Koh Santipheap Daily

Koh Santipheap Daily


តា​ពេជ្រ​តារា​និយាយ​​រឿង​កំប្លែង​​ប្រចាំ​ទូរទស្សន៍​​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ​លា​ចាក​លោក​

Posted: 10 Oct 2012 01:22 AM PDT

ពិធី​បុណ្យ​សព​លោក​ជា ព្រហ្មពេជ្រ (តា​ពេជ្រ)
រាជធានីភ្នំពេញ ៖ ​អ្នក​និយាយ​​រឿងកំប្លែង​​ ឬអាច​ថា ​តារា​កំប្លែងពាក្យ​​សម្តី​​​មួយរូប​ផង​នោះ​​ បាន​ទទួល​មរណ​ភាព​ដោយជំងឺតម្រងនោម​​កាល​ពី​វេលា​ម៉ោង​ជាង​​៦ល្ងាច​ថ្ងៃទី​​៩ តុលា ២០១២ ខណៈ​បញ្ជូន​​ទៅព្យាបាល​​នៅ​ខាង​មន្ទីរ​ពេទ្យ ហើយថា តារា​​កំប្លែង​​ពាក្យ​សម្តី​រូបនេះ​បាន​កើតជំងឺ​តម្រង​នោម​យូរមក​​ហើយ ។

​បិទ​ការ​ប្រកួត​​​កីឡា​ជ្រើស​​រើស​​​ជើង​ឯក​​​ប្រចាំ​ឆ្នាំ​​​2012​ របស់​​​សាលា​រៀន​​​សុវណ្ណ​ភូមិ​

Posted: 10 Oct 2012 01:19 AM PDT

​បិទ​ការ​ប្រកួត​​​កីឡា​ជ្រើស​​រើស​​​ជើង​ឯក​​​ប្រចាំ​ឆ្នាំ​​​2012​ របស់​​​សាលា​រៀន​​​សុវណ្ណ​ភូមិ​
​​រា​ជ​​ធានីភ្នំពេញ​​ ៖​ ​​កម្ម​វិធី​ប្រកួត​កីឡា​បាល់​​ទាត់​​​ និងបាល់​បោះ​​​​​ជ្រើស​​រើស​​​​ជើង​ឯក​​​​របស់​សាលា​រៀន​សុ​វណ្ណ​​ភូមិ​​​​​ប្រចាំ​ឆ្នាំ​​​​២០១២​​​​ ដែល​ចាប់​ផ្តើម​​​​តាំង​ពី​​​​ថ្ងៃ​ទី​​១​​ សីហា​ មក​នោះ​​​ មក​ដល់​ថ្ងៃ​ទី​​​​៩ តុលា​ ​បាន​បញ្ចប់​ជា​ស្ថា​ពរ​​​ហើយ​ ដែល​​​ពិធី​បិទ​​ការ​ប្រកួត​​​​​ត្រូវ​បាន​រៀប​ចំ​​ឡើង​នៅ​ក្នុង​​​សាលា​រៀន​សុវ​ណ្ណ​ភូមិ​​​ទី​តាំង​​​​​ទេព​ផន​​​​ ក្រោម​​​អធិប​​តី​​​ភាព​​​លោក​​ ឃឹម​ ផុន​ ​នាយក​​​ប្រតិ​បតិ្ត​​​​សាលា​រៀន​​​សុវណ្ណ​​ភ​ូមិ​​ ។

ពេជ្រ សម្បត្តិ រារែក​ក្នុង​ជំនួប​ជាមួយ​ សូយ វិរៈ លើក​ទី​២

Posted: 10 Oct 2012 01:15 AM PDT

សូយ វីរៈ និង​ពេជ្រ សម្បត្តិ
រាជ​ធានីភ្នំពេញ​ ៖​ ​​បើ​​ទោះ​​​ជា​ធ្លាប់​​​ឈ្នះ​ពិន្ទុ​​​​កីឡា​ករ​​​​សិស្ស​ប្អូន​​​ សូយ​ វិ​រៈ​​ ជើង​​​ខ្លាំង​មក​​​ពី​​​​ក្លិប​​​អូ​ដឹម​កីឡា​​​ ​រួច​ម្តង​​​​​ហើយ​​ក៏​ដោយ​ ក៏​កីឡា​ករ​​​​ចាស់​វស្សា​​​​ ពេជ្រ​ សម្បត្តិ​​​​ ជើង​ខ្លាំង​​ប្រចាំ​​​​ក្លិប​ក្រសួង​​​​ការ​ពារ​ជាតិ​​​​នៅ​តែ​​​​​រ​អា​​ពី​ជ័យ​ជម្នះ​​​របស់​ខ្លួន​​​ សម្រាប់​ការ​​ជួប​គ្នា​​​លើក​ទី​​២​​​នា​ថ្ងៃ​សុក្រ​​ ស្អែក​នេះ​​ នៅ​​សង្វៀន​​បាយ័ន​បឹង​ស្នោ​​ ។ លោក​​​សារ​ភាព​​ថា ​​​​​កា​ល​ឈ្នះ​​​​សូយ​ វិ​រៈ​ ជាង​មួយ​​​​ឆ្នាំ​មុន​​​ គេ​មិន​​​​ទាន់​​​​ល្បី​​​ និង​មិន​ទាន់​​​ខ្លាំង​​ដូច​ពេល​​នេះ​ឡើយ​​​ អីុ​ចឹង​​​ហើយ​ទើប​លោក​សង្ឃឹម​​​​​មិន​ដល់​​​៨០​%​​​ផង​ទេ ។​

ប៉ូលិស​ព្រហ្ម​ទណ្ឌ​ចុះ​ចាប់​ខ្លួន​​ពុំ​មាន​​ដីកា​​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​តវ៉ា​​​

Posted: 10 Oct 2012 01:12 AM PDT

បុរស​ជន​ត្រូវ​សមត្ថ​កិច្ច​ចាប់​ដោយ​មិន​ដីកា​
រាជធានីភ្នំពេញ ៖ ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហាផ្ទៃ​​៥​នាក់​ជិះ​រថយន្ត​ប៉ាហ្សេរូ​មួយ​គ្រឿង​ចុះទៅ​ចាប់​ឃាត់​​បុរស​ម្នាក់​សង្ស័យ​ពាក់​​ព័ន្ធ​​ករណី​បង្ក​របួស​ស្នាម ​តែ​ត្រូវ​ប្រជា​ពល​រដ្ឋ​នាំគ្នា​​រារាំង​មិន​ឱ្យ​​ចាប់​ ខណៈ​សួរ​​រក​ដីកា​​​ចាប់​ខ្លួន​​ពុំ​មាន​​នោះ ដែល​ហេតុការណ៍​នេះបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​​១​រសៀល​ថ្ងៃទី​១០ តុលា​ ២០១២ ​ត្រង់ចំណុច​​ផ្លូវលេខ​​៦៨ ​ភូមិ​ទួលសង្កែ ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

អាមេរិក​​​ស្នើ​កូរ៉េ​ខាង​ជើង​​​បញ្ឈប់​​​​ធ្វើ​ព្យុះ​ភ្លៀង​​រឿង​មីស៊ីល

Posted: 10 Oct 2012 01:08 AM PDT

ស្ត្រី​អ្នក​នាំ​ពាក្យ​​​ក្រសួង​​ការ​បរទេស​​អាមេរិក​
សហរដ្ឋ​អាមេរិក​​​​បាន​ផ្តល់​ចម្លើយ​​មួយ​ភ្លាម​ៗ​​ កាល​ពី​​​ថ្ងៃទី​​​​៩ តុលា​​​ចំពោះ​ការ​​​ព្រមាន​​របស់​កូរ៉េ​​ខាង​ជើង​ថា​បណ្តា​មីស៊ីល​​​របស់​ខ្លួន​អាច​វាយ​ប្រហារ​​ដល់​ដែន​ដី​​អាមេរិក​​​ដោយ​និយាយ​ថា ក្រុង​ព្យុង​យ៉ាង​​​​​​​ជា​បឋម​​​ត្រូវ​គិត​​ដល់​​សេចក្តី​​​​ត្រូវ​ការ​​របស់​ប្រជា​ជន​​​ខ្លួន​ជាមុន​សិន ។ ​អ្នក​នាំ​ពាក្យ​​របស់​ក្រសួង​​ការ​បរទេស​​​អាមេ​រិក​​ លោក​ស្រី​​វិក​តូរៀ នូឡែន​ ក្នុង​សន្និ​សីទ​​សារ​ព័ត៌​មាន​​​​មួយ​គូស​បញ្ជាក់ថា ​ពិត​ណាស់

ហ៊ីយ៉ាន់​ដាយ​​​បុក​ម៉ូតូ​ឆ្លង​​ផ្លូវ​​​​កិន​ស្លាប់​ម្នាក់​​រួច​អូស​​ម៉ូតូ​ជាង​50​ម៉ែត្រ​​ទើប​ឃាត់​​​បាន​

Posted: 10 Oct 2012 01:00 AM PDT

អ្នកបើក​បរ​ត្រូវបាន​ឃាត់​ខ្លួន
រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ីយ៉ាន់​ដាយ​​​ចំណុះ​៥​តោន​​​​មួយ​គ្រឿង​ បាន​បើក​បរ​ក្នុង​ល្បឿន​​​លឿន​ជ្រុល​ទៅ​បុក​អ្នក​​ជិះម៉ូតូ​​មួយ​គ្រឿង​​ដែល​កំពុង​ជិះ​ឆ្លង​​ផ្លូវ​ពេញ​ទំហឹង​​​ ខ្ទាត​​ចូល​ក្រោម​រថយន្ត​ក៏​​កិន​អ្នក​​ជិះ​ម៉ូតូ​​ចំ​ពាក់​កណ្តាល​​ខ្លួន​បណ្តាល​​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​​​ភ្លាម​ៗ​នៅនឹង​កន្លែង​​ ។ បន្ទាប់​មក​រថយន្តនោះ​បាន​បន្ថែម​​​​ល្បឿន​បើក​រត់​ទាំង​ម៉ូតូ​​ជាប់​នៅពីក្រោម​​ អូស​​បែក​ផ្កា​​ភ្លើង​ព្រាត​​​ពេញ​ផ្លូវ​​​បាន​

សមាស​ភាព​គ.ជ.ប ដែល​ត្រូវ​បោះ​ឆ្នោត​គាំទ្រ​ស្អែកនេះ​ មាន​សមាជិក​ថ្មី​២​រូប

Posted: 10 Oct 2012 12:45 AM PDT

រាជ​ធានី​ភ្នំពេញ ៖ សមាសភាព​នៃគណៈកម្មាធិការ​ជាតិរៀបចំការបោះ​ឆ្នោតថ្មី ដែលនឹងត្រូវដាក់ជូន​សម័យ​ប្រជុំ វិសាមញ្ញរដ្ឋសភា នៅថ្ងៃ​ស្អែក​នេះ​មាន៖ លោកអ៊ឹម សួស្តី ជា​ប្រធាន លោក​ស្រី ស៊ិន ជុំបូ ជាអនុប្រធាន និងសមាជិក​ចំនួន៧​រូប​ទៀត គឺ​លោកឯម សុផាត ,លោក ហាវ៉ាន ស៊ីវីល័យ, លោក​មាន សទិ លោក​សោម ច័ន្ទឌី​ណា, លោកម៉ៅ សុភារិទ្ធ, លោក​ស៊ិន ឌឹម និង​លោក​សោ

កីឡា​​ការិនី​ វី អិុច ចង់រលាស់​ខ្លួន​ពី​សង្វៀន​ប្រដាល់​

Posted: 10 Oct 2012 12:37 AM PDT

ការប្រកួត​ប្រដាល់​នៅសង្វៀន​
រា​ជ​ធានីភ្នំ​​ពេញ ៖​ ​​កីឡាកា​រិនី​ វី​ អិុច​​ ដែល​ធ្លាប់​​​​ឡើង​​អង្រួន​​​​​សង្វៀន​​​ប្រដាល់​​​​​​​ឱ្យ​កក្រើក​​​​​​តាម​រយៈ​​​​ការ​​​បញ្ចេញ​​​​​ស្នៀត​​​​​គុន​​​​បង្ក្រាប​​​​ដៃ​​​គូ​កន្លង​មក​​​​បាន​ប្រកាស​​​​​​ថា នាង​នឹង​ផ្អាក​​​ឡើង​រេញ​​​​មួ​យ​រយៈ​​​ ស្រប​ពេល​​​អាជីព​ប្រដាល់​របស់​នាង​​​កំពុង​​តែ​​​មាន​សន្ទុះ​​​​គួរ​​​ឱ្យ​ចាប់​អារម្មណ៍​​​នោះ​ ។​ ​វី​​ អិុច​ ជា​​កីឡា​ការិនី​​​​​កំពុង​​តែ​​​ទទួល​បាន​​​ការ​គាំ​ទ្រ​​ពី​ទស្សនិក​ជន​​​​​ច្រើន​គួរ​​ស​ម​​​​ បន្ទាប់​​​​ពី​​ឧស្សា​​ហ៍​​​​​លេច​មុខ​លើ​សង្វៀន​​ប្រដាល់​​​​​​​ស្ថានីយ​​ទូ​រ​ទស្សន៍​​​​​​​​បា​យ័ន​​​ញឹក​​​ញាប់​​​​​រហូត​​​​​

នួន ភិរក្ស ជួប លួន សុខខេង ចំណែក​សៅ ប៊ុននឿន ជួប ខុន ចាន់ថន នៅលើ​សង្វៀន TV3 ថ្ងៃសៅរ៍​សប្តាហ៍​នេះ​

Posted: 10 Oct 2012 12:33 AM PDT

រាជ​ធានីភ្នំពេញ​​ ៖​ ​​នួន ភិ​រក្ស​ មក​ពី​​​សមា​គម​​​កីឡា​ប្រដាល់​​​​ក្រសួង​​​​មហាផ្ទៃ​​​ ត្រូវ​បាន​​​ផ្គូ​ផ្គង​​​​​ឱ្យ​ជួប​ប្រកួត​ជា​មួយ​​ លួន​ សុខ​ខេង​​​ មក​ពីក្លិប​​​​​សិង្ហ​កីឡា​​​ នៅលើ​​សង្វៀន​​​​ទូរ​​ទស្សន៍​​​រាជ​ធានីភ្នំ​ពេញ​​​ប៉ុស្តិ៍​លេខ​​៣​​ ថ្ងៃ​​សៅ​រ៍​ ទី​​​១៣ តុលា ​ខាង​មុខ​​នេះ​​​ ចំណែក​​​ ខុន ចាន់​ថន​​ មក​ពី​ក្លិប​​​​កង​ពល​​ធំ​​​អន្ត​រា​គមន៍​​​លេខ​​៣​​ព្រះ​វិហា​រ​​ ជួប​ប្រកួត​​​​ជា​មួយ​​ សៅ ប៊ុននឿន​​ មក​ពី​ក្លិប​​​​មិត្ត​​ប៉ូលិស​ ។​

ប្រតិភូ​និស្សិត​សាកល​វិទ្យាល័យ​ អាស៊ី​ អឺរ៉ុប​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ប្រទេស​សិង្ហបុរី

Posted: 10 Oct 2012 12:30 AM PDT

ប្រតិភូ​និស្សិត​សាកល​វិទ្យាល័យ​ អាស៊ី​ អឺរ៉ុប​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ប្រទេស​សិង្ហបុរី
ជា​រៀង​រាល់​ឆ្នាំ​សាកល​វិទ្យា​ល័យ​​ ​អាស៊ី អឺរ៉ុប​ បាន​រៀប​ចំ​ទស្សន​កិច្ច​សិក្សា​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​សាកល​វិទ្យា​ល័យ​ អាស៊ី អឺរ៉ុប និង​វិទ្យា​ស្ថាន​​អប់​រំ​បច្ចេក​ទេស​ នៃ​ប្រទេស​សិង្ហ​បុរី​ ។​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ លោក​សិត បូរិន​ ដែល​ជា​សាស្រ្តា​ចារ្យ​ដឹក​នាំ​ដំណើរ​ទស្សន​កិច្ច​សិក្សា​នេះ​មាន​ប្រសាសន៍​ថា​ និស្សិត​​នៃ​សាកល​វិទ្យា​ល័យ​ អាស៊ី

នីស្សាន់​ដាច់​កង់​​ក្រោយ​រមៀល​​ទៅ​បុក​​រ៉ឺម៉ក​​ម៉ូតូ​​​របួស​៣​នាក់​

Posted: 10 Oct 2012 12:22 AM PDT

រ៉ឺម៉កដែល​ត្រូវ​រថយន្ត​នីស្សាន់​បុក​
ខេត្ត​​កំពង់ស្ពឺ ៖ រថយន្តធុន​ធំ​​ម៉ាក​នីស្សាន់​មួយ​គ្រឿង ​ដាច់​កង់​ស្តាំ​ខាងក្រោយ​​រមៀល​ទៅ​បុក​រ៉ឺម៉ក​​​ម៉ូតូ​លក់​ទឹក​ក្រូច និង​នំ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​​រង​របួស ។ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​បាន​កើតឡើង​​នៅលើកំណាត់​ផ្លូវ​ជាតិ​លេខ​៤ ​ចន្លោះគីឡូ​ម៉ែត្រ​លេខ​៥២, ៥៣ ​ចំណុច​ភូមិ​ត្រាច ​​ឃុំ​កាហែង ​ស្រុក​​សំរោងទង ​កាល​ពី​​វេលា​ម៉ោង​៥​​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​​៩ កញ្ញា ២០១២ ។

វីតាល់​ជប់លៀង​អាហារ​ថ្ងៃ​ត្រង់​ដល់​កុមារ​កំព្រា​​​និងជន​ពិការ​500​នាក់​

Posted: 10 Oct 2012 12:15 AM PDT

លោក​ជំទាវ​ហ៊ុន ម៉ាណា ក្នុងពិធី​ជប់លៀង​អាហារ​ថ្ងៃ​ត្រង់​ដល់​កុមារ​កំព្រា​​​និងជន​ពិការ​500​នាក់​
រាជ​ធានីភ្នំពេញ ៖ កុមារកំព្រា​និងជន​ពិការ​ចំនួន​៥០០​នាក់​​មកពី​មជ្ឈ​មណ្ឌល​និង​អង្គ​ការ​នានា​បានចូលរួម​នៅ​ក្នុងពិធី​ជប់​លៀង​អាហារ​ថ្ងៃ​ត្រង់​នៅ​ទីស្នាក់​ការ​ក្រុម​ហ៊ុន​NVC Corporation Vital ក្នុងកម្ម​វិធី​ចូល​រួម​ជា​មួយ​វីតាល់​២៥​រៀល​សម្រាប់​សកម្ម​ភាព​សង្គម​កាលពី​ថ្ងៃ​ទី​៨ តុលា ​ក្រោម​អធិបតី​ភាព​លោក​ជំទាវ​ហ៊ុន ម៉ាណា ​អគ្គ​នាយិកា​និងជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​​ហ៊ុន​NVC​

ធនាគារ​ពិភព​លោក​ត្រៀ​ម​ផ្តល់​ជំនួយ​ដល់​កូរ៉េ​ខាង​ជើង​

Posted: 10 Oct 2012 12:09 AM PDT

្រធាន​ធនាគា​រពិភព​លោក​
លោកជីម ​យ៉ុងគីម ​ប្រធាន​ធនាគារ​ពិភព​លោក​ថ្លែង​កាលពីថ្ងៃ​ទី​៩ តុលា ​ថា ​ធនាគារ​ពិភព​លោក​ត្រៀម​ផ្តល់​ជំនួយ​ជាយ​ថា​ហេតុ​មួយ​ដល់​កូរ៉េ​ខាង​ជើង​សម្រាប់​ការកសាង​ផ្លូវថ្នល់​នានា​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដទៃ​ៗ​ទៀត​ប្រសិន​បើ​ក្រុង​​ព្យុង​​យ៉ាង​ស្នើ​សុំ ។​លោក​គីម ធ្វើ​ការ​អះអាង​នោះ ក្នុង​ឱកាស​នៃ​វេទិកា​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​កាសែត​កូរ៉េ​ខាង​​ត្បូង​មួយ​នៅ​ក្រុង​​សេអ៊ូល ។ វេទិកា​នោះ​

ប្រតិភូ​សាក​សួរ​​សុខទុក្ខ​​កម្មករ​-កម្មការិនី​នៅរោង​ចក្រ​2​ក្នុង​ក្រុង​បាវិត

Posted: 10 Oct 2012 12:00 AM PDT

ប្រតិភូ​សាក​សួរ​​សុខទុក្ខ​​កម្មករ​-កម្មការិនី​នៅរោង​ចក្រ​2​ក្នុង​ក្រុង​បាវិត
ខេត្ត​ស្វាយរៀង ៖ កាលពីព្រឹក​ថ្ងៃទី​៨ តុលា​ លោក​ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​​នាយក​រដ្ឋ​មន្ត្រី និងជា​​តំណាង​សម្តេច​​អគ្គ​​មហា​​​សេនាបតី​តេជោ ហ៊ុន សែន ​អម​ដំណើរ​ដោយ​ លោក​ ជៀង​ អំ អភិ​បាល​ខេត្ត​ បាន​ដឹក​នាំ​​គណៈ​ប្រតិភូ​ទៅ​សួរ​សុខ​ទុក្ខ​កម្មករ-កម្មការិនី​​​​រោង​ចក្រ​នៅ​តំបន់​​សេដ្ឋ​កិច្ច​​​ពិសេស​​​​មេន​ហាត​ធេន ក្រុង​បាវិត​ គឺរោង​ចក្រ​ផលិត​សម្លៀក​​បំពាក់​ហែល​ទឹក​ ​ស៊ីកូកម្ពុជា

រថយន្ត​កុង​តឺន័រ​​​បុក​រះ​រថយន្ត​​2គ្រឿង​​​​ពេល​ឈប់​ចាំ​ភ្លើង​ស្តុប​​​​​រួច​បើក​រត់​​បាត់​

Posted: 09 Oct 2012 11:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​រថយន្ត​​​២​គ្រឿង ​​​​មួយ​គ្រឿង​​ម៉ាក​កូរ៉ូឡា និង​មួយ​គ្រឿង​​ទៀត​ម៉ាក​​​រេនរ៉ូ​វែ បាន​រង​​ការ​ខូច​ខាត​​យ៉ាង​ដំណំ​ខណៈ​ដែល​រថយន្ត​​​ទាំង​​២​គ្រឿង​​​នេះ​បាន​ឈប់​នៅ​ចំណុច​​ភ្លើង​ស្តុប​​ ពេលនោះ​មាន​រថយន្ត​កុង​តឺន័រ​​មួយ​គ្រឿង​​​ដែល​បោះពួយ​​​មក​ពី​ក្រោយ​​លឿន​​ស្លេវ​បានបុក​រះ​​ បណ្តាល​ឱ្យ​រថយន្ត​​​ទាំង​​២​គ្រឿង​​​រង​ការ​ខូច​ខាត​​​ ឯរថយន្ត​កុងតឺន័រ​​​បើក​រត់​គេច​​​បាត់​ដោយ​​សុវត្ថិ​ភាព​​​ កាល​ពី

ខឹង​​នៅវត្ត​អត់​ចាក់​ធុង​បាស់​​រាំ​វាយ​បំបាក់​.ក​ព្រះ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​

Posted: 09 Oct 2012 11:44 PM PDT

ជនសង្ស័យដែលសមត្ថកិច្ច​ឃាត់​ខ្លួន​
​ខេត្តពោធិ៍សាត់ ៖ ​ជន​ទមិឡ​ឥត​សាសនា​ម្នាក់​ស្រវឹង​ស្រា​​ដើរ​ចូល​​វត្ត​ក្នុង​គោល​បំណង​ទៅ​រាំ​ធុង​បាស និង​​មើល​គេ​បញ្ចាំង​កុន ​​ពេល​ទៅដល់​អត់​ឃើញ​​មាន​អីក្តៅ​ចិត្ត​ក៏​ទាញ​ដំបង​វាយ​បំបាក់.ក​​ព្រះ និង​ផ្កា​ឈូក​តាម​របង​ ស្អែក​​ឡើង​​ព្រះចៅអធិការ​​ប្តឹង​ប៉ូលិស​​ឱ្យ​ឃាត់​ខ្លួន​តែម្តង ។ ​ករណីនេះ​​បាន​​​កើត​ឡើង​កាល​ពីថ្ងៃទី​៧ តុលា ២០១២ ​វេលា​ម៉ោង​៨​​យប់​​នៅ​វត្ត​​​ចាន់​សេរី​ ស្ថិត​ក្នុងភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​​ភ្នំក្រវាញ ។

​ឆ្មាំ​ប៉ូលិស​​អន្តោ​ប្រវេសន៍​ច្រក​ប៉ោយប៉ែត ២​នាក់​ព្រួត​គ្នា​វាយ​​អ្នក​រត់​ម៉ូតូ​​ឌុប​ម្នាក់​យ៉ាង​ចាស់​ដៃ​

Posted: 09 Oct 2012 11:42 PM PDT

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ច្រក​ប៉ោយប៉ែត
ក្រុង​ប៉ោយប៉ែត ៖ ឆ្មាំ​របស់​ប៉ូលិស​អន្តោ​ប្រវេសន៍​​ច្រកទ្វារអន្តរជាតិ​​ប៉ោយ​ប៉ែត ​២​នាក់​​ព្រួត​គ្នា​វាយ​ធ្វើ​បាប​​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​យ៉ាង​ចាស់​ដៃ​​ បណ្តាល​ឱ្យ​រង​របួស​​ ។ ​បុរសរងគ្រោះ​ឈ្មោះ​​ហង្ស ​សារឹត អាយុ​​៣៤​ឆ្នាំ ជាអ្នក​​រត់​ម៉ូតូ​​​ឌុប​នៅ​មាត់​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត ​បាន​អះអាង​ថា ខ្លួនត្រូវ​​បាន​យុវជន​២​នាក់​ជា​​ឆ្មាំ​របស់​​សមត្ថ​កិច្ច​ប៉ូលិស​​​អន្តោ​ប្រវេសន៍​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត​ឈ្មោះ​​ឡឹក ​អូន ពាក់​ស័ក្តិ​២ ​ព្រួតគ្នា​​វាយ​យ៉ាង​ចាស់​​ដៃ​ ​បណ្តាល​ឱ្យ​រង​របួស​ចំផ្ទៃ​មុខ​​ជាច្រើន​​ដៃ កាល​ពីវេលា​​ម៉ោង​៣

កម្ពុជា​-​ជប៉ុន ​ពិភាក្សា​​កិច្ច​ការ​ពារ​​ដែន​សមុទ្រ​ប្រឆាំង​នឹង​ចោរ​សមុទ្រ​

Posted: 09 Oct 2012 11:15 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ ៖ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ និង​ជប៉ុន​ កាល​​ពី​ថ្ងៃ​ទី​៨ តុលា​ ឆ្នាំ​២០១២​ បាន​ជួប​ពិភាក្សា​ពី​​កិច្ច​ការ​ពារ​ដែន​សមុទ្រ​ប្រឆាំង​នឹង​ចោរ​សមុទ្រ​ ។ កិច្ច​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​មួយ​ រវាង​លោក​ឧត្តម​នាវី​ឯក​ទៀ​ វិញ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ជាមួយ​លោក ​Hidetoshi Fuchin​o​​ue ​មេ​បញ្ជា​ការ​​កង​​ទ័ព​ជើង​ទឹក​ជប៉ុន​ នៅ​​ឯ​ទី​បញ្ជា​ការ​កង​ទ័ព​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១០ តុលា ២០១២

Posted: 09 Oct 2012 11:13 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១០ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ជួប​វីរនារី​ខេត្ត​ស្វាយ​រៀង​2​រូប​​ដោះ​មីនមុន​គេ​បង្អស់​ក្នុង​ឆ្នាំ​1979

Posted: 09 Oct 2012 11:00 PM PDT

ជួប​វីរនារី​ខេត្ត​ស្វាយ​រៀង​2​រូប​​ដោះ​មីនមុន​គេ​បង្អស់​ក្នុង​ឆ្នាំ​1979
ខេត្ត​​ស្វាយ​​រៀង​ ៖ កាល​ពី​​​​ថ្ងៃ​ទី​៨​ តុលា​ គណៈប្រតិភូ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​ដឹកនាំ​ដោយ​លោក​​ប្រាក់ សុខុន​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​ ​និង​លោក​ជៀង​ អំ អភិបាល​ខេត្ត ​​បាន​ជួួ​ប​​សំណេះ​សំណាល​ជាមួយ​វីរ​នារី​២​រូប​ ដែល​ជា​អ្នក​ដោះ​មីន​ និង​យុទ្ធភណ្ឌ​​មិន​ទាន់​ផ្ទុះ​មុន​គេ​បង្អស់​ ក្រោយ​ថ្ងៃ​រំដោះ​៧​ មករា​​ ឆ្នាំ​១៩៧៩​ នៅ​​ក្នុង​ទឹក​ដី​ខេត្ត​ស្វាយ​រៀង​ ។

អគ្គិ​ភ័យ​ឆេះ​ផ្ទះ​4​ខ្នង​ជាប់​ផ្សារ​បន្លែ​ច្បារ​អំពៅ

Posted: 09 Oct 2012 10:55 PM PDT

ការ​ផ្អើល​ឆោឡោ​នាំ​គ្នា​ជួយ​ពន្លត់​ភ្លើង​ឆេះ​ផ្ទះ​ក្បែរ​ផ្សារ 
រាជធានី​ភ្នំពេញ ៖ លំនៅឋានប្រជាពល​រដ្ឋ​​៤ខ្នង​​ នៅ​ជាប់​​​ផ្សារ​​ច្បារ​អំពៅ​ ដែលស្ថិត​នៅ​​​តាម​​បណ្តោយ​​​ផ្លូវលេខ​៣៦៧​ក្នុងភូមិ​​​​កណ្តាល​ សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​មានជ័យ ​បាន​ទទួល​រង​ការ​ឆាបឆេះ​ដោយ​គ្រោះ​អគ្គិ​ភ័យ​​នៅ​វេលា​ម៉ោង​​៣និង​២០​នាទី​រសៀល​​ថ្ងៃទី​៨ តុលា ​ឆ្នាំ​២០១២ ។ ក្នុង​ហេតុ​ការណ៍​នេះ​ក៏​មាន​លំនៅឋាន​ប្រជា​ពលរដ្ឋ​​២​ខ្នង​​ផ្សេង​ទៀត​ដែល​នៅ​ជាប់​គ្នា​នោះ​ក៏​ទទួល​រង​នូវ​ការ​ឆាប​ឆេះ​រោលខ្លោច​សញ្ជាំង​ផងដែរ ​។ សូម​បញ្ជាក​់​ថា លំនៅឋាន​ដែល​​ក្លាយ​ជា​ចំណី​​ភ្លើង​​នេះ ជា​​

ស្រឡាញ់​ប្រពន្ធ-កូន​ស្មើ​ជីវិត​មេបា​ទាំង​សង​ខាង​ឱ្យ​លែង​គ្នា​កា​​រប្រពន្ធ​ថ្មី​ប៉ង​ធ្វើ​អត្ត​ឃាត​

Posted: 09 Oct 2012 10:50 PM PDT

បុរស​ដែល​សុខ​ចិត្ត​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​
ខេត្តតាកែវ​ ៖ បុរស​ម្នាក់​​​បាន​​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​​បង្អែក​​ស្រុក​​ព្រៃ​កប្បាស​​​ដើម្បី​​​សង្គ្រោះ​​ជីវិត​​​ ក្រោយ​ពី​គិត​ខ្លី​​លេប​ថ្នាំ​​ប៉ុន​ប៉ង​​ធ្វើ​អត្ត​ឃាត​​ ដោយ​សារ​​តែ​ប្រកាន់​ចិត្ត​ថា ​​​គ្មាន​​ស្ត្រី​ណា​ម្នាក់​​​​ល្អ​ដូច​​​អតីត​​ប្រពន្ធ​​​របស់​ខ្លួន​ដែល​​​​លែង​​លះ​គ្នា​​អស់​រយៈ​ពេល​​ជាង​១​ឆ្នាំ​​មក​ហើយ​​នោះ​ និង​នៅ​តែ​មិន​អស់​អាល័យ​​​​ ហើយ​​ត្រូវ​ឪពុក​ម្តាយ​​បង្ខំ​ឱ្យ​យក​ប្រពន្ធ​ថ្មី​​​ តែ​មិន​ព្រម​​ ក៏​សម្រេច​ចិត្ត​យក​ផ្លូវ​​​​ស្លាប់​​​ដោះ​ស្រាយ​​បញ្ហា​​​ដោយ​លេប​ថ្នាំ​​អស់​ជាង​​​​៧០​គ្រាប់​​​ ។ ទោះ​បី​ជា​បែប​ណា​​​​​ ពេល​នេះ​ត្រូវ​បាន​​

អ្នក​ឡើង​ភ្នំ​រើស​ផ្លែ​ខោស​បាត់​ខ្លួន​1​អាទិត្យ​ហើ​យ​ប្រពន្ធ​ធ្វើ​បុណ្យ​ព្រោះ​សង្ស័យ​ថា​ស្លា​ប់​ទើប​គ្មាន​ដំណឹង

Posted: 09 Oct 2012 10:45 PM PDT

មនុស្ស​ជា​ច្រើន​ឆោឡោ​នៅ​ផ្ទះ​របស់​​បុរស​ដែល​បាត់​ខ្លួន​
ខេត្ត​កំពត​​​​​​​​ ៖​ ​​កសិករ​ម្នាក់ឈ្មោះ​សុខ ដាំ ​បាន​​ឡើង​ភ្នំ​​​ជាមួយ​នឹង​​អ្ន​ក​ភូមិ​​​មាន​ផ្ទះ​​ក្បែរ​គ្នា​​​​​សរុប​​៤នាក់​ដើម្បី​ទៅ​​​រើស​​​​ផ្លែ​ខោស​ កាល​ពី​​ថ្ងៃ​ទី​​២ ​តុលា ​តែ​ពេល​​អ្នក​ភូមិ​​ទាំង​នោះ​​ត្រឡប់​​មក​​ដល់​កន្លែង​ស្នាក់​នៅ​​​​​វិញ​​​មិន​ឃើញ​​បុរស​នោះ​​​​ទេ ​ក៏​មាន​ការ​​​សង្ស័យ​​ថា​​​ក្រែង​​​គាត់​ចុះ​មក​​ផ្ទះ​មុ​ន​​​ ​តែ​​ពេល​​​​ទូរ​ស័ព្ទ​​​មក​សួរ​​ប្រពន្ធ​កូន​​នៅ​​ឯ​ផ្ទះ​ ក៏​​​ដឹង​​ថា​បុរស​នោះ​មិន​ទាន់​​មក​ផ្ទះ​​​ ទើប​​មាន​ការ​សង្ស័យ​ ហើយ​ក្រុម​គ្រួសារ​​​​ក៏​បាន​​ ពឹង​ពាក់​​អ្នក​ភូមិ​​​​ឱ្យ​ជួយ​​ដើរ​រក​​ក្នុង​ព្រៃ​​ភ្នំ​​​ តាំង​​ពី​ដឹង​​ដំណឹង​ថា​​​​បាត់​​ ។ ​

បាញ់​តដៃ​គ្នា​មួយ​ចម្អិន​កំពឹស​ផ្អើល​ក្រុង​បាត់​ដំបង​រវាង​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​និង​កង​កម្លាំង​ប៉េអឹម

Posted: 09 Oct 2012 10:40 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
ខេត្ត​បាត់​ដំបង ៖ ការ​បាញ់​ត​គ្នា​មួយ​ចម្អិន​កំពឹស​រវាង​​កម្លាំង​កង​រាជ​អាវុធ​ក្រុង​បាត់​ដំបង និង​ខ្មាន់​កាំ​ភ្លើង​ម្នាក់​ក្នុង​ករណី​បង្ក្រាប​គ្រឿង​ញៀន​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៩​ តុលា នៅ​មុខ​វត្ត​សំពៅ ស្ថិត​ក្នុង​ភូមិ​កម្ម​ករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ។ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អា​វុធ​នេះ​​ធ្វើ​ឱ្យ​ខ្មាន់​កាំ​ភ្លើង​ដែល​គេ​សង្ស័យ​ថា ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​​រង​របួស​ជា​ទម្ងន់ផង​ដែរ ។

រថយន្ត​ដឹក​ត្រី​រស់​ជាង​3​តោន​ក្រឡាប់​ចូល​ប្រឡាយ​ផ្អើល​ចាប់​ត្រី

Posted: 09 Oct 2012 10:35 PM PDT

ប្រជាពលរដ្ឋផ្អើលនាំ​គ្នា​ចាប់​ត្រី​ដែល​រួច​ក្នុង​ប្រឡាយ​តាម​មធ្យោ​បាយ​រៀងៗ​ខ្លួន 
ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​ដឹក​ត្រី​ ​​១គ្រឿង ​បាន​​ធ្លាក់​ចេញ​ពី​ផ្លូវ​ជាតិ​ក្រឡាប់​ធ្លាក់​​ចូល​ក្នុង​ទឹក​​ប្រឡាយអម​ផ្លូវ​​ចំ​កន្លែងមាន​ទឹក​ជ្រៅ​ស្ទើរ​​លិច​បាត់​រថយន្ត​​ ។​ សំណាង​ល្អ​​ថៅ​កែ​ត្រី​និង​អ្នក​បើក​បរ​គ្រាន់​តែ​​រង​របួស​ស្រាល​​​ក្នុង​ហេតុ​ការណ៍​ក្រឡាប់​នេះ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ខាត​បង់​នោះ​ គឺ​ត្រី​​នៅ​រស់​ចម្រុះ​​​ប្រមាណ​៣,៥​តោន បាន​រួច​ហែលពេញ​ទឹក​​​​ប្រឡាយ​​ធ្វើ​ឱ្យ​​ប្រជា​ពលរដ្ឋ​ដែល​នៅ​ជិតនោះ​​សប្បាយនាំ​គ្នា​យក​ឧបករណ៍​​មក​ចាប់​ត្រី​នោះ​រៀងៗ​ខ្លួន​​​បានមិន​ស្ទើរ​ទេ​ក្នុង​ម្នាក់ៗ។​

ជំនន់​ទឹក​ភ្លៀង​ជន់​លិច​នៅ​ក្រុង​ពោធិ៍​សាត់

Posted: 09 Oct 2012 10:30 PM PDT

ទឹក​ជំនន់​បាន​ហៀរ​ចេញ​ពី​ដង​ស្ទឹង​ពោធិ៍​សាត់ 
ខេត្ត​ពោធិ៍​សាត់ ៖ ដោយ​សារ​ទទួល​រង​ឥទ្ធិ​ព្យុះ​ឈ្មោះ​ហ្គាអេមី នៅ​ខេត្ត​ពោធិ៍​សាត់​មាន​ភ្លៀង​​ធ្លាក់​ជាប់​រហូត​តាំង​ពី​យប់​ថ្ងៃ​ទី​៦ តុលា រហូត​​ពេញ​មួយ​ថ្ងៃ​ទី​៧ តុលា ទៀត បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បិណ្ឌ​របស់​ពុទ្ធ​សាស​និកជន​ ពិសេស​នៅ​តាម​ជន​បទ ។ នៅ​ថ្ងៃទី​៨ តុលា មេឃ​ស្រ​ឡះ​ពុំ​មាន​ភ្លៀង​រលឹម​ទេ ប៉ុន្តែ​ទឹក​ស្ទឹង​ពោធិ៍​សាត់ បាន​ចាប់​ផ្តើម​ឡើង​យ៉ាង​លឿន​ ហើយ​រហូត​ដល់​ម៉ោង​៦​ល្ងាច​ក៏​ហៀរ​មក​លើ​ថ្នល់​ឈាន​

អ្នក​ចម្រៀង​នៅ​ភោជនីយ​ដ្ឋាន​ខ្យល់​គរ​ស្លាប់​ក្នុង​បន្ទប់​ទឹក​ខក​ខាន​ចេញ​ទៅ​អូស្ត្រាលី

Posted: 09 Oct 2012 10:20 PM PDT

លោក​ ឱក ឈុន កាលនៅរស់
រាជ​ធានី​ភ្នំពេញ ៖ លោក​ឱក ឈុន ​​អ្នក​ចម្រៀង​ក្នុង​ភោជនី​​យដ្ឋាន​​​​ និង​​បៀរ​ហ្គា​ឌិន​តា​សេក២ បាន​ទទួល​មរណ​ភាព​​កាល​ពី​វេលា​ម៉ោង​​១១ និង​៣០​​នាទី​យប់​ថ្ងៃ​ទី​​៨ តុលា ដោយសារ​ខ្យល់​គរ​​​​នៅ​ក្នុង​បន្ទប់​​ទឹក ។ លោក​ឱក ឈុន មាន​អាយុ​៣៤​ឆ្នាំ មាន​ទី​​លំ​នៅ​​ផ្ទះ​លេខ​២៥៣ ក្រុម​ទី​១៤ ភូមិ​ទី​១ សង្កាត់​​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ មាន​​ប្រពន្ធ​​ និង​កូន​​៣​នាក់​​ (ស្រី​២នាក់​ ប្រុសម្នាក់​) ជា​អ្នក​​ចម្រៀង​​មាន​​ឈ្មោះ​បោះ​សំឡេង​​ក្នុង​ពិភព​សិល្បៈ​​បង្គួរ​​ម្នាក់​ដែរ ។

សមត្ថ​កិច្ច​បាន​បង្ហាញ​ថា​ជុំវិញ​ចោរ​ចូល​ប្លន់​ដល់​ក្នុង​ផ្ទះ​ជា​ការ​បំប៉ោង​គ្មាន​ការ​ពិត

Posted: 09 Oct 2012 10:10 PM PDT

ស្ត្រីដែលថាចោរចូលប្លន់ 
ខេត្ត​​​​បន្ទាយ​មានជ័យ​ ៖​ ​​ក្រោ​យ​ពី​មាន​ករណី​ប្លន់​​​​ផ្ទះ​លោក​ប្រធាន​​​​ការិយា​ល័យ​​​​​​គណ​​នេយ្យនៃ​​​​មន្ទីរ​សុខា​ភិបាល​​​​ខេត្ត​​​​ទាំង​ថ្ងៃ​​​នោះ​​ហើយ​​ សមត្ថ​កិច្ច​​​​​ក៏​បាន​ដាក់​ការ​​​​សង្ស័យ​​​ និង​​ស្រាវ​ជ្រាវ​​​​​​យ៉ាង​ម៉ត់​ចត់​​​​​ឱ្យ​​​ដឹង​ថា ​ករណី​​​​​​នោះ​មិន​មែនជា​ការ​ពិត​​ទេ​​​​​ គឺ​ជា​ការ​បង្កើត​​​​ និង​​​បំប៉ោង​​​រឿង​ព្រោះ​​​​តែ​រឿង​ផ្ទៃ​ក្នុង​​​​គ្រួសារ​​​ ។​ ដោយសារ​ការ​​​ប្រឌិត​​​រឿង​​​​ចោរ​ប្លន់​​នោះ​​​​​​​​ធ្វើ​​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​​​​​ កាល​ពី​​ថ្ងៃ​ទី​​​​៨ តុលា នៅចំណុច​​​​ទល់​​មុខ​​អគ្គិស​នី​​​ខេត្ត​​​ ​​ផ្លូវ​​​​លេខ​​​៣​​​ ក្នុង​ភូមិ​​​​​សូ​ភី​ សង្កាត់​​កំ​ពង់​​​ស្វាយ​ ក្រុង​​​​សិរី​​​សោភ័ណ​ ​។​​

រដូវ​​សន្យា​​ម​ក​ដល់​​ហើយ​ការ​​សន្យា​​ដំ​ទ្បើ​ង​ប្រាក់​ខែ​​គឺ​​ពុំ​​មែន​​ជា​​រឿង​​ថ្មី​​នោះ​​ទេ មាន​​តាំង​​ពី​ឆ្នាំ​​៩៣

Posted: 09 Oct 2012 10:00 PM PDT

រាជ​ធានី​ភ្នំ​ពេញ​​​​​​​​ ៖​ ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​បាន​មាន​ប្រ​សាសន៍​​​ជា​សារ​​តប​ទៅ​នឹង​​ការ​ចោទ​សួរ​​​គ្នាពី​​​ការ​អប់​រំ​​​ ដោយ​សម្តេច​​បាន​​តប​​ទាក់​ទិន​​អំពី​ការ​អប់​រំ​​កូន​ចៅ​​ថា កូន​របស់​​ពួក​លោក​​ឯង​មិន​​ដល់​​កូន​ខ្ញុំ​​​ទេ ការ​អប់​រំ​​នៅ​ក្នុង​គ្រួសារ​​របស់​ខ្ញុំ​​ប្រហែល​​ជា​ល្អ​​ប្រសើរ​​ជាង​លោក​ឯ​ង​​​​​អ្នក​ចោទ​​សួរ ។​ ​​សម្តេច​​តេ​ជោ​​​នាយក​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រ​សាសន៍​​បែប​​នេះ​​ ​​នា​ព្រឹក​​ថ្ងៃ​ទី​​៩ តុលា នៅ​ភូមិ​​​ក្រួស​ សង្កាត់​​សំរោង ​ខណ្ឌ​សែន​​សុខ ​​​​ក្នុង​​​ឱកាស​​អញ្ជើញ​​ជា​អធិប​តី​​ក្នុង​ពិធី​​​​​បើក​​

​ខែ​កញ្ញា ​២០១២ ខណ្ឌទួល​គោក មាន​បទ​ល្មើស​​កើត​ឡើង​២​លើក​ថយ​ចុះ​៥​លើក​

Posted: 09 Oct 2012 08:54 PM PDT

ពិធី​​ប្រជុំ​គណៈបញ្ជា​ការ​ឯក​ភាពខណ្ឌ​ទួលគោក
រាជធានីភ្នំពេញ ៖ ​នៅ​ក្នុង​ខែ​កញ្ញា ​២០១២ ​កន្លងទៅ​​ខណ្ឌទួលគោក ​មាន​បទ​ល្មើស​​កើតឡើង​​ចំនួន​២​លើក​ បើ​ប្រៀប​ធៀប​ខែ​មុន​ថយ​ចុះ​ចំនួន​៥​លើក ។ នេះ​​បើ​តាម​របាយ​ការណ៍​​បូក​សរុប​​លទ្ធ​ផល​​កា​រ​ងារចាប់តាំង​អនុ​វត្ត​គោល​នយោ​បាយ​​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព ​នៅខណ្ឌ​ទួល​គោក ​ប្រចាំ​ខែ​កញ្ញា ២០១២ ​ដែល​អាន​ដោយ​លោក​វរសេនីយ៍​ទោ ហ៊ួត ​ចាន់​យ៉ារ៉ាន់ អធិការ​នគរបាលខណ្ឌទួល​គោក ​កាល​ពី​​ព្រឹកថ្ងៃទី​​១០ តុលា ២០១២ ​ក្នុង​កិច្ច​​ប្រជុំ​គណៈ​​បញ្ជា​ការ​ឯក​ភាព​​ខណ្ឌ​ទួល​គោក ​ក្រោម​​អធិ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!