Koh Santipheap Daily

Koh Santipheap Daily


ចិន​ផ្តល់​រថយន្ត​សង្គ្រោះ​100​គ្រឿង​ដល់​អាហ្វ​ហ្គា​នីស្ថាន​

Posted: 21 Sep 2012 01:38 AM PDT

ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​​មួយ​នៅក្រុង​កា​ប៊ុល​ក្រសួង​សុខា​ភិបាល​សាធារណៈអាហ្វ​ហ្គា​នីស្ថាន​​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា ​ថា រដ្ឋា​ភិបាល​ចិន​បាន​ធ្វើ​អំណោយ​ជា​រថយន្ត​សង្គ្រោះ​ចំនួន​១០០​គ្រឿង​ដល់​ក្រសួង​នេះ ​។សេចក្តី​ថ្លែងការណ៍​បន្តថា ​ប្រទេសចិន​បាន​ធ្វើ​អំណោយ​ជា​រថយន្ត​សង្គ្រោះ​ថ្មី​ចំនួន​១០០​គ្រឿង​ដែល​មានតម្លៃ​៤លាន​ដុល្លារ​ដល់​ក្រសួង​សុខាភិបាល​សាធារណៈ ហើយ​ក្រុ​​ម​បច្ចេ​ក​

ជួប​​គ្នា​​លើក​​ទី​​៤ ប៉ាក់​គី​​អាវ​​ប្តេជ្ញា​​ផ្តួល​​ម៉ាក​​ហ្គេស​​ឱ្យ​​សន្លប់

Posted: 21 Sep 2012 01:25 AM PDT

ការ​ផ្គូរ​ផ្គង​រវាង​ប៉ាក់​គី​អាវ​-ស្តាំនិង​ម៉ាក​ហ្គេស-ឆ្វេង
កីឡា​ករ​​ប្រ​ដាល់​​ហ្វុី​​លី​​ពីន ម៉ា​​នី ប៉ាក់​​គី​​អាវ​​បាន​​ប្តេជ្ញា​​ថា ខ្លួន​នឹង​​ផ្តួល​កីឡា​ករ​​ចូ​អាន ម៉ា​នូ​អែល ម៉ាក​ហ្គេស​ឱ្យ​ខាង​តែ​បាន​ក្នុង​ខណៈ​ដែល​ពួក​គេ​ទាំង​២នាក់​ជួប​គ្នា​ជា​លើក​ទី​៤​នៅ​ក្រុង​ឡាស​វេហ្គាស​ សហរដ្ឋ​អា​មេរិក​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ ។ ការ​ប្រ​កួត​ចុង​ក្រោយ​បំ​ផុត​រវាង​កីឡាករ​ទាំង​២​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ​ ប៉ាក់​គី​អាវ​វ័យ​៣៣​ឆ្នាំ​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​យ៉ាង​ចម្រូង​ចម្រាស ។ ចំណែក​ការ

ខាស៊ី​ ស្តូ​​ន័រ​​បង្ហើប​ឱ្យ​​ដឹង​​ពី​​គម្រោង​​​ចូល​​រួម​​​បើក​បរ​​រថ​យន្ត​​ប្រ​ណាំង​​ក្រោយ​​ពី​​ចូល​​និ​វត្ត​​ពី​​កី​ឡា​​ប្រ​ណាំង​​ម៉ូ​តូ​ ​GP

Posted: 21 Sep 2012 01:23 AM PDT

កីឡាករ​អូ​ស្ត្រា​លី ខាស៊ី ស្តូ​ន័រ
កីឡា​ករ​​ប្រ​ណាំង​​ម៉ូ​តូ​ Grand Prix​សញ្ជាត​អុី​​តា​​លី​​ខា​ស៊ី ស្តូ​ន័​រ​ក្នុង​​ពេល​ថ្មី​ៗ​នេះ​​បាន​​ព្រ​លយ​ពាក្យ​ឱ្យ​ដឹង​ពី​បំណង​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត​ក្រោយ​ពី​រូប​គេ​ចូល​និ​វត្ត​ពី​ការ​ប្រ​ណាំង​នៅ​ដំ​ណាច់​ឆ្នាំ​ដោយបញ្ជាក់​ថា ខ្លួននឹង​ទៅ​ចូល​រួម​ប្រ​ណាំង​រថយន្ត​វិញ​ម្តង ។​ ស្តូ​ន័រ​​វ័យ​២៦​ឆ្នាំ​បច្ចុប្បន្ន​ទើប​តែ​បាន​ធូរ​ស្បើយ​ពី​របួស​បាក់​ឆ្អឹង​​កែង​ជើង​ហើយ​នៅ​ដំ​ណាច់​ឆ្នាំ​នេះ​នឹង​លា​ឈប់​ពី​អា​ជីព ។​

លោក​​​វេន​ជា​​បាវ​​​មក​ចូល​រួម​កិច្ច​​ប្រជុំ​​​កំ​ពូល​​​ចិន​-សហ​ភាព​​អឺរ៉ុប​

Posted: 21 Sep 2012 01:21 AM PDT

 លោក​វេនជាបាវ​​​​​ពេល​ទៅ​ដល់​ទីក្រុង​​​ព្រុច​សែល​
នាយក​រដ្ឋ​មន្ត្រី​​​​ចិន​​​ លោក​​​​​​វេន​​ជា​បាវ​​ ​​​​​​​​​​​​​​​​​បាន​ទៅ​​ដ​​ល់​ទី​ក្រុង​​​​​ព្រុច​សែល​​ ប្រទេស​បែល​ហ្ស៊ិក​ កាល​ពី​​​ថ្ងៃទី​​​១៩​​​ កញ្ញា​​ ដើម្បី​ចូល​​រួម​​​​​ក្នុង​កិច្ច​ប្រជុំ​​​​​​​​កំពូល​​​​​ចិន​-​សហភាព​អឺ​រ៉ុប​​ ​លើក​ទី​​​១៥​​ ​និង​បំពេញ​ទស្ស​​ន​កិច្ច​​​​​ជា​ផ្លូវ​ការ​​​មួយ​​​​​នៅ​បែល​ហ្ស៊ិក ។​​ក្នុង​សេច​ក្តីថ្លែង​​​ការ​ណ៍​​​មួយ​​​​​​​ពេល​ទៅ​ដល់​ទី​ក្រុង​​​​​​​​​​​​​​​​​​​​​​​​​​ព្រុចសែល​ លោក​​វេន​​​ជា​បាវ​​​​​ គូស​បញ្ជាក់​​​ថា ​​ចិន​ និង​សហ​ភាព​អឺ​រ៉ុប​​​ បាន​បង្កើត​​​​​ភាព​ជា​ដៃ​​គូ​​​​​យុទ្ធ​សាស្រ្ត​​​​​​សាក​ល

នាំ​ខ្លួន​​ចែ​មុំ កំពូល​ម៉ែ​យ៉ែម​ថៅ​កែ​ហាង​កែ​សម្ផស្ស​​មីកាសាទៅតុលាការ

Posted: 21 Sep 2012 01:16 AM PDT

នាំ​ខ្លួន​​ចែ​មុំ កំពូល​ម៉ែ​យ៉ែម​ថៅ​កែ​ហាង​កែ​សម្ផស្ស​​មីកាសាទៅតុលាការ
រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​២១ ​កញ្ញា ២០១២សមត្ថ​កិច្ច​​​កង​រាជ​អាវុធ​ហត្ថ​​​លើ​ផ្ទៃ​ប្រទេស​​​​បាន​នាំ​ខ្លួន​​ស្ត្រី​ថៅ​កែ​ហាង​អ៊ុត​សក់​ និង​កែសម្ផស្ស​​​មីកាសាឈ្មោះ​​ចាន់ ស្រីណុច ​ហៅចែមុំ ​​ទៅ​កាន់​សាលា​ដំបូង​​រាជ​ធានីភ្នំពេញ ​​ដើម្បី​ប្រគល់​ជូន​ទៅ​​តំណាង​​អយ្យ​ការ​​ធ្វើ​ការ​សាកសួរ និង​ចោទប្រកាន់​​​ជា​ផ្លូវការ ​។

កម្ម​​ការិនី​​រោង​ចក្រ​​ផលិត​​ស្រោម​​ដៃ​​នៅ​បាវិត​ដួល​សន្លប់​៧៦​​នាក់​

Posted: 21 Sep 2012 01:11 AM PDT

កម្ម​ការិនី​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​ស្វាយរៀង ៖ ​តាម​ប្រភព​ព័ត៌​មាន​​ជំហាន​ដំបូងបាន​ឱ្យ​ដឹង​ថា នៅវេលា​ម៉ោង​៨​និង​២០​នាទី​ថ្ងៃទី​២១ កញ្ញា កម្ម​ការិនី​រោង​ចក្រ​យ៉ក ដែល​មានទីតាំង​​ស្ថិត​នៅភូមិ​ព្រៃ​ផ្តៅ ​សង្កាត់​ច្រក​ម្ទេស ​ក្រុងបាវិត ​ដែល​ជា​រោងចក្រ​ផលិត​ស្រោម​ដៃ​​បាន​ដួល​សន្លប់​​ជា​បន្ត​បន្ទាប់​​ចំនួន​៧៦​

រថយន្ត​ដឹក​ដី​នៅ​តែ​បើក​ចូល​ក្រុង​មិន​គោរព​ការ​ណែ​នាំ​របស់​សាលា​រាជ​ធានី​​

Posted: 21 Sep 2012 01:00 AM PDT

ជនរងគ្រោះកំពុងត្រូវបាន​សង្គ្រោះ
​រាជ​ធានី​ភ្នំ​ពេញ​ ៖ កន្លង​មក​សាលា​រាជ​ធានី​ភ្នំ​ពេញ​បាន​ចេញ​សេច​ក្តីណែ​នាំ​មិន​ឱ្យ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ទាំង​អស់​ធ្វើ​ចរាច​រ​​ចូល​ក្នុង​ក្រុង​បាន​ទេ​ ដោយ​សារ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន ជា​ពិសេស​ផ្លូវ​ថ្នល់​ដែល​ប្រឡាក់​សុទ្ធ​តែ​ដី​បង្ក​ទៅ​ជា​គ្រោះ​ថ្នាក់​ចរាចរ​​ណ៍ទៀត​ផង ។

លោក​ងួន ញ៉ិល ​អនុ​ប្រធាន​​ទី​១ រដ្ឋ​សភា​​អនុ​ញ្ញាត​​ឱ្យ​​តំណាង​សមា​គម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​​កម្ពុជា​២៩​​នាក់ ​ជួប​សម្តែង​ការ​គួរ​សម​

Posted: 21 Sep 2012 12:57 AM PDT

ពិធី​ប្រជុំ​ចែករំលែក​បទពិសោធន៍​
រាជធានីភ្នំពេញ ៖ ​ក្រុម​សមា​គម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​​ចំនួន​២៩​នាក់​បាន​ចូល​សម្តែង​ការគួរ​សម​ជា​មួយ​លោក​ងួន ញ៉ិល ​អនុ​ប្រធាន​ទី​១ រដ្ឋ​​សភា​នៃ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​​គោល​បំណង​​សុំ​អនុ​សាសន៍​​ក៏ដូច​ជា​​រំលែក​បទ​ពិសោធន៍​​មុន​នឹង​ពួក​គេ​​ធ្វើ​ដំណើរ​ចូល​រួម​ប្រឡង​​​ជ្រើសរើស​​ក្នុង​កម្មវិធី​​នាវា​យុវជន​​អាស៊ី​អាគ្នេយ៍​​លើក​ទី​៣៩​ ​នៅ​តាម​បណ្តា​ប្រទេស​អាស៊ាន​ និង​ប្រទេស​ជប៉ុន ។​​ ការ​សម្តែង​​ការ​

អាជ្ញា​ធរ​សង្កាត់​ដង្កោ​រៀប​ចំ​ធ្វើ​សន្និ​បាត​បង្កើត​ស​មា​គមមនុស្ស​ចាស់​

Posted: 21 Sep 2012 12:45 AM PDT

ទិដ្ឋ​ភាពក្នុងពិធី
​រាជ​ធានី​ភ្នំពេញ ៖ អាជ្ញា​ធរ​សង្កាត់​​ដង្កោ​បាន​រៀប​ចំ​ធ្វើ​សន្និ​បាត​បង្កើត​សមាគមមនុស្ស​ចាស់​ក្នុង​គោ​លបំណង​បម្រើ​ផល​ប្រយោជន៍​របស់​មនុស្ស​ចាស់​ទាំង​អស់​ ឱ្យ​ពួក​គាត់​មាន​លទ្ធ​ភាព​បាន​ចូល​រួម​ការ​ងា​រផ្សេងៗ​នៅ​ក្នុង​សង្គម​ជាតិ ព្រម​ទាំង​ផ្តល់​នូវ​ភាព​កក់​ក្តៅ​ដល់​ពួក​គាត់​ដែល​ជា​មនុស្ស​ចាស់​​មិន​ឱ្យ​មាន​ភាព​ឯកោ​នោះ​ឡើយ ។

ខ្មាន់​កាំភ្លើង​​ម្នាក់​ជិះ​ម៉ូតូ​​អត់​ពាក់​មួក​អត់​​កញ្ចក់​បុក​​ប៉ូលិស​​ ហើយ​ដក​កាំភ្លើង​បាញ់​​១​គ្រាប់​តែ​មិន​ផ្ទុះ​

Posted: 21 Sep 2012 12:41 AM PDT

ខ្មាន់​កាំភ្លើង​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​ជន​ប្រដាប់​​ដោយ​​កាំភ្លើង​ខ្លី​ម្នាក់​មាន​សមា​សភាព​​មិន​​​ច្បាស់​​លាស់​​​ត្រូវ​​បាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​​គោល​ដៅ​​២៤​​ម៉ោង​របស់​ខណ្ឌ​​ពោធិ៍​សែន​ជ័យ ​ចាប់​ខ្លួន​បាន​​ក្នុង​ខណៈ​​ពេល​ដែល​​ជន​នេះ​​ជិះ​ម៉ូតូ​​មួយ​គ្រឿង​អត់​ពាក់​​មួក និង​​ដាក់​​កញ្ចក់​ហើយ​ត្រូវ​បាន​​ប៉ូលិស​​ឃាត់ ដើម្បី​​សួរនាំ ​ប៉ុន្តែ​​ជន​នោះ​មិន​ត្រឹម​តែ​​មិន​ព្រម​ឈប់​ប៉ុណ្ណោះ​​ទេ ថែមទាំង​​បើក​បំបុក​​ប៉ូលិស​​ឱ្យ​ដួល​ ​និង​ដក​កាំភ្លើង​​ខ្លី​បាញ់​ប្រហារ​​ទៅ​លើ​

ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ត្រូវ​បាញ់​សម្លាប់​នៅ​ក្រុង​ម៉ិច​ស៊ីកូ​

Posted: 21 Sep 2012 12:39 AM PDT

ប្រភព​ព័ត៌​មាន​រដ្ឋាភិបាល​ឱ្យដឹងថា ជន​ជាតិ​កូរ៉េ​ខាងត្បូង​អាយុ​៥៦​ឆ្នាំ ម្នាក​់ត្រូវ​ជន​មិនស្គាល់​មុខ​២នាក់​បាញ់សម្លាប់​កាលពី​ថ្ងៃទី​២០​ កញ្ញា ​នៅ​តាម​​ផ្លូវ​ដែលគេ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ទីក្រុង​ម៉ិច​ស៊ីកូ​ រដ្ឋ​ធានី​ម៉ិច​ស៊ិក ។គ្រាប់​កាំភ្លើង​១​​គ្រាប់​​ត្រូវបាន​បាញ់ចំក្បាល​ខាង​ក្រោយ​របស់​ជន​រងគ្រោះ​បណ្តាល​ឱ្យ​គេស្លាប់​នៅ​នឹង​កន្លែង​ខណៈ​រូប​​គេស្ថិត​​នៅ​​​ចម្ងាយ​​៥​ម៉ែត្រ​ប៉ុណ្ណោះ ​ពី​ហាងសម្លៀក​បំពាក់​

វាយប្រហារ​អត្តឃាត​2នៅរដ្ឋ​ធានី​សូម៉ាលី​ស្លាប់​14​នាក់​

Posted: 21 Sep 2012 12:31 AM PDT

ទិដ្ឋ​ភាព​ក្នុងបារង​ការវាយប្រហារ​
យោង​តាម​បណ្តា​អ្នក​ទទួលខុស​ត្រូវ​ស៊ូម៉ាលី​និង​សាក្សី​ទាំង​ឡាយ​ថា ​មនុស្ស​យ៉ាង​តិច​១៤​នាក់​ក្នុងនោះ​មានអ្នក​កាសែត​៣នាក់​ និង​មន្ត្រីរដ្ឋ​​ការ​របស់​រដ្ឋាភិបាល​ត្រូវ​ស្លាប់​ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​របួស​កាលពី​ថ្ងៃ​ទី​២០ កញ្ញា ​ក្នុង​ការ​​វាយប្រហារ​អត្ត​ឃាត​២​ក្នុង​បា​រមួយ​នាទី​ក្រុង​មូហ្គាឌី​ស្យូ​រដ្ឋធានី​សូ​ម៉ាលី ។

រថយន្ត​បុក​ម៉ូតូ​​របូស​ធ្ងន់​២នាក់​បើក​រត់​បាត់​

Posted: 21 Sep 2012 12:30 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​៖ ​យុវ​ជន​​២នាក់បាន​​​រង​របួស​ធ្ងន់​​ខណៈ​​​កំពុង​ជិះ​ម៉ូតូត្រូវ​​រថយន្ត​មួយ​បាំង​​កន្លះមួយ​គ្រឿង​​​មិន​ចាំ​ម៉ាក​​បើក​កៀរ​ពី​ក្រោយ​បណ្ដាល​​ឱ្យ​ដួល​​បោក​ក្បាល​​រង​របួស​ធ្ងន់​​ហើយ​​​ រថយន្ត​​បង្ក​​បាន​​បើក​រត់​គេច​បាត់​ស្រមោល​ ​កាល​​ពី​​វេលា​ម៉ោង​​៤ទៀប​ភ្លឺ​​ថ្ងៃទី​២០ កញ្ញា ​ ចំណុច​ស្ដុប​ទេព​ផន ​តាម​បណ្ដោយ​មហាវិថី​ម៉ៅសេទុង​ ​ក្នុង​សង្កាត់​​ទឹក​ល្អក់​ទី២ ​ខណ្ឌទួល​គោក​​ ។

អាមេរិក​ផ្តល់ថ​វិកា​​៣៤​លានដុល្លារ​​សម្រាប់​កម្ពុជា​អនុវត្ត​​វិស័យ​សុខាភិបាល​​ និងអប់រំ

Posted: 21 Sep 2012 12:21 AM PDT

រាជ​ធានី​ភ្នំពេញ ៖ វេលាម៉ោង១១​ព្រឹកថ្ងៃសុក្រ ទី២១ កញ្ញា នេះ លោកឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួង​ការ​បរ​ទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងលោកស្រីឡូរី ដឹ ហ្វ្រីស នាយកបេសកកម្មស្តីទី​នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី​អភិ​វឌ្ឍន៍​អន្ដរ​ជាតិ USAID ​បានចុះហត្ថលេខាលើ វិសោធនកម្មនៃកិច្ចព្រមព្រៀងទ្វេភាគីចំនួនពីរ ដែលនឹងផ្ដល់ថវិកាចំនួន​៣៤លាន​

កម្ពុជា​ត្រៀម​​​បញ្ជូន​​កង​កម្លាំង​វិស្វកម្ម​ថ្មី ២១៨​នាក់​ ក្រោម​ឆត្រ​អ.ស.ប​ទៅ​កាន់​ប្រទេស​លីបង់

Posted: 21 Sep 2012 12:21 AM PDT

រាជ​ធានី​ភ្នំពេញ ៖ រាជ​រដ្ឋាភិ​បាលកម្ពុជាត្រៀមបញ្ជូន​កងកម្លំាងវិស្វកម្មថ្មីចំនួន២១៨​នាក់ ទៅចូលរួម​បេស​កកម្មរក្សាសន្តិភាព​​អង្គ​ការ​សហ​ប្រជាជាតិនៅប្រទេសលី​បង់ ដើម្បីជំនួសកង​កម្លំាងចាស់ដែល​ចប់អាណត្តិ នៅថ្ងៃទី​២២ វិច្ឆិកា ២០១២ខាងមុខនេះ ។ នេះបើ​យោង​តាមខ្លឹមសារនៃសារលិខិតរបស់​សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាព​អន្តរជាតិលើកទី

បើក​​​ម៉ូតូ​​​​បុក​គូទ​រថយន្ត​​​ចត​ស្ងៀម​​​​ដួល​ត្រូវ​​រថយន្ត​កាមរី​​មួយ​គ្រឿង​ទៀត​កិន​​បាក់​ជើង​ម្ខាង

Posted: 21 Sep 2012 12:20 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តបន្ទាយ​មានជ័យ​​​ ៖ ប្តី​ប្រពន្ធ​​២នាក់​​​​​ជិះម៉ូតូូ​​ឌុប​គ្នា​​​មិនបាន​មើល​​ឧបសគ្គ​​ខាង​មុខ​ជ្រុល​ទៅ​បុក​រថយន្ត​កាមរី​​​មួ​យ​គ្រឿង​ ដែល​ចត​ស្ងៀម​​​​​លើ​ចិញ្ចើម​​ផ្លូវ​បណ្តាល​ឱ្យ​ម៉ូតូ​ដួលខ្ទាត​​​ទៅលើ​​ទ្រូង​ផ្លូវ ​ស្រប​ពេល​នោះ​មាន​រថយន្ត​​​កាមរី​​មួយ​គ្រឿង​​​ផ្សេង​ទៀត​​មក​ពី​ក្រោយ​កិន​បណ្តាល​ឱ្យ​បុរស​ជា​ប្តី​បាក់​​ជើង​ខាង​ស្តាំ​ ​របួស​ធ្ងន់​​​ឯស្ត្រី​​ជា​ប្រពន្ធ​​រង​របួស​ស្រាល​ កាល​ពី​​​​វេលា​ម៉ោង​​​ជាង​​៣រសៀល​​​​ថ្ងៃទី​​១៩

កម្ពុជា​ត្រៀម​​​បញ្ជូន​​កង​កម្លាំង​វិស្វកម្ម​ថ្មី ២១៨​នាក់​ ក្រោម​ឆត្រ​អ.ស.ប​ទៅ​កាន់​ប្រទេស​លីបង់

Posted: 21 Sep 2012 12:16 AM PDT

រាជ​ធានី​ភ្នំពេញ ៖ រាជ​រដ្ឋាភិ​បាលកម្ពុជាត្រៀមបញ្ជូន​កងកម្លំាងវិស្វកម្មថ្មីចំនួន២១៨​នាក់ ទៅចូលរួម​បេស​កកម្មរក្សាសន្តិភាព​​អង្គ​ការ​សហ​ប្រជាជាតិនៅប្រទេសលី​បង់ ដើម្បីជំនួសកង​កម្លំាងចាស់ដែល​ចប់អាណត្តិ នៅថ្ងៃទី​២២ វិច្ឆិកា ២០១២ខាងមុខនេះ ។ នេះបើ​យោង​តាមខ្លឹមសារនៃសារលិខិតរបស់​សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាព​អន្តរជាតិលើកទី

បន្លំ​​រក​ទិញថ្នាំ​​​ពេទ្យ​​ចូល​លួច​ទូរស័ព្ទ​អាយ​ហ្វូន​​ត្រូវប៉ូលិស​​ទួល​សង្កែ​​ចាប់​បាន​ម្នាក់​

Posted: 21 Sep 2012 12:15 AM PDT

ជន​ល្មើស​ត្រូវបាន​ចាប់​ខ្លួន
រាជធានីភ្នំពេញ​ ៖ ​​បុរ​សម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​​២នាក់​ ត្រូវប៉ូលិស​​ប៉ុស្ដិ៍​​ទួល​សង្កែ​​រួម​ជា​មួយ​​​ប្រជាពលរដ្ឋដេញចាប់​បាន​​ កាលពី​វេលា​ម៉ោង​១២​ និង​​១៥នាទី​ថ្ងៃ​ត្រង់​​ថ្ងៃទី១៩​ កញ្ញា ​​នៅ​​​ភូមិ​​ទួលគោក​​ សង្កាត់​​ទួល​សង្កែ​​​ ខណ្ឌ​​​​ឫស្សី​កែវ​​​​ ក្រោយ​​​ពី​បន្លំ​ខ្លួន​ធ្វើជាទៅ​ទិញ​​ថ្នាំពេទ្យ​ហើយ​​ចូល​ក្នុង​ផ្ទះ​​លេខ​​៣២A​ផ្លូវលេខ​៧០​​ ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ លួច​ទូរស័ព្ទ​​តែ​ត្រូវ​​ម្ចាស់​គេទាន់​ ។

ប្រទេសឥណ្ឌា​រក្សា​អត្រា​ប្រាក់​គោល​ឱ្យ​នៅ​ថេរ​ដដែល​

Posted: 21 Sep 2012 12:12 AM PDT

ប្រទេសឥណ្ឌា​រក្សា​អត្រា​ប្រាក់​គោល​ឱ្យ​នៅ​ថេរ​ដដែល​
​ធនាគារ​កណ្តាល​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧ កញ្ញា ​បាន​រក្សាអត្រា​ការប្រាក់​គោល​នៅ​​ថេរឱ្យ​​ដដែល​ ដោយ​យោង​ទៅលើការរង់​ចាំ​ការវាយ​តម្លៃ​ផល​ប៉ះពាល់​នៃកំណែទម្រង់​របស់​រដ្ឋា​ភិបាល​មុន​ពេល​កំណត់​បន្ថយ​តម្លៃ​ប្រាក់​កម្ចី ។ធនាគារ​កណ្តាល​ឥណ្ឌា​ស្ថិត​ក្រោម​សម្ពាធ​របស់​រដ្ឋា​ភិបាល​និង​មេដឹក​នាំ​ធុរ​កិច្ច​នានា​ឱ្យ​កាត់​បន្ថយ​អត្រា​ការប្រាក់ដើម្បី​លើកស្ទួយ​​សេដ្ឋ​កិច្ច​ដែល​មាន​វិបត្តិ​​ ព្រោះ​

​ភូមានឹង​ធ្វើ​ឯក​ជននីយ​កម្ម​សហ​គ្រាស​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋចំនួន​២៦

Posted: 21 Sep 2012 12:11 AM PDT

​ភូមានឹង​ធ្វើ​ឯក​ជននីយ​កម្ម​សហ​គ្រាស​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋចំនួន​២៦
ប្រទេស​ភូមា​នឹងធ្វើ​ឯក​ជននីយ​កម្ម​ក្រុម​ហ៊ុន​ដែលគ្រប់​គ្រង​ដោយ​រដ្ឋ​ចំនួន​២៦​តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន​ចម្រុះ​ ឬ​ក៏ការលក់​ដេញ​ថ្លៃ​និង​តាម​រយៈ​ភតិសន្យា​(កិច្ច​សន្យា​សម្រាប់ជួល)​ជា​មួយនឹងវិនិយោគិន​ក្នុងស្រុក​និងបរទេស ​។ នេះ​បើ​តាម​ក្រសួង​បសុសត្វ​និង​ជល​ផល​ឱ្យដឹង ។

អតិ​ផរណា​របស់​អង់គ្លេស​ធ្លាក់ចុះ​នៅ​ក្នុង​ខែសីហា

Posted: 21 Sep 2012 12:09 AM PDT

អតិ​ផរណា​របស់​អង់គ្លេស​ធ្លាក់ចុះ​នៅ​ក្នុង​ខែសីហា
ការិយាល័យ​ស្ថិតិ​ជាតិ​និយាយ​ថា ​អតិ​ផរណា​ប្រចាំ​ឆ្នាំ​របស់​អង់គ្លេស​ធ្លាក់​ចុះ​ដល់​២,៥%​នៅក្នុង​ខែសីហា​ពី​២,៦%​កាលពី​ដើម​ខែ​នេះ​ឆ្លុះ​​​បញ្ចាំង​ឱ្យ​ឃើញ​ថាកំណើន​ថ្លៃ​សម្លៀក​បំពាក់​សម្ភារ​សម្រាប់​ពាក់​ដៃ​និងជើង​ និងគ្រឿង​បរិក្ខា​រ​ក្នុង​ផ្ទះ​ផ្សេងៗ​ទៀត​ធ្លាក់​ចុះ​ជាង​ដើមឆ្នាំ ក្នុងនោះ​តម្លៃ​ឧស្ម័ន​និងអគ្គិសនី​នៅ​ថេរដដែល ​។ បើ​តាម​ទិន្ន​ន័យ​នេះ​អាច​ជាការ​ត្រួស​ត្រាយ​ផ្លូវ​មួយ​សម្រាប់​សន្ទុះ​ជំរុញ​

អតិ​ផរណា​របស់​អង់គ្លេស​ធ្លាក់ចុះ​នៅ​ក្នុង​ខែសីហា

Posted: 21 Sep 2012 12:09 AM PDT

អតិ​ផរណា​របស់​អង់គ្លេស​ធ្លាក់ចុះ​នៅ​ក្នុង​ខែសីហា
ការិយាល័យ​ស្ថិតិ​ជាតិ​និយាយ​ថា ​អតិ​ផរណា​ប្រចាំ​ឆ្នាំ​របស់​អង់គ្លេស​ធ្លាក់​ចុះ​ដល់​២,៥%​នៅក្នុង​ខែសីហា​ពី​២,៦%​កាលពី​ដើម​ខែ​នេះ​ឆ្លុះ​​​បញ្ចាំង​ឱ្យ​ឃើញ​ថាកំណើន​ថ្លៃ​សម្លៀក​បំពាក់​សម្ភារ​សម្រាប់​ពាក់​ដៃ​និងជើង​ និងគ្រឿង​បរិក្ខា​រ​ក្នុង​ផ្ទះ​ផ្សេងៗ​ទៀត​ធ្លាក់​ចុះ​ជាង​ដើមឆ្នាំ ក្នុងនោះ​តម្លៃ​ឧស្ម័ន​និងអគ្គិសនី​នៅ​ថេរដដែល ​។ បើ​តាម​ទិន្ន​ន័យ​នេះ​អាច​ជាការ​ត្រួស​ត្រាយ​ផ្លូវ​មួយ​សម្រាប់​សន្ទុះ​ជំរុញ​

គ្រូ​ពេទ្យ​​អត់​សញ្ញា​បត្រ​ភ្លាត់​ស្នៀត​​ចាក់​ថ្នាំ​​ស្រ្តី​មាន​ផ្ទៃ​ពោះ​8​ខែ​​ម្នាក់​ស្លាប់​​

Posted: 21 Sep 2012 12:00 AM PDT

លោកគ្រូពេទ្យ​ត្រូវបាន​ឃាត់​ខ្លួន
ខេត្ត​បាត់​ដំបង​ ៖ ​​បុរស​វ័យ​ជាង​​៥០​​​ឆ្នាំ​​ម្នាក់​ ដែល​តាំង​ខ្លួន​ជា​គ្រូ​ពេទ្យ​​ប្រចាំ​មូលដ្ឋាន​​ ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​​​ ​​ក្រោយ​ពី​មាន​ពា​ក្យ​បណ្ដឹង​ចោទថា ​គាត់​បាន​ប្រើ​ជំនាញ​មិន​ច្បាស់លាស់​​ចាក់​​​​ថ្នាំ​​​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​​៨​ខែ​ម្នាក់​ស្លាប់​ ​កាល​ពី​ល្ងាច​​ថ្ងៃ​ទី​១៥ កញ្ញា ​​នៅ​ភូមិ​​ចម្ការតាប៊ុន ​ឃុំ​ជ្រៃ​សីមា​​ ​ស្រុក​សំពៅ​លូន ​។ ​

ក្រសួង​មហាផ្ទៃ​​ច្រាន​ចោល​ជាថ្មី​នូវ​សំណើ​របស់​​គណ​បក្ស​ប្រឆាំង​សុំ​ឱ្យ​ដោះ​ដូរ​សមា​សភាព​ គ.ជ.ប

Posted: 20 Sep 2012 11:50 PM PDT

ពិធី​​ជំនួប​​ជា​មួយ​តំណាង​​គណបក្ស​ប្រឆាំង​
រាជធានីភ្នំពេញ ៖ ​បន្ទាប់​ពី​ជំនួប​២​ម៉ោង​​ជា​មួយ​​តំណាង​​គណ​បក្ស​ប្រឆាំង​​ចំនួន​​២ លោក​ព្រំ សុខា រដ្ឋ​លេខាធិការ​ក្រសួង​​មហាផ្ទៃ ​បាន​ថ្លែង​ទៅ​​កាន់​អ្នក​កាសែត​​ក្រោយ​​ពីជួប​មេ​ដឹក​នាំ​គណបក្ស​សម​រង្ស៊ី ​និង​គណ​បក្ស​សិទ្ធិ​មនុស្ស ​កាលពី​ព្រឹកថ្ងៃ​ទី​២០ កញ្ញា ២០១២ ​ថា ក្រសួងមហាផ្ទៃ​ «មិន​អាច​ទទួល​យក​សំណើ​របស់​​គណបក្ស​ប្រឆាំង​សមរង្ស៊ី ​និង​សិទ្ធិ​មនុស្ស​​ក្នុងការ​ដោះ​ដូរ​សមា​សភាព គ.ជ.ប ​បាន​ទេ

លោក​​ឧត្តមនាវី​​​ឯក​ ទៀ វិញ ​បិទ​​វគ្គ​ហ្វិក​​ហ្វឺន​​សេនា​​ធិការ​​បឋម​​ទំនាន់​ទី​6 ​និង​បើក​​វគ្គ​បណ្តុះ​បណ្តាល​​ហ្វិក​​ហ្វឺន​​នា​វិក​​ជំនាន់​ទី​4 ​នៅ​សាលា​ទ័ព​​ជើង​ទឹក​

Posted: 20 Sep 2012 11:45 PM PDT

ខេត្ត​​ព្រះ​សីហនុ​​​​​​ ៖ ​កាល​ពី​​ថ្ងៃ​ទី​​១៥ ​ខែ​កញ្ញា ​ឆ្នាំ​​២០១២ ​នៅសាលា​​កង​ទ័ព​​ជើ​ង​ទឹក​​បាន​រៀប​​ចំ​ពិធី​​បិទ​វគ្គ​​បញ្ជា​​កា​រ​សេនា​ធិការ​​ទូ​ទៅ​​ ដោយ​​នាយ​​នាវី​ថ្នាក់​បឋម​​ជំនាន់​ទី​​៦ ​និង​បើក​វគ្គ​បណ្តុះ​បណ្តាល​​នា​វិក​​ជំនាន់​ទី​​៤ ។ ​​ពិ​ធី​នេះ​​បាន​ប្រារព្ធ​​ធ្វើ​ឡើង​​ក្រោម​អធិប​តី​​​​ភាព​លោក​​ឧត្តម​នាវី​​ឯក ​ទៀ វិញ ​ទី​ប្រឹក្សា​​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​មេ​

និស្សិត​ស្រី​២​នាក់​បង​ប្អូន​ជីដូន​មួយ​​រង​របួស​ដោយ​​ចោរ​ឆក់​កាបូប​ដួល​ម៉ូតូ​ច្រងាប់​ច្រងិល​

Posted: 20 Sep 2012 11:44 PM PDT

​​នារី​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
រាជធានីភ្នំពេញ ៖ ​និស្សិត​​ស្រី​២​នាក់​​បង​ប្អូន​បាន​រង​របួស​រលាត់​ដៃ​​ជើង និង​មុខ​ដោយ​សារ​ចោរ​ឆក់​កាបូប​ដួល​ម៉ូតូ កាល​ពីវេលា​ម៉ោង​​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​​២០ កញ្ញា ២០១២ ​នៅតាម​​ផ្លូវ​លេខ​៥៩៨ មុខក្លិប​​អេឡិចត្រូ ក្នុង​សង្កាត់​​បឹង​កក់​ទី២ ​ខណ្ឌទួល​គោក បណ្តាល​ឱ្យ​​ដួល​​ច្រងាប់​ច្រងិល ។ បន្ទាប់​ពី​​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២១ កញ្ញា ២០១២

Posted: 20 Sep 2012 11:31 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២១ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ទូត​​ម៉ា​ឡេ​ស៊ី​៖ ​ទំនាក់​ទំនង​​​ការ​ទូត​កម្ពុជា​​-​​ម៉ា​ឡេ​ស៊ី​​កាន់​តែ​រឹង​មាំ​

Posted: 20 Sep 2012 11:30 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំពេញ​​​​ ៖ ​ថ្លែង​ក្នុង​​​ពិ​ធី​រំលឹក​​ខួប​​លើក​​ទី​​​៥៥​ឆ្នាំ​​បុណ្យ​ឯក​រាជ្យ​​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​​ និង​ខួប​​លើក​ទី​​៤៩​​​ឆ្នាំ​នៃ​​ការ​បង្កើត​​​ប្រទេស​ម៉ា​ឡេ​ស៊ី​​ លោក​​​ Datuk Pengiram Mohd Hussein BinDatuk Pengiram Haji Mohd Tahiv Nasruddin ឯក​អគ្គ​​រាជ​ទូត​​ម៉ា​ឡេ​ស៊ី​​ប្រចាំ​​កម្ពុជា​​បាន​បង្ហាញ​​នូវ​​មោទ​ន​ភាពយ៉ាង​​ខ្លាំង​ចំពោះ​​ទំនាក់​ទំនង​​ការទូតរវាង​​​ប្រទេស​ទាំង​២​ កម្ពុជា​-​​ម៉ាឡេ​ស៊ី ​​ដែល​ពី​​

គ្មាន​​សញ្ញា​​​​វាយ​​​ប្រហារ​ដោយ​​​​ជំនន់​ទឹក​​​ភ្លៀង​​មក​លើ​​ប្រាង្គ​​​ប្រាសាទ​​និ​ងទី​​​​​​ក្រុង​ទេស​ចរណ៍​​

Posted: 20 Sep 2012 11:15 PM PDT

គ្មាន​​សញ្ញា​​​​វាយ​​​ប្រហារ​ដោយ​​​​ជំនន់​ទឹក​​​ភ្លៀង​​មក​លើ​​ប្រាង្គ​​​ប្រាសាទ​​និ​ងទី​​​​​​ក្រុង​ទេស​ចរណ៍​​
ខេត្ត​សៀម​​រាប​​​ ៖ មន្ដ្រី​អាជ្ញាធរ​អប្សរា និង​​មន្ដ្រី​អាជ្ញាធរ​ខេត្ដ​បាន​ថ្លែង​ថា ​រហូត​មក​ទល់​នឹង​ពេល​នេះ ​គេ​នៅ​មិន​ទាន់​មាន​​សញ្ញា​​ថ្មី​អំពី​ការ​គំរាមកំ​ហែងដោយ​​​គ្រោះ​ទឹកជំនន់​ទៅលើ​​ប្រាង្គ​ប្រាសាទបុរាណ​ ឬ​ទីក្រុង​សៀម​រាប​ដូច​ឆ្នាំ​កន្លង​ទៅ​ទេ​ ខណៈ​មាន​សេចក្ដី​រាយការណ៍​ថា ​ស្ថាន​ភាព​ទឹកជំនន់​នៅ​ឃុំ​ល្វា​ នៃ​ស្រុក​ពួក ​កំពុង​ចាប់ផ្ដើម​ស្រក​ជា​បណ្ដើ​ៗ​ ​។ ​ការ​អះអាង​បែប​​​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​

សម្តេច​​តេជោ​​​នាយក​រដ្ឋ​​​មន្ត្រី​​​អញ្ជើញ​​​ជា​​អធិប​តី​​ចែក​​ប័ណ្ណ​​កម្ម​​​សិទ្ធិ​​ដី​​ធ្លី​​ដល់​​ប្រជា​ពល​រដ្ឋ​​​ចំនួន​​៥០០​​គ្រួសារ​​នៅ​​ស្រុក​ស្នួល

Posted: 20 Sep 2012 11:12 PM PDT

រាជ​ធានីភ្នំពេញ ៖ ដូចតាមការសន្យា​នៅព្រឹកថ្ងៃទី២១ កញ្ញា ២០១២នេះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក​​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និង​ចែកប័ណ្ណកម្មសិទ្ធិ​ដីធ្លីដោយផ្ទាល់ដៃជាលើក​ដំបូងជូនដល់ប្រជាពល​រដ្ឋជាង៥០០គ្រួសារ ដែលក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​ស​ម្តេច

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!