរី ​ដែល​ជួបការ​លំបាក​ស្រាប់​មកពី​ឧប្បត្តិ​ហេតុ​នានា​កាត់​ព្រំ​​ដែន​នោះ​ ទំនាក់​ទំនង​​នេះ​កាន់​តែ​ធ្លាក់​ចុះ​ដុន​ដា​បថែម​ទៀត​នា​ថ្ងៃ​ទី​១០​ តុលា ​ជាមួយ​​នឹងការ​ស្ទាក់​ដោយ​កង​ទ័ព​អាកាស​តួកគី​នូវយន្តហោះ​​ពាណិជ្ជ​កម្ម​​ ស៊ីរី​មួយ​​គ្រឿង​ដែល​សង្ស័យ​ថា​ដឹក​សម្ភារ​យោធា​មក​ពីរុស្ស៊ី ។

ក្រុម​ហ៊ុន​តូយ៉ូតា​នឹង​ប្រមូល​រថយន្ត​1,4​លាន​គ្រឿង​នៅ​ចិន​

Posted: 10 Oct 2012 11:08 PM PDT

ថយន្ត​តូយ៉ូ​តា​នៅ​កន្លែង​តាំងលក់​
អគ្គ​រដ្ឋបាល​​​ចិន ​ទទួល​បន្ទុក​​ខាង​​ត្រួតពិនិត្យ​គុណ​ភាព​រាយការណ៍​កាលពី​ព្រឹក​ថ្ងៃទី​១០ តុលា ​ថា ​ក្រុម​ហ៊ុន​តូយ៉ូតា​ជប៉ុន នឹង​ប្រមូល​រថយន្ត​ដល់​ទៅ​១,៤​លាន​គ្រឿង​នៅ​លើ​ទី​ផ្សារ​ចិន ​ចាប់​ពី​ថ្ងៃទី​១ វិច្ឆិកា ​ខាងមុខ​នេះ​ទៅ​មកពី​បញ្ហា​បញ្ជា​​​​បើក​​កញ្ចក់​​បង្អួច​ ។ អគ្គ​​រដ្ឋ​បាល​នោះ​ក្នុងសេច​ក្តី​ប្រកាស​មួយ​គូស​បញ្ជាក់​ថា ​នេះ​​​ជាការ​ប្រមូល​ដោយ​ទ្រង់​ទ្រាយ​ធំ​បំផុត​នៃ​រថយន្ត​តូយ៉ូតា​ជប៉ុន​នៅចិន ​

ផឹក​ស៊ី​ស្រវឹង​នាំ​ទៅ​ងូត​ទឹក​ប្រឡាយ​ឈ្លោះ​គ្នា​វាយ​ស្លាប់​ម្នាក់

Posted: 10 Oct 2012 11:00 PM PDT

ខេត្ត​កំពង់​ចាម ៖ យុវជន​ម្នាក់​​ឈ្មោះ ជាប ម៉េង​គាង អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​១០​មករា ឃុំ​បុស​ខ្នុរ ស្រុក​ចំការ​លើ ត្រូវ​បានគេ​វាយ​ឡើង​ជាំ​បបូរ​មាត់ និង​ស្នាម​រឹត​.ក​សម្លាប់​បំបិទ​មាត់ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​មួយ​កន្លែងនៅ​ខាង​កើត​​វិទ្យា​ល័យ​បុស​ខ្នុរ​ ចម្ងាយ​៤០០​ម៉ែត្រ ពី​ភូមិ​របស់​អ្នក​រង​គ្រោះ ។​ ហេតុការណ៍​នេះបាន​កើត​ឡើង​​​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ តុលា ២០១២ រហូត​ដល់​វេ​លា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ តុលា ២០១២ ទើប​ប្រទះ​ឃើញ​សព​ បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​​ចុះ​ពិនិត្យ​

បុរស​​ម្នាក់​ដេកសន្លប់​​ទាំង​ពាក់​មួក​​​ការ​ពារ​​សុវត្ថិ​ភាព​​សង្ស័យ​​ត្រូវ​ថ្នាំ​សណ្តំ​​យក​ម៉ូតូ

Posted: 10 Oct 2012 11:00 PM PDT

ជន​រងគ្រោះ​កំពុង​សម្រាក​
​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​អាយុ​ប្រហែល​​ជាង​៣០​ឆ្នាំ ត្រូវ​​បាន​គេ​ប្រទះ​ឃើញ​​ដេក​សន្លប់​​ស្តូក​ស្តឹង​​ទាំង​ពាក់​មួក​ការ​ពារ​សុវត្ថិ​ភាព​​នៅ​កណ្តាល​​វាល​ស្រែ​ខាង​​ក្រោយ​​ទីស្នាក់​​ការ​​ CMAC ស្ថិត​ក្នុង​ភូមិ​​ទឹក​​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។ ហេតុ​ការណ៍​​នេះ​ ធ្វើ​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើលឡើង​​​​កាល​ពី​វេលា​ម៉ោង​​៨ និង​៣០​​នាទី​យប់​​ថ្ងៃ​ទី​​៩ តុលា ។

ឆក់​ខ្សែ.ក​អ្នក​បោះ​បាយ​បិណ្ឌ​ផ្អើល​ឆោឡោ​ពេញ​ទីអារាម​ដេញ​ចាប់​វាយ​ស្លាប់​វេលា​ទៀប​ភ្លឺ

Posted: 10 Oct 2012 10:55 PM PDT

ជន​ជាប់​ចោទ​ឆក់​ខ្សែ.ក​ដែល​គេ​ព្រួត​គ្នា​វាយ​ស្លាប់ ​
ខេត្ត​កំពង់​ចាម​​​ ៖ ជន​សង្ស័យ​​មិន​ស្គាល់​អត្ត​សញ្ញាណ​​ម្នាក់​​​ មាន​អាយុ​ប្រហែល​​​ជាង​​៤០​ឆ្នាំ​​ សម្បុរស​​ កម្ពស់​​​ប្រហែល​​១,៧០​ម៉ែត្រ​ ស្លៀក​ខោ​​ជើង​វែង​​​ពណ៌​ខ្មៅ​ និង​ពាក់​អាវ​​រងា​ដៃ​វែង ​ពណ៌​ក្រហម​​​​ ​បានត្រូវ​​​​​ប្រជា​ពលរដ្ឋ​​​ក្មេង​ចាស់​​ប្រុស​ស្រី​​​​ព្រួត​ដេញ​វាយ​រហូត​​ដល់​ស្លាប់​​នៅក្នុង​​ទឹក​ស្រែ​​សន្ទូង​ ​បន្ទាប់​ពី​ជន​​នេះ​​​​បានឆក់​ខ្សែ.ក​​​​ពី​ស្ត្រី​​ចំណាស់​ម្នាក់​ ​កាល​ពី​វេលា​ម៉ោង​​​​​៤​ទៀប​ភ្លឺ​​​ថ្ងៃទី​១០ តុលា ​​​​នៅ​ភូមិ​ត្រពាំង​​​​ត្មាត​ ឃុំ​​ស្រម៉ ស្រុក​ជើង​ព្រៃ ​មុខ​វត្ត​​ផ្ចិត​​ ។ សកម្ម​ភាព​ឆក់​នេះ​​ កើត​​ឡើង​​ខណៈ​ស្ត្រី​ចំណាស់​​រូប​នោះ​​​ដើរ​

រន្ទះ​ស្នេហ៍​តាម​សេវា​ទូរស័ព្ទ​ដឹង​ថា​នាង​សង្សា​រ​ជិត​រៀប​ការ​យុវ​ជន​ខូច​ចិត្ត​ចង.ក​សម្លាប់​ខ្លួន

Posted: 10 Oct 2012 10:50 PM PDT

ខេត្តបន្ទាយ​មានជ័យ ៖ យុវជន​ម្នាក់​ព្រោះ​តែ​មាន​ក្តី​ស្រឡាញ់​យ៉ាង​ងប់​ងុល​លើស្ត្រី​ម្នាក់​ តែ​​​ទី​បំផុត​​​ នាង​បែរ​ជា​​​ទទួល​យក​បុរស​ម្នាក់​ជាគូគាប់​ជំនួស​និង​ត្រៀម​រៀបការ​ផងនោះ ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត ។ ​ហេតុការណ៍​ភ្ញាក់​​ផ្អើល​​ពីការ​ធ្វើ​អត្ត​ឃាត​​នេះ​ ​​បាន​កើតឡើង​នៅ​វេលាម៉ោង​៤​ទៀប​​​ភ្លឺ​ថ្ងៃទី​៧ តុលា ​នៅ​ភូមិគាប ​សង្កាត់​ទឹក​ថ្លា ​ក្រុង​សិរី​សោភ័ណ ។

លោក ជា ព្រហ្ម​ពេជ្រ អ្នក​ផ្តល់​សំណើច​9​នាទី​ទទួល​មរណ​ភាព​និង​ឃ្លាត​ពី​ទស្ស​និក​ជន​គ្មាន​ថ្ងៃ​វិល​ត្រលប់

Posted: 10 Oct 2012 10:45 PM PDT

លោក ជា ព្រហ្មពេជ្រ ជាមន្ត្រីយោធា និងជាអ្នកសម្តែងបែបបកំប្លែងបានទទួលមរណភាព​បែប​​កំប្លែង​បាន​ទទួល​មរណ​ភាព
រាជធានី​ភ្នំពេញ ៖ លោកជា ព្រហ្មពេជ្រ​ ដែល​ជាអ្នក​មាន​វោហារសាស្ត្រ​កំប្លែង​មិន​ចេះរីង​ស្ងួត​​​ប្រចាំ​នៅស្ថានីយ​ទូរទស្សន​៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩​​ក្នុង​កម្ម​វិធី​៩​នាទី​នៃ​សំណើច​​បាន​ទទួល​​មរណ​ភាព​នៅ​ក្នុង​ជ​ន្មា​យុ​៤៨​ឆ្នាំ​​តា​ម​ការអះអាង​ពីក្រុម​ក្រុមគ្រួសារ​ថា លោក​ស្លាប់​នៅក្នុង​ខណៈ​ពេល​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ តែ​​​បញ្ជូន​​ដល់​ត្រឹម​ពាក់​កណ្តាល​ផ្លូវ ​ដោយសារជំងឺ​រលាក​តម្រងនោម​ធ្ងន់​ធ្ងរ​ពេក ​ខណៈ​លោក​​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល​១​អាទិត្យ​ ហើយ​ខក​ខាន​មិន​បាន​​ចូលរួម​សម្តែង​តាម​កម្ម​វិធី​

កូន​អកតញ្ញូ​បាញ់​សម្លាប់​ឪពុ​ក​រដូវ​បុណ្យ​កាន់​បិណ្ឌ

Posted: 10 Oct 2012 10:40 PM PDT

អាវុធ​អាកា​ស្វាយ​បត់ និង​កូន​អកតញ្ញូ​ដែល​បាញ់​សម្លាប់​ឪពុក 
ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ជា​ឪពុក​បាន​​ស្លាប់​យ៉ាង​អាណោច​​អាធ័ម​ក្រោយ​ពី​រង​ការ​បាញ់​ប្រហារ​ ដោយ​កាំ​ភ្លើង​អាកា​បត់​ពី​​កូន​ប្រុស​បង្កើត​របស់​ខ្លួន​ ខណៈមាន​ជម្លោះ​ក្នុង​ពេល​ផឹក​ស៊ី​នៅ​ក្រោម​ផ្ទះ កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៩ តុលា នៅ​ក្នុង​ភូមិ​​អណ្តូង​ឫស្សី​ ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​កូន​ប្រុស​ជា​ប្រេត​រួច​ពី​ឋាន​នរក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​រូប​នោះ និង​បក្ស​ពួក​ម្នាក់​​ក៏​ត្រូវ​បាន​​ប៉ូលិស​ចាប់​​ខ្លួន​​ភ្លាម​ៗ​​ដែរ ។

យុវ​ជន​អគតិ​ចរិត​ទមិឡ​ខឹង​វត្ត​អត់​មាន​ចាក់​បាស់​រាំ​ក្តៅ​ក្រហាយ​វាយ​បំបាក់​ក​ព្រះ

Posted: 10 Oct 2012 10:35 PM PDT

ជនអគិត
ខេត្ត​ពោ​ធិ៍​សាត់​ ៖​ ​​​ជន​​​​ឥ​ត​សាសនា​​​​​ដ៏​​គម្រក់​ម្នាក់​​​​​ខណៈ​ពេល​​​​​ស្រវឹង​​​​ស្រា​ដើ​​រ​ចូល​​វត្ត​​​ក្នុង​គោល​បំណង​​​​​ទៅ​រាំ​​ធុង​បាស់​​ និង​មើល​​​​កុន​​​តែ​​ពេល​​​ទៅ​ដល់​​​​អត់​ឃើញ​​​មាន​អី​ក៏​​​​ក្តៅ​​​​ចិត្ត​​​ទាញ​​ដំបង​​​​វាយ​បំបាក់​​​​​​ព្រះ​​​សូរង​​(ក)​​ព្រះ​​ពុទ្ធ​រូប​​ និង​ផ្កា​ឈូក​​​​​ស៊ី​ម៉ង់ត៍​តាម​​របង​​ ។​ ​ដោយ​សារ​​ភាព​​​អគតិ​​​របស់​ជន​នោះ​ ស្អែក​​ឡើង​​​​ព្រះ​ចៅ​​​​អធិការ​​​វត្ត​​​ប្តឹង​​​​ប៉ូលិស​​​​​ឱ្យ​ឃាត់​ខ្លួន​​​​តែ​ម្តង​​ ។ ករណី​នេះ​​​​​កើត​ឡើង​​​​កាល​ពី​​​​ថ្ងៃទី​​​៧ តុលា ​វេលា​ម៉ោង​​​​៨​យប់​​​​​នៅវត្ត​ចាន់​​​​សេរី​​​​ ស្ថិត​ក្នុង​​​​​​ភូមិ​​អង្គ្រង​​ ឃុំ​សំរោង​​​ ស្រុក​ភ្នំ​ក្រវាញ​​ ។

បាក់​សំណ​ង់​ច្រាំង​ទន្លេ​មេ​គង្គ​ធ្វើ​ឱ្យ​អ្នក​ក្រុង​កំពង់​ចាម​ភ័យ​ខ្លាច

Posted: 10 Oct 2012 10:30 PM PDT

ំណង់​ច្រាំង​ទន្លេ​ដែល​ស្ថាបនា​គ្មាន​គុណ​ភាព បាន​បាក់រ​លំ​ចូល​ទឹក 
ខេត្តកំពង់ចាម ៖ ​​របាំង​បេតុង​​​ការពារ​​ទឹក​ជំនន់​​ចំនួនពី​រកន្លែង ​មួយ​ ស្ថិត​​នៅភូមិ​​ចុង​ថ្នល់​​ទី១ ​សង្កាត់​បឹង​កុក​ ​កំពុង​​ប្រេះ​​បាក់ស្ទើរ​​តែ​ដល់​​កាំ​ជណ្ដើរ​​ផ្ទះ​​​របស់​ប្រជា​ពល​ ​រដ្ឋ​​​ និង​​​មួយ​ទៀត​​នៅ​​ភូមិ​​​១១ សង្កាត់​​កំពង់​ចាម ក្រុងកំពង់ចាម ​​ក៏​​បាក់​ទាំង​ផ្ទាំង​​ៗ ​អស់​រាប់​​ រយ​ម៉ែត្រ​​ចូល​ក្នុងទឹក​​ទន្លេ​មេគង្គ​​ដែរ​ ។ ​ ​​​ប្រជា​ពលរដ្ឋ​​នៅ​ភូមិ​​ចុងថ្នល់ទី១​និយាយ​​​ថា​ ច្រាំង​ទន្លេ​​ចាប់ពី​ចំណុច​​ថ្មគោល​​រហូត​​មក​ដល់​ភូមិ​​​ចុង​ថ្នល់ទី​១​​ ​អាជ្ញាធរ​​​​ធ្លាប់​ដឹក​ថ្ម​​ចាក់​បំពេញ​​ ដើ​ម្បី​​ការពារ​ច្រាំង​​​​កុំ​​ឱ្យ​បាក់​​

សភា​​បោះ​​ឆ្នោត​​រើស​ គ​.​ជ​.​ប រ​ដ្ឋា​​ភិបាល​​បញ្ជូន​​ឈ្មោះ​ឥស្សរ​ជន​​៩​​នាក់​ជា​​គ​ណៈ​ក​ម្មា​ធិ​​ការ​​ជាតិ​​រៀប​ចំ​​កា​រ​បោះ​ឆ្នោត

Posted: 10 Oct 2012 10:20 PM PDT

លោក អ៊ឹម សួស្តី ជាប្រធាន គ.ជ.ប
រាជ​ធានី​ភ្នំ​ពេញ​​​​​​​​ ៖​ ​​សម្តេច​​​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​​​បាន​ចុះ​​ហត្ថ​​លេខា​​​កាល​ពី​ថ្ងៃ​​ទី​​​៧ កញ្ញា ​ឆ្នាំ​​​២០១២ ​លើ​សេច​ក្តី​​ថ្លែង​​​ហេតុ​​មួយ​​ច្បាប់​ជូន​​រដ្ឋ​​សភា​ស្តី​ពី​​សមា​ស​ភាព​​គណៈ​​កម្មា​ធិការ​​ជាតិ​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ចំនួន​​៩រូប​ សម្រាប់​អាណត្តិ​​ថ្មី​​របស់​ គ.ជ​.ប ​ដែល​នឹង​​ត្រូវ​រដ្ឋ​សភា​​​​​​លើក​យក​​ទៅ​​​ពិភាក្សា​​ និង​អនុម័ត​​នៅ​វេលា​​ម៉ោង​​​៨​ព្រឹក​ថ្ងៃ​ទី​​​​​១១ ​តុលា ឆ្នាំ​​​២០១២ ​ក្នុង​សម័យ​​ប្រជុំ​វិ​សាមញ្ញ​​របស់​ខ្លួន​ ក្រោម​អធិប​តី​​ភាព​សម្តេច​​​អគ្គ​​មហា​ពញា​​ចក្រី​ ហេង សំរិន ​​ប្រធាន​រដ្ឋ​សភា ​។​

ប៉ូលិស​​​ស្លៀក​​ពាក់​​​ស៊ី​​វិល​​​​មួយ​​ក្រុម​​​ទៅ​​ចាប់​​មនុស្ស​​​​​វាយ​​ខ្នោះ​​​​អត់​​មាន​​ដីកា​​​​អ្នក​​ផ្សារ​​​ភ្ញាក់​​ផ្អើល​​​ស្រែក​​​ថា​​​​ចោរៗ​ លែង​​វិញ​​​ទាំង​​ដៃ​​​ជាប់​​ខ្នោះ

Posted: 10 Oct 2012 10:10 PM PDT

បុរស​រូប​នេះ​ត្រូវ​គេ​ប៉ុន​ប៉ង​ចាប់​ខ្លួន​ដាក់​ខ្នោះ​បាន​ដៃ​ម្ខាង 
​​រាជ​ធានី​ភ្នំ​ពេញ​​​​​​​​ ៖​ ​​​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​មួយ​ក្រុម​​​​ស្លៀក​ពាក់​​ស៊ី​វិល​​​​​ប្រមាណ​​​៤​ទៅ​​​៥នាក់​​បាន​​នាំ​​គ្នា​ចាប់វាយ​ខ្នោះ​​បុរស​ម្នាក់​ ដោយ​ពុំ​មាន​ដីកា​​ចាប់​​ខ្លួន​ ហើយ​​ត្រូវ​បាន​​​បង​ប្អូន​ ​​​រួម​ទាំងអ្នក​ផ្សារ​​​​បាន​នាំ​​គ្នា​ស្រែក​​​​ចោរៗ​ ​និង​បាន​​ប្រវាយ​ប្រតប់​​ដណ្តើម​​​​យក​​មនុស្ស​​បាន​ត្រឡប់​​​វិញ ​​ទាំង​​ដៃម្ខាង​​ជាប់​ខ្នោះ ។​ ​​ហេតុ​ការណ៍​​នេះ​បាន​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​​ក្នុង​​តំបន់​​​ផ្សារ​ទួល​សង្កែ ​កាល​ពី​​វេលា​​ម៉ោង​​១​​រសៀល​​ថ្ងៃ​ទី​​១០ តុលា ​​​ឆ្នាំ​​២០១២ ​នៅ​ខាង​ជើ​ង​ផ្សារ​ តាម​ផ្លូវ​លេខ​​

សម្តេច​​តេជោ ៖ យើង​​កំពុង​​ធ្វើ​សង្គ្រាម​​ប្រឆាំង​​នឹង​​ភាព​​ក្រីក្រ​ ដើម្បី​​អភិ​វឌ្ឍន៍​​ប្រទេស​​ឱ្យ​​រីក​​ចម្រើន​

Posted: 10 Oct 2012 10:00 PM PDT

សម្ដេច​​តេ​ជោ​​បាន​​ទទួល​​ការ​​ស្វាគមន៍​​ពី​​ប្រជា​ពល​រដ្ឋ
ខេត្ត​កំពត ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេស​ថា ឥឡូវ​​អត់​មាន​សង្គ្រាម​ទៀត​ទេ ប៉ុន្តែ​សង្គ្រាម​​ដែល​យើង​ត្រូវ​ធ្វើ​បន្ត​ទៅ​ទៀត​ គឺ​សង្គ្រាម​ប្រឆាំង​​នឹង​​ភាព​ក្រី​ក្រ​ ដើម្បី​អភិវឌ្ឍន៍​នូវ​ជីវភាព​រស់​នៅ​​របស់​ប្រជា​ពល​រដ្ឋ​​ឱ្យ​មាន​ការ​រីក​ចម្រើន ។ សម្តេច​​តេជោ នាយក​រដ្ឋ​​មន្ត្រី​​ ហ៊ុន សែន មាន​ប្រសាសន៍​​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១២ ក្នុង​​ឱ​កាស​អញ្ជើញ​​ជា​អធិ​បតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​​ប្រគល់​

សម្តេចតេជោ ហ៊ុន សែន ​អញ្ជើញ​​ជា​អធិបតី​ក្នុងពិធី​ប្រគល់សញ្ញាបត្រ​​​ដល់និស្សិត​​នៅកោះពេជ្រ

Posted: 10 Oct 2012 08:53 PM PDT

រាជ​ធានី​ភ្នំពេញ ៖ សម្តេចតេ​ជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃ​ទី១១ តុលា ២០១២នេះ បាន​អញ្ជើញជា​អធិបតី​ភាពក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់និស្សិតថ្នាក់​បរិញ្ញាបត្រជាន់​ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​ជាង៤០០០​នាក់ នៃសាកល​វិទ្យាល័យន័រ​តុន នៅមជ្ឈ​

ភាគី​ថៃ​រឹត​បន្តឹង​​ការ​ត្រួត​ពិនិត្យ​ច្រក​ព្រំ​ដែន​កកស្ទះ​ពល​រដ្ឋ​ខ្មែរ

Posted: 10 Oct 2012 08:45 PM PDT

ភាគី​ថៃ​រឹត​បន្តឹង​​ការ​ត្រួត​ពិនិត្យ​ច្រក​ព្រំ​ដែន​កកស្ទះ​ពល​រដ្ឋ​ខ្មែរ
ក្រុង​ប៉ោយ​ប៉ែត ៖ នៅ​ល្ងាច​ថ្ងៃទី​៩ តុលា ដោយ​សារ​ភាគីថៃ​រឹត​បន្តឹង​​ការ​ត្រួត​ពិនិត្យ​ការ​ឆ្លង​ទៅ​មក​ប្រទេស​របស់​គេ ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ត្រូវ​ចេញ​ពី​ផ្សារ​លុង​ក្លឿមក​កាន់​ក្រុង​ប៉ោយ​ប៉ែត​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ មាន​ការ​កក​ស្ទះ​ជិត​២​ម៉ោង គឺ​តាំង​ពី​មុន​ម៉ោង​៥​ល្ងាចរហូត​ដល់​ម៉ោង​ជិត​៧​យប់​ទើប​ធូរ​ស្បើយ​វិញ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!