Koh Santipheap Daily

Koh Santipheap Daily


សម្តេច​តេជោ ហ៊ុន សែន ៖ យើង​ប្រកាន់ជំហររ្វើ​ឱ្យ​ព្រំ​ដែន​ជា​តំបន់​សន្តិ​ភាព​ពាណិជ្ជ​កម្ម​ និង​ការ​អភិវឌ្ឍ

Posted: 07 Oct 2012 01:24 AM PDT

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជានៅ​តែ​ប្រកាន់​គោល​ជំហរ និងដាក់ចេញនូវយុទ្ឋសាស្រ្តរបស់ខ្លួនក្នុងការប្រែក្លាយតំបន់ព្រំដែនទំាងអស់មិនថាព្រំដែនខាងលិច ឬខាងកើត ឲ្យទៅ​ជាតំបន់ព្រំដែនសន្តិភាព និង មានការអភិវឌ្ឍសម្បូរសប្បាយនាពេលខាងមុខ ។

អតីត​ប្រធានាធិបតី​អាល់​ហ្សេវី​ទទួល​មរណ​ភាព​

Posted: 07 Oct 2012 01:19 AM PDT

អតីត​ប្រធានាធិបតី​ដែល​ទទួល​មរណ​ភាព
ទី​ភ្នាក់​ងារ​ព័ត៌​មាន​អាល់​ហ្សេវី APS រាយការណ៍​ថាលោក​CHADLI BENDJEDID ​ប្រធានាធិបតី​អាល់​ហ្សេវី​ពី​ឆ្នាំ​១៩៧៩ ដល់​១៩៩២ ​បាន​ទទួល​មរណ​ភាព​ ហើយ​កាលពីថ្ងៃ​ទី​៦ តុលា​ ​នៅទី​ក្រុង​អាល់​ហ្សេ​ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ​ក្រោយពី​លោក​កើត​ជំងឺ​​មហា​រីក​មួយមក ។យោងតាម​សេចក្តីប្រកាស​មួយ​របស់​ប្រធានា​ធិបតី​ចេញ​ផ្សាយ​​នាពេល​យប់​ថា ​ការកាន់​ទុក្ខ​ជាតិ​រយៈ​ពេល​៨​ថ្ងៃ​មួយ​ត្រូវ​

ក្រុម​បាល់​ទាត់​យុវ​ជន​សាលា​អន្តរ​ជាតិ​ម៉ាស្ទ័រ​ឈ្នះ​ក្រុម​សន្តិ​ភាព 3-2 ក្នុង​ជំនួ​បលើ​កទី2

Posted: 07 Oct 2012 01:18 AM PDT

​ក្រុម​សន្តិ​ភាព​​បានថត​រូប​អនុស្សាវរីយ៍​​ជា​មួយ​ក្រុម​បាល់​ទាត់​យុវ​ជន​សាលា​អន្តរ​ជាតិ​ម៉ាស្ទ័រ
រាជ​ធានីភ្នំពេញ ៖ នៅ​លើ​ទីលាន​បាល់​ទាត់​មជ្ឈ​មណ្ឌល​គរុកោសល្យ​រាជ​ធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃទី៦ តុលា មាន​ការ​ប្រកួត​បាល់​​ទាត់​​លក្ខណៈ​មិត្ត​ភាព​រវាង​ក្រុម​សន្តិ​ភាព ជា​មួយ​ក្រុម​យុវ​ជន​សាលា​អន្តរ​ជាតិ​ម៉ាស្ទរ័​ ដោយ​លទ្ធ​ផល​ក្រុម​យុវ​ជន​សាលា​អន្តរ​ជាតិ​ម៉ាស្ទ័រ​ឈ្នះ​ក្រុម​សន្តិ​ភាព​ ៣-២ ។ ការ​​ប្រកួត​ចាប់​ផ្តើម​នៅ​តង់​ទី១​ ក្រុម​ទាំ​ង២ បាន​ធ្វើការ​ប្រកួត​គ្នាក្នុង​លក្ខណៈ​បច្ចេក​ទេស​រៀងៗ​ខ្លួន ដោយ​ធ្វើការ​វាយ​លុក​គ្នា​ទៅ​វិញ​ទៅ​​មក​ដើម្បីរក​

ដោះលែង​និយោជិត​អឌ្ឍចន្ទ​ក្រហម​អីុរ៉ង់​7​នាក់​នៅ​លីប៊ី

Posted: 07 Oct 2012 01:18 AM PDT

ផ្នែកសន្តិសុខ​​និង​សមាគមអឌ្ឍចន្ទក្រហម​លីប៊ី​​​រាយ​ការណ៍​ថា ​និយោ​ជិត​អឌ្ឍ​ចន្ទ​ក្រហម​អីុរ៉ង់ ​៧​នាក់ ​ដែលចាប់​ជា​ចំណាប់​ខ្មាំង​ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយនៅ​ទីក្រុង​បេន​​​ហ្គាហ្ស៊ី​ភាគខាង​កើត​លីប៊ី​​​ត្រូវ​​បាន​​​​ដោះលែង​ ហើយ​កាល​​ពី​ថ្ងៃទី​៦ តុលា ​។ជនជាតិ​អីុរ៉ង់​ទាំង​៧​នាក់ ​បាន​ចូលមក​កាន់​ក្រុង​បេន​ហ្គាហ្ស៊ី​តាម​ការ​អញ្ជើញ​របស់​អឌ្ឍ​ចន្ទ​ក្រហម​លីប៊ី ​កាលពី​ដំណាច់​ខែ​កក្កដា ​។

បង្ខំ​ចិត្ត​​សុំ​ទាន ព្រោះ​​គ្មាន​សោហ៊ុយ​​ត្រឡប់​ទៅ​ស្រុក​ក្រោយ​ធ្លាក់​​ខ្លួន​ពិការ​

Posted: 07 Oct 2012 01:15 AM PDT

ជន​ពិការ​ដែល​បង្ខំចិត្ត​សុំ​ទាន​ដើម្បី​មាន​សោហ៊ុយ​ត្រឡប់​​ទៅ​ស្រុក​
ក្រុង​ប៉ោយប៉ែត ៖ ​បុរស​ម្នាក់​បាន​ធ្លាក់​ខ្លួន​ពិការ ហើយ​ដោយ​សារ​គ្មាន​សោហ៊ុយ​​វិល​ត្រឡប់​​ទៅ​ស្រុក​កំណើតវិញ​​ក៏​បង្ខំ​​ចិត្ត​ដើរ​សុំ​ទាន​​ទាំង​វេទនា​​ដើម្បី​​បានលុយ​​ទិញ​សំបុត្រ​រថយន្ត និង​ថ្លៃ​ចាយ​វាយ​តាម​ផ្លូវ ​ដែល​​ការ​ធ្លាក់​ខ្លួន​ពិការ​នេះ​គេ​អះអាង​ថា ដោយ​សារត្រូវ​រថយន្ត​កៀរ​លើ​ទឹក​ដីថៃ​កាល​ពី​ខែ​​កញ្ញា ២០១២ ​ក្នុង​ខេត្ត​មួយ​ក្នុង​​ប្រទេសថៃ ។

រថយន្ត​ឡិច​ស៊ីស​៤៧០​ស្រវឹង​ស្រា​រេ​ចង្កូត​ទៅ​បុក​គល់​ក្ងោក

Posted: 07 Oct 2012 01:09 AM PDT

រថយន្ត​​ដែល​ជិះ​ទៅ​បុក​គល់​ក្ងោក​
រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​ឡិច​ស៊ីស​៤៧០ ពណ៌​ស្ករ មួយ​គ្រឿង​បាន​​ស្រុញ​មួយ​កំណាត់​ខាង​មុខ​ និង​ដាច់​កា​ឡេ​កង់​មុខ​ខាង​ស្តាំ ខណៈ​អ្នក​បើក​បរ​​ស្រវឹង​ស្រា​រេ​ចង្កូត​ទៅ​បុក​គល់​ក្ងោក​នៅ​ចិញ្ចើម​ផ្លូវ​មុខ​ហាង​បេ​ប៊ី ឃែរ ដែល​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​វិថី​លេខ​៥១ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ កាល​ពី​វេ​លា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៥ តុលា ២០១២ ។ ហេតុ​ការណ៍​នោះ​មិន​បណ្តាល​ឱ្យ​មាន​មនុស្សណាម្នាក់រង​របួស​ទេ ។

ឃាត់​ខ្លួន​​បុរស​២​នាក់​វាយ​កម្ម​ករ​ចិញ្ចឹម​​ត្រី​ប្លន់​យក​លុយ​

Posted: 07 Oct 2012 12:54 AM PDT

ជន​ជាប់​សង្ស័យ​ទាំង​២​នាក់​
រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​ត្រូវបាន​​ប៉ូលិស​​ខណ្ឌ​សែន​សុខ ​ក្របួច​.ក​ជាប់ ខណៈ​​ពេល​ដែល​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​​ទៅ​លើ​ជន​រងគ្រោះ​ម្នាក់​​យក​លុយ​ កាល​ពី​​វេលា​ម៉ោង​​៧​និង​១៥​នាទី​យប់​ថ្ងៃទី​​៥ តុលា ​២០១២ ​នៅតាម​បណ្តោយ​ផ្លូវ​១៥១ ភូមិ​សំរោង​ត្បូង សង្កាត់​​សំរោង ខណ្ឌ​​សែន​សុខ និង​ដក​ហូតបាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វីវ៉ា​ ពណ៌ខ្មៅ ​ស៊េរី​២០០៦ ​។

ពុទ្ធ ឆាយរិទ្ធី ឈ្នះ​ពិន្ទុ​កីឡា​ករ​ឆ្លង​ដែន​អេស្ប៉ាញ ចំណែក​ផល សោភ័ណ្ឌ ផ្តួល​កីឡា​ករ​អីុតាលី

Posted: 07 Oct 2012 12:40 AM PDT

ពុទ្ធ ឆាយរិទ្ធី ប្រកួត​ជា​មួយ​កីឡា​ករ​ឆ្លង​ដែន​អេស្ប៉ាញ
រាជ​ធានីភ្នំពេញ​ ៖ ​ពុទ្ធ​​​ ឆាយ​រិទ្ធី​ មក​ពី​ក្លិប​​​​​ពុទ្ធ​សេរី​វង្ស​​កីឡា​ បាន​​​​​ប្រកួត​​​​ឈ្នះ​​​ពិន្ទុ​​​​​​​កីឡា​ករ​ Christian ​មក​ពី​អេស្ប៉ាញ​​ សម្រាប់​ការ​ប្រកួត​​​​នៅ​លើ​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​​​រាជ​ធានីភ្នំពេញ​​​​ប៉ុស្តិ៍​លេខ​​៣​ ​កាល​​​​​​​​ពី​​​​​​ថ្ងៃ​សៅរ៍ ​​ទី​៦ តុលា​ ​​កន្ល​ង​មក​​​​​​​​នេះ​​​ ចំណែក​​​ផល​ សោភ័ណ្ឌ​​​ មក​​ពី​ក្លិប​​​​ក​តាឡី​​ដំរី​មាន​​ប្ញទ្ធិ​​​ ផ្តួល​​​​កីឡា​ករ​​​ Simon-Cechini ​មក​ពី​​អីុតាលី​​​​​​​ ឱ្យ​សន្លប់​ក្នុង​ទឹក​​ទី​​១ ។​

ផាន់ គ្រាន់ សង​សឹក ថុល មករា បាន​សម្រេច​នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​

Posted: 07 Oct 2012 12:36 AM PDT

ការ​ប្រកួត​នៅលើ​សង្វៀន​
រាជ​ធានីភ្នំពេញ​ ៖ ​​​នៅទី​​បំ​ផុត​​​​​កីឡា​ករ​​​​ ផាន់ គ្រាន់​​​ មក​ពី​ក្លិប​​​ព្រះ​ខ័ន​​​រាជ​​​ សង​សឹក​​​​​​​​​កីឡា​​​​ករ​ថុល​​​​ មក​រា​​ ​មក​ពី​ក្លិប​​​​​​​​ឃ្លាំង​​មឿង​​​​ខេត្ត​ពោធិ៍​សាត់​​​​​ ​បាន​សម្រេច​សម្រាប់​ការ​​ជួប​​ប្រកួត​​​គ្នា​នៅលើ​សង្វៀន​​​ទូរ​ទស្សន៍​​​បាយ័ន​​​​បឹង​ស្នោ​ កាល​ពី​​​​រាត្រី​ថ្ងៃ​​​​សៅរ៍​ ទី​​៦ តុលា​ ​​​​​ ។ ​ ​បើក​ឆាក​​​ប្រយុទ្ធ​​គ្នា​​ភ្លាម​​​ គូនេះ​​​​បាន​វាយ​សម្រុក​​​គ្នា​យ៉ាង​ចាស់​ដៃ​​ធ្វើ​ឱ្យ​អ្នក​មើល​​​​ផ្ទាល់​​​​​ជក់​ចិត្ត​​​​យ៉ាង​ខ្លាំង​​​ ទោះ​ជា​​​មាន​​ភ្លៀង​​​​រំខាន​​​អារម្មណ៍​​​​បន្តិ​​ច​ក្តី​​​ ​។ នៅ​

ម៉ន សាម៉េត ឈ្នះ​សិស្ស​ប្អូន ផាន់ សារុន ទាំង​អារម្មណ៍​​បុក​ពោះ​

Posted: 07 Oct 2012 12:32 AM PDT

ម៉ន សាម៉េត ឈ្នះ​សិស្ស​ប្អូន ផាន់ សារុន
រា​ជ​ធានីភ្នំពេញ​ ៖ ​ការប្រកួតសាកកម្លាំងគ្នា រវាង​កីឡាករ​ជើង​ខ្លាំ​ងម​កពីក្លិប​ព្រែក​ឯងកីឡា ម៉ន សាម៉េត និងសិស្សប្អូនផាន់​ សារុន មកពី​ក្លិប​ព្រះខ័ន​រាជ កាលពីថ្ងៃសុក្រទី៥ តុលា នៅ​សង្វៀន​​​ទូរ​ទស្សន៍​​បាយ័ន​បឹងស្នោ ពិត​ជា​បង្ហាញ​ថា កីឡាករម៉ន សាម៉េតគឺជាអ្នកឈ្នះ។ ប៉ុន្តែ​ជ័យ​ជម្នះ​របស់​លោក​បាន​ទទួល​ដោយ​ប្រផិត​ប្រផើយបំផុត ខណៈដែលនៅ២ទឹកចុងក្រោយ សិស្សប្អូនផាន់ សារុន បានប្រើ​ស្នៀត​ស្ទើរ​តែ​ធ្វើ​ឲ្យម៉ន សាម៉េត ប៊ិះសន្លប់​

ប្រយុទ្ធ​​គ្នា​យ៉ាង​​សាហាវ​​​នៅ​ព្រំដែន​​​ស៊ីរី​​-តួកគី

Posted: 07 Oct 2012 12:31 AM PDT

 ផ្សែង​​​ហ៊ុយ​​​ដោយ​ការ​បាញ់​​គ្នា​នៅ​ព្រំដែន​​​​ជាមួយ​តួកគី
យោង​តាម​​​ប្រភព​​ពួក​​ប្រឆាំង​​​​ស៊ីរី​​ថា ​ពួក​​ឧទ្ទាម​​​ស៊ីរី​​កាល​ពី​ថ្ងៃទី​៦ តុលា ​បាន​វាយ​ដណ្តើម​​កាន់​កាប់​​ភូមិ​មួយ​​នៅជាប់​ព្រំដែន​​​​ជាមួយ​​តួកគី​ក្រោយ​​ការ​ប្រយុទ្ធ​គ្នា​​យ៉ាង​ស្វិត​ស្វាញ​​​បណ្តាល​ឱ្យ​ទាហាន​​​រដ្ឋាភិបាល​​ស្លាប់​៤០​នាក់​ ។ ការ​ប្រយុទ្ធ​គ្នា​នេះ​បណ្តាល​ឱ្យ​គ្រាប់​ផ្លោង​​​ធ្លាក់​​ជា​ថ្មី​​ក្នុង​ដែន​ដី​តួកគី​ហើយ​ញ៉ាំង​ឱ្យ​​កង​ទ័ព​​តួកគី​វាយ​ប្រហារ​​​​សង​សឹក​វិញ​ ។តាំង​ពី​ចាប់​ផ្តើម​​​ជម្លោះ​មក​កង​ទ័ព​​ស៊ីរី​​បាន​បាត់

​ភ្លៀងធ្លាក់​​មួយ​យប់​រលំ​ដើម​អំពិល​បារាំង​​ដែល​មាន​វ័យ​​ចំណាស់​សង្កត់​លើ​រថយន្ត​២​គ្រឿង

Posted: 07 Oct 2012 12:28 AM PDT

ដើមអំពិល​ដែល​រលំ​សង្កត់​លើ​រថយន្ត​​
រាជធានីភ្នំពេញ ៖ ​ដើម​អំពិល​​បារាំង​ដ៏ធំ​មួយ​ដើម​​មាន​អាយុ​កាល​យូរ​យារ​មក​ហើយ បាន​រលំ​​បាក់មែកធ្លាក់សង្កត់​ពីលើ​​​រថយន្ត​​២គ្រឿង​ បន្ទាប់​ពី​មេឃ​ភ្លៀង​​ធ្លាក់​ពេញ​​មួយ​យប់ ។ ហេតុការណ៍​​នេះ​បាន​កើតឡើង​​​នៅតាម​ផ្លូវ​លេខ​២៨៩ មុខ​ផ្សារ​ទួល​គោក ​ក្នុង​សង្កាត់​បឹង​កក់​ទី ២ ខណ្ឌ​ទួល​គោក កាល​ពី វេលា​ម៉ោង​១០​និង​១០​នាទីយប់​ថ្ងៃទី​៦ តុលា ។

កូរ៉ូឡា​ពាក់ស្លាក​លេខ​ខេមរ​ភូមិន្ទ​បើក​បុក​បង្គោល​ភ្លើង​​សួន​ច្បារ​​ពុះ​ចែក​ផ្លូវ​ជាតិលេខ៦

Posted: 07 Oct 2012 12:25 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា​​​ ពណ៌ខ្មៅ ​​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បើកបុក​បង្គោល​ភ្លើងបំភ្លឺ​សួន​ច្បារ​ពុះ​ចែក​ផ្លូវ​​បាក់រាបដល់​ដី រួច​ជ្រុល​ទៅ​បុក​របាំង​​​ដែល​មិន​ទាន់​ធ្វើ​រួច​​រាល់ កាលពីវេលាម៉ោង​​៧ ​និង​២០នាទីយប់ ថ្ងៃទី៥ តុលា ២០១២ តាម​ផ្លូវ​​​ជាតិលេខ៦ ​មុខ​ទី​បញ្ជា​ការ​​ដ្ឋានទាហាន​ជើង​​ទឹក ស្ថិត​​ក្នុងភូមិ​កៀនឃ្លាំង ​សង្កាត់ជ្រោយចង្វា ​ខណ្ឌប្ញស្សីកែវ ។

ពេជ្រ សូលី​កា​ ពង្រឹង​​ខ្លួន​​​នៅ​​​ផលិត​​កម្ម​​​​ចាស់​​មិន​​ចាក​​ចេញ​

Posted: 07 Oct 2012 12:18 AM PDT

តា​រា​ចម្រៀង​​​តូច​ច្រឡឹង​​​ពេជ្រ​ សូលី​កា​
រា​ជ​ធានីភ្នំពេញ​ ៖ ​​​តា​រា​ចម្រៀង​​​តូច​ច្រឡឹង​​​ពេជ្រ​ សូលី​កា​ បាន​បដិសេធ​​​ថា នាង​មិនបាន​​​ចាក​ចេញ​ពី​​ផលិត​កម្ម​ M ​ដូច​ពាក្យ​​​ដែល​​​លេច​​ឮ​​នោះ​ឡើយ​ ។​ កា​រ​​​អះ​អាង​​​បែប​នេះ​​​របស់ ពេជ្រ សូលី​​កា​​ ក្រោយ​ពេល​មាន​ព័ត៌​មាន​​ថា នាង​ត្រៀម​​​ចាក​ចេញ​​​ជា​មួយ​តារា​​ចម្រៀង​​​នីកូ ​ពី​ផលិត​​កម្ម​ M ​ដែល​ពួក​គេ​​​ជ្រក​​​កោន​​​ជា​ច្រើន​​​​ឆ្នាំ​មក​ហើយ​​ ។​

ដើរ​ចេញពីវត្ត​ទៅ​ផ្ទះ​ជន​មិន​ស្គាល់​មុខ​ចាក់​មួយ​កាំបិត​ធ្លាយ​ដល់​​ខ្នង​ស្លាប់​នៅ​ពេទ្យ​ វប្ប​ធម៌​បែប​នេះ​ស្អប់​ខ្ពើម​ណាស់​

Posted: 07 Oct 2012 12:18 AM PDT

សព​ជន​រងគ្រោះ​
ខេត្ត​ពោធិ៍សាត់ ៖ ​យុវជន​ម្នាក់​​ត្រូវជន​មិន​ស្គាល់​មុខ​​ចាក់​មួយ​កាំបិត​ចំក្រោម​ចុង​ដង្ហើម​​ធ្លាយ​ទៅឆ្អឹង​ជំនីរ​ខាង​ក្រោយ បណ្តាល​ឱ្យ​​រងរបួស​​ធ្ងន់​ លុះពេល​បញ្ជូន​ទៅព្យាបាល​នៅមន្ទីរពេទ្យ​ក៏ស្លាប់​​បាត់​ទៅ ។ ហេតុការណ៍​នេះ​បានកើតឡើង​​កាលពីវេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​៤ តុលា ២០១២ ​នៅ​ចំណុច​​​ខ្លោង​​ទ្វារ​វត្ត​កោះ​ក្រសាំង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ​ជា​រឿង​ដែល​គួរ​ឱ្យ​ស្ពប់​ខ្ពើម​​ណាស់ ។

ជាប់​គុក​៣​ដង​​មិន​រាង​ចាល​ចេញ​មក​វិញ​បង្ក​រឿង​ជាប់​គុក​ជា​លើក​ទី​៤

Posted: 07 Oct 2012 12:15 AM PDT

ជនសង្ស័យដែល​សមត្ថកិច្ចឃាត់ខ្លួន
ខេត្ត​កំពង់​ធំ ៖ ក្រុម​ក្មេង​ស្ទាវ​​២​នាក់​​ពេល​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​មិន​បាន​មួយ​ដង្ហើម​ផង ក៏​​ចូល​ដេក​ក្នុង​គុក​វិញ​ដដែល ដោយ​សារ​​តែ​ពួក​គេ​បន្ត​ដើរ​លួច ប្លន់ កាប់​ ចាក់ ​ត្រូវ​សមត្ថកិច្ច​​អញ្ជើញ​ចូល​គុក​​សា​ជា​ថ្មី​វិញ​ជា​លើក​ទី​៤ ដែល​គេ​ដាក់​រហស្ស​នាម​ឱ្យ​ថា មនុស្ស​ក្អែល​គុក កាល​ពី​​ថ្ងៃទី​​២ តុលា ២០១២ ​ស្ថិត​ក្នុង​ភូមិ​បឹង​ប្រា ឃុំ​​ឈើ​ទាល ស្រុក​សណ្តាន់ ។

ចេញ​ពី​ផឹក​ស៊ី​វិល​មុខ​បើក​រថយន្ត​ទៅ​ផ្ទះ​មិន​កើត​ កាច់​ពូក​ឡាន​ដេក​មុខ​ហាង​ ព្រឹក​ឡើង​​ស្លាប់​

Posted: 06 Oct 2012 11:59 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្ត​បាត់​ដំបង​ ៖ អ្នក​រត់​តាក់​ស៊ី​ម្នាក់​ដែល​គេ​សង្ស័យ​ថា ​អាច​បណ្តាល​មក​ពី​រោគ​បេះ​ដូង ឬ​កើត​ខ្យល់ ត្រូវ​បានគេ​ប្រទះ​ឃើញ​​ដេក​ស្លាប់​ក្នុង​រថយន្ត​របស់​ខ្លួន​កាល​ពី​វេ​លា​ម៉ោង​១០​ព្រឹក​​ថ្ងៃ​ទី​៦ តុលា ២០១២ នៅ​ក្បែរ​ចិញ្ចើម​ថ្នល់​ជាតិ​លេខ​៥ ខាង​មុខ​អាហារដ្ឋាន «​គោ​ដុត​​៧២» ស្ថិត​ក្នុង​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់​ដំបង​ ខណៈ​ដែល​គាត់​បានទៅ​ចូល​រួម​ផឹក​ស៊ី​ជា​មួយ​អ្នក​រួម​អាជីព​កាល​ពី​យប់​នៅ​ទី​​នោះ ។

មន្ត្រី​សាខា​កាំកុងត្រូល​​​ផែ​ស្ងួត​ចុង​ទីភ្នំពេញ ចុះធ្វើ​តេស្ត​ជា​បឋម​លើ​ផលិត​ផល​ម្ហូប​អាហារ​​នៅផ្សារ​បឹង​កេង​កង និង​ផ្សារ​ទំនើប​វៀត​ណាម​

Posted: 06 Oct 2012 11:40 PM PDT

ការ​​ចុះធ្វើ​តេស្ត​ជា​បឋម​លើ​ផលិត​ផល​ម្ហូប​អាហារ​​
រាជធានីភ្នំពេញ ៖ ​លោក​លឹម ​វុឌ្ឍី ​អនុ​ប្រធាន​សាខា​កាំកុង​ត្រូល​ផែ​ស្ងួត​ចុងទីភ្នំពេញ និង​សហ​ការី​បាន​​សហ​ការ​ជាម​ួយ​មន្ទីរ​ពាណិជ្ជ​កម្ម ចុះ​ស្រាវ​ជ្រាវ និង​ធ្វើ​តេស្ត​​ជា​បឋម​ទៅ​លើ​ផលិត​ផល​ម្ហូប​​អាហារ​​នៅផ្សារ​បឹង​កេង​កង និង​ផ្សារ​ទំនើប​វៀតណាម ក្នុង​រាជធានីភ្នំពេញ កាល​ពី​ព្រឹកថ្ងៃទី​​៥ តុលា ២០១២។ 

​ស្រវឹង​ស្រា​ដើរ​យប់​លើ​​ផ្លូវ​រថភ្លើង​​ឡូរី​បុក​បាក់​ជើង​គេច​បាត់​

Posted: 06 Oct 2012 11:29 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ពោធិ៍សាត់​ ៖ ​បុរសម្នាក់ត្រូវ​​ឡូរី​បុក​បាក់​ជើង​ម្ខាង​​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ធ្ងរ ខណៈ​​ពេល​ស្រវឹង​ស្រា​ដើរ​លើ​​ផ្លូវរថភ្លើង​ទៅ​ផ្ទះ ។ ហេតុ​ការណ៍​​​នេះ​​បានកើតឡើង​​កាលពីវេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​​៦ តុលា ២០១២ ​នៅ​ចំណុច​កន្សោម​អក ស្ថិត​ក្នុង​ភូមិ​ព្រៃ​ឪម៉ាល់ ​សង្កាត់​​រលាប ​ក្រុង​​ពោធិ៍សាត់ ។

​ទើប​តែ​ចេញពី​ពន្ធនា​គារ​​ខេត្ត​​បន្ត​អាជីព​កាច់​សោ.ក​ម៉ូតូ​ចាប់​មក​ឱ្យ​ដេក​កន្លែង​ដើម​វិញ​

Posted: 06 Oct 2012 11:22 PM PDT

ជនសង្ស័យដែល​សមត្ថកិច្ចឃាត់ខ្លួន​
ខេត្ត​កំពង់ចាម ៖ ថ្ងៃទី​៦ តុលា ២០១២ ​លោក​ចៅក្រម​​ ថៃ ណៃហេង នៃ​សាលា​ដំបូង​ខេត្ត​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ចំនួន​២​​នាក់ ​ក្នុង​នោះ​​ជា​មុខ​សញ្ញា​​កាច់សោ.ក​ម៉ូតូ​ម្នាក់ដែល​ទើប​នឹង​​ចេញ​ពីពន្ធនា​គារ​ខេត្ត ដោយ​ចោទប្រកាន់​ពី​បទ​លួច​ យោង​តាម​មាត្រា​​៣៥៣ នៃ​ច្បាប់​​ក្រម​ព្រហ្ម​ទណ្ឌ​​ឱ្យ​ទៅ​​ដេក​នៅ​កន្លែង​ដើម​វិញ ។​

ជំនន់​​ទឹកភ្លៀង​​ហូរច្រោះ​​ដាច់​ផ្លូវ​​ បាក់​លូ និង​លិច​លង់​ផល​ដំណាំ​​អ្នក​ភូមិ​រោង​ដំរី

Posted: 06 Oct 2012 11:16 PM PDT

ជំនន់​ទឹក​ភ្លៀង​ហូរ​ច្រោះ​ដាច់​ផ្លូវ​
ខេត្តព្រៃវែង ៖ ​ប្រជា​ពល​រដ្ឋ​​រាប់​រយ​គ្រួសារ​​នៅភូមិ​រោង​ដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ​​​​​​​​​​​បាន​រអ៊ូរ​ទាំ​ថា ​ពេល​មាន​ភ្លៀង​​ធ្លាក់​​ម្តងៗ​មិន​​ថា តិច ឬច្រើន​ទេ ​អ្នក​ភូមិ​​ទាំង​​អស់​មាន​ការ​លំបាកខ្លាំង​ណាស់​ដោយ​នៅ​ខាង​ក្រោម​​ផ្ទះ និង​ជុំវិញ​ផ្ទះរបស់​ពួក​គាត់​ត្រូវ​លិច​លង់​ទៅ​ដោយ​ទឹក​ភ្លៀង​ ហើយផ្លូវ​ថ្នល់​មុខ​​ផ្ទះ​ក៏ត្រូវ​ទឹក​ហូរ​ច្រោះ​បណ្តាល​​ឱ្យ​​ដាច់​ផ្លូវ​ជា​កង់ៗ ​ពេល​ភ្លៀង​​រាំង​ត្រូវ​រង់​ចាំ​រាប់​ម៉ោង​ទម្រាំទឹក​ស្រក​ទៅវិញ​អស់​អាច​ចេញ​​ដើរ​បាន ​ដែល​ហេតុការណ៍​បែប​នេះ ​បាន​

លោក​អូបាម៉ា​ខែកញ្ញា ​ប្រមូល​ប្រាក់​ជួយ​ទ្រទ្រង់​បាន​ដល់​181​លាន​ដុល្លារ​

Posted: 06 Oct 2012 11:15 PM PDT

លោកអូបាម៉ា​
ប្រធានាធិបតី​ចប់​អាណត្តិ​អាមេរិក​លោក​បារ៉ាក់​អូបាម៉ា​ប្រកាស​កាលពី​ថ្ងៃទី​៦ តុលា ​ថា ​ប្រមូល​ប្រាក់​​ជួយ​ទ្រទ្រង់​ដល់​ការ​ឃោសនា​​បោះ​ឆ្នោត​​បាន​ដល់​១៨១លាន​ដុល្លារ​កាលពី​ខែកញ្ញា ​ដែល​នោះ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុងឆ្នាំ​២០១២​​ហើយ​នោះជា​ដំណឹង​ល្អ​ទី​២​ ក្រោយ​ពីដំណឹង​នៃ​ការ​​ធ្លាក់​ចុះ​​ ក៏អត្រា​អ្នក​ឥតការងារធ្វើ​ ប្រកាស​នា​ពេល​មុន​នេះ ​ក្នុង​រយៈ​តែ​១​សប្តាហ៍​ក្រោយ​ការ​ឡើង​ក​ូដ​បន្តិច​

រថយន្ត​វីហ្គោ​បើក​បុក​បង្គោល​ភ្លើង​ស្តុប​ និង​បុក​រះ​កន្លែង​លក់​ខ្ទេច​រាយ​ប៉ាយ​

Posted: 06 Oct 2012 11:11 PM PDT

រថយន្ត​ដែល​ជិះ​ទៅ​បុក​បង្គោល​ភ្លើង​
រាជធានីភ្នំពេញ ៖រថយន្ត​វីហ្គោ​​មួយ​គ្រឿង​ដែល​បើក​បរ​ដោយ​បុរស​៤​នាក់​ក្នុង​ល្បឿន​លឿន​ ​ជ្រុល​ទៅ​បុក​បង្គោ​ល​ភ្លើង​​ស្តុប​​ និង​ជ្រុល​​ទៅ​បុក​រះ​​កន្លែង​លក់​ខ្ទេច​អស់​មួយ​ផ្នែក​ទៀត​នៅ​​​ត្រង់​ចំណុច​​ផ្លូវព្រះ​​មុនីរ៉េត ​ក្រុម​២៩ ភូមិ​ទី​៦ ​សង្កាត់​ទួល​ស្វាយ​​ព្រៃទី​២ ខណ្ឌ​ចំការ​មន ​កាល​ពីវេលា​ម៉ោង​​ជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៧ តុលា ២០១២ ។

សមត្ថកិច្ច​​ព័ទ្ធ​ផ្ទះជនសង្ស័យ​២​នាក់ ប្លន់​ផ្ទះ​អ្នក​លក់​មាស​ និង​ជួស​ជុល​ម៉ូតូ​

Posted: 06 Oct 2012 09:09 PM PDT

ខេត្ត​ស្វាយរៀង​ ៖ ​​សមត្ថ​កិច្ច​​ជាច្រើន​នាក់​​បាន​ដាក់​កម្លាំង​​រាយ​ព័ទ្ធ​​ផ្ទះ​ជនសង្ស័យ​​២​នាក់​ក្នុងចំណោម​៤​នាក់ ​ដែលធ្វើ​សកម្ម​ភាព​ប្លន់​ផ្ទះ​​អ្នក​លក់​មាស​ ទូរស័ព្ទ​ដៃ និង​ផ្ទះជួសជុល​ម៉ូតូ​កាល​ពី​ល្ងាច​ថ្ងៃម្សិល​មិញ​​​នៅភូមិ​​ព្រៃរការ ឃុំ​ឈើ​ទាល ស្រុក​ស្វាយ​ជ្រុំ ​ខណៈ​​ម្ចាស់​ផ្ទះ​កំពុង​ហូប​បាយ ។

មហា​បាតុកម្ម​​​​នៅ​ហ្ស៊ក​ដានី​​ទាម​ទារ​​​កែទម្រង់​រដ្ឋធម្ម​នុញ្ញ​

Posted: 06 Oct 2012 09:00 PM PDT

មហា​បាតុ​កម្ម​​​​​នៅក្រុង​អា​ម៉ង់​
មាន​មហា​​​​បាតុកម្ម​​មួយ​កាល​ពី​ព្រឹក​ថ្ងៃទី​​​៥ តុលា​​​​កន្លង​មក​​​​​នេះ​នៅកណ្តាល​​​ទីក្រុង​​អាម៉ង់​​រាជ​ធានី​​ហ្ស៊ក​ដានី​ដើម្បី​ទាម​ទារ​ឱ្យ​មានការ​​កែ​ទម្រង់​​​រដ្ឋធម្មនុញ្ញ ។​បាតុ​​កម្ម​ទាម​ទារ​​ការ​កែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​​នោះ​មាន​មនុស្ស​​​​ចូលរួម​ជាច្រើន​​​​ម៉ឺន​​នាក់​ហើយ​​ប្រព្រឹត្ត​ទៅ​ដោយ​ស្ងប់​

ពល​ទាហាន​ម្នាក់​ទើប​មក​ពី​រៀន​នៅ​សាលា​​ពេជ្រ​និល​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​កាប់​២កាំបិត​

Posted: 06 Oct 2012 08:55 PM PDT

ជនរងគ្រោះ​កំពុងស​ម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​បន្ទាយ​មានជ័យ ៖ ពល​ទាហាន​ម្នាក់​ឈរ​​ជើង​នៅប្រាសាទ​តា​មាន់ ទើប​តែ​​មក​ពី​រៀន​នៅ​សាលា​ទាហាន​ពេជ្រ​និល មកលេង​អ៊ំប្រុស​នៅ​ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​បានក្រុម​ក្មេង​ស្ទាវ​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២គ្រឿង​​ដេញ​កាប់​​ត្រូវ​ចំនួន២កាំបិត​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ កាលពី​វេលារំលង​​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៦ ​តុលា​២០១២ នៅ​ចំណុច​មុខ​អាហារ​ដ្ឋាន​ផល​សម្បត្តិ​ ស្ថិត​នៅភូមិ​សែសិន

កាមរីឆ្លាម​​ឆេះ​ហុយ​ទ្រលោម​ ខណៈ​​បើក​បុក​ទម្លុះ​កញ្ចក់​​ក្រុម​ហ៊ុន​ថ្នាំ​លាប KANSAL PAINT

Posted: 06 Oct 2012 08:38 PM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ មានគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​​ដែល​បង្ក​​ជា​អគ្គិ​​ភ័យ​​​ឆេះ​រថយន្ត​​កាមរី​ឆ្លាម​ ពណ៌ខ្មៅ ​ហុយផ្សែង​​ទ្រលោម​​ផ្អើលស្លន់​​ស្លោ​ទាំង​យប់ ​ខណៈ​​ពេល​បើក​​បុក​ទម្លុះ​​កញ្ចក់​ក្រុម​ហ៊ុន​ KANSAL PAINT បែក​អស់​២​ផ្ទាំង​​រុល​ចូល​ពាក់​កណ្តាល​រថយន្ត​​ទៅ​ក្នុង​ក្រុម​ហ៊ុន​ និង​ខូច​ខាត​របស់​របរនៅ​ក្នុង​ក្រុម​ហ៊ុន​មួយ​ចំនួនទៀត ។ ហេតុការណ៍​​នេះ​មិន​បង្ក​ឱ្យ​មាន​នរណាម្នាក់រង​របួស​ទេ កើត​ឡើង​កាលពី​វេលា​ម៉ោង​​៩​និង​១៥​នាទី​យប់​ថ្ងៃទី​​៦

លោក​បណ្ឌិត ហ៊ុន ម៉ាណែត ៖ ​ប៉ុល ពត លុប​បំបាត់​​ការ​សិក្សា​ សម័យ​តេជោ​លើ​ក​តម្កើង​​ការ​សិក្សា​យ៉ាង​ខ្លាំង​

Posted: 06 Oct 2012 08:31 PM PDT

ពិធី​បើក​បវេសន​កាល​ជា​​ផ្លូវ​ការ​​ឆ្នាំ​សិក្សា​​ថ្មី​
ខេត្ត​កំពង់ចាម ៖ នៅ​​ក្នុង​​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត ​វិស័យ​អប់រំ​សិក្សា​ធិការ​ត្រូវ​​​បាន​លុប​​បំបាត់​​ទាំងស្រុង ​ហើយ​នៅ​ក្រោយ​ថ្ងៃ​រំដោះ​​៧ មករា ១៩៧៩ ​អ្នក​សល់​ពី​ការ​កាប់​សម្លាប់​​ត្រូវអនុ​វត្ត​ន៍​ផែន​ការ​អ្នក​ដែល​ចេះ​ត្រូវ​បង្រៀន​​​អ្នកដែល​​មិន​ចេះ ដោយ​​មិន​ចាំ​បាច់​ត្រូវ​ការ​សញ្ញា​បត្រ​នោះ​ទេ។ ​រហូត​មក​ដល់​សព្វថ្ងៃនេះ​​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ​​បាន​ធ្វើ​ឱ្យ​​​សាលា​រៀន​មាន​នៅ​​គ្រប់​ទី​កន្លែង​ពាស​ពេញ​ផ្ទៃ​

ឥណ្ឌាសាក​មីស៊ីល បាលឺស្ទីក​បាញ់​ចេញ​ពី​នាវា

Posted: 06 Oct 2012 08:16 PM PDT

មីស៊ីល​DHANUSHបាញ់​ចេញ​ពីនាវា
ទីភ្នាក់​ងារ​ព័ត៌​មាន​ឥណ្ឌា INDO-ASIAN NEWS SERVICE ​រាយការណ៍​ថា​ប្រទេស​​ឥណ្ឌា ​បាន​បាញ់​សាកល្បង​​ប្រកប​ដោយ​ជោគ​ជ័យ ​កាលពី​ថ្ងៃ​ទី​៥ តុលា ​កន្លងមក​នេះ​នូវ​មីស៊ីល​បាលី​ស្ទីក ​មាន​សមត្ថ​ភាព​នុយ​ក្លេអ៊ែរ ​ឈ្មោះ​DHANUSH ចេញ​ពី​នាវា​ចម្បាំង​១​គ្រឿង​​នៃ​កង​​នាវា​ចរណ៍​ឥណ្ឌា​នៅ​​ឈូង​​​សមុទ្រ​បឹងហ្គាល់​ក្នុងដែន​ទឹក​នៃ​រដ្ឋ​អូឌីសា​ភាគ​ខាងកើ​ត​ប្រទេស ។

នា​វាបុកគ្នា​នៅភាគ​កណ្តាល​ចិន​អ្នក​ស្លាប់​ឡើង​ដល់​11នាក់​

Posted: 06 Oct 2012 07:50 PM PDT

​ស្រង់​សាក​សព​អ្នកស្លាប់​មក​មាត់​ច្រាំង​
អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃទី​៦ កញ្ញា ថា ​តុល្យការ​នៃ​ការ​បុកគ្នា​រវាង​នាវា​២​គ្រឿង​ កាលពី​រសៀល​ថ្ងៃទី​៥ តុលា ​កន្លង​មក​នេះ​ក្នុង​ទន្លេ​ YUANJIANG ដែល​ហូរកាត់​ខេត្ត​ហ៊ូ​ណាន់ ​ភាគ​កណ្តាលចិន​អ្នកស្លាប់​ឡើងដល់​១១នាក់ ។មកដល់​ថ្ងៃ​ត្រង់​ថ្ងៃទី​៦ តុលា ​មនុស្ស​ម្នាក់​នៅតែ​​បាត់​ខ្លួន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!