Koh Santipheap Daily

Koh Santipheap Daily


ក្មេង​ប្រុស​ជំទង់​ពិការ​ជើង​ចាញ់​បោ​ក​មេ​ខ្យល់​ក្លាយ​ជា​ទាសករ​លក់​ពី​មួយ​ទៅ​មួយ​ជាង​2​ឆ្នាំ

Posted: 12 Oct 2012 10:55 PM PDT

ក្មេង​ជំទង់​ដែល​ចាញ់​បោក​
ខេត្ត​កំព​ង់​ចាម ៖ ក្មេង​ប្រុស​​ម្នាក់​ឈ្មោះ​ ឡេង​ ប៊ុនលាង​ អាយុ​​១៤​​ឆ្នាំ​ ​រស់​នៅ​ភូមិ​ខ្ពប​ ឃុំស្តៅ​ ស្រុក​កង​មាស​ ​ត្រូវ​បាន​​មេ​​ខ្យល់​ម្នាក់​​នាំយក​ទៅ​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​លើទឹក​ដីប្រទេស​ថៃ​ ​និង​​ធ្លាក់​រហូត​ដល់​ប្រទេស​​ឥណ្ឌូណេ​ស៊ី ធ្វើជាកម្ម​ករអូស​បង្គា​ អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​ ​ប៉ុន្តែ​មិនទទួល​បាន​ប្រាក់​ខែ​​និង​​ថែម​​ទាំង​ត្រូវ​គេ​វាយ​ធ្វើបាប​ ​នៅ​កណ្តាល​​មហា​សាគរ ។ ​​ដោយសារ​ស៊ូទ្រាំ​មិន​បាន​ ទើប​ក្មេង​ប្រុស​រូប​នេះ​​ប្រថុយ​ជីវិតលួច​រត់​​មក​​ផ្ទះវិញ

គ.​ជ.ប ប្រកាស​​ជា​​ផ្លូវ​ការ​​ថា ពល​រដ្ឋ​​មាន​​សិទ្ធិ​​បោះ​ឆ្នោត​​នៅ​​ឆ្នាំ​​២០១៣​​មាន​​ជាង​​៩​​លាន​​នាក់

Posted: 12 Oct 2012 10:50 PM PDT

កិ​ច្ច​​​ប្រជុំ​​​រៀបចំ​ការ​​បោះ​ឆ្នោត (គ.ជ.ប)
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​លោក​ឯ​ម ​សុផាត ​​សមា​ជិក​​​គណៈ​​កម្មា​​​ធិកា​រ​ជាតិ​​​​រៀប​ចំ​​ការ​បោះ​ឆ្នោត(គ.ជ.ប) ​​បាន​​​ថ្លែង​​ក្នុង​កិ​ច្ច​​​ប្រជុំ​​មួយ​ជាមួយ​​តំណាង​​គណ​បក្ស​​នយោ​បាយ​ ​និង​សង្គម​ស៊ី​វិល​ កាល​ពី​​ថ្ងៃ​ទី​​១២ ​តុលា ​​ឆ្នាំ​​​២០១២​ ​ថា បើ​​តា​ម​លទ្ធ​ផល​​បណ្តោះ​អាសន្ន​​ មាន​អ្នក​បោះ​ឆ្នោត​​ចំនួន​​ជាង​​៩,៧​​លាន​នាក់​ ​មាន​សិទ្ធិ​បោះ​​ឆ្នោត​​ជ្រើស​តាំង​​តំណាង​​រាស្ត្រ​​ អាណត្តិ​ទី​​៥ ​​​។ គិត​​ចាប់​ពី​​ថ្ងៃ​ទី​​១ កញ្ញា ​ដល់​ថ្ងៃ​​​ទី​​១១​ តុលា ​​គ.ជ.ប ​ចុះ​​ឈ្មោះ​​អ្នក​បោះ​​ឆ្នោត​​​ថ្មី​បាន​​ចំនួន​​​

ព័ត៌​មាន​បន្ថែម​ពី​កូន​អកតញ្ញូ​បាញ់​ប្រហារ​ឪពុក​ដោយ​កាំភ្លើង​សមត្ថ​កិច្ច​ថា​មក​ពី​ស្រវឹង​ស្រា​

Posted: 12 Oct 2012 10:45 PM PDT

បុរស​ជា​កូន​ដែល​​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​
ខេត្ត​កំពង់ឆ្នាំង ៖ជុំវិញ​ករណីកូ​ន​អកតញ្ញូ​ដាច់​​ចិត្ត​លើក​ដៃ​បាញ់ប្រហារ​សម្លាប់​ឪពុក​បង្កើត បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័មក្នុង​ថ្លុក​ឈាម​ក្នុង​ឱកាស​កាន់​បិណ្ឌ​វេន​ទី៩​នោះ ​ត្រូវ​បាន​មន្រ្តីប៉ូលិស​​ស្រាវ​ជ្រាវឃើញថា គឺ​ផ្តើម​ចេញ​ពី​​ការ​ផឹក​ស្រវឹង​មិន​មែន​ជា​រឿង​គំនុំ​ ឬ​រឿង​អ្វី​ទៀត​ឡើយ​ ។ ការ​ដែលហ៊ាន​លើក​ដៃ​បាញ់​សម្លាប់​ឪ​ពុក​​​បង្កើត​ព្រោះ​​គ្រាន់​​តែ​គាត់​​ស្តី​​ឱ្យ​​បន្តិច​​បន្តួច ​​«​ថា​អាមិន​បាន​ការ​នេះ»​​ក៏​ព្រោះ​តែមោហ៍​បាំង ជញ្ជាំង​បិទ​ ស្រវឹង​ខ្លាំង​

ឧបសគ្គ​​ផ្នែក​​ពាណិជ្ជ​ក​ម្ម ADB ៖ ត្រូវ​​កែ​សម្រួល​​ន​យោ​បាយ​​កាត់​ប​ន្ថយ​​ការ​​ចំណាយ​​និង​​ពេល​វេលា​​លើ​​ការ​​ដឹក​​ជញ្ជូន

Posted: 12 Oct 2012 10:40 PM PDT

ទី​ក្រុងភ្នំពេញ​ ប្រទេសកម្ពុជា​ (១១ តុលា ​២០១២) -ប្រទេស​កម្ពុជា​អាច​ទទួលបាន​​​ប្រយោជន៍កាន់​តែ​ច្រើនពីវិធាន​ការសម្រួល​ពាណិជ្ជ​កម្ម​នៅក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ​(GMS) តាម​រយៈ​ការដក​ចេញ​នូវ​ការចំណាយ​លើ​ភ័ស្តុ​ភារដែល​មាន​កម្រិតខ្ពស់ ​ការ​ពន្យារ​ពេល​ និង​ឧបសគ្គ​ដទៃ​ទៀតដែល​បន្ទុច​បង្អាក់​ដល់​ការ​ភ្ជាប់​ទំនាក់​ទំនង​សេដ្ឋកិច្ច​ និងលទ្ធ​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​នេះ ។ ​នេះ​បើ​តាម​ការ​​បង្ហាញ​នៅក្នុង​សៀវ​ភៅ​ថ្មី​មួយ​របស់​ធនា​គារ​អភិ​

រថយន្ត​ប្រភេទ​12​កៅអី​3​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​បាក់​ជើង​3​នាក់

Posted: 12 Oct 2012 10:30 PM PDT

រថយន្ត​ដែល​បុក​តកន្ទុយ​គ្នា​
ខេត្ត​កណ្តាល ៖ រថយន្តតាក់ស៊ីក្នុង​ឱកាស​​បុណ្យ​ភ្ជុំបិណ្ឌនេះ​កាក់កប​​ខ្លាំង​ណាស់ ​ក្នុង​មួយ​ថ្ងៃ​រថយន្ត​មួយ​គ្រឿង​រត់​ដឹក​ម៉ូយ​ពីរ-​បី​ជើង​ឯណោះ​ ​ហើយការ​បើក​បរ គឺ​ប្រើ​ប្រាស់​ល្បឿន​​លឿន​​​​មិន​​សូវ​​គិត​ពីសុវត្ថិ​ភាព​អ្នក​ជិះ​ទេ​​ ហើយ​ការ​ផ្ទុក​ទៀត​សោត​ ក៏​ណែន​ពេញ​រថយន្ត​ដែរ មាន​ខ្លះ​អង្គុយ​លើ​ដំបូល ឬ​ឈរ​ប្រតោង​ពី​ក្រោយ​ ។​ ​ជាក់​ស្តែង​រថយន្ត​តាក់​ស៊ី​មួយ​គ្រឿង​ដឹក​មនុស្ស​ណែន​ពេញ​រថយន្ត​ចាប់​ហ្រ្វាំង​មិន​ទាន់​ជ្រុល​ទៅ​​រថយន្ត​តាក់​ស៊ី​មួយ​គ្រឿង​ចំពី​ក្រោយ​

ចោរ​តាម​ឆក់​កាបូប​យក​ទៅ​បាត់ នាង​ស្រែក​យំ

Posted: 12 Oct 2012 10:20 PM PDT

ស្ត្រី​រងគ្រោះ​ដែល​យំ​ស្រែក​ដោយ​សារ​ចោរ​ឆក់​កាបូប​
រាជ​ធានីភ្នំពេញ ៖ ចោរ​ស្ទាវ​៣នាក់​ជិះ​ម៉ូតូ​​២​គ្រឿង​ ​ធ្វើ​សកម្ម​ភាព​ដេញ​តាម​ឆក់​កាបូប​​នា​រីវ័យ​ក្មេង​ម្នាក់​យក​ទៅ​​បាត់​ដោយ​​សុវត្ថិ​ភាព​ធ្វើឲ្យ​នាង​អង្គុយ​យំ​ស្តាយ​កាបូប​ដែល​មាន​ទូរស័ព្ទ​៣​គ្រឿង និង​លុយ​សរុប​ទាំង​អស់​ជិត​២.០០០ដុល្លារ​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលាម៉ោង៨និង១៥នាទី​​យប់​ថ្ងៃទី​១១ តុលា តាម​មហា​វិថី​សហ​ព័ន្ធរុស្ស៊ី កែងផ្លូវ​លេខ​២៥៧​ ក្នុង​សង្កាត់​ទឹកល្អក់ទី១ ​ខណ្ឌទួលគោក ។

ព្រះ​សង្ឃ​1​អង្គ​គង់​នៅ​វត្ត​យ៉ាត​ស្វា​ឈ្មោល​1​ក្បាល​ទម្ងន់​5គីឡូ​ក្រាម​ខាំ​ពេល​ផ្សាំង​កុំ​ឱ្យ​ខ្លាច​មនុស្ស

Posted: 12 Oct 2012 10:10 PM PDT

ព្រះ​សង្ឃ​​​ដែល​ត្រូវ​ស្វា​ខាំ​ដៃ​
ខេត្ត​​​ប៉ៃ​លិន​ ៖​ ព្រះសង្ឃមួយ​អង្គ​គង់​នៅ​ក្នុង​វត្តគី​រី​រតនៈភ្នំយ៉ាត ហៅវត្តយ៉ាត ត្រូវបានស្វា ឈ្មោល​ធំ​​មួយក្បាល​មាន​ទម្ងន់​ប្រហែល​៥គីឡូ​ក្រាម ខាំត្រូវកដៃខាងឆ្វេងបណ្តាល​ឱ្យរង​របួស​​ឈឺចុក​ចាប់​យ៉ាង​ខ្លាំង ខណៈ​ដែល​ព្រះ​សង្ឃ​​អង្គ​នេះទៅចាប់​កាន់​​វា​ដើម្បី​យកមក​ផ្សាំង​ឱ្យ​វា​ស្គាល់​មនុស្ស ព្រោះមានគេ​ទើប​តែយក​មក​​​លែង​ចោលនៅក្នុង​វត្តបានមួយថ្ងៃ ។

អ្នក​ចាំ​ចម្ការ​ចាប់​អ្នក​ឡើង​ភ្នំ​វាយ​ដំ​ចោទ​ថា​ចោរ​

Posted: 12 Oct 2012 10:00 PM PDT

បុរស​រងគ្រោះ​
ខេត្ត​កំពត​​​​ ៖ ​​បុរស​ម្នាក់​​ឡើង​​ភ្នំ​​ កាប់​ប្ញស្សី​​ត្បាញ​​ល្អី ​កញ្ច្រែង​​​បាន​រង​​របួស​​យ៉ាង​ធ្ងន់​ធ្ងរ​​​រហូត​​ដល់​​ក្អួត​​ធ្លាក់​ឈាម​​​ប្រឡាក់​​ខោ​អាវ​​ជោក​ ​ដោយ​សារ​​ការ​ធ្វើ​​ទារុណ​កម្ម​​​ពី​សំណាក់​​អ្នក​ស៊ី​ឈ្នួល​​​​ចាំ​ចម្ការ​​​​​​២នាក់​ប្តី​ប្រពន្ធ​ និង​គូ​កន​​ម្នាក់​ទៀត​ ​ចាប់​ចង​ស្លាប​សេក​​​ ហើយ​ព្រួត​​គ្នា​វាយ​​លើ​រូប​​​​កាយ​​គាត់​ទាំង​ដៃ​ជាប់​​ចំណង​ ​។​

​អង្គុយ​លើ​ម៉ូតូ​ស្រែ​ក​យំ​បន្ទាប់​ពី​ចោរ​ស្ទាវឆក់​កា​បូប​លុយ

Posted: 12 Oct 2012 08:45 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍​
រាជ​ធានីភ្នំពេញ ៖ ចោរ​ស្ទាវ​៣នាក់​ជិះ​ម៉ូតូ​​២​គ្រឿង​ ​ធ្វើ​សកម្ម​ភាព​ដេញ​តាម​ឆក់​កាបូប​​នា​រីវ័យ​ក្មេង​ម្នាក់​យក​ទៅ​​បាត់​ដោយ​​សុវត្ថិ​ភាព​ធ្វើឲ្យ​នាង​អង្គុយ​យំ​ស្តាយ​កាបូប​ដែល​មាន​ទូរស័ព្ទ​៣​គ្រឿង និង​លុយ​សរុប​ទាំង​អស់​ជិត​២.០០០ដុល្លារ​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលាម៉ោង៨និង១៥នាទី​​យប់​ថ្ងៃទី​១១ តុលា តាម​មហា​វិថី​សហ​ព័ន្ធរុស្ស៊ី កែងផ្លូវ​លេខ​២៥៧​ ក្នុង​សង្កាត់​ទឹកល្អក់ទី១ ​ខណ្ឌទួលគោក ។

គណៈ​ប្រតិ​ភូ​ខណ្ឌ​ឫស្សី​កែវ និង​ខណ្ឌ​​ដូន​ពេញ​​​សាក​​សួរ​សុខ​ទុក្ខ និង​​នាំ​អំណោយ​ជូន​កង​ទ័ព​

Posted: 12 Oct 2012 08:30 PM PDT

គណៈ​ប្រតិ​ភូ​ខណ្ឌ​ឫស្សី​កែវ និង​ខណ្ឌ​​ដូន​ពេញ​​​សាក​​សួរ​សុខ​ទុក្ខ និង​​នាំ​អំណោយ​ជូន​កង​ទ័ព​
រាជ​ធានី​ភ្នំពេញ ៖ ​គណៈ​ប្រតិ​ភូ​សាលា​ខណ្ឌ​​ឫស្សី​កែវ និង​សាលា​ខណ្ឌដូន​​ពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០១២ បានទៅ​​សាក​សួរ​សុខ​​ទុក្ខ និង​នាំ​អំណោយ​​ឧបត្ថម្ភ​​​ដល់​កង​ទ័ព​​វរ​សេនា​តូច​អន្តរា​គមន៍​​លេខ​៣៩១ ចំណុះ​​កង​ពល​ធំ​អន្តរា​​គមន៍​លេខ​​៩​ ​​ឈរ​ជើង​នៅ​ស្រុក​​ជាំ​​ក្សាន្ត​​ ខេត្ត​ព្រះ​វិហារ ដែល​​ជា​វរៈ​ចង​សម្ព័ន្ធ​​មេត្រី​ភាព​ជា​មួយ​ខណ្ឌ​​​ទាំង​ពីរ​​ ។

អ្នក​ស្ម័គ្រ​ចិត្ត​កូរ៉េ​6នាក់​បន្ថែម​​ទៀត​​ត្រូវ​បាន​បញ្ជូន​​តាម​រយៈ​​កូយកា​មក​ដល់​កម្ពុជា​

Posted: 12 Oct 2012 08:15 PM PDT

អ្នក​ស្ម័គ្រ​ចិត្ត​កូរ៉េ​6នាក់​បន្ថែម​​ទៀត​​ត្រូវ​បាន​បញ្ជូន​​តាម​រយៈ​​កូយកា​មក​ដល់​កម្ពុជា​
ភ្នំ​ពេញ ថ្ងៃ​​ទី​​៨ ខែតុលា ឆ្នាំ​២០១២ ៖ ក្រុម​​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​កូរ៉េ​​របស់​ KOICA ដែល​ជា​ក្រុម​​​ទី​​៤​ប្រចាំ​ឆ្នាំ​​២០១២ បាន​​មក​ដល់​ប្រទេស​កម្ពុជា​​នៅ​យប់​ថ្ងៃ​ទី​​៨ តុលា ឆ្នាំ​​២០១២ ក្រោម​​ការ​​សម្រប​សម្រួល​​​របស់​ទី​ភ្នាក់​​ងារ​​សហ​​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​កូរ៉េ (កូយ​កា) ប្រចាំ​​នៅ​​កម្ពុជា ។

​លទ្ធ​ផល​​សង្ខេប​​ក្នុង​​ការ​អភិ​វឌ្ឍន៍​​សង្កាត់​​ស្ទឹ​ង​​​មាន​ជ័យ​​ អាណត្តិ​​​​ទី​​II (2007-2012)

Posted: 12 Oct 2012 08:00 PM PDT

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​សង្កាត់​ស្ទឹ​ង​មាន​ជ័យ​ ​មា​ន​ផ្ទៃ​ដី​​សរុប​៨,៥៥​​​គីឡូ​​ម៉ែត្រ​​ក្រឡា ​មាន​ទី​​តាំង​ស្ថិត​​នៅ​អាគារ​លេខ​​​០៥៧​ ​ក្រុម​​​​៣ ​​ភូមិ​ថ្មី ​ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​ភ្នំ​ពេញ​ ។​ ​- ខាង​ជើង​​ជាប់​​​សង្កាត់​​​ទំនប់​ទឹក ​ខណ្ឌ​ចំការ​មន ​និង​សង្កាត់​បឹង​សាឡាង​ ​ខណ្ឌ​ទួល​គោក​ ​​​។

ស្រ​វឹង​ជិះ​ម៉ូតូ​ទៅ​បុក​រះ​ម៉ូតូ​ពីរ​គ្រឿង​ដួល​របួស​

Posted: 12 Oct 2012 07:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពី​​ហាង​ផឹក​ស៊ី​ក្នុង​ស្ថាន​ភាព​ស្រ​វឹង​​ទៅ​បុក​ម៉ូតូ​គុប​មូល​រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​វ៉េវ​អេស​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​រង​របួស​រលាត់​ដៃ​រលាត់​ជើង​ទាំង​អស់​គ្នា នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​១១​ តុលា តាម​ម​ហា​វិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ។

​លោករ​ដ្ឋមន្រ្តី​ក្រសួង​ធម្មការ​ និងសាសនាជំរុញ​​ឱ្យ​ព្រះ​សង្ឃនិមន្ត​ទៅ​បោះ​ឆ្នោត​

Posted: 12 Oct 2012 07:30 PM PDT

​លោករ​ដ្ឋមន្រ្តី​ក្រសួង​ធម្មការ​ និងសាសនាជំរុញ​​ឱ្យ​ព្រះ​សង្ឃនិមន្ត​ទៅ​បោះ​ឆ្នោត​
ខេត្តកំពត​ ៖ ​ក្នុង​ន័យ​គិតគូរ​​ចង់បាន​នូវ​ក្បាល​​​​ម៉ាស៊ីន​​ដឹក​នាំកំពូល​ ដែល​ចេះយក​ចិត្ត​ទុ​ក​ដាក់​​​អំពី​វាសនា​ប្រទេស​ជាតិ​​បញ្ជៀស​​បានភាព​មហន្តរាយ​​ធ្លាប់​ប្រទះ​កន្លង​មក​ ទាំង​សិទ្ធិមនុស្ស​​ទាំង​ជី​វភាព​​រស់នៅ​ ពិសេស​លើ​ការ​ប្រតិបត្តិ​ផ្នែក​វិស័យ​​សាសនា ​ដោយ​មិន​ចង់​​ឃើញ​​មិន​ចង់​ឮ​​​ជា​ថ្មី​ម្ដង​ទៀត​ ​​​លោក​មិន ឃិន ​​បាន​ជំរុញ​​ដល់​ព្រះ​សង្ឃ​​​ឱ្យ​និមន្ត​ទៅ​ចុះ​ឈ្មោះ​​គ្រប់ៗអង្គ​​​ដើម្បី​​បាន​ចូល​រួម​​​

ចោរ​ប្រដាប់​អាវុធ​​ធ្វើ​​សកម្ម​ភាព​​ប្លន់​​ផ្ទះ​​​អាជីវ​ករ​​លក់​សាច់​ជ្រូក​​

Posted: 12 Oct 2012 07:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​រតន​គិរី​ ៖ ​អំពើ​​ប្លន់​​ប្រដាប់​អាវុធ​​មួយ​​បាន​​កើត​ឡើង​​កាល​ពី​​​ថ្ងៃ​ទី​​​១០ តុលា ​វេលា​ម៉ោង​​​៧​និង​​៤០​នាទី​​​​យប់​ នៅ​​​ភូមិ​​បឹង​​កន្សែង ​សង្កាត់​បឹង​​​កន្សែង​ ​ក្រុង​បាន​​លុង ​ដែល​​ធ្វើ​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​នៅ​ក្នុង​​​រដូវ​​បុណ្យ​​ភ្ជុំ​​បិណ្ឌ​នេះ​ ​។​តាម​​​ស្ត្រី​​ឈ្មោះ​​ជែម សុភី ​អាយុ​​៣៨​ឆ្នាំ ​ជា​ម្ចាស់​ផ្ទះ​​​ និង​​ជា​ជន​រង​គ្រោះ​​​ក្នុង​​​អំពើ​​ប្លន់​នេះ​​រៀប​រាប់​​ថា ​គាត់​​មាន​​​មុខ​របរ​​​​​​​លក់​សាច់​ជ្រូក​​នៅ​​​ផ្សារ​​ក្រុង​បាន​លុង ​ហើយ​នៅ​​មុន​​

រថយន្ត​តាក់​ស៊ី​ជាន់ហ្រ្វាំង​មិន​​ទាន់​បុក​គូទ​តាក់ស៊ី​មួយគ្រឿង​ទៀត​អ្នកជិះ​ខាង​ក្រោយ​បាក់​ជើងឆ្វេង​3នាក់

Posted: 12 Oct 2012 07:00 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​សង្គ្រោះ
ខេត្ត​កណ្តាល ៖ រថយន្តតាក់ស៊ីក្នុង​ឱកាស​​បុណ្យ​ភ្ជុំបិណ្ឌនេះ​កាក់កប​​ខ្លាំង​ណាស់ ​ក្នុង​មួយ​ថ្ងៃ​រថយន្ត​មួយ​គ្រឿង​រត់​ដឹក​ម៉ូយ​ពីរ-​បី​ជើង​ឯណោះ​ ​ហើយការ​បើក​បរ គឺ​ប្រើ​ប្រាស់​ល្បឿន​​លឿន​​​​មិន​​សូវ​​គិត​ពីសុវត្ថិ​ភាព​អ្នក​ជិះ​ទេ​​ ហើយ​ការ​ផ្ទុក​ទៀត​សោត​ ក៏​ណែន​ពេញ​រថយន្ត​ដែរ មាន​ខ្លះ​អង្គុយ​លើ​ដំបូល ឬ​ឈរ​ប្រតោង​ពី​ក្រោយ​ ។​ ​ជាក់​ស្តែង​រថយន្ត​តាក់​ស៊ី​មួយ​គ្រឿង​ដឹក​មនុស្ស​ណែន​ពេញ​រថយន្ត​

ម៉ូតូគុប​ពន្លះ​ជា​មួយ​សេ​125 របួស​ស្រ្តី​មាន​ផ្ទៃ​ពោះ​8​ខែ​ម្នាក់

Posted: 12 Oct 2012 06:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ប៉ៃលិន ៖ គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​​បាន​កើត​ឡើង​​ដោយ​​ម៉ូតូ​គុប​៥០​មួយគ្រឿង ពណ៌ស បើក​បរ​ដោយ​បុរស​ម្នាក់​ទៅ​បុក​ជា​មួយ ម៉ូតូ​ឌ្រីម​ ពណ៌​ខ្មៅ ​ស៊េរី​២០០៧ បណ្តាល​ឱ្យ​ស្ត្រី​មាន​​ផ្ទៃ​ពោះ​៨ខែ​​ម្នាក់​ដួល​រង​របួស​ធ្ងន់​ ឯ​បុរស​ជា​​ប្តីរបួស​ស្រាល ​​កាល​ពី​វេលា​ម៉ោង​​៩ ​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​១១ តុលា ចំណុច​​ខាង​លិច​រង្វង់​មូល​វិមាន​ឯក​រាជ្យ​ចម្ងាយ​២០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​​បឌិន​នៀវ សង្កាត់​ប៉ៃលិន

នគរ​បាល​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ ខណៈ​ក្នុង​​ខែ​កញ្ញា ​មាន​មនុស្ស​ស្លាប់​កើន​ឡើង​3នាក់​ធៀប​​​ខែ​មុន

Posted: 12 Oct 2012 06:15 PM PDT

នគរ​បាល​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ ខណៈ​ក្នុង​​ខែ​កញ្ញា ​មាន​មនុស្ស​ស្លាប់​កើន​ឡើង​3នាក់​ធៀប​​​ខែ​មុន
ខេត្ត​ក្រចេះ ៖ កម្លាំង​នគរ​បាល​ចរាចរ​ខេត្ត​ ដឹក​នាំ​ដោយ​លោកវរសេនីយ៍​ត្រី​ អ៊ុំ​ សុភាព ​នាយ​​រង​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នង​ការ​ដា្ននគរ​បាល​ខេត្ត កាល​ពី​យប់​ថ្ងៃទី​១០​​ តុលា​ បាន​ចុះ​រឹត​បន្តឹង​ការ​ធ្វើចរាចរណ៍​បើក​បរ​មិន​​ពាក់​មួកសុវត្ថិ​ភាព​ និង​បើក​បរ​យាន​​យន្ត​ក្រោម​ឥទ្ធិ​​ពល​​ជាតិ​ស្រវឹង​ នាពេលយប់ ។ សកម្ម​ភាព​នៃ​ការ​ត្រួត​ពិនិត្យ​របស់​មន្រ្តី​នគរ​បាល​ចរចារបាន​​ធ្វើឡើង​យ៉ាង​​​តឹង​

រទេះ​បបរ​​បត់​អត់​មើល​​​​​​ម៉ូតូ​​បុក​បែក​ទូ​កញ្ចក់​មុត​សុសមុខ​

Posted: 12 Oct 2012 06:15 PM PDT

ជនរងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​​ជិះ​ម៉ូតូ​​បុក​ជាមួយ​​រទេះ​​លក់​បបរ​បែក​ទូ​កញ្ចក់​​បណ្តាល​ឱ្យ​មុត​រយះ​ក្បាល​និង​​មុត​សុស​ផ្ទៃ​មុខ វេលា​ម៉ោង​​៤​និង​២០​នាទី​​​រសៀល​​ថ្ងៃទី​​១១ តុលា តាម​ផ្លូវ​ភ្នំពេញ​​-ហាណូយ ស្ថិត​​ក្នុង​ភូមិ​បន្លា​​ស្អិត​ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​ ។​ជន​រង​គ្រោះ​​​ឈ្មោះ​យ៉េត មឿន ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជា​កម្មករ​​​រោង​ចក្រ​កាត់​ដេរ​​​ស្នាក់​នៅ​ជិត​​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹងថា ​ខ្លួន​បាន​ជិះ​​

ជន​​​រង​គ្រោះ​​​​ដោយ​អគ្គិភ័យ​​​​ទាំង​​40​គ្រួសារ​​​នៅ​តំបន់​​​​ទំនប់​​​​​រលក​​​ទទួល​អំណោយ​​​​​ក្រុម​ហ៊ុន​​​ ឈេហ្វរ៉ុន​​​​អូវើស៊ី​ភេ​​ត្រូ​លៀម​​(ខេមបូឌា)​​លី​មីត​​ធីត​ និង​អង្គ​ការ​​​​​ផេកក​ម្ពុជា​​​ ​អូ

Posted: 12 Oct 2012 06:00 PM PDT

ជន​​​រង​គ្រោះ​​​​ដោយ​អគ្គិភ័យ​​​​ទាំង​​40​គ្រួសារ​​​នៅ​តំបន់​​​​ទំនប់​​​​​រលក​​​ទទួល​អំណោយ
ខេត្ត​ព្រះ​សី​​ហនុ​ ៖​ ក្រុម​​ហ៊ុន​​​ឈេហ្វរ៉ុន​​ អូវើ​​​សីុ​​ភេត្រូ​​​​លៀម​​​​(ខេម​បូ​ឌា​​)​​ លី​​មី​ត​​ធីត​​​ និង​​​អង្គ​ការ​​​​​ផេក​​កម្ពុជា​​ ដែល​ជា​អង្គ​ការ​​​​អន្ត​​រ​ជាតិ​​​​​មួយ​​ បាន​​​​ផ្តល់​មូល​និធិ​​​​ក្នុង​កា​រ​ផ្តល់​​​​ជា​សម្ភា​​រ​​​ចាំ​បាច់​​​​​ដែល​ជា​​តម្រូវ​ការ​​​​​​របស់​​គ្រួសារ​​​​​ជន​រង​គ្រោះ​​​ ដែល​បាន​​​​បាត់​បង់​​​​​​ទ្រព្យ​សម្បត្តិ​​​​ ផ្ទះ​សម្បែង​ ដោយ​អគ្គិ​​​ភ័យ​​​ ​កាល​ពី​រសៀល​​​ថ្ងៃ​ទី​​​១០ តុលា​​ នៅ​​​​​ក្រុម​ទី​​​​២៦ ​ភូមិ​​​​៣​(ទំនប់​​រលក​) សង្កាត់​លេខ​​១​​ ក្រុង​ព្រះ​សី​ហនុ​ ក្រោម​

ទឹក​ជំនន់​​​​ប៉ះ​ពាល់​​​ស្រូ​វ​ជិត​​​7​ពាន់​​ហិក​តា​​​ ស្លាប់មនុស្ស​ម្នាក់​​​​ ងាប់​ជ្រូក​​​​6​ក្បាល​​ និង​គោ​2​ក្បាល​

Posted: 12 Oct 2012 05:45 PM PDT

ទឹក​ជំនន់​​​​ប៉ះ​ពាល់​​​ស្រូ​វ​ជិត​​​7​ពាន់​​ហិក​តា​​​ ស្លាប់មនុស្ស​ម្នាក់​​​​ ងាប់​ជ្រូក​​​​6​ក្បាល​​ និង​គោ​2​ក្បាល​
ខេត្ត​ពោ​ធិ៍សាត់​ ៖​ ​​ទឹក​ជំនន់​នៅ​ខេត្ត​ពោធិ៍​សាត់​​​ បាន​​ស្រក​​​លឿនតាម​​ស្ទឹង​​​ ​​​​នៅ​ស្រុក​​ភ្នំ​ក្រវាញ​​​ នៅ​ក្រុង​ពោធិ៍សាត់​​​ ​​​ឯ​​តាម​​​​​​ទី​វាល​​​​ស្រក​យឺត​ ហើយ​បើ​នៅ​​​​ស្រុក​​កណ្តៀង​​​​វិញ​ស្រកយឺត​​​​បំផុត​​ ព្រោះ​​​​​​​កល់នឹង​ទឹក​ទន្លេ​ ។​​ មាន​ការ​​​បារម្ភ​​​​​ថា បើ​សិន​​​ជា​ទឹក​ស្រក​​យឺត​​​ ឬ​​ជ​ន់ជា​​លើក​ទី​​៣​​​​ទៀត​នោះ​​​​ ស្រូ​វ​របស់​​​​​កសិក​​រ​​នឹង​រលួ​យ​​​​​ខូច​​​ខាត​ខ្លាំង​មិន​ខាន​ ។​

ត្រឡប់​ពី​ប្រគេន​ចង្ហាន់ព្រះ​សង្ឃ​​ធ្លាក់ពី​រ៉ឺម៉ក​ម៉ូតូ​​កិន​ស្លាប់​ម2នាក់

Posted: 12 Oct 2012 05:30 PM PDT

ខេត្ត​កំពត ៖ ស្រ្តី​ម្នាក់​បាន​ស្លាប់​​ភ្លាមៗ និង​ ម្នាក់​ទៀត​​​របួស​​ធ្ងន់​​ ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ ​ដល់​មន្ទីរ​ពេទ្យ​ខណៈ​​ជន​​រងគ្រោះ​​​​ទាំង​ពីរ​​ត្រឡប់​មកពី​ប្រគេនចង្ហាន់​ព្រះ​សង្ឃ​​​​ហើយ​បានធ្លាក់​​ព​ី​លើ​រ៉ឺម៉ក​ម៉ូតូ​ ​​​ក៏​ត្រូ​វ​កង់​ក្រោ​​យ​រ៉ឺម៉ក​ម៉ូតូ​នោះ​​កិន​បែក​​ក្បាល​ ​​​​កាល​ពី​​​វេលាមោ៉ង​៣​រសៀល​​​ថ្ងៃទី​១០ តុលា ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣៣​ ត្រង់​ចំណុច​​​ភូមិ​​បឹង​​​ធំ​ ឃុំ​អង្គ​សុរភី​ស្រុក​កំពង់​ត្រាច ។

ស្គូពី​ពន្លះ​​ជាមួយ​សេ​125 បុរស​ចំណាស់​​ម្នាក់​សន្លប់​ធំ

Posted: 12 Oct 2012 05:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរស​​វ័យ៦៥​ឆ្នាំ​ម្នាក់​ បាន​សន្លប់​ដោយ​សារ​​ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ ខណៈ​​កំពុង​ជិះម៉ូតូ​យក​​ទៅ​លាង​​ដែល​នៅ​មិន​ឆ្ងាយ​ពីផ្ទះ​​ក៏​ត្រូវម៉ូតូមួយ​គ្រឿង​ទៀត​បុក​ចំហៀង​ខាង​ក្រោយពេញ​​ទំហឹង​ ​កាលពី​វេលា​ម៉ោង៣​និង​៣០​នាទី​សៀល​​​ថ្ងៃទី៩​ តុលា ​នៅមុខហាង​ កាហ្វេណាលាង​ តាម​​បណ្តោយ​​ផ្លូវ​លេខ​​១៩៨៦​ ក្នុងសង្កាត់ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ ។​

លោក​មេធាវី​ ប៊ុន ហ៊ុន ​​ត្រូវ​បាន​បោះ​ឆ្នោត​​គាំទ្រ​​ធ្វើ​ជា​​​ប្រធាន​គណៈ​មេធាវី​​នៃព្រះ​រាជាណាច​ក្រ​កម្ពុជា

Posted: 12 Oct 2012 04:04 AM PDT

រាជធានីភ្នំពេញ ៖ លោក​មេធាវី​​ប៊ុន ហ៊ុន​​ ត្រូវ​បាន​​សមាជិក​​បោះឆ្នោត​​​ជ្រើស​រើស​​​ធ្វើ​ជា​​ប្រធានគណៈ​​មេធាវី​​នៃព្រះ​រាជាណាច​ក្រ​​កម្ពុជា​អាណត្តិ​​​ថ្មីទី៩ ​​ដែល​ពិធីបោះឆ្នោត​​​​ប្រព្រឹត្ត​​ទៅ​​នៅសណ្ឋាគារ​​ណាហ្គាវើល ​កាលពី​រសៀល​ថ្ងៃទី​១២ ​តុលា ​​២០១២ ​ដោយ​ទទួល​បាន​សំឡេង​​៣៨០ (៥៧,៤០%) យក​ឈ្នះ​លើ​លោកសួន វិសាល ដែល​ទទួល​បាន​សំឡេង​២១៤ (៣២,៣៣%) នៃ​ចំនួន​

ដឹង​​ថា​ប្តី​មិន​នៅ​​លប​ឡើង​​លើ​ផ្ទះ​បម្រុង​​ចាប់​ប្រពន្ធ​​គេ​នាង​​ស្រែក​​ជាប់​ខ្នោះ

Posted: 12 Oct 2012 04:03 AM PDT

បុរស​ជាប់ចោទ​
ខេត្ត​ពោធិ៍​សាត់ ៖ បុរស​ម្នាក់​បាន​​កាន់​កូន​កាំ​បិត​​លប​ឡើង​​លើ​ផ្ទះ​​​ប៉ុន​​ប៉ង​​រំ​លោភ​​ប្រពន្ធ​គេ​ ប៉ុន្តែ​​ស្ត្រី​​ម្ចាស់​ផ្ទះ​ភ្ញាក់​​ទាន់​​ស្រែក​ឆោឡោ​​ឡើង​​ក៏​ហក់​មក​ដី​​រត់​បាត់​​ទៅ​​ លុះ​​ស្អែក​ឡើង​​សមត្ថ​កិច្ច​ស្រា​​វ​ជ្រាវ​​ឃាត់ខ្លួនបាន​​​​ ។ ហេតុ​ការ​ណ៍​​នេះ​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​១ និង​​២០​នាទី​រំ​លង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​១១ តុលា នៅ​ភូមិ​​ឈើ​ទាលខ្ពស់ ឃុំ​ក្បាល​​ត្រាច ស្រុក​ក្រគរ ។

ក្រុម​ហ៊ុន​​ខ្មែរ​​ប្រ៊ូ​វើ​រី ​លីមីតធីត ប្រគល់​សម្ភារអប់​រំ​ផ្សព្វ​ផ្សាយ​​សុវត្ថិភាព​ចរាចរណ៍​ដល់​​កាក​បាទ​ក្រហ​ម​

Posted: 12 Oct 2012 03:25 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​
រាជធានី​​ភ្នំពេញ ៖ ក្រុម​ហ៊ុនខ្មែរ​ប៊្រូវើរី លី​មីត​ធីត ជា​ក្រុម​ហ៊ុនផ​លិត​ស្រាបៀរ​កម្ពុជា បាន​ប្រគល់​សម្ភា​រ​អប់រំផ្ស​ព្វ​ផ្សាយសុវត្ថិ​ភាព​ចរា​ចរ​ណ៍ជូន​ដល់​កាក​បាទ​ក្រហម​កម្ពុជា​នៅទីស្នាក់​ការ​កណ្តាល​​កាក​បាទ​ក្រហម​កម្ពុជា ។ ពិ​​ធី​នោះ​ប្រារព្ធ​​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ តុលា ​ឆ្នាំ​២០១២​ក្រោម​វត្ត​មាន​លោក​ឧកញ៉ាលាង ឃុន ប្រធាន​អគ្គនាយ​កក្រុម​ហ៊ុ​ន​ខ្មែរ​ប៊្រូវើរី លី​មីត​ធីត និង​​លោក​ជំទាវ ម៉ែន នារី​

បើកកិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​របស់​IMF និ​ង​ធនាគារ​ពិភព​លោក​

Posted: 12 Oct 2012 02:49 AM PDT

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​IMF និងធនាគារពិភពលោក​​បាន​បើក​ធ្វើ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ តុលា នៅ​ក្រុង​តូក្យូ។ បណ្តា​មន្ត្រី​ជាន​់ខ្ពស់​និងបណ្តា​អ្នក​ជំនាញ​​ការ​របស់​​ផ្នែក​ធនាគារ​និងហិរញ្ញវត្ថុ ​មកពីប្រទេស​ទាំង​១៨៨​ជាសមាជិក​ ក្នុង​កិច្ច​ប្រជុំ​នោះ​នឹង​ពិ​ភា​ក្សា​ពីបណ្តា​ដំណោះ​ស្រាយ​ដែល​គ្រោង​​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ជា​សាកល ។

រញ្ជួយ​ដី​​កម្លាំង​​​7រី​ស្ទ័រ​នៅ​ឥណ្ឌូណេស៊ី

Posted: 12 Oct 2012 02:45 AM PDT

មន្ត្រី​ម្នាក់​​​​នៃ​ទីភ្នាក់​ងារ​​ឧតុនិយម​​ និង​ភូមិ​សាស្ត្រ​​ឥណ្ឌូណេស៊ី​​​​​គូស​បញ្ជាក់​ថា ការ​រញ្ជួយ​ដី​​កម្លាំង​៧​រី​ស្ទ័រ​មួយ​កើត​មាន​​​កាល​ពី​ព្រឹក​​​ថ្ងៃទី​​​​​​​១២ តុលា ​ក្នុង​ដែន​​ទឹក​នៃ​តំបន់​​​​បា​ពូអាចុង​​​ខាង​កើត​​​នៃ​ប្រទេស​​ឥណ្ឌូណេស៊ី​​បណ្តាល​ឱ្យ​ខូច​ខាត​​​អគារ​នានា​តែ​ពុំ​មានការ​គំរាម​កំហែង​​​​ដោយ​រលក​យក្ស​​​ស៊ូណាមី​ឡើយ​ ។​

ប៉ាគីស្ថាន​​​តវ៉ា​​ប្រឆាំង​​​ការ​វាយ​ប្រហារ​​តាមអាកាស​​អាមេរិក​លើ​តំបន់​​កុល​សម្ព័ន្ធ​

Posted: 12 Oct 2012 02:43 AM PDT

យន្តហោះគ្មានមនុស្ស​​​​បើក​កំពុង​បាញ់​គ្រាប់​មីស៊ីល
ប្រទេស​​ប៉ាគីស្ថាន​​ កាល​ពី​​ថ្ងៃទី​​១១ តុលា ​បានធ្វើការ​​​តវ៉ា​​​ចំពោះ​ស្ថាន​ទូត​​អាមេរិក​​ប្រចាំ​ក្រុង​អ៊ីស្លាម៉ា​បាដ ប្រឆាំង​​នឹង​ការ​​វាយ​ប្រហារ​​​​តាម​អាកាស​​​​​២លើក​​ចុង​ក្រោយ​របស់​អាមេរិក​​ក្នុង​តំបន់​​កុល​សម្ព័ន្ធ​​របស់​ខ្លួន​ ។​ក្នុង​សេចក្តី​​ប្រកាស​មួយ​​​​ក្រសួង​​​ការ​បរទេស​​​ប៉ាគីស្ថាន​​និយាយ​​ថា ក្រសួង​​​នេះ​បាន​ប្រគល់​​សារ​លិខិត​​​តវ៉ា​​​​​មួយ​​ច្បាប់​​ជូន​ដល់​​ស្ថាន​ទូត​​អាេមរិក​​ប្រឆាំង​​​​ការ​វាយ​ប្រហារ​​​​​តាមអាកាស​​ធ្វើ​ឡើង

កែវ​​ វិ​រៈ​ និង​​​ ឱម សំរេច ​ត្រូវគណៈកម្មការដក​ចេញ​ពី​ការ​​​ប្រកួត​​នៅ​ថ្ងៃ​​​​ស្អែក​​​ព្រម​គ្នា

Posted: 12 Oct 2012 02:40 AM PDT

កីឡាករកែវ វិរៈ  (ឆ្វេង) និងកីឡាករឱម សំរេច
រា​ជ​ធា​​នីភ្នំពេញ​​​​ ៖​ ​​ដូច​គ្នា​​នឹង​កីឡា​​ករ​​​​ឈាង​ហុង​​ ដែល​ដល់​ថ្ងៃ​ប្រកួត​​​​ទៅ​ហើយ​​​ ស្រាប់​​តែ​​ត្រូវ​គ្រូ​​​​បង្វឹក​​​​របស់​ខ្លួន​​​ដកឈ្មោះ​​​ចេញ​​មិន​​ឱ្យ​ប្រកួត​​​​ កាល​ពី​ថ្ងៃ​​អា​ទិត្យ​មុន​ពេល​នេះ​​​ កីឡា​​​ករ​​ជើង​ខ្លាំង​​​​​​ពីរ​រូប​​​ គឺ​កែវ​ វិរៈ ​​និង​ឱ​ម​ សំរេច​ ក៏​​ត្រូវ​​​​​គេ​ដក​​មិន​ឱ្យ​ឡើង​​​​រេញ​​​ដូច​គ្នា ។​ ទោះ​យ៉ាង​​ណា​​​ ការ​សម្រេច​​ចិត្ត​​​ដក​កីឡា​ករ​​​​ទាំង​ពីរ​​​ចេញ​នេះ​​​ មិន​​មែន​​​​​គ្រូ​​បង្វឹក​​​​​ពួ​ក​គេ​​​​ទាម​ទារ​​​​ដូច​កីឡា​ករ​​​​ឈាង​ ហុង​​​​​ នោះ​ទេ​​ ​ពោល​គឺ​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!