Koh Santipheap Daily

Koh Santipheap Daily


ប្តី​​សម្លាប់​ប្រពន្ធ​​​ព្រោះ​តែ​ប្រចណ្ឌ​​ក្រោយ​​ចាប់​ខ្លួន​​​​ធ្វើ​អត្ត​ឃាត​​

Posted: 14 Sep 2012 08:45 PM PDT

រូបថត​ពេល​ចាប់ខ្លួន
ខេត្ត​កណ្តាល​​​​​ ៖ ​​ជន​សង្ស័យ​​ជា​ឃាត​ករ​​ជន​​ជាតិ​​វៀ​តណាម​​ដែល​​សម្លាប់​​​ប្រពន្ធ​​របស់​​ខ្លួន ដោយ​​សារ​តែ​ប្រចណ្ឌ​​ ហើយ​​ត្រូវ​បាន​​ប៉ូលិស​​ខេត្ត​​កណ្តាល​​ចាប់​ខ្លួន​​កាល​ពី​​ម៉ោង​​២​រសៀល​​ថ្ងៃ​ទី​​១៣ ​កញ្ញា ​បន្ទាប់ពី​​ប៉ូលិស​​ធ្វើ​ការ​សាក​សួរ​ និង​កសាង​សំណុំ​រឿង​រួច​​​នៅ​វេលា​​ម៉ោង​​១​២និង​​​៣០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​១៤ កញ្ញា ​ជន​សង្ស័យ​​រូប​នេះ​​​​បាន​ធ្វើ​​អត្ត​ឃាត​​ដោយ​យក​​ក្រណាត់​​​រឹក​ក​ខ្លួន

រដូវ​បិទ​​នេសាទ​​នគរ​បាល​​ស្រុក​​កង​មាស​​ចុះ​បង្ក្រាប​​បាន​​13​លើក​

Posted: 14 Sep 2012 08:30 PM PDT

រដូវ​បិទ​​នេសាទ​​នគរ​បាល​​ស្រុក​​កង​មាស​​ចុះ​បង្ក្រាប​​បាន​​13​លើក​
ខេត្ត​កំពង់​ចាម​ ៖​​ ​ដោយ​អនុវត្ត​​តាម​ការ​​ណែ​នាំ​របស់​​លោក​ឧត្តម​​​សេនីយ៍​​ត្រី ឆាយ គឹម​សុន ស្នង​ការ​​នគរ​បាល​ខេត្ត នៅ​ក្នុងរដូវ​​បិទ​​នេសាទ​​ចាប់​ពី​ថ្ងៃទី​​១ មិថុនា រហូត​​មក​​ដល់​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០១២ សកម្ម​ភាព​ចុះ​បង្ក្រាប​​បទ​​ល្មើស​​បាន​​ចំនួន​​១៣​លើក​ ក្នុង​ឃុំ​​ចំនួន​​៥​​នៃ​ស្រុក​​កង​​មាស​​ ប្រយោជន៍ដើម្បី​​​​ឱ្យ​​ពពួក​​មច្ឆជាតិ​​សម្បូរ​ឡើ​​ង​វិញ ។

ក្រុម​ប្រឹក្សាឃុំ​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុក​​​ស្លាប់​

Posted: 14 Sep 2012 08:15 PM PDT

ខេត្ត​កំពត ៖ សមាជិក​​​ក្រុម​ប្រឹក្សា​ឃុំ​​ដូន​យ៉យ ស្រុក​​ឈូក​ម្នាក់​ បាន​​ស្លាប់​ក្រោយ​​​ពេល​​បញ្ជូនទៅ​ដល់​មន្ទីរពេទ្យ​​​​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដោយ​​រថយន្ត​​​កាម​រី​បាឡែន​មួយ​គ្រឿង​បុក​ម៉ូតូ​ជន​រងគ្រោះពីក្រោយ​ចំណុច​​ផ្លូវ​បំបែក​​ កាលពី​វេលាម៉ោង​​១១​និង​៣០​នាទី​​​ព្រឹក​ថ្ងៃទី​១៤ កញ្ញា ​​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ​​​ភូមិ​​​ព្រិច ឃុំ​បឹង​និមល ​​ស្រុក​ឈូក​ ។

ផ្ទុះ​កង់​​​រថយន្ត​ក្រឡាប់​​​ស្លាប់​ជន​ជាតិ​កូរ៉េ​​​​2នាក់​របួស​​ធ្ងន់​ម្នាក់​

Posted: 14 Sep 2012 08:00 PM PDT

រថ​យន្តត្រូវបាន​ខូចខាត
ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​​​​មាន​ជន​ជាតិ​​កូរ៉េ​​២នាក់​​​បាន​ស្លាប់​​​​ និង​ម្នាក់​​​ទៀត​រង​របួស​​​ធ្ងន់​ក្នុង​​ឧប្បត្តិ​​​ហេតុ​​ផ្ទុះ​កង់​​រថយន្ត​ឡង់​គ្រី​ស្ស័រ​ពណ៌​ខ្មៅ​ក្រឡាប់​​​ជា​ច្រើន​​​ត្រឡប់ កាល​ពី​វេលា​ម៉ោង​៦​និង​​៣០​នាទី​​ល្ងាច​ ថ្ងៃទី​​​១៣ កញ្ញា ​​​នៅ​លើ​កំណាត់​ផ្លូវ​​​​លំ​លេខ​​​៤២​ ពីក្រុង​​ច្បារ​មន​​​ទៅ​ស្រុក​​ឱរ៉ាល់​ ខណៈ​​រថយន្ត​​នេះ​បើក​ចេញ​ពី​ក្រុម​ហ៊ុន​​​មួយ​នៅ​ឃុំ​​​ហោង​សំណំ ស្រុក​ឱរ៉ាល់​ ។

ម៉ូតូ​សេ​125​ពន្លះ​គ្នា​ស្លាប់​មន្ត្រី​នគរ​បាល​ម្នាក់​​​ របួសធ្ងន់​ម្នាក់​

Posted: 14 Sep 2012 07:45 PM PDT

ខេត្ត​កំពង់​ចាម ៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏​​រន្ធត់​មួយបង្ក​ឡើង​​រវាង​​ម៉ូតូ​សេ​១២៥​ ​ពណ៌​ខ្មៅ​ ​សេ៊រី​២០១១ និង​សេ​១២៥ ​សេ៊រី​២០០៦ ​​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៧ ស្ថិត​នៅ​ក្នុង​ភូមិ​បឹង​ស្នាយ សង្កាត់​​សំបួរ​មាស​ ក្រុង​កំពង់​ចាម ​កាល​ពី​វេលាម៉ោង​​៥​និង​៤៥​នាទី​​ល្ងាច ​​ថ្ងៃទី​១៣ កញ្ញា ​បណ្តាល​ឱ្យ​​មនុស្ស​២នាក់រង​របួស​​ធ្ងន់​ ​​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ ក្រោយ​មក​​​បាន​ស្លាប់​​ម្នាក់​ជា​មន្ត្រី​

រដ្ឋ​បាល​ព្រៃ​ឈើ​​ប្រមូល​​ឈើ​ប្រណីត​4​កន្លែង​​​ចំនួន​រាប់​សិប​​​កំណាត់​​ប្រុង​​នាំ​ចេញ​

Posted: 14 Sep 2012 07:30 PM PDT

រដ្ឋ​បាល​ព្រៃ​ឈើ​​ប្រមូល​​ឈើ​ប្រណីត​4​កន្លែង​​​ចំនួន​រាប់​សិប​​​កំណាត់​​ប្រុង​​នាំ​ចេញ​
ខេត្តមណ្ឌល​គិរី​​​ ៖ ​គំនរ​ឈើ​​​ប្រណីត​រាប់​​​សិប​កំ​ណាត់​​ចំនួន​​៤​កន្លែង ​​ត្រូវ​បាន​សមត្ថ​កិច្ច​​​រដ្ឋ​បាល​​ព្រៃ​ឈើ​​រក​ឃើញ​​កាល​ពី​ថ្ងៃ​ទី​​១៣ កញ្ញា ​នៅ​តាម​​បណ្តោយ​ផ្លូវ​​ជាតិ​​លេខ​​​៧៦​A ​ស្ថិត​​ក្នុង​ភូមិ​​អូរ​ស្ពាន ​សង្កាត់​​ស្ពាន​​មាន​ជ័យ ​ក្រុង​​សែន​មនោ​រម្យ​ ​ជា​ផ្លូវ​​​ឆ្ពោះ​​ទៅ​ច្រក​​ទ្វារ​អន្តរ​ជាតិ​​ដាក់​​ដាំ ។​​

អ្នក​ដំណើរ​ក្តៅ​ក្រហាយ​នឹង​ភ្លើង​ស្តុប​ស្ពាន​ដែក​ស្ទឹង​មាន​ជ័យ​ក្រហម​មិន​ដែល​ខៀវ​ស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​

Posted: 14 Sep 2012 07:15 PM PDT

ស្តុប​ស្ពាន​ដែក​ស្ទឹង​មាន​ជ័យ​ក្រហម​មិន​ដែល​ខៀវ​ស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​
​រាជ​ធានី​ភ្នំពេញ​ ៖ ​អ្ន​ក​ដំណើរ​បាន​សម្តែង​ការ​ខឹង​សម្បារ​​ នឹង​ភ្លើង​ស្តុប​​នៅ​គល់​ស្ពាន​ដែក​ស្ទឹង​មាន​ជ័យ​ដែល​បង្ហាញ​តែ​សញ្ញា​ភ្លើង​ពណ៌​ក្រហម​រហូត​មិន​ដែល​មាន​ពណ៌​ខៀវ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ពីលិច​ទៅ​កើត ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ភ្លើង​ស្តុប​នៅចំណុច​នេះ​​បាន​បណ្តាល​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​រាល់​ថ្ងៃ​ បើ​ទោះ​បី​ី​ី​​ជា​ប៉ូលិស​ព្យា​យាម​សម្រួល​ចរាចរណ៍​យ៉ាង​ណា​ក៏​មិន​អាច​ទៅ​រួច​ដែរ ។

រថ​យន្ត​ធុន​ធំ​បើក​ចុះ​ចំណោត​បុក​​ជា​មួយ​រថយន្ត​ធុន​តូច​2​គ្រឿង​សង​តគ្នា

Posted: 14 Sep 2012 07:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​រាជ​ធានី​​ភ្នំពេញ ៖ រថ​យន្ត​នី​ស្សាន់​ឌី​ស្សែល​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ បាន​បើក​ចុះ​ចំណោត​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់​ ហើយ​ជ្រុល​លឿន​ទៅ​បុក​រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​ខណៈបត​់​កាត់​មុខ​រថយន្ត​​ធុន​ធំ​ខាង​លើ​ ហើយ​រថយន្ត​ធំ​នោះ​ក៏​ជ្រុល​ទៅ បុក​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​មួយ​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស​ផ្លូវ​ ។ ក្នុង​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​​ឱ្យ​មនុស្ស​គ្រោះ​ថ្នាក់​ទេ​ តែ​រថយន្ត​

ស្រវឹង​​​បើក​ម៉ូតូ​​​ដូច​ហោះ​​​ទៅ​បុក​ខឿន​​​សួន​ច្បារ​​​​គល់​ស្ពាន​​​​ក្បាល​ថ្នល់​

Posted: 14 Sep 2012 06:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​​​បើក​បរ​មិន​ពាក់​មួក​សុវត្ថិ​ភាព​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ជោក​ជាំ​បាន​បើក​ម៉ូតូ​​​សេ​១២៥ ស៊េរី​​​២០១០​ លឿន​ដូច​ហោះ​​​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​​​ក្នុង​គោល​បំណង​​​ឆ្លង​ស្ពាន​ពី​ច្បារ​អំពៅ​​​​ទៅ​ក្បាល​ថ្នល់​ ​ប៉ុន្តែ​​ពេល​មក​ដល់​​​គល់​ស្ពាន​​ត្រើយ​ខាង​​កើត​បាន​ជ្រុល​​ចង្កូត​​ទៅ​បុក​​​​សួន​ច្បារ​​​ត្រង់​គល់​ស្ពាន​​​បណ្តាល​ឱ្យ​បែក​ក្បាល​​​ផ្នែក​ខាង​ក្រោយ​​​សន្លប់​​​ឈឹង​​ កាល​ពី​វេលា​ម៉ោង​​​១២និង​​

ហុីយ៉ាន់​ដាយ​ដាច់ហ្វ្រាំង​បុក​ចូល​ផ្ទះ​លក់​គ្រឿង​សំណង់​សង900ដុល្លារ

Posted: 14 Sep 2012 06:30 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ រថយន្ត​​ហុីយ៉ាន់​ដាយ​ចំណុះ​១តោន​កន្លះ មួយគ្រឿង ​​​បាន​ដាច់​ហ្វ្រាំង ហើយ​អ្នក​បើក​បរ​​ខ្លាច​​​ទៅ​បុក​ម៉ូតូ​នៅពីមុខ​​ក៏​សម្រេច​​ចិត្ត​​​បួង​ចង្កូត​ទៅ​​បុក​ចូល​ផ្ទះ​លក់​គ្រឿង​​សំណង់​​មួយ​​កន្លែង​​ បណ្តាល​ឱ្យ​ខូច​ខាត​​សម្ភារ​​សំណង់មួយ​ចំនួន​​ តែ​សំណាង​ល្អ មិន​បណ្តាល​ឱ្យ​​​មាន​​មនុស្ស​​រង​របួសឡើយ កាល​​ពី​វេលាម៉ោង​​៣​និង​​៣៥​នាទី​​រសៀល​ថ្ងៃទី​១៣ កញ្ញា ​​តាម​បណ្តោយ​​​ផ្លូវ​បេ​តុង​​លេខ​

គ្រោះ​ថ្នាក់​​ចរាចរណ៍ខែសីហា​​​ធៀប​ខែ​កក្កដា​​​​​ថយ​ចុះ​1លើក​

Posted: 14 Sep 2012 06:15 PM PDT

ខេត្ត​កំពង់​ស្ពឺ​ ៖ បូក​សរុប​​​របាយ​ការណ៍​​​​ចរាចរ​ណ៍ផ្លូវ​គោក​ប្រចាំ​ខែ​​សីហា​ ឆ្នាំ​២០១២​ គិត​ចាប់​ពី​​ថ្ងៃទី១០ កក្កដា​ ​ដល់​ថ្ងៃទី​​១០​ សីហា​ របស់​​ការិយាល័យ​​ចរាចរ​ណ៍ផ្លូវ​គោក​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្ត​កំពង់​ស្ពឺ មាន​ចំនួន​​៥លើក​លើ​៦លើក​​​​ថយ​ចុះ​​​១លើក​​ស្មើ​១៦​%​។ តាម​​របាយ​ការណ៍​​បញ្ជាក់​ថា ផ្លូវ​​ជាតិ​លេខ​៤​ កើត​មាន​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ច្រើនជាង​គេ​គឺ​កើត​មាន​រហូត​ដល់​ទៅ​ចំនួន​៤លើក​​​​ ។

ប្រជុំ​ផ្សព្វ​ផ្សាយ​អត្ថ​បទ​​គោល​​សម្តេច​​តេ​ជោ ​ហ៊ុន សែន ​​​ពី​ការ​បោះ​​បង្គោល​​​​ព្រំ​ដែន​​

Posted: 14 Sep 2012 06:00 PM PDT

ខេត្ត​កំពង់​ធំ​​ ៖ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​​​នគរ​​បាល​​ខេត្ដ​​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​​ កញ្ញា ​​មាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​​​អត្ថបទ​គោល​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ផ្ដល់​ការ​បំ​ភ្លឹ​អំពី​ការងារ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​គោក​ និង​កំណត់ព្រំដែន​សមុទ្រ​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

រ៉ឺម៉ក​​ម៉ូតូ​​​​​បុក​ជាមួយ​​​ឃ្លីក​​​របួស​ធ្ងន់​ ឯ​រថយន្ត​​​​មួយ​គ្រឿង​ទៀត​​​​​បើក​លឿន​​ម៉ូតូ​ចាប់​​​ហ្វ្រាំង​មិន​ទាន់​ជ្រុល​បុក​ចំទ្វារ

Posted: 14 Sep 2012 05:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ចន្លោះ​ពេល​​មួយ​ម៉ោង​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​២ករណី​បាន​កើត​ឡើង​នៅ​ខណ្ឌ​ចំការ​មន​ កាល​ពី​យប់​ថ្ងៃទី​១៣ កញ្ញា បណ្តាល​មក​ពី​បើក​បរ​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដែល​ករណី​ទី​១ កើត​ឡើង​រវាង​ម៉ូតូ​ឃ្លីក​​​ពណ៌​ខ្មៅ​ បើក​បរ​លឿនក្នុង​ស្ថាន​ភាព​ស្រវឹង​​​ជោក​ទៅ​បុក​ជាមួយ​​​រ៉ឺម៉ក​​​ម៉ូតូ​​​​ បណ្តាលឱ្យ​ដួល​រង​របួស​ធ្ងន់​ ហើយ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​​​​​រង​របួស​ស្រាល​ ​​​កាល​ពី​​វេលា​

ចេញ​ពី​ប៉ះ​កង់​ម៉ូតូ​ត្រូវ​រថយន្តនីស្សាន់​បុក​ពី​ក្រោយ​របួស​ធ្ងន់​2នាក់

Posted: 14 Sep 2012 05:30 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវបាន​សង្គ្រោះ
ខេត្ត​ព្រៃ​វែង ៖ បុរស​២នាក់​បង​ប្អូន​ជី​​ដូន​​មួយ​បាន​ដួល​បោករង​របួស​ធ្ងន់ ​ខណៈ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ប៉ះ​​កង់​ម៉ូតូ​វិញ​ត្រូវ​រថយន្ត​នីស្សាន់​​​បុក​ពី​​ក្រោយ​​ កាលពី​វេលាម៉ោង​១២​និង​២០នាទី​ថ្ងៃ​ត្រង់​ ថ្ងៃទី​១៣ កញ្ញា ​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ខាង​កើត​ផ្សារ​កំពង់​ត្របែក​ក្នុង​ស្រុក​កំពង់​ត្របែក ។​

បើក​រថយន្ត​​ជ្រែ​​​ទៅ​បុក​​​កង់​រថយន្ត​​​​គេ​ បើក​គេច​ចូល​ច្រៀង​​ខារ៉ា​អូខេ​​ធ្វើ​មិន​ដឹង

Posted: 14 Sep 2012 05:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ស៊ី​ណា​ ពណ៌​ទឹក​ប្រាក់​​​ ​​បើក​បរ​​ទាំង​ស្រវឹង​​​ជោ​ក​ជាំ​ ហើយ​ជ្រែ​ចូល​ចន្លោះ​​កណ្តាល​​រថយន្ត​​២គ្រឿង​​​​​ទៀត​ បណ្តាល​ឱ្យ​​បុក​​បែកកង់​​​រថយន្ត​មួយ​គ្រឿង​ រួច​ព្យាយាម​​​បើក​រត់​គេច​​​ត្រូវ​លោក​អធិការ​​​រង​ខណ្ឌ​​៧មករា​ ដេញ​​​តាម​ស្ទាក់​​ជាប់ តែ​អ្នក​បើក​បរ​ និង​អ្នក​រួម​ដំណើរ​បែរ​ជា​​នាំ​គ្នា​​ចាក់​សោ​រថយន្ត​ដើរ​ចូល​ទៅ​ច្រៀង​​ខារ៉ា​អូខេ​​ធ្វើ​មិនដឹង​ ហើយ​គំរាម​​​​សមត្ថកិច្ច​មិន​ឱ្យ​ស្ទូច​​​

រ៉ឺម៉ក​ម៉ូតូ​​ស្រវឹង​ធ្លាក់​ភ្នែក​បើក​បុក​ក្បាលរបាំងថ្មបាក់​1កង់​ព្យាយាមបើក​រត់

Posted: 14 Sep 2012 05:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរស​ស្រវឹង​ជោក​ម្នាក់​​​​​បើករឺុម៉ក​​ម៉ូតូ​​ មួយគ្រឿង​​យ៉ាង​លឿន​ និង​រេចង្កូត​​ពេញ​ផ្លូវ​​ លុះ​មក​ដល់​​​កន្លែង​កើត​ហេតុ​​​​​ក៏​ទៅបុក​ក្បាល​ព្រួញ​​​ពុះចែក​ទ្រូង​ផ្លូវ​​ចំពីមុខ​​ពេញ​ទំហឹង​​ បណ្តាល​​ឱ្យ​បាក់​​១​កង់ ​ហើយ​​​ព្យា​យាម​បើក​​រត់​​​​តែ​ត្រូវ​សមត្ថកិច្ច​​​​​​ប្រចាំការ​​​​នៅ​ទីនោះ​​​ស្ទាក់​​ចាប់​​​​បាន​ភ្លាមៗ​​​ កាលពី​វេលាម៉ោង​១០​និង​​​៣៥​នាទី​ យប់​ថ្ងៃទី​១៣ កញ្ញា ​​​​តាម​បណ្តោយ​​​មហាវិថី​​សហព័ន្ធ​រុស្ស៊ី ​​កែង​ផ្លូវ​

មន្ត្រីយោធា​​​២​រូប​​ចូលទៅ​កោស​ជប់​​ម៉ាស្សា​ត្រូវនាង​ម៉ាស្សាលួចលុយ​អស់​​៩០០​ដុល្លារ​

Posted: 14 Sep 2012 03:11 AM PDT

សមត្ថ​កិច្ច​កំពុង​​ត្រួត​ពិនិត្យ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ នារីម៉ាស្សា​២​រូប​ត្រូវបាន​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២ ចាប់​ខ្លួន​នៅ​ចំណុច​ផ្ទះ​​កោស​ជប់​​ម៉ាស្សា​​​យីហោ​​ម៉េង​ ហុង ដែល​មាន​ទីតាំង​ផ្ទះ​​លេខ​៤៨០ ​ក្រុម​៣២ ភូមិ​៤ ​ផ្លូវលេខ​២៧១ ​សង្កាត់ទួល​ទំពូង​ទី​២ ខណ្ឌ​ចំការ​មន ​កាលពី​ព្រឹកថ្ងៃទី​​១៤ កញ្ញា ២០១២ ​បន្ទាប់​ពីពួក​នាង​​បន្លំ​​លួច​លុយ​​ក្នុង​ហោប៉ៅ​ខោ​​ភ្ញៀវ​ដែល​ចូល​ទៅ​ម៉ាស្សា​​កោស​ជប់​កាល​ពីល្ងាច​ថ្ងៃទី​​១៣ កញ្ញា ២០១២ អស់​ចំនួន​៩០០​ដុល្លារ ។

ប្រពន្ធ​ដើម​ស្លាប់​ ​អ្នក​ស្រុក​សង្ស័យ​​ថា ប្តី​​ជាអ្នក​​​បើក​ដៃ​ឱ្យ​​ប្រពន្ធ​​​ចុង​វាយ​

Posted: 14 Sep 2012 03:04 AM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
ខេត្តព្រៃវែង ៖ ​​មាន​ហេតុការណ៍​​មួយ​បានកើតឡើង​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​​ព្រឹក​ព្រលឹម ដោយ​សារ​គេ​បាន​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ឈ្មោះ​ឌុច គន្ធី អាយុ​​៣៨​ឆ្នាំ ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង​​ដោយ​មិន​ដឹង​មូល​ហេតុ​ ។ ​​ចំណែក​​អ្នក​ស្រុក​ជិត​ខាង​បាន​និយាយ​តៗ​គ្នា​ថា ​ស្ត្រី​រងគ្រោះ​​ទំនងជា​ត្រូវ​ប្រពន្ធ​ចុង​របស់​​ប្តី​ដែល​រស់​នៅ​​ផ្ទះជា​មួយ​គ្នា​​នោះវាយ​សម្លាប់​ ព្រោះ​ក្រោយ​ពេល​កើតហេតុ​ស្ត្រីជា​ប្រពន្ធ​ចុង និង​បុរស​ជា​ប្តី​បាន​​ដើរ​ចេញ​​ពីក្នុង​ផ្ទះ​​កើតហេតុ​ជា​

ចិន​បង្ហាញ​កម្លាំង​នៅមុខ​ប្រជុំ​កោះ​ដែល​ត្រួត​ត្រា​ដោយ​ជប៉ុន​​

Posted: 14 Sep 2012 02:51 AM PDT

នាវា​ល្បាត​ចិន​ពេល​ទៅដល់​ច្រជុំ​កោះ​មាន​ជម្លោះ
នាវា​ល្បាត​ចិន ​៦គ្រឿង​កាលពី​ថ្ងៃ​ទី​១៤​ កញ្ញា ​បាន​ទៅ​ដល់​​ក្បែរ​ប្រជុំ​កោះ​មួយ​នៅ​សមុទ្រ​ចិន​ខាង​កើត​ត្រួតត្រា​ដោយ​ប្រទេស​ជប៉ុន ​ដែល​នោះ​ជាការ​បង្ហាញ​កម្លាំង​មួយ​របស់​ក្រុង​ប៉េកាំង​ ​ដែល​អះ​អាងថា ​នោះ​ជា​ឆន្ទៈ​ឱ្យគោរពសិទ្ធិ​របស់​ខ្លួន។ សេចក្តី​ប្រកាសមួយ​របស់​ក្រសួង​ការ​បរទេស​ចិន​និយាយ​ថា ​នាវា​ល្បាត​ចិន​២​ក្រុម​បាន​ទៅ​ដល់​​ដែន​ទឹក​ជុំ​វិញ ​ប្រជុំ​កោះ​ដែល​ចិន​​​ហៅ​ថា ​ឌី​​អាវយូ ​

សម្ពោធ​​ពិព័រណ៍​ និង​ផ្តល់​​រង្វាន់​ស្តីពី​គម្រោងនៃ​​ការប្រកួត​ប្រជែង​​ស្នាដៃ​ស្ថាបត្យ​កម្ម​

Posted: 14 Sep 2012 02:47 AM PDT

ស្នាដៃ​ស្ថាបត្យ​កម្ម​របស់​និស្សិត​ដែល​មកពី​សាកល​វិទ្យា​ល័យ​នានា​
រាជធានីភ្នំពេញ ៖ ​ស្នាដៃ​ស្ថាបត្យ​​កម្ម​របស់​និស្សិត​​មកពី​សាកល​វិទ្យា​ល័យ​​ចំនួន​៦ នៅ​ក្នុង​រាជ​ធានីភ្នំពេញ ក្រោម​​ប្រធាន​បទ​​អាកា​សយាន​ដ្ឋាន​​ថ្មី​មួយ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ ត្រូវ​​បាន​រៀបចំ​​តាំង​បង្ហាញ​ជា​សាធារណៈ​​ បន្ទាប់​ពី​មាន​ការ​ប្រកួត​ប្រជែង​​ក្រោម​ការ​វាយ​តម្លៃ​​របស់​គណៈ​កម្មាធិការ​​ដើម្បី​​ស្វែង​រក​អ្នក​ដែល​អាចទទួល​បាន​ជ័យ​លាភី​​លើ​ស្នាដៃ​រប​ស់​ខ្លួន​ក្នុង​ការ​សិក្សា​ស្វែង​​​យល់​រយៈ​ពេល​ជាង​៣​ខែ​មក​នេះ ។

ម៉ូតូឌ្រីម​សេ​១២៥ ពន្លះគ្នា​ដូច​រន្ទះ​ស្លាប់​មន្ត្រី​​នគរបាល​​ម្នាក់​របួស​ម្នាក់​

Posted: 14 Sep 2012 02:41 AM PDT

ម៉ូតូបង្ក​ហេតុ​
ខេត្ត​កំពង់ចាម​ ៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏​រន្ធត់​​មួយ​​បាន​កើតឡើង​រវាង​ម៉ូតូ​​ឌ្រីម C125 ​ពណ៌​ខ្មៅ ស៊េរី​២០១១ បុកគ្នា​ជា​មួយម៉ូតូឌ្រីម C125 ស៊េរី​២០០៦ ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​៧ ​ស្ថិតនៅភូមិ​បឹង​ស្នាយ សង្កាត់​សំបួរ​មាស ​ក្រុង​កំពង់ចាម ​កាលពីវេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​១៣ កញ្ញា បណ្តាល​​ឱ្យ​​​រង​របួស​​ធ្ងន់​២​នាក់​ ត្រូវបាន​គេ​បញ្ជូន​​ទៅសង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​​ក្រោយ​មក​ស្លាប់​​​ម្នាក់​ជា​មន្ត្រី​នគរបាល​ខេត្ត ក្នុង​ពេល​ដឹក​ទៅ​សង្គ្រោះ​​នៅមន្ទីរ

អ៊ឹង បូរ៉ា ជួប ឈិត ង៉ុយ ថ្ងៃ​​អាទិត្យសប្តាហ៍​នេះ​​ក្នុង​វគ្គ​​ជម្រុះ​​វិល​ជុំ​​ពូល A ឈាន​​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​​ K-cement ទម្ងន់​​54​គីឡូ​ក្រាមនៅ CTN

Posted: 14 Sep 2012 02:25 AM PDT

កីឡាករអ៊ឹង បូរ៉ា (ឆ្វេង) និងកីឡាករិត ង៉ុយ
រាជធានី​ភ្នំពេញ​ ៖​​ ​អ៊ឹង បូរ៉ា មក​ពី​ក្លិប​​ព្រះ​ខ័ន​រាជ​​ និង​ឈិត ង៉ុយ មក​ពី​ក្លិប​​អប្សរា​គុន​ខ្មែរ នឹង​ត្រូវ​ជួប​​ប្រកួត​គ្នា​​​នៅ​​លើ​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​​ CTN នា​ថ្ងៃ​​អាទិត្យ​​ទី​១៦ កញ្ញា ខាង​មុខ​​នេះ​​ដែល​​ជា​ការ​ប្រកួត​​ក្នុង​វគ្គ​​ជម្រុះ​វិល​​ជុំ​​ពូល A ដើម្បី​ឈាន​​ទៅ​ដណ្តើម​​ខ្សែ​ក្រវាត់​​ K-cement ។

បាល់​ទាត់​បារាំង​ឡឺ​សំ​ផ្ចូ​ណា​ជុំ​ទី​5​សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​និង​អា​ទិត្យ​នេះ​មាន​9​ប្រកួត ​ក្រុម​St Etienne​នឹង​ឈ្នះ​​ក្រុម​បាត​តារាង​Sochaux ​ខណៈ​Marseille​, Lyon​ប្រជែង​គ្នា​យក​តំណែង​កំពូល​តារាង

Posted: 14 Sep 2012 02:21 AM PDT

ការ​​ប្រកួត​​​បាល់​ទាត់​បារាំង​​​ឡឺ​​សំ​ផ្ចូ​​ណា​​​ជុំ​​ទី ​5 សម្រាប់​​រាត្រី​​ថ្ងៃ​​សៅរ៍​​ និង​អាទិត្យ​នេះ​មាន 8 ប្រកួត ។ ក្រុម​ St Etienne និង​​ឈ្នះ​ក្រុម​​បាត​តារាង​ Sochaux ខណៈ​​​ Marseille និង Lyon ​​ត្រូវ​ការ​ជ័យ​ជម្នះ​ដើម្បី​​ប្រជែង​​​គ្នា​យក​​លេខ​ 1 ក្នុង​តារាង​ ។ បញ្ជាក់​​ Montpellier, Paris SG, Lille ជាប់​លេង​​ឆេម​ពាន​លីក ចំណែក​​ Lyon និង Marseille, Bordeaux ​ជាប់​លេង​​យូហ្វា​ខាប់ ។

សិស្ស​អាហា​រូប​ករណ៍​​របស់​អង្គ​ការ CWCC ប្រឡង​ជាប់​បាក់​ឌុប​៥០​នាក់​លើ​៥៨​នាក់ ទទួល​ពិធី​ជប់​លៀង​​លើក​ទឹក​ចិត្ត​

Posted: 14 Sep 2012 02:21 AM PDT

ការ​​ផ្តល់​អាហារូប​ករណ៍​ដល់​សិស្សា​នុសិស្ស​ដែល​ប្រលង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដើម្បីជាការ​លើក​ទឹក​ចិត្ត​​ និង​ឆ្លើយ​តប​ទៅនឹង​​ការ​ខិត​ខំ​​ប្រឹង​ប្រែង និង​អប​អរ​សាទរ​​ដល់​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​​របស់​សិស្ស​ស្រី​ក្រីក្រ​ដែល​ទទួល​បាន​អាហារូប​ករណ៍​​សម្រាប់​សិក្សា​ចាប់​ពី​​ថ្នាក់​បឋម​សិក្សា​ដល់​​បញ្ចប់​​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​កាល​ពី​ព្រឹក​ថ្ងៃទី​១១ កញ្ញា​២០១២ អង្គ​ការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​​ក្រោម​ជំនួយ​ឧបត្ថម្ភ​​ពី​មូល​និធិ Lotas Outreech (ឡូ​តាស់​អៅរិច) ​បាន​រៀបចំ​មិទ្ទីង​​ និង​ជប់​លៀង​​អប​អរ​

បាល់​ទាត់​អ៊ី​តា​លី​ស៊េរី​A​ជុំ​ទី​3​សម្រាប់ រាត្រី​ថ្ងៃសៅរ៍និងអាទិត្យ​នេះ​មាន​10​ប្រកួត ​ក្រុម​ Milan​, Juventus, Roma, Napoli ​នឹង​បន្ត​ឈ្នះ​គូ​ប្រកួត​ថ្ងៃ​នេះ

Posted: 14 Sep 2012 02:19 AM PDT

ការប្រកួត​រវាង​ក្រុម​ Roma (អាវស) និង​ក្រុម Inter
ការ​​ប្រកួត​​បាល់​​ទាត់​​​​​អី​ុ​​​តា​​លី​​​​ស៊េរី​ A ​ជុំ​​ទី​ ​3 សម្រាប់​​រាត្រី​​​​​​ថ្ងៃ​​​សៅរ៍ និង​ថ្ងៃ​អាទិ្យ​​​នេះ​មាន​​​10​ប្រកួត​​​ ​។ ក្រុម​​ Milan, Juventus, Roma, Napoli នឹង​​​បន្ត​​ឈ្នះ​​​​គូ​ប្រកួត​​​នៅ​ថ្ងៃ​​​នេះ​ ។ បញ្ជាក់​​​ Milan, Juventus, ជាប់​​​​​លេង​​​ឆេម​​ពាន​​លីក​​ ខណៈ​​​​​​ Napoli, Udinese, Lazio ​ជាប់​លេង​​​យូហ្វាខាប់ ។​

បាល់​ទាត់​អេ​ស្ប៉ាញ​ព្រី​មេ​រ៉ា​លី​ហ្គា​ជុំ​ទី​4​សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​និង​អាទិត្យ​នេះ​មាន​9​ប្រកួត ក្រុម​Valencia​, Atletico​,Barcelona​,Real M​ សង្ឃឹម​នឹង​រក​បាន​បី​ពិន្ទុ

Posted: 14 Sep 2012 02:18 AM PDT

ការ​ប្រកួត​រវាង​ក្រុម​ Bracelona និង​ក្រុមValencia
ការ​ប្រកួត​​បាល់​​ទាត់​អេ​ស្ប៉ាញ​​ព្រី​មេ​រ៉ា​លី​​ហ្គា​​ជុំ​ទី​​4 ​សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​និងអាទិត្យ​នេះ​មាន​ 9 ប្រកួត​ ។​ ក្រុម Valencia , Atletico , Barcelona , និង​ Real M សង្ឃឹម​ឈ្នះ​គូប្រកួត ។ បញ្ជាក់​ក្រុម ​Real M , Bracelona , Malaga ជាប់លេង​ឆេម​ពាន​លីក​ Atletico Bilbao ជាប់លេង​យូហ្វា​ខាប់ ។

Man Utd​ មិន​ដែល​ចាញ់ ​Wigan​ ក្នុង​ទឹក​ដី​ ឯ​Chelsea​,Man City​,Arsenal​មាន​ប្រៀប​ជាង​គូ​ប្រកួត

Posted: 14 Sep 2012 02:13 AM PDT

កីឡាករ Chelsea ​ថត​រូបអនុស្សាវរីយ៍ពេលបើក​ការ​ប្រកួត
ការ​​ប្រកួត​​​​បាល់​ទាត់​អង់​​គ្លេស​​ប្រឺ​មី​ញេ​​លីក​​​ជុំ​​​ទី ​4 សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍ និង​អាទិត្យ​​​នេះ​មាន 9 ប្រកួត ។ ក្រុម Man Utd មិន​ធ្លាប់​​ចាញ់ Wigan ក្នុង​ទឹក​ដី ខណៈ​ពេល​ដែល​​ក្រុម Chelsea, Man City និង​ Arsenal មាន​ប្រៀប​​ជាង​គូ​ប្រកួត ។ ក្រុម Chelsea, Man Utd និង Man City ជាប់​​លេង​​ឆេម​ពាន​លីក ចំណែក​​ឯ Liverpool ជាប់​​លេង​​យូហ្វា​​ខាប់ ។

ព្យា​ករណ៍​បាល់​ទាត់​អា​ល្លឺ​ម៉ង់​ប៊ុន​ដេ​ស្លី​ហ្គា​ជុំ​ទី​3​សម្រាប់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​មាន​8​ប្រកួត

Posted: 14 Sep 2012 02:12 AM PDT

ការ​​ប្រកួត​​បាល់​ទាត់​​​អា​ល្លឺ​​ម៉ង់​​​ប៊ុន​​​ដេ​​ស្លី​​​ហ្គា​​ជុំ​​​ទី​ 3 សម្រាប់​រាត្រី​​​​ថ្ងៃ​សៅរ៍​​ និង​អាទិត្យ​​មាន 8 ប្រកួត​​ ។ ក្រុម​ Bayern, Dortmund, Gladbach, Schalke ​មាន​ប្រវត្តិ​​​ល្អ​ជាង​​គូ​ប្រកួត ។ បញ្ជាក់​​​​ក្រុម Dortmund, Schalke ជាប់​លេង​​​​ឆេម​ពាន​​លីក​​​​ ចំណែក​ឯ Stuttgart , Gladbach ជាប់​​​​លេង​​​​យូ​ហ្វា​​ខាប់ ។​

Blackpool​,Blackburn​ប្រជែង​គ្នា​យក​លេខ​1​ ចំណែក​ឯ ​Bolton​,Cardiff​,Hull​,Wolves​​ ជា​ជម្រើស​ល្អ​ក្នុង​ទឹក​ដី

Posted: 14 Sep 2012 02:11 AM PDT

កីឡាករ​ក្រុមHull សប្បាយ​រីក​រាយ​ក្រោយ​ពី​ស៊ុត​បាល់បញ្ចូលទី
​​ការ​​ប្រកួត​​បាល់​​ទាត់​​​អង់​​គ្លេស​​ឆេម​​ពាន​​​ស៊ីប​​​ជុំ​​ទី 5 សម្រាប់​រាត្រី​ថ្ងៃ​​សៅរ៍​​នេះ​មាន 10 ប្រកួត។ ក្រុម Blackpool និង Blackburn ប្រជែង​គ្នា​​យក​តំណែង​​កំពូល​តារាង​​ ចំណែក​ឯ​​ក្រុម Hull, Bolton, Cardiff និង Wolves ជា​​ជម្រើ​ស​ល្អ​ក្នុង​​ទឹក​ដី ។

ប៉េអឹម​ស្នាក់​​ការ​៧០៨​ ចាប់​ឈើ​ធ្នង់​២​ឡាន​ប្រគល់​​ឱ្យ​មេព្រៃ​

Posted: 14 Sep 2012 02:10 AM PDT

ឈើ​ប្រណីត​២​រថយន្ត​ដែល​​ប៉េអឹម​ចាប់​បាន​
ខេត្ត​ក្រចេះ ៖ ​ឈើ​ប្រណីត​​ចំនួន​២​ឡាន​ត្រូវបាន​​កម្លាំង​​កង​រាជ​អាវុធហត្ថ​​ស្នាក់​ការ​​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី ​មុត វណ្ណៈ ​នាយ​ស្នាក់​​ការ​សន្តិ​សុខ​​៧០៨ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ២០១២ បាន​ស្ទាក់​ចាប់​​ឃាត់​រថយន្ត​​ដឹក​ឈើ​ប្រណីត​២​គ្រឿង​មាន​ផ្ទុក​​ឈើ​ធ្នង់​​ជា​ច្រើន​កំណាត់​​​ពី​ក្នុង​​ព្រៃ​យក​មក​ប្រគល់​​ឱ្យ​​មេ​​ព្រៃ​សង្កាត់ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!