Koh Santipheap Daily

Koh Santipheap Daily


វាយ​ប្រហារ​តាម​អាកាស​ស្លាប់​សមាជិក​ទាំង​ឡាយ​របស់​ហាម៉ាស់

Posted: 20 Sep 2012 01:21 AM PDT

រថយន្ត​រង​ការ​វាយ​ប្រហារ​ពីយន្ត​ហោះ
យន្តហោះ​ប្រដេញ​មួយគ្រឿង​របស់​កង​ទ័ព​​អាកាស​​អុីស្រា​អែល​​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ​បាន​សម្លាប់​អ្នក​ទទួល​ខុសត្រូវ​ខាង​សន្តិ​សុខ​ប៉ាឡេ​ស្ទីន​២នាក់​​​ក្នុង​ការ​វាយ​​ប្រហារ​ទៅលើ​រថយន្ត​មួយគ្រឿង​​​ដែល​កំពុង​បើក​បរនៅ​​ជ្រោយ​ហ្គា ហ្សា ។ ប្រភព​ព័ត៌មាន​​​មន្ទីរ​ពេទ្យ​​ និង​ក្រុម​ហាម៉ាស់​​បញ្ជាក់​ថា មនុស្ស​ម្នាក់​ទៀត​ក៏​ត្រូវ​របួស​ក្នុង​​ការ​វាយ​ប្រហារ​នេះ​ដែរ ។​

មិត្ត​ស្រី​កីឡាករ​ស្កុត ​ស៊ីនឃ្លែរ មាន​ចិត្ត​សប្បុរស​ផ្តល់​ប្រាក់​ដល់អ្នក​សុំ​ទាន​នៅ​ក្រុង​មេនឆេ​ស្ទ័រ

Posted: 20 Sep 2012 01:18 AM PDT

មិត្ត​ស្រី​កីឡាករ​ស្កុត ​ស៊ីនឃ្លែរ
នាង​ហេលេន ផ្លា​ណាហ្គេន ជា​តា​រា​សម្តែង​ដែល​មាន​សុដន់​ទ្រលុក​ទ្រលន់ក្នុង​រឿង Coronation Street ​បច្ចុប្បន្ន​​កំពុង​​េសព​គប់​ជាមួយ​កីឡា​ករ​ស្កុត ​ស៊ីន​ឃ្លែរ ខ្សែ​​ប្រយុទ្ធ​​ក្លិប​ Man City ។ ក្រៅ​ពី​មាន​រូប​សម្ផស្ស​ស្រស់​​ស្អាត នាង​ថែម​ទាំង​មាន​ចិត្ត​សប្បុរស​ធម៌​ដោយ​ផ្តល់​​ប្រាក់​ជ​ួយ​ដល់​មនុស្ស​​អនាថា គ្មាន​​ទីជម្រក​ទៀត​ផង ។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹ​ង​ពី​ទីភ្នាក់ងារ​​ព័ត៌មាន​ដេលី​ម៉េល​

រុស្ស៊ីអះអាង​ពីការ​បិទ​ការិយាល័យ​USAID នាពេល​ខាងមុខនេះ ​

Posted: 20 Sep 2012 01:17 AM PDT

ប្រទេស​រុស្ស៊ីអះអាង​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ​ថា ​ទីភ្នាក់ងារ​​ដើម្បី​ការអភិវឌ្ឍ​​ន៍​អន្តរជាតិ របស់​អាមេរិក​USAID ដែល​រង​ការចោទ​​ប្រកាន់​ថា ​ជ្រៀត​​ជ្រែក​​ចូល​កិច្ច​ការ​នយោបាយ​រុស្ស៊ី ​ត្រូវ​បញ្ចប់​សកម្ម​ភាពរបស់ខ្លួន​នៅ​​រុស្ស៊ី​ចាប់​ពី​ថ្ងៃ​ទី​១ តុលា​ទៅ ។​អ្នកនាំពាក្យ​ក្រសួង​ការបរទេស ​រុស្ស៊ី​លោក​អាឡិច​សាន់​ឌ័រ​​ ​លូកា​សឺ ​វិក គូស​បញ្ជាក់​ប្រាប់​បណ្តា​អ្នកកាសែត​ថា​ការសម្រេច​ចិត្ត​នោះ​ត្រូវ​បាន​ធ្វើ​

ចិន​បាញ់​បង្ហោះ​ផ្កាយ​រណប​2សម្រាប់​​ប្រព័ន្ធ​ឯក​រាជ្យ​របស់ខ្លួន

Posted: 20 Sep 2012 01:15 AM PDT

ផ្កាយរណប​ពេល​បាញ់​បង្ហោះ
មជ្ឈ​មណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​ចិន​រាយ​ការណ៍​ថា ចិន​បានបាញ់​បង្ហោះ​ប្រកបដោយ​ជោគ​ជ័យ​កាលពី​ថ្ងៃទី​១៩ កញ្ញា ​នូវ​ផ្កាយ​រណប​២​​ទៀត​សម្រាប់​ប្រព័ន្ធ​នាវា​ចរណ៍​និង​កំណត់​ទី​តាំង​ឯករាជ្យ​របស់ខ្លួន ។ផ្កាយរណបទាំង​២​នេះជា​ផ្កាយ​រណប​ទី​១៤​និងទី​១៥​ដែលបាញ់​​បង្ហោះ​ទៅកាន់​តារា​វិថី​សម្រាប់​ប្រព័ន្ធ​BEIDOU ឬ​ប្រព័ន្ធ​COMPAS​។ ​

​ហ៊ីយ៉ាន់ដាយ​​ដឹក​ថ្ម​បើក​លឿន​បុក​ និង​កិន​​​បុរស​ម្នាក់ដាច់​ជើង​ទាំង​២​

Posted: 20 Sep 2012 01:13 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​ ខណៈ​​ជិះ​ម៉ូតូ​​ឌុប​ស្ត្រី​ម្នាក់​បម្រុង​​ឡើង​ស្ពាន​​ព្រែក​​​ព្នៅ​ ​ត្រូវ​រថយន្ត​ដឹក​​ថ្ម​ម៉ាក​​ហ៊ីយ៉ាន់ដាយ​ បើក​បុក​​ពី​​ក្រោយ​នឹងកិន​ដាច់​ជើង​​ទាំង​ពីរ​​ កាលពីវេលា​ម៉ោង​១២​និង​៣០​នាទី​​ថ្ងៃ​ត្រង់​​ថ្ងៃទី​២០ កញ្ញា ២០១២ ​នៅ​ចំណុច​ជាប់​​ស្ពាន​ព្រែក​ព្នៅ​ខាង​លិច ​ភូមិ​ឡ​កំបោរ ​សង្កាត់​ស្វាយ​​ប៉ាក ​ខណ្ឌ​ឫស្សី​កែវ ។

​ចោ​រ​លួច​ម៉ូតូ​ពី​ក្នុង​ផ្ទះ​ទៅ​​ប្លុង​ចោល​នៅ​ដីឡូត៍​ម្ចាស់​រក​ឃើញ​វិញ​

Posted: 20 Sep 2012 01:13 AM PDT

ម៉ូតូ​ដែល​ចោរ​​លួច​យក​មក​ប្លុង​ចោល​នៅ​ដីឡូត៍​ដែល​ម្ចាស់​រក​ឃើញ​
រាជធានីភ្នំពេញ ៖ ជា​សំណាងល្អ​​ដែល​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ស៊េរី​​២០០៧ ​ត្រូវបាន​​ម្ចាស់​រក​ឃើញ​​វិញ​នៅ​​ក្នុង​ដីឡូត៍​​មួយ​កន្លែង​​​កាលពី​​ព្រឹក​​ម៉ោង​៩​​ថ្ងៃទី​​២០ កញ្ញា ​២០១២ ​ខណៈ​ពេល​ដែល​ចោរ​​លួច​យក​ពី​ក្នុង​ផ្ទះ​​ជួល​​មួយ​កន្លែង​ ស្ថិត​នៅ​ក្រុម​ទី​​៦ ភូមិ​ស្លែង​រលើង ​សង្កាត់​ទឹកថ្លា ​​ខណ្ឌ​សែន​សុខ កាល​ពី​រាត្រី​ថ្ងៃទី​១៩ កញ្ញា រួច​យក​ទៅ​ប្លុង​ចោល ។ ទោះ​បី​បែប​​ណា​​ចោរ​នេះ​ត្រូវ​បាន​គេ​

ចែមុំ​ថៅកែ​ហាង​កែ​សម្ផស្ស​​មីកា​ហ្សា​ជា​ម៉ែ​យ៉ែម​ដ៏ធំ​ត្រូវប៉េអឹម​ឃាត់​ខ្លួន​ ខណៈ​នាំ​ស្រី​ស្អាត​​ឱ្យ​តាតា​

Posted: 20 Sep 2012 01:11 AM PDT

ចែ​មុំ​ថៅកែ​ហាង​កែសម្ផស្ស​​មីកាហ្សា​​ដែល​ជា​​ម៉ែយ៉ែម​​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ចែមុំ​​ថៅកែ​ហាង​កែសម្ផស្ស​​មីកាហ្សា ដែល​មានទីតាំង​ស្ថិត​​នៅ​​ម្តុំ​​ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ ត្រូវ​បាន​កម្លាំង​​ប៉េអឹម​​ធ្វើការ​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​​ជាង៥​ល្ងាច​ថ្ងៃទី​​១៩ កញ្ញា ២០១២ ​ខណៈ​​ថៅកែ​ស្រី​​រូប​នេះ​ដឹក​ញី​ទៅ​ស៊ី​ឈ្មោល (អង្គុយ​ចាំ​ភ្ញឿវ​កាលីប​ប្រុស​ៗ​មក​ទិញ​ស្រី​ក្មេងៗ) ​នៅក្នុង​ហាង​កាហ្វេ​មួយ​ឈ្មោះ City Cat ។

ប្រាក់​​ចំណូល​​ក្លិប​បិសាច​​ក្រហម​​ Man Utd ធ្លាក់​​ចុះ​ប្រហែល​33​ភាគ​រយ​​ដោយ​សារ​ជ្រុះ​ចេញ​ពី​ជុំ​ប្រកួត​​យូហ្វា​​ឆេម​ពាន​លីក

Posted: 20 Sep 2012 01:01 AM PDT

​​ក្លិប​បិសាច​​ក្រហម​​ Man Utd
ទី​ភ្នាក់​​ងារ​​ព័ត៌​មាន​បរទេស​​ផ្សាយ​​ថា ក្លិប​បិសាច​ក្រហម Man Utd បាន​បង្ហាញ​​លទ្ធ​ផល​​ប្រាក់​ចំណូល​​ និង​ចំណេញ​​ប្រចាំ​​រដូវ​កាល​​២០១១-២០១២ ដោយ​ធ្លាក់​​ចុះ​​៣៣​ភាគ​រយ​​មាន​ចំនួន​​ប្រហែល​​៣២០​​លាន​ផោន បើ​ធៀប​នឹង​​ឆ្នាំ​​មុន​​ដោយ​សារ​​​ក្លិប​​ធ្លាក់​​ចេញ​ពី​ជុំ​​ប្រកួត​​យូហ្វា​​ឆេម​ពាន​លីក​​ ។

រ៉េវ​ហ្វ័រ​​បុក​របាំង​​ដែក​​​បាក់​9ផ្ទាំង​​​រថយន្ត​ដាច់កង់​មុខ​

Posted: 20 Sep 2012 01:00 AM PDT

រថយន្តបង្កហេតុ
រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ម៉ាក​​រ៉េវ​ហ្វ័រ​​​ពណ៌​ខ្មៅ​មួយ​គ្រឿង​​បានបើក​ទៅបុក​​​រនាំងដែក​​តាម​មហាវិថី​​សហព័ន្ធ​រុស្ស៊ី​​​ខាង​កើត​​ស្តុប​ទួល​គោក​​​​បណ្តាល​ឱ្យ​បាក់​​​អស់​ចំនួន​​​៩ផ្ទាំង​ហើយ​រថយន្ត​ដាច់កង់​មុខ​​បើក​ទៅ​លែង​រួច​ កាល​ពី​វេលា​ម៉ោង​​​១២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​​១៩ កញ្ញា ​​នៅតាម​​មហាវិថី​​​សហព័ន្ធ​រុស្ស៊ី​​​កែង​ផ្លូវ​​​លេខ​​២២៣​ ក្នុង​សង្កាត់​​​​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក​ ។

ខ្សែភាព​យន្ត​​ ភាព​យន្ត​កូរ៉េ ​និងតុក្កតា​ជប៉ុន​​ល្បីៗ​បំផុត​លើ​ពិភព​លោក​ ស្ថិត​នៅ​លើ​ចង្អុល​ដៃ​​របស់​អ្នក​​ជា​មួយ​ Samsung Smart TV និង Viki

Posted: 20 Sep 2012 12:58 AM PDT

ខ្សែ​ភាព​ និង​ហ្គេម​របស់ Samsung Smart TV
រាជធានីភ្នំពេញ ៖ ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​ ក្រុម​ហ៊ុន​​អេឡិច​ត្រូនិក Samsung បាន​ប្រកាស​​នៅ​​សន្និ​សីទ​ Samsung អាស៊ី​អាគ្នេយ៍​​ប៉ាស៊ី​ហ្វិក ​និង​តៃវ៉ាន់​​ឆ្នាំ​២០១២ ​នៅទី​ក្រុង​បាង​កក​ថា នឹង​ផ្តល់​​ជូន​អតិថិ​ជន​ Smart TV របស់​ខ្លួន​នូវ​មាតិ​កា​ល្អ​ៗ​ប្រកប​ដោយ​​គុណ​ភាព​​ខ្ពស់​បន្ថែម​ទៀត ជា​មួយ Viki ដែល​ជា​វេបសាយ​វីដេអូ​អន្តរ​ជាតិ​​​ សម្រាប់​ប្រមូល​​ផ្តុំ​នូវ​កម្ម​វិធី​ទូរទស្សន៍​ និង​ខ្សែភាព​យន្ត​​ល្អៗ​ក្នុងពិភព​លោក

ដំឡើង​​​ពន្ធ​​​លើ​​ផលិត​​​​​ផល​ថ្នាំ​ជក់​​​ធ្វើ​ឱ្យ​​​​​ផ្នែក​​​​​សេដ្ឋកិច្ច​​​​ និង​សុខា​ភិបាល​​​​​សាធារណៈប្រសើរ​ឡើង​

Posted: 20 Sep 2012 12:45 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី
​​រាជធានីភ្នំពេញ​ ៖ លោកស្រីវេជ្ជបណ្ឌិត Ayda Yurekli អ្នកសេដ្ឋសាស្ត្រ​ត្រួតពិនិត្យ​ថ្នាំ​ជក់​នៃអង្គការសុខភាពពិភពលោក បាន​លើក​ឡើង​​ពី​សារ​ប្រយោជន៍​នៃការ​ដំឡើង​ពន្ធ​លើ​ផលិត​ផលថ្នាំជក់ថា វាអាចធ្វើឱ្យ​ប្រទេស​កម្ពុជា​​ក៏ដូចជាប្រទេស​ដទៃទៀត​ក្នុង​ពិភព​លោកយើង​នេះ​រកចំណូល​បាន​ច្រើន​ក្នុងវិស័យ​សេដ្ឋកិច្ចជាតិនិងវិស័យ​សុខាភិបាល​សាធារ​ណៈ ។

សម្តេច​តេជោ ហ៊ុន សែន ៖ ​ការ​ធានា​កំណើន​ភ្ញៀវ​ទេស​ចរ គឺ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូលំ​ទូលាយ​​មិន​រើស​អើង​ពណ៌​សម្បុរ

Posted: 20 Sep 2012 12:45 AM PDT

សម្តេច​តេជោ​​​​មា​ន​ប្រសាសន៍​​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បានមាន​ប្រសាសន៍​​សង្កត់​​ធ្ងន់​បន្ថែម​ទៀត​​ទៅ​លើ​ចំណុច​ដែល​​ត្រូវ​យក​​ចិត្ត​ទុក​​ដាក់​ ដើម្បី​​ធានា​ថា កម្ពុជា​​នឹង​ទទួល​បាន​​ភ្ញៀវ​ទេស​ចរ​ក្នុង​រង្វង់​​១០​លាន​នាក់ ​​នៅ​​ក្នុង​ឆ្នាំ​​២០២០ និង​ដើម្បី​ឱ្យ​​មាន​ការ​រីក​ចម្រើន​​ខាងផ្នែក​ទេស​ចរណ៍ តើ​ត្រូវ​ផ្អែក​​លើ​​កត្តា​អ្វី​ខ្លះ ។

ឥណ្ឌូណេស៊ី​ ៖ បិទស្ថានកុងស៊ុល​អាមេរិក​មកពី​បាតុកម្ម​

Posted: 20 Sep 2012 12:42 AM PDT

ាតុកម្ម​នៅក្រុងមេដាន
ក្នុងសេចក្តី​ប្រកាសមួយ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ក្រុង​ហ្សា​ការតា​ថ្លែងថា ​សហរដ្ឋ​អាមេរិក​កាល​ពី​​ថ្ងៃ​ទី​១៩ កញ្ញា ​បាន​បិទ​ជា​បណ្តោះ​អាសន្ន​នូវ​ស្ថាន​កុងស៊ុល​របស់​ខ្លួន​ប្រចាំ​ក្រុង​មេដាន​ជាទីក្រុង​ធំ​ទី​៣​របស់​ឥណ្ឌូណេស៊ី​ដោយ​សារ​បាតុកម្ម​នានា​ប្រឆាំង​ខ្សែ​ភាព​យន្ត​ប្រមាថ​អ៊ិស្លាម​ផលិត​​នៅសហរដ្ឋអាមេរិក​ ។សេចក្តី​ប្រកាស​នោះ​រៀបរាប់​ថា​ សហ​រដ្ឋ​​អាមេរិក​​ផ្តាំ​ផ្ញើ​ដល់​ពលរដ្ឋ​អាមេរិក​ឱ្យ​ចៀស​

ពល​ករ​ខ្មែរ​​ចំណាក​ស្រុក​រាប់​រយ​នាក់​ត្រូវអាជ្ញា​ធរ​​ថៃ​បណ្តេញ​​មក​វិញ ព្រោះ​ការ​រឹត​បន្តឹង​ និង​ទឹក​ជំនន់​​ជន់​ខ្លាំង​

Posted: 20 Sep 2012 12:32 AM PDT

ពល​ករ​ដែល​ត្រូវ​​ថៃ​បញ្ជូន​​​មក​កម្ពុជា​វិញ​
ក្រុងប៉ោយប៉ែត ៖ ​ពល​ករ​ខ្មែរ​​ចំណាក​ស្រុក​រាប់​រយ​​នាក់​កំពុង​តែ​ជ្រួល​ច្រាល​​ស្ទើរពេញ​ក្រុង​ប៉ោយប៉ែត ​ព្រោះតែ​​រក​ច្រក​ចេញ​ទៅ​​ដី​ថៃ​មិន​បាន​ ដោយ​សារ​​តែអាជ្ញា​ធរ​ថៃ​រឹត​បន្តឹង​ និង​ទឹក​ជំនន់​កំពុង​តែ​វាយ​ប្រហារ ។ ​ជាក់​ស្តែង​​កាលពីវេលា​ម៉ោង​​២​និង​៣០​នាទី​រសៀ​លថ្ងៃទី​១៩ កញ្ញា ​២០១២ ​​គេឃើញ​មាន​​ក្រុម​ពល​ករ​ចំណាក​ស្រុក​រាប់​រយ​នាក់​បាន​នាំគ្នា​ជ្រួល​ច្រាល​នៅលើ​វាល​ស្មៅ ចំណុចកាស៊ីណូ​​ផ្កាយ​ប្រាំ ស្ថិត​

​​ប្រទេស​អ៊ុយ​ក្រែន​​​​​ នឹង​មាន​ស្ថាន​កុង​ស៊ុល​​​​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​​​នា​ថ្ងៃ​ខាង​មុខ​

Posted: 20 Sep 2012 12:30 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
រាជ​ធានីភ្នំពេញ​ ៖ ​​​ប្រទេស​​​​អ៊ុយ​ក្រែន​​​​កំពុង​រៀប​ចំ​​​បើក​ស្ថាន​​​កុង​​ស៊ុល​​​នៅ​ប្រទេស​​​​កម្ពុជា​​​ ខណ​ៈ​​​​​​​​​​ដែល​​​មន្ត្រី​ទូ​​តសម្រាប់​​ប្រទេស​កម្ពុជា​​​ មាន​​​​​និវេស​​​​​ន​ដ្ឋាន​​​​​នៅ​​​​​ប្រទេ​ស​​​​​​វៀត​​ណាម​​ ។ សេច​ក្តី​​​​ប្រកា​ស​​នេះ​​​ បាន​ធ្វើ​​​​ឡើង​នៅ​​​​​​​​​ក្នុង​​ជំនួប​ពិភាក្សា​​​​​រវាង​​​លោក​ជំទាវ​​​​​ ស៊ុន​​ ​សាភឿន​​ ​​​​​​រដ្ឋ​​លេ​ខា​ធិការ​​​​​ក្រសួង​​​ការ​បរទេស​​​ និង​សហ​ប្រតិ​បត្តិ​ការ​​​​អន្ត​រ​ជាតិ​ ជា​​ម​ួយ​​​​លោក​ Oleksiy Shovkoplias ​ឯក​អគ្គ​​រដ្ឋ​​​​ទូ​ត

ទូត​ម៉ាឡេស៊ី ៖ ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-ម៉ាឡេស៊ី កាន់តែ​រឹង​មាំ​

Posted: 20 Sep 2012 12:20 AM PDT

ពិធីរំលឹក​ខួប​លើក​ទី​៥៥​​ឆ្នាំ​
រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុងពិធី​​រំលឹក​ខួប​លើក​ទី​៥៥​​ឆ្នាំ​ បុណ្យ​ឯក​​រាជ្យ​​នៃ​ប្រទេស​ម៉ាឡេស៊ី​​ និង​ខួប​លើក​ទី​៤៩​​ឆ្នាំ នៃ​ការ​បង្កើត​​ប្រទេស​ម៉ាឡេស៊ី លោក Datuk Pengiram Mohol Hussein BinDatuk Pengiram Haji Mohd Tahiv Nasruddin ឯក​អគ្គ​រាជ​ទូត​​ម៉ាឡេស៊ី​​ប្រចាំ​កម្ពុជា ​បាន​បង្ហាញ​​នូវ​មោទន​ភាព​​យ៉ាង​ខ្លាំង​​ចំពោះ​ទំនាក់​ទំនង​​ការ​ទូត​នៃ​ប្រទេស​ទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ​ដែល​ពី​មួយ​ថ្ងៃទៅ​មួយ​

អីុរ៉ង់​ផ្តល់​អាវុធ​យ៉ាង​ច្រើន​ដល់​ស៊ីរី​តាម​រយៈ​អីុរ៉ាក់​

Posted: 20 Sep 2012 12:20 AM PDT

រថគ្រោះ​ស៊ីរី​មួយ​គ្រឿង​
យោងតាម​របាយការណ៍​មួយ​របស់​ពួក​ភ្នាក់​ងារ​សើុបការណ៍​លោក​ខាង​លិច​ថា ប្រទេស​អីុរ៉ង់​បានប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​អាកាស​ស៊ីវិល​ដើម្បីដឹក​ជញ្ជូន​ទាហាន​និងអាវុធ​ជាច្រើន​ទៅ​កាន់​ស៊ីរី​តាម​​ដែនអាកាស​អីុរ៉ាក់ ។កាលពី​២​សប្តាហ៍​មុននេះ ​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ធ្លាប់​បាន​គូស​បញ្ជាក់​ថា ​បា​ន​សួរ​អាជ្ញាធរ​អីុរ៉ាក់​ពីជើង​​ហោះ​ហើរ​ទាំងនោះ​​នៃ​យន្តហោះ​​អីុរ៉ាក់​

ឃាត់​ខ្លួន​ជនជាតិ​ចិន-ខ្មែរ​ប្រហែល​៥០​នាក់ បើក​ល្បែង​ភ្នាក់​បាល់តាម​អីុនធើរណេត​

Posted: 20 Sep 2012 12:19 AM PDT

សមត្ថកិច្ច​បង្ក្រាប​ជន​ជាតិ​ចិន-​ខ្មែរ​ដែល​បើក​កន្លែង​លេង​​ល្បែង​ភ្នាល់​​បាល់តាម​កុំព្យូទ័រ​
រាជធានីភ្នំពេញ ៖ ​ប៉ូលិស​ផ្នែក​​​ចារ​កិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ​​បាន​ចុះ​ឆែក​ឆេរ​​ផ្ទះ​ជួល​២​កន្លែង​​ក្នុងខណ្ឌ​​ចំការ​មន ​ដែល​មាន​​បើក​លេង​ល្បែង​​ភ្នាល់​​បាល់​​តាម​អីុន​ធើរណេត នៅ​ចំណុច​​ផ្ទះ​លេខ​១៦AB ​ផ្លូវលេខ​៩ ​សង្កាត់​ទ​ន្លេ​បាសាក់ និង​នៅផ្ទះ​លេខ​៣៤ ​សង្កាត់​​បឹង​កេង​​​កង​ទី​៣ ​កាល​ពី​​វេលា​​ម៉ោង​៨​ព្រឹក​ថ្ងៃ​​ទី​២០ កញ្ញា ​២០១២ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២០ កញ្ញា ២០១២

Posted: 20 Sep 2012 12:18 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២០ កញ្ញា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

អភិបាល​ខណ្ឌ​សែន​សុខ​អំពាវ​នាវ​កុំ​ឱ្យ​អ្នក​រត់​តាក់ស៊ី​យក​ចិញ្ចើម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ជា​ចំណត​​​

Posted: 20 Sep 2012 12:15 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
រាជ​ធានីភ្នំពេញ ៖ ​នៅចំពោះមុខ​អ្នក​បើក​បរ​តាក់ស៊ី​ជាង​២០​នាក់ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ប្រមូលរថយន្តកាលពីសប្តាហ៍មុន ​​នៅ​វេលា​ម៉ោង​៩​និង៣០​នាទីព្រឹកថ្ងៃទី១៩​ កញ្ញា នេះ ​លោក​អភិ​បាល​ខណ្ឌសែន​សុខ​​បាន​អំពាវ​នាវសុំឲ្យ​​​អ្នក​រត់​តាក់ស៊ី​​កុំយកចិញ្ចើមមហា​វិថីសហ​ព័ន្ឋរុស្ស៊ី​ធ្វើជា​ចំណត​រថយន្ត​ដាក់ភ្ញៀវ​​​ឲ្យ​សោះ​ ​ព្រោះ​ផ្លូវ​នេះ​ជា​មុខ​មាត់ប្រទេស​កម្ពុជា​ ​ដោយ​សារមាន​ភ្ញៀវ​​អន្តរ​ជាតិ​បាន​

លោក​ឧ​ប​នាយករដ្ឋ​មន្ត្រី​​សុខ អាន ៖ ​កម្ពុជា-ចិន​ធ្លាប់​​​ទំនាក់​ទំនង​គ្នា​​មិន​តិច​​ជាង​២០០០​ឆ្នាំ

Posted: 20 Sep 2012 12:13 AM PDT

លោក​ឧប​នាយករដ្ឋ​​មន្ត្រី សុខ អាន ក្នុងពិធី«​ខួប​​៥៤​ឆ្នាំ​នៃទំនាក់​ទំនង​​ការទូត​​​កម្ពុជា-ចិន»
រាជធានីភ្នំពេញ ៖ លោក​បណ្ឌិត​​សភា​ចារ្យ​​សុខ អាន ​​ឧប​នាយករដ្ឋ​មន្ត្រី​​​ រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​​មាន​ប្រសាសន៍​ថា កម្ពុជា ​និង​​ចិន​​ធ្លាប់​​​មាន​ទំនាក់​ទំនង​​នឹងគ្នា​យ៉ាង​ជ្រាល​ជ្រៅ​​​តាំងពី​សម័យ​បុរាណ​មក​​ គឺ​មិនតិច​ជាង​​២.០០០ឆ្នាំនោះ​ទេ ​​បើគិត​​ចាប់​តាំងពីពេល​​ដែល​បេសកជន​ចិន គឺ​​លោកជូ យីង ​ និង​លោក​កាំង ថៃ ធ្វើ​ដំណើរ​​ទស្សនកិច្ច​​មកកាន់​​​កម្ពុជា​​នៅសម័យ​ហ្វូណន

ក្មេងប្រុស​អាយុ​12ឆ្នាំបើក​រថយន្ត​ច្នៃ​ចូលទុក​ក្រោម​ផ្ទះ​បុក​ក្បាល​នឹង​រនូត​ស្លាប់

Posted: 20 Sep 2012 12:00 AM PDT

សាកសព​ក្មេង​ប្រុស​រងគ្រោះ
ខេត្ត​បន្ទាយ​មានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​បាន​​ស្លាប់​ភ្លាម​ៗ​ ខណៈពេល​បើក​រថយន្ត​ច្នៃ​ទៅ​ទុក​នៅក្រោម​ផ្ទះ​របស់​ខ្លួន​​មិន​បានប្រុង​ប្រយ័ត្ន​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រនូត​ផ្ទះ​បណ្តាល​ឱ្យ​បែក​ក្បាល​​ ។ ហេតុ​ការណ៍​គ្រោះថ្នាក់​ចៃ​ដន្យ​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦និង​​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨​ កញ្ញា​ នៅភូមិ​ថ្ម​ដែក​កេះ​ ឃុំ​បន្ទាយ​ឆ្មារ​ ស្រុក​ថ្មពួក​ ។

មន្ត្រី​ជល​ផល​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​​​បឹង​វែង​ស្រុក​ព្រែក​ប្រសព្វ

Posted: 19 Sep 2012 11:45 PM PDT

មន្ត្រី​ជល​ផល​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​​​បឹង​វែង​ស្រុក​ព្រែក​ប្រសព្វ
ខេត្ត​ក្រចេះ ៖ មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​ ខេត្ត​ ដឹក​នាំ​ដោយ​លោក​ម៉ុក​ ពន្លក​ នាយរង​ខណ្ឌ​​ រួម​ជា​មួយកង​កម្លាំង​ប្រដាប់​អាវុធ​ កាល​​ពី​ព្រឹក​ថ្ងៃ១៥ កញ្ញា​ បាន​ចុះធ្វើ​ការបង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ក្នុង​បឹង​វែង​ ស្ថិត​ក្នុ​ងភូមិ​បឹង​រៃ​ ឃុំ​ប្ញស្សី​កែវ​ ស្រុក​ព្រែក​ប្រសព្វ ។

​​​ពិធី​​ចែក​រង្វាន់​​​ដល់​សាសនិក​​​អ៊ិ​ស្លាម​​​​​​ទទួល​​​​​​​​​​ជ័យ​​​លាភី​​ប្រឡង​​​​​ទន្ទេញ​​គម្ពី​​រ​អាល់​គួរអាន​

Posted: 19 Sep 2012 11:30 PM PDT

​​​ពិធី​​ចែក​រង្វាន់​​​ដល់​សាសនិក​​​អ៊ិ​ស្លាម​​​​​​ទទួល​​​​​​​​​​ជ័យ​​​លាភី​​ប្រឡង​​​​​ទន្ទេញ​​គម្ពី​​រ​អាល់​គួរអាន​
រាជ​ធានីភ្នំ​ពេញ​ ៖ សាសនិកអ៊ិស្លាម​ដែល​ទទួល​បានជ័យលាភីលើការប្រឡងទន្ទេញគម្ពីរ​អាល់គួរអានប្រចាំឆ្នាំលើក​ទី១នៅទូទាំង​ប្រទេសត្រូវបានធ្វើពិធីចែករង្វាន់ កាលពីវេលារសៀល​ថ្ងៃទី១៦ កញ្ញ ក្រោមអធិបតីភាព​លោក​ឧកញ៉ា​អូស្មាន ហាស្សាន់រដ្ឋលេខាធិ​ការ​ក្រសួង​ការ​ងា និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន​អង្គការ​មូលនិ​ធិអភិវឌ្ឍមូស្លីមកម្ពុជា ។

ត្រឡប់​​ពី​ជូន​មិត្ត​ភក្តិ​​​​ទៅ​ផ្ទះ​​ជិះម៉ូតូ​​គេច​រថយន្ត​​​បុក​ខឿន​​សួន​ដួល​សន្លប់​

Posted: 19 Sep 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​​រង​របួស​ធ្ងន់​​​ត្រូវ​បាន​បញ្ជូន​​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​កាល​់​ម៉ែត​ ខណៈ​ពេល​ត្រឡប់​មក​ពីជូន​មិត្ត​​ភក្តិ​ទៅ​ផ្ទះ​វិញ​ជិះម៉ូតូ​​​គេ​ច​ពី​រថយន្ត​​ជ្រុល​ទៅ​បុក​ខឿន​​សួន​ច្បារ​​ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​​​សន្លប់​​ស្តូក​ស្តឹង កាល​ពី​វេលា​ម៉ោង​​​​​២និង​៥០នាទី​រំលង​អធ្រាត្រ​​​ឈានចូល​ថ្ងៃទី​​​១៩ កញ្ញា តាម​ផ្លូវ​បេតុង​​​​លេខ​69BT ជាប់​​​របង​ដី​ឡូត៍​លេខ​​​២៦៣​ ក្នុង​ក្រុម​​​​៤ ភូមិ​​ក្បាល​​​ទំនប់​​​ទី​

​​សម្ពោធ​​​ការដ្ឋាន​​​សាង​សង់​​​​​​បណ្តាញ​​អគ្គិ​សនី​​​​តង់​ស្យុង​​មធ្យម​​22គីឡូ​​វ៉ុល

Posted: 19 Sep 2012 11:00 PM PDT

លោកស៊ុយ សែម ក្នុង​ពិធី​​សម្ពោធ​​​ការដ្ឋាន​​​សាង​សង់​​​​​​បណ្តាញ​​អគ្គិ​សនី​​​​តង់​ស្យុង​​មធ្យម​​22គីឡូ​​វ៉ុល
ខេត្ត​​សៀម​រាប​ ៖ ក្រោមទុនវិនិ​យោគ​​របស់​ក្រុម​ហ៊ុន KTC Cable Co...,Ltd ប្រទេសកូរ៉េបណ្តាញ​អគ្គិសនី​ខ្សែ​បញ្ជូនតង់ស្យុង​មធ្យម​២២គីឡូវ៉ុល ដែលភ្ជាប់​ពីក្រុង​​​សៀម​​រាប​ ទៅ​ស្រុក​ជីក្រែង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ចម្ងាយ​៩១​​គីឡូ​ម៉ែត្រ​​បានត្រូវ​បង្កើត​ឡើង ហើយ​ពីធី​សម្ពោធ​​បើកការដ្ឋានសាងសង់​បណ្តាញ​​អគ្គិ​ស​នី​នេះត្រូវបានធ្វើ​ឡើង​កាលពីថ្ងៃ១៨ កញ្ញាឆ្នាំ​​២០១២ ក្រោមអធិប​

2ថ្ងៃ​លង់​ទឹក​ស្លាប់​2​នាក់​ក្នុង​គ្រោះ​ជំនន់​ទឹក​ភ្លៀង​កំពុង​ជន់​លិច​ខេត្ត​ជាយ​ដែន​

Posted: 19 Sep 2012 10:55 PM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​ក្នុង​​រយៈ​ពេល​២​​ថ្ងៃ​កន្លង​​មក​នេះ ខណៈ​ដែល​​ជំនន់​ទឹក​​​ភ្លៀង​​ហូរ​​មក​ពី​ប្រទេស​ថៃ​​បណ្តាល​​ឱ្យ​​មាន​ការ​ជន់​លិច​​ស្រុក និង​ក្រុង​មួយ​ចំនួន​​នោះ ​តាមព័ត៌​មាន​​ឱ្យ​ដឹង​ថា ​មាន​មនុស្ស​ស្លាប់​​ដោយ​សារលង់​ទឹក​ជំនន់​​ចំនួន​២​នាក់ ជា​បន្ត​បន្ទាប់​​ ។

ប៉េអឹម​ស្រុក​ស្នួល​ស្ទាក់​ចាប់​រថយន្ត​សាំយ៉ុង​ដែល​ចោរ​ប្លន់​​ចេញពី​ស្រុក​មេមត់ កំពង់​ចាម

Posted: 19 Sep 2012 10:50 PM PDT

រថយន្ត​ដែល​ចោរ​ប្លន់​​ចេញ​ស្រុក​មេមត់​
ខេត្ត​ក្រចេះ ៖​ រថយន្ត​​សាំ​យ៉ុង មួយ​គ្រឿង​ត្រូវ​​បាន​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​ស្នួល ស្ទាក់​​ចាប់​បាន​​ ខណៈ​​ពេល​​រថយន្ត​​មួយ​គ្រឿង​​នេះ​​ត្រូវ​​ចោរ​មាន​គ្នា​ពីរ​នាក់​​ប្លន់​​ពី​ម្ចាស់​​នៅ​ស្រុក​មេមត់ ខេត្ត​​កំពង់​​ចាម និង​ព្យា​​យាម​​បើក​រត់ ។ ទោះ​បី​ជា​យ៉ាង​ណា ក្នុង​សកម្ម​ភាពដេញ​​​ស្ទាក់​​ចាប់​ដែល​ធ្វើ​​ឡើង​ពី​សំណាក់​​សមត្ថ​កិច្ច​​ប៉េអឹមស្រុក​ស្នួល​នេះ គឺ​ពុំ​​​​ចាប់​ខ្លួន​​ក្រុម​ចោរ​​ទាំង​ពីរ

ថៅកែ​រោ​ងចក្រ​កាត់​ដេរ​ធ្វើ​អត្ត​ឃាត​ក្នុង​បន្ទប់​ទឹក​សរសេរ​ពាក្យ​បណ្តាំ​ទុក​ឱ្យ​ក្រុម​គ្រួសារ​មក​ពី​កោះ​តៃវ៉ាន់

Posted: 19 Sep 2012 10:40 PM PDT

សមត្ថ​កិច្ច​ការ​ចុះ​ត្រួត​ពិនិត្យ​នៅ​ក្នុង​លំនៅ​ឋាន
រាជ​​ធានី​ភ្នំពេញ ៖ ថៅកែរោង​ចក្រ​កាត់​ដេរ​ដាប់ប៊លវីនហ្គាមេន ត្រូវ​បាន​គេប្រទះ​ឃើញ​​​ស្លាប់នៅ​​ក្នុង​បន្ទប់​ទឹក​ក្នុង​ផ្ទះ​ល្វែង​​លេខ២៧​BEo ផ្លូវ​លេខ៧០ ​ភូមិ​១៩​ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ ​កាល​ពីវេលា​ម៉ោង​​៩ព្រឹកថ្ងៃទី១៩​​ កញ្ញា ឆ្នា​ំ២០១២ ។​ ចំពោះ​​​ការ​ស្លាប់​​នេះ​​​ បើ​តាម​​សមត្ថ​កិច្ច​សន្និដ្ឋា​ន​ថា​ ថៅកែរោង​ចក្រ​​កាត់​ដេរ​ដាប់​ប៊លវីនហ្គាមេន ទំនងធ្វើ​អត្ត​ឃាត​​​ ព្រោះបាន​ដាក់​គន្លឹះ​បន្ទប់​ទឹក​ពីក្នុង ។

ក្រុម​ចោរ​ឆក់​តាម​ដង​ផ្លូវ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ត​បន្ទាប់​

Posted: 19 Sep 2012 10:30 PM PDT

ជនទាំង២នាក់នេះ​ឆក់​កាបូប​ពី​យប់​ត្រូវ​ចាប់​ខ្លួន
រាជ​ធានីភ្នំពេញ ៖ ជន​សង្ស័យ​២នាក់​ បាន​ត្រូវ​​នគរ​បាល​​ប៉ុស្តិ៍​ឫស្សី​កែវ​ សហការ​​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ ចាប់​ខ្លួន​កាលពី​វេលា​ម៉ោង​១០និង​៣០នាទី​ព្រឹក​ថ្ងៃទី​១៩ កញ្ញា ​​ក្រោយ​ពេល​​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​​អ្នក​គ្រូ​ពេទ្យ​​ម្នាក់​​ដែល​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ​​៥ នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​សូគីម៉ិច ក្នុង​​ក្រុម​ទី​១​ ភូមិ​ឃ្លាំង​សាំង ​សង្កាត់​​ឫស្សី​​កែវ ខណ្ឌ​ឫស្សី​កែវ ។ នេះ​ជា​ការ​អស់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!