Koh Santipheap Daily

Koh Santipheap Daily


យេម៉ែន​៖ ការវាយប្រហារ​មួយ​ស្លាប់​12​នាក់​ខណៈមាន​បាតុកម្ម​ធំ​ប្រឆាំង​លោក​សាឡេហ៍

Posted: 12 Sep 2012 12:59 AM PDT

កន្លែង​វាយប្រហារ​សំដៅ​លើ​រដ្ឋ​មន្ត្រី​ការពារប្រទេស​
រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​យេម៉ែ​ន​លោក​ម៉ូ​ហា​ម៉េដ​ណា​ស័រ​អាម៉េដ ​កាលពី​ថ្ងៃទី​១១ កញ្ជា​បាន​គេច​ផុតពីគ្រោះ​ថ្នាក់​ដោយ​សារ​ការវាយ​ប្រហារ​ភេរវ​កម្ម​មួយ​ដែល​បណ្តាល​ឱ្យស្លាប់​មនុស្ស​១២​នាក់ ​ក្រោយ​ការប្រកាស​ពីការស្លាប់​ក្នុង​ប្រតិ​បត្តិ​ការ​​យោធា​មួយ​របស់​ជន​លេខ​២​អាល់​កៃដា​នៅ​​យេម៉ែន​មក ។

ប្រជុំ​កោះ​​ដែល​បំពុល​ដល់​ទំនាក់​ទំនង​​រវាង​ចិន​និងជប៉ុន​

Posted: 12 Sep 2012 12:57 AM PDT

កោះ​UOSURIជាកោះ​មួយ​នៃ​ប្រជុំ​កោះ​សេន​កាគូ
ទំនាស់​ដែន​ដី​រវាង​ជប៉ុន​និងចិន​ជុំ​វិញ​អធិប​តេយ្យ​ភាព​លើ​ប្រជុំ​កោះ​គ្មាន​មនុស្ស​នៅ​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងកើត​ដែល​ប្រជុំ​កោះ​នោះ​ជប៉ុន​ហៅ​សេ​កាគូ ​ហើយ​ចិន​ហៅ​ឌីអា​វយូ​អាចញុំាង​ឱ្យ​មហាអំណាច​អាស៊ី​ទាំង​២នោះធ្លាក់​ក្នុង​​ជម្លោះ​ដោយ​ចំហ​មួយដែរ​ឬទេ? ដំណាក់​​កាលនយោបាយ​សំខាន់​ដែល​កើត​​នា​ដំណាច់​ឆ្នាំ​២០១២ នេះ​នៅចិន ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​នៃ​ប្រទេស

វាយប្រហារ​ស្ថាន​កុងស៊ុល​អាមេរិក​មួយ​នៅលីប៊ី​ស្លាប់​មន្ត្រីការទូត​ម្នាក់​

Posted: 12 Sep 2012 12:56 AM PDT

ទង់​ជាតិ​អាមេរិក​នៅ​កន្លែង​មួយ​នៃ​​​ក្រុង​បេន​ហ្គា​ហ្ស៊ី​
លោក​វ៉ា​នីស ​អាល់​ចា​​រេហ្វ​ អនុរដ្ឋ​មន្ត្រី​មហា​ផ្ទៃ​លីប៊ី​គូស​បញ្ជាក់​ថា ​មន្ត្រី​ការទូត​អាមេរិក​ម្នាក់​នៃស្ថាន​​កុងស៊ុល​អាមេរិក​ប្រចាំ​ទី​ក្រុងបេន​ហ្គា​ហ្ស៊ី​ភាគ​ខាង​កើត​លីប៊ី​បាន​ត្រូវ​ស្លាប់​ ហើយ​​ម្នាក់​ទៀត​​ត្រូវ​របួស​​ក្នុង​ការវាយប្រហារ​ភេរវកម្ម​មួយ​កាលពីយប់​ថ្ងៃ​ទី​១១ កញ្ញា ​លើ​ស្ថាន​កុងស៊ុល​​នោះ​ ដោយ​ពួក​ជន​ប្រដាប់​អាវុធ​ដែលធ្វើ​បាតុ​កម្ម​តវា៉​ប្រឆាំង​នឹងខ្សែ​ភាពយន្ត​មួយ​ដែល​​​ប្រមាថ​ដល់​

នាយករដ្ឋ​មន្ត្រី​ជប៉ុន​បញ្ជា​​ដល់​កង​ទ័ព​​​ឱ្យ​ត្រៀម​ទប់​ទល់​​រាល់​សភាព​ការណ៍​បន្ទាន់​

Posted: 12 Sep 2012 12:54 AM PDT

នាយករដ្ឋ​មន្ត្រី​ជប៉ុន​
កាលពីព្រឹក​ថ្ងៃទី​១១ កញ្ញា ​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​យ៉ូ​ស៊ី ហ៊ី​កូណូដា ​បាន​ចេញ​បញ្ជា​ដល់​កង​កម្លាំង​ស្វ័យ​​ការ​ពារ​ជប៉ុន​ឱ្យ​​រៀបចំ​ខ្លួន​ទប់​ទល់​នឹងរាល់​សភាព​ការណ៍​បន្ទាន់​ប្រឈម​មុខ​នឹង​សភា​ពការណ៍​លំបាក​បច្ចុប្បន្ន​ទាក់​ទិន​ដល់​សន្តិ​សុខ​ក្នុងតំបន់​ជិតខាង ។ លោកណូដា ​បានដើរ​ត្រួតពល​កង​កិត្តិ​យស​នៅ​​ឯ​ក្រសួង​ការពារជាតិ​​បន្ទាប់​មក​អម​ដោយ​​រដ្ឋ​មន្ត្រី​ការពារជាតិ​លោក​សាតូស៊ី ​ម៉ូរី​ម៉ូតូ​

រថយន្ត​ហាយឡែន​ឌ័រ បុក​ជា​មួយ​វីស្តូ​ខ្ទេច​មុខ​ជ្រុល​ទៅ​បុក​នីស្សាន់​

Posted: 12 Sep 2012 12:47 AM PDT

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក​ហាយ​ឡែនឌ័រ ពណ៌ក្រហម បាន​បើក​​បោះ​ពួយ​ទៅ​​បុក​រថយន្ត​ម៉ាក​​វីស្តូ ពណ៌​លឿង មួយ​គ្រឿង​​ពេញ​ទំហឹង​​ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា​ បណ្តាល​​ឱ្យ​​ខ្ទេច​មុខ​ រួចជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​នីស្សាន់​ ពណ៌ខ្មៅ មួយ​គ្រឿងទៀត ​​បណ្តាល​ឱ្យអ្នក​​បើក​បរ​រថយន្ត​វីស្តូ​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ ។

ត្រាំវ៉ៃ​​2បុក​គ្នា​​​នៅ​ទី​ក្រុង​​ឡាអេ​​​របួស​36នាក់

Posted: 12 Sep 2012 12:44 AM PDT

ត្រាំ​វ៉ៃ​​នៅ​ក្រុង​ឡាអេ
ក្រុមហ៊ុនដឹក​ជញ្ជូន​​​ហូ​ឡង់​HTM ក្នុង​សេចក្តី​​ថ្លែង​ការណ៍​​មួយ​​រាយ​ការណ៍​​កាល​ពី​ថ្ងៃទី​​​១១ កញ្ញា​ ថា មនុស្ស​​​៣៦​នាក់​​​​ត្រូវ​​​របួស​​​ដោយ​​ត្រាំ​វ៉ៃ​​២គ្រឿង​​បុក​គ្នា​​​​នៅ​ទី​ក្រុង​​​ឡាអេ ។ក្រុម​ហ៊ុន​​​​នេះ​បញ្ជាក់​ថា ក្នុង​ចំណោម​​​អ្នក​របួស​​ពុំ​មាន​នរណា​ម្នាក់​របួស​ធ្ងន់​ឡើយ​​ តែ​អះ​អាង​ថា ​មនុស្ស​​៤នាក់​​​បាន​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ។ គ្រោះ​ថ្នាក់​នេះ​កើត​​មាន​​​នា​វេលាម៉ោង​៩និង​៤៨​នាទី​​​​​ព្រឹក​​ម៉ោង​ក្នុង​ស្រុក​​​នៅ​​ស្ថានីយផ្លូវ​

ភេរវជន​ដាក់គ្រឿង​បំផ្ទុះ​​ប៉ង​ផ្តាច់​ស្ពាន​អូរគគីរ​ សមត្ថកិច្ច​​មិនទាន់​​មានពន្លឺ

Posted: 12 Sep 2012 12:36 AM PDT

ខេត្តកំពង់ស្ពឺ ៖ គិតត្រឹមថ្ងៃទី១២ កញ្ញា ២០១២ រយៈពេល២សបា្តហ៍មកហើយ សមត្ថកិច្ចរាជរដ្ឋាភិបាលកម្ពុជា នៅមិនទាន់​រក​ឃើញនិងចាប់​ជនសង្ស័យណាម្នាក់ ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់ច្នៃប៉ងផ្តាច់ស្ពានអូរគគីរ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុង​ភូមិ​ត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៩

មនុស្ស​៨៨នាក់ស្លាប់ ៦៩នាក់រ​ង​របួស​ គោ-ក្របី៣២ក្បាលបានងាប់ ដោយ​បាតុភូត​ធម្មជាតិរន្ទះ​បាញ់​៨ខែ​ដើម​ឆ្នាំ២០១២

Posted: 12 Sep 2012 12:25 AM PDT

ខេត្ត​ព្រះវិហារ ៖ រយៈពេល៨​ខែ ឆ្នាំ២០១២ បាតុភូតធម្មជាតិ​រន្ទះបាញ់បាន​សម្លាប់មនុស្ស៨៨នាក់ នៅទូទំាងប្រទេស ។​នេះបើ​យោង​តាម​អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្ត​រាយ លោក កែវ វី ប្រាប់វិទ្យុសំឡេង​កោះ​សន្តិភាព​តាមទូរស័ព្ទ​កាលពី​​ព្រឹក​ថ្ងៃទី១២ កញ្ញា ២០១២នេះ ។

សម្តេច​តេជោ ហ៊ុន សែន ៖ ​អាស៊ាន​​កំពុង​ជួប​បញ្ហា​​ប្រឈម​សន្តិ​សុខ​ស្បៀង​ ថាម​ពល និង​គ្រោះ​មហន្ត​រាយ​​ធម្ម​ជាតិ

Posted: 12 Sep 2012 12:03 AM PDT

សម្តេច​តេជោ​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​​មហោ​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋម​ន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​មាន​ប្រសាសន៍​គូស​បញ្ជាក់ថា ​ចំពោះ​​មុខ​នេះ​អាស៊ាន​បាន​​និង​កំពុង​ជួប​បញ្ហា​ប្រឈម​​មួយ​ចំនួ​ន​ផង​ដែរ ​ទាំង​កម្រិត​សាកល និង​កម្រិត​តំបន​់​ ជា​ពិសេស​​បញ្ហា​​សន្តិ​​សុខ​ស្បៀង​ ថាម​ពល និង​​គ្រោះ​​មហន្ត​រាយ​ធម្ម​ជាតិ​​ជាដើម ។ ​សម្តេច​​អគ្គ​​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​បាន​មាន​ប្រសាសន៍​គូស​បញ្ជាក់​​បែបនេះ ​នា​ព្រឹក​ថ្ងៃទី​​១២ ​កញ្ញា ២០១២ ​

ប្រជុំ​​សរុប​​លទ្ធ​ផល​​ការ​ងារ​​ប្រចាំ​ខែ​សីហា និង​លើក​ទិសដៅ​​ខែ​កញ្ញា

Posted: 12 Sep 2012 12:00 AM PDT

ប្រជុំ​​សរុប​​លទ្ធ​ផល​​ការ​ងារ​​ប្រចាំ​ខែ​សីហា និង​លើក​ទិសដៅ​​ខែ​កញ្ញា
ខេត្ត​កណ្តាល​ ៖​​ ​នៅសាល​ប្រជុំស្នង​ការ​ដ្ឋាន​នគរបាលខេត្ត ​កាលព្រឹកថ្ងៃទី១០​ កញ្ញា ​មាន​រៀបចំកិច្ច​​ប្រជុំបូក​សរុប​សភាព​ការណ៍​ និង​លទ្ធផល​ការងារប្រចាំខែសីហា​ និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្តការងារខែកញ្ញា​ ​ឆ្នាំ ២០១២ ក្រោម​អធិបតីភាព​លោកឧត្តម​សេនីយ៍​ត្រី អ៊ាវ​ ចំរើន​ ស្នងការនគរ​បាល​ខេត្ត​ និង​មានការ​អញ្ជើញ​​ចូលរួម​​ពីលោកស្នង​ការ​រង ​ប្រធាន​ការិ​យាល័យ​ ​អធិការ​នគរ​

ធ្វើ​​ការ​​ច្រើន​​ជាង​​៨​​ម៉ោង​​ក្នុង​​១​ថ្ងៃ​​បង្កើន​​អត្រា​​គ្រោះ​​ថ្នាក់​​ដោយ​​ជំ​ងឺ​​បេះ​​ដូង​​ដល់​​៨០​%

Posted: 11 Sep 2012 11:58 PM PDT

ធ្វើ​ការ​លើស​ម៉ោង​បង្កើន​អត្រា​គ្រោះ​ថ្នាក​់​ដោយ​ជំ​ងឺ​បេះ​ដូង​ដល់​៨០​ភាគ​រយ 
ការ​​សិក្សា​​ទ្រង់​​ទ្រាយ​​ធំ​​មួយ​​បាន​​រ​ក​​ឃើញ​ថា ធ្វើ​​ការ​​លើស​​ម៉ោង​​បង្កើន​​អត្រា​​គ្រោះ​ថ្នាក់​​ដោយ​ជំ​ងឺ​បេះ​ដូង​ដល់​៨០​ភាគ​រយ ។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ការ​ធ្វើ​ការ​យូរ​ចាប់​ពី​៨​ម៉ោង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​អាច​ឆក់​យក​ជី​វិត​និ​យោ​ជិត​រាប់​ពាន​នាក់​តាម​រយៈ​ជំ​ងឺ​គាំ​ង​បេះ​ដូង​និង​ដាច់​សរ​សៃរ​ខួរ​ក្បាល ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១២ កញ្ញា ២០១២

Posted: 11 Sep 2012 11:57 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១២ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ខេត្ត​​4​ត្រៀម​ចូល​រួម​ប្រណាំង​​ទូក​នៅ​ខេត្ត​បាត់​​ដំបង​​ក្នុង​​ពិធី​បុណ្យ​​ឆ្នាំ​នេះ​

Posted: 11 Sep 2012 11:45 PM PDT

ខេត្ត​បាត់​ដំបង​ ៖​​ ​អភិបាល​រង​ខេត្ត​បាត់​ដំបង​ លោកអ៊ុយ​ រី​ បានមានប្រសាសន៍ថា​ ក្នុង​ពិធីបុណ្យអុំទូក ​បណ្ដែតប្រទីប ​អកអំបុក ​សំពះ​ព្រះខែ​នាឆ្នាំ២០១២នេះ​ នឹងមាន​កីឡាករ​ កីឡា​ការិនី​មក​ពីតាម​បណ្ដា​ខេត្ត​ចំនួន​៤​ចូលរួម​ប្រណាំង​ទូក​នៅស្ទឹង​សង្កែ ខេត្តបាត់ដំបង ។ លោក​អភិបាល​រងខេត្ត​បញ្ជាក់ថា​ ពិធីនេះ​នឹង​រៀប​ចំធ្វើរយៈ​ពេល​២ថ្ងៃ​គឺថ្ងៃទី២៩​ដល់​ថ្ងៃទី​៣០​តុលា​ ឆ្នាំ២០១២

សហ​គមន៍​​មូល​​និធិនគរ​កាយ​​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​​​ផ្តល់​អំណោយ​ដល់​អនុសាខា​កាក​បាទ​​ក្រហម​​

Posted: 11 Sep 2012 11:30 PM PDT

សហ​គមន៍​​មូល​​និធិនគរ​កាយ​​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​​​ផ្តល់​អំណោយ​ដល់​អនុសាខា​កាក​បាទ​​ក្រហម​​
រាជធានី​ភ្នំពេញ​ ៖​​ ​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ វត្ថុប្រើប្រាស់ និង​បច្ច័យ​ត្រូវ​បាន​ព្រះតេជ​គុណស​ុវណ្ណជោតិ​ ខឹម​ សម្បត្តិ ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាស​នា​កម្ពុជា និង​ជាចៅ​អធិ​ការ​វត្តញាណ​រង្សី ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត តា​ជី យាយ​ជីបរិស័ទ​​​ចំណុះ​ជើងវត្តបានធ្វើពិធីប្រគល់​ជូន​ដល់​អនុ​សាខា​កាកបាទ​ក្រហមកម្ពុជា​ ខណ្ឌឫស្សីកែវ​ដើម្បី​នាំយក​ទៅចែក

មែរសឺដេស​​ដើរ​លេង​យប់​ចង​កំហឹង​ជា​មួយ​បង្គោល​ភ្លើង​ស្តុប

Posted: 11 Sep 2012 11:21 PM PDT

រថយន្ត​ដែល​ជិះ​ទៅ​បុក​បង្គោល​
រាជធានីភ្នំពេញ ៖ បង្គោល​ភ្លើង​ស្តុប​មួយ​ដើម ស្ថិត​នៅ​​កែង​មហា​វិថី​ព្រះ​នរោត្តម​ និង​ផ្លូវ​លេខ​​១៥៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ​ខណ្ឌ​ដូន​ពេញ ត្រូវ​រថយន្ត​មែរ​សឺដេស​​ ​ពណ៌ខ្មៅ ​បើក​​ដោយ​យុវជន​​ស្ទាវ​បាន​ចង​កំហឹង​បុក​ពេញ​ទំហឹង​កាល​ពី​វេលា​ម៉ោង​​២​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​​ទី​១២ កញ្ញា ២០១២ ​បណ្តាល​ឱ្យ​ជ្រុះ​​ភ្លើង​ស្តុប និង​រថយន្ត​ខូច​ខាត​ផ្នែក​ខាង​មុខ​ធ្ងន់ ។

កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​​ថាម​ពល​អាស៊ាន​​លើក​ទី​​30​រយៈ​ពេល​​4​ថ្ងៃ​ចាប់​ផ្តើម​​នៅ​ភ្នំពេញ

Posted: 11 Sep 2012 11:15 PM PDT

រាជធានី​ភ្នំពេញ​​ ៖​​ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ថាមព​លអាស៊ាន​លើកទី៣០​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ព្រមទាំងវេទិកាធុរកិច្ចថាមពលអាស៊ាន បាន​ចាប់ផ្តើមធ្វើពីថ្ងៃទី១០​ដល់ថ្ងៃទី១៤​ កញ្ញា ឆ្នាំ២០១២​​ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធា​នី​ភ្នំពេញ​ ខណៈពិធី​បើក​កិច្ច​ប្រជុំ​នេះ​នឹងធ្វើ​ឡើង​នា​ព្រឹកថ្ងៃទី១២​ កញ្ញា​ ឆ្នាំ២០១២ នៅវិមាន​សន្តិ​ភាព​ក្រោមអធិបតីភាព​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោហ៊ុន​ សែន ។

អាជ្ញាធរ​និង​អ្នក​ជំនាញ​ជួ​យ​ណែនាំ​ការ​ប្រើ​ពូជ​ស្រូវ ​និង​ជី​ដល់​កសិករ​ដើម្បី​ទិន្នផល​ខ្ពស់​

Posted: 11 Sep 2012 11:00 PM PDT

អាជ្ញាធរ​និង​អ្នក​ជំនាញ​ជួ​យ​ណែនាំ​ការ​ប្រើ​ពូជ​ស្រូវ ​និង​ជី​ដល់​កសិករ​ដើម្បី​ទិន្នផល​ខ្ពស់​
ខេត្ត​បន្ទាយ​មានជ័យ​ ៖​ជា​ផ្នែក​១​នៃ​ការ​ជំរុញ​ផលិត​កម្ម​ស្រូ​វ​ដើម្បី​កម្ពុជា​នាំ​អង្ករ​ចេញ​ឱ្យ​បាន​១​លាន​តោន​នៅឆ្នាំ​២០១៥​ សមាគម​ក្រៅ​រដ្ឋា​ភិបាល​ ក្រុម​ហ៊ុន​ជំនាញ​កសិកម្ម​ និង​អាជ្ញា​ធរ​ដែន​ដី​ បាន​រួម​គ្នា​ធ្វើ​សិក្ខា​សាលា​មួយ​ជាមួយ​កសិករ​ចំនួន​៥៥០​នាក់​នៅ ឃុំស្រះ​រាំង​ ស្រុក​មង្គល​បុរី​ ​កាល​ពី​ថ្ងៃ​ទី ៥​ កញ្ញា​ កន្លង​មក​អំពី​ការធ្វើ​ស្រែ​​តាម​វិធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​ និង​និរន្ត​រភាព ។

បើក​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័រ​មក​លោត​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​អណ្តែត​តាម​ខ្សែ​ទឹក​ជួយ​ទាន់​

Posted: 11 Sep 2012 10:20 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​​កើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​​ការ​មាន​វិបត្តិ​រហូត​ដល់​លែង​​ចង់​រស់​មក​លោកទឹក​ពី​លើ​ស្ពាន​​ជ្រោយ​ចង្វា​តែ​ង​មាន​ពីគ្រប់​​មជ្ឈ​ដ្ឋាន​​ ។ ទោះ​បី​ជា​បែប​ណា​ គឺ​ពិតជា​មានរូប​ភាព​​ខុសៗ​គ្នា។ ហេតុ​ការណ៍​មួយ​​ថ្មី​ទៀត​បាន​កើត​​ឡើង​នៅ​ម៉ោង​១១​និង​៤៣​នាទី​យប់​ថ្ងៃទី​១០​ កញ្ញា នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា ក្នុង​​សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ​ដែល​បង្ក​ឱ្យ​មានការ​​ផ្អើល​ឆោ​ឡោ​ បន្ទាប់​ពី​ស្ត្រី​ម្នាក់​បើក​រថយន្ត​​ម៉ាករេ៉វ​ហ្វ័រ ​ពណ​៌ទឹក​ប្រាក់ ​​​មួយ​គ្រឿង​មក​​លោត​​ទឹក​សម្លាប់​ខ្លួន ​។ ​ទោះ​បី​ជា​បែប​ណា រយៈ​ពេល​​ជាង​មួយ​ម៉ោង

ទឹក​នោម​ផ្អែម​ដំបៅ​កាត់​ជើង​ព្យាបាល​មិន​ជា អស់​សង្ឃឹម​បោក​គ្រាប់​បែក​ធ្វើអត្ត​ឃាត​

Posted: 11 Sep 2012 10:10 PM PDT

ខេត្ត​កណ្តាល​ ៖ សំឡេង​​ផ្ទុះ​​បាន​លាន់​កក្រើក​​ប្រឹថពី​ ​ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​នៅ​វេលា​​ម៉ោង​​២​ និង​៣០​​នាទីរសៀល​​​​ថ្ងៃទី​១០ កញ្ញា នៅ​​ក្នុង​ដី​​ឡូត៍​​មួយ​​កន្លែង ​ស្ថិត​ក្នុង​ភូមិ​​លំហាច ឃុំ​លំហាច ស្រុក​​អង្គ​ស្នួល​​ ។ ក្រោយ​ពី​​មាន​​សំឡេង​ផ្ទុះ​នោះ​​មក​​ទើប​គេ​​​​ដឹង​ថា បុរសម្នាក់​​​ឈ្មោះ​គិត គិន អាយុ​​៦០​ឆ្នាំ បាន​ធ្វើ​អត្ត​ឃាត​​ដោយ​​បោក​​គ្រាប់​​បែក​​សម្លាប់​ខ្លួន​នៅ​​​លើ​រទេះ​រុញ ​​ដោយ​​ជើង​និង​​ដៃបាន​ដាច់​ជា​បំណែក​​គួរ​​ឱ្យ​​ញាក់​​សាច់​​ ចំណែក​​រាង​កាយ​ក៏​ត្រូវ​សុស​ដោយ​​អំបែង​គ្រាប់​​បែក​​ដែរ ។

ម្តាយ​ផឹកថ្នាំ​ពុល​សម្លាប់​ខ្លួន​ក្រោយ​ពេល​ដឹងថា​កូន​ប្រុស​ត្រូវ​សៀម​បាញ់​ស្លាប់​លើ​ភ្នំដង​រែក​

Posted: 11 Sep 2012 10:00 PM PDT

ស្ត្រី​ដែល​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​តាម​កូន​
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ស្រ្តីម្នាក់​ឈ្មោះ​ប៉ុន​ ម៉ៅ​ អាយុ​៥៣ឆ្នាំ​ ​ប្តី​ឈ្មោះ​សន ហួត​ អាយុ​៥០ ឆ្នាំ​ និង​មាន​កូន​ចំនួន​៤នាក់់ ​បាន​​ផឹក​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត​ធ្វើ​អត្ត​ឃាត​កាល​ពីវេលាម៉ោង​១១និង​៣០​នាទីព្រឹក​ថ្ងៃទី​១០​កញ្ញា​ បន្ទាប់​ពី​​ទទួល​ព័ត៌ មាន​ថា​ កូន​ប្រុស​របស់​គាត់​ដែល​បាត់​ខ្លួន​លើ​ខ្នង​ភ្នំ​ដង​រែក​ឈ្មោះ​ហួត​ ហាក់​ អាយុ​៣១ឆ្នាំ​ ត្រូវ​ក្រុម​ទាហាន​សៀម​បាញ់​ស្លាប់​​កាល​ពី​ថ្ងៃ​ទី ២​ កញ្ញា​ កន្លង​ទៅ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅភូមិ​តាសើ ឃុំបាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ។

ភ័យ​ពី​ព័ត៌​មាន​មនុស្ស​ចង.ក​ក្នុង​បន្ទប់​ទឹក​ផ្អើល​ឆោឡោ​កម្មការិនី​រោងច​ក្រ​កាត់​ដេរ​ដួល​សន្លប់​បន្ត​គ្នា​ជិត​70​នាក់

Posted: 11 Sep 2012 09:50 PM PDT

កម្ម​ការិនី​ដែល​ដួល​សន្លប់​ត្រូវ​បាន​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​
ខេត្ត​កណ្តាល​​ ៖​​ កម្មការិនីរោង​ចក្រ​កាត់​ដេរ​យីហោវ៉ាន់កូ ចំនួន៦៧​នាក់ បានដួល​សន្លប់​ជា​បន្តបន្ទាប់​​ នៅក្នុងខណៈ​ពេល​​កំពុង​បំពេញការ​ងារ​នៅ​ក្នុងរោង​ចក្រ​បណ្តាល​​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​ និង​ត្រូវ​បានដឹក​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ស្រុកអង្គ​ស្នួល ដើម្បី​សង្គ្រោះ​ភ្លាមៗ​​ ។ ​ហេតុការណ៍នេះ​ បានកើតឡើង​កាល​ពី​វេលា​ម៉ោង​១០ និង១៥នាទី​ព្រឹកថ្ងៃទី​១១​​ កញ្ញា ឆ្នាំ​២០១២​ នៅក្នុង​រោងចក្រកាត់ដេរខាងលើ ដែល​មានទីតាំងស្ថិត​នៅក្នុង​ភូមិចក​ ឃុំបែក​ចាន ស្រុក​អង្គស្នួល​ ​។

បាត់​ខ្លួន3​ថ្ងៃ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​រថយន្ត​កណ្តាល​ព្រៃ​

Posted: 11 Sep 2012 09:40 PM PDT

សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យ​​រថយន្ត​ដែល​នៅ​កណ្តាល​ផ្ទៃ​
ខេត្ត​រតនៈ​​គិរី​ ៖ ភ្នាក់​ងារ​​​ឆ្លើយ​ឆ្លង​​ព័ត៌​មាន​​​ឱ្យ​​កាសែតមួយ​​ឈ្មោះ​​​វរៈ​ជន​ខ្មែរ​​​ដែល​ជា​កាសែត​​​​ចេញ​ផ្សាយ​​​ក្នុង​ស្រុក​​​ មិន​សូវ​មាន​គេ​ស្គាល់​​ឈ្មោះ​ត្រូវ​បាន​​សមត្ថ​កិច្ច​​​​ស្រាវ​ជ្រាវ​​រក​ឃើញ​​សាក​សព​​​នៅ​ក្នុង​គូទ​រថយន្ត​​​របស់​ខ្លួន​​​ ដែល​​ឃាតករ​​សម្លាប់​​ហើយ​បើក​ទាំង​រថយន្ត​​​​​យក​ទៅ​​ប្លុង​ចោល​ក្នុង​ព្រៃ​​​​ចម្ការ​ស្វាយ​ចន្ទី​មួយ​កន្លែង​​​​តាម​ដង​ផ្លូវ​​​​ចេញ​ពី​ខេត្ត​ឆ្ពោះ​ទៅ​​ភូមិ​ធួយ​​​អំពិល​​​ ឃុំ​តាអ៊ុង​ ស្រុក​អូរជុំ​ នៅ​វេលា​ម៉ោង​​​ប្រមាណ​១២​​ថ្ងៃ​ត្រង់​​​ថ្ងៃទី​១០​ ​​កញ្ញា​​។

នារី​បម្រើ​ហាង​ខារ៉ាអូខេ​ចេញ​ពីពន្ធនា​គារបាន​18​ថ្ងៃ​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​

Posted: 11 Sep 2012 09:30 PM PDT

​ស្ត្រីដែលធ្វើអត្តឃាត
ខេត្ត​ព្រះ​សី​ហនុ​​​ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ បាន​ធ្វើ​អត្តឃាត​ដោយ​យក​​ក្រមា​ពណ៌​ស​ចង​ក​ធ្វើ​អត្ត​ឃាត​​ខ្លួ​ន​នៅ​​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​៤ សង្កាត់លេខ​៤​ ក្រុង​ព្រះ​សីហនុ​ កាល​ពី​វេលា​ម៉ោង​១១ន​ិង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ កញ្ញា​ ។ តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​លេខ​៤ បាន​ឱ្យដឹង​ថា​ ស្ត្រី​រូបនេះ​ឈ្មោះ​ណុត​ សោភ័ណ​ អាយុ​៣២​ឆ្នាំ​ មាន​ស្រុក​​កំណើត​នៅ​ខេត្ត​តាកែវ​ បច្ចុប្បន្ន​ស្នាក់​នៅ​

បើក​សវនា​ការ​វិនិច្ឆ័យ​ទោស​លោក ម៉ម សូណង់ដូ

Posted: 11 Sep 2012 09:20 PM PDT

លោក ម៉ម សូណង់ដូ ត្រូវ​បាន​នាំ​មក​កាន់​សាល​សវនា​ការ
រាជ​ធានី​​ភ្នំពេញ​ ៖ សវនា​ការ​​​​ត្រូវ​​បាន​​​ប្រកាស​​​ផ្អាក​​​នៅ​វេលា​ម៉ោង​​​​៦​ល្ងាច​​​ថ្ងៃ​ទី​១១ កញ្ញា ​ហើយ​​​​នឹង​បន្ត​​​​​​​​​​នៅ​ថ្ងៃ​ទី​​​១២ កញ្ញា​ នេះ​ទៀត​​​ លើ​សំ​ណុំ​រឿង​​​​លោក ម៉ម​ សូណង់​ដូ​ ​​និង​អ្នក​​ពាក់​ព័ន្ធ​​​​​ដទៃ​​ទៀត​​​ ។ នេះ​ជា​​​​សវ​នា​ការ​​​​មួយ​ដែល​​​​តម្រូវ​​​ឱ្យ​កម្លាំង​​​​​សមត្ថ​កិច្ច​​​​​​ត្រូវ​បាន​ដាក់​​​​​​​​​ពង្រាយ​​​​រាប់​រយ​​​នាក់​​​​​ និង​បិទ​ផ្លូវ​​​​​​ពេញ​មួយ​ថ្ងៃ​​ និង​មាន​អ្នក​​​​គាំ​ទ្រ​​ក៏​រាប់​រយ​​អ្នក​​​​​​​​ដែរ​ ​​ដែល​​​​បាន​ប្រមូល​​​​ផ្តុំ​​គ្នា​ក្រោម​​​​​​​​​កម្តៅ​​​​ថ្ងៃ​ និង​​​​តំណក់​ទឹក​ភ្លៀង​​​ ។ ចរា​ចរណ៍​​​បាន​​​​បើក​ឡើង​វិញ​​​​​នៅ​ពេល​ដែលសវនា​ការ​​​បាន​ផ្អាក ។

មេខ្លោង​​អស់​លក្ខណ៍​​ប្រហារ​ជីវិត​​ចោរ​ប្ល​ន់​អ្នក​លក់​មាស​​២​​នាក់​​ដែ​ល​បាញ់​របួស​ ​ស្លាប់​​​ក្នុង​​ថ្លុក​ឈាម​

Posted: 11 Sep 2012 09:10 PM PDT

លោកអធិការ ប៊ន សំអាត ឆែកពិនិត្យកាបូប​ជន​សង្ស័យ​ឃើញ​គ្រាប់​បែក មាស និង​ថវិកា​មួយ​ចំនួន​
រាជធានីភ្នំពេញ ៖ ​​​ចោរ​ប្លន់​​​​​១ក្រុម​​​មាន​គ្នា​​៤នាក់​​​​ប្រ​ដាប់​ដោយ​​អាវុធ​​ខ្លី​និង​គ្រាប់​​​បែក​ដៃ​​​ បាន​ធ្វើសកម្មភាព​​​តាម​ប្លន់​អាជីវ​ករ​​លក់​មាស​ប្តូរ​ប្រាក់​​​នាក់​ប្តី​ប្រពន្ធ​ដល់​ក្នុង​ផ្ទះ​​ដណ្តើ​ម​​បានកាបូប​គ្រឿង​​​អលង្ការ​​​ និង​ប្រាក់​​ហើយ​​​​ពេល​​​រត់​ចេញ​មក​ក្រៅ​​​បាន​បាញ់​​​​មកលើ​​សាច់​ញាតិ​​​​ជន​រងគ្រោះ​​​២នាក់​ដែល​ព្យាយាម​ជួយ​​បណ្តាលឱ្យ​​រង​របួស​​​ធ្ងន់​ធ្ងរ ។ ប៉ុន្តែ​​​​ក៏​ដល់​ថ្ងៃ​​អង្សា​របស់​​​ក្រុម​ចោរ​​នេះ​ដែរ​​​ ខណៈ​ពេល​​រៀប​រត់​គេច​ខ្លួន​​​​ក៏​បាន​​​ពើប​ប្រទះ​​​ជាមួយ​កម្លាំង​​​ប៉ូលិស​​​​កំពុង​​ល្បាត​​ក៏​បាន​បាញ់​​​​​តដៃ​គ្នា​​​១ប្រាវ​ ត្រូវ​​​បាន​ប៉ូលិស​​​​

ឆែក​ឆេរ​​កុង​តឺន័រ​​ទំហំ​​២០​​ហ្វ៊ីត នាំ​​ចូ​ល​ពី​​ប្រទេស​​ម៉ាឡេស៊ី​​មាន​​ផ្ទុក​​សារ​​ធាតុ​​គីមី​​ចំនួន​​​៨០​​ធុង​

Posted: 11 Sep 2012 09:00 PM PDT

មន្ដ្រី​សមត្ថ​កិច្ច​​ពិនិត្យ​​ធុង​​ផ្ទុក​​សារ​ធាតុ​​គីមី​​ផ្សំ​​ដែល​​យក​ចេញ​ពី​​កុង​តឺន័​រ
ខេត្ត​ព្រះសីហនុ ៖ ​សារធាតុ​គីមី​ផ្សំចំនួន​៨០​ធុង ត្រូវបានសមត្ថកិច្ច​ធ្វើ​ការ​ឆែក​ឆេរ​កាលពី​ល្ងាច​ថ្ងៃទី​១១ កញ្ញា ​ឆ្នាំ​២០១២ នៅ​ក្នុង​កំពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ​ដោយ​មា​ន​ការ​សង្ស័យ​​ថា​ ជាសារធាតុ​គីមីសម្រាប់​ផ្សំគ្រឿង​ញៀន ។ ​តា​មប្រភព​ពី​សមត្ថ​កិច្ច​ប៉ូលិស​ជំនាញ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​បង្ហើប​ជា​​បឋម​ថា ​សារធាតុ​គីមី​មិនទាន់​ច្នៃ​ចំនួន​៨០​ធុង ​ស្មើនឹងជាង​​១០​តោ​ន​នាំចូល​មក​ពី​ប្រទេស​

អង្គ​ការ​សិល្បៈ​ខ្មែរ​​អមតៈ​ធ្វើ​ជា​ថ្នាល​បណ្តុះ​កូន​ខ្មែរ​ឱ្យ​ស្គាល់​តម្លៃ​​នៃ​សិល្បៈ​បុរាណ

Posted: 11 Sep 2012 08:49 PM PDT

ការ​បណ្តុះ​បណ្តាល​កូន​ខ្មែរ​
រាជធានីភ្នំពេញ ៖ ដោយ​មាន​គោល​បំណង​​ចង់​ថែរក្សា​​ និង​លើក​កម្ពស់​វិស័យ​​សិល្បៈ​​បុរាណ​ខ្មែរ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​​បាន​យល់​ដឹងនោះ​ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​​បាន​និង​កំពុង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បណ្តុះ​បណ្តាល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​បាន​ចេះ​ដឹង​ស្គាល់​​តម្លៃសិល្បៈ​​បុរាណ​ខ្មែរ ហើយ​អង្គ​ការ​​ក៏បាន​បំពេញ​បេសក​កម្ម​ជួយ​រចនា​ និង​សម្រួល​​ដល់​ការ​វិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា​តាម​រយៈ​ចលនា​វិស័យ​​សិល្បៈ ។

​វិធាន​ការ​​ដើម្បី​កាត់​បន្ថយ​​ការ​ប្រើ​ប្រាស់​​គ្រឿង​​ស្រវឹង​​​នៅ​កម្ពុជា​​

Posted: 11 Sep 2012 08:45 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
រាជ​​ធានី​ភ្នំ​ពេញ​​​​ ៖ ​​​នៅវិមាន​​រដ្ឋ​សភា​​នៃ​​ព្រះ​​រាជា​ណា​ចក្រ​​កម្ពុជា​​មាន​​​ប្រា​រព្ធ​​​សិក្ខា​សាលា​​មួយ​ស្តី​ពី​​​«​វិធាន​ការ​​ដើម្បី​កាត់​​​​បន្ថយ​ការ​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​»​ ​ដែល​ធ្វើ​ឡើង​​ក្រោម​អធិប​តី​​ភាព​លោក​​​ជំទាវ​​ហូ ណូន ​ប្រធាន​គណ​ៈ​​កម្ម​ការ​​​សុខា​ភិបាល​ ​​សង្គម​កិច្ច អតី​ត​យុទ្ធ​​ជន​ យុវ​នី​តិ​សម្បទា ​ការ​ងារ​​បណ្តុះ​​បណ្តាល​​វិជ្ជា​ជី​វៈ​ ​និង​កិច្ច​​ការ​នារី ​លោក​អេស​ចន ​ហម​បឺក ​នាយក​ប្រតិ​បត្តិ​​អង្គ​ការ​​អាយ​​អូ​ជី

កីឡា​ករ​​អង់​​គ្លេស​ Cavendish​​ឈ្នះ​​ដំ​ណាក់​​ទី​​៣​ប្រ​ណាំ​ង​​កង់ Tour of Britain

Posted: 11 Sep 2012 08:32 PM PDT

កីឡាករ​អង់​គ្លេស​ Mark Cavendish 
Mark​ Cavendish​បាន​​ធ្វើ​​ឱ្យ​​ប្រិយ​​មិត្ត​​អ្នក​​គាំ​​ទ្រ​​ក្នុង​ស្រុក​មាន​ក្តី​សប្បាយ​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៣​ប្រ​ណាំង​កង់ Tour of Britain​ឆ្នាំ​២០១២​កាល​ពី​ថ្ងៃ​អង្គារ​ទី​១១​កញ្ញា​ម្សិល​មិញ ។ ការ​ប្រ​ណាំង​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ ១៥២,៦​​គីឡូ​ម៉ែត្រ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Dumfriesចក្រ​ភព​អង់​គ្លេស ។

ទៅ​ផ្សារ​ព្រលឹម​ពេក​

Posted: 11 Sep 2012 08:31 PM PDT

លោក​ចៅ​ក្រម​សួ​រជន​ជាប់​ចោទ ៖ - អ្នក​​​​​​​​​​​​ឯង​ដឹង​ខ្លួន​មាន​ទោស​អី​ទេ ? - បាទ, ដឹង! ទោស​ទៅ​​ផ្សារ​ព្រលឹម​ពេក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!