Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​​​ហ៊ីយ៉ាន់ដាយ​បុក​ក្មេង​​​​​ស្រី​ស្លាប់​​​ម្នាក់​

Posted: 22 Sep 2012 12:00 AM PDT

រថ​យន្ត​បង្កហេតុ
ខេត្ត​ក្រចេះ ៖ ក្មេង​ស្រី​​​អាយុ​​៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់​​​បាត់​បង់​ជីវិត​​​ ខណៈ​ពេល​រត់​ឆ្លង​ផ្លូវ​​​​ត្រូវ​​រថយន្ត​កូរ៉េ​​​​ចំណុះ​​៥តោន​​​ដឹក​គោ​-ក្របី​​​បុក​ ។ គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​​នេះ​កើត​ឡើង​កាល​ពីវេលា​​ម៉ោង​​​​៤និង​​៥០​នាទី​​ល្ងាច​ថ្ងៃទី​​២០ កញ្ញា ស្ថិត​ក្នុង​ភូមិ​​កញ្ជរ​ ឃុំ​កញ្ជរ​ ស្រុក​ឆ្លូង​ ។ មន្ត្រី​​​នគរ​បាល​​ចរាចរជើង​គោក​​ខេត្ត​បាន​ឱ្យ​ដឹងថា​ មុន​ពេល​កើត​ហេតុ​រថយន្ត​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​​​ពណ៌​ស​ទ្រុង​ខៀវ​ ​បើក​បរ​ដោយ​​​

តារា​បង្ហាញ​ម៉ូដ​ Khmer Super Model បង្ហាញ​មុខ​មុន​ពេល​ប្រកួត

Posted: 21 Sep 2012 11:45 PM PDT

ទិដ្ឋ​ភាពក្នុងពិធីជ្រើស​រើស​បង្ហាញ​ម៉ូដ​ខ្មែរ
រាជធានី​ភ្នំពេញ ៖ តារាបង្ហាញ​ម៉ូដ​ Khmer Super Model មាន​នារី​២០​នាក់​ បុរស​២០​នាក់​ បាន​ចេញ​បង្ហាញ​មុខ​ឱ្យ​ក្រុម​អ្នក​កាសែត​ទស្សនា​វដ្តី​ និង​ទូរទស្សន៍​ថត​រូប​ក្នុង​សន្និសីទ កាសែត​​ នៅសណ្ឋា​គារ​ណាហ្គាវើល កាលពី​ថ្ងៃទី​១៩​ កញ្ញា ។នេះ​គឺ​ជា​ការ​បង្ហាញ​មុខ​ មុន​ពេល​ដែល​អ្នក​បង្ហាញ​ម៉ូដ​​​​ទាំង​នោះ​ត្រូវ​ឆ្លង​កាត់​ការប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនារាត្រី​ថ្ងៃ​ទី​២១ កញ្ញា នៅ​​​​

ពិធី​ការ​ពារ​និក្ខេ​បបទ​​ថ្នាក់​​បណ្ឌិត​គ្រប់​គ្រង​​ពាណិជ្ជកម្ម​​នៅ​សាកល​វិទ្យា​ល័យ​​ វេស្ទើន

Posted: 21 Sep 2012 11:30 PM PDT

ទិដ្ឋ​ភាពក្នុងពិធី
រាជ​ធានី​ភ្នំពេញ ៖​ នា​រសៀល​ថ្ងៃ​ទី​១៩ ​កញ្ញា ឆ្នាំ​២០១២ នៅ​សាកលវិទ្យាល័យ វេ​ស្ទើ​ន មាន​​រៀបចំ​ពិធី​ការពារ​​និក្ខេប​ទ​​ប​​​ញ្ចប់​ថ្នាក់ បណ្ឌិត​គ្រប់គ្រង​​ពាណិជ្ជកម្ម​របស់​​បេ​ក្ខ​បណ្ឌិត​ ជូ គឹ​ម​ឡេ​ង​ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រោម​ប្រធានបទ​ វិមជ្ឈការ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដែល​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូល​រួម​​ជា​គណៈអធិបតី​​​ដ៏​ខ្ពង់​ខ្ពស់​​ពី​លោក​ឧបនាយក​រដ្ឋ​មន្ដ្រី គាត

អាជ្ញា​ធរ​​ និង​កម្លាំង​នគរ​បាល​​ស្រុក​មង្គល​បុរី ស្តារ​​ប្រឡាយ​​ទឹក​​បញ្ចៀស​​ការ​​ជន់​លិច​

Posted: 21 Sep 2012 11:15 PM PDT

អាជ្ញា​ធរ​​ និង​កម្លាំង​នគរ​បាល​​ស្រុក​មង្គល​បុរី ស្តារ​​ប្រឡាយ​​ទឹក​​បញ្ចៀស​​ការ​​ជន់​លិច​
ខេត្ត​បន្ទា​​យ​មាន​ជ័យ ៖ នៅ​រសៀល​​​ថ្ងៃ​ទី​​​១៩ កញ្ញា លោក​​អីុ ឡុង អភិ​បាល​​ស្រុក​​មង្គល​បុរី និង​លោក​វរ​សេនីយ៍​​ត្រី យ៉ត សុផល អធិ​ការ​​នគរ​បាល​​​ស្រុក​​ បាន​ដឹក​នាំ​​កង​​កម្លាំង​នគរ​បាល​ស្រុក​​មង្គល​បុរី សហ​​ការ​ជា​មួយ​​អាជ្ញា​​ធរ​​ភូមិ-​ឃុំ​ និង​ប្រជា​ពល​រដ្ឋ​​​ជា​ច្រើន​​នាក់​​​​ធ្វើ​ការ​​កាប់​ឆ្ការ​​ព្រៃ​ ​សម្អាត​​ស្មៅដែលដុះ​តាម​​មាត់​ប្រឡាយ​​ទឹកដើម្បី​​​ស្តារប្រឡាយ​​​​ ព្រម​ទាំង​​ប្រមូល​​សំរាម​​មុខ​លូ​ទឹក​​ដើម្បី​​​កុំ​​ឱ្យ​

ផ្លូវ​​​លេខ271ស្ទះ​ចរាចរណ៍​ស្ទើ​រ​រាល់​ថ្ងៃ​

Posted: 21 Sep 2012 11:00 PM PDT

រាជធានី​ភ្នំពេញ​ ៖​ កំណាត់​ផ្លូវ​​២៧១​ ​​បច្ចុប្ប​ន្ន​សែន​មមាញឹក​​ក្នុង​ការ​​ធ្វើ​ចរាចរណ៍​គឺ​សម្បូរ​ដោយ​​រថយន្ត​​ធុន​ធំ​ៗជាច្រើន​​​ដូច​ជា​រថយន្ត​​កុង​តឺន័រ​​ កាម៉ាស​សណ្តោង​ដឹក​​កុង​តឺន័រ​ ហ៊ីយ៉ាន់​ដាយ​ដឹក​ទំនិញ​ ហ្វុយ​ស្សូ៊.. ជា​រឿយៗ​បង្ក​​ឱ្យ​មា​ន​ការ​កកស្ទះ​​ចរាចរណ៍​​​យ៉ាង​ណែន​ណាន់​តាន់​តាប​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ ។​​

​​បិ​ទ​វគ្គ​បណ្តុះ​បណ្តាល​​​​បច្ចេក​ទេ​ស​ និង​វិជ្ជា​ជី​វៈរយៈ​ពេល​ខ្លី​​

Posted: 21 Sep 2012 08:45 PM PDT

ទិដ្ឋភាពក្នុងពិធីប្រជុំ
ខេត្ត​​តា​កែ​វ​ ៖ ​​​ថ្ងៃ​ទី​​​១៩ កញ្ញា​​ ​មន្ទីរ​​​ការ​​​ងា​រ​​ និង​បណ្តុះ​បណ្តាល​​​​វិជ្ជា​ជីវៈ​ខេត្ត​​​​​ មាន​រៀប​ចំ​​​ពិធី​​​​បិទ​​វគ្គ​​​​បណ្តុះ​បណ្តាល​​​​បច្ចេក​ទេ​ស​​​​ និង​វិជ្ជា​ជីវៈ​​​រយៈ​ពេល​ខ្លី​​​ ក្រោម​​​គម្រោង​«មូល​និធិ​​ពិ​សេស​​របស់​​​​សម្តេច​​​​តេ​ជោ​​​​ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ នៅ​មជ្ឈ​​ម​​ណ្ឌ​ល​​បណ្តុះ​បណ្តាលវិជ្ជា​ជីវៈ​​ខេត្ត​ ក្រោម​អធិប​តី​​​ភាព​លោកបណ្ឌិត​​​​ ពេជ សោភ័ន​​ ​រដ្ឋ​លេខា​ធិការ​​​ក្រសួង​​​​​​ការ​ងារ​ និង​បណ្តុះ​

កូន​ភ្លោះ​​បី​​​របស់​សម្តេច​តេ​ជោ​​​​កើត​នៅ​ក្នុង​គ្រួសារ​​​កសិករ​​

Posted: 21 Sep 2012 08:30 PM PDT

កូន​ភ្លោះ​​បី​​​របស់​សម្តេច​តេ​ជោ​​​​កើត​នៅ​ក្នុង​គ្រួសារ​​​កសិករ​​
រាជ​ធានីភ្នំពេញ​ ៖ ​​កូន​ភ្លោះ​​​​បី​ដែល​សម្តេច​​​​អគ្គ​​មហា​សេនា​បតី​​​តេ​ជោ ហ៊ុន សែន​ ​​តែង​​​ផ្តល់​​​ព្រហ្ម​វិហារ​​ធម៌​​​ជួយ​​ឧបត្ថម​្ភ​​​​​ថវិ​កា​​​​ជា​ទូ​ទៅ​​​​ ទោះ​​បី​ជា​ទា​រក​​ ឬ​ទា​រិ​កា​​នោះ​កើត​នៅ​​​​កន្លែង​​​ណា​ក៏​ដោយ​​​​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ តែង​​ត្រូវ​​​បាន​ក្រុម​គ្រូ​ពេទ្យ​​​​​ក៏​ដូច​ជា​​​​​ប្រជា​ពល​រដ្ឋ​​​​ទូ​ទៅ​​​​​​​ចាត់​ទុក​​​កូន​ភ្លោះ​​​បី គឺ​​​​​ជា​កូន​​​​របស់​​​​សម្តេច​​​​​​​ ហើយ​​​តាម​ការ​​​កត់​​សម្គាល់​ភាគ​ច្រើន​​​​​កើត​ក្នុង​​​គ្រួសារ​​​ក្រី​ក្រ​​​ ។​

បើ​ទោះជា​ជ្រូក​ធ្លាក់​ថ្លៃ​ក៏​មិន​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ព្រោះ​ការ​ផ្គត់​ផ្គង់​កន្ទក់​មានតម្លៃ​ថោក​

Posted: 21 Sep 2012 08:15 PM PDT

ខេត្ត​តាកែវ ៖ ការ​ចិញ្ចឹម​ជ្រូក​ជា​មុខ​របរ​មួយ​ដែល​កែ​ប្រែ​ជីវភាព​របស់​កសិករ​ឱ្យ​មាន​ភាព​ធូរ​ធា​រ​ហើយ​ជា​ការ​ផ្គត់​ផ្គង់​​តម្រូវការ​ម្ហូប​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​​ផង​ដែរ ។ ដោយ​យល់​ពី​តម្រូវការ​​​នេះ​កសិករ​​​​ដែលមាន​ដើម​ទុន​​​ច្រើន​បាន​បើ​កកសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ហើយ​ក៏​បាន​ការ​កាក់​កប​គួរ​ឱ្យ​កត់​សម្គាល់ ។ បច្ចុប្បន្ន​​ការ​ចិញ្ចឹម​​​ជ្រូកភាគ​ច្រើន​ពឹង​ផ្អែក​​លើការ​ផ្គត់​ផ្គង់​​ចំណី​សម្រេច​ដែល​ចែក​ចាយ

ការត្រួត​ពិនិត្យ​បទ​ល្មើស​នេសាទ​នៅ​ចំណុច​ចំណង​ក្របីនិង​ចុង​ស្ទឹង​ព្រែក​ចាម

Posted: 21 Sep 2012 08:00 PM PDT

លោកណៅ ធួក ចុះពិនិត្យបទ​ល្មើស​នេសាទ​នៅ​ចំណុច​ចំណង​ក្របីនិង​ចុង​ស្ទឹង​ព្រែក​ចាម
ខេត្ត​ពោធិ៍​សាត់​ ៖ កាល​ពីថ្ងៃ​ទី​១៩ ​កញ្ញា​កន្ល​ងទៅនេះ​ លោក​​សុខ​ វិសាល​ អនុរដ្ឋ​លេខាធិ​ការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ និង​លោក​បណ្ឌិត ​ណៅ ធួក ​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល​ បា​នដឹក​នាំ​សមត្ថកិច្ច​ចម្រុះ​រួម​មាន​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល ​តំណាង​អាជ្ញាធរ​មូល​​ដ្ឋាន​ និង​កង​កម្លាំង​ប្រដាប់អាវុធ​ បើក​ប្រតិ​បត្តិ​ការ​ធ្វើ​អធិការ​កិច្ច​បទ​ល្មើស​

ត​ចរន្ត​អគ្គិសនីឆក់​ត្រី​បែរ​ជា​ឆក់​ខ្លួន​ឯង​ស្លាប់​ទាំង​ព្រឹក​នៅ​សង្កាត់​ទួល​សង្កែ

Posted: 21 Sep 2012 07:45 PM PDT

ត​ចរន្ត​អគ្គិសនីឆក់​ត្រី​បែរ​ជា​ឆក់​ខ្លួន​ឯង​ស្លាប់
រាជធានី​ភ្នំពេញ ៖ សន្តិ​សុខ​​ម្នាក់​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ កញ្ញា​ ខណៈពេល​​ត​ខ្សែ​ភ្លើង​ឆក់​ត្រី​ក្នុងស្រះ​ទឹក​ក្បែរ​ផ្ទះ​ តែ​បែរ​ជា​ឆក់​ខ្លួន​ឯង​ស្លាប់​ទៅ​វិញ ។ ហេតុការណ៍នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​នៅ​ភូមិ​ទួល​គោក​ ក្រុម​១២ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ ។ជន​រងគ្រោះ​ឈ្មោះ​នៅ​ ភន​ ភេទ​ប្រុស​ អាយុ​​​​២៣​ឆ្នាំ​ ជា​សន្តិ​សុខ​ឯក​ជន​

បើក​រថយន្ត​បុក​ធ្លាក់​​​ម៉ាស៊ីន​​​ ទុក​ចោល​កណ្តាល​​​ផ្លូវ​សង្ស័យ​​​រថយន្ត​ក្រុម​ចែក​ចាយ​ថ្នាំ​ញៀន​​ពេល​យប់​

Posted: 21 Sep 2012 07:30 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​បាត់​ដំបង ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​​​Prius​ពណ៌​​​ទឹក​ប្រាក់​មួយ​គ្រឿង​ ត្រូវ​​គេ​ប្រទះ​ឃើញ​ទុក​ចោល​នៅ​កណ្តាល​ផ្លូវ​មួយ​កន្លែង​​ កាល​ពី​ព្រឹក​​ថ្ងៃទី​២១ កញ្ញា​ ​ក្បែរផ្ទះសំណាក់​​​៧៧៧​ ក្នុង​ក្រុម​ទី​​៤ ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ដែល​មាន​ស្នាម​​បុក​ផ្នែក​ខាង​​មុខ​ និង​ធ្លាក់​​ម៉ាស៊ីន​ជិត​ដល់​ដី​ មិនអាច​បើក​​ទៅមុខ​បាន ។ អ្នកស្គាល់​ពី​ប្រវត្តិ​​​រថយន្ត​នេះ​បានបង្ហើប​​​ប្រាប់​សមត្ថកិច្ច​ថា​ គេ​

ប្រជា​ពលរដ្ឋ​ ៖ស្ពាន​ឥន្ទធនូ​គួរ​តែដាក់​​​​អគ្គិសនី​​បំភ្លឺ​​នៅពេល​យប់​

Posted: 21 Sep 2012 07:15 PM PDT

ប្រជា​ពលរដ្ឋ​ ៖ស្ពាន​ឥន្ទធនូ​គួរ​តែដាក់​​​​អគ្គិសនី​​បំភ្លឺ​​នៅពេល​យប់​
ខេត្ត​កំពត​​ ៖ ស្ពាន​​​ចាស់​មួយ​ដែល​កសាង​​​តាំង​ពី​សម័យអាណា​និគម​និយម​​​បារាំង​​​ឆ្លង​ព្រែក​​​កំពង់​បាយ​​ប្រវែង​ជាង​៣០០ម៉ែត្រ​​មាន​ឈ្មោះ​ថា ស្ពាន​ឥន្ទធនូ​ ដែល​ស្ពាន​នេះ​នៅ​តែ​អាច​ធ្វើ​ចរាចរ​បាន​ទាំង​យប់​​ទាំង​ថ្ងៃ​​​​ដូចគ្នា​នឹង​ស្ពាន​ព្រែក​​​កំពង់​​​បាយ​ថ្មី​​​​នា​ពេល​បច្ចុប្បន្ន​​​​​នេះ​ដែរ​ ។

​​និស្សិត​​2​​នាក់​បង​ប្អូន​ជី​ដូន​មួយ​​រង​របួស​​ដោយ​សារ​ចោរ​ឆក់​កា​បូប​

Posted: 21 Sep 2012 07:00 PM PDT

នារីរងគ្រោះ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ
រាជធានី​ភ្នំពេញ​ ៖​ និស្សិត​ពីរ​នាក់​បង​ប្អូន​បាន​រង​របួស​​រលាត់​ដៃ​ ជើង​​ និង​មុខ ​ដោយ​សារ​ចោរ​ឆក់​កា​បូប​ហើយ​​ដួល​​ម៉ូតូ​កាល​ពី​វេលា​ម៉ោង​​៧​និង​​៤៥​នាទី​យប់​​ថ្ងៃ​ទី​​២០​ ​កញ្ញា​ ​​នៅ​តាម​ផ្លូវ​លេខ​៥៩៨​​ មុខ​ក្លិប​​អេ​ឡិច​​ត្រូ​​ ក្នុង​សង្កាត់​បឹង​កក់ទី​២ ​ខណ្ឌ​ទួលគោក​​​ និង​ត្រូវ​បាន​​បញ្ជូន​​​ទៅ​ព្យា​បាល​នៅ​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​​ ។ ជន​រង​គ្រោះ​ទាំង​២នាក់​​នេះ ​​ម្នាក់​​ឈ្មោះ ​​លឹម ​ដារ៉ូ​ ​ភេទ​​ស្រី ​អាយុ១៩​ឆ្នាំ ​​​​​ ជា​

ជន​បរទេស​ជិះ​ម៉ូតូ​ចាប់​ហ្វាំង​មុខ​​ដួល​បែកមាត់​

Posted: 21 Sep 2012 06:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំ​ពេញ​ ៖​ បុរស​​ជន​ជាតិ​បរទេស​ម្នាក់​បាន​ដួល​បែក​មុខ​បែក​មាត់​រ​ង​របួស​ធ្ងន់ ខណៈ ពេល​ជិះ​ម៉ូតូ​ធំ​ម៉ាក​VOLTY ពណ៌​ទឹក​ប្រាក់​ បើក​បរ​លឿន​ហើយ​​ចាប់​ហ្រ្វាំង​មុខ​បណ្តាល​ឱ្យ​ដួល​កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ កញ្ញា​ តាម​ផ្លូវ​​េលខ​១៣០​ ទល់​មុខ​ហាង​SHARKYក្នុង​សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌ​ដូន​ពេញ​ ។

ដណ្តើម​សង្សារ​​បើក​​រថយន្ត​​​បុក​រះ​កន្លែង​​​លក់​បាយ​​និង​ហាង​អ៊ុ​ត​សក់​

Posted: 21 Sep 2012 06:30 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ស្ថិត​ក្នុង​សភាព​​ស្រវឹង​​​បាន​ដណ្តើម​​​រថយន្ត​របស់​សង្សារ​​ម៉ាក​​កាម​រី​​ឆ្លាម​​​ពណ៌​ស្លែ​​បើក​ ហើយ​ជ្រុល​​​​ទៅ​បុក​រះ​កន្លែង​​​​លក់​បាយ​សម្ល និ​ងហាង​​អ៊ុត​សក់​​​ កាល​ពី វេលា​ម៉ោង​​​​១០​និង​១០​នាទី​​យប់​ថ្ងៃទី​​២០ ​កញ្ញា ​ខាង​ត្បូង​ផ្សារ​ចាស់​ផ្លូវ​លេខ​១១០ សង្កាត់​​​ផ្សារ​ចាស់​ ខណ្ឌ​ដូន​ពេញ​ ។ ក្នុង​ហេតុ​​ការណ៍​នេះ​មិន​មាន​មនុស្ស​​រង​របួស​ធ្ងន់​​ទេ​​​​​​គ្រាន់​តែ​ខូច​ខាត​​​ឆ្នាំង​បាយ​​​សម្ល​និង​ទ្វារ​ហាង​

ប្រតិ​ភូ​​ក្រសួង​​សង្គម​​​កិច្ច​​ធ្វើ​ទស្សន​កិច្ច​​នៅ​ទី​ក្រុង​​ហា​ណូយ​​ប្រ​ទេស​វៀត​ណាម​​

Posted: 21 Sep 2012 06:15 PM PDT

ទិដ្ឋ​ភាពក្នុងពិធី
រាជ​ធានី​ភ្នំ​ពេញ​​​ ៖ ឆ្លើយតប​តាមការ​អញ្ជើញ​របស់​លោក​ជំទាវ​​ ផាម​ ធី​​ហាយជៀន ​​រដ្ឋ​មន្ត្រី​ក្រសួងការ​ងារ ​​យុទ្ធជន​ពិការ​ ​និង​សង្គម​កិច្ច​ នៃសាធារណ​រដ្ឋសង្គម​និយម​វៀតណាម​ ​​និង​ដោយ​មានការ​អនុញ្ញាត​ពី​សម្តេច​តេ​ជោ​​​ ហ៊ុន​ សែន​ ​នាយក​រដ្ឋមន្ត្រី​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​​ កាល​ពីចុង​សប្តាហ៍កន្លង​ទៅនេះ​​ ​លោក​បណ្ឌិត​ អិុត​​ សំហេង​ ​រដ្ឋ​មន្ត្រីក្រសួង​សង្គម​កិច្ច​​ អតីត​យុទ្ធជន​​ និងយុវ​នីតិ​

កម្ម​វិធី​​អេម​ហ្មង​ របស់​ Beeline បាន​រក​ឃើញ​​អ្នក​មាន​សំណាង​​ថែម​ទៀត​​

Posted: 21 Sep 2012 06:00 PM PDT

កម្ម​វិធី​​អេម​ហ្មង​ របស់​ Beeline បាន​រក​ឃើញ​​អ្នក​មាន​សំណាង​​ថែម​ទៀត​​
រាជ​ធានី​ភ្នំ​ពេញ​ ថ្ងៃ​ទី​​២០ ខែ​​កញ្ញា ​ឆ្នាំ​​២០១២​​​​​​ ៖ Beeline ជា​បណ្ដាញទូរស័ព្ទ​ចល័ត​រីក​ចម្រើន​ឆាប់រហ័ស​ ជាមួយ​បណ្ដាញ​សេវា​គ្របដណ្ដប់​គ្រប់​ខេត្ដ ​ទូ​ទាំង​ប្រទេស​កម្ពុជា​ បាន​រក​ឃើញ​អ្នកមាន​សំណាង​ថ្មី​ទៀត​ជា​លើក​ទី​៣​នៅ​ក្នុង​ការ​ចាប់ឆ្នោត​នៃ​កម្មវិធី​អេ​ម​ហ្មង​ របស់​ខ្លួន ​។​ នៅ​ក្នុង​កម្មវិធី​តន្ដ្រី A1 ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ កាលពី​ស​ប្ដា​ហ៍​មុន​ Beeline បាន​ប្រគល់​រង្វាន់​ជូន​

ខ្សែ​​ភាព​​យន្ត​​​កូរ៉េ និង​តុក្កតា​ជប៉ុន​ល្បី​ៗ​​ ស្ថិត​លើ​​ចង្អុល​ដៃ​​របស់​អ្នក​​​ជាមួយ​​​ Samsung Smart TV និង​Viki

Posted: 21 Sep 2012 05:45 PM PDT


រាជ​ធានី​ភ្នំ​ពេញ​ ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​​​​​​​ ៖ ​​​ក្រុម​ហ៊ុន​​អេ​ឡិច​​ត្រូនិក​​​ Samsung​បាន​ប្រកាស​​នៅ​សន្និ​សីទ​ Samsung អាស៊ី​អាគ្នេយ៍​​ ប៉ាស៊ី​​​​ហ្វិក​ ​និង​តៃ​វ៉ាន់ ឆ្នាំ​​​២០១២​ ​នា​ទី​ក្រុង​​បាង​កក​​ថា នឹងផ្តល់​​ជូន​អតិ​ថិជន​ Smart TV របស់​ខ្លួន​​នូវ​មាតិកា​​ល្អៗ​​ប្រកប​ដោយ​​​​គុណ​​ភាព​​ខ្ពស់​បន្ថែម​​ទៀត​ជាមួយ​​ Viki ដែល​ជា​​វេប​សាយ​​​វី​ដេអូ​​អន្តរ​ជាតិ​​ សម្រាប់​​ប្រមូល​​​ផ្តុំ​នូវ​​កម្ម​វិធី​​​ទូរ​ទស្សន៍​​ និង​ខ្សែ​​​​​​ភាព​យន្ត​​ល្អៗ​​​ក្នុង​

កំណែ​ទម្រង់​​លើក​ទី​​3ការ​គ្រប់​គ្រង​លើ​​​វិស័យ​​ប្រៃសណីយ៍ និង​​ទូរ​គមនា​គមន៍

Posted: 21 Sep 2012 05:30 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី
​រាជ​ធានី​ភ្នំពេញ ៖ នៅ​ក្រសួង​​ប្រៃ​​សណីយ៍ ​និង​ទូរ​គមនា​គមន៍​​ កាល​ពី​ថ្ងៃ​ទី​​២០ កញ្ញា មាន​​រៀប​ចំ​​ពិធី​​ប្រកាស​​ដាក់​​ឱ្យ​​ដំណើរ​ការ​​បញ្ញត្តិ​​ករ​ទូរ​គមនា​គមន៍​កម្ពុជា​​ក្រោម​អធិ​​ប​តី​ភាព​​លោក​សូរ ឃុន រដ្ឋ​មន្ត្រី​​ក្រសួង​ប្រៃ​​សណីយ៍ ​និង​ទូរ​គមនា​គមន៍​​កម្ពុជា ។ថ្លែង​សុន្ទរ​កថា​​នៅ​ក្នុង​ពិធី​​នោះ​ លោ​ក​រដ្ឋ​មន្ត្រី​ សូរ ឃុន បាន​​​ឱ្យ​ដឹង​ថា ពិធី​ប្រកាស​​ដាក់​​ឱ្យ​ដំណើរ​​ការ​​បញ្ញត្តិ​ករ​ទូរ​គមនា​គមន៍​​កម្ពុជា​ នា​ព្រឹក​​

សហ​រដ្ឋ​អាមេ​រិក​ស្នើ​ឱ្យ​កម្ពុជា​សហការ​ការ​ពារ​សន្តិ​សុខ​ស្ថាន​ទូត​នៅភ្នំ​ពេញ​

Posted: 21 Sep 2012 05:15 PM PDT

​​រា​ជ​ធា​នី​ភ្នំ​ពេញ​ ៖ មន្ត្រី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា ថា សហរដ្ឋ​អាមេរិក​កាល​ពីពេល​ថ្មី​ៗ​នេះ​បាន​ជួប​ពិភាក្សា​ជា​មួយ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លើ​កិច្ច​សហ​ការការពារ​សន្តិ​សុខ សុវត្ថិ​ភាព​ស្ថាន​ទូត​អាមេ​រិក​ប្រចាំ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​ ។ ការ​ថ្លែង​របស់​មន្ត្រី​ស្ថាន​ទូត​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ដា​ច់ដោយ​ឡែក​​មួយ​ជាមួយ​អ្នក​សារ​ព័ត៌​មាន​​កម្ពុជា​មួយ​ក្រុម​នៅ​

ជិះ​ម៉ូតូ​ទៅ​ច្រូត​ស្មៅ​នៅ​វាល​ស្រែ​ដូច​ជិះ​ទៅ​ទុក​ឱ្យ​ចោរ​លួច​យក​ទៅបាត់

Posted: 21 Sep 2012 05:00 PM PDT

ខេត្ត​កណ្តាល​ ៖ ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​ចោរ​លួច​កាច់​សោ.​ក​យក​ទៅ​បាត់​ស្រមោល​ក្នុង​ខណៈពេល​ដែល​ម្ចាស់​របស់​វា​ជិះ​ចេញ​ពី​ផ្ទះ​ទៅ ច្រូត​ស្មៅ​នៅវាល​ស្រែ​រួច​ចត​ទុក​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ឆ្ងាយ​ពីខ្លួន​ ហើយ​រវល​់​តែ​ច្រូត​​ស្មៅ​ភ្លេច​ខ្លួន​ពេល​ក្រឡេក​មក​វិញ​ក៏​ស្រាប់​តែ​បាត់​មិន​ឃើញ​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ឆោឡោ​តែ​ម្តង​តែ​វា​ហួស​ពេល​ទៅ​ហើយ ។ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​

ស្ត្រីមាន​វិបត្តិ​ជិះ​ម៉ូតូ​​ឌុប​ឈប់​គល់​ស្ពាន​​ជ្រោយ​ចង្វា​ខាងកើត​​ដើរ​ចុះ​​​ទឹកប៉ង​សម្លាប់​ខ្លួន​

Posted: 21 Sep 2012 03:58 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​​ឌុប​មក​ឈប់​គល់​ស្ពាន​ជ្រោយ​ចង្វា​ខាងកើត​ ហើយ​ដើរ​ចុះទឹក​​ទន្លេ​ប៉ងសម្លាប់​​ខ្លួន​តែ​​ពុំ​បាន​​ដូច​បំណង​​ត្រូវ​ប្រជា​ពល​រដ្ឋ​នាំ​​គ្នា​ឃាត់​​ និង​ទាក់​ទង​ហៅ​បង​ប្អូន​មក​យក​ត្រឡប់​ទៅវិញ ។ ការ​ប​៉ុន​ប៉ង​​សម្លាប់​ខ្លួន​នេះបាន​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​​ម៉ោង​​៤​និង​២៥​នាទី​រសៀល​ថ្ងៃទី​២១ កញ្ញា ​នៅគល់​ស្ពាន​​ខាង​កើត ស្ថិត​នៅសង្កាត់​​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ ។

ថៃផ្ទុះ​រថយន្ត​កង្កប់​គ្រឿង​ផ្ទុះមួយ​​ស្លាប់​5នាក់​របួស​ជិត​40នាក់​នៅថ្ងៃ​21 កញ្ញា​ នៅ​ផ្សារ​មួយ​ភាគ​ខាង​ត្បូង​ថៃ

Posted: 21 Sep 2012 03:05 AM PDT

ថៃផ្ទុះ​រថយន្ត​កង្កប់​គ្រឿង​ផ្ទុះមួយ​​ស្លាប់​5នាក់​របួស​ជិត​40នាក់​នៅថ្ងៃ​21 កញ្ញា​ នៅ​ផ្សារ​មួយ​ភាគ​ខាង​ត្បូង​ថៃ

លោកណូដានៅតែ​ ​ជាប់​ឆ្នោត​ជាប្រធាន​គណបក្ស​ប្រជា​ធិប​តេយ្យ​ជប៉ុន

Posted: 21 Sep 2012 02:58 AM PDT

នាយករដ្ឋមន្ត្រី​ជប៉ុន​
នាយករដ្ឋ​មន្ត្រី​​ជប៉ុន​លោក​ យូស៊ី​ហ៊ី​កូណូ​ដា​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ​ដណ្តើម​បាន​ជោគជ័យ​ដាច់​ក្នុង​ការ​បោះ​ឆ្នោត​​ផ្ទៃ​ក្នុង​ជ្រើស​រើស​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន ​PDJ ​ជាគណ​បក្ស​កំពុង​កាន់អំណាច ។លោក​ណូដា អាយុ​៥៥​ឆ្នាំ​ដណ្តើម​បាន​សំឡេង​​៨១៨​ក្នុងចំណោម​សំឡេង​ទាំង​១២៣១ បោះ​ឆ្នោត​ដោយ​បណ្តា​សមាជិក​សភា ​និង​​បណ្តា​តំណាង​សមាជិក​គណបក្ស​PDJ ​ទល់​នឹង១៥៤​

បើក​កិច្ច​ប្រជុំ​កំពូល​ចិន-​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិយោគ

Posted: 21 Sep 2012 02:56 AM PDT

អនុប្រធានាធិបតី​ចិន​លោកស៊ី​ជីន​ពិញ
អនុប្រធា​នាធិបតី​ចិន ​លោកស៊ី​ជីនពិញ​ ប្រកាស​កាលពី​ថ្ងៃទី​២១ កញ្ញា ​ថា ចិន​និង​អាស៊ាន​ប្រកាន់​ខ្ជាប់​​ជាតិ​កិច្ច​នូវការ​អភិវឌ្ឍ​ន៍​មួយ​ដែល​​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅម​ក​ជាមួយ​នឹង​លទ្ធ​ផល​ធ្វើ​ឱ្យ​មាន​ការ​ីក​ចម្រើន​ថែម​ទៀត​​​ដល់​កិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​និងពាណិជ្ជ​កម្ម ។

ជនសង្ស័យ​​២​នាក់​ក្នុងចំណោម​​បក្សពួក​៦​នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​

Posted: 21 Sep 2012 02:55 AM PDT

ជនសង្ស័យ​២​​នាក់ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​​បាន​
រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​​បាន​​ចាប់​ឃាត់​ខ្លួន​​ជនសង្ស័យ​​​២​នាក់ ក្នុងចំណោម​​បក្ស​ពួក​៦​នាក់​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​​នគរបាល​ប៉ុស្តិ៍​​ស្ទឹង​មានជ័យ ​បន្ទាប់​ពី​​ជន​សង្ស័យ​​ទាំង​នេះ​​​ធ្វើ​សកម្ម​ភាព​​ចូល​បន្លំ​​លួច​យក​កាបូប​​​លុយ​ពី​ក្នុង​ផ្ទះ​​អ្នក​លក់​​ទូរស័ព្ទ​​មួយ​កន្លែង ស្ថិត​​នៅផ្ទះ​លេខ​១១៨ ​ក្រុម​១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌមានជ័យ ។ ការ​ឃាត់​ខ្លួន​នេះបាន​ឆោឡោ​​ឡើង​កាលពីវេលា​ម៉ោង​​១០​និង​២០​នាទី​

ចាប់​ផ្តើម​បោះឆ្នោត​ប្រធានាធិបតី​មុន​​កាល​កំណត់​ក្នុង​រដ្ឋ​អាមេរិក​2

Posted: 21 Sep 2012 02:47 AM PDT

ការិយាល័យ​បោះ​ឆ្នោតមួួ​យ​​នៅ​PORTLANG
៧សប្តាហ៍​​ទៀត​មុនកា​របោះ​ឆ្នោត​ប្រធានា​ធិប​តី​អាមេរិក​ថ្ងៃ​ទី​៦ វិច្ឆិកា ​រដ្ឋ​២​របស់​​សហ​រដ្ឋ​អាមេរិក​គឺ​រដ្ឋ​អីុ​ដាហូ ​និងរដ្ឋ​ដាកូតា ​ខាង​ត្បូង​បាន​​រៀបចំ​កាលពីថ្ងៃ​ទី​២១ កញ្ញា ​នូវការ​​បោះ​ឆ្នោត ​ដំបូង​មុន​កាល​កំណត់​ដែល​តំណា​ង​ឱ្យ​៣០​%​នៃសំឡេង​ក្នុងការបោះឆ្នោត​​លើក​មុខ​កាល​ពី​ឆ្នាំ​២០០៨​ហើយ​ត្រូវ​​បាន​ចាត់​ទុក​ថាជា​កក្តា​​​មួយ​ក្នុងចំណោម​កក្តា​នៃជ័យ​ជម្នះ​របស់​លោក​បារ៉ាក់​អូបាម៉ា ​។

​ផាន់ គ្រាន់ ​មិន​ខ្លាច ​​សារឿន​ ​ចាន់ ​ពេល​ជួប​​​គ្នា​​លើ​សង្វៀន​​បាយ័ន​​​បឹង​ស្នោ​​ថ្ងៃអាទិត្យ

Posted: 21 Sep 2012 02:46 AM PDT

កីឡាករាន់ គ្រាន់(ឆ្វេង)​ និងកីឡាករសារឿន ចាន់        
រាជ​ធានី​ភ្នំ​ពេញ​ ​​​​​​​​​៖ ​សំអា​ង​លើ​លទ្ធ​ផល​​ដែលទើប​​​​វាយ​បំបាក់​​កីឡា​ករ​​ជើង​ខ្លាំង​​ជំនាន់​​មុន​លោក​​​​ផាន់ ​សុវណ្ណ​ មកពី​ក្លិប​​​មិត្ត​​ប៉ូលិស​​ កាល​​ពី​​សប្តាហ៍​មុន ​​កំពុង​ធ្វើ​​​ឱ្យ​កីឡា​​ករ​ផាន់ ​គ្រាន់ ​មក​ពី​ក្លិប​​ព្រះ​​ខ័ន​រាជ​ អះ​អាង​ថា ​មិន​ខ្លាច​​កីឡា​ករ​​សារឿន ចាន់ ​ក្នុង​ជំនួប​​គ្នា​នៅ​​សង្វៀនស្ថានីយ​​​ទូរ​ទស្សន៍​​​​​បាយ័ន​បឹង​ស្នោ​​នា​ថ្ងៃ​​ស្អែក​​នេះ​​ឡើយ ។​ ​​លោក​បញ្ជាក់​​ថា ទោះ​ជា​​កីឡា​ករ​​សារឿន ចាន់​ ល្បី​​មុន​ខ្លួន​​ ប៉ុន្តែ​​

​កាមរី​​បាឡែន​​១​គ្រឿង​ត្រូវ​​គេ​យក​ទៅ​ប្លុង​​ចោល​រយៈ​​ពេល​១​យប់​មិន​ឃើញ​ម្ចាស់​

Posted: 21 Sep 2012 02:41 AM PDT

រថយន្ត​ដែល​គេ​យក​មក​ប្លុង​ចោល​ស្ទូច​ទៅរក្សា​ទុក​​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាក​កាមរី​​បាឡែន​​មួយ​គ្រឿង​​ត្រូវបាន​​កម្លាំង​ប៉ូលិស​​​សង្កាត់​ចោមចៅ ​ស្ទូច​យក​ទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍​​ ក្រោយ​ពេល​ដែល​ជន​មិន​ស្គាល់​មុខ​​បើក​​យក​ទៅ​ប្លុង​ចោល​​អស់​​១​យប់​​ហើយ​នៅតែ​មិន​ឃើញ​​ទៅ​យក​វិញ​ទៀត ដោយ​​មាន​ការ​សង្ស័យ​​ថា រថយន្ត​នោះ​​មាន​បញ្ហា​ពាក់​ព័ន្ធ​ទៅ​នឹង​បទល្មើស​​អ្វី​​មួយ​ទើប​​ប៉ូលិស​​ស្ទូច​យក​ទៅរក្សាទុក​ ដើម្បី​​ស្រាវជ្រាវ​រក​​ម្ចាស់​រថយន្ត​​ ប៉ុន្តែ​​រហូត​​មកដល់​វេលា

បាល់​ទាត់​​បារាំង​​ឡឺ​​សំ​​ផ្ចូ​ណា​ជុំ​ទី​6 សម្រាប់​រាត្រី​ថ្ងៃ​​សៅរ៍-​អាទិត្យ​មាន​10​ប្រកួត ក្រុម ​Bordeaux​, Marseille​, Lyon​ មាន​ប្រវត្តិ​ល្អ​ជាង​គូ​ប្រកួត

Posted: 21 Sep 2012 02:39 AM PDT

ការ​​ប្រកួត​​​​បាល់​​ទាត់​​បារាំង​​ឡឺ​សំ​ផ្ចូ​ណា​ជុំ​​ទី​​ 6​ សម្រាប់​រាត្រី​ថ្ងៃសៅរ៍ និង​អាទិត្យ​មាន​ 10 ប្រកួត​​​។ ​ក្រុម Bordeaux, Marseille , Lyon មាន​​ប្រវត្តិ​ល្អជាង​គូ​ប្រកួត​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!