Koh Santipheap Daily

Koh Santipheap Daily


លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១២ តុលា ២០១២

Posted: 12 Oct 2012 01:17 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១២ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

សត្វ​ស្វា​ឈ្មោល១​ក្បាល​ខាំ​ដៃ​ព្រះ​សង្ឃ ខណៈ​ចាប់​វា យក​មក​ផ្សាំង

Posted: 12 Oct 2012 01:13 AM PDT

​ព្រះ​សង្ឃ​ដែល​ត្រូវ​ស្វា​ខាំដៃ​
ខេត្ត​ប៉ៃ​លិន ៖ ព្រះ​សង្ឃ​មួយ​អង្គ​គង់​នៅ​ក្នុង​វត្ត​គីរី​រតនៈ​ភ្នំ​យ៉ាត ហៅ​វត្ត​យ៉ាត ត្រូវ​បាន​ស្វា​ឈ្មោល​មួយ​ក្បាល​មាន​ទម្ងន់​ប្រហែល​៥​គីឡូ​ក្រាម ខាំ​ត្រូវ​​ចំ.ក​ដៃ​ខាង​ឆ្វេង បណ្តាល​ឱ្យ​រង​របួស​ ខណៈ​ដែល​ព្រះ​សង្ឃ​​រូប​នេះ​ទៅ​ចាប់​កាន់​ស្វា​ដើម្បី​យក​មក​ផ្សាំង​ឱ្យ​វា​ស្គាល់​មនុស្ស កាល​ពី​វេ​លា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១២ តុលា ២០១២ នៅ​ខាងក្រោយ​វត្ត​គីរី​រតនៈ ស្ថិត​ក្នុង​ភូមិវត្ត​ សង្កាត់​ប៉ៃ​លិន ក្រុង​ប៉ៃ​លិន ។​ ​

តេង លក្ខិណា ​មាន​អំនួត​សាង​ភាព​ល្បី​ល្បាញ​​ក្នុង​តំណែង​​ថ្មី​នៅ CTN

Posted: 12 Oct 2012 01:01 AM PDT

​​នាង​តេង លក្ខិណា
រាជធានីភ្នំពេញ ៖ បើ​ទោះ​បី​ជា​ពេល​​នេះពិធី​​ការិនី​រូប​ស្រស់​សាច់​.ស​ខ្ចី តេង លក្ខិណា ​បាន​កាន់​កម្ម​វិធី​ Al ជាប់​​លាប់​​របស់​ស្ថានីយ​ទូរទស្សន៍​ My TV ក៏​ដោយ តែ​ពិធី​​ការិនី​​រូប​​នេះ​​នៅ​តែ​​មាន​មហិច្ឆតាខ្ពស់​ក្នុង​ការចាប់​ឈោង​យកភាព​​ល្បី​ល្បាញ​បន្ថែម​ទៀត​​នៅ​ក្នុង​មាគ៌ា​មួយ​នេះ​​ ដោយ​ពេល​​នេះ​​នាង​ហាក់​មាន​​អំនួត​យ៉ាង​ខ្លាំង​ក្នុង​ការ​​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​កម្ម​វិធី​​​ថ្មី​​មួយ​ទៀត​​នៅស្ថានីយ​ទូរទស្សន៍ CTN ។

​រថយន្ត​ទួរីស​​​បុក​ជាមួយ​​គុប​មូល​​ម្ចាស់​​​ម៉ូតូ​ដាច់​ក្បាល​​ខ្ទាត​ចូលក្នុង​ស្រែ

Posted: 12 Oct 2012 01:00 AM PDT

​ខេត្ត​ព្រៃវែង ៖ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏កម្រ​​មួយ​​បាន​​កើតឡើង​​​បង្ក​ឱ្យ​​អ្នកស្រុក​​​​​ដែលរស់នៅ ​​​ក្បែរ​កន្លែងកើត​ហេតុ​​ស្លុត​អារម្មណ៍​​​រន្ធត់​ចិត្ត​ដោ​​​យ​ឃើញ​​យុវជន​ម្នាក់​ត្រូវ​ដាច់ក្បាល​ទាំង​ស្រស់ៗ ​​ក្នុង​​ហេតុ​ការ​ណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​​សារ​​​រូប​គេ​​បាន​ជិះ​​​​​​​ម៉ូតូ​​គុប​មូល​ទៅ​បុកជាមួយ​​​​រថយន្ត​​​ទួ​រីសដឹក​អ្នក​ដំណើរ​ ​​​ដែលបើក​បញ្ច្រា​ស​​ទិសគ្នា​ ចំពី​មុខ​ពេញ​ទំហឹងបណ្ដាល​ឱ្យ​​ដាច់​ក្បាល​ធ្លាក់​ចូល​ទៅ​​ក្នុង​

អីុរ៉ង់​​​ប្រហារ​ជីវិត​​​អ្នក​ទោស​​223នាក់​​ក្នុង​ឆមាស​ទី​1

Posted: 12 Oct 2012 01:00 AM PDT

ួក​អ្នក​ទោស​​ត្រូវ​ព្យួរ​.ក​ជា​សាធារណៈ​
ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​​ កាល​ពី​​ថ្ងៃ​ទី​​១១ តុលា ​អ្នក​ស៊ើប​អង្កេត​​​ម្នាក់​របស់​អ.ស.ប​​អះអាង​ថា ​អីុរ៉ង់​​​បាន​ប្រហារ​ជីវិត​​​​អ្នក​ទោស​​​យ៉ាង​តិច​​២២៣​នាក់​​ភាគ​ច្រើន​​​ដោយសារ​បទ​​ល្មើស​​​ឧក្រិដ្ឋ​​​ទាក់​ទិន​​នឹង​គ្រឿ​ង​ញៀន​ក្នុង​ឆមាស​ទី​​១នៃ​ឆ្នាំ​២០១២​នេះ​ ។ ​លោក​ម៉ាល់ឌី វីយាងអាម៉េដ សាហ៊ីដ ក៏​រាយ​ការណ៍​​​ផង​ដែរ​​នៅ​មុខ​មហា​សន្និបាត​អ.ស.ប​​ថា ​ពួក​សកម្ម​ជន​​​សិទ្ធិ​មនុស្ស​​អីុរ៉ង់​​ទទួល

​ជិះ​ម៉ូតូ​​ជែងគ្នា​ប៉ះ​ដៃ​ចង្កូត​ដួល​​រថយន្ត​មក​ដល់​​កិន​​

Posted: 12 Oct 2012 12:48 AM PDT

ម៉ូតូជនរងគ្រោះ​
ខេត្ត​កំពង់ស្ពឺ ៖ ម៉ូតូ​២​គ្រឿង​ជិះ​ជែង​គ្នា​​ប៉ះ​ដៃ​ចង្កូត​ដួល​​ ខណៈ​​​នោះ​មាន​រថយន្ត​​ធុនធំ​មួយ​​គ្រឿង​មក​ពី​ខាង​មុខ​កិន​ម៉ូតូ​​ទាំង​២​គ្រឿង​ខ្ទេច​រមូល​ចូល​គ្នា និង​​បណ្តាល​ឱ្យ​​​មនុស្ស​២​នាក់​រង​របួស​ធ្ងន់ ។ ហេតុ​ការណ៍​គ្រោះ​​ថ្នាក់​ចរាចរណ៍​​ដ៏​គួរឱ្យ​​​រន្ធត់​​នេះកើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ (៣៣-៣៤) ​ចំណុច​ភូមិ​​រំដួល​ ឃុំ​ត្រពាំង​​គង ស្រុក​​សំរោង កាល​ពី វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹកថ្ងៃទី​​១១ តុលា ២០១២ ។

ជន​សង្ស័យ​2​នាក់​ជិះ​ម៉ូតូ​តាម​ឆក់​កាបូប​នារី​ម្នាក់​ភ្លាត់​ស្នៀត​ដួល​ដោះ​អាវ​ចោល​រត់​គេច​ខ្លួន​

Posted: 12 Oct 2012 12:45 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​២​នាក់​ បាន​ធ្វើ​សកម្ម​ភាព​ជិះ​ម៉ូតូ​តាម​ឆក់​កាបូប​នារី​ម្នាក់ជា​និស្សិត​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​ ហើយ​ជ្រុល​ទៅ​បុ​ក​ម៉ូតូ​នាង​ទៀត​​បណ្តាល​ឱ្យ​ដួល​រង​របួស​ស្រាល ។ ភ្លាម​ៗ​នោះ​ ជន​សង្ស័យ​បាន​ស្ទុះ​ងើប​ឡើង​ដោះ​អាវ​គ្រវែង​ចោល​នៅ​កន្លែង​កើត​ហេតុ រួច​រត់​គេច​ខ្លួន​ចូល​តាម​ផ្លូវ​ឌឿង​ហែម​បាត់​ស្រមោ​ល​ទាំង​ពីរ​នាក់ ។ ហេតុ​ការណ៍​នេះ​ កើត​ឡើង​នៅ​វេលា

អ្នកចាំ​​​ចម្ការ​ចេក​២​នាក់​ប្តី​ប្រពន្ធ​​ចាប់​អ្នក​ឡើងភ្នំ​កាប់​ឫស្សី​ចង​ស្លាប​សេក​

Posted: 12 Oct 2012 12:39 AM PDT

សមត្ថកិច្ច​កំពុង​សួរ​នាំ​ពីរ​នាក់​ប្តីប្រពន្ធ​
ខេត្ត​កំពត​ ៖ បុរស​អ្នក​ឡើង​ភ្នំ​​កាប់​ឫស្សី​​ត្បាញ​ល្អី ​កញ្ច្រែង​ម្នាក់ ​រង​របួស​ធ្ងន់​​ រហូត​​​ក្អួត​ធ្លាក់​ឈាម​ ដោយ​សារ​​ការ​ធ្វើ​ទារុណ​​កម្ម​ពី​​​សំណាក់​អ្នក​​ស៊ី​ឈ្មួលចាំ​​ចម្ការ​​២​នាក់​ប្តី​ប្រពន្ធ និង​គូ​កន​​ម្នាក់​​ទៀត​ចាប់​ចង​ស្លាប​សេក ហើយ​​ព្រួ​ត​គ្នា​វាយ​​បុរសរងគ្រោះ​ទាំង​ដៃ​ជាប់​ចំណង ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹកថ្ងៃទី​១១ តុលា ២០១២ ​រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​​រសៀល​ថ្ងៃ​ដដែល​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់​

សម្តេច​ហេង សំរិន​​ នឹង​ដឹកនាំគណៈ​ប្រតិភូ​សភា​ចូលរួម​មហា​សន្និ​បាត​សហភាព​អន្តរ​សភា​​​នៅ​កាណាដា

Posted: 12 Oct 2012 12:31 AM PDT

រាជធានីភ្នំពេញ ៖ ​យោង​​​តាម​សេច​ក្តី​​ប្រកាស​​ព័ត៌មាន​​របស់​​អគ្គ​លេខាធិការ​ដ្ឋាន​នៃ​រដ្ឋ​សភា​ព្រះ​រាជាណាចក្រ​កម្ពុជា​ចេញ​ផ្សាយ​​​កាលពី​​​ថ្ងៃទី​១០ ​តុលា ២០១២ ​ដែល​កោះ​សន្តិភាព​​​​​ទទួលបាន​ឱ្យ​ដឹង​ថា ​​ឆ្លើយ​តប​​​តាមការ​​អញ្ជើញ​​របស់​លោក​​អាឌែល ​​វ៉ាហីឌ រ៉ាឌី ​​ប្រធាន​​សហភាព​​​អន្ត​រ​សភា​​ហៅ​កាត់​ថា អាយភី​​យូ (IPU) ​​គណៈ​ប្រតិភូ​​ជាន់ខ្ពស់សភា​​​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​

ចាប់​ខ្លួន​​2នាក់​​​នៅ​ស្រុក​ស្វាយ​អន្ទរ​ និង​​តាម​ចាប់​ស្ត្រី​2នាក់សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ព្រះ​ស្តេច

Posted: 12 Oct 2012 12:30 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្ត​ព្រៃ​វែង​ ៖ ជន​សង្ស័យ​​២​នាក់​ បាន​ត្រូវ​​​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​​ពេល​កំពុង​ធ្វើ​សកម្ម​ភាព​​​​គាស់​ផ្ទះ​​​ប្រជា​ពល​រដ្ឋ ខណៈ​​ម្ចាស់​ផ្ទះ​មិន​នៅ។ ការ​ចាប់​ខ្លួន​​​នេះ ​បាន​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​២ និង​១០​នាទី​​រសៀល​ថ្ងៃ​​ទី​​៨ តុលា នៅ​ក្នុង​គេហ​ដ្ឋាន​​​មួយ​កន្លែង​​ស្ថិត​នៅ​ក្នុង​ភូមិ​រកាខ្សុក ឃុំ​មេ​បុណ្យ ស្រុក​​ស្វាយ​អន្ទរ ដែល​មាន​​ម្ចាស់​​ឈ្មោះ​ជឹម ជឿន ភេទ​ប្រុស អាយុ​​៤៨​ឆ្នាំ ។

​​​បើក​​ការ​​ប្រកួត​​​​​ប្រដាល់​​​​​កំពូល​​​ជើង​ឯក​​​​ Asean 2 នៅ​សង្វៀន​​​​ CTN

Posted: 12 Oct 2012 12:23 AM PDT

​​​បើក​​ការ​​ប្រកួត​​​​​ប្រដាល់​​​​​កំពូល​​​ជើង​ឯក​​​​ Asean 2 នៅ​សង្វៀន​​​​ CTN
រា​ជ​ធានីភ្នំពេញ​​ ៖​ ​​ការ​ប្រកួត​​​ប្រ​ដាល់​​កំពូល​ជើង​ឯក​​​ Asean 2 ​នឹង​ចាប់​ផ្តើម​​​​​ធ្វើ​​​នៅ​ថ្ងៃ​​​ទី​​​២៦ តុលា ​ខាង​មុខ​នេះ​​​ នៅ​លើ​សង្វៀន​​​​ស្ថានីយ​​​ទូរ​ទស្សន៍ CTN ​ ។​​លោក​​ម៉ា សេរី អ្ន​ក​គ្រប់​គ្រង​​​​កម្ម​វិធី​​​​ប្រកួត​​​​កីឡា​ប្រដាល់​​​​ប្រចាំ​​​​​ស្ថានីយ​​​ទូរ​ទស្សន​៍​​ CTN ​បាន​បញ្ជាក់​​​​ឱ្យ​ដឹង​​នៅ​ក្នុង​​​​​ឱ​កាស​​​​ធ្វើ​​​ស​ន្ន​ិ​សីទ​​កាសែត​​​​កាល​ពី​​​​ថ្ងៃទី​​​១១ ​តុលា ​ថា ព្រឹត្តិ​ការណ៍​​​​ប្រកួត​​​​ប្រដាល​​់​​​​កំពូល​ជើង​​ឯក​​អាសា៊ន​លើក​ទី​​២​​​

សមា​គម​​ចលនា​វប្ប​ធម៌​ជាតិ​ដើម្បី​​កុមារ​កំព្រា និង​ក្រី​ក្រ​ទទួល​អំណោយ​​អភិបាល​​រាជ​ធានី​​

Posted: 12 Oct 2012 12:15 AM PDT

សមា​គម​​ចលនា​វប្ប​ធម៌​ជាតិ​ដើម្បី​​កុមារ​កំព្រា និង​ក្រី​ក្រ​ទទួល​អំណោយ​​អភិបាល​​រាជ​ធានី​​
រាជ​ធានី​ភ្នំពេញ ៖ លោក​ឡុង ឌីម៉ង់ នាយក​​ទី​ចាត់​ការ​​​រដ្ឋ​បាល និង​ជា​​អនុ​ប្រធាន​​សមា​គម​​យុវ​ជន​កម្ពុជា​​ អង្គ​ភាព​​រាជធានី​ភ្នំពេញ និង​សហ​ការី​​បាន​​នាំ​យក​អំណោយ​ជា​​ថវិ​កា​របស់​​លោក​​កែប ជុតិមា អភិ​បាល​​រាជ​ធានី​ភ្នំពេញ និង​លោក​ជំទាវ​ទៅ​ប្រគល់​ជូន​​សមា​គម​​ចលនា​​វប្ប​ធម៌​​ជាតិ​ដើម្បី​កុមារ​​កំព្រា និង​​កុមារ​ក្រី​ក្រ​ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​លេខ​១០៧ ផ្លូវ​លេខ​​៨០ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន

ដើម​​ក្ងោក​​​មួយ​ដើម​ត្រូវ​ខ្យល់​​បោក​បក់​រលំ​កាត់​មហាវិថី​សហព័ន្ធរុស្ស៊ី

Posted: 12 Oct 2012 12:00 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​​រាជធានី​ភ្នំពេញ​ ៖ ​ដើម​ក្ងោក​​មួយ​ដើម​​ទំហំ​​ជិតមួួ​ឱប​​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​​សហប្រតិបត្តិ​ការ​​​​កម្ពុជា​​​-ជប៉ុន​​តាម​បណ្ដោយ​​​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹក​ល្អក់​ទី១ ​ខណ្ឌទួលគោក បាន​​ដ​ួ​ល​​រលំ​​​កាត់ទទឹង​​ផ្លូវ​​កាលពីវេលាម៉ោង​​​៣ និង​៤៥​នាទី​​​ទៀប​ភ្លឺ​ថ្ងៃទី​​១១ ​តុលា ​ខណៈ​ដែល​​មាន​​ភ​្លៀង​​ធ្លាក់​​ និង​ខ្យល់​​បោក​​បក់​យ៉ាង​​ខ្លាំ​ង ។ ទោះ​​បី​យ៉ា​ង​​​​ណា​ក៏ចាត់​ទុក​​ជា​សំណាង​​ដែរ ​ដែលពុំ​មាន​​មនុ​ស្ស​​​​

ការវិនិយោគ​​​របស់​ចិន​នៅ​​អាមេរិក​​បង្កើត​​ការ​ងារ​​១០.០០០​កន្លែង​សម្រាប់​​ពលរដ្ឋ​​អាមេរិក​

Posted: 11 Oct 2012 11:47 PM PDT

យោង​តាម​របាយការណ៍​សិក្សា​មួយ​​ដែល​ធ្វើ​​​ឡើង​ដោយ​​អង្គការ​Asia Society​​​​បង្ហា​ញ​ថា​កំណើន​​វិនិយោគ​​​របស់ចិន​​នៅ​អាមេរិក​​បាន​បង្កើត​​​ការងារ​​ជាង​១០.០០០​​កន្លែង​សម្រាប់​ពល​រដ្ឋ​​​​​​អាមេរិក​​ ។ ​របាយការណ៍​ដែលមាន​ឈ្មោះ​​ថា អាមេរិក​​បើក​ចំហ​ទ្វារ​ ? ​«​American Open Door »​ និយាយថា ​​​ការ​វិនិយោគ​ដោយ​ផ្ទាល់​​​របស់​ចិន​​​​នៅ​អាមេរិក​នាពេល​​នេះមាន​ចំនួន​​ទ្វេ​​​មួយជាពីរ​​គឺ​ឈាន​​

​ផឹកស៊ីស្រវឹងនាំ​​​ទៅមុជ​​ទឹក​​ប្រឡាយ​ឈ្លោះ​គ្នា​ផ្ទុះ​​ហិង្សា​វាយស្លាប់​ម្នាក់​

Posted: 11 Oct 2012 11:45 PM PDT

ខេត្ត​កំពង់​ចាម ៖ ​យុវជន​ម្នាក់​ឈ្មោះ​ជាប ម៉េង​គាង ​អាយុ​១៧ឆ្នាំ ​រស់​នៅ​ភូមិ​​១០មករា ​ឃុំបុ​ស​ខ្នុរ ស្រុក​ចំការលើ ​ត្រូវគេ​វាយ​​​ជាំប​បូ​រ​មាត់​ និង​​មាន​ស្នាម​​រឹត​កសម្លាប់​បំបិទមាត់​​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកប្រឡាយមួយ​កន្លែង​​ នៅខាង​កើត​​វិទ្យា​ល័​យ​​បុសខ្នុរ មាន​ចម្ងាយ​​ប្រមាណ​៤០០​ម៉ែ​ត្រ​​ពីភូមិ​​របស់​អ្នក​រងគ្រោះ ។ ​ហេតុ​ការណ៍​​​​​នេះកើត​ឡើង​​នៅ​ល្ងា​ច​​ថ្ងៃទី​៩ ​តុលា ប៉ុន្តែ​​រហូត​ដល់​​វេលាម៉ោង​​១០ ​ព្រឹក

ហ្វ្រែង ​ឡាំ​ផាដ អាច​មាន​ចំណូលមហា​សាល​​បើ​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប​របស់​ចិន

Posted: 11 Oct 2012 11:40 PM PDT

កីឡា​ករ​ហ្វ្រែង ឡាំ​ផាដ
កីឡា​ករ​ហ្វ្រែង ឡាំ​ផាដ ខ្សែ​​បម្រើ​ក្លិប​ Chelsea ​​បាន​ទទួល​សំណើ​គួរ​​ឱ្យ​ទាក់​ទាញ​ពី​សំណាក់​ក្លិប​បាល់​ទាត់​ក្នុង​​ក្រប​ខណ្ឌ​ Chinese Super League របស់​ចិន ​ដោយ​ផ្តល់​ប្រាក់​ឈ្នួល​ដល់​ទៅ​២៥០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​ប្រសិន​បើ​ផ្លាស់​ចេញពី​ក្លិប Chelsea ។

អ្នក​និពន្ធ​​ចិន​ម្នាក់​​ទទួល​ពាន​រង្វាន់​​ណូបែល​​​អក្សរ​សាស្ត្រ​

Posted: 11 Oct 2012 11:32 PM PDT

 អ្នកនិពន្ធ​ចិន​​ដែល​ទទួល​ពាន​​រង្វាន់​ណូបែល​​អក្សរ​សាស្ត្រ​​ជួប​ណ្តា​អ្នក​កាសែត​
អ្នកនិពន្ធ​​ចិនលោក​​ម៉ូយ៉ាន ថ្លែង​កាល​ពី​​យប់​ថ្ងៃទី​១១ តុលា​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​​​ដែល​លោក​ដណ្តើម​​បានពាន​រង្វាន់​​​ណូ​បែល​​​អក្សរ​សាស្ត្រ​២០១២ ។លោក​​ម៉ូយ៉ាន​ គូសបញ្ជាក់​​ប្រាប់​​សារ​ព័ត៌​មាន​​​​​ថា ខ្ញុំ​មាន​​ការ​ភ្ញាក់​ផ្អើល​​​ខ្លាំង​ណាស់​​ដែល​ទទួលបាន​ពាន​រង្វាន់​​នេះ​ពី​ព្រោះ​ខ្ញុំ​ពុំ​នឹក​ស្មាន​​​​ដល់​សោះ​ថា​ខ្ញុំ​អាច​​​ត្រូវ​សម្រាំង​ជ្រើស​រើស​​​​​​​ជាប់​​ក្នុង​​ចំណោម​​អ្នក​និពន្ធ​ចិន​ជា​ច្រើន​រូប​ ។ មាន​អ្នក​និពន្ធ​​

រយៈ​ពេល​​20​​នាទី​​​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុក​​គ្នា​4គ្រឿង​ខូច​ខាត​ធ្ងន់​

Posted: 11 Oct 2012 11:30 PM PDT

រយៈ​ពេល​​20​​នាទី​​​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុក​​គ្នា​4គ្រឿង​ខូច​ខាត​ធ្ងន់​
រាជធានី​ភ្នំពេញ​ ៖ គ្រាន់​តែ​​​រយៈ​ពេល​​​​២០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​១១ តុលា ​គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​ និង​រថយន្ត​បាន​កើត​ឡើង​​ចំនួន​២លើក​​​ក្នុង​ទឹក​ដី​​ខណ្ឌ​ដូន​ពេញ​​​បណ្តាល​ឱ្យ​រថយន្ត​សេ៊រី​​ទំនើប​​៤​គ្រឿង​​​​ខូច​ខាត​​ធ្ងន់​​ធ្ងរ​ ប៉ុន្តែ​​មិន​មាន​មនុស្ស​​​រង​គ្រោះ​ថ្នាក់​នោះ​ទេ ដែល​លើក​​ទី​១ បាន​កើតឡើង​​នៅ​ចំណុច​កែង​មហា​វិថី​ព្រះ​មុនី​វង្ស​​​ និង​វិថី​ព្រះសីហនុ​​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន

អង្គ​ភាព​ពាក់​ព័ន្ធ​មន្ទីរ​សាធារណ​ការ​សម្រុក​ស្ថាបនា​សួន​ច្បារ​​​លើ​ផ្លូវ​ជាតិ​លេខ​6

Posted: 11 Oct 2012 11:15 PM PDT

អង្គ​ភាព​ពាក់​ព័ន្ធ​មន្ទីរ​សាធារណ​ការ​សម្រុក​ស្ថាបនា​សួន​ច្បារ​​​លើ​ផ្លូវ​ជាតិ​លេខ​6
រាជ​ធានីភ្នំពេញ ៖ អង្គ​ភាព​ពាក់​ព័ន្ធ​របស់​មន្ទីរ​សាធារណ​​ការ​ និងដឹក​ជញ្ជូន​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​និងកំពុង​សម្រុក​ស្ថាបនា​សួន​ច្បារ​បែង​ចែក​ទ្រូង​ផ្លូវ​នៅ​លើកំណាត់​ផ្លូវ​ជាតិ​លេខ​៦​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ យ៉ាង​មមាញឹក ​ក្រោម​ការ​​យក​ចិត្ត​ទុក​ដាក់​ពី​លោក​កែប ជុតិមា ​អភិ​បាល​​រាជ​ធានី​ភ្នំពេញ ។

លង់​នឹងល្បែង​ភ្នាល់​​បាល់​ចាញ់​អស់​3​ម៉ឺន​ដុល្លារ​ផ្អើ​ល​ឈុល​

Posted: 11 Oct 2012 11:00 PM PDT

លង់​នឹងល្បែង​ភ្នាល់​​បាល់​ចាញ់​អស់​3​ម៉ឺន​ដុល្លារ​ផ្អើ​ល​ឈុល​
រាជ​ធានីភ្នំពេញ ៖ យុវជន​ម្នាក់​ បាន​ត្រូវ​​​ឪពុក​មាជី​ទួតមួយ​ចាប់​ខ្លួន​​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​៣ ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​​​ព្រឹក​ថ្ងៃទី​​១០ តុលា ​បន្ទាប់​​ពី​យក​ទូរ​ស័ព្ទ​ទៅ​បោះ​​ដំុ​ឱ្យ​ម៉ូយ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​ ហើយ​ប្រមូលប្រាក់​ចាក់​បាល់​ចាញ់​អស់ ​។ ​ក្រៅពី​យក​ប្រាក់​របស់​ឪពុក​មា​​ហើយ​​ ​ក៏​បាន​យក​ទូរ​ស័​ព្ទ​អាជី​វករ​ផ្សារ​ឃ្លាំង​រំសេវ​ប្រមាណ​ជិត​១០​នាក់​ទៀត​​យក​​ទៅ​​លក់​ចាក់​បាល់​​

លួច​ម៉ូតូ​ផ្អើល​ក្រុ​ង​ស្វាយ​រៀង​​បែក​សំបុក ចាប់​ខ្លួន​3​នាក់​រឹប​អូស​ម៉ូតូ​បាន​ចំនួន​5​គ្រឿង

Posted: 11 Oct 2012 10:55 PM PDT

ជាប់​​ទ្រុង​​ជន​​ដែល​​រត់​​ចូល​​ស្រះ​​កំប្លោក​​និង​ប្រុស​​ស្រី​​២​នាក់​​ទៀ​ត​ជា​​បក្ស​​ពួក​
ខេត្ត​​ស្វាយ​រៀង​​ ៖​ ​​ទី​តាំង​​​​ចោរ​លួច​​​ម៉ូតូ​​​​​​​យក​​មក​​ស្តុក​​ និង​​កាប់​សាច់​​​​​ត្រូវ​បាន​​​​​​វែក​មុខ​​​ ​​ព្រម​ទាំង​​​​ចាប់​បាន​​​មេ​​ខ្លោង​​​​ និង​គូ​កន​​​ចំនួន​​៣​នាក់​​​ ក្នុង​​នោះ​​​មាន​​ស្ត្រី​ម្នាក់​​​​​ ។ ការ​​​​​ឆែក​​ឆេរ​​បាន​រក​ឃើញ​​​​​វត្ថុ​​តាង​​​​មាន​ម៉ូតូ​​​៣​គ្រឿង​​​ ព្រម​ទាំង​​​​កញ្ចក់​ម៉ូតូ​​​ និង​កូន​សោ​ទីប​​​​​​​ កន្ត្រៃ​​​ ​ប្រដាប់​​​ដោះ​មួល​​​ខ្ចៅ​​​គ្រប់​ធុន ដែល​​​ជា​ឧប​ករណ៍​​​លួច​កាច់​​​​​សោ​ម៉ូតូ​​មួយ​ចំនួន​​​​​ទៀត។

រដ្ឋ​សភា​បោះ​ឆ្នោត​គាំទ្រ​សមាស​ភាព គ.ជ.ប 9​រូប​លោក អឹុម សួស្តី បាន​ជាប់​ឆ្នោត​ជា​ប្រធាន គ.ជ.ប​ អាណត្តិថ្មី

Posted: 11 Oct 2012 10:50 PM PDT

សមាស​ភាព​​គណៈ​កម្មាធិ​ការ​​ជាតិ​​រៀប​ចំ​​ការ​​បោះ​​ឆ្នោត​​ដែល​​ទទួល​​ការ​​គាំទ្រ
រាជ​ធានី​ភ្នំពេញ ៖ ​រដ្ឋសភា​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ កាលពី​ព្រឹក​​ថ្ងៃទី​១១ ​តុលា ​បាន​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​គាំទ្រស​មាសភាព​គណៈ​កម្មា​​​ធិ​ការ​ជាតិ​រៀប​ចំការបោះ​ឆ្នោត(គ.ជ.ប​)​ចំនួន​៩រូប​សម្រាប់​អាណត្តិ​ថ្មី​តាម​ការ​គ្រោង​ទុក​ ។​ កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​​​សម្តេច​អគ្គ​មហា​ពញាចក្រី ហេង​ សំរិន​ ប្រធាន​​រដ្ឋ​សភា​ និងវត្ត​មាន​សមាជិក​ សមាជិកា​ចំនួន​៨៧​រូប​ចូល​រួម​ពិភាក្សា​ និង​អនុម័ត​ តាម​ការ​ស្នើសុំ​របស់​រាជ​រដ្ឋា​ភិបាល​ដែលមាន​សំឡេង​គាំទ្រ​​៨៧​លើ៨៧​សំឡេង ។

ចោរ​ប្លន់​ម៉ូតូ​មន្ត្រី​ប៉ូលិស​វាយ​របួស​ខ្វាក់​ភ្នែក​ស្តាំ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់

Posted: 11 Oct 2012 10:45 PM PDT

ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​នាំ​មក​រក​ស្លាក​​លេខ​​ម៉ូតូ​​ដែល​​​បោះ​ចោល​​ក្នុង​​ប្រឡាយ​
ខេត្ត​កំពង់​ស្ពឺ​ ៖ ចោរ​ប្លន់​​​​ម៉ូតូ​​ម្នាក់​ក្នុង​ចំណោម​​​បក្ស​ពួក​​៣នាក់ ​​ត្រូវ​​​ចាប់​ខ្លួន​​បាន​នៅ ​វេលាម៉ោង​​​១០​និង​៣០​នាទី​​​យប់​ថ្ងៃទី​​១០ តុលា ​​​ក្រោយ​ពី​​​​​ធ្វើសកម្មភាព​​​ប្លន់​ម៉ូតូ​​​នាយ​រង​ការិ​យា​ល័យ​​​នគរ​បាល​​ទេស​ចរណ៍​​ខេត្ត​ ខណៈ​​​ពេល​ជិះ​​ម៉ូតូ​ត្រឡប់​​ទៅ​ផ្ទះ​នៅឯភូមិ​​​ព្រះ​ខែ ​​ឃុំ​​​ធម្ម.តា​​អរ ​ស្រុក​សំរោង​ទង​ ។ ​លោក​អនុ​​សេនីយ៍​​ឯក​សម ​សាក់​ នាយ​​រង​ការិយាល័យ​​​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​​​កម្រិត​ធ្ងន់​​ខេត្ត​​ឱ្យ​ដឹង​ថា ​​​​លោក​យុន​ សារឹទ្ធ​​​​ នាយ​រង​​​​​ការិ​យា​ល័យ​​នគរ​បាល​​​​​ទេសចរណ៍​

អំពើ​ហិង្សា​ក្នុង​គ្រួសា​រ​ចាប់​ខ្លួន​ប្រពន្ធ​ចាក់​ប្តី​ស្លាប់​បន្សល់​ទុក​កូន​3​នាក់​ឱ្យ​កំព្រា

Posted: 11 Oct 2012 10:40 PM PDT

ប្រពន្ធដែល​ជាប់​ចោទ​ចាក់​សម្លាប់​ប្តី​ស្លាប់​ក្នុង​ជម្លោះ 
ខេត្ត​កណ្តាល​ ៖ អំពើ​ហិង្សា​​​ក្នុង​គ្រួសារ​​​​មិន​បាន​​ផ្តល់​ប្រយោជន​៍​​អ្វី​​ដល់​​ខ្លួន​ឡើយគឺ​​​មាន​លទ្ធ​ផល​​​ត្រឹម​តែ​​ការ​ឈឺចាប់​​ និងបែក​បាក់​​ ហើយ​ទី​បំផុត​​​​បានត្រឹម​តែ​​វិប្បដិសារី​​ប៉ុណ្ណោះ ។ រឿង​រ៉ាវ​​​​មួយ​ទៀត​​គឺ​បុរស​ជាប្តី​បាន​ត្រូវ​​​ប្រពន្ធ​របស់​ខ្លួន​​ចាក់មួយ​កាំបិត​​​ចុង​ស្រួច​​ចំដើម​ទ្រូង​ស្លាប់​​ភ្លាម​ៗ​​​នៅ​កន្លែង​កើតហេតុ​​ ចំណែក​ស្ត្រី​​​ជា​ប្រពន្ធ​​ដែល​​ក្លាយ​​ជា​ឃាត​ករ​​​ត្រូវ​​​ប៉ូលិស​​​ចាប់​ខ្លួន​​​ទៅ​​តុលាការ​​​​ និង​ឃុំ​ខ្លួន​​​នៅ​ពន្ធនាគារ​​​ដោយ​បន្សល់​​​ទុក​កូន​ប្រុស​៣នាក់​​​​ឱ្យ​កំព្រា​កណ្តោច​កណ្តែង​គ្មាន​មេ​បា​ ។​​ ហេតុ​ការណ៍​​​នេះ​បាន​

រឿង​ក្តី​2 ពល​រដ្ឋ​នាំ​គ្នា​មក​ចោម​រោម​សាលា​ដំបូង​ខេត្ត

Posted: 11 Oct 2012 10:30 PM PDT

ក្រុមប្រជា​ពល​រដ្ឋ​ដែល​នាំ​គ្នា​មក​មុខ​សាលា​ដំបូង
ខេត្ត​រតនគិរី ៖ ពលរដ្ឋជា​ច្រើន​​រយ​នាក់​បាន​នាំ​គ្នា​មក​ចោម​រោម​នៅ​មុខ​សាលា​ដំបូង​​​ខេត្ត ​​ដើម្បី​តាម​ដាន​ជុំ​វិញ​​​ការ​កោះ​ហៅ​មនុស្ស​ជា​ច្រើន​នាក់​​មក​សាក​សួរ​លើ​ករណី​២ដាច់​​ដោយ​​ឡែក​ពី​គ្នា ​នៅព្រឹក​​ថ្ងៃទី​១០ តុលា ​ដែល​ករណី​ទី​១ ​ទាក់​ទង​នឹង​ការ​សម្លាប់​អ្នក​កាសែត​វរជន​​ខ្មែរ ​កាលពី​ថ្ងៃទី​៩ កញ្ញា ​កន្លង​មក​ ​និង​ករណីទី២ ជុំ​វិញ​ការ​កោះ​ហៅ​​​​​មន្ត្រី​​សមាគម​​អាដ​ហុក​មក​​សាក​សួរ​ពីបទចោទ​ប្រកាន់​ថា ​ញុះ​ញង់​ប្រព្រឹត្ត​​​​បទ​ឧក្រិដ្ឋ​បាន​សម្រេច ​យោង​​តាម​​ពាក្យ​បណ្តឹង​​​​របស់​លោក​​​​មេឃុំ​​​ប៉ាតាង​ ស្រុក​លំ​ផាត់ ​។

អនុ​វត្ត​សាល​ដីកា​សាលា​ឧទ្ធរណ៍​ក្តៅ​គួរ​សម ​ដេញ​អាជីវ​ករ​ផ្សារ​​ងិន​អាន

Posted: 11 Oct 2012 10:20 PM PDT

កម្លាំង​ប៉េអឹម​ចាប់​លើក​អ្នក​តវ៉ា​រារាំង​ការអ​នុវ​ត្ត​ដីកា
រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​​ដែល​ចុះ​អនុវត្ត​​សាលដីកា​សាលា​ឧទ្ធរណ៍​ និង​អាជីវ​ក​រ​លក់​ដូរ​ក្នុង​ផ្សារ​ងិន​អាន​ប្រមាណ​ជិត៥០​នាក់បាន​ប៉ះទង្គិច​ និងប្រឈ​ម​មុខ​ដាក់​គ្នា​​កាល​ពី​រសៀល​ថ្ងៃទី១១ ​តុលា​ ឆ្នាំ​២០១២​ដឹក​នាំ​ដោយ​លោក​ហៀង​ សុភ័ក្រ​ ព្រះរាជ​អាជ្ញារង​អម​សាលា​​​ដំបូង​រាជ​ធានីភ្នំ​ពេញ ។ អាជីវករដែល​ប្រឆាំង​តវ៉ា​ចំនួន​​៤នាក់​ត្រូវ​បាន​សម្លាំង​សមត្ថ​កិច្ចចាប់​ខ្លួន​ចេញ​ពីហ្វូង​ក្រុម​អាជីវករ​សែង​ចេញ​មក​ក្រៅ ហើយ​​ដោះ​លែង​វិញ និងម្នាក់​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍ទួល​សង្កែ​ធ្វើការ​អប់រំ

រថយន្ត​បឺស​​​កិន​មីន​ផ្ទុះ​នៅ​​​ភាគ​ពាយ័ព្យ​​ប៉ាគីស្ថាន​​ស្លាប់​8នាក់​

Posted: 11 Oct 2012 10:15 PM PDT

ម៉ាស៊ីន​​ឃោស​នា​​​ប៉ាគី​ស្ថាន​​រាយ​ការណ៍​ថា មនុស្ស​​យ៉ាង​តិច​​​៨នាក់​​ស្លាប់​​ហើយ​​២០​នាក់​​ទៀត​​ត្រូវ​របួស​​កាល​ពី​ព្រឹក​​ថ្ងៃទី​​១១ តុលា ​ពេល​រថយន្ត​​បឺស​មួយ​គ្រឿង​​ដឹក​អ្នកដំណើរ​ពេញ​​​បាន​កិន​​មីន​ផ្ទុះ​ក្នុង​តំបន់​​​កុល​សម្ព័ន្ធ​មួយ​​នា​ភាគ​ពាយ័ព្យ​​​ប៉ាគីស្ថាន ។យោង​តាម​​សេចក្តី​រាយ​ការណ៍​​ថា រថយន្ត​បឺស​​នេះ​កិន​គ្រាប់​មីន​​មួយ​គ្រាប់​​​​​ដាក់​លើ​ផ្លូវ​​ហើយ​ផ្ទុះ​​នា​វេលាម៉ោង​​​១០​និង​៣០​នាទី​​​ម៉ោង​​ក្នុង​ស្រុក​ នៅតំបន់​ម៉ាស៊ី​

ប្រមុខ​ក្រុម​​ហេស​ប៊ុល​​ឡាហ៍​​ថាបញ្ជូន​​យន្តហោះ​គ្មាន​​មនុស្ស​បើក​ទៅ​អីុស្រា​អែល​

Posted: 11 Oct 2012 10:15 PM PDT

រូប​ភាព​នៃការបាញ់​កម្ទេច​យន្ត​ហោះ​គ្មាន​មនុស្សបើក​
ប្រមុខ​ក្រុម​ហេស​ប៊ុលឡាហ៍​ស៊ីអីុត​ លីបង់ លោក​សៃ​យេដ ហាសាន់ ​ណាស្ត្រា​ឡាហ៍ ថ្លែង​កាល​​ពី​ថ្ងៃ​ទី​១១ តុលា ​ថាក្រុម​របស់​លោក​​បាន​​បញ្ជូន​​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​​គ្រឿង​ឱ្យ​ហោះ​កាត់​ពី​លើ​បណ្តា​ទីតាំង​និង​មូលដ្ឋាន​ទ័ព​សំខាន់​ៗ​នៅអីុ​ស្រា​អែល។ លោកណាស្ត្រា​ឡាហ៍​ថ្លែង​តាម​ទូរទស្សន៍​ថា ​ក្រុម​តស៊ូ​លីបង់​របស់​លោក​បាន​បញ្ជូន​យន្តហោះ​គ្មាន​ម​នុស្ស​បើក​១គ្រឿង​ពីដែន​ដីលី​

ទាហាន​​ម៉ារីន​​អង់​គ្លេស​​​7នាក់​​សង្ស័យ​សម្លាប់​មនុស្ស​​នៅ​អាហ្វហ្គានី​ស្ថាន​​​​​​ត្រូវ​​ចាប់​ខ្លួន

Posted: 11 Oct 2012 10:14 PM PDT

ទាហាន​ម៉ារីន​អង់​គ្លេស​​​​នៅអាហ្វហ្គា​នី​ស្ថាន
ក្រសួង​​ការ​ពារ​​ប្រទេស​​អង់​គ្លេ​ស​​រាយ​ការណ៍​​​កាល​ពី​​ថ្ងៃទី​​១១ តុលា​ថា ​ទាហាន​​ម៉ារីន​អង់​គ្លេស​​​៧នាក់​​​​បាន​ត្រូវ​ចាប់​ខ្លួន​​​ដោយ​ពួក​គេ​​ជាប់​សង្ស័យ​​​ពី​បទ​​សម្លាប់​មនុស្ស​នៅអាហ្វ​ហ្គានី​ស្ថាន​​កាល​ពី​ឆ្នាំ​២០១១ ។​ការ​ចាប់​ខ្លួន​​ទាហាន​​ទាំង​នេះ​​ទាក់​ទិន​​​នឹង​​ឧប្បត្តិ​​ហេតុ​មួយ​​​​​នៅ​អាហ្វហ្គានីស្ថាន​​ដែល​កើត​​មាន​កាល​ពី​ឆ្នាំ​​​២០១១ ។

យន្ត​ហោះ​ស៊ីរី​​​​ដែលតួកគី​​ចាប់​ដឹក​គ្រាប់​​ផលិត​នៅ​​រុស្ស៊ី​

Posted: 11 Oct 2012 10:14 PM PDT

យន្តហោះ​​ដែល​តួកគី​​​ចាប់​បង្ខំ​ឱ្យ​ចុះ​ចត
នាយក​រដ្ឋ​មន្ត្រី​​តួក​គី​​​​លោក​​រឺសេបតៃ​យីប អ័រ​ដូ​​​ហ្គាន​ថ្លែង​ កាល​ពី​ថ្ងៃទី​​១១ តុលាថា យន្ត​ហោះ​​ដឹក​អ្នក​ដំណើរ​​​ស៊ីរី​​​ដែល​ចាប់​បង្ខំ​​​ឱ្យ​ចុះ​ចត​​កាល​ពី​​​ថ្ងៃទី​១០ តុលា នៅ​ក្រុង​អង់​ការ៉ា​រដ្ឋ​ធានី​តួក​គី​ ដឹក​គ្រាប់​​រំសេវ​​​ផលិត​​នៅ​រុស្ស៊ី​​ឱ្យ​ដល់​ក្រសួង​​ការ​ពារ​ប្រទេស​ស៊ីរី ។ ​លោក​​​អ័រ​ដូហ្គាន​​ពន្យល់ថា យន្តហោះ​​ស៊ីរី​​នេះ​ត្រូវ​បង្ខំ​​​ឱ្យ​ចុះ​នៅ​ក្រុង​អង់​ការ៉ា​ ពី​ព្រោះ​​យន្ត​ហោះ​​ស៊ី​​វិល​​​ពុំ​អាច​​ដឹក​សម្ភារ​ប្រើ​ប្រាស់​​​​​ក្នុង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!