Koh Santipheap Daily

Koh Santipheap Daily


បើក​សវនាការ​សំណុំ​រឿង​លោក​ម៉ម សូណង់​ដូ ថ្ងៃ​ទី១១ កញ្ញា ​ពាក់ព័ន្ធ​ការ​បង្កើត​តំបន់អបគមន៍

Posted: 09 Sep 2012 12:51 AM PDT

រាជ​ធានី​ភ្នំពេញ ៖ សវនាការ​លើសំណុំរឿងបង្កើតតំបន់អបគមន៍ប្រឆាំង លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជា​នាយកវិទ្យុសំបុកឃ្មុំ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការនៅថ្ងៃទី១១ កញ្ញា ២០១២នេះ ។ មានអាយុ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ​ត្រូវបានប៉ូលិសចាប់ខ្លួន​

កីឡា​ករ​រុស្ស៊ី ​Menchov​ឈ្នះ​ដំណាក់​ទី​២០​ប្រណាំង​កង់ Tour of Spain​នៅ​ប្រទេស​អេ​ស្ប៉ាញ

Posted: 09 Sep 2012 12:17 AM PDT

កីឡាកររុស្ស៊ី Denis Menchov
កីឡា​ករ​​រុស្ស៊ី​ Denis Menchov ​​បាន​​សម្តែង​​នូវ​​​​ទឹក​​ចិត្ត​​សប្បាយ​​រីក​​រាយ​​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ការ​ប្រណាំង​ក្នុង​ដំណា​ក់​ទី២០​​កម្ម​វិធី​​​​​ Tour of Spain​​​​ នៅ​ប្រទេស​​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី​៨​​​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ខាង​លើ​​​​​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​​Bola del Mundo ។

រថយន្ត​២​គ្រឿង​បើក​​បញ្ច្រាសទិស​​គ្នា​បុក​គ្នា​ពេញទំហឹង​ចំ​ពាក់​កណ្តាលកៀប​រថយន្ត​ជាប់​គ្នា​

Posted: 09 Sep 2012 12:03 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​២គ្រឿង​​មួយ​គ្រឿង​ម៉ាក Peugeot ពណ៌​ប្រផេះ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ Fuso ពណ៌​ក្រហម បាន​​បុក​គ្នា​ពេញទំហឹង​​នៅ​ចំណុច​​ផ្លូវព្រះ​​​មុនី​រ៉េត ​ក្នុង​​ភូមិ​ដំណាក់​ធំ សង្កាត់​​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​កាល​ពី​វេលា​ម៉ោង​​៩​និង​៤០​នាទី​​យប់​ថ្ងៃ​ទី​៨ កញ្ញា ២០១២ ​បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​​កៀប​ជាប់​​គ្នា​តែ​ម្តង ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួសធ្ងន់​ធ្ងរ​​ឡើយ ។

ញ៉ាំ​ពង​ក្រហម​​អស់​ចង់​ដោះ​ដៃ​ ៥​ថ្ងៃ​ក្រោយ​​​នាង​ប្តឹង​សមត្ថ​កិច្ចចាប់​ខ្លួន​

Posted: 08 Sep 2012 11:53 PM PDT

ជនសង្ស័យដែល​សមត្ថកិច្ចឃាត់ខ្លួន​
ខេត្ត​បាត់​ដំបង ៖ បុរសម្នាក់​ត្រូវសមត្ថ​កិច្ច​ឃាត់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលា​ការ​កាល​ពីព្រឹក​ថ្ងៃទី​៩ កញ្ញា តាម​បណ្តឹង​​របស់​នាង​ក្រមុំ​​ម្នាក់​​ប្តឹង​ចោទថា ជន​នេះ​បាន​ព្យាយាម​​ដោះ​ដៃ​មិន​ទទួលខុសត្រូវ​ ក្រោយ​ពី​ចាប់​បង្ខំ​រួម​មេត្រី​ជា​មួយ​​នាង​រួច កាល​ពី​យប់​ថ្ងៃអាទិត្យ ​ចុង​សប្តាហ៍​​មុន​នៅ​ក្រោម​ផ្ទះ​របស់នាង ស្ថិត​ក្នុង​ក្រុង​បាត់​ដំបង ខណៈ​​នាង​នៅ​ផ្ទះ​ម្នាក់​​​ឯង ។

មូរ៉េ​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រកួត​វាយ​កូន​បាល់ ​U.S. Open​នៅ​អា​មេ​រិក

Posted: 08 Sep 2012 11:42 PM PDT

កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​
យុទ្ធ​​នា​​ការ​​ដណ្តើម​​យ​ក​​ពាន​​ជើង​​ឯក​​ក្រប​​ខណ្ឌ​ធំ​​ជា​​លើក​​ទី​​១​​ក្នុង​អា​ជីព​របស់​កីឡាករ​អង់​គ្លេស​អ៊ែ​ន​ឌី មូ​រ៉េ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៨​កញ្ញា​កន្លង​មក​នេះ គេ​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌ U.S. Open ។

ប្រជា​ការ​ពារ​សង្កាត់​ព្រែក​លៀប​ ដេញចាប់​ចោរ​ទាក់​ឆ្កែ​​បាន​ម្នាក់​ពេល​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍

Posted: 08 Sep 2012 11:36 PM PDT

ចោរ​ទាក់​ឆ្កែ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​ក្រុម​ចោរ​ទាក់​ឆ្កែ​​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​២​នាក់​ត្រូវ​ប្រជា​ការពារ​សង្កាត់​ព្រែក​​លៀប ដេញ​ចាប់​បាន​​កាល​ពី​វេលា​ម៉ោង​​១​​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​​៩ កញ្ញា ២០១២ បន្ទាប់​ពី​ជិះ​ម៉ូតូ​ដើរ​ធ្វើ​សកម្ម​ភាព​ទាក់​ឆ្កែ​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​​​លេខ​៦ ក្នុងសង្កាត់​​ព្រែក​លៀប ​ខណ្ឌ​ឫស្សីកែវ ​ប្រទះ​ឃើញ​កម្លាំង​​ប្រជា​ការពារ​ដេញចាប់​ក៏ជិះ​ម៉ូតូ​ទៅ​បុក​​ស្លា​ក​យីហោ​​យាន​ដ្ឋាន ។ នៅពេល​​ឃាត់​ខ្លួន​ដក​ហូតបាន​ឆ្កែ​២​ក្បាល​ដែល​ទើប​​ទាក់​បាន​ថ្មីៗ ។

ជាង​ឈើ​ម្នាក់​ឆក់​ខ្សែ​ភ្លើង​ស្លាប់​ក្នុង​ពិដាន​សណ្ឋា​គារ​ឡាប​ពេ ហៅ​ PARK HYATT

Posted: 08 Sep 2012 11:20 PM PDT

សណ្ឋា​គារ​ដែល​​ឆក់​ខ្សែភ្លើង​
ខេត្ត​សៀមរាប ៖ បុរស​ម្នាក់​ជា​ជាង​ឈើ​ដែល​បម្រើ​ការ​ងារ​នៅ​សណ្ឋា​គារ​ឡាប​ពេ ហៅ PARK HYATT បានត្រូវខ្សែ​ភ្លើង​ឆក់​ស្លាប់​ ខណៈ​​ឡើង​ទៅ​លើ​ពិដាន​​ដើម្បី​ធ្វើ​ការ​ងារ​ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​​រសៀល​ថ្ងៃទី​៧ កញ្ញា ២០១២ នៅ​ក្នុង​សណ្ឋា​គារ​ឡាប​ពេ ហៅ PARK HYATT កែង​​ស្តុប​ឡាប​ពេ មុខ​ផ្សារ​កណ្តាល​ ស្ថិត​​ក្នុង​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ​ក្រុង​​សៀមរាប ។

សព​ស្ត្រី​​ម្នាក់​ត្រូវ​​ជន​មិន​ស្គាល់មុខ​​សម្លាប់​​ចង​ស្លាប​សេក​យកមក​ប្លុង​ចោលនៅក្នុង​ដីឡូត៍​មួយកន្លែង

Posted: 08 Sep 2012 11:20 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ សព​ស្ត្រីម្នាក់​ត្រូវ​ជន​មិនស្គាល់​មុខ​សម្លាប់​ ដៃ​ចងស្លាបសេក​​យកមកប្លុង​ចោល​​​នៅក្នុង​ដីឡូត៍​មួយ​កន្លែង​​ ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​​​កាលពីវេលាម៉ោង​​១១ព្រឹកថ្ងៃទី៩ កញ្ញា ២០១២ ​ចំណុច​ភូមិបឹងឈូក ​សង្កាត់និរោធ ខណ្ឌមានជ័យ ។​មកដល់​ពេលនេះ ​សព​ស្ត្រីរងគ្រោះ​​មិនទាន់ស្គាល់​អត្តសញ្ញ្ញាណនៅឡើយទេ ហើយ​ក៏ពុំ​ដឹង​ថា ការស្លាប់នេះ​​ជាករណីឃាតកម្ម ឬ​អ្វី​​នោះ

វត្ត​ទួល​​សន្តិ​វ័ន​​ធ្វើ​បុណ្យ​ផ្កា​​រស្មី​សាមគ្គី​​ប្រមូល​បច្ច័យ​​ឧបត្ថម្ភ​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​ទី​៤

Posted: 08 Sep 2012 11:17 PM PDT

ការ​ជូន​បច្ច័យ​​ដល់​​ព្រះសង្ឃ
រាជធានីភ្នំពេញ ៖ ​វត្ត​ទួល​​សន្តិ​វ័ន​ហៅ​វត្ត​ទួល​អស់​លោក​ ​រួម​ជា​មួយ​គណៈ​កម្មាធិការ​អាចារ្យ​វត្ត​ និង​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើង​វត្ត​បាន​រួម​គ្នា​​​​ធ្វើ​បុណ្យ​ផ្កា​​​​រស្មី​សាមគ្គី​​រប្រមូល​​បច្ច័យ​​បាន​ចំនួន​១៧.៣២០.០០០​រៀល និង​៨៦១​ដុល្លារសហ​រដ្ឋ​អាមេរិក​​ នាំ​យក​ទៅ​ជួយ​​ឧបត្ថម្ភ​​ដល់​មន្ទីរ​ពេទ្យ​​គន្ធ​​បុប្ផាទី​៤ កាល​ពីរសៀល​ថ្ងៃទី​៦ កញ្ញា ២០១២ ។ ពិធី​បុណ្យ​ផ្ការស្មី​សាមគ្គី​នេះ បាន​ផ្តួច​ផ្តើម​​​ឡើង​ពី​ព្រះ​កន្តវីរោ ចាន់ នឿន ព្រះចៅ​អធិការ​ស្តី​​ទី​វត្ត​ទួល​សន្តិ​វ័ន ហៅ វត្ត​ទួល​អស់​លោក ក្នុង​គោល​បំណង​ជួយ​ឧបត្ថម្ភ​ដល់​

នាយករ​ដ្ឋ​មន្ត្រី​ជប៉ុន​​ប្រកាស​ឈរ​ឈ្មោះ​ប្រធា​នគណបក្ស​​លោក​

Posted: 08 Sep 2012 11:16 PM PDT

នាយករដ្ឋមន្ត្រី​ជប៉ុន​
ក្នុងសន្និសីទ​សារព័ត៌​មាន​​មួយ​កាលពី​​រសៀល​ថ្ងៃទី​៧​ កញ្ញា ​កន្លងមក​នេះ​ ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​យ៉ូ​ស៊ី​ហ៊ី​កូណូ​ដា ប្រកាស​ជា​ផ្លូវ​ការ​ថា​លោក​​នឹងឈរ​ឈ្មោះ​ជា​​បេក្ខ​ជន​ប្រធានគណ​បក្ស​ប្រជាធិប​តេយ្យ​ជប៉ុន ​PDJ​របស់​លោក ។​​លោកណូ​ដា ​ក៏​បង្ហាញ​ផងដែរ​ពីចេតនា​របស់លោក​បន្ត​អាណត្តិ​​នាយក​រដ្ឋ​មន្ត្រី​លើក​ទី​២​មួយ​ទៀត ​នាពេល​បញ្ចប់​សម័យ​​ប្រជុំ​សភា​បច្ចុប្បន្ន​ ​។

ចាក់​សម្លាប់​​មិត្តភក្តិ​​​ប្លន់​យក​​ម៉ូតូ​ដើរ​ពពាយ​នាយ​លក់​ជាប់​អន្ទាក់​​ប៉ូលិស

Posted: 08 Sep 2012 11:16 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​ត្រូវ​បាន​កម្លាំង​​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​រាជធានីភ្នំពេញ ឃាត់​ខ្លួន​បន្ទាប់​ពី​ជន​នេះ​ចាក់​សម្លាប់​​មិត្ត​​​ភក្តិ​​​ប្លន​់​យក​ម៉ូតូ​បាន​ហើយ ដើរ​ពពាយ​នាយ​​លក់​ កាល​ពី​វេលា​ម៉ោង​​៦​ព្រឹក​ថ្ងៃទី​៩ កញ្ញា ២០១២ ត្រង់​ចំណុច​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​​ចំការ​មន ។

អតីត​សង្គ្រាជ​វត្ត​ដុត​ប្រពន្ធច​ង.ក​ប្រល័យ​ជីវិត​ខ្លួន​ឯង​ផ្អើល​ពេញ​មន្ទីរ​ពេទ្យ​ក្រចេះ​

Posted: 08 Sep 2012 10:10 PM PDT

ជនរង​​គ្រោះ​ជា​អតីត​សង្គ្រាជ
ខេត្ត​ក្រចេះ​​ ៖ អតី​ត​​សង្គ្រាជ​វត្ត​​ដែល​បាន​​បង្ក​​ហិង្សា​​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​​ទាំង​​នៅ​សរ​សៃ​ខ្ចី​​ ដោយ​ចាក់​សាំង​ដុត​ប្រពន្ធ​​ទាំង​រស់​​ រួច​​​ព្យា​​យាម​​ផឹក​​ទឹក​​អាស៊ីត​​ប៉ង​សម្លាប់​ខ្លួន​​ តែ​មិន​​ស្លាប់​​ហើយ​ត្រូវ​បាន​​នាំ​​មក​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​ខេត្តនោះ​ ​ពេល​នេះ​បាន​​ចង​.ក​សម្លាប់​​ខ្លួន​​នៅ​ក្នុង​​បន្ទប់​ទឹក​នៃ​​មន្ទីរ​​ពេទ្យ​ខេត្ត ​ក្រោយ​​ពេល​​ស្នាក់​នៅក្នុង​​​មន្ទីរ​ពេទ្យ​បាន​​រយៈ​ពេល​​មួយ​សប្តាហ៍​​​ ។ ​

រំលោភ​ប្រពន្ធ​គេ​បាន​សម្រេច​ម្តង​មិន​អស់​ចិត្ត​ដេក​ចាំ​ម្តង​ទៀត​ប្តី​គេ​ទាន់ ក្លាយ​ជា​អ្នក​ទោស​

Posted: 08 Sep 2012 10:00 PM PDT

ខេត្ត​កំពង់​ស្ពឺ​​​​​​​​ ៖ ករណី​​រំលោភ​​​រហូ​តបាន​សម្រេច​​មួយ​បាន​​​កើត​ឡើង​កាល​ពី​​វេលា​​​​​​​​ពាក់​កណ្តាល​អធ្រាត្រ​​​​ថ្ងៃ​ទី​​​៦ កញ្ញា ​​នៅ​ក្នុង​​ឃុំ​​ត្រពាំង​​ជោរ ​ស្រុក​​ឱរ៉ាល់​ ​​បង្ក​ឡើង​​ដោយ​បុរស​ម្នាក់​​ឈ្មោះ​​ឈឺន​ ​ឌៀប អាយុ​៣១​ឆ្នាំ​ ​​​ជា​ជាង​ឈើ​ ​មក​ស្នាក់​​​នៅ​​ធ្វើ​មេ​ជាង​​នៅ​ក្នុង​​ឃុំ​​ខាង​លើ​​ ។

រឿង​​​ទំនាស់​​​ដី​​បឹង​​ពោ​ង​​ពាយ​​​លោក​​ស្រី​​​ឈិន ​សុគន្ធារី​​ បំភ្លឺ​​​តប​​​មន្ត្រី​​ជាន់​​ខ្ពស់​​​សាលា​​​ក្រុង​​​

Posted: 08 Sep 2012 09:50 PM PDT

ការ​ឆ្លើយ​បំភ្លឺ​
រាជ​​ធានី​ភ្នំ​ពេញ​​​​​​​​​​ ៖ លោក​ស្រី ឈិន ​សុគន្ធា​រី​​ ​ប្រធាន​​ក្រុម​​ប្រឹក្សា​​​ភិបាល​​​ក្រុម​ហ៊ុន​​ឡាយី​​ម៉ិច​​ហូល​ឌីង​គ្រុប​ ​បាន​បញ្ជូន​​​លិខិត​​ដ៏​វែង​អន្លាយ​​មួយ​​​​ឆ្លើយ​តប​​​ចំពោះព័ត៌​មាន​​ដែល​បាន​​ចេញ​ផ្សាយ​​​ក្នុង​​សារ​ព័ត៌​មាន​«កោះ​សន្តិ​ភាព​»​ ​ថ្ងៃ​ទី​​៦​ កញ្ញា ​ដែល​បាន​ដក​ស្រង់​​សម្តី​​​មន្ត្រី​​ជាន់​ខ្ពស់​​សាលា​រាជ​ធានី​​ភ្នំ​ពេញ​ ស្តី​ពី​រឿង​​ទំនាស់​​ដី​បឹង​ពោង​ពាយ​​... ។

តូច​ចិត្ត​ប្តី​បង្ខំ​ឱ្យ​នាង​លេប​ថ្នាំ​រំលូត​កូន​ចោល​ប្រពន្ធ​មក​លោត​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​ ប៉ូលិស​ជួយ​ទាន់​

Posted: 08 Sep 2012 09:40 PM PDT

សមត្ថ​កិច្ច​កំពុង​សួរ​នាំ​ស្ត្រី​រងគ្រោះ​
រាជធានី​ភ្នំពេញ​ ៖​​ ស្ត្រី​​ម្នាក់​​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​លោតទឹកសម្លាប់​ខ្លួនពីលើស្ពាន​ជ្រោយ​​ចង្វា​ កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​​៦ កញ្ញា ដែល​តាម​ការ​អះ​អាង​ថា មក​ពី​​ខឹង​ប្តី​ដែល​បង្ខំ​ឱ្យ​​ទម្លាក់​កូន​ចេញ​ តែ​ត្រូវ​​បាន​​ប៉ូលិស​អង្គ​ភាព​គោលដៅទី៣ការពារ​ស្ពានជ្រោយ​ចង្វា​ឃាត់ទាន់ ។ ​​ស្រ្តីដែលព្យាយាមលោតទឹក​សម្លាប់​​ខ្លួន​ តែ​ពុំបាន​សម្រេច​​នេះឈ្មោះម៉ៅ​ ម៉ាប់​ អាយុ​២៩​ឆ្នាំ​ មានទីលំនៅ​ក្នុង​ភូមិ​ជ្រោយអំពិល​​ សង្កាត់​ក្បាល​កោះ​ ខណ្ឌ​មានជ័យ​​ ចំណែក​ប្តី​ដែល​​បង្ខំប្រពន្ធឱ្យ​​ទម្លាក់​​កូន​ចេញ​នោះ​​ ត្រូវ​​

អ្នក​ភូមិ​ចាប់​ដង្កូវ​ដួង​ដើម​ត្នោត​ងាប់​យក​ធ្វើ​អាហារ​

Posted: 08 Sep 2012 09:30 PM PDT

ពួក​គេ​ទាំង​នេះ​នាំ​គ្នារ​កដង្កូវ​ដួង​ក្នុង​ដើម​ត្នោត​ដែល​ងាប់ ​
ខេត្ត​តាកែវ ៖ អ្នក​ភូមិ​​តា​សាន​​ ឃុំ​បា​ស្រែ​បាន​នាំ​គ្នា​ចាប់​ដង្កូវ​ដែល​រស់​នៅ​ក្នុង​​ដើម​ត្នោត​មក​ចម្អិន​ជាអា​ហារ​ក្រោយ​ពីដឹង​ថា​ វា​មាន​រស​ជាតិ​ឆ្ងាញ់​ ។ បើ​ទោះ​ជា​ពាក្យ​ថាដង្កូវ​ជា​ប្រភេទ​សត្វ​ដែល​មនុស្ស​ទូទៅតែ​ងតែ​​ខ្ពើម​​រអើម​ក៏​ដោយ​​តែ​សម្រាប់​អ្នក​ភូមិ​តាសាន​បែរ​ជា​ល្បីថា​ វា​មាន​​ឱជា​រសឆ្ងាញ់​ទៅ​វិញ ។ លោក​ស្រាង​ ជឺ រស់​នៅក្នុង​ភូមិ​ តាសាន​ ឃុំ បាស្រែ​ ស្រុក​អង្គរ​បុរីនិង​ជា​អ្នក​ដែល​ធ្លាប់​កាប់​គាស់​ដើម​ត្នោត​ងាប់​ដើម្បី​​យក​ដួង​ត្នោត​មក​ចម្អិន​ជា​អាហារ​នោះ​បាន​ប្រាប់​ឱ្យ​

ស្នេហ៍​នាង​មាន​ម្ចាស់​បេះដូង​មិន​បាន​ដូច​បំណង​ប៉ង​ឆក់​សម្លាប់​រួម​គ្នា​

Posted: 08 Sep 2012 09:20 PM PDT

ការផ្អើលឆោឡោនៅវេលាព្រឹក
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​​​​ដែល​ស្រលាញ់​​​​នាង​​កម្មការិនី​​​រោង​ចក្រ​​កាត់​ដេរ​​ម្នាក់​​​យ៉ាង​ងុប​ងល់​​​ និង​ព្យាយាម​​​​តាម​ប្រលោម​​សុំ​​​ស្នេហ៍​​នាង​អស់​រយៈ​ពេល​​​៤​ថ្ងៃ​​​កន្លង​មក​ហើយ​ ប៉ុន្តែ​​​នាង​មិន​​OKទេ ព្រោះ​នាង​​​មាន​​​ម្ចាស់​បេះ​ដូង​​​​រួច​ទៅ​ហើយ​ ដែល​ជា​ហេតុ​ធ្វើ​​ឱ្យ​យុវ​​ជន​​រូប​នោះ​ខូច​ចិត្ត​​​គិត​ផ្តេស​ផ្តាស​​ ខណៈ​​​ពេល​​ដែល​នាង​​ និង​សង្សា​​​កំពុង​​ដេក​ឱប​គ្នា​ក្នុង​បន្ទប់​យុវជន​ខូច​ចិត្ត​​​រូប​នោះ​ក៏​បាន​យក​​ខ្សែ​​លួស​មួយ​សរសៃ​​​​ទៅរុំ​​​និង​ចង្អុល​ដៃ​​​របស់​ខ្លួន​ រួច​យក​ចុង​លួស​​​ម្ខាង​ទៀត​​​​ទៅ​ដោត​ចូល​​​​​ព្រី​​​ចរន្ត​អគ្គិសនី​​​ ។ ឯដៃ​

ឯក​សារ​​សំណុំ​​រឿង​​០០១ ឯក​សារ​​សម្ងាត់​​ជាង​​១២​.​០០០​​​ច្បាប់​​បាន​​ក្លាយ​ជា​​ឯក​សារ​​សា​ធា​រ​ណៈ​១.​៧៤៩​​ច្បាប់

Posted: 08 Sep 2012 09:10 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់សាលា​ក្តីខ្មែរ​ក្រហម(អ.វ​.​ត.ក) ​កាល​ពីថ្ងៃទី៦​ កញ្ញា​ ​ដែលកោះសន្តិភាព​​បាន​ទទួល​​​ឲ្យ​ដឹងថា​ អង្គជំនុំ​ជម្រះ​តុលា​ការ​កំពូល​សម្រេច​ចាត់​​ប្រភេទ​ឯកសារសម្ងាត់​ចំនួន​ជាង​១.៧០០​ច្បាប់ ។ ​អង្គជំនុំជម្រះ​តុលា​ការ​កំពូល​បាន​​បញ្ចប់ការពិនិត្យ​ឡើង​វិញ​លើចំណាត់​ប្រភេទ​នៃ​ឯក​

ពលរដ្ឋមកពីខេត្តព្រះវិហារដាក់ញត្តិតវ៉ារឿងដីធ្លីជំទាស់ការដកហូតដីរបស់ពួកគាត់ពីសំណាក់អាជ្ញាធរ

Posted: 08 Sep 2012 09:00 PM PDT

ពល​រដ្ឋលើក​គ្នាមក​ដាក់​ញត្តិ​ដល់​រដ្ឋ​សភា​
រាជ​ធានី​ភ្នំ​ពេញ​​​​​​ ៖ ​​ប្រជា​ពលរដ្ឋ​​​ប្រមាណ​​ជាង​​​៣០០​គ្រួសារ​​រស់​នៅ​​​ភូមិ​​ស្រ​​យ៉ង់​ខាង​ត្បូង ​​ស្រ​យ៉ង់​ខាង​ជើង​ ឃុំ​​ស្រយ៉ង់ ​ស្រុក​គូ​លែន​ ​ខេត្ត​ព្រះ​វិហារ ​បាន​លើក​គ្នា​​ធ្វើ​ដំណើរ​មករាជ​ធានី​ភ្នំ​ពេញ​​ ហើយ​​ឈរ​ត្រៀម​ត្រា​​មុខ​រដ្ឋ​ស​ភា​​ជាតិ​​​​ដាក់​ញត្តិ​​សុំ​អន្តរា​គមន៍​​ពី​សម្តេច​​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ ​នា​ព្រឹក​ថ្ងៃ​ទី​​៧ ​ខែ​កញ្ញា ។​ ​ចំពោះ​​​ញត្តិ​​របស់​​​ប្រជា​ពលរដ្ឋ​​ខាង​លើ​នេះ​ ខាង​ខុទ្ធ​កាល័យ​​រដ្ឋ​សភា​​បាន​ទទួល​ពី​បង​ប្អូន​​​​ប្រជា​ពល​រដ្ឋ​​ហើយ ប៉ុន្តែ​​ពុំ​​ទាន់​ដឹង​ថា​មាន​ដំណោះ​ស្រាយ​​យ៉ាង​ណា​​នៅ​ឡើយ​ទេ ។​

កិច្ច​ប្រជុំ​អ្នក​សារ​ព័ត៌​មាន​អាស៊ាន​បូក​៣​នៅ​ប្រទេស​ចិន​ជំរុញ​ឱ្យ​មាន​ទំនាក់​ទំនង​ព័ត៌​មាន​ស្អិត​រមួត ដើម្បី​សន្តិ​ភាព​ និង​សុខដុម​នីយ​កម្ម​​

Posted: 08 Sep 2012 08:53 PM PDT

អ្នក​កាសែត​ក្នុង​​ប្រទេស និង​ក្រៅ​ប្រទេស​ចូល​ក្នុងពិធីអាស៊ាន​បូក​៣​នៅ​ប្រទេស​ចិន​
អ្នក​កាសែត​​កោះសន្តិ​ភាព​លោក​​ជា ហ្គារូដា ​និង​អ្នក​​កាសែត​​ជា​ច្រើន​​ទៀត​មក​ពី​ប្រទេស​កម្ពុជា ព្រម​ជា​មួយ​អ្នក​កាសែត​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​បូក​៣ ជា​ច្រើន​នាក់​​ផង​ដែរ ត្រូវបាន​អាជ្ញា​ធរ​ប្រទេស​ចិន​អញ្ជើញ​ធ្វើ​ទស្សន​កិច្ច​​ ស្វែង​យល់ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​ព័ត៌​មាន​នៅ​ក្រុង​​ចាងឈុន ខេត្ត​ជីលីន ​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ២០១២ ​ក្រោម​ប្រធាន​​បទ «សំឡេង​អាស៊ី និង​ការ​ផ្តល់​តម្លៃ​» ។

ពួក​ឧក្រិដ្ឋ​ជន​32​នាក់​ហើយ​ត្រូវ​ស្លាប់​នៅតំបន់​ស៊ី​ណៃអីុ​អេហ្ស៊ីប​

Posted: 08 Sep 2012 08:47 PM PDT

រថក្រោះ​អេហ្ស៊ីប​បញ្ជូន​​ទៅ​តំបន់​ស៊ី​ណៃអីុ​
កងទ័ព​អេហ្ស៊ីប​អះអាង​កាលពី​ថ្ងៃទី​៨ កញ្ញា ​ថា​បាន​សម្លាប់​សមាស​ភាព​ឧក្រិដ្ឋ​ជន​៣២​នាក់ ​ហើយ​ក្នុង​ប្រតិបត្តិ​ការ​ដែល​កំពុងធ្វើ​ដោយ​មាន​ការ​កិច្ច​សហ​ការ​ជាមួយ​អីុស្រាអែល ​ក្នុងឧបទ្វីប​ស៊ី​ណៃ​អីុ ​ក្រោយ​ពី​ទាហាន​អេហ្ស៊ីប​១៦នាក់ ​ត្រូវ​សម្លាប់​ដោយ​ពួក​ជន​ប្រដាប់​អាវុធ​ក្នុង​តំបន់​នេះ​កាលពី​១ខែ​មុន​មក ។

បាក់​ដី​នៅ​វៀតណាម​ស្លាប់​ជិត​30​នាក់​

Posted: 08 Sep 2012 08:46 PM PDT

ទិដ្ឋភាព​ទឹក​ជំនន់​នៅ​វៀត​ណាម​
សារព័ត៌​មាន​​និងរដ្ឋាភិបាល​​វៀត​ណាម​​​រាយ​ការណ៍​កាលពី​ថ្ងៃទី​៨ កញ្ញា ​ថា ​មនុស្ស​យ៉ាង​តិច​២៩​នាក់ ​បានត្រូវ​ស្លាប់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ដោយ​សារ​ការ​បាក់​ដី​និងទឹក​ជំនន់​នៅ​វៀតណាម​​ដែល​នៅទីនោះ​មាន​ភ្លៀង​ធ្លាក់ ​យ៉ាង​ខ្លាំង​នៅភាគ​ខាង​ជើង​និង​ភាគ​កណ្តាល​ប្រទេស ។

ជិះ​ម៉ូតូ​​ឆ្លង​ស្ពាន​អាកាស​៧​មករា ​​ផ្លូវ​បញ្ច្រាស​បុក​គ្នាជា​មួយ​រថយន្ត​មែរសឺដេស​​​ស្លាប់​​

Posted: 08 Sep 2012 08:44 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​បែក​ក្បាល​ពី​ក្រោយ​​ស្លាប់​បាត់​បង់​ជីវិត ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​​​ពេទ្យ​​ព្រះ​កុសុមៈ​ បន្ទាប់​ពី​ជិះ​ម៉ូតូ​​ផ្លូវ​បញ្ច្រាស​លើ​ស្ពាន​​អាកាស​៧​មករា​ទៅ​បុក​​ជា​មួយ​រថយន្ត​មែរ​​សឺដេសពេញទំហឹង កាលពីវេលា​ម៉ោង​១២​និង​៤០​នាទីរំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៧ កញ្ញា ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួល​គោក ។

ជម្លៀស​មនុស្សចេញ​ក្រោយ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​មួយ​​នៅ​នី​ការ៉ាហ្គា

Posted: 08 Sep 2012 08:44 PM PDT

ភ្នំភ្លើង​​សាន់​គ្រី​ស្តូ​បាល់​កំពុង​ផ្ទុះ​​
ភ្នំភ្លើងខ្ពស់ជាង​គេ​នៅ​នីការ៉ាហ្គា ​គឺ​ភ្នំ​ភ្លើង​សាន់​គ្រី​ស្តូ​បាល់ ​កាលពី​ថ្ងៃទី​៨ កញ្ញា ​បាន​បញ្ចេញ​ផ្សែង​និង​ផេះ​ជួន​ការ​មាន​កម្ពស់​់​ដល់​ទៅ​៤គីឡូម៉ែត្រ ​ដែល​ជំរុញ​​​ឱ្យ​មាន​ការ​ជម្លៀស​ប្រជា​​​ជន​រស់នៅ​ក្បែរ​នោះ​ចេញ​ជាច្រើន​រយ​នាក់​។​ការផ្ទុះ​ភ្នំភ្លើង​នេះ​ពុំ​ទាន់​​មាន​សេច​ក្តី​រាយ​ការណ៍​ពី​ជន​រងគ្រោះ​ ឬ​ការ​ខូច​ខាត​នៅ​ឡើយ ។

រញ្ជួយ​ដី​នៅ​ភាគ​និរតី​ចិន​អ្នកស្លាប់​ឡើង​ដល់​80នាក់​​

Posted: 08 Sep 2012 08:43 PM PDT

ិដ្ឋភាព​​ខូច​ខាត​ក្រោយ​ការរញ្ជួយ​ដី​
យោង​តាម​តុល្យការ​ថ្មី​ថា ​មនុស្ស​ឡើង​ដល់​យ៉ាង​តិច​៨០​នាក់ហើយ​បានត្រូវ​ស្លាប់​ដោយ​សារ​ការ​រញ្ជួយ​ដី​និងការ​ញ័រ​កក្រើក​ដី​ជា​ច្រើន​ទៀត​កាលពី​​ថ្ងៃទី​៧ កញ្ញា ​កន្លងមក​នេះ ​ក្នុង​តំបន់​ភ្នំ​មួយ នៅខេត្ត​យុនណាន់ ភាគ​និរតី​ចិន ។ពួក​អ្នកជួយ​សង្គ្រោះ​ខេត្ត​យុនណាន់ ​និយាយ​ថា​ពួក​គេ​បាន​ចូល​ទៅ​ដល់​៩០%​នៃស្រុក​ទាំង​៦ នៅតំបន់​ហ្សាវ​តុង ​ដែល​មាន​​ប្រជាជន​ជាង​៧៤០.០០០​នាក់ ​

​កម្ម​វិធី​​ពិសេស​​​ពី​ក្រុម​ហ៊ុន​​ iOne អប​អរ​​​​ថ្ងៃ​​គម្រប់​​​​​ខួប​​​​របស់​ iOne Canadia និង iOne Sovanna

Posted: 08 Sep 2012 08:23 PM PDT

​កម្ម​វិធី​​ពិសេស​​​ពី​ក្រុម​ហ៊ុន​​ iOne អប​អរ​​​​ថ្ងៃ​​គម្រប់​​​​​ខួប​​​​របស់​ iOne Canadia និង iOne Sovanna
រាជ​ធានីភ្នំពេញ​ ៖ ​ដើម្បី​​​អប​អរ​​​​នៅ​ក្នុង​​​ឱ​កាស​​​​​គម្រប់​ខួប​​​របស់​ហាង​​ iOne Canadia ​និង​​ iOne Sovanna ក្រុម​ហ៊ុន iOne ​ដែល​​​ជា​ក្រុម​ហ៊ុន​​​ធំ​មាន​​​សិទ្ធ​ិ​ស្រប​ច្បាប់​​​នាំចូល​​​ និង​ចែក​ចាយ​​​ផលិត​ផល​ Apple ​នៅ​ក្នុង​ទី​ផ្សារ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ បាន​រៀប​ចំ​​​ផ្តល់​ជូន​​​នូវ​កម្ម​វិធី​​​យ៉ាង​ពិសេស​​​បំផុត​​​​​សម្រាប់​អតិ​ថិ​​ជន​​ ។​

ក្មេង​ស្រី​អាយុ15​ឆ្នាំចង​.ក​សម្លាប់​ខ្លួន​ ព្រោះ​តូច​ចិត្ត​ឪពុក​ស្រវឹង​​រក​​រឿង​ម្តាយ​និងកូន​រាល់​​​ថ្ងៃ

Posted: 08 Sep 2012 08:02 PM PDT

សាកសព​ក្មេង​ស្រី​ដែល​ចងកសម្លាប់ខ្លួន
ខេត្ត​កំពង់​ឆ្នាំង​ ៖ ក្មេង​​ស្រី​ជំទង់​ម្នាក់​​បា​ន​ចង​.ក​​សម្លាប់​ខ្លួនដោយ​​គ្មាន​​នរណា​​ដឹង​​ និង​ជួយ​​ទាន់​ឡើយ​ កាលពី​វេលាម៉ោង​​៩និង​៣០នាទី​ព្រឹក​​ថ្ងៃទី​៧ កញ្ញា ​នៅ​ក្នុង​​​​​បន្ទប់​​ផ្ទះ​​​​​របស់​ក្មេង​ស្រី​​ខាង​លើ ​ស្ថិត​​ក្នុង​ភូមិ​​​អូរ​កណ្តោល​ ឃុំជ្រៃ​បាក់​​ ស្រុ​ក​​រលា​ប្អៀរ ។ ការ​ចង.ក​នេះ តាម​ប្រភព​ព័ត៌​មាន​ខ្លះ​និយាយថា ដោយ​សារ​នាង​ខឹង​​បង​ប្រុស​​​របស់​ខ្លួន​​ តែ​​ការ​បំភ្លឺ​ខ្លះ​ថា រឿង​នេះ​​​​គ្មាន​ទេ ​តែ​រឿង​​ជំរុញ​​​

និស្សិត​​អាល្លឺ​ម៉ង់​ចុះ​កម្ម​សិក្សា​នៅ​រោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​18ថ្ងៃ

Posted: 08 Sep 2012 07:51 PM PDT

និស្សិត​​អាល្លឺ​ម៉ង់​ចុះ​កម្ម​សិក្សា​នៅ​រោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​18ថ្ងៃ
រាជ​ធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧​ កញ្ញា នេះ ​ក្រុមហ៊ុនខ្មែរប៊្រូវើរី​ លីមីតធីត​ បាន​ប្រារព្ធ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីអំពីការ​ចុះ​មក​​ធ្វើ​កម្មសិក្សា​របស់និស្សិត​មក​ពីសាក​លវិទ្យាល័យ Weihenstephan​​នៃប្រទេសអាល្លឺម៉ង់​ នៅ​រោង​ចក្រផលិតស្រាបៀរកម្ពុជា​ ដែល​មាន​ទីតាំង​នៅ​ភូមិ​ជើងឯក​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រយៈ​ពេល​១៨ថ្ងៃ​ គិតចាប់ពីថ្ងៃទី២០​ ខែសីហា ឆ្នាំ២០១២ ​រហូត​

ចូល​រួម​ដើម្បី​ភាព​ភ្ញាក់ផ្អើល​ សប្បាយ​រីករាយ​ និង​​រង្វាន់​ពី Dell COMMART

Posted: 08 Sep 2012 07:47 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​ចែករង្វាន់​របស់Dell COMMART​
រាជ​ធានីភ្នំពេញថ្ងៃទី៦ កញ្ញា ​ឆ្នាំ​២០១២៖ ក្នុងពេលថ្មីៗនេះ ​Dell​បាន​ផ្តល់​ជូននូវអ្វី​ដែលអតិថិជន​ Dell ​មិន​នឹក​ស្មាន​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ ជា​មួយ​ភាព​ភ្ញាក់​ផ្អើល ​​ភាព​​សប្បាយ​​​រីក​រាយ​ និង​សំណាង​​ផង​ដែរ ។​ ក្នុងនោះក៏​មាន​ការ​​ផ្តល់​ជូនដ៏​ភ្ញាក់ផ្អើល​ធំមួយ​ គឺ​កម្មវិធី​បាន​ទំាង​គុណ​​ភាព​​ បាន​ទំាង​រង្វាន់​ វគ្គ២​ ដែល​លោក​អ្នក​អាច​មាន​ឱកាសឈ្នះរង្វាន់ដ៏ច្រើន​សន្ធឹក​សន្ធាប់​​ ដូចជា​ ទូរស័ព្ទដៃ​ Dell

កំពុងឈ្លោះ​​ប្រកែក​គ្នា​​ជា​មួយ​មិត្ត​ស្រី​ ខឹង​គេ​ចាំង​ភ្លើង​ហ្វា​ដាក់​បើក​រថយន្តដេញ​បាញ់​៤​គ្រាប់​

Posted: 08 Sep 2012 07:39 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើក​​រថយន្ត​ទំនើប​​ដេញ​បាញ់​ទៅ​ភាគី​ម្ខាង​ទៀត​ចំនួន​៤​គ្រាប់​​ធ្វើ​ឱ្យ​​ផ្អើល​កណ្តាល​ក្រុង​ភ្នំពេញ ទាំង​ព្រលប់​​កាល​ពី វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៧ កញ្ញា ២០១២ ​​នៅតាម​​ផ្លូវ​លេខ​៥៥ ខាង​ក្រោយ​ស្ថាន​ទូត​អាមេរិក​ចាស់​ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌ​ដូនពេញ ដោយ​​សារ​​តែ​ខឹង​គេ​​ចាំ​ង​ភ្លើង​​ហ្វា​ដាក់​ ខណៈ​ពេល​បើក​​រថយន្ត​ទល់​មុខ​គ្នា ប៉ុន្តែ​​មិន​បង្ក​ឱ្យ​មាន

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!