Koh Santipheap Daily

Koh Santipheap Daily


សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​​៥​នាក់​ពាក់​ព័ន្ធ​​ករណី​សម្លាប់​​ប្លន់​

Posted: 14 Sep 2012 12:40 AM PDT

ក្រុម​ជន​សង្ស័យ​ដែល​សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​
រាជធានីភ្នំពេញ ៖ ​សាលា​ដំបូងរាជ​ធានីភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃទី​១៣ កញ្ញា​ ២០១២ បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​៥​នាក់ ​ពាក់​ព័ន្ធ​​ករណី​សម្លាប់​ប្លន់​យក​ម៉ូតូ​​នៅ​សង្កាត់​ព្រែកឯង ​ខណ្ឌ​មាន​ជ័យ ​ក្នុង​រាជធានី​ភ្នំពេញ​កន្លង​មក ។ ជនសង្ស័យ​​ដែល​សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​នោះ ១-ឈ្មោះ​​លី ណេង ភេទ​ប្រុស អាយុ​​២២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​អូរឫស្សី​​ទី​៣ ខណ្ឌ​៧​មករា ​

​សមត្ថ​កិច្ច​ចម្រុះ​​ឆ្មក់​បង្ក្រាប​ផ្ទះ​លួច​លាក់​​ឈើ​គ្រញូង​​នៅ​សង្កាត់​បឹង​កក់​ទី​១

Posted: 14 Sep 2012 12:33 AM PDT

ឈើ​ប្រណីត​ដែល​សមត្ថ​កិច្ច​បង្ក្រាប​បាន​
រាជធានីភ្នំពេញ ៖ ​ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​​ក្រសួងមហាផ្ទៃ​សហ​ការ​ជា​មួយ​ប៉ូលិស​​ការិយា​ល័យ​​​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​រាជធានីភ្នំពេញ ​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​រាជធានីភ្នំពេញ ដឹកនាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​រង គឺ​ ប៊ុណ្ណារ៉ា ​បាន​ចុះបង្ក្រាប​​ចាប់​ឈើ​​គ្រញូង​​ជា​

បាញ់​​ប្រហារ​នារី​​ម្នាក់​​ប្លន់​យក​ម៉ូតូ​​ស្គូពី​ស៊េរី​២០១៣

Posted: 14 Sep 2012 12:25 AM PDT

នារី​រងគ្រោះ​
រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​​ម្នាក់​ត្រូវ​​បាន​គេ​ដឹក​តាម​ម៉ូតូ​​​យក​ទៅ​​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដើម្បី​​សង្គ្រោះ​ជីវិត​​ក្រោយ​ពី​នាង​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​​ធ្វើ​សកម្ម​ភាព​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គូពី ​និង​​បាញ់​ឱ្យ​រង​របួស​នៅ​ចំណុច​​មុខ​ស្ថានីយ​ប្រេង​​​អឹម​ភីអិល ផ្លូវ​​លេខ​១៦១ ​ស្ថិត​ក្នុង​សង្កាត់​វាល​​វង់ ខណ្ឌ​​៧មករា ​កាល​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទី​​យប់​ថ្ងៃទី​​១៣ កញ្ញា ២០១២ ។

រថយន្ត​ជនជាតិ​កូរ៉េ​បែក​កង់​ក្រឡាប់​​ស្លាប់​២​ និង​របួស​ធ្ងន់​​ម្នាក់​

Posted: 14 Sep 2012 12:11 AM PDT

រថយន្ត​ទទួល​រង​ការ​ខូច​ខាត​ធ្ងន់​
ខេត្ត​​កំពង់​ស្ពឺ ៖ ​ជន​ជាតិ​កូរ៉េ​​២​នាក់​បាន​ស្លាប់​ និង​ម្នាក់​​រង​របួស​ធ្ងន់​ក្នុង​ឧប្បត្តិ​ហេតុ​​ផ្ទុះកង់​រថយន្ត​​ក្រឡាប់​​ជា​ច្រើន​ត្រឡប់​​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​​នាទី​ល្ងាច​ថ្ងៃទី​​១៣ កញ្ញា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​លំ​លេខ​៤២ ពី​ក្រុង​ច្បារ​មន ​ទៅ​កាន់​​ស្រុក​ឱរ៉ាល់ ។ ហេតុការណ៍​​នេះ​ត្រូវបាន​​មន្ត្រី​​ប៉ូលិស​ចរា​ចរ​ខេត្ត​​រៀប​រាប់​ថា ​កើតឡើង​ខណៈ​​ដែល​មាន​ជន​ជាតិ​កូរ៉េ​​៣​នាក់​បាន​បើក​​បរ​ចេញ​ពី​ក្រុម​​ហ៊ុន​របស់​ខ្លួន​​ឈ្មោះ​​មី

អាមេរិក​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នៃការ​រាល​ដាល​ប្រឆាំង​ក្នុង​ពិភព​អារ៉ាប់​​

Posted: 14 Sep 2012 12:04 AM PDT

ុត​រថយន្តក្នុង​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ក្រុងសាណា
សេតវិមាន​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ​ថា ខ្លួន​តាម​ដាន​យ៉ាង​ប្រកិត​ចំពោះ​​សភាព​ការណ៍​នៅ តាម​ស្ថាន​បេសក​កម្ម​ការទូត​អាមេរិក​លើពិភព​លោក ​ដោយខ្លាច​បាតុកម្ម​ប្រទូស្ត​រ៉ាយ​​ថ្មី​ៗ​ឆ្លង​រាល​ដាល​ក្នុង​បណ្តា​ប្រទេស​ពិភព​អារ៉ាប់ ​​ពិសេស​​ថ្ងៃ​សុក្រជាថ្ងៃ​សូត្រ​ធម៌​ធំ​សម្រាប់​ពួក​អ៊ិស្លាម ។អ្នក​នាំពាក្យ​សេតវិមាន​​លោក​JAY CARNEY ថ្លែងថា ​បាតុកម្ម​នានា​ប្រព្រឹត្ត​ទៅ​​នៅ​កន្លែង​ផ្សេង​ៗ​នៃ​

សាលា​ដំបូង​​​នឹង​ប្រកាស​សាល​ក្រម​​លោក​ម៉ម សូណង់ដូ នៅថ្ងៃ​ទី​១ តុលា បន្ទាប់​ពី​បើក​សវនា​ការ​យ៉ាង​ក្តៅ​គគុក​​រយៈ​ពេល​៤​ថ្ងៃ​

Posted: 13 Sep 2012 11:54 PM PDT

​លោក​ម៉ម សូណង់ដូ ពេល​បញ្ជូន​ទៅ​ទៅ​​សាលា​ដំបូង​រាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ សំណុំ​រឿង​លោក​ម៉ម ​សូណង់ដូ នាយក​​វិទ្យុ​សំបុក​ឃ្មុំ​​អេហ្វ​អឹម​១០៥ ​មេហ្គាហឺត ​និង​ជា​ប្រធាន​​សមា​គម​អ្នក​ប្រជាធិបតេយ្យ​ ព្រម​ទាំង​​​បក្ស​ពួក​​ចំនួន​​៩​នាក់​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​​នឹង​ករណី​​បង្កើត​តំបន់​​អបគមន៍​នៅ​ខេត្ត​ក្រចេះ ​បាន​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជម្រះ​បញ្ចប់​​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ ​ថ្ងៃ​ទី ១៤ កញ្ញា ២០១២ ​នេះហើយ​ បន្ទាប់​ពី​បាន​សួរ​ដេញ​ដោល​​យ៉ាង​ក្តៅ​គគុក​អស់​រយៈ​ពេល៤ថ្ងៃរួច​មក ហើយ​សាល​

បើក​រថយន្ត​ប៉ះ​ឡាន​គេ​ដាច់​កង់​ចត​ចោល​ចូល​ច្រៀង​ខារ៉ាអូខេ​ធ្វើ​មិន​ដឹង​

Posted: 13 Sep 2012 11:49 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​ស៊ីណា (Cina) ពណ៌ទឹក​ប្រាក់ អ្នក​បើក​ស្រវឹង​ជោក​​ជ្រែ​ចូល​ចន្លោះ​​កណ្តាល​រថយន្ត​២គ្រឿង​​ទៀត បណ្តាល​ឱ្យ​​​បុកបែក​​កង់​រថយន្ត​មួយ​គ្រឿង រួច​​ព្យាយាម​​បើក​រត់គេច​ត្រូវ​លោក​អធិការ​រង​ខណ្ឌ​៧មករា ​ដេញតាម​ស្ទាក់​ជាប់ បែរ​ជា​អ្នក​ជិះ​​នាំ​គ្នា​បើក​ទ្វារ​ចុះ​ចាក់​សោ​រថយន្ត​​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ ហើយ​គំរាម​​មិន​ឱ្យ​ស្ទូច​​រថយន្តរបស់គេ​ទៀត ។

បុរសដែល​ប្រច័ណ្ឌ​ និង​ចាក់​​សម្លាប់​​ប្រពន្ធ​នៅ​ស្រុក​កៀន​ស្វាយ បានធ្វើ​អត្ត​ឃាត​​ក្នុង​ទីឃុំ​ឃាំង

Posted: 13 Sep 2012 11:31 PM PDT

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង ​ហើយ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​ធ្វើ​អត្ត​ឃាត​ដោយ​យក​ក្រណាត់​ចង.ក​ច្រមុជ​ក្បាល​ទៅក្នុង​អាង​ទឹក​​ក្នុង​បន្ទប់​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៃ​ស្នងការ​ដ្ឋាន​នគរបាល​​​ខេត្ត​ស្លាប់​បាត់​បង់​ជីវិត​កាល​ពីវេលា​ម៉ោង​១២​និង​៣០​​នាទី​​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ កញ្ញា ២០១២ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៤ កញ្ញា ២០១២

Posted: 13 Sep 2012 11:05 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៤ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

បាក់ជណ្តើរ​យន្ត​មួយ​នៅ​​ចិន​ស្លាប់​19នាក់​

Posted: 13 Sep 2012 10:56 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​ជណ្តើរ​យន្ត​បាក់​ធ្លាក់​
អាជ្ញាធរ​មូល​ដ្ឋាន​​រាយការណ៍​ថា ជណ្តើរ​យន្ត​មួ​យ​បាក​់​ធ្លាក់​​ពីជាន់​ទី​២៩ នៃ​អគារ​​មួយ​កំពុង​ស្ថាប​នា កាលពី​ថ្ងៃទី​១៣ កញ្ញា ​ក្នុង​ខេត្ត​ ហ៊ូបី ភាគ​កណ្តាល​​ប្រទេសចិន ​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៩នាក់​​ ។​អ្នក​នាំ​ពាក្យ​​របស់​អាជ្ញាធ​រមូលដ្ឋាន​​បញ្ជាក់​​ថា គ្រោះ​​ថ្នាក់​​នេះ​

ប៉ះទង្គិច​គ្នានៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​យេម៉ែន​

Posted: 13 Sep 2012 10:53 PM PDT

ិដ្ឋភាព​បាតុកម្ម​តវ៉ា​នៅស្ថាន​ទូត​​អាេមរិក​ប្រចាំ​ក្រុង​សាណា ​ 
សាក្សី​ទាំងឡាយ​និយាយថា មនុស្ស​៤​នាក់​​​ស្លាប់​កាលពី​ថ្ងៃទី​១៣ កញ្ញា ​ពេល​កង​កម្លាំង​សន្តិសុខ​យេម៉ែន​ប៉ុន​ប៉ង​បំបែក​បាតុករ​​ជាច្រើន​រយ​នាក់​ដែល​មាន​កំហឹង​ប្រមូល​ផ្តុំ​គ្នានៅ​ជុំ​វិញ​និង​ខាង​ក្នុង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​ក្រុង​សាណារដ្ឋធានី​យេម៉ែន ​។ នោះ​ជាចលនា​​មួយ​ក្នុង​​ចំណោម​ចលនា​ដោយ​ខឹងសម្បា​ដែល​រាល​ដាល​ក្នុង​ពិភព​អារ៉ាប់​ជាប្រតិ​កម្ម​តប​ចំពោះ​ខ្សែ​ភាព​យន្ត​អាមេរិក​

នីស្សាន់​​ចុះ​ចំណោត​​បះគូទ​​កាមរី​ឆ្លាម​​បន្ត​បុក​​រថយន្ត​តាក់ស៊ីម៉ែត្រ​

Posted: 13 Sep 2012 10:05 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​ធុន​ធំ​ដឹក​ជញ្ជូន​​របស់​ក្រុម​ហ៊ុន​​មួយ​ម៉ាក​នីស្សាន់​ ពណ៌ត្រេអីុ ចុះចំណោត​​ប៉ះ​គូទ​​ជា​មួយ​​រថយន្ត​​ម៉ាក​កាមរី​ឆ្លាម ​កំពុង​បត់​ឆ្វេង​​ក៏ជ្រុល​​ទៅ​បុក​រថយន្តតាក់​ស៊ីម៉ែត្រ ​បើក​បញ្ច្រាស​ទិស​គ្នា​​ចំពី​​មុខ​ពេញ​​ទំហឹង​ បណ្តាល​ឱ្យ​រថយន្ត​​ទាំង​៣​គ្រឿង​រង​ការ​ខូច​​ខាត ​​ដែល​ហេតុ​ការណ៍​​នេះ​​កើត

ស្គាល់​អត្ត​សញ្ញាណ​សព​ស្ត្រី​ដែល​ឃាតករ​ដឹក​មក​ប្លុង​ចោល​គឺ​អ្នក​ចង​ការ​និង​ទទួល​បញ្ចាំ​

Posted: 13 Sep 2012 10:00 PM PDT

សព​ស្ត្រី​រង​គ្រោះ​​ដែល​​ត្រូវ​​បាន​​ស្គាល់​​អត្ត​សញ្ញាណ​ ​
រាជធានី​ភ្នំពេញ​ ៖​​ ​ស្ត្រី​ម្នាក់​​ដែល​ឃាត​​ករ​​មិន​ស្គាល់​​អត្ត​សញ្ញាណ​​សម្លាប់​​ហើយ​ដឹកសព​​យក​​ទៅ​​ប្លុង​​ចោល​នៅ​​គុម្ព​​ស្មៅ ស្ថិត​ក្នុង​ភូមិ​​បឹង​ឈូក សង្កាត់​​និរោធ ខណ្ឌ​មាន​ជ័យ ​​កាល​ពី​ថ្ងៃ​​​អាទិត្យ​ទី​​៩ កញ្ញា ឆ្នាំ​​២០១២ កន្លង​ទៅ​នេះ ត្រូវ​​បាន​គេ​​ស្គាល់​​អត្ត​សញ្ញាណ​​ហើយ​​នៅ​​ល្ងាច​​ថ្ងៃទី​​១២ កញ្ញា គឺ​​​ឈ្មោះ​​ទិត្យ វណ្ណៈ អាយុ​៦​​​​​​០​ឆ្នាំ ស្នាក់​​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ​ទោះ​​ជា​​យ៉ាង​​ណា ​មិន​​ទាន​​​់​​មាន​​ប្រភព​​ព័ត៌​​មាន​ណា​មួយ​​បញ្ជាក់​ថា ស្ត្រី​​ខាង​

ទាហាន​សៀម​បាញ់​ពល​រដ្ឋ​ខ្មែរ​នៅ​ក្បែរ​ច្រក​ព្រំ​ដែន​អាន​សេះ​រង​របួស​ម្នាក់ ចំណោម​40​នាក់​

Posted: 13 Sep 2012 09:50 PM PDT

ជន​រងគ្រោះដែល​សៀម​បាញ់​ប្រហារ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​ព្រះ​វិហារ​​​ ៖ ពល​រដ្ឋ​ខ្មែរ​​​ម្នាក់​​បាន​រង​របួស​​ជា​ទម្ងន់​​​ក្នុង​ចំណោមគ្នី​​​​​​​គ្នា​​​​​៤០​នាក់ ​ដែល​រង​ការ​​បាញ់​ប្រហារ​​ពី​សំណាក់​​ទាហាន​សៀម​ ​​ត្រូវ​ចំ​​​​ខ្នង​​ធ្លាយ​​មក​ពោះ​ ​។ ​​​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​​​៨​​ព្រឹក​​​ថ្ងៃ​ទី​​១២ ​កញ្ញា ​ខណៈ​​ប្រជា​ពល​រដ្ឋ​​ខ្មែ​រ​ប្រមាណ​​៤០​នាក់​​​​លួច​ឡើង​​ទៅលើ​ខ្នង​​ភ្នំ​ដង​រែក​​​ខាង​កើត​​ច្រក​អាន​សេះ​ ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ចូល​ក្នុង​ទឹក​​ដី​សៀម​​កាប់​ឈើ​គ្រញូង​ ​ប៉ុន្តែ​ទើប​​​ចូល​​​​​​ដល់​ដីសៀម​​បាន​ជម្រៅ​​ប្រហែល​​១​គីឡូ​ម៉ែត្រ​ ​ក៏​ត្រូវ​​​​

ឃាតករ​សម្លាប់​ស្ត្រី​វៀត​ណាម​ទី​បំផុត​ចាប់​ខ្លួន​គឺ​បុរស​ជា​ប្តី​ដែល​ប្រចណ្ឌ​ប្រពន្ធ​ងប់​ងុល​

Posted: 13 Sep 2012 09:40 PM PDT

បុរស​ជា​ឃាតករ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​
ខេត្ត​​កណ្តាល​ ៖ ​​បន្ទាប់ពីធ្វើ​ការ​​​ស្រាវ​ជ្រាវ​​រក​មុខ​​ឃាត​ករ​​សម្លាប់​ស្ត្រី​​វៀត​ណាម​ម្នាក់​​កាល​ពី​​​ថ្ងៃ​ទី​​២៦ ​ខែ​សីហា ​​នៅ​ចំណុច​​ក្នុង​បឹង​​​មួយ​ស្ថិត​ក្នុង​ភូមិ​សំរោងធំ ​​ស្រុក​កៀន​ស្វាយ ​​​​ប៉ូលិស​ខេត្ត​កណ្តាល​បាន​ចាប់​ខ្លួនជន​សង្ស័យ​​ជា​ឃាតករ​​​ដែលជា​​ប្តី​​​​ក្រោយ​របស់​ជន​រ​ង​គ្រោះ​ ​កាល​ពី​ម៉ោង​​​២​រសៀល​​ថ្ងៃ​ទី​​​១៣ ​កញ្ញា ​នៅ​ក្នុងខណ្ឌ​​ទួល​គោក ​រាជ​ធានី​ភ្នំ​ពេញ​​ ។

សាលា​ក្តី​ខ្មែរ​ក្រហម​សម្រេច​មិន​បន្ត​ការ​ឃុំ​ខ្លួន អៀង ធីរិទ្ធ​ដោយ​សារ​ជំងឺ​វង្វេង​វង្វាន់​

Posted: 13 Sep 2012 09:30 PM PDT

រាជ​ធានី​​ភ្នំ​ពេញ​​​ ​៖ ​​យោង​តាម​​​សេច​ក្តី​​​ប្រកាស​ព័ត៌​មានរបស់​​​​អង្គ​ជំនុំ​ជម្រះ​​វិសាម​ញ្ញ​​ក្នុង​តុលា​ការ​​កម្ពុជា​​(​សាលា​ក្តី​ខ្មែរ​ក្រហាម​​)​​​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​​១៣ ខែ​កញ្ញា ​ឆ្នាំ​​​២០១២​ អង្គ​​​ជំនុំ​ជម្រះ​​សាលា​ដំបូង​​​បាន​ចេញ​​សេចក្តី​​សម្រេច​​លើ​ការ​​វាយ​តម្លៃ​​​ឡើង​វិញ​​អំពី​សម្ប​ទា​​​ខាង​បញ្ញា​​​ស្មារតី​​របស់​ជន​ជាប់​ចោទ​​អៀង ​ធីរិទ្ធ​ ក្នុង​ការ​​ចូល​រួម​​​ស​វ​នា​ការ​ ។

ក្មេង​ប្រុស​ស្រី3​នាក់​ត្រូវ​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​ក្នុង​ព្រៃ​

Posted: 13 Sep 2012 09:20 PM PDT

ក្រុមសមត្ថកិច្ចធ្វើ​ការ​ត្រួត​ពិនិត្យ​សព​ក្មេង​ទាំង​៣​នាក់
ខេត្ត​​បាត់​ដំបង ៖ សំណុំរឿងក្មេង​ប្រុស​-ស្រីចំនួន​៣នាក់​ដែល​បាត់ខ្លួន ហើយត្រូវ​គេ​សង្ស័យថា មានជន​មិន​ស្គាល់​មុខចាប់​ពង្រត់​ពីឃុំដូនបា ស្រុកគាស់ក្រឡ កាលពី​ចុង​សប្ដាហ៍​មុននោះ ទីបំផុតពួក​គេបាន​ក្លាយជាសាក​​​សព​ស្អុយ​រលួយ​រប៉ាត់រប៉ាយពេញព្រៃដោយ​សារ​ឃាតករ​សម្លាប់ ដែលសមត្ថ​កិច្ច​និង​អ្នកភូមិ​ស្វែង​រក​ឃើញ​ជាបន្ត​បន្ទាប់​នៅ​ក្នុង​ព្រៃខាងក្រោយ​ភូមិពី៣០០​ម៉ែត្រ​​ទៅ៦០០ម៉ែត្រ​ ដោយ​​​សពស្ថិត​នៅ​កន្លែង​ផ្សេងៗគ្នា។​ ប៉ុន្តែជាមួយគ្នានេះ​ ​សមត្ថ​កិច្ច​ ក៏បាន​ឃាត់ខ្លួន​បុរស៣​នាក់ជា​

សំណុំ​​រឿង​​សម្លាប់​​អ្នក​កាសែត​​ឆែក​ឆេរ​​លំនៅ​​ឋាន​​មន្ដ្រី​​ប៉េអឹ​ម​​នៅ​​ក្រុ​ង​បាន​​លុង​ ​ស​ង្ស័​យ​​ជា​​កន្លែង​​សម្លាប់​

Posted: 13 Sep 2012 09:10 PM PDT

មន្ត្រីអានដីកាឆែកឆេរ​​នៅ​ផ្ទះ​កើត​ហេតុ​
ខេត្តរតនគិរី ៖ ​ឃាតករ​សម្លាប់​អ្នក​​ឆ្លើយ​ឆ្លង​ព័ត៌​​​មាន​ឱ្យ​កាសែត​​វរជន​ខ្មែរ​ ​លោកហង្ស ​សេរី​ឧត្តម ​បាន​ធ្វើ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​​​ជា​ទូ​ទៅ​សម្រាប់​​អ្នកសារ​ព័ត៌​មាន​នានា​ដែល​កំពុង​បំពេញ​ការងារ​ទៅ​តាម​វិជ្ជា​ជីវៈ​របស់ខ្លួន ​ទោះ​បី​ជា​ការ​សម្លាប់នេះ​មិនទាន់​ត្រូវ​បាន​បង្ហាញថា ​បណ្តាល​មក​ពីមូលហេតុ​អ្វី​ជាផ្លូវការ​ក្តី ​។ ​ទាក់ទិន​នឹង​ការ​សម្លាប់​នេះ ​​ក្លិបអ្នកកាសែត​​កម្ពុជា ​និង​សមាគម​ជំនាញ​បានចេញ​សេចក្តី​ថ្លែងការ​ណ៍​ជា​បន្ត​បន្ទាប់​ សម្តែង​នូវ​ការព្រួយ​បារម្ភ​ ​​​ជាមួយ​​នឹង​​ការ​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ជុំ​

ក្រឡាប់រថយន្តដឹកកម្មកររបួសធ្ងន់-ស្រាល60នាក់

Posted: 13 Sep 2012 09:00 PM PDT

កម្ម​ករ កម្ម​ការិនី​សម្រាក​​ព្យា​បាល​នៅ​មន្ទីរ​​ក្រោយ​ពេល​ជួប​ឧប្បត្តិ​ហេតុ​
ខេត្ត​ស្វាយ​រៀង​​ ៖ យ៉ាង​ហោច​ណាស់​មាន​​កម្មករ​កម្មការិនី​​​​​រង​របួស​ធ្ងន់-​ស្រាល​​​ចំនួន​៦០​​​នាក់​ ក្នុង​ឧប្បត្តិ​ហេតុ​​​​ក្រឡាប់​រថយន្ត​​​​ កាល​ពី​ថ្ងៃទី​​​១៣ កញ្ញា​ វេលាម៉ោង​​​៧​ព្រឹក​​​ នៅលើ​កំណាត់​​​​​ផ្លូវ​លំ​​ស្ថិត​​នៅភូមិ​ត្រពាំង​​​បុណ្យ​​ ឃុំ​​ព្រៃគគីរ​ ស្រុក​​​ចន្ទ្រា ។ តាម​កម្មករ​ម្នាក់​​​ដែល​ស្ថិត​នៅក្នុង​ហេតុ​ការណ៍​​​​​​រថយន្ត​ក្រឡាប់​​នោះ​បាន​ប្រាប់​កោះ​សន្តិ​ភាព​​​ថា ​​ជា​ទម្លាប់​​រថយន្ត​កូរ៉េ​​១គ្រឿង​ចំណុះ​​១តោន​កន្លះ​​បាន​ប្រមូល​​ដឹក​កម្មករ​

ប៉ះទង្គិច​គ្នាខ្លាំងក្លា​នៅ​មុខ​ស្ថាន​ទូតអាមេរិក​ប្រចាំ​ក្រុង​គែរ​

Posted: 13 Sep 2012 08:51 PM PDT

ារប៉ះទង្គិច​គ្នា​មុខ​ស្ថាន​ទូត​អាមេរិក​នៅក្រុង​គែរ
យោងតាម​​ប្រភព​ក្រសួង​សុខា​ភិបាល​អេហ្ស៊ីប​ដកស្រង់​ផ្សាយ​ដោយ​សារព័ត៌​មាន​​ផ្លូវការ​MENA ថា ​មនុស្ស​យ៉ាងតិច​២២៤​នាក់​ត្រូវ​របួស​​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ​នៅមុខ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំទី​ក្រុងគែរ ​រវាង​កង​កម្លាំង​សន្តិសុខ ​និងពួក​បាតុករ​អេហ្ស៊ីប​ដែល​តវ៉ា​ប្រឆាំង​នឹង​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាមអាមេរិក​មួយ ។

កម្មការិនី​រោង​ចក្រ​កាត់​ដេរ​អេក​អិល​អឹភើ​រឹល​​ដួល​សន្លប់​បន្តបន្ទាប់​ជាង​​50នាក់​

Posted: 13 Sep 2012 08:45 PM PDT

កម្ម​ការិនី​​រោង​ចក្រ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​
រាជ​ធានីភ្នំពេញ ៖ កម្មការិនីរោង​​ចក្រ​កាត់​ដេរយីហោ​​អេកអិលអឹភើរឹល​​ចំនួន​ជាង​៥០​នាក់​បានដួលសន្លប់ជាបន្ត​បន្ទាប់ និងត្រូវ​​បាន​គេ​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យព្រះ​កុសុមៈ​ ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយ​មូល​ហេតុនៃ​ការ​ដួល​សន្លប់​នោះមិន​ទាន់ត្រូវបានគេដឹងនៅឡើយទេ ។ ហេតុការណ៍​នោះ បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣​​ កញ្ញា​ដែល​រោង​ចក្រ​កាត់​ដេរ​​ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​ភូមិ​ក្បាល​ដំរី​ សង្កាត់កាកាប​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ជន​ជាតិ​​​ភាគ​តិច​តស៊ូ​ចូល​ព្រៃ​​​ដង​​ជ័រ​​​ទឹក​ជា​របរ​​​មួយ​ផ្គត់​ផ្គង់​​​ជីវ​ភាព​​​ដ៏​សំខាន់​

Posted: 13 Sep 2012 08:30 PM PDT

ជ័រ​ទឹក​ដែល​ជន​ជាតិ​ភាគ​ដង​បាន​ដើម្បី​ជីវភាព​
ខេត្ត​មណ្ឌល​គិរី​ ៖ ព្រៃ​ឈើ​​​ដែល​លាត​សន្ធឹង​​​ប្រមាណ​​​៨០​%​​​​លើ​ទឹក​ដី​​ខេត្ត​មណ្ឌល​គិរី​​​គឺ​ជា​​​ប្រភព​ចំណូល​​​សេដ្ឋកិច្ច​​​គ្រួសារ​​របស់​ជន​ជាតិ​ភាគ​តិច​ តាមរយៈ​​ការ​ប្រមូល​ផល​អនុ​ផល​​​ព្រៃ​​​ឈើ​​​​ ។ ​របរ​ដែល​​​ជន​ជាតិ​​​ភាគ​តិច​​អាច​រកក​ម្រៃ​​​មក​ផ្គត់​ផ្គង់​មាន​ដូច​ជា​ ​បោច​ផ្តៅ បោច​វល្លិ​ បរ​បាញ់​​សត្វ​ ​បេះ​ផ្លែ​ឈើ​ព្រៃ ​​​​ដង​ជ័រ​ទឹក​ និង​រើស​ជ័រ​​នៅក្នុង​ព្រៃ​យក​ទៅ​លក់​ជាដើម​ ។

រ៉ឺម៉ក​​​ម៉ូតូ​​​អ្នក​បើក​បរ​ស្រវឹង​​​បុក​រនាំង​​​ដែក​​​​​​​ទ្រេត​​​5ផ្ទាំង​​​​​​ក្រឡប់​ផ្ញារ​ជើង​

Posted: 13 Sep 2012 08:15 PM PDT

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រ៉ឺម៉ក​​​ម៉ូតូ​កង់៣​មួយ​គ្រឿង​​​ដោយសារ​​តែ​អ្នក​បើក​បរ​​​​ស្រវឹង​​​​បាន​បោះ​ពួយ​​​ជ្រុល​ទៅ​បុក​រនាំង​​​ដែក​ពុះ​​​ចែក​ទ្រូង​​ផ្លូវ​ពេញ​ទំហឹង​​​បណ្តាល​ឱ្យ​ទ្រេត​​​អស់​ចំនួន​​​​៥​ផ្ទាំង​ ​ឯ​រ៉ឺម៉ក​​​​ម៉ូតូ​នោះ​​​ក្រឡាប់​ផ្ងារ​ជើង​​​ទ្រ​មេឃ​​​ប៉ុន្តែ​​​សំណាង​ល្អ​មិន​បណ្តាល​​ឱ្យ​អ្នកបើក​​​បរ​រង​របួស​​​​ទេ​។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​​​កាល​ពី​វេលាម៉ោង​​​​១០​និង​​១៥​នាទី​​យប់​ថ្ងៃទី១២ កញ្ញា ​នៅ​លើ​កំណាត់​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី​​​​ត្រង់​ចំណុច​ ភូមិ​​ប៉ប្រក​​ខាង​ជើង​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

សម្ព័ន្ធ​សមាគម សហ​គ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ធ្វើ​វេទិកា​ស្រូវ​អង្ករ​​កម្ពុជា​​

Posted: 13 Sep 2012 08:04 PM PDT

​សន្និសីទ​​ស្តីពី​វេទិកា​ស្រូវ​អង្ករ​កម្ពុជា ​នៅ​សណ្ឋា​គារ​​សូហ្វី​តែល​​ ​ភ្នំពេញ​ភូគី​​ត្រា 
រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ពុធ​ទី​១២ កញ្ញា ​ឆ្នាំ​២០១២ នៅការិយាល័យ​សម្ព័ន្ធ​សមា​គម​សហ​គ្រាស​ធុនតូច​និងមធ្យម​កម្ពុជា ​ក្រោម​កិច្ច​សហ​ការ​រៀប​ចំ​ដោយ​ ក្រុមប្រឹក្សា​ស្តា​រ​អភិ​វឌ្ឍ​ន៍វិស័យ​កសិកម្មនិងជន​បទ​ ​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ក្រសួង​កសិកម្ម​​រុក្ខា​ប្រមាញ់​ និងនេសាទ​ ​បានរៀប​ចំនូវ​សន្និសីទ​មួយ​ស្តីពី​វេទិកា​ស្រូវ​អង្ករ​កម្ពុជា ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ចំនួន​២​ថ្ងៃ​គឺ​នៅថ្ងៃ​ទី​១-២ ខែតុលា ​ឆ្នាំ

ប្រជុំ​​ផែនការ​​ផ្សព្វផ្សាយ​​​​ស្តី​ពី​ច្បាប់​​​ចរាចរណ៍​ផ្លូវ​​គោក​

Posted: 13 Sep 2012 08:00 PM PDT

ការ​ប្រជុំ​​ផែនការ​​ផ្សព្វផ្សាយ​​​​ស្តី​ពី​ច្បាប់​​​ចរាចរណ៍​ផ្លូវ​​គោក​
ខេត្ត​ប៉ៃលិន​ ៖ មាន​កិច្ច​ប្រជុំ​ផែនការ​​ផ្សព្វ​ផ្សាយ​​​ និង​រឹត​បន្តឹង​​​​ស្តី​​ពី​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក​មួយ​​​​នៅ​ការិយាល័យ​​​​ចរាចរណ៍​​ផ្លូវ​គោក​ ក្នុង​បរិវេណ​​​​ស្នង​ការ​​​​ដ្ឋាន​នគរ​បាល​ខេត្ត​ ក្រោម​វត្ត​មាន​លោកទូច​ សាវន នាយ​ការិយាល័យ​​​ចរាចរណ៍​ផ្លូវ​គោក​ និង​​មាន​ការ​​ចូល​រួម​​ពីមន្ត្រី​​​នគរ​បាល​ចរាចរ​ផ្លូវ​គោក​​​​ជាង​​២០​រូប កាល​ពី​ព្រឹក​​​ថ្ងៃ​​ទី​​​១២​ កញ្ញា​ ។ លោក​ទូច​ សាវន ​នាយការិយាល័យ​​​ចរាចរណ៍​​ផ្លូវ​គោក​បាន​ឱ្យដឹងថា ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​យ​ថា​ហេតុ​គណៈ​​បញ្ជាការ​បាន​ត្រួត​ពិនិត្យ​ និង

បើក​រថយន្ត​​​ចុះ​​​ផ្លូវ​ចំណោត​​​ជ្រុល​បុក​ម៉ូតូ​​​​និង​ផ្ទះ​​​លក់​គ្រឿង​​ទេសរបួស​2នាក់​

Posted: 13 Sep 2012 07:45 PM PDT

រថយន្តដែល​ជិះ​ទៅ​បុក​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​
រាជធានី​ភ្នំពេញ ៖ ​រថយន្ត​​​​កាមរី​​​​ពណ៌​ឈាម​ជ្រូក​​​​មួយ​គ្រឿង​​​ត្រូវ​​​អ្នក​បើក​បរ​ឈ្មោះ ម៉ឺន​ ​​សុធី ភេទ​ប្រុស​ អាយុ​​៣៤​ឆ្នាំ​ បើក​​​​ចុះ​ផ្លូវ​ចំណោត​ជ្រុល​ទៅ​បុក​ អ្នក​ជិះ​ម៉ូតូ​និង​ផ្ទះលក់​គ្រឿង​ទេស​​​​​ បណ្តាល​ឱ្យ​​របួស​បាក់​​​ជើង​មនុស្ស​២ នាក់​ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​​​អស់​មួយ​ចំនួន​ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​​នៅចំណុច​​ភូមិ​ក្បាល​​​​ទំនប់ សង្កាត់​​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលាម៉ោង​​​៥និង​១៥​​នាទី​ល្ងាច​ ថ្ងៃទី​​​១២ កញ្ញា​ ។

សិស្ស​​ប្រឡង​​ជាប់​​​​​សញ្ញាបត្រ​មធ្យម​សិក្សា​ឆ្នាំ​​​2012​នេះ​កើន​ឡើង​​​ច្រើន​

Posted: 13 Sep 2012 07:30 PM PDT

ខេត្តតាកែវ​ ៖ ជាមួយ​នឹង​​​ចំនួន​សាកល​វិទ្យា​ល័យ​​​ឯក​ជន​​​​បាន​កើ​ន​ឡើង​​​​ជា​លំដាប់​​​នោះ​ចំនួន​សិស្ស​​​ដែល​បាន​ប្រឡង​ជាប់​​​​សញ្ញា​បត្រ​​​​មធ្យម​សិក្សា​ជា​រៀង​រាល់​​​ឆ្នាំ​ក៏​មាន​ការ​​​កើន​ឡើង​​​​ដែរ​ទាំង​​​បឋម​ភូមិ​​​និង​ទុតិ​យ​ភូមិ ។ លោក នុត​ ខុន ​ប្រធាន​មន្ទីរ​​​​អប់​រំ​យុវជន​​ និង​កីឡា​​ខេត្ត​​មាន​ប្រសាសន៍​​​ថា បេក្ខ​ជន​​ប្រឡង​​​យក​សញ្ញា​បត្រ​​មធ្យម​​​សិក្សា​ឆ្នាំ​​​២០១១​និង​២០១២​​នេះ​ យើង​​​​​សម្រេ​ច​បាន​​​​​​ផ្នែក​

អ្នក​កាន់​សាសនា​អ៊ិស្លាម ប្រឆាំង​ការ​ហាម​មិន​ឱ្យ​​ច្រឹប​អវយវៈ​ភេទបុរស

Posted: 13 Sep 2012 07:20 PM PDT

អ្នក​កាន់​សាសនា​អ៊ិស្លាម ប្រឆាំង​ការ​ហាម​មិន​ឱ្យ​​ច្រឹប​អវយវៈ​ភេទបុរស
សារ​ព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា ជន​ជាតិ​អុី​ស្រាអែល និង​អ្នក​កាន់​សាសនា​​អ៊ិស្លាម រួមទាំង​សាសនា​គ្រឹស្តមួយ​ចំនួន​​​ក្នុង​ប្រទេស​​អាល្លឺម៉ង់ បាន​​ប្រមូល​​ផ្តុំ​គ្នា​ធ្វើ​​បាតុកម្ម​ក្នុងទីក្រុង​ប៊ែររ​ឡាំង ​ដើម្បី​ជំទាស់​នឹង​បញ្ជា​តុ​លា​ការ​ក្រុង​កូឡូញ ដែល​ហាម​ការ​ច្រឹប​​ចុង​អវយវៈ​​​​​ភេទ​បុរស ដោយ​ផ្តល់​​នូ​វហេតុ​ផល​ថា ជា​ការ​ដាក់​ទណ្ឌ​កម្ម​លើ​រាងកាយ ។​

ក​ន្លែង​លាង​រថយន្ត​ចម្លែក​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចូល​លាង​9លើក​ថែម​ឱ្យ​ការរួម​រ័ក​ឥត​គិត​ថ្លៃ​ម្តង​

Posted: 13 Sep 2012 07:17 PM PDT

ក​ន្លែង​លាង​រថយន្ត​ចម្លែក​នៅ​ប្រទេស​ម៉ាឡេស៊ី​
សារ​ព័ត៌មានឆៃ​ណា​ដេ​លី​​ ផ្សាយ​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ប៉ូលិស​​ម៉ាឡេ​ស៊ី​បាន​​បិទទី​តាំង​លាង​រថយ​ន្ត​មួយ​​ក្នុង​ទី​ក្រុង​កូឡា​ឡាំពួរ​ កាលពី​ថ្ងៃ​ទី​១២ កញ្ញា​ ដោយសារ​ឃោស​នា​ថា​ចូល​លាង​រថយន្ត​​ចំនួន​៩​លើក​នឹង​បាន​ទទួល​ការ​រួម​រ័កដោយឥត​គិត​ថ្លៃជាមួយ​ស្ត្រី​ម៉ាស្សា​ដែល​បើក​ហាង​នៅ​ក្បែរ​នោះ ។

ស្ត្រី​​​​អនា​ថា​​​ម្នាក់​ខ្យល់​គ​រស្លាប់​​​នៅចិញ្ចើ​ម​​​ផ្លូវ​ខា​ង​​ត្បូង​​ផ្សារ​​នាគមាស

Posted: 13 Sep 2012 07:15 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ស្រ្តីអនាថាម្នាក់​មាន​អាយុ​ប្រមាណ៦០ឆ្នាំ ត្រូវ​​ខ្យល់​គរ​ស្លាប់​នៅ​ចិញ្ចើម​​ផ្លូវ​ខា​ង​ត្បូង​ផ្សារ​នាគមាស ធ្វើឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលាម៉ោង៨និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១​២ កញ្ញា នៅ​តាមផ្លូវលេខ២៣៤ ក្នុងសង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួលគោក ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!