Koh Santipheap Daily

Koh Santipheap Daily


ពល​ករ​ខ្មែរ​១១​នាក់​ទៀត​ត្រូវ​ប៉ូលិស​ឡាវ​ឃាត់​យក​លុយ​អស់​ពី​ខ្លួន​

Posted: 16 Sep 2012 01:09 AM PDT

ពល​ករ​ខ្មែរ​ត្រូវ​ប៉ូលិស​ឡាវ​ចាប់​ខ្លួន​
ខេត្ត​ស្ទឹងត្រែង ៖ ​ពល​ករ​ខ្មែរ​ចំនួន​១១​នាក់​ផ្សេង​ទៀត​​ត្រូវប៉ូលិស​ឡាវ​ឃាត់ និង​យក​លុយ​អស់​ពី​ខ្លួន ខណៈ​វិលត្រឡប់​​មក​ពី​ប្រទេស​ឡាវ​វិញ កាល​ពី​ល្ងាច​ថ្ងៃទី​១៤ កញ្ញា ​២០១២ ​នៅ​ក្នុង​ទឹក​ដី​ប្រទេស​ឡាវ​ជាប់​ព្រំ​ប្រទល់​​កម្ពុជា-​ឡាវ ។

ប៉ូលិសបាញ់​ទាហាន​អូតង់​ស្លាប់​6នាក់នៅ​អាហ្វ​ហ្គានីស្ថាន

Posted: 16 Sep 2012 01:08 AM PDT

ក្នុង​សេចក្តី​ប្រកាស​មួយ​ កង​កម្លាំង​អន្តរជាតិ​ នៅអាហ្វហ្គា​នីស្ថានរាយការណ៍​ថា ប៉ូលិស​​អាហ្វហ្គា​នី​ស្ថាន​ម្នាក់​កាលពី​ថ្ងៃទី​១៥ កញ្ញា ​បាន​បាញ់​​​សម្លាប់​​ទា​ហាន​អូតង់​​២នាក់ ។​សេចក្តី​ប្រកាស​​នោះ​បញ្ជាក់​ថា ប៉ូលិស​អាហ្វ​ហ្គានីស្ថាន​នោះ​បាន​បាញ់​​មក​លើ​ពួក​ទាហាន​អូ​តង់​ កាលពី​ថ្ងៃទី​១៥ កញ្ញា ​​នៅ​ភាគ​​ខាង​ត្បូង​ប្រទេស​​ បណ្តាល​ឱ្យ​ទាហានអង់គ្លេស២នាក់​​ស្លាប់ ហើយ​ទាហានអង់គ្លេស​

ក្រោយ​ការ​វាយ​ប្រហារ​ស្ថាន​ទូត​អារមេរិក​សភាយេម៉ែន​ស្នើ​ដក​ទាហាន​ម៉ារីន​​ចេញ​ពី​ក្រុង​សាណា​​

Posted: 16 Sep 2012 01:05 AM PDT

ាតុកម្ម​ប្រឆាំង​អាមេរិក​នៅក្រុង​សាណា​
សភា​យេម៉ែន​កាលពី​​ថ្ងៃ​ទី​១៥ កញ្ញា ​​បានស្នើ​ឱ្យ​​ដក​​ទាហាន​ម៉ារីន​១​ក្រុម​ដែល​​អាមេរិក​បញ្ចូន​ទៅ​កាន់​រដ្ឋ​ធានី​សាណា ​ក្រោយ​បាតុកម្ម​ដែល​​សម្រុក​ទៅ​កាន់​ស្ថាន​ទូត​អាេម​រិក​ដើម្បី​តវ៉ា​ប្រឆាំង​ខ្សែ​ភាព​យន្ត​​ប្រមាថ​​​អ៊ិស្លាម​​ផលិត​នៅ​អាមេរិក ។ក្នុងសេចក្តី​ប្រកាសមួយ​សភា​យេម៉ែន​គូស​បញ្ជាក់​ថា សភា​បដិសេធ​យ៉ាង​​ម៉ឺង​ម៉ាត់​រាល់​វត្ត​មាន​យោធា​បរទេស​​​ក្នុង​ដែនដី​យេម៉ែន​ ទោះ​ជា​ក្រោម​

បើក​​ឆាប​ជ្រែ​រកម៉ូយ​ប៉ះ​ម៉ូតូ​របួស​ម្នាក់បាក់​ជើង

Posted: 16 Sep 2012 12:51 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពង់ស្ពឺ ៖ បុរស​ចំណាស់ម្នាក់​បាន​រង​របួស​បាក់​ក​ជើង​​​ស្តាំ​​​ម្ខាង​ ក្នុងឧប្បត្តិហេតុ​​គ្រោះ​ថ្នាក់​​​ចរា​ចរណ៍​មួយ​​​កាលពីព្រឹកថ្ងៃទី​១៥ ​កញ្ញា ២០១២ ​លើ​កំណាត់​ផ្លូវជាតិលេខ៤ ​ត្រូវបាន​​សមត្ថ​កិច្ច​​​ដឹកទៅ​សង្គ្រោះ​​​​បន្ទាន់នៅ​មន្ទីរពេទ្យ​​ឯកជន​​​​មួយ​ក្នុង​ទឹកដី​​​ក្រុង​ច្បារ​មន។

ចោរ​ស្រីដៃ​ឆៅ​បន្លំ​​យក​ខ្សែ​ដៃ​មាស​​ត្រូវ​ប៉េអឹម​​ក្របួច​ជាប់​

Posted: 16 Sep 2012 12:40 AM PDT

ស្ត្រី​ជាប់ចោទ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​
ខេត្ត​ក្រចេះ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ចាប់​​ឃាត់​​ខ្លួន​ចោរ​ស្រី​ដៃ​ឆៅ​ម្នាក់​​​បន្លំ​​លួច​ខ្សែដៃ​​មាស​មួយខ្សែ​​ទម្ងន់៣​ជី​ពី​ហាងលក់​មាស​​យីហោ​ហៀក ហ័រ ​មាន​ទីតាំង​នៅ​ទី​ប្រជុំ​ជនផ្សារ​ក្រចេះ ​កាល​ពី​ល្ងាច​ថ្ងៃទី​​១៤ កញ្ញា ២០១២។ ​មន្ត្រីកងរាជអាវុធហត្ថ​​ខេត្ត​បាន​និយាយ​ថា នារី​ជើង​ល្អ​ដៃ​ឆៅ​ជាប់​ចោទ​ពី​​បទ​ចោរ​កម្ម​រូប​នេះ​​ឈ្មោះ​​ជួន សុភា ​អាយុ​២៤​ឆ្នាំ មុខ​របរ​​មិន​ពិត​

រថយន្ត​ដឹក​សំពីង​​សំពោង​ខ្ពស់​កប់​​ពពក​បន្ត​ដឹក​ទំនិញ​រត់​​នៅ​លើ​ផ្លូវ​ជាតិលេខ​៥៧

Posted: 16 Sep 2012 12:35 AM PDT

រថយន្ត​ដែល​ដឹក​សំពីង​សំពោង​​នៅ​លើ​ផ្លូវ​ជាតិ​
ខេត្ត​ប៉ៃលិន ៖ ​គេ​បាន​សង្កេត​ឃើញ​ថា រថយន្ត​ជា​ច្រើន​គ្រឿង​ដឹក​​ទំនិញ​​សំពីង​សំពោង​​លើស​ទម្ងន​់​ខ្ពស់​កប់​ពពក​​បន្ត​រត់​នៅលើ​ផ្លូវ​ជាតិ​លេខ​​៥៧​ជារៀង​រាល់​ថ្ងៃ​ តែ​គ្មាន​​សមត្ថ​កិច្ច​ណា​ម្នាក់​មើល​ឃើញ និង​ឃាត់​រថយន្ត​ទាំង​នេះ​នោះទេ ដោយ​រថយន្តទាំង​នេះ​ដឹក​ទំនិញ​ដាក់​​លើ​ដំបូល​ចង​បន្តុប​​គ្រប​កៅស៊ូ​តង់​ពីលើ​ខ្ពស់​កប់​ពពក​ ​ដឹក​ឆ្លង​កាត់​ពី​​ខេត្ត​​បាត់​ដំបង​ទៅតាម​ស្រុក​សាលា​ក្រៅ​​ខេត្ត​ប៉ៃលិន ឆ្ពោះ​​ទៅ​

លោក​អភិ​បាល​​ខណ្ឌ​ដង្កោ ​អញ្ជើញ​ជាអធិបតី​​​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្រាល​ថ្ម​

Posted: 16 Sep 2012 12:28 AM PDT

ការ​សម្ពោធ​ផ្លូវ​​ក្រាល​ថ្ម​
រាជធានីភ្នំពេញ ៖ លោក​នុត ពុធ​ដារ៉ា ​អភិ​បាល​ខណ្ឌ​ដង្កោ ​បាន​អញ្ជើញ​​ជា​អធិបតី​​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ក្រាល​ថ្ម​​​១​ខ្សែ​​ប្រវែង​​១.៤០០​ម៉ែត្រ​ និង​ទទឹង​ប្រវែង​​៥​ម៉ែត្រ​ដែល​មាន​ទីតាំង​ ស្ថិត​​​ក្នុង​​ភូមិ​ខ្វា សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ ​។ ពិធី​​សម្ពោធ​ផ្លូវ​ខាង​លើ​នោះ​​ប្រព្រឹត្ត​​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ២០១២ ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​​រាជ​ការ​សាលា​ខណ្ឌ​​ដង្កោ និង​អាជ្ញា​ធរ​​សង្កាត់​ ព្រម​

ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​គំរាម​កំហែង​ទំនាក់ទំនង​​បណ្តា​ប្រទេស​អារ៉ាប់​​និង​អាមេរិក​​

Posted: 16 Sep 2012 12:11 AM PDT

បាតុកម្ម​ប្រឆាំង​អាមេរិក​នៅ​​ក្រុងគែរ
យោងតាម​ពួក​អ្នកវិភាគថា ​បាតុកម្ម​ទាំង​ឡាយ​ដែល​ផ្ទុះ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​​​ក្នុងប្រទេស​​អារ៉ាប់​ជាច្រើន ​ប្រឆាំ​ង​​ខ្សែ​ភាព​យន្ត​មួយ​ផលិត​នៅ​​សហ​រដ្ឋ​អាមេរិក ​ដែល​ចោទ​ថា​​ប្រមាថ​​ដល់​ព្រះ​មហាម៉ាត់ ​ធ្វើ​ឱ្យប្រទេស​អារ៉ាប់​ទំាង​ឡាយ​ស្ថិតក្នុង​សភាព​ការណ៍​រំខា​ន​មួយ​ដែលញុំាង​ឱ្យ​មានការ​ខូចខាត​ដល់​ទំនាក់​ទំនង​របស់​ពួក​គេ​ជាមួយ​ក្រុង​វ៉ាស៊ិន​តោន ។

លោក​ឧប​នាយករដ្ឋ​មន្ត្រី​សុខ អាន ៖ ការ​ចូល​រួម​របស់​គណបក្ស​សាមគ្គី​​​នៅមីយ៉ាន់​ម៉ា​មានស​ារសំខាន់​ធ្វើ​ឱ្យ​នយោ​បាយ​​​ទូលំ​ទូលាយ

Posted: 15 Sep 2012 11:57 PM PDT

លោកឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ផ្តល់​ព័ត៌​មាន​ដល់​អ្នក​កាសែត
រាជ​ធានី​ភ្នំពេញ ៖ លោក​ឧប​នាយករដ្ឋ​មន្ត្រី​សុខ អាន ​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ជា​សមាជិក​អចិន្ត្រៃយ៍​​នៃគណបក្ស​ប្រជា​ជន​​កម្ពុជា ​និង​ជា​សមាជិក​អចិន្ត្រៃយ៍​​​នៃ​សន្និសីទ​​អន្តរជាតិ ICAPP ​មាន​ប្រសាសន៍​គូស​បញ្ជាក់ថា ​​លទ្ធផល​ជាវិជ្ជ​មាន​​ដែល​គណបក្ស​​នយោ​បាយ​​អាស៊ី​​សម្រេច​បាន​នៅ​ក្នុង​បេកសកម្ម​នៅសហភាព​​មីយ៉ាន់ម៉ា​ធ្វើឡើង​​ក្នុងគោលបំណង​​​ស្វែង​យល់​​អំពីដំណើរ​​

ជំហាន​​ទី​៧ ​នៃ​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​របស់​ឌីជី​បាន​ឈាន​ទៅ​ដល់​សាកល​វិទ្យា​ល័យ​វេស្ទើន​ហើយ​

Posted: 15 Sep 2012 11:46 PM PDT

សិក្ខាសាលា​របស់​​ក្រុម​ហ៊ុន​ឌីជី​
រាជធានីភ្នំពេញ ៖ នា​ព្រឹក​​ថ្ងៃទី​១២ កញ្ញា ២០១២ ​ដើម្បី​​ចូល​រួម​ចំណែក​​ក្នុង​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ​​​ក៏​ដូច​ជា​ការ​ជួយ​លើក​ស្ទួយ​កម្រិត​​ជីវ​ភាព​របស់​ប្រជា​ជន​ ស្រប​តាម​គោល​នយោ​បាយ​​របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ក្រុម​ហ៊ុន​ឌី​ជី ​ដែល​ជា​ក្រុម​ហ៊ុន​​បម្រើ​សេវា​កម្ម​អីុន​ធើរ​ណេត ​ដ៏​ធំ​​មួយ​ក្នុង​ព្រះ​​រាជា​ណា​​ចក្រ​​កម្ពុជា បាន​និង​កំពុង​បន្ត​បេសក​​កម្ម​​របស់​ខ្លួន​ក្នុង​ការ​ជួយ​​ពង្រឹង​ចំណេះ​ដឹង​​ដល់​សិស្ស និស្សិត​

កុល ដាវី ត្រៀម​ចេញ​ទៅ​សម្តែង​​​នៅ​កាណា​ដា​ជា​លើក​ដំបូង​

Posted: 15 Sep 2012 11:30 PM PDT

នាង​កុល ដាវី
រាជធានីភ្នំពេញ ៖ ​តារា​សម្តែង​​ដែល​ចូល​​ចិត្ត​បង្អួត​​ដើម​ទ្រូង​នាង​​កុល ​ដាវី ​​បាន​ត្រៀម​ខ្លួន​​រួច​ជា​ស្រេច ដើម្បី​វេច​ សម្ពាយ​​ជិះ​យន្ត​ហោះ​ឆ្លង​សមុទ្រ​​ទៅ​កាន់​​ប្រទេស​កាណាដា​ ដើម្បី​សម្តែង​ និងបង្អួត​​សម្រស់​​ឱ្យ​​អាណិក​ជន​ខ្មែរ​ដែល​​រស់​នៅ​ក្នុង​ទឹក​ដី​​ដ៏​ស៊ីវិល័យ​នេះ​បាន​ឃើញ​ដោយ​ផ្ទាល់​​ជា​លើក​ដំបូង ។

​មន្ត្រី​ស្នាក់​ការ​កាំកុង​ត្រូល​ខេត្ត​ចុះ​ត្រួត​ពិនិត្យ​ផលិត​ផល​ និង​មុខ​ទំនិញ​តាំង​លក់​​នៅ​លើ​ទីផ្សារ​

Posted: 15 Sep 2012 11:25 PM PDT

ការ​ចុះ​ត្រួតពិនិត្យ​មើល​ផលិត និង​​មុខ​ទំនិញ​ដែល​នៅ​ទី​ផ្សារ​
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​លោក​ចាន់ រិទ្ធី ​អនុ​ប្រធាន​ស្នាក់​ការ​កាំកុង​ត្រូល​អន្តរជាតិ​អូរ​ស្មាច់ បាន​ដឹក​នាំ​មន្ត្រី​សមត្ថ​កិច្ច​ចម្រុះ​ចុះ​​ត្រួត​ពិនិត្យ​​ផលិត​ផល​​ម្ហូប​អាហារ​ និងលើមុខ​ទំនិញ​ដែល​ខូច​គុណ​ភាពដាក់​តាំង​លក់​នៅ​​លើ​ទីផ្សារ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ កាលពី​ព្រឹក​ថ្ងៃទី​​១៣ កញ្ញា ២០១២ ​កន្លង​ទៅ។

ស្ពាន​ព្រែកថ្លឹង​​ក្នុង​សង្កាត់​ព្រែក​កំពឹស ​សាងសង់​រួច​រាល់​អនុ​ញ្ញាត​ឱ្យ​ធ្វើ​​ដំណើរ​

Posted: 15 Sep 2012 11:23 PM PDT

រាជធានីភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ សូម​ជម្រាប​​ជូន​ដំណឹង​​ដល់​សាធារណ​ជន និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ដែល​ធ្វើ​ចរាចរតាម​​ផ្លូវ​ស្ពាន​​ព្រែក​ថ្លឹង​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​​​កំពឹស ​ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ឱ្យ​បាន​ជ្រាប​ថា ស្ពាន​ព្រែក​​ថ្លឹង​ដែល​បាន​បើក​ការ​ដ្ឋាន​សាង​សង់​​​កាល​ពី​ឆ្នាំ ២០១១ ​កន្លងទៅ

ខ្សែ​ការ​ពារ​​ក្លិប​កាំ​ភ្លើង​​ធំ​​​ Arsenal ​​អាច​​ជាប់​ពន្ធ​នាគារ​​​2ឆ្នាំ​​ ពី​បទ​​​​​បើក​រថយន្ត​​​​លឿន​ហួស​​​កំណត់​

Posted: 15 Sep 2012 11:17 PM PDT

កីឡា​ករ​​​​​សាន​តូស
ទី​ភ្នាក់​ងារ​​​ព័ត៌​មាន​​​​បរ​ទេស​​​ផ្សាយ​​​​​ថា កីឡា​​ករ​​ អង់​ដ្រេ​​ សាន​តូស​ ខ្សែ​​ការ​ពារ​​​​ជន​ជាតិ​​​ប្រស៊ីល​​​​​របស់​ក្លិប​​​កាំ​ភ្លើង​​​ធំ​​ Arsenal ​ទទួល​ការ​ចោទ​ប្រកាន់​​​​ថា​បើក​​​​បរ​រថយន្ត​​​​ក្នុង​ល្បឿន​​​លឿន​​​ និង​ជំ​ទាស់​​​លើ​ការ​ឃាត់​ខ្លួន​របស់​ប៉ូលិស​​​ ដោយ​ការ​បើក​​​​បរ​រថយន្ត​​​​​គេច​​ ប៉ុន្តែ​​​​​ត្រូវចាប់​​​ខ្លួននៅ​​​​ឆ្ងាយពី​​​​ទី​លានហាត់សម​ប្រហែល​​​៣​គីឡូ​​​​ម៉ែត្រ​ ។​

បាតុកម្ម​ប្រឆាំង​ពូទីន​នៅក្រុង​មូស្គូ

Posted: 15 Sep 2012 11:15 PM PDT

បាតុកម្ម​ប្រឆាំង​លោក​ពូទីន
បាតុករ​​ជា​​ច្រើន​​សិប​ពាន់​នាក់​ ​បាន​នាំ​គ្នា​ដើរ​ហែក្បួន​កាលពី​ថ្ងៃទី​១៥ កញ្ញា ​នៅ​កណ្តាល​ទី​ក្រុង​មូស្គូ ដើម្បី​ទាម​ទារ​​ឱ្យ​លោក​ពូទីន​​ចាក​ចេញ​ពី​អំណាច​ ហើយ​ប៉ុន​ប៉ង​បង្ហាញ​​​កម្លាំង​ជា​​ថ្មី​​របស់​ពួក​ប្រឆាំង ។ សម្រាប់​​មហា​បាតុកម្ម​​​​លើក​ដំបូង​​នេះ​ចាប់​តាំង​ពី​ខែ​មិថុនា មក ពួក​បាតុករ​​​បាន​នាំគ្នា​ ​​ស្រែក​​ពាក្យ​ថា «​រុស្ស៊ី​គ្មាន​​​ពូទីន» ដោយ​ពួក​គេ​ហែក្បួន​ ក្រោម​ផ្ទៃ​មេឃ​មាន​​ពពក​មី​ខ្មៅ នៅ​តាម​មហា វិថី​

សម្តេច​តេជោ ហ៊ុន សែន នឹង​​​ដឹក​នាំ​ប្រតិភូ​​ចូល​រួម​​មហា​សន្និ​បាត​​អាយ​ប៉ា (AIPA) លើក​ទី​៣៣ នៅ​ប្រទេស​​ឥណ្ឌូណេស៊ី

Posted: 15 Sep 2012 11:05 PM PDT

រាជធានីភ្នំពេញ ៖ សម្តេច​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ចូល​រួម​​មហា​​សន្និ​បាត​​​អន្តរ​​សភា​អាស៊ាន​ (AIPA) ​លើក​ទី​៣៣ នៅ​ទី​ក្រុង​ឡាំង​ប៊ុក ​ប្រទេស​​ឥណ្ឌូណេស៊ី ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី​​១៧​ដល់​ថ្ងៃទី២២ ​កញ្ញា ២០១២ ​ខាង​មុខ​នេះ។ ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ត្រូវ​បាន​អញ្ចើញ​​ដោយ​លោក​ម៉ាហ៊្សូគី អាលី

សិស្សានុ​សិស្ស​មិន​ចំណាយ​ប្រាក់​ក្នុង​ការ​ធ្វើ​នីត្យា​នុកូល​កម្ម ព្រម​ទាំង​ពន្ធ​

Posted: 15 Sep 2012 10:59 PM PDT

សិស្សា​នុសិស្ស​​មិន​ចំណាយ​ប្រាក់​ក្នុង​ការ​ធ្វើ​នីត្យានុ​កូលក​ម្ម​
រាជធានីភ្នំពេញ ៖ ក្នុង​ឆ្នាំ​​សិក្សា​ថ្មី​សិស្សានុ​សិស្ស​​មិន​បាន​ចំណាយ​លើ​ការ​ធ្វើ​នីត្យា​នុ​កូល​កម្ម​​​ដែល​ពេល​​កន្លង​មក​មាន​សិស្ស​​មួយ​​​ចំនួន​​​​ព្រួយ​បារម្ភ​​​ទៅ​​លើ​ការ​ចំណាយ​ប្រាក់​​ក្នុង​​ការ​បញ្ជាក់​វិញ្ញាបន​បត្រ​បណ្តោះ​អាសន្ន​​សម្រាប់​យក​ទៅ​ប្រឡង​​តាម​សាកល​វិទ្យា​ល័យ​ និង​មហា​​វិទ្យា​ល័យ​នានា ។ ​​ផ្ទុយ​ទៅវិញ​ឆ្នាំ​នេះ​សាលា​រាជ​​ធានីភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​សាធារណៈ​​អំពី​ការ​ធ្វើ​នីត្យា​នុកូល​កម្ម​លើ​វិញ្ញា​បន​បត្រ​សម្រាប់​សិស្ស​​មធ្យម​សិក្សា​ទុតិយ​

សម្តេច​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា បាន​​ដឹក​នាំ​ប្រតិភូ​​ចូល​រួម​​មហា​សន្និ​បាត​​អាយ​ប៉ា (AIPA) លើក​ទី​៣៣ នៅ​ប្រទេស​​ឥណ្ឌូណេស៊ី

Posted: 15 Sep 2012 10:51 PM PDT

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា បានដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ចូល​រួម​​មហា​​សន្និ​បាត​​អាស៊ាន​អាយ​ប៉ា ​លើក​ទី​៣៣ នៅ​ទី​ក្រុង​ឡាំង​ប៊ុក ​ប្រទេស​​ឥណ្ឌូណេស៊ី ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី​​១៦​ដល់​ថ្ងៃទី២២ ​កញ្ញា ២០១២ ​ខាង​មុខ​នេះ។ ​សម្តេច​ប្រធាន​រដ្ឋ​សភា​កម្ពុជា​ត្រូវ​បាន​អញ្ចើញ​​ដោយ​លោក​ម៉ាហ៊្សូគី អាលី ប្រធាន​រដ្ឋ​​សភា​ឥណ្ឌូណេស៊ី ​និង​ជាប្រធាន​​អាយ​ប៉ា (AIPA) ​នៅពេល​​

សហ​ព្រះ​រាជ​អាជ្ញា​សាលា​ក្តី​ជំទាស់​ការ​សម្រេច​ដោះ​លែង​ជន​ដែល​ត្រូវ​ចោទ អៀង​ ធីរិទ្ធ

Posted: 15 Sep 2012 10:00 PM PDT

រាជធានី​ភ្នំពេញ ៖​​ ​សហ​ព្រះរាជ​​អាជ្ញា​​ បាន​ប្តឹង​​សា​ទុក្ខ​ជំទាស់​នឹង​សេចក្តី​​សម្រេច​របស់​​អង្គ​​ជំ​នុំ​ជម្រះ​​សាលា​ដំបូង​​ ដែល​បាន​ចេញ​​កាល​ពី​ម្សិល​​មិញ​​ (១៣ កញ្ញា) ដើម្បី​​​ដោះ​លែង​ជន​ជាប់​​ចោទ​​អៀង ធីរិទ្ធ ។ អង្គ​​ជំនុំ​​ជម្រះ​​សាលា​​ដំបូង​​បាន​សម្រេច​ថា អៀង ធីរិទ្ធ បច្ចុប្បន្ន​មិន​​មាន​សម្បទា​ខាង​បញ្ញា​ស្មា​រតី​​គ្រប់​គ្រាន់ ​ដើម្បី​​​ចូល​រួម​​ក្នុង​សវនា​ការ​​​ចំពោះ​ឧក្រិដ្ឋ​​កម្ម​ប្រឆាំង​​នឹង​មនុស្ស​ជាតិ​​ដូច​​បាន​​ចោទ​ប្រកាន់​​ដែល​បាន​ប្រព្រឹត្ត​​ក្នុង​អំឡុង​​នៃ​​កម្ពុជា​​ប្រជា​​ធិ​

បុរស​វៀត​ណាម​សម្លាប់​ប្រពន្ធ​ធ្វើ​អត្ត​ឃាត​នៅ​ក្នុង​អាង​ទឹក​

Posted: 15 Sep 2012 09:50 PM PDT

បុរស​​ដែល​សម្រាប់​ប្រពន្ធ​ពេល​ចាប់​ខ្លួន 
ខេត្ត​កណ្តាល​​​​​ ៖ ​​ជន​សង្ស័យ​​ជា​ឃាត​ករ​​ជន​​ជាតិ​​វៀ​តណាម​​ដែល​​សម្លាប់​​​ប្រពន្ធ​​របស់​​ខ្លួន ដោយ​​សារ​តែ​ប្រចណ្ឌ​​ ហើយ​​ត្រូវ​បាន​​ប៉ូលិស​​ខេត្ត​​កណ្តាល​​ចាប់​ខ្លួន​​កាល​ពី​​ម៉ោង​​២​រសៀល​​ថ្ងៃ​ទី​​១៣ ​កញ្ញា ​បន្ទាប់ពី​​ប៉ូលិស​​ធ្វើ​ការ​សាក​សួរ​ និង​កសាង​សំណុំ​រឿង​រួច​​​នៅ​វេលា​​ម៉ោង​​១​២និង​​​៣០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​១៤ កញ្ញា ​ជន​សង្ស័យ​​រូប​នេះ​​​​បាន​ធ្វើ​​អត្ត​ឃាត​​ដោយ​យក​​ក្រណាត់​​​រឹក​ក​ខ្លួន​ រួច​​ជ្រមុជ​​ចូល​​​អាង​​ទឹក​​​នៅ​ក្នុង​​​បន្ទប់​ឃុំ​​ខ្លួន​បណ្តោះ​អាសន្ន​​​នៅ​ក្នុង​​​

ចា​ប់រថយន្ត​ដឹក​គ្រឿង​ផ្ទះ​ចាស់​បន្លំ​ដឹក​ឈើ​អារ​ថ្មីពី​ក្រោម​

Posted: 15 Sep 2012 09:40 PM PDT

រថយន្ត​ដែល​ដឹក​គ្រឿង​​ផ្ទះ​ចាស់​
ខេត្ត​សៀម​រាប ៖ «ការ​សុំ​ច្បាប់​ដឹកឈើ​​ជា​គ្រឿង​ផ្ទះ​ចាស់​បង្កប់ឈើ​ថ្មី »គឺជា​កលល្បិច​ដ៏​​​ពេញ​និយម ​និង​​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណេញ ​បន្ទាប់​ពី​ស្ទីល​ដឹក​ឈើ​​ដេញថ្លៃ​ពី​រដ្ឋបាល​ព្រៃឈើ​ដែល​ចាប់​បាន ឬ​​ដឹកឈើ​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​នានា​ ដែល​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​ដើម្បី​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម ក៏​ប៉ុន្ដែ​យូ​ៗ​ម្ដង​ស្ទីល​ចាស់​នោះ​គេ​ក៏​បាន​ជួបនឹង​សំណាង​មិនល្អ​ខ្លះ​ៗ​ដែរ មិន​ខុស​អី​ពី​ពាក្យ​បុរាណ​ថា​ចង់​ចំ​

ភ្លៀង​ធំ​ស្ទើរ​​ពេញ​មួយយប់​បង្ក​ជន់​​លិច​​ចំណត​​រថយន្ត​តូច​ធំ និង​ដង​ផ្លូវ​​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត

Posted: 15 Sep 2012 09:31 PM PDT

ភ្លៀង​ធំ​ស្ទើរពេញ​មួយ​យប់​បណ្តាល​ឱ្យ​​លេច​​ពេញ​​ផ្លូវ​
ក្រុង​ប៉ោយប៉ែត ៖ ក្រោយ​ពី​មាន​ភ្ញៀវ​ធ្លាក់​​ឥត​ឈប់​​ឈរ​ស្ទើរ​ពេញ​មួយ​​យប់​កាល​ពី​យប់​ថ្ងៃទី​១៤ កញ្ញា ២០១២ រហូត​ឈាន​ចូល​​ព្រឹក​ថ្ងៃទី​​១៥ កញ្ញា ២០១២ ​នៅក្រុង​ប៉ោយប៉ែត ​គេ​​សង្កេត​ឃើញ​កន្លែង​មួយ​ចំនួន​ដូច​ជា​ចំណត​រថយន្ត​ធំ និង​តូច​ក៏​ដូច​ជា​ផ្លូវ​លំ​មួយ​ចំនួន​ក្នុង​នោះ ទីធ្លា​សាលា​​រៀន​មួយ​ចំនួន​រង​ការ​ជន់​លិច ។ ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​នេះ​​បង្ក​ឱ្យ​ចំណត​រថយន្ត​តូច​ធំ​មាន​ការ​លំបាក​​ដោយ​រថយន្ត​តូច​​-ធំ​នាំ​គ្នា​មក​ចត​​លក់​សំបុត្រ​

រំលោភ​ម្តាយ​ក្មេក​អាយុ​70​ឆ្នាំ​ពេល​ប្រពន្ធ​មិន​នៅ​ផ្ទះ​2​ខែ

Posted: 15 Sep 2012 09:30 PM PDT

ប៉ូលិសបង្ហាញបុរសអគតិ
ខេត្ត​ព្រៃ​វែង​ ៖ ​បុរសអគតិ​​​ម្នាក់​​ បាន​ត្រូវ​​​​​​នគរ​​​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​​ព្រៃ​កណ្តៀង​ ​ចាប់​ខ្លួន​​បញ្ជូន​មក​​អធិការ​​ដ្ឋាន​នគរបាល​​ស្រុក​ពាម​រក៍​ ​កាល​ពី​រសៀល​​ថ្ងៃ​ទី​​១៤ កញ្ញា ​​បន្ទាប់​ពី​​មាន​ពាក្យ​បណ្តឹង​​របស់​​លោក​យាយជា​​​​ម្តាយ​ក្មេក​​​​អាយុ​​​៧០​ឆ្នាំ ​ជា​ស្ត្រី​​មេម៉ាយ​​​៤០​ឆ្នាំមក​ហើយ ​រស់​នៅក្នុង​​ឃុំ​​​ព្រៃ​កណ្តៀង ​ស្រុក​ពាម​រក៍​ ។

ថ្ងៃ​1​តុលា សាលា​ដំបូង​ប្រកាស​សាល​ក្រម​សំណុំ​រឿង ម៉ម សូណង់ដូ

Posted: 15 Sep 2012 09:20 PM PDT

លោក ម៉ម សូណង់ដូ ត្រូវបាននាំខ្លួន​ទៅ​ពន្ធនា​គារ​វិញ​ក្រោយ​ចប់​សវនា​ការ​
រាជធានីភ្នំពេញ ៖ រយៈ​ពេល​៣​ថ្ងៃ​កន្លះ​​ក្រោយពេល​បើកសវនា​ការជំនុំ​ជម្រះ​សំណុំ​រឿង​លោក​ម៉ម ​សូណង់ដូ​ នាយក​វិទ្យុ​សម្បុក​​ឃ្មុំ​អេហ្វ​អឹម​១០៥ មេហ្គាហឺ​ត និងជា​ប្រធាន​សមាគម​អ្នក​ប្រជាធិប​តេយ្យ ព្រមទាំង​បក្ស​ពួកចំនួន​៩នាក់​ ដែល​ក្នុង​នោះ​​៣​នាក់ទៀត​​ដែលគេច​​ខ្លួន​​ជាប់​ពាក់​​ព័ន្ធនឹង​ករណីបង្កើត​តំបន់អប​គមនៅ​ខេត្តក្រចេះ​ ​សាលា​ដំបូង​រាជ​ធា​នីភ្នំ​ពេញ បាន​លើកពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​១ តុលា ឆ្នាំ២០១២ ខាងមុខ​នេះ​

ចោ​រប្លន់​កណ្តាល​រាជ​ធានី បាញ់​ម្ចាស់1​គ្រាប់ បាញ់​អ្នក​ស្រែក​1​គ្រាប់​

Posted: 15 Sep 2012 09:10 PM PDT

ម៉ូតូស្គូពី ស៊េរី ២០១៣ ដែល​ចោរ​ប្លន់​មិន​បាន
រាជធានីភ្នំពេញ ៖ នារី​រូប​​​ស្រស់​​សោភា​​​ម្នាក់​​​ត្រូវ​​​​បាន​ដឹក​​តាម​ម៉ូតូ​​​មក​កាន់​មន្ទីរ​​ពេទ្យ​កាល​់​ម៉ែត្រ​​​ដើម្បី​សង្គ្រោះ​​​ជីវិត​ ក្រោយ​​ពីនាង​ត្រូវ​​​​ក្រុម​ចោរ​​​​ប្រដាប់​អាវុធ​​​ធ្វើ​សកម្ម​ភាព​​​​ប្លន់​​ម៉ូតូ​ម៉ាក​​​​ស្គូ​ពី​​​​ដោយ​បាញ់​​​នាង​មួយ​គ្រាប់​ធ្លាយ​ចង្កេះ​ឱ្យ​របួស​​នៅចំណុច​​​មុខ​ស្ថានីយ​ប្រេង​​អឹម​ភី​អិល​ ផ្លូវ​​លេខ​១៦១​ ស្ថិត​ក្នុង​សង្កាត់​​​វាល​វង់​ ខណ្ឌ​៧មករា​ ​និ​ង​បាញ់​មួយ​គ្រាប់​​ទៀត​ទៅ​លើ​​អ្នក​ស្រែក​ កាល​ពី​វេលាម៉ោង​​​១០​និង​៣០​នាទី​​​យប់​ថ្ងៃទី​​១៣ ​កញ្ញា​ ។

គួរ​​ផ្ដល់​​ឱកាស​​ដល់​​អ្នក​​ច្បាប់​ទម្រ​ង់​នៃ​​កា​រ​ត​វ៉ា​​តា​ម​ដង​ផ្លូវ​​មិន​​គួរ​​ក្លាយ​ជា​​ប្រធាន​បទ​​ប​ញ្ឆេះ​កំហឹង​

Posted: 15 Sep 2012 09:00 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ​​ទស្ស​នៈ​​របស់​លោក​សាស្ត្រា​ចារ្យ​​ ប៉ែន ងឿន​ ​ទី​ប្រឹក្សា​​​​សាកល​វិទ្យា​​ល័យ​​ពុទ្ធិ​សាស្ត្រ​ គឺ​​​ជា​ការ​​បញ្ចេញ​​​មតិ​មួយ​​​​ដែល​គួរ​​​​​​​​ត្រិះ​​​រិះ​ពិចារណា​​​​​​​ចំពោះ​​​​​​តថ​ភាព​សង្គម​​​​​បច្ចុប្បន្ន​​​​ ដោយ​​​​​រលក​នៃ​ការ​តវ៉ា​​​​​តាម​ដង​ផ្លូវ​​​ហាក់​ដូច​ជា​​​​កំពុង​​​​ប្រកាន់​​​​យក​ពី​ក្រុម​​​​​អ្នក​​តវ៉ា​​​​ទាំង​ឡាយ។ ​ដោយ​មិនចាំ​បាច់​​​​​

ជួប​​គ្នា​អាហារ​មួយ​ពេល​រំលេច​​ស្នាម​ញញឹម​​នឹក​ឃើញ​អនុ​ស្សាវរីយ៍​​ កិច្ច​ចរចា​សន្តិ​ភាព​ក្រុង​​ប៉ារីស​

Posted: 15 Sep 2012 08:43 PM PDT

អ្នក​កាសែតកោះសន្តិ​ភាព​ជួប​សម្ភាសន៍​ជា​មួយ​លោក​ YUKIO IMAGAVA
រាជធានីភ្នំពេញ ៖ ព្រឹទ្ធ​​បុរស​ជន​ជាតិ​ជប៉ុន​​ដែល​ជា​ចលករ​​មួយ​រូប​ក្នុង​ចំណោម​​ចលករ​ជា​ច្រើន​រូប​ធ្វើ​សកម្ម​ភាព​ជួយ​ជ្រោម​ជ្រែង​ឱ្យ​​មាន​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​ក្រុង​ប៉ារីស ​​បាន​រំលឹក​​ពី​ភាព​ជោគ​ជ័យ​នៃ​ការ​បង្រួប​បង្រួម​ និង​ការ​អភិ​វឌ្ឍ​របស់​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​បាន​ធ្វើដំណើរ​លើ​ផ្លូវ​​ដ៏​លំបាក​​អស់​រយៈ​ពេល​​២១​ឆ្នាំ ខណៈ​​ទទួល​ទាន​អាហារ​ដ៏​រីក​រាយ​មួយ​ជា​មួយ​អ្នក​កាសែត​កោះ​សន្តិ​ភាព​នៅ​សណ្ឋា​គារ​លំដាប់​ផ្កាយ​៥ New Otani ក្រុង​តូក្យូ ប្រទេស​​

បេស​កជន​អ.ស.ប ​.លោក​អាសាដ​យល់ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​វិបត្តិ​ស៊ីរី​​

Posted: 15 Sep 2012 08:42 PM PDT

លោកប្រាហ៊ីមី​ជួបអ្នក​កាសែត​នៅស៊ីរី 
បេសកជន​រួម​របស់​អ.ស.ប ​និងសម្ព័ន្ធ​អារ៉ាប់​សម្រាប់​ស៊ីរី​លោក ​ឡាក់​ដា ​ប្រា​ហ៊ី​​មីគូស​បញ្ជាក់​កាលពី​ថ្ងៃទី​១៥ កញ្ញា ​ថា​ ប្រធានា​ធិបតី​ស៊ីរី​លោក​បាចាអាល់​អាសាដ​យល់ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​វិបត្តិ​បច្ចុប្បន្ន​របស់​ប្រទេស ។ក្នុងសន្និសីទ​សារព័ត៌​មាន​មួយ​ក្រោយ​ជួប​ជា​មួយ​លោក​អាសាដ​ លោកប្រា​ហ៊ីមី ​ថ្លែងថា ​យើង​បាន​​និយាយ​គ្នា ​ហើយ​យល់​ថា លោក​ប្រធានាធិបតី​អាសាដយល់​ច្បាស់​ជាង​ខ្ញុំ​

ប្រកាស​អាសន្ន​ខ្យល់​ព្យុះ​នៅ​​ឧបទ្វីប​កូរ៉េ ​​

Posted: 15 Sep 2012 08:39 PM PDT

រូបភាព​ផ្កាយ​រណប​នៃព្យុះ​សាន​បា​
បណ្តា​អ្នក​ទទួល​ខុសត្រូវ​នៃទី​ភ្នាក់​ងារ​ឧតុ​និយម​កូរ៉េ ​KMA ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ​កន្លង​មក​នេះថា ​ខ្យល់​ព្យុះ​ខ្លាំង​ថ្មី​មួយ​កំពុង​តែ​បោក​បក់​យ៉ាងលឿន​សំដៅ​ទៅ​ទិសខាង​ជើង​ ហើយ​​ត្រូវ​បោក​បក់​កាត់​​ប្រទេស​កូរ៉េ​ខាង​​ត្បូង​ទាំ​ង​មូល​​នា​ដើម​សប្តាហ៍​​នេះ ​។ ​ ព្យុះ​ទី​ហ្វុង​ឈ្មោះ ​សាន​បា ​ SANBA ​នោះ​ស្ថិត​នៅ​ចម្ងាយ​៨៣០​គីឡូម៉ែត្រ ​ភាគ​អាគ្នេយ៍​ កោះ​អូគីណាវ៉ា ​របស់​ជប៉ុន​ហើយ ​បោក

រថយន្ត​ក្រុង​​​បុក​ជាមួយ​​​រថយន្ត​ផ្ទុក​ប្រេង​ផ្ទុះ​ស្លាប់​​50នាក់​​​របួស​​ជា​ច្រើន​​

Posted: 15 Sep 2012 08:22 PM PDT

រថយន្ត​ក្រុង​​​បុក​ជាមួយ​​​រថយន្ត​ផ្ទុក​ប្រេង​ផ្ទុះ​ស្លាប់​​50នាក់​​​របួស​​ជា​ច្រើន​​
ស្ថាន​ភាព​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​រមែង​កើត​ឡើង​​នៅ​តាម​​​បណ្តា​ប្រទេស​​នានា​នៅ​លើ​ពិភព​លោក​​​ ក្នុង​ហេតុ​ការណ៍​ផ្សេង​ៗ​ជាក់​ស្តែង​​ដូច​ក្នុង​ពេល​ថ្មី​ៗ​នេះ​ នៅប្រទេស​​នេ​ប៉ាល​​មាន​​​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​មួយ​​បង្ក​ឡើង​ដោយ​រថយន្ត​ក្រុង​​​បួង​ចង្កូត​​​មិន​ទាន់​ក្រឡាប់​​​ធ្លាក់​ចូល​ក្នុង​​ទន្លេ​​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​​​​ចំនួន​២៧​នាក់​ និង​១១នាក់​​​ទៀត​រង​របួស​ កើត​ឡើង​​​កាល​ពី​​ថ្ងៃ​ទី​១១​ កញ្ញា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!