Koh Santipheap Daily

Koh Santipheap Daily


ប្រតិ​ភូ​​កម្ពុជា​-ថៃ​ចុះ​សិក្សា​​រួម​គ្នា​លើ​គម្រោង​​បើក​ផ្លូវ​​ដែក​ថ្មី​​

Posted: 18 Aug 2012 12:00 AM PDT

ប្រតិ​ភូ​​កម្ពុជា​-ថៃ​ចុះ​សិក្សា​​រួម​គ្នា​លើ​គម្រោង​​បើក​ផ្លូវ​​ដែក​ថ្មី​​
ក្រុង​ប៉ោយ​ប៉ែត​​​​​​​ ៖ ​ប្រតិ​ភូ​​មក​​ពី​ក្រសួង​​ដឹក​ជញ្ជូន​​ និង​​​​ផ្លូវ​ដែក​​​រដ្ឋ​​របស់​ប្រទេស​ថៃ​​ចំនួន​១២​រូប​​បាន​​ចូលមក​​កម្ពុជា​តាម​ច្រក​​​ទ្វា​រ​អន្តរ​ជាតិ​​​ប៉ោយ​ប៉ែត​ កាល​ពី​​ព្រឹក​ថ្ងៃ​​ទី​​១៦ សីហា ​ដើម្បី​​​ជួប​ជាមួយ​​ប្រត​ិ​ភូ​​កម្ពុជាចុះ​សិក្សា​​រួម​គ្នា​លើ​​គម្រោង​​ត​​​ភ្ជាប់​​ផ្លូវ​ដែក​​ថ្មី​​​ ។​ប្រតិ​ភូ​​ទាំង​​២​​ខា​ងលើ​​ ខា​​ង​​កម្ពុជា​​ដឹកនាំ​​ដោ​យ​លោក​​តូច ​ចាន់​​កុសល ​រដ្ឋ​លេខា​ធិការ​​ក្រសួង​​សាធារណ​​​កា​រ​និង​ដឹក​ជញ្ជូន​​ អម​ដំណើរ​​

ស្រវឹង​​​បោះពួយ​រថយន្ត​​​លឿន​​​ហោះ​ចូល​​​​ប្រឡាយ​ក្រឡាប់​ផ្ងារ​ពោះ​

Posted: 17 Aug 2012 11:45 PM PDT

ទិដ្ឋភាពកន្លែង​កើតហេតុ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​រថយន្ត​កាម​រី​​​​ស៊េរី​ ៩៥ ពណ៌​​​ស​ម្បក​​​ឪឡឹក​​មួយ​គ្រឿង​​​​​បើក​ដោយ​​បុរ​ស​​​​៣នាក់​​​​​ ​​ចេញ​​​​​ពី​ផឹក​សីុ​​​ស្រវឹង​​​​​​ធ្លាក់​ភ្នែក​​ក្នុង​​ល្បឿន​​លឿន​​​​​​ក៏​ហោះ​​​​​ចូល​ប្រឡាយ​​​​​​​ក្បែរ​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​​​​ឡើង​លើ​​​ តែ​មិន​​​​បង្ក​ឱ្យ​​​មនុស្ស​​​​​​​​​គ្រោះ​ថ្នាក់​​​​​ឡើយ​​ ​។ ហេតុ​ការ​​ណ៍​នេះ​​កើត​ឡើ​ង​​តាម​បណ្តោយ​​​​ផ្លូវ​​​​ជាតិ​លេខ​​​១៦៩​​​ ចំណុច​​​​​ភូមិ​គោក​អំពិល​​ ឃុំ​អូរ​​​ប្រាសាទ​​ ស្រុក​មង្គល​បុរី​​​ ​​វេលា​ម៉ោង​​​​​៩និង​៣០​នាទី

រថយន្ត​ដឹក​កុង​តឺន័រ​​2គ្រឿង​បុក​​​គ្នា​​នៅ​សង្កាត់​​​ច្រាំង​​ចំរេះ​​ទី1

Posted: 17 Aug 2012 11:20 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជ​ធានីភ្នំពេញ ៖ រថយន្ត​​​កុង​តឺន័រ​​​​២​គ្រឿង​​​បាន​បុកគ្នា​​ពេញ​​ទំហឹង​​បណ្តាល​ឱ្យ​រថយន្ត​​​​​កុង​តឺន័រ​​​មួយគ្រឿង​​ម៉ាក​​នីស្សាន់​​​​​​រងការ​​ខូច​ខាត​​យ៉ាង​ដំណំ ។ ការ​បុក​គ្នា​នេះកើត​​មាន​ខណៈ​​រថយន្ត​កុង​តឺ​ន័រ​​ម៉ា​ក​នីស្សាន់​​វ៉ា​រថយន្ត​​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​​​ហើយ​ងាក​​ទៅ​បុក​ចំ​ទ្វារ​​រថយន្ត​​កុង​តឺ​ន័រ​មួយគ្រឿង​ទៀត​ម៉ាក​មីត​​ស៊ុយ​ប៊ី​ស៊ី ដែល​កំពុង​​បើក​បញ្រ្ចាស​ទិស​គ្នា ។​ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​កាល​ពី​​

រូបសញ្ញា​រាជ​វាំង​និងទង់​ជាតិ​ថៃ​នៅ​​មាត់​ច្រក​ទ្វារ​​ជាំ​សាងាំ​ត្រូវបាន​ភាគីថៃ​ទម្លាក់​វិញ​

Posted: 17 Aug 2012 11:00 PM PDT

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ក្រុម​សមត្ថកិច្ច​​ថៃ​​ដែល​បម្រើ​ការងារនៅមាត់​ច្រក​ទា្វរ​អន្តរជាតិ​ជាំ​សាងាំ​ ​បាន​ទម្លាក់​ទង់​ជាតិ​និ​ង​រូបសញ្ញា​ព្រះ​រាជ​វាង​ចេញ​​​វិញ​ហើយ​​​ ​កាលពី​​​រសៀល​​ថ្ងៃទី​១៥ សីហា ​បន្ទាប់​ពី​សមត្ថកិច្ច​​កម្ពុជា​​ធ្វើ​ការ​​រា​រាំង​ ​។ មន្ត្រី​​​បម្រើ​ការងារ​នៅមាត់ច្រក​ទា្វរ​អន្ត​រជាតិ​​ជាំសាងា​ំ​បាន​​​​ឱ្យ​​ដឹងថា ​លោក​​ឧត្តម​សេនីយ៍​ទោ​នួ​ន ​នៅ​​ ​មេបញ្ជាការ​រង​យោធ​ភូមិ​​​

Heineken សម្ពោធ​​ដប​រចនា​ថ្មី​​រាង​តូច​ច្រឡឹង​​កាន់​តែទាន់​សម័យ

Posted: 17 Aug 2012 08:45 PM PDT

Heineken សម្ពោធ​​ដប​រចនា​ថ្មី​​រាង​តូច​ច្រឡឹង​​កាន់​តែទាន់​សម័យ
​​រាជ​ធានី​ភ្នំពេញ​​​​​ ៖ ​Heineken បាន​ដាក់​បង្ហាញជូន​​នូវ​​ដប​រចនា​ថ្មី​ស្រស់​​ស្អាត ​កាន់​តែ​​ទាន់​សម័យ​ រាង​តូច​​ច្រឡឹង​​យ៉ាង​ពិសេស​ ​តែ​ជា​ការ​រចនា​​ដោយ​​ភាព​ប៉ិន​ប្រសប់​​​ដែល​មិន​​ត្រឹម​តែ​​ជា​ការ​ទាក់​​ភ្នែក​​ប៉ុណ្ណោះទេ ​ប៉ុន្តែ​​ក៏​មាន​​អារម្មណ៍​​ថា​ពិត​ជា​​អស្ចារ្យ​​គួរ​​ឱ្យ​​សរ​សើរ​​នៅ​​ពេល​​​យក​ដៃ​ប៉ះ​​ ហើយ​នឹង​ជួយ​ធ្វើ​ឱ្យ​​ប្រាកដ​ថា ​ស្រា​បៀរ​​ពិត​ជា​សក្តិ​​សម​​ឥត​ខ្ចោះ​​ និង​នៅ​តែ​ត្រជាក់ ។​

កំណើន​ភ្ញៀវ​ទេសចរ​​នៅ​ខេត្ត​ព្រះ​សី​ហនុ​​​តម្រូវ​​ការ​សាច់​មាន់​​​​និង​ទា​​មាន​ការ​កើន​ឡើង​

Posted: 17 Aug 2012 08:20 PM PDT

កំណើន​ភ្ញៀវ​ទេសចរ​​នៅ​ខេត្ត​ព្រះ​សី​ហនុ​​​តម្រូវ​​ការ​សាច់​មាន់​​​​និង​ទា​​មាន​ការ​កើន​ឡើង​
​ខេត្ត​ព្រះ​សីហនុ​​​​​​ ៖ ​​ស្រប​ពេល​​ដែល​ប្រទេស​​កំពុង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​​​នា​ប៉ុន្មាន​​ឆ្នាំ​ចុង​​ក្រោយ​នេះ​ ​​​ខេត្ត​ព្រះ​សី​ហនុ​​ក៏​​កំពុង​​បោះ​ជំហាន​​ទៅ​មុខ​​​យ៉ាង​ខ្លាំង​​ក្លា​​លើ​គ្រប់​វិស័យ​​​ដែរ​​ ជា​ពិសេស​​គឺ​វិស័យ​​​ទេស​ចរ​ណ៍​ ​​ធ្វើ​​ឱ្យ​ខេត្ត​ព្រះ​សី​ហនុ​​មាន​តម្រូវ​​ការសម្ភារ​​ ចំណី​អា​ហារ​ ផ្លែ​ឈើ​ បន្លែ ​ត្រី​សាច់​ ​មាន​ការ​កើន​ឡើង​ ។

មេខ្លោង​​ផលិត​គ្រឿង​ញៀន​​ដ៏​ធំ​​នៅវាល​ស្បូវ​​ជាប់គុក​​​1ជីវិត​

Posted: 17 Aug 2012 08:00 PM PDT

រាជធានីភ្នំពេញ ​៖ អតី​ត​​ម្ចា​ស់​ភោជ​នីយ​ដ្ឋាន​​​​ណាំទ្រាស្វ៊ីត​ និងជាម្ចាស់​​ទីតាំង​​ផលិត​គ្រឿង​​ញៀន​​ដ៏​ធំ​​​ឈ្មោះ ហុង​ អេនឌី និង​បក្សពួ​ក​មូយ​​ចំនួន​​​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​​នឹងការ​រក្សា​ទុក​សារធាតុ​ញៀន​​ខុស​ច្បាប់​​​ដើម្បី​ផលិត​​គ្រឿង​ញៀន បាន​ត្រូវ​​លោក ឌុច គឹម​សន ប្រធាន​ក្រុម​ប្រឹក្សា​​សាលា​ដំបូង​​រាជធានី​​​លើក​យកមក​​​ប្រកាស​​សាល​ក្រម​​​​ កាល​ពី​ព្រឹក​ថ្ងៃទី​​​១៤ សីហា ។

ខណ្ឌ​ដូនពេញ​លាងសម្អាត​និងធ្វើ​អនាម័យ​តាម​ច្រាំង​ទន្លេ​ចតុមុខ

Posted: 17 Aug 2012 07:45 PM PDT

ខណ្ឌ​ដូនពេញ​លាងសម្អាត​និងធ្វើ​អនាម័យ​តាម​ច្រាំង​ទន្លេ​ចតុមុខ
រាជធានីភ្នំពេញ ៖ បើទោះ​បី​ជា​សា​​លា​ខណ្ឌ​ដូនពេញ​ ក៏ដូចជា​អាជ្ញាធរ​សង្កាត់​ ​ធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យប្រជា​ពលរដ្ឋ​ដែលមក​កម្សាន្ត​​តាមមាត់​ទន្លេ​និងរមណីយ​ដ្ឋានត្រូវតែ​បោះ​​​សំរាម​​ ​ ក្នុង​ធុង​សំរាម​និងការបន្ទោ​បង់ត្រូវ​ចូល​បន្ទប់​អនាម័យ​ក្តី​​​ ​ក៏​នៅតែមាន​ជនខ្វះ​សីល​ធម៌​​មួយ​​​ចំនួន​​តូច​លួច​បន្ទោ​បង់​តាម​ច្រាំង​ទន្លេ និង​បោះ​ចោល​សំរាម​ពាស​វាល​ពាសកាល​​ធ្វើឲ្យបាត់​បង់​សណ្នាប់​ធ្នាប់​និង​ប៉ះពាល់​​

រថយន្ត​​ដឹក​ខ្សាច់​​បើក​​បុក​​ជាមួយ​​ម៉ូតូ​​សេ​125​របួស​​2​​នាក់​

Posted: 17 Aug 2012 07:20 PM PDT

ទិដ្ឋ​ភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ រថយន្ត​​​ដឹក​ខ្សាច់​​​មួយ​គ្រឿង​​​បា​ន​បុក​​ជាមួយ​ម៉ូតូ​​ម៉ាក​ឌ្រីម​​​​សេ​១២៥ ​​ស៊េរី​​​២០០៧ ​​ពណ៌​​​ព្រីង​​ទុំ​ មួយគ្រឿង​ ​នៅ​ចំណុច​​​ផ្លូវ​​កែង​​​បណ្តាល​​ឱ្យ​ស្រ្តី​​​​ដែល​ជិះ​ម៉ូតូ​​​​​​២នាក់​របួស​ធ្ងន់​​​ម្នាក់​និង​ស្រាល​ម្នាក់​​ ។ ហេតុ​​ការណ៍​នេះ​​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង​​​​​១០និង​​៥០នាទី​​ព្រឹក​ថ្ងៃទី​​១៧ សីហា ​​​នៅ​​តាម​​ផ្លូវ​​លេខ​២៦១ ​កែង​ផ្លូវ​​លេខ​១៩២ ​​សង្កាត់​​ទឹក​ល្អក​់ទី​​៣ ខណ្ឌ​​ទួល​គោក ​រវាង​​រថយន្ត​

គ្រោះ​ថ្នាក់​​​ចរាចរណ៍​​ត្រី​មាស​​ទី3 ​ឆ្នាំ​2012 ​​កើន​ឡើង​​34ករណី ​ធៀប​ឆ្នាំ​2011

Posted: 17 Aug 2012 07:15 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
ខេត្ត​កំពង់ធំ​ ៖ ព្រឹ​ក​ថ្ងៃទី​​១៦ សីហា ​នៅ សាល​ប្រជុំ​​នៃ​ស្នងការ​​​ដ្ឋាន​​​នគរ​បាល​​​ខេ​ត្ត​មាន​​​​​​​រៀបចំ​​​​កិច្ច​ប្រជុំ​​​ត្រួត​ពិនិត្យ​​​​លទ្ធ​ផល​​​​​​លើ​ការ​​​អនុវត្ត​​​​ច្បាប់​​ចរាចរណ៍​​​ផ្លូវគោក​​​​​ប្រចាំ​​​ត្រីមាស​​​​ទី​​៣ ​​ឆ្នាំ ​​២០១២ ​​​ក្រោម​​​​​អធ​ិ​បតីភាព​​​លោក​​ឧត្តម​​​សេនីយ៍​​​ត្រី ​ផាន់ ​សុ​ផេង ​​​​ស្នងការ​​​​នគរបាល​​​​​ខេត្ត​និង​​​​​មានការ​​ចូល​រួម​​ពី​លោក​​​​​​​វរ​​សេនីយ៍​​​ឯក ​កែវ ហួរ ​​ស្នងក​ារ​​​រង​​​​ជាប្រធាន​​ការិយាល័យ​​​​កណ្តាល​​​សណ្តាប់​ធ្នាប់​​​និង​

ឃុំ​ខ្លួន​​ជន​ជាតិ​ថៃ​​4នាក់​ពាក់ព័ន្ធ​​ជួញ​ដូរ​​គ្រឿងញៀន​​ឆ្លង​​ដែន​ខុស​​ច្បាប់​

Posted: 17 Aug 2012 07:00 PM PDT

ឃុំ​ខ្លួន​​ជន​ជាតិ​ថៃ​​4នាក់​ពាក់ព័ន្ធ​​ជួញ​ដូរ​​គ្រឿងញៀន​​ឆ្លង​​ដែន​ខុស​​ច្បាប់​
រាជ​ធានីភ្នំពេញ ៖ ស្រី្ត​ជន​ជាតិ​ថៃ​​៤នាក់​​​បានត្រូវ​​សាលា​ដំបូង​​​​រាជ​ធានី សម្រេច​ឃុំ​ខ្លួន​​ដាក់​ពន្ធ​នាគារ​​​​ជា​បណ្តោះ​​អាសន្ន ​ពាក់​ព័ន្ធ​​​នឹង​ការ​ជួញ​ដូរ​គ្រឿង​​ញៀន​​​​ជាង​​២០គីឡូ​ក្រាម​ ​ឆ្លង​ដែន​​​ ដោយ​ខុស​ច្បាប់ ។ ស្ត្រី​​​ជន​​ជាតិ​ថៃ​​​​​៤នាក់នោះ​​មាន​ ១-ឈ្មោះ Rodsiri Rung Tiwa អាយុ​២៤​ឆ្នាំ​​ ២-​ឈ្មោះ Piw Jansod Utsanee ​អាយុ ២០​ឆ្នាំ ៣-​ឈ្មោះ Phumdee Varangkana អាយុ​២៩​ឆ្នាំ ​​និង​៤-

ខ្សែភាពយន្ត​ខ្លី​​របស់​សិស្ស​កម្ពុជា​​ជាប់​ទៅប្រឡងផ្តាច់​​ព្រ័ត្រ​នៅជប៉ុន​

Posted: 17 Aug 2012 06:45 PM PDT

រាជធានីភ្នំពេញ ៖ មហោស្រពវីដេអូ​និង​ខ្សែ​ភាពយន្តកុមារ​អន្តរជាតិអាស៊ីលើកទី៤ ដែល​​រៀបចំដោយ​ស្ថាន​ទូត​ជប៉ុន​ប្រចាំកម្ពុជា ​​បាន​​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដើម្បី​ជ្រើសរើសយកទៅ​ចូល​រួម​ប្រឡង​ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ​​​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា នាទីក្រុង​មីណា​អារ៉ាជី ​ប្រទេស​​​ជប៉ុន ។

DKSH ​ចាប់​ឆ្នោត​ផ្តល់​រង្វាន់​ជូន​ដល់​អតិថិជន​

Posted: 17 Aug 2012 06:30 PM PDT

DKSH ​ចាប់​ឆ្នោត​ផ្តល់​រង្វាន់​ជូន​ដល់​អតិថិជន​
រាជធានីភ្នំពេញ​ ៖ នៅ​ទី​​ស្នាក់​ការ​​ក្រុម​ហ៊ុន​DKSH ​កាលពី​ថ្ងៃទី​១០ ​​សីហា ​មាន​​រៀប​ចំពិធី​ចាប់​ឆ្នោត​​​​ផ្តល់​រង្វាន់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ Samsung G​alaxy Note ​ចំពោះ​​អតិ​ថិ​​ជន​ដែល​​និយម​ប្រើ​ប្រាស់​​ផលិត​ផល​បំបាត់​​ស្លាក​ស្នាម​ Hiruscar​ ។ ​Hiruscar ​ជាផលិត​ផល​​ថ្នាំ​លាប​បំបាត់​ស្លាក​ស្នាម​នៅ​លើ​ផ្ទៃ​មុខ​មកពី​ប្រទេស​ស្វ៊ី​ស​ នាំ​ចូល​មកទី​ផ្សារ​កម្ពុជា​ដោយ​ក្រុម​ហ៊ុន​DKSH​ជា​ក្រុម​ហ៊ុន​​

ការ​វិល​ត្រឡប់​​របស់​និស្សិត​​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដី​ធ្លី​ជំហាន​ទី​3​សម្រាក​រយៈ​ពេល​5ថ្ងៃ

Posted: 17 Aug 2012 06:15 PM PDT

ទិដ្ឋភាពការ​វិល​ត្រឡប់​​របស់​និស្សិត​​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដី​ធ្លី​
រាជធានី​ភ្នំពេញ ៖​​ ​ក្រុមនិស្សិត​ស្ម័គ្រ​ចិត្ត ចុះ​​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ ចំនួន៤២០​នាក់​មក​​ពី​ខេត្ត​​គោល​ដៅចំនួន​៨​ក្នុង​នោះមាន ​ខេត្ត​កែប​ចំនួន​២​ក្រុម កោះកុង៤ក្រុម​ ព្រះសីហនុ​៤​ក្រុម​​ សៀម​រាប​​៣ក្រុម ព្រះវិហារ៥ក្រុម ពោធិ៍​សាត់​៦ក្រុម​ ឧត្តរ​មានជ័យ​៨ក្រុម និងខេត្តតាកែវ​ចំនួន៣ក្រុម​ បានវិលត្រឡប់មក​ជួបជុំ​ក្រុម​គ្រួសារ​​​វិញ​ ខណៈទទួល​បានការឈប់​សម្រាក​រយៈ​​ពេល​៥​ថ្ងៃ​ក្រោយ​​ពី​

បង់​សំណាញ់​​ជាប់​ម៉ូតូ​​ស្មាសវី​ថ្មី​​​1គ្រឿង​​នៅ​មុខ​វត្ត​​ដី​ដុះ​

Posted: 17 Aug 2012 06:00 PM PDT

ម៉ូតូ​ដែល​បង់​សំណាញ់​បាន
​ខេត្ត​កំពង់​ចាម​​​​ ៖ បុរស​អ្នក​រត់​ម៉ូតូ​​ឌុប​ម្នាក់​ឈ្មោះ​​ឡេង រ៉ាត អាយុ​​​៣៦​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​​ទី​​២ ​សង្កាត់​វាល​​វង់ ​ក្រុង​កំពង់​ចាម ​ខណៈ​ទៅ​​បង់​សំណាញ់​​​នៅ​​មាត់​ទន្លេ​​មេ​គង្គ​ ត្រង់​ចំណុច​​មុ​ខ​វត្ត​ដី​ដុះ​​ ​​​​ក​្នុង​សង្កាត់​វាលវ​ង់​ ក្រុង​កំពង់​ចាម ​ស្រាប់​តែ​​​ជាប់​​ម៉ូតូ​​ស្មាស​វី​ ពណ៌​ខ្មៅ ​១​​គ្រឿង​​ថ្មីសន្លាង ​។​ ហេតុ​​ការណ៍នេះ​​ធ្វើ​​ឱ្យ​មាន​​ការ​​ភ្ញាក់​​​ផ្អើល​​ឡើង​​កា​ល​ពី​​វេលា​ម៉ោង​​៣និង​២៧​នាទី​​​រសៀល​​ថ្ងៃទី​១៦ សីហា

ចាប់​​ទាហាន​​ឈុត​​ខ្មៅ​សៀម​​ម្នាក់​​ក្បែរ​​ប្រាសាទ​​​ព្រះ​វិហារ ដក​​ហូត​​អាវុធ គ្រាប់ និង​​អាវ​​ក្រោះ​ តែ​ម​នុស្ស​​រត់​​រួច​

Posted: 17 Aug 2012 05:58 PM PDT

ខេត្ត​ព្រះ​វិហារ ៖​​ ​តាម​ប្រភព​​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​​៥ និង​៣០​នាទី​​​ព្រឹក​​​ថ្ងៃទី​១៧ សីហា ទាហាន​​កម្ពុជា​​ឈរ​ជើង​​នៅ​លើ​ខ្នង​​ភ្នំ​ដងរែក​ជាប់​ព្រំ​ប្រទល់​​​ប្រទេស​ថៃ ខាងលិច​​ប្រាសាទ​ព្រះ​វិហារ​​ចម្ងាយ​​ប្រហែល​៨​គីឡូ​ម៉ែត្រ បាន​ឃាត់​ខ្លួន​ទាហាន​​ឈុត​ខ្មៅ​សៀម​​​​

ជម្លោះ​បាត់​ប្រាក់​40​ម៉ឺន​រៀល​ប្តី​ទាត់​ធាក់​ប្រពន្ធ​ហើម​មុខ​ប្រពន្ធ​តាម​ចាក់1​កាំបិត​ស្លាប់​

Posted: 17 Aug 2012 05:55 PM PDT

រូប​ថត​អាពាហ៍​ពិពាហ៍​​ដែល​កាល​​នៅត្រូវ​រ៉ូវ​​នឹង​គ្នា​
ខេត្ត​​រតន​គិរី​​​​​​​ ៖ ​ឃោរ​ឃៅ​​ដោយសារ​តែ​​រឿង​​ប្រាក់​​៤០​ម៉ឺន​រៀល​ ប្រពន្ធ​​បាន​ក្លាយ​​ជា​ឃាត​ករ​ ដោយ​ការ​​យក​កូន​កាំ​បិត​​ចុង​ស្រួច​​ចាក់​សម្លាប់​​​ប្តី​​នៅ​ក្រោម​ផ្ទះ​​​លោក​មេ​ភូមិ​​នា​វេលា​ពាក់​​កណ្តាល​​អធ្រាត្រ​ ។ ទោះ​បី​​ជា​បែប​​ណា​​ ស្ត្រី​​ជា​ប្រពន្ធ​​ត្រូវ​បាន​​​ប៉ូលិស​​ស្រុក​​​កូន​មុំ​​​ចាប់​ខ្លួន​ ។

ខឹង​ប្រពន្ធ​មិន​ចាំ​បាយ​ប្តី​ស្រវឹង​កាប់​1ពូថៅ​ត្រូវ​កូន​ស្រីដាច់​ច្រមុះ​ប៉ូលិស​ចាប់​ប្តី ឯកូន​ស្រី​ចូល​ពេទ្យ​

Posted: 17 Aug 2012 05:50 PM PDT

កុមារី​រងគ្រោះ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្តក្រចេះ​ ៖ បុរសម្នាក់​បាន​ទាញ​ពូ​ថៅ​មកគប់​ប្រពន្ធ​ ព្រោះ​​ខឹង​មិន​ដាំ​បាយ​ហូប​ តែ​​ផ្លែ​ពូ​ថៅ​នោះ​​បាន​បា្លត​ទៅ​ត្រូវ​ក្តោង​​ច្រមុះ​​កូនស្រី​អាយុ​៨ឆ្នាំ ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ត្រូវ​​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​កាលពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៦ សីហា ​នៅ​​

ពល​ក​រខ្មែរ​ចំនួ​ន57​នាក់​ដែល​ជាប់​ពន្ធនា​គារ​ត្រូវ​សមត្ថ​កិច្ចថៃ​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ជាំសាងាំ​

Posted: 17 Aug 2012 05:40 PM PDT

ប្រជា​ពលដ្ឋ​ខ្មែរ​ដែល​​ត្រូវ​សមត្ថ​កិច្ចថៃ​បញ្ជូន​មក​កម្ពុជា​
ខេត្ត​​ឧត្តរ​​មាន​ជ័យ​​​​​​​ ៖ ​ពល​ករ​​ខ្មែរ​ចំនួន​​៥៧​នាក់​​ ​ក្នុង​នោះ​​ស្ត្រី​​​២៣​នាក់​​ ដែល​ជាប់​​​ក្នុង​ពន្ធ​នា​គារ​​ប្រទេស​ថៃ​​កាល​ពី​​ថ្ងៃ​ទី​​២៥ ខែ​មិថុនា ​ឆ្នាំ​​​២០១២​កន្លង​ទៅ​ ត្រូវ​​បាន​អាជ្ញា​ធរ​​ថៃ​ដោះ​​លែ​ង​​​​ និង​​បញ្ជូន​​​មក​​​​កម្ពុជា​វិញ​​តាម​​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ជាំ​​​សា​ងាំ ​ស្ថិត​ក្នុង​​​ភូមិ​​ជើង​​ភ្នំ ​ឃុំ​​ត្រពាំង​​​​

យក​ច្បាប់​ទ្រាប់​អង្គុយ អនុ​ប្រធាន​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទះ​រាជ​រដ្ឋា​ភិបាល​

Posted: 17 Aug 2012 05:30 PM PDT

​​​រាជ​ធានី​ភ្នំពេញ ​៖ លោកទិត ​សុធា ​អនុ​ប្រធាន​អង្គ​ភាព​​ព័ត៌​មាន​និង​ប្រតិ​​កម្ម​រហ័ស​ បាន​មាន​ប្រតិ​កម្ម​​​ឆ្លើយ​តប​នឹង​ព័ត៌​មាន​ចោទ​ប្រកាន់​មួយ​ចំនួន​ពី​ក្រុម​​សង្គម​ស៊ី​វិល​​ ​ដែល​មាន​ទស្ស​នៈ​ជំនាស់​នឹ​ងរដ្ឋាភិបាល​ដោយ​លោក​បាន​ចោទ​​សួរ​ថា ​​តើ​មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល​មាន​

3នាក់​ឪពុក​និង​កូន​ទទួល​រង​ការ​បាញ់​និង​វាយ​ដំរបួស​ប៉ូលិស​សង្ស័យ​រឿង​គំនុំ

Posted: 17 Aug 2012 05:20 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
ខេត្ត​ពោធិ៍​សាត់​​​​​​​ ៖ ក្រុម​គ្រួសារ​​មួយ​ដែ​ល​​មាន​ឪ​ពុក ​​កូន​ស្រី​ និង​កូន​ប្រុស​ ទាំង​​​​​​​​៣នាក់​បាន​​ត្រូវ​​​ក្រុម​​ចោ​រ​មិន​​ស្គាល់​មុខ​​ចូល​​បាញ់​​ ចាក់​ ​និង​វាយ​​បណ្តាល​​ឱ្យ​រ​​ង​របួស​ធ្ងន់​ ព្រម​ទាំង​​យក​សម្ភារ​​​អស់​​មួយ​ចំនួន​​ទៀត​ ។ ​អំពើ​​ប្លន់​នេះ​​​បាន​​កើត​ឡើង​​កា​ល​ពី​​ថ្ងៃ​ទី​​១៦ សីហា ​វេលា​​​ម៉ោង​​​​

ឃាត​កម្ម​កាប់​ប្រហារ​ស្ត្រី​ម្នាក់​នៅ​ក្នុង​លំនៅ​ឋាន​សង្ស័យ​កូន​ធម៌​សម្លាប់​ដោយ​សារ​តែ​រឿង​គំនុំ

Posted: 17 Aug 2012 05:10 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្ត​បាត់​ដំបង​ ៖ ស្រ្តីម្នាក់ត្រូវ​​​ឃាតករ សម្លាប់ដោយប្រើកាំបិតកាប់ពីក្រោយ កាលពីវេលាម៉ោងជាង​៣ទៀបភ្លឺថ្ងៃទី១៧ សីហា នៅ​ក្នុង​ផ្ទះរបស់គាត់​​ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំ​តា​គ្រាម ស្រុកបាណន់ ខណៈ​​ប្ដី​គាត់​មិន​នៅផ្ទះ ។ ​ចំពោះ​ហេតុ​ការណ៍​​នេះ សមត្ថកិច្ចសង្ស័យថា កូន​

ជន​អនា​មិក​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​រង​របួស​ប្រុស​ស្រី4​នាក់​

Posted: 17 Aug 2012 05:00 PM PDT

កន្លែង​ដែល​ជន​មិន​ស្គាល់​គប់​គ្រាប់​បែក​
ខេត្ត​បន្ទាយ​​មាន​ជ័យ​​​​​​​​ ៖ ឧក្រិដ្ឋ​ជន​​មិន​ស្គាល់​មុខ​​បាន​ធ្វើ​សកម្ម​ភាព​​វាយ​ប្រហារ​​ដោយ​​​គ្រាប់​បែក​​​​ដៃ​មួយ​​​គ្រាប់​ផ្ទុះ​​កក្រើក​​ធរណី​​ពេល​រា​ត្រី​ បណ្តាល​​​ឱ្យ​មនុស្ស​​​​ប្រុស​ស្រី​​ចំនួន​​៤នាក់​រង​របួស​ដេក​​ដួល​រដូក​​រណែល​​​​ ខណៈ​​​​ពួក​គេ​​កំពុង​អង្គុយ​​​ផឹក​ស៊ី​ជុំ​គ្នា​នៅ​លើ​គ្រែ​​មុខ​​ផ្ទះ ​ដែល​​មាន​​

កម្ម​ការិនី​រោង​ចក្រ​ស្បែក​ជើង​​​ឡាម័រ​សន្លប់​បន្ត​បន្ទាប់​៤៩នាក់

Posted: 17 Aug 2012 03:43 AM PDT

​ខេត្ត​ស្វាយរៀង ៖ ​តាមប្រភព​​ព័ត៌​មាន​​​បាន​ឱ្យ​ដឹង​ថា ​នៅ​រោង​ចក្រ​ស្បែក​ជើង​​ឡា​ម័រ ដែល​មាន​​ទី​តាំង​ស្ថិត​​នៅសង្កាត់​​​ច្រុក​ម្ទេស ក្រុង​បាវិត ចាប់ពីម៉ោង៨​ព្រឹក រហូត​ដល់​ម៉ោង៤​រសៀល កម្ម​ការិនី​ចំនួន​៤៩​នាក់ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរ​​ពេទ្យ​ប្រតិបត្តិ​ជីទូ ។

ស្ត្រីម្នាក់​ត្រូវ​ឃាតករ​សម្លាប់​សមត្ថ​កិច្ច​សង្ស័យ​រឿង​គំនុំ​​ដែល​កូន​ធម៌​ជា​អ្នក​​ប្រព្រឹត្ត

Posted: 17 Aug 2012 03:41 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​កើតហេតុ​
ខេត្តបាត់ដំបង ៖ ស្រ្តីម្នាក់ត្រូវឃាត​ករសម្លាប់​ដោយប្រើកាំបិ​តកាប់ពីក្រោយ​កាលពីវេលា​ម៉ោងជាង​៣រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី១៧ សីហា ២០១២ នៅក្នុង​ផ្ទះ​របស់​គាត់​ដែលស្ថិតនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខណៈពេល​​ប្ដីរបស់គាត់​មិននៅផ្ទះ។ ហេតុ​

ម៉ូតូ​ស្គូពី​​​ជិះគ្នា៣​នាក់ ពន្លះ​​ជាមួយ​ឌ្រីម​សេ​១២៥ ស៊េរី​២០១២ ខូច​ខាត​ទាំង​​សងខាង​សំណាង​ល្អ​ គ្មាន​​អ្នករ​ង​របួស​​

Posted: 17 Aug 2012 03:38 AM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ យុវជន​៣នាក់ ជិះម៉ូតូតាម​បណ្តោយ​​​មហា​វិថី​​ព្រះសីហនុ ​ក្នុង​ល្បឿនលឿនបុកគ្នា​ជាមួយម៉ូតូ​មួយគ្រឿងទៀត​​ជិះ​គ្នា​២​នាក់ ខណៈ​​​កំពុង​ឆ្លង​ផ្លូវពេញទំហឹង​ បណ្តាល​​ឱ្យ​​ម៉ូតូទាំងពីរ​​គ្រឿងរង​ការ​ខូច​ខាត​ទាំង​សង​ខាង​ កាលពីវេលាម៉ោង៩ ​និង​៤០​នាទីយប់​ថ្ងៃទី​១៦ សីហា ​​២០១២ ​​នៅ​ចំណុចស្តុប​​វត្ត​មហា​មន្ត្រី​​១៦៣ កែង​មហា​វិថី​​​ព្រះសីហនុ ​​ទល់​មុខ​ផ្ទះលេខ​២៧៤ ក្នុង​សង្កាត់

ការ​ពន្លឿន​គុណភាព​​នៃ​ការ​សិក្សា​ គឺ​អាស្រ័យ​​​លើ​វិន័យ ​និង​កម្រិត​​នៃ​ម៉ោង​សិក្សា

Posted: 17 Aug 2012 03:14 AM PDT

លោក​នាយក​ផាន់ សិទ្ធី
រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​​​ជំនាញ​ផ្នែក​​​អប់រំ​បាន​​អះអាង​ថា ​ភាព​ចាំ​បាច់​ ដែលយើង​ត្រូវ​​ពន្លឿន​​​គុណ​ភាព​នៃ​ការ​សិក្សា​​​​ក្នុង​ប្រទេស​​​​កម្ពុជា​​ឱ្យ​​កាន់​​តែ​​ប្រសើរ​ឡើង​​នោះ គឺត្រូវ​យក​ចិត្ត​ទុក​​ដាក់ទៅ​លើ​វិន័យ​ និង​កម្រិត​​ពេលវេលា​​នៃ​ការ​សិក្សា ។ ​ថ្លែង​ក្នុង​ឱកាស​​​​​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​២០១២-២០១៣ នៅសាលា​​ឯក​ជន​​​កម្ពុជា​អូស្ត្រាលី​នៅ​ថ្ងៃទី​១៧ ​សីហា ២០១២ ​​លោក​

អេក្វា​ទ័រ​​​​​ផ្តល់​​​​សិទ្ធិ​​ជ្រក​កោន​​ដល់​​ស្ថាបនិក​​​WIKILEAKS

Posted: 17 Aug 2012 03:08 AM PDT

រដ្ឋមន្ត្រី​​​​ការ​បរទេស​អេក្វាទ័រ
រដ្ឋ​មន្ត្រី​​​ការ​បរទេស​​អេក្វាទ័រ​​ លោក​​រីកា​ដូ ប៉ា​​ទីណូ ​ប្រកាស​​កាលពី​ថ្ងៃទី​​១៦ សីហាថា ប្រទេស​​​អេក្វាទ័រ​​បាន​ផ្តល់​​សិទ្ធិ​ជ្រក​កោន​​​នយោបាយ​​ដល់​​ស្ថាបនិក​​វ៉េប​សាយ​ WIKILEAKS ដ៏ល្បី​​​ល្បាញ​​​​លោក​​ JULIAN ASSANGE ដែល​​រត់​​ភៀសខ្លួន​ចាប់​​តាំងពី២​ខែ​មក​ហើយ​​ក្នុង​ស្ថានទូត​​របស់​ខ្លួន​​​​ប្រចាំ​​ទីក្រុង​​​​ឡុង​ដ៍ ។ ​​

កងទ័ព​​​កេន​យ៉ា​​​​សម្លាប់​​ឧទ្ទាម​​​អ៊ិស្លាម​​​​និយម​​​សូម៉ាលី​​73​នាក់​

Posted: 17 Aug 2012 03:07 AM PDT

ពួកឧទ្ទាម​​​​នៃ​ក្រុមស៊ី​បាប​
អ្នកនាំពាក្យ​​របស់​​កងត័ព​​កេន​យ៉ា​​​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​១៦​​សីហា​​​​ថា ​កងទ័ព​​កេន​យ៉ា​​ដែលធ្វើ​​ប្រតិបត្តិការ​​​​​នៅ​ភាគ​ខាងត្បូង​​សូម៉ាលី​​ បាន​​សម្លាប់​​​ពួកឧទ្ទាម​​អ៊ិស្លាម​​និយម​​​នៃក្រុម​​​ស៊ី​បាប​ចំនួន​​៧៣​​​​នាក់ ​កាលពីយប់​ថ្ងៃទី​១៥សីហា។​​អ្នក​នាំពាក្យ​រូបនេះ​​បន្តថា ​ការ​ប្រយុទ្ធ​​​​គ្នា​​​ដែល​​កើត​មាន​​នៅ​​ហ្វាហ្វាហ៍​ឌូន ក៏​​បណ្តាល​ឱ្យទាហាន​​​កេន​យ៉ា​​​២​នាក់​​ត្រូវ​​​ស្លាប់​ដែរ ។ 

ក្បាល​មនុស្ស​ម្នាក់​​និង​ជើង​​​មួយ​​រក​ឃើញ​នៅក្រុង​តូរ៉ុង​តូកាណាដា​

Posted: 17 Aug 2012 03:05 AM PDT

​ប៉ូលិស​​​ក្រុង​តូរ៉ុង​​តូ​ ប្រទេសកាណាដា ​កាលពី​ថ្ងៃទី​១៦ សីហា​ បាន​រក​ឃើញ​​​​ក្បាល​​មនុស្ស​​ស្រីម្នាក់​​​ដែល​​គេកាត់​​ក្នុង​ស្ទឹង​មួយមិន​ឆ្ងាយប៉ុន្មាន​​​ពីកន្លែង​ដែល​​គេប្រទះ​ឃើញ​ជើង​​​​មនុស្ស​មួយ​នាពេល​​មុននេះ ។​​ប៉ូលិស​​​បានរកឃើញ​ក្បាល​មនុស្ស​​នោះ​ក្នុង​ឧទ្យាន​​មួយស្ថិត​នៅ​​ជិតស្ទឹង​​ CREDIT នៅមីស៊ី​សាអ៊ូហ្គា​ក្រុងអុនតាវីយ៉ូជា​ទីក្រុង​​រណបមួយ​នៃទីក្រុង​​តូរ៉ុង​តូ ។ អាជ្ញាធរ​​នៅពុំ​​ទាន់​​​អាច

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!