Koh Santipheap Daily

Koh Santipheap Daily


សាំង​១៤៦​​កាន​ស្តុក​ក្នុង​រថយន្ត Topic ​ត្រូវ​សមត្ថ​កិច្ច​ប៉េអឹម​ស្រុក​ថ្ពង​ចាប់​ប្រគល់​ឱ្យ​​គយ​

Posted: 10 Sep 2012 01:25 AM PDT

សមត្ថកិច្ច​បង្ក្រាប​សាំង​ដែល​រត់​ពន្ធ​ខុស​ច្បាប់​
ខេត្ត​កំពង់ស្ពឺ ៖ សាំង​គេចពន្ធ​ចំនួន​​១៤៦​កាន​ស្មើ​នឹង​៣.៥០៤​គីឡី​ក្រាម ​ក្នុង​​រថយន្ត Topic មួយ​គ្រឿង ត្រូវ​បាន​សមត្ថ​កិច្ច​ប៉េអឹម​​ស្រុក​ថ្ពង ឃាត់​បាន​កាល​ពី​វេលា​ម៉ោង​១១​និង​៤៥​​នាទី​យប់​ថ្ងៃទី​៩ កញ្ញា ២០១២ ​នៅ​ចំណុច​ផ្លូវ​លំ​ភូមិ​ថី ឃុំ​​រុង​រឿង ស្រុក​ថ្ពង ។ ​លោក​វរ​សេនីយ៍​​ត្រី សុខ ​គង ​មេ​បញ្ជា​ការ​​ប៉េអឹម​ស្រុក​ថ្ពង ឱ្យ​ដឹង​ថា ​កម្លាំង​ប៉េអឹម​ស្រុក​ថ្ពង​បាន​ចុះ​ល្បាត​ជា​ប្រចាំរាល់​យប់​រាល់​ថ្ងៃ ទើប​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​

ក្រុម​ហ៊ុន​អូ​សិន ថេក​ណ​ឡ​ជី នាំ​ចូល​ផលិត​ផល​គ្រប់​គ្រង​ការ​​ប្រើ​ប្រាស់​សាំង​ថ្មី​

Posted: 10 Sep 2012 01:24 AM PDT

[Enter Caption]
រាជធានីភ្នំពេញ ៖ ​បន្ទាប់​​ពី​មាន​ការគាំទ្រ​​ និង​ទទួល​​ស្គាល់​ពី​​អតិថ​ិ​ជន​ជា​ច្រើន​​មក​ក្រុម​ហ៊ុន​អូសិន​ ថេក​ណឡជី បាន​ខិត​ខំ​​បន្ថែម​ទៀត​​ទៅ​​លើ​​ការ​ស្រាវ​ជ្រាវ​ផ្នែក​​ប្រព័ន្ធ​​គ្រប់​គ្រង​យាន​យន្ត​របស់​ខ្លួន ដើម្បី​​បំពេញ​តម្រូវការ​របស់​​អ្នក​ប្រើ​ប្រាស់​​ផលិត​​ផល និង​សេវា​កម្ម​រប​ស់​​ក្រុម​ហ៊ុន ។ ដូច្នេះ​ហើយ​​អូសិន​ ថេកណឡជី មាន​មោទន​ភាព​សូម​ណែនាំ​នូវ​កញ្ចប់​សេវា​កម្ម​​ថ្មី​មួយ​ទៀត​ដល់​សាធារណ​ជន​ និង​ស្ថាប័ន​​នានា​ដែល​មាន​ចំណាប់​អារម្មណ៍​​លើ​ការ​​គ្រប់​គ្រង​​កម្រិត​ប្រេង​ឥន្ធនៈ​​ក្នុង​រថយន្ត​ ។ លក្ខណៈ​​​

ក្លឹ​ប​កម្សាន្ត​ញូវយ៉ក​អះ​អាង​ថា របាំស្រាត​គឺ​ជា​«សិល្បៈ»​មិន​គួរ​បង់​ពន្ធ

Posted: 10 Sep 2012 01:13 AM PDT

ក្លឹ​ប​កម្សាន្ត​ញូវយ៉ក​អះ​អាង​ថា របាំស្រាត​គឺ​ជា​«សិល្បៈ»​មិន​គួរ​បង់​ពន្ធ
ក្លឹប​កម្សាន្ត​សំរាប់​បុរស​មួយ​ ក្នុង​ទីក្រុង​ញូវយ៉ក​មាន​គោល​បំណង​ចង់​គេច​ពី​ការ​បង់​ពន្ធ​ដ៏​សន្ធឹក​សន្ធាប់​ ដោយ​មាន​អំណះ​អំណាង​ថា ការរាំ​ស្រាត​​ជា​​សិល្បៈ ។ក្លឹបកម្សាន្ត​នៅ​ក្រុង​ញូវយ៉ក​ បាន​ផ្តល់​​ហេតុ​ផល​ថា «ការ​រាំ​ទៅ​ដល់​កៅ​អី»​ របស់​អតិថិជន ជា​ការ​សំដែង​សិល្បៈផ្នែក​អារម្មណ៍ និង​តន្រ្តី​ ដូច​គ្នា​នឹង​ការ​ទស្សនា​តាម​ទូរទស្សន៍ ឬ​ការ​សំដែង​របាំ​បាឡេដែរ។ លោក​អេន​ឌ្រូ មេក​ខូលឡាហ្វ

បើក​ម៉ូតូ​លឿន​​ដូច​ហោះ​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​

Posted: 10 Sep 2012 01:09 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រង​របួស​​ជា​ទម្ងន់​​ដោយ​សារ​​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​គេ​ពី​ក្រោយរួច​​ផ្លោង​ហោះ​​ចូល​ទៅ​​ក្នុង​រថយន្ត​នោះ​តែម្តង ។ ​ហេតុការណ៍​នេះ​បានកើតឡើង​​កាល​ពី​វេលាម៉ោង​៥​និង​​៤៥​នាទីល្ងាច​ថ្ងៃទី​៩ កញ្ញា​ ២០១២ នៅ​តាម​បណ្តោយ​​​​ផ្លូវ​ជាតិ​លេខ​៥ ​ត្រង់ចំណុច​​ស្ពាន​ព្រៃ​​កោះ ស្ថិត​ក្នុងភូមិ​​ព្រៃ​កោះ ​ឃុំ​ជ្រៃ​បាក់ ស្រុក​​រ​លា​ប្អៀរ ។

អេ​ស្ប៉ាញ​លុប​ចោល​បំរាម​ផ្សាយ​បន្ត​ផ្ទាល់​កីឡា​​បញ្ជល់​​គោ​​ ធ្វើឱ្យ​ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅក្នុង​ប្រទេស​មាន​ក្តី​រីករាយ

Posted: 10 Sep 2012 01:08 AM PDT


​សារ​​ព័ត៌​មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា លោក​ម៉ា​រី​យ៉ា​ណូ​ រ៉ា​ចយ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​អេ​ស្ប៉ាញ ប្រកាស​លុប​ចោល​បំរាម​ផ្សាយ​បន្ត​ផ្ទាល់​កី​ឡា​បញ្ជល់គោ​របស់​​រដ្ឋា​ភិ បាល​អាណត្តិ​មុន​ធ្វើ​ឱ្យ​ស្ថានីយ​ទូរទស្សន៍អាច​ផ្សាយ​ការ​ប្រកួត​កីឡា​ដែល​មាន​ប្រវត្តិ​ជាង​៤.០០០ឆ្នាំ​ ជា​ថ្មីខណៈ ពេល​ជន​ជាតិ​អេ​ស្ប៉ាញ​ដែល​ប្រ​ឆាំង​នឹង​ការ បញ្ជល់​​​គោ​យល់​ថា កីឡា​នេះ​ជា​អំពើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​

លោក​អូបា​ម៉ា​រក្សាការ​នាំ​មុខ​ក្រោយ​សមាជ​គណបក្ស​ប្រជាធិបតេយ្យ​​

Posted: 10 Sep 2012 12:54 AM PDT

លោកបារ៉ាក់​អូបាម៉ា ​ពេល​ឃោស​នា​នៅ​អូហៃយ៉ូ​
យោង​តាម​ការស្ទាប​ស្ទង់​មតិ​មួយ​របស់​រ៉យ​ទ័រ /​IPSOS ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ​ថា ​៣​ថ្ងៃ​ក្រោយ​បញ្ចប់​សមាជ​គណបក្ស​ប្រជាធិប​តេយ្យ​អាមេរិក​លោក​បារ៉ាក​់​អូ​បាម៉ា ​នៅ​តែ​នាំ​មុខ​គូ​ប្រជែង​នៃគណបក្ស​សាធារណ​រដ្ឋ​លោក​មឺត ​រ៉ូម​នី ​។​ក្នុងការស្ទាប​ស្ទង់​នោះ​ប្រធានាធិបតី​អាមេរិក​ក្នុងចំណោម​អ្នកសាកសួរ​មាន​អ្នកគាំ​ទ្រ​លោក​៤%​ លើសលោក​មីត​រ៉ូម​នី គឺ​ដល់​៤៧%​ទ​ល់​នឹង​៤៣%​ ។

​អីុរ៉ាក់​ ៖ វាយប្រ​ហា​រ​នានា​ក្នុងនោះ​​មាន​ស្ថាន​កុង​ស៊ុល​បារាំង​ដែរ​

Posted: 10 Sep 2012 12:53 AM PDT

ទិដ្ឋភាព​នៅ​កន្លែងវាយប្រហារ​
មនុស្ស​​យ៉ាង​តិច​៨៨នាក់​ស្លាប់ ​កាលពី​​ថ្ងៃទី​៨ និង​​ទី​៩ កញ្ញា ​​នៅ​អីុរ៉ាក់ ​ហើយ​មនុស្ស​ជាង​៤០០​នាក់​ទៀត​​របួស​ក្នុងការវាយ​ប្រហារ​ភេរវកម្ម​​មួយ​ចំនួន​ដែល​ប៉ះ​​ជាពិសេស​​ស្ថាន​កុងស៊ុល​បារាំង​នៅ​ក្រុង​ណាស៊ី​វី​យ៉ា​ភាគ​ខាង​ត្បូង​ក្រុង​បាដាដ ។​ការវាយប្រហារ​ទាំង​នេះ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​អំពើ​​ហិង្សា​​នៅ​អីុរ៉ាក់​តាំងពីដើម​ខែ​កញ្ញា​​មក​​ឡើង​ដល់​១១៨​នាក់ ​ហើយ​ ។ ​ភាគច្រើន​នៃ​ការវាយ​ប្រហារ​

សាលា​ស្រុក​អូររាំង​ឪថ្មី​កំពុង​ដំណើរ​ការ​សាង​សង់​បាន​ជាង​40ភាគរយ​ហើយ

Posted: 10 Sep 2012 12:45 AM PDT

សាលា​ស្រុក​អូររាំង​ឪថ្មី​កំពុង​ដំណើរ​ការ​សាង​សង់​បាន​ជាង​40ភាគរយ​ហើយ
ខេត្ត​កំពង់ចាម ៖ ​​​​​​​​​​​សំណង់អាគាររដ្ឋ​បាល​ថ្មីសាលាស្រុកអូររាំងឪមានទំហំ​៩,៦០​ម៉ែត្រ​​គុណ​​២៨ម៉ែត្រមានកម្ពស់១ជាន់​ប្រក់​ក្បឿងក្នុង​នោះមានសាលប្រជុំមួយទំហំ៨ម៉ែត្រ​គុណ​១២​ម៉ែត្រ កំពុងតែដំណើរការសាងសង់បាន ប្រហែលជាង៤០ភាគរយហើយគិតត្រឹម​ព្រឹក​ថ្ងៃ​ទី៦ កញ្ញ ស្ថិតនៅភូមិទី១ ឃុំគងជ័យ ស្រុកអ​ូរ​​​​រាំង​ឪ ក្រោមការផ្តួចផ្តើមរបស់លោកហ៊ុន ណេង ​អភិបាលខេត្ត ដើម្បីបង្ក​

អ្នក​រត់​ម៉ូតូ​ឌុប និង​ម៉ូតូ​កង់​៣​​ប្រមាណ​​២០០​នាក់​​ដាក់​ញ្ញតិទៅតុលាការ​

Posted: 10 Sep 2012 12:43 AM PDT

អ្នក​រត់​ម៉ូតូឌុប​ដែល​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​
រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​១០ កញ្ញា ២០១២ បង​ប្អូន​អ្នក​រត់​ម៉ូតូឌុប​ និង​ម៉ូតូ​​កង់​បី​ប្រមាណ​ជា​២០០​នាក់ ​ក្នុង​​សមា​គម​​រួម​គ្នា​​ដើម្បី​​អភិ​វឌ្ឍន៍​​កម្ពុជា​បាន​នាំ​គ្នា​មក​ប្រមូល​ផ្តុំ​​​នៅ​លើ​ទីលាន​​ប្រជាធិបតេយ្យ​​សង្កាត់​​វត្តភ្នំ​ ខណ្ឌ​ដូនពេញ ​​ដើម្បី​ដាក់​ញ្ញតិ​ទៅ​ក្រសួង​យុត្តិ​ធម៌​​ និង​តុលា​ការ​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​ឱ្យ​ចាត់​ការ​លោក​ស្រី យ៉ោម បុប្ផា​ ពីបទ​​បង្ក​របួស​ស្នាម ។

កាមរី​ធ្លាក់ភ្នែក​បោល​​បុក​គល់​អម្ពិលទឹក​ និងគល់​ព្រីង​ខ្ទេចមុខ

Posted: 10 Sep 2012 12:30 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​កាមរី​គូទ​ប៉ោង​សេ៊រី​៩៥ ពណ៌ស ​​មួយ​គ្រឿង​​​បាន​ជ្រុល​ទៅ​បុក​គល់​អម្ពិលទឹករួច​វិល​​២-៣​ត្រឡប់​ទៅ​បុក​គល់​​​​ព្រី​ង​មួយ​ដើម​ទៀត ​ទើបទៅ​មុខ​​លែង​រួច ​ប៉ុន្តែ​សំណាង​ល្អ​​ ពុំ​​មាន​នរណា​ម្នាក់​​​រង​របួស​ក្នុង​ហេតុ​ការ​ណ៍​​នេះ​ទេ ​​។​ ​ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​កាលពី​វេលាម៉ោង​​​៤​និង​៣០នាទី​រសៀល​​ថ្ងៃទី​៧ កញ្ញា ​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​៥៣ ត្រង់​​ចំណុច​ភូមិ​​

ស្រី​លង្កា​ប្តេជ្ញា​ធ្វើ​ទំនាក់​ទំនង​​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​​ជា​មួយកម្ពុជា​

Posted: 10 Sep 2012 12:21 AM PDT

ការ​ជួប​ពិភាក្សា​ក្នុង​ជំនួប​សម្តែងការ​គួរ​សម​
រាជធានីភ្នំពេញ ៖ ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ជា​មួយ​​លោក​ឡុង វិសាលោ ​រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​​នា​ព្រឹក​ថ្ងៃទី​១០ កញ្ញា ​២០១២ នៅ​ទី​ស្តី​ការ​ក្រសួង ​លោក Suwanda Hennadige Shantha Kottegoda ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​​ពេញ​សមត្ថ​​ភាព​​ប្រទេស​ស្រីលង្កា​ប្រចាំ​​ព្រះ​រាជា​ណា​​

រ៉ឺម៉ក​ម៉ូតូ​1គ្រឿង​ចត​លើចិញ្ចើម​ផ្លូវ​រអិល​ធ្លាក់​ចូល​ក្នុងប្រឡាយ​ទឹក​ស្អុយ

Posted: 10 Sep 2012 12:15 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូ១គ្រឿង បាន​រអិល​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹក​ស្អុយ​១​កន្លែង​ ខណៈ​​​ម្ចាស់​​បើក​យក​ទៅ​ចត​ទុក​​នៅលើ​ចិញ្ចើម​​ផ្លូវ​ក្បែរ​មាត់​ប្រឡាយ​មិនបាន​ប្រុង​ប្រយ័ត្ន​ហើយ​គ្រាន់​តែម្ចាស់ដើរ​ចេញ​ទៅ​រក​ទិញ​ស្កុត​បាន​​ចម្ងាយ​ប្រមាណ​៣-៤ម៉ែត្រ​ប៉ុណ្ណោះ​រ៉ឺម៉ក​ម៉ូតូ​នោះក៏​​រអិល​ធ្លាក់ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ កាល​ពីវេលា​ម៉ោង​​៩​និង​៤០​នាទីព្រឹក​ ថ្ងៃទី៩ កញ្ញា តាម​ចិញ្ចើម​ផ្លូវ​

ជនជាតិចិន-​ឥណ្ឌូ​ណេស៊ី​ ជាង​១០០​នាក់​រស់នៅ​ពពាក់​ពពូន​ត្រូវ​ប៉ូលិស​ធ្វើ​រដ្ឋបាល​ឆែក​ឆេរ​

Posted: 10 Sep 2012 12:13 AM PDT

ជនជាតិ​ចិន-ឥណ្ឌូ​ណេស៊ី ដែល​រស់​នៅ​ពពាក់​ពពួន​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​ជនជាតិ​ចិន-ឥណ្ឌូ​ណេស៊ី​ ជាង​១០០​នាក់​ មានប្រុស​មាន​ស្រី​ ​ត្រូវបាន​ប៉ូលិស​គ្រប់គ្រង​ជន​បរទេស​​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន​ធ្វើ​រដ្ឋបាល​ឆែក​ឆេរ​ការរស់​នៅ​​របស់​ពួកគេ​ចំនួន​២កន្លែង​ដាច់​ដោយ​ឡែក​ពីគ្នា​ស្ថិតក្នុង​សង្កាត់​បឹង​កេង​កង​១ និងសង្កាត់​បឹងកេង​កង​២ ខណ្ឌ​ចំការមន​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ កាលពីវេលា​ម៉ោង​១១និង២០​នាទី​​​ព្រឹក ​ថ្ងៃទី​១០ កញ្ញា​ ២០១២ ។

ប្រជា​ពល​រដ្ឋ​១៥០​គ្រួសារ ​តវ៉ា​រឿង​ប៉េអឹម​​ចាក់​ដីលុប​ស្រះទឹក​

Posted: 10 Sep 2012 12:11 AM PDT

ខេត្តកណ្តាល ៖ ​ប្រជា​ពល​រដ្ឋ​​ចំនួន​១៥០​​គ្រួសារ​បាន​​តវ៉ា​ជា​មួយ​ប៉េអឹម​រឿង​ចាក់​ដីលុប​ស្រះទឹក​ទំហំ​​ជិត​១​ហិកតា របស់​ពួក​គេ​ប្រើ​ប្រាស់​រាល់​​ថ្ងៃ កាល​ពី​វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​១០​ កញ្ញា ​២០១២ ស្ថិតក្នុងភូមិ​អង្គ​ស្នួល​ទី​៣ ​ឃុំ​ពើ​ក ស្រុក​អង្គ​ស្នួល ។

ស៊េ​រី​ណា វី​លៀ​ម​ឈ្នះ​ពាន​ជើង​ឯក​វាយ​កូន​បាល់​ U​.S. Openជា​លើក​ទី​៤

Posted: 10 Sep 2012 12:08 AM PDT

កីឡាការ​ិនី​អអាមេរិក​ស៊េរី​ណា វី​លៀម
កី​ឡា​ការិ​នី​​អា​​មេ​រិក​​ស៊េ​រី​​ណា វី​​លៀម​​​បាន​​ក្លាយ​​ជា​​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​​ក្រប​ខណ្ឌធំ​ដំ​​ណាច់​រដូវ​កាល ​U.S. Open​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៩កញ្ញា​កន្លង​មក​នេះ​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ប្រកួត​ក្រុង​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក​ ។

បុរស​ម្នាក់​ផឹក​ទឹក​អាស៊ីត​ដាច់​ពោះ​វៀន​ ខៀវ​ពេញ​ពោះ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ

Posted: 10 Sep 2012 12:00 AM PDT

ជន​រងគ្រោះ​ត្រូវបាន​ជួយសង្គ្រោះ
រាជធានី​ភ្នំពេញ​ ៖ ​ជាង​មាស​ម្នាក់បាន​ស្លាប់​បាត់​បង់​ជីវិត​បន្ទាប់​ពី​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​រយៈពេល​២ម៉ោង ដោយ​សារ​បុរស​នោះផឹក​ទឹក​អាស៊ីត​សម្រាប់​​ធ្វើ​មាស​បណ្តាល​ឱ្យ​ឆេះ​ពោះ​វៀន​ខៀវ​ពេញ​ពោះ​ កាល​ពី​វេលា​ម៉ោង​៩​និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី ៧​កញ្ញា​ នៅផ្ទះ​ជួល​ជិត​ផ្សារ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ទឹក​អាស៊ីត​នីទ្រិចជា​ប្រភេទ​អាស៊ីត​ខ្លាំង​បំផុត​ អ្នក​រង​គ្រោះ​នឹង​ស្លាប់​បើ

សេ​125​​វ៉ា​សង់កូរ៉េ​មិន​ផុត​បុក​ដួល

Posted: 09 Sep 2012 11:45 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
​ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ពីរ​នាក់​បាន​រង​របួស​​ខណៈដែល​ជិះ​ម៉ូតូ​ស្របទិស​គ្នា​ហើយ​បាន ប៉ះ​គ្នា​បណ្តាល​ឱ្យ​ដួល​បោក​លើ​ថ្នល់ជាតិ​កាល​ពី​វេលា​ម៉ោង​ ១២ និង​៣០នាទីថ្ងៃ​ត្រង់​ថ្ងៃ​ទី​៨​ កញ្ញា​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ត្រង់​ចំណុច​មុខ​សាលា​បំពេញ​វិជ្ជា​រៀប​រយ​ខេត្ត​ស្ថិតក្នុង​ភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១០ កញ្ញា ២០១២

Posted: 09 Sep 2012 11:44 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១០ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

មេដឹក​នាំ​កូរ៉​ខាង​ជើង​គោរព​វិញ្ញាណ​ក្ខ័ន្ធ​លោក​គីម​អីុល​ស៊ុង ​និង​លោក​គីម ជុងអីុល​​

Posted: 09 Sep 2012 11:30 PM PDT

លោក​គីម​ ​ជុង​​អ៊ុន​ពេល​ឪពុក​លោក​ស្លាប់ 
ទីភ្នាក់​ងារ​​សារព័ត៌​មាន​​កូរ៉​ខាង​ជើង ​KCNA រាយការណ៍​កាលពី​​ថ្ងៃទី​៩ កញ្ញា ​ថា ​មេ​ដឹក​នាំ​កូរ៉េ​ខាងជើង​​លោកគីម​ ជុង​អ៊ុន ​បាន​ទៅ​កាន់​វិមាន​បញ្ចុះសព KUMSUSAN ​ដើម្បី​គោរព​វិញ្ញាណ​ក្ខ័ន្ធ​នៅ​មុខ​ផ្នូរ​របស់​ស្ថាបនិក​ប្រទេស​លោក​គីម អីុល​ស៊ុង ​និងរបស់បិតា​លោក​គឺលោក​គីម ​ជុង​អីុល ​ដែល​ដឹក​នាំ​ប្រទេ​ស​កុំមុយនីស្ត​​​នេះ​ចាប់​ពី​ឆ្នាំ​១៩៩៤​​មក​រហូតដល់​លោក​ទទួល​មរណភាព​កាលពី​ខែ​ធ្នូ

កម្មករ​សំណង់​​ជួ​ស​ជុល​​​ផ្ទះ​រលំ​​សសរ​សង្កត់​​ស្លាប់​ម្នាក់​​​និង​របួស​​ម្នាក់​

Posted: 09 Sep 2012 11:30 PM PDT

ទិដ្ឋ​ភាព​នៅ​ផ្ទះ​កើតហេតុ
រាជធានី​ភ្នំពេញ ៖ ​កម្មករ​សំណង់​​​ម្នាក់​បាន​ស្លាប់​​​នៅ​ពេល​បញ្ជូន​​ទៅកាន់​មន្ទីរពេទ្យ​​កាល​់​ម៉ែត និង​ម្នាក់​ទៀត​​​​​រង​របួស​​​ធ្ងន់​ ដោយ​​សារ​ពេល​​​​​ជួស​ជុល​​ផ្ទះ​​​​ត្រូវ​សសរ​​បាក់​​សង្កត់​លើ។ គ្រោះ​ថ្នាក់​​​នេះ​បាន​កើត​ឡើង​​កាល​ពី​​វេលាម៉ោង​​​១២និង​​១៥នាទី​ថ្ងៃ​ត្រង់​​ថ្ងៃទី​​៧ កញ្ញា ​នៅ​ផ្ទះ​លេខ​​​​១០៩​​​ ផ្លូវ​លេខ​​​៦៨​​ ភូមិ​ទួល​សង្កែ​ សង្កាត់​ឫស្សីកែវ​ ។

ស៊ីរី ៖ ​វាយប្រហារ​ភេ​រវកម្ម​នៅ​ក្រុង​អាឡែប​ស្លាប់​27​នាក់

Posted: 09 Sep 2012 11:29 PM PDT

កន្លែង​វាយប្រហារ​ភេរវ​កម្ម​នៅ​ក្រុង​អាឡែប
ទូរទស្សន៍រដ្ឋ​ស៊ីរី​រាយការណ៍​ថា​តុល្យការ​​​​​​ការ​វាយ​ប្រហារ​​ភេរវកម្ម​ដោយ​ប្រើ​រថយន្ត​បង្កប់​គ្រឿង​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ​​នៅ​ក្រុង​អាឡែប​​ភាគ​ខាង​ជើង​ស៊ីរី ​ចំនួន​អ្ន​ក​ស្លាប់​ឡើង​ដល់​២៧​នាក់ ។

ដេញថ្លៃកាំ​ភ្លើង​​ស្រោបមាសរបស់​មេទ័ព​ណាហ្ស៊ី​

Posted: 09 Sep 2012 11:25 PM PDT

ដេញថ្លៃកាំ​ភ្លើង​​ស្រោបមាសរបស់​មេទ័ព​ណាហ្ស៊ី​
សារ​ព័ត៌មាន​បរទេស​ កាល​ពីថ្ងៃ​ទី​២៧​​សីហា​ ផ្សាយ​ថា​កាំភ្លើង​ស្រោបមាស​របស់​លោក​​ហ្គ័ររីង​ អតីត​មេទ័ពណាហ្ស៊ី​អាល្លឺម៉ង​់​ ដែល​យល់​ព្រម​ចុះចូលជាមួួយក្រុម​សម្ព័ន្ធមិត្ត​ នឹងដាក់​ដេញ​ថ្លៃ​ជា​លើក​ដំបូង​ក្នុង​ខែ​តុលា​ ខាងមុខនេះ​នៅ​សហរដ្ឋអាមររិ​ក។ ​កាំភ្លើង​នោះគឺលោក​ហ្គ័រ​រីង​បាន​ប្រគល់​ដល់​លោក​ពលទោ​ ជឺរ៉ូម សាពីរ៉ូ របស់​អាមេរិកស្ថិត​នៅ​ក្នុង​ក្រុម​សម្ព័ន្ធមិត្ត​ ក្រោយពី​តាម​ចាប់​លោក​

សង្គ្រោះ​​ជី​វិត​​​យក​ពីង​ពាង​​​​​​​​​​​​​​​​​ចេញពី​ក្នុង​​​ត្រចៀក​

Posted: 09 Sep 2012 11:24 PM PDT

សង្គ្រោះ​​ជី​វិត​​​យក​ពីង​ពាង​​​​​​​​​​​​​​​​​ចេញពី​ក្នុង​​​ត្រចៀក​
ស្ត្រី​​ជ​នជាតិ​ចិន​​​​ម្នាក់​​​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​​បាន​​​ទៅ​ព្យា​បាល​​នៅ​ម​ន្ទីរ​ពេទ្យ​​​មួយ​​​ក្នុង​ទី​ក្រុង​​​​ឆាង​​ឆា តំបន់​​ហ៊ូ​ណាន​ ​ក្រោយ​ពី​​​​រមាស់​​ត្រចៀក​​​​ខុស​ប្រក្រតី​ ។ ​គ្រូ​ពេទ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​​​​​ដោយ​ប្រទះ​​ឃើញ​មាន​​សត្វ​​​ពីង​ពាង​សម្ងំ​​ក្នុង​រន្ធ​​ត្រចៀក​​​​របស់​ស្ត្រី​​​រូបនោះ ។ ​គ្រូ​ពេទ្យ​​​បញ្ជាក់​ថា ​​​នឹងជួប​បញ្ហា​​​​ពិបាក​​ជាង​នេះ​ ប្រសិន​បើ​​​ស្ត្រី​រូប​នោះ​​ប្រើ​ឧ​បករណ៍​​ខ្វារ​​ចេញ​ជា​មុន។

សិង្ហបុរី​សង់អគារ​អាច​ចត​រថយន្ត​នៅ​ក្នុង​បន្ទប់​

Posted: 09 Sep 2012 11:22 PM PDT

សិង្ហបុរី​សង់អគារ​អាច​ចត​រថយន្ត​នៅ​ក្នុង​បន្ទប់​
សារ​ព័ត៌មាន​បរទេស​ ផ្សាយ​ថា​បច្ចុប្បន្ន​មា្ចាស់​រថយន្ត​ល្បឿនលឿន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ អ​ាចថែរក្សា​ទុករថយន្ត​ដ៏ប្រណីត​បានយ៉ា​ង​ដិត​ដល់​ ដោយ​ការ​ឈប់​សុំចតរថយន្ត​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវនៃ​អគារ​ដែល​មាន​តំលៃខ្ពស់​។ ក្រុមហ៊ុន​​ហែមីល​តុន​ ផាក​(Hamilton Park)​បាន​សាង​សង់​អគារ​ដ៏ស្កឹមស្កៃ​ កំពស់​៣ជាន់​មាន​៥៦បន្ទប់​ ដោយ​បន្ទប់​នីមួួយៗមាន​តំលៃ​តាំ​ងពី​៦​​ទៅ១៥

ក្រិកលក់ឬជួលកោះ​មួយ​ចំនួនជួយដោះស្រាយ​បំណុល​

Posted: 09 Sep 2012 11:21 PM PDT

ក្រិកលក់ឬជួលកោះ​មួយ​ចំនួនជួយដោះស្រាយ​បំណុល​
នាយក​រដ្ឋ​មន្រ្តី​ អាន់​តូនីស​ សាម៉ា​រ៉ាស់​ របស់​ក្រិក​បា​ន​ថ្លែង​ថា​រដ្ឋាភិបាល​កំពុង​​ពិចារណា​លក់​កោះ​មួួយ​ចំនួន​របស់​ប្រទេ​ស​ដើម្បី​រក​ថវិកា​សំរាប់​ឧបត្ថម្ភ​ដល់​វិបត្តិ​របស់ក្រិក​ព្រោះ​កោះ​មួយ​ចំនួន​យក​ទៅ​ប្រើ​ប្រាស់​សំរាប់​ពាណិជ្ជកម្ម​ប្រសិន​បើ​គ្មាន​បញ្ហា​អសន្តិសុខ​របស់​ប្រទេស។

លាឈប់​ពីការ​ងារ​ព្រោះ​ទាក់ទងរក​គូស្នេហ៍មិនបាន

Posted: 09 Sep 2012 11:20 PM PDT

លាឈប់​ពីការ​ងារ​ព្រោះ​ទាក់ទងរក​គូស្នេហ៍មិនបាន
សារ​​ព័ត៌មាន​បរទេ​ស​កាលពីថ្ងៃ​ទី​២៦សីហា​ ផ្សាយ​ថា​បុរស​​ប្រធាន​ក្រុម​ផ្នែក​បុគ្គលិក​នៃរោង​ចក្រ​មួយរបស់​ចិន នៅ​ទី​ក្រុង​ហ្វូសាន​តំបន់​ក្វាងទុង បាន​សុំលា​លែង​ពី​ការងារ​ ដោយ​ផ្តល់​ពីហេតុផល​ថា​រោងចក្រ​នេះ​តូច​ និង​មាន​នារី​តិចតួច មិនអាច​ទាក់​ទង​ធ្វើ​ជា​គូ​ស្នេហ៍បាន។

ម៉ាក​អុី​ល​រ៉យ​ទទួល​បាន​ទឹក​ប្រាក់​ជាង​១​លាន​ដុល្លារ​US បន្ទាប់​ពី​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល ​BMW​ Championship​នៅ​អា​មេ​រិក

Posted: 09 Sep 2012 11:17 PM PDT

កីឡាករអៀរ​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក​អុីល​រ៉យ​
កីឡា​ករ​​អៀរ​​ឡង់​​ខាង​​ជើង​​រ៉ូ​រី ម៉ាក​​អុីល​រ៉យ​​​បាន​​ក្លាយ​​ជា​ម្ចាស់​​​ពាន​​ជើង​​ឯក​កម្ម​វិធី BMW Championshipប្រ​ចាំ​ឆ្នាំ​២០១២​បន្ទាប់​ពី​រូប​គេ​ធ្វើ​បាន​ពិន្ទុ​៥​អាន់​ឌ័រ ប៉ា ៦៧​នៅ​​ជុំផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៩​​កញ្ញា​កន្លង​មក​នេះ ។ ព្រឹត្តិការ​ណ៍​ប្រ​កួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៨​លាន​ដុល្លារ​អា​មេរិក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​​​​​នៅ​ទី​លានវាយ​កូន​ហ្គោល​ Crooked Stick Golf Clubស្ថិត​ក្នុង​ទី​ក្រុង

រថយន្ត​ដឹក​ត្រី​ចូល​ក្រោម​គូទ​យីឌុប​ចត​ស្ងៀម​របួស​ធ្ងន់​3នាក់​ប្តី​ប្រពន្ធ​និងកូន

Posted: 09 Sep 2012 11:15 PM PDT

រថយន្ត​ត្រូវបាន​ខូច​ខាត
ខេត្ត​ពោធិ៍សាត់ ៖ ​បីនាក់​ប្តីប្រពន្ធ​និង​កូន​​បាន​រង​​របួស​ធ្ងន់​​ ដោយ​​សារ​បេើក​​​​រថយន្ត​ដឹក​ត្រី​យក​ទៅ​លក់​នៅ​ក្រុង​បោ៉ោយ​ប៉ែត ​​ចូល​ក្រោម​គូទ​រថយន្ត​​ធុនធំ​​ដែល​ចត​ស្ងៀមលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ នៅ​​​ភូមិ​ដើម​ច្រេស​ ឃុំ​បឹង​ខ្នា​ ស្រុក​​បាកាន កាល​ពីវេលា​ម៉ោង​​៣និង​៥០នា​ទី​ទៀប​ភ្លឺ ​ថ្ងៃទី​៨ កញ្ញា ។

ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​អាវុធ​​​ខុស​​ច្បាប់​ និង​ប្រើ​ប្រាស់​​ថ្នាំ​ញៀន​​

Posted: 09 Sep 2012 11:00 PM PDT

វត្ថុ​តាង​ត្រូវបា​ន​រឹបអូស
ខេត្ត​​ប៉ៃលិន​ ៖ ​បុរស​ម្នាក់​​ឈ្មោះ​ពាម ​ចំរើន អាយុ​​​៤១​ឆ្នាំ ​​ទី​លំនៅ​​មិន​ពិត​ប្រាកដ​ ​មាន​ស្រុក​កំណើត​​នៅ​ភូមិ​​ព្រៃ​ទទឹង ​ឃុំ​​ភ្នំ​តូច ​ស្រុក​មង្គល​បុរី​ ​​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ត្រូវ​​នគ​របាល​​​ប្រឆាំង​​គ្រឿង​ញៀន​​នៃ​ស្នង​ការ​​​ដ្ឋាន​​​​ខេត្ត​​សហ​ការ​​ជាមួយ​​កង​ល្បាត​​របស់​តំបន់​​ប្រតិ​បត្តិ​​ការ​សឹក​រង​​ក្រុង​ប៉ៃ​លិន​​​ចាប់​​ខ្លួន​នៅ​​​ក្នុង​ព្រៃ​​មួយ​កន្លែង​ ស្ថិត​នៅ​​ចំណុច​​ទួល​រំដេង ​ភូមិ​​បយ៉ា​ខា ​សង្កាត់​​ប​យ៉ា​ខា ​ក្រុង​ប៉ៃ​លិន

រន្ទះ​ស្នេហ៍​ចាប់​នាង​រំលោ​ភឆ្អែត​ហើយ​មិន​ចូល​ដណ្តឹង​នាង​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន​

Posted: 09 Sep 2012 10:10 PM PDT

ជនសង្ស័យដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​បាត់​ដំបង​ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថ កិច្ច​ឃាត់​ខ្លួនកសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលា ការ​កាល​ពីព្រឹក​ថ្ងៃ​ទី​៩​កញ្ញា​ តាម​បណ្តឹង​របស់​នារី​ម្នាក់​ដែល​បាន​ប្តឹង​ចោទ​ថា យុវជន​នេះ​បាន​ព្យា​យាម​ដោះ​ដៃ​មិន​ទទួល​ខុស​ត្រូវ​​ក្រោយ​ពី​ចាប់​បង្ខំ​រួម​មេ​ត្រី​ជាមួយ​នាង​ឆ្អែត​ឆ្អន់​​មិន​ខុស​ពី​ចោរ​ប្លន់​ព្រហ្ម​ចារីនោះ​ទេ កាល​ពីរាត្រី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន នៅ​ក្រោម​ផ្ទះ​របស់​នាងស្ថិត​ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង ខណៈនាង​នៅ​ផ្ទះ​ម្នាក់​ឯង​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!