Koh Santipheap Daily

Koh Santipheap Daily


ខេត្ត​ចំនួន​១៤ ​អាច​រង​នូវ​ជំនន់​ទឹក​ភ្លៀង​​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត​

Posted: 17 Sep 2012 01:11 AM PDT

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ សូម​ជម្រាប​​ជូន​ដំណឹង​​ដល់​ក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ធ​ អាជ្ញា​ធរ​ដែន​ដី និង​សាធារណ​​ជន​​ឱ្យ​បាន​ជ្រាប​ថា ៖ អស់​រយៈ​​ពេល​ជាង​២​សប្តាហ៍​កន្លង​រួច​មក​ហើយ ដែល​សម្ពាធ​ទាប និង​​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​អូស​កាត់ និង​មាន​ឥទ្ធិ​ពល​​លើ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា ហើយ​ស្ថាន​ភាព​អាកាស​ធាតុ​បែប​នេះ

បាតុកម្ម​នៅប៉ាគីស្ថាន​ប្រឆាំង​ខ្សែ​ភាព​យន្ត​​ប្រមាថ​អ៊ិស្លាម​​

Posted: 17 Sep 2012 01:06 AM PDT

បាតុកម្ម​ប្រឆាំង​អាមេរិក​នៅ ប៉ាគីស្ថាន​
មនុស្ស​ម្នាក់​ស្លាប់​ហើយ​៥នាក់ ​​ទៀត​ត្រូវ​របួស​កាលពី​ថ្ងៃទី​១៦ កញ្ញា ​ក្នុង​ពេល​មាន​បាតុ​កម្ម​នានានៅ​ប៉ាគីស្ថាន​តវ៉ា​​ប្រឆាំង​នឹងខ្សែ​ភាព​យន្ត​ប្រឆាំង​​អ៊ិស្លាម ​ផលិតនៅ​កាលី​ហ្វ័រ​នីញ៉ា ​ហើយ​ផ្សាយ​តាម​អីុន​ធើរណេត​ដែល​ដុត​​រោល​ពិភព​អារ៉ាប់ពីសប្តាហ៍​​មុនមក​ ។ ប៉ូលិស​និយាយថា ​មនុស្ស​ម្នាក​់ស្លាប់​ដោយ​ជន​មិនស្គាល់​មុខ​បាញ់​នៅ​ទី​ក្រុង​​ហ៊ីដឺរ៉ាបាដ ។ ​អ្នក​តវ៉ា​៥នាក់​ត្រូវ​របួស​ពេល​ពួក​គេធ្វើ​

ការ​យក​ផ្លូវ​សាធារណៈ​ធ្វើ​អាជី​វកម្ម​​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​យ៉ាង​ធ្ងន់​ធ្ងរ​

Posted: 17 Sep 2012 12:30 AM PDT

ទិដ្ឋ​ភាព​នៅ​ផ្សារ​កំពត
ខេត្ត​កំពត ៖ ភាព​អនាធិ​បតេយ្យ​ការ​មិន​គោរព​​ច្បាប់​ចរាចរណ៍​​លើ​ផ្លូវ​សាធារណៈ​នៅ​ខាង​ត្បូង​ និង​ខាង​ជើង​ផ្សារ​សាមគ្គី​ក្នុង​ទី​រួួម​ខេត្ត​​ លើ​បណ្តា​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​ផ្ញើ​កង់-ម៉ូតូ​​និង​ការ​ដាក់​តាំង​លក់​របស់​របរ​លើ​ចំណី​ផ្លូវ​ហាក់​ដូចមិន​គោរព​តាម​ការ​ណែ​នាំ​របស់​អាជ្ញា​ធរ​ក្រុង​នៅ​ឡើយ ពោល​គឺ​នៅតែ​ផ្គើននឹង​កា​រ​ណែ​នាំ​របស់​​អាជ្ញាធរ​ដដែល​ដោយ​សំអាង​ថា ខ្លួន​ធ្វើ​នេះ​គឺ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​​

អ្នកវិទ្យាសាស្ត្រ​រកឃើញ​ស្វា​ប្រភេទ​ថ្មីស្រដៀង​មនុស្ស​​

Posted: 17 Sep 2012 12:26 AM PDT

​ស្វា​ប្រភេទ​ថ្មីស្រដៀង​មនុស្ស​​
ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ស្វា​ប្រភេទ​ថ្មីដែល​រស់នៅ​ក្នុងព្រៃ​ជ្រៅ​នៅសាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ ។​ ស្វា​ប្រភេទ​នេះ​ជា​សត្វ​ស្វា​កម្រ​ឃើញណាស់​សម្រាប់​ពិភព​លោក​ ប៉ុន្តែ​សម្រាប់​អ្នក​បរបាញ់​ក្នុងស្រុក​គេ​ឧស្សាហ៍​ជួប​ប្រទះ​ញឹក​ញាប់​ណាស់ ។ ​នៅ​ក្នុងរបាយ​ការណ៍​ដែល​ចុះ​ផ្សាយ​តា​ម​សារ​ព័ត៌​មាន​មួយ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ចាត់​ទុកថា​សត្វ​ស្វា​ប្រភេទ​នេះ ​គេកម្រ​នឹងជួប​

ព្យុះ​ខ្លាំង​ឈ្មោះសាន​បា​នឹង​បង្ក​ឱ្យ​​មាន​ភ្លៀង​ធ្លាក់ខ្លាំង​នៅភាគឦសាន​ចិន​

Posted: 17 Sep 2012 12:22 AM PDT

ិន​ប្រមូល​នាវានេសាទ​ចូល​កំពង់​ផែ​ពេល​ព្យុះ​ជិតមក​ដល់
អាជ្ញាធរ​ឧតុនិយម​ចិន​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ​ថា ​ព្យុះ​ដ៏ខ្លាំង​ឈ្មោះសាន​បា SANBA ​នឹង​បង្ក​ឱ្យ​មានខ្យល់​​​បោក​បក់ខ្លាំង​​ព្រម​ទាំង​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុងតំបន់​ទាំង​ឡាយ​​នាភាគ​ឦសាន​ប្រទេស​នា​ប៉ុន្មាន​ថ្ងៃខាងមុខនេះ ​ខណៈ​ដែល​ព្យុះ​នោះ​កំពុង​តែ​គំរាម​កំហែង​ប្រទេស​កូរ៉េខាង​ត្បូង ។

ផ្សាយ​​រូបថត​ម្ចាស់​ក្ស​ត្រី​​​កេត ដោះ​កណ្តាលវាល​នឹង​ដាក់​ពាក្យ​ប្តឹងដល់​​តុលាការ​បារាំង​

Posted: 17 Sep 2012 12:19 AM PDT

កាសែត​​ផ្សាយ​រូបថត​​ម្ចាស​់​ក្ស​ត្រី​កេត​លែងដោះ​កណ្តាល​វាល​
ព្រះ​អង្គ​ម្ចាស់​វីលៀម​នៃ​ចក្រភព​អង់គ្លេស​និង ព្រះ​ជយា​ម្ចាស​់​ក្សត្រី​កេត ​ប្តេជ្ញា​​ការ​ពារ​ជីវិត​​ឯក​ជន​របស់ទ្រង់​ទាំង​២​ ។​ព្រះអង្គ​ម្ចាស់​វីលៀម​និងម្ចាស់​ក្សត្រី​កេត ​ក្រោយ​ការចេញ​ផ្សាយ​រូប​ថត​ដោះ​កណ្តាល​វាល​​របស់​នារីម្នាក់​ក្នុងទស្សនា​វដ្តី​​បារាំង​មួយ ​កាល ពី​ថ្ងៃ​ទី​១៦ កញ្ញា ​ទ្រង់​ទាំង​២​សម្រេច​ការ​ពារ​ជីវិត​​ឯកជន​ដោយ​ប្រកាស​ពីការ​ដាក់​បណ្តឹង​ពី​បទ​ឧក្រិដ្ឋ​នៅប្រទេស​បារាំង​នា​ថ្ងៃទី​១៧ កញ្ញា ​។

ក្រុម​ហ៊ុន​ទាំងឡាយ​របស់កូរ៉េ​ខាង​ត្បូង​រកស៊ី​កាក់​កប​ក្រោម​លោក​​ប្រធានាធិបតី​លី​

Posted: 17 Sep 2012 12:16 AM PDT

ប្រធាន​ក្រុមហ៊ុន​HYUNDAI(ឆ្វេង​) ​និង​ប្រធាន​ក្រុមហ៊ុន​SAMSUNG
ទិន្នន័យ​របស់​បណ្តា​ក្រុម​ហ៊ុន​និង​របស់​គណៈ​កម្មាធិការប្រកួត​ប្រជែង​កូរ៉េ FTC បង្ហាញ​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ថា ក្រុមហ៊ុន​ធំជាងគេ​១០​របស់​កូរ៉េ​ខាងត្បូង​ដូច​ជា​ក្រុមហ៊ុន​SAMSUNG និង​HYUDAI MOTOR ​ជាដើម​មានប្រាក់​ចំណូល​កើន ក្រោម​ការ​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី​លីម្យុង​បាក់​ ​ដោយ​ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​ទាំង​នេះ​កើន​ឡើង​​គុណ​នឹង​៤​បើ​ប្រៀប​ធៀប​ទៅនឹង​

ប្តី​ប្រមឹក​​បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​​និង​វាយ​ប្រពន្ធ​កូនរាល់​ថ្ងៃ​​​

Posted: 17 Sep 2012 12:15 AM PDT

ជន​ល្មើស​ត្រូវបានចាប់​ខ្លួន
ខេត្តតាកែវ​ ៖ នគរ​បាល​បាន​ឃាត់​ខ្លួន​​បុរស​ម្នាក់​​​​រួច​កសាង​​សំណុំ​រឿង​​​បញ្ជូន​មក​ស្នងកា​រ​ដ្ឋាន​​ខេត្ត​​​ដើម្បី​ចាត់​ការ​​បន្ត​ ខណៈ​ជន​នេះ​ផឹក​ស៊ី​ស្រវឹង​​​ហើយ​ត្រឡប់​ចូល​ផ្ទះ​​វិញ​វាយ​​បំផ្លាញ​​ទ្រព្យ​​សម្បត្តិ​​​ និង​ដេញ​វាយ​ប្រពន្ធ​​​​កូន​​​មិនប្រណី​​​ ។ អំពើ​ហិង្សា​នេះ​ទោះ​​បី​ជា​​​កន្លង​មក​អាជ្ញាធរ​​មូល​ដ្ឋាន​​​ធ្លាប់​ហៅ​មក​​ណែនាំ​​​​​និង​ឱ្យ​ធ្វើ​កិច្ច​សន្យា​​​​​​ជា​ច្រើន​លើក​​​​ច្រើន​សា​បែប​ណា​ក្តី​ក៏​​ជន​នេះ​នៅ​តែ​មិនព្រម​​​​​រាង​ចាល

បុរស​​​​មាន​សាច់​ដុំ​​​តូច​​បំផុត​​​នៅ​លើ​ពិភពលោក​​​​បាន​ស្លាប់​​​​​​​​​​​​ហើយ​

Posted: 17 Sep 2012 12:06 AM PDT

បុរស​​​​មាន​សាច់​ដុំ​​​តូច​​បំផុត​​​នៅ​លើ​ពិភពលោក​​​​បាន​ស្លាប់​​​​​​​​​​​​ហើយ​
សារព័ត៌​មាន​​​​​ដឹ​សាន់​​​ ផ្សាយ​​ឱ្យដ​ឹង​ថា ​​ជន​ជាតិ​​​ឥណ្ឌា​​ដែលមាន​​​សាច់​​ដុំ​​​​​តូច​បំ​​ផុត​​​នៅ​លើ​ពិភព​លោក​​​​​បាន​ស្លាប់​​​ហើយ កាល​ពី​ថ្ងៃ​​ទី​​​១៣ កញ្ញា​​​ ដោយ​​សារ​​​​​ដាច់​សរសៃ​​​ឈាម​​​​ក្នុង​ខួរ​ក្បាល​​ ក្រោយ​ពី​​​​អត់​ធ្មត់​​នឹង​អាការ​​​ជំងឺ​​​ដ៏​អាក្រក​​់​នេះ​​​​អស់់​រយ​ៈ​ពេល​​​ជា​ច្រើន​ឆ្នាំ ។​ ​លោក​អេ​ឌី​ត្យា​ រ៉ូ​មី​អូ​​​ ដេហ្វ​​ ​​អាយុ​​២៣​ឆ្នាំ​​​ ដែល​មាន​​​កម្ពស់​​​​​០,៨៣​​​ម៉ែត្រ​​​ ដួល​សន្លប់​​​​បាត់​ស្មារ​តី​​​នៅក្នុង​ផ្ទះ​​​​​​​នៅ​មុន​ពេល​បញ្ជូន​​​​ទៅ​មន្ទីរ​

បាតុកម្ម​ថ្មី​ៗ​​ប្រឆាំង​ជប៉ុន​នៅចិន

Posted: 17 Sep 2012 12:03 AM PDT

បាតុកម្ម​ចិន​ប្រឆាំងជប៉ុន
បាតុកម្ម​ប្រឆាំង​ជប៉ុន​ដោយ​សារ​ជម្លោះ​ប្រជុំ​កោះ​​ឌី​អាវយូ​ឬ​​សេនកាគូកាលពី​ថ្ងៃទី១៦ កញ្ញា ប្រមូល​ផ្តុំ​មនុស្ស​ជាច្រើន​ពាន់​នាក់​ក្នុង​ទីក្រុង​​​ជា​​ច្រើន​របស់​ចិន​ សម្រាប់​២ថ្ងៃជាប់​គ្នា ។​បាតុកម្ម​ទាំង​នោះ​​ចាប់​ផ្តើម​កាលពី​ថ្ងៃទី​១៥ កញ្ញា​ ​ក្នុង​ទីក្រុង​ចិន​ជា​ច្រើន​មានទាំង​នៅ​ក្រុង​ប៉េកាំង​ផង​​ដែរ ។​ ​

កីឡាករអេស្ប៉ាញចច ឡូរេនហ្សូឈ្នះជើងឯកប្រណាំងម៉ូតូ San Marino Grand Prix

Posted: 17 Sep 2012 12:02 AM PDT

កីឡាករ​អេស្ប៉ាញ​ ចច ឡូ​រេន​ហ្សូ​
ចច ឡូ​រេន​ហ្សូ​បាន​សម្តែង​​នូវ​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​យក​ឈ្នះជើង​ឯក​​ប្រណាំង​ម៉ូតូ​ជីភី​ជាថ្មី​ទៀត​សម្រាប់​រដូវ​កាល​ឆ្នាំ​ថ្មី​ក្នុង​​កម្មវិធី​ San Marino MotoGP Grand Prix ​​​នៅ​ទី​លាន​​ប្រណាំង​​ Misano circuit ប្រ​ទេស​សាន់​ម៉ា​រី​​ណូ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី១៦​​​​​កញ្ញា​​​​​កន្លង​មកនេះ​ ។

ចាប់​ឃាត់​​​ឆែក​ឆេរ​​រថយន្ត​យីឌុប​​រក​ឃើញ​​ឈើគ្រញូង​ជាង​​3តោន

Posted: 17 Sep 2012 12:00 AM PDT

ខេត្ត​បន្ទាយ​មានជ័យ ៖​​ ​កាល​ពី​ថ្ងៃ​ទី​​១៥ កញ្ញា វេលា​ម៉ោង​​៩​ព្រឹក ​មន្ត្រី​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​បន្ទា​យ​មាន​ជ័យ បាន​ឃាត់​រថយន្ត​ធុន​​ធំ​​ប្រភេទ​​យីឌុប​​១​គ្រឿង​ដែល​​សង្ស័យ​​ដឹក​ឈើ​​ធ្វើ​ការ​ឆែក​ឆេរ ​​ស្រាប់​តែ​​ប្រទះ​ឃើញ​​ឈើ​គ្រញូង​​ជាង​​៣​តោន​​​ ត្រូវ​​បាន​រឹប​អូស​​ ប៉ុន្តែ​​អ្នក​បើក​​បរ​គេច​ខ្លួន​​បាត់។ ជា​ការ​​កត់​សម្គាល់​​ ករណី​​បែប​នេះ​​មិន​​សូវ​ឃើញ​​ចាប់​បាន​​ជន​ដែល​ទាក់​​ទិន​នឹង​​បទ​ល្មើស​​នេះទេ ។

បុរស​ម្នាក់​បើ​ក​រថយន្ត​លឿន​បុក​របាំង​ថ្ម​ចែក​ផ្លូវ បណ្តាល​ឱ្យ​ក្រឡាប​់​​រថយន្ត​មួយ​ត្រឡប់​

Posted: 16 Sep 2012 11:59 PM PDT

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ របាំង​ថ្ម​ចែក​​ផ្លូវ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង មុខ​ផ្ទះ​លេខ​​៥៧ ភូមិ​ដំណាក់​​ទី ៤ ​សង្កាត់​ស្ទឹង​​មាន​ជ័យ ខណ្ឌ​​មាន​ជ័យ ត្រូវ​​បាន​បុរស​ម្នាក់​ស្រវឹង​ស្រា​​បើក​​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​គូទ​ហើម​ បុក​ចំពាក់​កណ្តាល​ទ្រូងផ្លូវ បណ្តាល​ឱ្យ​​របាំង​​ថ្ម​បាក់​មួយ​កង់​ខ្ទាត​ពី​ចំណុច​កើត​ហេតុ​ជាង១០​ម៉ែត្រ​ និង​រថយន្ត​បង្ក​​​បាន​ក្រឡាប់​មួយ​​ត្រឡប់​លើ​ចិញ្ចើម​ផ្លូវ​​សំណាង​ល្អ​​មិន​បណ្តាល​ឱ្យ​​មនុស្ស​​ណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ឡើយ ។ គ្រោះថ្នាក់​នេះ​កើតឡើង​​​កាល​ពីវេលា​ម៉ោង​​២១​

លោក​ចាន់ ​ភិន ​សមា​ជិក​ព្រឹទ្ធ​សភា​ទទួលមរណភាព​កំពុង​តម្កល់​ធ្វើ​បុណ្យ​នៅភូមិគ្រឹះ

Posted: 16 Sep 2012 11:59 PM PDT

សម្តេច​អគ្គ​មហា​ធម្មពោធិ៍​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​បាន​ចេញ​​​សារ​លិខិត​​រំលែកទុក្ខ​​​ដោយ​ថ្លែង​ថា ការ​បង់​បង់​​​រូបលោកចាន់ ​​ភិន គឺជា​ការ​បាត់​បង់​​ឥស្សរ​ជន​ដ៏​ឧត្តុង្គ​ឧត្តម ​របស់​ជាតិ​មួយរូប ដែលធ្លាប់​បានលះ​បង់​​​កម្លាំង​កាយចិត្ត​ ​​​ក្នុងស្មារតី​​ស្នេហា​ជាតិ​មាតុភូមិ ​​និង​ប្រជាជន​ដ៏ខ្ពង់ខ្ពស់ ​​រួមចំណែក​​​តស៊ូ​រំដោះ​ជាតិ ​ដើម្បីសន្តិភាព ការអភិវឌ្ឍន៍​​​ និងវិបុល​ភាពរបស់​

ខុស​គ្នា​​​​ជាង​1ម៉ោង​​គ្រោះ​ថ្នាក់​​​​2​​ករណី​ស្លាប់​​​​​​​ម្នាក​់​​​​​របួស​​​មន្ត្រី​ប៉េ​​អឹម​​​​​​​ម្នាក់​​

Posted: 16 Sep 2012 11:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​​​​កំពង់​​ចាម​​ ៖ ​​គ្រាន់​តែ​​​​ខុស​គ្នា​​​រយ​ៈពេល​​​​​ជាង​មួយ​ម៉ោង​​ប៉ុណ្ណោះ​​​​​ នៅ​យប​់​ថ្ងៃ​ទី​​​១៥​ កញ្ញា​​ ​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​​​​២​ករណី​​​​​​កើត​ឡើង​​​ក្នុង​​សង្កាត់​​​វាល​វង់​ ក្រុង​​​កំពង់​ចាម​​ ​បណ្តាល​ឱ្យ​ស្លាប់​​​​​ម្នាក់​ភ្លាម​ៗ​​​​ និង​រង​របួស​​​​មន្ត្រី​​​អាវុ​ធ​​ហត្ថ​​​​ខេត្ត​ម្នាក់​​​ ត្រូវ​បាន​​​​​​នាំ​​ទៅ​សង្គ្រោះ​​នៅ​​​គ្លីនិក​​​​ឯក​ជនមួយ​​​​ក្នុង​ក្រុង​​កំពង់​ចាម​​ ចំណែក​​​វត្ថុ​តាង​​​ទាំង​​២​ករណី​​​​​​​យក​ទៅ​រក្សា​ទុក​​​​​បណ្តោះ​​អា​សន្ន​​​នៅ​អធិការ​ដ្ឋាន​​​​​នគរ

ផ្សព្វផ្សាយ​​​សៀវភៅ​​អត្ថ​បទ​គោល​របស់​សម្តេច​តេជោ ហ៊ុន សែន ​បក​ស្រាយ​ព្រំដែន​​គោក និង​សមុទ្រដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​រកា​អារ

Posted: 16 Sep 2012 11:43 PM PDT

ការ​ចុះ​ផ្សព្វផ្សយា​សៀវភៅ​អត្ថ​បទ​គោល​របស់​សម្តេច​
ខេត្ត​កំពង់​ចាម ៖ ដើម្បី​បំពេញ​បន្ថែម​ និងជំនួយ​​ស្មារតី​ឱ្យ​កាន់​តែ​​យល់​ច្បាស់​ថែម​ទៀត​នោះ ​ព្រឹក​​ថ្ងៃ​ទី​១៦ កញ្ញា ២០១២ ​លោក​មិន ឃិន ​ប្រធាន​​ក្រុម​ការ​ងារ​ចុះ​​ជួយ​ស្រុក​កង​មាស​បាន​​ដឹក​នាំ​ក្រុម​ការ​ងារ​អញ្ជើញ​​ចុះ​ទៅផ​្សព្វផ្សាយ​​បន្ថែម​អំពី​សៀវ​ភៅ​​អត្ថ​បទ​គោល​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ធ្វើ​អត្ថាធិ​ប្បាយ​​បំភ្លឺ​​ស្តីពី​ការ​បោះ​បង្គោល​​ខណ្ឌ​សីមា​ព្រំ​ដែន​​គោក និង​ការ​កំណត់​ព្រំ​ដែន​​សមុទ្រ​​​រវាង​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា និង​សាធារណ​រដ្ឋ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៧ កញ្ញា ២០១២

Posted: 16 Sep 2012 11:36 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៧ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​​ចុះ​រៀប​ចំ​​​សណ្តាប់​ធ្នាប់​​​តាម​ដង​ផ្លូវ​​​ និង​អប់​រំ​​អ្នកបើក​បរ​​ឱ្យ​បន្ថយ​ល្បឿន​

Posted: 16 Sep 2012 11:30 PM PDT

ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​​ចុះ​រៀប​ចំ​​​សណ្តាប់​ធ្នាប់​​​តាម​ដង​ផ្លូវ​​​ និង​អប់​រំ​​អ្នកបើក​បរ​​ឱ្យ​បន្ថយ​ល្បឿន​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពី​​​ព្រឹក​ថ្ងៃទី​​១៣​ កញ្ញា​ ​ប៉ូលិស​ជំនាញ​​​សណ្តាប់​ធ្នាប់​​​ចរាចរណ៍​​សាធារណៈ​​ក្រុង​ប៉ោយ​ប៉ែត​បាន​ចុះ​រៀប​ចំ​​​សណ្តាប់​ធ្នាប់​​​ និង​ធ្វើការ​​អប់​រំ​​​​ណែនាំ​ដល់​អាជីវ​ករ​​ដែល​លក់​ដូរ​​​តាម​ដង​ផ្លូវ​​ក៏​ដូច​ជា​​​អ្នក​លក់​ខ្សាច់​​​ ឥដ្ឋ​ ថ្ម​ដែល​ចាក់​​ហៀ​រតាម​ចិញ្ចើម​ផ្លូវ​​​ត្រូវ​​​ឱ្យ​រុះ​រើ​​ថយ​​ឱ្យ​ផុត​ពី​​ផ្លូវ​​ឱ្យ​បាន​​​៥ម៉ែត្រ​ ។ លើស​ពី​នេះ​ទៀត​​​​សមត្ថកិច្ច​​​​ជំនាញ​​​​​បាន​ចុះ​​​អប់​រំ​​ដល់​អ្នក​បើក​​បរ​រថយន្ត​​​ជន​

ក្រុម​ចោរ​​ប្រដាប់​​អាវុធ​​​ប្លន់​​​ផ្ទះ​ខ្មែរ​​សញ្ជាតិ​​​អាមេរិក​​នៅភ្នំ​វល្លិ​

Posted: 16 Sep 2012 11:15 PM PDT

ទិដ្ឋ​ភាពនៅ​ផ្ទះ​កើតហេតុ
ខេត្ត​កែប​ ​៖ ក្រុម​ចោរ​​​ប្លន់​​​មាន​គ្នា​​​ប្រមាណ​​​៤នាក់​​​ ប្រដាប់​ដោយ​អាវុធ​​​​ខ្លី​​-វែង​​គ្រប់​ដៃ​ បាន​​​ចូល​ប្លន់​​​លំនៅ​ឋាន​​​​របស់​​​លោក​កេត រេន​ ​អាយុ​៦៩​​ឆ្នាំ​ ជា​ជន​ជាតិ​​​ខ្មែរ​ សញ្ជាតិ​​​អាមេរិ​ក​ នៅ​ជើង​ភ្នំ​​វល្លិចម្ការ​បី​​ ឃុំ​​ពង​​ទឹក​ ស្រុក​​​ដំណាក់​ចង្អើរ​​ កាល​ពី​វេលាម៉ោង​​៦និង​៤០​នាទី​​​ល្ងាច​ថ្ងៃទី​​១៣​ កញ្ញា​ ។

ជន​ឆបោក​​​​ធ្វើ​​ជា​អ្នក​ដើរ​ទិញ​​​ជ្រូក​​​ត្រូវ​បាន​​​ចាប់​ខ្លួន​​​ម្នាក់​​ក្នុង​ចំណោម​​3នាក់

Posted: 16 Sep 2012 11:00 PM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​កំពង់​ធំ​ ​៖ អ្នក​ទិញ​​​ជ្រូក​ម្នាក់​​​​​ក្នុង​ចំណោម​​​​បក្ស​ពួក​៣នាក់​បាន​​ត្រូវ​កម្លាំង​​​​នគរ​បាល​​​​​ស្រុក​សន្ទុក​​ឃាត់​ខ្លួន​​​​រួម​ជាមួយ​វត្ថុ​​​តាង​ កាល​ពី​ព្រឹក​ថ្ងៃ​​ទី​១២​ កញ្ញា ​កន្លង​មក​​បន្ទាប់​ពី​ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​​ឆបោក​យក​សត្វ​ជ្រូក​​២​ក្បាល​ពី​ប្រជា​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​​ស្តុក​ស្តម្ភ​ ឃុំ​​ជ្រាប​​ ស្រុក​​​សន្ទុក​ ។

ចោ​រ​ប្រដាប់​អាវុធ​វែង​ខ្លី​ប្លន់​ផ្ទះ​បុរស​ខ្មែរ​អាមេ​រិក​ក្នុង​ដី​ចម្ការ​នៅ​ភ្នំ​វល្លិ​

Posted: 16 Sep 2012 10:20 PM PDT

លំនៅ​ឋាន​​ក្នុង​​ដី​​ចម្ការ​​របស់​​បុរស​​ចំណាស់​​ខ្មែរ​​អាមេ​រិក​​ដែល​​ក្រុម​ចោរ​ចូល​ប្លន់​និង​មន្ត្រី​សមត្ថកិច្ច​ត្រួត​ពិនិត្យ
ខេត្ត​កែប​ ​៖ ក្រុម​ចោរ​​​ប្លន់​​​មាន​គ្នា​​​ប្រមាណ​​​៤នាក់​​​ ប្រដាប់​ដោយ​អាវុធ​​​​ខ្លី​​-វែង​​គ្រប់​ដៃ​ បាន​​​ចូល​ប្លន់​​​លំនៅ​ឋាន​​​​របស់​​​លោក​កេត រេន​ ​អាយុ​៦៩​​ឆ្នាំ​ ជា​ជន​ជាតិ​​​ខ្មែរ​ សញ្ជាតិ​​​អាមេរិ​ក​ នៅ​ជើង​ភ្នំ​​វល្លិចម្ការ​បី​​ ឃុំ​​ពង​​ទឹក​ ស្រុក​​​ដំណាក់​ចង្អើរ​​ កាល​ពី​វេលាម៉ោង​​៦និង​៤០​នាទី​​​ល្ងាច​ថ្ងៃទី​​១៣​ កញ្ញា​ ។ ស្ត្រី​ជា​ជន​រងគ្រោះ​​​ម្នាក់​ដែល​​​​ស្ថិត​ក្នុង​ហេតុ​ការណ៍​​​​​នេះ​និយាយថា​ ​​​ពេល​កំពុង​រៀប​ហូប​បាយ​ជុំ​គ្នា​​​​ជា​ទម្លាប់​​​ធម្មតា​​ ស្រាប់​តែ​​​មាន​ក្រុម​មនុស្ស​​​​សម្រុក​​ចូល​តាម​​ទ្វារ​​ក្រោយ​

ម្តាយ​ទៅ​ផ្សារ​រក​ទិញ​អាហារ​កូន​ស្រី​អាយុ​7​ឆ្នាំ​នៅ​ចាំ​ផ្ទះ​ជន​ស្ទាវ​ចាប់​នាង​រំលោភ​

Posted: 16 Sep 2012 10:10 PM PDT

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​កំពង់​ចាម ៖ យុវ​ជន​ឈាម​រាវ​ម្នាក់​ឈ្មោះ​នី​ សុខ​ជា អាយុ​១៩​​ឆ្នាំ​ រស់នៅ​ក្នុងឃុំ​តា​ប្រុក​ ស្រុក​ចំការ​លើ ដែល​បាន​​ប្រើ​ល្បិច​លួង​ក្មេង​ស្រី​ម្នាក់​ អាយុ​៧​ឆ្នាំ ទៅ​រំលោភ​សេព​សន្ថវៈ​នៅលើ​ផ្ទះ​ត្រូវ​បាន​ចាប់​ខ្លួនតាម​ពាក្យ​បណ្តឹង​របស់​​​ម្តាយ​ក្មេង​ស្រី ។ ការ​ចាប់​រំលោភនេះ​ បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃទី​១៣​ កញ្ញា ខណៈ​ពេល​ម្តាយ​ក្មេង​ស្រី​ចេញ​ពីផ្ទះ​ទៅ​ទិញ​​ម្ហូប​ ។

លែង​លះ​មិន​អស់​អាល័យ​ជួប​ប្រពន្ធ ម្តាយ​ក្មេក​បន្ទោស​នាំ​បក្ស​ពួក​មក​កាប់​ប្រហារ

Posted: 16 Sep 2012 10:00 PM PDT

ជន​រងគ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​
ក្រុង​ប៉ោយ​ប៉ែត ៖ ភ្លើង​ស្នេហ៍​​ដែល​​នៅ​តែ​មិន​​អស់​​អាល័យ​​ក្រោយ​​ពី​ការ​លែង​​លះ​​ បុរស​​ជា​អតីត​​ប្តី​បាន​​លួច​​មក​ជួប​​ប្រពន្ធ​​ តែ​ការ​ចង់​​ត្រឡប់​​មក​រួម​រស់​ជា​នានឹង​​​គ្នា​វិញ​​នោះ​ត្រូវ​បាន​​អតីត​​​ម្តាយ​​ក្មេក​​ និង​អតី​ត​​ប្រពន្ធ​​ស្តី​បន្ទោស ​​​ព្រម​ទាំង​បណ្តេញ​​​​ឱ្យ​​ចេញ​ពី​ផ្ទះ​​ទៀត ​​ធ្វើ​​ឱ្យអតីត​​កូន​ប្រសា​រូប​នេះ​​មាន​​កំហឹង​​ក៏​​​​បបួល​បក្ស​ពួក​មក​កាប់​​បណ្តាល​​ឱ្យ​រង​របួស​ទាំង​​យប់​ និង​មាន​​ការ​​ភ្ញាក់​ផ្អើល​​ផង​ដែរ ។ ហេតុ​ការណ៍​នេះ​ បាន​​​កើត​ឡើង​​​កាល​ពី​​វេលា​ម៉ោង​​៨ និង​​៣០​​នាទី​​​យប់​​ថ្ងៃ​​ទី​១៥ កញ្ញា នៅ​ភូមិ​​ក្បាល

កម្មករ-កម្មការិនី​រោង​ចក្រ​បង្ក​ក​ផល​នេសាទ​ធ្វើ​កូដ​កម្ម

Posted: 16 Sep 2012 09:50 PM PDT

កម្ម​ករ-កម្ម​ការិនី​រោង​​ចក្រ​នាំ​​គ្នា​ធ្វើ​កូដ​កម្ម​
ខេត្ត​ព្រះ​សីហនុ ៖​​ ​បន្ទាប់​​ពី​បាន​​ឃើញ​សេចក្តី​​ប្រកាស​យ៉ាង​តក់​​ក្រហល់​​របស់​រោង​ចក្រ​​ដែល​ធ្វើ​ការ​​បិទ​ទ្វារ​ផ្អាក​​ដំណើរ​ការ​​ ​​​ធ្វើ​​ឱ្យ​​កម្ម​ករ​​រោង​ចក្រ​​បង្កក​​ផល​នេសាទ​​សមុទ្រ​​​ចេន​ឡា​ស៊ី​ហ៊្វូត​​ខូអិល​​ធី​ឌី ​ដែល​​មាន​ទី​តាំង​​ស្ថិត​នៅ​​ក្នុង​ភូមិ​៣ សង្កាត់​​លេខ​១ ក្រុង​​ព្រះ​សីហនុ ប្រមាណ​​ជិត​៣០០​​នាក់​​នាំ​គ្នា​ធ្វើ​កូដ​​កម្ម​​នៅ​​ក្នុង​ទី​ធ្លា​​រោង​ចក្រ​ដើម្បី​​តវ៉ា​​សូម​បើក​​ប្រាក់​ខែ​​ពី​​ចៅ​កែ​រោង​ចក្រ​កាល​ពី​ព្រឹក​​ថ្ងៃទី​​១៥ កញ្ញា ។

តាម​សុំ​ស្នេហ៍​ប្រពន្ធ​គេ​មិន​បាន ផឹក​ថ្នាំ​ពុល​ប៉ង​សម្លាប់ខ្លួន​​

Posted: 16 Sep 2012 09:40 PM PDT

បុរសខូចចិត្ត​ស្រលាញ់​ប្រពន្ធ​គេ ពេទ្យ​កំពុង​សង្គ្រោះ 
ខេត្ត​ប៉ៃលិន​ ៖ បុរស​ម្នាក់​​​ដែល​រស់នៅ​​​ក្បែរ​​​​ខាង​ ហើយ​បាន​លួច​​​ស្រឡាញ់​​ស្ត្រី​ម្នាក់​​ដែល​ជា​ប្រពន្ធ​របស់​គេ​​​ បានឆក់​ឱកាស​​​បង្ហាញ​បេះដូង​​​​​​របស់​ខ្លួន​​ចំពោះ​ស្ត្រី​​​រូប​នោះ​ពេល​ឃើញនាង​កំពុង​​​​​តែឈានទៅ​​រក​ការ​បែក​​បាក់​ជាមួយ​ប្តី​ ​​តែនាង​​មិន​ទាន​់​បាន​​​​លែង​លះ​​រួច​រាល់​​​​​នៅឡើយ​ទេ ។ ​​​​បុរស​​រូប​នេះ​​ក៏​បាន​​​​​​ព្យាយាម​សុំ​ស្នេហ៍​​​​​នាង​ តែ​នាង​បាន​​​​បដិសេធ​​​ការ​សុំ​ស្នេហ៍​​​នេះ​ ។ ដោយ​សុំ​ស្នេហ៍​មិន​បាន​ក៏​តូច​ចិត្ត​​​ផឹក​ថ្នាំ​​​​​សម្រាប់​​​​បណ្តុះ​ដើម​រុក្ខ​ជាតិ​​​​អស់​ជា​ច្រើន​​ដើម្បី​ប៉ង​​​បញ្ចប់​ជីវិត​ តែ​ត្រូវ​​មេ​ភូមិ​ និង​មេ​ក្រុម​​​ព្រម​

ទឹក​ជំនន់​ពី​ប្រទេស​ថៃ​ជន់​លិច​ភូមិ​តាម​ព្រំ​ដែន​ឃុំ​អូរ​3​ជាន់​កំពុង​រង​ការ​លិច​លង់ ត្រៀ​មជម្លៀស​អ្នក​ភូមិ​

Posted: 16 Sep 2012 09:30 PM PDT

ទឹក​ដែល​ជន់​លិច​ផ្លូវ​​ថ្នល់​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ភូមិ​ចំនួន​​​២ និង​កំណាត់​ផ្លូវ​នៅ​តាម​បន្ទាត់​​​ព្រំ​ដែន​​​ជិត​​២គីឡូ​ម៉ែត្រ​​​ក្នុង​​ចំណោមភូមិ​​ចំនួន​​៥​​ក្នុង​ឃុំ​​អូរ​​បី​ជាន់​ បាននិងកំពុង​​​​​រង​ការ​​​​ជន់​លិច​​​ដោយ​ទឹក​ជំនន់​​​ហូរ​បុក​​ពី​ប្រទេស​​​ថៃ ហើយ​ពេល​នេះ​​​គិត​ត្រឹម​​ល្ងាច​​ថ្ងៃ​​១៦ កញ្ញា​ អាជ្ញាធរ​​​ស្រុក​​កំពុង​សិក្សា​​​​ដើម្បី​រក​​ទី​ទួល​សុវត្ថិ​ភាព​​​ឱ្យ​ប្រជា​ពលរដ្ឋ​ស្នាក់​នៅ ។ តាម​ដង​ផ្លូវ​​​នៅ​តាម​​បន្ទាត់​​ព្រំដែន​​​ក្នុង​ឃុំ​​អូរ​បីជាន់​​​​ ទឹក​ជំនន់​​ពី​ប្រទេស​ថៃ​​​​បាន​បុក​​​ផ្តាច់​​ជា​ច្រើន​​​កន្លែង​​​ ក្នុង​នោះ​លំនៅឋាន​​​ប្រជាពលរដ្ឋ​​​ជា​ច្រើន​គ្រួសារ​​​ក៏​រង​ការ​ជន់​លិច​

ផ្អើល​ផ្សិត​ចម្លែក​7​ដើម នាំ​គ្នា​សុំទឹក​មន្ត​ព្យា​បាលរោគ​​

Posted: 16 Sep 2012 09:20 PM PDT

ផ្សិតដែលក្លាយ​ជា​ស្តេច​ថ្នាំ​ដែល​គេ​ស្រោច​ទឹក​សម្រាប់​ផឹក​ព្យា​បាល​
ខេត្ត​តាកែវ​ ៖ ​​​មនុស្សម្នា​ក្មេង​ចាស់​​​ប្រុស​ស្រី​​​​មក​ពី​​​​​​ទី​ជិត​ឆ្ងាយ​​​​ បាននាំ​គ្នា​​​​​ពពាក់​​​ពពូន​​​​​​​​​មកសុំ​ទឹក​មន្ត​​​​​​​ពីដើម​​​ផ្សិត​​​ចម្លែក​​​​​យក​ទៅ​ទទួល​​​ទាន​ ដើម្បី​​​ព្យាបាល​​ជំងឺ​​​​​តម្កាត់​​​​ផ្សេងៗ​​​​ទៅ​តាម​ជំនឿ​​របស់​​​ពួកគេ​​ ខណៈ​​ពេល​​ដែល​អ្នក​​​​ខ្លះ​​​​​ឈឺ​​​រ៉ាំរ៉ៃ​​​យូ​រ​ឆ្នាំ​​​​មក​ហើយ​​ និង​​​មិន​ជា​​សះ​ស្បើយ​​​​សោះ​​ បាន​អះ​អាង​ថា ​នៅ​ពេល​​​ទៅ​សុំ​ទឹក​មន្ត​​​​ពីដើម​​​ផ្សិត​​​ចម្លែក​​នេះ​​​មក​ផឹក​រួច​ ស្រាប់​តែ​​​​​ជា​សះ​ស្បើយ​​​​​​​​​ ធ្វើ​ឱ្យ​​​​ផ្អើល​​​​​តៗគ្នា​​​​​មក​សុំ​​យក​ទឹក​​មន្ត​​​​ជា​បន្ត​បន្ទាប់​មិន​ដាច់​​​​​ ។​​

ឃុំ​​ជន​សង្ស័យ​​ប្ដី​​ប្រពន្ធ​​ពាក់​ព័ន្ធ​​សំណុំ​រឿង​​សម្លាប់​អ្នក​កាសែត​​នៅ​​តែ​​កក្រើក​​ខេត្ដ​រតន​គិរី

Posted: 16 Sep 2012 09:10 PM PDT

ជនសង្ស័យ​ដែល​បញ្ជូន​ទៅ​​តុលា​ការ​
ខេត្ត​រតនគិរី ៖ ​សាលា​ដំបូង​​បា​ន​សម្រេច​​ឃុំ​ខ្លួន​​ជន​សង្ស័យ​​​​២​នាក់​​ប្តីប្រពន្ធ​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​សម្លាប់​អ្នក​​កា​សែត​​វរជន​ខ្មែរនៅ​រសៀល​​​ថ្ងៃទី​១៦ កញ្ញា ​ដើម្បី​រង់​ចាំ​ការ​ស៊ើប​​អង្កេត​​​ឈាន​ដល់​ការ​បើក​សវនាការ​​​ ។ គួរ​ឱ្យ​កត់​សម្គាល់​ថា ​អ្នក​​កាសែត​វរជន​ខ្មែរ ​​ម្នាក់​ត្រូវ​បាន​ឃាត​ករ​សម្លាប់​កាលពី​យប់​ថ្ងៃទី​៩ កញ្ញា​ ​​កន្លង​​ទៅ​ តែ​សាក​សព​​ត្រូវ​បាន​​​​​​រក​ឃើញ​​​រយៈ​ពេល​៣​ថ្ងៃ ក្រោយ​មក​

តុលា​ការ​កំពូល​​សាលា​ក្តី​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​អៀង ធីរិទ្ធ ជា​មួយ​នឹង​លក្ខ​ខណ្ឌ​​បណ្តោះ​អាសន្ន​

Posted: 16 Sep 2012 09:00 PM PDT

រាជធានី​ភ្នំពេញ​ ៖​​ ​យោង​តាម​​សេចក្តី​ប្រកាស​​ព័ត៌​មាន​​របស់អង្គ​ជំនុំ​ជម្រះ​​​តុលា​ការ​​កំពូល​​នៃ​សាលា​ក្តី​​ខ្មែរ​ក្រហម​ ចេញ​ផ្សាយ​​​កាល​ពី​​ថ្ងៃទី​១៦ កញ្ញា ឆ្នាំ​​២០១២ ដែល​កោះ​សន្តិ​ភាព​​បាន​ទទួល​​​​​ឱ្យ​ដឹង​ថា ប្រធាន​អង្គ​ជំនុំ​ជម្រះ​​តុលា​ការ​​​កំពូល​​នៃ​សាលា​ក្តី​​ខ្មែរ​ក្រហម ដោយ​​​អនុ​

ម៉ូតូ​២​គ្រឿង​​ទាក់​ដៃ​ចង្កូត​គ្នា​​ដួល​គរ​កង់​មុខ​លើ​គ្នា​របួស​ធ្ងន់​៤​នាក់​

Posted: 16 Sep 2012 08:52 PM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​ SL ជូន​​នារី​២​នាក់​ទៅធ្វើ​ការជា​មួយ​គ្នា​​ត្រឡប់​មក​​ផ្ទះវិញ​ទាក់​ដៃ​ចង្កូត​ជា​មួយ​ម៉ូតូ​សេ​១២៥ បណ្តាល​ឱ្យ​​ម៉ូតូ​ដួល​គរ​កង់​មុខ​ជាប់​លើ​គ្នា​ រង​របួស​ធ្ងន់​៤​នាក់ ​ស្រី​២​នាក់ ប្រុស​២​នាក់ នៅចំណុច​មហា​វិថី​​ព្រះ​សីហនុ​​កែង​វិថី​ត្រសក់​ផ្អែម (៦៣) ​ក្នុង​សង្កាត់​ចតុ​មុខ ​ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​ម៉ោង​​១១​និង​១៥​នាទី​យប់​ថ្ងៃទី​​១៦ កញ្ញា ២០១២។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!