Koh Santipheap Daily

Koh Santipheap Daily


ប្រធានាធិបតី​​​​ស៊ូដង់​​បញ្ជា​ឱ្យ​បើក​ព្រំដែន​​ជាមួយ​​ស៊ូដង់​​ខាង​ត្បូង​

Posted: 08 Oct 2012 12:37 AM PDT

ប្រធានាធិបតី​​​ស៊ូដង់​​​ទាំង​២​​ពេល​ជួប​គ្នា​​​​នៅក្រុង​​អាឌីស​​អាបេបា
ប្រធានាធិប​តី​​​ស៊ូដង់​​លោក​អូម៉ា អែល​ បេ​សៀរ​​​កាល​ពី​ថ្ងៃទី​​៧ តុលា​ បាន​ចេញបញ្ជា​​ឱ្យ​បើក​ឡើង​វិញ​​​នូវ​ចំណុច​ឆ្លង​កាត់​ទាំង​ឡាយ​​ជាមួយ​ស៊ូដង់​​​​​ខាង​ត្បូង​​​ ។ បទ​បញ្ជា​នេះ​ធ្វើឡើង​​​ក្រោយ​ការ​ចុះ​ហត្ថលេខា​​​លើ​កិច្ច​ព្រម​ព្រៀង​​​នានា​រវាង​​ស៊ូដង់​​ទាំង​​២មក​ ។​វិទ្យុ​​ផ្លូវការ​​​គូស​បញ្ជាក់​ថា​លោក​​អូម៉ា​អែល​​បេសៀរ​ បញ្ជា​ឱ្យ​បើក​ឡើង​​វិញ​រាល់​របាំង​​ទាំង​​ផ្លូវ​ថ្នល់​ និង​ផ្លូវ​​ទឹក​​​​ទាំង​អស់​​​នៅតាម​ព្រំដែន​ ។ វិទ្យុ​​

រថភ្លើង​​​បុក​រថយន្ត​​តែមិនមាន​​​មនុស្ស​​រង​របួស ​​​​ចាត់​ជា​សំណាង​មួយ​ក្នុង​មួយ​លាន​គ្រោះថ្នាក់​

Posted: 08 Oct 2012 12:35 AM PDT

រថភ្លើង​​​បុក​រថយន្ត​​តែមិនមាន​​​មនុស្ស​​រង​របួស ​​​​ចាត់​ជា​សំណាង​មួយ​ក្នុង​មួយ​លាន​គ្រោះថ្នាក់​
មន្ត្រី​ជួយ​សង្គ្រោះ​​​ និង​អ្នក​ឃើញ​ហេតុ​ការណ៍​​​មាន​ភាព​ចម្លែក​​ក្នុង​ចិត្ត​ នៅពេល​គាស់​​យក​ក្មេង​ប្រុស​​​​​ម្នាក់​ អាយុ​​៤ឆ្នាំ​​ចេញ​ពី​ក្នុង​រថយន្ត​​ធុន​តូច​​​​មួយ​​គ្រឿង​​​​បាន​ដោយ​មាន​សុវត្ថិ​ភាព​​​​គ្មាន​របួស​​​​ស្នាម​​​ បន្ទាប់​​ពី​ជួប​គ្រោះ​ថ្នាក់​​មួយ​ដោយ​សារ​សត្វ​​ប្រើស​​មួយ​ក្បាល​រត់​​​​បុក​រថយន្ត​​​បណ្តាល​ឱ្យ​​ខ្ទាត​ចូល​​​​​​​​ផ្លូវ​ដែក​ក៏​​ត្រូវ​រថ​ភ្លើង​​​​មួយ​ខ្សែ​ដែល​មាន​ល្បឿន​​លឿន​បុក​ពេញ​ទំហឹង​​ហើយ​កៀប​​ក្មេង​ប្រុស​​ និង

មន្ត្រី​សាខា​​កាំ​កុងត្រូល​ផែស្ងួត​ចុង​ទី​​ភ្នំពេញ ចុះ​ធ្វើ​តេស្ត​ជា​បឋម​លើ​ផលិផល​ម្ហូប​អាហារ

Posted: 08 Oct 2012 12:30 AM PDT

មន្ត្រី​សាខា​​កាំ​កុងត្រូល​ផែស្ងួត​ចុង​ទី​​ភ្នំពេញ ចុះ​ធ្វើ​តេស្ត​ជា​បឋម​លើ​ផលិផល​ម្ហូប​អាហារ
រាជ​ធានីភ្នំពេញ ៖ លោក​​ លឹម​ វុឌ្ឍី​ អនុ​​ប្រធាន​សាខា​កាំ​កុង​ត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ ​និង​សហការី​​ ដោយ​​សហ​ការ​ជា​មួយ​មន្ទីរ​ពាណិជ្ជ​កម្ម​​​​រាជធានី បាន​ស្រាវ​ជ្រាវ​ ​និង​ធ្វើតេស្ត​បឋម​​លើ​​ផលិត​ផល​ម្ហូប​អាហារ​​នៅ​ផ្សារ​បឹង​កេង​កង​ និង​ផ្សារ​ទំនើប​វៀតណាម​ ​កាលពី​ព្រឹក​ថ្ងៃទី៥​ តុលា​ ។

លោកអូបាម៉ា​​នៅតែ​នាំ​មុខ​ក្នុងការស្ទាបស្ទង់​មតិ​

Posted: 08 Oct 2012 12:30 AM PDT

លោក​អូបាម៉ា​​កំពុង​ឡើង​ជណ្តើរ​
ក្រោយការ​ដេញ​ដោលគ្នា​តាមទូរទស្សន៍​លើក​ដំបូង​​ជាមួយ​​គូ​ប្រជែង​នៃគណ​បក្ស​សាធារណ​រដ្ឋ​ លោក​មីត ​រ៉ូមនី ​ប្រធានាធិបតី​ចប់​អាណត្តិ​អាមេរិក​លោក​បារ៉ាក​់អូបាម៉ា​​ ក៏ពិតមែន​​តែ​បាត់​បង់​ការនាំមុខ​១​ផ្នែក​លើ​លោក​រ៉ូម​នី ​ក្នុង​​ការស្ទាប​ស្ទង់​​មតិ​ ក៏​ប៉ុន្តែ​​​នៅតែ​នាំ​មុខ​ដដែល ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៨ តុលា ២០១២

Posted: 08 Oct 2012 12:17 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៨ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

បន្លំ​ធ្វើ​ជា​មន្ត្រី​​​រដ្ឋា​​ករទឹក​ពិនិត្យ​កុង​ទ័រ​ទឹក​ភ្ជង់​ប្លន់​​ម្ចាស់​ផ្ទះ​យក​​​គ្រឿង​​​អលង្ការ​​អស់​ជា​ច្រើន​

Posted: 08 Oct 2012 12:16 AM PDT

ផ្ទះ​កើតហេតុ​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ មាន​ករណី​​ប្លន់​​ផ្ទះ​មន្ត្រី​​នៃ​មន្ទីរ​​សុខា​ភិបាល​​​ខេត្ត​​ម្នាក់​​ កាល​ពី​វេលា​ម៉ោង​​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ តុលា ស្ថិត​​នៅ​ទល់​​មុខ​អគ្គិ សនី​​ខេត្ត​ភូមិ​​សូទី ​សង្កាត់​កំពង់​ស្វាយ ក្រុង​សេរី​សោភ័ណ ​ហើយ​ក្រុម​ចោរ​​យក​បាន​គ្រឿងអលង្ការ​​ជា​មាស និង​ប្លាទីន​​បាន​ជា​ច្រើន​​តម្លឹង ។

តារា​សម្ដែង​​​3​ដួង​បង្ហាញ​​​ផលិតផល​​សិប្បកម្ម​​ខ្មែរ​ធ្វើ​ដោយ​ដៃ

Posted: 08 Oct 2012 12:15 AM PDT

តារា​សម្ដែង​​​3​ដួង​បង្ហាញ​​​ផលិតផល​​សិប្បកម្ម​​ខ្មែរ​ធ្វើ​ដោយ​ដៃ
​រាជធានី​ភ្នំពេញ ៖ ​នៅទី​ស្នាក់​ការ​ក្រុម​ហ៊ុន​សិប្បកម្ម​​អង្គរ​ដែល​មាន​ទី​តាំង​​នៅ​ទល់មុខ​ ​ក្រសួងប្រៃសណីយ៍ ​និង​​ទូរគមនាគម៍​ ​កាលពី​ថ្ងៃទី​​៥ តុលា ​មាន​រៀប​ចំ​ពិធី​​បង្ហាញ​​សិប្បកម្ម​​ខ្មែរ​​ធ្វើ​ដោយ​ដៃ​​​មាន​ដូច​​​ជាចម្លាក់​​រូប​ព្រះ​​បដិ​មា​ធ្វើអំពី​ឈើ​​ និងថ្ម ​ចាន​ធ្វើអំពី​​ឈើ ​ទូប្រអប់​ធ្វើ​អំពី​ឈើ​ ​សាឡុង​ធ្វើអំពី​ឈើ ​ស្រោមខ្នើយ​​ និង​ក្រ​មា​​​​​​ពានា​ធ្វើ​​អំពី​សូត្រខ្មែរ​ ព្រម​ទាំង​​​សម្ភារ​ជាច្រើន​ទៀត​​ដែល​​

អភិ​បាល​​រង​ខេត្ត និង​ប្រធាន​​មន្ទីរ​​កសិកម្ម​ចុះ​ចាក់​​​វ៉ាក់​សាំង​​ដល់​មាន់ ទា នៅ​​ស្រុក​ចំនួន​3

Posted: 08 Oct 2012 12:00 AM PDT

អភិ​បាល​​រង​ខេត្ត និង​ប្រធាន​​មន្ទីរ​​កសិកម្ម​ចុះ​ចាក់​​​វ៉ាក់​សាំង​​ដល់​មាន់ ទា នៅ​​ស្រុក​ចំនួន​3
ខេត្ត​ក្រចេះ ៖ លោកខណ្ឌ ចំណាន អភិ​បាល​រង​​ខេត្ត​ និង​​លោក​គុយ ហួត ប្រធាន​​មន្ទីរ​​​កសិកម្ម​​ ​រុក្ខា​ប្រមាញ់ និង​នេសាទ​ ព្រម​ទាំង​​មន្ត្រី​ជំនាញ​​​ជា​ច្រើន​រូប​ទៀត ​បាន​ធ្វើ​​យុទ្ធ​នា​ការ​​ចាក់​វ៉ាក់​សាំង​​​ការ​ពារ​ជំងឺ​​​ឆ្លង​ដល់​​មាន់ ទា របស់​ប្រជា​កសិករតាម​បណ្តា​​​ភូមិ​​គោល​ដៅ​របស់​គម្រោង​​រ៉ូលីប​​នៅ​​ស្រុក​​​ចំនួន​​៣​ក្នុង​ខេត្ត ។ មន្ត្រី​មន្ទីរ​​កសិកម្ម​ខេត្ត​​​ ​​ឱ្យ​ដឹង​​ថា យុទ្ធ​​នា​ការ​​​​នេះ​​ធ្វើ​ឡើង​រយៈ​​ពេល​​៣​ថ្ងៃ​ជាប់​ៗ​​

អាល្លឺម៉ង់​​ផ្តល់​ទឹក​ប្រាក់​​បន្ថែម​ទៀត​សម្រាប់​ក្រវាត់​ក្រុង​បៃតង និង​សាលា​ក្តី​ខ្មែរ​ក្រហម​

Posted: 08 Oct 2012 12:00 AM PDT

ពិធី​ជំនួប​ពិភាក្សា​ការ​ងារ​
រាជធានីភ្នំពេញ ៖ ​លោក​ឯក ថា អ្នក​នាំ​​ពាក្យ​ព័ត៌​មាន​​ប្រតិ​កម្ម​រហ័សនៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​បាន​ប្រាប់​​ឱ្យ​ដឹង​​ក្រោយ​ជំនួប​ពិភាក្សា​​ការ​ងារ​​នា​ព្រឹក​ថ្ងៃ​ទី​៨ ​តុលា ២០១២ ​នៅទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ជា​មួយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​​ទីស្តីការគណៈ​​រដ្ឋ​មន្ត្រី​ថា លោក Hans Jurgen Beerfettz រដ្ឋ​​លេខាធិការ​​នៃ​ក្រសួង​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ចអភិវឌ្ឍន៍​​របស់​សហ​ព័ន្ធ​អាល្លឺម៉ង់ បាន​មាន​ប្រសាសន៍​​ជំរាប​លោក​

ពិធី​ប្រកាស​​​ក្រុម​ហ៊ុន​​​តំណាង​​ចែកចាយ​​របស់​ Nikon

Posted: 07 Oct 2012 11:45 PM PDT

ពិធី​ប្រកាស​​​ក្រុម​ហ៊ុន​​​តំណាង​​ចែកចាយ​​របស់​ Nikon
​រាជ​ធានី​ភ្នំពេញ ៖ នៅ​ទី​ស្នាក់​​ការ​​ក្រុម​ហ៊ុន HGB Trading ដែល​​មាន​ទី​តាំង​​ស្ថិត​នៅ​តាម​​បណ្តោយមហា​​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​​​មុខខ្លោង​​ទ្វារ​​វត្ត​​នាគ​វ័ន​ កាល​ពី​​ថ្ងៃ​ទី​​២៨ កញ្ញា មាន​​រៀប​​ចំ​ពិធី​​​ប្រកាស​ថា ក្រុម​​ហ៊ុន​នេះ​​ជា​តំណាង​​ចែក​ចាយ​ផលិត​ផល​​ម៉ាស៊ីន​​ថត​ម៉ាក Nikon នៅ​ក្នុង​​​ប្រទេស​​កម្ពុជា​ ​​ក្រោម​អធិ​បតី​ភាព​​លោក​​ចម ប្រសិទ្ធ ទេស​​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម​​​។

បញ្ចប់​ការ​សាក​សួរ​ឧត្តម​សេនីយ៍​​ទោ និង​​វរសេនីយ៍​​ទោ​ហើយ​ ​អ្នក​ទាំង​២​ប្រកែកគ្នា​​រឿង​ម្នាក់​ជាប់ឃុំ​ ម្នាក់​ស្ថិត​នៅ​ក្រៅ​ឃុំ​

Posted: 07 Oct 2012 11:43 PM PDT

ជនសង្ស័យ​ដែល​ចេញ​ពី​តុលា​ការ​
រាជធានីភ្នំពេញ ៖ ​ចៅ​ក្រម​ស៊ើប​​សួរ គឹម រ័ត្ន​ណារិន បាន​បញ្ចប់​​ការ​សាក​សួរ​ទៅលើ​លោក​ឧត្តម​សេនីយ៍​​ទោ​យោធា ​ហាក់ ម៉ៅ ​មេ​បញ្ជា​ការ​​រង​កង​​ពល​តូច​ ង៧០ និង​​វរ​សេនីយ៍​​ទោ កែវ ​តុង ជាអង្គ​រក្ស​​ដែល​​វាយ​ប្រហារ​​មន្ត្រី​ប៉ូលិស-​តុលា​ការ (ក្របួច​.ក​អាវ​គំរាម​កំហែង) ​ខណៈ​ចុះ​អនុ​វត្ត​ច្បាប់​​ឆែក​ឆេរ​ផ្ទះ​សង្ស័យ​​ករណី​គ្រឿងញៀន​​នោះ​ហើយ​ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​​ព្រឹក​​ថ្ងៃទី​៨ តុលា ២០១២​ បន្ទាប់​ពី​បើក​ភ្នែក​ឡើង​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៨ តុលា

កាមរី​​គូទ​ស្វិត​​បួង​ចង្កូត​​​មិនទាន់​ជ្រុល​​​បុក​ដើម​អាកា​ស្យា​ក្រឡាប់​ស្លាប់​​ម្នាក់​

Posted: 07 Oct 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​មណ្ឌល​គិរី​ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​​ភ្លាម​ៗ​​​​​ ឯ​បុរស​​​​​២នាក់​ទៀត​​​​ជា​មន្ត្រី​​អាវុធ​ហត្ថ​ប្រចាំ​នៅ​តំបន់​អភិរក្ស​អូររាំង​បាន​រង​​​របួស​​​​ធ្ងន់​ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​រថយន្ត​​​​ធ្លាក់​ផ្លូវ​ក្រឡាប់​​​​ទៅ​បោក​ផ្ទប់​​ដើម​អាកាស្យា​​​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​៦​ ចំណុច​​​​ផ្លូវ​បត់​​​​កែង​ ជិត​អធិការ​ដ្ឋាន​​នគរ​បាល​ស្រុក​​អូររាំង​ កាល​ពី​វេលា​ម៉ោង​​​​៥​ល្ងាច​​​ ស្ថិត​​​នៅភូមិ​​​​​​ពូហ្សាម​ ឃុំ​សែន​​មនោ​រម្យ​ ស្រុក​

បោះ​ឆ្នោត​ប្រធានា​ធិបតី​វេណេស៊ុយ​អេឡា

Posted: 07 Oct 2012 11:14 PM PDT

ទិដ្ឋ​ភាព​​ពេល​ឃោស​នា​បោះ​ឆ្នោត
ពលរដ្ឋ​វេណេ​ស៊ុយ​អេឡាជិត​១៩លាន​នាក់​​​បាន​ទៅ​បោះ​ឆ្នោត​នាថ្ងៃទី​៧ តុលា​ ដើម្បី​ជ្រើ​ស​រើស​ រវាង​​ប្រធានាធិបតី​ចប់​អាណត្តិ​ លោក ហ៊ូ​ហ្គោឆា​វែស​ដែល​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០ មក​ និង​​បេក្ខ​ជន​​ប្រឆាំង​វ័យ​ក្មេង​​​មួយ​រូប ​ជា​អតីត​​អភិ​បាល​រដ្ឋ​មួយ​លោក ហេនរិក កាព្រឺ ឡែស​ រ៉ា​ដុន​ស្គី​ ។​មួយ​សប្តាហ៍​​មុន​ការ​បោះ​ឆ្នោត​នោះ​​ ​ការ​ស្ទាប​ស្ទង់​មតិ​ភាគច្រើន​​​​ផ្តល់​ឱ្យ​ប្រធានា​ធិប​តី​ចប់​

ទួរីស​​ជាប់​ហ្វ្រាំង​​​អូស​ទៅ​បុក​​​កូរ៉ូឡា​​របួស​ធ្ងន់​​ស្រាល​5​នាក់​

Posted: 07 Oct 2012 11:00 PM PDT

ទិដ្ឋ​ភាពក្រោយ​ពេល​កើតហេតុ
ខេត្ត​កំពង់​ឆ្នាំង​ ​៖ មនុស្ស​​​៥នាក់​​​បាន​រង​របួស​​​ធ្ងន់​​និង​ស្រាល​​ក្នុង​នោះ​កុមារ​​​ម្នាក់​​ផង​បាន​​រង​របួស​បាក់​ជើង​​​​​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយ​កើត​ឡើង​​កាល​​ពី​វេលា​ម៉ោង​​​​​​១និង​២០​នាទី​​រសៀល​ថ្ងៃទី​៥ ​តុលា តាម​បណ្តោយ​​​ផ្លូវ​ជាតិលេខ​​៥ ចំណុច​​​​លើ​ស្ពាន​ទី​១​ ស្ថិត​ក្នុង​​ភូមិ​​​ពោធិ៍​ឫទ្ធី​​ក្រៃ​ ឃុំ​ស្វាយ​ ស្រុក​​សាមគ្គី​មាន​ជ័យ ។

ជន​ស្ទាវ​ប្លន់​ព្រហ្ម​ចារី​ក្មេង​ស្រី​បង្អក​នាង​ឱ្យ​ផឹក​ស្រា​ស្រវឹង​រួច​ចាប់​រំលោ​ភ​នៅ​ផ្ទះ​សំណាក់

Posted: 07 Oct 2012 10:55 PM PDT

យុវជន​ស្ទាវ​ជាប់​ចោទ​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​នៅ​ថ្ងៃ​ទី​​៤ តុលា កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ បាន​​ឃាត់​ខ្លួន​​យុវ​ជន​​​ម្នាក់​អាយុ​១៨​​​ឆ្នាំ ដែល​ត្រូវ​​បាន​​ក្មេង​ស្រី​​ម្នាក់​អាយុ​១៤​ឆ្នាំ ចោទ​​ប្រកាន់​​ពី​បទ​​បង្ខំ​​នាង​​ឱ្យ​ផឹក​ស្រា​ស្រវឹង​​ ហើយ​ចាប់​​រំ​លោភ​​​នៅ​​​ផ្ទះ​សំណាក់ ។ លោក​វរ​សេនីយ៍​ត្រី ព្រហ្ម ថេង នាយកា​រិ​យា​ល័យ​ស្រាវ​ជ្រាវ​​​ប្រឆាំង​​​ការ​ជួញ​​ដូរ​​មនុស្ស និង​ការ​ពារ​​អនីតិ​ជន​​នៃ​ទី​បញ្ជា​ការ​​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត ​​ឱ្យ​ដឹង

ឈ្មួញ​ឈើ​គ្រញូង​បន្លំ​ភ្នែក​បណ្តែត​ក្បូន​បង្កប់​ឈើ​ប្រណីត​តាម​ដង​ទន្លេ​សេកុង​ពេល​យប់

Posted: 07 Oct 2012 10:50 PM PDT

ក្បូន​បង្កប់​ឈើ​ប្រណីត​ដែល​ត្រូវ​មន្រ្តី​ជំនាញ និង​យោធា​សឹក​រង​ក្រុង​ចាប់​បាន​ក្នុង​ទន្លេ​សេកុង 
ខេត្ត​ស្ទឹង​ត្រែង​​​​​ ៖ ​ឈើ​ប្រណីត​​ជា​ច្រើន​​ម៉ែត្រ​គូប ​ដែល​ក្រុម​ឈ្មួញ​​​​បាន​ប្រើ​រូប​ភាព​​ធ្វើជា​​​ក្បូន​​ពី​លើ ​រួច​ដាក់​​​ឈើ​​​ត្រូវ​​​ប៉ាន់​​ពី​ក្រោម​បន្លំ​​ភ្នែក​នោះ ​ត្រូវ​​​​មន្ត្រី​ជំនាញ​​សហ​ការ​ជាមួយ​យោ​ធា​​​សឹក​រង​​​​ក្រុង​ស្ទឹង​​ត្រែង​ ​​ស្ទាប់​ចាប់​​បាន​ចំនួន​៣​ក្បូន​ ។​ ​​ការ​ចាប់​​រឹប​អូស​​ឈើ​​ប្រណីត​​នេះ​​​បាន​ធ្វើ​​​ឡើង​​កាល​ពី​​​យប់​ថ្ងៃ​ទី​​​៤ តុលា ​នៅ​​​​ភូមិ​​ហា​ខូ​បាន សង្កាត់​​សាម​គ្គី ​ក្រុង​ស្ទឹង​ត្រែង ​​បន្ទាប់​ពី​​សមត្ថ​កិច្ច​​មាន​​ការ​

នាំ​ខ្លួន​ផ្កាយ​2 ហាក់ ម៉ៅ និង​អង្គ​រក្ស​ចូល​សាលា​ដំបូង

Posted: 07 Oct 2012 10:40 PM PDT

វរ​សេនីយ៍​ទោ កែវ តុង (ពាក់​ម៉ាស់) ពេល​​បញ្ជូន​​​ចេញ​ពី​សាលា​ដំបូង 
រាជធានី​ភ្នំពេញ​ ៖ នៅ​វេលា​​ល្ងាច​​​ថ្ងៃ​​៧ តុលា​​​ ​ឧត្តម​​សេនីយ៍​​​ទោ​ហាក់ ម៉ៅ​ បញ្ជា​ការ​​​​រង​​ ង៧០​ និង​វរសេនីយ៍​ទោ​​​​កែវ​ តុ​ង​ ជា​អង្គ​​រក្ស​​​ត្រូវ​បាន​​​តុលាការ​​​​សាក​សួរ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ។ មន្ត្រី​យោធា​​​ទាំង​​២រូបត្រូវ​បាន​​​​ឃាត់​ខ្លួន​​នៅ​វេលា​ម៉ោង​​​​១០ និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​៧ តុលា ​​​ដោយ​ការិយាល័យ​​ស្រាវ​ជ្រាវ​​​​​បទ​ល្មើស​​​​ព្រហ្ម​ទណ្ឌ​​​​នៃ​ទី​បញ្ជា

​​​ដំណឹង​ជ្រើស​រើស​អ្នក​យក​ព័ត៌​មាន​​ និង​អ្នក​កែ​សម្រួល​អត្ថ​បទ​

Posted: 07 Oct 2012 10:37 PM PDT

សារព័ត៌​កោះ​សន្តិ​ភាព​ត្រូវ​​ការ​ជ្រើស​រើស​សហ​ការី​យក​ព័ត៌​មាន​ប្រចាំខេត្ត ៖ -ក្រុង​​ព្រះ​សីហនុ, កំពង់​ស្ពឺ, កំពត, កែប, សៀមរាប, ​ព្រះ​វិហារ, ឧត្តរ​មាន​ជ័យ, ពោធិ៍​សាត់ និង​បាត់​ដំបង ។ លក្ខ​ខណ្ឌ​​ជ្រើសរើស ៖

កម្ពស់​ទឹក​ទន្លេ​បាន​ហក់​ឡើង​តែ​ឆ្ងាយ​ពី​កម្ពស់​ប្រកាស​អាសន្ន​ព្យុះ​ទី20​កំពុង​បង្ក​ជា​ភ្លៀង

Posted: 07 Oct 2012 10:30 PM PDT

រាជធានី​ភ្នំពេញ​ ៖ កម្ពស់​ទឹក​​ទន្លេ​​​តាម​ស្ថានីយ​​ជល​សាស្ត្រ​​​នៅ​ថ្ងៃ​​​៧ តុលា ​បានបង្ហាញ​​​ថា​​​ កម្ពស់​​​ទឹក​​​ទន្លេ​​​មេគង្គ​​​​ ទន្លេ​បាសាក់​ និង​ទន្លេ​សាប​ ហក់​ឡើង​​ជា​បន្ត​បន្ទាប់​​​​​ ។ ចំណែក​​​​​​កម្ពស់​ទឹក​​​​​បឹង​ទន្លេសាប​​​​ស្ថានីយ​​​​ក្រគរ​​​​​កំពង់​លួង​​​មាន​កម្ពស់​​​​៧,៤៤​ម៉ែត្រ​​គឺ​​​ខ្ពស់​ជាង​​​ថ្ងៃ៦​ តុលា​ ​០,០២​ម៉ែត្រ​។ ដោយ​ឡែក​កម្ពស់​ទឹក​​​ព្យាករ​សម្រាប់​រយៈ​ពេល​​​​៣​ថ្ងៃ​​​គឺ​ចាប់​​​ពី​ថ្ងៃ​​៨ តុលា​ ​ដល់​១០​ តុលា​បាន​បង្ហាញ​ថា ​​នៅ​ទន្លេ​មេគង្គ​​​​ខេត្ត​ស្ទឹង​ត្រែង​​​​​​​​​​​ថ្ងៃ៨ តុលា ​ទឹក​មាន​កម្ពស់

ប្រញាប់​ទៅ​បោះ​បាយ​បិណ្ឌ​ជា​មួយ​ស្រី​ស្នេហ៍​បើក​កុង​តឺន័រ​ទាំង​ងោក​បុក​រះ​តាម​ផ្លូវ​

Posted: 07 Oct 2012 10:20 PM PDT

រថយន្តកុងតឺន័រ​ដែល​បុក​រះ​បាក់​របង​សាលា​សង្កាត់​កំបូល
រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​កុង​តឺន័រ​​មួយ​​គ្រឿង​ ដោយ​សារ​អ្នក​បើក​បរ​ប្រញាប់​ទៅ​បោះ​បាយ​បិណ្ឌ​​ជាមួយ​ស្រី​ស្នេហ៍​ បាន​បើក​បោះ​ពួយ​ក្នុង​ល្បឿន​​យ៉ា​​ង​លឿន​ បុក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ធ្យូង​​២​គ្រឿង​​ដែល​កំពុង​​បើក​បរ​ស្រប​ទិស​គ្នា​ ពី​ក្រោយ​​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ របួស​ធ្ងន់​ និង​ស្រាល​២​នាក់​ ។ បន្ទាប់​​មក​ រថយន្ត​បង្ក​នោះ​បាន​ជ្រុល​ទៅ​មុខ​ទៀត​ចម្ងាយ​​ប្រមាណ​​ជិត​៥០​ម៉ែត្រ​ រួច​ក៏​រេ​ចង្កូត​ទៅ​បុក​របង​សាលា​សង្កាត់​កំបូល​បាក់​អស់​១​ផ្ទាំង និងបាក់

ចោរ​4​នាក់​ប្លន់​បាញ់​រះ​យ៉ាង​កក្រើក​នៅ​ស្វាយ​រៀង​បាន​ទ្រព្យ​សម្បត្តិ​រាប់​ម៉ឺន​ដុល្លារ បន្សល់​ទុក​ម៉ូតូ​ចាស់​1​គ្រឿង

Posted: 07 Oct 2012 10:10 PM PDT

មនុស្ស​ម្នា​ឆោឡោ​ចោម​រោម​ផ្ទះដែល​ចោរ​ប្លន់​
ខេត្ត​ស្វាយ​រៀង ៖ ​ក្រុម​ចោរ​ប្រដាប់​អាវុធ​​​ដែល​គេ​ដឹងថាមាន​បក្ខពួក​​​​៤នាក់​​​ បាន​ចូល​ប្លន់​​​ផ្ទះ​អាជីវករ​​​លក់​មាស​​​ លក់​ទូរស័ព្ទ​​ដៃ និង​ជាង​ម៉ូតូ​​​ យក​បាន​មាស​ចំនួន​​៨តម្លឹង​​​​៥ជី ​​ប្លាទីន​​៣ជី ​ទូរស័ព្ទ​​ដៃ៤០គ្រឿង​​ កាត​ទូរស័ព្ទ​គិត​​ជា​ប្រាក់​​​​​​៥០​០​ដុល្លារ​ ​ប្រាក់​រៀល​ចំនួន​​​៥លាន​រៀល​ ​និង​​​​​ប្រាក់​អាមេរិក​​ចំនួន​​​៥០០ដុល្លារ​​​​​ ​ហើយ​​​បាញ់​រះ​លាន់​ឮ​ដូចរន្ទះ​ប្រមាណ​​២៥ទៅ​៣០​គ្រាប់​​​តែ​សំ​ណា​ង​​ល្អ​​ពុំបានបណ្ដាល​​ឱ្យ​ប្រជា​ពលរដ្ឋ​​​ណា​ម្នាក់​​រងរ​បួ​ស​​ឡើយ​ ។ ​​អំពើប្លន់​

កម្ម​សិទ្ធិ​​តាម​​ព្រំ​ដែន​សម្ដេច​​តេ​ជោ ៖ ប្រែ​ក្លាយ​​អតីត​​សមរ​ភូមិ​​ឱ្យ​ទៅ​​ជា​​តំបន់​អភិ​វឌ្ឍន៍​​និង​​ទី​​ផ្សារ​

Posted: 07 Oct 2012 10:00 PM PDT

ប្រជាពលរដ្ឋ​ក្នុង​​ពិធី​​ផ្ដល់​​ប័ណ្ណ​កម្ម​សិទ្ធិ​​ជា​​ផ្លូវ​កា​រ
ខេត្ត​បន្ទាយ​​មាន​ជ័យ​ ៖ ​​​សម្តេច​​​​អគ្គមហា​សេនាបតី​តេជោ​​ហ៊ុន​ សែន​​ នាយក​​រដ្ឋ​មន្ត្រី​​​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​ មាន​ប្រសាសន៍​​ទៅ​កាន់​​​ប្រជា​​ពលរដ្ឋ​​​​ថា ការ​ផ្តល់​​កម្ម​សិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ​​​នៅក្រប​ខណ្ឌ​​​ទូទាំង​​ប្រទេស​​ ជា​ពិសេស​​​នៅ​តាម​បណ្តោយ​ព្រំដែន​​​កម្ពុជា​-​ថៃ​​​​ និង​នៅ​តំបន់​​​​នេះ​ ខ្ញុំ​យល់​​យ៉ាង​​ច្បាស់​ថា ក្រៅ​ពីពង្រឹង​​ប្រសិទ្ធ​ភា​ព​កាន់​កាប់​​​របស់​ប្រជាពលរដ្ឋ​​​ ជំរុញ​ទៅដល់​ការ​អភិវឌ្ឍ​កាត់​បន្ថយ​​​ភាព​ក្រី​ក្រ​​​​​

នារី​​​គ្មាន​​ដៃ​​ក្លាយ​ជា​​គ្រូ​បង្រៀន​​គំរូ​​នៅសហរដ្ឋ​អា​មេរិក​

Posted: 07 Oct 2012 09:36 PM PDT

នារី​​​គ្មាន​​ដៃ​​ក្លាយ​ជា​​គ្រូ​បង្រៀន​​គំរូ​​នៅសហរដ្ឋ​អា​មេរិក​
សារព័ត៌​មាន​​បរទេស​​បាន​ផ្សាយ​​​ថា​​ នាង​​មែរ​​រី​ ហ្គេន​នុន ​ជា​គ្រូ​បង្រៀន​​នៅ​សាលា​​​ហាដ​​ឌីង ​មីដ​​ដល ​​ក្នុង​ទី​ក្រុង​​ឡេក​វូដ ​រដ្ឋ​​អូ​ហាយ​យ៉ូ ​សហ​រដ្ឋ​អា​មេរិក​ ​​ទទួល​បាន​​ការ​កោត​​សរសើរ​​ថា​ជា​គ្រូ​បង្រៀន​​​ពោរ​​ពេញ​​ដោយ​ទឹក​ចិត្ត​​អំន​ត់​​​ ទោះប​ី​ជាដៃ​ពិការ​​​ទាំ​ង​សង​ខាង​​​​ក្តី ​។ នាង​​​​អាច​បង្រៀន​​សិស្ស​​ដោយ​សារ​​ជើង ​និង​ក្លាយ​​ជាឧបករណ៍​សំខាន់​​ក្នុង​ការ​បង្រៀន ។

លោក​តា​អាយុ​​100​​ឆ្នាំ​ធាក់​កង់​លឿន​ក្នុង​ចម្ងាយ​​100​​គីឡូម៉ែត្រ​

Posted: 07 Oct 2012 09:34 PM PDT

លោក​តា​អាយុ​​100​​ឆ្នាំ​ធាក់​កង់​លឿន​ក្នុង​ចម្ងាយ​​100​​គីឡូម៉ែត្រ​
លោក​តា​រ៉ូ​ប៊ើត​ ម៉ាឆាន​ អ្នក​ស្ម័គ្រចិត្ត​ជិះ​កង់​វ័យ​​ចំណាស់​ បាន​បង្កើត​ឯតទគ្គកម្ម​​មនុស្ស​អាយុ​១០០​ឆ្នាំ​ ធាក់​កង់​ក្នុ​ង​ច​ម្ងាយ​ផ្លូវ​១០០គីឡូម៉ែត្រ​ បាន​លឿន​បំផុត​នៅ​​​លើ​ពិភព​លោក​​ ដោយ​ចំ​ណាយ​​​​ពេល​​៤​ម៉ោង​និង​១៧​នាទី​ ។​របាយ​ការណ៍​សារព័ត៌​មាន​បរទេស​ឱ្យ​ដឹង​ថា លោកតា​ម៉ា​ឆាន​ ធ្លាប់​មាន​អាជីព​ជា​អ្នក​​ថែ​សួន និង​​លក់​ស្បែក​ជើង​ បាន​ធាក់​កង់​ក្នុង​ចម្ងាយ​ផ្លូវ​១០០​គីឡូម៉ែត្រ​ ដោយ​

ដែន​ដី​ជ្រ​លង​ភ្នំ​សាំង​គ្រី​ឡា ឋាន​សួគ៌​ជាប់​ដី​

Posted: 07 Oct 2012 09:29 PM PDT

ដែន​ដី​ជ្រ​លង​ភ្នំ​សាំង​គ្រី​ឡា ឋាន​សួគ៌​ជាប់​ដី​
សាំង​គ្រី​ឡា គឺ​ជា​កន្លែង​ក្នុង​រឿង​ប្រ​ឌិត​មួយ​ដែល​ពិ​ពណ៌​នា​នៅ​ក្នុង​រឿង​ប្រ​លោម​លោក​មួយ​មាន​ចំណង​ជើងថា Lost Horizon និពន្ធ​ឆ្នាំ​១៩​៣៣ ដោយ​អ្នក​និពន្ធ​សញ្ជាតិ​អង់​គ្លេស​ជែម​ហីុល​តុន ។ លោក​ហ៊ីល​តុន​បាន​ពណ៌​នា​ដែន​ដី​សាំង​គ្រី​ឡា ថាជា​ជ្រលង​ភ្នំ​មាន​អាថ៌​កំបាំង និង​មាន​ភាព​សុខ​ដុម​រម​នា​ ។ តំបន់​សាំង​គ្រី​ឡា ស្ថិត​នៅ​ខាង​លិច​ភ្នំឃុន​លុន​របស់​ចិន ។

ខៀវ ដាឡិច ត្រៀម​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ក្នុង​ផលិត​កម្ម​ថ្មី

Posted: 07 Oct 2012 09:29 PM PDT

​តា​រា​ចម្រៀង​ ខៀវ ដា​ឡិច
រាជ​ធានីភ្នំពេញ ៖ ​តា​រា​ចម្រៀង​ ខៀវ ដា​ឡិច ​ទើប​រក​​បានផលិតកម្ម​ថ្មី ក្រោ​យ​ពី​ផលិត​កម្ម​ចាស់របស់​ខ្លួន​ផ្អាក​សកម្ម​ភាព ហើយ​នាង​​ត្រៀម​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ជាមួយ​បទ​ចម្រៀង ​និង​ស្ទីល​ប្លែកៗសម្រាប់​អ្នក​គាំ​ទ្រ​ខ្លួន ។​​ក្នុង​ភាព​លាក់​លៀម​មិន​ទាន់​ហ៊ាន​បញ្ចេញ​ឈ្មោះផលិតកម្ម​ថ្មីនោះ ម្ចាស់​បទ «អូ​នក្បត់​ដើម្បី​បង» ​រូប​នេះ​អះ​អាង​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​ថា ក្រោយ​ពេល​

រថយន្តឡង់គ្រីស្ស័រ​មេ​បញ្ជាការកង​អនុសេនាធំ​ធ្លាក់​ជ្រោះ​អម​ផ្លូវ​ពេល​​ចេញពីវត្ត ​ស្លាប់ប្រពន្ធ

Posted: 07 Oct 2012 09:25 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តព្រះវិហារ ៖ វេលាម៉ោង៧ និង​៣០​នាទិ​ថ្ងៃទី៧ តុលា ២០១២ នៅ​ចំណុច​ចំរ៉ាក់​ផ្លូវឡើង​វត្ត​កែវសិក្ខាគិរីស្វារៈ មាន​រថយន្ត​មួយ​គ្រឿង​​ម៉ាក​ឡង់​គ្រីស្ស័រ ពណ៌ខ្មៅ ​ពាក់​ស្លាកលេខ​ភ្នំពេញ 2F 2662 បើក​បរ​ដោយ​លោក​អនុសេនីយ៍​ឯក​ហាប់ សឿន ​មេ​បញ្ជា​ការ​កង​អនុ​សេនាធំ​ទី១ វរៈ​សេនាតូច​លេខ​៣៧៥ កង​ពល​តូច​អន្តរាគមន៍​លេខ៧ ក្នុង​ទិសដៅ​ពី​លើ​ចុះ​ក្រោម បាន​ចម្ងាយពី​មុខ​វត្ត​

រថយន្ត​ម៉ាក​ទីកូ​បើក​បុក​ក្បាល​របាំង​ថ្ម​​អស់​២​កង់​ ហើយ​ក្រឡាប់​​ដេក​​រង​របួស​ម្នាក់​

Posted: 07 Oct 2012 09:17 PM PDT

រថយន្ត​ទីកូ​ដែល​ជិះ​បុក​របាំង​​ថ្ម​
រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក​ទីកូ ពណ៌​ស មួយ​គ្រឿង​ បាន​បើក​បោះ​ពួយ​ទៅ​​បុក​ក្បាល​​របាំង​​ថ្ម​ចែក​វិថី​ម៉ៅសេទុង​​ ​​បាក់​អស់​​២​កង់ ហើយ​រថយន្ត​ក្រឡាប់​​ដេកនៅ​លើ​ទ្រូង​​ផ្លូវ បណ្តាល​ឱ្យ​​អ្នក​រួម​ដំណើរ​​​រង​របួស​ម្នាក់ ។ ​គ្រោះថ្នាក់​ចរាចរណ៍​​នេះ​បាន​កើតឡើង​​កាល​​ពីវេលា​ម៉ោង​​​១​និង​​៣៥​​នាទី​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​៨ តុលា ២០១២ ​នៅតាម​បណ្តោយមហាវិថី​​ម៉ៅសេទុង​ កែង​វិថី​ឧកញ៉ា ​ទេព​ផន ចំណុច​​ស្តុប​ទេព​​ផន ក្នុងសង្កាត់​​ទឹក​ល្អក់​ទី​៣

​អ្នក​រ​កស៊ី​លក់​ដូ​​រ​​​វត្ថុ​​សិប្ប​កម្ម​ថ្ងូរថា លក់​​​មិន​សូវ​​​ដាច់​នៅ​​រដូវ​​ភ្លៀង​​ធ្លាក់​ជោកជាំនេះ

Posted: 07 Oct 2012 09:15 PM PDT

រថយន្ដ​ច្នៃ​យក​កៅស៊ូ​គ្រប​លើ​ខ្លាច​ខូច​វត្ថុ​សិប្បកម្ម ដែល​ធ្វើ​ពី​ដី​មាន​ក្អម ឆ្នាំង ជាដើម
ខេត្ត​ប៉ៃ​លិន​ ៖ ​​រ៉ឺ​ម៉​ក​ម៉ូតូ​ជា​​ច្រើន​​​​គ្រឿង​​ផ្ទុក​​ទៅ​ដោយ​ចង្ក្រាន​​ ក្អម​ ថូ​ផ្កា​​ ឆ្នាំ​ងដី​​ រូប​ដំរី​ អំបែង​​​​នំ​គ្រក់​​​ និង​របស់​​សិប្ប​កម្ម​​​​​​មួយ​​ចំនួន​ទៀត​​​ មក​ពី​​​ភូមិ​​​បាញ់​​​ឆ្គោល​​​​ ឃុំ​​ជ្រៃ​​​​បាក់​ ស្រុក​រលា​ប្អៀរ​​ ខេត្ត​កំពង់​ឆ្នាំង​​ ទៅ​លក់​​ដូរ​​តាម​​ផ្លូវ​ក្នុង​ខេត្ត​ប៉ៃ​លិន​​​​ កាល​ពី​​​វេលា​ម៉ោង​​​​៣​និង​​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​​១ តុលា​ ​​ឆ្នាំ​​២០១២​ ស្ថិត​​​នៅ​ភូមិ​​​​ប៉ា​​ហីុ​​​ជើង​​​ សង្កាត់​ប៉ៃ​លិន​​​ ក្រុង​​​ប៉ៃ​លិន​ ។​

ហ៊ីយ៉ាន់ដាយ​​​​ជែង​​កាមរី​​អត់​ផុត​បុក Fuso ស្លាប់​ម្នាក់ របួស​២

Posted: 07 Oct 2012 09:10 PM PDT

ខេត្ត​កំពង់ធំ ៖ ​រថយន្ត​ហ៊ីយ៉ាន់ដាយ​​ធុន​ធំ​ ពណ៌ស មួយ​​គ្រឿង​​បើក​ជែង​​រថយន្ត​កាមរី​​នៅ​ខាងមុខ​មិន​ផុត​​ក៏​ជ្រុល​ទៅ​បុក​​ទ្រុង​ខាង​ក្រោយ​រថយន្ត Fuso ​បើក​បញ្ច្រាស​​ទិស​​គ្នា​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​អ្នក​បើក​​កៀប​ជាប់​នឹង​រថយន្ត​ស្លាប់​​នៅ​នឹងកន្លែង​ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​​៦​និង​៣០​នាទី​​​ល្ងាចថ្ងៃទី​​៧ តុលា ២០១២ ​តាម​បណ្តោយ​ផ្លូវ​​ជាតិ​​លេខ​​៦A ចំណុចភូមិ​​ឈូក ​ឃុំ​ប្រឡាយ ​ស្រុក​​ស្ទោង ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!