Koh Santipheap Daily

Koh Santipheap Daily


រថយន្តទីកូ​ម្ចាស់​ស្រវឹង​បើក​បុក​បង្គោល​​ភ្លើង​ខ្ទេច​មុខ ហើយ​ដេក​ក្នុង​រថយន្ត​

Posted: 18 Sep 2012 12:43 AM PDT

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ទី​កូ​ ពណ៌​ស្លែ​លាយ​ទឹក​ប្រាក់​ ១​គ្រឿង​​ ដែល​ម្ចាស់​ស្រវឹង​ជោក​បាន​បើក​រេ​ពេញ​ផ្លូវ​ឡើង​សូន​ច្បារ​ផ្លូវ​ភ្លោះ​បុក​ដើម​ឈើ​មួយ​ដើរ​រលើង​ឫស​ហើយ​រថយន្ត​ បន្ត​ទៅ​មុខ​ទាំង​ត្រដាប​ត្រដួស​ដល់​ចំណុច​ផ្លូវ​កែង​ក៏ជ្រុលទៅ​បុក​បង្គោល​​ភ្លើង​​ពេញ​ទំហឹង​​​រួញ​​ជាប់​ទៅ​មុខ​លែង​រួចតែម្តង ។​​​ ឯ​អ្នក​បើកបរ​​ដេក​​ក្នុង​រថយន្ត​​ធ្វើ​​ដូច​មិន​ដឹង​​​រឿង ​ត្រូវ​​អ្នក​ភូមិ​បាន​នាំ​គ្នា​អូស​ចេញ​ពី​ក្នុង​​រថយន្ត​​ កាល​ពី​វេលាម៉ោង​​៦​និង​៣០​នាទី​លា្ងច ថ្ងៃទី​១៧ កញ្ញា​ នៅ​តាម​​វិថី​អង្គរ​ ស្ថិត​នៅ​ក្នុង​ភូមិ​​​ទួល​គោក

​ស្ត្រី​​ចំណាស់​ម្នាក់​​តូច​ចិត្ត​ មាន​ជំងឺ​ប្រចាំ​កាយ​ត្រឡប់​​ពី​​មើល​គ្រូ​ខ្មែរ​​វិញ​ចង.ក​សម្លាប់​ខ្លួន​

Posted: 18 Sep 2012 12:19 AM PDT

ស្ត្រីដែល​ចង.ក​សម្លាប់​ខ្លួន​
ខេត្ត​កំពង់ឆ្នាំង​ ៖ ​ស្ត្រី​​ចំណាស់​​ម្នាក់​​បាន​ចង.ក​​សម្លាប់​ខ្លួន​ ធ្វើ​អត្ត​ឃាត​ស្លាប់​ ​ដោយ​ពុំ​មាន​នរណា​​ដឹង និង​ជួយ​សង្គ្រោះ​បាន​ឡើយ​ ខណៈ​​ដែល​ចៅៗ​ និង​ក្មួយៗ​មិន​នៅ​ផ្ទះ បង្ក​ឱ្យ​មាន​ការ​​​ភ្ញាក់​ផ្អើល​​កាល​ពី​​​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​​១៦ កញ្ញា ​២០១២ នៅខាង​ក្រោយ​ផ្ទះ ស្ថិត​ក្នុង​ភូមិ​​ក្រោយ​ជី ឃុំ​ពពេល ​ស្រុក​បរិ​បូណ៌ ។ ​បើ​តាម​ការ​រៀប​រាប់​របស់​ស្ត្រី​ឈ្មោះ​សំ ​គី អាយុ​​៤៨​ឆ្នាំ ​ដែល​ត្រូវ​​ជា​​ក្មួយ​​បង្កើត​​ស្ត្រី​​រង​​គ្រោះ​ឱ្យ​ដឹង​​ថា ម្តាយ​​មីង​​​គាត់​​ដែល​គិត​ខ្លី​ចង.ក​​​សម្លាប់​​ខ្លួន​នេះ​​ឈ្មោះ​​សំ គា អាយុ​

យុវជន​ម្នាក់​ពាក់​ព័ន្ធ​​ករណី​រំលោភ​សេព​​សន្ថវៈ​​​រត់​​គេច​ខ្លួន​៤​ឆ្នាំ​​ត្រឡប់​មកវិញ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

Posted: 18 Sep 2012 12:11 AM PDT

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​
ខេត្ត​កំពត​ ៖ នគរបាល​​ស្រុក​ដង​ទង់ បាន​ចាប់​​ឃាត់​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ​អ៊ន ​បូរ៉ា អាយុ​២៤​ឆ្នាំ នៅភូមិ​ច្រក​កែស ឃុំ​ដង​ទង់ ស្រុក​ដង​ទង់ កាល​ពី​ព្រឹក​ថ្ងៃទី​១៥ កញ្ញា ២០១២ ​ពីបទ​ប៉ុន​ប៉ង​រំលោភ​​សេព​សន្ថវៈ​​នារី​ម្នាក់ ។ ​ការចាប់​ខ្លួន​យុវជន​នេះ​​​ យោង​តាម​ដីកា​​លេខ​១៣៧ ​ចុះថ្ងៃទី​១៤ មិថុនា ២០១០ ​របស់​លោក​ជួន វណ្ណៈ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពត ​និង​តាម​លោក​ខេង

បង្គន់​កញ្ចក់​នៅ​​ជាន់ទី19នៃ​សណ្ឋាគារ​ស្តេន​​ដាដ តា​រា​ល្បី​ៗរបស់​ហូលី​វូដក៏​ធ្លាប់​​ចូលប្រើ​ប្រាស់

Posted: 18 Sep 2012 12:08 AM PDT

បង្គន់​កញ្ចក់​នៅ​​ជាន់ទី19នៃ​សណ្ឋាគារ​ស្តេន​​ដាដ
សារព័ត៌មាន​​របស់​អង់គ្លេស កាលពី​ថ្ងៃទី​១៧ កញ្ញា ​បាន​ផ្សាយ​​ថា​សណ្ឋាគារ​ស្តេន​ដាដ​ នៅ​តំបន់​មេនហាត​តាន់ ក្រុងញូវ​យ៉ក​ សហរដ្ឋ​អាមេរិក​ បាន​ចេញ​ម៉ូដ​សង់​​បន្ទប់​ទឹក​នៅ​ជាន់ទី​១៨ ជា​កញ្ចក់​ថ្លា ដោយគ្មាន​វាំង​នន​សម្រាប់​បិទ​បាំង​ការ​បន្ទោបង់​​ទេ និងនៅ​ខ្ពស់​ត្រដែត ធ្វើ​ឱ្យ​​អ្នក​ដើរ​ឆ្លង​កាត់​អាច​មើល​ឃើញ​ ។

ជនសង្ស័យ​សំខាន់​វាយ​ប្រហារ​តា​ម​ដងទន្លេ​មេគង្គ​នាំខ្លួន​ចូល​តុលាកា​ចិន​

Posted: 18 Sep 2012 12:02 AM PDT

ណាវខាម​ពេល​នាំខ្លួន​មកដល់​ចិន​
តុលាការ​ខេត្ត​យុនណាន់​ ​ភាគ​និរតី​ចិន​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ​ថា ​បុរស​ឈ្មោះ​ណាវ ​ខាម ​ជ​ាជន​សង្ស័យ​សំខាន់​នៃ​ការវាយ​ប្រហារ​សម្លាប់​មនុស្ស​តាម​ដង​ទន្លេ​មេគង្គ​បណ្តាល​ឱ្យ​ស្លាប់​នាវិក​​ចិន​១៣នាក់ ​កាលពី​ឆ្នាំ​២០១១​ត្រូវ​នាំមកកាត់​ទោស​​នៅ​​តុលាការ​ចិន​នា​ថ្ងៃ​ទី​២០ កញ្ញា ​ខាងមុខ​នោះ ។

ប្រធាន​រដ្ឋ​បាល​ជល​ផល​ពិនិត្យ​ស្ថានីយ​ផលិត​កូន​ត្រី​ពូជ​ និង​ការ​ចិញ្ចឹម​ត្រី​​របស់​យោធិន​ពិការ

Posted: 18 Sep 2012 12:00 AM PDT

លោកណៅ ធួក ចុះ​ពិនិត្យ​មើល​ស្ថានីយ​ផលិត​កូន​ត្រី​ពូជ​ និង​ការ​ចិញ្ចឹម​ត្រី​​របស់​យោធិន​ពិការ
ខេត្ត​សៀម​រាប​ ៖ កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ លោក​បណ្ឌិត​​ ណៅ​ ធួក​ ប្រតិ​ភូ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល បាន​អញ្ជើញ​ទៅពិនិត្យ​វាយ​តម្លៃ​ស្ថានីយ​ផលិត​កូន​ត្រី​ពូជ​ទឹក​វិល​ មាន​ទី​តាំង​ឋិត​ក្នុង​ភូមិ​ជ្រៃ​​ សង្កាត់​ទឹក​វិល ក្រុង​សៀម​រាប និង​វាយ​តម្លៃ​ការ​ងារ​ចិញ្ចឹម​ត្រី​​នៅ​មជ្ឈមណ្ឌល​​អភិវឌ្ឍ​ន៍​យោ​ធិន​ពិការ​សម្តេច​ តេជោ ៣១៧ ។

លោក​យាយ​ជិះ​កង់​​​ទៅ​ហាត់​​ប្រាណ​បណ្តើរ​ឆ្លង​ផ្លូវ​រថយន្ត​ដឹក​ខ្សាច់​កិន​ស្លាប់​

Posted: 17 Sep 2012 11:56 PM PDT

អ្នក​បើក​បរ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​លោក​យាយ​ម្នាក់​ជិះ​កង់​​​ទៅ​ហាត់​ប្រាណ​​បណ្តើរ​​កង់​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​​មួយ​គ្រឿង​​បើក​បុក​​កិន​ចំ​ដង​ខ្លួន និង​ក្បាល​​បែក​ខ្ទេច​​រមូល​ចូល​គ្នា​ស្លាប់​​យ៉ាង​​អាណោច​អាធ័ម​​បំផុត​នៅ​​​លើទ្រូង​ផ្លូវ​ហើយ​រថយន្ត​​បង្ក​​​ព្យាយាម​​បើក​រត់​ តែ​ត្រូវ​ប៉ូលិស​​ដេញ​ឃាត់​រថយន្ត និង​អ្នក​បើក​បរ​បាន​នៅ​តាម​ផ្លូវ​លេខ​២០០២ ក្នុង​ភូមិ​ត្រពាំង​ឈូក​​ សង្កាត់​ទឹកថ្លា ។

នារីវៀត​ណាម​ម្នាក់​ខឹង​សង្សារ​បែក​ចិត្ត​ទៅ​លោត​ទឹក​សម្លាប់ខ្លួន​

Posted: 17 Sep 2012 11:53 PM PDT

នារី​ដែល​លោត​ទឹក​សម្លាប់​
រាជធានីភ្នំពេញ ៖ នារីជនជាតិ​វៀតណាម​​ម្នាក់​​មាន​រូប​ឆោម​ស្រស់​​បាន​ធ្វើ​អត្ត​ឃាត​​លោត​ទឹក​​ទន្លេ​​សម្លាប់​ខ្លួន និងបង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​នៅ​​​ខាង​កើត​រូប​សំណាក់​​តេជោ​យ៉ត តេជោ​មាស ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជម្នះ​ ខណ្ឌ​ដូនពេញ ​កាល​ពីវេលា​ម៉ោង​៦​​និង​៣០​​នាទី​​​ល្ងាច​ថ្ងៃទី​​១៧ កញ្ញា ២០១២ ក៏​ប៉ុន្តែ​​នារីរូប​នោះ​​ត្រូវបាន​​បុរស​ម្នាក់​ជួយ​ស្រង់​ឡើង​​គោក​រួច​ផុតពី​សេចក្តី​ស្លាប់ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៨ កញ្ញា ២០១២

Posted: 17 Sep 2012 11:43 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៨ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

សម្តេច​ហ៊ុន សែន និង​គណៈ​ប្រតិភូ​អញ្ជើញ​​និវត្តន៍​​មកដល់​​មាតុ​ប្រទេស​ថ្ងៃនេះ​ បន្ទាប់ពី​បាន​ដឹក​នាំប្រតិភូ​ជាន់​ខ្ពស់​​ចូល​រួម​​មហា​សន្និ​បាត​អន្តរ​សភា​អាស៊ាន​នៅ​ឥណ្ឌូ​ណេស៊ី

Posted: 17 Sep 2012 11:35 PM PDT

រាជធានីភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ កញ្ញា ២០១២នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូអមដំណើរ នឹង និវត្តន៍​មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីសម្តេចបានដឹកនំាគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយក្រុមអញ្ជើញ ចូលរួមមហា​សន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) លើកទី៣៣ នៅទីក្រុងឡាំងប៊ុក ប្រទេសឥណ្ឌូណេស៊ី

ក្រុម​ស្ទាវ​ស្រវឹង​បើក​ហាយ​ឡែន​ឌ័រ​​ទៅបុក​របង​ផ្ទះ​គេ​ខ្ទេច​​មុខ​

Posted: 17 Sep 2012 11:30 PM PDT

ជនស្ទាវ​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​បាត់​ដំបង​ ៖ ក្មេង​ស្ទាវ​មួយ​ក្រុមដែល​ម្នាក់​ៗ​សុទ្ធ​តែ​ស្រវឹង​ធ្លាក់​ភ្នែក​ បាន​បើក​​រថយន្ត​​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​របង​ថ្ម​ផ្ទះ​គេ​លាន់​ដូច​ផ្ទុះ​គ្រាប់​បែក​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​១៦​ កញ្ញា​ នៅចំណុច​ផ្លូវ​​ភ្លោះ​ខាង​លិច​សួន​ច្បារ​ព្រែកម​ហា​ទេព ក្នុង​ភូមិ​ផ្កា​ស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង បណ្តាល​ឱ្យ​រថយន្ត​ខូច​ខា​ត​ផ្នែក​ខាង​មុខ​ធ្ងន់​ធ្ងរ​ តែ​សំណាង​ល្អ​មនុស្ស​គ្មាន​គ្រោះ​

ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​វិល​ត្រឡប់​ពី​មហា​សន្និ​បាត​​លើក​ទី​៣៣ នៃ​​សន្និ​បាត​អន្តរ​​សភ​អាស៊ាន​

Posted: 17 Sep 2012 11:23 PM PDT

សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី យាង​ចុះ​ពី​លើ​ព្រលាន​យន្ត​ហោះ​
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​វេលា​ម៉ោង​១១​នាទី​ព្រឹក​នា​ថ្ងៃទី​១៨ ​កញ្ញា បាន​ត្រឡប់​មក​ពី​អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​លើក​ទី​៣៣ នៃ​សន្និ​​បាត​អន្តរ​សភា​អាស៊ាន AIPA វិញ ហើយ​តាម​​ជើង​ហោះ​ហើរ​ ពិសេស​របស់​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ​កម្ពុជាអង្គរ​​​​ប្រកប​ដោយ​​សុវត្ថិ​ភាព ។

បាតុភូត​អស្ចារ្យ​នៃ​វេលា​កើត​មាន​សម​ភាព​រាត្រី​និង​ថ្ងៃ ​លើ​កំពូល​ប្រាសាទ​អង្គរ​វត្ត​ កោះ​សន្តិ​ភាព​​ជូន​រង្វាន់​ដល់​អ្នក​ថត​រូប​ល្អ​

Posted: 17 Sep 2012 11:22 PM PDT

ព្រះ​អាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​កណ្តាល​នៃ​​ប្រាសាទ​អង្គរ​វត្ត​ក្នុង​វេលាសម​ភាព​រាត្រី​ និង​ថ្ងៃ​
នៅពេល​​បន្តិច​ទៀត​នេះ​ ឬថា ដល់ថ្ងៃ​ទី​២២ កញ្ញា ២០១២ ខាង​មុខ អាចនឹង​​មាន​មនុស្ស​​ជា​ច្រើន​​បាន​និង​កំពុង​ចាប់​អារម្មណ៍​​ចំពោះ​​ដំណើរ​​គោចរ​​របស់​ព្រះ​អាទិត្យ និង​ព្រះចន្ទ​ ចូល​ស្ថិត​លើ​ខ្សែ​អេក្វាទ័រ​ (Equator) បែង​ចែក​វេលា​យប់ និង​ថ្ងៃ​ស្មើ​គ្នា ​គឺវេលា​​យប់​​មាន​១២​ម៉ោង ហើយ​​វេលា​ថ្ងៃ​មាន​១២​ម៉ោង មាន​ន័យថា ​ព្រះ​អាទិត្យ​​ និងព្រះចន្ទ​​គោចរ​លើ​ចំណុច​កណ្តាល​នៃ​​ផែន​ដី ដូច្នេះ​​ហើយ​ទើប​ធ្វើ​ឱ្យ​​កើត​មាន​សម​ភាព​រាត្រី និង​សុរិយៈ ។

តុលា​ការ​​សម្រេច​​ផ្តន្ទា​ទោស​​យុវជ​ន​​3នាក់​​ដាក់​ពន្ធនា​គារ​​​ម្នាក់ៗ1​​​ឆ្នាំ​​

Posted: 17 Sep 2012 11:15 PM PDT

តុលា​ការ​​សម្រេច​​ផ្តន្ទា​ទោស​​យុវជ​ន​​3នាក់​​ដាក់​ពន្ធនា​គារ​​​ម្នាក់ៗ1​​​ឆ្នាំ​​
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​យុវជន​​៣នាក់​​ដែល​ជាប់​ពាក់​ព័ន្ធនឹង​អំពើ​ចោរ​កម្ម​​​លួច​​ម៉ូតូ​ និង​ទ្រព្យ​សម្បត្តិ​​របស់​ប្រជា​​​ពល​រដ្ឋ​​ ហើយ​ប្រើ​​អំពើ​ហិង្សា​​​ផង​នោះ​​ ​​ត្រូវ​បាន​លោក​​ធាម ​ច័ន្ទ​​ពិសិដ្ឋ ចៅ​ក្រម​​ជំនុំ​ជម្រះ​​​ក្តី​​ និង​លោក​​ឡុង ជាប តំណាង​​អយ្យ​ការអ​ម​សាលា​​ដំបូង​​ខេត្ត ​​​ប្រកាស​​សាល​ក្រម​​​​ផ្តន្ទា​ទោស​​​ដាក់​ពន្ធ​នាគារ​​ក្នុង​​​​ម្នាក់ៗ​១​ឆ្នាំ កាល​ពី​​រសៀល​​ថ្ងៃ​ទី​​១៤ កញ្ញា ​កន្លង​មក​​ ។​​

អភិបាល​​​ខេត្ត​និង​អ្នក​តំណាង​រាស្ត្រ​​​​ជួយ​ប្រជា​កសិករ​​​ដែល​ជួប​នឹង​គ្រោះ​រាំង​ស្ងួត

Posted: 17 Sep 2012 11:00 PM PDT

អភិបាល​​​ខេត្ត​និង​អ្នក​តំណាង​រាស្ត្រ​​​​ជួយ​ប្រជា​កសិករ​​​ដែល​ជួប​នឹង​គ្រោះ​រាំង​ស្ងួត
ខេត្ត​កំពត​​ ៖ នៅ​ស្រុក​​បន្ទាយ​​មាស​​ ចាប់​តាំង​ពី​​​ដើម​​រដូវ​វស្សា​​​មក​ បាន​ជួប​​​នឹង​គ្រោះ​រាំង​​ស្ងួត​​​​ដោយ​ទឹក​ភ្លៀង​​​​អូស​បន្លាយ​​​​ បង្អុរ​មិនគ្រប់​គ្រាន់​​​ ធ្វើ​ឱ្យ​​​​ប្រជា​កសិករ​​​នៅក្នុង​សហគមន៍​​​កសិករ​៨សហគមន​៍​រង​ការ​ខូច​ខាត​​​ស្រូវ​​ដែល​សាប​ និង​ស្ទូង​​ហើយ​មួយ​ចំនួន​​ ។ បច្ចុប្បន្ន​​​​​ ស្រូវ​ដែល​នៅ​រស់​ឆ្លង​ផុត​​ពីការ​​ខូច​ខាត​​​គឺ​បាន​​​ដោយ​សារ​​​​ស្ថានីយ​ទី​៤៥​​របស់​​​សម្តេច​អគ្គ​មហា​សេនា​បតី​​​តេជោ​ហ៊ុន​ សែន​

លោកស្រី​ស៊ូជី ​ទៅបំពេញ​ទស្សន​កិច្ច​នៅ​អាមេរិក​​

Posted: 17 Sep 2012 10:16 PM PDT

លោកស្រី​ស៊ូជី​
មេដឹកនាំ​ប្រឆាំង​ភូមា​លោកស្រី​អ៊ួងសាន់ ស៊ូជី ​​បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ​ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣​សប្តាហ៍​នៅ​ទី​នោះ ​ដែល​នេះ​​ជា​ទស្សន​កិច្ច​​លើក​ដំបូង​របស់​លោកស្រី​នៅ​អាមេរិក​ក្រោយ​ពី​លោកស្រី​ត្រូវ​រួចផុត​ពីការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​កាលពី​ឆ្នាំ​២០១០​មក ។

បាញ់​ប្រហារ​នៅ​អាមេរិក​ស្លាប់​2នាក់

Posted: 17 Sep 2012 10:12 PM PDT

ម៉ាស៊ីន​ឃោសនា​​ក្នុង​ស្រុក​​រាយការណ៍​​​កាលពី​ថ្ងៃទី​១៧ កញ្ញា ថា យុវជន​២នាក់​បាន​ត្រូវ​សម្លាប់​​កាលពី​យប់​ថ្ងៃទី​១៦ កញ្ញា ក្នុង​រដ្ឋ​អូ​ក្លាហូម៉ា​របស់​សហរដ្ឋ​អាមេរិក​​ដោ​យសារ​ការ​បាញ់​​ប្រហារ​មួយ ។​ជន​រង​​គ្រោះ​ដែល​មានវ័យ​ជំទង់​នៅ​ឡើយ​ត្រូវ​បាញ់​​សម្លាប់​​ប្រហែល​​​ដោយ​​យុវវ័យ​ម្នាក់​ទៀត នៅ​​ភាគ​ឦសាន​ទី​ក្រុង​អូក្លាហូ​ម៉ាស៊ីធី នា​វេលាម៉ោង​​២២និង​១៥នាទី​យប់ ។ ​សាក​សព​មនុស្ស​

ប្អូន​ថ្លៃ​ជាប់​ចោទ​រំលោភ​បង​ថ្លៃ​ដំបូង​ស្មាន​ថា​ប្តី លុះ​ខុស​ទម្លាប់​ទើប​ភ្ញាក់​ខ្លួន​ធាក់​1​ជើង​ផ្អើល​ឈុល​

Posted: 17 Sep 2012 10:00 PM PDT

បុរសជាប់ចោទ
ខេត្ត​​បាត់ដំបង​ ៖ បុរស​​ម្នាក់​បាន​ត្រូវ​​​សមត្ថ​កិច្ច​​ឃាត​់ខ្លួន​​ភ្លាម​ៗ​​​ក្រោយ​ពី​​​មាន​​ការ​ផ្អើល​​ឆោ​ឡោ​​ថា ជន​នេះ​​ស្រវឹង​ រួច​ឡើង​​ទៅ​ចាប់​រំ​លោភ​​បង​​ថ្លៃ​​ស្រី​របស់​ខ្លួន​​នៅ​លើ​ផ្ទះ​ កាល​ពី​វេលា​ម៉ោង​​១ និង​​៣០​​នាទី​រំ​លង​​អធ្រា​​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​​១៦ កញ្ញា នៅ​​​ឃុំ​​តា​ស្តា ស្រុក​សំពៅ​លូន ប៉ុន្តែ​​​ត្រូវ​​បែក​ការណ៍​​ ហើយ​​ត្រូវ​បាន​​បង​​ថ្លៃ​​ធាក់​​១​ជើង​​ និង​ផ្អើល​​ឆោ​ឡោ​​ទាំង​យប់ ។

ចាប់​នាង​រំលោភ​រួច​លួង​លោម​ដាក់​ពាក្យ​ប្តឹង​ជាង​1​ឆ្នាំ​ហើយ​មាន​ទាំង​កូន ឯ​យុត្តិ​ធម៌​នៅ​ឆ្ងាយ​

Posted: 17 Sep 2012 09:50 PM PDT

ខេត្តកំពត ៖ ​រឿង​រ៉ាវ​ចាប់​រំលោភ​សេព​សន្ថវៈ​មួយ​ដែល​បាន​កើតឡើង​កាលពី​​អំឡុង​ឆ្នាំ​២០១០ ​​លើនារី​រងគ្រោះ​ឈ្មោះ​កែម ​ចាន់​ធារិទ្ធ​ អាយុ​២០​ឆ្នាំ ​​នៅភូមិ​កោះ​ផ្តៅ​ ឃុំ​កំពង់​ត្រាច​ខាងលិច ​ស្រុក​កំពង់​ត្រាច ​និង​បាន​ដាក់​ពាក្យ​ប្តឹង​​ពី​ឈ្មោះ​ជៃ វីរៈ​ អាយុ​២៦​ឆ្នាំ ​​ជា​គ្រូ​បង្រៀន​រស់​នៅ​​ភូមិឃុំ​ជាមួយគ្នា​​ហើយ​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​​​នឹង​គ្នា​ទៀត​ជុំ​វិញ​ការ​រំលោភ​នាង​ហើយ​បាន​ប្រើ​​ពាក្យលួង​លោម​​មិន​ឱ្យ​នាងប្តឹង​ទេគឺគេ​ទទួល​​ខុស​ត្រូវ​ទាំងអស់​រហូត​​អង្ករ​ក្លាយ​ជា​បាយ​។ ដោយ​សារ​​ចាញ់​បោកគេ​ពេល

ឃាត​ករ​សម្លាប់​ក្មេង​ប្រុស​ស្រីសារ​ភាព​ពី​សកម្ម​ភា​ពរបស់​ខ្លួន​គឺ​ប្រល័យ​ជីវិត​បិទ​មាត់​

Posted: 17 Sep 2012 09:40 PM PDT

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​​ខ្លួន​
ខេត្ត​បាត់​ដំបង​ ៖ ទីបំផុត ឃាតករពិតប្រាកដ​ដែលបានសម្លាប់កុមារប្រុស ស្រី៣នាក់​យ៉ាងព្រៃផ្សៃនៅឃុំដូនបា ស្រុកគាស់ក្រឡ កាល​ពីជាង១សប្ដាហ៍​មុននេះ ត្រូវបាន​វែក​មុខ​ហើយ គឺជាជនម្នាក់ក្នុងចំណោម៣នាក់ ដែល​សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ពេលចុះពិនិត្យ​សព ។ ជននេះ​បាន​សារ​ភាពកំហុសទាំងអស់ដែលខ្លួន​ប្រព្រឹត្ត​ទៅ​លើ​ក្មេង​រងគ្រោះទាំង៣នាក់នោះនៅចំពោះ​មុខ​លោកចៅក្រមស៊ើបសួរ ខណៈ​មាន​ចរិត​រឹងរូស​មិនសារភាព​នៅចំពោះ​មុខ​

ប៉ូលិស​​​ត្រៀម​​បញ្ជូន​​​ជន​​ជាតិ​​ជប៉ុន​​ជាប់​​សង្ស័យ​​ប្លន់​​​ទៅ​ប្រទេស​​ដើម​វិញ

Posted: 17 Sep 2012 09:35 PM PDT

រាជ​ធានីភ្នំពេញ ៖ យោងតាម​គេហទំព័រអគ្គស្នងកា​រនគរបាលជាតិ​បានឲ្យដឹងថា សមត្ថកិច្ច​នគរបាល​កំពុង​ស្នើសុំគោល​​ការណ៍ពីរដ្ឋ​មន្រ្តីក្រសួង​មហាផ្ទៃក្នុងការបញ្ជូនជនជាតិជប៉ុន​ម្នាក់ទៅប្រទេស​ដើមវិញ ។ ប្រធាននាយកដ្ឋាន​ប្រឆាំង​ភេវរកម្ម ឧត្តមសេនីយ៍ទោ នួន ញក់​ បាន​ឲ្យ​ដឹងថា ជនជាតិ​ជប៉ុនម្នាក់​ដែល​បានចាប់​ឃាត់ខ្លួននោះ​ឈ្មោះ នីស៊ីហ្សា​វ៉ា គិនជី ភេទប្រុស អាយុ៤៤ឆ្នាំ កាន់​

ផឹក​ស៊ី​ស្រវឹង​យ៉ាង​ជោក​ជាំ​ដើរ​លួច​មាន់​អ្នក​ភូមិ​ក្លែម​ស្រា​និង​ចាប់​រំលោ​ភ​យាយ​អាយុ​61​ឆ្នាំ​

Posted: 17 Sep 2012 09:30 PM PDT

ជនសង្ស័យ​ទាំង​ពីរ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​ពោធិ៍​សាត់​ ៖ ជន​សង្ស័យ​​២នាក់​​​ត្រូវ​បាន​​​សមត្ថកិច្ច​​​ឃាត​់​ខ្លួន​ពី​បទ​​លួច​មេ​មាន់​​​ក្លែម​ស្រា និង​រំលោភ​​​​សេព​សន្ថវៈទៅ​លើ​​យាយ​ចាស់​អាយុ​​៦១​ឆ្នាំ ។ ករណី​ខាង​លើ​នេះ​​​បានកើត​ឡើង​​កាល​ពី​យប់​ថ្ងៃ​​ទី​១៤ កញ្ញា ​នៅភូមិ​​បាក់​ព្រីង​ ឃុំ​ស្នាម​​ព្រះ​​ ស្រុក​បាកាន​ ។ លោក​​វរសេនីយ៍​​ត្រី​ប៉ែន ទុង​ អធិការ​​នគរ​បាល​​ស្រុក​​​បាកាន​​​ឱ្យដឹងថា ​ជន​សង្ស័យ​​ទាំង​២​នាក់​​​​ដែល​ឃាត់​ខ្លួន​​​នេះ​ម្នាក់​​​​ឈ្មោះហន ឃុន ភេទ​ប្រុស​ អាយុ​២​៣ឆ្នាំ ​ឃាត់ខ្លួន

តុលា​ការ​​​កំពូល​​​​បើក​​សវនា​ការ​​​​រឿង​​ភរិយា​​​​លោក​​ឧកញ៉ា​​ខូវ ជឺលី​មហា​ជន​​រង់​​ចាំ​​​មើល​​យុត្តិ​ធម៌​​​​ចេញ​​ពី​​​​តុលា​ការ​​​កំពូល​​​​​​

Posted: 17 Sep 2012 09:20 PM PDT

ឧកញ៉ា ខូវ ជឺលី ជួប​ភរិយា​កាល​សវនា​ការនៅ​សាលា​ឧទ្ធរណ៍​ឆ្នាំ​ទៅ​
រាជ​ធានីភ្នំពេញ ៖ តុលាការ​កំពូល​​​​នឹង​បើក​​​សវនាកា​នៅ​ថ្ងៃ​​ទី​១៩ កញ្ញា ​​២០១២​ ដើម្បី​ជំនុំ​​​ជំរះ​​ករណី​​ចោទ​ប្រកាន់​​​លោក​ស្រី​សេង​ ចន្ទដា​ ​ភរិយា​​របស់​លោក​ឧកញ៉ា​​​ខូវ ជឺលី ថា​ជា​អ្នក​​​នៅ​ពី​ក្រោយ​​​គម្រោង​​ការ​សម្លាប់​​​លោក​ជំ​ទាវ​​​ស៊ុន សុត្ថា​ ភរិយា​របស់​​​លោក​ទេស​រដ្ឋ​មន្ត្រី​​​​ស៊ុន​ ​ចាន់​ថុល​ ​ដែល​ជា​កូន​បង្កើត​​​របស់​លោក​​​ឧកញ៉ា​ខូវ ជឺលី​ ​និង​ជន​សង្ស័យ​​៣នាក់​ទៀត​​​​ដែល​ត្រូវបាន​​​ចោទ​​​ថា​ជាប់​ពាក់​ព័ន្ធ​​នឹង​គម្រោង​​​ការ​សម្លាប់​​កាល​ពី​ថ្ងៃទី​​​១៣ មិថុនា​ ២០១០​ នៅភូមិ​គ្រឹះ​​លេខ​​០១​បេ​ ផ្លូវ​ហាណូយ​ សង្កាត់​ទឹក​

ភ្លៀង​​បន្ដ​​ធ្លាក់​​ខ្លាំង​​បណ្ដា​​ខេត្ដ​​ចំនួន​​១៤​​ប្រឈ​ម​នឹង​​ជំ​ន​ន់​​​ទឹក​ភ្លៀង​ តំប​ន់​​ជាប់​ដង​ស្ទឹង​​ត្រូវ​​ប្រ​យ័​ត្ន​

Posted: 17 Sep 2012 09:10 PM PDT

ទឹក​ជំនន់​ហូរបុក​ពី​ថៃ​លិច​ផ្តាច់​ផ្លូវ​តាម​ព្រំ​ដែន​នៅ​ឃុំ​អូរ​៣​ជាន់ 
ខេត្តបន្ទាយមានជ័យ ៖​​ ​អ្នក​ភូមិ​​ជាច្រើន​​គ្រួសារ​​នៅ​​​​ខាង​​ត្បូង​​ផ្លូវ​ជាតិ​​លេខ​​៥ ក្នុង​ក្រុង​ប៉ោយ​​ប៉ែត និង​​អ្នក​ភូមិ​រស់​នៅ​​តាមខ្សែ​​​បន្ទាត់​ព្រំ​ដែន​​ក្នុង​ឃុំ​អូរបី​ជាន់ ស្រុក​អូរ​ជ្រៅ កំពុង​ប្រឈម​នឹង​​ការ​​គំរាម​កំហែង​​ពី​ទឹក​ជំនន់​​ដែលហូរ​បុក​​មក​ពី​ប្រទេស​​ថៃ។ នៅ​ព្រឹក​​ថ្ងៃ​ទី​​១៧ កញ្ញា ​​ភូមិ​មួយ​ចំនួន​​នៅ​ខាង​ត្បូង​​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ក្រុង​ប៉ោយ​ប៉ែត គឺ​​ភូមិ​​ប៉ោយ​ប៉ែត ភូមិ​​ក្បាល​​កោះ ភូមិ​អូរ​ជ្រៅ ស្ថិត​ក្នុង​សង្កាត់​​​ប៉ោយ​ប៉ែត និង​ភូមិ

ក្រសួង​មហា​ផ្ទៃ​អំពាវនាវ​​ឱ្យ​ចូល​រួម​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស

Posted: 17 Sep 2012 09:01 PM PDT

រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៃព្រះរាជណាចក្រកម្ពុជានៅថ្ងៃទី១៤ កញ្ញា បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋទាំអស់ចូលរួម ប្រឆាំងការជួញដូរមនុស្ស និងកម្លាំងពលកម្មតាមរយៈផ្តល់ព័ត៌មានបន្ទាន់មកនគរបាលប្រឆាំងការជួញដូរមនុស្ស តាមលេខ​ទូរ​ស័ព្ទពិសេស ដែលងាយចងចាំ ។

មក​លោត​ទឹក​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​គំរាម​សង្សារ​

Posted: 17 Sep 2012 09:00 PM PDT

យុវជនគិតខ្លីមក​លោតទឹ​ក​ប៉ង​សម្លាប់​ខ្លួន​
រាជធានី​ភ្នំពេញ​ ៖ និស្សិតម្នាក់ជិះ​ម៉ូតូ​ឌុប​ធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយ​ចង្វាកាលពីវេលាម៉ោង៣​និង១៥​នាទី​រសៀល​ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១២ ដោយ​សារ​តែមាន​វិបត្តិ​ក្នុង​គ្រួសារ​ ឪពុកបែក​បាក់គ្នា​ទៅមានប្រពន្ធ​​ចុង និងតូចចិត្តខ្លួនឯង​ដែលរៀន​មិន​ទាន់​គេ ។ ទោះបីជាយ៉ាងណា ការលោតទឹក​សម្លាប់​ខ្លួន​នេះ​មិនបានស្លាប់ដូចបំណង់ឡើយ គឺប៉ូលិស​បានចេញទូកទៅជួយសង្គ្រោះ​ទាន់​នៅ​ពេល​​ដែល​និស្សិតរូប​នោះ​ចេះ​ហែល​ទឹក​ ហែល​ទៅ​តោង​ស្ពានបាឡេជា​ស្ពាន​ដែល​

តុលាការ​​កំពូល​​​បើក​សវនាការ​​​រឿង​ភរិយា​​​លោក​ឧកញ៉ា​ខូវ ជឺលី មហាជន​រង់​ចាំ​​មើល​យុត្តិធម៌​​​ចេញ​ពី​​​តុលាការ​​កំពូល​

Posted: 17 Sep 2012 08:45 PM PDT

រាជ​ធានីភ្នំពេញ ៖ តុលាការ​កំពូល​​​​នឹង​បើក​​​សវនាកា​នៅ​ថ្ងៃ​​ទី​១៩ កញ្ញា ​​២០១២​ ដើម្បី​ជំនុំ​​​ជំរះ​​ករណី​​ចោទ​ប្រកាន់​​​លោក​ស្រី​សេង​ ចន្ទដា​ ​ភរិយា​​របស់​លោក​ឧកញ៉ា​​​ខូវ ជឺលី ថា​ជា​អ្នក​​​នៅ​ពី​ក្រោយ​​​គម្រោង​​ការ​សម្លាប់​​​លោក​ជំ​ទាវ​​​ស៊ុន សុត្ថា​ ភរិយា​របស់​​​លោក​ទេស​រដ្ឋ​មន្ត្រី​​​​ស៊ុន​ ​ចាន់​ថុល​ ​ដែល​ជា​កូន​បង្កើត​​​របស់​លោក​​​ឧកញ៉ា​ខូវ ជឺលី​ ​និង​ជន​សង្ស័យ​​៣នាក់​ទៀត​​​​ដែល​ត្រូវបាន​​​ចោទ​​​ថា​ជាប់​ពាក់​

ធ្វើ​បុណ្យ​ឆ្លង​ដើម​ពោធិ៍សុំ​សេចក្តីសុខ ​និង​អប​អរ​ទេវតា​ឱ្យ​ទឹក​ភ្លៀង​​ធ្វើ​ស្រែ​​

Posted: 17 Sep 2012 08:30 PM PDT

ធ្វើ​បុណ្យ​ឆ្លង​ដើម​ពោធិ៍សុំ​សេចក្តីសុខ ​និង​អប​អរ​ទេវតា​ឱ្យ​ទឹក​ភ្លៀង​​ធ្វើ​ស្រែ​​
ខេត្តស្វាយ​រៀង ៖ កាលពី​ថ្ងៃទី​១៤ កញ្ញា ​ឆ្នាំ​២០១២ នៅភូមិតាមោ ​ឃុំ​មនោរម្យ ស្រុក​​ស្វាយ​ទាប ​មាន​​រៀប​ចំពិធី​​បុណ្យ​ឆ្លង​ដើម​ពោធិ៍​ដើម្បី​សុំ​សេច​ក្តីសុខ​ និងអប​អរ​សាទរ​អរគុណ​ទេវតា ​ដែល​ផ្តល់​ទឹក​ភ្លៀង​ឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ស្រែ​ទាន់​រដូវ​កាល​តាម​ការបន់​ស្រន់ ​កាលពី​មានភាព​រាំងស្ងួតអស់រយៈ​​ពេល​​ជាង​​២​ខែ​កន្លង​មក ។ ​

ចេញពី​ខារ៉ាអូខេ​ជិះ​ម៉ូតូ​បុក​ថ្ម​សួន​ចែក​ផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​របួស​​ធ្ងន់​ម្នាក់

Posted: 17 Sep 2012 08:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​​​​បាត់​បង់​ជីវិត​​នៅ​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​របួស​ធ្ងន់ ខណៈ​ជិះម៉ូតូ​ចេញពី​ខា​រា៉អូខេ​​ទៅបុក​ថ្ម​សួន ចែកផ្លូវ​ដែល​​កំពុងសាង​សង់​មិនទាន់​​រួច​រាល់ នៅ​តាម​ផ្លូវ​​​​ជាតិ​លេខ​៦ ខាង​ជើង​បុរី​សុភមង្គល​​ប្រមាណ​២០​ម៉ែត្រ​​​ ស្ថិត​ក្នុង​ភូមិ​ជ្រោ​យ​ចង្វា សង្កាត់​ជ្រោយ​​ចង្វា ខណ្ឌ​​ឫស្សី​កែវ កាលពី​វេលាម៉ោង​១និង​៥នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៧ កញ្ញា ។​

ជិះម៉ូតូ​បុក​កង់​មុខ​រថយន្ត​កុង​តឺ​ន័រ​សំណាង​ល្អ​ខ្ទាត​ចេញក្រៅ​​របួស​ជើង​ម្ខាង​

Posted: 17 Sep 2012 08:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​បុរសម្នាក់​បាន​រង​របួស​ជើង​ម្ខាង​​​ធ្ងន់ធ្ងរ​​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ បន្ទាប់ពីរូប​គេជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក​កង់​មុខ​រថយន្ត​​កុងតឺន័រ​មួយ​គ្រឿង​ដែល​កំពុង​បើក​ស្រប​ទិសគ្នា ។ ឧប្បត្តិ​ហេតុគ្រោះថ្នាក់ចរាចរណ៍​នោះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧និង៣០​នាទី​យប់​ថ្ងៃទី​១៦​ កញ្ញា នៅលើ​កំណាត់ផ្លូវ​លេខ​២១៧​ ​ហៅ​ផ្លូវ​ចំការ​ដូង​ ស្ថិត​ក្នុង​ភូមិ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!