Koh Santipheap Daily

Koh Santipheap Daily


គយ​គន់​ទឹក​ធ្លាក់​នៅ​រមណីយ​ដ្ឋាន​ «ទឺក​ធ្លាក់​តេជោ​បុស្ស​ស្បូវ» លើ​ខ្នងភ្នំ​ដង​រែក

Posted: 19 Sep 2012 12:41 AM PDT

ទេស​ភាព​ទឹក​ធ្លាក់​នៅ​រមណីយ​ដ្ឋាន​
ខេត្ត​​ព្រះវិហារ​ ៖ លើ​កំពូល​ភ្នំ​ដង​រែកនា​រដូវ​វស្សា​នេះ​មានរមណីយ​ដ្ឋាន​​ទេស​ចរណ៍​ធម្ម​ជាតិ​ទឹក​ធ្លាក់​​មួយ​កន្លែង​​គួរ​ឱ្យ​​ទាក់​ទាញ​​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ ​និង​អន្តរជាតិ​​ជា​ច្រើន​ទៅ​កម្សាន្ត ។ ​រមណីយ​ដ្ឋាន​​មួយ​កន្លែង​នេះ​មាន​ឈ្មោះ​ថា «ទឹកថ្លាក់​​តេជោ​បុស្ស​ស្បូវ» ស្ថិត​ក្នុង​ភូមិ​តេជោ​បុស្ស​ស្បូវ នៅ លើ​​កំពូល​ភ្នំ​ដង​រែក​ ​ស្ថិត​​ក្នុង​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ។

ជន​បរទេស​8​នាក់​ស្លាប់​នៅក្នុង​កាប៊ុល​ដោយ​ការវាយប្រហារ​មួយ​ជា​ជន​ជាតិ​អាហ្វ្រិក​ខាងត្បូង​

Posted: 19 Sep 2012 12:15 AM PDT

ទិដ្ឋ​ភាព​នៅកន្លែង​វាយប្រហារ​
ក្រសួង​ទំនាក់ទំនង​និងកិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​អាហ្វ្រិក​ខាង​ត្បូង​អះអាងថា ​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង​៨​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​១៨ កញ្ញា ​ក្នុងការវាយប្រហារ​អត្ត​ឃាត​មួយ​នៅក្រុង​កាប៊ុល​រដ្ឋធានី​អាហ្វ​ហ្គា​នីស្ថាន​ ។​អ្នក​នាំពាក្យ​ក្រសួង​នេះ​លោក​NELSON KGWETE ​បញ្ជាក់ថា ​បេសកកម្ម​ការ​ទូត​របស់​យើង​នៅបា៉គីស្ថាន ​ដែល​ទទួល​បន្ទុក​កិច្ច​ការ​នៅ​អាហ្វហ្គា​នីស្ថាន​​

ប៉ុន​ប៉ង​ចាប់​រំលោភ​សេព​សន្ថវៈ​មិន​បាន​សម្រេច​ត្រូវ​នគរ​បាល​ចាប់​ខ្លួន

Posted: 19 Sep 2012 12:00 AM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​កំពត​ ៖ នគរ​បាល​ស្រុក​ដង​ទង់​ បាន​ចាប់​ខ្លួនជន​ម្នាក់​ឈ្មោះ​អ៊ន បូរ៉ា​ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ច្រក​កែស ឃុំ​ដង​ទង់​ ស្រុក​ដង​ទង់ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៥ កញ្ញា តាម​ដីកាលេខ​១៣៧​ចុះ​ថ្ងៃ​ទី​១៤ មិថុនា ២០១០ ចេញ​ដោយ​លោក ជួន វណ្ណៈ ចៅ​ក្រម​សេីុបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ ។

អង្គការ​សុខ​ភាព​ពិភព​លោក​ចង់ឱ្យ​កម្ពុជា​ដំឡើង​​​ពន្ធ​លើ​ផលិត​ផល​ថ្នាំ​ជក់​

Posted: 18 Sep 2012 11:45 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ​៖ សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្ដី​អំពី​ប្រ​ព័ន្ធ​ពន្ធ​លើ​ផលិត​ផល​ថ្នាំ​ជក់ បាន​​រៀប​ចំធ្វើ​ឡើង​នៅ​ សណ្ឋា​គារ​ភ្នំពេញ​ ​កាល​ពីព្រឹក​ថ្ងៃទី១៧ កញ្ញា​ ​​​ក្រោម​​អធិ​បតី​ភាព លោក​បណ្ឌិត​ហង់ ​ជួនណារ៉ុន រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​​​ ​លោក​វេជ្ជ​បណ្ឌិត​អឹុង ​ភីរុន​ រដ្ឋ​លេខា​ធិ​ការ​​ក្រសួង​​សុខាភិបាល​ ​លោក​វេជ្ជបណ្ឌិត​Pieter Van Maaren ​តំណាង​អង្គការ​សុខ​ភាព​ពិភព​

សម្តេច​ហ៊ុន សែន នឹង​អញ្ជើញ​​ទៅ​ចូលរួម​អភិសេក​​រ​ាជ​បុត្រី​ស្តេច​សុលតង់​នៅ​ប្រទេស​ប្រ៊ុយណេ

Posted: 18 Sep 2012 11:43 PM PDT

រាជ​ធានីភ្នំពេញ ៖ យោងតាម​សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយ​​ជាសាធារណៈ​នៅថ្ងៃទី​១៩ កញ្ញា ២០១២នេះបាន​ឲ្យដឹងថា តាមការអញ្ជើញរបស់​ព្រះ​ករុណា ស៊ុលតង់ ហាជិ ហា​សា​ណាល់ បុល​គៀស មូអ៊ី​ហ្សា​ឌីន វ៉ាដឌុលឡាស់ ស៊ូតង់ ដាន យ៉ាងឌី ផឿ​ទាន់ នៃប្រទេស​ប៊្រុយ​ណេ ដារូសាឡឹម សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន

​សព​បុរស​ម្នាក់​​ជា​កម្មករ​​ទូក​នេ​សាទ​ត្រូវ​បានគេ​រា​វ​រក​ឃើញ​​ហើយ​

Posted: 18 Sep 2012 11:30 PM PDT

ខេត្ត​ព្រះ​សី​ហុន​ ៖ ​​សព​បុរស​ជា​កម្ម​ករ​នេ​សាទ ​ត្រូវ​បានគេ​រាវ​រក​ឃើញ​ហើយ​កាល​ពី​​វេ​លា​ម៉ោង​១៩​យប់​ថ្ងៃ​ទី​ ​១៧ កញ្ញា​ ​ហើយ​បាននាំ​​យក​មក​ដល់​ដី​គោក​នៅ​ម៉ោង​ប្រ​មាណ​៦ និង​៥៥​នាទី​​ព្រឹក​ថ្ងៃ​​ទី​ ​១៨ កញ្ញា​​​ក្រោយ​ពី​ត្រូវ​បាន​ខ្យល់​ព្យុះ​ពន្លិច​ទូក​កា​ល​ពី​ព្រលប់​​ថ្ងៃ​ទី​១៦ ​កញ្ញា​​​ នៅ​ចំណុច​​ ពយ​អៅ​វៅ ​ក្នុង​ទឹក​ដី​ខេត្ត​​កោះ​កុង​ ។

មិត្ត​ហ្វូន​ ធ្វើ​ការ​ចាប់​រង្វាន់​​​ស្វែង​រក​​​អ្នក​មាន​​សំណាង​​​ពី​កម្ម​វិធី​​សេដ្ឋី​​កាត​កោស​ និង​​ផ្តល់​ជូន​​រង្វាន់​សំណាង​​ដល់​អតិថិជន​​ចុះ​ឈ្មោះ​​ថ្មី​ ប្រើ​​កម្ម​វិធី​ MCAក្នុង​ខែ​​សីហា ​ទឹក​ប្រាក់​​សរុប​ 600​លាន​រៀល​​

Posted: 18 Sep 2012 11:15 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​ចាប់រ​ង្វាន់​​របស់​ក្រុមហ៊ុនមិត្ត​ហ្វូន​​
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​កាល​ពី​រសៀល​​ថ្ងៃ​ទី​​១៤ កញ្ញា ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​​បាន​ធ្វើ​​ការ​ចាប់​រង្វាន់​​ស្វែង​រកអ្នក​មាន​​​សំណាង​​ដែល​បាន​ចូល​រួម​​​ជាមួយ​កម្ម​វិធី​​សេដ្ឋី​​កាត​កោស​​ ចាប់​ពី​​ថ្ងៃ​ទី​​១ ខែ​សីហា ​រហូត​ដល់​ថ្ងៃ​ទី​​៣០ ខែ​​កញ្ញា ​​ដែលមាន​ទឹក​ប្រាក់​​សរុប​​​៦០០​លាន​រៀល ។ ​​អតិ​ថិជន​​​មិត្ត​ហ្វូន​​ទាំង​អស់​​​គ្រាន់​តែ​​ធ្វើ​​ការ​បញ្ចូល​ទឹក​ប្រាក់​​តាម​រយៈ​​កាត​កោស​​មិត្ត​ហ្វូន​​ ហើយ​ផ្ញើ​​លេខ​សម្គាល់​​កាត​កោស​​ទៅ​កាន់

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៩ កញ្ញា ២០១២

Posted: 18 Sep 2012 11:10 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៩ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ចិនគ្រោង​ពង្រឹង​ទំនាក់​ទំនង​យោធា​ជាមួយ​អាមេរិក​

Posted: 18 Sep 2012 11:03 PM PDT

រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ចិន និង​សម​ភាគី​អាមេរិក​
រដ្ឋមន្ត្រី​ការពារប្រទេស​ចិនលោក​LIANG GUANGLIEគូស​បញ្ជាក់​ថា ​ចិននិងសហ​រដ្ឋ​អាមេរិក​ក្នុងក្របខណ្ឌ​នៃការ​កសាង​​​ភាព​​ជា​ដៃ​គូ​សហ​ប្រតិបត្តិ​ការ​មួយ​ត្រូវជំរុញ​ដោយ​សកម្ម​និងជាប់ជាប្រចាំ​នូវ​ទំនាក់ទំនង​យោធា​ប្រភេទថ្មី​​លើ​មូលដ្ឋាន​ស្មើ​ភាព​គ្នា ​មាន​ផល​ប្រយោជន៍​ទាំងសងខាង​ និង​កិច្ច​សហប្រតិ​បត្តិ​ការឈ្នះ​=ឈ្នះ ​។

ប្រជុំ​ផ្សព្វ​ផ្សាយ​​អត្ថ​បទ​​គោល​របស់​​សម្តេច​​តេជោ ​ដល់​​វរ​នគរ​​បាល​​កា​រ​ពារ​ព្រំ​ដែន​​គោក​​

Posted: 18 Sep 2012 11:00 PM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​ ​៖ នៅសាល​ប្រជុំ នៃ​​បញ្ជា​ការដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ នាព្រឹក​ថ្ងៃទី១៧​​ កញ្ញា​ ​មាន​រៀបចំ​កិច្ច​​ប្រជុំផ្សព្វ​ផ្សាយ​​អត្ថ​បទ​គោល​​របស់​សម្តេច​អគ្គ​មហា​សេ​នា​បតីតេជោ​ ហ៊ុន​ សែន​ ​នាយក​រដ្ឋ​មន្ត្រី​​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ ​សម្រាប់​អធិប្បាយ​​​ផ្តល់ការ​បំភ្លឺ​ស្តីពីការ​ងារ​​បោះ​​បង្គោល​​ខណ្ឌ​សីមាព្រំដែន​គោក​ និងការ​កំណត់​ព្រំដែន​សមុទ្រ​ ​រវាង​ព្រះរាជា​

បាក់​របង​ក្បែរ​ការ​ដ្ឋាន​សំណង់​សង្កត់​កម្ម​ករ​រង​របួស​4​នា​ក់ផ្អើល​បាក់​អគា​រខ្ពស់​កណ្តាល​ក្រុង​

Posted: 18 Sep 2012 10:00 PM PDT

ក្រុម​កម្មករ​នាំគ្នា​សែង​កម្មករ​ដែល​របួស​
រាជធានី​ភ្នំពេញ ៖ ​កម្មករ​នៅ​ក្នុង​​​​ការ​ដ្ឋាន​សំណង់​​​អគារ​កម្ពស់​​១៨​ជាន់​ ដែល​មាន​​ទី​តាំង​ស្ថិត​​​នៅតាម​បណ្តោយ​​ផ្លូវ​លេខ​​​២៨២​ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការ​មន ចំនួន​៤នាក់​​​បាន​រង​របួស​​យ៉ាង​ធ្ងន់​ធ្ងរ​​​ដោយ​សារ​​​ការ​បាក់​របង​​ថ្ម​​​ជាប់​​​នឹង​ការ​ដ្ឋាន​​​សំណង់​ ខណៈ​​ពេល​ដែល​កម្មករ​​​កំពុង​ធ្វើការ​​ កាល​ពីវេលាម៉ោង​​​៨និង​​​៣០​នាទី​​​ព្រឹក​ថ្ងៃទី​​​១៨ ​កញ្ញា ។

នាយក​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​មាន​ប្រតិ​កម្ម​ជុំវិញ​ការ​ដោះ​លែង អៀង ធីរិទ្ធ

Posted: 18 Sep 2012 09:50 PM PDT

រាជធានី​ភ្នំពេញ​ ៖​​ ​លោកឆាំង​ យុ ប្រធាន​មជ្ឈ​មណ្ឌលឯក​សារ​កម្ពុជា​ កាលពី​ថ្ងៃទី​១៧​កញ្ញា​ ​បានសរសេរ​នៅក្នុង​អត្ថ​បទ​មួយ​ដោយ​ចាត់​ទុកការ​ដោះលែង​លោកស្រី ​អៀង ធីរិទ្ធ​ ជា បណ្តោះអាសន្ន​កាលពី​រសៀល​ថ្ងៃទី​១៦​ កញ្ញា​ ដោយសារជំងឺវង្វេង​វង្វាន់នោះ​ថា​ គឺភាព​អយុត្តិ​ធម៌​នៅតែ​បន្ត​កើត​ឡើង​ក្នុងរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​សម្រាប់​ជន​រង​គ្រោះ ។

យុវ​ជន​ម្នាក់​មិន​ដឹង​មា​នវិបត្តិ​អ្វី​រត់​ចូល​រថយន្តកុ​ងតឺ​ន័រប៉ុ​ន​ប៉ង​ឱ្យ​កិន​ស្លាប់​នៅ​លើ​ផ្លូវ​

Posted: 18 Sep 2012 09:40 PM PDT

បុរស​ដែល​គិត​ខ្លី​រត់​ចូល​ឡាន​
រាជ​ធានីភ្នំពេញ​ ៖ យុវជនម្នាក់សង្ស័យ​មាន​វិបត្តិ​អ្វីមួយ​ដែល​មិន​អាច​ដោះ​ស្រាយចេញ បាន​គិត​ខ្លីដោយ​សម្រេច​ចិត្តរត់ចូលឲ្យ​រថយន្ត​ដឹក​កុង​តឺន័រមួយ​គ្រឿងបុក​ប៉ុន​ប៉ង​សម្លាប់​ខ្លួន ប៉ុន្តែ​មិន​ស្លាប់ដូចបំណងនោះឡើយគ្រាន់តែរងរបួសបាក់ជើងម្ខាងប៉ុណ្ណោះ និងត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដើម្បីសង្គ្រោះ​បន្ទាន់​។ ​ទោះ​បី​​ជា​បែបណា ​​ពេញ​​មួយយប់​ទៅហើយនៅ​តែ​មិន​ទាន់ដឹងខ្លួននៅឡើយ ។

សង្សារ​បែក​ចិត្ត​នាង​ស្លៀក​ពាក់​ខ្មៅ​មក​លោត​ទឹក​

Posted: 18 Sep 2012 09:30 PM PDT

នាងក្រមុំជនជាតិវៀតណាម​ដែល​ប៉ុន​ប៉ង​លោត​ទឹក​ធ្វើ​អត្ត​ឃាត
រាជ​​ធានីភ្នំពេញ​ ៖ ​​នារី​ជន​ជាតិ​វៀត​ណាម​​​​​ម្នាក់​ដែល​​​មាន​រូប​ឆោម​​​​ស្រស់​​​​​​បស់​​បាន​​ប៉ុន​ប៉ង​​​​ធ្វើ​អត្ត​ឃាត​​​ ដោយ​​លោត​ទឹក​​ទន្លេ​​សម្លាប់​ខ្លួន​​​​​​​ និង​បង្ក​​​​ឱ្យ​មាន​​​ការ​ភ្ញាក់​​ផ្អើល​​​​​នៅ​ខាង​កើត​​​​រូប​សំណាក​​​តេ​ជោ​​​​មាស តេជោ​យ៉ត​ ស្ថិត​ក្នុង​​​​​សង្កាត់​​​ជ័យ​ជំនះ​​ ខណ្ឌ​​​ដូន​ពេញ​​​ កាល​ពី​​វេលា​ម៉ោង​​​​​៦​​​និង​​​៣០​នាទី​​​​ល្ងាច​​ថ្ងៃទី​​​១៧ កញ្ញា​​ ​ក៏​ប៉ុន្តែ​​​​នារី​រូប​​​នោះ​​​ត្រូវ​បាន​​បុរ​ស​​​ម្នាក់​​​ជួយ​​ស្រង់​​​​ឡើង​​​​គោក​រួច​​​​ផុត​​ពី​​សេច​ក្តី​​​​​​​​ស្លាប់​ ។​

សង្ស័យ​ពុល​កាហ្វេ​ស្លាប់​2​នាក់​និង​ធ្ងន់​ចំនួន​6​នាក់​ផ្សេង​ទៀត​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​

Posted: 18 Sep 2012 09:20 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្តតាកែវ ៖ យ៉ាងហោច​ណាស់​​មាន​​លោក​តា​អាចារ្យ​២នាក់​​ បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​ រីឯ​៦នាក់​ផ្សេងទៀតរងគ្រោះ​ធ្ង​ន់ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​អង្គរកា​​។ ​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៨ កញ្ញា ​វេលាម៉ោង​១២ថ្ងៃ​ត្រង់​ នៅវត្ត​អង្គ​មេត្រី​​ ឃុំគុស ​ស្រុក​ត្រាំកក់ ក្រោយ​ពី​​ជន​រងគ្រោះ​ទាំងអស់​បាន​ជួប​ជុំ​គ្នា​ក្នុង​កម្ម​វិធី​បុណ្យ​បញ្ចុះអដ្ឋិ​​ធាតុ​​ចៅ​លោក​យាយ​​ជា​​អាណិកជន​ខ្មែរ​នៅ​អាមេរិក​ម្នាក់​នៅ​ក្នុង​វត្ត​ខាងលើ​លុះ​​​

បាតុ​ភូត​កើត​មាន​លើ​កំពូល​ប្រាសាទ​អង្គរ​ថ្ងៃ​2​2​កញ្ញា​កោះ​សន្តិ​ភាព​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ថត​រូប​បាន​ល្អ​ឥត​ខ្ចោះ​

Posted: 18 Sep 2012 09:10 PM PDT

ព្រះ​អាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​កណ្តាល​នៃ​​ប្រាសាទ​អង្គរ​វត្ត​ក្នុង​វេលាសម​ភាព​រាត្រី​ និង​ថ្ងៃ​
នៅពេល​​បន្តិច​ទៀត​នេះ​ ឬថា ដល់ថ្ងៃ​ទី​២២ កញ្ញា ២០១២ ខាង​មុខ អាចនឹង​​មាន​មនុស្ស​​ជា​ច្រើន​​បាន​និង​កំពុង​ចាប់​អារម្មណ៍​​ចំពោះ​​ដំណើរ​​គោចរ​​របស់​ព្រះ​អាទិត្យ និង​ព្រះចន្ទ​ ចូល​ស្ថិត​លើ​ខ្សែ​អេក្វាទ័រ​ (Equator) បែង​ចែក​វេលា​យប់ និង​ថ្ងៃ​ស្មើ​គ្នា ​គឺវេលា​​យប់​​មាន​១២​ម៉ោង ហើយ​​វេលា​ថ្ងៃ​មាន​១២​ម៉ោង មាន​ន័យថា ​ព្រះ​អាទិត្យ​​ និងព្រះចន្ទ​​គោចរ​លើ​ចំណុច​កណ្តាល​នៃ​​ផែន​ដី ដូច្នេះ​​ហើយ​ទើប​ធ្វើ​ឱ្យ​​កើត​មាន​សម​ភាព​រាត្រី និង​សុរិយៈ ។

ទឹក​ជំនន់​​លិច​​ប៉ោយ​​ប៉ែ​ត​តំប​ន់​នៅ​​តាម​​មាត់​អូរ​​ព្រំ​ដែន​​ត្រូ​វ​​បាន​ជន់​លិច​​ដោយ​​ទឹក​​ហូរ​​បុក​​ពី​​ប្រទេស​​ថៃ​

Posted: 18 Sep 2012 09:00 PM PDT

ប្រជាពលរដ្ឋនាំគ្នាចាកចេញពី​លំនៅ​ឋាន​ដែល​ទឹក​ជំនន់​កំពុង​ជន់​លិច​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​​ ​ផ្ទៃ​មេឃ​​នៅ​តែ​​មាន​ពពក​​ខ្មៅ​​ដាស​​​ ភ្លៀង​​​នៅ​តែ​​បន្ត​ធ្លាក់​​​មិន​ឈប់​​​​ឈរ​ ​​ពេល​នេះ​​ជំនន់​ទឹក​ភ្លៀង​​​​​កំ​​​ពុង​​​ជន់​​​លិច​​នៅ​ក្នុង​ខេត្ត​​ស្រះ​កែវ​​ ប្រទេស​ថៃ​ ​​ហើយ​បាន​​ជះ​​ឥទ្ធិ​ពល​​អាក្រក់​​ដល់​អ្នក​​ភូមិ​​តាម​ព្រំ​​ដែន​ក្នុង​​ខេត្ត​បន្ទាយ​មាន​​ជ័យ ​ប្រទេស​​កម្ពុជា​ ​​ពិសេស​​ក្រុង​ប៉ោយ​ប៉ែត​​ និង​​ស្រុក​អូរ​​​ជ្រៅ ។

ក្រុម​​ Hacker ព្រមាន​វាយប្រហារ​គេ​ហ​ទំព័រ​ស្ថាប័ន​រដ្ឋ

Posted: 18 Sep 2012 08:56 PM PDT

ក្រុម​​ Hacker ព្រមាន​វាយប្រហារ​គេ​ហ​ទំព័រ​ស្ថាប័ន​រដ្ឋ
គេហ​ទំព័រ ឬវ៉េប​សាយ របស់​ក្រសួង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានពួកហេកឃើ Hacker ឬ ក្រុមអ្នកវាយ​ប្រហារ​គេហទំព័រព្រមានវាយប្រហារ ។

​ប្រតិភូ​កង​ទ័ព​​​ប្រជា​ជន​វៀត​ណាម​​​​​​ភូមិ​​ភាគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​7​​​ធ្វើ​ទស្ស​នកិច្ច​​​នៅ​​ប្រទេស​កម្ពុជា​

Posted: 18 Sep 2012 08:55 PM PDT

ទិដ្ឋ​ភាពក្នុងពិធី
ខេត្ត​បាត់​ដំបង​​ ៖ ប្រតិភូកងទ័ពប្រជាជន វៀត​ណាម​ភូមិភាគទី៧​ប្រមាណ​១០០​នាក់​ មក​ពីទីក្រុងហូជីមិញ ក្នុង​នោះ​មាន​ក្រុម​សិល្បៈ និង​​ក្រុម​គ្រូពេទ្យ​ផង​ បានចុះ​​ជួយព្យាបាល​ជំងឺដល់​ប្រជា​ជន និង​គ្រួសារកងទ័ពកម្ពុជា ក្នុង​ស្រុក​សំឡូត​ ឯ​​ក្រុមសិល្បៈ​បាន​សម្តែង​នៅ​​បញ្ជា​ការដ្ឋានយោធភូមិភាគទី៥ក្នុងខេត្តបាត់ដំបង ឲ្យកងទ័ព និងប្រជាជន​​ទស្សនា​ ។

វ៉េវ​ហ្វ័រ​បើក​បុក​រនាំង​ដែក​ខាង​កើត​ស្តុប​ទួល​គោក​បាក់​អស់​៩​កង់

Posted: 18 Sep 2012 08:55 PM PDT

រថយន្ត​ដែល​បុក​រនាំង​ដែក​​ស្តុប​ទួល​គោក​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័រ ពណ៌​ខ្មៅ មួយ​គ្រឿង​ បាន​បើក​​ទៅ​បុក​រនាំង​ដែក​តាម​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​ខាង​កើត​​ស្តុប​​ទួល​គោក ​បណ្តាល​ឱ្យ​​បាក់​​​អស់​ចំនួន​៩​កង់​ហើយ ​រថយន្ត​បាន​ដាច់​កង់​មុខ​បើក​លែង​រួច ។ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​​១២​និង​​៣០​នាទី​រំលងអធ្រាត្រ​​ឈាន​​ចូល​ថ្ងៃទី​១៩ កញ្ញា ​​២០១២ ​នៅតាម​

បុរសអនាថា​ជនជាតិថៃ​​ម្នាក់​ដេក​​នៅ​ក្បែរ​អតីត​សាលា​ឯក​ជន (យូអេស) ទល់​មុខ​ធនាគា​រ​អេស៊ីលីដា​

Posted: 18 Sep 2012 08:51 PM PDT

បុរស​អនាថា​​ជនជាតិថៃ
ខេត្ត​ប៉ៃលិន ៖ បុរស​អនាថា​​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​​ថា ជាជន​ជាតិ​ថៃ​​ តែ​មិន​ដឹង​ជា​រសាត់​អណ្តែត​​​មក​ពី​ខេត្ត​ណា​មួយ​នោះ​ទេ ​ដោយ​បុរស​រូប​នេះ​បាន​មក​ដេក​សម្រាក​ជ្រក​នៅ​​​ក្បែរ​ជញ្ជាំង​​អតីត​សាលា​​ឯក​ជន (យូអេស) ​ទល់​ម​ុខ​នឹង​ធនា​​គារ​អេស៊ីលីដា គ្មាន​ពាក់អាវ​មាន​តែ​ខោ​មួយ​ចង្កេះ​ ស្ថិត​​ក្នុង​ភូមិ​ប៉ាហ៊ីត្បូង ​សង្កាត់​ប៉ៃលិន ​កាល​ពីវេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​​១៨ កញ្ញា ២០១២ ។

សម្តេច​​តេជោ ​ផ្តល់​អគារ​​សិក្សា​មួយ​​ខ្នង​​​តាមកា​រ​ស្នើ​សុំ​​របស់​ក្រុម​យុវជន​​​ស័គ្រ​ចិត្ត​

Posted: 18 Sep 2012 08:45 PM PDT

សម្តេច​​តេជោ ​ផ្តល់​អគារ​​សិក្សា​មួយ​​ខ្នង​​​តាមកា​រ​ស្នើ​សុំ​​របស់​ក្រុម​យុវជន​​​ស័គ្រ​ចិត្ត​
ខេត្ត​ព្រះ​សីហនុ​​ ​៖ ​​មន្ត្រី​​សាលា​ខេត្ត​​​ថ្លែង​ថា ​ប្រជា​ពល​រដ្ឋ​​នៅ​ភូមិ​​ស្ទឹង​​ឆាយ​ខាង​ត្បូង (​តំបន់​​​តាមូង​​ផ្អែម)​​ ​ឃុំ​ស្ទឹង​​​ឆាយ​ ​ស្រុក​​កំពង់​​សិ​លា​​ នឹង​​ទទួល​បាន​​អគារ​សិក្សា​១​ខ្នង​​​ពី​សម្តេ​ច​​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន​​ និង​លោក​ជំទាវ​​កិត្តិ​​​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុន រ៉ានី ហ៊ុន សែន ​តាម​​រយៈ​​ការ​ស្នើ​សុំ​​របស់​ក្រុម​​​យុវជន​​ស្ម័គ្រ​ចិត្ត​​សម្តេច​​​​តេជោ ​ក្រុ​ម​ទី​​១១៣ ​ក៏​ដូច​ជា​​​​មន្ត្រី​​ក្រុម​ការ​ងារ​​សុរិយោ​ដី​ខេត្ត​ ​ដែល​

លោក​ឧកញ៉ាអូស្មាន ហាស្សាន់ ​ចែក​រង្វាន់​​ដល់​សាស​និក​អ៊ិស្លាម​​ទទួល​ជ័យ​លាភី​​ប្រឡង​ទន្ទេញ​​គម្ពី​​រ​អាល់​គួរ​អាន​

Posted: 18 Sep 2012 08:41 PM PDT

ការ​ចែក​គម្ពី​អាល់​គួរអាន​
រាជធានីភ្នំពេញ ៖ សាសនិ​ក​អ៊ិស្លាម​​ដែល​ទទួល​បាន​ជ័យ​លាភី​លើ​ការ​ប្រឡង​ទន្ទេញ​​គម្ពី​​រ​អាល់​គួរ​អាន​ប្រចាំ​ឆ្នាំ​លើក​ទី ១ នៅ​ទូទាំង​​ប្រទេស​​ត្រូវ​បានធ្វើ​ពិធីចែក​រង្វាន់​កាល​ពី​​រសៀល​ថ្ងៃទី​​១៦ កញ្ញា ​២០១២ ​ក្រោម​អធិបតី​ភាព​លោក​ឧកញ៉ា​អូស្មាន ហាស្សាន់ ​រដ្ឋលេខាធិ ការ​​ក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ ជា​ប្រធាន​​អង្គ​ការ​មូល​និធិ​អភិ​វ​ឌ្ឍន៍​មូស្ល៊ីមកម្ពុជា​ ។

នារីវៀត​ណា​ម​ខឹង​សង្សា​​រ​បែក​ចិត្ត​លោត​​ទឹក​សម្លាប់​ខ្លួន​​

Posted: 18 Sep 2012 08:30 PM PDT

នារី​រងគ្រោះ​ត្រូវបាន​ជួយសង្គ្រោះ
រាជ​​ធានីភ្នំពេញ​ ៖ ​​នារី​ជន​ជាតិ​វៀត​ណាម​​​​​ម្នាក់​ដែល​​​មាន​រូប​ឆោម​​​​ស្រស់​​​​​​បស់​​បាន​​ប៉ុន​ប៉ង​​​​ធ្វើ​អត្ត​ឃាត​​​ ដោយ​​លោត​ទឹក​​ទន្លេ​​សម្លាប់​ខ្លួន​​​​​​​ និង​បង្ក​​​​ឱ្យ​មាន​​​ការ​ភ្ញាក់​​ផ្អើល​​​​​នៅ​ខាង​កើត​​​​រូប​សំណាក​​​តេ​ជោ​​​​មាស តេជោ​យ៉ត​ ស្ថិត​ក្នុង​​​​​សង្កាត់​​​ជ័យ​ជំនះ​​ ខណ្ឌ​​​ដូន​ពេញ​​​ កាល​ពី​​វេលា​ម៉ោង​​​​​៦​​​និង​​​៣០​នាទី​​​​ល្ងាច​​ថ្ងៃទី​​​១៧ កញ្ញា​​ ​ក៏​ប៉ុន្តែ​​​​នារី​រូប​​​នោះ​​​ត្រូវ​បាន​​បុរ​ស​​​ម្នាក់​​​ជួយ​​ស្រង់​​​​ឡើង​​​​គោក​រួច​​​​ផុត​​ពី​​សេច​ក្តី​​​​​​​​ស្លាប់​ ។​

​នារី​២​នាក់​ត្រូវ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​​ដេញ​តាម​​ឆក់​កាបូប​

Posted: 18 Sep 2012 08:20 PM PDT

សមត្ថ​កិច្ច​​កំពុង​ធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​២​នាក់​ត្រូវ​បានប្រជា​ពល​រដ្ឋ​​ក្របួច​​ជាប់​ប្រគល់​ទៅ​ឱ្យ​​ប៉ូលិស​​ប៉ុស្តិ៍​​​ផ្សារ​ថ្មី​ទី​១ ខណៈ​​ជិះ​​ម៉ូតូ​ធ្វើ​សកម្ម​ភាព​​ឆក់​កាបូប​​របស់​នារី​២​នាក់ តែ​ឆក់​​មិន​បាន​សម្រេច​​ត្រូវ​នារី​រងគ្រោះ​​ស្រែក​ថា ចោរ​ផ្អើល​ឆោឡោ​ ទើប​ប្រជា​ពល​រដ្ឋ​ស្ទាក់​ចាប់​បាន ។ ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​​៤០​នាទី​យប់ ថ្ងៃទី​​១៨ កញ្ញា ២០១២ នៅ​មុខ​ហាង​កាហ្វេ​ត្រជាក់​​ចិត្ត​៦៨ ​ផ្លូវ​លេខ​១៥៤

រថយន្ត​កុង​តឺន័រ​​ចុះ​ចំណោត​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី​ដាច់​ហ្វ្រាំង​​បុក​រះ​ម៉ូតូ​​៣​គ្រឿង​កិន​និស្សិត​ម្នាក់​​

Posted: 18 Sep 2012 08:19 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍
រាជធានីភ្នំពេញ ៖ និស្សិត​ប្រុស​ម្នាក់​បាន​ស្លាប់​​​យ៉ាង​អាណោច​អាធ័ម​ ដោយ​សារ​រថយន្ត​កុងតឺន័រ​​បើក​ចុះ​ចំណោត​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ត្រើយ​ខាង​​កើត ដាច់​ហ្វ្រាំង​​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​កិន​មនុស្ស​ម្នាក់​ស្លាប់​​ និង​៣​នាក់​​ទៀត​រង​របួស ដែល​ហេតុ​ការណ៍​​ដ៏​រន្ធត់​​នេះ​កើតឡើង​​ កាល​ពី​វេលា​ម៉ោង​​៧និង​១០​នាទី​​យប់​ថ្ងៃ​ទី​១៨ កញ្ញា ២០១២ ។

ពិធី​ភ្លក្ស​នំ​​អប្សរា​​ប្រចាំ​ឆ្នាំ​​​2012​​មុន​​បុណ្យ​​សែន​ព្រះ​ខែ​

Posted: 18 Sep 2012 08:15 PM PDT

ពិធី​ភ្លក្ស​នំ​​អប្សរា​​ប្រចាំ​ឆ្នាំ​​​2012​​មុន​​បុណ្យ​​សែន​ព្រះ​ខែ​
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​​កាល​ពី​​យប់​ថ្ងៃ​ទី​​១៦ ​កញ្ញា ​នៅ​ហាង​​នំ​អប្សរា ​​មា​ន​រៀប​ចំ​​ពី​ភ្លក្ស​​នំ​អប្សរា​​ប្រចាំ​ឆ្នាំ​​ ដោយ​មាន​​អតិ​ថិ​ជ​ន​ជា​​​​អ្នក​លក់​​បន្ត​​រាប់​រយ​​នាក់​​​មក​ភ្លក្ស​​រស​ជាតិ​​នំ​​ ។​​អ្នក​ស្រី​​ច័ន្ទ ​អង្គារ៉ា ​អនុ​ប្រធាន​​ហាង​នំ​​​អប្សរា​​​​​​និយាយ​ថា​ នេះ​​ជា​ឆ្នាំ​ទី​​២​ហើយ​ ដែល​​ហាង​នំ​អប្សរា​​​​រៀប​ចំ​​បង្កើត​​ឱ្យ​មាន​ព្រឹត្តិការណ៍​​ភ្លក្ស​​នំ​អប្ស​​រា​​ ដើម្បី​​ផ្តល់​ឱកាស​​ឱ្យ​អតិ​ថិ​ជន​​ជា​​​អ្នក​លក់​​​បន្ត​បាន​​ជួប​ជុំ​គ្នា​​ភ្លក្ស​​នំ​អប្សរា​​​ដែល

កូរ៉េ​ខាង​ត្បូងនឹង​ចូលរួម​សម​យុទ្ធ​ប្រឆាំង​អាវុធ​សម្លាប់​រង្គាល​​

Posted: 18 Sep 2012 08:05 PM PDT

ក្រសួង​ការពារ​ប្រទេស​កូរ៉េខាង​ត្បូង​រាយ​ការណ៍​​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ថា​​កូរ៉េខាង​ត្បូង​ត្រៀម​ចូលរួម​ក្នុងសម​យុទ្ធ​អន្តរ​ជាតិ​តស៊ូ​ប្រឆាំង​អាវុធ​​សម្លាប់​រង្គាល​។ យោងតាម​ក្រសួង​នេះថា ​កូរ៉េខាង​ត្បូងនឹង​ចូល​​រួមជាមួយ​សហរដ្ឋ​អាមេរិក​ ជប៉ុន និង​អូស្ត្រាលី​សម្រាប់​សមយុទ្ធ​នោះ​ដែល​នឹង​

អតីត​ឧត្តម​សេនីយ៍​ឯក​ឥណ្ឌូណេស៊ី​​កោត​​សរសើរ​​កម្ពុជា​មាន​ការ​អភិ​វឌ្ឍ​

Posted: 18 Sep 2012 08:02 PM PDT

ពិធី​ជួប​សម្តែងការ​គួរ​សម​ជា​​មួយ​​​សម្តេច​
រាជធានីភ្នំពេញ ៖ ​លោក PRABOWO SUBIANTO អតីត​ឧត្តម​សេនីយ៍​ឯក ​ឥណ្ឌូ​ណេ​ស៊ី និង​ជា​ប្រធាន​គណ​បក្ស​​ចលនា​​ឆ្នើម​​ឥណ្ឌូណេស៊ី​បាន​មាន​ប្រសាសន៍​ថា ទស្សន​កិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ គឺ​ជាការ​វិល​ត្រឡប់​មក​កាន់​​ប្រទេស​មួយ​ដែល​លោក​ធ្លាប់​​បាន​មក ​​ធ្លាប់​មាន​មនោសញ្ចេត​​​នា​ជា​មួយ ហើយ​នេះ​ជា​ដំណើរ​​ទស្សន​កិច្ច​​​ថ្មី បន្ទាប់​ពី​​ឃ្លា​ត​ឆ្ងាយ​​រយៈ​​ពេល​១៦​ឆ្នាំ​​កន្លង​មក​ ។

CR-Vពន្លះ​គ្នា​ជាមួយ​ម៉ូតូ​​​នៅ​ចំណុច​​ផ្លូវ​កែង​​​​អ្នក​ជិះ​ម៉ូតូ​​របួស​ធ្ងន់​

Posted: 18 Sep 2012 08:00 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​​បាន​រង​របួស​ធ្ងន់​ ខណៈ​កំពុង​​​ជិះម៉ូតូ​​ត្រូវ​រថយន្ត​​CR-V​ពណ៌​ស្លែ​ បើក​បុក​ កាល​ពី​វេលា​ម៉ោង​​​​៨និង​​​៤០​នាទី​​យប់​ថ្ងៃទី១៧ កញ្ញា តាម​បណ្តោយ​ផ្លូវ​​ព្រះមុនី​រ៉េត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ ខណ្ឌ​ចំការ​មន​ ។បុរស​​រង​គ្រោះ​​​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​ខាង​លើ​នេះ​ឈ្មោះគង់​ រិទ្ធី​ អាយុ​២៧​​ឆ្នាំ ស្នាក់​នៅ​​ផ្ទះ​ជួល​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!