Koh Santipheap Daily

Koh Santipheap Daily


សាស្ត្រាចារ្យ​សាកល​វិទ្យា​ល័យ​ម្នាក់​ជ្រើស​តាំង​ជា​ប្រធានាធិបតី​សូម៉ាលី​​

Posted: 11 Sep 2012 01:30 AM PDT

ប្រធានាធិបតី​ជាប់​ឆ្នោត​សូម៉ាលី​
ប្រធានសភា សូម៉ាលី​លោក​ម៉ូហាម៉េដ ​អូ​ស្មាន​​ហ្សា​វា៉រី​អះ​អាង​ថា ​សាស្ត្រា​ចារ្យ​សាកល​វិទ្យា​ល័យ​លោក​ហាសាន់​ ស៊ិក ម៉ូហាមូដ​​ត្រូវ​បាន​​​ជ្រើស​តាំង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ​ជា​ប្រធា​នា​​ធិបតី​​ថ្មី​​សូម៉ាលី ​ដោយសំឡេង​គាំ​ទ្រ​១៩០​ក្នុងសភា ។

​មនុស្ស​1លាន​នាក់​ស្លាប់ដោយ​សារ​អត្ត​ឃាត​ក្នុង​1ឆ្នាំ​ៗ​

Posted: 11 Sep 2012 01:29 AM PDT

អង្គការ​សុខ​ភាព​ពិភពលោក​រាយ​ការណ៍​កាល​ពី​ថ្ងៃទី​១០​ កញ្ញា ​​ថា ​មនុស្ស​ប្រមាណជា​១លាន​នាក់​ស្លាប់​ក្នុង​១ឆ្នាំ​ៗ​ដោយ​សារ​ការ​ធ្វើ​អត្ត​ឃាត​ដែល​ជាមូលហេតុ​សំខាន់​ទី​២​នៃ​ការ​ស្លាប់​លើ​ពិភព​លោក​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ពី​១៥​ទៅ​១៩​ឆ្នាំ ។​ថ្ងៃទី​១០ កញ្ញា ​កំណត់​ពីខួប​លើក​​ទី១០​នៃ​ទិវា​​ពិភព​លោក​បង្កា​ដល់​​ការធ្វើ​​អត្ត​ឃាត ។ ​ទិវា​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​​ផ្តោត​​ជាពិសេស​ស្វែង​រក​មធ្យោ​

មូរ៉េ​បំ​បាក់​​យ៉ូ​​កូ​​វិច​​យក​​ឈ្នះ​​ពាន​​ជើង​​ឯក​​ប្រកួ​ត​វាយ​កូន​បាល់ U.S. Open​នៅ​អា​មេ​រិក

Posted: 11 Sep 2012 01:27 AM PDT

ីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​យក​ឈ្នះ​ពាន​ក្រប​ខណ្ឌ U.S. Openជា​លើក​ទី​១​ក្នុង​អា​ជីព 
យុទ្ធ​​នា​​ការ​​ដណ្តើម​​យក​​ពាន​​ជើង​​ឯក​​ក្រប​​ខណ្ឌ​ធំ​​ជា​​លើក​​ទី​​១​​ក្នុង​អា​ជីព​របស់​កីឡាករ​អង់​គ្លេស​អ៊ែ​ន​ឌី មូ​រ៉េ​បាន​សម្រេច​ជា​ស្ថា​ពរ​​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​អង្គារ​ទី១១​​កញ្ញា​ គេ​បាន​បំ​បាក់​កីឡាករ​ស៊ែ​ប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រប​ខណ្ឌ U.S. Open។

ក្រុម​​​ចម្ការ​​កៅស៊ូ​​​បឹង​កេត​ និង​ណាហ្គា​ខប​​​ ឡើង​ទៅ​​ប្រកួតនៅ​​​​វគ្គ​​ផ្តាច់​​ព្រ័ត្រ​ ​ដណ្តើម​​​ពាន​រង្វាន់​​​មិត្ត​ហ្វូន​​​ខេម​​​បូឌា​នលីក​​ថ្ងៃ​សៅ​រ៍ចុង​សប្តាហ៍​​​នេះ​

Posted: 11 Sep 2012 01:26 AM PDT

កីឡាករក្រុមចម្ការកៅស៊ូបឹងកេត     
រាជ​ធានី​​ភ្នំពេញ​​ ៖ ក្រុម​​​​បាល​់​ទាត់​​​​ព្រះ​​​​ខ័​ន​រាជ​​​​ និង​ក្រុម​​​បាល់​ទាត់​​​អគ្គ​​ស្នង​ការ​​​​ដ្ឋាន​​​នគរ​បាល​​​​ជាតិ​​​ ទី​បំ​ផុត​​​​បាន​​​បាត់​បង់​​ឱ​កាស​​​ក្នុង​ការ​ស្វែង​រក​តំណែង​​​ជា​ម្ចាស់​​​ជើង​ឯក​​​មិត្ត​ហ្វូន​​​​ខេម​បូ​ឌា​​​ន​លីក​​​​ហើយ​ បន្ទាប់​ពី​ក្រុម​​ទាំង​ពី​រ​នេះ​​បាន​ប្រកួ​ត​​ចាញ់​​​ក្រុម​​ចម្កា​រ​​​​​​កៅស៊ូ​​​បឹង​​​កេត​​ និង​ក្រុម​​​ណា​ហ្គា​​ខប​​​​​​ ​នៅ​វគ្គ​​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​​​​​ កាល​ពី​​​​រសៀល​​​ថ្ងៃ​អាទិត្យ​​​​​ ទី​​៩ កញ្ញា​​ កន្លង​មក​​នេះ​​​​​​ ។​

សមត្ថកិច្ច​​ទំនើង​​ចេញពីផឹក​ស៊ី​ទាញ​កាំភ្លើង​ខ្លី​បាញ់​មួយគ្រាប់​ផ្អើល​

Posted: 11 Sep 2012 01:24 AM PDT

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​​បាញ់​បោះ​សេរី​មួយ​កើតឡើង​ពីសំណាក់​សមត្ថ​កិច្ច​​​កាល​ពី​យប់​ថ្ងៃទី​១០ កញ្ញា ២០១២ ដែល​​ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុងស​ិរី​សោភ័ណ ​ផ្អើល​ភ័យ​​ស្មាន​តែចោរ​ប្លន់ ។

ង៉ែត​ រដ្ឋា​​ សាង​ប្រវត្តិ​​​សាស្ត្រ​​​​​​ឈ្នះ​ ទិត្យ​ សុវណ្ណ​​គិរី​​ ទាំង​ប្រផិត​ប្រផើយរា​ជ​ធានីភ្នំពេញ​ ៖ នៅ​ទី​បំផុត​​​ការ​ប្រកួត​​​សង​សឹក​​​រវាង​កីឡា​ករ​​​

Posted: 11 Sep 2012 01:22 AM PDT

ការប្រកួតរវាង ង៉ែត រដ្ឋា ជាមួយ ទិត្យ សុវណ្ណគិរី 
រា​ជ​ធានីភ្នំពេញ​ ៖ នៅ​ទី​បំផុត​​​ការ​ប្រកួត​​​សង​សឹក​​​រវាង​កីឡា​ករ​​​ ង៉ែត​ រដ្ឋា​ មក​ពី​​​សមា​គម​​កីឡា​ប្រដាល់​​​ក្រសួង​​មហា​ផ្ទៃ​​​ និង​កីឡា​ករ​​​ ទិត្យ សុវ​ណ្ណ​គិរី​​ មក​ពី​​សមា​គម​​​​​កីឡា​ប្រដាល់​​ក្រសួង​​​​កសិកម្ម​​​​​ បាន​បង្ហាញ​​​ឱ្យ​ឃើញ​​​ថា កីឡា​​ករ​ង៉ែត រដ្ឋា ដែលធ្លាប់​​​ចាញ់​ក្រោម​ដៃ​​​កីឡា​ករ​​ ទិត្យ សុវណ្ណ​គិរី​​ ​​រហូត​ដល់​​​ចំនួន​បី​​លើក​​ជាប់​គ្ន​ា​នោះ​​ បាន​ជម្រះ​​បញ្ជី​​​ខ្មៅ​​តាម​​​បំណង​​​​ដែល​​ខ្លួន​​​​ចង់​បាន​​​ ហើយ​បាន​​​លុប​

សមា​ស​​ភាព​​​​គូ​ប្រកួត​​​​​អន្ត​​រ​ជាតិ​​​លើ​សង្វៀន​​​ TV3 ថ្ងៃ​សៅរ៍​​​ចុងសប្តាហ៍​នេះ​

Posted: 11 Sep 2012 01:18 AM PDT

កីឡាករ​កីឡាករ Behzad (ឆ្វេង) និងកីឡាករ កីឡាករ ភេឌី មឿនសុភា
រាជ​ធានីភ្នំពេញ​​ ៖ ​នៅ​​លើ​សង្វៀន​​​​​ស្ថានីយ​ទូរ​ទស្ស​ន៍​​​រាជ​ធានីភ្នំពេញ​​​​​ប៉ុស្តិ៍​​​​​​​​លេខ​​៣ថ្ងៃ​សៅរ៍​​​ ទី​១៥ កញ្ញា ​ខាង​មុខ​​នេះ​​​ អ្នក​ប្រដាល់​​​​កម្ពុជា​​ ឃឹម​ ឌី​ម៉ា​​ មក​ពី​ក្លិប​​​អប្ស​រា​គុន​​ខ្មែរ​​​ ​ត្រូវ​​​បាន​​ផ្គូ​​​ផ្គង​​​​ឱ្យ​ប្រកួត​​​ជា​មួយ​​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​​ Sung Suk Sit Monchay ​ក្នុង​​ប្រភេទ​​​​ទម្ងន់​​​​៦០​គីឡូ​ក្រាម​​​ ខណៈ​​​​​អ្នក​ប្រដាល់​​ ភេ​ឌី ម៉ឺន​សុភា ​​ប្រកួត​​​ជា​មួយ​អ្នក​ប្រដាល់​​​​​អីុ​រ៉ង​់​​​​ Behzad ។

ព្យា​ករណ៍​បាល់​ទាត់​អេ​ស្ប៉ាញ​ខាប់​ជុំ​ទី​2​សម្រាប់​ថ្ងៃ​ពុធ​នេះ ក្រុម​ Xerez​,Villarreal​,Elche​,Cadiz​ ជា​ជម្រើស​ល្អ

Posted: 11 Sep 2012 01:09 AM PDT

ទិដ្ឋភាពកីឡាករក្រុម Santanderកំពុងព្យាយាមបណ្តើរបាល់គេចចេញពីការដណ្តើមរបស់កកីឡាករក្រុម Viiiarreal
ការ​​​ប្រកួត​​​​បាល់​​​ទាត់​​​​អេ​​ស្ប៉ាញ​​​ខាប់​​ជុំ​​ទី​ 2 សម្រាប់​​រាត្រី​ថ្ងៃ​ពុធ​​​នេះ​មាន 8 ប្រកួត ។ ក្រុម Xerez, Villarreal, ​ Cadiz និង Elche ជា​ជម្រើ​​ស​ល្អ ។

Atletico M​,Vasco​,Santos​,Fluminense និង Bahia សង្ឃឹម​ឈ្នះ​គូ​ប្រកួត

Posted: 11 Sep 2012 01:06 AM PDT

កីឡាករក្រុម Atletico(កណ្តាល)កំពុងព្យាយាមស៊ុតបាល់បញ្ចូលទីក្រុម Palmeiras
ការ​​ប្រកួត​​​បាល់​​ទាត់​​ប្រេ​ស៊ីល​​​ស៊េរី​ A​ជុំ​​ទី 24 សម្រាប់​​​រាត្រី​​ថ្ងៃ​​​ពុធ​នេះ​​មាន 8 ប្រកួត​ ។ ក្រុម Atletico M, Vasco, Santos, Fluminense និង​ Bahia អាច​​មាន​សង្ឃឹម​​ឈ្នះ​​គូ​ប្រកួត ។

ឧត្តម​​មន្ត្រី​អាស៊ាន​ពិភាក្សា​ស្តីពី​ការ​បញ្ចូល​សមាជិក​ថ្មី​នៃប្រទេស​ទីម័រ​ខាង​កើត

Posted: 11 Sep 2012 01:03 AM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ​អាស៊ាន
រាជ​ធានី​ភ្នំពេញ ៖ នៅ​សណ្ឋា​គារ​​អាំង​​ទែរ​​កុង​ទី​ណង់​តាល់ នា​ព្រឹក​ថ្ងៃទី​​១១ កញ្ញា ឆ្នាំ​២០១២ មាន​​បើក​​កិច្ច​ប្រជុំ​​ឧត្តម​មន្ត្រី​​អាស៊ាន​​នៃ​ក្រុម​ការ​ងារ​របស់​ក្រុម​ប្រឹក្សា​​សម្រប​​សម្រួល​​កិច្ច​​ការ​អាសា៊ន​​​ ក្រោម​អធិ​បតី​ភាព​​លោក​ជំទាវ​​សឿន រដ្ឋ​ចា​វី រដ្ឋ​លេខា​ធិ​ការ​ក្រសួង​​ការ​បរទេស​​និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​​ ស្តី​ពី​ការ​សុំ​ចូល​​ជា​​​សមា​ជិក​ថ្មី​​អាស៊ាន​​នៃ​ប្រទេស​​ទី​ម័រ​ខាង​កើត ដោយ​

ស្ត្រីម្នាក់​ផឹក​ថ្នាំ​ពុល​ បន្ទាប់​​ពី​ដឹងថា កូន​ត្រូវទាហាន​​សៀម​បាញ់​ស្លាប់​

Posted: 11 Sep 2012 12:58 AM PDT

ស្ត្រី​ដែល​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​តាម​កូន​
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ស្ត្រី​​ម្នាក់​បាន​ផឹក​ថ្នាំ​ពុល​សម្លាប់​​សត្វ​ល្អិត​ធ្វើ​អត្ត​ឃាត​កាល​ពី​​វេលា​ម៉ោង​​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​១០ កញ្ញា ​បន្ទាប់​​ពីទទួល​ព័ត៌​មាន​ថា កូន​ប្រុស​ឈ្មោះ​​ហួត ហាក់ ​អាយុ​៣​១​ឆ្នាំ ត្រូវ​បាន​ក្រុម​ទាហាន​សៀម​បាញ់​សម្លាប់​​កាល​ពីថ្ងៃទី​២ កញ្ញា ២០១២ ​កន្លង​ទៅ​ ដែល​ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​ក្នុង​​ភូមិ​តា​សើរ ​ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ។

ភ្នាក់​ងារ​​កាសែត​​វរ​ជន​ខ្មែរ​ម្នាក់​​ត្រូវ​ឃាត​ករ​សម្លាប់​

Posted: 11 Sep 2012 12:49 AM PDT

ខេត្តរតន​គិរី ៖ ភ្នាក់​ងារ​កាសែត​វរ​ជន​ខ្មែរ​ម្នាក់​ត្រូវបាន​​ឃាតករ​​សម្លាក់​ ចាក់​សោ​ទុក​​នៅ​ក្នុង​រថយន្ត​ម៉ាក​កាមរី​​ស៊េរី​​៩៦​ ពណ៌ស្លែ​​ យក​មក​ប្លុង​ចោល​​នៅ​ក្នុង​ចំការ​ស្វាយ​ចន្ទី ​ត្រង់ចំណុចភូមិ​ធួយ​អម្ពិល ​ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ហើយ​ត្រូវបាន​ប្រជា​ព​លរដ្ឋ​ប្រទះ​ឃើញ​កាល​ពីវេលា​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​​១១ កញ្ញា ២០១២ ។

ចោរ​ប្លន់​ប្រដាប់​អាវុធ​​ចូល​ភ្ជង់​ប្លន់​ម៉ូតូ​​ប្រជា​ពល​រដ្ឋ​​ដល់​ក្នុង​ផ្ទះ​

Posted: 11 Sep 2012 12:42 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ចោរ​ប្លន់​ប្រដាប់អាវុធ​​១​ក្រុម​មាន​គ្នា​​៣​នាក់​បាន​ធ្វើ​សកម្ម​ភាព​ចូល​ទៅភ្ជង់​គំរាម​​បាញ់​សម្លាប់​​ប្លន់​យក​​ម៉ូតូស៊េរី​​ទំនើប​មួយ​គ្រឿង​​ពី​បុរស​ម្នាក់​ដល់​​ក្នុង​ផ្ទះ​​ ប​ន្ទាប់​មក​​​យក​ម៉ូតូ​​នោះ​ជិះ​គេច​​​ខ្លួន​​ទៅ​បាត់​​ដោយ​សុវត្ថិ​ភាព​​ ទោះ​បី​ជា​មា​នការ​ចេញ​អន្តរា​គមន៍​​ពី​សំណាក់​​កម្លាំង​សមត្ថ​កិច្ច​ និង​ប្រជា​ពល​រដ្ឋ​រាប់​សិប​នាក់​ក៏ដោយ ។ ​ហេតុ​ការណ៍​​នោះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​​២​និង​១៥​នាទី​រសៀល​ថ្ងៃទី​​១០ កញ្ញា ២០១២ ​​នៅ​ក្នុង​ភូមិ​ស្រី​ស្នំ សង្កាត់​​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ។ ​ក្រុម​ចោរ​​ប្លន់​​

កញ្ញាលីន​ តាន់​ គ្រង​​​ម​កុដ​​បវរ​កញ្ញា​​​​ឯក​​​ចក្ក​​វាឡ​​សិង្ហ​បុរី​​ឆ្នាំ​​2012

Posted: 11 Sep 2012 12:38 AM PDT

កញ្ញាលីន​ តាន់​ គ្រង​​​ម​កុដ​​បវរ​កញ្ញា​​​​ឯក​​​ចក្ក​​វាឡ​​សិង្ហ​បុរី​​ឆ្នាំ​​2012
យោងទៅ​​តាម​​​ប្រភព​ព័ត៌​មាន​​​​​​ញូអេសីុ​ ​ចេញ​ផ្សាយ​​​​​​កាល​ពី​ថ្ងៃ​​ចន្ទ​ ទី​​​១០ កញ្ញា​ ​ឆ្នាំ​​២០១២​​ ​បាន​ឱ្យ​ដឹង​ថា ​​នាង​​លីន តាន់​ ​វ័យ​​២៤​ឆ្នាំ​​ ​​បាន​គ្រង​​​មកុដ​​​បវរ​​កញ្ញា​​​ឯក​​​ចក្ក​វាឡ​​​សិង្ហ​បុរី​​ឆ្នាំ​​២០១២​​ កាល​ពី​រាត្រី​​​ថ្ងៃ​អាទិត្យ​​ ទី​​៩ កញ្ញា​ ​កន្លង​​ទៅ​​​​នេះ ។ ការ​​​ប្រឡង​​​​ជ្រើ​​ស​រើស​​​​បវរ​កញ្ញា​​​​​ចក្ក​វាឡ​​​​​ត្រូវ​​​​បាន​គេ​​​​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​សណ្ឋា​គារ​​​ Shangri La Hotel ។

ម៉ូតូ​២​​គ្រឿង​​បុក​​គ្នា​​ពេញទំហឹង​ បណ្តាល​ឱ្យ​​យុវជន​ម្នាក់​របួស​ធ្ងន់​

Posted: 11 Sep 2012 12:38 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​​​ម្នាក់​​​រង​របួសធ្ងន់​ និង​ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​​ជា​បន្ទាន់​​បន្ទាប់​ពី​រូប​គេ​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ជា​មួយ​​នឹង​ម៉ូតូ​​១​គ្រឿង​ដែល​កំពុងបើក​ឆ្លង​ផ្លូវពេញទំហឹង កាល​ពីវេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃទី​១០ ​កញ្ញា ២០១២ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​​៤ ​ត្រង់ចំណុច​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែនជ័យ ។

​1សប្តាហ៍​កង​ទ័ព​តួកគី​សម្លាប់​យុទ្ធ​ជន​ឃើត​ជាង​50​នាក់​​

Posted: 11 Sep 2012 12:13 AM PDT

យុទ្ធ​នារី​ឃើត​កំពុង​ហាត់​បាញ់​កាំ​ភ្លើង​យន្ត​
ប្រភព​សិ្នទ្ធ​ភ្នាក់​ងារ​សន្តិសុខ​រាយការណ៍​កាលពី​ថ្ងៃទី​១០ កញ្ញា ​ថា​ កងទ័ព​តួកគី​បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​ឃើត​ជាង​៥០​នាក់ ​ក្នុង​ឱកាស​នៃប្រតិ​បត្តិ​ការ​​២​ផ្សេង​គ្នា​ចាប់​តាំង​ពី​១​សប្តាហ៍​កន្លងមក​នេះ​ដោយ​ប្រតិ​បត្តិ​ការ​មួយ​គឺ​កា​រវាយប្រហារ​តាម​អាកាស​នៅ​ភាគ​ខាងជើង​អីុរ៉ាក់ ។

អា​​ជ្ញា​ធរ​​​ខណ្ឌ​​​​ប្រើ​ធម៌​ក្តៅ​​​​​ប្រមូល​​​រថយន្ត​​​ចត​​​អនា​ធិប​​តេយ្យ​​​តាម​ដង​​​​​មហាវិថី​​​សហ​ព័ន្ធ​​រុស្ស៊ី

Posted: 11 Sep 2012 12:00 AM PDT

អា​​ជ្ញា​ធរ​​​ខណ្ឌ​​​​ប្រើ​ធម៌​ក្តៅ​​​​​ប្រមូល​​​រថយន្ត​​​ចត​​​អនា​ធិប​​តេយ្យ​​​តាម​ដង​​​​​មហាវិថី​​​សហ​ព័ន្ធ​​រុស្ស៊ី
រាជធានី​​​​ភ្នំ​ពេញ​​ ៖ គណៈបញ្ជា​ការ​ខណ្ឌ​សែន​សុខមាន​ប៉ូលិស សណ្តាប់​ធ្នាប់ខណ្ឌ​ជា​ច្រើន​នៅល្ងាចថ្ងៃទី៩និង​ព្រឹកថ្ងៃទី១០ កញ្ញា ​បានបើក​ប្រតិបត្តិការប្រមូលចាប់រថយន្តតាក់ស៊ីប្រភេទ​ទួរីស​១២កៅអី និង​១៥​កៅអី​ដែល​បាន​យក​មហា​វិថីសហព័ន្ធ​រុស្ស៊ី ផ្នែក​ខាងលិចស្ពាន​​៧​មករា​ដែល​ចត​​ឥត​សណ្តាប់​ធ្នាប់ និង​បង្ក​ភាព​រញ៉េ​រញៃ៉​ដេញចាប់ម៉ូយ​មកដាក់រថយន្តបាន​ចំនួន​១៣​គ្រឿង​យក​

វាយប្រហារ​អត្ត​ឃាត​នៅអាហ្វ​ហ្គានីស្ថាន​ស្លាប់​15​នាក់​​

Posted: 10 Sep 2012 11:52 PM PDT

ប៉ូលិស​នៅកន្លែង​វាយប្រហារ​អត្ត​ឃាត​
យោង​តាម​ប្រមុខ​ប៉ូលិសខេត្ត​ថា ​មនុស្ស​យ៉ាង​តិច​១៥​នាក់​បាន​ត្រូវ​ស្លាប់ ​ហើយ​២០​នាក់​ទៀត​ត្រូវ​របួស​ កាលពី​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ​ពេល​ជន​អត្តឃាត​ធ្វើ​ឱ្យ​​ផ្ទុះ ​នៅ​ទី​ក្រុង​គុន​ឌុស​ ទី​ប្រជុំជន ​​ខេត្ត​មាន​ឈ្មោះ​ដូច​គ្នា​នេះដែរ ។​ប្រមុខ​ប៉ូលិ​សខេត្ត​លោកសាមី ​អ៊ុល​ឡាហ៍​កា​ត្រា ​ថ្លែង​ថា ព្យុហ​យាត្រា​របស់​ប្រជាជន​មួយ​កំពុង​តែធ្វើ​នៅ​ឯ​ទីលាន​សំខាន់​​​ទី​ក្រុង​​គុន​ឌុស​ស្រាប់​តែ​ជន​​អត្ត​ឃាត​ធ្វើ​

អនុប្រធានាធិបតី​អីុរ៉ាក់​មិនទទួល​ស្គាល​់​ការ​កាត់​ទោស​ប្រហារជីវិត​លោក​

Posted: 10 Sep 2012 11:50 PM PDT

អនុប្រធានាធិបតី​អីុរ៉ាក់ 
អនុប្រធានាធិបតី​អីុរ៉ាក់​ជា​ជន​ស៊ុននីត ​កំពុង​គេច​ខ្លួន​ លោកតារេក​ អាល់​ហាសឺមី ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ​នៅ​ទីក្រុង​អង់​ការ៉ា​រដ្ឋ​ធានី​តួក​គី​នាសន្និសីទ​សារព័ត៌​មាន​​មួយ​ថា ​លោក​មិនទទួល​ស្គាល់​ការ​វិនិច្ឆ័យ​ទោស​លោក​ដោយ​​​តុលាការ​អីុរ៉ាក់​មួយ​ដែល​កាត់​ទោស​ប្រហារជីវិត​លោក​ដោយ​កំបាំង​មុខ​ឡើយ ​។ លោក​ត្រូវចោទប្រកាន់​ថា រៀប​ចំ​ការវាយប្រ​ហារ​ភេរវ​កម្ម​នានា​នៅ​

ចិន​ដាច់​ខាត​នឹងមិន​ធ្វើ​សម្ប​ទាន​ណាមួយ​ទាក់​ទិន​ដល់​ប្រជុំ​កោះ​ឌី​អា​វយូឡើយ​

Posted: 10 Sep 2012 11:48 PM PDT

លោក​ វេន​ជាបាវ ថ្លែង​ក្នុងសាកល​វិទ្យា​ល័យ​មួយ​
នាយករដ្ឋ​មន្ត្រីចិន​លោ​ក​វេន​ជាបាវ ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ​ថា​ប្រជុំ​កោះ​ឌី​អាវយូ​ជប៉ុន​ថាប្រជុំ​កោះ​​សេន​កា​គូជា​ផ្នែក​មួយ​នៃ​ដែន​ដី​ចិន​និងថាចិន​ដាច់​ខាត​នឹងមិន​ធ្វើ​ស​​ម្បទាន​ណា​មួួយ​លើ​បញ្ហា​ដែល​ទាក់​ទិន​ដល់អធិប​តេយ្យ​ភាព​​និងបូរណភាព​ដែន​ដី​ខ្លួន ឡើយ ។

ឪពុក​ចុង​ចិត្ត​ខ្មៅ​រំលោភ​​កូន​ស្រី​អាយុ​១៣​ឆ្នាំ​

Posted: 10 Sep 2012 11:47 PM PDT

បុរស​ជាប់ចោទ​ដែល​ជា​ឪពុក​ចុង​
ខេត្តស្ទឹងត្រែង ៖ កុមារី​អាយុ​១៣​ឆ្នាំ រស់​ក្រោម​​បន្ទុក​ឪពុក​ចុង និង​ម្តាយ​បង្កើត​​របស់​ខ្លួន​ត្រូវ​បុរស​ជា​ឪពុក​​ចុងចាប់​រំលោភ​​យ៉ាង​ព្រៃ​ផ្សៃ​​ កាល​ពី​យប់​ថ្ងៃទី​​៩ កញ្ញា ២០១២ ​នៅ​ក្នុងខ្ទម​ចម្ការ​ដំឡូង​ភ្នំ​​ក្រហម ស្រុក​សៀម​បូក។ ហើយ​នៅ​រសៀល​ថ្ងៃទី​១០ កញ្ញា ២០១២ ​បុរស​ជា​ឪពុក​ចុង​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​សន្តិ​សុខ​៧២២ ចាប់​បញ្ជូន​​ទៅ​ទី​​បញ្ជា​ការ​កងរាជអាវុធហត្ថ​​ខេត្ត​ស្ទឹង​ត្រែង ។​

រថយន្ត​បង្កប់​គ្រឿង​ផ្ទុះ​1សម្លាប់​មនុស្ស​14​នាក់​​នៅ​ប៉ាគីស្ថាន​

Posted: 10 Sep 2012 11:47 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​វាយប្រហារ​
អាជ្ញាធរ​រាយការណ៍​ថា រថយន្ត​បង្កប់​គ្រឿង​ផ្ទុះ​១បាន​​ផ្ទុះ​កាលពី​ថ្ងៃទី​១០ កញ្ញា ​ក្នុងផ្សារ​មួយ​នាភាគ​ពាយ័ព្យ​បា៉គីស្ថាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៤នាក់ ​និងរបួស​៤៥​នាក់ ។

តោ​ខៀវ Chelsea បន្ត​កិច្ច​​សន្យា​​ជា​មួ​យ​ក្រុម​ហ៊ុន​សាំ​ស៊ុង​​ទទួល​​ប្រាក់​ឧបត្ថម្ភ​​18​​លាន​ផោន​​ក្នុង​មួយ​ឆ្នាំ​

Posted: 10 Sep 2012 11:45 PM PDT


ក្លិប​តោ​​ខៀវ Chelea ជា​​ក្លិប​​ល្បី​​​ក្នុង​​ក្រប​​​ខណ្ឌ​​បាល់​​ទាត់​​​​អង់​​គ្លេស​​​ប្រឺ​មី​ញេ​លីក បាន​​បន្ត​​កិច្ច​សន្យា​​ជា​មួយ​ក្រុម​ហ៊ុន​​សាំ​ស៊ុង​​របស់​កូរ៉េ​ខាង​ត្បូង​​រហូត​ដល់​រដូវ​កាល​ ២០១៤-២០១៥ ដោយ​​ក្នុង​​មួយ​ឆ្នាំ​​ៗទទួល​បាន១៨​លាន​ផោន ។ក្រោយ​ពី​​ក្រុម​ហ៊ុន​​សាំ​ស៊ុង​ធ្វើ​ជា​អ្នក​​ឧបត្ថម្ភ​​ដោយ​​បង្ហាញ​​ស្លាក​​សញ្ញា​​លើ​អាវ​​កីឡា​ករ​​របស់​ក្លិប​ Chelesa តាំង​ពី​ឆ្នាំ​​២០០៥ ជំនួស​​កន្លែង​​ក្រុម​ហ៊ុនអាកាស​ចរណ៍​​

ហុីយ៉ាន់ដាយ2គ្រឿងបោល​បុកគ្នា​ត្រង់​ចំណុច​ផ្លូវ​កោង​​ព្រូម្នាក់​បាក់​ជើង​ម្ខាង

Posted: 10 Sep 2012 11:45 PM PDT

ទិដ្ឋ​ភាព​នៅកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ រថយន្តកូរ៉េប្រភេទ​ហ៊ី​យ៉ាន់​ដាយ​ពីរ​គ្រឿង​បើក​បុក​គ្នាពេញ​ទំហឹង​នៅ​ចំណុច​ផ្លូវ​កោង​ បណ្តាលឱ្យព្រូម្នាក់​​រងរបួស​បាក់​ជើង​​ម្ខាង​​ហើយ​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​បាន​រង​​ការខូច​ខាត​ផ្នែក​ខាង​មុខ​យ៉ាងដំ​​ណំ​​ ​ក្នុង​​នោះ​មាន​មួយគ្រឿង​​ធ្លាក់​ចេញ​ពីផ្លូវ​ ប៉ុន្តែសំណាង​ល្អមិន​ក្រឡាប់ ។ ឧប្បត្តិហេតុគ្រោះថ្នាក់​ចរា​ចរណ៍​នោះ​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង​៩​និង​​៣០​នាទីព្រឹក​​ថ្ងៃទី១០​

ទទួល​​ទាន​​អា​ហារ​​សំ​បូរ​​ដោយ​​វីតា​​មីន E​ក្នុង​​ពេល​​មាន​​ផ្ទៃ​​ពោះ​​ជួយ​​ឱ្យ​​ទារក​​គេច​​ផុត​​ពី​​ជំ​ងឺ​​ហឺត​ក្នុង​​វ័យ​​កុ​មារ​​ភាព​

Posted: 10 Sep 2012 11:43 PM PDT

ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​​ជឿ​​ជាក់​​ថា បណ្តា​ស្ត្រី​ដែល​ទទួល​ទាន​អា​ហារ​សំ​បូរ​ដោយ​វីតា​មីន E​ច្រើន​អំ​ឡុង​ការ​មាន​ផ្ទៃ​ពោះ​អាច​នឹង​ធ្វើ​ឱ្យ​កូន​ពួក​គេ​ប្រ​ឈម​តិច​តួច​បំ​ផុត​នឹង​ជំ​ងឺ​ហឺត​ក្នុង​វ័យ​កុ​មារ​ភាព ។ ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យា​ល័យ​ University of Aberdeenប្រ​ទេស​ស្កុត​លែន​នឹង​បង្កើត​ការ​សិក្សា​ថ្មី​មួយ​ទៀត​រក​ឱ្យ​ឃើញ ថា​តើ​អា​ហារ​ដែល​សំ​បូរ​

តែ​បៃ​តង​ជួយ​ជំរុញ​​ឱ្យ​ខួរ​ក្បាល​មាន​ការ​ចង​ចាំ​បាន​ល្អ​

Posted: 10 Sep 2012 11:42 PM PDT

តែ​បៃ​តង​ជួយ​ជំរុញ​​ឱ្យ​ខួរ​ក្បាល​មាន​ការ​ចង​ចាំ​បាន​ល្អ​
ក្រុម​អ្នក​ស្រា​វ​ជ្រាវ​បាននិយាយ​ថា តែ​បៃ​តង​មិន​ត្រឹម​តែ​ល្អ​សម្រាប់​បេះ​ដូង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ជួយ​បង្កើន​ការ​ចង​ចាំ​ផង​ដែរ ។​ ​ការ​សិក្សា​មួយ​របស់​ប្រ​ទេស​ចិន​បាន​រក​ឃើញ​ថា សមាស​ធាតុ​គី​មី​ដ៏​មាន​ប្រ​យោជន៍​នៃ​តែ​បៃ​តង​បាន​ជំ​រុញ​ឱ្យ​មាន​កំណើត​កោ​សិ​កា​ខួរ​ក្បាល​ដែល​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​សម្រាប់​អង្គ​ចង​ចាំ​និង​ការ​យល់​ដឹង​ពី​ទំ​ហំ​ និង​ទី​តាំង​នានា ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១១ កញ្ញា ២០១២

Posted: 10 Sep 2012 11:38 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១១ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

មេការសំណង់ចរន្ត​អគ្គិ​សនី​​ឆក់​ធ្លាក់​ពីលើ​ផ្ទះ​កម្ពស់​ជិត​10ម៉ែត្រ​​

Posted: 10 Sep 2012 11:30 PM PDT

ទិដ្ឋ​ភាពនៅផ្ទះ​កើតហេតុ
ខេត្ត​កំពត ៖ ​អ្នក​ម៉ៅ​ការ​សំណង់​ម្នាក់​បាន​ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​ ខណៈ​ពេល​​​​យក​ម៉ែត្រ​កៀរ​ស៊ី​ម៉ង់​ត៍​ ​ហើយ​​​ប៉ះ​នឹង​ខ្សែ​ភ្លើង​ស្រាត​​​នៅក្បែរ​លំនៅ​ឋាន​ដែល​កំពុងសាង​សង់​នោះ ​បណ្តាល​ឱ្យ​​ឆេះ​រោល​ពេញ​ដង​ខ្លួន​ ​រួច​ធ្លាក់​មក​ដី​ប៉ះ​លើ​គំនរ​ក្តា​រ​ពុម្ព ​ដែល​មាន​ដែក​គោល​ផង​ ​និង​​សន្លប់​ស្តូក​ស្តឹង​នៅ​កន្លែង​កើត​ហេតុ​ ។ ហេតុ​ការណ៍​នេះកើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​៨

ខួប​១១​ឆ្នាំ​នៃ​ការ​វាយប្រហា​ដោយ​​យន្តហោះ​​អត្តឃាត​ភេរវកម្ម​ អាមេរិក​រឹតបន្តឹង​សន្តិសុខ

Posted: 10 Sep 2012 11:26 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ឆេះអគារ​មជ្ឈ​មណ្ឌល​​​ពាណិជ្ជ​កម្ម​ពិភព​លោក ​នៅទីក្រុង​ញូវយ៉កនា​ពេល​កន្លងមក
សេត​វិមាន​​និយាយ​​កាលពី​​ថ្ងៃ​ចន្ទ​ទី១០ កញ្ញា ២០១២ ​ថា អាេមរិក​កំពុង​​ចាត់​វិធាន​ការ​យ៉ាង​​ហ្មត់​ចត់​​​ នៅ​ក្នុង​​ការ​ចូល​រួម​​ខួប​នៃ​ការ​វាយ​ប្រហារ​​​​ដោយ​អំពើ​​​​ភេរវ​កម្មថ្ងៃទី១១ កញ្ញា ​២០០១ មក​លើ​​អគារ​មជ្ឈ​មណ្ឌល​​​ពាណិជ្ជ​កម្ម​ពិភព​លោក ​នៅទីក្រុង​ញូវយ៉ក ​​។  យោង​តាម​សេតវិមាន​​​បានឱ្យ​​ដឹង​​ទៀត​ថា​​ ​​លោក​ប្រធានាធិបតី​​បារ៉ាក់ អូបាម៉ា ​បាន​ផ្តល់​ខ្លឹម​សារ​​សង្ខេបថា ​​គោល​ការណ៍​​​សន្តិសុខ​​​

ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ ដោះ​លែង​ចោរ​ទាក់​ឆ្កែ​​​ ចៅ​សង្កាត់​ព្រែក​លៀប និង​ប្រជា​ពល​រដ្ឋ​​មា​ន​ប្រតិ​កម្ម​

Posted: 10 Sep 2012 11:25 PM PDT

ចោរ​ទាក់ឆ្កែ​ដែល​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ​ដោះលែង
រាជធានីភ្នំពេញ ៖ ​លោក​ព្រាប​ មុនី ចៅ​សង្កាត់​ព្រែក​​លៀប ក៏​ដូចជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​សង្កាត់​​ព្រែក​លៀប​ បាន​មាន​ប្រតិ​​កម្ម​យ៉ាង​​ខ្លាំង​ចំពោះ​​លោក​អធិ​ការ​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ ដែល​បាន​ដោះ​លែង​ចោរ​ទាក់​ឆ្កែ​ម្នាក់​ដែល​ប្រជា​ការពារ​សង្កាត់​ព្រែក​លៀប​​ខិតខំ​ល្បាតក​្នុង​មូល​ដ្ឋាន​ចាប់​ខ្លួន​បាន​ខណៈធ្វើ​សកម្ម​ភាព​លួច​ទាក់​ឆ្កែ​​នៅតាម​ផ្លូវជាតិ​លេខ​៦ កាល​ពី​វេលា​ម៉ោង​​១​និង​៣០​នាទី​​​រំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី​​៩ កញ្ញា ២០១២ ​រួច​ប្រគល់​​ឱ្យ​ប៉ូលិស​​តែត្រូវ​បាន​ដោះ​លែង​មិន​ចំណាត់​ការ​តាម​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!